⭐️ គន្លឹះសំខាន់
– អត្រាកម្ចីទិញផ្ទះ គឺជាអត្រាការប្រាក់ដែលអ្នកឱ្យខ្ចីគិតប្រាក់ពីអ្នកខ្ចីសម្រាប់ការប្រើប្រាស់មូលនិធិដើម្បីទិញផ្ទះ ឬអចលនទ្រព្យផ្សេងទៀត។
– អត្រាកម្ចីទិញផ្ទះត្រូវបានជះឥទ្ធិពលដោយការរួមបញ្ចូលគ្នានៃកត្តាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកត្តាផ្សេងៗទៀត។
– ប្រសិនបើអត្រាកម្ចីទិញផ្ទះកើនឡើង នោះថ្លៃដើមនៃការខ្ចីប្រាក់នឹងកើនឡើង ដែលនាំឱ្យអត្រាការបញ្ចាំដែលផ្តល់ជូនអ្នកខ្ចីនឹងកើនឡើងដូចគ្នា។
– ប្រសិនបើអត្រាកម្ចីទិញផ្ទះមានការថយចុះ នោះថ្លៃដើមនៃការខ្ចីប្រាក់នឹងថយចុះ ដែលនាំឱ្យអត្រាបញ្ចាំដែលផ្តល់ជូនអ្នកខ្ចីនឹងថយចុះដូចគ្នា។
– ការតាមដានទិន្នន័យអត្រាប្រាក់កម្ចីទិញផ្ទះមានសារៈសំខាន់ណាស់សម្រាប់ការវាយតម្លៃលើលទ្ធភាពទទួលបាន និងថ្លៃដើមសរុបនៃកម្ចីទិញផ្ទះ។
⭐️ ឈ្វេងយល់ពី Mortgage Rate
អត្រាកម្ចីទិញផ្ទះ គឺជាអត្រាការប្រាក់ដែលអ្នកឱ្យខ្ចីគិតប្រាក់ពីអ្នកខ្ចីសម្រាប់ការប្រើប្រាស់មូលនិធិដើម្បីទិញផ្ទះ ឬអចលនទ្រព្យផ្សេងទៀត។ នៅពេលដែលនរណាម្នាក់ធ្វើការខ្ចីប្រាក់ទិញផ្ទះមួយ នោះពួកគេបានយល់ព្រមក្នុងសងប្រាក់កម្ចី រួមជាមួយនឹងការប្រាក់ក្នុងរយៈពេលជាក់លាក់មួយ ដែលជាធម្មតាមានរយៈពេលចាប់ពី 15 ទៅ 30 ឆ្នាំ។ ដូចនេះ អត្រាកម្ចីទិញផ្ទះគឺជាភាគរយប្រចាំឆ្នាំនៃចំនួនប្រាក់កម្ចីដែលអ្នកខ្ចីត្រូវបង់ឱ្យម្ចាស់លុយបន្ថែមពីលើប្រាក់ដើមដែលបានខ្ចី។
⭐️ កត្តាដែលជះឥទ្ធិពលលើ Mortgage Rate
អត្រាប្រាក់កម្ចីទិញផ្ទះត្រូវបានជះឥទ្ធិពលពីការរួមបញ្ចូលគ្នានៃកត្តាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកត្តាសំខាន់ផ្សេងៗទៀត។ ខាងក្រោមនេះគឺជាកត្តាសំខាន់ៗមួយចំនួនដែលអាចមានឥទ្ធិពលលើអត្រាប្រាក់កម្ចីទិញផ្ទះបានរួមមាន៖
– លក្ខខណ្ឌសេដ្ឋកិច្ច៖ ស្ថានភាពសេដ្ឋកិច្ចទាំងមូល រួមទាំងកត្តាមួយចំនួនដូចជាកំណើន GDP អត្រាអត់ការងារធ្វើ និងអតិផរណា អាចប៉ះពាល់ដល់អត្រាកម្ចីទិញផ្ទះ។ នៅពេលដែលសេដ្ឋកិច្ចមានភាពរឹងមាំ និងរីកចម្រើន អត្រាកម្ចីទិញផ្ទះមាននិន្នាការកើនឡើងដោយសារតែតម្រូវការនៃប្រាក់កម្ចីកើនឡើងដូចគ្នា។ ផ្ទុយទៅវិញ ក្នុងអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ អត្រាកម្ចីទិញផ្ទះអាចថយចុះដូចគ្នាផងដែរ ដែលជម្រុញឱ្យការខ្ចីប្រាក់ និងការចំណាយមានការថយចុះផងដែរ។
– គោលនយោបាយរបស់ធនាគារកណ្តាល៖ គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលដូចជា ធនាគារកណ្តាលសហរដ្ឋអាមេរិក ដើរតួយ៉ាងសំខាន់ក្នុងការកំណត់អត្រាការប្រាក់ក្នុងរយៈពេលខ្លី។ ការផ្លាស់ប្តូរអត្រាមូលនិធិសហព័ន្ធ ដែលជាអត្រាដែលធនាគារផ្តល់ប្រាក់កម្ចីដល់គ្នាទៅវិញទៅមកអាចមានឥទ្ធិពលលើអត្រាការប្រាក់យ៉ាងខ្លាំង រួមទាំងអត្រាប្រាក់កម្ចីទិញផ្ទះផងដែរ។
– តម្រូវការទីផ្សារ និងការផ្គត់ផ្គង់៖ តម្រូវការកម្ចីទិញផ្ទះ និងការផ្គត់ផ្គង់មូលនិធិពីអ្នកឱ្យខ្ចីអាចមានឥទ្ធិពលលើអត្រាការប្រាក់។ ប្រសិនបើមានតម្រូវការច្រើនក្នុងការបញ្ចាំ នោះអត្រាកម្ចីប្រាក់នឹងកើនឡើងដូចគ្នា ខណៈពេលដែលតម្រូវការក្នុងការបញ្ចាំធ្លាក់ចុះ អាចធ្វើឱ្យអត្រាកម្ចីប្រាក់នឹងធ្លាក់ចុះដូចគ្នាផងដែរ។ ដូចគ្នានេះដែរ នៅពេលដែលអ្នកផ្តល់ប្រាក់កម្ចីមានមូលនិធិច្រើនដើម្បីផ្តល់ប្រាក់កម្ចី នោះអាចនឹងឈានដល់ការប្រកួតប្រជែងក្នុងការកំណត់អត្រាការប្រាក់ជាដើម។
⭐️ ការជះឥទ្ធិពលពី Mortgage Rate
ទីផ្សារអចលនទ្រព្យ (ដូចជាផ្ទះ…) អាចនឹងមានការប្រែប្រួលបន្ទាប់ពីទិន្នន័យនៃអត្រាប្រាក់កម្ចីទិញផ្ទះមានការកើនឡើង និងថយចុះ៖
– ប្រសិនបើអត្រាប្រាក់កម្ចីទិញផ្ទះមានការកើនឡើង នោះថ្លៃដើមនៃប្រាក់កម្ចីក៏កើនឡើងដូចគ្នា។ ដូច្នេះវាអាចកាត់បន្ថយតម្រូវការក្នុងការទិញលំនៅឋាន និងធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះផងដែរ។
– ប៉ុន្តែប្រសិនបើអត្រាប្រាក់កម្ចីទិញផ្ទះមានការថយចុះវិញ នោះថ្លៃដើមនៃប្រាក់កម្ចីក៏ថយចុះដូចគ្នា។ ដូច្នេះ តម្លៃក្នុងការសងប្រាក់សម្រាប់អ្នកខ្ចីមានតម្លៃទាបជាងមុន ឬប្រជាជនជាច្រើនមានលទ្ធភាពក្នុងការខ្ចីប្រាក់ថ្មី ឬបង់រំលោះជាមួយផ្ទះដែលមានស្រាប់ ដែលអាចបង្កើនឱ្យមានតម្រូវការលំនៅឋានច្រើនជាងមុន និងអាចនាំឱ្យតម្លៃផ្ទះកើនឡើងផងដែរ។
⭐️ ហេតុអ្វីបានជាយើងត្រូវតាមដានទិន្នន័យ Mortgage Rate?
ការតាមដានទិន្នន័យអត្រាប្រាក់កម្ចីទិញផ្ទះមានសារៈសំខាន់ណាស់សម្រាប់ការវាយតម្លៃលើលទ្ធភាពដែលអាចទទួលយកបាន និងតម្លៃសរុបនៃកម្ចីទិញផ្ទះ។ ទិន្នន័យនេះអាចជួយឱ្យអ្នកដែលចង់ទិញផ្ទះធ្វើការសម្រេចចិត្តបានទាន់ពេលវេលា ដោយអាចកំណត់ពេលវេលាបានល្អប្រសើរ ដើម្បីទទួលបានអត្រាការប្រាក់ទាប ដែលនាំឱ្យមានការសន្សំសំចៃប្រាក់បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ការតាមដានអំពីនិន្នាការអត្រាការប្រាក់ អាចជួយឱ្យអ្នកដែលមានបំណងចង់ទិញផ្ទះអាចរៀបចំផែនការសម្រាប់គោលដៅហិរញ្ញវត្ថុក្នុងរយៈពេលវែងបានយ៉ាងល្អ និងអាចធ្វើការសម្រេចចិត្តនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យបានយ៉ាងត្រឹមត្រូវផងដែរ។
| English Version |
⭐️ Key takeaway
– A mortgage rate is the rate of interest that a lender charges a borrower for the use of funds to purchase a home or other real estate property.
– Mortgage rates are influenced by a combination of economic, financial, and individual factors
– If the mortgage rate is increased, then there will be an increase in the cost of borrowing for lenders, which leads to a higher mortgage rates being offered to borrowers.
– If the mortgage rate is decreased, then there will be a reduction in borrowing costs for lenders, which leads to a lower mortgage rates being offered to borrowers.
– Monitoring mortgage rate data is crucial for assessing the affordability and total cost of a mortgage.
⭐️ Understand about Mortgage Rate
A mortgage rate is the rate of interest that a lender charges a borrower for the use of funds to purchase a home or other real estate property. When someone takes out a mortgage loan to buy a house, they agree to repay the loan amount along with interest over a specified period, usually 15 to 30 years. The mortgage rate is the annualized percentage of the loan amount that the borrower must pay the lender in addition to repaying the principal amount borrowed.
⭐️ Factors influencing Mortgage Rate
Mortgage rates are influenced by a combination of economic, financial, and individual factors. Here are some key factors that can influence mortgage rates:
– Economic Conditions: The overall state of the economy, including factors like GDP growth, unemployment rates, and inflation, can impact mortgage rates. When the economy is strong and growing, mortgage rates tend to rise due to increased demand for loans. Conversely, during economic downturns, mortgage rates might decrease to stimulate borrowing and spending.
– Central Bank Policies: The monetary policies of central banks, such as the U.S. Federal Reserve, play a significant role in determining short-term interest rates. Changes in the federal funds rate, which is the rate at which banks lend to each other, can influence the broader interest rate environment, including mortgage rates.
– Market Demand and Supply: The demand for mortgage loans and the supply of funds from lenders can influence rates. High demand for mortgages may lead to higher rates, while lower demand could result in lower rates. Similarly, when lenders have excess funds to lend, rates might be more competitive.
⭐️ The effects of Mortgage Rate
There are several effects on the housing economy after an increase or decrease in the mortgage rate:
– So, if the mortgage rate is increased, then there will be an increase in the cost of borrowing for lenders, which leads to a higher mortgage rates being offered to borrowers. Therefore, it is expensive for the borrowers to take out new mortgage or refinance the existing ones, which can reduce the demand for housing and potentially lower house prices.
– But, if the mortgage rate is decreased, then there will be a reduction in borrowing costs for lenders, which leads to lower mortgage rates being offered to borrowers. Therefore, it is cheap or more affordable for people to take out a new mortgage or refinance the existing ones, which can increase the demand for housing and potentially lead to higher house prices as well.
⭐️ Why should we look at mortgage rate data?
Monitoring mortgage rate data is crucial for assessing the affordability and total cost of a mortgage. It enables timely decision-making by identifying optimal times to secure lower rates, potentially leading to significant savings. Additionally, staying informed about rate trends empowers borrowers to compare lenders, plan for long-term financial goals, and make well-informed choices in the dynamic real estate market.