របាយការណ៍ទីផ្សារប្រចាំសប្តាហ៍ទស្សនវិស័យទីផ្សារប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2026
កត្តាសំខាន់ៗដែលត្រូវតាមដានបំផុតសម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចូលនៅក្នុងរបាយការណ៍ខាងក្រោមនេះដោយវិនិយោគិនអាចប្រើប្រាស់ព័ត៌មានខាងក្រោមជាមូលដ្ឋានគ្រឹះមុនពេលធ្វើការសម្រេចចិត្តលើការជួញដូរលើទ្រព្យណាមួយ។ របាយការណ៍នេះរួមបញ្ចូលទាំងការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) ដែលជាកត្តាសំខាន់ៗជំរុញចលនាទីផ្សារ និងការវិភាគបែបបច្ចេកទេស (Technical Analysis) រួមទាំងចលនាតម្លៃ និងតំបន់សាច់ប្រាក់ (Liquidity Zones) សំខាន់ៗ ដែលអ្នកជួញដូរគួរតែតាមដាន។
ការបដិសេធ (Disclaimer): របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់របាយការណ៍នេះជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។
ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis)
កត្តាបីយ៉ាងដែលត្រូវផ្តោតលើសប្តាហ៍នេះ៖
សង្ខេបទីផ្សារសប្តាហ៍មុន – មាសធ្លាក់ក្រោម $4,000 ជាលើកដំបូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2025
កាលពីសប្តាហ៍មុន តម្លៃមាសបានធ្លាក់ចុះក្រោម $4,000 ជាលើកដំបូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2025។ កត្តាសំខាន់ៗដែលជំរុញឱ្យតម្លៃមាសធ្លាក់ចុះរួមមាន៖
- ការរំពឹងថាធនាគារកណ្តាលអាមេរិក (Fed) នឹងដំឡើងអត្រាការប្រាក់កាន់តែឆាប់៖
ដំបូងឡើយ CME FedWatch Tool បានបង្ហាញថា ទីផ្សាររំពឹងថា Fed នឹងដំឡើងអត្រាការប្រាក់ 0.25% នៅក្នុងខែធ្នូ ឆ្នាំនេះ។ ប៉ុន្តែ បន្ទាប់ពីកិច្ចប្រជុំធនាគារកណ្តាលអាមេរិក (FOMC) កន្លងទៅ Fed បានបង្ហាញជំហរតឹងរ៉ឹង (Hawkish) ដោយទទួលស្គាល់ថា អតិផរណានៅតែខ្ពស់ ខណៈទីផ្សារការងារនៅតែមានភាពរឹងមាំ។ ជាលទ្ធផល ទីផ្សារបច្ចុប្បន្នរំពឹងថា ការដំឡើងអត្រាការប្រាក់អាចកើតឡើងតាំងពីខែកញ្ញា។ ជាទូទៅ អត្រាការប្រាក់ខ្ពស់ គឺជាកត្តាដាក់សម្ពាធលើតម្លៃមាស ព្រោះមាសជាទ្រព្យដែលមិនផ្តល់ទិន្នផល (Non-yielding Asset)។ - ប្រាក់ដុល្លារអាមេរិកបន្តឡើងថ្លៃ៖
បន្ទាប់ពី Fed បង្ហាញជំហរតឹងរ៉ឹង និងអត្រាផលចំណេញមូលបត្ររដ្ឋាភិបាលអាមេរិក (Treasury Yields) កើនឡើង ប្រាក់ដុល្លារអាមេរិកក៏បានឡើងថ្លៃគួរឱ្យកត់សម្គាល់ផងដែរ។ គិតត្រឹមម៉ោង 1:56 PM (GMT+7) សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (DXY) ស្ថិតនៅ 101.182។ ដោយសារមាសត្រូវបានកំណត់តម្លៃជាប្រាក់ដុល្លារ ការឡើងថ្លៃរបស់ប្រាក់ដុល្លារធ្វើឱ្យមាសមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកទិញនៅក្រៅសហរដ្ឋអាមេរិក ដែលជាទូទៅបង្កើនសម្ពាធឱ្យតម្លៃមាសធ្លាក់ចុះ។ - ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែមិនទាន់មានទីបញ្ចប់៖
កាលពីដើមសប្តាហ៍មុន ការចរចាការទូតបានបង្ហាញសញ្ញាវិជ្ជមាននៅដំណាក់កាលដំបូង ប៉ុន្តែស្ថានការណ៍បានប្រែប្រួលយ៉ាងឆាប់រហ័ស បន្ទាប់ពីការវាយប្រហារបានផ្ទុះឡើងវិញ ក្រោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់បានវាយប្រហារលើនាវាដឹកទំនិញមួយនៅច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍។ ដោយសារជម្លោះនេះបានអូសបន្លាយអស់រយៈពេលយូរ ទីផ្សារមិនសូវមានប្រតិកម្មខ្លាំងចំពោះព័ត៌មាននីមួយៗដូចមុនទៀតទេ។ ផ្ទុយទៅវិញ វិនិយោគិនផ្តោតសំខាន់លើថា តើការវិវត្តនៃជម្លោះអាចប៉ះពាល់ដល់ការរំពឹងទុកអតិផរណា តម្លៃប្រេង និងទិសដៅគោលនយោបាយរូបិយវត្ថុរបស់ Fed ដែរឬទេ។ ជាទូទៅ ភាពតានតឹងកើនឡើងមាននិន្នាការជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ ដែលនាំឱ្យអតិផរណាកើនឡើង និងលើកទឹកចិត្តឱ្យ Fed រក្សា ឬដំឡើងអត្រាការប្រាក់។ ផ្ទុយទៅវិញ ការបន្ធូរបន្ថយភាពតានតឹងអាចជួយកាត់បន្ថយសម្ពាធអតិផរណា ប៉ុន្តែឥទ្ធិពលនេះនៅមានកម្រិត ដោយសារអតិផរណាបច្ចុប្បន្ននៅតែខ្ពស់ ជិតទ្វេដងនៃគោលដៅ 2% របស់ Fed។ - ការធ្លាក់ចុះនៃភាគហ៊ុនបច្ចេកវិទ្យា បណ្តាលឱ្យមានការលក់មាសដើម្បីបង្កើនសាច់ប្រាក់
ភាគហ៊ុនក្នុងវិស័យបច្ចេកវិទ្យាបានធ្លាក់ចុះខ្លាំងកាលពីសប្តាហ៍មុន ខណៈវិនិយោគិនចាប់ផ្តើមមានការសង្ស័យថា ការវិនិយោគដ៏ធំលើហេដ្ឋារចនាសម្ព័ន្ធ Artificial Intelligence (AI) អាចនឹងត្រូវការពេលវេលាយូរជាងការរំពឹងទុក ដើម្បីបង្កើតផលចំណេញដែលសមស្របនឹងតម្លៃភាគហ៊ុនបច្ចុប្បន្ន។ ក្នុងអំឡុងពេលទីផ្សារមានភាពតានតឹង វិនិយោគិនជាច្រើនតែងលក់ទ្រព្យសកម្មដែលមានប្រាក់ចំណេញ ដើម្បីបង្កើនសាច់ប្រាក់ និងបំពេញតម្រូវការ Margin។ ទោះបីជាមាសត្រូវបានគេស្គាល់ថាជាទ្រព្យសុវត្ថិភាព (Safe-haven Asset) ក៏ដោយ ប៉ុន្តែវាក៏អាចធ្លាក់ថ្លៃក្នុងពេលទីផ្សារលក់ចេញជាទ្រង់ទ្រាយធំ ដោយសារវាជាប្រភពសាច់ប្រាក់ងាយស្រួល។ ដោយសារមាសជាទ្រព្យមួយដែលមានការកើនឡើងខ្លាំងក្នុងរយៈពេលមួយឆ្នាំកន្លងមក វាបានក្លាយជាជម្រើសធម្មជាតិសម្រាប់ការលក់ ដើម្បីបង្កើនសាច់ប្រាក់ក្នុងអំឡុងពេលភាគហ៊ុនបច្ចេកវិទ្យាធ្លាក់ចុះ។ ទោះជាយ៉ាងណា កត្តានេះទំនងជាមានឥទ្ធិពលតិចជាងគេ បើធៀបនឹងកត្តាផ្សេងៗខាងលើ។
ជារួម បរិយាកាសម៉ាក្រូសេដ្ឋកិច្ចនៅតែបន្តដាក់សម្ពាធលើតម្លៃមាស ខណៈទីផ្សារបន្តកំណត់តម្លៃដោយផ្អែកលើការរំពឹងទុកថា គោលនយោបាយរូបិយវត្ថុនឹងនៅតែមានភាពតឹងរ៉ឹង។ ទោះជាយ៉ាងណា ទិន្នន័យទីផ្សារការងាររបស់សហរដ្ឋអាមេរិក ដែលនឹងប្រកាសនៅសប្តាហ៍នេះ ជាពិសេសរបាយការណ៍ Nonfarm Payrolls (NFP) នៅថ្ងៃព្រហស្បតិ៍ អាចកំណត់ថា តើសម្ពាធធ្លាក់ចុះរបស់មាសនឹងបន្ត ឬមាសនឹងអាចរកការគាំទ្រនៅតំបន់ $4,000 ដុល្លារ។
ព្រឹត្តិការណ៍ប្រតិទិនសេដ្ឋកិច្ចសប្តាហ៍នេះ

ប្រតិទិនសេដ្ឋកិច្ចសម្រាប់សប្តាហ៍នេះ ផ្តោតសំខាន់លើទិន្នន័យទីផ្សារការងាររបស់សហរដ្ឋអាមេរិក ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ការរំពឹងទុករបស់ទីផ្សារចំពោះគោលនយោបាយរបស់ Fed។ ការចាប់អារម្មណ៍សំខាន់បំផុតគឺនៅថ្ងៃព្រហស្បតិ៍ ដែលទិន្នន័យ Nonfarm Payrolls (NFP), អត្រាគ្មានការងារធ្វើ (Unemployment Rate), ប្រាក់ឈ្នួលជាមធ្យមក្នុងមួយម៉ោង (Average Hourly Earnings) និងការទាមទារជំនួយគ្មានការងារដំបូង (Initial Jobless Claims) នឹងត្រូវប្រកាសក្នុងពេលតែមួយ។ ក្នុងចំណោមទិន្នន័យទាំងនេះ Nonfarm Payrolls (NFP) ត្រូវបានចាត់ទុកថាជាកត្តាដែលមានឥទ្ធិពលខ្លាំងបំផុតលើតម្លៃមាស។ សេណារីយ៉ូសំខាន់ៗគឺ៖
- NFP ខ្ពស់ជាងការរំពឹងទុក → គាំទ្រការឡើងថ្លៃរបស់ប្រាក់ដុល្លារអាមេរិក និងបង្កើនការរំពឹងថា Fed នឹងរក្សា ឬដំឡើងអត្រាការប្រាក់ ដែលជាទូទៅជាកត្តាអវិជ្ជមានសម្រាប់មាស។
- NFP ទាបជាងការរំពឹងទុក → បង្កើនការរំពឹងថា Fed នឹងអាចបន្ថយអត្រាការប្រាក់ និងធ្វើឱ្យប្រាក់ដុល្លារអាមេរិកចុះខ្សោយ ដែលជាទូទៅជាកត្តាវិជ្ជមានសម្រាប់មាស។
- NFP ស្របតាមការរំពឹងទុក → ការរំពឹងទុកចំពោះអត្រាការប្រាក់មិនប្រែប្រួលច្រើន ដែលអាចធ្វើឱ្យតម្លៃមាសបន្តជួញដូរក្នុងជួរតម្លៃ (Range-bound) ឬមានចលនាប្រែប្រួលដោយគ្មានទិសដៅច្បាស់លាស់។
ទោះបីជាតួលេខ NFP ជាកត្តាសំខាន់បំផុតក៏ដោយ ប្រតិកម្មរបស់មាសក៏អាចរងឥទ្ធិពលយ៉ាងខ្លាំងពីព័ត៌មានលម្អិតក្នុងរបាយការណ៍ផងដែរ។ ការកើនឡើងនៃ Average Hourly Earnings អាចបង្កើនការព្រួយបារម្ភអំពីអតិផរណា និងកំណត់ការកើនឡើងរបស់មាស ខណៈអត្រាគ្មានការងារធ្វើដែលកើនឡើង អាចបង្ហាញពីការចុះខ្សោយនៃសេដ្ឋកិច្ច និងជំរុញសន្ទុះវិជ្ជមានសម្រាប់មាស ទោះបីជាតួលេខ NFP នៅតែរឹងមាំក៏ដោយ។ លើសពីនេះ ការកែសម្រួលទិន្នន័យនៃខែមុនៗ ក៏អាចផ្លាស់ប្តូរការរំពឹងទុករបស់ទីផ្សារចំពោះទិសដៅគោលនយោបាយរបស់ Fed បានយ៉ាងមានន័យផងដែរ។

បន្ថែមពីលើនេះ វេទិកា European Central Bank (ECB) Forum ក៏នឹងប្រព្រឹត្តទៅក្នុងសប្តាហ៍នេះផងដែរ ដោយមានការចូលរួមពី ទេសាភិបាលធនាគារកណ្តាលអង់គ្លេស (BOE) លោក Andrew Bailey, ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) អ្នកស្រី Christine Lagarde និង ប្រធានធនាគារកណ្តាលអាមេរិក (Fed) លោក Kevin Warsh។ អាស្រ័យលើខ្លឹមសារនៃសុន្ទរកថារបស់ពួកគាត់ ទីផ្សារអាចនឹងមានប្រតិកម្ម ឬមិនមានប្រតិកម្មក៏អាចថាបាន។
ព័ត៌មានថ្មីៗអំពីស្ថានភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

ស្ថានភាពភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា បានវិលត្រឡប់ទៅរកដំណើរការការទូតដោយប្រុងប្រយ័ត្នវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានព្រមព្រៀងបញ្ឈប់ការវាយប្រហារលើគ្នាទៅវិញទៅមក។ ភាគីទាំងពីរគ្រោងនឹងជួបពិភាក្សាគ្នានៅទីក្រុង ដូហា (Doha) ប្រទេសកាតា នៅថ្ងៃអង្គារ ដើម្បីបន្តការចរចាពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz។ កិច្ចព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីស្ថានការណ៍មានភាពប្រែប្រួលខ្លាំងកាលពីសប្តាហ៍មុន ដោយការរីកចម្រើនផ្នែកការទូតនៅដើមសប្តាហ៍មុន រួមទាំងកិច្ចពិភាក្សាបច្ចេកទេសនៅប្រទេសស្វីស និងការបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន ត្រូវបានបាំងបាត់ដោយការផ្ទុះឡើងវិញនៃការវាយប្រហារយោធាក្នុងអំឡុងចុងសប្តាហ៍មុន ដែលបានជំរុញឱ្យតម្រូវការមាសក្នុងនាមជាទ្រព្យសកម្មសុវត្ថិភាពកើនឡើងមួយរយៈខ្លី។ ទោះបីជាបទឈប់បាញ់បានកាត់បន្ថយហានិភ័យនៃការកើនឡើងនៃជម្លោះក្នុងរយៈពេលខ្លីក៏ដោយ បញ្ហាសំខាន់ៗជុំវិញច្រកសមុទ្រ Hormuz កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងសន្តិសុខក្នុងតំបន់នៅតែមិនទាន់អាចដោះស្រាយបាន ដែលធ្វើឱ្យស្ថានការណ៍នៅតែមានភាពផុយស្រួយខ្លាំង។
សម្រាប់ទីផ្សារមាស ទោះជាយ៉ាងណា កត្តាភូមិសាស្ត្រនយោបាយបច្ចុប្បន្នកំពុងដើរតួនាទីបន្ទាប់បន្សំ បើប្រៀបធៀបនឹងការរំពឹងទុកចំពោះគោលនយោបាយរូបិយវត្ថុរវស់ Fed។ ការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា បានកាត់បន្ថយមួយផ្នែកនៃតម្លៃបន្ថែមដែលកើតពីហានិភ័យភូមិសាស្ត្រនយោបាយ (Geopolitical Risk Premium) ដែលបានបញ្ចូលក្នុងតម្លៃមាស ប៉ុន្តែទិសដៅរបស់មាសនៅតែត្រូវបានកំណត់ជាចម្បងដោយការរំពឹងទុកអំពីអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។ លុះត្រាតែជម្លោះកើនឡើងដល់កម្រិតដែលបង្កឱ្យមានការស្វែងរកទ្រព្យសសុវត្ថិភាពជាបន្តបន្ទាប់ ឬជំរុញឱ្យតម្លៃថាមពលកើនឡើងយ៉ាងខ្លាំងរហូតបង្កើនក្តីបារម្ភអំពីអតិផរណាវិញ ទើបមាសអាចទទួលឥទ្ធិពលខ្លាំងពីស្ថានការណ៍នេះ។ បើមិនដូច្នោះទេ តម្លៃមាសទំនងជានឹងបន្តមានប្រតិកម្មខ្លាំងជាងចំពោះទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ជាពិសេសរបាយការណ៍ Nonfarm Payrolls (NFP) នៅសប្តាហ៍នេះ ដែលអាចកំណត់ការរំពឹងទុករបស់ទីផ្សារចំពោះការសម្រេចចិត្តបន្ទាប់របស់ Fed។
ការវិភាគបច្ចេកទេស (Technical Analysis)

- និន្នាការបច្ចុប្បន្ន៖ បច្ចុប្បន្នទីផ្សារស្ថិតនៅក្នុងទិសដៅចុះ នៅដំណាក់កាល Pullback។
- កម្រិត (Support Level)៖ ថ្មីៗនេះតម្លៃបានជួបប្រទះនឹងការរុញច្រានត្រឡប់ឡើង មកវិញនៅជុំវិញកម្រិត 3963 ដុល្លារ។
- កម្រិតសំខាន់៖ ប្រសិនបើតម្លៃនៅតែបន្តជួញដូរនៅលើងតម្លៃ 3963 ដុល្លារ នោះសន្ទុះនៃការឡើងត្រឡប់ទៅលើវិញក្នុងរយះពេលខ្លីនៅតែខ្លាំងហើយអាចត្រឡប់ទៅរកតម្លៃ 4197វិញ។
- ទិដ្ឋភាពយុទ្ធសាស្ត្រ៖ សម្រាប់អ្នក Swing Short អាចសម្រាកបានក្នុងសប្តាហ៍នេះរង់ចាំឱកាសនៅសប្តាហ៍ទី១នៃខែបន្ទាប់ នៅបន្ទាប់ពី ទិន្នន័យ Non Farm Employment Change ចេញមក។
| English Version |
Fundamental Analysis
Three factors to focus on this week from the fundamental side:
Last Week Recap – Gold Drops Below $4,000 for the First Time Since November 2025
Last week, gold dropped below $4,000 for the very first time since November 2025. The main drivers for this drop include:
- Fed Rate Hike Expectations are Increasing: The CME FedWatch tool initially had a rate hike of 25 bps, most likely coming in December of this year. However, following the FOMC meeting, it seems like a rate hike might come as soon as September, as the Fed presented a hawkish stance, acknowledging high inflation and a resilient labor market. Generally, higher interest rates weigh on gold since gold is a non-yield asset.
- Strong US Dollar: Following the Fed’s hawkish stance and rising Treasury yields, the US Dollar has strengthened considerably. As of 1:56 PM (GMT+7), the US Dollar Index (DXY) stands at 101.182. Since gold is priced in US Dollars, a stronger Dollar makes gold more expensive for foreign buyers, which generally puts downward pressure on gold prices.
- No End in Sight for US-Iran War: Last week, there was diplomatic progress made, only for it to be upended after strikes and hostilities escalated following an Iranian projectile that hit a cargo vessel in the Strait of Hormuz on Thursday last week. As the conflict has become increasingly prolonged, markets have become less sensitive to individual headlines. Instead, investors are focusing more on whether developments materially alter inflation expectations, energy prices, or the outlook for Federal Reserve policy. Rising tensions tend to raise oil prices, which raises inflation, which encourages the Fed to maintain or raise interest rates. On the contrary, easing tensions has the opposite effect, albeit to a lesser extent, due to inflation being so high at almost twice the 2% target set by the Fed.
- Tech Stock Selloff Triggered Gold Liquidation: Technology stocks fell sharply last week as investors are now starting to doubt whether the massive capital invested in Artificial Intelligence infrastructure will generate returns quickly enough to justify current valuations. During periods of market stress, investors often liquidate profitable positions to raise cash and meet margin requirements. While gold is widely known as a safe-haven asset, it often falls during large cross-market selloffs because it serves as a source of liquidity. As one of the best-performing assets over the past year, gold became a natural candidate for liquidation as investors sought to raise cash amid the technology-sector selloff. This additional selling pressure contributed to gold’s decline, although it is probably the smallest contributing factor.
Overall, the macro backdrop remains tilted against gold as markets continue to price in tighter monetary policy. However, this week’s labor market data—particularly Thursday’s Nonfarm Payrolls report—could determine whether bearish momentum extends or whether gold finds support around the $4,000 level.
This Week’s Economic Calendar Events

This week’s economic calendar is dominated by U.S. labor market data, which will play a crucial role in shaping Federal Reserve expectations. The primary focus will be on Thurday where Nonfarm Payrolls (NFP), the Unemployment Rate, Average Hourly Earnings, and Initial Jobless Claims will be released at the same time. Nonfarm Payrolls will be the data that has the strongest effect on gold. Here are the key scenarios:
- Stronger-than-expected NFP → Supports USD and higher rate expectations, typically bearish for gold
- Weaker-than-expected NFP → Raises Fed easing bets and weakens USD, typically bullish for gold
- In-line NFP → Limited shift in rate expectations, often leads to range-bound or choppy gold action
While the headline NFP figure is usually the main driver, gold’s reaction can be significantly influenced by the details of the report. A rise in average hourly earnings may reignite inflation concerns and cap gold gains, while a higher unemployment rate can signal economic softening and strengthen bullish momentum for gold even if job numbers are solid. Revisions to prior months’ data can also meaningfully shift market expectations around Fed policy.

Additionally, the Europrean Central Bank (ECB) Forum will also be happening this week, where the Bank of England’s (BOE) Governor, Andrew Bailey, the ECB’s President, Christine Lagarde, and Fed Chariman, Kevin Warsh, will all be in attendance. Depending on their speech, it may or may not have an impact on the market.
US and Iran Developments

The geopolitical landscape in the Middle East has shifted back toward cautious diplomacy after the United States and Iran agreed to halt direct attacks on one another, with both sides scheduled to meet in Doha, Qatar, on Tuesday to continue negotiations over the Strait of Hormuz. The agreement follows last week’s volatility in which early diplomatic progress—including technical talks in Switzerland and limited sanctions relief—was overshadowed by renewed military exchanges over the weekend that briefly reignited safe-haven demand for gold. While the ceasefire has reduced the immediate risk of further escalation, key issues surrounding the Strait of Hormuz, Iran’s nuclear program, and broader regional security remain unresolved, leaving the situation highly fragile.
For gold, however, geopolitical developments are currently playing a secondary role to monetary policy expectations. The easing of Middle East tensions has reduced some of the geopolitical risk premium embedded in gold prices, but the metal’s broader direction continues to be driven primarily by expectations for U.S. interest rates. Unless the conflict escalates materially and triggers a sustained flight to safety or a significant surge in energy prices that reignites inflation concerns, gold is likely to remain more sensitive to incoming U.S. economic data—particularly this week’s Nonfarm Payrolls report—which will shape market expectations for the Federal Reserve’s next policy move.
Technical Analysis

Key scenarios to watch include:
- Current Trend: The market is currently in a downtrend, in a pullback phase.
- Support Level: Recently, the price has experienced an upward bounce around the $3963 level.
- Key Level: If the price continues to trade above $3963, the short-term bullish momentum remains strong, and the price could potentially return to the $4197 level.
- Strategic Outlook: For swing short traders, it is best to take a break this week and wait for a new opportunity in the first week of next month, after the release of the Non-Farm Employment Change data.