Understanding about Investment

គន្លឹះសំខាន់
– ការវិនិយោគសំដៅទៅលើការបែងចែកធនធាន (ឬលុយ) ជាមួយនឹងការរំពឹងទុកនៃការបង្កើតប្រាក់ចំណូល ឬប្រាក់ចំណេញនាពេលអនាគត។
– ការយល់ដឹងអំពីការវិនិយោគគឺជារឿងសំខាន់ណាស់ ព្រោះវាជួយឱ្យអ្នកធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹង ជួយឱ្យអ្នកបង្កើនទ្រព្យសម្បត្តិរបស់អ្នកទៅតាមពេលវេលាណាមួយ។
– ការវិនិយោគមានទម្រង់ផ្សេងៗគ្នា ដែលទម្រង់នីមួយៗមានហានិភ័យ និងផ្តល់ផលត្រឡប់មកវិញពីការវិនិយោគខុសៗគ្នា។
– ហានិភ័យ និងផលត្រឡប់មកវិញពីការវិនិយោគ គឺជាចំណុចមូលដ្ឋាននៅក្នុងការវិនិយោគ។ ជាងនេះទៅទៀត ប្រសិនបើផលដែលទទួលបានពីការវិនិយោគខ្ពស់ នោះមានន័យថាកម្រិតហានិភ័យនៃការវិនិយោគក៏ខ្ពស់ទៅតាមហ្នឹងផងដែរ។
– នៅក្នុងបរិបទនៃការវិនិយោគ ការគ្រប់គ្រងហានិភ័យគឺជាការអនុវត្តដ៏សំខាន់ដែលពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណ ការវាយតម្លៃ និងកាត់បន្ថយហានិភ័យដែលអាចកើតមានឡើង។
– ការប្រឹក្សាយោលបល់ប្រកបដោយវិជ្ជាជីវៈក្នុងការវិនិយោគគឺជាយុទ្ធសាស្រ្តដ៏មានតម្លៃមួយដើម្បីធានាថាការវិនិយោគនេះអាចនឹងត្រូវគ្នាជាមួយនឹងគោលដៅ ព្រមទាំងលទ្ធភាពដែលលោកអ្នកអាចទទួលយកហានិភ័យនេះបាន។

 តើអ្វីទៅជាការវិនិយោគ?
ការវិនិយោគ សំដៅទៅលើការបែងចែកធនធាន (ឬលុយ) ជាមួយនឹងការរំពឹងទុកនៃការបង្កើតប្រាក់ចំណូល ឬប្រាក់ចំណេញនាពេលអនាគត។ ការវិនិយោគអាចមានទម្រង់ផ្សេងៗគ្នាដូចជា ភាគហ៊ុន មូលបត្របំណុល អចលនទ្រព្យ មូលនិធិវិនិយោគ ការបណ្តាក់ទុនអាជីវកម្ម និងជាច្រើនទៀត។ គោលដៅចម្បងនៃការវិនិយោគគឺដើម្បីបង្កើនទ្រព្យសម្បត្តិរបស់លោកអ្នកតាមពេលវេលា ទាំងតាមរយៈការបង្កើនតម្លៃដើមទុន ឬបង្កើតលំហូរប្រាក់ចំណូលជាប្រចាំ។ ឬក្នុងន័យមួយទៀត ការវិនិយោគគឺប្រៀបដូចជាការដាំគ្រាប់ពូជជាមួយនឹងប្រាក់របស់អ្នក ដើម្បីជួយឱ្យវាលូតលាស់ទៅតាមពេលវេលា។ វាមានន័យថា ដាក់លុយរបស់អ្នកទៅវិនិយោគទៅតាមទម្រង់ផ្សេងៗដូចជាភាគហ៊ុន មូលបត្របំណុល ឬអចលនទ្រព្យ ដោយសង្ឃឹមថាវានឹងមានតម្លៃកាន់តែច្រើននាពេលអនាគត។ តាមរយៈការវិនិយោគប្រកបដោយភាពឆ្លាតវៃ អ្នកអាចធ្វើការឆ្ពោះទៅរកការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នក។

Where to invest money for good return

 សារៈសំខាន់នៃការយល់ដឹងពីការវិនិយោគ
ការយល់ដឹងអំពីការវិនិយោគគឺជារឿងសំខាន់ណាស់ ព្រោះវាជួយឱ្យអ្នកធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹង ជួយឱ្យអ្នកបង្កើនទ្រព្យសម្បត្តិរបស់អ្នកទៅតាមពេលវេលាណាមួយ។ ដោយដឹងពីរបៀបដំណើរការនៃការវិនិយោគ អ្នកអាចចេះគ្រប់គ្រងហានិភ័យ ចាប់យកឱកាស និងតម្រឹមគោលដៅហិរញ្ញវត្ថុរបស់អ្នកប្រកបដោយប្រសិទ្ធភាព។ ហើយជាពិសេសចំណេះដឹងទាំងនេះអាចធ្វើឱ្យមានសុវត្ថិភាពហិរញ្ញវត្ថុកាន់តែប្រសើរ និងសក្តានុពលសម្រាប់ការសម្រេចបាននូវសេចក្តីប្រាថ្នារយៈពេលវែងរបស់អ្នក។

ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​នៃ​សារៈ​សំខាន់នៃការ​យល់​ដឹង​អំពី​ការ​វិនិយោគ​៖
– កំណើនទ្រព្យសម្បត្តិ៖ ការវិនិយោគអាចជួយបង្កើនទ្រព្យសម្បត្តិរបស់លោកអ្នក។ ប្រសិនបើអ្នកមិនមានការយល់ដឹងមូលដ្ឋានអំពីការវិនិយោគទេ នោះអ្នកអាចនឹងបាត់បង់ឱកាសក្នុងការបង្កើនប្រាក់របស់លោកអ្នក។

– គោលដៅហិរញ្ញវត្ថុ៖ ចំណេះដឹងអំពីការវិនិយោគអាចជួយអ្នកឱ្យតម្រឹមគោលដៅហិរញ្ញវត្ថុរបស់អ្នកជាមួយនឹងយុទ្ធសាស្រ្តបានសមស្រប។ មិនថាអ្នកកំពុងសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ ការទិញផ្ទះ ឬការអប់រំក្តី ការយល់ដឹងអំពីការវិនិយោគអនុញ្ញាតឱ្យអ្នកជ្រើសរើសទម្រង់វិនិយោគបានត្រឹមត្រូវដើម្បីសម្រេចបាននូវគោលដៅទាំងនោះ។

– ការគ្រប់គ្រងហានិភ័យ៖ ការទទួលបានព័ត៌មានអំពីប្រភេទផ្សេងៗនៃការវិនិយោគជួយឱ្យអ្នកធ្វើការសម្រេចចិត្តដែលមាន និងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។ វាក៏អនុញ្ញាតឱ្យអ្នកអាចធ្វើពិពិធកម្មលើផលប័ត្រ និងសមតុល្យហានិភ័យ និងការទទួលបានផ្សេងៗទៀតដោយយោងទៅតាមកម្រិតនៃការគ្រប់គ្រងហានិភ័យរបស់អ្នក។

– ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ៖ ការចាប់យកការវិនិយោគបានល្អអាចនាំឱ្យមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។ វាផ្តល់ឱ្យអ្នកនូវសក្តានុពលក្នុងការបង្កើតប្រាក់ចំណូលអកម្ម ដោយកាត់បន្ថយការពឹងផ្អែកលើការប្រកបការងារ ឬប្រភពចំណូលចម្បងរបស់អ្នក។

– ផែនការចូលនិវត្តន៍៖ ការវិនិយោគប្រកបដោយភាពឆ្លាតវៃគឺចាំបាច់សម្រាប់ការកសាងជីវិតនៅពេលចូលនិវត្តន៍។

– ការការពារអតិផរណា៖ ការវិនិយោគផ្តល់នូវគន្លឹះក្នុងការការពារប្រឆាំងនឹងអតិផរណា ដែលអាចបំផ្លាញអំណាចទិញនៃប្រាក់របស់អ្នកទៅតាមពេលវេលាណាមួយ។ តាមរយៈការវិនិយោគ អ្នកអាចទទួលបានផលចំណេញច្រើនជាងអតិផរណា។

– ការអប់រំ និងការសម្រេចចិត្ត៖ នៅពេលដែលអ្នកយល់ពីការវិនិយោគច្បាស់ អ្នកអាចធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងអាចជួយឱ្យអ្នកជៀសវាងក្នុងការវិនិយោគក្លែងក្លាយ និងការបោកប្រាស់បានផងដែរ។ ចំណេះដឹងនេះជួយឱ្យអ្នកអាចគ្រប់គ្រងអនាគតហិរញ្ញវត្ថុបាន។

សរុបមក ការយល់ដឹងអំពីការវិនិយោគគឺចាំបាច់សម្រាប់ការធានាអនាគតហិរញ្ញវត្ថុរបស់អ្នកណាស់ ព្រោះអ្នកអាចសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នក។ ការវិនិយោគក៏ជាជំនាញមូលដ្ឋានមួយសម្រាប់កសាងទ្រព្យសម្បត្តិ និងសម្រេចបាននូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុផងដែរ។

 ប្រភេទនៃការវិនិយោគ

ការវិនិយោគមានទម្រង់ផ្សេងៗគ្នា ដែលទម្រង់នីមួយៗមានទម្រង់ហានិភ័យ និងផលត្រឡប់មកវិញពីការវិនិយោគ។ ខាងក្រោមនេះជាប្រភេទខាន់ៗនៃការវិនិយោគ៖
– ភាគហ៊ុន៖ នៅពេលអ្នកទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយ នោះអ្នកនឹងក្លាយជាផ្នែកមួយនៃម្ចាស់ក្រុមហ៊ុននោះ។ ភាគហ៊ុនតំណាងឱ្យភាពជាម្ចាស់នៅក្នុងអាជីវកម្ម ហើយអាចផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលវែង។ ទោះជាយ៉ាងណាក៏ដោយ ភាគហ៊ុនក៏អាចមានការប្រែប្រួលនៃតម្លៃ និងមានហានិភ័យខ្ពស់ផងដែរ។

– មូលបត្របំណុល (ប្រាក់ចំណូលថេរ)៖ មូលបត្របំណុលគឺសំដៅទៅលើការទូទាត់ការប្រាក់តាមកាលកំណត់ និងការសងប្រាក់ដើមនៅពេលដល់កំណត់។ មូលបត្របំណុលជាទូទៅត្រូវបានចាត់ទុកថាមានហានិភ័យតិចជាងភាគហ៊ុន និងផ្តល់លំហូរប្រាក់ចំណូលស្ថិរភាព។

– អចលនទ្រព្យ៖ ការវិនិយោគលើអចលនទ្រព្យពាក់ព័ន្ធនឹងការទិញអចលនទ្រព្យដូចជា លំនៅឋាន អគារពាណិជ្ជកម្ម ឬដី ដោយរំពឹងថានឹងបង្កើតប្រាក់ចំណូលពីការជួល ឬការលក់តាមពេលវេលា។

– មូលនិធិវិនិយោគ៖ គឺជាការប្រមូលលុយពីអ្នកវិនិយោគច្រើននាក់ដើម្បីវិនិយោគលើផលប័ត្រចម្រុះនៃភាគហ៊ុន មូលបត្របំណុល ឬមូលបត្រផ្សេងទៀត។ ពួកគេផ្តល់ជូននូវការធ្វើពិពិធកម្ម និងការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈសម្រាប់អ្នកវិនិយោគ។

– សាច់ប្រាក់ និងសមមូលសាច់ប្រាក់៖ គឺជាការវិនិយោគដែលមានហានិភ័យទាបរួមមាន គណនីសន្សំ វិញ្ញាបនបត្រនៃការដាក់ប្រាក់បញ្ញើ និងមូលនិធិទីផ្សារ។ ពួកគេផ្តល់នូវការរក្សាដើមទុន និងភាពងាយស្រួលក្នុងការប្រើប្រាស់មូលនិធិ ប៉ុន្តែជាធម្មតាការវិនិយោគប្រភេទនេះតែងតែផ្តល់ផលចំណេញទាប។

– ទំនិញ៖ មានដូចជាមាស ប្រេង ឬផលិតផលកសិកម្ម។ ការវិនិយោគលើទំនិញអាចជាមធ្យោបាយមួយដើម្បីធ្វើពិពិធកម្មផលប័ត្រ និងការពារអតិផរណាបានផងដែរ​ និងប្រភេទវិនិយោគផ្សេងៗទៀត។

ការយល់ដឹងអំពីលក្ខណៈ និងហានិភ័យដែលទាក់ទងនឹងប្រភេទនៃការវិនិយោគនីមួយៗគឺមានសារៈសំខាន់ណាស់នៅពេលបង្កើតផលប័ត្រវិនិយោគចម្រុះ និងការគ្រប់គ្រងហានិភ័យដែលស្របតាមគោលដៅហិរញ្ញវត្ថុរបស់អ្នក។ ជម្រើសនៃការវិនិយោគរបស់អ្នកគួរតែផ្អែកលើកាលៈទេសៈ និងគោលបំណងផ្ទាល់ខ្លួន។

ហានិភ័យ និងផលត្រឡប់មកវិញពីការវិនិយោគ

ហានិភ័យ និងផលត្រឡប់មកវិញពីការវិនិយោគ គឺជាចំណុចមូលដ្ឋាននៅក្នុងការវិនិយោគ។ ជាងនេះទៅទៀត ប្រសិនបើផលដែលទទួលបានពីការវិនិយោគខ្ពស់ នោះមានន័យថាកម្រិតហានិភ័យនៃការវិនោយោគក៏ខ្ពស់ទៅតាមហ្នឹងផងដែរ។ ខាងក្រោមនេះ​គឺជា​ការ​ពន្យល់​ពីហានិភ័យ និងផលដែលទទួលបានមកពីការវិនិយោគ៖
– កម្រិតហានិភ័យខ្ពស់ និងផលដែលត្រឡប់បានមកពីការវិនិយោគ ៖ ការវិនិយោគដែលមានហានិភ័យខ្ពស់ ដូចជាភាគហ៊ុន ឬការបណ្តាក់ទុនធំៗតែងតែទទួលបានប្រាក់ចំណេញពីការវិនិយោគក៏ខ្ពស់ដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការវិនិយោគទាំងនោះក៏អាចបង្កជាហានិភ័យមួយចំនួនផងដែរដូចជាការប្រែប្រួលនៃតម្លៃ ក៏ដូចជាការខាតបង់ដ៏ធំផងដែរ។

– កម្រិតហានិភ័យទាប និងផលដែលត្រឡប់បានមកពីការវិនិយោគ៖ ផ្ទុយទៅវិញ ប្រសិនបើការវិនិយោគដែលមានលក្ខណៈមិនសូវប្រថុយប្រថាន ដូចជាមូលបត្របំណុល ឬគណនីសន្សំវិញ គឺតែងតែទទួលបាននូវផលចំណេញទាបវិញ។ ការវិនិយោគទាំងនេះផ្តល់នូវស្ថិរភាពចំពោះវិនិយោគិន ។

– កម្រិតតុល្យភាពហានិភ័យ និងផលដែលត្រឡប់បានមកពីការវិនិយោគ៖ វិនិយោគិនត្រូវតែស្វែងរកទម្រង់នៃការវិនិយោគណាមួយដែលមានកម្រិតតុល្យភាព ដើម្បីជួយឱ្យកម្រិតហានិភ័យ និងផលដែលទទួលបានមកពីការវិនិយោគមានសមភាពនឹងគ្នា ដោយមិនខ្ពស់ពេក ឬទាបពេក។ នេះមានន័យថាវិនិយោគិនគួរតែជ្រើសរើសយកការវិនិយោគណាដែលអាចទទួលយកបាន។

 ការគ្រប់គ្រងហានិភ័យ
នៅក្នុងបរិបទនៃការវិនិយោគ ការគ្រប់គ្រងហានិភ័យគឺជាការអនុវត្តដ៏សំខាន់ដែលពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណ ការវាយតម្លៃ និងកាត់បន្ថយហានិភ័យដែលអាចកើតមានឡើង។ ការគ្រប់គ្រងនេះគឺមានសារៈសំខាន់ណាស់ក្នុងការការពារផលប័ត្ររបស់អ្នកវិនិយោគ និងធ្វើឱ្យការសម្រេចចិត្តកាន់តែមានភាពប្រសើរឡើងដែរ។ ជំហានសំខាន់ៗក្នុងការគ្រប់គ្រងហានិភ័យនៃការវិនិយោគរួមមានការកំណត់ប្រភេទផ្សេងៗនៃហានិភ័យដែលអាចប៉ះពាល់ដល់ការវិនិយោគ ការវាយតម្លៃផលប៉ះពាល់សក្តានុពល និងការបង្កើតយុទ្ធសាស្រ្តដើម្បីកាត់បន្ថយហានិភ័យ។

Compliance - Managed Cybersecurity – virtual CISO

 ដំបូន្មានបែបវិជ្ជាជីវៈ
ការស្វែងរកដំបូន្មានប្រកបដោយវិជ្ជាជីវៈក្នុងការវិនិយោគគឺជាយុទ្ធសាស្រ្តដ៏មានតម្លៃមួយដើម្បីធានាថាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់អ្នកត្រូវគ្នានឹងគោលដៅ និងការគ្រប់គ្រងកម្រិតហានិភ័យ។ អ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុ ដែលមានចំណេះដឹង និងបទពិសោធក្នុងផ្នែកវិនិយោគអាចជួយឱ្យអ្នកមានលទ្ធភាពក្នុងការវិនិយោគប្រកបដោយប្រសិទ្ធភាព ។ ពួកគេអាចផ្តល់នូវបទពិសោធ តាមដានពីការវិនិយោគរបស់អ្នក និងសម្របយុទ្ធសាស្រ្តរបស់អ្នក នៅពេលដែលលក្ខខណ្ឌទីផ្សារមានការវិវឌ្ឍន៍ និងជាពិសេសអាចជួយឱ្យអ្នកមានភាពជោគជ័យក្នុងការវិនិយោគបានផងដែរ។

| English Version |
 Key takeaway
– Investment refers to the allocation of resources, typically money, with the expectation of generating future income or profit.
– Understanding investments is crucial because it empowers you to make informed financial decisions, helping you grow your wealth over time.
– Investments come in various forms, each with its risk-return profile.
– The risk-return trade-off is a fundamental concept in the world of investment. It suggests that investments with the potential for higher returns typically come with higher levels of risk.
– In the context of investments, risk management is a vital practice that involves identifying, assessing, and mitigating potential risks.
– Seeking professional advice in investment is a valuable strategy to ensure that your financial decisions align with your goals and risk tolerance.

What is Investment?
Investment refers to the allocation of resources, typically money, with the expectation of generating future income or profit. Investments can take various forms, including stocks, bonds, real estate, mutual funds, business ventures, and more. The primary goal of investing is to grow your wealth over time, either through capital appreciation or by generating a regular income stream. In another meaning, investment is like planting seeds with your money to help it grow over time. It means putting your money into things like stocks, bonds, or real estate, hoping it will become more valuable in the future. By investing wisely, you can work towards achieving your financial goals and making your money work for you.

Where to invest money for good return

 Importance of understanding investment
Understanding investments is crucial because it empowers you to make informed financial decisions, helping you grow your wealth over time. By knowing how investments work, you can manage risk, seize opportunities, and align your financial goals effectively. Ultimately, this knowledge can lead to better financial security and the potential for achieving your long-term aspirations.

Below are the reasons of understanding investments is crucial:
– Wealth Growth: Investing allows your money to potentially grow over time, outpacing inflation and increasing your overall wealth. Without a basic understanding of investments, you may miss out on opportunities to make your money work for you.

– Financial Goals: Knowledge of investments helps you align your financial goals with appropriate strategies. Whether you’re saving for retirement, a home, or education, understanding investments allows you to choose the right tools to achieve those goals.

– Risk Management: Being informed about different types of investments helps you make informed decisions and manage risk effectively. It enables you to diversify your portfolio and balance risk and reward according to your risk tolerance.

– Financial Independence: A good grasp of investments can lead to financial independence. It provides you with the potential to generate passive income, reducing your reliance on a traditional job or income sources.

– Retirement Planning: Investing wisely is essential for building a retirement nest egg.

– Inflation Protection: Investments offer a hedge against inflation, which erodes the purchasing power of your money over time. By investing, you can potentially earn returns that outpace inflation.

– Education and Decision-Making: When you understand investments, you can make well-informed decisions, avoiding common investment pitfalls and scams. This knowledge empowers you to take control of your financial future.

In summary, understanding investments is essential for securing your financial future, achieving your goals, and ultimately gaining greater control over your financial well-being. It’s a fundamental skill for building wealth and achieving financial independence.

Types of investments

Investments come in various forms, each with its own risk-return profile. Below are the main types of investments:
– Stocks: When you buy a share of a company’s stock, you become a partial owner of that company. Stocks represent ownership in a business and can potentially provide high returns over the long term. However, they also come with higher volatility and risk.

– Bonds (Fixed income): Bonds are debt securities where you lend money to a company or government in exchange for periodic interest payments and the return of the principal amount at maturity. Bonds are generally considered less risky than stocks and provide a steady income stream.

– Real Estate: Real estate investments involve purchasing physical properties, such as residential homes, commercial buildings, or land, with the expectation of generating rental income or capital appreciation over time.

– Mutual Funds: Mutual funds pool money from multiple investors to invest in a diversified portfolio of stocks, bonds, or other securities. They offer diversification and professional management, making them a popular choice for investors.

– Cash & Cash Equivalents: These are low-risk, highly liquid investments, including savings accounts, certificates of deposit (CDs), and money market funds. They offer capital preservation and easy access to funds but usually provide lower returns.

– Commodities: Commodities are physical goods such as gold, oil, or agricultural products. Investing in commodities can be a way to diversify a portfolio hedge against inflation, and so on.

Understanding the characteristics and risks associated with each type of investment is crucial when building a diversified investment portfolio that aligns with your financial goals and risk tolerance. Your choice of investments should be based on your individual circumstances and objectives.

Risk and Return

The risk-return trade-off is a fundamental concept in the world of investment. It suggests that investments with the potential for higher returns typically come with higher levels of risk. Here’s a brief explanation:
– Higher Risk, Higher Potential Return: Investments that carry greater risk, such as stocks or speculative ventures, have the potential for higher returns over time. However, they also come with increased uncertainty, volatility, and the potential for loss.

– Lower Risk, Lower Potential Return: Conversely, investments that are considered less risky, such as bonds or conservative savings accounts, tend to offer lower returns. These investments provide more stability and are less likely to experience significant losses.

– Balancing Risk and Return: Investors must find a balance that aligns with their risk tolerance and financial goals. This means choosing investments that strike the right equilibrium between potential return and acceptable risk.

 Risk management
In the context of investments, risk management is a vital practice that involves identifying, assessing, and mitigating potential risks. This process is crucial to safeguard your investment portfolio and make informed decisions. Key steps in investment risk management include identifying the various types of risks that could affect your investments, assessing their potential impact and likelihood, and developing strategies to mitigate these risks.

Compliance - Managed Cybersecurity – virtual CISO

 Professional advice
Seeking professional advice in investment is a valuable strategy to ensure that your financial decisions align with your goals and risk tolerance. Financial advisors and experts possess the knowledge and experience to help you construct a well-balanced and diversified investment portfolio. They can offer personalized guidance, monitor your investments, and adapt your strategy as market conditions evolve, ultimately enhancing your potential for financial success.

Markets

Forex

Metals

Energies

Indices

Partnerships

Introducing Broker

Marketing Partnership

About us

About ST Market

Contact Us

Regulation

FAQs

Cambodia: +855 (0) 10883 288
UK: +44 (0) 800 368 9785
Thailand: +66 (0) 2114 7415

info@stmarket.com
thai@stmarket.com

STMarket Company Limited AMASS Tower
Street 63, Phum 6, Chamkar Mon, Boeng Keng Kang Mouy, Phnom Penh, 12302, Cambodia

STMarket Company Limited (“STMarket”) is regulated as a Derivatives Broker by the Securities and Exchange Commission of Cambodia, Registered address: AMASS Tower, Floor 23, Street 63, Corner 282, Phum 6, Boeng Keng Kang Muoy, Chamkar Mon, Phnom Penh capital, 12302, Cambodia, Registration Number 00049975.

ST Market UK Limited (“STMarket UK”) is a registered company in the United Kingdom, Registered Address: 20-22 Wenlock Road, London, England, N1 7GU, Registration Number: 12576898.

www.stmarket.com is owned and operated by STMarket. Clients must be 18 years of age and over to use the services provided by STMarket.

Risk Warning
Contracts for Difference (‘CFDs’) are complex financial products and not suitable for all investors. CFDs, are leveraged products that mature when you choose to close an existing open position. By investing in CFDs, you assume a high level of risk. Please ensure you understand the risks involved as you may lose all your invested capital. Past performance of CFDs is not a reliable indicator of future results. The site contains links to websites controlled or offered by third parties. STMarket has not reviewed and hereby disclaims responsibility for any information or materials posted at any of the sites linked to this site. By creating a link to a third-party website, STMarket does not endorse or recommend any products or services offered on that website. The information contained on this site is intended for information purposes only. Therefore, it should not be regarded as an offer or solicitation to any person in any jurisdiction in which such an offer or solicitation is not authorised or to any person to whom it would be unlawful to make such an offer or solicitation, nor regarded as a recommendation to buy, sell or otherwise deal with any particular currency or precious metal trade. If you are not sure about your local currency and spot metals trading regulations, then you should leave this site immediately.

This information is not intended for residents of U.S, Canada, Syria, Sudan, North Korea, Iran, Iraq, and Afghanistan, or use by any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.

© 2024 ST Market Company Ltd | All rights reserved.

ST Market Cookies Policy

ST Market Risk Warning

Anti-Money Laundering Policy

Website Privacy Policy

Website Terms and Conditions