
ឈ្វេងយល់ពី CPI
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(Consumer Price Index)ត្រូវបានគេប្រើប្រាស់ ដើម្បីវាស់ស្ទង់ពីបម្រែបម្រួលតម្លៃទំនិញប្រចាំខែដែលរួមបញ្ចូលទាំងតម្លៃទំនិញនិងសេវាកម្មនាំចូល។ គោលបំណងចម្បងរបស់វាគឺ វាស់ស្ទង់អតិផរណាឬបរិត្តផរណានៅក្នុងសេដ្ឋកិច្ច ប៉ុន្តែវាក៏ត្រូវបានប្រើប្រាស់ក្នុងការសម្របសម្រួលដល់ការចាយវាយរបស់ប្រជាពលរដ្ឋ តាមរយៈការកែប្រែប្រភពចំណូល-ចំណាយរបស់ពួកគេ។
យល់ដឹងបន្ថែមអំពីCPI
ប្រសិនបើ CPIមានកម្រិតខ្ពស់ នោះវានឹងបង្ហាញថាអត្រាការប្រាក់មានការកើនឡើងដោយសារការរឹតបន្តឹងគោលនយោបាយរបស់ធនាគារកណ្តាល ដើម្បីទប់ទល់នឹងសម្ពាធអតិផរណាដែលបានកើនឡើង។ ម៉្យាងវិញទៀត វាក៏អាចធ្វើឱ្យតម្លៃរូបិយប័ណ្ណក្នុងស្រុកកាន់តែរឹងមាំផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើCPI មានកម្រិតទាបនោះ វាបង្ហាញពីការថយចុះរបស់អត្រាការប្រាក់ ចំណែកឯតម្លៃរូបិយប័ណ្ណក្នុងស្រុកក៏មានភាពទន់ខ្សោយដូចគ្នា។
ហេតុអ្វីបានជា CPI មានសារៈសំខាន់ចំពោះវិនិយោគិន?
CPI មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់វិនិយោគិនទាំងអស់ ដែលអាចឱ្យពួកគេយល់ដឹងអំពីសម្ពាធអតិផរណានៅក្នុងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ហើយពួកគេក៏អាចយកទៅប្រើប្រាស់ ដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ និងកែតម្រូវយុទ្ធសាស្រ្តជួញដូររបស់ពួកគេឱ្យកាន់តែប្រសើរឡើងនៅពេលដែលទិន្នន័យត្រូវបានចេញផ្សាយ។
ទស្សនវិស័យទីផ្សារ
យោងតាមរបាយការណ៍ស្ថិតិរបស់ការិយាល័យការងារ(BLS) នៅក្នុងខែមីនា US CPI MoM បានធ្លាក់ចុះមកត្រឹម ០.១ ភាគរយបើធៀបទៅនឹងទិន្នន័យនៅក្នុងខែកុម្ភៈគឺមានចំនួន ០.៤ ភាគរយ ហើយសម្រាប់ US Core CPI ដែលមិនរាប់បញ្ចូលអាហារ និងថាមពលបានធ្លាក់ចុះមកត្រឹម ០.៤ ភាគរយ និង ៥.៦ភាគរយ ដែលជាទិន្នន័យប្រចាំឆ្នាំ។
CPIប្រចាំខែរបស់សហរដ្ឋអាមេរិក (US CPI MoM)
ជាក់ស្តែង | ព្យាករណ៍ | ទិន្នន័យចាស់ | |
ខែមីនា | ០.១% | ០.២% | ០.៤% |
ខែកុម្ភៈ | ០.៤% | ០.៤% | ០.៥% |
ទិន្នន័យនេះ បានបង្ហាញពីភាពវិជ្ជមានសម្រាប់សេដ្ឋកិច្ចអាមេរិក ដោយសារអតិផរណាមានការថយចុះបន្តិចម្តងៗដែលអាចធ្វើឱ្យកម្រិតអត្រាការប្រាក់ត្រូវបានកាត់បន្ថយ។ នេះបានញាំុងឱ្យទំនុកចិត្តក្នុងចាយវាយលើការប្រើប្រាស់របស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគជាច្រើននៅតែរងចាំសង្កេតមើលលើអតិផរណា ដោយសារតែអត្រាគ្មានការងារធ្វើ (Unemployment rate)បានធ្លាក់ចុះ ០.១ ភាគរយដែលអាចជំរុញឱ្យប្រាក់ឈ្នួល និងតម្លៃទំនិញមានការកើនឡើង។ ដូច្នេះតើអត្រារបស់ Fed នៅក្នុងកិច្ចប្រជុំបន្ទាប់អាចនឹងកើនឡើងឬធ្លាក់ចុះ?
(English Version)

Understand about CPI
The Consumer Price Index (CPI) is used to measure the monthly changes in price from the consumer’s consumption, including imports of goods and services. Its primary purpose is to measure inflation and deflation in the economy, but it is also used to adjust income and expenditure streams by governments in order to keep up with the cost of living.
Further Insights
The higher CPI can signal an increase in interest rates by the central bank to combat upward inflationary pressure, which can lead to a stronger value of the domestic currency. Conversely, a lower CPI can lower interest rates and result in a weaker currency.
Why is the CPI important to traders?
The CPI is very crucial to traders regarding deeper insights into inflationary pressures in the economy, which can be used to make informed decisions and adjust their trading strategies when the data is released.
Market Outlook
According to the Bureau of Labor Statistics report, the US consumer price index (MoM) in March declined to 0.1 percent from 0.4 percent in February. And the core CPI, which excludes food and energy, fell to 0.4 percent and 5.6 percent on an annual basis.
Consumer Price Index (MoM)
Actual | Forecast | Previous | |
March | 0.1% | 0.2% | 0.4% |
February | 0.4% | 0.4% | 0.5% |
This a positive sign for US Economy
This can be seen as a positive sign for the US economy as inflation is slowly reducing and there is more confidence in consumption due to the low interest rate. However, many analysts are still keeping inflation in check as the recent data released shows the unemployment rate fell by 0.1 percent, which can push wages and prices up. So will the Fed rate in the next meeting go up or down?