⭐️ គន្លឹះសំខាន់
– គោលនយោបាយសារពើពន្ធសំដៅលើការប្រើប្រាស់ ការចំណាយរបស់រដ្ឋាភិបាល និងគោលនយោបាយពន្ធដារ ដែលមានឥទ្ធិពលលើលក្ខខណ្ឌសេដ្ឋកិច្ច ជាពិសេសលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច។
– សមាសធាតុសំខាន់ៗនៃគោលនយោបាយសារពើពន្ធមានបីធំៗគឺ ការចំណាយរបស់រដ្ឋាភិបាល ពន្ធដារ និងឱនភាពថវិកា និងអតិរេកថវិកា។
– គោលនយោបាយសារពើពន្ធមានពីរប្រភេទគឺ គោលនយោបាយសារពើពន្ធពង្រីក និងគោលនយោបាយសារពើពន្ធបង្រួម។
– គោលនយោបាយសារពើពន្ធអាចត្រូវបានប្រើសម្រាប់គោលដៅសេដ្ឋកិច្ចផ្សេងៗ។
– គោលដៅរបស់គោលនយោបាយសារពើពន្ធ។
– គោលនយោបាយរូបិយវត្ថុ VS គោលនយោបាយសារពើពន្ធ។
⭐️ ឈ្វេងយល់ពីគោលនយោបាយសារពើពន្ធ
គោលនយោបាយសារពើពន្ធសំដៅលើការប្រើប្រាស់ ការចំណាយរបស់រដ្ឋាភិបាល និងគោលនយោបាយពន្ធដារ ដែលមានឥទ្ធិពលលើលក្ខខណ្ឌសេដ្ឋកិច្ច ជាពិសេសលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច។ គោលនយោបាយសារពើពន្ធ គឺជាគោលនយោបាយចម្បងដែលរដ្ឋាភិបាលតែងតែប្រើប្រាស់ដើម្បីធ្វើការសម្រេចចិត្តលើចំណូល និងចំណាយរបស់រដ្ឋាភិបាល និងដើម្បីតាមដានពីរបៀបដែលចំណូល និងចំណាយទាំងនោះមានឥទ្ធិពលលើសុខភាពសេដ្ឋកិច្ចជាតិទាំងមូល។
⭐️ សមាសធាតុសំខាន់ៗនៃគោលនយោបាយសារពើពន្ធ
– ការចំណាយរបស់រដ្ឋាភិបាល៖ ការចំណាយនេះពាក់ព័ន្ធនឹងការសម្រេចចិត្តដែលធ្វើឡើងដោយរដ្ឋាភិបាលអំពីចំនួនទឹកប្រាក់ដែលត្រូវបែងចែកសម្រាប់វិស័យ និងកម្មវិធីផ្សេងៗ ដូចជាការថែទាំសុខភាព ការអប់រំ ការការពារជាតិ ហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពសង្គម។ ការប្រែប្រួលនៃចំណាយរបស់រដ្ឋាភិបាលអាចប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងកម្រិតការងារដោយផ្ទាល់។
– ពន្ធដារ៖ គោលនយោបាយសារពើពន្ធក៏រួមបញ្ចូលការសម្រេចចិត្តអំពីអត្រាពន្ធ រចនាសម្ព័ន្ធពន្ធ និងគោលនយោបាយពន្ធផងដែរ។ តាមរយៈការកែសម្រួលអត្រាពន្ធនេះ រដ្ឋាភិបាលអាចជះឥទ្ធិពលលើបរិមាណនៃប្រាក់ចំណូលដែលអាចប្រើប្រាស់បានសម្រាប់គ្រួសារ និងអាជីវកម្ម ដែលវាប៉ះពាល់ដល់ការប្រើប្រាស់ ការវិនិយោគ និងកំណើនសេដ្ឋកិច្ចជាតិទាំងមូល។
– ឱនភាពថវិកា និងអតិរេកថវិកា៖ រដ្ឋាភិបាលអាចដំណើរការឱនភាពថវិកា (ចំណាយលើសពីការប្រមូលចំណូល) ឬលើសថវិកា (ប្រមូលចំណូលច្រើនជាងចំណាយ)។ ឱនភាព ឬអតិរេកទាំងនេះអាចមានផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និងជាកត្តាសំខាន់នៃគោលនយោបាយសារពើពន្ធផងដែរ។

⭐️ ប្រភេទនៃគោលនយោបាយសារពើពន្ធ
– គោលនយោបាយសារពើពន្ធពង្រីក
គោលនយោបាយសារពើពន្ធពង្រីកត្រូវបានប្រើប្រាស់នៅពេលដែលរដ្ឋាភិបាលមានបំណងចង់ជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពអត់ការងារធ្វើ និងជំរុញតម្រូវការសរុបនៅក្នុងសេដ្ឋកិច្ច។ វាពាក់ព័ន្ធនឹងការបង្កើនការចំណាយរបស់រដ្ឋាភិបាល ឬកាត់បន្ថយពន្ធ ដើម្បីបន្ថែមប្រាក់ចូលទៅក្នុងសេដ្ឋកិច្ច។
– គោលនយោបាយសារពើពន្ធបង្រួម
គោលនយោបាយសារពើពន្ធបង្រួមត្រូវបានប្រើប្រាស់នៅពេលដែលរដ្ឋាភិបាលមានបំណងចង់បន្ថយល្បឿនសេដ្ឋកិច្ច គ្រប់គ្រងសម្ពាធអតិផរណា ឬកាត់បន្ថយឱនភាពថវិកា។ វាពាក់ព័ន្ធនឹងការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ការដំឡើងពន្ធ ដើម្បីកាត់បន្ថយតម្រូវការទាំងមូលនៅក្នុងសេដ្ឋកិច្ច។
⭐️ តើគោលនយោបាយសារពើពន្ធអាចត្រូវបានប្រើប្រាស់ក្នុងគោលដៅសេដ្ឋកិច្ចយ៉ាងដូចម្តេចខ្លះ?
គោលនយោបាយសារពើពន្ធអាចត្រូវបានប្រើសម្រាប់គោលដៅសេដ្ឋកិច្ចផ្សេងៗ រួមមាន៖
– ធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព៖ ក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច រដ្ឋាភិបាលអាចបង្កើនការចំណាយ ឬកាត់បន្ថយពន្ធ ដើម្បីជំរុញតម្រូវការ និងជំរុញសកម្មភាពសេដ្ឋកិច្ច។ ផ្ទុយទៅវិញ ក្នុងអំឡុងពេលដែលមានសម្ពាធអតិផរណាខ្ពស់ នោះពួកគេអាចកាត់បន្ថយការចំណាយ ឬដំឡើងពន្ធដើម្បីធ្វើឱ្យល្បឿនសេដ្ឋកិច្ចធ្លាក់ចុះមកវិញ។
– ការលើកកម្ពស់កំណើនសេដ្ឋកិច្ច៖ គោលនយោបាយសារពើពន្ធអាចត្រូវបានកែសម្រួលដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង ដោយក្នុងនោះមានការកែសម្រួលក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការស្រាវជ្រាវ និងការអភិវឌ្ឍជាដើម។
– ការបែងចែកប្រាក់ចំណូលឡើងវិញ៖ រដ្ឋាភិបាលអាចប្រើប្រាស់គោលនយោបាយសារពើពន្ធដើម្បីដោះស្រាយវិសមភាពប្រាក់ចំណូលដោយការអនុវត្តកម្មវិធីពន្ធដារ និងសុខុមាលភាពសង្គម។
– គ្រប់គ្រងបំណុលសាធារណៈ៖ គោលនយោបាយសារពើពន្ធក៏ដើរតួនាទីក្នុងការគ្រប់គ្រងកម្រិតនៃបំណុលសាធារណៈផងដែរ។ រដ្ឋាភិបាលត្រូវតែរៀបចំយ៉ាងណាដើម្បីឱ្យថវិកាជាតិមានតុល្យភាព និងដើម្បីធានាឱ្យបានថាបំណុលសាធារណៈមាននិរន្តភាព (មានហានិភ័យទាប)។
⭐️ គោលដៅរបស់គោលនយោបាយសារពើពន្ធ
– ការគ្រប់គ្រងសេដ្ឋកិច្ច៖ គោលនយោបាយសារពើពន្ធមានគោលបំណងដើម្បីគ្រប់គ្រង និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ដោយជំរុញកំណើនសេដ្ឋកិច្ច សម្រេចបាននូវការងារពេញលេញ និងរក្សាស្ថិរភាពនៃតម្លៃ។ ការគ្រប់គ្រងសេដ្ឋកិច្ចនេះគឺពាក់ព័ន្ធនឹងការកែសម្រួលនៃការចំណាយរបស់រដ្ឋាភិបាល និងពន្ធដារ ដើម្បីមានឥទ្ធិពលលើសកម្មភាពសេដ្ឋកិច្ច។
– ការបែងចែកប្រាក់ចំណូល និងសុខុមាលភាពសង្គម៖ គោលនយោបាយសារពើពន្ធត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយវិសមភាពប្រាក់ចំណូល និងគាំទ្រដល់សុខុមាលភាពរបស់ប្រជាជនដោយការអនុវត្តកម្មវិធីពន្ធដារ និងសុខុមាលភាពសង្គម។ វាពាក់ព័ន្ធនឹងការលើកកម្ពស់ក្នុងការបែងចែកទ្រព្យសម្បត្តិដោយស្មើភាព និងធានានូវការផ្តល់សេវាសាធារណៈសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
– ថវិកា និងនិរន្តរភាពហិរញ្ញវត្ថុ៖ រដ្ឋាភិបាលប្រើប្រាស់គោលនយោបាយសារពើពន្ធក្នុងការគ្រប់គ្រងថវិការបស់ពួកគេដើម្បីប្រកបដោយប្រសិទ្ធភាព ដោយធានាឱ្យបាននូវនិរន្តរភាពហិរញ្ញវត្ថុក្នុងរយៈពេលវែង។ ទាំងនេះគឺពាក់ព័ន្ធនឹងតុល្យភាពថវិកា ការគ្រប់គ្រងបំណុលសាធារណៈ និងការដោះស្រាយសមតុល្យពាណិជ្ជកម្មក្រៅប្រទេស ដើម្បីសម្រេចឱ្យបាននូវគោលដៅបរិស្ថាន និងសង្គម។

⭐️ គោលនយោបាយរូបិយវត្ថុ VS គោលនយោបាយសារពើពន្ធ
គោលនយោបាយរូបិយវត្ថុត្រូវបានអនុវត្តដោយធនាគារកណ្តាល និងមានគោលបំណងជាចម្បងដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ប្រាក់ គ្រប់គ្រងអត្រាការប្រាក់ និងធានាស្ថិរភាពតម្លៃ។ វាផ្តោតលើការគ្រប់គ្រងអតិផរណា និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ខណៈពេលដែលគោលនយោបាយសារពើពន្ធត្រូវបានអនុវត្តដោយរដ្ឋាភិបាល ហើយគោលបំណងរបស់វាគឺមានគោលបំណងសម្រេចបាននូវគោលដៅសេដ្ឋកិច្ច និងសង្គមជាច្រើន រួមទាំងស្ថិរភាពសេដ្ឋកិច្ច ការបង្កើតការងារ ការបែងចែកប្រាក់ចំណូលឡើងវិញ និងការផ្តល់ទំនិញ និងសេវាកម្មសាធារណៈ។
| English Version |
⭐️ Key takeaway
– Fiscal policy refers to the use of government spending and taxation to influence and manage a country’s economy, especially macroeconomic.
– There are 3 key components of fiscal policy which are: Government Spending, Taxation, and Budget Deficits & Surplus.
– There are 2 types of fiscal policy which are: Expansionary fiscal policy and Contractionary fiscal policy.
– Fiscal policy can be used for various economic objectives.
– Goals of fiscal policy
– Monetary policy vs Fiscal Policy
⭐️ Understanding about the Fiscal Policy
Fiscal policy refers to the use of government spending and taxation to influence and manage a country’s economy, especially macroeconomic. Fiscal policy is primarily concerned with the government’s revenue and expenditure decisions and how they impact the overall economic health of a nation.
⭐️ Key components of fiscal policy
– Government Spending: This involves decisions made by the government on how much money to allocate to various sectors and programs, such as healthcare, education, defense, infrastructure, and social welfare. Changes in government spending can directly impact economic activity and employment levels.
– Taxation: Fiscal policy also encompasses decisions about tax rates, tax structures, and tax policies. By adjusting tax rates, governments can influence the amount of disposable income available to households and businesses, which in turn affects consumption, investment, and overall economic growth.
– Budget Deficits and Surpluses: Governments can run budget deficits (spending more than they collect in revenue) or budget surpluses (collecting more revenue than they spend). These deficits or surpluses can have significant economic implications and are a key aspect of fiscal policy.

⭐️ Types of fiscal policy
– Expansionary Fiscal Policy
Expansionary fiscal policy is employed when a government aims to stimulate economic growth, reduce unemployment, and boost overall demand in the economy. It involves increasing government spending and/or reducing taxes to put more money in the hands of consumers and businesses
– Contractionary Fiscal Policy
Contractionary fiscal policy is employed when a government aims to slow down an overheating economy, control inflation, or reduce budget deficits. It involves decreasing government spending and/or increasing taxes to reduce the overall demand in the economy.
⭐️ How can fiscal policy be used for economic purposes?
Fiscal policy can be used for various economic objectives, including:
– Stabilizing the Economy: During economic downturns, governments can increase spending or reduce taxes to boost demand and stimulate economic activity. Conversely, during periods of high inflation or economic overheating, they may reduce spending or raise taxes to cool down the economy.
– Promoting Economic Growth: Fiscal policies can be tailored to support long-term economic growth by investing in infrastructure, education, and research and development.
– Income Redistribution: Governments can use fiscal policy to address income inequality by implementing progressive taxation and social welfare programs.
– Managing Public Debt: Fiscal policy also plays a role in managing the level of public debt. Governments need to balance their budgets over the long term to ensure that debt remains sustainable.
⭐️ Goals of fiscal policy
– Economic Management: Fiscal policy aims to manage and stabilize the economy by promoting economic growth, achieving full employment, and maintaining price stability. It involves adjusting government spending and taxation to influence economic activity.
– Income Redistribution and Social Welfare: Fiscal policy is used to address income inequality and support the well-being of the population by implementing progressive taxation and social welfare programs. It seeks to promote a fairer distribution of wealth and ensure the provision of essential public services and infrastructure.
– Budget and Financial Sustainability: Governments use fiscal policy to manage their budgets effectively, ensuring that they remain financially sustainable over the long term. This involves balancing budgets, managing public debt, and addressing external trade balances while considering environmental and social goals.

⭐️ Monetary policy vs Fiscal Policy
Monetary policy is implemented by the central bank and primarily aims to control the money supply, manage interest rates, and ensure price stability. It focuses on controlling inflation and supporting sustainable economic growth. While fiscal policy is implemented by the government and its objective is aims to achieve a range of economic and social objectives, including economic stability, job creation, income redistribution, and the provision of public goods and services.