សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិក
ទិន្នន័យសន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិកបានកើនឡើងរហូតទៅដល់ 98 ដោយសារតែប្រជាជននៅទីនោះជឿជាក់ថា ស្ថានភាពទីផ្សារការងារ ព្រមទាំងស្ថានភាពសេដ្ឋកិច្ចអាចនឹងល្អប្រសើរជាងនេះ បន្ទាប់ពីមានការបន្ធូរបន្ថយភាពតានតឹងលើការគំរាមកំហែងពន្ធក្នុងខែឧសភានេះ។ ប្រភពមួយចំនួនបានលើកឡើងថា ការស្ទង់មតិនេះត្រូវបានបញ្ចប់នៅថ្ងៃទី 19 ខែឧសភា ដែលពាក់កណ្តាលនៃអ្នកឆ្លើយតបគឺបានបញ្ចូនទម្រង់ស្ទង់មតិនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងចិនបានកាត់បន្ថយភាពតានតឹងនូវក្នុងសង្គ្រាមពាណិជ្ជកម្មជាបណ្តោះអាសន្នសិន ពោលនេះគឺជាកត្តាដែលធ្វើឱ្យទិន្នន័យខែនេះកើនឡើងយ៉ាងដូច្នេះ។
លោកប្រធានាធិបតី Donald Trump
- នៅព្រឹកនេះ លោក Trump បាននិយាយថា ប្រទេសកាណាដាកំពុងពិចារណាក្នុងការក្លាយខ្លួនជារដ្ឋទី 51 ប្រសិនបើពួកគេចង់ក្លាយជាផ្នែកមួយនៃប្រព័ន្ធ Golden Dome ។ បើមិនដូច្នេះទេ ប្រទេសកាណាដាអាចនឹងត្រូវបង់ប្រាក់ 61 ពាន់លានដុល្លារ។ សំណើនេះមានគោលបំណងជំរុញការការពារការបាញ់មីសីុល (Missile) ព្រមទាំងការតាមដានទៅលើអាវុធ គ្រឿងផ្ទុះនេះ បើទោះបីជាកាណាដាមិនទាន់បានឆ្លើយតបចំពោះបញ្ហានេះក៏ដោយ។
- កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបនៅតែអាចចរចារបន្តទៅទៀត បើទោះបីជាលោក Trump បានសង្កត់ធ្ងន់យ៉ាងខ្លាំងលើការបន្តដាក់ពន្ធចំនួន 50% ដូចដែលបានរៀបរាប់ខាងក្រោមក៏ដោយ។ លោក Trump ក៏បានលើកឡើងផងដែរថា EU បានអំពាវនាវឱ្យ “បង្កើតកិច្ចប្រជុំឱ្យបានលឿន” ទោះបីជាយើងមិនប្រាកដថា តើកិច្ចប្រជុំនេះនឹងដំណើរការទៅជាលទ្ធផលវិជ្ជមាន ឬអវិជ្ជមានក៏ដោយ។
→ ការកើនឡើងភាពតានតឹង ពោលគឺការពិភាក្សាមិនបានសម្រេច → នឹងជំរុញតម្លៃមាសកើនឡើង។
→ បន្ធូរបន្ថយភាពតានតឹង ឬពួកគេយល់ព្រមដោយសន្តិភាព → តម្លៃមាសអាចនឹងធ្លាក់ចុះ។
ធនាគារកណ្តាលអាមេរិក
លោក John Williams ប្រធានធនាគារកណ្តាលអាមេរិកបានលើកឡើងពីក្តីកង្វល់បន្ថែមទៀតអំពីអតិផរណា ហើយបានជំរុញឱ្យធនាគារកណ្តាលធ្វើនូវអ្វីដែលត្រូវធ្វើ ដើម្បីសម្រេចបាននូវអត្រាអតិផរណាគោលដៅកម្រិត 2% ប្រកបដោយនិរន្តរភាព។ គាត់ជឿថាអតិផរណានេះអាចក្លាយជា “អចិន្រ្តៃយ៍”។
|English Version|
The US consumer Confidence
Surprisingly, US consumer confidence exceeded 98 sharply in view of seeing an improvement in the economic outlook and labor market after some easing of tension on tariff threats in May. Some sources cited that this survey was cut off on May 19, which half was responded to after the US-China temporarily eased the trade deal and resulted in a positive boost in this month’s figure.
President Donald Trump
- Earlier this morning, Trump mentioned that Canada is considering the offer to become the 51st state if they want to be part of the Golden Dome System; otherwise, Canada may need to pay $61 billion. This proposal aims to boost missile defense with space-based interceptors, although Canada has not responded to this yet.
- The trade deal with the European Union still leaves out further negotiation room, albeit Trump heavily emphasized pursuing the 50% tariffs allotment as mentioned below. Trump also mentioned that the EU called to “quickly establish the meeting, although we are unsure of whether this meeting progress would proceed in a positive outcome or a negative one.
→ Escalation → would boost GOLD prices.
→ settle down or ease the tension → GOLD price might decline.
The Federal Reserve
Federal Reserve President John Williams raised further concerns about persistent inflation and urged the central bank to take the necessary steps to achieve a sustainable 2% inflation rate. He believes that this inflation could become “permanent,” as this might risk prolongation.