អាមេរិក-ចិន៖ ទីផ្សារមានការរំពឹងទុកយ៉ាងខ្លាំងទៅលើកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងចិននៅសប្តាហ៍ក្រោយ ដែលរបាយការណ៍មួយចំនួនបានបង្ហាញពីទស្សនវិស័យវិជ្ជមានចំពោះបញ្ហានេះរួចទៅហើយ។ កិច្ចប្រជុំនេះនឹងផ្តោតលើការទិញសណ្តែកសៀងឡើងវិញ ស្របពេលដែលលោក Trump មានគម្រោងក្នុងការពិភាក្សាអំពីការទិញប្រេងពីរុស្ស៊ីជាមួយនឹងប្រទេសចិនដូចគ្នា។ ទាំងនេះសុទ្ធតែជាធ្វើឡើងក្នុងគោលបំណងដាក់សម្ពាធទៅលើការបញ្ចប់ជម្លោះរុស្សុី-អ៊ុយក្រែន។
***ចិនក៏ជាប្រទេសទិញប្រេងដ៏ធំបំផុតមួយរបស់រុស្ស៊ីផងដែរ។***

ប្រេងរុស្ស៊ី៖ ប្រធានាធិបតី Donald Trump ក៏បានដាក់ពន្ធទៅលើក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ី (ក្រុមហ៊ុន Rosneft និង Lukoil) ដោយសារតែប្រទេសរុស្សុីមានសកម្មភាពពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ដែលជាសកម្មភាពមួយបង្ហាញថា រុស្ស៊ីមិនចង់បញ្ចប់ជម្លោះនេះទេ។ ហេតុដូច្នេះហើយ លោក Trump ត្រូវបានគេរាយការណ៍ថាបានលុបចោលកិច្ចប្រជុំនេះ ដោយសារតែ “វាមិនត្រឹមត្រូវសម្រាប់ខ្ញុំ”។ អនុលោមតាមរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Bessent បាននិយាយថា “យើងនឹងប្រកាសពីការដាក់ពន្ធនេះមកលើរុស្ស៊ីនៅថ្ងៃនេះ ឬថ្ងៃស្អែក” ដោយបន្ថែមសម្ពាធកាន់តែច្រើនមកលើប្រទេសរុស្ស៊ី។
- ប្រសិនបើរុស្ស៊ីបន្តបដិសេធបទឈប់បាញ់ → ភាពតានតឹងកាន់តែច្រើននឹងបន្តកើតមាន → នេះនឹងនៅតែជាកត្តាជំរុញតម្លៃមាស។
- ទោះយ៉ាងណាក៏ដោយ ប្រសិនបើរុស្ស៊ីបង្ហាញឆន្ទៈក្នុងការបញ្ចប់ជម្លោះ → ភាពតានតឹងទំនងជានឹងធ្លាក់ចុះ ហើយតម្លៃមាសទំនងជានឹងធ្លាក់ចុះ។

មីសុីលរបស់អ៊ុយក្រែន៖ លើសពីនេះ លោកប្រធានាធិបតី Donald Trump ក៏បានច្រានចោលយ៉ាងច្បាស់នូវ “ការយល់ព្រមលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយជ្រៅចូលទៅក្នុងប្រទេសរុស្ស៊ី” នៅលើ Truth Social របស់គាត់ ដោយលើកឡើងថា របាយការណ៍របស់ Wall Street Journal ជាព័ត៌មានក្លែងក្លាយ។ របាយការណ៍នេះបានកើតឡើងបន្ទាប់ពី WSJ បានរាយការណ៍អំពីការអនុញ្ញាតរបស់អាមេរិក ទៅលើការបាញ់ប្រហាររបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ី។ ដូច្នេះសំណួរសួរថា តើការយល់ច្រឡំនេះជាកត្តាបង្កឱ្យមានភាពចលាចល និងជំរុញឱ្យតម្លៃមាសឡើងខ្ពស់កាលពីយប់មិញមែនឬទេ?

|English Version|
US-China: High anticipation is built upon the US-China meeting next week, which some have reported already signaled several positive outlooks on this matter. This will focus on resumed soybean purchases amid a plan to discuss China’s purchases of Russian oil. A required pressure to end the Russia-Ukraine conflict.
***China is also one of the biggest Russian oil purchasers.***

Russian Oil: President Donald Trump also imposed the sanctions on Russia’s major oil companies (Rosneft and Lukoil) as Russia conducted a major training exercise involving nuclear arms—a move that suggests Russia does not want to end this conflict. Therefore, Trump is reported to have canceled the meeting because “it didn’t feel right to me.” In accordance with the US Treasury Secretary Bessent, “We will announce the Russia sanctions today or tomorrow,” sending more pressure on Russia.
- If Russia continues to deny the ceasefire → more tension will continue to arise → this will still be a factor to boost the gold prices.
- However, if Russia shows willingness to end the conflict → tensions will likely fade and gold prices will likely depreciate.

Ukrainian missiles’ approval: Additionally, President Donald Trump also clearly rejected “the approval on using the long-range missiles deep into Russia” on his Truth Social by calling the Wall Street Journal story fake news. This report came after the WSJ reported on the US’s grant of greater flexibility to conduct Ukraine’s strike on Russia. So the question here is this misunderstanding cause the uproar and push the gold prices higher last night?
