Understanding about Average Hourly Earnings
⭐️ គន្លឹះសំខាន់
– Average hourly earnings ឬជាភាសាខ្មែរហៅថា ប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោង សំដៅលើចំនួនប្រាក់ឈ្នួលជាមធ្យមដែលនិយោជិតរកបាននៅក្នុងមួយម៉ោងធ្វើការ។
– កម្រិតអប់រំ និងជំនាញ, វិស័យ និងមុខរបរពាក់ព័ន្ធផ្សេងៗ, ទីតាំងភូមិសាស្រ្ត និងលក្ខខណ្ឌសេដ្ឋកិច្ច គឺជាកត្តាចម្បងដែលជះឥទ្ធិពលលើ Average hourly earnings ។
– ការកើនឡើងនៃទិន្នន័យ Average hourly earnings នាំឱ្យមានភាពវិជ្ជមានមកលើសូចនាករសេដ្ឋកិច្ច, ការជំរុញការចំណាយរបស់អ្នកប្រើប្រាស់ និងសម្ពាធអតិផរណា ខណៈពេលដែលការថយចុះនៃទិន្នន័យ Average hourly earnings នាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះ កាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ និងការបន្ធូរបន្ថយអតិផរណា។
– សារៈសំខាន់នៃ Average hourly earnings ។
– ឥទ្ធិពលនៃ Average Hourly Earnings មកលើប្រាក់ដុល្លារអាមេរិក (USD) ។
⭐️ ឈ្វេងយល់ពី Average hourly earnings
Average hourly earnings ឬជាភាសាខ្មែរហៅថា ប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោង សំដៅលើចំនួនប្រាក់ឈ្នួលជាមធ្យមដែលនិយោជិតរកបាននៅក្នុងមួយម៉ោងធ្វើការ។ Average hourly earnings ជារង្វាស់ដែលប្រើជាទូទៅក្នុងការវាស់កម្រិតប្រាក់ឈ្នួល ឬប្រាក់ឈ្នួលដែលកម្មករទទួលបានរៀងរាល់ម៉ោង។ វាក៏ជាសូចនាករសេដ្ឋកិច្ចមួយ ដែលវាស់ស្ទង់លើការប្រែប្រួលនៃតម្លៃអាជីវកម្មដែលចំណាយលើកម្លាំងពលកម្ម ដោយមិនរាប់បញ្ចូលវិស័យកសិកម្មឡើយ។
⭐️ កត្តាដែលជះឥទ្ធិពលលើ Average hourly earnings
– កម្រិតអប់រំ និងជំនាញ៖ បុគ្គលិកដែលមានការអប់រំខ្ពស់ និងជំនាញឯកទេស គឺមានអាចរកប្រាក់ចំណូលបានច្រើន។
– វិស័យ និងមុខរបរពាក់ព័ន្ធផ្សេងៗ៖ តម្លៃប្រាក់ឈ្នួលទាំងអស់គឺទទួលបានខុសៗគ្នា ដោយអាស្រ័យទៅតាមប្រភេទ និងវិស័យការងារដែលបុគ្គលិកបម្រើការ។ ការងារដែលមានវិជ្ជាជីវៈខ្ពស់ ឬជាការងារដែលកំពុងតែមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ជារឿយៗគឺត្រូវបានគេសម្គាល់ថានឹងទទួលបានប្រាក់ឈ្នួលខ្ពស់។
– ទីតាំងភូមិសាស្ត្រ៖ ប្រាក់ចំណូលអាចនឹងទទួលបានខុសគ្នា ដោយអាស្រ័យលើតម្លៃនៃការរស់នៅតាមកន្លែងផ្សេងៗគ្នា។ បុគ្គលិកដែលរស់នៅក្នុងតំបន់ទីក្រុង និងតំបន់ដែលមានថ្លៃរស់នៅខ្ពស់ ជាទូទៅតែងតែទទួលបានប្រាក់ឈ្នួលខ្ពស់ជាងតំបន់ផ្សេងៗ។
– លក្ខខណ្ឌសេដ្ឋកិច្ច៖ កំឡុងពេលមានសន្ទុះសេដ្ឋកិច្ច តម្រូវការកម្លាំងពលកម្មកើនឡើង នោះប្រាក់ឈ្នួលក៏កើនឡើងដែរ។ ប៉ុន្តែការធ្លាក់ចុះនៃសេដ្ឋកិច្ចអាចនាំឱ្យមានការបង្កក ឬការកាត់បន្ថយប្រាក់ឈ្នួលជាដើម។

⭐️ ការជះឥទ្ធិពលពី Average hourly earnings
ចូរយើងស្វែងយល់ពីអ្វីដែលកើតឡើងនៅពេលដែល Average hourly earnings កើនឡើង និងថយចុះ។
ការកើនឡើងនៃ Average hourly earnings
– សូចនាករសេដ្ឋកិច្ចមានភាពវិជ្ជមាន៖ វាបង្ហាញពីទីផ្សារការងារមានភាពរឹងមាំ ជាមួយនឹងតម្រូវការកម្មករកាន់តែខ្ពស់ ដែលឆ្លុះបញ្ចាំងពីកំណើន និងស្ថិរភាពសេដ្ឋកិច្ច។
– ការជំរុញការចំណាយរបស់អ្នកប្រើប្រាស់៖ ប្រាក់ចំណូលកាន់តែខ្ពស់អាចជំរុញឱ្យមានការចំណាយរបស់អ្នកប្រើប្រាស់កាន់តែច្រើន និងសកម្មភាពសេដ្ឋកិច្ចក៏កើនឡើងផងដែរ។
– សម្ពាធអតិផរណា៖ ការកើនឡើងយ៉ាងឆាប់រហ័សនៃប្រាក់ចំណូលអាចរួមចំណែកដល់អតិផរណាប្រាក់ឈ្នួល និងសម្ពាធអតិផរណាទាំងមូលនៅក្នុងសេដ្ឋកិច្ច។
ការថយចុះនៃ Average hourly earnings
– ការធ្លាក់ចុះនៃសេដ្ឋកិច្ច៖ ទីផ្សារការងារមានភាពចុះខ្សោយ ជាមួយនឹងតម្រូវការកម្មករថយចុះ។
– កាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់៖ ប្រាក់ចំណូលមានការថយចុះ នោះការចំណាយរបស់អ្នកប្រើប្រាស់នឹងថយចុះដូចគ្នា ដែលអាចនាំឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះផងដែរ។
– ការបន្ធូរបន្ថយអតិផរណា៖ ការធ្លាក់ចុះនៃប្រាក់ឈ្នួលអាចកាត់បន្ថយសម្ពាធអតិផរណាដោយកាត់បន្ថយថ្លៃដើមពលកម្ម និងផលិតកម្ម ដែលអាចនាំឱ្យតម្លៃផលិតផលមានការធ្លាក់ចុះ។
⭐️ សារៈសំខាន់នៃ Average hourly earnings
ការផ្តោតលើទិន្នន័យ Average hourly earnings ជួយយើងឱ្យយល់ពីចំនួនប្រាក់ឈ្នួលដែលកម្មករ ឬនិយោជិតរកបានសម្រាប់រាល់ម៉ោងដែលពួកគេធ្វើការ។ ទិន្នន័យនេះមានសារៈសំខាន់ ព្រោះវាប្រាប់យើងអំពីស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង។ តាមរយៈការមើលទិន្នន័យនេះ យើងអាចធ្វើការសម្រេចចិត្តបានប្រសើរជាងមុន ដូចជាការសម្រេចចិត្តលើប្រាក់ឈ្នួល ការងារ និងគោលនយោបាយផ្សេងៗដែលពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប។
⭐️ ឥទ្ធិពលនៃ Average Hourly Earnings មកលើ USD
ទិន្នន័យដែលចេញមកខ្ពស់ជាងទិន្នន័យដែលរំពឹងទុក នោះភាគច្រើនប្រាក់ដុល្លារអាមេរិក (USD) គឺត្រូវបានគេសម្គាល់ថាឡើងថ្លៃ ខណៈពេលដែលទិន្នន័យចេញមកទាបជាងទិន្នន័យដែលរំពឹងទុក នោះភាគច្រើនប្រាក់ដុល្លារអាមេរិក (USD) គឺត្រូវបានគេសម្គាល់ថាចុះថ្លៃ ។
1. ផលប៉ះពាល់ពីអតិផរណា
ប្រសិនបើ Average Hourly Earnings កើនឡើងយ៉ាងខ្លាំងនៅទូទាំងសេដ្ឋកិច្ច នោះវាអាចរួមចំណែកដល់ការបង្កើនការចំណាយរបស់អ្នកប្រើប្រាស់។ ម្យ៉ាងវិញទៀត វាអាចនឹងមានតម្រូវការទំនិញ និងសេវាកម្មកាន់តែខ្ពស់ ដែលអាចនាំឱ្យតម្លៃកើនឡើង ដែលគេតែងតែហៅថាសម្ពាធអតិផរណា។ អតិផរណាអាចមានឥទ្ធិពលលើអំណាចទិញនៃប្រាក់ដុល្លារអាមេរិក ដែលបណ្តាលឱ្យវាចុះខ្សោយបើធៀបនឹងរូបិយប័ណ្ណផ្សេងទៀត។
2. ឥទ្ធិពលនៃកំណើនសេដ្ឋកិច្ច
Average Hourly Earnings កាន់តែខ្ពស់អាចនាំឱ្យមានការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ប្រសិនបើសេដ្ឋកិច្ចអាមេរិករីកចម្រើនលឿន ជាលទ្ធផល វាអាចមានឥទ្ធិពលវិជ្ជមានទៅលើភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិក។

3. ការឆ្លើយតបទៅនឹងគោលនយោបាយរូបិយវត្ថុ
ប្រសិនបើប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោងកើនឡើងយ៉ាងឆាប់រហ័ស និងនាំឱ្យមានអតិផរណាខ្ពស់ ធនាគារកណ្តាលអាមេរិក (ធនាគារកណ្តាល) អាចនឹងឆ្លើយតបដោយការបង្កើនអត្រាការប្រាក់។ អត្រាការប្រាក់ខ្ពស់អាចទាក់ទាញការវិនិយោគបរទេស ដែលនាំឱ្យប្រាក់ដុល្លារអាមេរិកកាន់តែរឹងមាំ។
4. ថាមវន្តពាណិជ្ជកម្មអន្តរជាតិ
ប្រសិនបើ Average Hourly Earnings កាន់តែខ្ពស់នាំឱ្យតម្លៃផលិតកម្មកាន់តែខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងនៃការនាំចេញរបស់សហរដ្ឋអាមេរិកនៅក្នុងទីផ្សារពិភពលោក។ នេះអាចប៉ះពាល់ដល់តម្រូវការប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មអន្តរជាតិផងដែរ។
5. សន្ទស្សន៍អារម្មណ៍របស់វិនិយោគិន
និន្នាការវិជ្ជមាននៃ Average Hourly Earnings មានឥទ្ធិពលលើអារម្មណ៍របស់វិនិយោគិនក្នុងការយល់ឃើញអំពីស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ សន្ទស្សន៍អារម្មណ៍នេះអាចប៉ះពាល់ដល់ការវិនិយោគបរទេស និងតម្លៃនៃប្រាក់ដុល្លារអាមេរិកបានផងដែរ។
⭐️ ទិន្នន័យចេញផ្សាយថ្មីៗ
🇺🇸 U.S. Average Hourly Earnings: 0.4% (កក្កដា 2023) – 0.2% (មករា 2023)
| English Version |
⭐️ Key takeaway
– Average hourly earnings refer to the average amount of money an employee earns for each hour of work performed.
– Education and Skill Levels, Industry and Occupation, Geographic Location, Gender and Diversity, and Economic Conditions are the main factors that influences Average hourly earnings.
– Increase in Average hourly earnings leads to have a positive economic indicator, consumer spending boost, and inflationary pressure, while decrease in Average hourly earnings leads to have economic concern, reduced consumer spending, and inflationary relief.
– The importance of Average hourly earnings.
– The effect of changes in Average hourly earnings on USD.
⭐️ Understand about Average hourly earnings
Average hourly earnings refer to the average amount of money an employee earns for each hour of work performed. It is a measure commonly used to gauge the level of compensation or wages received by workers on an hourly basis. It also measures the change in the price businesses pay for labor, not including the agricultural sector.
⭐️ Factors influencing Average hourly earnings
– Education and Skill Levels: Workers with higher education and specialized skills tend to earn more due to their expertise and qualifications.
– Industry and Occupation: Different industries and jobs have varying pay scales. Professions requiring specialized training or with high demand often pay more.
– Geographic Location: Earnings can differ based on the cost of living in different places. Urban areas and regions with higher living costs generally have higher wages.
– Economic Conditions: During economic booms, increased demand for labor can raise wages. Economic downturns might lead to wage freezes or cuts.

⭐️ The effects of Average hourly earnings
Let’s explore what typically happens when average hourly earnings increase and decrease.
Increase in Average Hourly Earnings
– Positive Economic Indicator: Indicates a strong labor market with higher demand for workers, reflecting economic growth and stability.
– Consumer Spending Boost: Higher earnings lead to increased disposable income, stimulating consumer spending and economic activity.
– Inflationary Pressure: Rapid increases in earnings can contribute to wage inflation and overall inflationary pressures in the economy.
Decrease in Average Hourly Earnings
– Economic Concern: Suggests economic challenges, such as a weaker labor market with reduced demand for workers.
– Reduced Consumer Spending: Lower earnings result in decreased disposable income, potentially leading to slower economic growth.
– Inflationary Relief: Falling wages might alleviate inflationary pressures by reducing the cost of labor and production, potentially leading to lower prices.
⭐️ The importance of Average hourly earnings
Focusing on average hourly earning data helps us understand how much money workers are making for each hour they work. This information is important because it tells us about the health of the economy, if people have enough money to spend, and if there are fair opportunities for different workers. By looking at this data, we can make better decisions about things like wages, jobs, and policies that affect everyone’s lives.
⭐️ The effect of changes in average hourly earnings on USD
A higher than expected reading should be taken as positive/bullish for the USD, while a lower than expected reading should be taken as negative/bearish for the USD.
1. Inflation Impact
If average hourly earnings rise significantly across the economy, it can contribute to increased consumer spending. This higher demand for goods and services might lead to increased prices (inflation). Inflation can potentially impact the purchasing power of the U.S. dollar, causing it to weaken against other currencies.
2. Economic Growth Influence
Higher average hourly earnings can lead to increased consumer spending, which is a significant driver of economic growth. If the U.S. economy grows faster as a result, it can have positive effects on the strength of the U.S. dollar.

3. Monetary Policy Response
If average hourly earnings increase rapidly and lead to high inflation, the U.S. central bank (the Federal Reserve) might respond by raising interest rates. Higher interest rates can attract foreign investment, potentially leading to a stronger U.S. dollar.
4. International Trade Dynamics
If higher average hourly earnings lead to higher production costs, it might impact the competitiveness of U.S. exports in the global market. This can affect demand for the U.S. dollar in international trade.
5. Investor Sentiment
Positive trends in average hourly earnings can influence investor sentiment, affecting the perception of the U.S. economy’s health. This sentiment can impact foreign investment and the value of the U.S. dollar.
It’s important to note that the relationship between average hourly earnings and the U.S. dollar is complex and influenced by various economic and policy factors. Additionally, the USD’s value is affected by global economic conditions, interest rates, trade balances, geopolitical events, and more. Therefore, while there can be connections between wage trends and the U.S. dollar, it’s just one of many factors at play.
⭐️ Recent updates
🇺🇸 U.S. Average Hourly Earnings: 0.4% (July 2023) – 0.2% (January 2023)