របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍
គិតត្រឹមថ្ងៃទី09 ខែមិថុនា ឆ្នាំ2025
ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលភាគច្រើនផ្អែកលើសូចនាករសេដ្ឋកិច្ច ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងជម្លោះពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump ជាមួយដៃគូពាណិជ្ជកម្ម ព្រមទាំងបម្រែបម្រួលតម្លៃមាសនៅក្នុងសប្តាហ៍នេះផងដែរ។
ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។
- លោក Trump បានដាក់សម្ពាធលើប្រធានធនាគារកណ្តាលលោក Jerome Powell នៅដើមថ្ងៃសៅរ៍ក្នុងការបន្ទាបអត្រាការប្រាក់ ពោលគឺនេះអាចនឹងប៉ះពាល់ទៅលើមុខតំណែងរបស់លោក Powell មុនពេលអាណត្តិរបស់គាត់ត្រូវបានបញ្ចប់ក្នុងខែឧសភា ឆ្នាំ 2026 ហើយលោកTrump កំពុងផ្តល់តម្រុយថាតំណែងប្រធានធនាគារកណ្តាលនេះនឹងត្រូវបានជំនួសដោយអភិបាលលោក Kevin Warsh ។ ជាក់ស្តែង លោក Trump មានបំណងកាត់បន្ថយអត្រាការប្រាក់ចំនួន 100 bps ដើម្បីកាត់បន្ថយថ្លៃដើមកម្ចី ហើយបានលើកឡើងថា ប្រសិនបើអតិផរណាមកមែននោះ ធនាគារកណ្តាលអាមេរិកអាចនឹងដំឡើងអត្រាការប្រាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងវាម្តងទៀត។
- កិច្ចពិភាក្សាអាមេរិក-ចិន មានដំណើរការល្អប្រសើរជាងមុន ហើយពួកគេនឹងគ្រោងពិភាក្សាម្តងទៀតនៅថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលលោកប្រធានាធិបតី Xi បានយល់ព្រមចាប់ផ្តើមលំហូរនៃលោហៈកម្រនៅក្នុងសហរដ្ឋអាមេរិកឡើងវិញ នេះបើយោងតាមសុន្ទរកថារបស់លោក Trump ។ ការពិភាក្សានេះបានផ្តល់នូវព័ត៌មានវិជ្ជមានសម្រាប់មនុស្សជាច្រើន ជាពិសេសបានកាត់បន្ថយភាពមិនច្បាស់លាស់នៅក្នុងទីផ្សារបានមួយកម្រិត ហើយថែមទាំងបង្កើតឱកាសកាន់តែច្រើនសម្រាប់ទីផ្សារភាគហ៊ុនទៀតផង។
- ទំនាក់ទំនងរវាង Trump និង Elon Musk នៅតែបន្តជូរចត់នៅពេលដែល Trump បានព្រមានថា Elon នឹងប្រឈមមុខបញ្ហា ប្រសិនបើគាត់គាំទ្រអ្នកប្រជាធិបតេយ្យ។ តាមពិតទៅ លោក Trump បានប្រកាសជាសាធារណៈនូវទំនាក់ទំនងមិត្តភាពរបស់គាត់ជាមួយ Elon ហើយឥឡូវនេះគាត់នឹងតាមដានទៅលើការពិភាក្សាបញ្ហាសំខាន់ផ្សេងទៀត ជាជាងការពិភាក្សាជាមួយនឹងលោក Elon។
- សេដ្ឋកិច្ចអាមេរិក៖ ទីផ្សារការងារបន្តទន់ខ្សោយដូចដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ដោយការធ្លាក់ចុះនៃ Nonfarm Payroll អត្រាអ្នកដែលមានសិទ្ធក្នុងការធ្វើការងារ និងទិន្នន័យការងារមួយចំនួនទៀត។ ហើយជាមួយនឹងការថយចុះនៃអត្រាអ្នកដែលមានសិទ្ធក្នុងការធ្វើការងារ ខណៈពេលដែលអត្រាអ្នកអត់ការងារធ្វើនៅតែមានកម្រិតដដែល សេដ្ឋកិច្ចវិទូរបស់ Bloomberg បានលើកឡើងថា នេះអាចជា “ហេតុផលខុស–មិនមែនដោយសារតែការងារមានច្រើននោះទេ ប៉ុន្តែដោយសារតែមនុស្សមួយចំនួនកំពុងបោះបង់ចោល… ដោយសារការភ័យខ្លាចនៃការនិរទេសចេញពីអាមេរិក (Deportation)”។ ការធ្លាក់ចុះនៃទិន្នន័យនាពេលថ្មីៗនេះ គឺចេញដូចតាមការព្យាករណ៍របស់ធនាគារកណ្តាលអាមេរិក (Federal Reserve) ហើយតួលេខអតិផរណានៅសប្តាហ៍នេះក៏នឹងបញ្ជាក់ពីរឿងនេះផងដែរ។ ប្រសិនបើទិន្នន័យទាំងពីរចេញដូចអ្វីដែលពួកគេព្យាករណ៍ទៀតនោះ ពួកគេអាចនឹងបន្តរក្សាអត្រាការប្រាក់កាន់តែយូរជាងនេះ។
- ធនាគារកណ្តាលអឺរ៉ុបបានកាត់បន្ថយអត្រាការប្រាក់ 25 bps ហើយនឹងបន្តរក្សាវារហូតដល់ខែកញ្ញា។ នេះត្រូវបានគេមើលឃើញថាជាការកាត់បន្ថយអត្រាការប្រាក់តាមបែប Hawkish។ ទោះយ៉ាងណាក៏ដោយ យោងទៅតាមសមាជិកធនាគារកណ្តាលអឺរ៉ុបលោក Stournaras “ECB អាចនឹងកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត ប្រសិនបើសេដ្ឋកិច្ចចុះខ្សោយ និងអតិផរណាធ្លាក់ចុះ”។
ប្រតិកម្មទីផ្សារ
តម្លៃមាសបានកើនឡើងជិត 1% កាលពីសប្តាហ៍មុន ខណៈដែល S&P 500 បានកើនឡើង 1.88% ។
|English Version|
Weekly Data Summary Report
As of June 09, 2025
Below is a summary of the United States, primarily based on economic indicators, critical events related to President Donald Trump’s trade conflicts with other trading partners, and gold prices within this week.
Disclaimer: Please note this is opinion-based; do not take it as investment advice.
- Trump pressured the Federal Reserve chair Jerome Powell, on early Saturday, to lower the interest rate, shaking Powell’s chair position before his term ended in May 2026, and he will likely be replaced by the Fed governor Kevin Warsh. In fact, Trump desires to have a 100 bps rate cut to lower the borrowing cost and cited that if inflation comes, then the Fed can raise the interest rate to combat it once again.
- US-China are “very far advanced” ahead of Monday’s talk this week, as President Xi has now agreed to restart the flow of rare earth metal in the United States, as per Trump’s speech. This call bore positive news for many, particularly easing some uncertainty in the market and creating more opportunities for the stock market.
- The relationship between Trump and Elon Musk continues to sour as Trump warned that Elon will face worse consequences if he supports the democrats. As a matter of fact, Trump publicly announced his ended friendship with Elon, and he is now more focused on important matters than talking to him.
- US economy: the labor market continues to trend weaker, as clearly proven by lower nonfarm payroll, participation rate, and several other job data. And with a weaker seen in participation rate while the unemployment rate remains steady, the Bloomberg economist mentioned that this could be “a wrong reason—not because jobs are plentiful, but because workers are dropping out…due to fear of deportations.” This weakness has been confirmed by the Federal Reserve’s projections, and the inflation figure this week will also confirm this. With these two come in play, this will further cement the wait-and-see approach from the Federal Reserve.
- The European Central Bank reduced the interest rate by 25 bps and will continue to hold it until September. This is viewed as a hawkish rate cut. However, according to the ECB’s Stournaras, “ the ECB may cut if the economy weakens and inflation falls.”
The market reaction
The GOLD prices gained by almost 1% last week, while the S&P 500 surged by 1.88%.