⭐️ គន្លឹះសំខាន់
– CCI គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើភាពសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយមរបស់អ្នកប្រើប្រាស់។
– គោលបំណងក្នុងការចេញផ្សាយរបាយការណ៍ CCI
– CCI គឺជាសំណុំនៃការស្ទង់មតិពីចំនួន 5000 គ្រួសារ ដែលផ្តោតសំខាន់លើប្រធានបទចំនួន 5។
– CCI ត្រូវបានគេវាយតម្លៃនៅកម្រិត 100 ដែលត្រូវបានកំណត់ក្នុងឆ្នាំ 1985។
– ការបកស្រាយដោយអ្នកជំនាញវិនិយោគទៅលើ CCI។
⭐️ ឈ្វេងយល់ពី Consumer Confidence Index
Consumer Confidence Index (CCI) ឬជាភាសាខ្មែរហៅថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើភាពសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយមរបស់អ្នកប្រើប្រាស់ ដែលទាក់ទងនឹងសេដ្ឋកិច្ច ទីផ្សារការងារ និងស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។
⭐️ គោលបំណងក្នុងការចេញផ្សាយរបាយការណ៍ CCI៖
1. សូចនាករសេដ្ឋកិច្ច៖ ផ្តល់ការយល់ដឹងអំពីសន្ទស្សន៍អារម្មណ៍ទូទៅរបស់អ្នកប្រើប្រាស់អំពីសេដ្ឋកិច្ច។
2. ការទស្សន៍ទាយចរិតលក្ខណៈរបស់អ្នកប្រើប្រាស់៖ ទំនុកចិត្តរបស់អ្នកប្រើប្រាស់មានឥទ្ធិពលយ៉ាងខ្លាំងទៅលើចរិតលក្ខណៈរបស់អ្នកប្រើប្រាស់។
3. ការព្យាករណ៍និន្នាការសេដ្ឋកិច្ច៖ CCI ត្រូវបានប្រើជាសូចនាករឈានមុខគេនៃនិន្នាការសេដ្ឋកិច្ច។
4. ការបង្កើតគោលនយោបាយ៖ រដ្ឋាភិបាល និងអ្នកបង្កើតគោលនយោបាយប្រើប្រាស់ CCI ដើម្បីវាយតម្លៃពីអារម្មណ៍អ្នកប្រើប្រាស់សាធារណៈនៅក្នុងសេដ្ឋកិច្ច។
5. យុទ្ធសាស្រ្តអាជីវកម្ម៖ អាជីវកម្មមួយចំនួនប្រើប្រាស់ CCI ដើម្បីជាយុទ្ធសាស្ត្រធ្វើការសម្រេចចិត្ត ដូចជាកម្រិតផលិកម្ម ការគ្រប់គ្រងសារពើភ័ណ្ឌ និងផ្នែកទីផ្សារជាដើម។
6. អារម្មណ៍របស់វិនិយោគិន៖ CCI ក៏ជះឥទ្ធិពលដល់អារម្មណ៍របស់វិនិយោគិនផងដែរ។
7. ការប្រៀបធៀបអន្តរជាតិ៖ CCI ផ្តល់នូវវិធីស្តង់ដារមួយដើម្បីប្រៀបធៀបទំនុកចិត្តអ្នកប្រើប្រាស់នៅទូទាំងប្រទេសផ្សេងៗគ្នា។
8. ការត្រួតពិនិត្យការផ្លាស់ប្តូរ៖ CCI អនុញ្ញាតឱ្យមានការត្រួតពិនិត្យពីការផ្លាស់ប្តូរនៃអារម្មណ៍របស់អតិថិជនក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍សេដ្ឋកិច្ចផ្សេងៗ។
⭐️តើ CCI វាស់ស្ទង់លើអ្វីខ្លះ ?
CCI គឺជាសំណុំនៃការស្ទង់មតិពីចំនួន 5000 គ្រួសារ ដែលផ្តោតសំខាន់លើប្រធានបទចំនួន 5 រួមមាន៖
-លក្ខខណ្ឌសេដ្ឋកិច្ច/អាជីវកម្មបច្ចុប្បន្ន
-លក្ខខណ្ឌការងារបច្ចុប្បន្ន
-លក្ខខណ្ឌសេដ្ឋកិច្ច ឬការរំពឹងទុកលើអាជីវកម្មក្នុងរយៈពេលប្រាំមួយខែបន្ទាប់
-លក្ខខណ្ឌការងាររំពឹងទុកក្នុងរយៈពេលប្រាំមួយខែបន្ទាប់
-លក្ខខណ្ឌហិរញ្ញវត្ថុរំពឹងទុកសម្រាប់រយៈពេលប្រាំមួយខែបន្ទាប់។
⭐️ការបកស្រាយពី Consumer Confidence Index
CCI ត្រូវបានគេវាយតម្លៃនៅកម្រិត 100 ដែលត្រូវបានកំណត់ក្នុងឆ្នាំ 1985៖
1. > 100 បង្ហាញថាអ្នកប្រើប្រាស់មានទំនុកចិត្តច្រើនជាង ឬមានសុទិដ្ឋិនិយមជាងធៀបនឹងតម្លៃគោល។
2. =100 បង្ហាញថាអ្នកប្រើប្រាស់មានភាពអព្យាក្រឹត (នៅកណ្តាល) ធៀបនឹងតម្លៃគោល។
3. <100 បង្ហាញថាអ្នកប្រើប្រាស់មិនសូវមានទំនុកចិត្ត ឬទុទិដ្ឋិនិយមជាងធៀបនឹងតម្លៃគោល។
⭐️តើ CCI ត្រូវបានបកស្រាយដោយអ្នកជំនាញវិនិយោគយ៉ាងដូចម្តេច?
ការមើលរបាយការណ៍សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ (CCI) ត្រូវបានបកស្រាយដោយអ្នកជំនាញដើម្បីប្រៀបធៀបទៅនឹងការព្យាករណ៍របស់ពួកគេ។ ប្រសិនបើទិន្នន័យចេញមកលើសពីការរំពឹងទុក ជាទូទៅត្រូវបានគេមើលឃើញថាមានភាពវិជ្ជមានចំពោះសេដ្ឋកិច្ច ខណៈពេលដែលទិន្នន័យចេញមកក្រោមការរំពឹងទុក ត្រូវបានគេមើលឃើញថាមានភាពអវិជ្ជមានចំពោះសេដ្ឋកិច្ច។ ទោះយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងទិន្នន័យខ្ពស់/ទាប និងប្រតិកម្មទីផ្សារវិជ្ជមាន/អវិជ្ជមាន គឺមិនមែនសុទ្ធតែផ្តល់ផលជាក់លាក់នោះទេ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមមើលការបកស្រាយខាងក្រោម៖

1. វដ្តសេដ្ឋកិច្ចស្ថិតនៅក្នុងសម្ពាធអតិផរណាខ្ពស់៖ នៅពេលជិតដល់ទីបញ្ចប់នៃវដ្តសេដ្ឋកិច្ច (Peak) ជាមួយនឹងអត្រាអតិផរណាខ្ពស់ ទិន្នន័យ CCI ដែលចេញមកខ្ពស់ជាងការរំពឹងទុកមិនប្រាកដថាល្អនោះឡើយ ផ្ទុយមកវិញគឺវាជាមូលហេតុដែលបណ្តាលឱ្យមានអត្រាអតិផរណាខ្ពស់។ ដូច្នេះ វាអាចជំរុញឱ្យ Federal Reserve អនុម័តគោលនយោបាយតឹងរ៉ឹងលើអត្រាការប្រាក់ ដែលបណ្តាលឱ្យមានភាពអវិជ្ជមានមកលើទីផ្សារផងដែរ។
2. ការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ច៖ នៅក្នុងវដ្ដសេដ្ឋកិច្ច ដំណាក់កាលមួយដែលសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ ដើម្បីឈានទៅរកដំណាក់កាលពង្រីក ហើយសកម្មភាពសេដ្ឋកិច្ចទាំងឡាយក៏ចាប់ផ្តើមមានសន្ទុះម្តងបន្តិចៗ។ ស្របជាមួយគ្នានេះ នៅពេលដែលទិន្នន័យ CCI ចេញមកខ្ពស់ជាងការរំពឹងទុក មានន័យថាទីផ្សារស្ថិតនៅក្នុងសភាពវិជ្ជមាន ឬអាចនិយាយបានថា វាជាសញ្ញានៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។
| English Version |
⭐️ Key takeaway
– Consumer Confidence Index (CCI) is an economic indicator that measures how optimistic or pessimistic consumers are.
– The purposes of releasing the CCI report
– The CCI is a set of surveys of a sample size of 5000 households and ask respondents their opinion on five topics.
– The CCI is benchmarked at 100, which was set in 1985.
– The CCI interpreted by investment professionals.
⭐️ Understand about Consumer Confidence Index
Consumer Confidence Index (CCI) is an economic indicator that measures how optimistic or pessimistic consumers are regarding the economy, the labor market, and their spending/financial position. Or CCI is how people feel about the strength of the economy now and in the future.
⭐️The purposes of releasing the CCI report
1. Economic Indicator: The primary purpose of the CCI is to provide insights into the overall sentiment of consumers about the economy. It helps economists, analysts, policymakers, and businesses gauge how optimistic or pessimistic consumers are about their financial situations and the broader economic outlook.
2. Predicting Consumer Behavior: Consumer confidence has a strong influence on consumer behavior. A higher level of consumer confidence often leads to increased spending, as consumers are more likely to make major purchases and investments. Conversely, lower confidence levels might lead to reduced spending and saving.
3. Forecasting Economic Trends: The CCI is used as a leading indicator of economic trends. Changes in consumer confidence tend to precede shifts in economic activity. A decline in consumer confidence can signal potential economic slowdowns, while an increase can suggest economic expansion.
4. Policy Making: Governments and policymakers use the CCI to assess public sentiment about the economy. It can inform policy decisions related to fiscal and monetary measures, especially during times of economic uncertainty or downturns.
5. Business Strategy: Businesses use the CCI to make strategic decisions, such as production levels, inventory management, and marketing efforts. Understanding consumer sentiment helps companies align their strategies with consumer preferences and expectations.
6. Investor Sentiment: The CCI also affects investor sentiment. Positive consumer confidence can contribute to a positive outlook on the stock market and encourage investment, while negative confidence might lead to more cautious investing behavior.
7. International Comparisons: The CCI provides a standardized way to compare consumer confidence across different countries. This can be valuable for multinational companies, international organizations, and policymakers assessing global economic conditions.
8. Monitoring Changes: Over time, the CCI allows for monitoring how consumer sentiment changes in response to various economic events, policy shifts, or external factors like geopolitical developments.
⭐️What does the CCI measure?
The CCI is a set of surveys of a sample size of 5000 households and asks respondents their opinion on five topics, which are:
– Current economic/business conditions
– Current employment conditions
– Expected economic/business conditions in the next six months
– Expected employment conditions in the next six months
– Expected financial conditions (income prospect) for the next six months
⭐️ Interpreting the Consumer Confidence Index
The CCI is benchmarked at 100, which was set in 1985:
1. >100 indicates that consumers are more confident or more optimistic versus the benchmark.
2. =100 indicates that consumers are neutral versus the benchmark.
3. <100 indicates that consumers are less confident or more pessimistic versus the benchmark.
⭐️How is the CCI interpreted by investment professionals?
The Consumer Confidence Index (CCI) reading is used by professionals to compare against their predictions. An above-expected reading is generally seen as positive, while a below-expected reading is seen as negative. However, the relationship between higher/lower readings and positive/negative market reactions isn’t straightforward, as discussed below.
The markets perceive this hinges on the current business cycle:
1. Late Economic Cycle-High Inflation: In an economy nearing the end of its business cycle with high inflation, an unexpectedly high reading could raise expectations of even higher inflation. This might prompt the Federal Reserve to adopt stricter policies, causing a negative market response.
2. Recovery from Recession: In an economy emerging from a recession, a reading above expectations could (more confidence) bolster confidence in the economy, seen positively by the financial markets as a sign of robust economic growth.