Gold prices dipped after the potential ceasefire emerged តម្លៃមាសបានធ្លាក់ចុះនៅក្រោមតម្លៃ $3,355 ក្នុងមួយអោន ខណៈដែលលទ្ធភាពដែលអាចមានបទឈប់បាញ់រវាងអុីស្រាអែល និងអុីរ៉ង់អាចនឹងកើតមានឡើង។ នេះគឺបានកើតមានឡើង បន្ទាប់ពីអុីរ៉ង់បានបាញ់កាំជ្រួចទៅកាន់ប្រទេសកាតា និងប្រទេសជិតខាងផ្សេងទៀត ទោះបីជាគ្មានអ្នកស្លាប់និងរបួសត្រូវបានរកឃើញក៏ដោយ។ ជាក់ស្តែង មន្ត្រីអុីរ៉ង់បីនាក់បានលើកឡើងថា ការវាយប្រហារនេះបានព្រមានអាមេរិក និងកាតាជាមុនជាច្រើនម៉ោងរួចមកហើយ ដែលមានបំណងទប់ស្កាត់ការឆ្លើយតបផ្នែកយោធាបន្ថែមទៀត ពោលគឺសំដៅលើយោធាអាមេរិក នេះបើយោងតាមអ្នកវិភាគរបស់អតីតមន្ត្រីមន្ទីរប៉ង់តាហ្គោន។ ហើយប៉ុន្មានម៉ោងក្រោយមក លោកប្រធានាធិបតី Donald Trump បានលើកឡើងលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា “បទឈប់បាញ់កំពុងកើតមានឡើង” ពោលគឺរូបលោកបានពិភាក្សារួចទៅហើយជាមួយនឹងអុីស្រាអែល។ នៅឡើយតែការចរចាអុីរ៉ង់ ដែលអាចនឹងមានការជួយពីប្រទេសកាតា។ ដូច្នេះហើយ នេះបានធ្វើឱ្យតម្លៃមាសបានធ្លាក់ចុះ បន្ទាប់ពីបទឈប់បាញ់អាចនឹងកើតមានឡើង។ បើទោះជាមិនមានការបញ្ជាក់ច្បាស់លាស់ពីភាគីអុីរ៉ង់ក៏ដោយ ក៏មនុស្សមួយចំនួនបានរាយការណ៍ថា យោធាអុីស្រាអែលបានរកឃើញការបាញ់មីស៊ីលពីអុីរ៉ង់ឆ្ពោះទៅកាន់ទឹកដីរបស់ខ្លួន នេះបើយោងតាមសារព័ត៌មាន Al Jazeera ។ ជាលទ្ធផលភាពមិនច្បាស់លាស់នៅតែមាន។ ប៉ុន្តែរឿងមួយដែលយើងអាចដឹងគឺថាភាពតានតឹងភូមិសាស្ត្រនយោបាយគឺជាកត្តាជំរុញទីផ្សារដ៏សំខាន់ដែលពាណិជ្ជករត្រូវមើលយ៉ាងដិតដល់នូវព័ត៌មានទាំងនេះ និងចាត់វិធានការប្រុងប្រយ័ត្នក្នុងការជួញដូរ ដូចជាការកាត់បន្ថយទំហំចូលទីផ្សារ ការកំណត់តម្លៃការខាតបង់ ឬប្រាក់ចំណេញ និងច្រើនទៀត។ ត្រូវចងចាំ៖ |English Version| Gold prices dipped to below $3,355 per ounce as the potential ceasefire between Israel and Iran came into place, right after Iran fired a missile at Qatar and other nearby countries, although no casualties were reported. In fact, three Iranian officials cited that this attack had already warned the US and Qatar hours in advance, which aimed to prevent a further military response, namely, referring to the US military, as per an analyst from a former Pentagon official. And hours come after the confirmation from President Donald Trump’s post on his social media that “ceasefire is happening,” while the US has already settled now with Israel’s agreement and leaving Iran’s negotiation with Qatar. Therefore, this has led the gold price to take a downtrend after the potential Truce. Although there was no clear confirmation from Iran’s side, some reported that the Israeli military detected the launch of missiles from Iran toward its territory, as per Al Jazeera news. As a result, uncertainty remains. But one thing we can know is that geopolitical tension is the main market driver, which the trader shall closely watch out for in unexpected news and take a cautious approach to trading, such as reducing the lot size, limiting stop loss or profit, and more. Remember:
Weekly Data Summary Report As of June 23, 2025 របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃទី23 ខែមិថុនា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើសូចនាករសេដ្ឋកិច្ច ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump និងបញ្ហាសង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Donald Trump បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា លោកបានបញ្ចប់ការវាយប្រហារដោយជោគជ័យលើទីតាំងនុយក្លេអ៊ែរចំនួន 3 ក្នុងប្រទេសអុីរ៉ង់ ដោយផ្តោតលើទីតាំងផលិតនុយក្លេអ៊ែរអុីរ៉ង់ ប៉ុន្តែលើកលែងតែតំបន់របស់មេដឹកនាំរបស់អុីរ៉ង់ មូលដ្ឋានយោធា ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ យោងតាមលោក Esfandyar Batmanghelidj នាយកប្រតិបត្តិនៃមូលនិធិ Bourse & Bazaar នេះបានសន្និដ្ឋានថា លោកTrump នៅតែចង់ជៀសវាងការផ្ទុះសង្រ្គាមពេញលេញ ដោយឆ្លុះបញ្ចាំងថាគាត់ចង់កាត់បន្ថយហានិភ័យ និងការចំណាយនៃសង្រ្គាមទ្រង់ទ្រាយធំ ពោលគឺសង្គ្រាមលោកលើកទី 3 ។ ទោះបីជាលោក Trump បានលើកឡើងពី “ការខូចខាតដ៏ធំបំផុតបានកើតឡើងនៅខាងក្រោមដី” លើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកក៏ដោយ ក៏គេមិនទាន់មើលឃើញនូវសញ្ញាច្បាស់លាស់តាមវិទ្យុសកម្មនេះដែរ នេះបើយោងតាម IAEA ។ ពោលគឺនេះមិនអាចបញ្ជាក់ពីសេចក្តីថ្លែងការណ៍របស់លោក Trump បានទេ។ ទោះបីជាយ៉ាងណាក៏ដោយ អុីរ៉ង់ក៏បានព្រមានអំពីការសងសឹកតាមរយៈការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងពិភពលោក។ សូមចាំថាប្រទេសចិនគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ និងជាអ្នកទិញប្រេងដ៏ធំបំផុតរបស់អុីរ៉ង់។ ប្រសិនបើអុីរ៉ង់ពិតជាសងសឹកតាមវិធីនេះមែន ចិននឹងទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។ អ្នកវិភាគជាច្រើនបានអត្ថាធិប្បាយថា បញ្ហានេះអាចនឹងមានភាគរយតិចក្នុងការកើតមានឡើងដោយសារតែវាអាចជះឥទ្ធិពលខ្លាំងទៅលើពួកគេ។ ចិនក៏រិះគន់ទៅលើការវាយប្រហារតាមអាកាសរបស់អាមេរិកដែរ ហើយប្តេជ្ញាថានឹងបញ្ចប់សង្គ្រាមមួយនេះ។ ទាំងអស់នេះកំពុងតែបង្កឱ្យមានការភ័យស្លន់ស្លោកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារ ហើយសូម្បីតែក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញការជូនដំណឹង “ការប្រុងប្រយ័ត្នទូទាំងពិភពលោក” សម្រាប់ពលរដ្ឋអាមេរិកទាក់ទងនឹងការរំខានការធ្វើដំណើរ។ លើសពីនេះទៀត Matt Gertken ប្រធានអ្នកយុទ្ធសាស្រ្តភូមិសាស្ត្រនយោបាយនៅ BCA Research ក៏បានព្រមានអំពីសក្តានុពលនៃបញ្ហាប្រេង ដែលអាចជះឥទ្ធិពលទៅលើការចំណាយកាន់តែច្រើន។ ជាងនេះទៅទៀត ធនាគារកណ្តាលអាមេរិកបានសម្រេចចិត្តរក្សាអត្រាការប្រាក់កាលពីសប្តាហ៍មុន ដោយមានការបោះឆ្នោតភាគច្រើនលើការរក្សាអត្រាការប្រាក់។ ខណៈពេលដែលទីផ្សារការងារនៅតែរឹងមាំ ការរំពឹងទុកអតិផរណាបានកើនឡើងខ្ពស់ដោយសារតែបញ្ហាពន្ធគយ។ លទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញាបានកើនឡើងដល់ 57.7% ដោយបន្សល់ទុកការព្យាករណ៍កាត់បន្ថយអត្រាការប្រាក់ចំនួនពីរនៅឆ្នាំនេះ បើយោងតាម CME Fedwatch Tool ។ ការតាមដានបន្ថែម មតិ ជាមួយនឹងព្រឹត្តិការណ៍ថ្មីៗទាំងអស់ដែលបានកើតឡើងដូចជា ការចូលរួមរបស់លោក Trump នៅក្នុងប្រទេសអុីស្រាអែល និងអុីរ៉ង់ រួមជាមួយនឹងការរំពឹងទុកនៃអតិផរណាខ្ពស់ – ខ្ញុំគ្រាន់តែឆ្ងល់ថាតើទាំងអស់នេះក៏ជាចលនាមួយរបស់គាត់ក្នុងការធ្វើឱ្យធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់ដែរឬទេ? ពោលគឺខ្ញុំបានចាត់ទុកព្រឹត្តិការណ៍ទាំងនេះគ្រាន់តែជាសំឡេងរំខានប៉ុណ្ណោះ តែអាចជះឥទ្ធិពលអាក្រក់ទៅលើសន្ទស្សន៍អារម្មណ៍វិនិយោគិន ហើយធ្វើឱ្យកំណើនសេដ្ឋកិច្ចកាន់តែអន់ថយ ព្រមទាំងបង្ខំឱ្យធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់តាមការចង់បានរបស់ Trump? សូមចាំថា Trump ចង់បានអត្រាការប្រាក់ទាបដើម្បីជួយដោះស្រាយបញ្ហាបំណុល ដូច្នេះការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច នឹងអាចជំរុញឱ្យធនាគារកណ្តាលអាមេរិកធ្វើដូច្នេះ។ ដូច្នេះហើយ យើងត្រូវតាមដាន Trump, ទិន្នន័យផលិតផលក្នុងស្រុកសរុប(GDP) និងទិន្នន័យអតិផរណានៅសប្តាហ៍នេះ។ |English Version| Weekly Data Summary Report As of June 23, 2025 Below is a summary of the United States, primarily based on economic indicators, critical events related to President Donald Trump, and war conflicts within the week. Disclaimer: Please note this is opinion-based; do not take it as investment advice. On Sunday, President Donald Trump posted on his social media that he ”completed a successful attack on 3 nuclear sites in Iran,” targeting Iranian nuclear facilities, and yet, none on Iranian leadership, military bases, or critical infrastructure. As per Esfandyar Batmanghelidj, chief executive of the Bourse & Bazaar Foundation, a London think tank, this has concluded that “Trump still wants to avoid a full-blown war, especially one with regime changes as its goals”, reflecting that he desires to avoid the risks and costs of a large-scale war aimed at overthrowing their government—namely, World War III. Although Trump cited “the biggest damage took place far below ground” in his social platform, there were no signs of radioactive contamination, according to the IAEA. and this is unable to confirm Trump’s statement. Regardless, Iran also warned of retaliation through blocking the Strait of Hormuz—a critical waterway for global oil supplies. However, remember China is a key economic partner and Iran’s largest oil buyer; if Iran really retaliated by this method, China would be the most affected. Several analysts commented that this is a very unlikely scenario, as this may pose more of a threat to Iran. China also criticizes the US airstrike and is committed to being involved in the escalation. All of these are causing more panic in the market, and even the US State Department issued a “Worldwide Caution” alert for American citizens regarding travel disruption. Additionally, Matt Gertken, chief geopolitical strategist at BCA Research, also warned about the potential of an “oil shock” for an administration that could bring more economic costs to the United States. Other than that, the Federal Reserve decided to hold the interest rate last week, with the majority voting for a rate hold, saying that the pivot stance might not be in the near term and suggesting a cautious approach through tightening longer. While the labor market stayed solid, inflation expectations got higher due to the tariff problem. The odds of a rate reduction in September rose to 57.7%, leaving two rate cut projections this year, as per the CME Fedwatch Tool. Looking Forward: Opinion With all the recent events that have come into place—Trump’s involvement in Israel and Iran, which adds to the existing worries, and along with high inflation expectations—I just wonder if all of these are also one of his moves to make the Federal Reserve reduce the interest rate as well. Something I call a noise that risks the investor’s sentiment and puts the economic growth in a very bad spot, and forces the Federal Reserve to reduce the interest rate, as Trump desires? Remember, Trump wants low interest rates to help with the debt problem and deterioration in economic growth, which “MIGHT” require the FED to do so. Therefore, we need to keep our eyes on Trump’s movement, GDP, and inflation data this week.
War Tensions and Economic Shifts: US-Israel-Iran conflict and UK Monetary Policy ភាពតានតឹងសង្គ្រាម សង្គ្រាមកាន់តែមានសភាពតានតឹងរវាងអុីស្រាអែល និងអុីរ៉ង់ ដែលនាំឱ្យមានការកើនឡើងនៃចំនួនអ្នកស្លាប់ និងច្របូកច្របល់កាន់តែខ្លាំងនៅក្នុងប្រទេសពួកគេ។ ហើយខណៈពេលដែលអុីស្រាអែលកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើការវាយកម្ទេចនុយក្លេអ៊ែររបស់ប្រទេសអុីរ៉ង់ សេតវិមានអាមេរិកក៏បាននិយាយថា ពួកគេនឹងផ្តល់ចម្លើយត្រឡប់មកវិញក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ពោលគឺលោក Trump ជឿជាក់លើដំណោះស្រាយការទូត។ ដោយសារតែភាពមិនច្បាស់លាស់បែបនេះ ប្រធានាធិបតីអុីស្រាអែលក៏បានលើកឡើងថា “ប្រសិនបើអន្តរាគមន៍របស់អាមេរិកមិនបានសម្រេចនោះ យើងដឹងពីអ្វីដែលត្រូវធ្វើហើយ” ដែលធ្វើឱ្យទីផ្សារកាន់តែភ័ន្តច្រឡំថែមទៀតថា តើ “ការមិនចូលរួមពីសហរដ្ឋអាមេរិក” នឹងបំបែកទំនាក់ទំនងរបស់ពួកគេដែរ ឬទេ? ព័ត៌មានបន្ថែម៖ ធនាគារកណ្តាលនៅចក្រភពអង់គ្លេស (BoE) ទោះបីជាមានការរក្សាអត្រាការប្រាក់កាលពីម្សិលមិញក៏ដោយ ក៏សំឡេងក្នុងការគាំទ្រទៅលើការបន្ទាបអត្រាការប្រាក់បានកើនឡើងពី2 សំឡេង មក3 សំឡេង ស្របពេលដែលការបោះឆ្នោតភាគច្រើនគឺគាំទ្រទៅលើការរក្សាអត្រាការប្រាក់ដែលមាន 6 សំឡេងក្នុងនោះ។ ការសម្រេចចិត្តនេះគឺធ្វើឡើងដោយសារតែឃើញមានភាពទន់ខ្សោយនៃទីផ្សារការងារ និងកំណើនសេដ្ឋកិច្ចនៅអង់គ្លេស។ សូម្បីតែសមាជិកធនាគារកណ្តាលអង់គ្លេសលោក Bailey ក៏បាននិយាយថា “អ្វីដែលយើងត្រូវមើលគឺថាភស្តុតាងនៃភាពទន់ខ្សោយនៃទីផ្សារការងារត្រូវបានមើលឃើញដោយសារតែអត្រាអតិផរណា”។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែប្ដេជ្ញាតាមដានតម្លៃប្រេងដែលកំពុងកើនឡើងដោយសារតែសង្គ្រាមមជ្ឈិមបូព៌ា។ |English Version| War Tension War is intensifying between Israel and Iran, leading to an increase in the death count and escalation within respective countries. And while Israel has been seeking collaboration with the United States on the bombing involvement in Iran’s nuclear deal, the White House gave its word to decide whether to join or not within the next two weeks, as Trump believes in diplomatic solutions. With uncertainty still floating all over the place, the Israeli president also cited that “we know what to do” if the US intervention isn’t reached, confusing the market even more. Will “non-involvement from the US” crack their relationship? Further News: The Bank of England (BoE) Despite a rate hold yesterday, the dovish vote favored the rate cut more than we initially thought, with three votes in favor of lowering the rate, higher than the previous two votes, and six votes in favor of an unchanged decision. The decision falls under a softness in the labor market and economic growth. Even the BOE’s Bailey stated that, “What we need to see is that evidence of loosening in the labor market gets translated through into inflation.” However, they remain committed to monitoring the oil price that has been stemming from the Middle East.
Market Dose: The Federal Reserve’s Rate, Trump’s intervention in Iran, Microsoft ធនាគារកណ្តាលអាមេរិក លោកប្រធានាធិបតី Donald Trump លោកប្រធានាធិបតី Donald Trump កំពុងពិចារណាក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសអុីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនត្រូវបានសម្រេច។ ការសម្រេចចិត្តចុងក្រោយមិនត្រូវបានអនុម័តទេ។ យ៉ាងណាក៏ដោយ ចក្រភពអង់គ្លេសក៏បានបញ្ជាក់ដែរថា ប្រសិនបើអាមេរិកធ្វើអន្តរាគមន៍លើការប្រយុទ្ធរបស់អុីស្រាអែល និងអុីរ៉ង់ នោះចក្រភពអង់គ្លេសនឹងមិននៅស្ងៀមឡើយ។ ចំណែកអុីរ៉ង់វិញក៏បានលើកឡើងថា ប្រសិនបើអាមេរិកពិតជាមានបំណងចង់វាយប្រហារនឹងពួកគេមែន នោះពួកគេនឹងវាយបកវិញ។ សក្តានុពលនៃការកាត់បន្ថយការងាររបស់ Microsoft ក្រុមហ៊ុន Microsoft គ្រោងនឹងកាត់បន្ថយការងារ ជាពិសេសនៅក្នុងផ្នែកលក់ដែលបង្កឱ្យមានភាពមិនច្បាស់លាស់មួយចំនួននៅក្នុងទីផ្សារការងារ។ បន្ទាប់ពីថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2025 រុស្ស៊ី និងអ៊ុយក្រែននឹងពិភាក្សាអំពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់។ |English Version| The Federal Reserve President Donald Trump: President Donald Trump is considering fighting Iran if the nuclear deal is not reached, although a final decision has not been made. Yet, the UK also stated that if the US intervenes in Israel and Iran’s fight, then the UK won’t sit still. As for Iran, He once said that he will counter the threat with another threat, meaning that if the US really intends to fight them, then they will strike back. Potential Microsoft Job reduction: Microsoft plans to reduce the jobs, particularly in the sales force, causing some uncertainty in the job market. After June 22, 2025, Russia and Ukraine will talk about a deal over the ceasefire.
Trump’s Iran Nuclear Push, Middle East Tensions, and Trade Talks: A Global Economic Crossroads ទិន្នន័យដែលគួរតាមដាន៖ ការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនឹងចេញផ្សាយនូវនៅថ្ងៃព្រហស្បតិ៍ ម៉ោង 1 ព្រឹក GMT+7។ តាមដានពួកយើងដើម្បីទទួលបានព័ត៌មានថ្មីៗ! |English Version| Forward Looking: The Federal Reserve Rate decision is on Thursday at 1 AM GMT+7. Follow us to get the latest updates!
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី16 ខែមិថុនា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើសូចនាករសេដ្ឋកិច្ច ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងប្រធានាធិបតី Donald Trump សង្គ្រាម ព្រមទាំងបម្រែបម្រួលតម្លៃមាសនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ សហរដ្ឋអាមេរិក បើមើលទៅលើស្ថានភាពសេដ្ឋកិច្ចអាមេរិក ទាំងសន្ទស្សន៍តម្លៃទំនិញ និងសន្ទស្សន៍តម្លៃអ្នកផលិត ដែលត្រូវបានគេស្គាល់ថាជាខ្នាតសម្រាប់វាស់វែងបម្រែបម្រួលអត្រាអតិផរណាគឺមានកម្រិតទាបជាងអត្រាព្យាករណ៍ ហើយនេះក៏បានជំរុញឱ្យលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់កាន់តែច្រើននៅក្នុងឆ្នាំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មនុស្សមួយចំនួនមានការព្រួយបារម្ភទៅលើបញ្ហាអតិផរណាផងដែរ ជាក់ស្តែងអ្នកលក់រាយដូចជា Walmart, Target, និង Home Depot បានព្រមានកាលពីដើមខែមិថុនាអំពីលទ្ធភាពនៃការថយចុះទំនិញក្នុងស្តុក និងការឡើងថ្លៃទំនិញដោយសារតែបញ្ហាពន្ធលើការផ្គត់ផ្គង់។ នេះបានបង្ហាញពីលទ្ធភាពនៃការវិលត្រឡប់មកវិញនៃហានិភ័យអតិផរណា។ ចំពោះស្ថានភាពទីផ្សារការងារវិញ ទោះបីជាមានសភាពល្អប្រសើរ ប៉ុន្តែក៏មានសញ្ញាមួយចំនួនដែលបង្ហាញពីភាពទន់ខ្សោយនោះដែរ ដោយបណ្តាលមកពីការបញ្ឈប់ការងារ ព្រមទាំងការរឹតបន្តឹងជនអន្តោប្រវេសន៍។ កត្តាទាំងពីរនេះ យើងកំពុងមើលឃើញពីហានិភ័យនៃការជាប់គាំង ឬស្ថិរតាអតិផរណា លុះត្រាតែទិន្នន័យអតិផរណាបន្តបង្ហាញការធ្លាក់ចុះ។ ទីផ្សារមួយចំនួនរួមទាំងធនាគារកណ្តាលអាមេរិក(Federal Reserve) សុទ្ធតែមានទិសដៅក្នុងការរក្សាអត្រាការប្រាក់ឱ្យយូរជាងនេះ ដោយសារតែការកើនឡើងនៃភាពមិនច្បាស់លាស់ក្នុងទីផ្សារ។ សូម្បីឧបករណ៍ CME Fedwatch ក៏បានបង្ហាញថានៅឆ្នាំនេះអាចនឹងមានការកាត់បន្ថយអត្រាការប្រាក់ចំនួន2ដង គឺអាចចាប់ផ្តើមពីខែកញ្ញាមក។ ក្រៅពីនេះ ទោះបីជាប្រទេសចិន និងសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក៏ដោយ ប៉ុន្តែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយឥឡូវនេះមានកាន់តែច្រើន ពោលគឺជម្លោះរវាងអុីស្រាអែល និងអុីរ៉ង់ ដែលបង្កើនភាពមិនច្បាស់លាស់នៅក្នុងទីផ្សារកាន់តែច្រើន និងបណ្តាលឱ្យតម្លៃមាសខ្ពស់នាពេលថ្មីៗនេះ។ មតិ ទោះជាយ៉ាងណាក៏ដោយ ផ្នែកដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺថា ការកើនឡើងនេះប្រហែលជាមិនបញ្ចប់ដោយងាយនោះទេ។ ការបាញ់ប្រហារមាននៅគ្រប់ទីកន្លែង ហើយចំនួនអ្នកស្លាប់មានកាន់តែខ្ពស់។ ប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតកំពុងបង្ហាញការគាំទ្រចំពោះសម្ព័ន្ធមិត្តរៀងៗខ្លួន ដូច្នេះចុះបើទីផ្សារជឿជាក់ថាអាចនឹងមានសង្គ្រាមលោកលើកទី 3កើតឡើងមែននោះ ហើយនាំឱ្យពួកគេកាន់តែភ័យខ្លាចជាងមុន? ហើយនៅពេលដែលវាកើតឡើងមែននោះ មិនត្រឹមតែសន្ទស្សន៍ប្រាក់ដុល្លារ និងទីផ្សារភាគហ៊ុននឹងធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែតម្លៃមាសក៏អាចធ្លាក់ចុះផងដែរ (ទីផ្សារភ័យខ្លាំង)។ ចងចាំពីអ្វីដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារសង្គ្រាមពាណិជ្ជកម្មទេ(តម្លៃមាស និងដុល្លារសុទ្ធតែធ្លាក់ចុះ)? បើអ្វីៗផ្ទុះឡើងទៀត នេះអាចនឹងកើតឡើងម្ដងទៀត! ហើយផ្ទុយមកវិញ សម្រាប់ការបញ្ចប់សង្រ្គាម ឬបន្ធូរបន្ថយភាពតានតឹង ដែលអាចផ្តល់ភាពប្រាកដប្រជា និងកាត់បន្ថយតម្លៃមាស។ ប្រតិកម្មទីផ្សារ តម្លៃមាសបានកើនឡើង 3.17% កាលពីសប្តាហ៍មុនជាលទ្ធផល។ |English Version| Weekly Data Summary Report As of June 16, 2025 Below is a summary of the United States, primarily based on economic indicators, critical events related to President Donald Trump’s trade conflicts with other trading partners, and gold prices within this week. Disclaimer: Please note this is opinion-based; do not take it as investment advice. The United States From an economic perspective, both the consumer price index and the producer price index, which are known for inflation measurement, came in with softer-than-expected readings and bolstered the Federal Reserve’s rate cut bet even further, regardless of how several have warned of the risk. In fact, retailers like Walmart, Target, and Home Depot warned in early June of potential inventory depletion and price hikes due to tariff-damaged supply chains. This showed a potential return of inflation risk. As for labor market conditions, they remain solid but show early signs of cooling, resulting from the Federal layoffs and immigration restrictions. These two combined, we are seeing a risk of stagflation heading our way unless further inflation data continue to show a decline. Key market participants, including the Federal Reserve, are signaled to hold the rate high for longer, given the uncertainty still in the fog while tensions are arising from everywhere. The CME Fedwatch tool stands at 2 rate cuts this year, with the holding of this week’s rate decision until September. In the broader view, although China and the US have somewhat reached a framework for a trade agreement, geopolitical tension is now in focus, with Israel and Iran seeking an eye for an eye, accelerating further uncertainty in the market, and resulting in the recent high gold price. Opinion However, the most concerning part is that this escalation might not end so easily. Missile fires are everywhere, and death counts are increasingly high. China, the US, and other nations are showing support for their respective allies, so what if the market projects World War III and leads to a flight to safety or a risk-off environment? And when that happens, not only will the dollar index and stock market fall, but even the gold price might also drop as investors get off the market. Remember what happened in the last few months due to the trade war. Yes, if things spark further, this might happen again! And vice versa for ending the war or easing the tension, which could grant more certainty and lower the gold price. The market reaction Gold price gained by 3.17% last week as a result.
Gold Soars as Geopolitical Conflicts Escalate ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចបានជំរុញឱ្យតម្លៃមាសឡើងខ្ពស់ដល់ 3,441 ដុល្លារក្នុងមួយអោន ហើយនេះគឺជាអ្វីដែលអ្នកគួរដឹងអំពីវា។ បើយោងតាមប្រភពព័ត៌មានមួយបានរាយការណ៍ថា អុីស្រាអែលបានបើកការវាយប្រហារទុកជាមុនប្រឆាំងនឹងប្រទេសអុីរ៉ង់ ដោយបានប្រកាសថាអាចនឹងមានការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅព្រឹកថ្ងៃអាទិត្យ។ មន្ត្រីជាន់ខ្ពស់អុីស្រាអែលម្នាក់បានលើកឡើងថា ភាពតានតឹងអាចនឹងបន្តមាន លុះត្រាតែអុីរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលកិច្ចប្រជុំនឹងអាចប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ។ ការកើនឡើងនៃភាពតានតឹងបានជំរុញឱ្យតម្លៃមាសកើនឡើងចាប់តាំងពីថ្ងៃពុធ ហើយប្រសិនបើស្ថានភាពនៅតែយ៉ាប់យឺុនជាងនេះ នោះវាអាចនឹងបន្តកើនឡើងបន្ថែមទៀត។ ដូច្នេះសូមប្រយ័ត្នសម្រាប់ចុងសប្តាហ៍នេះ។ នេះជាកត្តាទី១។ យោងតាម FXstreet លោក Trump គ្រោងនឹងជួបប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅម៉ោង 15 GMT នៅថ្ងៃសុក្រដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អុីស្រាអែលលើអុីរ៉ង់ដែលអាចមានឥទ្ធិពលលើសន្ទស្សន៍អារម្មណ៍ទីផ្សារបន្ថែមទៀត។ កត្តាទី 2 គឺថាទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានបង្ហាញពីសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) និងសន្ទស្សន៍តម្លៃអ្នកផលិត (PPI) ដែលមានកម្រិតទាបជាងការព្យាករណ៍ ពោលគឺអាចបណ្តាលមកពីតម្លៃសេវាកម្មទាប ដូចជាតម្លៃសំបុត្រយន្តហោះជាដើម។ នេះបាននាំឱ្យទីផ្សាររំពឹងថាធនាគារកណ្តាលអាមេរិកនឹងមានការកាត់បន្ថយអត្រាការប្រាក់មុនការរំពឹងទុក។ នោះហើយជាមូលហេតុដែលយើងក៏កំពុងឃើញឧបករណ៍ CME Fedwatch បានកែតម្រូវការព្យាករណ៍របស់ពួកគេទៅលើការកាត់បន្ថយអត្រាការប្រាក់ ពោលគឺកើនឡើងច្រើនជាងមុន។ សរុបមក កត្តាទាំងពីរនេះកំពុងធ្វើឱ្យតម្លៃមាសឡើងទៅលើ។ ដូច្នេះ ដរាបណាភាពតានតឹង និងភាពមិនច្បាស់លាស់នៅតែមាននៅក្នុងទីផ្សារ ឱកាសខ្ពស់ដែលមាសនឹងនៅតែកើនឡើង។ កត្តាផ្សេងទៀតដែលពិចារណារួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិន រុស្ស៊ី-អ៊ុយក្រែន ការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកជាដើម។ |English Version| A rise in geopolitical tension and economic uncertainty has once again pushed the gold price high to $3,441 per ounce, and here is what you should know about it. A reliable source reported that Israel has launched a preemptive strike against Iran, declaring a state of emergency and warning of potential missile and drone attacks as early as Sunday. A senior Israeli official signaled further escalation unless Iran agrees to a deal during the sixth round of nuclear talks scheduled this weekend. This heightened tension has driven gold prices upward since Wednesday, with potential for further increases if the situation deteriorates. So watch out for this weekend. This is factor 1. According to FXstreet, Trump is set to have a meeting of the National Security Council at 15 GMT on Friday to discuss the Israeli attack on Iran, which could influence market sentiment further. Factor 2 is that recent U.S. economic data revealed softer-than-expected Consumer Price Index (CPI) and Producer Price Index (PPI) readings, primarily due to lower service costs, such as airfares. This has led markets to anticipate an earlier-than-expected interest rate cut by the Federal Reserve. Which is why we are also seeing an updated figure in the CME Fedwatch Tool, which has added more expectation on having a rate cut bet. To sum up, these two factors are forcing their way in, putting an upward pressure on gold prices. So as long as the escalation and uncertainty remain in the market, high chance that gold will still make its way up. Other factors considered include the US-China trade deal, Russia-Ukraine, the Federal Reserve’s rate decision, etc.
One Chapter Ends, Another Begins ប្រតិកម្មទីផ្សារ ដូច្នេះ បើទោះបីជាមានការបន្ធូរបន្ថយភាពតានតឹងខ្លះរវាងសហរដ្ឋអាមេរិក និងចិនក៏ដោយ កត្តាមួយចំនួនដូចជាសម្ពាធក្នុងការបន្ថយអត្រាការប្រាក់ និងភាពតានតឹងរវាងប្រទេសអុីរ៉ង់និងអាមេរិក លើកិច្ចព្រមព្រៀងនុយក្លេអ៊ែសុទ្ធតែជំរុញឱ្យតម្លៃមាសឡើងថ្លៃកាលពីយប់មិញ។ ដូច្នេះតម្លៃមាសបានកើនឡើងជាង 1% មកត្រឹម 3,376 ដុល្លារក្នុងមួយអោន។ |English Version| The market reaction So, despite having some easing tension between the US and China, some factors such as pressure to lower the interest rate and reacceleration in Iran and the US’s nuclear deal are pushing the gold price higher last night. Therefore, the GOLD price rose by over 1% to $3,376 per ounce.
Market Pulse: US-China Dialogue, Tesla Surge, Nuclear Deal, US Economic Outlook, and Bank of Japan Rate Decision កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងចិន៖ ការពិភាក្សារវាងប្រធានាធិបតី Donald Trump និងមេដឹកនាំរបស់ប្រទេសចិនកាលពីយប់មិញហាក់ដូចជាមិនមានអ្វីដែលប្លែកខ្លាំងដូចការរំពឹងទុករបស់យើងនោះទេ ហើយនេះបានធ្វើឱ្យមានការកាត់បន្ថយភាពមិនច្បាស់លាស់ ពោលគឺបានទាញឱ្យតម្លៃមាសធ្លាក់ចុះ។ ទោះបីជាពួកគេមិនបានបង្ហាញពីព័ត៌មានលម្អិតច្បាស់លាស់នៅក្នុងការពិភាក្សារបស់ពួកគេក៏ដោយ ក៏លោក Trump បានបង្ហាញសញ្ញាវិជ្ជមានមួយចំនួន ហើយបានលើកឡើងថា “ប្រទេសចិនមិនងាយស្រួលទេ” (អាចសំដៅទៅលើភាពពិបាកក្នុងការចរចាជាមួយ)។ លោក Trump ក៏បានលើកឡើងពីកិច្ចប្រជុំបន្ទាប់នៅថ្ងៃអង្គារវេលាម៉ោង 10 ព្រឹកម៉ោងនៅទីក្រុងឡុងដ៍ (ប្រហែលម៉ោង 4 រសៀល ម៉ោងនៅកម្ពុជា)។ Tesla៖ ទំនាក់ទំនងរវាងលោក Trump និងលោក Elon Musk កាន់តែប្រសើរឡើង ខណៈដែល លោក Trump បានលើកឡើងថាគាត់អាចនឹងមានកិច្ចពិភាក្សាជាមួយនឹងលោក Elon Musk ស្របពេលដែលគាត់បន្តថា “ខ្ញុំនឹងមិនលុបបំបាត់ Tesla និង Starlink នៅសេតវិមានទេ”។ ជាក់ស្តែង តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងដល់ 308.71 ក្នុងមួយហ៊ុន ដោយសារអ្នកវិនិយោគមានទំនុកចិត្តកាន់តែច្រើននៅក្នុងទំនាក់ទំនងរបស់ពួកគេ។ កិច្ចពិភាក្សានុយក្លេអ៊ែរ៖ សហរដ្ឋអាមេរិកនឹងមានការចរចានុយក្លេអ៊ែរជុំទីប្រាំមួយជាមួយអុីរ៉ង់ ពោលគឺអាចនឹងកើតមានឡើងនៅថ្ងៃសុក្រនៅទីក្រុង Oslo ឬនៅថ្ងៃអាទិត្យនៅទីក្រុង Muscat នេះបើយោងតាមប្រភពព័ត៌មាន ForexLive News ។ ទោះបីជាការពិភាក្សាមិនដំណើរការយ៉ាងរលូនដូចដែលយើងព្យាករណ៍ក៏ដោយ ក៏គេមើលឃើញថាមានឱកាសសម្រាប់ការចរចាបន្ថែមទៀតនោះដែរ។ សេដ្ឋកិច្ចអាមេរិក៖ Citi បានបន្ទាបការព្យាករណ៍របស់ខ្លួនសម្រាប់អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកពីខែកក្កដាដល់ខែកញ្ញា ហើយបន្ទាបពីការកាត់បន្ថយចំនួន 3 ដងមកត្រឹម 4 ដងវិញ ទោះបីជា CME Fedwatch Tool បានព្យាករណ៍ពីការកាត់បន្ថយអត្រាការប្រាក់ចំនួនពីរនៅឆ្នាំនេះក៏ដោយ។ លើសពីនេះ ធនាគារ Deutsche ក៏ព្រមានថាលទ្ធភាពដែលធនាគារកណ្តាលអាមេរិករក្សាអត្រាការប្រាក់អាចនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ជាងមុន ជាពិសេសនៅពេលដែលមូលបត្របំណុលកំពុងតែកើនឡើង ដែលអាចជំរុញឱ្យលទ្ធភាពដែលកូនបំណុល នឹងខកខានក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេកាន់តែច្រើន។ សម្រាប់ពេលនេះ Deutsche រំពឹងថា ហានិភ័យនេះអាចឡើងដល់ 5.5% នៅពាក់កណ្តាលឆ្នាំក្រោយ។ ធនាគារកណ្តាលជប៉ុន៖ ធនាគារកណ្តាលជប៉ុនលោក Ueda កំពុងស្វែងរកទំនុកចិត្តបន្ថែមទៀតពីទិន្នន័យថ្មីៗ ហើយសន្យាថានឹងរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ប្រសិនបើអត្រាអតិផរណាមានកម្រិតប្រហាក់ប្រហែលនឹងអត្រាគោលដៅប្រចាំឆ្នាំ 2%។ ទោះបីជាយ៉ាងណាក៏ដោយ ការអត្ថាធិប្បាយរបស់លោក Ueda បានធ្វើឱ្យ JPY ចុះខ្សោយ និងបានពង្រឹងប្រាក់ដុល្លារ ដែលបណ្តាលឱ្យ USDJPY កើនឡើងខ្ពស់ដល់ប្រហែល 145 នៅដើមថ្ងៃអង្គារ។ |English Version| US-China Talk: There was no breakthrough as anticipated between President Donald Trump and China’s leaders last night, which led to a downtrend in the gold price as uncertainty eased. Despite having no clear details in their discussion, Trump also hinted at a positive signal on their talk and cited that “China is not easy”. Trump also mentioned a future discussion on Tuesday at 10 AM in London time (approximately around 4 PM in Cambodia time). Tesla: The Relationship between Trump and Elon Musk got better, as Trump is open to talking with him and cited that, “I am not going to get rid of Tesla and Starlink at the White House.” Tesla’s stock price surged to 308.71 per share as investors gained more confidence in their relationship. Nuclear Talk: The United States will have another sixth round of nuclear talks with Iran–either on Friday in Oslo or on Sunday in Muscat, as per ForexLive News. Even if the talk did not go exactly smoothly as it seems, it’s seen that there is a chance for further negotiation. The US Economy: Citi downgraded its forecasts for the FED FUND rate from July to September, with three rate cuts instead of four, although the CME Fedwatch Tool projected two rate cuts this year. And yet, Deutsche Bank also warns that the potential of holding rates longer would come and bite the US economy, especially with a rising sovereign bond term premium push for a rising risk default environment. For now, Deutsche anticipates that the defaults could hit as high as 5.5% around mid-next year. The Bank of Japan: The Bank of Japan’s Ueda seeks more confirmation from the recent data and promises to tighten the monetary policy if the inflation rate hovers around the annual target rate of 2%. Despite this, Ueda’s comment weakened the JPY and strengthened the USD, causing the USDJPY to surge higher to approximately 145 on early Tuesday.
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី09 ខែមិថុនា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលភាគច្រើនផ្អែកលើសូចនាករសេដ្ឋកិច្ច ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងជម្លោះពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump ជាមួយដៃគូពាណិជ្ជកម្ម ព្រមទាំងបម្រែបម្រួលតម្លៃមាសនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ប្រតិកម្មទីផ្សារ តម្លៃមាសបានកើនឡើងជិត 1% កាលពីសប្តាហ៍មុន ខណៈដែល S&P 500 បានកើនឡើង 1.88% ។ |English Version| Weekly Data Summary Report As of June 09, 2025 Below is a summary of the United States, primarily based on economic indicators, critical events related to President Donald Trump’s trade conflicts with other trading partners, and gold prices within this week. Disclaimer: Please note this is opinion-based; do not take it as investment advice. The market reaction The GOLD prices gained by almost 1% last week, while the S&P 500 surged by 1.88%.