ក្រសួងការបរទេសអាមេរិកបានបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលអាមេរិកដែលមិនបំពេញការងារបន្ទាន់ និងសមាជិកគ្រួសារចាកចេញពីអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី 22 ខែតុលា ដោយសារការវាយប្រហាររបស់ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់លើគោលដៅស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងអាកាសយានដ្ឋានផងដែរ។ សារព័ត៌មាន Reuters ក៏បានរាយការណ៍ថា បេសកកម្មការទូតអាមេរិកនៅក្នុងប្រទេសផ្សេងទៀតនៃតំបន់ឈូងសមុទ្រក៏នឹងដកសមាជិកគ្រួសាររបស់បុគ្គលិកចេញផងដែរ ខណៈមន្ត្រីយោធាអាមេរិកម្នាក់ត្រូវបានរាយការណ៍ថា បានបង្ហើបថា សហរដ្ឋអាមេរិកកំពុងកាត់បន្ថយវត្តមានរបស់ខ្លួននៅតាមទីតាំងយោធាក្នុងតំបន់ជាបណ្តើរៗដោយមិនប្រកាសជាសាធារណៈ។ ការប្រកាសនេះបានបង្កើនការព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា ទោះបីជាមិនទាន់ច្បាស់ថា វិធានការនេះបង្ហាញពីការកាន់តែធ្ងន់ធ្ងរនៃជម្លោះ ឬជាការខិតខំកាត់បន្ថយការប្រឈមរបស់សហរដ្ឋអាមេរិកចំពោះហានិភ័យក្នុងតំបន់ក៏ដោយ។ បន្ទាប់ពីព័ត៌មាននេះចេញផ្សាយ តម្លៃមាសបានធ្លាក់ចុះដំបូង 0.61% មុនពេលងើបឡើងវិញ ហើយបន្ទាប់មកបានធ្លាក់ចុះមួយផ្នែកនៃការកើនឡើងនោះវិញ។ ក្នុងពេលជាមួយគ្នា តម្លៃប្រេងឆៅ WTI (USOIL), អត្រាផលចំណេញមូលបត្របំណុលអាមេរិក (US10Y Treasury Yields) និងសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (DXY) បានផ្លាស់ទីក្នុងទិសដៅផ្ទុយពីតម្លៃមាសក្នុងចលនាតម្លៃទាំងពីរលើក។ ប្រតិកម្មដំបូងនេះបង្ហាញថា ទីផ្សារបានបកស្រាយព័ត៌មាននេះថាជាសញ្ញានៃហានិភ័យនៃការកើនឡើងភាពតានតឹង ដែលអាចជំរុញឱ្យតម្លៃប្រេង និងការរំពឹងទុកអំពីអតិផរណាកើនឡើង។ កត្តាទាំងនេះអាចរួមចំណែកធ្វើឱ្យអត្រាផលចំណេញមូលបត្របំណុលអាមេរិកកើនឡើង និងប្រាក់ដុល្លារអាមេរិកឡើងថ្លៃ ដែលបង្កសម្ពាធលើតម្លៃមាស។ ទោះជាយ៉ាងណា ការងើបឡើងវិញនៃតម្លៃមាសបន្ទាប់មកបង្ហាញថា ទីផ្សារអាចបានវាយតម្លៃឡើងវិញអំពីផលប៉ះពាល់នៃការប្រកាសនេះ។ ការបកស្រាយដែលអាចទៅរួចមួយគឺថា ការដកបុគ្គលិកការទូត និងសមាជិកគ្រួសារចេញ អាចបង្ហាញពីការខិតខំរបស់សហរដ្ឋអាមេរិកក្នុងការឃ្លាតឆ្ងាយពីជម្លោះ ដោយអាចកាត់បន្ថយការព្រួយបារម្ភអំពីការចូលរួមដោយផ្ទាល់របស់សហរដ្ឋអាមេរិក។ ប្រសិនបើវិនិយោគិនបកស្រាយវិធានការនេះថាជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹង ជាជាងការកើនឡើងនៃការប្រឈមមុខផ្នែកយោធា នោះអាចជាកត្តាមួយដែលពន្យល់ពីការងើបឡើងវិញនៃតម្លៃមាស។ ចលនាតម្លៃនេះបង្ហាញថា ភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយមិនតែងតែធ្វើឱ្យតម្លៃមាសកើនឡើងនោះទេ។ ទោះបីជាមាសអាចទទួលបានការគាំទ្រពីតម្រូវការទិញទុកជាទ្រព្យសកម្មសុវត្ថិភាព (safe-haven demand) ក្នុងអំឡុងពេលមានហានិភ័យកើនឡើងក៏ដោយ ការកើនឡើងនៃតម្លៃប្រេងក៏អាចបង្កើនការព្រួយបារម្ភអំពីអតិផរណា និងការរំពឹងទុកថាអត្រាការប្រាក់នឹងបន្តស្ថិតក្នុងកម្រិតខ្ពស់ផងដែរ។ អត្រាផលចំណេញមូលបត្របំណុលអាមេរិកដែលកើនឡើង ធ្វើឱ្យការកាន់កាប់មាសដែលជាទ្រព្យមិនផ្តល់ផលចំណេញជាការប្រាក់ (non-yielding asset) មានថ្លៃឱកាស (opportunity cost) ខ្ពស់ជាងមុន ខណៈប្រាក់ដុល្លារអាមេរិកដែលឡើងថ្លៃអាចបង្កសម្ពាធលក់បន្ថែមទៅលើមាស។ ក្នុងករណីនេះ ការធ្លាក់ចុះដំបូងបង្ហាញថា កត្តាអត្រាការប្រាក់ អតិផរណា និងប្រាក់ដុល្លារអាមេរិក អាចមានឥទ្ធិពលខ្លាំងជាងតម្រូវការទិញមាសជាទ្រព្យសកម្មសុវត្ថិភាព។ ទៅមុខទៀត ទីផ្សារនឹងតាមដានការវាយប្រហារបន្ថែមរបស់ក្រុមហ៊ូធីលើហេដ្ឋារចនាសម្ព័ន្ធនៅអារ៉ាប៊ីសាអូឌីត ការឆ្លើយតបផ្នែកយោធាដែលអាចកើតមានពីសហរដ្ឋអាមេរិក និងសេចក្តីថ្លែងការណ៍របស់មន្ត្រីអាមេរិកពាក់ព័ន្ធនឹងគោលនយោបាយរក្នុងតំបន់។ ការវិវត្តទាំងនេះអាចជួយបញ្ជាក់ថា ការប្រកាសចុងក្រោយនេះបង្ហាញពីការកើនឡើងនៃភាពតានតឹង ឬការកាត់បន្ថយការចូលរួមរបស់សហរដ្ឋអាមេរិក។ រហូតដល់មានភាពច្បាស់លាស់បន្ថែម តម្លៃមាសអាចនៅតែមានបម្រែបម្រួលខ្លាំងចំពោះការផ្លាស់ប្តូរការរំពឹងទុកផ្នែកភូមិសាស្ត្រនយោបាយ អត្រាផលចំណេញមូលបត្របំណុលអាមេរិក និងប្រាក់ដុល្លារអាមេរិក។ | English Version | The US State Department ordered non-emergency US government employees and their family members to leave Saudi Arabia on 22 October, citing attacks by Iran-aligned Houthis on civilian targets and critical infrastructure, including airports. Reuters also reported that US missions in other Gulf states would withdraw family members, while a US military official reportedly indicated that the US had been quietly reducing its presence at regional posts. The announcement raised concerns over further escalation in the Middle East, although it remains unclear whether the move signals a worsening conflict or an effort to reduce US exposure to regional risks. Following the headline, Gold initially declined 0.61% before recovering and subsequently giving back some of its gains on the 15-minute chart. Meanwhile, USOIL, US10Y Treasury Yields and the US Dollar Index (DXY) moved in the opposite direction to Gold during both legs of the price movement. The initial reaction suggests that markets interpreted the announcement as an escalation risk, potentially pushing oil prices and inflation expectations higher. This may have contributed to higher Treasury Yields and a stronger US Dollar, putting pressure on Gold despite the geopolitical uncertainty. However, Gold’s subsequent recovery suggests that the market may have reassessed the implications of the announcement. One possible interpretation is that the withdrawal of diplomatic personnel and family members reflects an effort by the US to distance itself from the conflict, potentially reducing concerns over direct US involvement. If investors viewed the move as a signal of de-escalation rather than further military escalation, this could help explain Gold’s recovery. This price action highlights how geopolitical uncertainty does not always translate into gains for Gold. While the precious metal can benefit from safe-haven demand during periods of heightened risk, rising oil prices can also reinforce inflation concerns and expectations for interest rates to remain elevated. Higher Treasury Yields increase the opportunity cost of holding non-yielding assets such as Gold, while a stronger US Dollar can create additional selling pressure. In this instance, the initial decline suggests that the rates, inflation and US Dollar channels may have outweighed safe-haven demand. Going forward, markets will focus on further Houthi attacks on Saudi infrastructure, any potential US military response and statements from US officials regarding the country’s regional policy. These developments could help clarify whether the latest announcement signals further escalation or a potential reduction in US involvement. Until there is greater clarity, Gold may remain sensitive to shifts in geopolitical expectations, Treasury Yields and the US Dollar, highlighting the potential for continued two-way volatility.
Market Daily Dose: Warsh Signals Confidence in Economic Resilience as Gold Recovers Despite Hot Inflation Data
លោក Kevin Warsh ថ្លែងក្នុងកិច្ចប្រជុំ IMF លោក Kevin Warsh បានចូលរួមកិច្ចពិភាក្សាក្រោមទម្រង់ Fireside Chat ក្នុងកិច្ចប្រជុំ IMF កាលពីព្រឹកមិញ ដោយមិនបានផ្តល់សញ្ញាច្បាស់លាស់ច្រើនអំពីទិសដៅនៃការសម្រេចចិត្តលើអត្រាការប្រាក់នាពេលអនាគត (forward guidance) របស់ធនាគារកណ្តាលអាមេរិក (Fed) នោះទេ។ ទោះបីជាលោកមិនបានបង្ហើបពីសញ្ញាជាក់លាក់អំពីជំហានបន្ទាប់របស់ Fed ក៏ដោយ ការលើកឡើងរបស់លោកបានបង្ហាញពីទស្សនៈថា សេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់រឹងមាំ ដោយទទួលបានការគាំទ្រពីការកើនឡើងយ៉ាងខ្លាំងនៃការវិនិយោគនៅតាមតំបន់ផ្សេងៗ ទោះបីជាល្បឿននៃកំណើនការវិនិយោគមានភាពខុសគ្នាពីតំបន់មួយទៅតំបន់មួយក៏ដោយ។ នៅពេលត្រូវបានសួរអំពីបញ្ញាសិប្បនិម្មិត (AI) លោក Warsh បានទទួលស្គាល់ថា ដំណើរនៃការអភិវឌ្ឍ និងឥទ្ធិពលរបស់ AI លើសេដ្ឋកិច្ចទំនងជានឹងជួបប្រទះភាពប្រែប្រួល និងឧបសគ្គជាច្រើន ដោយលោកបានពិពណ៌នាថា វានឹងក្លាយជា «ដំណើរដែលមានភាពរលាក់រលួញខ្លាំង» (“very bumpy”)។ ទោះជាយ៉ាងណា លោកនៅតែមានសុទិដ្ឋិនិយមចំពោះអត្ថប្រយោជន៍រយៈពេលវែងរបស់ AI ចំពោះសេដ្ឋកិច្ច។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ធនាគារកណ្តាលត្រូវប្រកាន់យកភាពប្រុងប្រយ័ត្ន និងការវាយតម្លៃដោយហ្មត់ចត់ (“soberness”) ចំពោះការវិវត្តទាំងនេះ។ នេះបង្ហាញថា អ្នករៀបចំគោលនយោបាយគួរតែរក្សាការប្រុងប្រយ័ត្ន និងផ្អែកលើការវាយតម្លៃជាក់ស្តែង ជាជាងអនុញ្ញាតឱ្យសុទិដ្ឋិនិយមជុំវិញ AI គ្របដណ្តប់លើហានិភ័យសេដ្ឋកិច្ចដែលអាចកើតមាន។ ជារួម ការលើកឡើងរបស់លោក Warsh មិនបានផ្តល់ភាពច្បាស់លាស់ច្រើនអំពីពេលវេលា ឬទិសដៅនៃការសម្រេចចិត្តលើអត្រាការប្រាក់នាពេលអនាគតនោះទេ។ ទោះជាយ៉ាងណា ការវាយតម្លៃរបស់លោកចំពោះសេដ្ឋកិច្ចពិភពលោកបង្ហាញថា លោកមើលឃើញថា សកម្មភាពសេដ្ឋកិច្ចនៅតែមានភាពរឹងមាំ និងធន់នឹងសម្ពាធបានល្អក្នុងកម្រិតមួយ។ ប្រសិនបើសេដ្ឋកិច្ចនៅតែមានភាពធន់រឹងមាំបែបនេះ វាអាចផ្តល់លទ្ធភាពឱ្យអ្នករៀបចំគោលនយោបាយពិចារណារឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែម ប្រសិនបើអតិផរណានៅតែស្ថិតក្នុងកម្រិតខ្ពស់។ ចំពោះតម្លៃមាស នេះអាចជាកត្តាដាក់សម្ពាធលើតម្លៃមាស ព្រោះការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់អាចបង្កើនថ្លៃឱកាស (opportunity cost) នៃការកាន់កាប់ទ្រព្យសកម្មដែលមិនផ្តល់ផលចំណេញជាការប្រាក់ (non-yielding asset) ដូចជាមាស។ CPI និង PPI សុទ្ធតែខ្ពស់ជាងការរំពឹងទុក ប៉ុន្តែតម្លៃមាសបានស្ដារឡើងវិញលើសពីការខាតបង់ដំបូងទាំងស្រុង ទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សុទ្ធតែខ្ពស់ជាងការរំពឹងទុក ដោយបង្កើនការព្រួយបារម្ភថា សម្ពាធអតិផរណានៅតែបន្តកើតមាន។ កាលពីថ្ងៃពុធ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើងដល់ 3.7% ដែលខ្ពស់ជាងការព្យាករណ៍ 3.6%។ ទិន្នន័យដែលខ្ពស់ជាងការរំពឹងទុកនេះបានពង្រឹងការរំពឹងទុកចំពោះជំហរគោលនយោបាយរូបិយវត្ថុដែលតឹងរ៉ឹងជាងមុនរបស់ Fed ព្រោះអតិផរណាដែលនៅតែខ្ពស់អាចជំរុញឱ្យអ្នករៀបចំគោលនយោបាយបន្តរក្សាគោលនយោបាយរូបិយវត្ថុក្នុងកម្រិតរឹតត្បិត ឬពិចារណាដំឡើងអត្រាការប្រាក់មួយលើកទៀត។ ការរំពឹងទុកបែបនេះជាទូទៅអាចដាក់សម្ពាធលើតម្លៃមាស តាមរយៈការជំរុញអត្រាការប្រាក់ឱ្យកើនឡើង និងបង្កើនថ្លៃឱកាស (opportunity cost) នៃការកាន់កាប់ទ្រព្យសកម្មដែលមិនផ្តល់ផលចំណេញជាការប្រាក់ (non-yielding asset) ។ សម្ពាធអតិផរណាកាន់តែត្រូវបានបង្ហាញយ៉ាងច្បាស់នៅថ្ងៃព្រហស្បតិ៍ នៅពេលសន្ទស្សន៍ថ្លៃទំនិញផលិតកម្ម (PPI) បានកើនឡើងដល់ 6.3% ដែលខ្ពស់ជាងការព្យាករណ៍ 5.3% យ៉ាងច្រើន។ ចំណែកឯ PPI ស្នូល (Core PPI) ក៏ខ្ពស់ជាងការរំពឹងទុកផងដែរ ដោយឈានដល់ 5.0% បើធៀបនឹងការព្យាករណ៍ 4.4%។ ទិន្នន័យទាំងនេះបង្ហាញថា សម្ពាធអតិផរណានៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ មិនត្រឹមតែនៅកម្រិតអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅកម្រិតថ្លៃទំនិញផលិតកម្មផងដែរ។ ស្ថានភាពនេះអាចធ្វើឱ្យ Fed កាន់តែពិបាកក្នុងការនាំអតិផរណាឱ្យធ្លាក់ចុះប្រកបដោយចីរភាពទៅរកគោលដៅ 2%។ ទោះបីជាបរិយាកាសម៉ាក្រូសេដ្ឋកិច្ចបែបនេះមិនអំណោយផលដល់តម្លៃមាសក៏ដោយ ក៏តម្លៃមាសបានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់។ បន្ទាប់ពីការចេញផ្សាយទិន្នន័យ CPI ដែលខ្ពស់ជាងការរំពឹងទុក តម្លៃមាសបានធ្លាក់ចុះដំបូងចំនួន 1.42%។ ទោះជាយ៉ាងណា គិតត្រឹមថ្ងៃទី 16 ខែតុលា តម្លៃមាសបានស្ដារឡើងវិញលើសពីការខាតបង់ដំបូងទាំងអស់។ ការងើបឡើងវិញនេះបង្ហាញថា សម្ពាធលក់ដែលកើតឡើងបន្ទាប់ពីការចេញផ្សាយទិន្នន័យអតិផរណា ត្រូវបានឆ្លើយតបដោយតម្រូវការទិញចូលជាថ្មី។ កម្រិតតម្លៃ $4,073 ក្នុងមួយអោន កំពុងលេចឡើងជាតំបន់គាំទ្រដ៏សំខាន់មួយដែលទីផ្សារគួរតាមដាន។ ទោះបីជាចលនាតម្លៃនេះមិនទាន់បញ្ជាក់ថា និន្នាការកើនឡើងបានត្រឡប់មកវិញក្នុងរយៈពេលវែងក៏ដោយ ក៏វាបង្ហាញថា អ្នកទិញនៅតែមានឆន្ទៈចូលទីផ្សារ ទោះបីជាមានហានិភ័យនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុក៏ដោយ។ កត្តាមួយទៀតដែលអាចជួយគាំទ្រតម្លៃមាស គឺការធ្លាក់ចុះនៃអត្រាផលចំណេញមូលបត្របំណុលរដ្ឋាភិបាលអាមេរិក (US Treasury Yields) នាពេលថ្មីៗនេះ។ ជាទូទៅ ការធ្លាក់ចុះនៃអត្រាផលចំណេញនេះកាត់បន្ថយថ្លៃឱកាស (opportunity cost) នៃការកាន់កាប់មាស ដែលធ្វើឱ្យមាសកាន់តែមានភាពទាក់ទាញចំពោះវិនិយោគិន។ កត្តាមួយដែលអាចរួមចំណែកដល់ការធ្លាក់ចុះនេះ គឺតម្រូវការទិញមូលបត្របំណុលរដ្ឋាភិបាលអាមេរិកពីវិនិយោគិនចិន។ យោងតាមរបាយការណ៍មួយចំនួន ប្រទេសចិនបាននិងកំពុងបង្កើនការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាមេរិកដោយស្ងៀមស្ងាត់ តាមរយៈអ្នករក្សាទុកទ្រព្យសកម្ម (custodians) នៅក្រៅសហរដ្ឋអាមេរិក។ ប្រសិនបើសកម្មភាពនេះបានជួយបង្កើនតម្រូវការមូលបត្របំណុលអាមេរិក វាអាចជួយពន្យល់ពីមូលហេតុមួយចំនួននៃសម្ពាធធ្លាក់ចុះលើអត្រាផលចំណេញ ទោះបីជាទំនាក់ទំនងផ្ទាល់រវាងកត្តាទាំងនេះមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់ក៏ដោយ។ ជារួម តម្លៃមាសកំពុងប្រឈមមុខនឹងកត្តាដែលមានឥទ្ធិពលផ្ទុយគ្នា។ អតិផរណាដែលនៅតែខ្ពស់ និងលទ្ធភាពនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមពី Fed នៅតែជាហានិភ័យដែលអាចដាក់សម្ពាធលើតម្លៃមាស។ ផ្ទុយទៅវិញ ការធ្លាក់ចុះនៃអត្រាផលចំណេញមូលបត្របំណុលអាមេរិក និងតម្រូវការទិញចូលនៅជុំវិញកម្រិត $4,073 កំពុងជួយឱ្យតម្លៃមាសងើបឡើងវិញ។ ចំណុចសំខាន់ដែលត្រូវតាមដាន គឺថាតើតម្លៃមាសអាចរក្សាការងើបឡើងវិញនេះបានដែរឬទេ ទោះបីជាសម្ពាធអតិផរណានៅតែបន្តកើតមាន ឬការរំពឹងទុកថ្មីអំពីការដំឡើងអត្រាការប្រាក់នឹងដាក់សម្ពាធលើតម្លៃមាសម្ដងទៀតនៅពេលខាងមុខ។ | English Version | Kevin Warsh Speaks at the IMF Meeting Kevin Warsh spoke earlier this morning at a fireside chat during the IMF meeting, offering limited forward guidance on the Federal Reserve’s future interest rate decisions. While he stopped short of providing clear signals about the Fed’s next policy move, his remarks highlighted his view that the global economy remains resilient, supported by a significant surge in investment across different regions, although the pace of investment growth varies globally. When asked about artificial intelligence (AI), Warsh acknowledged that its economic impact would likely follow a “very bumpy” path. Nevertheless, he expressed optimism about its long-term benefits for the economy, while emphasizing that the central bank must approach these developments with a sense of “soberness.” This suggests that policymakers should remain cautious and grounded in their assessments rather than allowing optimism surrounding AI to overshadow potential economic risks. Overall, Warsh’s comments offered little clarity on the timing or direction of future interest rate decisions. However, his assessment of the global economy suggests that he sees economic activity as relatively strong and resilient. If this resilience persists, it could provide policymakers with greater room to consider further monetary tightening if inflation remains elevated. For gold, this presents a potential headwind, as expectations of higher interest rates can increase the opportunity cost of holding a non-yielding asset. Both CPI and PPI Came in Hot, but Gold Has Recovered More Than All of Its Initial Losses US inflation data released on Wednesday and Thursday came in hotter than expected, reinforcing concerns that inflationary pressures remain persistent. On Wednesday, the Consumer Price Index (CPI) rose to 3.7%, exceeding the 3.6% forecast. The hotter-than-expected reading strengthened the case for a more hawkish Federal Reserve, as persistent inflation could encourage policymakers to maintain restrictive monetary policy or consider another interest rate hike. Such expectations typically weigh on gold by supporting interest rates and increasing the opportunity cost of holding a non-yielding asset. The inflationary pressure was further underscored on Thursday, when the Producer Price Index (PPI) came in at 6.3%, significantly above the 5.3% forecast. Core PPI also exceeded expectations, reaching 5.0% against a forecast of 4.4%. Together, these readings suggest that inflationary pressures remain a concern not only at the consumer level but also across producer prices, potentially complicating the Fed’s efforts to bring inflation sustainably back toward its 2% target. Despite this bearish macroeconomic backdrop, gold has demonstrated notable resilience. Following the hotter-than-expected CPI release, gold initially fell by 1.42%. However, as of October 16, the precious metal has recovered more than all of its initial losses. This recovery suggests that selling pressure following the inflation data has been met by renewed buying interest, with the $4,070 level emerging as an important area of potential support. While this price action does not necessarily signal a sustained bullish reversal, it indicates that buyers remain willing to step in despite the threat of tighter monetary policy. Another factor that may be supporting gold is the recent decline in US Treasury yields. Lower yields generally reduce the opportunity cost of holding gold, making the precious metal relatively more attractive to investors. One possible contributing factor is demand for US Treasury securities from Chinese investors. According to reports, China has been quietly accumulating US Treasury securities through custodians outside the United States. If this activity has contributed to stronger demand for Treasuries, it could help explain some of the downward pressure on yields, although the direct link remains uncertain. Overall, gold is facing conflicting forces. Elevated inflation and the possibility of further Fed tightening remain bearish risks, while declining Treasury yields and buying interest around $4,073 are helping the metal recover. The key question is whether gold can sustain its recovery despite persistent inflationary pressures, or whether renewed expectations of higher interest rates will eventually put the precious metal under pressure again.
Market Daily Dose: Dollar Weakens as Williams Signals End to Fed Tightening Cycle
ប្រាក់ដុល្លារអាមេរិកបានចុះខ្សោយ បន្ទាប់ពីប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុងញូវយ៉ក លោក John Williams បានបញ្ជាក់ជាថ្មីថា ការដំឡើងអត្រាការប្រាក់ម្តងទៀតក្នុងឆ្នាំ 2026 អាចជារឿងសមស្រប ប៉ុន្តែលោកមិនមើលឃើញថា ចាំបាច់ត្រូវដំឡើងអត្រាការប្រាក់បន្ថែមទៀតក្នុងឆ្នាំ 2027 នោះទេ នៅក្រោមការវាយតម្លៃបច្ចុប្បន្ន។ លោក Williams រំពឹងថា អតិផរណានឹងថយចុះឆ្ពោះទៅរកគោលដៅ 2% របស់ Fed នៅឆ្នាំក្រោយ ដោយសារឥទ្ធិពលនៃពន្ធគយ និងការកើនឡើងនៃតម្លៃថាមពលថមថយចុះ។ ការលើកឡើងរបស់លោកបានធ្វើឱ្យការរំពឹងទុកចំពោះទិសដៅអត្រាការប្រាក់ក្នុងរយៈពេលវែងមានភាពធូរស្រាលជាងមុន ដែលបានរួមចំណែកធ្វើឱ្យអត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields) ធ្លាក់ចុះ និងដាក់សម្ពាធបន្ថែមលើប្រាក់ដុល្លារអាមេរិក។ តម្លៃមាសបានកើនឡើងប្រមាណ 0.24% ខណៈទីផ្សារកំពុងប្រតិកម្មចំពោះការលើកឡើងរបស់លោក Williams ដោយសារការរំពឹងទុកថា គោលនយោបាយរូបិយវត្ថុអាចមានភាពតឹងរ៉ឹងតិចជាងមុនចាប់ពីឆ្នាំ 2027 តទៅ បានផ្តល់ការគាំទ្រមួយចំនួនដល់តម្លៃមាស។ ទោះជាយ៉ាងណា ទស្សនវិស័យទីផ្សារនៅតែអាស្រ័យលើទិន្នន័យសេដ្ឋកិច្ច។ បច្ចុប្បន្ន ទីផ្សារកំពុងរង់ចាំការចេញផ្សាយទិន្នន័យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិក (CPI) នៅថ្ងៃនេះ វេលាម៉ោង 19:30 (GMT+7) ដែលអាចផ្តល់តម្រុយបន្ថែមអំពីសម្ពាធអតិផរណា និងជះឥទ្ធិពលដល់ការរំពឹងទុកចំពោះការសម្រេចចិត្តគោលនយោបាយរបស់ Fed នាពេលខាងមុខ។ លទ្ធផលនេះអាចកំណត់ថា តើប្រាក់ដុល្លារអាមេរិក និងអត្រាផលចំណេញមូលបត្របំណុលអាមេរិកនឹងងើបឡើងវិញ ឬតម្លៃមាសនឹងបន្តទទួលបានការគាំទ្រ និងកើនឡើងបន្ថែមទៀត។ | English Version | The US dollar weakened after New York Fed President John Williams reiterated that one additional rate hike may be appropriate in 2026 but indicated that further increases may not be necessary in 2027. Williams expects inflation to ease toward the Fed’s 2% target next year as the effects of tariffs and higher energy prices diminish. His comments tempered the longer-term interest-rate outlook, contributing to a decline in Treasury yields and putting additional pressure on the dollar. Gold gained approximately 0.24% as markets reacted to Williams’s remarks, as the prospect of less restrictive monetary policy beyond 2026 provided some support. Nevertheless, the outlook remains data-dependent. Markets are now awaiting the release of US Consumer Price Index (CPI) data later today at 19:30 (GMT+7), which could provide further clues about inflationary pressures and influence expectations for the Fed’s next policy move. The results may determine whether the dollar and Treasury yields regain upward momentum or gold extends its gains.
Q4 2026 Market Outlook: Gold, USD/JPY and Crude Oil
ការបដិសេធ (Disclaimer): ព័ត៌មានទាំងអស់ដែលបង្ហាញគឺសម្រាប់ក្នុងគោលបំណងអប់រំតែប៉ុណ្ណោះ ហើយមិនគួរត្រូវប្រើប្រាស់ជាដំបូន្មានហិរញ្ញវត្ថុ ឬការណែនាំសម្រាប់ការសម្រេចចិត្តលើការជួញដូរ ឬការវិនិយោគនោះទេ។ អ្វីដែលបានកំណត់ទីផ្សារក្នុងត្រីមាសទី 3 និងអ្វីដែលត្រូវយកចិត្តទុកដាក់ក្នុង ត្រីមាសទី 4 ទីផ្សារហិរញ្ញវត្ថុសកលបានបញ្ចប់ត្រីមាសទី 3 ដោយបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ ទោះបីជាប្រឈមនឹងអតិផរណាដែលបន្តមាន គោលនយោបាយរូបិយវត្ថុតឹងរ៉ឹង និងតម្លៃថាមពលខ្ពស់ក៏ដោយ។ ទីផ្សារភាគហ៊ុនសកលបានកើនឡើងយ៉ាងរឹងមាំ ដោយទទួលបានការគាំទ្រពីប្រាក់ចំណូលក្រុមហ៊ុនដែលរឹងមាំ និងការបន្តវិនិយោគលើបញ្ញាសិប្បនិម្មិត (AI) ខណៈតម្លៃប្រេងឆៅបានកើនឡើងចំពេលមានជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ព្រមទាំងការបិទច្រកសមុទ្រ Hormuz។ តម្លៃមាសក៏បានកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែត្រូវប្រឈមនឹងសម្ពាធពីការកើនឡើងនៃអត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields) និងការរំពឹងទុកជាថ្មីអំពីការដំឡើងអត្រាការប្រាក់។ ទន្ទឹមនឹងនេះ គូរូបិយប័ណ្ណ USD/JPY បានបង្ហាញភាពប្រែប្រួលខ្លាំង ដោយឡើងដល់កម្រិត 163.991 មុនបិទខែកញ្ញាត្រឹម 157.350 ខណៈភាពខុសគ្នាខ្លាំងនៃអត្រាការប្រាក់រវាងធនាគារកណ្តាលជប៉ុន (BoJ) និងធនាគារកណ្តាលអាមេរិក (Fed) នៅតែបន្តដាក់សម្ពាធលើប្រាក់យ៉េន។ នៅពេលទីផ្សារឈានចូលត្រីមាសទី 4 សំណួរសំខាន់គឺថា តើអតិផរណា និង Treasury Yields នឹងថយចុះ ឬនៅតែស្ថិតក្នុងកម្រិតខ្ពស់។ ការប្រែប្រួលនៃតម្លៃថាមពល ស្ថានភាពសេដ្ឋកិច្ច និងគោលនយោបាយរបស់ធនាគារកណ្តាល អាចផ្លាស់ប្តូរទស្សនវិស័យរបស់មាស រូបិយប័ណ្ណ និងទីផ្សារហិរញ្ញវត្ថុជារួមយ៉ាងខ្លាំង។ ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចសកល សេដ្ឋកិច្ចសកលបានឈានចូលត្រីមាសទី 4 ខណៈកំណើនសេដ្ឋកិច្ចនៅតែបង្ហាញពីភាពធន់គួរសម ប៉ុន្តែការរួមបញ្ចូលគ្នារវាងអតិផរណាដែលនៅតែបន្តមានកម្រិតខ្ពស់ តម្លៃថាមពលដែលនៅតែខ្ពស់ និងគោលនយោបាយរូបិយវត្ថុដែលកាន់តែតឹងរ៉ឹង បានបន្តបង្កើតភាពមិនប្រាកដប្រជាចំពោះទស្សនវិស័យសេដ្ឋកិច្ច។ កំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែជាសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចដែលមានលទ្ធផលរឹងមាំជាងគេក្នុងត្រីមាសទី 3។ សន្ទស្សន៍ S&P Global US Composite PMI បានកើនឡើងដល់ 58.4 នៅក្នុងខែកញ្ញា ដែលជាការពង្រីកសកម្មភាពអាជីវកម្មក្នុងវិស័យឯកជនខ្លាំងបំផុតចាប់តាំងពីខែកក្កដា ឆ្នាំ 2021។ ភាពរឹងមាំនៃសកម្មភាពអាជីវកម្មនេះបង្ហាញថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែមានភាពធន់ បើទោះបីប្រឈមនឹងថ្លៃដើមនៃការខ្ចីប្រាក់ខ្ពស់ និងថ្លៃដើមផលិតកម្មដែលនៅតែខ្ពស់ក៏ដោយ។ ការព្យាករណ៍របស់ Fed នៅក្នុងខែកញ្ញា ក៏បានឆ្លុះបញ្ចាំងពីភាពធន់នេះផងដែរ ដោយការព្យាករណ៍កម្រិតមធ្យមសម្រាប់កំណើន GDP ពិតប្រាកដក្នុងឆ្នាំ 2026 ត្រូវបានបង្កើនដល់ 2.3% ពី 2.2% ក្នុងការព្យាករណ៍ខែមិថុនា។ ទោះជាយ៉ាងណា ភាពរឹងមាំនៃសកម្មភាពសេដ្ឋកិច្ចបានអមជាមួយនឹងសញ្ញានៃសម្ពាធនៅក្នុងផ្នែកផ្សេងទៀតនៃសេដ្ឋកិច្ច។ អតិផរណានៅតែមានកម្រិតខ្ពស់ពេញមួយត្រីមាសទី 3 ដោយស្ថិតនៅខ្ពស់ជាងគោលដៅ 2% របស់ Fed។ CPI ទូទៅបានថយចុះបន្តិចពី 3.5% នៅក្នុងខែមិថុនា មក 3.4% នៅក្នុងខែកក្កដា មុនពេលរក្សានៅ 3.4% ក្នុងខែសីហា។ ទោះបីល្បឿននៃអតិផរណាបានចាប់ផ្តើមមានស្ថិរភាពក៏ដោយ វានៅតែខ្ពស់ជាងគោលដៅរបស់ Fed យ៉ាងមានសារៈសំខាន់ ដែលកំណត់សមត្ថភាពរបស់ធនាគារកណ្តាលក្នុងការបន្ធូរគោលនយោបាយរូបិយវត្ថុយ៉ាងខ្លាំង។ ទីផ្សារការងារក៏បានបង្ហាញសញ្ញានៃការថយចុះសន្ទុះផងដែរ។ អត្រាអត់ការងារធ្វើនៅតែមានកម្រិតទាបគួរសម ដោយផ្លាស់ប្តូរពី 4.1% នៅក្នុងខែកក្កដា និងសីហា មក 4.2% ក្នុងខែកញ្ញា ដែលបង្ហាញថាទីផ្សារការងារនៅតែមានភាពធន់ជារួម។ ទោះជាយ៉ាងណា ការបង្កើតការងារបានចុះខ្សោយនៅចុងត្រីមាស។ ចំនួនការងារក្រៅវិស័យកសិកម្ម (Nonfarm Payrolls) ក្នុងខែកញ្ញា បានកើនឡើងត្រឹមតែ 29,000 ការងារ ខណៈតួលេខដំបូងសម្រាប់ខែកក្កដាដែលបង្ហាញពីការថយចុះ 23,000 ការងារ និងការកើនឡើង 162,000 ការងារក្នុងខែសីហា ត្រូវបានកែសម្រួលជាបន្តបន្ទាប់។ ជារួម ទិន្នន័យទាំងនេះបង្ហាញថា ទីផ្សារការងារកំពុងចាប់ផ្តើមថយចុះសន្ទុះ ទោះបីមិនទាន់មានការធ្លាក់ចុះខ្លាំងក៏ដោយ។ ស្ថានភាពនេះបានបង្កើតតុល្យភាពដ៏ស្មុគស្មាញសម្រាប់ Fed នៅពេលឈានចូលត្រីមាសទី 4។ សកម្មភាពសេដ្ឋកិច្ចនៅតែមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងគោលនយោបាយរូបិយវត្ថុដែលមានភាពតឹងរ៉ឹង ខណៈទីផ្សារការងារមិនទាន់ចុះខ្សោយគ្រប់គ្រាន់ដើម្បីបង្ខំឱ្យមានការផ្លាស់ប្តូរគោលនយោបាយភ្លាមៗ។ ជាមួយគ្នានេះ អតិផរណានៅតែមានកម្រិតខ្ពស់។ ស្ថានភាពរួមនេះទុកឱ្យ Fed មានលទ្ធភាពបន្តរក្សាគោលនយោបាយរូបិយវត្ថុដែលមានភាពតឹងរ៉ឹង និងអាចដំឡើងអត្រាការប្រាក់បន្ថែម ប្រសិនបើសម្ពាធអតិផរណានៅតែបន្ត។ គោលនយោបាយរបស់ធនាគារកណ្តាល បរិយាកាសអតិផរណាក៏បានរួមចំណែកដល់ការកើនឡើងនៃនិន្នាការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុពីសំណាក់ធនាគារកណ្តាលធំៗមួយចំនួនក្នុងត្រីមាសទី 3។ Fed បានដំឡើងអត្រាការប្រាក់គោលដៅចំនួន 0.25% មក 3.75%–4.00% នៅក្នុងខែកញ្ញា ខណៈ ធនាគារកណ្តាលអឺរ៉ុប (ECB) ក៏បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនចំនួន 0.25% នៅក្នុងខែកញ្ញាផងដែរ។ ធនាគារកណ្តាលអូស្ត្រាលី (RBA) បានដំឡើងអត្រាការប្រាក់គោលចំនួន 0.25% មក 4.60% នៅចុងខែកញ្ញា ដោយលើកឡើងពីអតិផរណាដែលនៅតែខ្ពស់ និងតម្លៃថាមពលសកលដែលកើនឡើង។ ធនាគារកណ្តាលជប៉ុន (BoJ) ក៏បានបន្តដំណើរការធ្វើឱ្យគោលនយោបាយរូបិយវត្ថុមានលក្ខណៈធម្មតាឡើងវិញជាបន្តបន្ទាប់ ដោយបានដំឡើងអត្រាការប្រាក់នៅក្នុងខែកក្កដា និងខែកញ្ញា។ ធនាគារកណ្តាលមួយចំនួនក្នុងចំណោមនេះ ក៏បានរក្សាជំហរប្រុងប្រយ័ត្ន ឬមាននិន្នាការរឹតបន្តឹង (Hawkish) ចំពោះអតិផរណាផងដែរ។ ការសម្រេចចិត្តរបស់ ECB ក្នុងខែកញ្ញា បានលើកឡើងពីសម្ពាធអតិផរណាដែលបន្តកើតមានពីជម្លោះនៅមជ្ឈិមបូព៌ា។ RBA ក៏បានលើកឡើងពីអតិផរណាដែលនៅតែខ្ពស់ តម្លៃថាមពលដែលកើនឡើង និងសម្ពាធថ្លៃដើមក្នុងស្រុកដែលនៅតែបន្ត នៅពេលដែលខ្លួនដំឡើងអត្រាការប្រាក់ក្នុងខែកញ្ញា។ ការរំពឹងទុករបស់ទីផ្សារក៏ឆ្លុះបញ្ចាំងពីការព្រួយបារម្ភជាបន្តបន្ទាប់ចំពោះអតិផរណានេះផងដែរ។ នៅក្នុងត្រីមាសទី 4 ចាប់ផ្តើម ទីផ្សារកំពុងកំណត់តម្លៃចូលទៅក្នុងការរំពឹងទុកខ្ពស់ថា Fed អាចដំឡើងអត្រាការប្រាក់ម្តងទៀតនៅខែធ្នូ ដោយប្រូបាប៊ីលីតេបានកើនឡើងដល់ប្រមាណ 71.5% គិតត្រឹមថ្ងៃទី 7 ខែតុលា។ នេះមានភាពខុសគ្នាពីការរំពឹងទុកសម្រាប់ខែតុលា ដែលប្រូបាប៊ីលីតេនៃការដំឡើងអត្រាការប្រាក់បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីរបាយការណ៍ការងារខែកញ្ញាបង្ហាញលទ្ធផលខ្សោយជាងមុន។ ជារួម បរិយាកាសម៉ាក្រូសេដ្ឋកិច្ចសកលនៅពេលឈានចូលត្រីមាសទី 4 អាចកំណត់លក្ខណៈបានថា កំណើនសេដ្ឋកិច្ចនៅតែមានភាពធន់ ទន្ទឹមនឹងសន្ទុះទីផ្សារការងារដែលកំពុងថយចុះ និងសម្ពាធអតិផរណាដែលនៅតែបន្តមាន។ សំណួរសំខាន់សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំនេះ គឺថា តើអតិផរណាអាចចាប់ផ្តើមថយចុះដោយមិនមានការធ្លាក់ចុះខ្លាំងនៃសកម្មភាពសេដ្ឋកិច្ចដែរឬទេ។ ប្រសិនបើអតិផរណានៅតែមានកម្រិតខ្ពស់ ធនាគារកណ្តាលធំៗអាចបន្ត ឬពង្រីកគោលនយោបាយរូបិយវត្ថុដែលមានភាពតឹងរ៉ឹងរបស់ខ្លួន ដែលអាចរក្សាសម្ពាធគាំទ្រដល់អត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields) និងប្រាក់ដុល្លារអាមេរិក។ ផ្ទុយទៅវិញ ប្រសិនបើកំណើនសេដ្ឋកិច្ច ឬការងារធ្លាក់ចុះខ្លាំងជាងការរំពឹងទុក វាអាចផ្លាស់ប្តូរការរំពឹងទុករបស់ទីផ្សារទៅរកគោលនយោបាយដែលមានភាពតឹងរ៉ឹងតិចជាងមុន ដែលអាចបង្កើតបរិយាកាសខុសគ្នាយ៉ាងខ្លាំងសម្រាប់រូបិយប័ណ្ណ មាស និងទ្រព្យសកម្មសំខាន់ៗផ្សេងទៀត។ ហានិភ័យម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ និងកត្តាជំរុញទីផ្សារសម្រាប់ត្រីមាសទី 4 ឆ្នាំ 2026 ក្រៅពីទិន្នន័យសេដ្ឋកិច្ច និងការសម្រេចចិត្តរបស់ធនាគារកណ្តាលដែលតែងតែតាមដានជាប្រចាំ កត្តាទូលំទូលាយមួយចំនួនទៀតអាចជះឥទ្ធិពលដល់ទីផ្សារហិរញ្ញវត្ថុក្នុងត្រីមាសទី 4 ឆ្នាំ 2026។ ក្តីបារម្ភរបស់វិនិយោគិនអំពីការវាយតម្លៃខ្ពស់នៃក្រុមហ៊ុនបច្ចេកវិទ្យា AI ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO) ទ្រង់ទ្រាយធំដែលជិតមកដល់ និងនិរន្តរភាពនៃបំណុលរដ្ឋាភិបាលអាមេរិក អាចបង្កឱ្យមានការផ្លាស់ប្តូរក្នុងចំណង់ចំណូលចិត្តទទួលយកហានិភ័យរបស់វិនិយោគិន និងអត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields)។ កត្តាទាំងនេះគួរត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ជាពិសេសដោយសារឥទ្ធិពលដែលអាចមានលើតម្លៃមាស ប្រាក់ដុល្លារអាមេរិក និងទីផ្សារភាគហ៊ុនជារួម។ ការវិនិយោគលើ AI និងហានិភ័យនៃការកែតម្រូវទីផ្សារទ្រង់ទ្រាយធំ ការរីកចម្រើននៃការវិនិយោគលើបញ្ញាសិប្បនិម្មិត (AI) នៅតែជាប្រធានបទសំខាន់មួយនៅក្នុងទីផ្សារ ប៉ុន្តែក្តីបារម្ភកំពុងកើនឡើងថា តើប្រាក់ចំណូលនាពេលអនាគតអាចគាំទ្រការវាយតម្លៃខ្ពស់របស់ក្រុមហ៊ុនក្នុងវិស័យនេះ និងការចំណាយដ៏ច្រើនលើហេដ្ឋារចនាសម្ព័ន្ធបានដែរឬទេ។ បន្ទាប់ពី SpaceX បានធ្វើ IPO ក្នុងខែមិថុនា ដោយប្រមូលទុនបានចំនួនកំណត់ត្រា 85.7 ពាន់លានដុល្លារអាមេរិក ការគ្រោងធ្វើ IPO របស់ Anthropic ក្នុងខែវិច្ឆិកា អាចជាការសាកល្បងបន្ថែមចំពោះចំណង់ចំណូលចិត្តរបស់វិនិយោគិនលើក្រុមហ៊ុន AI ដែលមានការវាយតម្លៃខ្ពស់ ខណៈ IPO ដែលអាចកើតមានរបស់ OpenAI នៅតែជាលទ្ធភាពក្នុងរយៈពេលវែងជាងនេះ។ IPO ទ្រង់ទ្រាយធំអាចប្រកួតប្រជែងក្នុងការទាក់ទាញទុន ដែលអាចត្រូវបានបែងចែកទៅវិនិយោគក្នុងភាគហ៊ុនដែលមានស្រាប់។ ជាមួយគ្នានេះ លទ្ធផលប្រាក់ចំណូលដែលខកចិត្ត ឬតម្រូវការទិញភាគហ៊ុន IPO ដែលខ្សោយ អាចធ្វើឱ្យក្តីបារម្ភអំពីការវាយតម្លៃខ្ពស់របស់ក្រុមហ៊ុន AI កាន់តែខ្លាំង និងបន្ថយចំណង់ចំណូលចិត្តទទួលយកហានិភ័យរបស់វិនិយោគិន។ ការកែតម្រូវទីផ្សារទ្រង់ទ្រាយធំអាចគាំទ្រតម្លៃមាស និងប្រាក់ដុល្លារអាមេរិក តាមរយៈតម្រូវការទិញទ្រព្យសកម្មដែលមានលក្ខណៈជាជម្រកសុវត្ថិភាព (safe-haven demand)។ ទោះជាយ៉ាងណា ទិសដៅរបស់ទ្រព្យសកម្មទាំងពីរនេះនឹងអាស្រ័យលើការឆ្លើយតបរបស់ Treasury Yields និងការរំពឹងទុកចំពោះគោលនយោបាយរបស់ Fed។ វិនិយោគិនគួរតាមដានតម្រូវការទិញភាគហ៊ុន IPO លទ្ធផលប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ផែនការចំណាយដើមទុន និងស្ថានភាពឥណទានរបស់ក្រុមហ៊ុន។ អត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields) និងសម្ពាធពីបំណុលរដ្ឋាភិបាល បំណុលសហព័ន្ធរបស់សហរដ្ឋអាមេរិកបានកើនលើស 40 ទ្រីលានដុល្លារអាមេរិកជាលើកដំបូងក្នុងខែសីហា ឆ្នាំ 2026 ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ការរួមបញ្ចូលគ្នារវាងឱនភាពថវិកាដែលបន្តមាន និងការកើនឡើងនៃចំណាយការប្រាក់ អាចបង្កើនតម្រូវការខ្ចីប្រាក់របស់រដ្ឋាភិបាល និងដាក់សម្ពាធឱ្យ Treasury Yields កើនឡើង។ Treasury Yields ក៏ជាកត្តាជំរុញដ៏សំខាន់មួយចំពោះតម្លៃមាសផងដែរ។ ជាទូទៅ ការកើនឡើងនៃ Treasury Yields ដាក់សម្ពាធលើតម្លៃមាស ដោយបង្កើនថ្លៃឱកាស (opportunity cost) នៃការកាន់កាប់ទ្រព្យសកម្មដែលមិនផ្តល់ផលចំណេញជាការប្រាក់ (non-yielding asset) ខណៈការធ្លាក់ចុះនៃ Treasury Yields ជាទូទៅគាំទ្រតម្លៃមាស។ ទោះជាយ៉ាងណា ទំនាក់ទំនងនេះអាចប្រែប្រួលទៅតាមការរំពឹងទុកអំពីអតិផរណា អត្រាផលចំណេញពិតប្រាកដ (Real Yields) និងស្ថានភាពទីផ្សារទូលំទូលាយ។ ដូច្នេះ Treasury Yields នឹងក្លាយជាសូចនាករម៉ាក្រូសេដ្ឋកិច្ចដ៏សំខាន់មួយដែលត្រូវតាមដានក្នុងត្រីមាសទី 4 រួមជាមួយទិន្នន័យអតិផរណា តម្រូវការខ្ចីប្រាក់របស់រដ្ឋាភិបាល និងតម្រូវការទិញមូលបត្របំណុលរដ្ឋាភិបាលអាមេរិក។ ទិសដៅរបស់ Treasury Yields អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ទស្សនវិស័យតម្លៃមាស និងផ្តល់សញ្ញាសំខាន់ៗអំពីស្ថានភាពទីផ្សារហិរញ្ញវត្ថុជារួម។ ទស្សនវិស័យមាស ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) មាសបានបិទត្រីមាសទី 3 ជាមួយនឹងការកើនឡើង 3.56% ប្រចាំត្រីមាស ទោះបីតម្លៃបានកើនឡើងខ្លាំងជាងនេះក្នុងអំឡុងត្រីមាស មុនពេលធ្លាក់ចុះវិញមួយផ្នែកនៅក្នុងខែកញ្ញាក៏ដោយ។ មាសបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែសីហា ប៉ុន្តែការកើនឡើងជាបន្តបន្ទាប់នៃអត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields) រួមជាមួយការដំឡើងអត្រាការប្រាក់ជាថ្មីដោយធនាគារកណ្តាលធំៗមួយចំនួនក្នុងខែកញ្ញា បានបង្កើតសម្ពាធជាថ្មីលើមាស និងធ្វើឱ្យមាសបាត់បង់ការកើនឡើងមួយផ្នែកធំពីមុន។ នៅពេលឈានចូលត្រីមាសទី 4 កត្តាសេដ្ឋកិច្ចសំខាន់ៗដែលនឹងជំរុញមាស ត្រូវបានរំពឹងថានឹងនៅតែជា តម្លៃប្រេង អតិផរណា គោលនយោបាយរបស់ Fed និងអត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields)។ កត្តាទាំងនេះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសតាមរយៈឥទ្ធិពលរបស់តម្លៃថាមពលទៅលើអតិផរណា និងការរំពឹងទុកជាបន្តបន្ទាប់ចំពោះគោលនយោបាយរូបិយវត្ថុ។ ការវិវត្តនៃ ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងនៅតែជាកត្តាសំខាន់ដែលត្រូវតាមដាន។ ប្រសិនបើភាពតានតឹងមានភាពធូរស្រាល និងជម្លោះឈានទៅរកដំណោះស្រាយ តម្លៃប្រេងអាចធ្លាក់ចុះ ខណៈការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ថាមពលថយចុះ។ តម្លៃថាមពលដែលធ្លាក់ចុះអាចជួយកាត់បន្ថយសម្ពាធអតិផរណា និងធ្វើឱ្យការរំពឹងទុកចំពោះការដំឡើងអត្រាការប្រាក់របស់ Fed ម្តងទៀតនៅខែធ្នូថយចុះ។ ជាមួយគ្នានេះ ប្រសិនបើអត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields) ធ្លាក់ចុះពីកម្រិតបច្ចុប្បន្ន ការរួមបញ្ចូលគ្នារវាងអត្រាផលចំណេញដែលធ្លាក់ចុះ ការរំពឹងទុកអតិផរណាដែលធូរស្រាល និងទស្សនវិស័យគោលនយោបាយរបស់ Fed ដែលមានភាពតឹងរ៉ឹងតិចជាងមុន អាចបង្កើតបរិយាកាសដែលគាំទ្រដល់មាសក្នុងត្រីមាសទី 4។ ផ្ទុយទៅវិញ ប្រសិនបើស្ថានភាពជុំវិញជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់មិនមានភាពប្រសើរឡើង តម្លៃប្រេង និងសម្ពាធអតិផរណាអាចនៅតែមានកម្រិតខ្ពស់។ ស្ថានភាពនេះអាចពង្រឹងការរំពឹងទុកថា Fed នឹងបន្តរក្សាគោលនយោបាយរូបិយវត្ថុដែលមានភាពតឹងរ៉ឹង ឬអាចដំឡើងអត្រាការប្រាក់បន្ថែម ខណៈដែលរក្សាឱ្យអត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields) នៅកម្រិតខ្ពស់។ បរិយាកាសបែបនេះអាចបន្តបង្កើតសម្ពាធលើមាស។ ជារួម ទស្សនវិស័យរបស់មាសសម្រាប់ត្រីមាសទី 4 នឹងពឹងផ្អែកយ៉ាងខ្លាំងលើថាតើសម្ពាធអតិផរណាអាចចាប់ផ្តើមធូរស្រាល និងថាតើអត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields) អាចធ្លាក់ចុះឬយ៉ាងណា។ ការរួមបញ្ចូលគ្នារវាងតម្លៃប្រេងដែលធ្លាក់ចុះ អតិផរណាដែលធូរស្រាល ការរំពឹងទុកចំពោះការរឹតបន្តឹងគោលនយោបាយរបស់ Fed បន្ថែមដែលថយចុះ និងអត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields) ដែលធ្លាក់ចុះ នឹងបង្កើតបរិយាកាសសេដ្ឋកិច្ចដែលគាំទ្រដល់មាសកាន់តែខ្លាំង ខណៈសម្ពាធពីតម្លៃថាមពល និងអតិផរណាដែលនៅតែបន្តមាន អាចបន្តកំណត់សន្ទុះកើនឡើងរបស់មាស។ ការវិភាគបច្ចេកទេស (Technical Analysis) ពេញមួយត្រីមាសទី 3 (Q3) ឆ្នាំ 2026 មាសបានបង្ហាញពីវដ្តនៃការផ្ទុះឡើងខ្លាំង (Expansion) បន្ទាប់មកបានរងការចែកចាយលក់ចេញយ៉ាងគំហុក (Distribution Retracement)។ បន្ទាប់ពីចំណាយពេលពេញមួយខែកក្កដាក្នុងការបង្រួមតម្លៃនៅបាតក្រោម ($3,960 – $4,105) មាសបានផ្ទុះឡើងយ៉ាងខ្លាំងក្នុងខែសីហាឆ្ពោះទៅកាន់តំបន់ផ្គត់ផ្គង់ប្រចាំសប្តាហ៍ $4,694.00 នៅដើមខែកញ្ញា។ សម្ពាធលក់យ៉ាងខ្លាំងនៅចំណុចនោះបានទាញទម្លាក់តម្លៃមកវិញយ៉ាងលឿន ដោយត្រឡប់មកធ្វើតេស្តកម្រិត Weekly POI $4,105.563 មុនពេលងើបឡើងវិញបន្តិចមកកាន់តម្លៃបច្ចុប្បន្ន $4,175.860។ សង្ខេបចលនាតម្លៃក្នុងត្រីមាសទី 3 (កក្កដា – កញ្ញា 2026) តំបន់បច្ចេកទេសសំខាន់ៗ (Key Technical Zones) យុទ្ធសាស្ត្រជួញដូរ (Trading Strategy) ទស្សនវិស័យគូរូបិយប័ណ្ណ USD/JPY ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) នៅពេលឈានចូលត្រីមាសទី 4 ទស្សនវិស័យរបស់ USD/JPY នឹងនៅតែទទួលឥទ្ធិពលយ៉ាងខ្លាំងពីគម្លាតអត្រាការប្រាក់រវាងសហរដ្ឋអាមេរិក និងជប៉ុន ដោយ គោលនយោបាយរបស់ Fed នៅតែជាកត្តាមូលដ្ឋានដ៏សំខាន់បំផុត។ ទោះបីជាធនាគារកណ្តាលជប៉ុន (BoJ) បានចាប់ផ្តើមផ្លាស់ប្តូរទៅរកគោលនយោបាយរូបិយវត្ថុដែលមានភាពតឹងរ៉ឹងជាងមុនក៏ដោយ អត្រាការប្រាក់របស់សហរដ្ឋអាមេរិកនៅតែខ្ពស់ជាងយ៉ាងខ្លាំង ដែលធ្វើឱ្យគម្លាតអត្រាការប្រាក់រវាងសហរដ្ឋអាមេរិក និងជប៉ុននៅតែធំ និងបន្តគាំទ្រដល់ប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់យ៉េនជប៉ុន។ ទោះជាយ៉ាងណា កត្តាមួយចំនួនអាចប្រឈមនឹងការគាំទ្រនេះ។ ការធ្លាក់ចុះជាបន្តបន្ទាប់នៃ តម្លៃប្រេង អាចជួយកាត់បន្ថយសម្ពាធអតិផរណា និងធ្វើឱ្យការរំពឹងទុកចំពោះការរឹតបន្តឹងគោលនយោបាយរបស់ Fed បន្ថែមទៀតថយចុះ ជាពិសេសប្រសិនបើការធ្លាក់ចុះនៃតម្លៃថាមពលកើតឡើងស្របពេលជាមួយនឹងការថយចុះនៃសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ហានិភ័យនៃការធ្វើអន្តរាគមន៍របស់ជប៉ុន នៅតែជាកត្តាសំខាន់មួយដែលកំណត់ការកើនឡើងរបស់ USD/JPY។ ការធ្វើអន្តរាគមន៍ពីអាជ្ញាធរជប៉ុនកន្លងមកបានបង្ហាញថា ការកើនឡើងទៅជិត ឬលើសកម្រិត 160 អាចបង្កឱ្យមានប្រតិកម្មខ្លាំងនៅក្នុងទីផ្សារ និងរំខានដល់ទំនាក់ទំនងរវាង USD/JPY និង អត្រាផលចំណេញមូលបត្របំណុលអាមេរិក (US Treasury Yields)។ ដូច្នេះ កម្រិតនេះអាចក្លាយជារបាំងសំខាន់មួយសម្រាប់គូរូបិយប័ណ្ណនេះ ទោះបីគម្លាតអត្រាការប្រាក់នៅតែផ្តល់ការគាំទ្រក៏ដោយ។ សម្រាប់ត្រីមាសទី 4 ទិន្នន័យសំខាន់ៗរបស់សហរដ្ឋអាមេរិក រួមមាន CPI, PCE និងទិន្នន័យការងារ (Payrolls) នឹងមានសារៈសំខាន់ជាពិសេសក្នុងការកំណត់ទស្សនវិស័យគោលនយោបាយរបស់ Fed ខណៈទិន្នន័យអតិផរណា ប្រាក់ឈ្នួល និងការទំនាក់ទំនងពី BoJ នឹងមានឥទ្ធិពលលើការរំពឹងទុកចំពោះការដំឡើងអត្រាការប្រាក់បន្ថែមរបស់ជប៉ុន។ ជារួម USD/JPY ឈានចូលត្រីមាសទី 4 ជាមួយនឹងការគាំទ្រជាបន្តបន្ទាប់ពីគម្លាតអត្រាការប្រាក់ដ៏ធំរវាងសហរដ្ឋអាមេរិក និងជប៉ុន ប៉ុន្តែ ហានិភ័យនៃការធ្វើអន្តរាគមន៍ និងលទ្ធភាពនៃការថយចុះនៃអតិផរណា ឬកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បង្កើតហានិភ័យធ្លាក់ចុះដែលមានសារៈសំខាន់ ដែលបង្ហាញថាទស្សនវិស័យរបស់គូរូបិយប័ណ្ណនេះមានភាពសមតុល្យជាងមុន។ ការវិភាគបច្ចេកទេស (Technical Analysis) USD/JPY បានបញ្ចប់ត្រីមាសទី 3 (Q3) ឆ្នាំ 2026 ជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធធំពីការកើនឡើង (Uptrend) ទៅជាការធ្លាក់ចុះយ៉ាងគំហុក (Macro Correction)។ បន្ទាប់ពីឡើងដល់ចំណុចកំពូល 163.991 ក្នុងខែកក្កដា ទីផ្សារបានជួបប្រទះការលក់ចេញយ៉ាងខ្លាំង និងបានបំបែកទម្លុះកម្រិត Support សំខាន់ៗ ដែលរុញតម្លៃឱ្យធ្លាក់ចុះដល់តំបន់ 153.50 មុននឹងមានការងើបឡើងវិញ (Relief Rally) មកកាន់តម្លៃបច្ចុប្បន្ន 158.060។ សង្ខេបចលនាតម្លៃក្នុងត្រីមាសទី 3 (កក្កដា – កញ្ញា 2026) តំបន់បច្ចេកទេសសំខាន់ៗ (Key Technical Zones) យុទ្ធសាស្ត្រជួញដូរ (Trading Strategy) Continuation / Pullback Scenario: ប្រសិនបើតម្លៃបន្តងើបឡើងទៅតេស្តតំបន់ 160.00 – 160.212 (D1 POI) នោះគឺជាតំបន់ដែលមានប្រូបាប៊ីលីតេខ្ពស់ក្នុងការស្វែងរកឱកាសចូលលក់ (Short Entries) តាមនិន្នាការធំ។ គោលដៅធ្លាក់ចុះបន្ទាប់គឺ 155.00 និងអាចបន្តទៅកាន់បាត 153.50 – 154.00 ម្តងទៀត។ ទស្សនវិស័យប្រេងឆៅ ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) នៅពេលឈានចូលត្រីមាសទី 4 ទស្សនវិស័យរបស់ ប្រេងឆៅ នៅតែទទួលឥទ្ធិពលយ៉ាងខ្លាំងពីការវិវត្តនៃភូមិសាស្ត្រនយោបាយ ការរំខានដល់ការផ្គត់ផ្គង់ជាក់ស្តែង និងទិសដៅនៃស្តុកប្រេងសកល។ ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងការរំខាននៅជុំវិញច្រកសមុទ្រ Hormuz នៅតែជាប្រភពនៃភាពមិនប្រាកដប្រជាសំខាន់ៗ ខណៈការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ បានធ្វើឱ្យការផ្គត់ផ្គង់ប្រេងឆៅកាន់តែមានកម្រិត។ ដោយសារស្តុកប្រេងសកលកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ទស្សនវិស័យចុងក្រោយរបស់ EIA រំពឹងថា តម្លៃប្រេងឆៅ Brent នឹងមានតម្លៃជាមធ្យមប្រហែល $105 ក្នុងមួយបារ៉ែលនៅក្នុងត្រីមាសទី 4 ដែលបង្ហាញពីភាពតឹងតែងបន្តនៅក្នុងទីផ្សារប្រេងឆៅជាក់ស្តែង។ ទីផ្សារប្រេងម៉ាស៊ូត ក៏ជាកត្តាសំខាន់មួយដែលគាំទ្រដល់តម្រូវការប្រេងឆៅផងដែរ។ ការផ្គត់ផ្គង់ប្រេងម៉ាស៊ូតដែលមានភាពតឹងតែងខ្លាំង កំពុងជំរុញឱ្យរោងចក្រចម្រាញ់ប្រេងបង្កើនការផលិតប្រេងម៉ាស៊ូត ដែលបង្កើនតម្រូវការប្រេងឆៅសម្រាប់ជាវត្ថុធាតុដើម។ ជាមួយគ្នានេះ ការរំខានដល់ប្រតិបត្តិការរោងចក្រចម្រាញ់ប្រេង និងការផលិតប្រេងឥន្ធនៈនៅតំបន់ដូចជា រុស្ស៊ី អាចធ្វើឱ្យទីផ្សារផលិតផលប្រេងចម្រាញ់នៅតែមានភាពតឹងតែង ដោយផ្តល់ការគាំទ្របន្ថែមដល់តម្លៃប្រេង ទោះបីការផ្គត់ផ្គង់ប្រេងឆៅចាប់ផ្តើមប្រសើរឡើងជាបន្តបន្ទាប់ក៏ដោយ។ ទោះជាយ៉ាងណា ទស្សនវិស័យនេះក៏មានហានិភ័យធ្លាក់ចុះផងដែរ។ IEA រំពឹងថាតម្រូវការប្រេងសកលនឹងមានភាពទន់ខ្សោយនៅក្នុងឆ្នាំ 2026 ដែលបង្កើនការព្រួយបារម្ភអំពីការថយចុះនៃតម្រូវការ ប្រសិនបើតម្លៃថាមពលនៅតែខ្ពស់។ ទន្ទឹមនឹងនេះ អ្នកផលិត និងអ្នកនាំចេញបានសម្របខ្លួនទៅនឹងការរំខាន ដោយប្រើផ្លូវនាំចេញជំនួស និងវិធីសាស្ត្រផ្សេងៗ ដើម្បីរក្សាលំហូរប្រេង។ ការបន្តប្រសើរឡើងនៃផ្លូវនាំចេញជំនួសទាំងនេះ អាចជួយកាត់បន្ថយសម្ពាធលើការផ្គត់ផ្គង់ជាបន្តបន្ទាប់ និងធ្វើឱ្យ បុព្វលាភភូមិសាស្ត្រនយោបាយ (Geopolitical Premium) របស់តម្លៃប្រេងថយចុះ។ ដូច្នេះ ស្តុកប្រេងនឹងនៅតែជាសូចនាករសំខាន់មួយសម្រាប់ត្រីមាសទី 4។ ការធ្លាក់ចុះបន្ថែមនៃស្តុកប្រេងសកល នឹងពង្រឹងទស្សនៈដែលថាតម្លៃប្រេងអាចនៅតែមានកម្រិតខ្ពស់ ខណៈការស្តារឡើងវិញជាបន្តបន្ទាប់នៃលំហូរប្រេង និងការកើនឡើងនៃស្តុកប្រេងនៅពេលក្រោយ អាចបង្កើនសម្ពាធធ្លាក់ចុះ។ តុល្យភាពរវាងការរំខានដល់ការផ្គត់ផ្គង់ដែលនៅតែបន្ត និងសមត្ថភាពផ្គត់ផ្គង់ដែលកំពុងប្រសើរឡើង នឹងមានសារៈសំខាន់ជាពិសេសក្នុងការកំណត់ទិសដៅទីផ្សារ។ ជារួម ប្រេងឆៅឈានចូលត្រីមាសទី 4 ជាមួយនឹង ការគាំទ្រខ្លាំងក្នុងរយៈពេលខ្លីពីការរំខានផ្នែកភូមិសាស្ត្រនយោបាយ ការធ្លាក់ចុះនៃស្តុកប្រេង និងភាពតឹងតែងនៅក្នុងទីផ្សារប្រេងម៉ាស៊ូត ខណៈតម្រូវការដែលមានភាពទន់ខ្សោយ និងការស្តារឡើងវិញជាបន្តបន្ទាប់នៃផ្លូវនាំចេញជំនួស បង្កើតហានិភ័យធ្លាក់ចុះ។ សំណួរសំខាន់សម្រាប់ត្រីមាសទី 4 គឺថា តើការរំខានដល់ការផ្គត់ផ្គង់ជាក់ស្តែងនឹងនៅតែធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីលើសពីការប្រសើរឡើងនៃលំហូរផ្គត់ផ្គង់ និងតម្រូវការដែលមានភាពទន់ខ្សោយឬយ៉ាងណា។ ការវិភាគបច្ចេកទេស (Technical Analysis) តម្លៃប្រេង USOIL បានបង្ហាញពីការងើបឡើងវិញយ៉ាងខ្លាំងក្លាពេញមួយត្រីមាសទី 3 (Q3) ឆ្នាំ 2026 ដោយបានប្តូរពីការធ្លាក់ចុះយ៉ាងគំហុក ទៅជាទម្រង់កើនឡើងជាបន្តបន្ទាប់ (Ascending Trend)។ បន្ទាប់ពីធ្លាក់ចុះដល់បាត $68.00 នៅដើមខែកក្កដា តម្លៃបានចាប់ផ្តើមហក់ឡើងវិញតាមរយៈខ្សែបន្ទាត់ទម្រង់ឡើង (Minor Trend UP) ដោយបានឡើងទៅដល់ចំណុចកំពូលក្បែរ $106.00 នៅដើមខែកញ្ញា មុនពេលទាញថយក្រោយមកបង្រួមតម្លៃនៅត្រង់កម្រិតបច្ចុប្បន្ន $90.70។ សង្ខេបចលនាតម្លៃក្នុងត្រីមាសទី 3 (កក្កដា – កញ្ញា 2026) តំបន់បច្ចេកទេសសំខាន់ៗ (Key Technical Zones) យុទ្ធសាស្ត្រជួញដូរ (Trading Strategy) សេចក្តីសន្និដ្ឋាន ត្រីមាសទី 4 ឆ្នាំ 2026 ចាប់ផ្តើមនៅក្នុងបរិបទដែលទីផ្សារកំពុងប្រឈមមុខនឹងតុល្យភាពដ៏ប្រុងប្រយ័ត្នរវាង កំណើនសេដ្ឋកិច្ចដែលនៅតែមានភាពធន់ អតិផរណាដែលនៅតែបន្តមាន និងហានិភ័យភូមិសាស្ត្រនយោបាយដែលកំពុងបន្ត។ សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែមានភាពរឹងមាំក្នុងកម្រិតមួយ ប៉ុន្តែសញ្ញានៃការថមថយនៃសន្ទុះទីផ្សារការងារ អាចក្លាយជាកត្តាសំខាន់កាន់តែខ្លាំង ប្រសិនបើនិន្នាការនេះបន្តរហូតដល់ចុងឆ្នាំ។ ជាមួយគ្នានេះ អតិផរណានៅតែស្ថិតនៅខ្ពស់ជាងគោលដៅរបស់ Fed ដែលធ្វើឱ្យគោលនយោបាយរូបិយវត្ថុនៅតែមានលក្ខណៈតឹងរ៉ឹង និងធ្វើឱ្យ អត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields) និងប្រាក់ដុល្លារអាមេរិកមានភាពងាយរងឥទ្ធិពលពីទិន្នន័យសេដ្ឋកិច្ចថ្មីៗ។ សម្រាប់ប្រភេទទ្រព្យសកម្មសំខាន់ៗ ទស្សនវិស័យនឹងពឹងផ្អែកយ៉ាងខ្លាំងលើការវិវត្តនៃកត្តាដែលប្រកួតប្រជែងគ្នាទាំងនេះ។ មាស អាចទទួលបានការគាំទ្រពីការថមថយនៃអតិផរណា ការធ្លាក់ចុះនៃអត្រាផលចំណេញមូលបត្របំណុលអាមេរិក និងការថយចុះនៃការរំពឹងទុកចំពោះការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមរបស់ Fed ខណៈដែលអតិផរណាដែលបណ្តាលមកពីថ្លៃថាមពលនៅតែបន្ត អាចកំណត់សក្តានុពលនៃការកើនឡើងរបស់មាស។ ចំពោះគូរូបិយប័ណ្ណ USD/JPY វានៅតែទទួលបានការគាំទ្រពីភាពខុសគ្នាខ្ពស់នៃអត្រាការប្រាក់រវាងសហរដ្ឋអាមេរិក និងជប៉ុន ប៉ុន្តែហានិភ័យនៃការធ្វើអន្តរាគមន៍ និងលទ្ធភាពដែលទិន្នន័យសេដ្ឋកិច្ចសហរដ្ឋអាមេរិកចុះខ្សោយ អាចបង្កើតហានិភ័យធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ចំណែកប្រេងឆៅចូលទៅក្នុងត្រីមាសទី 4 ជាមួយនឹងការគាំទ្រខ្លាំងក្នុងរយៈពេលខ្លី ពីការរំខានផ្នែកភូមិសាស្ត្រនយោបាយ ការធ្លាក់ចុះនៃស្តុកប្រេង និងភាពតឹងតែងនៅក្នុងទីផ្សារប្រេងម៉ាស៊ូត ទោះបីជាការធ្វើឱ្យផ្លូវផ្គត់ផ្គង់មានភាពប្រសើរឡើង និងតម្រូវការដែលចុះខ្សោយ អាចជួយបន្ធូរបន្ថយសម្ពាធទាំងនេះនៅពេលក្រោយក៏ដោយ។ ជារួម ប្រធានបទសំខាន់សម្រាប់ត្រីមាសទី 4 នឹងផ្តោតលើថាតើ សម្ពាធអតិផរណា និងភូមិសាស្ត្រនយោបាយអាចថមថយចុះ ដោយមិនបង្កឱ្យមានការធ្លាក់ចុះខ្លាំងនៃកំណើនសេដ្ឋកិច្ចពិភពលោកឬអត់។ ការរួមបញ្ចូលគ្នារវាងថ្លៃថាមពលដែលធ្លាក់ចុះ អតិផរណាដែលថមថយ និងគោលនយោបាយរូបិយវត្ថុដែលមានភាពតឹងរ៉ឹងតិចជាងមុន អាចបង្កើតបរិយាកាសដែលមានភាពអំណោយផលជាងមុនសម្រាប់ទីផ្សារហិរញ្ញវត្ថុ។ ផ្ទុយទៅវិញ អតិផរណាដែលនៅតែបន្តមាន ថ្លៃថាមពលខ្ពស់ និងការរំខានដល់ការផ្គត់ផ្គង់ដែលនៅតែបន្ត អាចធ្វើឱ្យធនាគារកណ្តាលបន្តមានភាពប្រុងប្រយ័ត្ន រក្សាឱ្យ អត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields) ស្ថិតនៅកម្រិតខ្ពស់ និងធ្វើឱ្យភាពប្រែប្រួលនៃទីផ្សារនៅតែខ្ពស់។ ជាលទ្ធផល ត្រីមាសទី 4 ទំនងជានឹងនៅតែមានភាពងាយរងឥទ្ធិពលខ្លាំងពី ទិន្នន័យសេដ្ឋកិច្ច ការប្រាស្រ័យទាក់ទងរបស់ធនាគារកណ្តាល និងការវិវត្តនៃភូមិសាស្ត្រនយោបាយ ដែលធ្វើឱ្យទំនាក់ទំនងរវាងកត្តាទាំងនេះមានសារៈសំខាន់ជាពិសេសចំពោះទិសដៅនៃរូបិយប័ណ្ណសំខាន់ៗ និងប្រភេទទ្រព្យសកម្មផ្សេងៗទៀត។ | English Version | Disclaimer: All information presented is for educational purposes only and should not be interpreted as financial advice or a recommendation for trading or investment decisions. Introduction: What Defined Q3 and What Matters for Q4 Global markets ended Q3 with notable resilience despite persistent inflation, restrictive monetary policy, and elevated energy prices. Global equities performed strongly, supported by solid corporate earnings and continued AI investment, while crude oil rallied amid the US-Iran conflict and the closure of the Strait of Hormuz. Gold recorded substantial gains but faced headwinds from rising Treasury Yields and renewed interest-rate hike expectations. Meanwhile, USD/JPY remained volatile, reaching 163.991 before closing September at 157.350, as the wide interest-rate differential between the Bank of Japan (BoJ) and Fed continued to weigh on the Yen. As Q4 begins, the key question is whether inflation and Treasury Yields
Market Daily Dose: FOMC Minutes Signal Another Rate Hike as US-Iran Tensions Drive Oil Higher
កំណត់ហេតុកិច្ចប្រជុំ FOMC ពង្រឹងការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់មួយលើកទៀត កំណត់ហេតុកិច្ចប្រជុំ FOMC កាលពីខែកញ្ញា បានបង្ហាញថា មន្ត្រីធនាគារកណ្តាលអាមេរិក (Fed) ភាគច្រើនរំពឹងថា នឹងមានការដំឡើងអត្រាការប្រាក់មួយលើកទៀតមុនដំណាច់ឆ្នាំ 2026 ដើម្បីទប់ស្កាត់ហានិភ័យដែលអតិផរណាអាចនៅតែខ្ពស់ជាងគោលដៅ 2% របស់ Fed។ ក្នុងចំណោមមន្ត្រី 18 នាក់ដែលបានដាក់ការព្យាករណ៍ មាន 16 នាក់រំពឹងថានឹងមានការដំឡើងអត្រាការប្រាក់យ៉ាងហោចណាស់មួយលើកទៀត ប៉ុន្តែមន្ត្រីបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនាពេលអនាគតនឹងអាស្រ័យលើទិន្នន័យសេដ្ឋកិច្ចដែលនឹងចេញផ្សាយ និងតុល្យភាពនៃហានិភ័យ។ មន្ត្រីក៏បានកត់សម្គាល់ថា ទីផ្សារការងារនៅតែស្ថិតនៅជិតកម្រិតការងារពេញលេញ ខណៈកំណើនសេដ្ឋកិច្ចបានកើនឡើង ហើយអតិផរណាដែលនៅតែបន្តខ្ពស់ និងហានិភ័យពីការរំខានផ្នែកផ្គត់ផ្គង់ នៅតែជាកត្តាសំខាន់ដែលត្រូវតាមដាន។ ទោះជាយ៉ាងណា កំណត់ហេតុមិនបានបញ្ជាក់ថា ការដំឡើងអត្រាការប្រាក់លើកបន្ទាប់នឹងធ្វើឡើងនៅពេលណានោះទេ ហើយទិន្នន័យអតិផរណាថ្មីៗ រួមជាមួយការលើកឡើងរបស់មន្ត្រី Fed បានធ្វើឱ្យការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់នៅខែតុលាធ្លាក់ចុះ។ ទន្ទឹមនឹងនេះ មន្ត្រីបានពិភាក្សាអំពីការកើនឡើងយ៉ាងខ្លាំងនៃ អត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields) ដោយពួកគាត់បានចាត់ទុកថា ការកើនឡើងនេះត្រូវបានជំរុញដោយការរំពឹងទុកអំពីអត្រាការប្រាក់ខ្ពស់ កំណើនសេដ្ឋកិច្ចរឹងមាំ និងការវិនិយោគពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ជាមួយនឹងកិច្ចប្រជុំសម្រេចអត្រាការប្រាក់បន្ទាប់ដែលគ្រោងធ្វើឡើងនៅថ្ងៃទី 28 ខែតុលា និងថ្ងៃទី 9 ខែធ្នូ ទីផ្សារនឹងបន្តតាមដានទិន្នន័យអតិផរណា និងទីផ្សារការងារដែលនឹងចេញផ្សាយ ដើម្បីស្វែងរកសញ្ញាថា តើ Fed នឹងដំឡើងអត្រាការប្រាក់មួយលើកទៀតនៅឆ្នាំនេះឬយ៉ាងណា។ ភាពតានតឹងនៅច្រកសមុទ្រ Hormuz កើនឡើង ខណៈការវាយប្រហារលើនាវាដឹកប្រេងកើនឡើង ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែស្ថិតក្នុងកម្រិតខ្ពស់ ខណៈការវាយប្រហារ និងការប៉ុនប៉ងវាយប្រហារលើនាវាដឹកប្រេងនៅច្រកសមុទ្រ Hormuz បានកើនឡើងដល់កម្រិតខ្ពស់បំផុតប្រចាំសប្តាហ៍ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ ចន្លោះពីថ្ងៃទី 28 ខែកញ្ញា ដល់ថ្ងៃទី 5 ខែតុលា ប្រភពព័ត៌មានសន្តិសុខដែនសមុទ្របានកត់ត្រាការវាយប្រហារយ៉ាងហោចណាស់ 12 លើក ដែលពាក់ព័ន្ធនឹងនាវាដឹកប្រេង ឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នប្រេងរាវ (LPG) ខណៈមជ្ឈមណ្ឌលព័ត៌មានរួមផ្នែកដែនសមុទ្រ (JMIC) ដែលដឹកនាំដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានរាយការណ៍ពីការបន្តហោះដ្រូនឃ្លាំមើល ការរំខានដល់នាវា និងការទាក់ទងតាមវិទ្យុជាមួយនាវាដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។ សកម្មភាពកើនឡើងនេះកើតឡើង ខណៈប្រទេសនាំចេញប្រេងនៅតំបន់ឈូងសមុទ្របានបង្កើនការនាំចេញប្រេង ប៉ុន្តែការវាយប្រហារបន្ត និងឧបសគ្គផ្នែកដឹកជញ្ជូនកំពុងបង្កើនការព្រួយបារម្ភអំពីនិរន្តរភាពនៃការផ្គត់ផ្គង់ទាំងនេះ។ នៅថ្ងៃទី 6 ខែតុលា ឥណ្ឌាក៏បានរាយការណ៍ថា សមាជិកនាវិកចំនួន 12 នាក់បានរងរបួស បន្ទាប់ពីមានវត្ថុមិនស្គាល់ប្រភេទមួយបានបុកនាវាដឹកប្រេង On Peace ដែលមានទង់ជាតិប៉ាណាម៉ា ខណៈកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ ភាពតានតឹងដែលកើនឡើងបានជួយគាំទ្រដល់តម្លៃប្រេងឆៅ Brent ដែលបានបិទការជួញដូរកើនឡើង 1.25% នៅថ្ងៃពុធ ខណៈទីផ្សារនៅតែព្រួយបារម្ភអំពីការរំខានដែលអាចកើតមានចំពោះផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់ពិភពលោក។ | English Version | FOMC Minutes Reinforce Expectations for Another Rate Hike The September FOMC meeting minutes showed that most Fed officials expect another interest rate hike before the end of 2026, mainly to guard against inflation remaining above the Fed’s 2% target. Of the 18 officials who submitted forecasts, 16 projected at least one more hike, although policymakers emphasized that future decisions would remain dependent on incoming economic data and the balance of risks. Officials also noted that the labor market remained close to maximum employment and economic growth had strengthened, while persistent inflation and potential supply shocks remained key concerns. However, the minutes did not specify when another hike would occur, and more recent inflation data and Fed commentary have reduced expectations for an October move. Meanwhile, officials discussed the sharp rise in Treasury Yields, attributing it to expectations for higher policy rates, strong economic growth, and investment related to artificial intelligence. With the next rate decisions scheduled for October 28 and December 9, markets will continue to closely monitor upcoming inflation and labor-market data for clues on whether the Fed will deliver another hike this year. Strait of Hormuz Tensions Escalate as Tanker Attacks Rise Tensions between the US and Iran remained elevated as attacks and attempted attacks on tankers in the Strait of Hormuz reached their highest weekly level since the war began. Between September 28 and October 5, maritime security sources recorded at least 12 attacks involving oil, LNG and LPG tankers, while the US Navy-led Joint Maritime Information Center reported continued drone surveillance, vessel harassment and radio hailing by Iran’s Revolutionary Guards. The heightened activity comes as Gulf oil exporters have pushed shipments above pre-war levels, but continued attacks and logistical disruptions are raising concerns over the sustainability of these flows. On October 6, India also reported that 12 crew members were injured after an unknown projectile struck the Panama-flagged oil tanker On Peace while transiting the Strait of Hormuz. The renewed tensions supported Brent crude oil, which closed 1.25% higher on Wednesday, as markets remained concerned about potential disruptions to one of the world’s most important oil transit routes.
Market Daily Dose: Cooling US Inflation Supports October Fed Rate-Hold Expectations as Gold Reacts to Economic Data
ទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកចុងក្រោយ បានបង្ហាញពីស្ថានភាពចម្រុះសម្រាប់ Federal Reserve ដោយអតិផរណាបង្ហាញសញ្ញាថាកំពុងថមថយ ខណៈសកម្មភាពសេដ្ឋកិច្ចនៅតែមានភាពរឹងមាំ។ ទិន្នន័យ PCE Price Index សម្រាប់ខែសីហា បានកើនឡើង 3.4% ធៀបនឹងឆ្នាំមុន ដែលទាបជាងការរំពឹងទុក 3.7% ខណៈ Core PCE កើនឡើង 3.0% ដែលក៏ទាបជាងការរំពឹងទុកផងដែរ។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ 2.2% ក្នុងត្រីមាសទី 2 ដែលត្រូវបានកែសម្រួលឡើងពីការប៉ាន់ស្មានមុន 1.5% ដោយបង្ហាញពីការចំណាយរបស់អ្នកប្រើប្រាស់ ការវិនិយោគ និងការចំណាយរបស់រដ្ឋាភិបាលដែលមានភាពរឹងមាំជាងមុន។ ជារួម ទិន្នន័យទាំងនេះបង្ហាញថា សកម្មភាពសេដ្ឋកិច្ចនៅតែមានភាពធន់ ខណៈសម្ពាធអតិផរណាបានថមថយបន្តិច ប៉ុន្តែអតិផរណានៅតែស្ថិតនៅលើសពីគោលដៅ 2% របស់ធនាគារកណ្តាលអាមេរិក (Fed) ។ ស្ថានភាពនេះបានកាត់បន្ថយការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់បន្ថែមនៅក្នុងកិច្ចប្រជុំ FOMC ខែតុលា។ តាម CME FedWatch Tool បច្ចុប្បន្ន ទីផ្សារកំពុងរំពឹងថាមានប្រូបាប៊ីលីតេ 62.4% ដែល Fed នឹងរក្សាអត្រាការប្រាក់នៅដដែលក្នុងកិច្ចប្រជុំ FOMC ខែតុលា កើនឡើងពី 49.07% កាលពីម្សិលមិញ។ ការផ្លាស់ប្តូរនៃការរំពឹងទុកអំពីអត្រាការប្រាក់នេះ បានផ្តល់ការគាំទ្រដល់មាសដំបូង ដោយមាសបានកើនឡើង 0.51% បន្ទាប់ពីការចេញផ្សាយទិន្នន័យសេដ្ឋកិច្ច។ ទោះជាយ៉ាងណា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ មាសហាក់ដូចជាមិនអាចរក្សាកំណើនទាំងនេះបានទេ ខណៈការកើនឡើងនៃអត្រាផលចំណេញមូលបត្របំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិក (US Treasury Yields) នៅតែជាកត្តាដាក់សម្ពាធប្រឆាំងនឹងមាស។ សម្រាប់ថ្ងៃនេះ ការយកចិត្តទុកដាក់របស់ទីផ្សារនឹងផ្តោតលើទិន្នន័យ U.S. PMI រួមមាន S&P Global Manufacturing PMI និង ISM Manufacturing PMI។ ទិន្នន័យទាំងនេះនឹងផ្តល់ព័ត៌មានបន្ថែមអំពីល្បឿននៃសកម្មភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក ហើយអាចមានឥទ្ធិពលលើការរំពឹងទុករបស់ទីផ្សារចំពោះការសម្រេចចិត្តអំពីគោលនយោបាយរូបិយវត្ថុរបស់ Fed នៅកិច្ចប្រជុំខាងមុខ។ | English Version | The latest U.S. economic data presented a mixed picture for the Federal Reserve, with inflation showing signs of cooling while economic growth remained resilient. The August PCE Price Index rose 3.4% year-on-year, below the 3.7% forecast, while Core PCE increased 3.0%, also coming in below expectations. At the same time, the U.S. economy grew at an annualized 2.2% in Q2, revised higher from the previous estimate of 1.5%, reflecting stronger consumer spending, investment, and government spending. Together, the data suggest that economic activity remains relatively resilient while inflationary pressures have eased somewhat, although inflation remains above the Federal Reserve’s 2% target. This combination has reduced expectations for another rate hike at the October FOMC meeting, with the CME FedWatch tool now showing a 62.4% probability of a rate hold, up from 49.07% previously. The shift in rate expectations initially provided support for Gold, which gained 0.51% following the economic data release. However, Gold has struggled to maintain those gains as of Thursday morning, as rising Treasury yields continue to provide a counterweight to the softer inflation data. Looking ahead, market attention will turn to today’s U.S. PMI data, including the S&P Global Manufacturing PMI and ISM Manufacturing PMI. These releases should provide further insight into the current pace of U.S. economic activity and could influence expectations for the Fed’s next policy decision.
Market Daily Dose: Fed’s Williams Signals One More Rate Hike as US Economic Data Remains in Focus
លោក Williams នៃធនាគារកណ្តាលអាមេរិក (Fed) បង្ហាញថា អាចត្រូវការដំឡើងអត្រាការប្រាក់តែមួយលើកទៀតនៅឆ្នាំ 2026 ប្រធាន Federal Reserve Bank of New York លោក John Williams បានបង្ហាញពីទស្សនវិស័យដែលមានភាពប្រុងប្រយ័ត្នជាងមុនចំពោះគោលនយោបាយរូបិយវត្ថុរបស់ Fed ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅ Economic Club of New York នៅ University of Buffalo ដោយបង្ហាញថា Fed អាចត្រូវការតែការដំឡើងអត្រាការប្រាក់មួយលើកបន្ថែមទៀតមុនដំណាច់ឆ្នាំនេះ ជំនួសឱ្យការដំឡើងពីរលើកដែលទីផ្សារហិរញ្ញវត្ថុបានរំពឹងទុកពីមុន។ លោក Williams បានថ្លែងថា បន្ទាប់ពីការសម្រេចចិត្តគោលនយោបាយរបស់ Fed កាលពីខែកញ្ញា “មិនមានភាពចាំបាច់ត្រូវប្រញាប់ប្រញាល់” នោះទេ ដោយលោកបានសង្កត់ធ្ងន់ថា អ្នករៀបចំគោលនយោបាយគួរតែតាមដានទិន្នន័យសេដ្ឋកិច្ចដែលនឹងចេញជាបន្តបន្ទាប់ មុនពេលសម្រេចចិត្តអំពីជំហានបន្ទាប់។ លោកបានបន្ថែមថា ការផ្តល់ពេលវេលាបន្ថែមដើម្បីវាយតម្លៃស្ថានភាពសេដ្ឋកិច្ច “គួរតែផ្តល់ភាពច្បាស់លាស់កាន់តែច្រើន” អំពីដំណើរការរបស់សេដ្ឋកិច្ច និងទិសដៅសមស្របសម្រាប់គោលនយោបាយរូបិយវត្ថុ។ ចំពោះទស្សនវិស័យសម្រាប់រយៈពេលដែលនៅសល់ក្នុងឆ្នាំ 2026 លោក Williams បានបង្ហាញថា ប្រសិនបើស្ថានភាពសេដ្ឋកិច្ចវិវត្តទៅតាមការព្យាករណ៍របស់លោកយ៉ាងទូលំទូលាយ នោះការកែសម្រួលអត្រាការប្រាក់គោលដៅរបស់ Fed ឱ្យកើនឡើងមួយលើកទៀតនៅចុងឆ្នាំនេះ អាចជាជម្រើសសមស្រប ដើម្បីជួយឱ្យអតិផរណាត្រឡប់ទៅរកគោលដៅ 2% របស់ Fed បានទាន់ពេលវេលា។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា នេះគ្រាន់តែជាការព្យាករណ៍ផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ ហើយការសម្រេចចិត្តចុងក្រោយនឹងអាស្រ័យលើទិន្នន័យសេដ្ឋកិច្ចដែលនឹងចេញជាបន្តបន្ទាប់។ សុន្ទរកថារបស់លោក Williams កាលពីថ្ងៃអង្គារ បានផ្ទុយពីការរំពឹងទុករបស់ទីផ្សារកាលពីដើមសប្តាហ៍។ យោងតាម CME FedWatch Historical Target Rate Probability កាលពីដើមថ្ងៃចន្ទសប្តាហ៍នេះ ទីផ្សារបានកំណត់តម្លៃក្នុងការរំពឹងទុកថាមានប្រូបាប៊ីលីតេ 58.73% ដែល Fed នឹងដំឡើងអត្រាការប្រាក់ពីរលើកបន្ថែមទៀតត្រឹមខែធ្នូ។ បន្ទាប់ពីសុន្ទរកថារបស់លោក Williams កាលពីថ្ងៃអង្គារ ប្រូបាប៊ីលីតេនេះបានធ្លាក់ចុះមកត្រឹម 39.9% ដែលបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងការរំពឹងទុករបស់ទីផ្សារ ឆ្ពោះទៅរកគោលនយោបាយរូបិយវត្ថុដែលមានភាពតឹងរ៉ឹងតិចជាងមុន។ សម្រាប់មាស ការផ្លាស់ប្តូរទៅរកការរំពឹងទុកអំពីគោលនយោបាយដំឡើងអត្រាការប្រាក់ដែលមានភាពតឹងរ៉ឹងតិចជាងមុន បានផ្តល់ការគាំទ្រដល់តម្លៃមាស ដោយតម្លៃមាសបានកើនឡើង 0.54% បន្ទាប់ពីការលើកឡើងរបស់លោក Williams របស់ Fed។ ការធ្លាក់ចុះនៃការរំពឹងទុកចំពោះការដំឡើងអត្រាការប្រាក់ពីរលើកបន្ថែមទៀត អាចបានកាត់បន្ថយសម្ពាធកើនឡើងលើ អត្រាផលចំណេញមូលបត្របំណុលអាមេរិក (Treasury Yields) និងប្រាក់ដុល្លារអាមេរិកដែលជួយគាំទ្រដល់តម្លៃមាស។ ការកើនឡើងនេះក៏បង្ហាញផងដែរថា ការផ្លាស់ប្តូរនៅក្នុងការរំពឹងទុកអំពីអត្រាការប្រាក់របស់ Fed អាចជះឥទ្ធិពលយ៉ាងឆាប់រហ័សដល់ភាពប្រែប្រួលរបស់ទីផ្សារ។ ទោះជាយ៉ាងណា ទស្សនវិស័យនៅតែអាស្រ័យលើទិន្នន័យអតិផរណា និងទីផ្សារការងារដែលនឹងចេញនាពេលខាងមុខ ដែលនឹងក្លាយជាកត្តាសំខាន់ក្នុងការកំណត់ថាតើ Fed នឹងដំឡើងអត្រាការប្រាក់មួយលើកបន្ថែមទៀត ឬពិចារណាលើការរឹតបន្តឹងគោលនយោបាយបន្ថែមទៀត។ សង្ខេបទិន្នន័យសេដ្ឋកិច្ច កាលពីម្សិលមិញ ធនាគារកណ្តាលអូស្រ្តាលី (RBA) បានដំឡើងអត្រាការប្រាក់ ដែលឆ្លុះបញ្ចាំងពីនិន្នាការទូលំទូលាយរបស់ធនាគារកណ្តាលជាច្រើនផ្សេងទៀត ដែលកំពុងរក្សា ឬរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដើម្បីឆ្លើយតបទៅនឹងសម្ពាធអតិផរណាដែលនៅតែបន្តកើតមាន។ ជាមួយគ្នានេះ ទិន្នន័យ US Consumer Confidence និង JOLTS Job Openings សុទ្ធតែចេញមកទាបជាងការព្យាករណ៍ ដែលបង្ហាញពីភាពទន់ខ្សោយដែលអាចកើតមាននៅក្នុងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងការថមថយបន្តិចម្តងៗនៃទីផ្សារការងាររបស់សហរដ្ឋអាមេរិក។ ការវិវត្តទាំងនេះអាចជាសញ្ញាបង្ហាញពីការថយចុះនៃសន្ទុះសេដ្ឋកិច្ច ដែលធ្វើឱ្យទីផ្សារបន្តយកចិត្តទុកដាក់ទៅលើទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលនឹងចេញ ដើម្បីស្វែងរកតម្រុយបន្ថែមអំពីទស្សនវិស័យគោលនយោបាយរូបិយវត្ថុរបស់ Fed។ សម្រាប់ថ្ងៃនេះ ប្រតិទិនទិន្នន័យសេដ្ឋកិច្ចមានការចេញផ្សាយទិន្នន័យសំខាន់ៗមួយចំនួនរបស់សហរដ្ឋអាមេរិក រួមមាន ADP Nonfarm Employment Change, PCE Price Index និង GDP។ ទិន្នន័យទាំងនេះរួមគ្នានឹងជួយផ្តល់រូបភាពកាន់តែច្បាស់អំពីស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ច និងទីផ្សារការងាររបស់សហរដ្ឋអាមេរិក ព្រមទាំងផ្តល់តម្រុយបន្ថែមអំពីសម្ពាធអតិផរណា និងទិសដៅដែលអាចកើតមាននៃការសម្រេចចិត្តគោលនយោបាយបន្ទាប់របស់ Fed។ ទិន្នន័យផ្សេងទៀតដូចជា Chicago PMI និង Crude Oil Inventories ក៏នឹងស្ថិតនៅក្នុងការចាប់អារម្មណ៍របស់ទីផ្សារផងដែរ ដោយ Chicago PMI អាចផ្តល់ព័ត៌មានបន្ថែមអំពីសកម្មភាពអាជីវកម្ម ខណៈ Crude Oil Inventories អាចមានឥទ្ធិពលលើតម្លៃប្រេង និងការរំពឹងទុកអំពីអតិផរណាកាន់តែទូលំទូលាយ។ | English Version | Fed’s Williams Signals That Only One More Rate Hike May Be Needed in 2026 New York Fed President John Williams delivered a more measured message on the Federal Reserve’s monetary policy outlook during his speech at the Economic Club of New York at the University of Buffalo, suggesting that only one additional interest rate hike may be necessary by the end of this year, rather than the two hikes previously anticipated by financial markets. Williams stated that following the Fed’s September policy decision, there was “no need for urgency,” emphasizing that policymakers should assess incoming economic data before deciding on their next move. He added that allowing more time to evaluate economic conditions “should provide greater clarity” on the economy’s performance and the appropriate direction of monetary policy. Regarding the outlook for the remainder of 2026, Williams indicated that if economic conditions develop broadly in line with his forecast, one further upward adjustment to the federal funds target range may be appropriate later this year to support a timely return of inflation to the Fed’s 2% target. However, he stressed that this remains his personal forecast, with the final decision depending on incoming economic data. Williams’ remarks on Tuesday contrasted with market expectations earlier in the week. According to CME FedWatch historical target rate probabilities, markets were pricing in a 58.73% probability of two additional rate hikes by December as of earlier Monday this week. Following Williams’ comments on Tuesday, that probability declined to 39.9%, indicating a notable shift in expectations toward a less aggressive monetary tightening path. For Gold, the shift toward a potentially less aggressive rate-hiking path provided support, with Gold gaining 0.54% following Fed Williams’ remarks. The decline in expectations for two additional rate hikes may have eased upward pressure on Treasury Yields and the US Dollar, supporting Gold prices. The move also highlights how changes in Federal Reserve rate expectations can quickly influence market volatility. However, the outlook remains dependent on upcoming inflation and labor market data, which will be critical in determining whether the Fed proceeds with one additional hike or considers further tightening. Economic Data Recap Yesterday, the Reserve Bank of Australia (RBA) raised interest rates, reflecting a broader trend of central banks maintaining or tightening monetary policy in response to persistent inflationary pressures. Meanwhile, US Consumer Confidence and JOLTS Job Openings both came in below forecasts, suggesting potential weakness in consumer sentiment and a gradual cooling of the US labor market. These developments may signal slowing economic momentum, keeping markets attentive to incoming US economic data for further clues on the Federal Reserve’s monetary policy outlook. Looking ahead, today’s economic calendar features several key US releases, including the ADP Nonfarm Employment Change, Personal Consumption Expenditures (PCE) Price Index, and GDP data. Together, these releases should provide a clearer picture of the current US economic and labor market conditions, while offering further insight into inflationary pressures and the potential direction of the Fed’s next policy decisions. Other releases, including the Chicago PMI and Crude Oil Inventories, will also be on the market’s radar, with the former providing additional insight into business activity and the latter potentially influencing oil prices and broader inflation expectations.
Weekly Market Recap & Outlook as of September 29, 2026
របាយការណ៍ទីផ្សារប្រចាំសប្តាហ៍ទស្សនវិស័យទីផ្សារប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2026 កត្តាសំខាន់ៗដែលត្រូវតាមដានបំផុតសម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចូលនៅក្នុងរបាយការណ៍ខាងក្រោមនេះដោយវិនិយោគិនអាចប្រើប្រាស់ព័ត៌មានខាងក្រោមជាមូលដ្ឋានគ្រឹះមុនពេលធ្វើការសម្រេចចិត្តលើការជួញដូរលើទ្រព្យណាមួយ។ របាយការណ៍នេះរួមបញ្ចូលទាំងការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) ដែលជាកត្តាសំខាន់ៗជំរុញចលនាទីផ្សារ និងការវិភាគបែបបច្ចេកទេស (Technical Analysis) រួមទាំងចលនាតម្លៃ និងតំបន់សាច់ប្រាក់ (Liquidity Zones) សំខាន់ៗ ដែលវិនិយោគិនគួរតែតាមដាន។ ការបដិសេធ (Disclaimer): របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់របាយការណ៍នេះជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។ ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) កត្តាបីយ៉ាងដែលត្រូវផ្តោតលើសប្តាហ៍នេះ៖ សង្ខេបសប្តាហ៍មុន សប្តាហ៍មុន ទិន្នន័យបានបង្ហាញពី សកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលខ្លាំងជាងការរំពឹងទុក ដោយទាំង Manufacturing PMI ស្ថិតនៅ 57.0 និង Services PMI ស្ថិតនៅ 58.7 ដែលខ្ពស់ជាងការព្យាករណ៍យ៉ាងច្រើន។ ទិន្នន័យដ៏រឹងមាំនេះបង្ហាញថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែមានភាពរឹងមាំ ដែលផ្តល់ឱកាសឱ្យធនាគារកណ្តាលអាមេរិក (Fed) បង្កើនអត្រាការប្រាក់ ប្រសិនបើចាំបាច់។ ទន្ទឹមនឹងនេះអត្រាផលចំណេញមូលបត្របំណុលអាមេរិក (US Treasury Yields) បានបន្តកើនឡើង ដោយសារការព្រួយបារម្ភអំពីការកើនឡើងនៃបំណុលជាតិរបស់សហរដ្ឋអាមេរិក សកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំ និងការកើនឡើងនៃតម្លៃប្រេង និងការរំពឹងទុកអំពីអតិផរណា។ Treasury Yields ដែលខ្ពស់ឡើងអាចបង្កើន ថ្លៃដើមនៃឱកាស (Opportunity Cost) នៃការកាន់កាប់មាសដែលបង្កើតសម្ពាធបន្ថែមលើលោហៈមានតម្លៃនេះ។ ការវិវត្តផ្នែកនយោបាយភូមិសាស្រ្តក៏នៅតែជាចំណុចសំខាន់ផងដែរ ខណៈ Trump បានបដិសេធសំណើរបស់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបង្កើតបទឈប់បាញ់រយៈពេល 7 ថ្ងៃកាលពីចុងសប្តាហ៍។ ការបន្តបិទច្រកដឹកជញ្ជូនដ៏សំខាន់នេះបានជំរុញ តម្លៃប្រេង ឱ្យកើនឡើង ដែលបន្ថែមសម្ពាធលើអតិផរណា និងពង្រឹងការរំពឹងទុកអំពីអត្រាការប្រាក់ដែលខ្ពស់ជាងមុន។ នៅពេលទីផ្សារបើកដំណើរការឡើងវិញកាលពីថ្ងៃចន្ទ មាសបានធ្លាក់ចុះជិត 3% ដែលបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៃការរំពឹងទុករបស់ទីផ្សារ បន្ទាប់ពីការវិវត្តនៅចុងសប្តាហ៍។ ព្រឹត្តិការណ៍ប្រតិទិនសេដ្ឋកិច្ចសប្តាហ៍នេះ សប្តាហ៍នេះមានទិន្នន័យសេដ្ឋកិច្ចសំខាន់ៗជាច្រើនពីសហរដ្ឋអាមេរិក ដោយ PCE Inflation និង GDP នឹងផ្តល់ព័ត៌មានបន្ថែមអំពីអតិផរណា និងកំណើនសេដ្ឋកិច្ច។ ប្រសិនបើទិន្នន័យ PCE ខ្ពស់ជាងការរំពឹងទុក វាអាចពង្រឹងការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់បន្ថែមពី Fed ដែលអាចបង្កើតសម្ពាធលើមាស។ ទោះជាយ៉ាងណា ចំណុចសំខាន់បំផុតនៅតែជាទិន្នន័យ Nonfarm Payrolls (NFP) នៅថ្ងៃសុក្រ។ កំណើនការងារដែលខ្ពស់ជាងការរំពឹងទុកអាចផ្តល់ឱកាសឱ្យ Fed បង្កើនអត្រាការប្រាក់បន្ថែម ដែលអាចដាក់សម្ពាធលើមាសខណៈទិន្នន័យការងារដែលខ្សោយជាងការរំពឹងទុក អាចកាត់បន្ថយការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់ និងផ្តល់ការគាំទ្រដល់មាស។ ជម្លោះសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ត្រឡប់មកជាចំណុចផ្តោតសំខាន់វិញ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបដិសេធសំណើរបស់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបង្កើតបទឈប់បាញ់រយៈពេល 7 ថ្ងៃកាលពីចុងសប្តាហ៍ ទីផ្សារបានត្រឡប់មកផ្តោតលើ ជម្លោះសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ដែលកំពុងបន្ត។ ខណៈសមាជិកភាគច្រើននៃគណៈប្រតិភូអ៊ីរ៉ង់បានចាកចេញពីទីក្រុង New York បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅតែបន្តស្នាក់នៅ ដើម្បីទំនាក់ទំនងជាមួយ អ្នកសម្របសម្រួលពីប្រទេសកាតា (Qatari mediators) ក្នុងគោលបំណងស្វែងរកលទ្ធភាពបន្តការចរចាឡើងវិញ។ មន្ត្រីសហរដ្ឋអាមេរិកក៏ត្រូវបានរាយការណ៍ថា កំពុងមានការពិភាក្សាដាច់ដោយឡែកជាមួយអ្នកសម្របសម្រួល ដើម្បីស្វែងរកលទ្ធភាពឈានទៅរកកិច្ចព្រមព្រៀងមួយ។ ដោយសារស្ថានភាពនៃការចរចានៅតែមិនច្បាស់លាស់ ការវិវត្ត និងព័ត៌មានថ្មីៗពាក់ព័ន្ធនឹងជម្លោះនេះ អាចបង្កើន ភាពប្រែប្រួលនៃទីផ្សារ (Market Volatility) បន្ថែមទៀត ជាពិសេសនៅក្នុងទីផ្សារ ប្រេង និងមាស។ ការវិភាគបច្ចេកទេស (Technical Analysis) ការវិភាគបច្ចេកទេស៖ ទិដ្ឋភាពទូទៅនៃទីផ្សារមាស — ខែកញ្ញា ឆ្នាំ 2026 តំបន់បច្ចេកទេសសំខាន់ៗ យុទ្ធសាស្ត្រជួញដូរ | English Version | This report highlights key developments for the week ahead, providing investors with relevant context to support informed trading decisions. It covers both fundamental analysis—the primary drivers behind market movements—and technical analysis, including price action and key liquidity zones that traders should monitor. Disclaimer: This material is provided for educational and informational purposes only and should not be considered as investment advice or a trading signal. Fundamental Analysis Three factors to focus on this week from the fundamental side: Last Week Recap Last week saw stronger-than-expected US economic activity, with both the Manufacturing PMI at 57.0 and Services PMI at 58.7 coming in significantly above forecasts. The stronger data showed that the US economy remains resilient, giving the Fed more room to raise interest rates if needed. Meanwhile, US Treasury yields continued to rise, driven by concerns over the growing US national debt, strong economic activity, and higher oil prices and inflation expectations. Higher yields can increase the opportunity cost of holding gold, putting further pressure on the precious metal. Geopolitical developments also remained in focus as Trump rejected an Iranian proposal to reopen the Strait of Hormuz and establish a 7-day truce over the weekend. The continued closure of the key shipping route pushed oil prices higher, adding to inflationary pressure and reinforcing expectations for higher interest rates. When the gold market reopened on Monday, gold fell by nearly 3%, reflecting the sharp shift in market expectations following the weekend developments. This Week’s Economic Calendar Events This week is packed with key US economic releases, with PCE inflation and GDP data providing further insight into inflation and economic growth. A higher-than-expected PCE reading could reinforce expectations for further Fed rate hikes, potentially putting pressure on gold. However, the main focus remains Friday’s Nonfarm Payrolls (NFP). Stronger-than-expected job growth could give the Fed more room to raise interest rates, weighing on gold, while weaker employment data could reduce rate-hike expectations and provide support for the precious metal. US-Iran Conflict Back in Focus Following US President Donald Trump’s rejection of Iran’s proposal to reopen the Strait of Hormuz and establish a seven-day truce last weekend, markets have refocused on the ongoing US-Iran conflict. While most of Iran’s delegation has left New York following last week’s UN General Assembly, Iranian Foreign Minister Abbas Araghchi has remained behind to engage with Qatari mediators in efforts to revive negotiations. US officials are also reportedly holding separate discussions with mediators to explore a potential agreement. With negotiations remaining uncertain, further developments and headlines surrounding the conflict could trigger additional market volatility, particularly in oil and gold. Technical Analysis Technical Analysis: Gold Market Overview — September 2026 Key Technical Zones Trading Strategy
Market Daily Dose: UN General Debate Day 1: US-Iran Diplomacy Sends Oil Lower
មហាសន្និបាតអង្គការសហប្រជាជាតិ (United Nations General Assembly) បានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃទី18 ខែកញ្ញា ប៉ុន្តែ កិច្ចពិភាក្សាទូទៅ (General Debate) នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលជាវេទិកាដែលមេដឹកនាំប្រទេសនានាមកជួបជុំគ្នាដើម្បីថ្លែងសុន្ទរកថា និងលើកឡើងពីបញ្ហាសំខាន់ៗនៅលើពិភពលោក បានចាប់ផ្តើមកាលពីម្សិលមិញ។ សម្រាប់ទីផ្សារហិរញ្ញវត្ថុ ថ្ងៃដំបូងនៃកិច្ចពិភាក្សាបានផ្តោតសំខាន់លើស្ថានការណ៍ជម្លោះដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈសញ្ញាមួយចំនួននៃការចរចាផ្នែកការទូតបានជួយកាត់បន្ថយការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេង។ ជាលទ្ធផល តម្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈតម្លៃមាសបានបិទជាមួយនឹងការកើនឡើងបន្តិច។ មាសបានបិទកើនឡើង 0.24% កាលពីម្សិលមិញ ខណៈ ប្រេងឆៅ WTI បានធ្លាក់ចុះ 2.29% និង ប្រេងឆៅ Brent បានធ្លាក់ចុះ 1.77%។ អ៊ីរ៉ង់បង្ហាញពីឆន្ទៈក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ មុនពេលកិច្ចពិភាក្សាទូទៅចាប់ផ្តើម ទីផ្សារបានប្រតិកម្មចំពោះព័ត៌មានថា អ៊ីរ៉ង់មានឆន្ទៈបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេល 7 ថ្ងៃ ប្រសិនបើសហរដ្ឋអាមេរិកបន្ធូរបន្ថយសម្ពាធយោធា និងដកការរារាំងលើកំពង់ផែរបស់អ៊ីរ៉ង់។ ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់ពិភពលោក ដូច្នេះលទ្ធភាពនៃការបើកច្រកនេះឡើងវិញមានសារៈសំខាន់ចំពោះការផ្គត់ផ្គង់ថាមពលសកល។ សំណើរបស់អ៊ីរ៉ង់ត្រូវបានរាយការណ៍ថា បានបញ្ជូនទៅកាន់សហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួល និងរួមមានឆន្ទៈក្នុងការបន្តការចរចាដើម្បីបញ្ចប់អរិភាព។ លទ្ធភាពនៃការបើកច្រកសមុទ្រ Hormuz ឡើងវិញបានកាត់បន្ថយការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងសកលក្នុងរយៈពេលយូរ ដែលបានដាក់សម្ពាធធ្លាក់ចុះលើតម្លៃប្រេងឆៅ។ លោក Trump គាំទ្រការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ក្នុងអំឡុងពេលកិច្ចពិភាក្សាទូទៅ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក៏បានលើកឡើងពីការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ ដោយបានបង្ហាញការគាំទ្រចំពោះការរឹតបន្តឹង ឬហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើនការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ទីផ្សារក្នុងស្រុក។ ទោះជាយ៉ាងណា វិធានការនេះមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយថា រដ្ឋបាលកំពុងពិនិត្យមើលថាតើការរឹតបន្តឹងការនាំចេញនេះអាចអនុវត្តបានដែរឬទេ និងថាតើការហាមឃាត់ទាំងស្រុង ឬមួយផ្នែក នឹងមានប្រសិទ្ធភាពដែរឬទេ។ សំណើនេះក៏បានប្រឈមនឹងការមិនយល់ស្របពីមន្ត្រីមួយចំនួននៅក្នុងរដ្ឋបាលផងដែរ។ រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក លោក Chris Wright បានលើកឡើងថា ការរឹតបន្តឹងការនាំចេញអាចបង្កើតឱ្យមានប្រេងម៉ាស៊ូតលើសតម្រូវការនៅតំបន់ឆ្នេរសមុទ្រឈូងសមុទ្រអាមេរិក ដែលអាចជំរុញឱ្យរោងចក្រចម្រាញ់ប្រេងកាត់បន្ថយអត្រាផលិតកម្ម ហើយចុងក្រោយអាចធ្វើឱ្យការផ្គត់ផ្គង់ធ្លាក់ចុះជំនួសឱ្យកើនឡើង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក លោក Doug Burgum ក៏បានលើកឡើងថា ការហាមឃាត់ការនាំចេញអាចមិនកាត់បន្ថយតម្លៃប្រេងបានច្រើនទេ ហើយអាចនាំឱ្យប្រទេសនាំចេញថាមពលផ្សេងទៀតចាត់វិធានការឆ្លើយតប ដែលអាចប៉ះពាល់ដល់រដ្ឋមួយចំនួនដូចជា California ដែលពឹងផ្អែកលើថាមពលពីប្រទេសទាំងនោះ។ ដូច្នេះ ការរឹតបន្តឹងការនាំចេញប្រេងម៉ាស៊ូតនៅតែជាបញ្ហាដែលទីផ្សារគួរតាមដាន ដោយសារតែគោលនយោបាយនេះមិនទាន់ចូលជាធរមានទេ។ សញ្ញានៃការចរចាផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចំណុចដែលមានសារៈសំខាន់ជាងនេះសម្រាប់ទីផ្សារ គឺ លោក Trump បាននិយាយថា មាន “សន្ទុះយ៉ាងខ្លាំង” ឆ្ពោះទៅរកលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ ការលើកឡើងនេះកើតឡើងបន្ទាប់ពី បេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff និង លោក Jared Kushner បានពិភាក្សាជាមួយអ្នកសម្របសម្រួលជុំវិញលទ្ធភាពនៃកិច្ចព្រមព្រៀងមួយ។ លោក Trump ក៏បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិកបានជួបប្រជុំជាមួយគណៈប្រតិភូអ៊ីរ៉ង់រយៈពេល 3 ម៉ោង ហើយបានពិពណ៌នាកិច្ចប្រជុំនោះថា “ល្អខ្លាំង”។ របាយការណ៍បានបង្ហាញថា ការពិភាក្សាបន្ថែមអាចនឹងកើតឡើង ប៉ុន្តែព័ត៌មានលម្អិតអំពីការចរចានៅមានកម្រិតនៅឡើយ។ ទោះបីមិនទាន់មានកិច្ចព្រមព្រៀងក៏ដោយ ការវិវត្តទាំងនេះបានបង្ហាញសញ្ញាថា ស្ថានការណ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងមានទិសដៅទៅរកការចរចាផ្នែកការទូតកាន់តែច្រើន។ តើវាមានន័យយ៉ាងដូចម្តេចចំពោះមាស? ប្រតិកម្មរបស់ទីផ្សារគួរឱ្យចាប់អារម្មណ៍ជាពិសេសតាមរយៈ ទំនាក់ទំនងរវាងប្រេង និងអតិផរណា។ ជាមួយនឹងលទ្ធភាពនៃការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងការចរចាផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលបានកាត់បន្ថយការព្រួយបារម្ភមួយចំនួនអំពីការរំខានដល់ការផ្គត់ផ្គង់ តម្លៃប្រេងបានធ្លាក់ចុះ។ តម្លៃថាមពលដែលធ្លាក់ចុះអាចជួយកាត់បន្ថយការរំពឹងទុកអំពីអតិផរណានាពេលអនាគត ជាពិសេសនៅពេលដែលតម្លៃប្រេងបានក្លាយជាកត្តាសំខាន់មួយដែលជំរុញសម្ពាធអតិផរណា។ សម្រាប់មាស វាបង្កើតឱ្យមានបរិយាកាសដែលមានកត្តាចម្រុះ។ តម្លៃប្រេងដែលធ្លាក់ចុះអាចកាត់បន្ថយការព្រួយបារម្ភអំពីអតិផរណា ដែលអាចធ្វើឱ្យការរំពឹងទុកអំពីអត្រាការប្រាក់ខ្ពស់ថយចុះ និងផ្តល់ការគាំទ្រខ្លះដល់មាស។ ទន្ទឹមនឹងនេះ ការថយចុះនៃហានិភ័យភូមិសាស្ត្រនយោបាយ និងហានិភ័យនៃការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ក៏អាចកាត់បន្ថយតម្រូវការទិញមាសជាទ្រព្យសកម្ម Safe Haven ផងដែរ។ ដូច្នេះ ការកើនឡើង 0.24% របស់មាសកាលពីម្សិលមិញ បានកើតឡើងស្របពេលដែលតម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្ហាញថាទីផ្សារកំពុងឆ្លើយតបទៅនឹងផលប៉ះពាល់ដែលអាចកើតមានពីការធ្លាក់ចុះនៃតម្លៃថាមពលទៅលើការរំពឹងទុកអំពីអតិផរណា និងទិសដៅគោលនយោបាយរូបិយវត្ថុ។ អ្វីដែលត្រូវតាមដានបន្ត កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅតែបន្ត ដែលមានន័យថា មតិយោបល់ ឬការវិវត្តថ្មីៗជុំវិញ ស្ថានការណ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ច្រកសមុទ្រ Hormuz និងទីផ្សារថាមពល អាចបន្តមានឥទ្ធិពលលើប្រេង និងមាស។ សម្រាប់ទីផ្សារ ចំណុចសំខាន់ដែលត្រូវតាមដានគឺថា តើសញ្ញានៃការចរចាផ្នែកការទូតដែលបានបង្ហាញក្នុងថ្ងៃដំបូង នឹងវិវត្តទៅជាការចរចាជាក់ស្តែង ឬឈានដល់កិច្ចព្រមព្រៀងដែរឬទេ។ រហូតដល់មានភាពច្បាស់លាស់បន្ថែម តម្លៃប្រេងអាចនៅតែមានប្រតិកម្មចំពោះព័ត៌មានជុំវិញច្រកសមុទ្រ Hormuz ខណៈអ្នកតាមដានមាសនឹងបន្តផ្តោតលើរបៀបដែលការផ្លាស់ប្តូរតម្លៃប្រេងអាចប៉ះពាល់ដល់ការរំពឹងទុកអំពីអតិផរណា និងទស្សនវិស័យគោលនយោបាយរូបិយវត្ថុ។ | English Version | The United Nations General Assembly officially began on September 18, but the highly watched General Debate, where world leaders gather in the UN General Assembly Hall to address global issues, began yesterday. For financial markets, the first day of the debate brought particular attention to the ongoing conflict between the United States and Iran, with signs of potential diplomacy helping ease concerns over oil supply. As a result, crude oil prices fell sharply, while gold ended the day slightly higher. Gold closed 0.24% higher yesterday, while WTI Crude Oil fell 2.29% and Brent Crude Oil declined 1.77%. Iran Signals Willingness to Reopen the Strait of Hormuz Before the General Debate began, markets reacted to reports that Iran was willing to reopen the Strait of Hormuz within seven days if the United States eased military pressure and lifted its blockade on Iranian ports. The Strait of Hormuz is one of the world’s most important oil shipping routes, making any potential reopening significant for global energy supply. Iran’s proposal was reportedly delivered to the U.S. through mediators and included a willingness to resume negotiations aimed at ending hostilities. The possibility of the strait reopening reduced concerns about prolonged disruptions to global oil supplies, putting downward pressure on crude prices. Trump Backs Potential Diesel Export Ban During the General Debate, U.S. President Donald Trump also addressed the sharp rise in fuel prices, saying he supports restricting or banning U.S. diesel exports as a way to increase domestic fuel availability. However, the measure has not been implemented. U.S. Treasury Secretary Scott Bessent said the administration is still examining whether an export restriction would be feasible and whether a full or partial ban would be effective. The proposal has also faced opposition from within the administration. Energy Secretary Chris Wright has argued that restricting exports could create a diesel glut along the U.S. Gulf Coast, potentially encouraging refiners to reduce production and ultimately resulting in less supply. Interior Secretary Doug Burgum has similarly argued that an export ban may not significantly lower petroleum prices and could trigger retaliatory measures from other energy-exporting countries. This means the potential diesel export restriction remains an issue to watch, rather than a policy that is already in effect. Signs of Potential US-Iran Diplomacy Perhaps more importantly for markets, Trump said there was “a lot of momentum” toward a potential agreement with Iran. His comments came after U.S. envoys Steve Witkoff and Jared Kushner held discussions with mediators regarding a possible agreement. Trump also said that U.S. officials had held a three-hour meeting with Iran’s delegation, describing the discussions as “very good.” Reports indicated that further discussions could take place, although details of the negotiations remain limited. While an agreement has not been reached, the developments have introduced a more diplomatic tone to the U.S.-Iran situation. What Does This Mean for Gold? The market reaction was particularly notable through the oil-inflation relationship. With the possibility of the Strait of Hormuz reopening and renewed U.S.-Iran diplomacy reducing some concerns over supply disruptions, oil prices moved lower. Lower energy prices can reduce expectations for future inflation, particularly when oil prices have been an important source of inflationary pressure. For gold, this creates a more mixed environment. Lower oil prices can reduce inflation concerns, which could lessen expectations for higher interest rates and provide some support for gold. At the same time, a reduction in geopolitical and supply-chain risks can remove some of the safe-haven demand for the precious metal. Yesterday’s 0.24% gain in gold therefore came alongside a significant decline in crude oil prices, suggesting that markets were responding to the potential impact of lower energy prices on inflation and monetary policy expectations. What to Watch Next The UN General Debate continues, meaning further comments or developments surrounding the U.S.-Iran situation, the Strait of Hormuz, and energy markets could continue to influence oil and gold. For markets, the key question is whether the diplomatic signals seen during the first day develop into concrete negotiations or an agreement. Until then, oil prices are likely to remain sensitive to headlines surrounding the Strait of Hormuz, while gold traders will continue watching how changes in oil prices affect inflation expectations and the outlook for monetary policy.
Market Daily Dose: Trump Open to Meeting Iranian President During UN General Assembly
សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យ “គណៈប្រតិភូស្នូល” (Core Delegation) របស់អ៊ីរ៉ង់ ដែលរួមមានប្រធានាធិបតី លោក Masoud Pezeshkian និងរដ្ឋមន្ត្រីការបរទេស លោក Abbas Araqchi ចូលរួមក្នុង មហាសន្និបាតអង្គការសហប្រជាជាតិ (UN General Assembly) នៅទីក្រុង New York ក្នុងសប្តាហ៍នេះ។ លោក Pezeshkian ត្រូវបានរំពឹងថានឹងមកដល់ទីក្រុង New York មុនកិច្ចប្រជុំកម្រិតខ្ពស់ដែលចាប់ផ្តើមនៅថ្ងៃអង្គារ។ ជាមួយគ្នានេះ ប្រធានាធិបតី លោក Donald Trump បាននិយាយថា លោកប្រហែលជាបើកចំហចំពោះការជួបជាមួយលោក Pezeshkian ប៉ុន្តែបច្ចុប្បន្ន មិនទាន់មានការបញ្ជាក់ថា កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរនឹងកើតឡើងនោះទេ។ លទ្ធភាពនៃការរីកចម្រើនផ្នែកការទូតបានចាប់ផ្តើមជះឥទ្ធិពលដល់ទីផ្សារថាមពលរួចមកហើយ។ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃទី 21 ខែកញ្ញា ខណៈវិនិយោគិនកំពុងពិចារណាអំពីលទ្ធភាពនៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ក្តីសង្ឃឹមថាការទូតអាចជួយបន្ធូរបន្ថយភាពតានតឹង និងកាត់បន្ថយការរំខានដល់ការផ្គត់ផ្គង់ប្រេងក្នុងតំបន់ គឺជាកត្តាមួយដែលបានដាក់សម្ពាធលើតម្លៃប្រេង។ ដោយសារមហាសន្និបាតអង្គការសហប្រជាជាតិនឹងបន្តរហូតដល់ ថ្ងៃទី 28 ខែកញ្ញា ទីផ្សារនឹងតាមដានព័ត៌មានអំពីលទ្ធភាពនៃការជួបគ្នា ឬការរីកចម្រើនបន្ថែមលើការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ប្រសិនបើមានការរីកចម្រើនផ្នែកការទូតដែលអាចកាត់បន្ថយហានិភ័យនៃជម្លោះអូសបន្លាយ និងធ្វើឱ្យការផ្គត់ផ្គង់ប្រេងមានភាពប្រសើរឡើងវិញ តម្លៃប្រេង និងការរំពឹងទុកអំពីអតិផរណាអាចថយចុះ ដែលអាចផ្លាស់ប្តូរការរំពឹងទុករបស់ទីផ្សារចំពោះគោលនយោបាយរូបិយវត្ថុនាពេលអនាគត និងបង្កើតបរិយាកាសដែលអាចគាំទ្រតម្លៃមាស។ | English Version | The U.S. has agreed to allow a “core delegation” from Iran, including President Masoud Pezeshkian and Foreign Minister Abbas Araqchi, to attend the UN General Assembly in New York this week. Pezeshkian is expected to arrive in New York ahead of the high-level meetings beginning Tuesday. Meanwhile, President Donald Trump has said he would probably be open to meeting Pezeshkian, although there is currently no confirmation that a meeting between the two leaders will take place. The possibility of diplomatic progress has already affected energy markets. Oil prices fell on September 21 as investors weighed the possibility of U.S.–Iran talks, with reports linking the decline to hopes that diplomacy could help reduce tensions and eventually ease disruptions to regional oil supplies. With the UN General Assembly continuing through September 28, markets will be watching for any developments toward a meeting or broader negotiations between Washington and Tehran. If diplomatic progress reduces the risk of prolonged conflict and improves the outlook for oil supply, oil prices and inflation expectations could ease, potentially changing expectations for future monetary policy and providing a potentially supportive backdrop for Gold.