⭐️ គន្លឹះសំខាន់
– Housing Starts សំដៅទៅលើចំនួននៃគម្រោងសាងសង់លំនៅឋានថ្មីដែលបានចាប់ផ្តើមក្នុងអំឡុងពេលជាក់លាក់ណាមួយ ដែលជាធម្មតាត្រូវបានរាយការណ៍ប្រចាំខែដោយការិយាល័យជំរឿនសហរដ្ឋអាមេរិក (The U.S. Census Bureau) ។
– ទិន្នន័យ Housing Starts ជាធម្មតាត្រូវបានបែងចែកជាបីប្រភេទគឺ Housing Starts សម្រាប់គ្រួសារដែលមានសមាជិកតិច, Housing Starts សម្រាប់ពហុគ្រួសារ (គ្រួសារដែលមានសមាជិកច្រើន) និងចំនួនសរុបនៃ Housing Starts។
– ប្រជាសាស្រ្ត អត្រាការប្រាក់ និងលក្ខខណ្ឌសេដ្ឋកិច្ច គឺជាកត្តាចម្បងដែលជំរុញឱ្យទិន្នន័យ Housing Starts មានការប្រែប្រួល។
– ការិយាល័យជំរឿនសហរដ្ឋអាមេរិក (The U.S. Census Bureau) ប្រើប្រាស់គំរូលិខិតអនុញ្ញាតសាងសង់ពីការិយាល័យអនុញ្ញាតក្នុងស្រុក ដើម្បីប៉ាន់ប្រមាណលើការចាប់ផ្តើមសាងសង់លំនៅឋាន ដែលត្រូវបានអនុវត្តរហូតដល់ការបញ្ចប់ និងដាក់លក់។
– សារៈសំខាន់នៃរបាយការណ៍ Housing Starts។
⭐️ ឈ្វេងយល់ពី Housing Starts
“Housing Starts” ឬជាភាសាខ្មែរហៅថា “ចំនួនផ្ទះថ្មីដែលទើបនឹងសាងសង់” គឺជាចំនួននៃគម្រោងសាងសង់ផ្ទះថ្មីដែលបានចាប់ផ្តើមក្នុងរយៈពេលជាក់លាក់មួយ ឬជាធម្មតាក្នុងមួយខែ។ Housing Starts នេះបានបង្ហាញពីល្បឿននៃការសាងសង់ផ្ទះថ្មី ដែលរួមបញ្ចូលនូវផ្ទះសម្រាប់គ្រួសារមានសមាជិកតិច (single-family homes) អាផាតមិន និងសំណង់លំនៅឋានផ្សេងទៀត។ ម្យ៉ាងវិញទៀត នៅពេលដែលទិន្នន័យ Housing Starts កើនឡើង វាបង្ហាញពីទំនុកចិត្តរបស់ប្រជាជនក្នុងការទិញផ្ទះមានភាពសុទិដ្ឋិនិយមជាងមុន និងឆ្លុះបញ្ចាំងពីទីផ្សារលំនៅឋានកំពុងមានភាពរឹងមាំ ខណៈពេលដែលការថយចុះនៃទិន្នន័យ Housing Starts បង្ហាញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចទៅវិញ។
⭐️ ប្រភេទនៃ Housing Starts
ទិន្នន័យ Housing Starts ជាធម្មតាត្រូវបានបែងចែកជាបីប្រភេទ គឺ៖
– Single-Family Housing Starts៖ គឺជាចំនួនផ្ទះដែលចាប់ផ្តើមសាងសង់សម្រាប់គ្រួសារដែលមានសមាជិកតិច។ ទាំងនេះសំដៅទៅលើការសាងសង់ផ្ទះឯកត្តជនដែលរចនាឡើងដើម្បីស្នាក់នៅក្នុងគ្រួសារតែមួយ។
– Multi-Family Housing Starts៖ ប្រភេទ Housing Starts នេះរួមបញ្ចូលការសាងសង់អគារដែលមានលំនៅឋានជាច្រើនដូចជា អាផាតមិន ខុនដូ ទីប្រជុំជន និងផ្ទះពីរជាន់ឡើងទៅ។
– Total Housing Starts៖ វាគឺជាចំនួនផ្ទះដែលរួមបញ្ចូលគ្នានៃ Single-Family Housing Starts និង Multi-Family Housing Starts។
⭐️ កត្តាដែលជះឥទ្ធិពលដល់ Housing Starts
កត្តាដែលជះឥទ្ធិពលដល់ Housing Starts មាន៖
– ប្រជាសាស្ត្រ៖
ប្រជាសាស្រ្ត រួមមានកំណើនប្រជាជន ការបែងចែកអាយុ អត្រានៃការបង្កើតគ្រួសារ និងនគរូបនីយកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំតម្រូវការលំនៅឋាន។ ការប្រែប្រួលនៃអត្រាប្រជាសាស្រ្តអាចនាំឱ្យមានការផ្លាស់ប្តូរតម្រូវការនៃប្រភេទលំនៅឋានផងដែរ។

– អត្រាការប្រាក់៖
អត្រាការប្រាក់អាចជះឥទ្ធិពលដល់ដោយផ្ទាល់ទៅលើលទ្ធភាពនៃការទិញលំនៅឋានរបស់ប្រជាជនក្នុងស្រុក។ នៅពេលដែលអត្រាការប្រាក់ទាប ការចំណាយលើការខ្ចីប្រាក់ត្រូវបានកាត់បន្ថយ ដែលធ្វើឱ្យមានចំនួនកម្ចីក្នុងការទិញផ្ទះកើនឡើង។ ជាងនេះទៅទៀត អត្រាការប្រាក់ទាបអាចជំរុញឱ្យមានតម្រូវការលំនៅឋានច្រើន ដែលជាហេតុធ្វើឱ្យមានអត្រា Housing Starts កើនឡើងផងដែរ។ ផ្ទុយទៅវិញ បើអត្រាការប្រាក់កើនឡើង នោះវាអាចធ្វើឱ្យមានចំនួនកម្ចីក្នុងការទិញផ្ទះថយចុះ ដែលជាហេតុធ្វើឱ្យមានអត្រា Housing Starts ថយចុះដូចគ្នា។
-លក្ខខណ្ឌសេដ្ឋកិច្ច៖
លក្ខខណ្ឌ និងស្ថានភាពសេដ្ឋកិច្ចរួមមានដូចជា កម្រិតការងារ កំណើនប្រាក់ចំណូល និងទំនុកចិត្តអ្នកប្រើប្រាស់ មានឥទ្ធិពលលើ Housing Starts។ នៅក្នុងសេដ្ឋកិច្ចដ៏រឹងមាំមួយ ចំនួនអ្នកអត់ការងារធ្វើនឹងធ្លាក់ចុះ និងប្រាក់ចំណូលកើនឡើង ដែលញុាំងឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនកាន់តែរឹងមាំ និងមានតម្រូវការលំនៅឋានកើនឡើង។ ផ្ទុយមកវិញ នៅក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច អត្រា Housing Starts អាចថយចុះ ដោយសារតែប្រជាជនមិនមានលទ្ធភាពក្នុងការផ្គត់ផ្គង់ក្នុងការបង់ប្រាក់កម្ចីទិញផ្ទះដូចមុន។
⭐️ ហេតុអ្វីបានជាទិន្នន័យ Housing Starts មានសារៈសំខាន់?
របាយការណ៍ Housing Starts មានសារៈសំខាន់ ព្រោះតែហេតុផលសំខាន់ៗមួយចំនួនដូចជា៖
– សូចនាករសេដ្ឋកិច្ច៖ Housing Starts ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងសុខភាពសេដ្ឋកិច្ច។ ការកើនឡើងនៃចំនួនសាងសង់លំនៅឋានបានឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចដ៏រឹងមាំ និងការកើនឡើងនៃតម្រូវការទិញផ្ទះ ខណៈដែលការធ្លាក់ចុះនៃទិន្នន័យ Housing Starts បានបង្ហាញពីភាពទន់ខ្សោយនៃសេដ្ឋកិច្ច។
– ឥទ្ធិពលលើការងារ៖ ទីផ្សារលំនៅឋានបានជះឥទ្ធិពលដល់ទីផ្សារការងារយ៉ាងច្រើន។ វាមិនត្រឹមតែជួយបង្កើតការងារក្នុងវិស័យសំណង់ដោយផ្ទាល់តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើតឱកាសការងារនៅក្នុងវិស័យដែលពាក់ព័ន្ធផងដែរ។ ការកើនឡើងនៃចំនួនលំនៅឋានមានន័យថាមានការបង្កើនចំនួនការងារ ចំណែកឯការថយចុះអាចនាំឱ្យមានការកាត់បន្ថយការងារ។
– ផលប៉ះពាល់លើការចំណាយរបស់អ្នកប្រើប្រាស់៖ Housing starts មានឥទ្ធិពលគួរឱ្យកត់សម្គាល់លើការចំណាយរបស់អ្នកប្រើប្រាស់។ ការសាងសង់ផ្ទះថ្មីមាននិន្នាការជំរុញឱ្យមានតម្រូវការខ្ពស់សម្រាប់គ្រឿងសង្ហារិម គ្រឿងប្រើប្រាស់ និងទំនិញ និងសេវាកម្មផ្សេងៗដែលពាក់ព័ន្ធ។
⭐️ តើអ្នកណាចេញផ្សាយទិន្នន័យ Housing Starts?
របាយការណ៍ Housing Starts ត្រូវបានចេញផ្សាយដោយការិយាល័យជំរឿនសហរដ្ឋអាមេរិក និងនាយកដ្ឋានអភិវឌ្ឍន៍លំនៅឋាន និងទីក្រុង។
⭐️ តើទិន្នន័យ Housing Starts ចេញផ្សាយនៅពេលណា?
របាយការណ៍ Housing Starts ត្រូវបានចេញផ្សាយជាប្រចាំខែ ដែលជាធម្មតានៅពាក់កណ្តាលខែបន្ទាប់ពីរយៈពេលរាយការណ៍។
⭐️ ទិន្នន័យចេញផ្សាយថ្មីៗ
U.S. Housing Starts: 1,583M (ឧសភា 2023) – 1,340M (មករា 2023)
| English Version |
⭐️ Key takeaway
– The Housing Starts data is an economic indicator that refers to the number of new residential construction projects that have begun during a particular period, typically reported monthly by the U.S. Census Bureau.
– Housing Starts data is typically broken down into three categories which are single-family housing starts, multi-family housing starts, and total housing starts.
– Demographics, interest rates, economic conditions, and government policies and subsidies are the main factors that drive housing starts.
– The Census Bureau uses a sample of building permits from local permitting offices to estimate housing starts, which are then followed until completion and sale.
The importance of the housing starts report.
⭐️ Understand about Housing Starts
“Housing starts” refers to the number of new residential construction projects that have begun within a specific timeframe, usually a month. This metric indicates the pace of new home construction, including single-family homes, apartments, and other residential structures. Housing starts are a key indicator of economic growth and consumer confidence, with increases reflecting a strong market, while decreases may indicate economic slowdowns.
⭐️ Categories of Housing Starts
Housing Starts data is typically broken down into three categories:
– Single-Family Housing Starts: It is the number of new single-family homes that have started construction. These refer to the construction of individual standalone homes designed to accommodate a single family.
– Multi-Family Housing Starts: This category includes the construction of buildings with multiple housing units, such as apartments, condominiums, townhouses, and duplexes.
– Total Housing Starts: It is the combined number of single-family and multi-family housing starts.

⭐️ Factors influencing Housing Starts
Factors that drive Housing Starts are:
– Demographic:
Demographics, including population growth, age distribution, household formation rates, and urbanization, play a crucial role in shaping housing demand. Changes in demographics can lead to shifts in the types of housing needed.

– Interest rates:
Interest rates have a direct impact on the affordability of housing. When interest rates are low, borrowing costs are reduced, making it more attractive for individuals and families to take out mortgages to buy homes. Low interest rates can stimulate housing demand and lead to an increase in housing starts. Conversely, higher interest rates can deter potential homebuyers and lead to a slowdown in housing starts.
– Economic conditions:
The overall health of the economy, including factors like employment levels, income growth, and consumer confidence, influences housing starts. In a strong economy with low unemployment and rising incomes, people are more likely to have the financial means to buy homes, leading to higher housing demand and starts. During economic downturns, housing starts may decrease due to reduced affordability and uncertainty.
⭐️ Why is the Housing Starts data important?
The Housing Starts report holds notable significance for several key reasons:
– Economic Indication: Housing starts are intricately linked to economic health. A surge in residential construction reflects a robust economy and rising home demand, whereas a drop signals economic fragility.
– Employment Influence: The housing market holds substantial employment implications. Not only does it create construction jobs directly, but it also generates opportunities across related sectors. A surge in housing starts translates to job expansion, whereas a decrease can lead to job cuts.
– Consumer Spending Impact: Housing starts wield a notable impact on consumer spending. New home construction tends to drive heightened demand for furnishings, appliances, and allied goods and services.
⭐️ Who publishes the Housing Starts data?
The Housing Starts report is published by the U.S. Census Bureau and the Department of Housing and Urban Development.
⭐️ When is the Housing Starts data released?
The housing starts report is released monthly, usually around the middle of the month following the reporting period.
⭐️ Recent updates
U.S. Housing Starts: 1,583M (May 2023) – 1,340M (January 2023)