Brace Yourself: Consumer Price Index Data Drops Tonight! របាយការណ៍អតិផរណា ឬសន្ទស្សន៍តម្លៃទំនិញនៅអាមេរិកនឹងចេញផ្សាយនាយប់នេះ ដោយគេរំពឹងថាអាចនឹងមានកម្រិតកើនខ្ពស់ជាងអត្រាពីមុន ហើយនេះក៏បានបង្ហាញពីលទ្ធភាពដែលបញ្ហាពន្ធគយបានបង្កើនការចំណាយកាន់តែខ្ពស់នោះដែរ។ ប៉ុន្តែនេះគឺជាអ្វីដែលអ្នកគួរយល់ដឹង -> អតិផរណាខ្ពស់អាចនឹងបន្ទាបលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញា ហើយក៏អាចជំរុញឱ្យមានបញ្ហាស្ថិរតាអតិផរណានោះដែរ ដូចការលើកឡើងរបស់ធនាគារអាមេរិក (Bank of America)។ ជាពិសេសនៅពេលដែលអត្រាពន្ធរបស់គោលនយោបាយ Donald Trump មិនទាន់សម្រេចពេញលេញរហូតដល់ថ្ងៃទី 01 ខែសីហាឆ្នាំ 2025 ។ ដូច្នេះប្រសិនបើអតិផរណាមានកម្រិតកាន់តែច្រើន ហើយអត្រាពន្ធគយនៅតែមានកម្រិតខ្ពស់ នោះការបន្ទាបអត្រាការប្រាក់អាចនឹងពិបាកក្នុងករណីនេះ លុះត្រាតែប្រធានធនាគារកណ្តាលអាមេរិកលោក Powell បានលាលែងពីតំណែងដោយផ្ទាល់។ លើសពីនេះ សូមប្រយ័ត្នចំពោះទីផ្សារភាគហ៊ុន ព្រោះរបាយការណ៍ចំណូលរបស់ធនាគារធំៗនឹងចេញនៅយប់នេះផងដែរ។ កាលណាដែលទីផ្សារភាគហ៊ុនកាន់តែល្អ នោះតម្លៃមាសអាចនឹងមានភាគរយច្រើនថយចុះ (ភាគច្រើន តែមិនទាំងអស់)។ ទាំងអស់នេះស្ថិតនៅក្រោមសេណារីយ៉ូដែលអ្នកវិភាគព្យាករណ៍ថា អតិផរណាមានកម្រិតខ្ពស់ជាងមុន។ ប្រសិនបើទិន្នន័យពិតប្រាកដចេញមកខុសពីនេះ នោះសេណារីយ៉ូមួយទៀតនឹងចេញមកម្តង។ |English Version| The spotlight falls on the US inflation report tonight with a higher projection reading, and that suggests the potential of having higher costs stemming from the tariff problem. But here is what you should be aware of. —> Higher inflation would only scale back on the rate cut projection in September and risk the stagflation problem as raised by the Bank of America. Especially with the tariff letter that has not been fully confirmed until August 01, 2025. So if inflation prints hotter and tariffs are confirmed with a higher rate, the rate cut is very unlikely in this case unless Federal Reserve Chair Powell is kicked out or personally resigns. Be aware of the stock market, as major bank earnings reports will be released tonight as well. A positive stock market won’t likely to favor on Gold price. All of these fall under the analyst’s inflation projection (higher than the prior figure) scenario. If by chance, the actual data comes differently, then another scenario will play out.
The GOLD Price Movement: The Federal Reserve and Russia Sanctions ធនាគារកណ្តាលអាមេរិក (FED) លោកស្រីធនាគារកណ្តាលអាមេរិក Hammack នៅតែគាំទ្រទៅលើការរក្សាអត្រាការប្រាក់ក្នុងរយៈពេលវែង ស្របពេលលោកស្រីនៅតែមិនលុបចោលនូវការកាត់បន្ថយអត្រាការប្រាក់ទាំងស្រុងនោះទេ។ លោកស្រីបានលើកឡើងថា៖ «ខ្ញុំមិនឃើញមានតម្រូវការក្នុងការកាត់បន្ថយអត្រាការប្រាក់ទេ លុះត្រាតែយើងមើលឃើញពីភាពទន់ខ្សោយនៃទីផ្សារការងារកើតមានឡើង»។ ជាពិសេសនៅពេលដែលទិន្នន័យការងារដែលយើងទទួលបាននាពេលថ្មីៗនេះកំពុងបង្ហាញពីភាពរឹងមាំនៅឡើយ ខណៈពេលដែលអតិផរណានៅតែស្ថិតនៅខាងលើអត្រាគោលដៅ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការចេញផ្សាយទិន្នន័យបន្ទាប់ផ្តល់នូវរូបភាពផ្សេងពីនេះ (អតិផរណាធ្លាក់ចុះ ឬទិន្នន័យការងារបញ្ជាក់ពីភាពទន់ខ្សោយនៃទីផ្សារការងារ) នោះភាគរយនៃការរក្សាអត្រាការប្រាក់នាកិច្ចប្រជុំបន្ទាប់អាចនឹងទាបជាងមុន ឬអាចកើនឡើងនៃភាគរយដែលគេអាចកាត់បន្ថយអត្រាការប្រាក់។ បើមិនដូច្នោះទេ នោះភាគរយនៃការរក្សាអត្រាការប្រាក់អាចនឹងកើនឡើងវិញ។ ជាក់ស្តែង ទីផ្សារឥឡូវនេះបានជឿជាក់ថាអាចនឹងរក្សាអត្រាការប្រាក់ក្នុងខែកក្កដាជាមួយនឹងលទ្ធភាព 95.3% នេះបើយោងតាម CME Fedwatch Tool ។ អាមេរិក-រុស្ស៊ី លោកប្រធានាធិបតី Donald Trump បានគំរាមដាក់ពន្ធ 100% លើរុស្ស៊ីក្នុងរយៈពេល 50 ថ្ងៃ ខណៈពេលដែលអាចនឹងបន្ថែមពន្ធទៅលើប្រទេសណាដែលទិញប្រេងពីរុស្សីជាពិសេសពីឥណ្ឌា និងចិនដែលជាអ្នកទិញប្រេងពីរុស្ស៊ី។ រឿងនេះកើតឡើងនៅពេលដែលបទឈប់បាញ់រវាងរុស្ស៊ី និងសង្រ្គាមអ៊ុយក្រែននៅតែមិនទាន់បញ្ចប់ ខណៈពេលដែលរូបលោកបានផ្តល់អាវុធដល់អ៊ុយក្រែនតាមរយៈអង្គការណាតូ។ យោងតាមការយល់ឃើញរបស់ Bloomberg លោក Andreas Kluth នេះអាចត្រូវបានគេមើលឃើញថាជាទង្វើដែលសហរដ្ឋអាមេរិកកំពុងព្យាយាមដាក់សម្ពាធលើទីក្រុងម៉ូស្គូឱ្យបញ្ចប់សង្រ្គាម។ សរុបមក តម្លៃមាសឥឡូវនេះមិនមានទិសដៅច្បាស់លាស់នោះទេ ដោយសារសញ្ញាចម្រុះកំពុងត្រូវបានបញ្ជូនគ្រប់ទីកន្លែង។ ពោលគឺមួយផ្នែកធនាគារកណ្តាលអាចនឹងរក្សាអត្រាការប្រាក់ដើម្បីបន្ទាបហានិភ័យនៃបញ្ហាអតិផរណា ហើយនេះជាកត្តាដែលធ្វើឱ្យតម្លៃមាសកាន់តែចុះ។ ប៉ុន្តែមួយផ្សេងទៀត គឺការដំឡើងពន្ធនាពេលថ្មីៗនេះ ដែលអាចជំរុញឱ្យតម្លៃមាសកើនឡើងវិញ។ អញ្ចឹង តើយើងគួរធ្វើយ៉ាងណា? ផ្តោតលើទិន្នន័យអតិផរណា និងរបាយការណ៍ប្រាក់ចំណូលរបស់ធនាគារធំនៅសប្តាហ៍នេះ ព្រោះថាវានឹងអាចជំរុញឱ្យមានចលនាមួយចំនួននៅលើទីផ្សារភាគហ៊ុន និងតម្លៃមាស។ រហូតមកដល់ពេលនេះ មនុស្សជាច្រើនមានសុទិដ្ឋិនិយមអំពីទិន្នន័យទាំងពីរនេះ ដែលជាមូលហេតុធ្វើឱ្យតម្លៃមាសថ្មីៗនេះបានធ្លាក់ចុះ (Market priced in)។ |English Version| The Federal Reserve (The FED) The FED’s Hammack stands firm on the wait-and-see approach while not fully ruling out the interest rate cut, especially with the tariffs’ impact on hand. She stated that, “I don’t see a need to reduce unless we see material weakening on the labor side.” Especially when the job data we got recently is showing on the stronger side, while the inflation is still above the restrictive level. However, if the next data release suggests otherwise, then the odds would add more to the rate cut projections. If not, then the odds still weigh heavily on the rate hold. The market is now priced in for holding the rate in July with a likelihood of 95.3%, according to the CME Fedwatch Tool. US-Russia President Donald Trump threatened 100% sanctions on Russia in 50 days while imposing secondary sanctions on those who purchase oil from them, particularly from India and China, as Russian oil buyers. This comes when Trump loses his patience over the ceasefire between Russia and Ukraine war, while also providing the patriot missiles to Ukraine via NATO. According to Bloomberg’s opinion, Andreas Kluth, this could be seen as the move that the US is trying to pressure Moscow into ending the war. Overall, the gold price now is lacking direction, as a mixed signal is being sent everywhere. One says to hold the interest rate for the sake of the inflation problem that could put the gold price down, and the other is seeking a higher tariff rate that could fuel more favor gold. So, what now? Focus on the inflation data and big bank earnings reports this week, as this will possibly spur some movement on the stock market and gold prices. As of now, many are optimistic about the data, which is why the gold price recently dropped—aka, the market priced in today’s data.
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃទី14 ខែកក្កដា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump និងបញ្ហាពន្ធពាណិជ្ជកម្ម នៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ព័ត៌មានសំខាន់ៗនៅក្នុងសប្តាហ៍នេះ BRICS លោកប្រធានាធិបតី Trump បានប្រកាសបន្ថែម 10% លើប្រទេសដែលគាំទ្រទៅលើ “គោលនយោបាយប្រឆាំងអាមេរិក” របស់ក្រុម BRICS ដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង និងប្រទេសផ្សេងៗទៀត។ លិខិតពាណិជ្ជកម្ម លោកប្រធានាធិបតី Trump ក៏បានចេញលិខិតពាណិជ្ជកម្មជាមួយនឹងអត្រាពន្ធដល់ដៃគូពាណិជ្ជកម្មសំខាន់ៗ ដោយចាប់ផ្តើមពីពន្ធ 25% លើទំនិញនាំចូលពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង រហូតដល់ពន្ធ 50% លើប្រទេសប្រេស៊ីល ដូចបង្ហាញក្នុងរូបភាពខាងក្រោម៖ ទាំងអស់នេះនឹងចូលជាធរមានៅថ្ងៃទី 01 ខែសីហា ឆ្នាំ 2025។ ហើយសេដ្ឋកិច្ចទាំងអស់នឹងមានឱកាសស្មើគ្នាក្នុងការចរចាឡើងវិញ ការដាក់ពន្ធត្រឡប់ទៅវិញ ឬយល់ព្រមនឹងសំណើរតែម្តង។ ទោះយ៉ាងណាក៏ដោយ លិខិតរបស់លោក Trump បានព្រមានថាប្រទេសណាដែលជ្រើសរើសការដាក់ពន្ធត្រឡប់ទៅវិញ អាចនឹងប្រឈមមុខនឹងការដំឡើងពន្ធទ្វេដង។ ទន្ទឹមនឹងនេះ ប្រធានធនាគារកណ្តាលលោក Jerome Powell ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការលាលែងពីតំណែង ដោយសារតែទទួលរងនូវសម្ពាធខ្លាំងពីប្រធានាធិបតី Donald Trump ។ ហើយខណៈពេលដែលលោក William J. Pulte ប្រធានក្រុមហ៊ុន Fannie Mae និង Freddie Mac ក៏បានបង្ហើបឱ្យដឹងពីការគាំទ្រមតិនេះផងដែរនៅលើរបាយការណ៍របស់ពួកគេ ទោះបីជាយើងមិនទាន់ឃើញមានការបញ្ជាក់ជាផ្លូវការពីលោកប្រធានធនាគារកណ្តាលអាមេរិក Powell ក៏ដោយ។ → ប្រសិនបើលោក Powell បានលាលែងពីតំណែង តម្លៃមាសអាចនឹងមានឱកាសច្រើនបន្តកើនឡើង។ នេះគឺដោយសារតែ Trump មានគោលបំណងកាត់បន្ថយអត្រាការប្រាក់ច្រើន ដើម្បីកាត់បន្ថយនូវបញ្ហាបំណុលជាតិនៅអាមេរិក ហើយមានតែលោក Powell តែប៉ុណ្ណោះដែលមិនគាំទ្រទៅនឹងសំណើរមួយនេះ។ សរុបមក លោក Trump បានផ្តោតលើការដាក់ពន្ធថ្មី រួមទាំងពន្ធ 25% លើប្រទេសជប៉ុន និងកូរ៉េខាងត្បូង ពន្ធបន្ថែម 10% លើបណ្តាប្រទេសដែលចងសម្ព័ន្ធ BRICS និងការគំរាមកំហែងពន្ធ 35% និង 50% លើប្រទេសកាណាដា និងប្រេស៊ីលរៀងគ្នាក្នុងសប្តាហ៍នេះ។ ហើយទាំងអស់នេះសុទ្ធតែជាកត្តាដែលជំរុញឱ្យតម្លៃមាសឡើងថ្លៃ។ ដូច្នេះដរាបណាជម្លោះពាណិជ្ជកម្មនៅតែមាន មាសនៅតែមានភាគរយច្រើនឡើងថ្លៃវិញ។ ប្រតិកម្មទីផ្សារ តម្លៃមាសបន្តកើនឡើងខ្ពស់បន្ទាប់ពីការស្ទុះងើបឡើងវិញកាលពីសប្តាហ៍មុន ពោលគឺដោយសារភាពមិនច្បាស់លាស់កើតឡើងជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រធានាធិបតីអាមេរិក Donald Trump និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់គាត់។ ទន្ទឹមនឹងនេះដែរ ទីផ្សារភាគហ៊ុនបានធ្លាក់ចុះចំនួន -0.31% កាលពីសប្តាហ៍មុន ជាពិសេសនៅពេលដែលពន្ធទង់ដែងអាចនឹងប្រឈមមុខនឹងពន្ធ 50% ក្រោមគោលនយោបាយពាណិជ្ជកម្មរបស់លោក Trump ។ ព័ត៌មានដែលគួរតាមដានបន្ថែមទៀត សូចនាករសេដ្ឋកិច្ច៖ ទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក រួមទាំងសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ និងសន្ទស្សន៍តម្លៃអ្នកផលិត នឹងត្រូវបានគេតាមដានយ៉ាងសកម្មនៅសប្តាហ៍នេះ ជាពិសេសចាប់តាំងពីលោក Trump បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មម្តងទៀត។ សូម្បីតែសមាជិកធនាគារកណ្តាលអាមេរិកមួយចំនួនក៏ជឿជាក់ខ្លះៗដែរថា ភាពតានតឹងពាណិជ្ជកម្មអាចនឹងបង្កើនតម្លៃទំនិញ ឬសេវាកម្មតែម្តងតែប៉ុណ្ណោះ ខណៈពេលដែលការព្យាករណ៍អតិផរណាត្រូវបានកាត់បន្ថយ នេះបើយោងតាមកិច្ចប្រជុំ FOMC។ ទោះបីជាយ៉ាងណា យើងមិនអាចបដិសេធទាំងស្រុងបានទេថា អតិផរណានឹងមិនមែនជាបញ្ហាសម្រាប់សេដ្ឋកិច្ចអាមេរិក។ ជាក់ស្តែង អត្រាអតិផរណាទាំងពីរបានកើនឡើងតាំងពីខែមេសា ដូច្នេះប្រសិនបើទិន្នន័យនេះបន្តបង្ហាញពីការកើនឡើងជាបន្តបន្ទាប់ នោះយើងទំនងជានឹងឃើញភាគរយកាន់តែច្រើនដែលគាំទ្រការរក្សាអត្រាការប្រាក់យូរ ឬក៏អាចកាត់បន្ថយប្រូបាប៊ីលីតេនៅក្នុងខែកញ្ញាផងដែរ។ និងច្រាសមកវិញសម្រាប់ CPI និង PPI ដែលមានកម្រិតទាបជាងមុន។ គេព្យាករណ៍ថា ទីផ្សារ 93.3% គឺជឿជាក់ថាអាចនឹងរក្សាអត្រាការប្រាក់គិតត្រឹមថ្ងៃចន្ទ ទី 14 ខែកក្កដា ឆ្នាំ 2025 ប្រតិទិនប្រាក់ចំណូល នៅដើមសប្តាហ៍នេះ យើងនឹងមានរបាយការណ៍ប្រាក់ចំណូលរបស់ធនាគារ Goldman Sachs, JPMorgan, Citigroup, Bank of America ជាដើម។ ប៉ុន្តែត្រូវប្រយ័ត្ននៅថ្ងៃព្រហស្បតិ៍ ដែលមានរបាយការណ៍ប្រាក់ចំណូលសំខាន់ៗចំនួនពីរនឹងត្រូវបានចេញផ្សាយ រួមមាន Taiwan Semiconductor និង Netflix ។ ក្រុមហ៊ុន Taiwan Semiconductor ទោះបីជាទីផ្សារបានកាត់យកផលចំណេញចេញពីទីផ្សារ(Profit Taking) ក្នុងរយៈពេលខ្លីក៏ដោយ ប្រសិនបើក្រឡេកមើលរូបភាពធំជាងនេះ ក្រុមហ៊ុន Taiwan Semiconductor បានកើនឡើងជាង 50% ក្នុងរយៈពេលបីខែកន្លងមកនេះ ពោលគឺមានចំនួនច្រើនជាងក្រុមហ៊ុន Nvidia ដែលបង្ហាញពីការកើនឡើងនៃតម្រូវការសម្រាប់ការផលិតបន្ទះឈីបកម្រិតខ្ពស់ និងទស្សនវិស័យសុទិដ្ឋិនិយមពីអ្នកវិនិយោគ។ → យោងតាមក្រុមហ៊ុន Dow Jones & Co. Barron “ក្រុមហ៊ុនអាចទទួលបានអត្ថប្រយោជន៍ពីច្បាប់ពន្ធ ប្រសិនបើយ៉ាងហោចណាស់ 20% នៃតម្លៃទំនិញនាំចូលត្រូវបាន ‘ផលិត ឬផ្លាស់ប្តូរនៅក្នុងសហរដ្ឋអាមេរិក’ ពន្ធនឹងត្រូវបានគិតទៅលើមាតិកាដែលមិនមែនជារបស់សហរដ្ឋអាមេរិក។ ប៉ុន្តែសម្រាប់ពេលនេះ យើងនៅមិនទាន់ប្រាកដនៅឡើយទេ។ ក្រុមហ៊ុន Netflix Inc ក្រុមហ៊ុន Netflix ក៏បានកើនឡើងខ្ពស់ផងដែរចាប់តាំងពីខែមេសា ហើយឥឡូវនេះ Morgan Stanley បានកែសម្រួលតម្លៃគោលដៅរបស់ខ្លួននៅលើ Netflix ពី $1,200 ដល់ $1,450 ហើយសូម្បីតែ Keybanc និង Wolfe Research ក៏បានដំឡើងវាដល់ប្រហែល $1,390 ក្នុងមួយហ៊ុនផងដែរ។ ទាំងអស់សុទ្ធតែបង្ហាញពីទស្សនវិស័យវិជ្ជមានសម្រាប់ភាគហ៊ុន Netflix។ | English Version | Weekly Data Summary Report As of July 14, 2025 Below is a summary of the United States, primarily based on critical events related to President Donald Trump, and the trade war, within the week. Disclaimer: Please note this is opinion-based; do not take it as investment advice. Key Highlight of the Week BRICS Trump also announced an additional 10% on countries aligning with the “anti-American policies” of the BRICS group, namely Brazil, Russia, India, China, South Africa, and others. Trade Letter President Trump issued the trade letter with the tariff rate to the major trading partners, starting off with 25% tariffs on goods imported from Japan and South Korea, ranging to 50% tariffs on Brazil, as shown in the image below: All of these are set to be effective on August 01, 2025. And all the economies have an equal opportunity to renegotiate, reciprocate, or even concede; however, Trump’s letter warned that any countries choosing to reciprocate would face double the original rate Meanwhile, the Federal Reserve Chair Jerome Powell is reportedly considering resignation due to intense pressure from President Donald Trump. And while William J. Pulte, chairman of Fannie Mae and Freddie Mac, has commented on these reports, Powell himself has not officially confirmed them. → Should Powell resign, gold prices would likely rise. This is because Trump aims to significantly lower interest rates to address the national debt, and Powell’s opposition has been a key obstacle. Overall, Trump focused heavily on imposing new tariffs, including 25% tariffs on Japan and South Korea, a 10% additional tariff on BRICS-aligned countries, and threats of 35% and 50% tariffs on Canada and Brazil, respectively this week. And all of these are causing some upward movement for the gold price. So as long as the trade dispute remains, the gold is likely to go up and vice versa. The Market Reaction The gold price continues to trend higher after a rebound last week as the uncertainty arises around the trade agreement between US President Donald Trump and his major trading partners. At the same time, the stock market dropped last week by -0.31%, especially when the copper tariffs were being imposed at 50% under Trump’s trade policy. Looking Forward Economic Indicators: U.S. inflation data, including the consumer price index and producer price index, will be in the spotlight for this week, especially since Trump started the trade war once again. Even some Federal Reserve members were split at the last FOMC meeting minutes, with a belief that the trade tension could only spark one-time inflation, while the inflation projection was softened; we cannot fully deny that inflation won’t be the problem for the US economy as well. In fact, both inflation rates have risen since April, so if this data continues to show a continuous rise, then we are likely to see more odds supporting holding the rate longer or even possibly reducing the probability in September as well. And vice versa for softer printed CPI and PPI. The rate cut projection stands on hold with the rate with odds of 93.3% as of Monday, 14 July 2025. Earning Calendar At the beginning of the week, we will have the bank earnings report from Goldman Sachs, JPMorgan, Citigroup, Bank of America, etc. But do be cautious on Thursday; two major earnings reports will be released, including Taiwan Semiconductor and Netflix. Taiwan Semiconductor Despite a short-term profit-taking, looking into a bigger picture, the Taiwan Semiconductor surged by more than 50% in the past three months, a.k.a. —More than Nvidia, showing a rising demand for high-end chip manufacturing and an optimistic outlook from the investor. → According to Dow Jones & Co. Barron, “The company might benefit from a tariff rule that says if at least 20% of an imported item’s value is ‘produced or transformed in the U.S.,’ the tariffs will be levied on the non-US content.” But for now, we are still unsure. Netflix Netflix has also risen high since April, and now Morgan Stanley adjusted its Price Target on Netflix to $1,450 from $1,200, and even Keybanc and Wolfe Research also raised it to around $1,390 per share; all are suggesting a positive rating for the Netflix stock.
Gold Price Movement: Trump’s Tariff Development តម្លៃមាសបន្តកើនឡើងដោយសារសម្ពាធគោលនយោបាយពន្ធថ្មីរបស់ប្រធានាធិបតី Trump ស្របពេលដែលដៃគូពាណិជ្ជកម្មរបស់លោកអាចនឹងដំឡើងពន្ធត្រឡប់មកវិញ។ កាលពីម្សិលមិញលោក Trump បានដាក់ពន្ធ 50% លើទង់ដែងដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី 01 ខែសីហាឆ្នាំ 2025 ខណៈពេលដែលអ្នកផ្សេងទៀតបានឆ្លើយតបថា៖ ពន្ធ 50% លើប្រទេសប្រេស៊ីល ជាពិសេសទាក់ទងនឹងលំហូរនៃកាហ្វេប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិក ខណៈដែលផលិតផលឧស្សាហកម្មដូចជាយន្តហោះ សែលុយឡូស និងគ្រឿងម៉ាស៊ីនក៏មានចំនួន 78.3% នៃការនាំចេញផងដែរ។ ពន្ធកាន់តែខ្ពស់ → តម្លៃនាំចេញខ្ពស់ និងតម្លៃផលិតផលខ្ពស់ → ការកើនឡើងអតិផរណា → ការសម្រេចឱ្យបាននូវអតិផរណា 2% អាចនឹងពិបាកខ្លាំងជាងមុន។ ប្រហែល 2 ម៉ោងមុន ពន្ធ 35% ត្រូវបានដាក់លើទំនិញប្រទេសកាណាដា ខណៈពេលដែលគ្រោងនឹងដាក់ពន្ធលើទំនិញ 15% ឬ 20% លើដៃគូពាណិជ្ជកម្មផ្សេងទៀត។ លោក Trump ក៏បានបញ្ជាក់ផងដែរថាកម្រិតនៃអត្រាពន្ធថ្មីនឹងត្រូវបានកំណត់អាស្រ័យលើទំនាក់ទំនងរវាងពួកគេ។ ទោះជាយ៉ាងណា កាណាដាមិនបានឆ្លើយតបទេ។ ដូច្នេះ តើនេះបានបង្ហាញអ្វីមកកាន់អ្នក? ភាពតានតឹងពាណិជ្ជកម្មនៅតែកើតមាន ហើយទីផ្សារនៅតែមានប្រតិកម្មចំពោះពួកគេ។ ទោះយ៉ាងណាក៏ដោយ សូមពិចារណាលើបទឈប់បាញ់រវាងអុីស្រាអែល និងហ្គាហ្សា ការពន្យារពេលការកាត់បន្ថយអត្រាការប្រាក់ ឬការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសភាគី ដែលជាកត្តាអាចធ្វើឱ្យមានចុះបាន។ ផ្ទុយមកវិញ ភាពតានតឹងកាន់តែខ្ពស់ក្នុងពាណិជ្ជកម្ម អត្រាការប្រាក់ទាប បញ្ហាបំណុល ឬបញ្ហាសង្គ្រាមបន្តកើតមាន → ភាពមិនច្បាស់លាស់កាន់តែច្រើន → តម្លៃមាសទំនងជាកើនឡើង។ |English Version| Gold price continues to build up given President Trump’s pressure on the trade card, with a potential of having reciprocal tariffs back from his major trading partner. Yesterday, Trump imposed 50% tariffs on copper that are set to take effect on August 01, 2025, while others responded: 50% tariff on Brazil, particularly concerning the flow of Brazilian coffee to the US, while Industrial products such as aircraft, cellulose, and machinery also made up 78.3% of exports Higher tariffs → higher export price and higher product price → raising up inflation → the road to achieving the 2% sustainable price would be very, very difficult. Approximately 2 hours ago, 35% tariffs were placed on goods from Canada, while planning to impose blanket tariffs of 15% or 20% on most other trading partners. Trump also stated that the degree of the new tariff rate will be set depending on the relationship between them. Yet, Canada has not responded. So what are all of these telling you? Trade tensions still exist, regardless, and the market is still reacting to them. However, do consider the ceasefire between Israel and Gaza, the delay rate cut projection, or the agreement on trade between countries. Higher tension in trade, lower interest rates, debt problems, or re-acceleration in war conflict → uncertainty exists → the gold price is likely to go up. And vice versa.
Two Factors To Consider Before Entering The Gold Market សេចក្តីថ្លែងការណ៍របស់ធនាគារកណ្តាលអាមេរិក ធនាគារកណ្តាលអាមេរិកកំពុងស្ទាក់ស្ទើរការសម្រេចចិត្តលើការរក្សាអត្រាការប្រាក់ ឬកាត់បន្ថយអត្រាការប្រាក់ ដោយសារតែពួកគេយល់ថាឥទ្ធិពលនៃពន្ធនេះអាចនឹងប៉ះពាល់ទៅលើអតិផរណាតែម្តង ជាជាងការប៉ះពាល់ក្នុងពេលយូរ។ នេះអាចសបង្ហាញឱ្យឃើញពីភាពថមថយនៃភាពភ័យខ្លាចលើគោលនយោបាយពន្ធនេះក្នុងខែមិថុនា និងកក្កដា។ ជាក់ស្តែង គឺធនាគារកណ្តាលនៅតែអាចកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត ដែលអាចជំរុញតម្លៃមាសឡើងខ្លះ។ ទោះបីជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ ឧបករណ៍ CME fedwatch បានបោះចោលលើលទ្ធភាពដែលធនាគារកណ្តាលអាចនឹងបន្ទាបអត្រាក្នុងខែកក្កដានេះ ដោយមានភាគរយចំនួន 93.3% ជឿជាក់ទៅលើការរក្សាអត្រាការប្រាក់ ស្របពេលដែលពួកគេអាចនឹងកាត់ចំនួន 2 ដងក្នុងឆ្នាំនេះ ចាប់ពីខែកញ្ញា។ ដូច្នេះ ដរាបណាលោក Trump មិនផ្លាស់ប្តូរគោលនយោបាយពន្ធគយកាន់តែខ្លាំង លទ្ធភាពដែលអាចកើតមានការរក្សាអត្រាការប្រាក់ខែកក្កដា និងការកាត់បន្ថយខែកញ្ញានៅតែអាចកើតមានឡើង ទោះបីជាយើងទាំងអស់គ្នាដឹងថានឹងមានអ្វីកើតឡើងបន្ទាប់ក៏ដោយ។ ការដាក់ពន្ធរបស់លោកប្រធានាធិបតី Donald Trump ផ្ទុយទៅវិញ លោកប្រធានាធិបតី Donald Trump ក៏បានដាក់ពន្ធបន្ថែមលើដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត ខណៈពេលដែលបានអះអាងពីលទ្ធភាពនៃការបង្កើនពន្ធបន្ថែមទៀតនាពេលខាងមុខនេះ។ ពោលគឺ រូបលោកនឹងផ្ញើលិខិតពន្ធបន្ថែមទៀត។ ក្រៅពីនោះ លោក Trump ក៏បានបន្តជំរុញឱ្យធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់។ ខាងក្រោមនេះគឺជាប្រទេសដែលលោកបានដាក់ពន្ធកាលពីយប់មិញ និងចូលជាធរមានចាប់ពីថ្ងៃទី 01 ខែសីហា ឆ្នាំ2025។ នោះក៏រួមចំណែកដោយការដាក់ពន្ធ 50% លើទង់ដែងនោះដែរ។ ជាការឆ្លើយតប ក្នុងនាមជាប្រទេសដែលនាំចេញទង់ដែងច្រើនមួយ ប្រធានាធិបតីម៉ិកស៊ិក លោក Sheinbaum នឹងពិភាក្សាបន្ថែមទៀតនៅ DC នៅថ្ងៃសុក្រ។ ដូច្នេះចាប់តាំងពីលោក Trump ព្យាយាមឈ្លានពានកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោកមក តម្លៃមាសស្ថិតក្នុងនិន្នាការកើនឡើង ដោយសារភាពមិនច្បាស់លាស់បាននាំឱ្យមានការកើនឡើងនៃតម្រូវការទ្រព្យសុវត្ថិភាព ដូចជាមាសជាដើម។ ដូច្នេះ ការកើនឡើងនៃតម្លៃមាសកាលពីយប់មិញគឺជាលទ្ធផលនៃគោលនយោបាយពាណិជ្ជកម្មរបស់លោក Trump និងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបញ្ចុះអត្រាការប្រាក់ ខណៈដែលកត្តាមួយចំនួនអាចមកពី FOMC ផងដែរ។ |English Version| FOMC minutes The Federal Reserve was split between holding the interest rate and cutting the rate, given how the tariffs’ impact might be “one-time” rather than persistent and sticky. This suggests an easing in the tariff fear in June and July. This indicates a positive sentiment that the Federal Reserve did not rule out a rate cut, which could boost the gold price to some extent. Yet, as of now, the CME fedwatch tool has already thrown the July rate cut off the table with odds of 93.3% on holding while pricing in two rate cuts. So as long as Trump won’t escalate the tariff policies, these odds might be likely to come true, albeit we all know what will happen next. President Donald Trump’s trade policy On the flip side, President Donald Trump also imposed more tariffs on other major trading partners while claiming the possibility of having more escalating tariffs coming soon, later today—a.k.a. sending out more tariff letters. Other than that, Trump also repeated the urging to lower the interest rate as soon as possible. Below are the countries that he imposed last night, with an effective date of August 01, 2025. That also applies to copper. In response, as part of the major exporter of copper, Mexico’s president, Sheinbaum, will discuss further in DC on Friday. So ever since Trump tried to invade the global trade agreement, gold has been on an upside trend as the uncertainty has led to an increase in safe-haven demand, such as gold. Therefore, an upward movement in gold last night was the result of Trump’s trade policies and his commitment to lowering the interest rate, while some factor from the FOMC also played a role.
Trump’s Tariff Digest: potential 50% Tariff on Copper and 200% in Pharma លោកប្រធានាធិបតី Donald Trump គ្រោងនឹងដាក់ពន្ធ 50% លើទង់ដែងក្នុងគោលបំណងបង្កើនផលិតកម្មទង់ដែងនៅក្នុងសហរដ្ឋអាមេរិក ស្របពេលដែលទុកពេលវេលាខ្លះសម្រាប់ឱ្យវិស័យឱសថផ្លាស់ប្តូរផលិតកម្មរបស់ពួកគេទៅកាន់អាមេរិកវិញ មុនពេលដែលពួកគេដាក់ពន្ធ 200% ទៅលើវិស័យនេះ។ កាលបរិច្ឆេទចូលជាធរមានអាចនឹងនៅខែកក្កដានេះ ឬខែសីហា ថ្ងៃទី 01 ដែលជាកាលបរិច្ឆេទដូចគ្នានឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀត។ គោលបំណងរបស់លោក គឺបង្កើននូវផលិតកម្មបន្ថែមទៀតនៅសហរដ្ឋអាមេរិក ដោយសារតែលោកព្យាករណ៍ថាអាចនឹងមានកំណើនកាន់តែច្រើនទៅលើតម្រូវការលោហៈទៅលើយានយន្ត ឬផលិតផលច្រើនជាងនេះនាឆ្នាំខាងមុខ។ ដូច្នេះ ការដាក់សម្ពាធទៅលើពន្ធតាមព្រំដែន ខណៈពេលដែលពន្ធផលិតក្នុងស្រុកមានកម្រិត 0% អាចនឹងផ្តល់នូវអត្ថប្រយោជន៍ដល់អាមេរិកក្នុងរយៈពេលវែង។ តើនរណាខ្លះអាចរងផលប៉ះពាល់នេះ? យោងតាមការស្រាវជ្រាវរបស់ Morgan Stanley និង Bloomberg “ឈីលីគឺជាប្រភពនាំចូលដ៏ធំបំផុតដែលមានចំនួន 38% នៃបរិមាណនាំចូលសរុប បន្ទាប់មកគឺកាណាដា 28% និងម៉ិកស៊ិកដែលមានចំណែក 8% ។ ដូច្នេះ ការបង្កើនពន្ធលើទង់ដែង → ការកើនឡើងតម្លៃ → ផលិតកម្មអាចមានកម្រិតខ្លាំង ជាពិសេសនៅក្នុងប្រទេសដូចជា ឈីលី កាណាដា និងម៉ិកស៊ិក។ សក្តានុពលនៃការប៉ះពាល់ទៅលើទីផ្សារភាគហ៊ុន សូមតាមដានទៅលើភាគហ៊ុន TESLA និង NVIDIA ។ ប្រតិកម្មតម្លៃមាស តម្លៃមាសមិនសូវមានប្រតិកម្មខ្លាំងទេ បន្ទាប់ពីការចេញព័ត៌មាននេះ។ ដូច្នេះហើយ ទីផ្សារអាចនឹងត្រូវប៉ះពាល់នាពេលក្រោយ។ ព័ត៌មានបន្ថែម៖ លោក Trump បានគំរាមកំហែងម្តងហើយម្តងទៀតទៅលើបណ្តាប្រទេសនៅក្នុង BRIC ជាមួយនឹងពន្ធបន្ថែម 10% ហើយវាក៏រួមបញ្ចូលប្រទេសរុស្ស៊ីផងដែរដែលជាក់ស្តែងទំនាក់ទំនងពួកគេទាំងពីរមិនសូវល្អនោះទេ លើកលែងតែប្រទេសចិន។ ប៉ុន្តែក៏គួរពិចារណាទៅលើព័ត៌មានផ្សេងៗដូចជា ការពន្យារពេលនៃការដំឡើងពន្ធរបស់បណ្តាប្រទេសផ្សេងៗ សក្តានុពលនៃការបញ្ចប់សង្គ្រាម ក៏ដូចជាការពន្យារពេលនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនោះដែរ។ ដោយទាំងនេះ សុទ្ធតែជាកត្តានៃការធ្វើឱ្យតម្លៃមាសធ្លាក់ចុះ។ និងផ្ទុយពីនេះ។ |English Version| President Donald Trump planned to impose 50% tariffs on copper with the intention of bringing the copper production home, while leaving time for pharma to move their production to the US before imposing 200% tariffs on it. The effective date will likely be later in July or August 01st, the same date as other trade agreements. The intention is clear: “create more production in the US,” as he believes that demand for industrial metal with data centers, automobiles, or more will significantly increase in the coming year. Therefore, threatening with border tariffs while leaving 0% tariffs on US production will likely benefit the US in the very long term. Who might be affected? As per Morgan Stanley’s research and Bloomberg, “Chile is the largest import source, accounting for 38% of total import volumes, followed by Canada at 28% and Mexico, with an 8% share. Therefore, increasing the tariff on copper → price increase → production might be very limited, particularly in countries such as Chile, Canada, and Mexico. Potential Stock market Watch out for TESLA and NVIDIA. GOLD price reaction The gold price has been sideways and has not reacted much after the news release. Therefore, the market might possibly digest later on. Extra News: Trump repeatedly threatened countries in the BRIC with an additional 10% tariff, and that also includes Russia, which has evidently fallen out of his favor, except for China. However, do consider other news, including a delay in the trade agreement, a potential ceasefire, and a delay in the Federal Reserve rate cut that might potentially push the gold downward as well. And vice versa.
Extension of Trump Tariff Adjustments Announced: Effective in Early August លិខិតពន្ធអាករ លោកប្រធានាធិបតី Trump បានប្រកាសជាផ្លូវការអំពីការផ្លាស់ប្តូរអត្រាពន្ធទៅលើប្រទេសជិតខាងរួមមាន ប្រទេសជប៉ុន កូរ៉េខាងត្បូង កម្ពុជា និងថៃជាដើម ហើយនឹងចូលជាធរមាននៅថ្ងៃទី 01 ខែសីហា ឆ្នាំ 2025។ ពន្ធសកលចំនួន 10% នឹងត្រូវបញ្ចប់ (មានន័យថា ប្រសិនបើមិនកែតម្រូវពន្ធយប់មិញទេ នោះពួកគេនឹងត្រូវបានទទួលអត្រាពន្ធកាលពីខែមេសានោះហើយ) ហើយប្រទេសទាំងអស់នឹងត្រូវប្រឈមមុខនឹងពន្ធតាមរូបភាពខាងក្រោម ហើយប្រសិនបើប្រទេសណាមួយដាក់ពន្ធត្រឡប់មកវិញ នោះពួកគេនឹងទទួលបានអត្រាពន្ធទ្វេដងនៃអត្រាពន្ធដើម។ ជាក់ស្តែង ប្រទេសជប៉ុន និងកូរ៉េខាងត្បូងនឹងត្រូវប្រឈមមុខនឹងពន្ធ 25% ដូច្នេះប្រសិនបើពួកគេដំឡើងពន្ធត្រឡប់ទៅវិញនោះ ពន្ធ 25% នឹងត្រូវបានបន្ថែមពីលើវា (សរុបគឺ 50%)។ នេះគឺដោយសារតែលោក Trump បានអះអាងម្តងហើយម្តងទៀតថាជាឱនភាពពាណិជ្ជកម្ម “UNFAIR” ។ ទោះបីជាមានការប្រកាសបែបនេះក៏ដោយ នេះអាចត្រូវបានគេមើលឃើញថា ការពន្យារពេលនេះអាចនឹងផ្តល់នូវវេលាមួយចំនួនសម្រាប់ប្រទេសដទៃទៀតក្នុងការចរចាបន្ថែមទៀត។ ប៉ុន្តែអ្វីដែលអាក្រក់នោះគឺថា ប្រសិនបើប្រទេសនានាមិនអាចចរចា និងដោះស្រាយទាន់ពេលវេលានោះទេ ពួកគេអាចនឹងទទួលអត្រាពន្ធនេះជាធរមាជាមិនខាន។ មតិមួយចំនួន រឿងមួយដែលត្រូវចងចាំគឺ Trump កំពុងព្យាយាមបង្កើន Leverage សម្រាប់ការចរចាលើកិច្ចព្រមព្រៀងរបស់គាត់ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្មសកល ប៉ុន្តែសមាជិក BRICs ក៏កំពុងព្យាយាមទម្លាក់តម្លៃរូបិយប័ណ្ណដុល្លារផងដែរ ទោះបីជា Trump បានគំរាមកំហែងជាមួយនឹងពន្ធ 10% កាលពីម្សិលមិញក៏ដោយ។ ដូច្នេះ ប្រសិនបើគ្រប់ប្រទេសទាំងអស់រួបរួមសាមគ្គីគ្នា មិនត្រឹមតែមកពី BRICs ប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីអាស៊ីផងដែរ នោះការចរចាអាចនឹងកាន់តែមានប្រសិទ្ធភាពជាមិនខាន ពោលគឺអាចនឹងជំរុញឲ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយអត្រាពន្ធមកកម្រិតដដែលបាន។ ព័ត៌មានផ្សេងទៀត៖ → លោក Trump សង្ឃឹមថានឹងធានាបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអុីស្រាអែលអំពីជម្លោះនាពេលថ្មីៗនេះជាមួយអុីរ៉ង់ និងសង្រ្គាមរបស់អុីស្រាអែលនៅហ្គាហ្សា។ ជាមួយនឹងលិខិតពន្ធរបស់លោក Trump និងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចកើតមាន តម្លៃមាសបានធ្លាក់ចុះបន្តិចនៅម៉ោងអាសុី។ សូម្បីតែ Samer Hasn អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ XS.com ក៏បាននិយាយថា “ហាក់ដូចជាមានសុទិដ្ឋិនិយមជាថ្មីលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ពោលគឺអាចកាត់បន្ថយនូវភាពតានតឹងលើសង្គ្រាមពាណិជ្ជកម្មពិភពលោកបាន”។ |English Version| Tariff Letter Ahead of the tariff 90-day pause deadline, Trump officially announced his tariff on the neighboring countries, including Japan, South Korea, Cambodia, Thailand, etc., with the effective date of August 01, 2025. The universal tariff of 10% will come to an end, and all countries will face tariffs according to the image below, and if any of those who reciprocate do so, then they will face twice the percentage of the original tariff rate. For instance, both Japan and South Korea will be faced with 25% tariffs, so if they raise the tariff, a 25% levy will be added on top of it. This comes with what Trump has repeatedly claimed are “UNFAIR” trade deficits. Despite such an announcement, this could be seen in a very positive way, as this tariff extension will give more breathing time for the countries to negotiate further. But the worst part is whether the countries can negotiate this to settle on a reasonable countermeasure or not. Opinion One thing to keep in mind is that Trump is trying to leverage his deal to change the global trade, yet BRICs members also try to devalue the Dollar currency, albeit Trump threatened with a 10% tariff yesterday. So now comes the tricky part. If every country united as one, not only from BRICs but also from ASIA, the weight of negotiation will be heavier—a.k.a., the US will likely lower its leverage. Other Information: → Trump hopes to secure the ceasefire deal with Israel about the recent conflict with Iran and Israel’s war in Gaza. With Trump’s tariff letter and possible ceasefire deal coming into place, the gold price has somewhat eased in the early Asian session. Even Samer Hasn, senior market analyst at XS.com, also stated that “There seems to be renewed optimism over potential trade deals that could de-escalate the global trade war.”
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃទី07 ខែកក្កដា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump បញ្ហាពន្ធពាណិជ្ជកម្ម និងបញ្ហាសង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ព្រឹត្តិការណ៍សំខាន់ៗសម្រាប់សប្តាហ៍នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម៖ |English Version| Weekly Data Summary Report As of July 07, 2025 Below is a summary of the United States, primarily based on critical events related to President Donald Trump, trade war, and war conflicts within the week. Disclaimer: Please note this is opinion-based; do not take it as investment advice. Key Highlight of the Week Trade Agreement:
What We Have Here: “Big Beautiful Bill,” US Employment Report, Russia-Ukraine ទីផ្សារមានការព្រួយបារម្ភកាន់តែច្រើន នៅពេលដែលគោលនយោបាយ “Big Beauty Bill” ព្រមទាំងគោលនយោបាយដំឡើងការចំណាយរបស់លោកប្រធានាធិបតី Donald Trump បានអនុញ្ញាត ដែលបានធ្វើឱ្យតម្លៃមាសឡើងខ្ពស់ត្រឡប់មកវិញ បន្ទាប់ពីមានការចេញផ្សាយនូវរបាយការណ៍ការងារនៅអាមេរិកកាលពីម្សិលមិញ។ របាយការណ៍ការងាររបស់សហរដ្ឋអាមេរិក របាយការណ៍ការងាររបស់សហរដ្ឋអាមេរិក រួមទាំងប្រាក់បៀវត្សរ៍មិនមែនកសិកម្ម(Nonfarm Payroll) និងអត្រាគ្មានការងារធ្វើ បានសបញ្ជាក់ពីភាពរឹងមាំមួយចំនួនរបស់ស្ថានភាពទីផ្សារការងារនៅទីនោះ។ ប៉ុន្តែនេះក៏អាចបណ្តាលមកពីការកើនឡើងនៅក្នុងវិស័យរដ្ឋាភិបាលនោះដែរ ពោលគឺការងារឯកជននៅតែមានកម្រិតទាបជាងមុន នេះបើយើងពិនិត្យមើលឱ្យដិតដល់លើទិន្នន័យប្រាក់បៀវត្សរ៍មិនមែនកសិកម្មឯកជន ហើយប្រៀបធៀបវាជាមួយចំនួនការងាររបស់ ADP នៅថ្ងៃពុធ។ Big Beauty Bill មួយជំហានទៀតខិតជិតដល់ការសម្រេចបាននូវ “Big Beauty Bill” និងការអនុម័តលើការចំណាយដ៏ច្រើន ប៉ុន្តែវាក៏នឹងបង្កើនឱនភាពបំណុលនៅក្នុងអាមេរិកផងដែរ ដែលអាចមានរហូតទៅដល់ 6% នៃផលិតផលក្នុងស្រុកសរុបក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នេះបើយោងតាមលោក Paul Ashworth នៅក្រុមហ៊ុន Capital Economics។ ហើយសូម្បីតែរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Bessent ក៏បានលើកឡើងផងដែរថា បំណុលធៀបទៅ GDP នឹងមានដល់ទៅ 90% នៅចុងបញ្ចប់នៃអាណត្តិរបស់លោក Trump ។ ទាំងអស់នេះជាសញ្ញាបង្ហាញពីការកើនឡើងនៃបញ្ហាបំណុល និងបញ្ហាអតិផរណាជាបន្តបន្ទាប់។ ***Big Beauty Bill នេះត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រវេលាម៉ោង 5 ល្ងាច ET (ប្រហែលម៉ោង 4 ព្រឹក GMT+7 ថ្ងៃស្អែក) កត្តាទាំងពីរនេះពិតជាផ្តល់សញ្ញាចម្រុះនៅក្នុងទីផ្សារ និងទៅកាន់ធនាគារកណ្តាលអាមេរិកពោលគឺទៅលើការសម្រេចចិត្តលើអត្រាការប្រាក់ថាពួកគេគួរតែដំឡើង ឬកាត់បន្ថយអត្រាការប្រាក់។ ជាក់ស្តែង ភាពរឹងមាំនៃទីផ្សារការងារ និងអតិផរណាខ្ពស់អាចនឹងរារាំងទៅលើការកាត់បន្ថយអត្រាការប្រាក់ ចំណែកបញ្ហាបំណុលអាចនឹងតម្រូវធនាគារកណ្តាលអាមេរិកបន្ទាបអត្រាការប្រាក់ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញពីការធ្លាក់ចូលទៅបញ្ហាបំណុលកាន់តែជ្រៅ។ សរុបមក អ្វីដែលយើងអាចនិយាយបាននោះគឺថា ឥឡូវនេះទីផ្សារកំពុងងាកទៅរកការរក្សាអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំបន្ទាប់ ដែលត្រូវបានកំណត់នៅថ្ងៃទី 31 ខែកក្កដា។ ប៉ុន្តែបញ្ហាចាប់ផ្តើមនៅខែកញ្ញា ដែលនៅតែមិនប្រាកដប្រជានៅឡើយ។ ព័ត៌មានផ្សេងទៀត៖ ទោះបីជាលោក Trump មិនបានបង្ហាញព័ត៌មានលម្អិតអំពីការពិភាក្សារវាងរូបលោក និងលោកពូទីនកាលពីយប់មិញក៏ដោយ អ្វីដែលយើងដឹងគឺថាពួកគេទាំងពីរបានពិភាក្សាអំពីស្ថានភាពនៅអុីរ៉ង់ និងមជ្ឈិមបូព៌ា។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយពីការពិភាក្សានេះ រុស្ស៊ីបានបាញ់មីស៊ីលមួយទៀតនៅអ៊ុយក្រែន ដែលបណ្តាលឱ្យតម្លៃមាសកើនឡើងបន្តិច។ លោក Trump បានសម្តែងការខកចិត្តទៅលើព្រឹត្តិការណ៍នេះ ដូច្នេះរូបលោកនឹងអាចពិភាក្សាម្តងទៀតជាមួយនឹងអ៊ុយក្រែននៅថ្ងៃសុក្រ និងអុីរ៉ង់ក្នុងសប្តាហ៍ក្រោយ។ |English Version| A growing concern over the approval of the “big beautiful bill” and mega spending has forced gold to rebound after the US employment report was released last night. The US Employment Report The US employment report, including the nonfarm payroll and unemployment rate, is showing positive signs for the labor market conditions, and yet, this could possibly be impacted by a high rise in the government sectors if we take a closer look at the private nonfarm payroll data and compare it with the ADP employment rate on Wednesday. The Big Beautiful Bill Another step closer to achieving the “big beautiful bill” and mega spending approval, and yet, this will raise the debt deficit with roughly 6% of the GDP in the next few years, as per Capital Economics’ Paul Ashworth. And even the US Treasury Secretary Bessent also cited that the debt-to-GDP ratio will be well into the 90% range by the end of Trump’s term. All of these signal a rising debt problem and a continuous inflation problem. ***The bill is expected to be signed on Friday at 5 pm ET (around 4 AM GMT+7) These two factors really give a mixed signal in the market and the Federal Reserve, as they need to weigh between holding and cutting the rate. One is strong labor market conditions and high inflation that restrain from cutting, and another is the debt problem, which may require cuts to revive the economy from falling into deeper debt piling. All in all, what we can really say is that now the markets are leaning toward holding the rate in the next meeting, which is set on 31 July. But the problem starts in September, which remains uncertain. Other information: Trump voiced his frustration with this progress and is also expected to call Ukraine on Friday and Iran within the next week. Although Trump did not disclose any detailed information about Putin’s call last night, what we do know is that they both discussed Iran and the Middle East situation. A few hours later, Russia launched another missile at Ukraine, causing casualties and slightly pushing up the gold prices.
“Arena of Tomorrow”-STMarket’s Trader Competition at Blacklist Bar
នៅថ្ងៃទី 07 ខែមិថុនា ឆ្នាំ 2024 ក្រុមហ៊ុន STMarket Cambodia របស់យើងបានរៀបចំការប្រកួតត្រេតមួយក្រោមប្រធានបទ “Arena of Tomorrow” នៅ Blacklist ដោយមានគោលបំណងស្វែងរកអ្នកត្រេតដែលល្អជាងគេនៅក្នុងពិភពត្រេតមួយនេះ។ ការប្រកួតរបស់យើងគឺធ្វើឡើងដោយទុករយៈពេលពីរសប្តាហ៍សម្រាប់អ្នកត្រេតដឺទាំងអស់ក្នុងការប្រើប្រាស់យុទ្ធសាស្ត្ររបស់ពួកគេទៅលើការជួយដូរលើទីផ្សារ ហើយនៅពេលដែលកាលកំណត់បានមកដល់ ខាងយើងខ្ញុំនឹងជ្រើសរើសអ្នកឈ្នះចំនួន 3 នាក់ដែលមានទំហំសាច់ប្រាក់ធំជាងគេក្នុងចំណោមអ្នកត្រេតដឺដ៏ជំនាញជាង 30 នាក់។ អ្នកដែលមានទំហំសាច់ប្រាក់ច្រើនជាងគេ ត្រូវបានគេស្គាល់ថាជាជើងឯកខ្លាំងជាងនឹងទទួលបានរង្វាន់ Meta Quest Pro ហើយចំណាត់ថ្នាក់បន្ទាប់ទី1 និងចំណាត់ថ្នាក់បន្ទាប់ទី 2 នឹងទទួលបានរង្វាន់ Meta Quest 3 និង Meta Quest 2 រៀងគ្នា។ ហើយដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពទាក់ទាញ អ្នកចូលរួមទាំងអស់ត្រូវតែគោរពតាមលក្ខខណ្ឌដែលយើងបានចែកជូន។ ក្នុងករណីណាមួយដែល អ្នកចូលរួមមិនគោរពលើលក្ខខណ្ឌណាមួយទេនោះ ពួកគេនឹងត្រូវបានដកសិទ្ធិចេញពីការប្រឡងដោយស្វ័យប្រវត្តិ។ ចំណុចសំខាន់នៃព្រឹត្តិការណ៍នេះគឺដើម្បីលើកកម្ពស់សហគមន៍ត្រេត ក៏ដូចជាស្វែងរកអ្នកត្រេតដឺដ៏ពូកែជាងគេនៅក្នុងប្រទេសកម្ពុជា។ ចូលរួមជាមួយពួកយើងនៅក្នុងការប្រកួតប្រជែងត្រេតនាពេលបន្ទាប់ ដើម្បីឈ្នះរង្វាន់ដ៏ច្រើន ក៏ដូចជាព្រឹត្តិការណ៍រីករាយដែលអ្នកមិនធ្លាប់មានពីមុនមក! |English Version| On June 07, 2024, our STMarket Cambodia successfully hosted a trading competition under the theme of “Arena of Tomorrow” at Blacklist bar that aimed to select the best out of the best traders in the trading world. Our competition started by giving all traders an equal opportunity for a two-week period to trade with their trading strategies and at their own pace. Once the deadline was reached, we selected the top 3 winners with the most equity among over 30 expert traders. The highest one, which is known as the champion, will get a Meta Quest Pro, followed by the 1st runner-up, and the second runner-up will get the Meta Quest 3 and Meta Quest 2, respectively. And to make this event even more intriguing, all participants must comply with all the terms and conditions that we apply, and therefore, one miss would automatically disqualify them from our trading competition. A key highlight of the event was to promote the trading community while finding the best traders in Cambodia, who could compete against the global financial market. Join us in our next trading competition to win the best prize from us while enjoying a unique activity that you have never experienced before!