របាយការណ៍ទីផ្សារប្រចាំសប្តាហ៍ទស្សនវិស័យទីផ្សារប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2026
កត្តាសំខាន់ៗដែលត្រូវតាមដានបំផុតសម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចូលនៅក្នុងរបាយការណ៍ខាងក្រោមនេះដោយវិនិយោគិនអាចប្រើប្រាស់ព័ត៌មានខាងក្រោមជាមូលដ្ឋានគ្រឹះមុនពេលធ្វើការសម្រេចចិត្តលើការជួញដូរលើទ្រព្យណាមួយ។ របាយការណ៍នេះរួមបញ្ចូលទាំងការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) ដែលជាកត្តាសំខាន់ៗជំរុញចលនាទីផ្សារ និងការវិភាគបែបបច្ចេកទេស (Technical Analysis) រួមទាំងចលនាតម្លៃ និងតំបន់សាច់ប្រាក់ (Liquidity Zones) សំខាន់ៗ ដែលអ្នកជួញដូរគួរតែតាមដាន។
ការបដិសេធ (Disclaimer): របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់របាយការណ៍នេះជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។
ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis)
កត្តាបួនយ៉ាងដែលត្រូវផ្តោតលើសប្តាហ៍នេះ៖
សង្ខេបទីផ្សារសប្តាហ៍មុន – បម្រែបម្រួលតម្លៃមាស ដោយសារភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កើនឡើង មុនពេលក្តីសង្ឃឹមលើការចរចាលេចឡើងវិញ
ក្នុងសប្ដាហ៍កន្លងទៅ ទិសដៅតម្លៃមាសត្រូវបានជំរុញជាចម្បងដោយការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈទិន្នន័យសេដ្ឋកិច្ច និងកំណត់ហេតុកិច្ចប្រជុំរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (FOMC) បានដើរតួនាទីជាកត្តាបន្ទាប់បន្សំ។

សប្ដាហ៍បានចាប់ផ្តើមដោយសភាពស្ងប់ស្ងាត់ ជាមួយនឹងការចេញផ្សាយទិន្នន័យវិស័យសេវាកម្មរបស់សហរដ្ឋអាមេរិក។ ទាំងសន្ទស្សន៍ S&P Global Services PMI និង ISM Services (Non-Manufacturing) PMI នៅតែស្ថិតលើសកម្រិត 50 ដែលបង្ហាញថាវិស័យសេវាកម្មនៅតែបន្តពង្រីកខ្លួន ទោះបីជាល្បឿនកំណើនបានថយចុះបន្តិចក៏ដោយ។ ជាមួយគ្នានេះ សន្ទស្សន៍ ISM Services Prices បានធ្លាក់ចុះពីខែមុន ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតខ្ពស់ ដែលបង្ហាញថាសម្ពាធអតិផរណាកំពុងថយចុះបន្តិចម្តងៗ ប៉ុន្តែមិនទាន់បាត់បង់ទាំងស្រុងនោះទេ។ ជារួម ទិន្នន័យទាំងនេះមិនបានជះឥទ្ធិពលខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុនោះទេ។

បន្ទាប់មក ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយបានក្លាយជាកត្តាសំខាន់បំផុតដែលជំរុញទីផ្សារ។ ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវបានផ្អាកជាបណ្តោះអាសន្ន អំឡុងពេលពិធីបុណ្យសពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei មុនពេលភាពតានតឹងកើនឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់បានវាយប្រហារលើនាវាពាណិជ្ជកម្មចំនួនបីគ្រឿងនៅច្រកសមុទ្រ Hormuz។ ជាការឆ្លើយតប សហរដ្ឋអាមេរិកបានវាយប្រហារលើគោលដៅជាង 80 កន្លែង និងដាក់ទណ្ឌកម្មឡើងវិញលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដែលបានបង្កើនការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។

ការចាប់អារម្មណ៍របស់ទីផ្សារបានផ្លាស់ប្តូរទៅកាន់កិច្ចប្រជុំកំពូល NATO ខណៈប្រធានាធិបតី Donald Trump បានប្រកាសថា អនុស្សរណៈយោគយល់ (MoU) ស្តីពីបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ត្រូវបានបញ្ចប់ជាផ្លូវការ បន្ទាប់ពីអ៊ីរ៉ង់បានរំលោភលើលក្ខខណ្ឌរបស់ MoU ។ ការលើកឡើងនេះ រួមជាមួយនឹងព័ត៌មានអំពីការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានយោធាអាមេរិកនៅប្រទេសគុយវ៉ែត បានជំរុញឱ្យតម្លៃប្រេង និងប្រាក់ដុល្លារអាមេរិកកើនឡើង ខណៈដែលតម្លៃមាសរងសម្ពាធ ដោយទីផ្សារបានវាយតម្លៃថា ការកើនឡើងនៃតម្លៃថាមពលអាចជំរុញឱ្យអតិផរណានៅតែស្ថិតក្នុងកម្រិតខ្ពស់។
នៅចុងសប្ដាហ៍ ការចេញផ្សាយកំណត់ហេតុកិច្ចប្រជុំ FOMC ទទួលបានប្រតិកម្មតិចតួចពីទីផ្សារ។ ខ្លឹមសារនៃកំណត់ហេតុបានបញ្ជាក់ជាថ្មីពីជំហរតឹងរ៉ឹងរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដោយអ្នកកំណត់គោលនយោបាយរំពឹងថា អត្រាការប្រាក់នឹងស្ថិតក្នុងកម្រិតខ្ពស់ក្នុងរយៈពេលយូរជាងការរំពឹងទុក ដោយសារសម្ពាធអតិផរណានៅតែបន្ត និងហានិភ័យដែលកើតចេញពីតម្រូវការបច្ចេកវិទ្យា AI។ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលរបស់កំណត់ហេតុនេះមានកម្រិតតិចតួច ដោយសារព័ត៌មានភូមិសាស្ត្រនយោបាយនៅតែជាកត្តាដែលគ្របដណ្តប់លើទិសដៅទីផ្សារ។

ទស្សនៈរបស់ទីផ្សារបានប្រសើរឡើងនៅចុងសប្ដាហ៍ បន្ទាប់ពីលោក Donald Trump បានបង្ហើបថា អ៊ីរ៉ង់បានទាក់ទងមកសហរដ្ឋអាមេរិក ដើម្បីស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។ ក្រោយមក មានសេចក្តីរាយការណ៍ថា មន្ត្រីពីប្រទេសកាតា ប៉ាគីស្ថាន ទួរគី អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត កំពុងសម្របសម្រួលការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ខណៈរដ្ឋបាល Trump ក៏បានបញ្ជាក់ថា កិច្ចពិភាក្សាកម្រិតបច្ចេកទេសនៅតែបន្តដើម្បីឈានទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ក្តីសង្ឃឹមលើការចាប់ផ្តើមការទូតឡើងវិញ បានជួយបន្ធូរបន្ថយការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះ ដែលគាំទ្រដល់ការងើបឡើងវិញបន្តិចនៃតម្លៃមាស និងបន្ថយសម្ពាធលើទីផ្សារថាមពល។
ព្រឹត្តិការណ៍ប្រតិទិនសេដ្ឋកិច្ចសប្តាហ៍នេះ – ទិន្នន័យអតិផរណាសហរដ្ឋអាមេរិកក្លាយជាចំណុចសំខាន់

ប្រតិទិនសេដ្ឋកិច្ចក្នុងសប្ដាហ៍នេះ នឹងផ្តោតសំខាន់លើទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ជាពិសេសសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) និងសន្ទស្សន៍តម្លៃផលិតករ (PPI) ដែលអាចផ្តល់សញ្ញាថ្មីអំពីទិសដៅអតិផរណា និងប៉ះពាល់ដល់ការរំពឹងទុកអំពីគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed)។ លទ្ធផលនៃទិន្នន័យនេះអាចមានឥទ្ធិពលយ៉ាងសំខាន់លើតម្លៃមាសតាមរយៈការផ្លាស់ប្តូរការរំពឹងទុកលើអត្រាការប្រាក់របស់ Fed៖
- CPI ខ្ពស់ជាងការរំពឹងទុក → បង្កើនការរំពឹងទុកថា Fed នឹងរក្សាគោលនយោបាយរូបិយវត្ថុតឹងរ៉ឹងក្នុងរយៈពេលយូរ ជួយគាំទ្រប្រាក់ដុល្លារអាមេរិក និងទិន្នផលប័ណ្ណបំណុល ដែលជាទូទៅជាសម្ពាធអវិជ្ជមានលើតម្លៃមាស។
- CPI ទាបជាងការរំពឹងទុក → បង្កើនការរំពឹងទុកអំពីការបន្ធូរបន្ថយគោលនយោបាយរបស់ Fed ធ្វើឱ្យប្រាក់ដុល្លារអាមេរិក និងទិន្នផលធ្លាក់ចុះ ដែលជា ទូទៅគាំទ្រដល់តម្លៃមាស។
- CPI ស្របតាមការរំពឹងទុក → ការរំពឹងទុកចំពោះអត្រាការប្រាក់មិនប្រែប្រួលច្រើន ដែលអាចធ្វើឱ្យតម្លៃមាសបន្តជួញដូរក្នុងជួរតម្លៃ (Range-bound) ឬមានចលនាប្រែប្រួលដោយគ្មានទិសដៅច្បាស់លាស់។
ក្រៅពី CPI ទីផ្សារនឹងតាមដានទិន្នន័យ PPI របស់សហរដ្ឋអាមេរិកនៅថ្ងៃពុធ ដែលផ្តល់ព័ត៌មានអំពីសម្ពាធតម្លៃនៅកម្រិតផលិតករ ព្រមទាំងទិន្នន័យលក់រាយ (Retail Sales) នៅថ្ងៃព្រហស្បតិ៍ ដើម្បីវាយតម្លៃភាពរឹងមាំនៃការចំណាយរបស់អ្នកប្រើប្រាស់។ ប្រសិនបើអតិផរណានៅតែខ្ពស់ និងសកម្មភាពសេដ្ឋកិច្ចនៅតែរឹងមាំ នោះអាចកាត់បន្ថយការរំពឹងទុកអំពីការកាត់បន្ថយអត្រាការប្រាក់របស់ Fed ខណៈសញ្ញានៃការយឺតយ៉ាវនៃសេដ្ឋកិច្ចអាចជួយគាំទ្រដល់ការរំពឹងទុកលើគោលនយោបាយរូបិយវត្ថុដែលមានភាពធូរធយជាងមុន។
សក្ខីកម្មរបស់ប្រធាន Fed លោក Kevin Warsh ចំពោះសភាអាមេរិក ក្លាយជាចំណុចផ្តោតសំខាន់សម្រាប់ទីផ្សារ

បាយការណ៍គោលនយោបាយរូបិយវត្ថុប្រចាំឆមាសរបស់ធនាគារកណ្តាលអាមេរិក (Semiannual Monetary Policy Report) គឺជារបាយការណ៍ដែល Fed ត្រូវដាក់ជូនសភាអាមេរិកចំនួន 2 ដងក្នុងមួយឆ្នាំ តាមច្បាប់ Federal Reserve Act។ របាយការណ៍នេះបង្ហាញពីការវាយតម្លៃរបស់ Fed ចំពោះស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ទិសដៅគោលនយោបាយរូបិយវត្ថុ និងការព្យាករណ៍សម្រាប់កត្តាសំខាន់ៗ ដូចជា អតិផរណា ទីផ្សារការងារ និងកំណើនសេដ្ឋកិច្ច។ របាយការណ៍នេះជួយផ្តល់ភាពច្បាស់លាស់អំពីរបៀបដែល Fed វាយតម្លៃហានិភ័យសេដ្ឋកិច្ច និងកំណត់ទិសដៅអត្រាការប្រាក់។
នៅថ្ងៃទី 14 ខែកក្កដា ប្រធាន Fed លោក Kevin Warsh នឹងចូលផ្តល់សក្ខីកម្មនៅចំពោះមុខ គណៈកម្មាធិការសេវាហិរញ្ញវត្ថុសភាតំណាងរាស្ត្រ (House Financial Services Committee) ហើយនៅថ្ងៃទី 15 ខែកក្កដា លោកនឹងបន្តផ្តល់សក្ខីកម្មនៅចំពោះមុខ គណៈកម្មាធិការធនាគារ ពាណិជ្ជកម្ម និងលំនៅឋានព្រឹទ្ធសភា (Senate Banking Committee)។ ការបង្ហាញខ្លួនទាំងនេះគឺជាផ្នែកមួយនៃការត្រួតពិនិត្យរបស់សភាលើ Fed ដែលអនុញ្ញាតឱ្យសមាជិកសភាសួរទាក់ទងនឹងរបាយការណ៍គោលនយោបាយរូបិយវត្ថុ ស្ថានភាពសេដ្ឋកិច្ច និងទិសដៅអត្រាការប្រាក់នាពេលខាងមុខ។
ទីផ្សារនឹងផ្តោតសំខាន់លើការលើកឡើងរបស់លោក Warsh ដើម្បីស្វែងរកសញ្ញាអំពីទិសដៅគោលនយោបាយរបស់ Fed។ ប្រសិនបើលោកបង្ហាញការព្រួយបារម្ភថា អតិផរណានៅតែមានភាពរឹងមាំ នោះអាចបង្កើនការរំពឹងទុកថា Fed នឹងរក្សាគោលនយោបាយតឹងរឹងជាងមុន ដែលអាចគាំទ្រប្រាក់ដុល្លារអាមេរិក និងទិន្នផលប័ណ្ណបំណុល ខណៈអាចបង្កើតសម្ពាធលើតម្លៃមាស។ ផ្ទុយទៅវិញ ប្រសិនបើលោកបង្ហាញទំនុកចិត្តថា អតិផរណាកំពុងថយចុះ និងសេដ្ឋកិច្ចកំពុងបង្ហាញភាពយឺតយ៉ាវ វិនិយោគិនអាចបង្កើនការរំពឹងទុកចំពោះការកាត់បន្ថយអត្រាការប្រាក់ ដែលអាចធ្វើឱ្យប្រាក់ដុល្លារធ្លាក់ចុះ ទិន្នផលប័ណ្ណបំណុលថយចុះ និងគាំទ្រតម្លៃមាស។
ដោយសារវិនិយោគិនកំពុងតាមដានយ៉ាងដិតដល់អំពីទិសដៅអត្រាការប្រាក់របស់ Fed សក្ខីកម្មរបស់លោក Warsh អាចក្លាយជាកត្តាជំរុញទីផ្សារសំខាន់មួយ ដែលអាចផ្លាស់ប្តូរការរំពឹងទុករបស់ទីផ្សារចំពោះការសម្រេចចិត្តគោលនយោបាយរបស់ Fed នាពេលខាងមុខ។
ច្រកសមុទ្រ Hormuz ត្រូវបានបិទម្តងទៀត ខណៈភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កើនឡើង

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានកើនឡើងជាថ្មីម្តងទៀត ខណៈដែលច្រកសមុទ្រ Hormuz ត្រូវបានរាយការណ៍ថាបានបិទកាលពីចុងសប្តាហ៍កន្លងទៅ។ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC Navy) បានប្រកាសថា ច្រកផ្លូវទឹកដ៏សំខាន់នេះនឹងត្រូវ “បិទជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងបន្ថែម” ដែលធ្វើឱ្យនាវានានាមិនអាចធ្វើដំណើរឆ្លងកាត់តំបន់នេះបាន។
ការវិវត្តចុងក្រោយនេះកើតឡើងបន្ទាប់ពីភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងកាលពីសប្តាហ៍មុន ដោយមានការបាញ់ប្រហារឆ្លើយតបគ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលបានធ្វើឱ្យកិច្ចព្រមព្រៀងអនុស្សរណៈនៃការយល់ព្រម (MoU) ស្តីពីបទឈប់បាញ់ដែលបានចុះហត្ថលេខាកាលពីខែមុន បរាជ័យជាក់ស្តែង។ ទោះបីជាភាពតានតឹងបានកើនឡើងវិញក៏ដោយ ក៏មានរបាយការណ៍បង្ហាញថា កិច្ចខិតខំប្រឹងប្រែងការទូតនៅពីក្រោយឆាកនៅតែបន្ត ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៃជម្លោះនេះ ខណៈមន្ត្រីអាមេរិកម្នាក់បានប្រាប់ CNN ថា ការពិភាក្សារវាងភាគីទាំងពីរកំពុងបន្ត ដើម្បីបន្ថយភាពតានតឹង។
ជាមួយគ្នានេះ ហានិភ័យភូមិសាស្ត្រនយោបាយបន្ថែមទៀតបានកើតឡើង បន្ទាប់ពីមានរបាយការណ៍ថា អ៊ីរ៉ង់បានរៀបចំផែនការដែលអាចពាក់ព័ន្ធនឹងការធ្វើឃាតប្រធានាធិបតី លោក Donald Trump ដោយផ្អែកលើព័ត៌មានស៊ើបការណ៍ដែលអ៊ីស្រាអែលបានចែករំលែកជាមួយមន្ត្រីសហរដ្ឋអាមេរិក។ ការវិវត្តទាំងនេះបានបង្កើនភាពមិនប្រាកដប្រជាជុំវិញជម្លោះ និងបង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានចំពោះទីផ្សារថាមពលពិភពលោក។
ភាពតានតឹងជាថ្មីនេះបានធ្វើឱ្យការព្រួយបារម្ភអំពីអតិផរណាកើនឡើងវិញ ខណៈតម្លៃប្រេងបានកើនឡើងដោយសារការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។ ការកើនឡើងជាបន្តបន្ទាប់នៃតម្លៃប្រេងអាចធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងអតិផរណារបស់ធនាគារកណ្តាលអាមេរិក (Fed) កាន់តែមានភាពស្មុគស្មាញ ដោយអាចជំរុញការរំពឹងទុកថា Fed នឹងរក្សាអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលយូរជាងមុន និងបង្កើតសម្ពាធលើតម្លៃមាស។
វិនិយោគិនគួរតែតាមដានយ៉ាងដិតដល់នូវការវិវត្តនានាក្នុងសប្តាហ៍នេះ ខណៈស្ថានការណ៍នៅតែមានភាពមិនអាចព្យាករណ៍បានខ្ពស់។ ការកើនឡើងបន្ថែមទៀតនៃភាពតានតឹងដែលធ្វើឱ្យតម្លៃប្រេងកើនឡើង និងពន្យារការរំពឹងទុកចំពោះការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ អាចបន្តបង្កើតសម្ពាធលើតម្លៃមាស។ ផ្ទុយទៅវិញ វឌ្ឍនភាពក្នុងការចរចាការទូតអាចកាត់បន្ថយការព្រួយបារម្ភអំពីអតិផរណា ហើយផ្តល់ការគាំទ្រដល់តម្លៃមាស។
ការវិភាគបច្ចេកទេស (Technical Analysis)

សេណារីយ៉ូសំខាន់ៗដែលត្រូវមើលរួមមាន៖
- និន្នាការបច្ចុប្បន្ន៖ បច្ចុប្បន្នទីផ្សារស្ថិតនៅក្នុងទិសដៅចុះ នៅដំណាក់កាល បន្តលំហូរ។
- កម្រិត (Resistance Level)៖ តំបន់ Resistance Level 4120 ជាតំបន់ល្អសម្រាប់ការលក់បន្តលំហូរ។
- កម្រិតសំខាន់៖ ប្រសិនបើតម្លៃនៅតែបន្តជួញដូរនៅក្រោមតម្លៃ 4120 ដុល្លារ នោះមាសនឹងបន្តស្ថិតក្រោមសម្ពាភនៃកម្លាំងអ្នកលក់។
- ទិដ្ឋភាពយុទ្ធសាស្ត្រ៖ សម្រាប់អ្នក Swing Short អាចសម្រាកបានក្នុងសប្តាហ៍នេះរង់ចាំឱកាសនៅនៅថ្ងៃអង្គារពុធ ដើម្បីរកឳកាសលក់។
| English Version |
This report highlights key developments for the week ahead, providing investors with relevant context to support informed trading decisions. It covers both fundamental analysis—the primary drivers behind market movements—and technical analysis, including price action and key liquidity zones that traders should monitor.
Disclaimer: This material is provided for educational and informational purposes only and should not be considered as investment advice or a trading signal.
Fundamental Analysis
Four factors to focus on this week from the fundamental side:
Last Week Recap – Gold Swings as U.S.-Iran Tensions Escalate Before Diplomatic Hopes Emerge
Gold experienced a volatile week as investors closely monitored escalating tensions between the United States and Iran, while economic data and the Federal Reserve’s meeting minutes played a secondary role.

The week began quietly with the latest U.S. services sector data. Both the S&P Global Services PMI and ISM Services (Non-Manufacturing) PMI remained above the 50-point expansion threshold, indicating that the services sector continues to grow despite a slight slowdown. Meanwhile, the ISM Services Prices Index eased from the previous month but remained elevated, suggesting inflationary pressures are cooling only gradually. Overall, the data had little lasting impact on financial markets.

Geopolitical developments quickly became the dominant market driver. Negotiations between the U.S. and Iran remained on hold during the funeral ceremonies for Iran’s Supreme Leader, Ali Khamenei, before tensions escalated after reports of Iran attacks on 3 commercial vessels in the Strait of Hormuz. The United States responded with strikes on more than 80 Iranian targets and reimposed sanctions on Iranian oil exports, raising concerns over potential disruptions to global energy supplies.

Attention then shifted to the NATO Summit, where President Donald Trump declared that the ceasefire memorandum of understanding with Iran was effectively over after Iran violated its terms. The comments, coupled with reports of Iranian attacks on U.S. military bases in Kuwait, pushed oil prices and the U.S. dollar higher while weighing on gold, as markets priced in the risk of higher inflation resulting from rising energy prices.
The release of the FOMC meeting minutes later in the week received a relatively muted market reaction. The minutes reinforced the Federal Reserve’s hawkish stance, with policymakers expecting interest rates to remain higher for longer amid persistent inflation concerns and emerging risks from artificial intelligence-related demand. However, the release had limited influence on markets as geopolitical headlines continued to dominate investor sentiment.

Market sentiment improved toward the end of the week after President Trump revealed that Iran had reached out seeking a new nuclear agreement. Reports later indicated that officials from Qatar, Pakistan, Türkiye, Egypt and Saudi Arabia were actively facilitating discussions between Washington and Tehran, while the Trump administration confirmed that technical-level nuclear talks remained ongoing. The prospect of renewed diplomacy helped ease concerns over further escalation, supporting a modest recovery in gold prices and reducing pressure on energy markets.
This Week’s Economic Calendar Events – U.S. Inflation Data Takes Center Stage

This week’s economic calendar will be dominated by U.S. inflation data, with Consumer Price Index (CPI) and Producer Price Index (PPI) being the key releases for markets. These reports will provide fresh insight into whether inflation continues to ease and could influence expectations around the Federal Reserve’s future interest rate path. The results could significantly impact gold through changes in Fed rate expectations:
- Higher-than-expected CPI → Reinforces expectations that the Fed will maintain a restrictive policy for longer, supports USD and Treasury yields, typically bearish for gold.
- Lower-than-expected CPI → Increases expectations for future rate cuts, weakens USD and lowers yields, typically bullish for gold.
- In-line CPI → Limited changes to rate expectations, potentially resulting in range-bound price action for gold.
Beyond CPI, markets will also monitor U.S. PPI data on Wednesday, which provides insight into producer-level inflation pressures, as well as retail sales data on Thursday for clues about consumer spending strength. A combination of persistent inflation and strong economic activity could reduce expectations for Fed easing, while signs of slowing growth may support expectations for a more accommodative monetary policy.
Fed Chair Kevin Warsh’s Congressional Testimony Takes Center Stage

The Federal Reserve’s semiannual monetary policy report is a report submitted to Congress twice a year under the Federal Reserve Act, outlining the Fed’s assessment of current economic conditions, monetary policy decisions, and the outlook for key economic indicators such as inflation, employment, and economic growth. The report provides lawmakers and the public with insight into how the central bank evaluates economic risks and determines the appropriate path for interest rates.
On July 14, Fed Chair Kevin Warsh will testify before the House Financial Services Committee, followed by testimony before the Senate Banking Committee on July 15. These appearances are part of Congress’ regular oversight of the Federal Reserve, where lawmakers will have the opportunity to question the Fed Chair on the latest monetary policy report, the economic outlook, and the Fed’s approach to managing inflation and employment risks.
Markets will closely monitor Warsh’s comments for clues about the future direction of interest rates. Any indication that the Fed is becoming more concerned about persistent inflation could reinforce expectations for a more hawkish policy stance, potentially supporting the U.S. dollar and Treasury yields while putting pressure on gold. Conversely, signals that the Fed is gaining confidence that inflation is easing and that economic growth is slowing could strengthen expectations for future rate cuts, which may weaken the dollar, lower bond yields, and provide support for gold.
With investors already closely watching the Fed’s policy path, Warsh’s testimony could become a key market catalyst as traders reassess expectations for upcoming Federal Reserve decisions.
Strait of Hormuz is Once Again Closed

Tensions between the United States and Iran have escalated once again, with the Strait of Hormuz reportedly being closed over the weekend. Iran’s Islamic Revolutionary Guard Corps (IRGC) Navy announced that the strategic waterway would be “temporarily closed until further notice,” preventing ships from passing through the route.
The latest development follows a sharp escalation in tensions last week, marked by exchanges of fire between Iran and the United States, effectively bringing the ceasefire memorandum of understanding (MoU) signed last month to a collapse. Despite the renewed tensions, reports suggest that behind-the-scenes diplomatic efforts are still ongoing to prevent further escalation, with a U.S. official telling CNN that discussions are continuing to ease tensions between the two sides.
Meanwhile, additional geopolitical risks emerged after reports suggested that Iran had developed a potential plan to assassinate President Donald Trump, based on intelligence shared by Israel with U.S. officials. These developments have further increased uncertainty surrounding the conflict and raised concerns over the potential impact on global energy markets.
The renewed tensions have reignited inflation concerns as oil prices moved higher amid fears of disruptions to global energy supply. A sustained rise in oil prices could complicate the Federal Reserve’s efforts to bring inflation down, potentially supporting expectations for higher-for-longer interest rates and putting pressure on gold prices.
Traders should closely monitor developments throughout this week, as the situation remains highly unpredictable. Further escalation that drives oil prices higher and delays expectations for monetary easing could continue weighing on gold, while progress in diplomatic negotiations could reduce inflation concerns and provide support for gold prices.
Technical Analysis

Key scenarios to watch include:
- Current Trend: The market is currently in a downtrend, in a continuation phase.
- Resistance Level: The $4,120 resistance zone is a good area for continuation selling.
- Key Level: If the price continues to trade below $4,120, gold will remain under selling pressure.
- Strategic Outlook: Swing short traders can stay on the sidelines early this week and wait for Tuesday or Wednesday to look for selling opportunities.