ព័ត៌មានដែលយើងកំពុងទង្ទឹមរង់ចាំតាំងពីដើមសប្តាហ៍មកនឹងត្រូវបានប្រកាសនៅវេលាម៉ោង 12:01 ព្រឹក ET នៅថ្ងៃទី 4 ខែមិថុនា ពោលគឺជាពេលវេលាដែលលោកប្រធានាធិបតី Donald Trump អាចនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិបង្កើនពន្ធដែកថែបទ្វេដងពី 25% ទៅ 50% ជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត។ ការដំឡើងពន្ធដែកថែបនេះនឹងមិនរាប់បញ្ចូលចក្រភពអង់គ្លេសនោះទេ ពោលគឺពួកគេនៅតែមានពន្ធត្រឹម 25% ដដែល ដោយធ្វើឡើងក្នុងគោលបំណងចរចាបន្ថែមទៀតនាថ្ងៃទី 09 ខែកក្កដា។
ទោះបីជានេះអាចបង្កើនភាពមិនច្បាស់លាស់ និងការភ័យខ្លាចនៅក្នុងទីផ្សារក៏ដោយ ក៏ចម្លើយជាក់លាក់មួយមិនទាន់មកដល់នៅឡើយទេ ដោយសារព្រឹត្តិការណ៍ផ្សេងៗទៀតអាចកើតមានឡើងដោយនឹកស្មានមិនដល់នាពេលណាមួយបាន។ ប៉ុន្តែរឿងមួយដែលត្រូវចងចាំនៅយប់នេះគឺ
- ប្រសិនបើពន្ធកើនឡើងទ្វេដងត្រូវបានធ្វើឡើងនៅយប់នេះ នោះវានឹងធ្វើឱ្យទីផ្សារមានភាពរង្គោះរង្គើ ដោយអាចមានលទ្ធភាពច្រើនធ្វើឱ្យតម្លៃមាសកើនឡើង។ លើសពីនេះ វាក៏នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសដទៃធ្លាក់ចុះ ខណៈអាមេរិកក៏កំពុងរងផលប៉ះពាល់ផងដែរ។
- ប្រសិនបើកិច្ចព្រមព្រៀងមួយចំនួនដូចជាការពន្យារពេលត្រូវបានធ្វើឡើង នោះវានឹងបន្ធូរបន្ថយភាពតានតឹងខ្លះ ដែលអាចទាញតម្លៃមាសចុះក្រោម។
ទោះជាយ៉ាងណាក៏ដោយ តាមដានទៅលើការដាក់សម្ពាធលើពន្ធរបស់ Trump ពីតុលាការពាណិជ្ជកម្មអាមេរិកផងដែរ ដោយវាអាចនឹងមានភាពតានតឹងបន្ថែមទៀតនាពេលណាមួយ។ ខណៈពេលដែលព្រឹត្តិការណ៍ផ្សេងទៀតដូចជាកម្មវិធីនុយក្លេអ៊ែររបស់អុីរ៉ង់ រុស្ស៊ី-អ៊ុយក្រែន បញ្ហាបំណុល និងទីផ្សារមូលបត្របំណុលក៏កំពុងបង្កឱ្យមានចលនាមាសផងដែរ។
ជាងនេះទៅទៀត យើងក៏បានឃើញការកើនឡើងនៃចំនួនការងារ Job openings នៅសហរដ្ឋអាមេរិក ដែលជំរុញដោយការកើនឡើងនៅក្នុងឧស្សាហកម្មវិស័យឯកជន ដូចជាសេវាកម្មវិជ្ជាជីវៈ និងអាជីវកម្ម និងការថែទាំសុខភាព និងជំនួយសង្គម។ ទោះបីជាមានការកើនឡើងនេះក៏ដោយ មនុស្សជាច្រើនក៏រំពឹងថានឹងឃើញការធ្លាក់ចុះបន្ថែមទៀតនៅក្នុងស្ថានភាពទីផ្សារការងារក្នុងរយៈពេលដ៏ខ្លីនេះ ដោយសារតែឥទ្ធិពលពន្ធរបស់លោក Trump ។ ដូច្នេះ ធនាគារកណ្តាលមួយចំនួនបន្តឈរលើការរក្សាអត្រាការប្រាក់ខ្ពស់ឱ្យបានយូរជាងនេះ បើទោះជាមានការព្យាករណ៍មួយចំនួនស្តីពីការកាត់បន្ថយអត្រាការប្រាក់ពីរនៅឆ្នាំនេះ ដោយចាប់ផ្តើមនៅក្នុងខែកញ្ញាក៏ដោយ។ យោងតាមសមាជិកធនាគារកណ្តាល Bostic កាលពីថ្ងៃអង្គារ “ខ្ញុំបន្តជឿថាវិធីសាស្រ្តដ៏ល្អបំផុតសម្រាប់គោលនយោបាយរូបិយវត្ថុគឺការអត់ធ្មត់”។
|English Version|
What we have been awaiting since early this week will be implemented at 12:01 AM ET on June 4th, when President Donald Trump is expected to sign an executive order doubling the steel tariff with other trading partners. This tariff will exempt the United Kingdom from steel tariffs, which will only stay at 25%, aiming for further negotiation on July 09th.
Although this possibly raises more uncertainty and fear within the market, a certain answer has yet to come, as unexpected events are likely to come to the surface at any time. But one thing to keep in mind tonight is that
- If a doubling tariff is made tonight, then this will also shake the market, raising the potential upward gold price. Plus, this will also crash other nations’ economies, while the US is also being affected.
- If some agreement , such as a further delay, is made within time, then this will ease some tension, which is likely to bring some drawbacks to the gold price.
However, do take note of the pressure on Trump’s tariffs from the US trade court that will likely come at any time. While other events such as Iran’s nuclear program, Russia-Ukraine, debt problems, and the bond market are also factoring into gold movement.
Other than that, we also saw a surge in the US job openings driven by private-sector industries such as professional and business services and health care and social assistance. Despite this increase, many also expect to see further weakening in the labor market condition in the near term due to Trump’s tariff effect. Therefore, several Federal Reserves continue to stand by on holding the interest rate high for longer despite some projections on having two rate cuts this year, starting in September. According to the FED’s Bostic on Tuesday, “I continue to believe the best approach for monetary policy is patience.”