មានធ្លាប់ឆ្ងល់ទេថា តើយើងគួរតែវិនិយោគលើមូលបត្របែបណាដែលអាចត្រូវនឹងចំណង់ចំណូលចិត្ត គោលដៅហិរញ្ញវត្ថុ ព្រមទាំងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន? ដូច្នេះ ក្រឡេកមើលទៅលើប្រភេទនៃមូលបត្រខាងក្រោមនេះ ដើម្បីឈ្វេងយល់នូវចំណេះដឹងបន្ថែមទៀតផ្នែកហិរញ្ញវត្ថុមុនពេលសម្រេចចិត្តក្នុងការវិនិយោគ ព្រមទាំងទទួលបានឱកាសការងារបន្ថែមទៀត។
តើមូលបត្រគឺជាអ្វី? ប្រភេទនៃមូលបត្រ
លោកអ្នកអាចចាត់ទុកវាជាឧបករណ៍ហិរញ្ញវត្ថុដែលលោកអ្នកអាចទិញ ឬលក់ដើម្បីទទួលបានផលចំណេញណាមួយ។ ជាក់ស្តែង នេះត្រូវបានគេជួញដូរនៅក្នុងទីផ្សារហិរញ្ញវត្ថុ ហើយអាចប្រើប្រាស់ក្នុងគោលបំណងផ្សេងៗគ្នារួមទាំងការវិនិយោគ ការព្យាករណ៍ និងការការពារហានិភ័យជាដើម។
មូលបត្រមាន 4 ប្រភេទរួមមានមូលបត្រនៅក្នុងមូលធន មូលបត្របំណុល មូលបត្រតាមនិស្សន្ទវត្ថុ ព្រមទាំងមូលបត្រកូនកាត់ដែលមានមុខងារ និងអត្ថប្រយោជន៍ផ្សេងៗគ្នា។ ប្រសិនបើអ្នករំពឹងថានឹងតម្លៃមូលបត្រនោះអាចនឹងកើនឡើងនោះ លោកអ្នកអាចធ្វើការទិញនាពេលឥឡូវនេះ ហើយទទួលបានផលចំណេញមកវិញនៅពេលក្រោយ។
មូលបត្របំណុល ឬមូលបត្រដែលមានប្រាក់ចំណូលថេរ (ទីផ្សារមូលបត្របំណុល)
មូលបត្របំណុល គឺប្រៀបដូចជាការផ្តល់ប្រាក់កម្ចីទៅដល់រដ្ឋាភិបាល ឬក្រុមហ៊ុនដូចគ្នាដែលអាចទទួលបានប្រាក់ចំណូលពីអត្រាការប្រាក់ថេរ ជាមួយនឹងមូលនិធិដើមរបស់អ្នកទាំងអស់នៅកាលបរិច្ឆេទជាក់លាក់រៀងៗខ្លួន (ចំណូលការប្រាក់ប្រចាំឆ្នាំ និងចំនួនប្រាក់ដើមនៅកាលបរិច្ឆេទកំណត់មួយ) បើទោះបីជាលទ្ធភាពដែលទទួលបានប្រាក់ចំណេញវិញទាបជាងក៏ដោយ។ មូលបត្របំណុលមានពីរប្រភេទរួមមាន មូលបត្រមកពីរដ្ឋាភិបាល មូលបត្រមកពីទីភ្នាក់ងារសហព័ន្ធ មូលបត្របំណុលមកពីក្រុមហ៊ុន ព្រមទាំងមូលបត្របំណុលរួមគ្នា។ ឧទាហរណ៍ អ្នកបានទិញមូលបត្របំណុល USD 1000 ហើយទទួលបានអត្រាប័ណ្ណ 10% ប្រចាំឆ្នាំសម្រាប់រយៈពេល 10 ឆ្នាំ បន្ទាប់មកអ្នកនឹងទទួលបាន USD 100 ជារៀងរាល់ឆ្នាំ ហើយចុងក្រោយទទួលបាន USD 1000 នៅឆ្នាំទី 10។
មូលបត្រមូលធន (ទីផ្សារភាគហ៊ុន)
នៅពេលអ្នកទិញមូលបត្រភាគហ៊ុន លោកអ្នកនឹងមានកម្មសិទ្ធិមួយនៅក្នុងក្រុមហ៊ុននោះដែលមានន័យថាប្រាក់ចំណេញរបស់អ្នកអាស្រ័យទៅលើភាពជោគជ័យក្រុមហ៊ុននោះ និងផ្ទុយមកវិញ។ មូលបត្រនេះអាចនឹងទទួលបានផលចំណេញច្រើន ប៉ុន្តែហានិភ័យដែលអាចមានក៏មានខ្ពស់នោះដែរ។ មូលបត្រនេះមានពីរប្រភេទដូចជាភាគហ៊ុនធម្មតា(Common Stock) និងភាគហ៊ុនបុរិមា(Preferred Stock)។
មូលបត្រកូនកាត់ ឬទីផ្សារកូនកាត់
ប្រសិនបើអ្នកពិបាកក្នុងការសម្រេចចិត្តជ្រើសរើសរវាងមូលបត្រភាគហ៊ុន និងមូលបត្របំណុល លោកអ្នកអាចពិចារណាទៅលើការជ្រើសរើសយកមូលបត្រកូនកាត់នេះបាន ដោយសារតែវាមានការលាយផ្សំលក្ខណៈម្យ៉ាងម្នាក់។ ពួកគេអាចងាយស្រួលក្នុងការបត់បែនតាមចំណង់របស់វិនិយោគិន ទោះបីជាហានិភ័យអាចនឹងមានខ្ពស់ក៏ដោយ។ ភាគហ៊ុនដែលត្រូវបានប្រើប្រាស់ញឹកញាប់បំផុតគឺ មូលបត្របំណុលដែលអាចបំប្លែងបាន(Convertible Bond) ដែលអាចបំលែងពីមូលបត្រទៅជាភាគហ៊ុនធម្មតាបាន ខណៈដែលភាគហ៊ុនបុរិមា(Preferred Stock) នៅក្នុងមូលបត្រកូនកាត់នេះ (Hybrid Security) អាចឲឲ្យវិនិយោគិនផ្លាស់ប្តូរភាគហ៊ុនបុរិមាទៅជាភាគហ៊ុនធម្មតាបាន។
ទីផ្សារដេរីវេ ឬមូលបត្រតាមនិស្សន្ទវត្ថុ
ចុងក្រោយគឺ មូលបត្រដេរីវេ ឬមូលបត្រតាមនិស្សន្ទវត្ថុ (Derivative securities)។ លោកអ្នកអាចចាត់ទុកមូលបត្រនេះជាមូលបត្រដែលអាចព្យាករណ៍អំពីតម្លៃនាពេលអនាគតដោយមិនចាំបាច់មានទ្រព្យសម្បត្តិ(ដូចជាភាគហ៊ុន ឬទំនិញវត្ថុធាតុដើម ឬForex) នៅនឹងខ្លួន។ ប្រសិនបើអ្នករំពឹងថាតម្លៃមាសអាចនឹងកើនឡើង នោះអ្នកអាចទិញវានាពេលនេះដើម្បីទទួលបានប្រាក់ចំណេញ និងផ្ទុយមកវិញចំពោះការលក់ចេញ។ ដោយសារតែទីផ្សារដេរីវេនេះជាទីផ្សារដែលអាចទិញផង ឬលក់ផងដោយមិនមានទ្រព្យក្នុងខ្លួន នេះក៏មានន័យថាលោកអ្នកអាចលក់ចេញនូវទ្រព្យណាមួយនៅពេលដែលតម្លៃអាចនឹងធ្លាក់ចុះ (ពេលលក់នោះ លោកអ្នកមិនមានទ្រព្យក្នុងខ្លួននោះទេ មានតែលក់តម្លៃលើទីផ្សារតែប៉ុណ្ណោះ)។ ដូច្នេះ វិនិយោគិនអាចនឹងទទួលបានផលចំណេញទោះបីជាទីផ្សារនោះកើនឡើង ឬធ្លាក់ចុះ។ នៅក្នុងទីផ្សារនេះ មាន 4 ប្រភេទរួមមាន Swps, Options, Future និង Forward។
ការប្រៀបធៀបរវាងទីផ្សារ
ដោយផ្អែកលើតារាងខាងលើនេះ នេះបានសបញ្ជាក់ថាវិនិយោគិនអាចជ្រើសរើសប្រភេទទីផ្សារទៅតាមអ្វីដែលពួកគេពេញចិត្ត។ ជាក់ស្តែង ប្រសិនលោកអ្នកជាប្រភេទវិនិយោគិនដែលកំពុងឈ្វេងរកប្រាក់ចំណេញច្រើន លោកអ្នកអាចជ្រើសរើសយកទីផ្សារភាគហ៊ុនដែលរួមមានភាគហ៊ុនធម្មតា និងភាគហ៊ុនបុរិមា។ លើសពីនេះ លោកអ្នកក៏អាចជ្រើសរើសទៅលើទីផ្សារដេរីវេរួមមាន Forex និងវត្ថុធាតុដើមជាដើម បើទោះបីជាទាំងនេះអាចនឹងមានហានិភ័យច្រើនក៏ដោយ។
ហេតុអ្វីត្រូវវិនិយោគលើមូលបត្រ?
ការវិនិយោគនេះគឺមានគុណសម្បត្តិច្រើន ជាពិសេសនៅពេលដែលអ្នកនៅក្មេងដោយសារតែ៖
- ធានាបាននូវផែនការចូលនិវត្តន៍របស់អ្នក៖ ការវិនិយោគនៅពេលដែលអ្នកនៅក្មេងអាចបង្កើននូវប្រាក់សន្សំចូលនិវត្តន៍របស់អ្នកយ៉ាងច្រើន។ អត្រាការប្រាក់បែប Compound អាចនឹងផ្តល់នូវផលចំណេញច្រើនក្នុងអំឡុងពេលវែង។
- បង្កើននូវមូលធន និងប្រឆាំងនឹងអត្រាអតិផរណា៖ ការវិនិយោគមានន័យថាអ្នកចង់បង្កើតប្រាក់ចំណូលក្រៅពីម៉ោងការងារ ឬអាជីវកម្មរបស់អ្នកបន្ថែមទៀត ហើយវាអាចប្រើប្រាស់ប្រឆាំងនឹងបញ្ហាអតិផរណាបានផងដែរ ជាពិសេសនៅពេលដែលអត្រាសន្សំរបស់អ្នកមិនមានកម្រិតខ្ពស់ជាងអត្រាអតិផរណា។
- បង្កើននូវលំហូរសាច់ប្រាក់៖ នៅពេលធ្វើអាជីវកម្ម លំហូរសាច់ប្រាក់មានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះការវិនិយោគអាចនឹងពង្រឹងនូវចរន្តសាច់ប្រាក់បានតាម សញ្ញាប័ណ្ណ ភាគហ៊ុន (ភាគលាភ) ដោយវាអាចនឹងកាត់បន្ថយហានិភ័យនៃការក្ស័យធន។
|English Version|
Ever wonder how should we invest in securities that match our preferences, financial goal, and current situation? Now, let’s take a quick look at securities types to gain an upper hand on financial literacy, make more informed investment decisions, and explore further career opportunities.
What is securities? Type of Securities
Think of it as a financial instrument where you can either buy or sell between two parties in order to gain something from it. They are traded on financial markets and can be used for various purposes, including investment, speculation, and hedging.
There are 4 types of securities including the equity security, debt security, derivative securities and hybrid security that serves different responsibility and benefits. If you expect to gain profits from any underlying securities, then you will buy now and get the return later.
Debt Security or Fixed-income securities (Bond Market)
Debt security is like lending money to a government or company where you will receive a fixed interest income with all your principal funds at the respective specific date (Interest income annually and principal amount at the matured date) albeit the potential for high returns is lower. There are two several types of debt security including Government Securities, Federal Agency Securities, Corporate bond,s and municipal bonds. For Example, you purchase the bond USD 1000 and get a coupon rate of 10% annually for 10 years, then you will get USD 100 each year and finally get USD 1000 at year 10.
Equity Security (Stock Market)
When you purchase in the equity security, you are now a part of ownership which also means that your profit depends on the company’s success and vice versa. They might have high returns but risk is also quite high for this type. There are two types such as common stock and preferred stock.
Hybrid Security
If you are indecisive between choosing debt or equity security, consider hybrid security, which offers both combined characteristics. They could be convertible and flexible for investor’s preferences, although the risk could be high. The most frequently used are convertible bonds that can be converted bond to shares of the issuing company’s common stocks while preferred stocks in the hybrid security allow the investor to convert their preferred shares into common shares under any circumstance.
Derivative Securities
Lastly, derivative securities. Think of them as hedging and speculating on future prices without actually owning any underlying assets like a stock, forex, or commodity. If you expect to see an increase in gold prices, then you purchase it for future gains and vice versa for sale. And they work in two ways, unlike other security that need to have actual assets. This means that you can actually sell the derivative assets despite not owning any if you expect to see a decline in their price. Therefore, investors may profit from both rising and falling markets. There are four types Swaps, Options, Future, and Forward.
Comparison between security
Based on the above figure, this shows how the investor can choose based on their own preferences. For Instance, if the investor is looking for high return, they may look into equity securities including the common stock and preferred stock while derivative securities such as FOREX, Commodities also highly recommended, albeit all of these could pose high risk in return.
Why Invest in Securities?
There are various reasons as to why choosing to invest, especially in the early stage would be a very good idea.
- Guarantee your retirement plan: Investing early on can significantly boost your retirement savings. Compound interest can work wonders, especially over extended periods.
- Capital Gain and Inflation Hedge: Investing means you want to generate more income aside from your 9-5 hour job or business and that also can be used against the inflation problem as well, especially when your saving rate is unable to keep up with the inflation rate.
- Improve your cash flow cycle: when doing business cash flow is very important, so investing to gain a regular income stream such as bonds, and stock (dividend) would reduce the risk of insolvency.