⭐️ គន្លឹះសំខាន់
– ISM Manufacturing Index ជាសូចនាករសេដ្ឋកិច្ច ឬអាចចាត់ចូលជាសកម្មភាពសេដ្ឋកិច្ច ដែលពឹងផ្អែកលើការស្ទង់មតិរបស់អ្នកគ្រប់គ្រងក្នុងការបញ្ជាទិញនៅតាមក្រុមហ៊ុនផលិតកម្មជាង 300 ក្រុមហ៊ុន។
– សន្ទស្សន៍ផលិតកម្ម ISM ឬ PMI វាស់ស្ទង់លើការផ្លាស់ប្តូរកម្រិតផលិតកម្មនៅទូទាំងសេដ្ឋកិច្ចសហរដ្ឋអាមេរិកពីមួយខែទៅមួយខែ។
– របៀបក្នុងការមើលទិន្នន័យ PMI
– សន្ទស្សន៍ PMI នេះត្រូវបានចាត់ទុកថាជាសូចនាករសេដ្ឋកិច្ចដែលដើរតួយ៉ាងសំខាន់ក្នុងការតាមដានពីស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង ព្រោះការផ្លាស់ប្តូរសកម្មភាពផលិតកម្មជាញឹកញាប់អាចបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងសេដ្ឋកិច្ច។

⭐️ ឈ្វេងយល់ពី ISM Manufacturing Index
ISM Manufacturing Index ដែលត្រូវបានគេស្គាល់ថាជា PMI (Purchasing Managers’ Index) គឺជាសូចនាករសេដ្ឋកិច្ចដែលត្រូវបានប្រើប្រាស់ក្នុងការវាស់ស្ទង់សុខភាព និងដំណើរការនៃវិស័យផលិតកម្មនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសមួយ។ វាក៏ត្រូវបានចាត់ចូលជាសកម្មភាពសេដ្ឋកិច្ច ដែលពឹងផ្អែកលើការស្ទង់មតិរបស់អ្នកគ្រប់គ្រងក្នុងការបញ្ជាទិញនៅតាមក្រុមហ៊ុនផលិតកម្មជាង 300 ក្រុមហ៊ុន។ ជាងនេះទៅទៀត វាក៏បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះលក្ខខណ្ឌសេដ្ឋកិច្ច និន្នាការ និងទិសដៅទាំងមូលនៃឧស្សាហកម្មផលិតកម្មផងដែរ។
⭐️ តើ ISM Manufacturing Index វាស់ស្ទង់លើអ្វីខ្លះ? ហើយចេញផ្សាយដោយនរណា និងនៅពេលណា?
សន្ទស្សន៍ផលិតកម្ម ISM ឬ PMI វាស់ស្ទង់លើការផ្លាស់ប្តូរកម្រិតផលិតកម្មនៅទូទាំងសេដ្ឋកិច្ចសហរដ្ឋអាមេរិកពីមួយខែទៅមួយខែ។ ទិន្នន័យសន្ទស្សន៍ ISM នេះចេញផ្សាយដោយ Institute for Supply Management (ISM) ជារៀងរាល់ខែនៅឯសហរដ្ឋអាមេរិក។ ការចេញផ្សាយនោះគឺពឹងផ្អែកលើការស្ទង់មតិរបស់អ្នកគ្រប់គ្រងក្នុងការបញ្ជាទិញនៅក្នុងឧស្សាហកម្មផ្សេងៗ ដោយសាកសួរពីទិដ្ឋភាពសំខាន់ៗនៃប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ ជាធម្មតា ការស្ទង់មតិនេះគឺគ្របដណ្តប់លើការបញ្ជាទិញថ្មី កម្រិតផលិតកម្ម ការងារ ការចែកចាយរបស់អ្នកផ្គត់ផ្គង់ និងសារពើភ័ណ្ឌជាដើម។ ជាងនេះទៅទៀត ការផ្តល់ចម្លើយនៅក្នុងការស្រង់មតិនេះ គឺត្រូវប្រាកដថាតើវិស័យផលិតមានភាពប្រសើរឡើង ឬនៅតែដដែល ឬកាន់តែយ៉ាប់យ៉ឺនយ៉ាងណាបើប្រៀបធៀបទៅនឹងខែមុន។
⭐️ របៀបក្នុងការមើលទិន្នន័យ PMI
ISM Manufacturing Index ត្រូវបានគណនាដោយការចងក្រងទិន្នន័យស្ទង់មតិ ហើយបំប្លែងវាទៅជាលេខសន្ទស្សន៍។ ប្រសិនបើរបាយការណ៍ PMI ចេញផ្សាយមកស្មើ ឬលើសសន្ទស្សន៍ 50 ជាធម្មតាវាបង្ហាញពីភាពរីកចម្រើននៅក្នុងវិស័យផលិតកម្មនោះ។ ផ្ទុយមកវិញ ប្រសិនបើរបាយការណ៍ PMI ចេញផ្សាយមកក្រោមសន្ទស្សន៍ 50 នោះវាបង្ហាញពីការធ្លាក់ចុះនៅក្នុងវិស័យផលិតកម្ម។

⭐️ សារៈសំខាន់នៃរបាយការណ៍ទិន្នន័យ ISM Manufacturing Index
សន្ទស្សន៍ PMI នេះត្រូវបានចាត់ទុកថាជាសូចនាករសេដ្ឋកិច្ចដែលដើរតួយ៉ាងសំខាន់ក្នុងការតាមដានពីស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង ព្រោះការផ្លាស់ប្តូរសកម្មភាពផលិតកម្មជាញឹកញាប់ អាចបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងសេដ្ឋកិច្ច។ ជាឧទាហរណ៍ សន្ទស្សន៍ផលិតកម្ម ISM ដែលកំពុងកើនឡើងអាចបង្ហាញពីការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ កំណើនសេដ្ឋកិច្ច និងការបង្កើតការងារដែលមានសក្តានុពល ខណៈដែលសន្ទស្សន៍ធ្លាក់ចុះបានបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ច។
| English Version |
⭐️ Key takeaway
– It is also an economic activity based on a survey of purchasing managers at more than 300 manufacturing firms.
– The ISM manufacturing index or PMI measures the change in production levels across the U.S. economy from month to month.
– How do we read PMI data
– This index is considered a leading economic indicator because changes in manufacturing activity can often signal broader shifts in the economy.

⭐️ Understanding ISM Manufacturing Index
The ISM Manufacturing Index, also known as the PMI (Purchasing Managers’ Index) for Manufacturing, is a widely recognized economic indicator used to measure the health and performance of the manufacturing sector within a country’s economy. It is also an economic activity based on a survey of purchasing managers at more than 300 manufacturing firms. It provides valuable insights into the economic conditions, trends, and overall direction of the manufacturing industry.
⭐️ What does the ISM Manufacturing Index measure? And normally released by who and when it is released?
The ISM manufacturing index or PMI measures the change in production levels across the U.S. economy from month to month. The index is published by the Institute for Supply Management (ISM) in the United States on a monthly basis. It is based on a survey of purchasing managers in various industries, asking them about key aspects of their business operations. The survey typically covers areas such as new orders, production levels, employment, supplier deliveries, and inventories. Respondents are asked to provide information on whether these aspects have improved, remained the same, or deteriorated compared to the previous month.
⭐️ How do we read PMI data?
The ISM Manufacturing Index is calculated by compiling the survey data and converting it into an index number. A reading above 50 typically indicates expansion in the manufacturing sector, as it suggests that more survey respondents are reporting growth and improvement compared to those reporting contraction. Conversely, a reading below 50 indicates contraction in the sector.

⭐️ The Importance of ISM Manufacturing Index
This index is considered a leading economic indicator because changes in manufacturing activity can often signal broader shifts in the economy. For example, a rising ISM Manufacturing Index may suggest increased consumer spending, economic growth, and potential job creation, while a falling index might indicate economic slowdown or recessionary pressures.