⭐️ គន្លឹះសំខាន់
– ចំណាត់ថ្នាក់ឥណទាន ដែលត្រូវបានគេស្គាល់ថាជាពិន្ទុឥណទាន ឬចំណាត់ថ្នាក់ហានិភ័យនៃឥណទាន (Credit Rating) គឺជាពិន្ទុដែលតំណាងឱ្យឥណទានរបស់បុគ្គល ឬអង្គភាពណាមួយ។
– ការវាយតម្លៃឥណទានមានសារៈសំខាន់ណាស់ ព្រោះវាអាចឱ្យក្រុមហ៊ុន ឬរដ្ឋាភិបាលធានាបាននូវដើមទុនចាំបាច់ នៅក្នុងអត្រាការប្រាក់ដែលសមរម្យមួយ។
– មាត្រដ្ឋានវាយតម្លៃឥណទានដែលគេស្គាល់ និងប្រើជាញឹកញាប់បំផុតនោះគឺជាមាត្រដ្ឋានដែលត្រូវបានបង្កើតឡើងដោយ Standard & Poor’s (S&P), Moody’s និង Fitch Ratings ។
– ភ្នាក់ងារវាយតម្លៃឥណទានត្រូវពិចារណាទៅលើកត្តាជាច្រើនក្នុងការសម្រេចចិត្តរបស់ពួកគេ ហើយពួកគេម្នាក់ៗមានយុទ្ធសាស្រ្ត ឬរូបមន្តរៀងៗខ្លួន។
⭐️ តើអ្វីទៅជាចំណាត់ថ្នាក់ឥណទាន?
ចំណាត់ថ្នាក់ឥណទាន ដែលត្រូវបានគេស្គាល់ថាជាពិន្ទុឥណទាន ឬចំណាត់ថ្នាក់ហានិភ័យនៃឥណទាន (Credit Rating) គឺជាពិន្ទុដែលតំណាងឱ្យឥណទានរបស់បុគ្គល ឬអង្គភាពណាមួយ។ វាគឺជាសូចនាករហិរញ្ញវត្ថុដ៏សំខាន់មួយដែលត្រូវបានប្រើប្រាស់ដោយម្ចាស់បំណុល ម្ចាស់ផ្ទះ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតដើម្បីវាយតម្លៃហានិភ័យដែលទាក់ទងនឹងការផ្តល់ប្រាក់កម្ចី ការពង្រីកឥណទាន ឬការចូលទៅក្នុងកិច្ចព្រមព្រៀងហិរញ្ញវត្ថុជាមួយអ្នកខ្ចី ឬអង្គភាពណាមួយ។

⭐️ សារៈសំខាន់នៃចំណាត់ថ្នាក់ឥណទាន
ការវាយតម្លៃឥណទានមានសារៈសំខាន់ណាស់ ព្រោះវាអាចឱ្យក្រុមហ៊ុន ឬរដ្ឋាភិបាលធានាបាននូវដើមទុនចាំបាច់ នៅក្នុងអត្រាការប្រាក់ដែលសមរម្យមួយ។ យ៉ាងណាមិញ ការវាយតម្លៃឥណទានដែលមានពិន្ទុទាបអាចបណ្តាលឱ្យមានការចំណាយលើការខ្ចីប្រាក់ខ្ពស់ ហើយអាចមានផលវិបាកក្នុងការទទួលបានកម្ចីដើមទុនផងដែរ។
ជាទូទៅ អង្គភាពតែងតែស្នើសុំធ្វើការវាយតម្លៃឥណទានសម្រាប់ឧបករណ៍ហិរញ្ញវត្ថុរបស់ពួកគេ (ដូចជាសញ្ញាប័ណ្ណ) ហើយពួកគេនឹងបង់សេវាដល់ភ្នាក់ងារវាយតម្លៃសម្រាប់សេវាកម្មនោះ។ ការវាយតម្លៃទាំងនេះផ្តល់នូវរង្វាស់ក្នុងការផ្តល់ឥណទានដ៏សក្តិសម និងទំនុកចិត្តដល់វិនិយោគិន ដែលធ្វើឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អង្គភាព ឬរដ្ឋាភិបាលក្នុងការស្នើសុំដើមទុនដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។
⭐️ មាត្រដ្ឋានវាយតម្លៃឥណទាន
ភ្នាក់ងារវាយតម្លៃឥណទានប្រើប្រាស់មាត្រដ្ឋានវាយតម្លៃឥណទានផ្សេងៗគ្នា ដើម្បីវាយតម្លៃនូវភាពសក្តិសមនៃពិន្ទុឥណទានរបស់អង្គភាព រួមទាំងបុគ្គល សាជីវកម្ម និងរដ្ឋាភិបាល។ មាត្រដ្ឋានវាយតម្លៃឥណទានត្រូវបានប្រើប្រាស់ខុសគ្នាបន្តិចបន្តួចអាស្រ័យទៅលើភ្នាក់ងារផ្សេងៗ ប៉ុន្តែមាត្រដ្ឋានវាយតម្លៃឥណទានដែលគេស្គាល់ និងប្រើជាញឹកញាប់បំផុតនោះគឺជាមាត្រដ្ឋានដែលត្រូវបានបង្កើតឡើងដោយ Standard & Poor’s (S&P), Moody’s និង Fitch Ratings ដែលមាត្រដ្ឋានទាំងនេះ ជាធម្មតារាប់ចាប់ពីភាពសក្តិសមនៃពិន្ទុឥណទានខ្ពស់រហូតដល់ភាពសក្តិសមនៃពិន្ទុឥណទានទាប ដូចមាននៅក្នុងតារាងខាងក្រោម៖
⭐️ Credit Rating Scale:
S&P Global | Moody’s | Fitch Ratings |
AAA | Aaa | AAA |
AA | Aa | AA |
A | A | A |
BBB | Baa | BBB |
BB | Ba | BB |
B | B | B |
CCC | Caa | CCC |
CC | Ca | CC |
C | C | C |
D | — | RD |
— | — | D |
មាត្រដ្ឋានវាយតម្លៃឥណទានទាំងនេះអាចជួយវិនិយោគិន និងម្ចាស់ប្រាក់កម្ចីវាយតម្លៃអំពីភាពសក្តិសមនៃឥណទានក្នុងការផ្គត់ផ្គង់ឧបករណ៍ហិរញ្ញវត្ថុ ដូចជាសញ្ញាប័ណ្ណ ឬប្រាក់កម្ចីបានយ៉ាងឆាប់រហ័ស។ ការវាយតម្លៃឥណទានដែលមានពិន្ទុខ្ពស់អាចបង្ហាញពីហានិភ័យទាប ខណៈពេលដែលការវាយតម្លៃឥណទានដែលមានពិន្ទុទាបបង្ហាញពីកម្រិតហានិភ័យខ្ពស់។ ភ្នាក់ងារផ្សេងៗគ្នាក៏អាចប្រើនិមិត្តសញ្ញា និងការសម្គាល់បន្ថែម ដើម្បីជាជំនួយក្នុងការវាយតម្លៃរបស់ពួកគេបន្ថែមទៀត។ ខណៈពេលដែលមាត្រដ្ឋានទាំងនេះផ្តល់ជាព័ត៌មានដ៏មានតម្លៃក៏ពិតមែន តែវាមិនមែនជាកត្តាតែមួយគត់កំណត់បានក្នុងការវាយតម្លៃហានិភ័យឥណទានឡើយ គឺត្រូវរាប់បញ្ចូលនូវកត្តាផ្សេងៗទៀតដូចជាលក្ខខណ្ឌសេដ្ឋកិច្ច និងសន្ទស្សន៍អារម្មណ៍ទីផ្សារហិរញ្ញវត្ថុដែលចូលរួមដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តមុននឹងធ្វើការវិនិយោគផងដែរ។
⭐️ កត្តាវាយតម្លៃឥណទាន
ភ្នាក់ងារវាយតម្លៃឥណទានត្រូវពិចារណាទៅលើកត្តាជាច្រើនក្នុងការសម្រេចចិត្តរបស់ពួកគេ ហើយពួកគេម្នាក់ៗមានយុទ្ធសាស្រ្ត ឬក្បួនរៀងៗខ្លួន។ ជាទូទៅ ក្បួនទាំងនោះគឺជាកត្តាសំខាន់ដែលអាចមានឥទ្ធិពលលើការវាយតម្លៃឥណទានរបស់ក្រុមហ៊ុន ឬអ្នកខ្ចីរបស់រដ្ឋាភិបាល៖
– ប្រវត្តិនៃការទូទាត់របស់អង្គភាព រួមទាំងការខកខានការបង់ប្រាក់ ឬការមិនបានបង់ប្រាក់កន្លងមក
– ចំនួនទឹកប្រាក់ដែលជំពាក់បច្ចុប្បន្ន និងប្រភេទបំណុលដែលមាន
– លំហូរសាច់ប្រាក់ និងចំណូលបច្ចុប្បន្ន
– ទីផ្សាររួម ឬទស្សនវិស័យសេដ្ឋកិច្ច
– ករណីពិសេសណាមួយដែលអាចរារាំងការសងបំណុលឱ្យទាន់ពេលវេលា

យើងត្រូវចំណាំថាការវាយតម្លៃឥណទានគឺពាក់ព័ន្ធនឹងការវិនិច្ឆ័យមួយចំនួន ដែលអាស្រ័យលើខាងភ្នាក់ងារវាយតម្លៃឥណទាន ហើយវាអាចមានការប្រែប្រួលបានគ្រប់ពេលវេលា ទោះបីជាអង្គភាពមួយដែលមានប្រវត្តិនៃការបង់ប្រាក់ដ៏ទៀងទាត់ក៏ដោយ ក៏អាចត្រូវបានចំណាត់ថ្នាក់ពិន្ទុឥណទានទាបដែរ ប្រសិនបើភ្នាក់ងារវាយតម្លៃឥណទានជឿជាក់ថាសមត្ថភាពក្នុងការទូទាត់សងរបស់ពួកគេគឺនឹងត្រូវចុះខ្សោយ។
| English Version |
⭐️ Key takeaway
– A credit rating, also known as a credit score or credit risk rating, is a numerical representation of an individual’s or an entity’s creditworthiness.
– The importance of credit ratings extends beyond just prospective investors to the entities being rated
– The most commonly known and used credit rating scale is the one developed by Standard & Poor’s (S&P) and Moody’s.
– Credit rating agencies consider a wide range of factors in forming their opinions, and they each have their own formulas.
⭐️ What is Credit Rating?
A credit rating, also known as a credit score or credit risk rating, is a numerical representation of an individual’s or an entity’s creditworthiness. It is a crucial financial indicator used by lenders, creditors, landlords, and other financial institutions to assess the risk associated with lending money, extending credit, or entering into financial agreements with the borrower or entity.

⭐️ Importance of credit rating
The importance of credit ratings extends beyond just prospective investors to the entities being rated. A high credit rating enables a company or government to secure the necessary capital at favorable interest rates, making it more affordable. On the other hand, a low credit rating may result in higher borrowing costs or even difficulty in accessing capital.
Entities usually request credit ratings for themselves or their financial instruments (like bonds), and they compensate rating agencies for this service. These ratings provide a measure of creditworthiness and trust to potential investors, making it easier for entities to attract capital for various purposes, from business expansion to government projects.
⭐️ Credit rating scale
Credit rating agencies use various credit rating scales to assess the creditworthiness of entities, including individuals, corporations, and governments. Different agencies may use slightly different scales, but the most commonly known and used credit rating scale is the one developed by Standard & Poor’s (S&P) and Moody’s. These scales typically range from high creditworthiness to low creditworthiness, as follows:
⭐️ Credit Rating Scale:
S&P Global | Moody’s | Fitch Ratings |
AAA | Aaa | AAA |
AA | Aa | AA |
A | A | A |
BBB | Baa | BBB |
BB | Ba | BB |
B | B | B |
CCC | Caa | CCC |
CC | Ca | CC |
C | C | C |
D | — | RD |
— | — | D |
These credit rating scales help investors and lenders quickly assess the creditworthiness of the issuer of a financial instrument, such as a bond or a loan. Higher ratings suggest a lower risk of default, while lower ratings indicate a higher level of risk. Different agencies may also use additional symbols and modifiers to further refine their assessments. It’s important to note that while these scales provide valuable information, they are not the sole factors considered when evaluating credit risk, and other factors like economic conditions and financial market sentiment also play a role in investment decisions.
⭐️ Credit rating factors
Credit rating agencies consider a wide range of factors in forming their opinions, and they each have their own formulas. In general, these are some of the major factors that can influence the credit rating of a company or government borrower:
– The entity’s payment history, including any missed payments or past defaults
– The amount it currently owes and the types of debt it has
– Current cash flows and income
– The overall market or economic outlook
– Any unique issues that might prevent timely repayment of debts

Note that credit ratings involve some judgment calls on the part of the agency and are subject to change. Even an entity with a spotless payment history can be downgraded if the rating agency believes its ability to make repayments will be impaired.