វិនិយោគិនតែងតែមានយុទ្ធសាស្រ្តក្នុងការជួញដូរផ្សេងៗពីគ្នា ដែលត្រូវបានកំណត់ទៅតាមរយៈពេលនៃការដាក់បញ្ជារបស់ពួកគេ។ វិនិយោគិនខ្លះអាចជួញដូរតាមពេលវេលាដូចជា៖ scalping, intraday, swing trading, position trading ជាដើម។
- យុទ្ធសាស្ត្រ Scalping៖ គឺជាយុទ្ធសាស្រ្តរយៈពេលខ្លី ដែលវិនិយោគិនអាចទទួលបានប្រាក់ចំណេញតិចតួចពីការរក្សាជំហរ (Position) ក្នុងរយៈពេលមួយវិនាទី រហូតដល់នាទី។ នេះអាចអាស្រ័យទៅលើទំហំនៃការជួយដូរ ព្រមទាំងបម្រែបម្រួលនៃតម្លៃដែលអាចផ្តល់នូវប្រាក់ចំណេញយ៉ាងឆាប់រហ័ស។
(រយៈពេលពីវិនាទី រហូតទៅដល់នាទី)
- យុទ្ធសាស្ត្រ Intraday៖ ក្រៅពីការបិទជំហរ (Position) ក្នុងរយៈពេលមួយនាទី យុទ្ធសាស្រ្ត Intraday គឺជាយុទ្ធសាស្រ្តដែលរក្សាជំហរ (Position)ជាប់ជាច្រើនម៉ោង រហូតដល់មួយថ្ងៃ។ ពួកគេអាចនឹងចូលចិត្តប្រើប្រាស់ទាំងការវិភាគបច្ចេកទេស(Technical Analysis) និងការវិភាគជាមូលដ្ឋាន(Fundamental Analysis)។
(នាទី -> ម៉ោងក្នុងមួយថ្ងៃ)
- យុទ្ធសាស្ត្រ Swing៖ គឺជាយុទ្ធសាស្ត្រដែលវិនិយោគិនរក្សាជំហរ (Position) រហូតទៅដល់សប្តាហ៍ហើយអាចទទួលបានផលចំណេញពីការជួយដូរក្នុងរយៈពេលខ្លី។
(រយៈពេលចាប់ពី១ ថ្ងៃ -> សប្តាហ៍)
- យុទ្ធសាស្ត្រ Position៖ គឺជាប្រភេទនៃយុទ្ធសាស្រ្តជួញដូរដែលរក្សាជំហរ (Position) លើសពីប៉ុន្មានសប្តាហ៍ឡើងទៅរហូតដល់ឆ្នាំ ដែលវិនិយោគិនភាគច្រើនតាមដានទៅលើរឹងមាំនៃកម្លាំងសេដ្ឋកិច្ចក្នុងរយៈពេលយូរ។
(រយៈពេលចាប់ពីសប្តាហ៍ទៅឆ្នាំ)
|English Version|
Different traders lead to different trading strategies, which can be defined by how the trader holds their position throughout their journey. Some can trade by time frame, such as scalping, intraday, swing trading, position trading, etc.
- Scalping: A short-term strategy where traders can gain a tiny profit from holding positions for seconds or minutes. This can depend on high trading volume and volatility, which can quickly turn into a profit.
(Second -> Minutes)
- Intraday: Instead of closing their position over a minute pass, intraday strategy tends to hold up to several hours and yet close within a single trading day. They may prefer using both technical and fundamental analysis.
(Minutes -> Hours, within a day)
- Swing Trading: Hold positions for up to weeks, which can be gained through short-term trends.
(Days -> Weeks)
- Position Trading: This type of trading strategy could start from weeks to months or even years and mainly focuses on overall economic strength in a longer prospect.
(Weeks to Years)