របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី16 ខែមិថុនា ឆ្នាំ2025
ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើសូចនាករសេដ្ឋកិច្ច ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងប្រធានាធិបតី Donald Trump សង្គ្រាម ព្រមទាំងបម្រែបម្រួលតម្លៃមាសនៅក្នុងសប្តាហ៍នេះផងដែរ។
ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។
សហរដ្ឋអាមេរិក
បើមើលទៅលើស្ថានភាពសេដ្ឋកិច្ចអាមេរិក ទាំងសន្ទស្សន៍តម្លៃទំនិញ និងសន្ទស្សន៍តម្លៃអ្នកផលិត ដែលត្រូវបានគេស្គាល់ថាជាខ្នាតសម្រាប់វាស់វែងបម្រែបម្រួលអត្រាអតិផរណាគឺមានកម្រិតទាបជាងអត្រាព្យាករណ៍ ហើយនេះក៏បានជំរុញឱ្យលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់កាន់តែច្រើននៅក្នុងឆ្នាំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មនុស្សមួយចំនួនមានការព្រួយបារម្ភទៅលើបញ្ហាអតិផរណាផងដែរ ជាក់ស្តែងអ្នកលក់រាយដូចជា Walmart, Target, និង Home Depot បានព្រមានកាលពីដើមខែមិថុនាអំពីលទ្ធភាពនៃការថយចុះទំនិញក្នុងស្តុក និងការឡើងថ្លៃទំនិញដោយសារតែបញ្ហាពន្ធលើការផ្គត់ផ្គង់។ នេះបានបង្ហាញពីលទ្ធភាពនៃការវិលត្រឡប់មកវិញនៃហានិភ័យអតិផរណា។
ចំពោះស្ថានភាពទីផ្សារការងារវិញ ទោះបីជាមានសភាពល្អប្រសើរ ប៉ុន្តែក៏មានសញ្ញាមួយចំនួនដែលបង្ហាញពីភាពទន់ខ្សោយនោះដែរ ដោយបណ្តាលមកពីការបញ្ឈប់ការងារ ព្រមទាំងការរឹតបន្តឹងជនអន្តោប្រវេសន៍។ កត្តាទាំងពីរនេះ យើងកំពុងមើលឃើញពីហានិភ័យនៃការជាប់គាំង ឬស្ថិរតាអតិផរណា លុះត្រាតែទិន្នន័យអតិផរណាបន្តបង្ហាញការធ្លាក់ចុះ។
ទីផ្សារមួយចំនួនរួមទាំងធនាគារកណ្តាលអាមេរិក(Federal Reserve) សុទ្ធតែមានទិសដៅក្នុងការរក្សាអត្រាការប្រាក់ឱ្យយូរជាងនេះ ដោយសារតែការកើនឡើងនៃភាពមិនច្បាស់លាស់ក្នុងទីផ្សារ។ សូម្បីឧបករណ៍ CME Fedwatch ក៏បានបង្ហាញថានៅឆ្នាំនេះអាចនឹងមានការកាត់បន្ថយអត្រាការប្រាក់ចំនួន2ដង គឺអាចចាប់ផ្តើមពីខែកញ្ញាមក។
ក្រៅពីនេះ ទោះបីជាប្រទេសចិន និងសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក៏ដោយ ប៉ុន្តែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយឥឡូវនេះមានកាន់តែច្រើន ពោលគឺជម្លោះរវាងអុីស្រាអែល និងអុីរ៉ង់ ដែលបង្កើនភាពមិនច្បាស់លាស់នៅក្នុងទីផ្សារកាន់តែច្រើន និងបណ្តាលឱ្យតម្លៃមាសខ្ពស់នាពេលថ្មីៗនេះ។
មតិ
ទោះជាយ៉ាងណាក៏ដោយ ផ្នែកដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺថា ការកើនឡើងនេះប្រហែលជាមិនបញ្ចប់ដោយងាយនោះទេ។ ការបាញ់ប្រហារមាននៅគ្រប់ទីកន្លែង ហើយចំនួនអ្នកស្លាប់មានកាន់តែខ្ពស់។ ប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតកំពុងបង្ហាញការគាំទ្រចំពោះសម្ព័ន្ធមិត្តរៀងៗខ្លួន ដូច្នេះចុះបើទីផ្សារជឿជាក់ថាអាចនឹងមានសង្គ្រាមលោកលើកទី 3កើតឡើងមែននោះ ហើយនាំឱ្យពួកគេកាន់តែភ័យខ្លាចជាងមុន? ហើយនៅពេលដែលវាកើតឡើងមែននោះ មិនត្រឹមតែសន្ទស្សន៍ប្រាក់ដុល្លារ និងទីផ្សារភាគហ៊ុននឹងធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែតម្លៃមាសក៏អាចធ្លាក់ចុះផងដែរ (ទីផ្សារភ័យខ្លាំង)។ ចងចាំពីអ្វីដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារសង្គ្រាមពាណិជ្ជកម្មទេ(តម្លៃមាស និងដុល្លារសុទ្ធតែធ្លាក់ចុះ)? បើអ្វីៗផ្ទុះឡើងទៀត នេះអាចនឹងកើតឡើងម្ដងទៀត! ហើយផ្ទុយមកវិញ សម្រាប់ការបញ្ចប់សង្រ្គាម ឬបន្ធូរបន្ថយភាពតានតឹង ដែលអាចផ្តល់ភាពប្រាកដប្រជា និងកាត់បន្ថយតម្លៃមាស។
ប្រតិកម្មទីផ្សារ
តម្លៃមាសបានកើនឡើង 3.17% កាលពីសប្តាហ៍មុនជាលទ្ធផល។
|English Version|
Weekly Data Summary Report
As of June 16, 2025
Below is a summary of the United States, primarily based on economic indicators, critical events related to President Donald Trump’s trade conflicts with other trading partners, and gold prices within this week.
Disclaimer: Please note this is opinion-based; do not take it as investment advice.
The United States
From an economic perspective, both the consumer price index and the producer price index, which are known for inflation measurement, came in with softer-than-expected readings and bolstered the Federal Reserve’s rate cut bet even further, regardless of how several have warned of the risk. In fact, retailers like Walmart, Target, and Home Depot warned in early June of potential inventory depletion and price hikes due to tariff-damaged supply chains. This showed a potential return of inflation risk.
As for labor market conditions, they remain solid but show early signs of cooling, resulting from the Federal layoffs and immigration restrictions. These two combined, we are seeing a risk of stagflation heading our way unless further inflation data continue to show a decline.
Key market participants, including the Federal Reserve, are signaled to hold the rate high for longer, given the uncertainty still in the fog while tensions are arising from everywhere. The CME Fedwatch tool stands at 2 rate cuts this year, with the holding of this week’s rate decision until September.
In the broader view, although China and the US have somewhat reached a framework for a trade agreement, geopolitical tension is now in focus, with Israel and Iran seeking an eye for an eye, accelerating further uncertainty in the market, and resulting in the recent high gold price.
Opinion
However, the most concerning part is that this escalation might not end so easily. Missile fires are everywhere, and death counts are increasingly high. China, the US, and other nations are showing support for their respective allies, so what if the market projects World War III and leads to a flight to safety or a risk-off environment? And when that happens, not only will the dollar index and stock market fall, but even the gold price might also drop as investors get off the market. Remember what happened in the last few months due to the trade war. Yes, if things spark further, this might happen again! And vice versa for ending the war or easing the tension, which could grant more certainty and lower the gold price.
The market reaction
Gold price gained by 3.17% last week as a result.