តម្លៃមាសបានធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ ដែលត្រូវបានគាំទ្រដោយព័ត៌មានវិជ្ជមានមួយចំនួន។
កិច្ចព្រមព្រៀងពន្ធពាណិជ្ជកម្ម
ទាំងជប៉ុន និងកាណាដាកំពុងបង្ហាញនូវទស្សនវិស័យបែបវិជ្ជមានសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយនឹងសហរដ្ឋអាមេរិក ស្របពេលដែលកិច្ចព្រមព្រៀងលើរ៉ែកម្រត្រូវបានសម្រេចជាមួយនឹងប្រទេសអូស្រ្តាលី។ លើសពីនេះ ការលើកឡើងរបស់ប្រធានាធិបតីដែលថា ប្រទេសឥណ្ឌានឹងបញ្ឈប់ការទិញប្រេងពីរុស្សុីបន្តិចម្តងៗ ដោយទាំងនេះនឹងបង្កផលប៉ះពាល់ទៅកាន់ប្រាក់ចំណូលរបស់ប្រទេសរុស្សុី។ ជាលទ្ធផល ប្រទេសអាមេរិកអាចនឹងកាត់បន្ថយពន្ធនាំចេញរបស់ឥណ្ឌាពី 50% ទៅ 15-16% ដូចរបាយការណ៍របស់ Reuters។

ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍មិនច្បាស់លាស់បំផុតនៅតែស្ថិតនៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដោយលោកប្រធានាធិបតី Trump បានបង្ហាញពីលទ្ធភាពនៃការមិនមានជំនួបជាមួយប្រធានាធិបតីចិន Xi ក្នុងសប្តាហ៍ខាងមុខនេះ។ ទោះយ៉ាងណាក៏ដោយ ទីប្រឹក្សា WH Sr. Hassett នៅតែមានទំនុកចិត្តខ្ពស់ថាលោកប្រធានាធិបតី Trump និងប្រធានាធិបតីចិន Xi នឹងឈានដល់កិច្ចព្រមព្រៀងមួយ។
ភាពតានតឹងភូមិសាស្ត្រនយោបាយ
កត្តាមួយទៀតគឺលទ្ធភាពនៃការមានបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី ដែលលើកឡើងដោយលោកប្រធានាធិបតី Trump។ ប្រសិនបើមានការដោះស្រាយណាមួយ ឬមានបទឈប់បាញ់ជោគជ័យណាមួយ នោះវានឹងនាំឲ្យតម្រូវការមាសអាចនឹងតិចជាងមុន ហើយផ្ទុយមកវិញ។
ការផ្អាកដំណើរការរបស់រដ្ឋាភិបាលអាមេរិក
ជាងនេះទៅទៀត របាយការណ៍មួយចំនួនក៏បានលើកឡើងនូវលទ្ធភាពនៃការបើកដំណើរការរដ្ឋាភិបាលឡើងវិញ ពោលការបិទដំណើរការគឺជាប្រភពដែលធ្វើឲ្យមានភាពទន់ខ្សោយនៃទីផ្សារការងារ ហើយក៏ជាកត្តានៃការបន្ទាបអត្រាការប្រាក់នេះដែរ។ ការបញ្ចប់នេះនឹងនាំមកនូវភាពច្បាស់លាស់ និងរុញច្រានមាសឲ្យមានការធ្លាក់ចុះ។
ទោះបីជាយ៉ាងណាក៏ដោយ ទីផ្សារនៅតែមើលឃើញពីលទ្ធភាពនៃការកើនឡើងតម្លៃមាសក្នុងរយៈពេលវែង ដោយសារកត្តាទាំងនេះអាចកើតឡើងវិញគ្រប់ពេលវេលា ដូចអ្វីដែលវាបានធ្វើកន្លងមក។ ដូច្នេះផ្តោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជម្លោះសង្រ្គាម ការបិទសហរដ្ឋអាមេរិក និងការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ រួមជាមួយនឹងសក្តានុពលនៃការមើលឃើញភាពទន់ខ្សោយមួយចំនួននៅក្នុងសេដ្ឋកិច្ច (ផលប៉ះពាល់ពីការបិទ ទោះបីជាមានភាពទន់ខ្សោយក្នុងរយៈពេលខ្លីក៏ដោយ)។
| English Version |
The gold price has taken a sharp sell-off recently, which is supported by positive momentum in the global outlook.
Trade Agreements
Both Japan and Canada are signaling a favorable path toward new trade agreements with the US, while a rare earth deal has already been secured with Australia. Along with an agreement to gradually cease Russian oil purchases from India, this is expected to severely reduce Russia’s economic revenue and pressure to end the conflict with Ukraine. This also comes in exchange for a potential reduction in the Indian export tariff from 50% to 15-16%, as reported by Reuters.

However, the most uncertain event still remains on the US-China trade relationship, with Trump bringing out the possibility of having no meeting with China’s President Xi in the coming week. Regardless, WH Sr. Adviser Hassett still has high confidence that Trump and Xi will come to an agreement.
Geopolitical Tension
Another factor is the renewed potential for a ceasefire between Ukraine and Russia, a possibility that President Trump has specifically mentioned. Any successful resolution or ceasefire will definitely lead to a lesser demand for gold and vice versa.
US Shutdown
Other than that, rumors have also started to circulate about the possible ending for the US government shutdown—a.k.a. a major source of weakness for the labor market condition and a factor in the rate cut. Ending this will bring more clarity and push the gold down.
Regardless, the market still sees the potential for having higher metal in long-term perspectives, as any of these factors can resurge anytime, just like what it last did. So focus on the trade deal, war conflicts, US shutdown, and interest rate cut this year, along with the potential of seeing some weakness in the economy (a side effect from the shutdown, albeit short-term softness).