របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍
គិតត្រឹមថ្ងៃទី15 ខែកញ្ញា ឆ្នាំ2025
ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump បញ្ហាពន្ធពាណិជ្ជកម្ម និងបញ្ហាសង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរ។
ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។
ព័ត៌មានសំខាន់ៗនៅក្នុងសប្តាហ៍នេះ
ទិដ្ឋភាពសេដ្ឋកិច្ច៖ ទោះបីជាតម្លៃការផលិតមានការធ្លាក់ចុះក៏ដោយ ក៏យើងឃើញមានការកើនឡើងនៃតម្លៃលក់ចេញទៅកាន់អ្នកប្រើប្រាស់នោះដែរ ដោយនេះបានបង្ហាញពីកំណើននៃសម្ពាធតម្លៃទំនិញកាន់តែខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ គេក៏តាមដានទៅលើការកើនឡើងយ៉ាងខ្លាំងនៃទិន្នន័យអ្នកគ្មានការងារ ហើយទាមទាររកអត្ថប្រយោជន៍ដំបូង ដែលជំរុញឱ្យទីផ្សារនៅតែជឿជាក់ថាធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ប្រហែល 3 ដងសម្រាប់ឆ្នាំនេះ។ នេះឆ្លុះបញ្ចាំងពីក្តីកង្វល់ស្ថានភាពទីផ្សារការងារ ដែលអាចរុញច្រានសេដ្ឋកិច្ចឱ្យកាន់តែទន់ខ្សោយនាពេលអនាគតបាន។ ក្តីបារម្ភផ្សេងទៀតគឺទីផ្សារលំនៅឋានដែលមានអត្រាការបញ្ចាំខ្ពស់ រួមជាមួយនឹងបំណុលជាតិជាដើម។ ដូច្នេះហើយ នៅសប្តាហ៍នេះ ធនាគារកណ្តាលអាមេរិកនឹងប្រកាសការសម្រេចចិត្តលើអត្រាការប្រាក់របស់ខ្លួននៅថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2025 វេលាម៉ោង 1:00 ព្រឹក ម៉ោងនៅកម្ពុជា ដោយគេព្យាករណ៍ថា អាចនឹងបន្ទាប 25 bps ទោះបីជាលោក Trump បានព្យាករណ៍ថា “អាចនឹងមានការកាត់បន្ថយធំជាងនេះ” ក៏ដោយ។



ការប្រយុទ្ធរវាងអុីស្រាអែល និងកាតា៖ មិនត្រឹមតែអុីស្រាអែលបានវាយប្រហារតាមអាកាស ទៅកាន់ប្រទេសកាតាកាលពីដើមសប្តាហ៍នោះទេ ពួកគេបានបន្តរំលោភបំពានលើប្រទេសផ្សេងទៀតដូចជាហ្គាហ្សា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 53 នាក់ និងបានបំផ្លាញអគារជាច្រើនរួមទាំង “សាលារៀន វិហារអុីស្លាម មន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ”។ ក្រៅពីនេះ ពួកគេក៏បើក “ការវាយប្រហារលើស៊ីរី លើយេម៉ែន ព្រមទាំងបន្តការវាយប្រហារលើលីបង់ – ប្រទេសចំនួនប្រាំពីរមកទល់ពេលនេះ ដែលមានបំណងសម្រេចបាននូវ ភាពអស្ចារ្យរបស់ប្រទេសអុីស្រាអែល” នេះបើយោងតាមលោក Adnan Hayajneh សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យកាតា។ លោកប្រធានាធិបតី Donald Trump មិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ខណៈដែលប្រទេសជាច្រើនផ្សេងទៀតគាំទ្រកាតា ប្រសិនបើមានវិធានការណាមួយ។ ជាក់ស្តែង ប្រទេសកាតាកំពុងរៀបចំកិច្ចប្រជុំកំពូលនៃមេដឹកនាំអារ៉ាប់ និងមូស្លីមនៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ ដើម្បីរៀបចំផែនការសកម្មភាពបន្ទាប់ពីការវាយប្រហាររបស់អុីស្រាអែលលើទីក្រុង Doha កាលពីថ្ងៃអង្គារ។

រុស្ស៊ី-អ៊ុយក្រែន៖ បន្ទាប់ពីរុស្ស៊ីបានចូលលុកលុយដែនអាកាសរបស់ប៉ូឡូញ ប៉ូឡូញបានទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ខណៈបិទព្រំដែនជាមួយបេឡារុស្ស និងរុស្ស៊ី។ រុស្ស៊ីបានគំរាមបើកវិញ ឬប្រឈមនឹងបញ្ហា។ បារាំង អាឡឺម៉ង់ និងដាណឺម៉ាក នឹងបរិច្ចាគយន្តហោះចម្បាំង និងទ្រព្យសម្បត្តិយោធាផ្សេងទៀតដល់ការការពារប្រទេសប៉ូឡូញ។ សរុបមក ភាពតានតឹងនៅតែមានរវាងប្រទេសទាំងនេះ ហើយប្រធានាធិបតី Donald Trump បាននិយាយថា “គាត់នឹងដំឡើងពន្ធទៅលើរុស្ស៊ី ប្រសិនបើណាតូបញ្ឈប់ការទិញប្រេងពីរុស្ស៊ី”។

ការពិភាក្សារវាងប្រទេសអាមេរិក និងប្រទេសចិន៖ មន្ត្រីអាមេរិក និងចិនបានជួបពិភាក្សាពាណិជ្ជកម្មនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃអាទិត្យ ដោយពិភាក្សាពីបញ្ហាពន្ធ បញ្ហា TikTok ព្រមទាំងបញ្ហាការទិញប្រេងពីរុស្សុីរបស់ប្រទេសចិន។ លេខាធិការរតនាគារ Scott Bessent បាននិយាយថា “យើងនឹងបន្តនៅថ្ងៃស្អែក” ។

ប្រទេសផ្សេងទៀតកំពុងមានជម្លោះផ្ទៃក្នុងពោលគឺ ការបាតុកម្ម ដែលរួមមានចក្រភពអង់គ្លេសជុំវិញការប្រឆាំងអន្តោប្រវេសន៍ ការតវ៉ាប្រឆាំងអំពើពុករលួយដឹកនាំដោយ Gen Z នៅប្រទេសនេប៉ាល់ ប្រទេសបារាំងជុំវិញការចំណាយលើសរបស់រដ្ឋាភិបាល ឥណ្ឌូនេស៊ីលើការដំឡើងប្រាក់ឧបត្ថម្ភរបស់សមាជិកសភា និងច្រើនទៀត។
ដូច្នេះតើអ្វីទាំងអស់នេះបានបង្ហាញពីអ្វីមកកាន់យើង?
ការកើនឡើងនៃអន្តោប្រវេសន៍ទៅកាន់ប្រទេសផ្សេងៗ នឹងនាំទៅរកការកើនឡើងនៃអត្រាអ្នកគ្មានការងារធ្វើកាន់តែខ្ពស់ សេដ្ឋកិច្ចយឺតដោយសារការរំខាននៅគ្រប់ទីកន្លែង និងភាពវឹកវរសេដ្ឋកិច្ចធំៗ ដែលទាំងអស់នេះនឹងនាំឱ្យមានការភ័យស្លន់ស្លោ និងគាំទ្រដល់តម្លៃមាស។ ប៉ុន្តែនៅពេលមួយ មាសអាចនឹងត្រលប់មកវិញ ដោយសារតែការភ័យខ្លាចខ្លាំងពេក។
តម្លៃមាសបានកើនឡើងជិត 1% សម្រាប់សប្តាហ៍នេះ។
|English Version|
Weekly Data Summary Report
As of September 15, 2025
Below is a summary of the United States, primarily based on critical events related to President Donald Trump, the trade war, and war conflicts within the week.
Disclaimer: Please note this is opinion-based; do not take it as investment advice.
Key Highlight Event:
Economic Aspect: Although input prices dropped, the output prices sold to the consumer are rising above the restrictive level of 2%, which still suggests having higher price pressure. However, with the initial jobless claims climbing to their highest since more than 3 years, the market is still pricing in high expectations for the 3 rate cuts this year. This reflects on labor market concerns that may potentially push the economy into a recession zone in the future. Other concerns are the housing market with a drag mortgage rate, along with the national debt from Trump’s concerns. Therefore, this week, the Federal Reserve will announce its rate decision on September 18, 2025, at 1:00 AM Cambodia time with a 25 bps rate cut expectation, albeit Trump predicted “big cut”.



Israel-Qatar fight: Not only did Israel airstrike on Qatar in the early week, but they continued to violate other countries, such as Gaza, which has killed at least 53 people and destroyed several buildings, including “schools, mosques, hospitals, and medical centres.” It’s also launched “the attack on Syria, on Yemen, continuation of attacks on Lebanon – seven countries so far. Which aims to achieve ‘kingdom of Israel’, the great Israel” as per Adnan Hayajneh, professor of international relations at Qatar University. President Donald Trump is very unpleasant on this, while many other countries support Qatar if there is some measure is taken. In fact, Qatar is hosting a summit of Arab and Muslim leaders on Sunday and Monday to plot a course of action after Israel’s “cowardly” attack on Doha on Tuesday.

Russia-Ukraine: After Russia invaded Poland’s airspace, Poland downed the Russian drone while closing down the border with Belarus and Russia. Russia threatened to reopen or face the consequences. France, Germany, and Denmark will contribute fighter jets and other military assets to an enhanced defense of Poland. All in all, the tension still exists between these countries, and President Donald Trump stated that “he was willing to impose sanctions on Russia if NATO halts purchasing Russian oil.”

US-China Talk: U.S. and Chinese officials held trade talks in Madrid on Sunday, discussing tense relations, TikTok, and China’s Russian oil purchases. Treasury Secretary Scott Bessent said, “We’ll continue tomorrow.”

Other countries are having internal conflict—protests, including the United Kingdom over anti-immigration, Nepal’s Gen Z-led anti-corruption protests, France over the government overspending, Indonesia over increased allowances, and more.
So what are all of these telling us?
Increasing immigration to other countries will ultimately lead to higher unemployment, a slow economy due to disruption everywhere, and major economic chaos, wanting to become the king of the region, all of which will lead to panic and support the gold price. But at one point, the gold might retrace due to extreme fear.
The gold price surged by almost 1% for a weekly measure.