របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍
គិតត្រឹមថ្ងៃទី02 ខែមិថុនា ឆ្នាំ2025
ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើសូចនាករសេដ្ឋកិច្ច ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងជម្លោះពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump ជាមួយដៃគូពាណិជ្ជកម្ម ព្រមទាំងបម្រែបម្រួលតម្លៃមាសនៅក្នុងសប្តាហ៍នេះផងដែរ។
ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។
ទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាេមរិក
ប្រសិនបើក្រឡេកមើលលើទិន្នន័យសេដ្ឋកិច្ច មិនមែនគ្រប់ទិន្នន័យសុទ្ធតែបានបង្ហាញពីសុទិដ្ឋិនិយមរបស់ស្ថានភាពសេដ្ឋកិច្ចនោះទេ។ ជាក់ស្តែង ទិន្នន័យភាគច្រើនបានចង្អុលបង្ហាញថា ទិន្នន័យអតិផរណានៅតែបន្តកើនឡើង តម្រូវការប្រើប្រាស់បានកាត់បន្ថយ ស្របពេលដែលផលិតផលក្នុងស្រុកសរុបអាចនឹងមានទិសដៅទៅរកស្ថិរតាអតិផរណា ប្រសិនបើវាបន្តធ្លាក់ចុះក្រោមកម្រិត 0.0%។ ទោះបីជាយ៉ាងណាក៏ដោយ សន្ទស្សន៍អារម្មណ៍ទីផ្សារនៅតែល្អប្រសើរ ហើយមានកម្រិតលើសពី 98 ថែមទៀតផង។ នេះគឺបណ្តាលមកពីការស្ទង់មតិពាក់កណ្តាលត្រូវបានបញ្ជូន បន្ទាប់ពីភាពតានតឹងពាណិជ្ជកម្មអាមេរិក និងចិនបានធូរស្រាល។ នេះបង្ហាញពីអារម្មណ៍វិជ្ជមានបណ្តោះអាសន្នរបស់ពួកគេ ទោះបីជាសេដ្ឋកិច្ចពិតមិនបានបង្ហាញបែបនេះក៏ដោយ។
ប៉ុន្តែរឿងមួយដែលប្រាកដគឺ ការកើនឡើងនៃហានិភ័យអតិផរណា ជាពិសេសនៅពេលដែលភាពតានតឹងពន្ធបានត្រឡប់មកវិញ។ ដូច្នេះហើយបានជា សមាជិកធនាគារកណ្តាលអាមេរិកមួយចំនួននៅតែគាំទ្រទៅលើការរក្សាអត្រាការប្រាក់ លើកលែងតែសមាជិកធនាគារកណ្តាលលោក Waller តែប៉ុណ្ណោះ។ ពោលគឺលោកបានលើកឡើងថា លោកនៅតែគាំទ្រទៅលើការកាត់បន្ថយអត្រាការប្រាក់ ទោះបីជាមានភាពតានតឹងផ្នែកពាណិជ្ជកម្មដល់កម្រិតណាក៏ដោយ ពោលគឺដោយសារលោកជឿថា អតិផរណាអាចនឹងឡើងបណ្តោះអាសន្នតែប៉ុណ្ណោះ។ ខណៈពេលដែលមនុស្សភាគច្រើនមានការប្រុងប្រយ័ត្នចំពោះអត្រាការប្រាក់ លោក Trump បានបន្តដាក់សម្ពាធលើប្រធានធនាគារកណ្តាលអាមេរិកលោក Powell ដើម្បីបន្ថយអត្រាការប្រាក់ ព្រោះនេះអាចរុញច្រានសេដ្ឋកិច្ចចេញពីវិបត្តិសេដ្ឋកិច្ច និងគំនរបំណុល។ ដូច្នេះចម្លើយចំពោះការសម្រេចចិត្តអត្រាការប្រាក់គឺនៅតែមិនច្បាស់លាស់ ទោះបីជាចម្លើយទាំងពីរអាចត្រឹមត្រូវក៏ដោយ ដោយពិចារណាលើអាទិភាពរៀងៗខ្លួន។
ទោះយ៉ាងណាក៏ដោយ លោកអ្នកអាចពិចារណាទៅលើព័ត៌មានខាងក្រោមនេះ៖
- ព័ត៌មានភូមិសាស្ត្រនយោបាយ៖ ការគម្រាមកំហែងចំពោះកម្មវិធីនុយក្លេអ៊ែរនៅតែបន្តមាន ដោយសារលោក Trump បន្តដាក់សម្ពាធលើបញ្ហានេះ។ លើសពីនេះ ភាពតានតឹងនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក៏កើនឡើងផងដែរ។
- ប្រធានាធិបតី Trump បានលើកឡើងពីការបំពានរបស់ចិនចំពោះកិច្ចព្រមព្រៀង ហើយរំពឹងថានឹងមានកិច្ចពិភាក្សាបន្តទៅទៀតជាមួយប្រធានាធិបតី Xi នៅសប្តាហ៍នេះ។ ខណៈពេលដែលក្រសួងពាណិជ្ជកម្មចិនបានស្តីបន្ទោសចំពោះការអះអាងរបស់លោក Trump កាលពីថ្ងៃចន្ទ ដោយបង្កើនការសង្ស័យបន្ថែមទៀតអំពីទំនាក់ទំនងដៃគូពាណិជ្ជកម្មទាំងពីរនេះ។
- ពន្ធដែកថែប និងអាលុយមីញ៉ូមនឹងកើនឡើងពី 25% ទៅ 50% នៅថ្ងៃពុធនេះ ខណៈដែលសហភាពអឺរ៉ុបនឹងរៀបចំវិធានការតបតចំពោះសំណើនេះ។ ដូច្នេះប្រសិនបើមិនមានការសម្របសម្រួលនោះទេ ពន្ធដែលមានស្រាប់ និងពន្ធបន្ថែមនឹងចូលជាធរមានដោយស្វ័យប្រវត្តិនៅថ្ងៃទី 14 ខែកក្កដា នេះបើយោងតាមអ្នកនាំពាក្យ។
- Trump បន្តទាមទារគោលនយោបាយពន្ធទាបនៅក្នុងព្រឹទ្ធសភា។
ដូច្នេះ ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ បញ្ហាពន្ធគយ បញ្ហាបំណុល រួមជាមួយនឹងភាពមិនច្បាស់លាស់នៃទស្សនវិស័យសេដ្ឋកិច្ច ទាំងអស់នេះកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំងចំពោះទីផ្សារហិរញ្ញវត្ថុ ហើយក៏អាចជំរុញឱ្យតម្លៃមាសមានភាគរយច្រើនក្នុងការកើនឡើងផងដែរ។ ប៉ុន្តែប្រសិនបើមានការផ្លាស់ប្តូរអ្វីថ្មី នោះមាសអាចនឹងមានប្រតិកម្មផ្សេងវិញម្តង។
ប្រតិកម្មទីផ្សារ
កាលពីសប្តាហ៍មុន មាសមានប្រតិកម្មអវិជ្ជមាន ដោយបានធ្លាក់ចុះជិត 3% ដោយសារជំហរបែប Hawkish ពីមន្ត្រីធនាគារកណ្តាល និងភាពតានតឹងយឺតយ៉ាវបន្ទាប់ពីទីផ្សារបិទ។
|English Version|
Weekly Data Summary Report
As of June 02, 2025
Below is a summary of the United States, primarily based on economic indicators, critical events related to President Donald Trump’s trade conflicts with other trading partners, and gold prices within this week.
Disclaimer: Please note this is opinion-based; do not take it as investment advice.
“Early week of a New month, same data from the previous: what does it tell you?”
The United States’s Economic Indicator
Speaking from the economic perspective, not all the positive data showed an optimistic economic outlook. In fact, the data so far are showing an increasingly persistent inflation; some blockage is from the sales consumption, while GDP is approaching the stagflation scenario if another quarter falls below the trend growth again. Despite this negative news, the consumer sentiment is still in a positive range, surging to 98, and that resulted from half of the survey being sent only after the US and China trade tension eased. This shows a temporary positive sentiment from them, although the real economy didn’t show much of that.
But one thing the economy speaks the truth about is the upside risk of inflation coming, especially when tariff tension comes back once again. With that, many Federal Reserve officials are very supportive of the wait-and-see approach, as the projection on inflation is still upward, except for the Federal Reserve’s Waller speeches on Monday. The FED’s Waller cited that, regardless of the degree of trade tension, he is still open to more paths on the rate cut, as he believes that inflation will only temporarily rise.
While most are cautious about the interest rate, Trump continued to put pressure on the FED chair, Powell, to lower the interest rate, as this might push the economy out of the recession and the debt pile. So the answer to the interest rate decision is still uncertain, although both answers could be right, considering their respective priorities.
However, do consider these facts:
- Geopolitical news: A threat to the nuclear program remains in one place, given how Trump continues to put pressure on this matter. Plus, Russia-Ukraine also escalated.
- President Trump straightforwardly called out China’s violation of the agreement and expects to have a call with President Xi this week. While the Chinese Ministry of Commerce rebuked back on Trump’s claim on Monday, raising more doubts about the two biggest trade partners’ relationship.
- The steel and aluminum tariffs will be up from 25% to 50% this Wednesday, while the EU will prepare countermeasures for this proposal. So if there is no mutual agreement, then both existing and additional tariffs will automatically take effect on 14 July, according to the spokesperson.
- Trump continues to seek a lower tax bill in the Senate.
Therefore, geopolitical news escalated, tariff tensions arose, and tax bills and debt problems, along with an uncertainty in economic outlook, all of these are posing a significant threat to the financial market and paving the way for an uptrend in gold prices. And vice versa for new events recur.
The Market Reaction
Last week, gold reacted negatively, dropping by almost 3%, given the hawkish stance from the Federal Reserve official and late-boomed tension after the market closed.