What you need to know: US consumer confidence, Donald Trump’s event, and the Federal Reserve សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិក ទិន្នន័យសន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិកបានកើនឡើងរហូតទៅដល់ 98 ដោយសារតែប្រជាជននៅទីនោះជឿជាក់ថា ស្ថានភាពទីផ្សារការងារ ព្រមទាំងស្ថានភាពសេដ្ឋកិច្ចអាចនឹងល្អប្រសើរជាងនេះ បន្ទាប់ពីមានការបន្ធូរបន្ថយភាពតានតឹងលើការគំរាមកំហែងពន្ធក្នុងខែឧសភានេះ។ ប្រភពមួយចំនួនបានលើកឡើងថា ការស្ទង់មតិនេះត្រូវបានបញ្ចប់នៅថ្ងៃទី 19 ខែឧសភា ដែលពាក់កណ្តាលនៃអ្នកឆ្លើយតបគឺបានបញ្ចូនទម្រង់ស្ទង់មតិនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងចិនបានកាត់បន្ថយភាពតានតឹងនូវក្នុងសង្គ្រាមពាណិជ្ជកម្មជាបណ្តោះអាសន្នសិន ពោលនេះគឺជាកត្តាដែលធ្វើឱ្យទិន្នន័យខែនេះកើនឡើងយ៉ាងដូច្នេះ។ លោកប្រធានាធិបតី Donald Trump → ការកើនឡើងភាពតានតឹង ពោលគឺការពិភាក្សាមិនបានសម្រេច → នឹងជំរុញតម្លៃមាសកើនឡើង។ → បន្ធូរបន្ថយភាពតានតឹង ឬពួកគេយល់ព្រមដោយសន្តិភាព → តម្លៃមាសអាចនឹងធ្លាក់ចុះ។ ធនាគារកណ្តាលអាមេរិក លោក John Williams ប្រធានធនាគារកណ្តាលអាមេរិកបានលើកឡើងពីក្តីកង្វល់បន្ថែមទៀតអំពីអតិផរណា ហើយបានជំរុញឱ្យធនាគារកណ្តាលធ្វើនូវអ្វីដែលត្រូវធ្វើ ដើម្បីសម្រេចបាននូវអត្រាអតិផរណាគោលដៅកម្រិត 2% ប្រកបដោយនិរន្តរភាព។ គាត់ជឿថាអតិផរណានេះអាចក្លាយជា “អចិន្រ្តៃយ៍”។ |English Version| The US consumer Confidence Surprisingly, US consumer confidence exceeded 98 sharply in view of seeing an improvement in the economic outlook and labor market after some easing of tension on tariff threats in May. Some sources cited that this survey was cut off on May 19, and half was responded after the US-China temporarily eased the trade deal and resulted in a positive boost in this month’s figure. President Donald Trump → Escalation → would boost GOLD prices. → settle down or ease the tension → The GOLD price might decline. The Federal Reserve Federal Reserve President John Williams raised further concerns about persistent inflation and urged the central bank to take the necessary steps to achieve a sustainable 2% inflation rate. He believes that this inflation could become “permanent,” as this might risk prolongation.
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី26 ខែឧសភា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើសូចនាករសេដ្ឋកិច្ច ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងជម្លោះពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump ជាមួយដៃគូពាណិជ្ជកម្ម ព្រមទាំងបម្រែបម្រួលតម្លៃមាសនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ សហរដ្ឋអាមេរិក៖ ធនាគារកណ្តាលអាមេរិក (FED) សមាជិកធនាគារកណ្តាលអាមេរិកកំពុងងាកទៅរកការរក្សាអត្រាការប្រាក់បន្តទៀត ស្របពេលដែលពួកគេកំពុងតាមដានទៅលើបញ្ហាអតិផរណា បញ្ហាទីផ្សារការងារ ព្រមទាំងក្តីបារម្ភទៅលើកម្រិតបំណុលដែលបានកើនឡើងជាច្រើនឆ្នាំផងដែរ។ ជាក់ស្តែង ភាពមិនច្បាស់លាស់ក្នុងគោលនយោបាយពន្ធគយបានធ្វើឱ្យវិនិយោគិនមួយចំនួនមានក្តីបារម្ភកាន់តែខ្លាំង ហើយនេះក៏ជះឥទ្ធិពលទៅលើទីផ្សារការងារផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើបញ្ហាបំណុលនេះនៅតែកើនឡើង នោះទីផ្សារអាចនឹងរងផលប៉ះពាល់កាន់តែខ្លាំង។ ទាំងអស់នេះសុទ្ធតែបានបង្ហាញពីគោលជំហរដ៏រឹងមាំបែប Hawkish របស់សមាជិកធនាគារកណ្តាល ព្រមទាំងភាពមិនប្រាកដប្រជាទៅលើទីផ្សារ។ នេះមានន័យថា មនុស្សមួយចំនួនបានបន្ទាបការព្យាករណ៍លើការកាត់បន្ថយអត្រាការប្រាក់ ខណៈពេលដែលមនុស្សមួយចំនួនផ្សេងទៀតមើលឃើញពីលទ្ធភាពដែលអាចកើតមានស្ថិរតាអតិផរណា។ ដូច្នេះ ធនាគារកណ្តាលនឹងមានជម្រើសពីរ៖ ផ្តល់អាទិភាពបញ្ហាអតិផរណាតាមរយៈការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ឬផ្តល់អាទិភាពដល់ទស្សនវិស័យសេដ្ឋកិច្ចតាមរយៈការបន្ធូរបន្ថយ។ យោងតាមឧបករណ៍ CME FedWatch ទីផ្សារចំនួន 90% ជឿលើការរក្សាអត្រាការប្រាក់ និងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញា។ ខណៈពេលដែលសមាជិកធនាគារកណ្តាលលោកBostic រំពឹងថានឹងកាត់បន្ថយអត្រាការប្រាក់ចំនួនមួយដងនៅឆ្នាំនេះ ដោយសារការព្រួយបារម្ភអំពីអតិផរណាកើនឡើង។ មតិរបស់ខ្ញុំ៖ ការព្យាករណ៍របស់ខ្ញុំលើបញ្ហានេះពឹងផ្អែកយ៉ាងខ្លាំងទៅលើកម្រិតនៃផលប៉ះពាល់អតិផរណា និងកម្រិតបំណុល។ ប្រសិនបើពួកគេបរាជ័យក្នុងការធានាទាំងពីរ នោះការបន្ធូរបន្ថយនឹងក្លាយជាសេណារីយ៉ូដែលអាចកើតមានឡើង ទោះបីជានៅក្នុងការព្យាករណ៍រយៈពេលវែង ប្រហែលជារក្សាអត្រាការប្រាក់រហូតដល់ចុងឆ្នាំ ឬសូម្បីតែពាក់កណ្តាលឆ្នាំក្រោយក៏ដោយ។ ហេតុផលគឺថាពួកគេអាចនឹងចៀសវាងការដំឡើងអត្រាការប្រាក់ ព្រោះវានឹងបន្ថែមបញ្ហាដល់កម្រិតបំណុល។ ព័ត៌មានសំខាន់ៗផ្សេងទៀត៖ ប្រតិកម្មទីផ្សារ៖ តម្លៃមាសបានស្ទុះងើបឡើងវិញ និងកើនឡើង 5.60% នៅសប្តាហ៍នេះ ដោយសារភាពតានតឹង និងភាពមិនច្បាស់លាស់បានផ្ទុះឡើងម្តងទៀត។ |English Version| Weekly Data Summary Report As of May 26, 2025 Below is the summary of the United States, which is mainly based on economic indicators, critical events related to President Donald Trump’s trade conflict with other trading partners, and GOLD prices within this week. Disclaimer: Please note this is opinion-based; do not take it as investment advice. The United States: The Federal Reserve (FED) The Federal Reserve members are leaning toward a “wait and see” approach while addressing the inflation problem, labor shortage, and their concerns about the debt levels that have been rising for years. In fact, uncertainty in tariffs has been painfully undermining consumer and business confidence, which could possibly lead to softening in the labor market. However, if the debt problem adds on and arises further, then this confidence will definitely slump further. All of these could become anchors to hawkish speech and uncertainty, as some downgraded the rate cut projection while some forecasters see a stagflationary outcome. Therefore, the Federal Reserve will have two choices: either prioritize the inflation problem through tightening or prioritize the economic outlook through easing. According to the CME FedWatch tool, the market is pricing in more than 90% of holding the rate and starting the rate cut in September. While the Federal Reserve’s Bostic anticipates one rate cut this year as the inflation concerns increase. Opinionated: My guess on this depends heavily on the degree of inflation impact and debt level. If they fail to secure both, then easing would be my likely scenario, albeit in a long-term projection, probably holding the rate until the end of the year or even mid-next year. The reason would be that they might avoid choosing hiking, as this will add to their debt levels. Other Important News: The market Reaction: Gold price recovered and surged by 5.60% this week, given how the tension and uncertainty have once again sparked.
Gold Price Drivers: What You Need to Know ភាពតានតឹងភូមិសាស្ត្រនយោបាយ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងអុីស្រាអែល យេម៉ែន និងតំបន់ហ្គាហ្សានៅតែបន្តផ្ទុះឡើង ពោលគឺមានការកើនឡើងនៃចំនួនអ្នកស្លាប់ និងភាពស្រែកឃ្លានកាន់តែច្រើននៅក្នុងប្រទេសពួកគេ ដែលបានជំរុញឱ្យវិនិយោគិនមានទំនោរទៅលើទ្រព្យដែលមានសុវត្ថិភាពបន្ថែមទៀត។ ការលក់រតនាគារសហរដ្ឋអាមេរិក និងការកាត់បន្ថយពន្ធ គោលដៅធំមួយទៀតរបស់ប្រធានាធិបតីលោក Donald Trump គឺការកាត់បន្ថយពន្ធសម្រាប់ពលរដ្ឋអាមេរិក ទោះបីជាមិនសូវមានការគាំទ្រពីទីផ្សារក៏ដោយ។ នេះគឺត្រូវបានគេឃើញមានសញ្ញាមួយចំនួនដែលបង្ហាញថា ទីផ្សារនៅតែមានភាពភ័យខ្លាចទៅលើការកើនឡើងនៃបញ្ហាបំណុល។ ជាក់ស្តែង នេះបានធ្វើឱ្យពួកគេលក់សញ្ញាប័ណ្ណរយៈពេលវែងរបស់រតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។ រួមជាមួយនឹងការទម្លាក់ចំណាត់ថ្នាក់របស់ Moody’s កាលពីថ្ងៃសុក្រមុន និងបញ្ហាបំណុលដែលកំពុងមាន នេះអាចជំរុញឱ្យទិន្នផលមានតម្លៃថ្លៃជាងមុន ដោយសារតែវិនិយោគិនស្វែងរកទិន្នផលខ្ពស់ប្រឆាំងនឹងហានិភ័យដែលពាក់ព័ន្ធ។ នេះក៏បន្តនាំមកនូវអស្ថិរភាពកាន់តែច្រើននៅក្នុងទីផ្សារមូលបត្របំណុលសហរដ្ឋអាមេរិក និងបង្ខំឱ្យពួកគេជ្រើសរើសទ្រព្យសម្បត្តិដែលមានសុវត្ថិភាពជាងនេះ ដូចជាលោហៈពណ៌លឿង(មាស)។ មតិផ្ទាល់ខ្លួន៖ លុះត្រាតែលោក Trump រក្សាស្ថិរភាពកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងធានាទីផ្សារឡើងវិញថាគាត់នឹងអាចកាត់បន្ថយហានិភ័យបំណុល នោះមានលទ្ធភាពកាន់តែច្រើនដែលទីផ្សារនឹងបន្តរកតម្រូវការមាសក្នុងរយៈពេលវែង។ ជាពិសេសនៅពេលដែលអុីស្រាអែលបន្តវាយប្រហារប្រទេសផ្សេងទៀត ដោយបន្ថែមភាពមិនច្បាស់លាស់ក្នុងទីផ្សារ។ លើសពីនេះ សូមប្រយ័ត្នចំពោះការកើនឡើងទិន្នផលសញ្ញាប័ណ្ណជប៉ុននាពេលថ្មីៗនេះ រួមជាមួយនឹងបំណុលធៀបជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន 234.9% (ប្រភព IMF) ដែលអាចបង្ខំឱ្យធនាគារកណ្តាលអាមេរិកធ្វើអន្តរាគមន៍បាន។ ទោះបីជាក្រុមហ៊ុនជប៉ុនចំនួន 2 ភាគ 3 គាំទ្រការរក្សាអត្រាការប្រាក់របស់ធនាគារកណ្តាលជប៉ុននៅពេលនេះក៏ដោយ (យោងទៅតាមការស្ទង់មតិសាជីវកម្មជប៉ុន) ប៉ុន្តែប្រសិនបើទីផ្សារបង្ខំធនាគារកណ្តាលដំឡើងអត្រាការប្រាក់មែននោះ វានឹងនាំហានិភ័យនៃវិបត្តិបំណុលកាន់តែខ្ពស់ជាងនេះ។ |English Version| Geopolitical Tension A growing geopolitical tension between Israel, Yemen, and Gaza continued to spark, raising more death toll and starvation within, while pushing investors to seek safe-haven assets further. US Treasury selloff and Tax cut President Donald Trump’s other agenda in his presidential term is to reduce the tax bills for US citizens, but not many agree with this. As this continues, there are signs of growing concerns over the debt load, which has led to a US Treasuries’ long-term bond selloff on Wednesday. Along with Moody’s downgrade last Friday and debt piles, this could trigger yields to become more expensive as investors seek higher yields against the risk associated, bringing more instability within the US bond market and forcing them to choose a safer haven asset such as the yellow metal. Opinionated: Unless Trump stabilizes the trade agreement and reassures the market that he will possibly reduce the debt risk, then there is a greater likelihood that the market will continue to favor the gold demand in the long term. Especially when Israel continues to strike other countries, adding more uncertainty in the market. In fact, do watch out for the recent spike in Japan bond yield along with 234.9% debt to GDP (IMF source), which could possibly force the Federal Reserve to intervene. Although two-thirds of Japanese companies support holding the Bank of Japan rate decision for now, according to the Japan Corporate Survey, but if the market forces the other way around, then the risk of a debt crisis would be higher.
Gold prices and Oil prices extended further amid uncertainty arising last night. តម្លៃមាសបានកើនឡើងដល់ត្រឹម 3316.14 ដុល្លារក្នុងមួយអោន ខណៈប្រេងឆៅ WTI បានកើនឡើងដល់ 64.55 ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីសុន្ទរកថារបស់ធនាគារកណ្តាលអាមេរិក ព្រមទាំងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ។ ខាងក្រោមនេះគឺជាព័ត៌មានថ្មីៗមួយចំនួន៖ ធនាគារកណ្តាលអាមេរិក សមាជិកធនាគារកណ្តាលអាមេរិក (Federal Reserve) ពីររូបផ្សេងទៀតក៏បានគាំទ្រទៅលើការរក្សាអត្រាការប្រាក់ម្តងទៀតកាលពីយប់មិញ ដោយសារតែពួកគេបានឃើញពីការកើនឡើងនៃកំណើនហានិភ័យអតិផរណា ព្រមទាំងភាពទន់ខ្សោយនៃស្ថានភាពទីផ្សារការងារពីបម្រែបម្រួលពន្ធគយ។ ជាក់ស្តែង ពួកគេកំពុងពិចារណាថា តើពន្ធនេះអាចនឹងបង្កើនតម្លៃទំនិញម្តង ឬក៏អាចបង្កឱ្យអត្រាអតិផរណាកាន់តែស្អិតក្នុងរយៈពេលវែង។ ភាពតានតឹងភូមិសាស្ត្រនយោបាយ៖ អុីស្រាអែល-អុីរ៉ង់ យោងតាមប្រភពព័ត៌មាន CNN ដែលបានមកពីការស៊ើបការណ៍សម្ងាត់ថ្មីរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា “អុីស្រាអែលកំពុងរៀបចំសម្រាប់ការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអុីរ៉ង់” ដែលអាចរារាំងវឌ្ឍនភាពនៃការចរចា និងបង្កើនភាពមិនច្បាស់លាស់នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ជាក់ស្តែង ការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់លោក Trump ជាមួយអុីរ៉ង់គឺអាចនាំទៅរកការបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែក្រឡេកមកមើលទិសដៅរបស់អុីស្រាអែលកាលពីយប់មិញវិញ នេះអាចនឹងមានភាពផ្ទុយស្រឡះពីគោលការណ៍របស់ Trump។ ពោលគឺ ទិសដៅរបស់អុីស្រាអែលគឺអាចចាត់ទុកថាជាការគំរាមកំហែង ដែលបង្កឱ្យមានសង្គ្រាមទ្រង់ទ្រាយធំ និងបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ ដូចអ្វីដែលបានកើតឡើងនៅហ្គាហ្សាដែរ។ ទោះបីជាយ៉ាងណា ក៏គេមិនទាន់បញ្ជាក់ច្បាស់ថា អុីស្រាអែលអាចនឹងធ្វើការវាយប្រហារតាមការមើលឃើញនាពេលទេ។ “Golden Dome” – ប្រធានាធិបតី Donald Trump លោក Trump មានការខកចិត្តជាមួយនឹងការគំរាមកំហែងដែលកើតឡើងនៃភាពតានតឹងរវាងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរ ដូច្នេះឥឡូវនេះគាត់បានស្នើឱ្យបង្កើតប្រព័ន្ធការពារមីសុីល(Missiles) ដែលមានឈ្មោះថា “Golden Dome” ដែលអាចតាមដានទៅលើមីសុីល(Missiles)មិនថានៅលំហអាកាស ឬនៅលើដីនោះទេ។ ជាក់ស្តែង Dome នេះនឹងត្រូវធ្វើក្នុងរយៈពេលប្រហែល 3 ឆ្នាំ ហើយនឹងត្រូវចំណាយថវិកាប្រមាណ 175 ពាន់លានដុល្លារ។ |English Version| Gold prices extended to US$3316.14 per ounce, while WTI crude oil surged to US$64.55 per barrel following the Federal Reserve’s speeches and escalation in geopolitical tension. Here are some updates: The Federal Reserve Another two Federal Reserve members voted for the “wait and see” policy approach once again last night, as risks are likely to come from both sides—inflation and labor market conditions—from the tariff effects. In fact, they stressed whether these tariffs may come as a one-time thing or are likely to become a persistent inflation over the long run. Geopolitical Tension: Israel-Iran According to CNN, new US intelligence stated that “Israel is preparing for a potential strike on Iranian nuclear facilities,” which could hinder any progress of negotiation and increase volatility in the Middle East. Although Trump’s dismantlement of nuclear program negotiations with Iran could possibly lead to easing tension, Israel’s last night move could be seen otherwise. Meaning that this could be a potential threat that possibly leads to large-scale war escalation and results in many deaths, just like what happened in Gaza. However, whether Israel’s strike comes or not is yet to be confirmed. “Golden Dome”- President Donald Trump Trump is growing frustrated with the rising threat of tension between nuclear-armed countries; he has now proposed to build the missile defense system called “Golden Dome,” which can envision both ground-based and space-based capabilities, able to detect and intercept missiles at different stages of flight. This dome will be done in about 3 years and will cost an estimated $175 billion.
Market Dose: The Federal Reserve, Russia-Ukraine, Israel, and China. សមាជិកធនាគារកណ្តាលអាមេរិក (Federal Reserve) មួយចំនួននៅតែមានគោលបំណងក្នុងការរក្សាអត្រាការប្រាក់ ទោះបីជាស្ថានភាពសេដ្ឋកិច្ចនៅតែមានភាពស្រពិចស្រពិល ជាពិសេសទៅលើបញ្ហាអតិផរណា និងស្ថានភាពទីផ្សារការងារក៏ដោយ។ ជាក់ស្តែង មនុស្សមួយចំនួនបានលើកឡើងថា ពន្ធគយ ព្រមទាំងការទម្លាក់ចំណាត់ថ្នាក់ស្ថានភាពសេដ្ឋកិច្ចអាមេរិករបស់ក្រុមហ៊ុន Moody’s អាចនឹងបន្តរារាំងកំណើនសេដ្ឋកិច្ចពួកគេបាន ជាពិសេសទៅលើបញ្ហាអតិផរណា ការវិនិយោគ ព្រមទាំងបញ្ហាបំណុលលើទិន្នផលសញ្ញាប័ណ្ណរតនាគាររបស់អាមេរិក។ យ៉ាងណាក៏ដោយ ឥឡូវនេះមិនមែនជាពេលវេលាសម្រាប់ការកែតម្រូវនោះឡើយ ពោលគឺត្រូវតាមដានទៅលើទិន្នន័យបន្ថែមទៀត។ ក្រៅពីនេះ សមាជិកម្នាក់របស់ធនាគារកណ្តាលអាមេរិកលោក Bostic បានផ្តល់នូវតម្រុយមួយថា ពួកគេអាចនឹងកាត់បន្ថយអត្រាការប្រាក់ចំនួន 1 ដងនៅក្នុងឆ្នាំនេះ ស្របពេលដែល CME Fedwatch Tool បានបង្ហាញថា លទ្ធភាពចំនួនមានតិចជាង 10% លើការកាត់បន្ថយអត្រាការប្រាក់នាកិច្ចប្រជុំបន្ទាប់។ ការពិភាក្សារវាងរុស្ស៊ី-អ៊ុយក្រែន ទោះបីជាការចរចាកិច្ចព្រមព្រៀងសន្តិភាពចាប់ផ្តើមនៅថ្ងៃចន្ទក៏ដោយ ប៉ុន្តែការវិវឌ្ឍហាក់ដូចជាជាប់គាំងនៅចំណុចខ្លះ ខណៈពេលដែលអ្នកខ្លះកំពុងព្រួយបារម្ភទៅលើវិធីសាស្ត្រលោក Trump ក្នុងការបញ្ចប់សង្គ្រាម។ ពោលគឺពួកគេមើលឃើញពីភាពមិនច្បាស់លាស់នៅក្នុងសុន្ទរកថារបស់គាត់។ រឿងមួយប្រាកដណាស់គឺលោកនៅតែអាចនឹងដាក់ពន្ធបន្ថែមទៀតទៅលើរុស្ស៊ី ឬការដឹកជញ្ជូនសព្វាវុធថ្មីៗទៅអ៊ុយក្រែនដដែល ប្រសិនបើកិច្ចពិភាក្សានេះនៅតែបន្ត។ សង្គ្រាមអុីស្រាអែល-ហ្គាហ្សា អុីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាតាំងពីពាក់កណ្តាលអធ្រាត្រ ដែលបានសម្លាប់មនុស្សយ៉ាងតិច 43 នាក់នៅហ្គាហ្សា បន្ទាប់ពីយោធាបានបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីននៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង ភៀសខ្លួនមុនពេល “ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក” ។ ខណៈពេលដែលអុីស្រាអែលបានសន្យាថានឹងគ្រប់គ្រងតំបន់ហ្គាហ្សាទាំងមូល មេដឹកនាំជាច្រើនមកពីសហជីព រួមទាំងប្រទេសនៅក្នុងចក្រភពអង់គ្លេស បារាំង និងកាណាដា បានគំរាមកំហែងអុីស្រាអែលប្រសិនបើរឿងនេះនៅតែបន្ត។ អាមេរិក-ចិន ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកកែតម្រូវគោលការណ៍លើការនាំចេញបន្ទះឈីប ជាពិសេសសំដៅទៅលើបន្ទះឈីបរបស់ក្រុមហ៊ុន Huawei ប្រសិនបើសហរដ្ឋអាមេរិកមិនចង់ប្រឈមមុខនឹងវិធានការបន្ថែមទៀតដែលធ្វើឡើងដោយប្រទេសចិននោះទេ។ |English Version| Several Federal Reserve members remain faithful to having a “wait and see” approach, despite having an uncertain outlook over the inflation problem and labor market conditions. Some also repeatedly said that tariffs and Moody’s downgrade will continue to hinder the economic situation, particularly in the inflation problem, investment, and debt piling on the US treasury bond yield. Yet, now is not a time for adjusting things that may need to seek further guidance from the data dependence. One member, the Federal Reserve’s Bostic, signaled one rate cut this year, while the CME Fedwatch Tool stands at less than 10% on cutting the rate in the next meeting. Russia-Ukraine Talk Although the peace deal negotiation starts on Monday, the progress seems to stall at some point while some are raising concerns over Trump’s diplomatic efforts to end the war, as things become less certain in his speech. One thing for sure is that he has not left out the possible sanctions on Russia or fresh weapons shipments to Ukraine yet. Israel-Gaza War Israel has bombarded Gaza since midnight, which has killed at least 43 people in Gaza after the military ordered Palestinians in the southern city of Khan Younis to flee ahead of an “unprecedented attack”. While Israel pledged to take control over the whole of Gaza, many leaders from unions, including those in the United Kingdom, France, and Canada, threatened Israel if this continued. US-China China urged the United States to adjust chip export controls—particularly referring to Huawei chips—unless the US wants to face more measures taken by China.
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី19 ខែឧសភា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើសូចនាករសេដ្ឋកិច្ច ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងជម្លោះពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump ជាមួយដៃគូពាណិជ្ជកម្ម ព្រមទាំងបម្រែបម្រួលតម្លៃមាសនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ សូចនាករសេដ្ឋកិច្ច និងទិសដៅរបស់ធនាគារកណ្តាលអាមេរិក ប្រសិនបើពិចារណាទៅលើស្ថានភាពសេដ្ឋកិច្ច គឺមានសូចនាករសេដ្ឋកិច្ចសំខាន់ចំនួនពីរដែលផ្តល់ព័ត៌មានសំខាន់បំផុតទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ មួយគឺជាទិន្នន័យអតិផរណាមកពីអ្នកប្រើប្រាស់ និងអ្នកផលិត ដែលនៅតែមានកម្រិតលើសពីកម្រិតគោលដៅ ហើយមួយទៀតគឺទិន្នន័យតម្រូវការ (ការលក់រាយ) ដែលបានថយចុះកាន់តែច្រើនជាងមុន ស្របពេលដែលមានភាពមិនច្បាស់លាស់នៅក្នុងទីផ្សារ ព្រមទាំងបញ្ហាអតិផរណានៅសេដ្ឋកិច្ច។ ទិន្នន័យទាំងពីរនេះសុទ្ធតែជំរុញឱ្យមានការភ័យខ្លាចកាន់តែច្រើន ពោលគឺរារាំងទៅលើការចាយវាយប្រចាំថ្ងៃ ព្រមជាមួយនឹងកំណើនសេដ្ឋកិច្ចអាមេរិក។ ជាលទ្ធផល ទិន្នន័យសន្ទស្សន៍អារម្មណ៍របស់រដ្ឋ Michigan បានធ្លាក់ចុះទាបជាងមុន ខណៈដែលការព្យាករណ៍អំពីអតិផរណាបានកើនឡើង។ ក្រៅពីនេះ ការព្យាករណ៍ជាច្រើនទៀតបានកាត់បន្ថយការបន្ទាបអត្រាការប្រាក់ចាប់ពីចំនួន 3 ដង មករកការបន្ទាបចំនួន 2 ឬ 1 ដងវិញនៅក្នុងឆ្នាំនេះ។ យោងតាម CME Fedwatch Tool ការកាត់បន្ថយអត្រាការប្រាក់អាចនឹងមានចំនួន 2 ដង។ ព័ត៌មានសំខាន់ៗផ្សេងទៀត ទោះយ៉ាងណាក៏ដោយ សូមពិចារណាពីការកើនឡើងបញ្ហាបំណុលនៅសហរដ្ឋអាមេរិក ដែល Moody’s បានកាត់បន្ថយអត្រាឥណទានរបស់សហរដ្ឋអាមេរិកពី Aaa ទៅ Aa1 កាលពីថ្ងៃសុក្រ ហើយនោះក៏បានធ្វើឱ្យតម្លៃមាសកើនឡើងបន្តិចផងដែរនៅពេលបើកផ្សារ។ ការផ្លាស់ប្តូរនេះអាចបន្ថែមការព្រួយបារម្ភអំពីទីផ្សារបន្តិច និងនាំអ្នកវិនិយោគទៅរកប្រាក់ចំណេញនៅក្នុងទីផ្សារភាគហ៊ុន។ លោកប្រធានាធិបតី Donald Trump លោក Trump មានការខកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរបស់លោកក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលលោកបានស្តីបន្ទោសភាគីទាំងពីរចំពោះការធ្វើឱ្យកិច្ចព្រមព្រៀងកាន់តែពិបាកបញ្ចប់។ លោកបានបង្ហោះលើបណ្តាញសង្គមថា លោកគ្រោងនឹងនិយាយជាមួយថ្នាក់ដឹកនាំរៀងៗខ្លួន (ម៉ោង ៩ យប់នៅកម្ពុជា) ដើម្បីបញ្ចប់ «ការបង្ហូរឈាម» (សង្គ្រាម) នេះ។ ប្រតិកម្មទីផ្សារ៖ តម្លៃមាសបានធ្លាក់ចុះ 4.69% ពីសប្តាហ៍មុន។ |English Version| Weekly Data Summary Report As of May 19, 2025 Below is the summary of the United States, which is mainly based on economic indicators, critical events related to President Donald Trump’s trade conflict with other trading partners, and GOLD prices within this week. Disclaimer: Please note this is opinion-based; do not take it as investment advice. Economic Indicators and The Federal Reserve In the economic aspect, there are two major economic indicators that provide the most crucial information regarding the US economic situation. One is the inflation data from consumers and producers, which remains above the restrictive level, and another is the demand data—retail sales, which scaled back ahead of an uncertain economic outlook and inflation pressure. Both are hindering consumer and business sentiment, which will likely restrain some consumption and growth within. As a result, Michigan consumer sentiment skewed lower this time while projections on inflation rose. With that in mind, several projections are downgrading from three rate cuts to one or two rate cuts this year. According to the CME Fedwatch Tool, two rate cuts stand on the bar as of today. Other Important News Regardless, do consider the rising debt problem in the U.S., which Moody’s reduced the U.S. credit rating from Aaa to Aa1 on Friday, and that can be explained by a recovering gold price. This move could have added more concerns about the market and led investors to profit-taking. President Donald Trump Market Reaction: GOLD prices dropped by 4.69% from last week.
Keep Updated: US-Iran Nuclear Deal, US inflation, and Recession odds. អាមេរិក-អ៊ីរ៉ង់លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ការគម្រាមកំហែងនាពេលថ្មីៗនេះទៅលើការដាក់ពន្ធបន្ថែមទៀតលើប្រេងរបស់អ៊ីរ៉ង់ ព្រមទាំងការគំរាមកំហែងការវាយប្រហារផ្នែកយោធា ប្រសិនបើកិច្ចព្រមព្រៀងមិនបានសម្រេចសុទ្ធតែអាចធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ជាពិសេសការនាំចេញប្រេង។ លោក Trump បានគំរាមជាថ្មីម្តងទៀតថា “នឹងធ្វើឱ្យការនាំចេញប្រេងធ្លាក់ចុះរហូតដល់សូន្យ” ដើម្បីបញ្ឈប់សកម្មភាពភេរវករ និងកម្មវិធីនុយក្លេអ៊ែរ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រភព bloomberg លោក Trump បានលើកឡើងថា “កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់អាចនឹងជិតសម្រេចហើយ” ដោយផ្តល់នូវតម្រុយថាអាចនឹងមានការបញ្ចប់ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នាពេលឆាប់ៗនេះ ដែលកាតាក៏ជាអ្នកជួយជ្រោមជ្រែងនោះដែរ។ ទិន្នន័យសេដ្ឋកិច្ចអាមេរិក ការធ្លាក់ចុះនៃទិន្នន័យអតិផរណាបានបង្ហាញថាអាជីវកម្មជាអ្នកទទួលរ៉ាប់រងនូវតម្លៃទំនិញឡើងថ្លៃនេះ ពោលគឺមិនដំឡើងថ្លៃទំនិញទៅកាន់អ្នកទិញនោះទេ ដើម្បីការពារពីការធ្លាក់ចុះនៃតម្រូវការប្រើប្រាស់។ សូម្បីតែប្រធានសេដ្ឋវិទូអាមេរិកនៅ Pantheon Macroeconomics លោក Samuel Tomb បាននិយាយថា “សម្រាប់ពេលនេះ អ្នកចែកចាយមិនផ្តល់ការចំណាយបន្ថែមទាំងអស់នេះដល់អ្នកប្រើប្រាស់ទេ”។ លើសពីនេះ អភិបាលធនាគារកណ្តាលលោក Michael Barr ក៏បានព្រមានអំពីហានិភ័យនៃការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលទាក់ទងនឹងពន្ធដែលបានដាក់ផងដែរ ព្រោះនេះអាចនឹងជំរុញឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ស្របពេលដែលមានហានិភ័យអតិផរណា។ នៅពេលនិយាយអំពីអាជីវកម្មខ្នាតតូចដែលមានកម្រិតលទ្ធភាពទទួលបានប្រាក់កម្ចីទាប ប្រសិនណាបើមានអតិផរណាខ្ពស់ នោះវានឹងរំខានដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ហើយអាចនាំទៅរកការក្ស័យធន។ ខណៈពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន JPMorgan Chase & Co. លោក Jamie Dimon ក៏មិនបានច្រានចោលនូវលទ្ធភាពនៃការមានវិបត្តិសេដ្ឋកិច្ចនៅឡើយទេ ដោយសារភាពមិនច្បាស់លាស់នាពេលថ្មីៗនេះ។ លោកបានលើកឡើងថា ការបោះជំហានថយក្រោយពីសហរដ្ឋអាមេរិក និងចិនលើពន្ធគយជារឿងល្អ ហើយសង្ឃឹមថានឹងបន្តក្នុងរយៈពេលវែង។ ទោះយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជាខ្ពស់ក៏នឹងនាំឱ្យមានការធ្លាក់ចុះនៃការវិនិយោគផងដែរ។ នេះបាននាំឱ្យធនាគារកណ្តាលមានជម្រើសពីរ៖ គឺការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច ឬការរឹតបន្តឹងដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាអតិផរណា។ ឥឡូវនេះ ទីផ្សារជឿជាក់ថាពួកគេអាចនឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញានេះបើយោងតាមឧបករណ៍ CME Fedwatch Tool ។ ខណៈពេលដែលលោក Trump បន្តដាក់សម្ពាធលើការកាត់បន្ថយអត្រាការប្រាក់នៅពេលណាមួយឆាប់ៗនេះ ពោលគឺគាត់ជឿថាមិនមានអតិផរណាទេឥឡូវនេះ។ |English Version| US-Iran on Nuclear Deal A recent threat to impose Iran’s oil sanctions and repeated threats of military strikes if deals are gone have been troubling Iran’s economy, particularly oil exports. Trump threatened to “drive oil exports to zero” once again in order to stop terrorist activities and the nuclear programs. Yet, according to Bloomberg sources, Trump mentioned “getting close to an Iran nuclear deal,” hinting at a possible ending to US-Iran tension, which may also involve help from Qatar. US Economic data Softer inflation data are suggesting that businesses are absorbing additional costs from imports to maintain the demand for consumption, especially when the demand recently has been pulling back, as shown in the retail sales figures yesterday. Even the Chief US economist at Pantheon Macroeconomics, Samuel Tomb, stated that, “For now, distributors are not passing on all these extra costs to consumers.” Furthermore, Federal Reserve Governor Michael Barr also warned of the risk of supply chain disruption related to tariffs imposed, as this could lead to slower growth and inflation risk. When it comes to small businesses that have limited access to loans, high inflation would disrupt their business operations and possibly lead to bankruptcy. While JPMorgan Chase & Co. Chief Executive Officer Jamie Dimon also did not rule out the possibility of having a recession, given the recent uncertainty. He mentioned that a step back from both the US and China on tariffs is a good thing and hoped to continue over the long run; however, high uncertainty would also lead to a decline in investment. This has led the Federal Reserve to have two choices: either easing the monetary policies to support economic growth or tightening to combat the inflation problem. Odds now stand for a rate cut in September, according to the CME Fedwatch tool. While Trump continues to put pressure on for rate cuts anytime soon, he believes there is no inflation now.
Tonight’s Focus: Tracking the Consumer Price Index សន្ទស្សន៍តម្លៃទំនិញពីអ្នកប្រើប្រាស់! ម៉ោង៖ ៧:៣០ នាទីយប់ម៉ោងនៅកម្ពុជា ទោះបីជាមានការបន្ធូរបន្ថយខ្លះពីជម្លោះពាណិជ្ជកម្មក៏ដោយ នេះមិនមានន័យថាអតិផរណានឹងអាចប្រែប្រួលភ្លាមៗនោះទេ។ នេះគឺដោយសារតែឃើញពីការកើនឡើងនូវទិន្នន័យនាពេលថ្មីៗនេះនៅក្នុងរបាយការណ៍តម្លៃ ISM តម្លៃផលិតផលក្នុងស្រុកសរុប និងព័ត៌មានសំខាន់ៗផ្សេងទៀត។ លើសពីនេះ លោកប្រធានធនាគារកណ្តាលអាមេរិក Powell ក៏បានលើកឡើងពីបញ្ហានៃការកើនឡើងអត្រាអតិផរណា និងអត្រាអ្នកគ្មានការងារធ្វើផងដែរ ជាពិសេសទៅលើទិន្នន័យអតិផរណាដែលមិនរាប់បញ្ចូលអាហារ និងថាមពល។ នេះក៏មានន័យថា ប្រសិនបើ CPI ឡើងខ្ពស់ដូចការរំពឹងទុក វានឹងបន្ទាបទៅលើលទ្ធភាពដែលធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត។ ពោលគឺដូចអ្វីដែលក្រុមហ៊ុន Goldman Sach បានព្យាករណ៍ថាអាចនឹងកាត់បន្ថយចំនួន 1 ដងក្នុងខែធ្នូឆ្នាំនេះ។ បើមិនដូច្នោះទេ ប្រសិនបើទិន្នន័យមានកម្រិតទាបជាងការរំពឹងទុក នោះវានឹងបន្ថែមលទ្ធភាពដែលពួកគេអាចនឹងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយដោះស្រាយបញ្ហាឱនភាពបំណុល ដូចអ្វីដែលលោក Trump កំពុងព្យាយាម។ |English Version| Consumer Price Index Alert! Time: 7:30 PM Cambodia time Despite some easing from the trade conflicts, this does not mean that inflation will be immediately affected, aka the consumer price index tonight. This is evidence of a recent rise in the ISM price report, Gross domestic product pricing, and other crucial pieces of information. Also, bear in mind that Powell cited “an upside risk to both inflation and unemployment rate”, especially when it comes to core inflation data—a stickiest one. This also means that if the CPI comes in higher than expected, this will diminish more rate cuts, just like what Goldman Sachs projected to lower once this year, starting in December. Otherwise, lower than expected reading would add more odds on a rate cut, which will help with the debt deficit problem, just as what Trump has committed to.
US-China Trade Thaw: Tariffs Slashed, Recession Odds Drop, Gold Prices Dip កាលពីម្សិលមិញ សហរដ្ឋអាមេរិកនិងចិនបានប្រកាសពីការកាត់បន្ថយពន្ធរៀងៗខ្លួនជាបណ្តោះអាសន្ន ដោយចាប់ផ្តើមពីពន្ធ 145% ទៅ 30% លើទំនិញនាំចូលរបស់ចិន និងពន្ធពី 125% ទៅ 10% លើទំនិញនាំចូលរបស់សហរដ្ឋអាមេរិកសម្រាប់រយៈពេលបីខែ ដែលនឹងត្រូវចុះហត្ថលេខានៅថ្ងៃទី 14 ឧសភា ឆ្នាំ 2025។ ទោះបីជាកិច្ចព្រមព្រៀងនេះមិនរាប់បញ្ចូលពន្ធលើរថយន្ត ដែក អាលុយមីញ៉ូម ឬឱសថក៏ដោយ ប៉ុន្តែនេះត្រូវបានចាត់ទុកថាជាជំហានដ៏ធំមួយឆ្ពោះទៅរកការបន្ថយភាពតានតឹងលើពន្ធគយរវាងប្រទេសទាំងពីរនេះ។ ជាក់ស្តែងទៅ លោកប្រធានាធិបតី Donald Trump ក៏បានលើកឡើងផងដែរថា “យើងនឹងកាត់បន្ថយតម្លៃថ្នាំតាមវេជ្ជបញ្ជា ពោលគឺវាអាចធ្លាក់ចុះពី 59% ទៅ 80% ទៅ 90%” ដែលអាចជំរុញឱ្យមានសេដ្ឋកិច្ចនៅទីនោះកាន់តែមានសុទិដ្ឋិនិយម។ លើសពីនេះ ក្រុមហ៊ុន Goldman Sachs បានបន្ទាបលទ្ធភាពដែលអាមេរិកអាចនឹងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចមកត្រឹមតែ 35% បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនត្រូវបានប្រកាស។ លើសពីនេះ ពួកគេក៏រំពឹងថានឹងឃើញការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅក្នុងខែធ្នូ ជាជាងខែកក្កដានោះដែរ។ សូម្បីតែឧបករណ៍ CME Fedwatch ក៏កាត់បន្ថយប្រូបាប៊ីលីតេមួយចំនួននៃការកាត់បន្ថយអត្រាការប្រាក់ផងដែរ។ ជាលទ្ធផល តម្លៃមាសបន្តធ្លាក់ចុះប្រហែល 3,206 ដុល្លារក្នុងមួយអោន ដោយសារភាពតានតឹងកាន់តែធូរស្រាលជាងមុន។ ដូច្នេះ ដរាបណាប្រទេសទាំងពីរបន្តរក្សាស្ថិរភាព និងបន្ទាបពន្ធដូចការសន្យា នោះតម្លៃមាសនឹងធ្លាក់ចុះបន្ថែមទៀតក្នុងរយៈពេលខ្លី។ ក្តីបារម្ភតែមួយគត់គឺការកើនឡើងភាពតានតឹងរបស់ប្រទេសទាំងពីរ ដែលអាចនឹងជំរុញឱ្យតម្លៃមាសកើនឡើង (ប្រសិនបើរឿងនេះកើតឡើង)។ ទិន្នន័យបន្ថែមទៀត៖ សន្ទស្សន៍តម្លៃទំនិញរបស់អាមេរិកដែលនឹងសបញ្ជាក់ពីបម្រែបម្រួលតម្លៃ។ |English Version| Yesterday, the US and China finally temporarily reduced respective tariffs, starting from 145% to 30% on China’s imported goods and duties from 125% to 10% on the US’s imported goods for three months, which will be signed on May 14, 2025. Although this agreement does not cover tariffs on cars, steel, aluminum, or pharmaceuticals, this comes as a huge step toward de-escalating the tension on tariffs between these two countries. In fact, President Donald Trump also mentioned that, “We will slash the cost of prescription drug prices. It could come down from 59 to 80 to 90%,” which also fuels more expectations of having an optimistic outlook. With that in mind, Goldman Sachs downgraded their odds of recession forecast to 35% after the US-China trade agreement was announced, which was a lot lower compared to the previous figure. Plus, they also expect to see the FED FUND rate cut in December instead of July. Even the CME Fedwatch Tool also reduced some probabilities of a rate cut as well. As a result, GOLD prices continue to skew lower, around $3,206 per ounce, as tensions ease further. So as long as both countries continue to keep steady and lower the tariff as promised, then a further decline in GOLD prices in the short term is likely. The only concern is re-escalation from both countries, which will push the GOLD prices higher if this happens. Further Data: The Consumer Price Index in the US will offer more insights about price changes.
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី 12 ខែឧសភា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើសូចនាករសេដ្ឋកិច្ច ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងជម្លោះពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump ជាមួយដៃគូពាណិជ្ជកម្ម ព្រមទាំងបម្រែបម្រួលតម្លៃមាសនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ធនាគារកណ្តាលអាមេរិកបានបន្តរក្សាអត្រាការប្រាក់ ដោយសារតែពួកគេឃើញមានការកើនឡើងនៃហានិភ័យអតិផរណា ព្រមទាំងការកើនឡើងនៃអត្រាអ្នកគ្មានការងារធ្វើនៅសេដ្ឋកិច្ចពួកគេ។ ជាក់ស្តែង លោកប្រធានធនាគារកណ្តាលអាមេរិក Powell បានលើកឡើងថា ទោះបីជាអាចនឹងមានហានិភ័យនេះក៏ដោយ ក៏លោកមិនទាន់ឃើញមានទិន្នន័យណាមួយបញ្ជាក់នោះដែរ។ ប៉ុន្តែប្រសិនបើទិន្នន័យទាំងពីរនេះចេញដូចអ្វីដែលពួកគេព្យាករណ៍មែននោះ វាអាចនឹងបង្កឱ្យមានសេណារីយ៉ូស្ថិរតាអតិផរណាលេចចេញឡើង។ យោងតាមលោក Simon White អ្នកយុទ្ធសាស្រ្តម៉ាក្រូនៅ Markets Live បាននិយាយថា “ធនាគារកណ្តាលអាចនឹងត្រូវបង្ខំឱ្យកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ ប្រសិនបើពន្ធអាករបង្កឱ្យសេដ្ឋកិច្ចប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច។” ទោះបីជាយ៉ាងណាក៏ដោយ ការមើលឃើញវឌ្ឍនភាពពន្ធនាពេលថ្មីៗនេះ និងជម្លោះសង្រ្គាមកាន់តែធូរស្បើយសុទ្ធតែបានជំរុញឱ្យទំនុកចិត្តរបស់ប្រជាជននៅទីនោះកាន់តែល្អប្រសើរជាងមុន ចំណែកឯការរំពឹងទុកលើកំណើនសេដ្ឋកិច្ចក៏កាន់តែច្រើនជាងមុនផងដែរ ពោលគឺអាចជៀសវាងវិបត្តិសេដ្ឋកិច្ចពីឱនភាពបំណុល និងអតិផរណាខ្ពស់បាន។ ដូច្នេះហើយ នេះបានបង្ខំឱ្យតម្លៃមាសនាពេលថ្មីៗនេះធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ ព័ត៌មានលម្អិតសំខាន់ៗដែលអ្នកគួរតែដឹង៖ ដូច្នេះ ការធ្លាក់ចុះមាសក្នុងរយៈពេលខ្លីទំនងជានឹងបន្ត លុះត្រាតែសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមផ្ទៃក្នុងបានផ្ទុះឡើងម្តងទៀត ឬក៏តម្រូវការមាសពីប្រទេសចិនកើនឡើង។ នេះមានន័យថា ប្រសិនបើបទឈប់បាញ់កើតឡើងដូចការរំពឹងទុក ហើយអាមេរិក និងដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតយល់ព្រមកាត់បន្ថយពន្ធនោះ តម្លៃមាសនឹងបន្តធ្លាក់ចុះក្នុងរយៈពេលខ្លី។ ដូច្នេះហើយ មនុស្សជាច្រើននៅតែទន្ទឹងរង់ចាំកិច្ចចរចាចិន-អាមេរិកនៅថ្ងៃអាទិត្យយ៉ាងលម្អិត រួមជាមួយនឹងភាគីធំៗផ្សេងទៀតដែលដើរតួក្នុងជម្លោះសង្រ្គាម។ ក្រៅពីនេះ ជប៉ុន កូរ៉េខាងត្បូង និងវៀតណាម នឹងស្ថិតក្នុងបញ្ជីអាទិភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់លោក Trump។ Asahi បានរាយការណ៍កាលពីចុងសប្តាហ៍ថា នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba មានបំណងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក្នុងខែកក្កដា ដោយសារពួកគេមានក្តីបារម្ភទៅលើពន្ធរថយន្ត។ គួររំលឹកផងដែរ ជប៉ុនកាន់ “ប័ណ្ណរតនាគារអាមេរិក” សម្រាប់ការចរចា។ ប្រតិកម្មទីផ្សារ៖ តម្លៃមាសនៅតែកើនឡើង +3.10% នៅសប្តាហ៍នេះ ទោះបីជាមានការធ្លាក់ចុះយ៉ាងច្រើននៅសប្តាហ៍នេះក៏ដោយ។ |English Version| Weekly Data Summary Report As of May 12, 2025 Below is the summary of the United States, which is mainly based on economic indicators, critical events related to President Donald Trump’s trade conflict with other trading partners, and GOLD prices movement within this week. Disclaimer: Please note this is opinion-based; do not take it as investment advice. The Federal Reserve used a “wait and see” approach by holding the interest rate high for longer, as they foresaw an upside risk of inflation and unemployment rate. The FED chair, Powell, cited that there is no data to support this yet. However, if these two come together, then a stagflation scenario is likely to emerge. As per Simon White, Markets Live macro strategist, “The Fed may be forced to cut rates this year if tariffs cause a recession.” Regardless, seeing the recent tariff progress and the war conflict come closer to easing, this has fueled more confidence and expectations on growth that could avoid any recession, aka debt deficit and high inflation. Therefore, this has forced the recent gold prices to fall significantly. Crucial Information in detail you should be aware of: So what is the catch here? The GOLD downfall in the short term is likely to continue unless more escalation of war or tariffs on China or demand from China rises. Meaning that if a ceasefire comes as expected and the US and other major trading partners agree to reduce the tariff, GOLD prices will continue to fall in the short run. Therefore, many are still looking forward to the China-US talks on Sunday in detail, along with other major parties that play roles in war conflicts. Other than this, Japan, South Korea, and Vietnam will be on Trump’s trade agreement priority list. Japan’s Prime Minister Shigeru Ishiba intends to reach a trade agreement with the US in July, given high concerns about auto tariffs, Asahi reported over the weekend. Friendly reminder, Japan holds the “US treasury cards” for the negotiation. The Market reaction: Gold prices still gained +3.10% this week, despite a shortfall at the end of the week.