ប្រភេទនៃការបញ្ជាទិញ
ជាធម្មតា បម្រែបម្រួលទីផ្សារតែងតែពិបាកក្នុងការទាយទុកជាមុន។ ដូច្នេះហើយបានជា ការឈ្វេងយល់ទៅលើប្រភេទនៃការបញ្ជាទិញគឺមានសារៈសំខាន់ណាស់។ ជាក់ស្តែង MetaTrader 5 (MT5) គឺជាឧបករណ៍ជួញដូរមួយដែលអាចផ្តល់នូវប្រភេទនៃការជួញដូរផ្សេងៗ ពោលគឺអាចបំពេញតម្រូវការនៃការជួញដូររបស់លោកអ្នកបានដូចជា ការដាក់បញ្ជាទិញភ្លាម (Market Execution) ព្រមទាំងការដាក់បញ្ជាទិញទុកជាមុន (Pending orders) ហើយវាមានមុខងារផ្សេងៗពីគ្នា។
ការដាក់បញ្ជាទិញភ្លាម (Market Execution)៖ គឺជាប្រតិបត្តិការ ឬការចូលទីផ្សារភ្លាមៗតាមតម្លៃទីផ្សារបច្ចុប្បន្ន។ ប្រតិបត្តិការមួយនេះ អាចផ្តល់អាទិភាពឱ្យអ្នកចូលក្នុងទីផ្សារយ៉ាងឆាប់រហ័ស។
ការដាក់បញ្ជាទិញទុកជាមុន (Pending orders)៖ គឺជាការចូលក្នុងទីផ្សារទុកជាមុន ដោយរំពឹងទុកថាទីផ្សារអាចនឹងមានទិសដៅដូចអ្វីដែលបានកំណត់។ នេះមានន័យថា កាលណាដែលតម្លៃទីផ្សារចូលទៅរកតម្លៃដែលបានកំណត់ នោះអ្នកនឹងចូលក្នុងទីផ្សារមួយនោះដោយស្វ័យប្រវត្តិ។
- ការបញ្ជាទិញតាមបែប Limit (Limit Order)៖ គឺជាប្រតិបត្តិការដែលទិញក្នុងតម្លៃទាប (ស្ថិតនៅពីក្រោមតម្លៃទីផ្សារ) ឬលក់ក្នុងតម្លៃខ្ពស់ (ស្ថិតពីលើតម្លៃទីផ្សារ)។ នេះត្រូវបានប្រើប្រាស់ នៅពេលដែលយើងរំពឹងទុកថាទីផ្សារអាចនឹងមានទិសដៅផ្លាស់ប្តូរខណៈពេលដែលវាបានឈានទៅរកតម្លៃយើងកំណត់។
ឧទាហរណ៍៖
ស្រមៃថាអ្នកចង់ទិញ EURUSD ប៉ុន្តែគិតថាតម្លៃបច្ចុប្បន្នគឺខ្ពស់បន្តិច។ ដូច្នេះ អ្នកកំណត់ការបញ្ជាទិញតាមបែបLimit (Limit Order)នៅតម្លៃ 1.08224 ។ នេះមានន័យថា អ្នកទិញអឺរ៉ូ ប្រសិនបើតម្លៃបានធ្លាក់ចុះមកដល់កម្រិតដែលអ្នកចង់បាន ឬសូម្បីតែទាបជាងនេះ។
- ការបញ្ជាតាមបែប Stop (Stop Order)៖ គឺជាប្រតិបត្តិការដែលទិញ ឬលក់ដោយស្វ័យប្រវត្តិនៅពេលដែលតម្លៃជាក់លាក់ណាមួយបានឈានទៅដល់ ហើយយើងជឿជាក់ថាអាចនឹងបន្តនិន្នាការរបស់វាតទៀត។ វាស្រដៀងនឹងព្រួញនៅពេលដែលវាបំបែកបន្ទាត់និន្នាការ នោះនិន្នាការនឹងបន្ត។
ឧទាហរណ៍៖
អ្នកដាក់ការបញ្ជាទិញតាមបែប Stop សម្រាប់ AUD/USD នៅតម្លៃ 0.7200។ នេះមានន័យថា អ្នកនឹងលក់ AUD ដោយស្វ័យប្រវត្តិ ហើយទិញ USD ប្រសិនបើអត្រាប្តូរប្រាក់សម្រាប់ AUD/USD ធ្លាក់ចុះដល់ 0.7200 ឬទាបជាងនេះ។
ការបញ្ជាតាមបែប Stop Limit (Stop Limit Order)៖ គឺជាការដាក់បញ្ជារួមបញ្ចូលគ្នា ដែលក្នុងនោះរួមមានការបញ្ជាទិញតាមបែប Limit (Limit Order) និងការបញ្ជាតាមបែប Stop (Stop Order) ហើយវាមានតែក្នុង MT5 ប៉ុណ្ណោះ។
នេះត្រូវបានប្រើប្រាស់នៅពេលដែលតម្លៃបានឈានទៅដល់តម្លៃកំណត់ (ការបញ្ជាទិញតាមបែប Limit (Limit Order)) ដូច្នេះតម្លៃដែលយើងចង់បាន (Desired Price)ឬតម្លៃដែលបានកំណត់ពីមុននឹងចូលក្នុងទីផ្សារដោយស្វ័យប្រវត្តិ។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺត្រូវរង់ចាំឱ្យតម្លៃធ្លាក់ចុះ ឬឆ្លងកាត់ការបញ្ជាទិញដែលមិនទាន់សម្រេច (ដែនកំណត់ទិញ/លក់)។
ពាក្យគន្លឹះ៖
- ការដាក់បញ្ជាតាមបែប Stop Limit (Buy Stop Limit/ Sell Stop Limit)៖ វាត្រូវបានស្គាល់ជាតម្លៃដែលកំណត់ (Trigger price) ដែលអាចឱ្យតម្លៃ Buy limit/Sell Limit ធ្វើការចូលទីផ្សារ ប្រសិនបើវាឈានទៅដល់តម្លៃកំណត់មួយ។
- ការដាក់បញ្ជាតាមបែប Stop Limit (Stop Limit Prices)៖ ត្រូវបានស្គាល់ថាជាតម្លៃដែលយើងចង់បាន(Desired Price) នឹងរង់ចាំទៅលើសញ្ញាណាមួយបន្ទាប់ពីតម្លៃបានឈានទៅដល់ Buy Stop Limit។ ដូច្នេះ Buy Limit/Sell Limit នឹងធ្វើការចូលទៅទីផ្សារក្នុងតម្លៃកំណត់នោះគឺក្នុងតំបន់ Stop Limit Price។
Buy Stop Limit
ឧទាហរណ៍៖
EURUSD បច្ចុប្បន្នគឺ 20 ដុល្លារ។ ឈ្មួញជឿថាវានឹងកើនឡើងលើសពី 28 ដុល្លារ ប៉ុន្តែពួកគេមានបំណងចង់ទិញក្នុងតម្លៃទាបគឺ 25 ដុល្លារ។ ក្នុងស្ថានភាពនេះ ការបញ្ជាតាមបែប Stop Limit ជាជម្រើសដ៏ល្អ។ នេះអនុញ្ញាតឱ្យពួកគេកំណត់តម្លៃពីរចំណុច៖
- Buy limit៖ នេះគឺជាតម្លៃទិញដែលចង់បាន ក្នុងករណីនេះគឺ 25 ដុល្លារ។
- Buy Stop-limit៖ នេះគឺជាការបញ្ជាទិញបម្រុងទុកដែលចាប់ផ្តើម លុះត្រាតែតម្លៃឡើងលើសពីកម្រិតជាក់លាក់មួយ នៅទីនេះកំណត់នៅ $28។
ពោលគឺ
- តម្លៃបច្ចុប្បន្ន 20$
- Buy limit 25$
- Buy Stop-limit 28$
Sell Stop-Limit
ឧទាហរណ៍៖
វិនិយោគិនមានចំណាប់អារម្មណ៍ជួញដូរទៅលើតម្លៃមាស(SYMBOL: XAUUSD) ដែលបច្ចុប្បន្នមានតម្លៃ 55$ ហើយគាត់រំពឹងថានឹងឃើញនិន្នាការធ្លាក់ចុះសម្រាប់គូនេះ។ ប្រសិនបើគាត់ប្រើការដាក់បញ្ជាតាមបែប sell-stop-limit ដោយកំណត់ sell-stop limit នៅ 40$ និង sell limit 45$។ ដូច្នេះមានន័យថានៅពេលដែលតម្លៃឡើងដល់ 40 ដុល្លារ នោះ sell limit នៅ 45 ដុល្លារនឹងត្រូវបានប្រតិបត្តិ ហើយរង់ចាំដូចការបញ្ជាទិញដែលមិនទាន់សម្រេចរហូតដល់តម្លៃត្រឡប់ទៅ 45 ដុល្លារវិញ។ នោះគឺជាពេលដែលសកម្មភាពតម្លៃពិតប្រាកដត្រូវបានប្រតិបត្តិ។
ពោលគឺ៖
- តម្លៃបច្ចុប្បន្ន 55$
- Sell limit 45$
- Sell Stop-limit 40$
នៅក្នុង Metal 5 Platform នេះជារបៀបដែលអ្នកអាចកំណត់ការបញ្ជាតាមបែប stop-limit order ដូចបានបង្ហាញខាងក្រោម៖
ការបញ្ជាទិញ Forex
Good Till Cancelled (GTC)
ការបញ្ជាទិញក្នុងរយៈពេលយូររហូតដល់តម្លៃដែលអ្នកចង់បានឈានមកដល់ ឬនៅពេលដែលអ្នកចង់លុបចោល(ឬបិទ) ការបញ្ជាទិញរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ លោកអ្នកគឺអ្នកកំណត់រយៈពេលនៃការជួញដូររបស់លោកអ្នក ប៉ុន្តែការរក្សាការបញ្ជាទិញកាន់តែយូរ តម្លៃ Swapping ក៏កាន់តែខ្ពស់(មានន័យថាអ្នកចំណាយកាន់តែច្រើន)។
Good for the day (GFD)
ការបញ្ជាទិញដែលផុតកំណត់នៅចុងបញ្ចប់នៃថ្ងៃជួញដូរ ហើយអ្នកអាចផ្លាស់ប្តូរនៅជម្រើសផុតកំណត់ដូចរូបខាងក្រោម។
ការបិទការបញ្ជាទិញ
ការបិទការបញ្ជាទិញមួយចំនួន (Partially Close)
នៅពេលអ្នកទិញ/លក់មូលបត្រនៅក្នុងតម្លៃណាមួយ ហើយលោកអ្នកមានបំណងបិទការបញ្ជាទិញខ្លះ និងទុកការបញ្ជាទិញខ្លះ លោកអ្នកអាចកែដូចបានបង្ហាញខាងក្រោម។
ឧទាហរណ៍ អ្នកទិញ 0.14 XAUUSD ហើយបិទការបញ្ជាចំនួន 0.10 XAUUSD ដូច្នេះការជួញដូររបស់លោកអ្នកនៅដល់ចំនួន 0.04 ទំហំឡូត។
ការបិទការទិញ និងការលក់ក្នុងពេលតែមួយ Close By
នេះគឺជាពេលដែលអ្នកចង់បិទការដាក់បញ្ជាទាំងការលក់ និងការទិញក្នុងទំហំដូចគ្នា និងក្នុងពេលតែមួយ។
ឧទាហរណ៍ អ្នកទិញ XAUUSD ចំនួន0.60 ឡូតិ៍ ហើយលក់ XAUUSD ចំនួន 0.30 ឡូតិ៍។ នៅពេលអ្នកជ្រើសរើស “Close By” នេះមានន័យថាអ្នកនឹងបិទការបញ្ជាទិញ និងការបញ្ជាលក់ចំនួន 0.30 ទាំងអស់រួមគ្នា។ ដូច្នេះអ្នកនឹងនៅសល់ចំនួន 0.30 ឡូតិ៍ក្នុងការបញ្ជាទិញ XAUUSD។
ក្រៅពីនេះ មានការដាក់បញ្ជាពីរផ្សេងទៀតដែលពាណិជ្ជករប្រើសម្រាប់កាត់បន្ថយហានិភ័យដូចបានបង្ហាញខាងក្រោម៖
- ការកំណត់តម្លៃចំណេញ៖ បិទការបញ្ជាដោយស្វ័យប្រវត្តិនៅកម្រិតប្រាក់ចំណេញដែលចង់បាន។
- ការកំណត់តម្លៃខាតបង់៖ បិទការបញ្ជាដោយស្វ័យប្រវត្តិនៅកម្រិតខាតបង់ ដើម្បីកាត់បន្ថយការខាតបង់ដែលអាចកើតមាន។
អត្ថប្រយោជន៍នៃការប្រើប្រាស់៖
ពាណិជ្ជករអាចជ្រើសរើសប្រតិបត្តិការទៅតាមប្រភេទដែលពួកគេចង់បាន ព្រមទាំងគោលដៅរបស់ពួកគេ។ លើសពីនេះ វាមានភាពងាយស្រួលក្នុងការសន្សំពេលវេលា និងសន្សំសំចៃ។
|English Version|
The market can be unpredictable, and simply hoping for the best price isn’t always the most effective strategy. This is where understanding different order types comes in. MetaTrader 5 (MT5) offers various order types to suit your trading needs, such as market execution and pending orders (limit orders, stop orders, stop limit orders…) and so on which each display different usage in the market.
What is market execution?
Market Execution/Market Order: Executed immediately at the current market price. This is ideal when you prioritize entering a position quickly.
What is a Pending Order?
Pending Orders: a specific order with an anticipation of future market movements in mind, which will be executed automatically once it reaches the designed price action.
- Limit Order: an order placed at a minimum price to buy (below the market price) or a maximum price to sell (above the market price). This is when we are expecting a reversal when reaching the specific price we have set.
Example:
Imagine you want to buy EURUSD but think the current price is a bit high. You set a buy limit order at 1.08224. This tells your broker to only buy euros if the price falls to your desired level or even lower.
- Stop Order: buy or sell a currency pair once a specific price is reached, which we expect to continue its current trend. Like you want to buy when prices rise and sell when prices fall. It is similar to an arrow in that once it breaks the trendline, then the trend will continue.
Example:
You place a sell-stop order for AUD/USD at 0.7200. This means you instruct your broker to automatically sell AUD and buy USD only if the exchange rate for AUD/USD falls to 0.7200 or lower.
- Stop Limit: a combination of a stop order and limit order that is only available on the MT5 Platform.
This is used when once the price action reaches the trigger price (buy/sell stop limit), the desired price action/pending orders (buy/sell limit) you have set earlier will be automatically executed. So all you have to do is wait for the price to fall or go past the pending order (buy/sell limit).
Keyword:
- Buy Stop Limit/Sell Stop Limit: Also known as the trigger price, which activates the buy limit/sell limit orders at the stop limit price if the security’s price reaches it.
- Stop Limit Prices: Also known as the desired price, which is waiting for a signal when the price reaches the Buy Stop Limit price, then the Buy Limit/Sell Limit will be activated at the Stop Limit Price.
“Buy Stop Limit”
Example:
The EURUSD is currently at $20. Traders believe it will rise above $28, but ideally want to buy at a lower price, like $25. In this situation, a stop-limit order is a good option. This allows them to set two price points:
- Buy limit: This is the desired purchase price, in this case, $25.
- Buy stop-limit: This is a backup buy order that triggers only if the price goes above a certain level, here set at $28.
Written in a simpler term:
- Current price: 20$
- Buy limit 25$
- Buy Stop-limit 28$
“Sell Stop-Limit”
Example:
The trader is interested in the gold price (SYMBOL: XAUUSD), which is currently at 55$ and he expects to see a downward trend for this pair. If he uses the sell-stop-limit order, set the sell-stop limit at 40$ and the sell limit 45$. So this means that once the price hits 40$, the sell limit at 45$ will be executed and wait as the pending order until the price reverses back to 45$. That is when the actual price action is executed.
Written in a simpler term:
- Current price: 55$
- Sell limit 45$
- Sell Stop-limit 40$
In the Metal 5 platform, here is how you can set the stop-limit order as shown below:
Forex Orders
Good Till Cancelled (GTC)
An order that remains active for a longer period until your desired price is reached or when you want to cancel your order. Anyhow, you are the one who decides your trading duration; however, the longer you wait, the higher the swapping price it will cost you.
Good for the day (GFD)
A day order which expires at the end of the trading day which you may change at the expiration option.
Closing Order
Partially Close
When you buy/sell the security at a specific price and you want to close some position out of the overall, you may adjust as shown below.
For instance, if you buy 0.14 XAUUSD and close position for 0.10 XAUUSD, the only position you have left is 0.04 Lot size.
Close By
This is when you want to close the position at the same time for both sell and buy positions in the same lot size. For instance, you buy XAUUSD for 0.60 lots and sell XAUUSD for 0.30 lots. When you choose “Close By,” this means that you will close the sell position and buy position at 0.30 lots. So you will have the remaining 0.30 lot buy position.
Besides, there are two other orders that the trader uses for risk mitigation, as shown below:
- Take Profit: Close position automatically at a desired profit level.
- Stop Loss: close position automatically at a loss-limiting level to minimize potential losses.
Benefits of using:
A trader may execute the right type of market order that aligns with their direction and desires. Plus, it’s very convenient for time-saving and cost-efficiency.