អ៊ីរ៉ង់គំរាមវាយតបតវិញ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងមីស៊ីល និងទូកអ៊ីរ៉ងពីថ្ងៃច័ន្ទ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានកើនឡើងម្ដងទៀត បន្ទាប់ពីមានរបាយការណ៍ថា កងទ័ពអាមេរិកបានវាយប្រហារលើទីតាំងបាញ់មីស៊ីល និងនាវាទឹករបស់អ៊ីរ៉ង់នៅដើមសប្ដាហ៍នេះ។ យោងតាម U.S. Central Command ការវាយប្រហារនេះត្រូវបានអនុវត្តក្នុងគោលបំណងការពារខ្លួន និងជាជំហានចាំបាច់ក្រោមបរិបទសន្តិសុខបច្ចុប្បន្ន។ ជាការឆ្លើយតប Islamic Revolutionary Guard Corps (IRGC) របស់អ៊ីរ៉ង់បានចេញសេចក្ដីថ្លែងការណ៍យ៉ាងតឹងរ៉ឹង ដោយព្រមានថា អ៊ីរ៉ង់នឹងវាយតបតទៅវិញលើការរំលោភលើបទឈប់បាញ់ណាមួយ។ IRGC ក៏បានបញ្ជាក់ថា សិទ្ធិក្នុងការវាយតបតវិញគឺ “ស្របច្បាប់ និងប្រាកដជានឹងកើតមាន” ដែលបន្ថែមហានិភ័យនៃការកើនឡើងភាពតានតឹងបន្ថែម ប្រសិនបើស្ថានភាពមិនត្រូវបានគ្រប់គ្រងស្រួលបួល។ បើទោះបីជាមានភាពតានតឹងកើនឡើងក៏ដោយ ការចរចាទៅលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) នៅតែបន្តទៅមុខ។ ប៉ុន្តែការសម្រេចអនុស្សរណៈនៃការយោគយល់គ្នានេះនៅមិនទាន់ជិតមកដល់ឡើយ។ ទោះមានការប៉ះទង្គិចខ្លះៗ ការចរចាសន្តិភាពនៅតែបន្ត បង្ហាញថាភាគីទាំងពីរអាចនៅតែស្វែងរកដំណោះស្រាយតាមការចរចា ខណៈស្ថានភាពនៅមានភាពតានតឹងនៅឡើយ។ ចំពោះឥទ្ធិពលដែលព័ត៌មាននេះបានជះទៅលើទីផ្សារ តម្លៃមាសអាចរងសម្ពាធចុះក្នុងរយៈពេលខ្លី ដោយសារតែភាពខ្សោយនៃចលនាតម្លៃដែលកំពុងតែមានស្រាប់ និងសញ្ញាថាការចរចាសន្តិភាពនៅតែបន្ត ដែលបន្ថយតម្រូវការទ្រព្យសម្បត្តិសុវត្ថិភាព (safe-haven asset)។ ទោះជាយ៉ាងណា ហានិភ័យភូមិសាស្ត្រនយោបាយ និងការគំរាមតបស្នងនៅតែអាចកំណត់ដែនកំណត់នៃការធ្លាក់ចុះបន្ថែម។ ការប៉ះទង្គិចដ្រូនអ៊ុយក្រែនបង្កើនភាពតានតឹងតាមព្រំដែនសមាជិកអង្គការណាតូ (NATO) កាលពីម្សិលមិញ មានរបាយការណ៍ថា ដ្រូនរបស់អ៊ុយក្រែនដែលកំពុងវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី បានហោះចូលដែនអាកាសរបស់សមាជិកអង្គការណាតូ (NATO) ជាបន្តបន្ទាប់នៅតំបន់ព្រំដែនភាគខាងកើត ជាពិសេសនៅប្រទេសបាល់ទិក ដូចជា លីទុយអានី ឡាតវីយ៉ា និងអេស្តូនី។ ទោះបីជាមិនមានការខូចខាតធ្ងន់ធ្ងរ ឧបទ្ទវហេតុនេះបានបង្កឱ្យមានការរំលោភលើដែនអាកាស និងការព្រមានសន្តិសុខកាន់តែខ្លាំងឡើង ដោយបង្កើនការព្រួយបារម្ភអំពីហានិភ័យនៃការលេចធ្លាយពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ មន្ត្រីបាល់ទិកបានបង្ហាញថា ការឆ្លងដែនទាំងនេះប្រហែលជាមិនមានចេតនាទេ ប៉ុន្តែបានចង្អុលទៅលើការអាចមានការរំខានពីប្រព័ន្ធសង្គ្រាមអេឡិចត្រូនិករបស់រុស្ស៊ីជាហេតុផលមួយដែលអាចបណ្តាលឱ្យកើតមានការឆ្លងដែននេះ។ ហេតុការណ៍នេះបង្កើនក្តីបារម្ភទូលំទូលាយអំពីការរំខានប្រព័ន្ធ GPS និងការបាត់បង់ទិសដៅរបស់ដ្រូន ដែលអាចធ្វើឲមានការកើនឡើងភាពតានតឹងដោយចៃដន្យរវាងសមាជិក NATO និងរុស្ស៊ី។ ការវិវឌ្ឍនេះអាចគាំទ្រតម្រូវការទ្រព្យសម្បត្តិសុវត្ថិភាព (safe-haven asset) បន្តិចបន្តួច ខណៈអាចបង្កភាពប្រែប្រួលរយៈពេលខ្លីនៅទីផ្សារ forex ដោយជួយគាំទ្រប្រាក់ដុល្លារអាមេរិក និងរូបិយប័ណ្ណបម្រុងផ្សេងៗទៀត។ តម្លៃប្រេងក៏អាចទទួលបានក្តីបារម្ភបន្ថែមបន្តិចពីភាពតានតឹងភូមិសាស្ត្រនយោបាយនៅអឺរ៉ុបខាងកើត ទោះបីជាផលប៉ះពាល់នៅមានកម្រិតក៏ដោយ លុះត្រាតែការវាយប្រហារគ្នាកើនឡើងបន្ថែមទៀត។ | English Version | Iran Threatens to Retaliate After U.S. Strikes on Iranian Launch Sites and Boats from Monday Tensions between the United States and Iran escalated once again after reports emerged that the U.S. military carried out targeted strikes on Iranian missile launch sites and naval vessels earlier this week. According to the U.S. Central Command, the operations were conducted as a measure of self-defense, signaling Washington’s stance that the actions were necessary amid ongoing security concerns. In response, Iran’s Islamic Revolutionary Guard Corps (IRGC) issued a strongly worded statement warning that any violations of a ceasefire would be met with retaliation. The group emphasized that it considers a reciprocal response both “legitimate and certain,” reinforcing the risk of further escalation if tensions are not contained. Despite the renewed friction, diplomatic efforts appear to remain in motion. Progress has reportedly been made toward a memorandum of understanding aimed at ending the conflict, although a finalized agreement is not yet imminent. While isolated clashes have occurred, the continuation of peace talks suggests that both sides may still be seeking a negotiated resolution, even as the situation on the ground remains fragile. From a market perspective, gold may face near-term bearish pressure amid ongoing price weakness and signs of continued peace talks, indicating limited safe-haven demand. However, persistent geopolitical risks and retaliation threats are likely to cap further downside, while oil prices remain supported by potential supply disruption concerns. Ukrainian Drone Spillovers Raise NATO Border Tensions Reports indicate that Ukrainian drones targeting Russian energy infrastructure have increasingly crossed into NATO airspace along the alliance’s eastern flank, particularly in Baltic states such as Lithuania, Latvia, and Estonia. While no significant damage has been reported, the incidents have triggered airspace violations and heightened security alerts, raising concerns about spillover risks from the ongoing Russia–Ukraine conflict. Baltic officials suggest the incursions are likely unintentional, but point to possible interference from Russian electronic warfare systems as a contributing factor. This has raised broader concerns over GPS disruption and drone navigation failures, increasing the risk of accidental escalation between NATO and Russia. From a market perspective, the developments are mildly supportive for safe-haven demand, with potential for short-term volatility in FX markets as risk sentiment fluctuates, particularly supporting the USD and other defensive currencies. Oil prices may also see a slight risk premium due to renewed geopolitical uncertainty in Eastern Europe, although the impact remains limited unless the situation escalates further.
Market Daily Dose: U.S.–Iran Deal Progress and Oil Volatility on Hormuz Hopes
ព័ត៌មានលម្អិតអំពីការរីកចម្រើននៃកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ មន្រ្តីពីភាគីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបញ្ជាក់ថា មាន ការរីកចម្រើនក្នុងការចរចាដើម្បីឈានទៅរក អនុស្សរណៈយោគយល់គ្នា (MOU) ដែលនឹងធ្វើឱ្យបទឈប់បាញ់បច្ចុប្បន្នក្លាយជាកិច្ចព្រមព្រៀងដែលមានស្ថិរភាពបន្ថែម។ ទោះជាយ៉ាងណា គួរបញ្ជាក់ថាកិច្ចព្រមព្រៀងនេះមិនមែនជាការបញ្ចប់ជម្លោះទាំងស្រុងនោះទេ។ កិច្ចព្រមព្រៀងនេះមានគោលបំណងបញ្ឈប់ការប្រយុទ្ធបច្ចុប្បន្ន ខណៈពេលកំណត់គម្រងយៈពេល 60 ថ្ងៃ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួន រួមមាន៖ ទោះបីជា MOU អាចជួយបន្ថយភាពតានតឹងភ្លាមៗក៏ដោយ ជំទាស់ត្រង់ចំណុចខាងលើនៅតែមាន ដែលត្រូវការដោះស្រាយក្នុងរយៈពេល 60 ថ្ងៃខាងមុខក្រោយពេលដែល MOU ត្រូវបានចុះហត្ថលេខា។ ភាពតានតឹងនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈព្រឹត្តិការណ៍ថ្មីៗ ដែលសហរដ្ឋអាមេរិកបានវាយប្រហារលើទូក និងទីតាំងមីស៊ីលរបស់អ៊ីរ៉ង់កាលពីថ្ងៃចន្ទ។ កងកម្លាំង U.S. Central Command បានបញ្ជាក់ថា ការវាយប្រហារនេះមានគោលបំណង “ការពារកងទ័ពរបស់យើងពីការគំរាមកំហែងពីកម្លាំងអ៊ីរ៉ង់” ដែលបង្ហាញពី ភាពផុយស្រួយនៃបទឈប់បាញ់នេះ។ តម្លៃមាសបានបើកនៅ $4,573 ហើយបច្ចុប្បន្នកំពុងជួញដូរនៅ $4,533 (គិតត្រឹមម៉ោង 1:57 PM, GMT+7) ដែលបង្ហាញពីការថយចុះបន្តិច ខណៈអារម្មណ៍វិជ្ជមានពីការបន្ថយភាពតានតឹងបានបន្ថយតម្រូវការទ្រព្យសកម្មសុវត្ថិភាព (safe-haven asset) ។ ប្រតិកម្មតម្លៃប្រេង ខណៈមានក្តីសង្ឃឹមអំពីការបើកច្រក Hormuz ចំពេលមានការរំពឹងទុកកើនឡើងថាច្រកសមុទ្រ Hormuz អាចបើកឡើងវិញ តម្លៃក៏បានធ្លាក់ចុះដែរ។ ប្រេងឆៅ Brent បានធ្លាក់ចុះក្រោមតម្លៃ $100 ក្នុងមួយធុងក្នុងសប្តាហ៍នេះ ខណៈដែលប្រេងឆៅ WTI ក៏បានធ្លាក់ចុះផងដែរ។ ទោះជាយ៉ាងណា ភាពតានតឹងភូមិសាស្ត្រនយោបាយថ្មីៗ ជាពិសេសការវាយប្រហាររបស់សហរដ្ឋអាមេរិកលើគោលដៅអ៊ីរ៉ង់ បានធ្វើឱ្យ តម្លៃ Brent និង WTI ស្ដារឡើងវិញបន្តិច ដែលបង្ហាញថាទីផ្សារប្រេងនៅតែមានភាពងាយរងឥទ្ធិពលពីព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ។ មើលទៅមុខ តម្លៃប្រេងមានសក្តានុពលក្នុងការរក្សា ភាពប្រែប្រួលខ្ពស់ ដែលអាស្រ័យលើលទ្ធផលនៃការចរចាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៖ សរុបមក ទីផ្សារប្រេងកំពុងតែសម្របសម្រួលរវាង ក្តីសង្ឃឹមនៃការបន្ថយភាពតានតឹង និង ហានិភ័យភូមិសាស្ត្រនយោបាយដែលនៅតែមាន ខណៈទិសដៅតម្លៃក្នុងរយៈពេលខ្លី នឹងអាស្រ័យលើការរីកចម្រើននៃការចរចារនៅប៉ុន្មានថ្ងៃខាងមុខនេះរវាងអ៊ីរ៉ង់ និងអាមេរិក។ | English Version | Details on the Progress of the U.S.-Iran Deal Both Iranian and U.S. officials have indicated that progress is being made toward a “memorandum of understanding” (MOU), which would formalize the current ceasefire into a more durable arrangement. However, it is important to note that this agreement does not represent a full resolution to the conflict. Instead, it aims to halt ongoing hostilities while establishing a 60-day roadmap to address several key unresolved issues, including: While the MOU could reduce immediate tensions, significant disagreements remain, and it remains to be seen whether the above issues will be resolved within the proposed timeframe. This ongoing friction is evident in recent developments, as the U.S. conducted strikes on Iranian boats and missile sites earlier on Monday. According to U.S. Central Command, these actions were carried out “to protect our troops from threats posed by Iranian forces,” underscoring the fragile nature of the ceasefire. From a market perspective, this mix of diplomatic progress and continued military activity has kept sentiment cautious. Gold opened today at $4,573 and is currently trading at $4,533 (as of 1:57 PM, GMT+7), reflecting a slight pullback as optimism around de-escalation offsets some safe-haven demand. Oil Reaction Amid Hopes of Strait Reopening Amid growing expectations that the Strait of Hormuz may reopen, oil prices have shown signs of easing. Brent crude fell below the $100 per barrel mark this week, while WTI crude also declined. However, renewed geopolitical tensions—particularly the recent U.S. strikes on Iranian targets—have led to modest recoveries in both Brent and WTI, highlighting how sensitive oil markets remain to geopolitical developments. Looking ahead, oil prices are likely to remain highly volatile, driven by the outcome of U.S.–Iran negotiations: Overall, the oil market is currently balancing de-escalation hopes against persistent geopolitical risks, with short-term price direction hinging on the progress of negotiations in the coming days.
Weekly Market Recap & Outlook as of May 25, 2026
មាតិកា/ Content: ជ្រើសរើសមាតិកាខាងក្រោម ដើម្បីយកមកសិក្សាឈ្វេងយល់ ការវិភាគបែបសេដ្ឋកិច្ច ការវិភាគបែបបច្ចេកទេស Fundamental Analysis Technical Analysis ទស្សនវិស័យទីផ្សារប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី 25 ខែឧសភា ឆ្នាំ 2026 កត្តាសំខាន់ៗដែលត្រូវតាមដានបំផុតសម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចូលនៅក្នុងរបាយការណ៍ខាងក្រោមនេះដោយវិនិយោគិនអាចប្រើប្រាស់ព័ត៌មានខាងក្រោមជាមូលដ្ឋានគ្រឹះមុនពេលធ្វើការសម្រេចចិត្តលើការជួញដូរលើទ្រព្យណាមួយ។ របាយការណ៍នេះរួមបញ្ចូលទាំងការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) ដែលជាកត្តាសំខាន់ៗជំរុញចលនាទីផ្សារ និងការវិភាគបែបបច្ចេកទេស (Technical Analysis) រួមទាំងចលនាតម្លៃ និងតំបន់សាច់ប្រាក់ (Liquidity Zones) សំខាន់ៗ ដែលវិនិយោគិនគួរតែតាមដាន។ ការបដិសេធ (Disclaimer): របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់របាយការណ៍នេះជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។ ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) កត្តាបីយ៉ាងដែលត្រូវផ្តោតលើសប្តាហ៍នេះ៖ ព្រឹត្តិការណ៍ប្រតិទិនសេដ្ឋកិច្ច សប្តាហ៍នេះ ប្រតិទិនសេដ្ឋកិច្ចត្រូវបានដឹកនាំដោយទិន្នន័យសំខាន់ៗពីសហរដ្ឋអាមេរិក ខណៈថ្ងៃព្រហស្បតិ៍ត្រូវបានរំពឹងថានឹងក្លាយជាចំណុចសំខាន់បំផុតក្នុងការបង្កើតភាពអស្ថិរភាពនៅទីផ្សារ។ សប្តាហ៍ចាប់ផ្តើមដោយទិន្នន័យ Consumer Confidence របស់សហរដ្ឋអាមេរិក ដែលផ្តល់ការយល់ដឹងអំពីស្ថានភាពទំនុកចិត្តរបស់អ្នកប្រើប្រាស់។ ទិន្នន័យខ្លាំងអាចគាំទ្រប្រាក់ដុល្លារអាមេរិក ខណៈទិន្នន័យខ្សោយអាចប៉ះពាល់ដល់ការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចហើយធ្វើឲប្រាក់ដុល្លារអាមេរិកខ្សោយជាងមុន។ បន្ទាប់មក ទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់អូស្ត្រាលី នឹងជាចំណុចផ្តោតសំខាន់សម្រាប់រូបិយប័ណ្ណអូស្ត្រាលី (AUD)។ អតិផរណាដែលនៅតែខ្ពស់អាចជំរុញឲ្យធនាគារកណ្តាលអូស្ត្រាលីរក្សាគោលនយោបាយតឹងរ៉ឹង ដែលគាំទ្ររូបិយប័ណ្ណ ខណៈទិន្នន័យទន់អាចបង្កសម្ពាធលើ AUD។ ការយកចិត្តទុកដាក់នឹងផ្លាស់ប្តូរទៅកាន់ការចេញផ្សាយទិន្នន័យសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍។ ការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនស្នូល (Core PCE) ដែលជាសូចនាករអតិផរណាដែលធនាគារកណ្តាលអាមេរិកប្រើជាចម្បង នឹងត្រូវបានតាមដានយ៉ាងជិតស្និទ្ធដោយវិនិយោគិន។ ទិន្នន័យខ្លាំងជាងការរំពឹងអាចគាំទ្រប្រាក់ដុល្លារអាមេរិក និងបង្កសម្ពាធលើតម្លៃមាស ខណៈទិន្នន័យខ្សោយជាងការរំពឹងអាចបង្កើនការរំពឹងទុកអំពីការកាត់អត្រាការប្រាក់។ ជាមួយគ្នានេះ ផលិតផលក្នុងស្រុកសរុប (GDP) ត្រីមាសទី១ នឹងបង្ហាញពីល្បឿននៃកំណើនសេដ្ឋកិច្ច។ កំណើនខ្លាំងអាចបញ្ជាក់ពីភាពរឹងមាំ ខណៈទិន្នន័យខ្សោយអាចបង្កការព្រួយបារម្ភអំពីការធ្លាក់ថយ។ ចុងក្រោយ ទិន្នន័យការទាមទារគ្មានការងារធ្វើដំបូង (Initial Jobless Claims) នឹងផ្តល់រូបភាពទាន់ពេលអំពីទីផ្សារការងារ។ ការទាមទារងារតិចអាចគាំទ្រប្រាក់ដុល្លារអាមេរិក ខណៈការកើនឡើងអាចបង្ហាញពីភាពទន់ខ្សោយនៃទីផ្សារការងារនៅសហរដ្ឋអាមេរិក។ ជាសរុប ទីផ្សារអាចនៅតែប្រុងប្រយ័ត្នមុនពេលការចេញផ្សាយទិន្នន័យជាច្រើននៅថ្ងៃព្រហស្បតិ៍ ដែលអាចក្លាយជាកត្តាសំខាន់ក្នុងការកំណត់ទិសដៅទីផ្សាររយៈពេលខ្លី។ ការចរចាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងសប្តាហ៍កន្លងមក មានសេចក្តីរាយការណ៍អំពីការរីកចម្រើនក្នុងការចរចាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ទោះយ៉ាងណា លោក Donald Trump បានណែនាំឲ្យតំណាងរបស់ខ្លួន “កុំប្រញាប់ប្រញាល់ចូលកិច្ចព្រមព្រៀង”។ ដោយហេតុនេះ ការសម្រេចលទ្ធផលចុងក្រោយនៅពេលឆាប់ៗនេះមើលទៅមិនទំនងទេ ទោះបីមានសញ្ញានៃការរីកចម្រើនផ្នែកការទូតក៏ដោយ។ ដូច្នេះ ទិន្នន័យអតិផរណា និងការរំពឹងទុកនយោបាយរបស់ធនាគារកណ្តាលអាមេរិកនឹងនៅតែជាកត្តាសំខាន់បំផុតក្នុងការបង្កើតទិសដៅទីផ្សារនៅសប្តាហ៍នេះ។ អតិផរណា និងទិន្នផលមូលបត្របំណុលអាមេរិកកើនឡើង គាំទ្រប្រាក់ដុល្លារអាមេរិកឲឡើងថ្លៃជាងមុន ទិន្នន័យសប្តាហ៍មុន រួមមានសន្ទស្សន៍អ្នកគ្រប់គ្រងផលិតកម្មសកលរបស់ S&P (S&P Global Manufacturing) សន្ទស្សន៍អ្នកគ្រប់គ្រងសេវាកម្មសកល S&P (S&P Global Services PMI) និងកំណត់ហេតុកិច្ចប្រជុំ FOMC (FOMC Meeting Minutes) បានបង្ហាញថា សម្ពាធអតិផរណានៅតែបន្តមាន។ ទិន្នន័យទាំងនេះគាំទ្រទស្សនៈថាធនាគារកណ្តាលអាមេរិកអាចរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់រយៈពេលវែង ហើយមានវិនិយោគិនខ្លះក៏ពិចារណាអំពីលទ្ធភាពនៃការរឹតបន្តឹងបន្ថែមផងដែរ។ នៅពេលដូចគ្នា ទិន្នផលមូលបត្របំណុលអាមេរិក 30 ឆ្នាំរបស់សហរដ្ឋអាមេរិកបានកើនដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ 2007 ដែលបង្ហាញពីសម្ពាធលើមូលបត្របំណុលរយៈពេលវែង។ ទិន្នផលខ្ពស់ជាទូទៅគាំទ្រប្រាក់ដុល្លារអាមេរិក ហើយបានបង្កសម្ពាធលើរូបិយប័ណ្ណអាស៊ីមួយចំនួនដូចជា រូពីឥណ្ឌា រូប៊ីយ៉ាឥណ្ឌូនេស៊ី ប៉េសូហ្វីលីពីន និងយេនជប៉ុន។ ទិសដៅមាសនៅតែពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយអតិផរណា និងការរំពឹងទុកអត្រាការប្រាក់៖ ការវិភាគបច្ចេកទេស (Technical Analysis) ទិសដៅសប្តាហ៍នេះជាទិសដៅឡើង មាសបានបើកផ្សារនៅផ្នែកខាងលើ POC កាលពីសប្តាហ៍មុនដែលបង្ហាញពីទិសដៅឡើង ដូចនេះក្នុងសប្តាហ៍នេះល្អបំផុតគឺយើងរកឱកាសទិញក្នុងទីសដៅឡើង ដោយកំណត់គោលដៅនៅតំបន់ Resistance សប្តាហ៍មុននៅប្តុំតម្លៃ 4753។ | English Version | This report highlights key developments for the week ahead, providing investors with relevant context to support informed trading decisions. It covers both fundamental analysis—the primary drivers behind market movements—and technical analysis, including price action and key liquidity zones that traders should monitor. Disclaimer: This material is provided for educational and informational purposes only and should not be considered as investment advice or a trading signal. Fundamental Analysis Three factors to focus on this week from the fundamental side: Economic Calendar Events This week’s economic calendar is led by key U.S. data, with Thursday expected to be the main driver of market volatility. The week begins with U.S. Consumer Confidence, which will provide insight into the strength of consumer sentiment. Stronger readings may support the USD, while weaker data could weigh on growth expectations. Next, Australia’s CPI will be a key focus for the AUD. Persistent inflation may reinforce a more hawkish stance from the Reserve Bank of Australia, supporting the currency, while softer data could pressure it. Attention then shifts to Thursday’s high-impact U.S. releases. The Core PCE Price Index, the Fed’s preferred inflation measure, will be closely monitored. Stronger-than-expected data may support the USD and pressure gold, while softer readings could boost expectations for rate cuts. At the same time, U.S. GDP (Q1) will provide a gauge of economic momentum. Strong growth may reinforce a resilient outlook, while weaker data could raise concerns over slowing activity. Finally, Initial Jobless Claims will offer a timely snapshot of the labor market. Lower claims may support the USD, while higher claims could signal softening conditions. Overall, markets are likely to remain cautious ahead of Thursday’s cluster of data, which may act as the key catalyst for short-term market direction. U.S.-Iran Negotiations Over the past week, there have been reports of progress surrounding the negotiations between the U.S. and Iran. However, Trump has urged his representatives “not to rush into a deal”. Therefore, it is unlikely that the negotiations will be finalized anytime soon despite signs of diplomatic progress. This leaves inflation data and Federal Reserve expectations as the dominant forces driving the market which traders should look out for in this upcoming week. Inflation and Rising Treasury Yields Support a Strong U.S. Dollar Last week’s data, including the S&P Global Manufacturing and Services PMI and the FOMC Meeting Minutes, pointed to persistent inflationary pressures. This supports the view that the Federal Reserve may keep interest rates elevated for longer, with some market participants even considering the possibility of further tightening. Meanwhile, the 30-year U.S. Treasury yield rose to its highest level since 2007, reflecting continued pressure in long-duration bonds. Elevated yields tend to support the USD, which in turn has placed pressure on several Asian currencies, including the Indian Rupee, Indonesian Rupiah, Philippine Peso, and Japanese Yen. For gold, the outlook remains closely tied to inflation and interest rate expectations: Technical Analysis This week’s market is in an uptrend: Gold opened above last week’s POC, showing that the market shifted to an uptrend, so this week traders should look for long opportunities by setting the target to exit at the previous resistance level around 4753.
Market Daily Dose: U.S.-Iran Tensions Drive Pressure on Asian Currencies and Key U.S. Economic Data
របៀបដែលជម្លោះអាមេរិកនិងអ៊ីរ៉ង់ប៉ះពាល់ដល់ទ្រព្យផ្សេងទៀតក្រៅពីមាស និងប្រេង យើងដឹងហើយថាជម្លោះរវាងអាមេរិកនិងអ៊ីរ៉ង់បានដើរតួនាទីជាកត្តាមួយយ៉ាងសំខាន់ក្នុងការប្រែប្រួលតម្លៃប្រេង និងក្នុងកម្រិតតិចជាងនោះការប្រែប្រួលនៃតម្លៃមាស។ ទោះជាយ៉ាងណាក៏ដោយ ជម្លោះនេះក៏ចាប់ផ្តើមជះឥទ្ធិពលដល់រូបិយប័ណ្ណអាស៊ីផងដែរ។ តំបន់នេះនាំចូលប្រហែល 80% នៃប្រេងរបស់ខ្លួនតាមច្រកសមុទ្រ hormuz ហើយដោយសារតែច្រកនោះត្រូវបានបិទ តម្លៃប្រេងដែលកំពុងឡើងខ្ពស់បង្ករឱ្យអត្រាប្តូរប្រាក់ធ្លាក់ចុះ និងធ្វើឱ្យធនាគារកណ្តាលត្រូវប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាក។ ឥណ្ឌា អ៊ីនដូណេស៊ី និងហ្វីលីពីន គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត។ ប្រទេសទាំងបីសុទ្ធតែជានាំចូលប្រេង ហើយកំពុងប្រឈមមុខនឹងលំហូរដើមទុនចេញដោយសារវិនិយោគិនស្វែងរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពជាងនេះ។ រូបិយប័ណ្ណរូពីរបស់ឥណ្ឌាបានធ្លាក់ចុះជិតដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ក្បែរ 97 រូពីក្នុងមួយដុល្លារ ដោយធនាគារកណ្តាលឥណ្ឌាត្រូវបានរាយការណ៍ថាចំណាយប្រហែល ១ ពាន់លានដុល្លារជារៀងរាល់ថ្ងៃពីរូបិយប័ណ្ណបម្រុងដើម្បីបង្ថយល្បឿននៃការធ្លាក់ចុះ។ អ៊ីនដូណេស៊ីបានប្រកាសដំឡើងអត្រាការប្រាក់ដោយភ្ញាក់ផ្អើល 50 ចំណុចមូលដ្ឋាន (basis points) នៅសប្តាហ៍នេះ ដើម្បីការពាររូបិយប័ណ្ណរូពៀ ដែលក៏បានធ្លាក់ដល់កម្រិតទាបមួយនៅត្រឹម 17,700 ក្នុងមួយដុល្លារ ទោះបីជាអន្តរាគមន៍នោះបរាជ័យបន្តិចក៏ដោយ ដោយសារវិនិយោគិនភ្ញាក់ខ្លាចចំពោះវិធីសាស្ត្ររបស់រដ្ឋាភិបាល។ ហ្វីលីពីនបានដំឡើងអត្រាការប្រាក់រួចហើយ ហើយទីផ្សារកំពុងគណនាលទ្ធភាពនៃការដំឡើងម្តងទៀត មុនកិច្ចប្រជុំដែលមានកំណត់ពេលបន្ទាប់។ បញ្ហាដែលប្រទេសទាំងបីប្រឈមមុខគឺដូចគ្នា៖ ការដំឡើងអត្រាការប្រាក់ជួយការពាររូបិយប័ណ្ណ ប៉ុន្តែក៏ធ្វើឱ្យការរីកចម្រើនសេដ្ឋកិច្ចយឺតថែមទៀត ដែលបង្កឡើងដោយតម្លៃប្រេងថ្លៃស្រាប់។ គូរូបិយប័ណ្ណ USD/JPY៖ ការតាមដានកម្រិត 160 ស្ថានភាពរបស់ជប៉ុនខុសប្លែកពីប្រទេសទាំងបីដែលបានរៀបរាប់ខាងលើបន្តិច។ ភាពទន់ខ្សោយនៃយ៉េនត្រូវបានជំរុញជាចម្បងដោយភាពខុសគ្នារវាងអត្រាការប្រាក់អាមេរិក និងជប៉ុន ដោយតម្លៃប្រេងដែលកំពុងឡើងខ្ពស់បន្ថែមភាពចំណាយលើការនាំចូល។ គូរូបិយប័ណ្ណ USD/JPY កំពុងជំរុញឆ្ពោះទៅកម្រិត 160 ដែលជាកម្រិតដែលធ្លាប់បង្កឱ្យធនាគារកណ្តាលជប៉ុន (Bank of Japan) ធ្វើអន្តរាគមន៍ ដែលបានកើតឡើងម្តងហើយនៅប្រហែលថ្ងៃទី 30 ខែមេសា។ ទោះជាយ៉ាងណាក៏ដោយ គូប្តូររូបិយប័ណ្ណនេះបានឡើងវិញ ហើយកំពុងជិតដល់កម្រិត 160 ម្តងទៀត។ បញ្ហាសម្រាប់ជប៉ុនគឺថា ការអន្តរាគមន៍តែម្នាក់ឯងមិនអាចដោះស្រាយបញ្ហាជាមូលដ្ឋានបានទេ។ ដរាបណាអត្រាការប្រាក់អាមេរិកនៅខ្ពស់ជាងអត្រាការប្រាក់ជប៉ុន ការលើកទឹកចិត្តលក់យ៉េននៅតែបន្ត ហើយការធ្លាក់ចុះណាមួយដែលបង្កឡើងដោយការអន្តរាគមន៍ ជាទូទៅតែងតែត្រូវបានទិញត្រឡប់មកវិញយ៉ាងឆាប់រហ័ស។ រហូតដល់មានដំណោះស្រាយដ៏គួរឱ្យទុកចិត្តចំពោះជម្លោះរវាងអាមេរិកនិងអ៊ីរ៉ង់ ហើយតម្លៃប្រេងបន្ធូរបន្ថយ សម្ពាធលើរូបិយប័ណ្ណអាស៊ីនឹងមិនអាចងាយរលាយបាត់ទៅទេ។ ទិន្នន័យសេដ្ឋកិច្ចអាមេរិក៖ កំណត់ហេតុប្រជុំ FOMC (FOMC Meeting Minutes), សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI), ការទាមទារជំនួយគ្មានការងារដំបូង (Initial Jobless Claims) ម្សិលមិញបាននាំមកនូវកំណត់ហេតុប្រជុំ FOMC (FOMC Meeting Minutes) ការទាមទារជំនួយគ្មានការងារដំបូង (Initial Jobless Claims) និងសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់ S&P Global។ កំណត់ហេតុប្រជុំ FOMC មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ គ្រាន់តែបញ្ជាក់ពីអ្វីដែលទីផ្សារដឹងរួចមកហើយ៖ ធនាគារកណ្តាលអាមេរិករក្សាអត្រាការប្រាក់ដដែល ខណៈបន្សល់ទ្វារចំហសម្រាប់ការដំឡើង បើអតិផរណានៅតែបន្ត។ ទាំងការទាមទារជំនួយគ្មានការងារដំបូង (Initial Jobless Claims) និងសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) សុទ្ធតែស្ថិតជិតនឹងលេខទិន្នន័យលើខមុន ហើយស្ទើរតែស្របជាមួយការព្យាករណ៍។ សរុបមក ទីផ្សារមានប្រតិកម្មតិចតួចចំពោះទិន្នន័យទាំងនោះ។ | English Version | How the U.S.-Iran Conflict Affects Other Assets Besides Gold and Oil We already know the U.S.-Iran conflict has played a major role in oil prices and, to a lesser extent, gold. However, the conflict is also starting to weigh on Asian currencies. The region imports around 80% of its oil through the Strait of Hormuz, and with that route shut down, rising fuel costs are feeding into weaker exchange rates and some very difficult decisions for central banks. India, Indonesia, and the Philippines are feeling it most. All three are oil importers experiencing capital outflows as investors seek safer ground. India’s rupee is near record lows close to 97 per dollar, with the central bank reportedly spending $1 billion a day in reserves just to slow the decline. Indonesia announced a surprise 50 basis point rate hike this week to defend the rupiah, which has also hit record lows at 17,700 against the dollar — though the move backfired somewhat, with investors spooked by the government’s interventionist approach. The Philippines has already raised rates, and markets are pricing in the possibility of another hike before the next scheduled meeting. The bind all three face is the same: raising rates helps defend the currency, but further slows an economy already squeezed by expensive fuel. USD/JPY: Watching 160 Japan’s situation is different. The yen’s weakness is driven primarily by the gap between U.S. and Japanese interest rates, with rising oil prices adding to import costs. USD/JPY has been pushing toward 160 — a level that has historically triggered Bank of Japan intervention, which already happened once around April 30th. Despite that, the pair has been climbing back up and is once again approaching the 160 level. The problem for Japan is that intervention alone doesn’t fix the underlying issue. As long as U.S. rates stay higher than Japanese rates, the incentive to sell yen remains, and any intervention-driven dip tends to get bought back quickly. Until there’s a credible resolution to the Iran conflict and oil prices ease, the pressure on Asian currencies isn’t going away. Economic Data: FOMC Meeting Minutes, PMI, Initial Jobless Claims Yesterday’s session brought the FOMC Meeting Minutes, Initial Jobless Claims, and the S&P Global Purchasing Managers’ Index (PMI). The FOMC Minutes were not surprising, simply confirming what markets already knew: the Fed kept rates unchanged, while leaving the door open to hikes if inflation persists. Both Initial Jobless Claims and the PMI came in close to previous figures and roughly in line with forecasts. Overall, markets showed little reaction to the releases.
Market Daily Dose: Gold Rally on U.S.–Iran Deal Progress and China–Russia Summit Developments
តម្លៃមាសកើនឡើងលើដំណើរការកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ ទោះបីជាភាពតានតឹងភូមិសាស្ត្រនយោបាយបន្ធូរបន្ថយ May 20th Session Low Change May 20th Session Close $4,453 +2.04% $4,544 មាសកើនឡើង +2.04% នៅថ្ងៃពុធ ដោយងើបឡើងពីតម្លៃទាបបំផុតក្នុងថ្ងៃនៅ $4,453 ដល់ $4,544 បន្ទាប់ពីមានរបាយការណ៍នៅលើបណ្តាញសង្គម X ថា Washington និង Tehran ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំកិច្ចព្រមព្រៀងសន្តិភាព។ ទោះបីជាគំនិតធម្មតាបង្ហាញថា ការបន្ធូរបន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយអាចកាត់បន្ថយតម្រូវការទ្រព្យសុវត្ថិភាព (Safe-haven assets) និងដាក់សម្ពាធលើតម្លៃមាស ការកើនឡើងនេះឆ្លុះបញ្ចាំងពីកត្តាចម្បងដែលស្មុគស្មាញជាងនេះ។ កត្តាជំរុញចម្បងហាក់ដូចជាភាពទន់ខ្សោយនៃប្រាក់ដុល្លារអាមេរិក។ ការថយចុះនៃហានិភ័យភាពតានតឹងភូមិសាស្ត្រជាអាចបន្ថយតម្រូវការលើប្រាក់ដុល្លារអាមេរិកក្នុងនាមជារូបិយប័ណ្ណបម្រុងសកល ហើយធ្វើឲតម្លៃមាសកើនឡើង។ លើសពីនេះ កិច្ចព្រមព្រៀងណាមួយដែលពាក់ព័ន្ធនឹងការលើកបន្ទុកទណ្ឌកម្មគឺជាការរំលឹកទៅដល់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិអធិបតេយ្យ និងធនាគារកណ្តាលនៃប្រទេសនីមួយៗអំពីហានិភ័យនយោបាយដែលបានបង្កប់នៅក្នុងការរក្សាប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុង និងពង្រឹងករណីសម្រាប់មាសជាជម្រើសបម្រុងអព្យាក្រឹត។ លើសពីនេះទៀត ការធ្វើសមាហរណកម្មអ៊ីរ៉ង់ឡើងវិញទៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោកនឹងដោះសោសាច់ប្រាក់ងាយស្រួល (liquidity) ដ៏សំខាន់ ដែលគាំទ្រជាប្រវត្តិសាស្ត្រនៃលំហូរចូលទ្រព្យរឹងដូចជាមាសជាដើម។ ទោះជាយ៉ាងណាក៏ដោយ ពាណិជ្ជករគួរកត់សំគាល់ថាភាពធន់នៃការផ្លាស់ប្តូរនេះពឹងផ្អែកលើសក្ដានុពលអត្រាការប្រាក់ពិតប្រាកដ។ ប្រសិនបើធនាគារកណ្តាលអាមេរិក ឆ្លើយតបទៅនឹងសម្ពាធអតិផរណាលឿនជាងទីផ្សាររំពឹងទុកនោះ ប្រាក់ដុល្លារអាចកាន់តែរឹងមាំវិញ ហើយដាក់សម្ពាធឱ្យតម្លៃមាសធ្លាក់ចុះ។ កិច្ចប្រជំុកំពូលនៅទីក្រុងប៉េកាំងរវាងលោក Xi Jinping និងលោក Vladimir Putin បានបញ្ចប់ លោក Xi Jinping និងលោក Vladimir Putin បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាង 40 លើវិស័យពាណិជ្ជកម្ម ថាមពល និងបច្ចេកវិទ្យា។ ខណៈពេលនោះដែរ ប្រធានាធិបតីទាំងពីរក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយដែលបានរិះគន់គម្រោងប្រព័ន្ធការពារ 175 ពាន់លានដុល្លាររបស់លោក Donald Trump ដែលមានឈ្មោះថា “Golden Dome” ។ លោក Xi Jinping ក៏បានពណ៌នាទំនាក់ទំនងរវាងប្រទេសចិននិងរុស្ស៊ីថាស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។សម្រាប់ទីផ្សារ ព័ត៌មាននេះអាចដាក់សម្ពាធលើប្រាក់ដុល្លារអាមេរិក។ នៅពេលដែលប្រទេសចិន និងរុស្ស៊ីធ្វើពាណិជ្ជកម្មថាមពលរបស់ពួកគេកាន់តែច្រើនក្នុងរូបិយប័ណ្ណផ្សេងក្រៅពីប្រាក់ដុល្លារអាមេរិក តម្រូវការសកលសម្រាប់ប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ។ សម្រាប់មាស កិច្ចប្រជំុកំពូលបានបន្ថែមរឿងដូចគ្នានឹងកិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៊ីរ៉ង់។ ប្រទេសកាន់តែច្រើនអាចផ្លាស់ប្តូរឆ្ងាយពីប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុង មានន័យថាធនាគារកណ្តាលកាន់តែច្រើនទិញមាសជាជម្រើសជំនួស។ | English Version | Gold Rallies on US-Iran Deal Progress Despite Easing Geopolitical Risk May 20th Session Low Change May 20th Session Close $4,453 +2.04% $4,544 Gold advanced +2.04% on Wednesday, recovering sharply from a session low of $4,453 to close near $4,544, as reports on X emerged that Washington and Tehran are in the final stages of drafting a diplomatic agreement. While conventional wisdom might suggest that easing geopolitical tensions would dampen safe-haven demand and weigh on gold, the rally reflects a more nuanced set of drivers. The primary catalyst appears to be dollar weakness. Reduced geopolitical tensions typically compress demand for the US dollar as a reserve currency, and a softer dollar mechanically supports dollar-denominated commodities like gold. More structurally, any agreement that involves lifting sanctions reinforces the ongoing de-dollarization narrative — reminding sovereign wealth managers and central banks of the political risks embedded in dollar-denominated assets, and strengthening the case for gold as a neutral reserve alternative. Additionally, the reintegration of Iran into global financial markets would unlock significant liquidity, historically supportive of hard asset inflows. Traders should note, however, that the durability of this move hinges on real interest rate dynamics. Should the Fed respond to any resulting inflationary pressures faster than markets expect, a stronger dollar could pressure gold prices lower. Beijing Summit Between Xi Jinping and Vladimir Putin Concludes Xi Jinping and Vladimir Putin met in Beijing on Wednesday, signing more than 40 bilateral agreements across trade, energy, and technology, while issuing a joint statement criticising U.S. President Donald Trump’s $175 billion “Golden Dome” defence system. Xi described Sino-Russian ties as being at “the highest level in history.” For markets, this is broadly negative for the US dollar. As China and Russia conduct more of their energy trade in currencies other than the dollar, global demand for the US dollar weakens. This adds further pressure to an already soft USD. For gold, the summit adds to the same story as the US-Iran deal. More countries moving away from the dollar means more central banks buying gold as an alternative.
Market Daily Dose: Trump Delays Iran Strike, Oil-Driven Inflation Fears, and Rising U.S. Treasury Yields
លោក Donald Trump ផ្អាកការវាយប្រហារយោធាដែលបានគ្រោងទុកលើអ៊ីរ៉ង់ នៅថ្ងៃអង្គារ ទី 19 ខែឧសភា ឆ្នាំ 2026 ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសតាមរយៈ Truth Social ថា សហរដ្ឋអាមេរិកនឹងពន្យារពេលការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់ ដែលត្រូវបានគ្រោងទុកសម្រាប់ថ្ងៃពុធ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានសំណើពីមេដឹកនាំក្នុងតំបន់មជ្ឈិមបូព៌ា រួមមាន លោក Tamim bin Hamad Al Thani លោក Mohammed bin Salman និង លោក Mohamed bin Zayed Al Nahyan ដើម្បីអនុញ្ញាតឱ្យការចរចាបន្ត។ ក្នុងករណីដែលមិនមានកិច្ចព្រមព្រៀង Citigroup រំពឹងថាតម្លៃប្រេងឆៅ Brent អាចកើនឡើងដល់ប្រហែល 120 ដុល្លារក្នុងមួយធុងក្នុងរយៈពេលខ្លី ដោយសារទីផ្សារអាចកំពុងមិនបានវាយតម្លៃពេញលេញលើហានិភ័យនៃការរអាក់រអួលផ្គត់ផ្គង់យូរអង្វែង។ ការកើនឡើងនៃតម្លៃប្រេងអាចបង្កើនសម្ពាធអតិផរណា ដែលអាចនាំឲ្យធនាគារកណ្តាលអាមេិករក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់រយៈពេលវែងជាងមុន។ ក្នុងស្ថានភាពបែបនេះ ប្រាក់ដុល្លារអាមេរិកអាចឡើងថ្លៃជាងមុន ខណៈដែលមាសអាចធ្លាក់ចុះថោកជាងមុន ដោយសារទិន្នផលមូលបត្របំណុលអាមេរិកឡើងខ្ពស់ជាងមុន។ (ចំណាំ៖ មាសមិនតែងតែធ្លាក់នៅពេលដុល្លារកើនឡើងទេ ព្រោះហានិភ័យភូមិសាស្ត្រនយោបាយអាចគាំទ្រតម្លៃមាសផងដែរ។) ការកើនឡើងនៃទិន្នផលមូលបត្របំណុលអាមេរិក នៅថ្ងៃទី 19 ខែឧសភា ឆ្នាំ 2026 ទិន្នផលមូលបត្របំណុលអាមេរិករយៈពេល 30 ឆ្នាំបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ 2007 បង្ហាញពីសម្ពាធបន្តលើបំណុលរយៈពេលវែង។ ទោះបីជាធនាគារកណ្តាលអាមេរិកត្រូវបានរំពឹងថានឹងរក្សាអត្រាការប្រាក់ឲ្យនៅដដែលក្នុងរយៈពេលខ្លីក៏ដោយ ការរំពឹងទុករបស់ទីផ្សារចំពោះគោលនយោបាយអនាគតនៅតែមានភាពមិនច្បាស់លាស់។ វិនិយោគិនពី Kalshi ដែលជាវេទិកាទីផ្សារព្យាករណ៍ បានដាក់ប្រូបាប 64% ថាការកើនឡើងអត្រាការប្រាក់បន្ទាប់អាចកើតមានមុនខែកក្កដា ឆ្នាំ 2027។ ក្នុងបរិបទបច្ចុប្បន្ន ការកើនឡើងនៃទិន្នផលមូលបត្របំណុលអាមេរិកត្រូវបានជំរុញជាចម្បងដោយការរំពឹងថាអតិផរណានឹងបន្តនៅខ្ពស់ដោយសារតម្លៃប្រេងអាចនៅថ្លៃក្នុងរយៈពេលវែងដែលបណ្តាលមកពីវិបត្តិរវាងអាមេរិក និងអ៊ីរ៉ង់ មិនមែនដោយការរំពឹងអំពីការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុតែមួយទេ។ ការកើនឡើងនៃតម្លៃថាមពលបានបង្កើនការព្រួយបារម្ភអំពីអតិផរណា ធ្វើឲ្យវិនិយោគិនទាមទារអត្រាផលត្រឡប់ខ្ពស់ជាងមុនសម្រាប់ការកាន់កាប់បំណុលរយៈពេលវែង។ ចំណុចសង្ខេបសំខាន់ៗ៖ នេះបង្ហាញថា ទំនាក់ទំនងរវាងទិន្នផលមូលបត្របំណុល និងតម្លៃមាស មិនតែងតែមានទិសដៅតែមួយទេ ជាពិសេសនៅពេលដែល ការកើនឡើងអតិផរណា និងហានិភ័យភូមិសាស្ត្រនយោបាយកើតមានជាមួយគ្នា។ | English Version | Trump Holds Off on Planned Military Attack on Iran On Tuesday, May 19th, 2026, U.S. President Donald Trump announced via Truth Social that the United States would hold off on a planned military strike on Iran, originally scheduled for the same day. The decision followed requests from regional leaders, including Tamim bin Hamad Al Thani, Mohammed bin Salman, and Mohamed bin Zayed Al Nahyan. President Trump added that serious negotiations are currently underway and expressed confidence that a deal could be reached. However, he emphasized that the U.S. remains prepared to launch a large-scale military response at short notice if talks fail. In the event that no agreement is reached, Citigroup expects Brent crude oil prices to rise toward $120 per barrel in the near term, noting that markets may be underpricing the risk of prolonged supply disruptions. A sustained rise in oil prices could contribute to renewed inflationary pressure. This, in turn, may lead central banks to maintain higher interest rates for longer. Under such conditions, the U.S. dollar would likely remain supported, while gold could face headwinds due to higher real yields.(Note: Gold doesn’t always fall with a stronger dollar—geopolitical risk can still support it, so the impact may be mixed.) Rising U.S. Bond Yields On May 19th, 2026, the 30-year U.S. Treasury yield rose to its highest level since 2007, reflecting continued pressure in long-duration bonds. While the Federal Reserve is still widely expected to keep rates unchanged in the near term, market expectations for future policy remain uncertain. Traders on Kalshi, a prediction market platform, place a 64% probability that the next rate hike could occur by July 2027. In the current environment, rising yields are being driven largely by inflation expectations linked to prolonged elevated oil prices amid the U.S.–Iran conflict, rather than purely by monetary policy tightening expectations. The surge in energy prices has contributed to persistent inflation concerns, prompting investors to demand higher yields on long-term bonds. The key takeaways are: This highlights that the relationship between yields and gold is not always linear, particularly in periods where inflation shocks and geopolitical risks are occurring simultaneously.
Weekly Market Outlook as of May 19, 2026
មាតិកា/ Content: ជ្រើសរើសមាតិកាខាងក្រោម ដើម្បីយកមកសិក្សាឈ្វេងយល់ ការវិភាគបែបសេដ្ឋកិច្ច ការវិភាគបែបបច្ចេកទេស Fundamental Analysis Technical Analysis ទស្សនវិស័យទីផ្សារប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី 19 ខែឧសភា ឆ្នាំ 2026 កត្តាសំខាន់ៗដែលត្រូវតាមដានបំផុតសម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចូលនៅក្នុងរបាយការណ៍ខាងក្រោមនេះដោយវិនិយោគិនអាចប្រើប្រាស់ព័ត៌មានខាងក្រោមជាមូលដ្ឋានគ្រឹះមុនពេលធ្វើការសម្រេចចិត្តលើការជួញដូរលើទ្រព្យណាមួយ។ របាយការណ៍នេះរួមបញ្ចូលទាំងការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) ដែលជាកត្តាសំខាន់ៗជំរុញចលនាទីផ្សារ និងការវិភាគបែបបច្ចេកទេស (Technical Analysis) រួមទាំងចលនាតម្លៃ និងតំបន់សាច់ប្រាក់ (Liquidity Zones) សំខាន់ៗ ដែលវិនិយោគិនគួរតែតាមដាន។ ការបដិសេធ (Disclaimer): របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់របាយការណ៍នេះជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។ ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) កត្តាបីយ៉ាងដែលត្រូវផ្តោតលើសប្តាហ៍នេះ៖ ព្រឹត្តិការណ៍ប្រតិទិនសេដ្ឋកិច្ច ប្រតិទិនសេដ្ឋកិច្ចសប្ដាហ៍នេះមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលអាចបង្កឱ្យមានភាពប្រែប្រួល នៅលើគូរូបិយប័ណ្ណសំខាន់ៗ។ ការចេញផ្សាយទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប នឹងត្រូវបានតាមដានយ៉ាងជិតស្និទ្ធ ដោយសារតែទិន្នន័យនេះជាសូចនាករសំខាន់នៃអតិផរណា។ ប្រសិនបើទិន្នន័យខ្ពស់ជាងការរំពឹងទុក វាអាចគាំទ្រប្រាក់ផោនអង់គ្លេស (GBP) និង និងប្រាក់អឺរ៉ូ (EUR) ដោយពង្រឹងការរំពឹងអំពីគោលនយោបាយរូបិយវត្ថុតឹងរ៉ឹង ខណៈទិន្នន័យទាបអាចដាក់សម្ពាធលើរូបិយប័ណ្ណទាំងពីរ។ នៅសហរដ្ឋអាមេរិក កំណត់ហេតុកិច្ចប្រជុំ FOMC (FOMC Meeting Minutes) នឹងផ្តល់ការយល់ដឹងបន្ថែមអំពីទិសដៅគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Federal Reserve)។ ក្នុងពេលដូចគ្នា ទិន្នន័យ Initial Jobless Claims នឹងផ្តល់រូបភាពទាន់ពេលអំពីស្ថានភាពទីផ្សារការងារ។ ចំនួនទាបជាងការរំពឹងទុកជាទូទៅបង្ហាញពីភាពរឹងមាំនៃទីផ្សារការងារ និងអាចគាំទ្រប្រាក់ដុល្លារអាមេរិក ខណៈចំនួនខ្ពស់អាចបង្ហាញពីភាពទន់ខ្សោយ។ ចុងក្រោយ សន្ទស្សន៍អ្នកគ្រប់គ្រងផលិតកម្មសកលរបស់ S&P (S&P Global Manufacturing PMI) និងសន្ទស្សន៍អ្នកគ្រប់គ្រងសេវាកម្មសកល S&P (S&P Global Services PMI) នឹងផ្តល់សញ្ញាមុនអំពីសកម្មភាពសេដ្ឋកិច្ច។ លទ្ធផលខ្ពស់អាចជំរុញទំនុកចិត្តទីផ្សារ និងគាំទ្រប្រាក់ដុល្លារអាមេរិក ខណៈទិន្នន័យទាបអាចបង្កការព្រួយបារម្ភអំពីការថយចុះនៃកំណើនសេដ្ឋកិច្ច។ ការអភិវឌ្ឍសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ភាពតានតឹងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែស្ថិតក្នុងកម្រិតខ្ពស់ ខណៈការរីកចម្រើនក្នុងការរកដំណោះស្រាយនៅតែមានកំណត់។ លោក Donald Trump បានបង្ហោះសារនៅលើ Truth Social កាលពីថ្ងៃទី 18 ខែឧសភា ឆ្នាំ 2026 ថា៖ “ពេលវេលាជិតអស់ហើយសម្រាប់អ៊ីរ៉ង់។ ពួកគេត្រូវតែចាត់វិធានការឱ្យបានលឿន។” បន្ថែមពីនេះ មានរបាយការណ៍អំពីការវាយប្រហារដោយដ្រូនដែលប៉ះពាល់ដល់តំបន់ UAE និងអារ៉ាប៊ីសាអូឌីត ដែលបង្ហាញពីហានិភ័យនៃការកើនឡើងបន្ថែមនៃជម្លោះនៅមជ្ឈិមបូព៌ា។ ប្រសិនបើជម្លោះកាន់តែធ្ងន់ធ្ងរ តម្លៃប្រេងអាចកើនឡើង ដោយសារការព្រួយបារម្ភអំពីការរំខានផ្គត់ផ្គង់ ជាពិសេសតាមផ្លូវដឹកជញ្ជូនសំខាន់ៗ។ តម្លៃមាសក៏អាចកើនឡើងដែរពីតម្រូវការទ្រព្យសកម្មសុវត្ថិភាព (Safe-Haven Assets) ក្នុងអំឡុងពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយ។ ប៉ុន្តែ ការកើនឡើងបន្តរបស់តម្លៃប្រេងអាចជំរុញការរំពឹងអតិផរណាខ្ពស់ ដែលអាចនាំឱ្យទីផ្សាររំពឹងថានឹងមានគោលនយោបាយរូបិយវត្ថុតឹងរ៉ឹង។ ក្នុងស្ថានភាពនេះ កំណើនតម្លៃមាសអាចត្រូវបានកំណត់ ឬមានភាបបម្រែបម្រួលខ្ពស់ ជាពិសេសបើប្រាក់ដុល្លារអាមេរិកមានភាពរឹងមាំ។ ធនាគារកណ្តាលអាមេរិកក្រោមការដឹកនាំថ្មី ការយកចិត្តទុកដាក់របស់ទីផ្សារកំពុងផ្ដោតលើធនាគារកណ្តាលអាមេរិក បន្ទាប់ពីការតែងតាំងលោក Kevin Warsh ជាប្រធានថ្មី។ ការរំពឹងរបស់ទីផ្សារបង្ហាញពីគោលនយោបាយចម្រុះ ដោយលោក Kevin Warsh អាចមានគោលជំហរបែប dovish ចំពោះអត្រាការប្រាក់ (គាំទ្រការកាត់បន្ថយនៅពេលអនាគត) ខណៈរក្សាទិសដៅ hawkish ចំពោះតារាងសមតុល្យ (balance sheet) ដោយគាំទ្រការកាត់បន្ថយទ្រព្យសកម្ម (quantitative tightening) បន្ត។ ក្នុងរយៈពេលខ្លី គេនៅតែរំពឹងយ៉ាងទូលំទូលាយថាធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែល ខណៈវាយតម្លៃនិន្នាការអតិផរណា និងស្ថានភាពសេដ្ឋកិច្ចទូទៅ។ បរិយាកាសគោលនយោបាយតឹងរ៉ឹងនេះ អាចបន្តគាំទ្រប្រាក់ដុល្លាអាមេរិក និងកំណត់កំណើនតម្លៃមាស។ មើលទៅមុខ ប្រសិនបើការរំពឹងអំពីការកាត់អត្រាការប្រាក់កើនឡើង ជាពិសេសបើអតិផរណាបន្ថយ ឬភាពតានតឹងភូមិសាស្ត្រនយោបាយធូរស្រាល កត្តាទាំងអស់នេះអាចដាក់សម្ពាធលើប្រាក់ដុល្លាអាមេរិក ហើយគាំទ្រតម្លៃមាស។ ផ្ទុយទៅវិញ អតិផរណាខ្ពស់បន្ត ឬភាពតានតឹងកាន់តែខ្លាំង អាចពន្យារពេលការកាត់អត្រាការប្រាក់ បង្កើនភាពរឹងមាំរបស់ប្រាក់ដុល្លាអាមេរិក និងកំណត់កំណើនមាស។ វិនិយោគិនគួរតែតាមដានយ៉ាងជិតស្និទ្ធនូវការប្រាស្រ័យទាក់ទងពីធនាគារកណ្តាលអាមេរិក និងកំណត់ហេតុកិច្ចប្រជុំ FOMC នៅក្នុងសប្តាហ៍នេះ ដើម្បីទទួលបានទិសដៅច្បាស់លាស់នៃគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក។ ការវិភាគបច្ចេកទេស (Technical Analysis) គូរមាសធៀបដូល្លាអាមេរិក ការបន្តលំហូរចុះ ទីផ្សារបានបង្ហាញទម្រង់ Volume Profile រាងជាអក្សរ P កាលពីសប្តាហ៍មុន ដែលបញ្ជាក់ពីដំណាក់កាល distribution យ៉ាងខ្លាំង តាមពីក្រោយដោយការធ្លាក់ចុះ (markdown) យ៉ាងខ្លាំង។ ទោះបីជាទំនោរទូទៅសម្រាប់សប្តាហ៍នេះនៅតែបន្តស្ថិតក្នុងទិសដៅធ្លាក់ចុះ (bearish) ក៏ដោយ ក៏ price action ទំនងជានឹងមានការកែតម្រូវតម្លៃ (retrace) មុននឹងបន្តធ្លាក់ចុះថែមទៀត។ តំបន់សំខាន់ដែលត្រូវយកចិត្តទុកដាក់គឺកម្រិត Low Volume Node (LVN) នៅតម្លៃ 4632។ តំបន់នេះនឹងដើរតួជា resistance យ៉ាងសំខាន់ ហើយគួរតែជាចំណុចគោលសម្រាប់តាមដានរកឱកាសចូលលក់ (short entries) ដ៏ល្អបំផុត។ សេណារីយ៉ូនៃការប្តូរនិន្នាការ (Trend Reversal Scenario):ផ្អែកលើ Volume Profile ចំណុច Point of Control (POC) របស់សប្តាហ៍មុនគឺស្ថិតនៅកម្រិតតម្លៃ 4691។ កម្រិតនេះតំណាងឱ្យការប្រមូលផ្តុំ volume ជួញដូរច្រើនជាងគេបំផុត និងដើរតួជាចំណុច pivot យ៉ាងសំខាន់។ ប្រសិនបើ price action ហក់ឡើង និងបំបែក (breakout) ហើយឈរជើងបានលើសពី 4691 វានឹងធ្វើឱ្យទំនោរធ្លាក់ចុះ (bearish) បច្ចុប្បន្នអស់សុពលភាព និងផ្តល់សញ្ញាពីការផ្លាស់ប្តូរទម្រង់និន្នាការទៅជាការកើនឡើងវិញ។ គូរ អុឺរ៉ូធៀបដូល្លាអាមេរិក សេណារីយ៉ូនៃការបន្តនិន្នាការធ្លាក់ចុះ (Downtrend Continuation Scenario): Volume profile បង្ហាញថាថ្មីៗនេះទីផ្សារបានឆ្លងកាត់ដំណាក់កាលធ្លាក់ចុះ (markdown) យ៉ាងសំខាន់ពី upper distribution blocks។ ទៅមុខទៀត ទំនោរទូទៅនៅតែបន្តស្ថិតក្នុងទិសដៅធ្លាក់ចុះ (bearish) ហើយយើងរំពឹងថានឹងមានការបន្តធ្លាក់ចុះថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ មុននឹងបន្តធ្លាក់ចុះទៅក្រោមទៀត ត្រេឌ័រគួរតែរំពឹងថានឹងមានការកែតម្រូវតម្លៃ (pullback) ត្រលប់ទៅរកកម្រិត Low Volume Node (LVN) នៅក្បែរតម្លៃ 1.16858។ តំបន់នេះដើរតួជា resistance យ៉ាងសំខាន់ពីខាងលើ ហើយគឺជាតំបន់ចម្បងដែលត្រូវតាមដានរកឱកាសចូលលក់ (short setups) ដែលមានប្រូបាប៊ីលីតេខ្ពស់ មុនពេលនិន្នាការធ្លាក់ចុះចាប់ផ្តើមបន្តទៀត។ ករណីអស់សុពលភាពនៃការធ្លាក់ចុះ (Bullish Invalidation Case / Trend Reversal): Volume profile បានបង្ហាញយ៉ាងច្បាស់នូវកម្រិត Point of Control (POC) ចម្បងនៅតម្លៃ 1.17124 ដែលតំណាងឱ្យការប្រមូលផ្តុំ liquidity យ៉ាងច្រើន និងជាខ្សែបន្ទាត់ការពារចុងក្រោយសម្រាប់អ្នកលក់ (sellers)។ ប្រសិនបើទីផ្សាររុញច្រានឡើងលើ និងអាចទម្លុះតំបន់នេះបានដោយជោគជ័យ វានឹងបញ្ជាក់ពីការបរាជ័យនៃនិន្នាការធ្លាក់ចុះ (downtrend) បច្ចុប្បន្ន។ ការទម្លុះតម្លៃ (breakout) និងការឈរជើងបានយ៉ាងរឹងមាំនៅលើកម្រិត 1.17124 គួរតែត្រូវបានចាត់ទុកថាជាសញ្ញាដ៏ច្បាស់លាស់មួយនៃការផ្លាស់ប្តូរទម្រង់និន្នាការ (structural trend reversal) ដែលទាមទារឱ្យមានការផ្លាស់ប្តូរភ្លាមៗទៅកាន់ទំនោរកើនឡើង (bullish directional bias)វិញ។ គូរផោនធៀបដូល្លាអាមេរិក សេណារីយ៉ូនៃការបន្តនិន្នាការធ្លាក់ចុះ (Downtrend Continuation Scenario): Volume profile បង្ហាញថាថ្មីៗនេះទីផ្សារបានឆ្លងកាត់ដំណាក់កាលធ្លាក់ចុះ (markdown) យ៉ាងសំខាន់ពី upper distribution block។ ទៅមុខទៀត ទំនោរទូទៅនៅតែបន្តស្ថិតក្នុងទិសដៅធ្លាក់ចុះ (bearish) ហើយយើងរំពឹងថានឹងមានការបន្តធ្លាក់ចុះថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ មុននឹងបន្តធ្លាក់ចុះទៅក្រោមទៀត ត្រេឌ័រគួរតែរំពឹងថានឹងមានការកែតម្រូវតម្លៃ (pullback) ត្រលប់ទៅរកកម្រិត Low Volume Node (LVN) នៅក្បែរតម្លៃ 1.34598។ តំបន់នេះដើរតួជា resistance យ៉ាងសំខាន់ពីខាងលើ ហើយគឺជាតំបន់ចម្បងដែលត្រូវតាមដានរកឱកាសចូលលក់ (short setups) ដែលមានប្រូបាប៊ីលីតេខ្ពស់ មុនពេលនិន្នាការធ្លាក់ចុះចាប់ផ្តើមបន្តទៀត។ ករណីអស់សុពលភាពនៃការធ្លាក់ចុះ (Bullish Invalidation Case / Trend Reversal): Volume profile បានបង្ហាញយ៉ាងច្បាស់នូវកម្រិត Point of Control (POC) ចម្បងនៅតម្លៃ 1.35197 ដែលតំណាងឱ្យការប្រមូលផ្តុំ liquidity ក្នុងប្រវត្តិសាស្រ្តយ៉ាងច្រើនបំផុត និងជាខ្សែបន្ទាត់ការពារចុងក្រោយសម្រាប់អ្នកលក់ (sellers)។ ប្រសិនបើទីផ្សាររុញច្រានឡើងលើ និងអាចទម្លុះតំបន់នេះបានដោយជោគជ័យ វានឹងបញ្ជាក់ពីការបរាជ័យនៃនិន្នាការធ្លាក់ចុះ (downtrend) បច្ចុប្បន្ន។ ការទម្លុះតម្លៃ (breakout) និងការឈរជើងបានយ៉ាងរឹងមាំនៅលើកម្រិត 1.35197 គួរតែត្រូវបានចាត់ទុកថាជាសញ្ញាដ៏ច្បាស់លាស់មួយនៃការផ្លាស់ប្តូរទម្រង់និន្នាការ (structural trend reversal) ដែលទាមទារឱ្យមានការផ្លាស់ប្តូរភ្លាមៗទៅកាន់ទំនោរកើនឡើង (bullish directional bias)វិញ។ | English Version | This report highlights key developments for the week ahead, providing investors with relevant context to support informed trading decisions. It covers both fundamental analysis—the primary drivers behind market movements—and technical analysis, including price action and key liquidity zones that traders should monitor. Disclaimer: This material is provided for educational and informational purposes only and should not be considered as investment advice or a trading signal. Fundamental Analysis Three factors to focus on this week from the fundamental side: Economic Calendar Events This week’s economic calendar features several high-impact events that may drive volatility across major currency pairs. The UK and EU CPI (YoY) releases will be closely monitored as key indicators of inflation. Stronger-than-expected readings could support GBP and EUR, as they may reinforce expectations of tighter monetary policy, while softer data may weigh on both currencies. In the United States, the FOMC Meeting Minutes will provide deeper insight into the Federal Reserve’s policy outlook. Meanwhile, Initial Jobless Claims will offer a timely snapshot of labor market conditions. Lower-than-expected claims typically signal resilience in the labor market and may support the USD, while higher claims could indicate softening conditions. Finally, the preliminary S&P Global Manufacturing and Services PMI data will provide early signals on economic activity. Strong readings may boost market sentiment and support the USD, while weaker data could raise concerns over slowing growth. U.S.-Iran War Developments Geopolitical tensions between the United States and Iran remain elevated, with limited progress toward a resolution. President Donald Trump posted on Truth Social on May 18th, 2026, saying, “For Iran, the Clock is Ticking, and they better get moving, FAST, or there won’t be anything left of them. TIME IS OF THE ESSENCE! President DJT.” Additionally, there have also been reports of drone attacks affecting regional players such as the UAE and Saudi Arabia, highlighting the risk of broader escalation in the Middle East. If the conflict intensifies, oil prices are likely to move higher, driven by concerns over potential supply disruptions, particularly in key transit routes. Gold may also benefit from increased safe-haven demand during periods of heightened uncertainty. However, sustained increases in oil prices could contribute to higher inflation expectations, which may lead markets to anticipate a more cautious or restrictive monetary policy stance. In such a scenario, gold’s upside may be limited or become more volatile, especially if the USD strengthens. Federal Reserve Under New Leadership Market attention is also focused on the Federal Reserve following the appointment of Kevin Warsh as the new Fed Chair. Market expectations suggest a mixed policy stance, with Warsh potentially leaning dovish on interest rates—supporting the possibility of future rate cuts—while maintaining a hawkish approach to the balance sheet, favoring quantitative tightening. In the near term, the Federal Reserve is still widely expected to hold interest rates steady, as policymakers assess inflation trends and broader economic conditions. This relatively tight policy environment may continue to provide underlying support for the USD and limit upside in gold. Looking ahead, if expectations for rate cuts strengthen—particularly if inflation moderates or geopolitical risks ease—this could weigh on the USD and support gold prices. Conversely, persistent inflation or escalating geopolitical tensions may delay rate cuts, reinforcing USD strength and keeping gold price gains in check. Traders should closely monitor communication from the Federal Reserve, as well as the upcoming FOMC Meeting Minutes, for clearer direction on policy. Technical Analysis Gold Technical Analysis The market exhibited a P-shaped volume profile last week, confirming a heavy distribution phase followed by a strong markdown. While the broader directional bias remains bearish for this week, price action is likely
Market Recap: Key Highlights from Last Week
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងែទី 19 ខែឧសភា ឆ្នាំ2026 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបស្ថានភាពនៅសហរដ្ឋអាមេរិក ដែលផ្តោតលើព្រឹត្តិការណ៍សំខាន់ៗពាក់ព័ន្ធនឹងប្រធានាធិបតី លោក Donald Trump ទិន្នន័យសេដ្ឋកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងសប្តាហ៍កន្លងមក។ ការបដិសេធ (Disclaimer): របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់វាជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។ ព័ត៌មានសំខាន់ៗនៅក្នុងសប្តាហ៍នេះ ជម្លោះសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៖ ក្នុងសប្តាហ៍កន្លងមក ការរំពឹងទុកអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានថយចុះ។ សហរដ្ឋអាមេរិកបានដាក់សំណើមួយទៅអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់បានឆ្លើយតបវិញដោយសំណើប្រឆាំង ដែលបន្ទាប់មកត្រូវបានប្រធានាធិបតី លោក Donald Trump ពិពណ៌នាថា “មិនអាចទទួលយកបាន”។ បន្ថែមពីនេះ នៅថ្ងៃទី 18 ខែឧសភា ឆ្នាំ 2026 លោក Donald Trump បានបង្ហោះសារនៅលើ Truth Social ថា៖“ពេលវេលាជិតអស់ហើយសម្រាប់អ៊ីរ៉ង់។ ពួកគេត្រូវតែចាត់វិធានការឱ្យបានលឿន។” សរុបមក ភាពតានតឹងរវាងប្រទេសទាំងពីរមានការកើនឡើង ហើយក៏អាចកើនឡើងបន្ថែមនៅពេលខាងមុខដែរ។ ដោយសារភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រនយោបាយ តម្លៃកិច្ចសន្យាគម្លាតថ្លៃប្រេង Brent (Brent Oil CFDs) និងតម្លៃកិច្ចសន្យាគម្លាតថ្លៃប្រេងឆៅ WTI (WTI Crude Oil CFDs) បានកើនឡើងបន្តិចក្នុងសប្តាហ៍មុននេះ។ កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក និងចិន៖ ប្រធានាធិបតី លោក Donald Trump បានជួបប្រជុំជាមួយប្រធានាធិបតី លោក Xi Jinping ក្នុងសប្តាហ៍មុន សម្រាប់កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងចិន។ កិច្ចប្រជុំនេះក៏មានការចូលរួមពី នាយកប្រតិបត្តិកំពូលនៃប្រទេសទាំងពីរផងដែរ ដូចជា Elon Musk (Tesla), Jensen Huang (Nvidia) និង Lei Jun (Xiaomi)។ ទោះបីភាគីទាំងពីរបានអះអាងថាកិច្ចពិភាក្សាមានប្រសិទ្ធភាព ក៏ដោយ ប៉ុន្តែជាក់ស្តែងគឺមិនមានកិច្ចព្រមព្រៀងធំៗលើប្រធានបទសំខាន់ៗ ដូចជា ពន្ធនាំចូល ឬការពន្យារពេលសន្ធិសញ្ញាពាណិជ្ជកម្មឡើយ។ យ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងបន្តិច ហើយភាពតានតឹងបានធ្លាក់ចុះ។ លោក Xi Jinping ក៏ត្រូវបានរំពឹងថានឹងទៅទស្សនកិច្ចសេតវិមាននៅរដូវស្លឹកឈើជ្រុះសម្រាប់កិច្ចប្រជុំបន្ត។ តម្លៃមាសបានធ្លាក់ចុះបន្តិចក្នុងសប្តាហ៍មុន ប្រហែលដោយសារការកាត់បន្ថយតម្រូវការរទ្រព្យសកម្មសុវត្ថិភាព (Safe-Haven Assets)។ ការតែងតាំង លោក Kevin Warsh ជាប្រធានធនាគារកណ្តាលថ្មី:សប្តាហ៍មុន គឺជាការបញ្ជាក់ជាផ្លូវការនៃការតែងតាំង លោក Kevin Warsh ជាប្រធានថ្មីនៃធនាគារកណ្តាលអាមេរិក។ បច្ចុប្បន្ន ធនាគារកណ្តាលអាមេរិកនៅតែរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់ ហើយក៏មានលទ្ធភាពក្នុងការកើនឡើងបន្ថែមដែរ។ ប៉ុន្តែ ការតែងតាំង លោក Kevin Warsh ក៏អាចផ្លាស់ប្តូរទិសដៅគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកដែរ។ បើអត្រាការប្រាក់កើនឡើង តម្លៃមាសអាចធ្លាក់ចុះ ដោយសារតម្លៃប្រាក់ដុល្លារអាមេរិកកាន់តែរឹងមាំ។ ផ្ទុយទៅវិញ បើអត្រាការប្រាក់ត្រូវបានកាត់បន្ថយ តម្លៃមាសអាចកើនឡើង។ ទោះជាយ៉ាងណា ក្នុងរយៈពេលខ្លីខាងមុខ អត្រាការប្រាក់ប្រហែលនឹងនៅតែដដែលទេ។ ទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិក៖ ទិន្នន័យចុងក្រោយបង្ហាញពីភាពចម្រុះនៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក ប៉ុន្តែមាននិន្នាការកើនឡើងនៃអតិផរណាបន្តិច។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ប្រចាំខែ (CPI MoM) នៅតែថេរ តែសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ប្រចាំឆ្នៃ (CPI YoY) កើនដល់ 3.8% ខណៈតម្លៃទំនិញប្រើប្រាស់មូលដ្ឋាន (Core CPI) ក៏លើសការរំពឹងទុក បង្ហាញពីសម្ពាធតម្លៃនៅតែមាន។ សន្ទស្សន៍តម្លៃអ្នកផលិត (PPI) ក៏កើនលើសការរំពឹងទុក បញ្ជាក់ពីអតិផរណាដែលនៅតែបន្ត។ រីឯផ្នែកកំណើនសេដ្ឋកិច្ចវិញ ទិន្នន័យការលក់រាយ (Retail Sales) បានស្ទុះឡើងវិញបន្តិច បន្ទាប់ពីធ្លាក់ចុះមុននេះ បង្ហាញពីតម្រូវការអ្នកប្រើប្រាស់នៅតែមានស្ថេរភាព។ ទោះជាយ៉ាងណា ទិន្នន័យ Initial Jobless Claims បានកើនលើសការរំពឹងទុក បង្ហាញពីការធ្លាក់ចុះបន្តិចនៃទីផ្សារការងារ។ សរុបមក ទិន្នន័យទាំងនេះគាំទ្រការរំពឹងថា ធនាគារកណ្តាលអាមេរិកអាចរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់រយៈពេលវែង។ | English Version | Weekly Data Summary Report As of May 18, 2026 Below is a summary of the United States, primarily based on critical events related to President Donald Trump, economic data releases, and geopolitical conflicts from the last week. Disclaimer: Please note this is opinion-based; do not take it as investment advice. Key Highlight Events: U.S.-Iran War: Over the past week, hopes for a potential peace deal between the U.S. and Iran have weakened. The U.S. initially proposed a deal, to which Iran responded with a counterproposal—later described as “garbage” by President Trump. Additionally, on May 18, 2026, President Donald Trump posted on Truth Social: “For Iran, the clock is ticking, and they better get moving, FAST, or there won’t be anything left of them. TIME IS OF THE ESSENCE! President DJT.” Overall, tensions appear to be rising and could escalate further. In response to these developments, both WTI Crude Oil and Brent Oil CFDs recorded modest price increases last week amid heightened geopolitical uncertainty. U.S.-China Summit: President Trump met with President Xi Jinping last week for the U.S.–China summit, which was also attended by several high-profile CEOs from both countries, including Elon Musk (Tesla), Jensen Huang (Nvidia), and Lei Jun (Xiaomi). While both sides described the discussions as productive, there were no major agreements on key issues such as tariffs, a trade truce extension, etc. Despite the lack of concrete outcomes, overall relations appear to have improved, with tensions easing slightly. President Xi is also expected to visit the White House in the fall for a follow-up summit. Gold prices declined modestly over the past week, likely reflecting reduced safe-haven demand. Kevin Warsh Appointed New Fed Chair: Last week marked the official confirmation of Kevin Warsh as the new Fed chair. The Federal Reserve has maintained relatively high interest rates, with the possibility of further tightening. It remains uncertain whether Warsh’s appointment will shift the Fed’s policy direction. If interest rates rise, gold prices may face downward pressure due to a stronger U.S. dollar. Conversely, if rates are cut, gold prices may increase as the dollar weakens. However, in the near term, the most likely scenario is that rates remain unchanged. Key U.S. Economic Data Release: The latest U.S. data shows a mixed but slightly inflationary picture. CPI held steady month-on-month and rose to 3.8% year-on-year, while Core CPI came in above expectations, pointing to ongoing price pressures. PPI also surprised to the upside, reinforcing signs of persistent inflation. On the growth side, Retail Sales showed a modest rebound following the previous decline, suggesting stable consumer demand. However, Initial Jobless Claims rose above forecasts, indicating slight softening in the labor market. Overall, the data supports expectations that the Federal Reserve may keep interest rates higher for longer.
Market Daily Dose: U.S.–China Summit Developments, Kevin Warsh Appointed as New Fed Chair, and Fed Policy Expectations
ការវិវឌ្ឍន៍នៃកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងចិន ប្រធានាធិបតីចិន លោក Xi Jinping បានថ្លែងថា កិច្ចពិភាក្សាពីកិច្ចប្រជុំកាលពីម្សិលមិញ បាននាំឲ្យមាន “លទ្ធផលមានតុល្យភាព និងវិជ្ជមាន” ប៉ុន្តែមិនបានបញ្ជាក់លម្អិតបន្ថែមទេ ដែលជួយគាំទ្រអារម្មណ៍វិជ្ជមានទូទៅចំពោះដំណើរការចរចាបន្ត។ លើផ្នែកពាណិជ្ជកម្ម លោក Jamieson Greer ដែលជាតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាក់ថានៅមិនទាន់មានការសម្រេចថាបទឈប់បាញ់ពាណិជ្ជកម្មបច្ចុប្បន្ននឹងត្រូវបន្តក្រោយពេលផុតកំណត់នៅចុងឆ្នាំនេះ ទោះបីជាមានការរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងលើការទិញផលិតផលកសិកម្មអាមេរិក សាច់គោ និងយន្តហោះ Boeing ដោយចិនក៏ដោយ។ ចំណុចជំទាស់សំខាន់ដែលនៅតែជាបញ្ហាគីទាក់ទងទៅនឹងប្រទេសតៃវ៉ាន់ ដោយចិនរក្សាជំហររបស់ខ្លួនក្នុងការមិនច្រានចោលការប្រើប្រាស់កម្លាំងយោធា ខណៈដែលសហរដ្ឋអាមេរិកនៅតែបន្តគាំទ្រសមត្ថភាពការពាររបស់តៃប៉ិក្រោមច្បាប់ដែលមានស្រាប់។ លោក Marco Rubio ដែលជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ឡើងវិញថា គោលនយោបាយរបស់សហរដ្ឋអាមេរិកមិនបានផ្លាស់ប្តូរទេ ខណៈក៏បានសង្កត់ធ្ងន់ថា បញ្ហានេះតែងតែត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សា។ ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល ហើយទីផ្សារកំពុងតាមដានការវិវឌ្ឍបន្ថែម ជាពិសេសទាក់ទងទៅនឹងការពន្យារបទឈប់បាញ់ពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរដែលនឹងផុតកំណត់នៅចុងឆ្នាំនេះ និងថាតើលោក Donald Trump នឹងស្វែងរកការគាំទ្រពីចិនក្នុងការជំរុញអ៊ីរ៉ង់ឲ្យឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងថ្ងៃចុងក្រោយមុនពេលចាកចេញដែរឫទេ។ លទ្ធផលវិជ្ជមានពីកិច្ចពិភាក្សាអាចបានជួយកាត់បន្ថយតម្រូវការទ្រព្យសកម្មសុវត្ថិភាព (Safe-Haven Assets)។ តម្លៃមាសបានធ្លាក់ចុះចាប់តាំងពីថ្ងៃព្រហស្បតិ៍ ដោយធ្លាក់ពី $4,685 មក $4,612 (គិតត្រឹមម៉ោង 10:56 ព្រឹក GMT+7 ថ្ងៃទី 15 ខែឧសភា ឆ្នាំ 2026) ខណៈទីផ្សារឆ្លើយតបចំពោះការពិពណ៌នា “លទ្ធផលមានតុល្យភាព និងវិជ្ជមាន” នៃកិច្ចពិភាក្សា។ យ៉ាងណាវិញ ទីផ្សារនៅតែមានភាពប្រុងប្រយ័ត្នចំពោះការវិវឌ្ឍន៍គោលនយោបាយពាណិជ្ជកម្ម និងហានិភ័យភូមិសាស្ត្រនយោបាយបន្តទៅមុខទៀត។ លោក Kevin Warsh ត្រូវបានតែងតាំងជាប្រធានធនាគារកណ្ដាលអាមេរិកថ្មី និងការរំពឹងទុកគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិក ការតែងតាំងលោក Kevin Warsh ជាប្រធានធនាគារកណ្ដាលអាមេរិក (Fed Chair) ថ្មី បានជួយបង្កើនការរំពឹងទុកថា ធនាគារកណ្ដាលអាមេរិកនឹងមានជំហរគោលនយោបាយរូបិយវត្ថុតឹងរឹងជាងមុន ដោយលោកធ្លាប់គាំទ្រការកាត់បន្ថយតារាងតុល្យការ (Balance Sheet) របស់សហរដ្ឋអាមេរិក យ៉ាងខ្លាំងតាមរយៈ Quantitative Tightening (QT) ដែលជាការកាត់បន្ថយសាច់ប្រាក់ក្នុងប្រព័ន្ធហិរញ្ញវត្ថុ តាមរយៈការកាត់បន្ថយការកាន់កាប់មូលបត្របំណុល និងទ្រព្យសកម្មផ្សេងៗ។ រួមជាមួយទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) និងសន្ទស្សន៍តម្លៃអ្នកផលិត (PPI) កាលពីដើមសប្តាហ៍ដែលបង្ហាញពីសម្ពាធអតិផរណាបន្ត ទីផ្សារកំពុងរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងរក្សាអត្រាការប្រាក់ខ្ពស់រយៈពេលយូរ ដែលអាចគាំទ្រតម្លៃប្រាក់ដុល្លារអាមេរិកឡើងថ្លៃជាងមុន។ ទិន្នផលមូលបត្របំណុលរដ្ឋាភិបាលអាមេរិករយៈពេល 30 ឆ្នាំ (U.S. 30-Year Bond) ក៏បានឡើងលើស 5% ផងដែរ ដែលបង្ហាញពីក្តីបារម្ភអតិផរណា និងការរំពឹងទុកគោលនយោបាយរូបិយវត្ថុតឹងរឹងជាងមុន។ ទោះជាយ៉ាងណា ការធ្លាក់ចុះនៃទិន្នន័យការលក់រាយ (Retail Sales) និងការកើនឡើងនៃការទាមទារជំនួយអត់ការងារធ្វើ (Initial Jobless Claims) ដែលបានចេញផ្សាយនៅថ្ងៃទី 14 ខែឧសភា ឆ្នាំ 2026 បានបង្ហាញពីការថយចុះកំណើនសេដ្ឋកិច្ចនិងតម្រូវការអ្នកប្រើប្រាស់ ដែលជាធម្មតាអាចប៉ះពាល់អវិជ្ជមានដល់តម្លៃប្រាក់ដុល្លារអាមេរិក។ ទោះយ៉ាងណា ទីផ្សារបច្ចុប្បន្នហាក់ដូចជាជឿថា សម្ពាធអតិផរណានឹងកំណត់សមត្ថភាពរបស់ធនាគារកណ្ដាលអាមេរិកក្នុងការកាត់បន្ថយអត្រាការប្រាក់ក្នុងរយៈពេលខ្លី ដែលអាចធ្វើឲ្យប្រាក់ដុល្លារអាមេរិកឡើងថ្លៃជាងមុន។ បើប្រាក់ដុល្លារអាមេរិកឡើងថ្លៃជាងមុនមែន ទីផ្សារផ្សេងៗក៏អាចរងសម្ពាធផងដែរ ជាពិសេសមាស ដែលអាចធ្លាក់ចុះថោកជាងមុន ប្រសិនបើមានការកើនឡើងទៅលើការរំពឹងទុកថាធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាការប្រាក់ខ្ពស់រយៈពេលយូរបន្តទៀត។ | English Version | U.S.–China Summit Developments Chinese President Xi Jinping stated that discussions from yesterday’s meeting produced “balanced and positive outcomes,” though no further details were provided, reinforcing a broadly constructive tone around the ongoing negotiations. On trade, U.S. Trade Representative Jamieson Greer noted that it remains undecided whether the current trade truce will be extended beyond its expiry later this year, although agreements have reportedly been reached on Chinese purchases of U.S. agricultural goods, beef, and Boeing aircraft. The main area of disagreement remains Taiwan, with China maintaining its position of not ruling out the use of force, while the U.S. continues to support Taipei’s defense capabilities under existing legislation. U.S. Secretary of State Marco Rubio reiterated that Washington’s policy remains unchanged, while noting the issue is regularly raised in discussions. Today is set to be the last day of the summit, with markets watching for further developments, particularly around a potential extension of the trade truce before it expires later this year and whether President Trump will seek Chinese support in encouraging Iran toward a U.S. agreement during his final day before departure. The constructive tone from the talks may have weighed on safe-haven demand. Gold has declined notably since Thursday, falling from $4,685 to $4,612 (as of 10:56 AM GMT+7, May 15, 2026), as markets reacted to the “balanced and positive” characterization of the discussions, while broader markets remain sensitive to updates on trade policy direction and geopolitical spillovers. Kevin Warsh Appointed as New Fed Chair and Fed Policy Expectations Kevin Warsh’s appointment as the new Fed Chair reinforced expectations for a more hawkish monetary policy stance, as he has previously advocated for aggressive balance sheet reduction through quantitative tightening (QT), where the Federal Reserve reduces liquidity in the financial system by shrinking its holdings of bonds and other assets. Combined with earlier CPI and PPI data releases this week that indicated persistent inflationary pressure, markets increasingly expect the Federal Reserve to maintain higher interest rates for longer, which remains moderately supportive of the US Dollar. U.S 30-year Treasury yields also climbed above 5%, further reflecting inflation concerns and expectations of tighter monetary policy. However, softer retail sales data and rising jobless claims released on May 14th, 2026 suggest slowing economic growth and weakening consumer demand, factors that would normally weigh on the USD. Despite this, markets currently appear to believe that inflationary pressures will limit the Fed’s ability to cut rates in the near term, allowing the bullish USD outlook to outweigh growth concerns for now. A stronger USD could also pressure other markets, particularly gold, which may face a more bearish outlook as expectations for higher-for-longer interest rates continue to strengthen.
Market Daily Dose: U.S.-China Trade Talks, Persistent Inflation, and Upcoming U.S. PPI Data
កិច្ចប្រជុំកំពូល និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump គ្រោងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងចិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា។ ទីផ្សារកំពុងតាមដានកិច្ចប្រជុំនេះយ៉ាងដិតដល់ ដើម្បីស្វែងរកសញ្ញាពាក់ព័ន្ធនឹងពន្ធគយ ទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន សង្គ្រាមអ៊ីរ៉ង់ និងបញ្ហាភូមិសាស្ត្រនយោបាយផ្សេងៗទៀត។ យោងតាមស្ថាប័ន Brookings Institution លទ្ធផលដែលមានភាគរយកើតឡើងខ្ពស់បំផុត គឺការបន្តបទឈប់បាញ់ពាណិជ្ជកម្មបច្ចុប្បន្ន មិនមែនការដោះស្រាយភាពតានតឹងទាំងស្រុងទេ។ ការបន្តបទឈប់បាញ់ពាណិជ្ជកម្មនេះអាចជួយកាត់បន្ថយភាពប្រែប្រួលក្នុងទីផ្សារហិរញ្ញវត្ថុសកលក្នុងរយៈពេលខ្លី។ ទោះបីជាភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរកំពុងមានសញ្ញាធូរស្រាលក៏ដោយ ការប្រកួតប្រជែងយុទ្ធសាស្ត្រ និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានគេរំពឹងថានឹងបន្តទៀតនៅអនាគត។ ស្របពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង ការចំណាយយោធារបស់សហរដ្ឋអាមេរិកក៏នៅតែមានកម្រិតខ្ពស់ផងដែរ ដោយសំណើថវិកាការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ FY2027 ត្រូវបានរាយការណ៍ថាអាចឈានដល់ 1.5 ទ្រីលានដុល្លារអាមេរិក ដែលជាសំណើថវិកាធំបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ប្រទេសចិនក៏បន្តគោលដៅរយៈពេលវែងរបស់ខ្លួនក្នុងការពង្រឹងខ្លួនបន្តទៀតជាមហាអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យាសកល។ ដើម្បីសម្រេចគោលដៅនោះ ចិនបានទទួលស្គាល់ពីភាពចាំបាច់ក្នុងការកាត់បន្ថយការពឹងផ្អែកសកលលើប្រាក់ដុល្លារអាមេរិកដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការពិភាក្សារបស់ក្រុមប្រទេស BRICS ក្នុងការស្វែងរកជម្រើសផ្សេងៗដើម្បីកាត់បន្ថយឥទ្ធិពលរបស់ប្រាក់ដុល្លារ។ ទោះជាយ៉ាងណា លោក Donald Trump បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយមានប្រសាសន៍ថា៖ “យើងទាមទារឱ្យប្រទេសទាំងនេះប្តេជ្ញាថា ពួកគេនឹងមិនបង្កើតរូបិយប័ណ្ណ BRICS ថ្មី ឬគាំទ្ររូបិយប័ណ្ណផ្សេងណាមួយដើម្បីជំនួសប្រាក់ដុល្លារអាមេរិកដ៏មានអំណាចនោះឡើយ។ បើមិនដូច្នេះទេ ពួកគេនឹងប្រឈមនឹងពន្ធគយ 100% និងការរារាំងមិនឪ្យចូលមកទីផ្សារសេដ្ឋកិច្ចដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិក។” យ៉ាងណាក៏ដោយ ប្រាក់ដុល្លារអាមេរិកនៅតែជារូបិយប័ណ្ណសកលសំខាន់ ដោយមានចំណែកប្រហែល 56.77% នៃទុនបម្រុងរូបិយប័ណ្ណបរទេសសកលក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ខណៈប្រាក់យ័នចិន មានចំណែកប្រហែល 1.95% ប៉ុណ្ណោះ យោងតាមទិន្នន័យរបស់ IMF។ អាស្រ័យលើលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ អារម្មណ៍ទីផ្សារអាចប្រែប្រួលយ៉ាងខ្លាំង។ វិនិយោគិនគួរបន្តតាមដានការវិវត្តន៍ពីកិច្ចប្រជុំនេះយ៉ាងដិតដល់ ព្រោះការប្រកាសសំខាន់ៗណាមួយអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុសកល។ ការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចសហរដ្ឋអាមេរិក – សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) និងសន្ទស្សន៍តម្លៃអ្នកផលិត (PPI) នៅថ្ងៃទី១២ ខែឧសភា ទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ចុងក្រោយរបស់សហរដ្ឋអាមេរិកបានបង្ហាញថា សម្ពាធអតិផរណានៅតែមានកម្រិតខ្ពស់ក្នុងខែមេសា។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ប្រចាំឆ្នាំ (YoY) បានកើនឡើងដល់ 3.8% ពី 3.3% ខណៈ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់មូលដ្ឋាន (Core CPI) ប្រចាំខែ (MoM) បានកើនឡើងដល់ 0.4% ពី 0.2% ដែលបង្ហាញថាសម្ពាធអតិផរណាមូលដ្ឋាននៅតែបន្តមានការកើនឡើង។ ទន្ទឹមនឹងនេះ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ប្រចាំខែ (MoM) បានថយចុះមកនៅ 0.6% ពី 0.9% ដែលបង្ហាញថា ទោះបីអតិផរណានៅតែខ្ពស់ក៏ដោយ កំណើនតម្លៃទំនិញអាចកំពុងចាប់ផ្តើមថយល្បឿនបន្តិច។ សម្រាប់ទីផ្សារមាស អតិផរណាដែលនៅតែខ្ពស់អាចពង្រឹងការរំពឹងទុកថា ធនាគារកណ្តាលសហរដ្ឋអាមេរិក (Federal Reserve) អាចរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់រយៈពេលយូរជាងមុន ដែលអាចជួយគាំទ្រប្រាក់ដុល្លារអាមេរិក ហើយដាក់សម្ពាធលើតម្លៃមាស។ អ្នកជួញដូរគួរតែបន្តតាមដាន សន្ទស្សន៍តម្លៃអ្នកផលិត (PPI) របស់សហរដ្ឋអាមេរិក ដែលនឹងចេញផ្សាយនៅល្ងាចនេះ ថ្ងៃទី 13 ខែឧសភា វេលាម៉ោង 7:30 យប់ (GMT+7)។ | English Version | U.S.-China Summit and Trade War U.S. President Donald Trump is set to meet with Chinese President Xi Jinping in Beijing for the U.S.-China summit from May 13th to May 15th. Markets are closely monitoring the summit for signals regarding tariffs, trade relations between the U.S. and China, the Iran War, and other geopolitical developments. According to the Brookings Institution, the most likely outcome is an extension of the current trade truce rather than a complete resolution of tensions, which could help limit near-term volatility across global markets. Despite the current easing of tensions between the two global powerhouses, strategic competition and the ongoing trade war between the United States and China are expected to remain long-term themes. Amid rising geopolitical tensions, U.S. defense spending also remains elevated, with the FY2027 U.S. defense budget proposal reportedly reaching USD 1.5 trillion, the largest proposal in U.S. history. Meanwhile, China continues pursuing its long-term objective of strengthening its position as a global economic and technological powerhouse. To achieve that goal, China recognizes the need to reduce global reliance on the U.S. Dollar, as reflected in ongoing BRICS discussions exploring alternatives to dollar dominance. However, President Donald Trump responded firmly, stating, “We require a commitment from these seemingly hostile countries that they will neither create a new BRICS currency nor back any other currency to replace the mighty U.S. dollar. Otherwise, they will face 100% tariffs and should expect to say goodbye to selling into the wonderful U.S. economy.” Regardless, the U.S. Dollar remains the de facto global currency, accounting for approximately 56.77% of global foreign-exchange reserves in Q4 2025, while the Chinese Yuan accounted for approximately 1.95%, according to IMF data. Depending on the outcome of the summit, market sentiment could shift significantly. Traders should continue monitoring developments from the summit closely, as any major announcements could significantly impact global financial markets. Economic Data Release – CPI and Upcoming PPI Release On May 12th, the latest U.S. CPI data indicated that inflationary pressures remained elevated in April. CPI year-over-year rose to 3.8% from the previous 3.3%, while Core CPI month-over-month accelerated to 0.4% from 0.2% previously, signaling persistent underlying inflation. Meanwhile, monthly CPI slowed to 0.6% from the previous 0.9%, suggesting that although inflation remains high, the pace of price increases may be moderating slightly. For the gold market, persistent inflation could reinforce expectations that the Federal Reserve may keep interest rates elevated for longer, potentially supporting the U.S. Dollar and placing downward pressure on gold prices. Traders should now look ahead to the PPI that will be released later today, on May 13th at 7:30 PM GMT+7.