⭐️ គន្លឹះសំខាន់
– សន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់ ឬជាភាសាអង់គ្លេស Consumer Sentiment Index (CSI) គឺជាសូចនាករសេដ្ឋកិច្ចដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដែលវាស់វែងលើទំនុកចិត្ត និងសុទិដ្ឋិនិយមរបស់អ្នកប្រើប្រាស់ទាក់ទងនឹងការរំពឹងទុកផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ពួកគេ។
– សន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់ជាធម្មតាផ្អែកលើការស្ទង់មតិ និងកម្រងសំណួរដែលសួរអ្នកប្រើប្រាស់អំពីមតិ និងអាកប្បកិរិយារបស់ពួកគេទាក់ទងនឹងកត្តាសេដ្ឋកិច្ចផ្សេងៗដូចជា៖ ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងការរំពឹងទុកសេដ្ឋកិច្ចនាពេលអនាគត។
– អ្នកសេដ្ឋកិច្ច និងអ្នកវិភាគយកចិត្តទុកដាក់លើនិន្នាការនៃមនោសញ្ចេតនាអ្នកប្រើប្រាស់ព្រោះវាអាចមានឥទ្ធិពលលើឥរិយាបថនៃចំណាយរបស់អតិថិជន។

⭐️ តើសន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់គឺជាអ្វី?
សន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់ ឬជាភាសាអង់គ្លេស Consumer Sentiment Index (CSI) គឺជាសូចនាករសេដ្ឋកិច្ចដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដែលវាស់វែងលើទំនុកចិត្ត និងសុទិដ្ឋិនិយមរបស់អ្នកប្រើប្រាស់ទាក់ទងនឹងការរំពឹងទុកផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ពួកគេ។ សូចនាករនេះផ្តល់នូវការយល់ដឹងដល់អ្នកប្រើប្រាស់ឱ្យយល់ឃើញពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងការរំពឹងទុករបស់ពួកគេនាពេលអនាគត។ ជាងនេះទៅទៀត សូចនាករនេះត្រូវបានប្រើជាញឹកញាប់ដោយសេដ្ឋវិទូ អាជីវករ និងអ្នកបង្កើតគោលនយោបាយដើម្បីវាស់ស្ទង់អាកប្បកិរិយាអ្នកប្រើប្រាស់ និងវាយតម្លៃសុខភាពសេដ្ឋកិច្ចរួម។
សន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់ជាធម្មតាផ្អែកលើការស្ទង់មតិ និងកម្រងសំណួរដែលសួរអ្នកប្រើប្រាស់អំពីមតិ និងអាកប្បកិរិយារបស់ពួកគេទាក់ទងនឹងកត្តាសេដ្ឋកិច្ចផ្សេងៗដូចជា៖
1. ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន៖ នេះរួមបញ្ចូលនូវសំណួរអំពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ សុវត្ថិភាពការងារ និងស្ថានភាពសេដ្ឋកិច្ចទាំងមូលនៅក្នុងពេលបច្ចុប្បន្ន។

2. ការរំពឹងទុកសេដ្ឋកិច្ចនាពេលអនាគត៖ សំណួរទាំងនេះផ្តោតលើការរំពឹងទុករបស់អ្នកប្រើប្រាស់សម្រាប់ទស្សនវិស័យហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ និងសេដ្ឋកិច្ចទាំងមូលនៅក្នុងប៉ុន្មានខែ ឬឆ្នាំខាងមុខ។ នេះអាចរួមបញ្ចូលនូវសំណួរអំពីកំណើនប្រាក់ចំណូល លទ្ធភាពការងារ និងអត្រាអតិផរណានាពេលខាងមុខ។
ចម្លើយចំពោះសំណួរទាំងនេះត្រូវបានប្រើដើម្បីគណនាតម្លៃសន្ទស្សន៍ជាលេខ ដោយតម្លៃមូលដ្ឋានជាធម្មតាកំណត់នៅ 100 ឬចំណុចយោងផ្សេងទៀត។ ការផ្លាស់ប្តូរតម្លៃសន្ទស្សន៍អាចផ្តល់ការយល់ដឹងអំពីគំរូនៃការចំណាយរបស់អ្នកប្រើប្រាស់។ តម្លៃសន្ទស្សន៍ខ្ពស់ជាងជាទូទៅបង្ហាញពីទំនុកចិត្ត និងសុទិដ្ឋិនិយមរបស់អ្នកប្រើប្រាស់កាន់តែច្រើន ខណៈពេលដែលតម្លៃទាបបង្ហាញពីការថយចុះទំនុកចិត្តនិងភាពមិនប្រាកដប្រជានៅក្នុងសេដ្ឋកិច្ច។
អ្នកសេដ្ឋកិច្ច និងអ្នកវិភាគយកចិត្តទុកដាក់លើនិន្នាការនៃមនោសញ្ចេតនាអ្នកប្រើប្រាស់ព្រោះវាអាចមានឥទ្ធិពលលើឥរិយាបថនៃចំណាយរបស់អតិថិជន។ នៅពេលដែលអ្នកប្រើប្រាស់មានសុទិដ្ឋិនិយមអំពីសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ នោះពួកគេទំនងជាចំណាយប្រាក់ ធ្វើការវិនិយោគ និងអាចស្នើសុំប្រាក់កម្ចីច្រើន។ ផ្ទុយទៅវិញ នៅពេលដែលសន្ទស្សន៍អារម្មណ៍របស់អ្នកប្រើប្រាស់មានកម្រិតទាប នោះមនុស្សមានទំនោរក្នុងការសន្សំប្រាក់កាន់តែច្រើន និងចំណាយតិចជាងមុន។
ជាឧទាហរណ៍ សាកលវិទ្យាល័យ Michigan’s Surveys of Consumers និង The Conference Board’s Consumer Confidence Index នៅសហរដ្ឋអាមេរិក គឺជាអង្គការដែលចេញផ្សាយរបាយការណ៍សន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់ប្រចាំខែ។ របាយការណ៍ទាំងនេះត្រូវបានតាមដានយ៉ាងដិតដល់ពីទីផ្សារហិរញ្ញវត្ថុ និងអ្នកបង្កើតគោលនយោបាយ ដោយសារតែរបាយការណ៍ទាំងនោះផ្តល់នូវការយល់ដឹងសំខាន់ៗអំពីស្ថានភាពសេដ្ឋកិច្ច និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់។
| English Version |
⭐️ Key takeaway
– The Consumer Sentiment Index (CSI), also known as the Consumer Confidence Index, is a widely used economic indicator that measures the confidence and optimism of consumers regarding their financial and economic prospects.
– The Consumer Sentiment Index is typically based on surveys and questionnaires that ask consumers about their opinions and attitudes regarding various economic factors, such as: Current economic conditions and Future economic expectations.
– Economists and analysts pay attention to trends in consumer sentiment because it can influence consumer spending behavior.

⭐️ What is Consumer Sentiment Index?
The Consumer Sentiment Index (CSI), also known as the Consumer Confidence Index, is a widely used economic indicator that measures the confidence and optimism of consumers regarding their financial and economic prospects. It provides insight into how consumers perceive the current economic conditions and their expectations for the future. The index is often used by economists, businesses, and policymakers to gauge consumer behavior and assess overall economic health.
The Consumer Sentiment Index is typically based on surveys and questionnaires that ask consumers about their opinions and attitudes regarding various economic factors, such as:
1. Current economic conditions: This includes questions about their perceptions of their own financial situation, job security, and the overall state of the economy at the present time.

2. Future economic expectations: These questions focus on consumers’ expectations for their own financial prospects and the overall economy in the coming months or years. This can include questions about income growth, job prospects, and inflation expectations.
The responses to these questions are used to calculate a numerical index value, with a baseline value usually set at 100 or another reference point. Changes in the index value over time are closely monitored because they can provide insights into consumer spending patterns. Higher index values generally indicate greater consumer confidence and optimism, while lower values suggest decreased confidence and economic uncertainty.
Economists and analysts pay attention to trends in consumer sentiment because it can influence consumer spending behavior. When consumers are optimistic about the economy and their personal finances, they are more likely to spend money, invest, and take on debt. Conversely, when consumer sentiment is low, people tend to save more and spend less, which can have broader economic implications.
In the United States, for example, the University of Michigan’s Surveys of Consumers and The Conference Board’s Consumer Confidence Index are two prominent organizations that publish monthly Consumer Sentiment Index reports. These reports are closely watched by financial markets and policymakers as they provide important insights into the state of the economy and consumer behavior.