របាយការណ៍ទីផ្សារប្រចាំសប្តាហ៍ទស្សនវិស័យទីផ្សារប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2026
កត្តាសំខាន់ៗដែលត្រូវតាមដានបំផុតសម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចូលនៅក្នុងរបាយការណ៍ខាងក្រោមនេះដោយវិនិយោគិនអាចប្រើប្រាស់ព័ត៌មានខាងក្រោមជាមូលដ្ឋានគ្រឹះមុនពេលធ្វើការសម្រេចចិត្តលើការជួញដូរលើទ្រព្យណាមួយ។ របាយការណ៍នេះរួមបញ្ចូលទាំងការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) ដែលជាកត្តាសំខាន់ៗជំរុញចលនាទីផ្សារ និងការវិភាគបែបបច្ចេកទេស (Technical Analysis) រួមទាំងចលនាតម្លៃ និងតំបន់សាច់ប្រាក់ (Liquidity Zones) សំខាន់ៗ ដែលវិនិយោគិនគួរតែតាមដាន។
ការបដិសេធ (Disclaimer): របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់របាយការណ៍នេះជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។
ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis)
កត្តាបីយ៉ាងដែលត្រូវផ្តោតលើសប្តាហ៍នេះ៖
សង្ខេបសប្តាហ៍មុន

សប្តាហ៍មុន ទិន្នន័យបានបង្ហាញពី សកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលខ្លាំងជាងការរំពឹងទុក ដោយទាំង Manufacturing PMI ស្ថិតនៅ 57.0 និង Services PMI ស្ថិតនៅ 58.7 ដែលខ្ពស់ជាងការព្យាករណ៍យ៉ាងច្រើន។ ទិន្នន័យដ៏រឹងមាំនេះបង្ហាញថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែមានភាពរឹងមាំ ដែលផ្តល់ឱកាសឱ្យធនាគារកណ្តាលអាមេរិក (Fed) បង្កើនអត្រាការប្រាក់ ប្រសិនបើចាំបាច់។ ទន្ទឹមនឹងនេះអត្រាផលចំណេញមូលបត្របំណុលអាមេរិក (US Treasury Yields) បានបន្តកើនឡើង ដោយសារការព្រួយបារម្ភអំពីការកើនឡើងនៃបំណុលជាតិរបស់សហរដ្ឋអាមេរិក សកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំ និងការកើនឡើងនៃតម្លៃប្រេង និងការរំពឹងទុកអំពីអតិផរណា។ Treasury Yields ដែលខ្ពស់ឡើងអាចបង្កើន ថ្លៃដើមនៃឱកាស (Opportunity Cost) នៃការកាន់កាប់មាសដែលបង្កើតសម្ពាធបន្ថែមលើលោហៈមានតម្លៃនេះ។

ការវិវត្តផ្នែកនយោបាយភូមិសាស្រ្តក៏នៅតែជាចំណុចសំខាន់ផងដែរ ខណៈ Trump បានបដិសេធសំណើរបស់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបង្កើតបទឈប់បាញ់រយៈពេល 7 ថ្ងៃកាលពីចុងសប្តាហ៍។ ការបន្តបិទច្រកដឹកជញ្ជូនដ៏សំខាន់នេះបានជំរុញ តម្លៃប្រេង ឱ្យកើនឡើង ដែលបន្ថែមសម្ពាធលើអតិផរណា និងពង្រឹងការរំពឹងទុកអំពីអត្រាការប្រាក់ដែលខ្ពស់ជាងមុន។ នៅពេលទីផ្សារបើកដំណើរការឡើងវិញកាលពីថ្ងៃចន្ទ មាសបានធ្លាក់ចុះជិត 3% ដែលបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៃការរំពឹងទុករបស់ទីផ្សារ បន្ទាប់ពីការវិវត្តនៅចុងសប្តាហ៍។
ព្រឹត្តិការណ៍ប្រតិទិនសេដ្ឋកិច្ចសប្តាហ៍នេះ

សប្តាហ៍នេះមានទិន្នន័យសេដ្ឋកិច្ចសំខាន់ៗជាច្រើនពីសហរដ្ឋអាមេរិក ដោយ PCE Inflation និង GDP នឹងផ្តល់ព័ត៌មានបន្ថែមអំពីអតិផរណា និងកំណើនសេដ្ឋកិច្ច។ ប្រសិនបើទិន្នន័យ PCE ខ្ពស់ជាងការរំពឹងទុក វាអាចពង្រឹងការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់បន្ថែមពី Fed ដែលអាចបង្កើតសម្ពាធលើមាស។ ទោះជាយ៉ាងណា ចំណុចសំខាន់បំផុតនៅតែជាទិន្នន័យ Nonfarm Payrolls (NFP) នៅថ្ងៃសុក្រ។ កំណើនការងារដែលខ្ពស់ជាងការរំពឹងទុកអាចផ្តល់ឱកាសឱ្យ Fed បង្កើនអត្រាការប្រាក់បន្ថែម ដែលអាចដាក់សម្ពាធលើមាសខណៈទិន្នន័យការងារដែលខ្សោយជាងការរំពឹងទុក អាចកាត់បន្ថយការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់ និងផ្តល់ការគាំទ្រដល់មាស។
ជម្លោះសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ត្រឡប់មកជាចំណុចផ្តោតសំខាន់វិញ

បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបដិសេធសំណើរបស់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបង្កើតបទឈប់បាញ់រយៈពេល 7 ថ្ងៃកាលពីចុងសប្តាហ៍ ទីផ្សារបានត្រឡប់មកផ្តោតលើ ជម្លោះសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ដែលកំពុងបន្ត។ ខណៈសមាជិកភាគច្រើននៃគណៈប្រតិភូអ៊ីរ៉ង់បានចាកចេញពីទីក្រុង New York បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅតែបន្តស្នាក់នៅ ដើម្បីទំនាក់ទំនងជាមួយ អ្នកសម្របសម្រួលពីប្រទេសកាតា (Qatari mediators) ក្នុងគោលបំណងស្វែងរកលទ្ធភាពបន្តការចរចាឡើងវិញ។ មន្ត្រីសហរដ្ឋអាមេរិកក៏ត្រូវបានរាយការណ៍ថា កំពុងមានការពិភាក្សាដាច់ដោយឡែកជាមួយអ្នកសម្របសម្រួល ដើម្បីស្វែងរកលទ្ធភាពឈានទៅរកកិច្ចព្រមព្រៀងមួយ។
ដោយសារស្ថានភាពនៃការចរចានៅតែមិនច្បាស់លាស់ ការវិវត្ត និងព័ត៌មានថ្មីៗពាក់ព័ន្ធនឹងជម្លោះនេះ អាចបង្កើន ភាពប្រែប្រួលនៃទីផ្សារ (Market Volatility) បន្ថែមទៀត ជាពិសេសនៅក្នុងទីផ្សារ ប្រេង និងមាស។
ការវិភាគបច្ចេកទេស (Technical Analysis)

ការវិភាគបច្ចេកទេស៖ ទិដ្ឋភាពទូទៅនៃទីផ្សារមាស — ខែកញ្ញា ឆ្នាំ 2026
តំបន់បច្ចេកទេសសំខាន់ៗ
- តម្លៃបច្ចុប្បន្ន៖ $4,150.00 — បច្ចុប្បន្នទីផ្សារកំពុងមានការកើនឡើងក្នុងរយៈពេលខ្លី បន្ទាប់ពីបានសាកល្បងតំបន់ Weekly Support សំខាន់ដោយជោគជ័យ។
- Weekly Point of Interest (POI) / Initial Support: $4,105.00 — ជាព្រំដែនខាងលើនៃ Major Historical Volume Cluster។ កម្រិតនេះបានដើរតួនាទីជា Initial Support ដ៏រឹងមាំ និងនៅតែជាកម្រិតសំខាន់ដែលអ្នកទិញ (Buyers) ត្រូវការពារ។
- Resistance ខាងលើ (Recent POC): $4,281.93 — ជា Point of Control ពីដំណាក់កាល Consolidation នាពេលថ្មីៗនេះ មុនពេលមាន Structural Breakdown។ បច្ចុប្បន្នកម្រិតនេះដើរតួនាទីជា Resistance ខាងលើដ៏សំខាន់ និងជាគោលដៅខាងលើសំខាន់សម្រាប់ Relief Rally បច្ចុប្បន្ន។
- កម្រិត Support សំខាន់៖ $4,051.00 (Black Line) — តំណាងឱ្យ Volume Cluster ដ៏ធំ និង Point of Control ពីដំណាក់កាល Accumulation មុន។ វាជាកម្រិតទ្រទ្រង់សំខាន់នៅផ្នែកខាងក្រោម ប្រសិនបើ $4,105 POI មិនអាចរក្សាបាន។
យុទ្ធសាស្ត្រជួញដូរ
- ទិសដៅ Bearish (Relief Rally កំពុងបន្ត): ទោះបីជា Momentum ក្នុងរយៈពេលខ្លីកំពុងព្យាយាមកើនឡើងពី $4,105 Weekly POI ក៏ដោយ Trend ទូទៅនៅតែមានលក្ខណៈ Bearish ខ្លាំង បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងពី $4,281.93។ ការកើនឡើងបច្ចុប្បន្នមកកាន់ $4,150 ត្រូវបានចាត់ទុកថាជា Relief Rally ដែលកំពុងកើតឡើងនៅក្នុង Downtrend ទូទៅ។
- សេណារីយ៉ូបន្ត/ការថយក្រោយ (Continuation/Pullback Scenario):
- Pullback (ការបន្ត Relief Rally): ដោយសារតម្លៃនៅតែអាចរក្សាបានលើ $4,105 POI និងបច្ចុប្បន្នកំពុងជួញដូរនៅ $4,150 ទីផ្សារអាចបន្ត Relief Rally ទៅសាកល្បងកម្រិត Breakdown មុននៅ $4,281.93។ Resistance ខាងលើនេះអាចជាតំបន់សម្រាប់វាយតម្លៃ Short Entries ដែលស្របជាមួយ Downtrend ទូទៅ។
- Continuation (ការបំបែកចុះក្រោម): ប្រសិនបើ Selling Pressure ត្រឡប់មកវិញ ហើយតម្លៃធ្លាក់ចុះបំបែកក្រោម $4,105 Weekly POI យ៉ាងច្បាស់ Bearish Momentum អាចកើនឡើងបន្ថែម ដោយអាចធ្លាក់ចុះទៅសាកល្បងកម្រិតទ្រទ្រង់សំខាន់នៅជិត $4,051.00។
| English Version |
This report highlights key developments for the week ahead, providing investors with relevant context to support informed trading decisions. It covers both fundamental analysis—the primary drivers behind market movements—and technical analysis, including price action and key liquidity zones that traders should monitor.
Disclaimer: This material is provided for educational and informational purposes only and should not be considered as investment advice or a trading signal.
Fundamental Analysis
Three factors to focus on this week from the fundamental side:
Last Week Recap

Last week saw stronger-than-expected US economic activity, with both the Manufacturing PMI at 57.0 and Services PMI at 58.7 coming in significantly above forecasts. The stronger data showed that the US economy remains resilient, giving the Fed more room to raise interest rates if needed. Meanwhile, US Treasury yields continued to rise, driven by concerns over the growing US national debt, strong economic activity, and higher oil prices and inflation expectations. Higher yields can increase the opportunity cost of holding gold, putting further pressure on the precious metal.

Geopolitical developments also remained in focus as Trump rejected an Iranian proposal to reopen the Strait of Hormuz and establish a 7-day truce over the weekend. The continued closure of the key shipping route pushed oil prices higher, adding to inflationary pressure and reinforcing expectations for higher interest rates. When the gold market reopened on Monday, gold fell by nearly 3%, reflecting the sharp shift in market expectations following the weekend developments.
This Week’s Economic Calendar Events

This week is packed with key US economic releases, with PCE inflation and GDP data providing further insight into inflation and economic growth. A higher-than-expected PCE reading could reinforce expectations for further Fed rate hikes, potentially putting pressure on gold. However, the main focus remains Friday’s Nonfarm Payrolls (NFP). Stronger-than-expected job growth could give the Fed more room to raise interest rates, weighing on gold, while weaker employment data could reduce rate-hike expectations and provide support for the precious metal.
US-Iran Conflict Back in Focus

Following US President Donald Trump’s rejection of Iran’s proposal to reopen the Strait of Hormuz and establish a seven-day truce last weekend, markets have refocused on the ongoing US-Iran conflict. While most of Iran’s delegation has left New York following last week’s UN General Assembly, Iranian Foreign Minister Abbas Araghchi has remained behind to engage with Qatari mediators in efforts to revive negotiations. US officials are also reportedly holding separate discussions with mediators to explore a potential agreement. With negotiations remaining uncertain, further developments and headlines surrounding the conflict could trigger additional market volatility, particularly in oil and gold.
Technical Analysis

Technical Analysis: Gold Market Overview — September 2026
Key Technical Zones
- Current Price: $4,150.00 — The market is currently experiencing a short-term bounce after successfully testing the key weekly support zone.
- Weekly Point of Interest (POI) / Initial Support: $4,105.00 — The upper boundary of a major historical volume cluster. This level has acted as a strong initial support and remains the critical floor buyers must defend.
- Overhead Resistance (Recent POC): $4,281.93 — The Point of Control from the recent consolidation phase before the structural breakdown occurred. This level now acts as major overhead resistance and the primary upside target for the current relief rally.
- Major Support Floor: $4,051.00 (Black Line) — This represents the massive volume cluster and Point of Control from the previous accumulation phase. It stands as the ultimate downside structural floor if the $4,105 POI fails to hold.
Trading Strategy
- Bearish Bias (Relief Rally in Progress): While the immediate momentum is attempting a bullish bounce from the $4,105 Weekly POI, the broader trend remains heavily bearish following the sharp breakdown from $4,281.93. The current upward movement to $4,150 is considered a relief rally within this overarching downtrend.
- Continuation/Pullback Scenario:
- Pullback (Relief Rally Continuation): With the price holding the $4,105 POI and currently trading at $4,150, the market could continue this relief rally to retest the previous breakdown level at $4,281.93. This overhead resistance would offer a high-probability opportunity to evaluate short entries aligned with the broader downtrend.
- Continuation (Downside Break): If selling pressure resumes and the price reverses to cleanly break below the $4,105 Weekly POI, the bearish momentum will likely accelerate, flushing down to test the major structural floor near $4,051.00.