មាតិកា/ Content:
ជ្រើសរើសមាតិកាខាងក្រោម ដើម្បីយកមកសិក្សាឈ្វេងយល់
កត្តាសំខាន់ៗដែលត្រូវតាមដានបំផុតសម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចូលនៅក្នុងរបាយការណ៍ខាងក្រោមនេះ ដោយវិនិយោគិនអាចប្រើប្រាស់ព័ត៌មានខាងក្រោមជាមូលដ្ឋានគ្រឹះមុនពេលធ្វើការសម្រេចចិត្តលើការជួញដូរលើទ្រព្យណាមួយ។
របាយការណ៍នេះក៏នឹងរួមបញ្ចូលទាំងការវិភាគបែបសេដ្ឋកិច្ច ដែលនឹងបង្ហាញពីកត្តាជំរុញសំខាន់ៗលើបម្រែបម្រួលទ្រព្យទាំងនោះ ព្រមទាំងការវិភាគបែបបច្ចេកទេស ដោយយើងមើលទៅលើតម្លៃ និងតំបន់ណាមួយដែលលោកអ្នកគប្បីឈ្វេងយល់។
សូមចំណាំថា របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់វាជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។
ការវិភាគបែបសេដ្ឋកិច្ច
សូចនាករសេដ្ឋកិច្ច និងការបិទសហរដ្ឋអាមេរិក៖ សូចនាករសំខាន់ៗចំនួនពីរដែលអ្នកគួរតែតាមដានគឺទិន្នន័យអតិផរណា (សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ និងសន្ទស្សន៍តម្លៃអ្នកផលិត) និងទិន្នន័យការងារ ឬរបាយការណ៍ការងារ (បញ្ជីប្រាក់បៀវត្សរ៍មិនមែនកសិកម្ម អត្រាអត់ការងារធ្វើ និងប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោង)។ ទិន្នន័យទាំងពីរនេះអាចនឹងចេញផ្សាយបាន ក្នុងករណីដែលរដ្ឋាភិបាលអាមេរិកបើកដំណើរការឡើងវិញ ជាពិសេសទៅលើការិយាល័យស្ថិតិការងារ។



ឧបមាថា ទិន្នន័យទាំងពីរនឹងចេញផ្សាយនៅថ្ងៃដែលបានគ្រោងទុក។
- ប្រសិនបើទិន្នន័យទាំងពីរបង្ហាញថា អតិផរណានៅតែមានកម្រិតខ្ពស់ ហើយស្ថានភាពទីផ្សារការងារនៅតែរឹងមាំ → ធនាគារកណ្តាលអាមេរិកអាចនឹងផ្តល់នូវសញ្ញាបែប Hawkish ហើយតម្លៃមាសវិញក៏អាចនឹងមានភាគរយក្នុងការចុះនោះដែរ។
- ប្រសិនបើអតិផរណាស្អិត ប៉ុន្តែកម្លាំងពលកម្មខ្សោយជាងមុន → អាស្រ័យថាតើធនាគារកណ្តាលនឹងផ្តោតក្តីបារម្ភទៅលើបញ្ហាណា។
- ប្រសិនបើពួកគេផ្តោតទៅលើបញ្ហាអតិផរណាជាអាទិភាព → Hawkish និងមាសអាចធ្លាក់ចុះក្នុងរយៈពេលខ្លី។
- ប្រសិនបើផ្តោតទៅលើបញ្ហាកម្លាំងពលកម្មជាអាទិភាព → dovish និងតម្លៃមាសអាចនឹងកើនឡើង។
- ប្រសិនបើទិន្នន័យទាំងពីរមានភាពទន់ខ្សោយ → dovish អាចនឹងមានច្រើន ហើយនេះក៏អាចជំរុញឱ្យតម្លៃមាសឡើងខ្ពស់នោះដែរ។
***សូមចាំថា ទាំងនេះនឹងបង្ហាញពីទិសដៅរបស់ធនាគារកណ្តាលអាមេរិកទៅលើស្ថានភាពសេដ្ឋកិច្ច ព្រមទាំងការសម្រេចចិត្តលើអត្រាការប្រាក់នៅថ្ងៃទី 30 ខែតុលា ឆ្នាំ 2025។***

នៅក្នុងសេណារីយ៉ូដែលការបិទរបស់សហរដ្ឋអាមេរិកនៅតែបន្ត (ច្រើនជាងបីសប្តាហ៍) → បញ្ហាបញ្ឈប់ការងារនឹងកើតឡើងវិញ ដោយសារថវិកាត្រូវបានកាត់បន្ថយ → ទីផ្សារអាចនឹងភ័យស្លន់ស្លោ ហើយតម្លៃមាសអាចនឹងមានភាគរយច្រើនកើនឡើង។
សង្គ្រាមពាណិជ្ជកម្ម
តាមដានទៅលើបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ដោយសារតែភាពតានតឹងបានកើតមានឡើងម្តងទៀតកាលពីសប្តាហ៍មុន។ ពោលគឺ ប្រធានាធិបតី Donald Trump បានបន្តដាក់សម្ពាធលើពន្ធបន្ថែមទៀតចំនួន 100% លើរ៉ែដ៏កម្រដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារភាគហ៊ុន។

ជាការឆ្លើយតប ទីផ្សារភាគហ៊ុនបានធ្លាក់ចុះ។ ហើយរឿងបន្ទាប់ដែលយើងដឹងនោះគឺថា ប្រសិនបើរឿងនេះនៅតែបន្ត រួមជាមួយនឹងការបិទរបស់សហរដ្ឋអាមេរិក វានឹងមិនមានផលល្អសម្រាប់សេដ្ឋកិច្ចអាមេរិកនោះទេ។ អ្វីៗនឹងដួលរលំ ហើយនេះក៏ជាកត្តាដែលជំរុញឲ្យតម្លៃមាសមានការកើនឡើងនោះដែរ។
ប៉ុន្តែប្រសិនបើមិនដូច្នោះទេ ពោលគឺការប្រជុំរវាងអាមេរិកនិងចិនដំណើរការទៅដោយល្អ អ្វីៗនឹងបានដោះស្រាយ ហើយតម្លៃមាសនឹងថយចុះនោះដែរ។
សេចក្តីសន្និដ្ឋាន
ចំពោះការវិភាគបែបសេដ្ឋកិច្ច
ការបិទរដ្ឋាភិបាលអាមេរិក + សង្គ្រាមពាណិជ្ជកម្ម + ភាពតានតឹងភូមិសាស្ត្រនយោបាយ (រុស្ស៊ី – អ៊ុយក្រែន) + ការកាត់បន្ថយអត្រាការប្រាក់ក្នុងខែនេះ សុទ្ធតែជាកត្តាជំរុញឱ្យតម្លៃមាសឡើងថ្លៃ។
លុះត្រាតែអ្វីៗវិលត្រលប់ទៅធម្មតាវិញ ពោលគឺកើតមានបទឈប់បាញ់ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ការបើករដ្ឋាភិបាលអាមេរិកឡើងវិញ ហើយទិន្នន័យទាំងអស់បង្ហាញពីភាពរឹងមាំនៃស្ថានភាពសេដ្ឋកិច្ច នោះតម្លៃមាសនឹងធ្លាក់ចុះមកវិញ។
ការវិភាគបែបបច្ចេកទេស

នេះគឺជាសេណារីយ៉ូមួយចំនួនសម្រាប់តម្លៃមាសក្នុងសប្តាហ៍នេះ៖
- Volume Profile ប្រចាំសប្តាហ៍៖ តម្លៃស្ថិតនៅខាងលើចំណុចនៃការគ្រប់គ្រង (Point of Control) កាលពីសប្តាហ៍មុនដែលបញ្ជាក់ថាវាបានប្តូរមកជាលំហូរឡើងវិញ។
- Discount Price ស្ថិតនៅក្រោមតម្លៃ 3984។
|English Version|
Key factors that shall be looked forward to the most in this week will be included in this report, which the investor may use as the backup foundation before making any trading decisions.
This report will also include both fundamental analysis—key drivers behind every move—and technical analysis—the price actions and liquidity zone you should be aware of.
Kindly note that this is provided with the intention of raising awareness and educational purposes only; do not take it as investment advice or a signal for your trading.
Fundamental Analysis
Economic Indicators & US Shutdown: Two main indicators you should track are inflation data (consumer price index and producer price index) and the labor data or the employment reports (nonfarm payroll, unemployment rate, and average hourly earnings). Both will release only if the US government reopens—a.k.a. the Bureau of Labor Statistics.



Let’s say both will release on the projected date.
- If both show a persistent inflation amid stronger labor market conditions → The FED will likely signal a hawkish tone, gold drop is very likely.
- If sticky inflation + weak labor → depends on which factors the FED and the market will prioritize.
- If inflation is a priority → hawkish and gold potentially down short-term.
- And if labor is a priority → dovish and appreciate the gold price.
- If both are weak → a dovish tone will be very likely and push the gold prices higher.
***Remember, all will project on how the FED will view the economy and how this will influence on the interest rate decision on October 30, 2025.***

In a scenario where the US shutdown continues (more than three weeks) → the layoff problem will resurface, as the budget will be deflated → panic mode will set in, and the gold prices will likely go up.
Trade War
Pay extra attention to the trade war between the US and China as the tension resurged once again last week, with Trump continuing to put pressure on, having additional 100% tariffs on the rare mineral that could heavily affect the stock market.

In response, the stock market crashed. And the very next thing we know is that if this continues, combined with the US shutdown, this won’t do any good for the US economy. Everything will collapse—factor in the gold price rise!
But if not, let’s say the meeting will go well, everything will settle, and the gold price will pull back.
Conclusion
From a Fundamental side,
The US Shutdown + Trade War + Geopolitical tension (Russia-Ukraine) + interest rate cut this month will likely push the gold price higher.
Unless everything goes back to its normal phase—ceasefire, trade agreement, reopening of the US government, and all the data shows positive and strong conditions—the gold price will pull back.
Technical Analysis

- Weekly Volume Profile: Price running above last week’s volume profile tells us that this week may change direction to an up trend from last week’s down trend.
- Discount Price is around 3984.