មាតិកា/ Content:
ជ្រើសរើសមាតិកាខាងក្រោម ដើម្បីយកមកសិក្សាឈ្វេងយល់
ទស្សនវិស័យទីផ្សារប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី 20 ខែតុលា ឆ្នាំ 2025
កត្តាសំខាន់ៗដែលត្រូវតាមដានបំផុតសម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចូលនៅក្នុងរបាយការណ៍ខាងក្រោមនេះ ដោយវិនិយោគិនអាចប្រើប្រាស់ព័ត៌មានខាងក្រោមជាមូលដ្ឋានគ្រឹះមុនពេលធ្វើការសម្រេចចិត្តលើការជួញដូរលើទ្រព្យណាមួយ។
របាយការណ៍នេះក៏នឹងរួមបញ្ចូលទាំងការវិភាគបែបសេដ្ឋកិច្ច ដែលនឹងបង្ហាញពីកត្តាជំរុញសំខាន់ៗលើបម្រែបម្រួលទ្រព្យទាំងនោះ ព្រមទាំងការវិភាគបែបបច្ចេកទេស ដោយយើងមើលទៅលើតម្លៃ និងតំបន់ណាមួយដែលលោកអ្នកគប្បីឈ្វេងយល់។
សូមចំណាំថា របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់វាជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។
ការវិភាគបែបសេដ្ឋកិច្ច
កត្តាបួនយ៉ាងដែលត្រូវផ្តោតលើសប្តាហ៍នេះ៖
សូចនាករសេដ្ឋកិច្ចរបស់អាមេរិក
ទិន្នន័យអតិផរណាគឺជាទិន្នន័យដ៏សំខាន់បំផុតនៃសប្តាហ៍នេះ ជាពិសេសមុនពេលការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាលនៅថ្ងៃទី 30 ខែតុលា ឆ្នាំ 2025។ គេព្យាករណ៍ថាទិន្នន័យសន្ទស្សន៍តម្លៃទំនិញពីអ្នកប្រើប្រាស់ប្រចាំឆ្នាំអាចនឹងមានការកើនឡើង ហើយសម្រាប់ទិន្នន័យប្រចាំខែវិញអាចនឹងរក្សាក្នុងកម្រិតដដែល។ ជាក់ស្តែង នេះអាចជាការចេញផ្សាយលើកដំបូងពី BLS បន្ទាប់ពីការបិទរដ្ឋាភិបាលអាមេរិក។

- ប្រសិនបើទិន្នន័យជាក់ស្តែងមានកម្រិតខ្ពស់ជាងការព្យាករណ៍ → ធនាគារកណ្តាលអាមេរិកអាចនឹងមានទំនោរទៅរកគោលជំហរបែប Hawkish ហើយតម្លៃមាសអាចនឹងធ្លាក់ចុះ។
- ប្រសិនបើទិន្នន័យជាក់ស្តែងមានកម្រិតទាបជាងការព្យាករណ៍ → ធនាគារកណ្តាលអាមេរិកអាចនឹងមានទំនោរទៅរកគោលជំហរបែប dovish ហើយមាសអាចនឹងកើនឡើង។
ការបិទសហរដ្ឋអាមេរិក៖
នេះគឺជាសប្តាហ៍ទី 4 បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្អាកដំណើរការ ហើយក៏បានពន្យារពេលចេញផ្សាយនូវទិន្នន័យសំខាន់ៗនោះដែរ។ នេះក៏មានន័យថាមនុស្សជាច្រើននឹងមិនទទួលបានប្រាក់ឈ្នួលនោះទេ ដោយអ្នកខ្លះក៏អាចនឹងបាត់បង់ការងារធ្វើនោះដែរ។ ពោលគឺនេះសុទ្ធតែអាចធ្វើឲ្យទីផ្សារការងារកាន់តែទន់ខ្សោយជាងមុនបន្ថែមទៀត ស្របពេលដែលអាចនឹងគាំទ្រទៅលើការកាត់បន្ថយអត្រាការប្រាក់សម្រាប់ឆ្នាំនេះ។ គួបផ្សំជាមួយនឹងការកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី 30 ខែតុលា ឆ្នាំ 2025 កត្តាទាំងពីរនេះអាចនឹងជំរុញឲ្យតម្លៃមាសកើនឡើងក្នុងសប្តាហ៍នេះឬ សប្តាហ៍បន្ទាប់។
ពន្ធពាណិជ្ជកម្មអាមេរិក-ចិន
កិច្ចចរចាពាណិជ្ជកម្មអាមេរិក និងចិននឹងបន្តទៅមុខទៀតក្នុងប្រទេសម៉ាឡេស៊ីក្នុងសប្តាហ៍នេះ រវាងរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent និងឧបនាយករដ្ឋមន្ត្រី He Lifeng បន្ទាប់ពីកិច្ចពិភាក្សា “ដោយត្រង់ និងលម្អិត (Frank and detailed)” របស់ពួកគេកាលពីសប្តាហ៍មុន។ ទោះបីជាលោក Trump បានរំលឹកឡើងវិញនូវការពិភាក្សាជាវិជ្ជមានជាមួយមន្ត្រីចិនក៏ដោយ ប្រសិនបើការពិភាក្សានៅតែបន្តដំណើរការល្អនោះ យើងទំនងជានឹងឃើញមានការធ្លាក់ចុះបន្ថែមទៀតនៅក្នុងតម្លៃមាស។ ប៉ុន្តែប្រសិនបើមិនមានកិច្ចសម្របសម្រួលច្បាស់លាស់នោះទេ នោះភាគរយច្រើនអាចនឹងធ្វើឲ្យតម្លៃមាសកើនឡើងបន្ថែមទៀត។

ភាពតានតឹងភូមិសាស្ត្រនយោបាយ
ផ្តោតលើស្ថានភាពអុីស្រាអែល និងក្រុមហាម៉ាសបច្ចុប្បន្នដែលធ្លាប់សម្រេចបាននូវបទឈប់បាញ់កាលពីប៉ុន្មានថ្ងៃមុន ពេលនេះមានរបាយការណ៍មួយចំនួននៅតែបញ្ជាក់ពីការកើនឡើងនៃចំនួនអ្នកស្លាប់បន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សា។ លើសពីនេះ ក៏គួរតែផ្តោតទៅលើជម្លោះរុស្ស៊ី-អ៊ុយក្រែននោះដែរ ព្រោះបច្ចុប្បន្នលោក Trump បានបដិសេធមិនបញ្ជូនមីស៊ីល Tomahawk តាមការស្នើសុំរបស់អ៊ុយក្រែន។
ដូច្នេះប្រសិនបើជម្លោះទាំងពីរចាប់ផ្តើមមានភាពតានតឹងកាន់តែខ្លាំង → នោះតម្លៃមាសនឹងនៅតែបន្តឡើងខ្ពស់ដដែល។
ប៉ុន្តែបើបទឈប់បាញ់កើតមានម្តងទៀត ឬបញ្ហានេះបង្ហាញសុទិដ្ឋិនិយមកាន់តែច្រើន → នេះអាចក្លាយជាកត្តាមាសធ្លាក់ចុះវិញម្តង។
សម្រាប់ពេលនេះ មិនទាន់មានទិសដៅច្បាស់លាស់ពីការវិភាគបែបសេដ្ឋកិច្ចនោះទេ ពោលគឺគប្បីតាមដានទៅលើព្រឹត្តិការណ៍នាពេលបន្ទាប់។ ប៉ុន្តែខាងក្រុមការងារយើងក៏បានផ្តល់នូវសេណារីយ៉ូមួយចំនួនដើម្បីពិចារណាជាមុននោះដែរ។ ចំណាំថានេះគ្រាន់តែជាសេណារីយ៉ូពីទិដ្ឋភាពមួយប៉ុណ្ណោះ។ ចូរពិចារណាទិដ្ឋភាពផ្សេងទៀតដែលកើតឡើងក្នុងអំឡុងពេលនេះ ព្រោះថាទាំងនេះអាចប្រឆាំងគ្នាទៅវិញទៅមក។
ការវិភាគបច្ចេកទេស

នេះគឺជាសេណារីយ៉ូមួយចំនួនសម្រាប់តម្លៃមាសក្នុងសប្តាហ៍នេះ៖
- ករណីបន្តលំហូរ៖ តម្លៃស្ថិតនៅខាងលើចំណុចនៃការគ្រប់គ្រង (Point of Control) កាលពីសប្តាហ៍មុនដែលបញ្ជាក់ថាវាស្ថិតនៅក្នុងលំហូរឡើង ដែលអាចរត់ទៅរកតំបន់ Supply level 4306 ប្រសិនបើតម្លៃអាចបែកតំបន់នេះវានឹងបន្តឡើងទៅលើទៀត។
- ករណីប្តូរលំហូរ៖ បើសិនជាតម្លៃអាចបែកមកក្រោម លើចំណុចនៃការគ្រប់គ្រង (Point of Control) កាលពីសប្តាហ៍មុននៅតម្លៃ4197 យើងរំពឹងថាទីផ្សារមានការប្តូរលំហូរមកចុះវិញដែលយើងអាចចាប់ផ្តើមរកឱកាសលក់វិញម្តង។
- សម្រាប់តំបន់ Supply Level សប្តាហ៍នេះគឺនៅតម្លៃ4306 ល្អសម្រាក់ រកឱកាសលក់ក្នុងរយៈពេលខ្លី។
|English Version|
Key factors that shall be looked forward to the most in this week will be included in this report, which the investor may use as the backup foundation before making any trading decisions.
This report will also include both fundamental analysis—key drivers behind every move—and technical analysis—the price actions and liquidity zone you should be aware of.
Kindly note that this is provided for the intention of raising awareness and educational purposes only; do not take it as investment advice or a signal for your trading.
Fundamental Analysis
Four factors to focus on this week from the fundamental side:
US Indicators
Inflation data is the most crucial data of this week, especially ahead of the central bank’s interest rate decision, with an upward projection for an annual CPI and an unchanged monthly CPI. This could be the first release from the BLS after the US government shutdown.

- Higher than projection → hawkish stance from the FED and will send the gold lower.
- Lower than projection → dovish stance from the FED, and gold will likely fly.
US Shutdown:
This is the fourth week after the US shut down some of its operations and delayed several data for weeks. This also means that many won’t get the paycheck, and some will lose their job, weakening the labor market further while supporting the rate cut. Along with the rate cut on October 30, 2025, these two Factors are used to consider a rise in gold this week or next.
US-China trade
The US and China trade talks will proceed further in Malaysia this week between Treasury Secretary Scott Bessent and Vice Premier He Lifeng after their “frank and detailed” talk last week. Although Trump reiterated a positive talk with a Chinese official, if the talk continues to go well, then we are likely to see more setbacks in the gold price. And if not, more escalation, then the probability of more gold rising will be higher.

Geopolitical Tension
Focus on the current Israel and Hamas situation, which was once said to be a ceasefire, and yet the report still shows more deaths in Gaza. Furthermore, don’t focus on the Russia-Ukraine conflict, as Trump currently refuses to send the Tomahawk missiles at Ukraine’s request.
- But if both conflicts spark back with more tension → then the gold price will still proceed to be higher.
- And more ceasefire, or show more optimism → factor in gold down.
For now, there is no clear direction from the fundamental side, except for looking forward to how the event will unfold. But I have given some scenarios to consider in advance. Do note that this is just a scenario from one aspect; do consider other aspects that happen during the time, as these will weigh against each other.
Technical Analysis

- Up Trend Continuation Case: Price running above last week’s POC (Point of Control), telling us that this week’s price is still in a bullish scenario, which could run to the recent supply level 4306. If the price can break above this level, it could continue to go up.
- Down Trend Shift Case: If the price could break below last week’s POC at 4197 so we expect a trend reversal, so we look for a short opportunity after that.
- This week Supply level is 4306. This area is good for short-term short.