⭐️ គន្លឹះសំខាន់
– ISM Non-Manufacturing Index គឺជាសូចនាករសេដ្ឋកិច្ចដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក ដោយផ្អែកលើការស្ទង់មតិពីបណ្តាក្រុមហ៊ុនមិនមែនផលិតកម្ម(ឬសេវាកម្ម) ជាង 400 ក្រុមហ៊ុននៃប្រតិបត្តិការទិញ និងផ្គត់ផ្គង់។
– ISM Non-Manufacturing Index វាស់វែងសកម្មភាពអាជីវកម្ម ការបញ្ជាទិញថ្មី ការងារ ការដឹកជញ្ជូនរបស់អ្នកផ្គត់ផ្គង់ កម្រិតសារពើភ័ណ្ឌ និងតម្លៃសេវាកម្ម។
– របៀបក្នុងការមើលទិន្នន័យ PMI
– សន្ទស្សន៍ PMI នេះត្រូវបានចាត់ទុកថាជាសូចនាករសេដ្ឋកិច្ចដែលដើរតួយ៉ាងសំខាន់ក្នុងការតាមដានពីស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង ព្រោះការផ្លាស់ប្តូរសកម្មភាពផលិតកម្មជាញឹកញាប់អាចបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងសេដ្ឋកិច្ច។
⭐️ ឈ្វេងយល់ពី ISM Non-Manufacturing Index
ISM Non-Manufacturing Index គឺជាសូចនាករសេដ្ឋកិច្ចដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក ដោយផ្អែកលើការស្ទង់មតិពីបណ្តាក្រុមហ៊ុនមិនមែនផលិតកម្ម (ឬសេវាកម្ម) ជាង 400 ក្រុមហ៊ុននៃប្រតិបត្តិការទិញ និងផ្គត់ផ្គង់។ វាវាស់ស្ទង់ទៅលើសកម្មភាពសេដ្ឋកិច្ច និងសន្ទស្សន៍ទីផ្សារនៅក្នុងវិស័យមិនមែនផលិតកម្ម ឬសេវាកម្មនៅក្នុងប្រទេស។ វិស័យដែលមាននៅក្នុង ISM Non-Manufacturing Index នេះរួមមាន ការថែទាំសុខភាព ការអប់រំ ហិរញ្ញវត្ថុ ការលក់រាយ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត។
⭐️ តើ ISM Non-Manufacturing Index វាស់ស្ទង់លើអ្វីខ្លះ? ហើយចេញផ្សាយដោយនរណា និងនៅពេលណា?
ISM Non-Manufacturing Index វាស់ស្ទង់សមាសធាតុសំខាន់ៗមួយដូចជា៖
– សកម្មភាពអាជីវកម្ម៖ ឆ្លុះបញ្ចាំងពីកម្រិតនៃប្រតិបត្តិការអាជីវកម្ម និងសកម្មភាពនៅក្នុងវិស័យសេវាកម្ម។
– ការបញ្ជាទិញថ្មី៖ វាយតម្លៃតម្រូវការសម្រាប់សេវាកម្មថ្មី និងចង្អុលបង្ហាញថាតើមានការកើនឡើង ឬថយចុះនៃការបញ្ជាទិញចូល។
– ការងារ៖ វាស់ស្ទង់លើការផ្លាស់ប្តូរកម្រិតការងារក្នុងវិស័យសេវាកម្ម។
– ការដឹកជញ្ជូនរបស់អ្នកផ្គត់ផ្គង់៖ វាស់ស្ទង់ល្បឿននៃការចែកចាយរបស់អ្នកផ្គត់ផ្គង់ ដែលអាចបង្ហាញពីការកកស្ទះ ឬការផ្លាស់ប្តូរនៅក្នុងសក្ដានុពលនៃសង្វាក់ផ្គត់ផ្គង់។
– កម្រិតសារពើភ័ណ្ឌ៖ ផ្តល់នូវការយល់ដឹងអំពីការអនុវត្តការគ្រប់គ្រងសារពើភ័ណ្ឌនៅក្នុងវិស័យសេវាកម្ម។
– តម្លៃ៖ វាយតម្លៃលើការផ្លាស់ប្តូរនៃតម្លៃសម្រាប់ការនាំចូលវត្ថុធាតុដើម និងសេវាកម្ម ដែលឆ្លុះបញ្ចាំងពីសម្ពាធអតិផរណា។
ISM Non-Manufacturing Index ត្រូវបានចេញផ្សាយដោយ Institute for Supply Management (ISM) ដែលជាសមាគមវិជ្ជាជីវៈដែលផ្តល់ទិន្នន័យ និងការយល់ដឹងដែលទាក់ទងនឹងការគ្រប់គ្រងការផ្គត់ផ្គង់ និងការបញ្ជាទិញ ហើយទិន្នន័យសន្ទស្សន៍ទាំងនោះតែងតែចេញផ្សាយជារៀងរាល់ខែផងដែរ។
⭐️ របៀបក្នុងការមើលទិន្នន័យ PMI
ISM Manufacturing Index ត្រូវបានគណនាដោយការចងក្រងទិន្នន័យស្ទង់មតិ ហើយបំប្លែងវាទៅជាលេខសន្ទស្សន៍។ ប្រសិនបើរបាយការណ៍ PMI ចេញផ្សាយមកស្មើ ឬលើសសន្ទស្សន៍ 50 ជាធម្មតាវាបង្ហាញពីការពង្រីក ឬរីកចម្រើននៅក្នុងវិស័យផលិតកម្មនោះ។ ផ្ទុយមកវិញ ប្រសិនបើរបាយការណ៍ PMI ចេញផ្សាយមកក្រោមសន្ទស្សន៍ 50 នោះវាបង្ហាញពីការធ្លាក់ចុះនៅក្នុងវិស័យផលិតកម្មនោះ។
⭐️ សារៈសំខាន់នៃរបាយការណ៍ទិន្នន័យ ISM Non-Manufacturing Index
សន្ទស្សន៍ PMI នេះត្រូវបានចាត់ទុកថាជាសូចនាករសេដ្ឋកិច្ចដែលដើរតួយ៉ាងសំខាន់ក្នុងការតាមដានពីស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង ព្រោះការផ្លាស់ប្តូរសកម្មភាពផលិតកម្មជាញឹកញាប់ អាចបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងសេដ្ឋកិច្ច។ ជាឧទាហរណ៍ សន្ទស្សន៍ផលិតកម្ម ISM ដែលកំពុងកើនឡើងអាចបង្ហាញពីការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ កំណើនសេដ្ឋកិច្ច និងការបង្កើតការងារដែលមានសក្តានុពល ខណៈដែលសន្ទស្សន៍ធ្លាក់ចុះបានបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ច។
| English Version |
⭐️ Key takeaway
– ISM Non-Manufacturing Index is a widely recognized economic indicator in the United States that based on surveys of more than 400 non-manufacturing (or services) firms’ purchasing and supply executives.
– ISM Non-Manufacturing Index measures the business activity, new orders, employment, supplier deliveries, inventory levels and prices.
– How do we read PMI data
– This index is considered a leading economic indicator because changes in manufacturing activity can often signal broader shifts in the economy.
⭐️ Understand about Non-ISM Manufacturing Index
The ISM Non-Manufacturing Index, also known as the Services PMI (Purchasing Managers’ Index), is a widely recognized economic indicator in the United States that based on surveys of more than 400 non-manufacturing (or services) firms’ purchasing and supply executives. It measures the economic activity and sentiment within the non-manufacturing or services sector of the economy. This sector includes industries such as healthcare, education, finance, retail, transportation, and other services.
⭐️ What does the ISM Non-Manufacturing Index measure? And normally released by who and when it is released?
ISM Non-Manufacturing Index measures the following key components:
– Business Activity: This component reflects the level of business operations and activity within the services sector.
– New Orders: It assesses the demand for new services and indicates whether there is an increase or decrease in incoming orders.
– Employment: This component gauges changes in employment levels within the services sector.
– Supplier Deliveries: It measures the speed of supplier deliveries, which can indicate bottlenecks or changes in supply chain dynamics.
– Inventory Levels: This component provides insights into inventory management practices within the services sector.
– Prices: It assesses changes in prices for inputs and services, reflecting inflationary pressures.
The ISM Non-Manufacturing Index is released by the Institute for Supply Management (ISM), a professional association that provides data and insights related to supply management and purchasing. The index is released on a monthly basis.

⭐️ How do we read PMI data?
The ISM Manufacturing Index is calculated by compiling the survey data and converting it into an index number. A reading above 50 typically indicates expansion in the manufacturing sector, as it suggests that more survey respondents are reporting growth and improvement compared to those reporting contraction. Conversely, a reading below 50 indicates contraction in the sector.
⭐️ The Importance of Non-ISM Manufacturing Index
This index is considered a leading economic indicator because changes in manufacturing activity can often signal broader shifts in the economy. For example, a rising ISM Manufacturing Index may suggest increased consumer spending, economic growth, and potential job creation, while a falling index might indicate economic slowdown or recessionary pressures.