
ប្រសិនបើអ្នកមានអាយុខ្ទង់២០ឆ្នាំអ្នកប្រហែលជាអាចគិតថាការវិនិយោគគឺជាអ្វីដែលមានតែមនុស្សវ័យកណ្តាល ឬមនុស្សវ័យចំណាស់ដែលមានប្រភពចំណូលខ្ពស់ និងបទពិសោធច្រើនទើបប្រឡូកក្នុងវិស័យនេះ។ អ្នកក៏ប្រហែលជាអាចគិតថាចាំពេលដែលអ្នកមានលុយកាន់តែច្រើន និងស្ថិរភាពជាងនេះ ចាំវិនិយោគនៅពេលក្រោយ។ ហើយអ្នកក័ប្រហែលជាគិតថាការវិនិយោគអាចនឹងស្មុគស្មាញ និងមានហានិភ័យខ្ពស់សម្រាប់អ្នក។
ប៉ុន្តែសូមគិតដូច្នេះ!
ការវិនិយោគក្នុងវ័យ ២០ឆ្នាំរបស់អ្នកអាចនិយាយបានថាជាការសម្រេចចិត្តដ៏ល្អបំផុតមួយដែលអ្នកអាចធ្វើបាន សម្រាប់ធានានូវអនាគតហិរញ្ញវត្ថុរបស់អ្នក!✨✨
📥ហើយនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរតែចាប់ផ្តើមវិនិយោគក្នុងវ័យ ២០ឆ្នាំ៖
ចំណុចទី១៖ ពេលវេលា។ នៅក្នុងការវិនិយោគ ពេលវេលាគឺជាកត្តាមួយដ៏សំខាន់សម្រាប់អ្នក។ ប្រសិនបើអ្នកធ្វើការវិនិយោគកាន់តែយូរ អ្នកអាចទទួលបានប្រាក់ចំណេញកាន់តែច្រើនពីមិនថាអ្នកយកប្រាក់ទៅសន្សំជាមួយធនាគារដើម្បីយកការប្រាក់ ឬធ្វើការវិនិយោគទៅលើផលិតផលហិរញ្ញវត្ថុណាមួយដូចជា ភាគហ៊ុន សន្ទស្សន័ភាគហ៊ុន មាស ប្រេង ឬធ្វើការទិញលក់រូបិយប័ណ្ណអន្តរជាតិ។ ឧទាហរណ៏ ប្រសិនជាអ្នកវិនិយោគ $១,០០០ ក្នុងអត្រា ១០% ប្រចាំឆ្នាំ។ បើអ្នកវិនិយោគក្នុងរយៈពេលមួយឆ្នាំ អ្នកនឹងមានប្រាក់ $១,១០០ ។ ប្រសិនបើអ្នកវិនិយោគរយៈពេល ២ ឆ្នាំអ្នកនឹងមាន ១,២១០ ដុល្លារ។ ប្រសិនបើអ្នកវិនិយោគរយៈពេល ៣ ឆ្នាំអ្នកនឹងមាន ១,៣៣១ ដុល្លារ។ល។ ដូចដែលអ្នកបានឃើញហើយ លុយរបស់អ្នកកើនឡើងជាង ១០០ ដុល្លារក្នុងមួយឆ្នាំៗ ហើយកាលណាអ្នកវិនិយោគកាន់តែយូរ អ្នកនឹងទទួលបានប្រាក់ចំណេញកាន់តែច្រើន។
ចំណុចទី២៖ ការទទួលយកហានិភ័យបានខ្ពស់។ ជាទូទៅក្នុងការវិនិយោគកាលណាកម្រិតហានិភ័យកាន់តែខ្ពស់ កម្រិតទទួលបានផលចំណេញក៏កាន់តែច្រើនដូចគ្នា។ នៅពេលអ្នកនៅក្មេង អ្នកអាចមានលទ្ធភាពទទួលយក ហានិភ័យច្រើនជាមួយនឹងការវិនិយោគរបស់អ្នក ពីព្រោះអ្នកក៏មានពេលច្រើនដូចគ្នាក្នុងការងើបឡើងមក វិញពីការខាតបង់ទាំងនោះ និងរៀនសូត្រអំពីហានិភ័យផ្សេងៗក្នុងវិស័យនេះ។ នៅពេលអ្នកកាន់តែចំណាស់ និងកាន់តែខិតជិតចូលនិវត្តន៍ អ្នកនឹងមិនសូវប្រថុយប្រថានក្នុងការវិនិយោគនោះទេ ពោលគឺភាគច្រើន ពួកគាត់វិនិយោគទៅលើវិស័យណាដែលមានហានិភ័យទាប ប៉ុន្តែភាគលាភ ឬប្រាក់ចំណេញក៏ ទទួលបានទាបដូចគ្នា។
ចំណុចទី៣៖ អ្នកអាចសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់អ្នកបានឆាប់។ ការវិនិយោគក្នុងវ័យ ២០ឆ្នាំអាចជួយអ្នកឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នកឆាប់ជាងការវិនិយោគនៅពេលក្រោយ។ មិនថាអ្នកចង់ទិញផ្ទះ ចាប់ផ្តើមអាជីវកម្ម ធ្វើដំណើរជុំវិញពិភពលោក ឬចូលនិវត្តន៍មុននេះទេ ការវិនិយោគអាចជួយអ្នកសម្រេចបានគោលដៅទាំងនោះលឿនជាងមុន។ ហេតុដូចនេះហើយ បើសិនជាអ្នកឆាប់ចាប់ផ្តើមក្នុងវិស័យវិនិយោគមួយនេះ និងព្យាយាមសិក្សាពីវិស័យនេះឲ្យបានខ្ជាប់ខ្ជួន អ្នកនឹងអាចបង្កើតមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំដែលអាចជួយឲ្យអ្នកសម្រេចបំណងប្រាថ្នារបស់លោកអ្នកបាន។
ការវិនិយោគសម្រាប់អ្នកដែលស្ថិតក្នុងវ័យ ២០ឆ្នាំ មិនទាមទារឲ្យលោកអ្នកមានប្រាក់ចំណូល ឬលុយច្រើន នោះទេទើបអាចចាប់ផ្ដើមបាន។ អ្នកអាចចាប់ផ្តើមវិនិយោគក្នុងទឹកប្រាក់ត្រឹម $១០០ ឬតិចជាងនេះ។ សូមចង ចាំថា ការវិនិយោគមិនផ្តោតសំខាន់ទាំងស្រុងទៅលើចំនួនលុយដែលអ្នកមាននោះទេ ប៉ុន្តែវាផ្តោតសំខាន់ ទៅលើថាតើទឹកប្រាក់របស់លោកអ្នកនឹងអាចកើនឡើងបានប៉ុន្មាន ៥ឆ្នាំ ឬ ១០ឆ្នាំទៅមុខទៀត ប្រសិនបើអ្នក ចាប់ធ្វើការវិនិយោគពីឥឡូវនេះ។
ដូច្នេះតើលោកអ្នកនៅចាំអ្វីទៀត។ ចាប់ផ្តើមវិនិយោគនៅថ្ងៃនេះ ដើម្បីធានាអនាគតហិរញ្ញវត្ថុរបស់អ្នកនៅ ថ្ងៃស្អែក!
|English Version|

If you are in your 20s, you might think that investing is something that only older and richer people do. You might think that you have plenty of time to save and invest later when you have more money and more stability. You might think that investing is too complicated and risky for you.
But you would be wrong!
Investing in your 20s is one of the best decisions you can make for your financial future!
Here are some reasons why you should start investing in your 20s:
You have time on your side. When it comes to investing, time is your most valuable asset. The longer you invest, the more you can benefit from the power of compound interest, which is the interest earned on your interest. Compound interest can turn a small amount of money into a large amount of money over time. For example, let’s say you invest $1,000 at a 10% annual return. If you invest for one year, you will have $1,100. If you invest for two years, you will have $1,210. If you invest for three years, you will have $1,331. And so on. As you can see, your money grows by more than $100 each year, because you are earning interest on your interest.
You can afford to take more risks. Investing involves risks and rewards. Generally, the higher the risk, the higher the potential reward. But also the higher the potential loss. When you are young, you can afford to take more risks with your investments, because you have more time to recover from any losses. You can also invest in more aggressive and volatile assets, which can offer higher returns than safer and more stable assets, such as bonds and cash. As you get older and closer to retirement, you will need to shift your portfolio to more conservative and less risky assets, which will limit your growth potential.
You can achieve your financial goals sooner. Investing in your 20s can help you achieve your financial goals sooner than if you wait until later. Whether you want to buy a house, start a business, travel the world, or retire early, investing can help you get there faster. By investing early and regularly, you can build a solid financial foundation that will support your dreams and aspirations.
Investing in your 20s does not require a lot of income or money. You can start investing with as little as $100 or even less. Remember that investing is not about how much money you have, but how much money you can grow over time. By starting to invest early and regularly, you can take advantage of the power of compound interest and build your wealth for the future.
So don’t wait any longer. Start investing in your 20s today and secure your financial future tomorrow!