⭐️ គន្លឹះសំខាន់
– សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក គឺជារង្វាស់នៃតម្លៃប្រាក់ដុល្លារអាមេរិក ដែលទាក់ទងនឹងកញ្ចប់រូបិយប័ណ្ណបរទេស។
– សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកត្រូវបានផ្សំដោយរូបិយប័ណ្ណបរទេសចំនួន ៦។
– របៀបក្នុងការមើលទិន្នន័យសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក
– កត្តាដែលមានឥទ្ធិពលលើសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក
– គុណសម្បត្តិ និងគុណវិបត្តិនៃសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក
⭐️ ឈ្វេងយល់ពីទិន្នន័យ U.S. Dollar Index
សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក គឺជារង្វាស់នៃតម្លៃប្រាក់ដុល្លារអាមេរិក ដែលទាក់ទងនឹងកញ្ចប់រូបិយប័ណ្ណបរទេស។ USDX ត្រូវបានបង្កើតឡើងដោយ Federal Reserve របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ 1973។
⭐️ តើសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកត្រូវបានផ្សំដោយរូបិយប័ណ្ណបរទេសណាខ្លះ?
សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកត្រូវបានផ្សំដោយរូបិយប័ណ្ណបរទេសចំនួន ៦ ដូចជា៖
– ប្រាក់អឺរ៉ូ (EUR)
– ប្រាក់យ៉េន (JPY)
– ផោន (GBP)
– ដុល្លារកាណាដា (CAD)
– ក្រោន (SEK)
– ហ្វ្រង់(CHF)

⭐️ របៀបក្នុងការមើលទិន្នន័យសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក
USDX វាស់តម្លៃទូទៅរបស់ប្រាក់ដុល្លារដែលទាក់ទងទៅនឹងមូលដ្ឋាននៃ 100 ។
ក. នៅពេលដែលតម្លៃប្រាក់ដុល្លារអាមេរិកឡើងថ្លៃ៖
ឧបមាថា តម្លៃបច្ចុប្បន្នគឺ 130 ដែលមានន័យថាប្រាក់ដុល្លារបានកើនឡើង 30% ចាប់តាំងពីការចាប់ផ្តើមសន្ទស្សន៍លើកដំបូង (130-100=30)។
ប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃ 30% ធៀបនឹងកញ្ចប់រូបិយប័ណ្ណ។ និយាយឱ្យសាមញ្ញ តម្លៃប្រាក់ដុល្លារឡើងថ្លៃ បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណផ្សេងទៀត។
ខ. នៅពេលដែលតម្លៃប្រាក់ដុល្លារអាមេរិកចុះថ្លៃ៖
ឧបមាថា តម្លៃបច្ចុប្បន្នគឺ 86 ដែលមានន័យថាប្រាក់ដុល្លារបានចុះថ្លៃ 14% ចាប់តាំងពីការចាប់ផ្តើមសន្ទស្សន៍លើកដំបូង (86-100= -14 )។
ប្រាក់ដុល្លារអាមេរិកបានចុះថ្លៃ 14% ធៀបនឹងកញ្ចប់រូបិយប័ណ្ណ។ និយាយឱ្យសាមញ្ញ តម្លៃប្រាក់ដុល្លារចុះថ្លៃ បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណផ្សេងទៀត។
⭐️ កត្តាដែលមានឥទ្ធិពលលើសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក
សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកត្រូវបានរងផលប៉ះពាល់ដោយកត្តាម៉ាក្រូសេដ្ឋកិច្ច ដែលរួមមានអតិផរណា ឬបរិត្តផរណានៃរូបិយប័ណ្ណបរទេសដែលរួមបញ្ចូលក្នុងកញ្ចប់រូបិយប័ណ្ណប្រៀបធៀប ក៏ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនោះ។
/21%20April%202020%20%20Developing%20the%20Trading%20Architecture-min.png)
⭐️ គុណសម្បត្តិ និងគុណវិបត្តិនៃសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក
ប្រាក់ដុល្លារអាមេរិកផ្តល់អត្ថប្រយោជន៍មួយចំនួន ប៉ុន្តែក៏មានផលអវិជ្ជមានមួយចំនួនផងដែរ។
ក. គុណសម្បត្តិនៃប្រាក់ដុល្លារឡើងថ្លៃ៖
ការនាំចូលមានតម្លៃថោកជាង៖ ទំនិញដែលផលិតនៅបរទេស ដែលនាំចូលទៅសហរដ្ឋអាមេរិកនឹងមានតម្លៃថោកជាង ប្រសិនបើរូបិយប័ណ្ណរបស់អ្នកផលិតធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារ។
ក្រុមហ៊ុនចម្រុះជាតិសាសន៍ដែលធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិកនឹងទទួលបានអត្ថប្រយោជន៍ពីប្រាក់ដុល្លារដែលឡើងថ្លៃនោះ។
ខ. គុណវិបត្តិនៃប្រាក់ដុល្លារឡើងថ្លៃ៖
ផលលំបាកនៃអ្នកនាំចេញ៖ ការនាំចេញមានតម្លៃថោក ហើយទំនិញផលិតក្នុងស្រុកថ្លៃជាងនៅបរទេស។
ឧទាហរណ៍៖ ប្រសិនបើសហរដ្ឋអាមេរិកនាំចូលរថយន្តពីប្រទេសបារាំង ដែលមានតម្លៃ €60,000 ក្នុងមួយគ្រឿង ជាមួយនឹងអត្រាប្តូរប្រាក់ $1.35 ក្នុងមួយអឺរ៉ូ នោះរថយន្តនឹងមានតម្លៃ $81,000 ក្នុងមួយគ្រឿង។ ផ្ទុយមកវិញ ប្រសិនបើអត្រាប្តូរប្រាក់ធ្លាក់ចុះមកត្រឹម $1.15 ក្នុងមួយអឺរ៉ូ នោះលក់រថយន្តនឹងមានតម្លៃ $69,000 ក្នុងមួយគ្រឿង ។
ដូច្នេះ ប្រសិនបើប្រាក់ដុល្លារបន្តការឡើងថ្លៃ នោះតម្លៃនាំចូលនឹងបន្តធ្លាក់ចុះ។ ម្យ៉ាងវិញទៀត បើយើងសន្មតថាកត្តាសេដ្ឋកិច្ចមានស្ថិរភាពដូចគ្នាហើយតម្លៃប្រាក់ដុល្លារអាមេរិកឡើងថ្លៃ នោះក្រុមហ៊ុនអាមេរិកដែលនាំចូលវត្ថុធាតុដើមពីបរទេសនឹងមានការចំណាយសរុបទាបសម្រាប់ថ្លៃផលិតកម្ម និងទទួលបានប្រាក់ចំណេញកាន់តែខ្ពស់។
⭐️ ទិន្នន័យចេញផ្សាយថ្មីៗ
U.S. Dollar Index (DXY): 102.17 (1 សីហា 2023)
| English Version |
⭐️ Key takeaway
– The U.S. dollar index (USD) is a measure of the value of the U.S. dollar relative to a basket of foreign currencies.
– The US Dollar Index consists of six foreign currencies.
– How to read U.S. Dollar Index (USDX)?
– Factors that influence this indicator.
Advantages and disadvantages of the U.S. Dollar Index
⭐️ Understanding U.S. Dollar Index
The U.S. dollar index (USD) is a measure of the value of the U.S. dollar relative to a basket of foreign currencies. The USDX was established by the U.S. Federal Reserve in 1973
⭐️ What currencies are in the USDX Basket?
The US Dollar Index consists of six foreign currencies.
They are:
– Euro (EUR)
– Japanese Yen (JPY)
– British Pound (GBP)
– Canadian Dollar (CAD)
– Swedish Krona (SEK)
– Swiss Franc (CHF)

⭐️ How to read U.S. Dollar Index (USDX)?
USDX measures the dollar’s general value relative to a base of 100.
A. Appreciated Value
Current reading says 130, which means the dollar has risen 30% since the start of the index. (130-100=30)
The US dollar has appreciated 30% versus the basket of currencies over the time period. Simply put, if the USD goes up, that means the U.S. dollar is gaining strength or value when compared to the other currencies.
B. Depreciated Value
Current reading says 86, which means the dollar has fallen 14% since the start of the index. (86-100=-14 )
The US dollar has depreciated 14% versus the basket of currencies over the time period. Simply put, if the USD goes down, that means the U.S. dollar is weakening when compared to the other currencies.
⭐️ Factors that influence this indicator
The U.S dollar index is affected by macroeconomic factors, which include inflation or deflation in the dollar foreign currencies included in the comparable basket, as well as recessions and economic growth in those countries.
/21%20April%202020%20%20Developing%20the%20Trading%20Architecture-min.png)
⭐️ Advantages and disadvantages of the U.S. Dollar Index
The U.S. Dollar benefits some but negatively impacts others.
A. Advantages of a strong Dollar
Imports are cheaper: goods produced abroad and imported to the United States will be cheaper if the manufacturer’s currency falls in value compared to the dollar.
Multinationals that do business in the U.S. will benefit from a strengthening dollar.
B. Disadvantages of a strong Dollar
Exporters suffer: just as imports become cheaper at home, domestically produced goods become relatively more expensive abroad.
Example: If US imports cars from France, and the cost is €60,000 per car with an exchange rate of $1.35 per euro, then it will cost $81,000 per car. The same car selling for the same amount of euro would cost $69,000 if the exchange rate fell to $1.15 per euro.
So, if the dollar continues its strengthening trend, import prices will likely keep falling. Assuming the same steady economic factor, U.S. companies that import raw materials from abroad will have a lower total cost of production and enjoy a larger profit margin.
⭐️ Recent updates
U.S. Dollar Index (DXY): 102.17 (1st August 2023)