Understanding about Housing Starts ⭐️ គន្លឹះសំខាន់– Housing Starts សំដៅទៅលើចំនួននៃគម្រោងសាងសង់លំនៅឋានថ្មីដែលបានចាប់ផ្តើមក្នុងអំឡុងពេលជាក់លាក់ណាមួយ ដែលជាធម្មតាត្រូវបានរាយការណ៍ប្រចាំខែដោយការិយាល័យជំរឿនសហរដ្ឋអាមេរិក (The U.S. Census Bureau) ។– ទិន្នន័យ Housing Starts ជាធម្មតាត្រូវបានបែងចែកជាបីប្រភេទគឺ Housing Starts សម្រាប់គ្រួសារដែលមានសមាជិកតិច, Housing Starts សម្រាប់ពហុគ្រួសារ (គ្រួសារដែលមានសមាជិកច្រើន) និងចំនួនសរុបនៃ Housing Starts។– ប្រជាសាស្រ្ត អត្រាការប្រាក់ និងលក្ខខណ្ឌសេដ្ឋកិច្ច គឺជាកត្តាចម្បងដែលជំរុញឱ្យទិន្នន័យ Housing Starts មានការប្រែប្រួល។– ការិយាល័យជំរឿនសហរដ្ឋអាមេរិក (The U.S. Census Bureau) ប្រើប្រាស់គំរូលិខិតអនុញ្ញាតសាងសង់ពីការិយាល័យអនុញ្ញាតក្នុងស្រុក ដើម្បីប៉ាន់ប្រមាណលើការចាប់ផ្តើមសាងសង់លំនៅឋាន ដែលត្រូវបានអនុវត្តរហូតដល់ការបញ្ចប់ និងដាក់លក់។– សារៈសំខាន់នៃរបាយការណ៍ Housing Starts។ ⭐️ ឈ្វេងយល់ពី Housing Starts“Housing Starts” ឬជាភាសាខ្មែរហៅថា “ចំនួនផ្ទះថ្មីដែលទើបនឹងសាងសង់” គឺជាចំនួននៃគម្រោងសាងសង់ផ្ទះថ្មីដែលបានចាប់ផ្តើមក្នុងរយៈពេលជាក់លាក់មួយ ឬជាធម្មតាក្នុងមួយខែ។ Housing Starts នេះបានបង្ហាញពីល្បឿននៃការសាងសង់ផ្ទះថ្មី ដែលរួមបញ្ចូលនូវផ្ទះសម្រាប់គ្រួសារមានសមាជិកតិច (single-family homes) អាផាតមិន និងសំណង់លំនៅឋានផ្សេងទៀត។ ម្យ៉ាងវិញទៀត នៅពេលដែលទិន្នន័យ Housing Starts កើនឡើង វាបង្ហាញពីទំនុកចិត្តរបស់ប្រជាជនក្នុងការទិញផ្ទះមានភាពសុទិដ្ឋិនិយមជាងមុន និងឆ្លុះបញ្ចាំងពីទីផ្សារលំនៅឋានកំពុងមានភាពរឹងមាំ ខណៈពេលដែលការថយចុះនៃទិន្នន័យ Housing Starts បង្ហាញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចទៅវិញ។ ⭐️ ប្រភេទនៃ Housing Startsទិន្នន័យ Housing Starts ជាធម្មតាត្រូវបានបែងចែកជាបីប្រភេទ គឺ៖– Single-Family Housing Starts៖ គឺជាចំនួនផ្ទះដែលចាប់ផ្តើមសាងសង់សម្រាប់គ្រួសារដែលមានសមាជិកតិច។ ទាំងនេះសំដៅទៅលើការសាងសង់ផ្ទះឯកត្តជនដែលរចនាឡើងដើម្បីស្នាក់នៅក្នុងគ្រួសារតែមួយ។– Multi-Family Housing Starts៖ ប្រភេទ Housing Starts នេះរួមបញ្ចូលការសាងសង់អគារដែលមានលំនៅឋានជាច្រើនដូចជា អាផាតមិន ខុនដូ ទីប្រជុំជន និងផ្ទះពីរជាន់ឡើងទៅ។– Total Housing Starts៖ វាគឺជាចំនួនផ្ទះដែលរួមបញ្ចូលគ្នានៃ Single-Family Housing Starts និង Multi-Family Housing Starts។ ⭐️ កត្តាដែលជះឥទ្ធិពលដល់ Housing Startsកត្តាដែលជះឥទ្ធិពលដល់ Housing Starts មាន៖– ប្រជាសាស្ត្រ៖ប្រជាសាស្រ្ត រួមមានកំណើនប្រជាជន ការបែងចែកអាយុ អត្រានៃការបង្កើតគ្រួសារ និងនគរូបនីយកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំតម្រូវការលំនៅឋាន។ ការប្រែប្រួលនៃអត្រាប្រជាសាស្រ្តអាចនាំឱ្យមានការផ្លាស់ប្តូរតម្រូវការនៃប្រភេទលំនៅឋានផងដែរ។ – អត្រាការប្រាក់៖អត្រាការប្រាក់អាចជះឥទ្ធិពលដល់ដោយផ្ទាល់ទៅលើលទ្ធភាពនៃការទិញលំនៅឋានរបស់ប្រជាជនក្នុងស្រុក។ នៅពេលដែលអត្រាការប្រាក់ទាប ការចំណាយលើការខ្ចីប្រាក់ត្រូវបានកាត់បន្ថយ ដែលធ្វើឱ្យមានចំនួនកម្ចីក្នុងការទិញផ្ទះកើនឡើង។ ជាងនេះទៅទៀត អត្រាការប្រាក់ទាបអាចជំរុញឱ្យមានតម្រូវការលំនៅឋានច្រើន ដែលជាហេតុធ្វើឱ្យមានអត្រា Housing Starts កើនឡើងផងដែរ។ ផ្ទុយទៅវិញ បើអត្រាការប្រាក់កើនឡើង នោះវាអាចធ្វើឱ្យមានចំនួនកម្ចីក្នុងការទិញផ្ទះថយចុះ ដែលជាហេតុធ្វើឱ្យមានអត្រា Housing Starts ថយចុះដូចគ្នា។ -លក្ខខណ្ឌសេដ្ឋកិច្ច៖លក្ខខណ្ឌ និងស្ថានភាពសេដ្ឋកិច្ចរួមមានដូចជា កម្រិតការងារ កំណើនប្រាក់ចំណូល និងទំនុកចិត្តអ្នកប្រើប្រាស់ មានឥទ្ធិពលលើ Housing Starts។ នៅក្នុងសេដ្ឋកិច្ចដ៏រឹងមាំមួយ ចំនួនអ្នកអត់ការងារធ្វើនឹងធ្លាក់ចុះ និងប្រាក់ចំណូលកើនឡើង ដែលញុាំងឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនកាន់តែរឹងមាំ និងមានតម្រូវការលំនៅឋានកើនឡើង។ ផ្ទុយមកវិញ នៅក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច អត្រា Housing Starts អាចថយចុះ ដោយសារតែប្រជាជនមិនមានលទ្ធភាពក្នុងការផ្គត់ផ្គង់ក្នុងការបង់ប្រាក់កម្ចីទិញផ្ទះដូចមុន។ ⭐️ ហេតុអ្វីបានជាទិន្នន័យ Housing Starts មានសារៈសំខាន់?របាយការណ៍ Housing Starts មានសារៈសំខាន់ ព្រោះតែហេតុផលសំខាន់ៗមួយចំនួនដូចជា៖ – សូចនាករសេដ្ឋកិច្ច៖ Housing Starts ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងសុខភាពសេដ្ឋកិច្ច។ ការកើនឡើងនៃចំនួនសាងសង់លំនៅឋានបានឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចដ៏រឹងមាំ និងការកើនឡើងនៃតម្រូវការទិញផ្ទះ ខណៈដែលការធ្លាក់ចុះនៃទិន្នន័យ Housing Starts បានបង្ហាញពីភាពទន់ខ្សោយនៃសេដ្ឋកិច្ច។ – ឥទ្ធិពលលើការងារ៖ ទីផ្សារលំនៅឋានបានជះឥទ្ធិពលដល់ទីផ្សារការងារយ៉ាងច្រើន។ វាមិនត្រឹមតែជួយបង្កើតការងារក្នុងវិស័យសំណង់ដោយផ្ទាល់តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើតឱកាសការងារនៅក្នុងវិស័យដែលពាក់ព័ន្ធផងដែរ។ ការកើនឡើងនៃចំនួនលំនៅឋានមានន័យថាមានការបង្កើនចំនួនការងារ ចំណែកឯការថយចុះអាចនាំឱ្យមានការកាត់បន្ថយការងារ។ – ផលប៉ះពាល់លើការចំណាយរបស់អ្នកប្រើប្រាស់៖ Housing starts មានឥទ្ធិពលគួរឱ្យកត់សម្គាល់លើការចំណាយរបស់អ្នកប្រើប្រាស់។ ការសាងសង់ផ្ទះថ្មីមាននិន្នាការជំរុញឱ្យមានតម្រូវការខ្ពស់សម្រាប់គ្រឿងសង្ហារិម គ្រឿងប្រើប្រាស់ និងទំនិញ និងសេវាកម្មផ្សេងៗដែលពាក់ព័ន្ធ។ ⭐️ តើអ្នកណាចេញផ្សាយទិន្នន័យ Housing Starts?របាយការណ៍ Housing Starts ត្រូវបានចេញផ្សាយដោយការិយាល័យជំរឿនសហរដ្ឋអាមេរិក និងនាយកដ្ឋានអភិវឌ្ឍន៍លំនៅឋាន និងទីក្រុង។ ⭐️ តើទិន្នន័យ Housing Starts ចេញផ្សាយនៅពេលណា?របាយការណ៍ Housing Starts ត្រូវបានចេញផ្សាយជាប្រចាំខែ ដែលជាធម្មតានៅពាក់កណ្តាលខែបន្ទាប់ពីរយៈពេលរាយការណ៍។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗU.S. Housing Starts: 1,583M (ឧសភា 2023) – 1,340M (មករា 2023) | English Version |⭐️ Key takeaway– The Housing Starts data is an economic indicator that refers to the number of new residential construction projects that have begun during a particular period, typically reported monthly by the U.S. Census Bureau.– Housing Starts data is typically broken down into three categories which are single-family housing starts, multi-family housing starts, and total housing starts.– Demographics, interest rates, economic conditions, and government policies and subsidies are the main factors that drive housing starts.– The Census Bureau uses a sample of building permits from local permitting offices to estimate housing starts, which are then followed until completion and sale.The importance of the housing starts report. ⭐️ Understand about Housing Starts“Housing starts” refers to the number of new residential construction projects that have begun within a specific timeframe, usually a month. This metric indicates the pace of new home construction, including single-family homes, apartments, and other residential structures. Housing starts are a key indicator of economic growth and consumer confidence, with increases reflecting a strong market, while decreases may indicate economic slowdowns. ⭐️ Categories of Housing StartsHousing Starts data is typically broken down into three categories:– Single-Family Housing Starts: It is the number of new single-family homes that have started construction. These refer to the construction of individual standalone homes designed to accommodate a single family.– Multi-Family Housing Starts: This category includes the construction of buildings with multiple housing units, such as apartments, condominiums, townhouses, and duplexes.– Total Housing Starts: It is the combined number of single-family and multi-family housing starts. ⭐️ Factors influencing Housing StartsFactors that drive Housing Starts are:– Demographic:Demographics, including population growth, age distribution, household formation rates, and urbanization, play a crucial role in shaping housing demand. Changes in demographics can lead to shifts in the types of housing needed. – Interest rates:Interest rates have a direct impact on the affordability of housing. When interest rates are low, borrowing costs are reduced, making it more attractive for individuals and families to take out mortgages to buy homes. Low interest rates can stimulate housing demand and lead to an increase in housing starts. Conversely, higher interest rates can deter potential homebuyers and lead to a slowdown in housing starts. – Economic conditions:The overall health of the economy, including factors like employment levels, income growth, and consumer confidence, influences housing starts. In a strong economy with low unemployment and rising incomes, people are more likely to have the financial means to buy homes, leading to higher housing demand and starts. During economic downturns, housing starts may decrease due to reduced affordability and uncertainty. ⭐️ Why is the Housing Starts data important?The Housing Starts report holds notable significance for several key reasons: – Economic Indication: Housing starts are intricately linked to economic health. A surge in residential construction reflects a robust economy and rising home demand, whereas a drop signals economic fragility. – Employment Influence: The housing market holds substantial employment implications. Not only does it create construction jobs directly, but it also generates opportunities across related sectors. A surge in housing starts translates to job expansion, whereas a decrease can lead to job cuts. – Consumer Spending Impact: Housing starts wield a notable impact on consumer spending. New home construction tends to drive heightened demand for furnishings, appliances, and allied goods and services. ⭐️ Who publishes the Housing Starts data?The Housing Starts report is published by the U.S. Census Bureau and the Department of Housing and Urban Development. ⭐️ When is the Housing Starts data released?The housing starts report is released monthly, usually around the middle of the month following the reporting period. ⭐️ Recent updatesU.S. Housing Starts: 1,583M (May 2023) – 1,340M (January 2023)
10 Major Fundamental News Reports You Must Know 1️⃣Nonfarm Payrollទិន្នន័យនេះចេញផ្សាយជារៀងរាល់ខែនៅថ្ងៃសុក្រនៃសប្តាហ៍ទី១។ វាជាការវាស់វែងលើការផ្លាស់ប្តូរអ្នកធ្វើការក្នុងអំឡុងខែមុន (មិនរាប់បញ្ចូលវិស័យកសិកម្ម) ដើម្បីវាយតម្លៃស្ថានភាពទីផ្សារការងារ និងស្ថិរភាពសេដ្ឋកិច្ច។ 2️⃣ធនាគារកណ្តាលអាមេរិក (US Federal Reserve Bank)ទិន្នន័យនេះចេញផ្សាយ ៨ដងក្នុងមួយឆ្នាំ។ វាចេញផ្សាយអត្រាគោលដៅ (Overnight Interest Rate) ដែលកំណត់ដោយគណៈកម្មាធិការទីផ្សារបើកចំហ (FOMC) សម្រាប់ធនាគារពាណិជ្ជដើម្បីខ្ចី និងផ្តល់ប្រាក់កម្ចីបម្រុងលើសរបស់ពួកគេឱ្យទៅគ្នាទៅវិញទៅមក។ 3️⃣របាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិក (Consumer Price Index-CPI)ទិន្នន័យនេះចេញផ្សាយជាប្រចាំខែ។ វាជាការវាស់វែងពីការប្រែប្រួលជាមធ្យមនៃតម្លៃទំនិញ និងសេវាកម្មដែលបានទិញដោយគ្រួសារក្នុងរយៈពេលកំណត់មួយ។ 4️⃣សន្ទស្សន៍តម្លៃអ្នកផលិត (Producer Price Index-PPI)ទិន្នន័យនេះចេញផ្សាយជាប្រចាំខែ។ វាគឺជាការវាស់វែងពីការប្រែប្រួលជាមធ្យមនៃតម្លៃទំនិញ និងសេវាកម្មដែលអ្នកផលិតក្នុងស្រុកទទួលបានសម្រាប់ទិន្នផលរបស់ពួកគេនៅក្នុងរយៈពេលកំណត់មួយ។ 5️⃣សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ (Consumer Confidence Index-CCI)ទិន្នន័យនេះចេញផ្សាយជាប្រចាំខែ។ វាវាស់វែងលើភាពសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយមនៃស្ថានភាពសេដ្ឋកិច្ច។ 6️⃣អត្រាការប្រាក់របស់ធនាគារកាណាដា (Bank of Canada Overnight Rate)ទិន្នន័យនេះចេញផ្សាយ ៨ដងក្នុងមួយឆ្នាំ។ វាជាការប្រាក់ (Overnight Rate) ដែលស្ថាប័នហិរញ្ញវត្ថុធំៗផ្តល់ប្រាក់កម្ចីឱ្យទៅគ្នាទៅវិញ។ 7️⃣ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក (US Gross Domestic Product-GDP)ជាទិន្នន័យដែលចេញផ្សាយរៀងរាល់ត្រីមាស (៣ខែម្តង)។ ទិន្នន័យនេះជារង្វាស់រូបិយវត្ថុរបស់ទំនិញ និងសេវាកម្មទាំងអស់ដែលបានផលិតនៅក្នុងសហរដ្ឋអាមេរិកក្នុងអំឡុងពេលជាក់លាក់ណាមួយ។ 8️⃣ធនាគារបម្រុងនូវែលសេឡង់ (Reserve Bank of New Zealand)តែតែងតែចេញទិន្នន័យជារៀងរាល់ខែនៅថ្ងៃទីប្រាំបីរាប់ពីថ្ងៃចុងក្រោយនៃខែចាស់។ របាយការណ៍នេះក៏បង្ហាញពីអត្រាការប្រាក់ ដែលធនាគារនៅប្រទេសនូវែលសេឡង់ខ្ចីលុយ ឬឱ្យគ្នាខ្ចីលុយទៅវិញទៅមករវាងធនាគារមួយ និងធនាគារមួយទៀត។ 9️⃣ អត្រាការប្រាក់បង្វិលសងរបស់ធនាគារកណ្តាលអឺរ៉ុប (European Central Bank Refinancing Rate)ទិន្នន័យនេះតែងតែចេញជារៀងរាល់ខែ ដោយជាទិន្នន័យអត្រាការប្រាក់ (Overnight Rate) ដែលធនាគារកណ្តាលរបស់ប្រទេសអង់គ្លេស (BOE) កំណត់យកនៅពេលដែលស្ថាប័នហិរញ្ញវត្ថុនានាខ្ចីលុយពីធនាគារកណ្តាលរបស់ប្រទេសអង់គ្លេស។ 🔟 អត្រាការប្រាក់ផ្លូវការរបស់ធនាគារអង់គ្លេស (Bank of England Official Bank Rate)ទិន្នន័យនេះតែងតែចេញជារៀងរាល់ខែ។ ទិន្នន័យនេះជាទិន្នន័យអត្រាការប្រាក់(Overnight rate) ដែលធនាគារកណ្តាលរបស់ប្រទេសអង់គ្លេស (BOE) កំណត់យកនៅពេលដែលស្ថាប័នហិរញ្ញវត្ថុនានាខ្ចីលុយពីធនាគារកណ្តាលរបស់ប្រទេសអង់គ្លេស។ | English Below |1️⃣ Nonfarm PayrollNonfarm payroll is released monthly and on the first Friday after the month ends. Nonfarm payroll represents the net changes in employment jobs. 2️⃣ US Federal Reserve BankUS Federal Reserve Bank is scheduled 8 times per year. It is the overnight interest rate at which depository institutions lend and borrow to other institutions. 3️⃣ US Inflation Report (Consumer Price Index-CPI)US Inflation Report (CPI) is released monthly and on the first Friday after the month ends. Nonfarm payroll represents the net changes in employment jobs. 4️⃣ US Producer Price Index (Producer Price Index-PPI)US Producer Price Index is released monthly. It is a leading indicator of inflationary pressures at the producer level and can influence consumer prices. 5️⃣ Consumer Confidence Index (Consumer Confidence Index-CCI)Consumer Confidence Index is released monthly by the Conference Board. It measures consumer sentiment and confidence in the state of the economy. 6️⃣ Bank of Canada overnight rateThe Bank of Canada overnight rate is scheduled 8 times per year. It is the overnight rate that major financial institutions lend and borrow between themselves. 7️⃣ US Gross Domestic Product-GDPUS GDP is released quarterly. It is the monetary value of all goods and services produced in the US over a specified period. 8️⃣ Reserve Bank of New ZealandThis data is released monthly about 8 days after the month ends. It releases the Interest rate that banks borrow or lend to each other. 9️⃣ European Central Bank Refinancing Rate European Central Bank refinancing rate is scheduled 8 times per year. It is the rate on the main refinancing operations offering liquidity to the financial system. 🔟 Bank of England Official Bank RateBank of England’s official bank rate is released monthly. It is the overnight rate that the BOE lends to financial institutions.
Understanding about Building Permits ⭐️ គន្លឹះសំខាន់– Building Permits Survey (BPS) គឺជាការស្ទង់មតិប្រចាំខែដែលធ្វើឡើងដោយការិយាល័យជំរឿនសហរដ្ឋអាមេរិក។ ការស្ទង់មតិនេះគឺដើម្បីតាមដាននូវចំនួននៃការអនុញ្ញាតសាងសង់ដែលចេញដោយរដ្ឋាភិបាលក្នុងតំបន់សម្រាប់ការសាងសង់លំនៅឋានឯកជនថ្មីៗ។– ការប្រែប្រួលនៃ Building Permits គឺអាស្រ័យលើទីតាំងសាងសង់នៅទូទាំងតំបន់ផ្សេងៗគ្នា។ ការអនុញ្ញាតក្នុងការសាងសង់នេះរួមបញ្ចូលមាន៖ អាងហែលទឹក ការជួសជុល កន្លែងផ្ទុកប្រេងឥន្ធនៈ ប្រព័ន្ធបាញ់ទឹក និងលិខិតអនុញ្ញាតសាងសង់មូលដ្ឋាន។– លក្ខខណ្ឌសេដ្ឋកិច្ច កំណើនប្រជាជន និងនគរូបនីយកម្ម ទីផ្សារអចលនទ្រព្យ អត្រាការប្រាក់ និងគោលនយោបាយ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល គឺជាកត្តាសំខាន់ដែលមានឥទ្ធិពលលើការសម្រេចចិត្តក្នុងការអនុញ្ញាតសាងសង់។– សារៈសំខាន់នៃ Building Permits។ ⭐️ ឈ្វេងយល់ពី Building Permits1. តើអ្វីទៅជា Building Permits?Building Permits ឬជាភាសាខ្មែរហៅថា លិខិតអនុញ្ញាតសាងសង់ គឺជាឯកសារផ្លូវការ ឬការអនុញ្ញាតដែលចេញដោយរដ្ឋាភិបាលក្នុងតំបន់ ឬអាជ្ញាធរពាក់ព័ន្ធ ដែលផ្តល់ការអនុញ្ញាតដល់បុគ្គល អង្គការ ឬអង្គភាព ដើម្បីអនុវត្តការសាងសង់ ការជួសជុល ឬគម្រោងអគារប្រភេទផ្សេងទៀតនៅក្នុងតំបន់ដែលបានបញ្ជាក់។ ការអនុញ្ញាតនេះជាធម្មតាត្រូវបានទាមទារដើម្បីធានាថាសកម្មភាពសាងសង់នោះបានអនុលោមតាមលេខកូដអគារមូលដ្ឋាន បទប្បញ្ញត្តិតំបន់ ស្តង់ដារសុវត្ថិភាព និងច្បាប់ជាធរមានផ្សេងទៀត។ 2. Building Permits ដើរតួជាសូចនាករសេដ្ឋកិច្ចរបាយការណ៍ Building Permits គឺជាសូចនាករ ដែលវាយតម្លៃលើតម្រូវការទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន ស្របពេលដែលមានការផ្តល់នូវការប្រមើលមើលពីការអនុវត្តឧស្សាហកម្មសំណង់នាពេលអនាគត។ គោលបំណងចម្បងរបស់ Building Permits គឺដើម្បីវាស់ស្ទង់ពីភាពរឹងមាំនៃទីផ្សារលំនៅឋានជាតិ និងស្ថានភាពសេដ្ឋកិច្ចជាតិទាំងមូល។ ⭐️ កត្តាដែលជះឥទ្ធិពលដល់ Building Permitsខាងក្រោមនេះគឺជាកត្តាសំខាន់ៗដែលមានឥទ្ធិពលលើការសម្រេចចិត្តផ្តល់ការអនុញ្ញាតសាងសង់៖– លក្ឌខណ្ឌសេដ្ឋកិច្ច៖ Building Permits គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើសុខភាពសេដ្ឋកិច្ចទាំងមូលនៅក្នុងតំបន់ ដែលរួមបញ្ចូលនូវកត្តាមួយចំនួនដូចជាកំណើន GDP, អត្រាការងារ, និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដែលកត្តាទាំងនោះអាចជះឥទ្ធិពលដល់សកម្មភាពសំណង់។ នៅក្នុងអំឡុងពេលនៃកំណើនសេដ្ឋកិច្ច ជារឿយៗគឺតែងតែមានតម្រូវការសាងសង់កើនឡើងសម្រាប់គម្រោងសាងសង់ថ្មីៗ ដែលនាំឱ្យមានការអនុញ្ញាតសាងសង់កាន់តែច្រើន។ – កំណើនប្រជាជន និងនគរូបនីយកម្ម៖ កំណើនប្រជាជន និងការអភិវឌ្ឍនគរូបនីយកម្មអាចជំរុញឱ្យមានតម្រូវការអគារលំនៅឋាន និងពាណិជ្ជកម្មថ្មីៗ ដែលបណ្តាលឱ្យមានតម្រូវការខ្ពស់ក្នុងការអនុញ្ញាតសាងសង់។ – ទីផ្សារអចលនទ្រព្យ៖ ស្ថានភាពនៃទីផ្សារអចលនទ្រព្យ រួមទាំងតម្រូវការលំនៅឋាន និងតម្លៃអចលនទ្រព្យអាចជះឥទ្ធិពលលើចំនួនលិខិតអនុញ្ញាតសាងសង់ដែលចេញសម្រាប់ការអភិវឌ្ឍលំនៅឋានថ្មី ឬការជួសជុលលំនៅឋាន ឬអគារចាស់ៗ។ – អត្រាការប្រាក់៖ អត្រាការប្រាក់ទាបអាចជំរុញឱ្យម្ចាស់អចលនទ្រព្យឱ្យធ្វើការវិនិយោគលើគម្រោងសាងសង់ ដែលនាំឱ្យមានចំនួនក្នុងការអនុញ្ញាតសាងសង់កើនឡើងខ្ពស់។ – គោលនយោបាយ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល៖ ការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងការកំណត់តំបន់ លេខកូដអគារ និងថ្លៃអនុញ្ញាតសាងសង់ អាចជះឥទ្ធិពលដល់ភាពងាយស្រួលនៃការទទួលបានលិខិតអនុញ្ញាតសាងសង់ និងមានឥទ្ធិពលលើនិន្នាការសាងសង់នាងនាគតផងដែរ។ ⭐️ ហេតុអ្វីបានជាទិន្នន័យ Building Permits មានសារៈសំខាន់?Building Permits មានសារៈសំខាន់ណាស់ ព្រោះវាអាចធានាបានថាគម្រោងសាងសង់នីមួយៗបានអនុលោមតាមច្បាប់សុវត្ថិភាព បទប្បញ្ញត្តិ និងស្តង់ដារគុណភាពនៃការសាងសង់។ ម្យ៉ាងវិញទៀត Building Permits ក៏ជាសូចនាករសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងពីសកម្មភាពសំណង់ និងនិន្នាការសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគតផងដែរ ថាតើមានការរីកចម្រើន ឬថយចុះនៅក្នុងវិស័យសំណង់។ ⭐️ តើទិន្នន័យ Building Permits ចេញផ្សាយនៅពេលណា?Building permits ត្រូវបានចេញផ្សាយនៅរៀងរាល់ពាក់កណ្តាលខែនីមួយៗ វេលាម៉ោង 8:30 ព្រឹក ET ដែលចេញផ្សាយដោយការិយាល័យជំរឿន និង ការិយាល័យការអភិវឌ្ឍលំនៅដ្ឋាន និងទីក្រុងនៅឯសហរដ្ឋអាមេរិក (HUD) ។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗU.S. Building Permits: 1,496M (ឧសភា 2023) – 1,354M (មករា 2023) | English Version |⭐️ Key takeaway– The Building Permits Survey (BPS) is a monthly survey conducted by the U.S. Census Bureau. The survey tracks the number of building permits issued by local governments for new privately-owned residential construction.– The necessity for building permits varies depending on the location, and while specific requirements differ, some permits are commonly required across different areas. These include permits for pools, foundation repairs, fuel storage, fire sprinkler systems, and the fundamental permit for the building itself.– Economic Conditions, Population Growth and Urbanization, Real Estate Market, Interest Rates and Government Policies and Regulations are key factors that influence the decision to grant building permits.– The importance of building permits. ⭐️ Understand about Building Permits1. What are building permits?A building permit is an official document or authorization issued by a local government or relevant authority that grants permission to an individual, organization, or entity to undertake construction, renovation, or other types of building projects within a specified area. This permit is typically required to ensure that construction activities comply with local building codes, zoning regulations, safety standards, and other applicable laws. 2. Building permits as an economic indicatorThe Building Permits report stands as a leading economic indicator, assessing the present real estate market demand while offering glimpses into future construction industry performance. Its primary purpose is to measure the robustness of the national housing market and the broader economic landscape. ⭐️ Factors influencing Building PermitsHere are key factors that influence the decision to grant building permits:– Economic Conditions: The overall economic health of a region, including factors like GDP growth, employment rates, and consumer confidence, can affect construction activity. During periods of economic growth, there’s often increased demand for new construction projects, leading to more building permits being issued. – Population Growth and Urbanization: Rapid population growth or urbanization can drive the need for new residential and commercial structures, resulting in higher demand for building permits. – Real Estate Market: The state of the real estate market, including housing demand and property values, can influence the number of building permits issued for new residential developments or renovations. – Interest Rates: Low interest rates can incentivize property owners to invest in construction projects, leading to an uptick in building permit applications. – Government Policies and Regulations: Changes in zoning regulations, building codes, and permit fees can impact the ease of obtaining building permits and influence construction trends. ⭐️ Why is the Building Permits data important?Building permits are vital as they ensure construction projects comply with safety codes, regulations, and quality standards. They serve as a leading economic indicator, reflecting construction activity and economic trends. ⭐️ When is the Building Permits data released?Building permits are released around the middle of each month, at 8:30 a.m. ET by the Census Bureau and United States Department of Housing and Urban Development (HUD). ⭐️ Recent updatesU.S. Building Permits: 1,496M (May 2023) – 1,354M (January 2023
Understanding about Existing Home Sales ⭐️ គន្លឹះសំខាន់– Existing Home Sales គឺសំដៅលើការលក់ផ្ទះដែលសាងសង់ពីមុន ប៉ុន្តែមិនរាប់បញ្ចូលផ្ទះដែលទើបសាងសង់ថ្មីៗនោះទេ។– លក្ឌខណ្ឌសេដ្ឋកិច្ច, កំណើនប្រជាជន និងនគរូបនីយកម្ម,ទីផ្សារអចលនទ្រព្យ, អត្រាការប្រាក់, គោលនយោបាយ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល គឺជាកត្តាសំខាន់ៗដែលមានឥទ្ធិពលលើ Existing Home Sales។– សារៈសំខាន់នៃ Existing Home Sales ⭐️ ឈ្វេងយល់ពី Existing Home SalesExisting Home Sales គឺជារបាយការណ៍ដែលវាស់វែងលើចំនួននៃប្រតិបត្តិការដែលបានបញ្ចប់សម្រាប់ផ្ទះគ្រួសារតែមួយ ទីប្រជុំជន ខុនដូ និងអគារសហប្រតិបត្តិ ក្នុងរយៈពេលជាក់លាក់ណាមួយ។ វាក៏ជាសូចនាករសេដ្ឋកិច្ច ដែលផ្តល់ការយល់ដឹងអំពីសុខភាពនៃទីផ្សារលំនៅឋាន និងសកម្មភាពសេដ្ឋកិច្ចទាំងមូលផងដែរ។ ឬ Existing Home Sales គឺសំដៅលើការលក់ផ្ទះដែលសាងសង់ពីមុន ប៉ុន្តែមិនរាប់បញ្ចូលផ្ទះដែលទើបសាងសង់ថ្មីៗនោះទេ។ ⭐️ កត្តាដែលជះឥទ្ធិពលដល់ Existing Home Salesខាងក្រោមនេះគឺជាកត្តាសំខាន់ៗដែលមានឥទ្ធិពលលើ Existing Home Sales៖– លក្ឌខណ្ឌសេដ្ឋកិច្ច៖ Existing Home Sales គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើសុខភាពសេដ្ឋកិច្ចទាំងមូលនៅក្នុងតំបន់ ដែលរួមនញ្ចូលនូវកត្តាមួយចំនួនដូចជាកំណើន GDP, អត្រាការងារ, និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដែលកត្តាទាំងនោះអាចជះឥទ្ធិពលដល់សកម្មភាពសំណង់។ – កំណើនប្រជាជន និងនគរូបនីយកម្ម៖ កំណើនប្រជាជន និងការអភិវឌ្ឍនគរូបនីយកម្មអាចជំរុញឱ្យមានតម្រូវការអគារលំនៅឋាន និងពាណិជ្ជកម្មថ្មីៗ ដែលបណ្តាលឱ្យមានតម្រូវការខ្ពស់ក្នុងការទិញផ្ទះ។ – ទីផ្សារអចលនទ្រព្យ៖ ស្ថានភាពនៃទីផ្សារអចលនទ្រព្យ រួមទាំងតម្រូវការលំនៅឋាន និងតម្លៃអចលនទ្រព្យអាចជះឥទ្ធិពលលើចំនួនផ្ទះដែលសាងសង់រួច។ – អត្រាការប្រាក់៖ អត្រាការប្រាក់ទាបអាចជំរុញឱ្យម្ចាស់អចលនទ្រព្យធ្វើការវិនិយោគលើគម្រោងសាងសង់ ដែលនាំឱ្យមានតម្រូវការទិញផ្ទះកើនឡើងខ្ពស់។ ⭐️ ហេតុអ្វីបានជាទិន្នន័យ Existing Home Sales មានសារៈសំខាន់?Existing Home Sales មានសារៈសំខាន់ ដោយសារតែ៖– វាអាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះសុខភាពនៃឧស្សាហកម្មសំណង់ និងទីផ្សារលំនៅឋាន។– វាធ្វើឱ្យមានកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើតការងារ ជំរុញឱ្យមានតម្រូវការសម្ភារៈសំណង់ និងផលិតផលពាក់ព័ន្ធផ្សេងទៀត។– វាផ្តល់នូវការយល់ដឹងអំពីលទ្ធភាពនៃការសង់លំនៅឋាន និងលទ្ធភាពនៃការផ្តល់ហិរញ្ញប្បទានកម្ចីទិញផ្ទះ។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗU.S. Building Permits: 4.55M (កុម្ភៈ 2023) – 4.0M (មករា 2023) | English Version |⭐️ Key takeaway– The Existing Home Sales is a report that refers to the sale of previously constructed homes, as opposed to newly constructed homes.– Economic conditions, population growth and urbanization, real estate market, interest rates, and government policies and regulations are the factors that influence Existing Home Sales.– The importance of Existing Home Sales ⭐️ Understand about Existing Home SalesExisting Home Sales is a report that measures the number of completed transactions for single-family homes, townhouses, condominiums, and co-ops (cooperative apartments) within a specific period. As an economic indicator, existing home sales report is a crucial economic indicator that provides insights into the health of the housing market and overall economic activity. ⭐️ Factors influencing Existing Home SalesHere are key factors that influence the Existing Home Sales:– Economic Conditions: The overall economic health of a region, including factors like GDP growth, employment rates, and consumer confidence, can affect construction activity. – Population Growth and Urbanization: Rapid population growth or urbanization can drive the need for new residential and commercial structures, resulting in higher demand for buying existing homes. – Real Estate Market: The state of the real estate market, including housing demand and property values, can influence the number of houses that already built. – Interest Rates: Low interest rates can incentivize property owners to invest in construction projects, leading to an uptick in housing demand. ⭐️ Why is the Existing Home Sales data important?Existing Home Sales data important because:– It reflects the strength of consumer spending and borrowing patterns.– Increase in home sales leads to additional spending on home improvements, furniture and appliances.– Strong growth of existing home sales is dollar bullish.– A decline in existing home sales over several months is dollar bearish (this would cause interest rates to fall which weakens demand for the dollar). ⭐️ Recent updatesU.S. Building Permits: 4.55M (Feb 2023) – 4.0M (January 2023)
Understanding about Mortgage Rate ⭐️ គន្លឹះសំខាន់– អត្រាកម្ចីទិញផ្ទះ គឺជាអត្រាការប្រាក់ដែលអ្នកឱ្យខ្ចីគិតប្រាក់ពីអ្នកខ្ចីសម្រាប់ការប្រើប្រាស់មូលនិធិដើម្បីទិញផ្ទះ ឬអចលនទ្រព្យផ្សេងទៀត។– អត្រាកម្ចីទិញផ្ទះត្រូវបានជះឥទ្ធិពលដោយការរួមបញ្ចូលគ្នានៃកត្តាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកត្តាផ្សេងៗទៀត។– ប្រសិនបើអត្រាកម្ចីទិញផ្ទះកើនឡើង នោះថ្លៃដើមនៃការខ្ចីប្រាក់នឹងកើនឡើង ដែលនាំឱ្យអត្រាការបញ្ចាំដែលផ្តល់ជូនអ្នកខ្ចីនឹងកើនឡើងដូចគ្នា។– ប្រសិនបើអត្រាកម្ចីទិញផ្ទះមានការថយចុះ នោះថ្លៃដើមនៃការខ្ចីប្រាក់នឹងថយចុះ ដែលនាំឱ្យអត្រាបញ្ចាំដែលផ្តល់ជូនអ្នកខ្ចីនឹងថយចុះដូចគ្នា។– ការតាមដានទិន្នន័យអត្រាប្រាក់កម្ចីទិញផ្ទះមានសារៈសំខាន់ណាស់សម្រាប់ការវាយតម្លៃលើលទ្ធភាពទទួលបាន និងថ្លៃដើមសរុបនៃកម្ចីទិញផ្ទះ។ ⭐️ ឈ្វេងយល់ពី Mortgage Rateអត្រាកម្ចីទិញផ្ទះ គឺជាអត្រាការប្រាក់ដែលអ្នកឱ្យខ្ចីគិតប្រាក់ពីអ្នកខ្ចីសម្រាប់ការប្រើប្រាស់មូលនិធិដើម្បីទិញផ្ទះ ឬអចលនទ្រព្យផ្សេងទៀត។ នៅពេលដែលនរណាម្នាក់ធ្វើការខ្ចីប្រាក់ទិញផ្ទះមួយ នោះពួកគេបានយល់ព្រមក្នុងសងប្រាក់កម្ចី រួមជាមួយនឹងការប្រាក់ក្នុងរយៈពេលជាក់លាក់មួយ ដែលជាធម្មតាមានរយៈពេលចាប់ពី 15 ទៅ 30 ឆ្នាំ។ ដូចនេះ អត្រាកម្ចីទិញផ្ទះគឺជាភាគរយប្រចាំឆ្នាំនៃចំនួនប្រាក់កម្ចីដែលអ្នកខ្ចីត្រូវបង់ឱ្យម្ចាស់លុយបន្ថែមពីលើប្រាក់ដើមដែលបានខ្ចី។ ⭐️ កត្តាដែលជះឥទ្ធិពលលើ Mortgage Rateអត្រាប្រាក់កម្ចីទិញផ្ទះត្រូវបានជះឥទ្ធិពលពីការរួមបញ្ចូលគ្នានៃកត្តាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកត្តាសំខាន់ផ្សេងៗទៀត។ ខាងក្រោមនេះគឺជាកត្តាសំខាន់ៗមួយចំនួនដែលអាចមានឥទ្ធិពលលើអត្រាប្រាក់កម្ចីទិញផ្ទះបានរួមមាន៖– លក្ខខណ្ឌសេដ្ឋកិច្ច៖ ស្ថានភាពសេដ្ឋកិច្ចទាំងមូល រួមទាំងកត្តាមួយចំនួនដូចជាកំណើន GDP អត្រាអត់ការងារធ្វើ និងអតិផរណា អាចប៉ះពាល់ដល់អត្រាកម្ចីទិញផ្ទះ។ នៅពេលដែលសេដ្ឋកិច្ចមានភាពរឹងមាំ និងរីកចម្រើន អត្រាកម្ចីទិញផ្ទះមាននិន្នាការកើនឡើងដោយសារតែតម្រូវការនៃប្រាក់កម្ចីកើនឡើងដូចគ្នា។ ផ្ទុយទៅវិញ ក្នុងអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ អត្រាកម្ចីទិញផ្ទះអាចថយចុះដូចគ្នាផងដែរ ដែលជម្រុញឱ្យការខ្ចីប្រាក់ និងការចំណាយមានការថយចុះផងដែរ។ – គោលនយោបាយរបស់ធនាគារកណ្តាល៖ គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលដូចជា ធនាគារកណ្តាលសហរដ្ឋអាមេរិក ដើរតួយ៉ាងសំខាន់ក្នុងការកំណត់អត្រាការប្រាក់ក្នុងរយៈពេលខ្លី។ ការផ្លាស់ប្តូរអត្រាមូលនិធិសហព័ន្ធ ដែលជាអត្រាដែលធនាគារផ្តល់ប្រាក់កម្ចីដល់គ្នាទៅវិញទៅមកអាចមានឥទ្ធិពលលើអត្រាការប្រាក់យ៉ាងខ្លាំង រួមទាំងអត្រាប្រាក់កម្ចីទិញផ្ទះផងដែរ។ – តម្រូវការទីផ្សារ និងការផ្គត់ផ្គង់៖ តម្រូវការកម្ចីទិញផ្ទះ និងការផ្គត់ផ្គង់មូលនិធិពីអ្នកឱ្យខ្ចីអាចមានឥទ្ធិពលលើអត្រាការប្រាក់។ ប្រសិនបើមានតម្រូវការច្រើនក្នុងការបញ្ចាំ នោះអត្រាកម្ចីប្រាក់នឹងកើនឡើងដូចគ្នា ខណៈពេលដែលតម្រូវការក្នុងការបញ្ចាំធ្លាក់ចុះ អាចធ្វើឱ្យអត្រាកម្ចីប្រាក់នឹងធ្លាក់ចុះដូចគ្នាផងដែរ។ ដូចគ្នានេះដែរ នៅពេលដែលអ្នកផ្តល់ប្រាក់កម្ចីមានមូលនិធិច្រើនដើម្បីផ្តល់ប្រាក់កម្ចី នោះអាចនឹងឈានដល់ការប្រកួតប្រជែងក្នុងការកំណត់អត្រាការប្រាក់ជាដើម។⭐️ ការជះឥទ្ធិពលពី Mortgage Rateទីផ្សារអចលនទ្រព្យ (ដូចជាផ្ទះ…) អាចនឹងមានការប្រែប្រួលបន្ទាប់ពីទិន្នន័យនៃអត្រាប្រាក់កម្ចីទិញផ្ទះមានការកើនឡើង និងថយចុះ៖– ប្រសិនបើអត្រាប្រាក់កម្ចីទិញផ្ទះមានការកើនឡើង នោះថ្លៃដើមនៃប្រាក់កម្ចីក៏កើនឡើងដូចគ្នា។ ដូច្នេះវាអាចកាត់បន្ថយតម្រូវការក្នុងការទិញលំនៅឋាន និងធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះផងដែរ។ – ប៉ុន្តែប្រសិនបើអត្រាប្រាក់កម្ចីទិញផ្ទះមានការថយចុះវិញ នោះថ្លៃដើមនៃប្រាក់កម្ចីក៏ថយចុះដូចគ្នា។ ដូច្នេះ តម្លៃក្នុងការសងប្រាក់សម្រាប់អ្នកខ្ចីមានតម្លៃទាបជាងមុន ឬប្រជាជនជាច្រើនមានលទ្ធភាពក្នុងការខ្ចីប្រាក់ថ្មី ឬបង់រំលោះជាមួយផ្ទះដែលមានស្រាប់ ដែលអាចបង្កើនឱ្យមានតម្រូវការលំនៅឋានច្រើនជាងមុន និងអាចនាំឱ្យតម្លៃផ្ទះកើនឡើងផងដែរ។ ⭐️ ហេតុអ្វីបានជាយើងត្រូវតាមដានទិន្នន័យ Mortgage Rate?ការតាមដានទិន្នន័យអត្រាប្រាក់កម្ចីទិញផ្ទះមានសារៈសំខាន់ណាស់សម្រាប់ការវាយតម្លៃលើលទ្ធភាពដែលអាចទទួលយកបាន និងតម្លៃសរុបនៃកម្ចីទិញផ្ទះ។ ទិន្នន័យនេះអាចជួយឱ្យអ្នកដែលចង់ទិញផ្ទះធ្វើការសម្រេចចិត្តបានទាន់ពេលវេលា ដោយអាចកំណត់ពេលវេលាបានល្អប្រសើរ ដើម្បីទទួលបានអត្រាការប្រាក់ទាប ដែលនាំឱ្យមានការសន្សំសំចៃប្រាក់បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ការតាមដានអំពីនិន្នាការអត្រាការប្រាក់ អាចជួយឱ្យអ្នកដែលមានបំណងចង់ទិញផ្ទះអាចរៀបចំផែនការសម្រាប់គោលដៅហិរញ្ញវត្ថុក្នុងរយៈពេលវែងបានយ៉ាងល្អ និងអាចធ្វើការសម្រេចចិត្តនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យបានយ៉ាងត្រឹមត្រូវផងដែរ។ | English Version |⭐️ Key takeaway– A mortgage rate is the rate of interest that a lender charges a borrower for the use of funds to purchase a home or other real estate property.– Mortgage rates are influenced by a combination of economic, financial, and individual factors– If the mortgage rate is increased, then there will be an increase in the cost of borrowing for lenders, which leads to a higher mortgage rates being offered to borrowers.– If the mortgage rate is decreased, then there will be a reduction in borrowing costs for lenders, which leads to a lower mortgage rates being offered to borrowers.– Monitoring mortgage rate data is crucial for assessing the affordability and total cost of a mortgage. ⭐️ Understand about Mortgage RateA mortgage rate is the rate of interest that a lender charges a borrower for the use of funds to purchase a home or other real estate property. When someone takes out a mortgage loan to buy a house, they agree to repay the loan amount along with interest over a specified period, usually 15 to 30 years. The mortgage rate is the annualized percentage of the loan amount that the borrower must pay the lender in addition to repaying the principal amount borrowed. ⭐️ Factors influencing Mortgage RateMortgage rates are influenced by a combination of economic, financial, and individual factors. Here are some key factors that can influence mortgage rates:– Economic Conditions: The overall state of the economy, including factors like GDP growth, unemployment rates, and inflation, can impact mortgage rates. When the economy is strong and growing, mortgage rates tend to rise due to increased demand for loans. Conversely, during economic downturns, mortgage rates might decrease to stimulate borrowing and spending. – Central Bank Policies: The monetary policies of central banks, such as the U.S. Federal Reserve, play a significant role in determining short-term interest rates. Changes in the federal funds rate, which is the rate at which banks lend to each other, can influence the broader interest rate environment, including mortgage rates. – Market Demand and Supply: The demand for mortgage loans and the supply of funds from lenders can influence rates. High demand for mortgages may lead to higher rates, while lower demand could result in lower rates. Similarly, when lenders have excess funds to lend, rates might be more competitive.⭐️ The effects of Mortgage RateThere are several effects on the housing economy after an increase or decrease in the mortgage rate:– So, if the mortgage rate is increased, then there will be an increase in the cost of borrowing for lenders, which leads to a higher mortgage rates being offered to borrowers. Therefore, it is expensive for the borrowers to take out new mortgage or refinance the existing ones, which can reduce the demand for housing and potentially lower house prices. – But, if the mortgage rate is decreased, then there will be a reduction in borrowing costs for lenders, which leads to lower mortgage rates being offered to borrowers. Therefore, it is cheap or more affordable for people to take out a new mortgage or refinance the existing ones, which can increase the demand for housing and potentially lead to higher house prices as well. ⭐️ Why should we look at mortgage rate data?Monitoring mortgage rate data is crucial for assessing the affordability and total cost of a mortgage. It enables timely decision-making by identifying optimal times to secure lower rates, potentially leading to significant savings. Additionally, staying informed about rate trends empowers borrowers to compare lenders, plan for long-term financial goals, and make well-informed choices in the dynamic real estate market.
Understanding about Average Hourly Earnings ⭐️ គន្លឹះសំខាន់– Average hourly earnings ឬជាភាសាខ្មែរហៅថា ប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោង សំដៅលើចំនួនប្រាក់ឈ្នួលជាមធ្យមដែលនិយោជិតរកបាននៅក្នុងមួយម៉ោងធ្វើការ។– កម្រិតអប់រំ និងជំនាញ, វិស័យ និងមុខរបរពាក់ព័ន្ធផ្សេងៗ, ទីតាំងភូមិសាស្រ្ត និងលក្ខខណ្ឌសេដ្ឋកិច្ច គឺជាកត្តាចម្បងដែលជះឥទ្ធិពលលើ Average hourly earnings ។– ការកើនឡើងនៃទិន្នន័យ Average hourly earnings នាំឱ្យមានភាពវិជ្ជមានមកលើសូចនាករសេដ្ឋកិច្ច, ការជំរុញការចំណាយរបស់អ្នកប្រើប្រាស់ និងសម្ពាធអតិផរណា ខណៈពេលដែលការថយចុះនៃទិន្នន័យ Average hourly earnings នាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះ កាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ និងការបន្ធូរបន្ថយអតិផរណា។– សារៈសំខាន់នៃ Average hourly earnings ។– ឥទ្ធិពលនៃ Average Hourly Earnings មកលើប្រាក់ដុល្លារអាមេរិក (USD) ។ ⭐️ ឈ្វេងយល់ពី Average hourly earningsAverage hourly earnings ឬជាភាសាខ្មែរហៅថា ប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោង សំដៅលើចំនួនប្រាក់ឈ្នួលជាមធ្យមដែលនិយោជិតរកបាននៅក្នុងមួយម៉ោងធ្វើការ។ Average hourly earnings ជារង្វាស់ដែលប្រើជាទូទៅក្នុងការវាស់កម្រិតប្រាក់ឈ្នួល ឬប្រាក់ឈ្នួលដែលកម្មករទទួលបានរៀងរាល់ម៉ោង។ វាក៏ជាសូចនាករសេដ្ឋកិច្ចមួយ ដែលវាស់ស្ទង់លើការប្រែប្រួលនៃតម្លៃអាជីវកម្មដែលចំណាយលើកម្លាំងពលកម្ម ដោយមិនរាប់បញ្ចូលវិស័យកសិកម្មឡើយ។ ⭐️ កត្តាដែលជះឥទ្ធិពលលើ Average hourly earnings– កម្រិតអប់រំ និងជំនាញ៖ បុគ្គលិកដែលមានការអប់រំខ្ពស់ និងជំនាញឯកទេស គឺមានអាចរកប្រាក់ចំណូលបានច្រើន។– វិស័យ និងមុខរបរពាក់ព័ន្ធផ្សេងៗ៖ តម្លៃប្រាក់ឈ្នួលទាំងអស់គឺទទួលបានខុសៗគ្នា ដោយអាស្រ័យទៅតាមប្រភេទ និងវិស័យការងារដែលបុគ្គលិកបម្រើការ។ ការងារដែលមានវិជ្ជាជីវៈខ្ពស់ ឬជាការងារដែលកំពុងតែមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ជារឿយៗគឺត្រូវបានគេសម្គាល់ថានឹងទទួលបានប្រាក់ឈ្នួលខ្ពស់។– ទីតាំងភូមិសាស្ត្រ៖ ប្រាក់ចំណូលអាចនឹងទទួលបានខុសគ្នា ដោយអាស្រ័យលើតម្លៃនៃការរស់នៅតាមកន្លែងផ្សេងៗគ្នា។ បុគ្គលិកដែលរស់នៅក្នុងតំបន់ទីក្រុង និងតំបន់ដែលមានថ្លៃរស់នៅខ្ពស់ ជាទូទៅតែងតែទទួលបានប្រាក់ឈ្នួលខ្ពស់ជាងតំបន់ផ្សេងៗ។– លក្ខខណ្ឌសេដ្ឋកិច្ច៖ កំឡុងពេលមានសន្ទុះសេដ្ឋកិច្ច តម្រូវការកម្លាំងពលកម្មកើនឡើង នោះប្រាក់ឈ្នួលក៏កើនឡើងដែរ។ ប៉ុន្តែការធ្លាក់ចុះនៃសេដ្ឋកិច្ចអាចនាំឱ្យមានការបង្កក ឬការកាត់បន្ថយប្រាក់ឈ្នួលជាដើម។ ⭐️ ការជះឥទ្ធិពលពី Average hourly earningsចូរយើងស្វែងយល់ពីអ្វីដែលកើតឡើងនៅពេលដែល Average hourly earnings កើនឡើង និងថយចុះ។ ការកើនឡើងនៃ Average hourly earnings– សូចនាករសេដ្ឋកិច្ចមានភាពវិជ្ជមាន៖ វាបង្ហាញពីទីផ្សារការងារមានភាពរឹងមាំ ជាមួយនឹងតម្រូវការកម្មករកាន់តែខ្ពស់ ដែលឆ្លុះបញ្ចាំងពីកំណើន និងស្ថិរភាពសេដ្ឋកិច្ច។ – ការជំរុញការចំណាយរបស់អ្នកប្រើប្រាស់៖ ប្រាក់ចំណូលកាន់តែខ្ពស់អាចជំរុញឱ្យមានការចំណាយរបស់អ្នកប្រើប្រាស់កាន់តែច្រើន និងសកម្មភាពសេដ្ឋកិច្ចក៏កើនឡើងផងដែរ។ – សម្ពាធអតិផរណា៖ ការកើនឡើងយ៉ាងឆាប់រហ័សនៃប្រាក់ចំណូលអាចរួមចំណែកដល់អតិផរណាប្រាក់ឈ្នួល និងសម្ពាធអតិផរណាទាំងមូលនៅក្នុងសេដ្ឋកិច្ច។ ការថយចុះនៃ Average hourly earnings– ការធ្លាក់ចុះនៃសេដ្ឋកិច្ច៖ ទីផ្សារការងារមានភាពចុះខ្សោយ ជាមួយនឹងតម្រូវការកម្មករថយចុះ។ – កាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់៖ ប្រាក់ចំណូលមានការថយចុះ នោះការចំណាយរបស់អ្នកប្រើប្រាស់នឹងថយចុះដូចគ្នា ដែលអាចនាំឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះផងដែរ។ – ការបន្ធូរបន្ថយអតិផរណា៖ ការធ្លាក់ចុះនៃប្រាក់ឈ្នួលអាចកាត់បន្ថយសម្ពាធអតិផរណាដោយកាត់បន្ថយថ្លៃដើមពលកម្ម និងផលិតកម្ម ដែលអាចនាំឱ្យតម្លៃផលិតផលមានការធ្លាក់ចុះ។ ⭐️ សារៈសំខាន់នៃ Average hourly earningsការផ្តោតលើទិន្នន័យ Average hourly earnings ជួយយើងឱ្យយល់ពីចំនួនប្រាក់ឈ្នួលដែលកម្មករ ឬនិយោជិតរកបានសម្រាប់រាល់ម៉ោងដែលពួកគេធ្វើការ។ ទិន្នន័យនេះមានសារៈសំខាន់ ព្រោះវាប្រាប់យើងអំពីស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង។ តាមរយៈការមើលទិន្នន័យនេះ យើងអាចធ្វើការសម្រេចចិត្តបានប្រសើរជាងមុន ដូចជាការសម្រេចចិត្តលើប្រាក់ឈ្នួល ការងារ និងគោលនយោបាយផ្សេងៗដែលពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប។ ⭐️ ឥទ្ធិពលនៃ Average Hourly Earnings មកលើ USDទិន្នន័យដែលចេញមកខ្ពស់ជាងទិន្នន័យដែលរំពឹងទុក នោះភាគច្រើនប្រាក់ដុល្លារអាមេរិក (USD) គឺត្រូវបានគេសម្គាល់ថាឡើងថ្លៃ ខណៈពេលដែលទិន្នន័យចេញមកទាបជាងទិន្នន័យដែលរំពឹងទុក នោះភាគច្រើនប្រាក់ដុល្លារអាមេរិក (USD) គឺត្រូវបានគេសម្គាល់ថាចុះថ្លៃ ។ 1. ផលប៉ះពាល់ពីអតិផរណាប្រសិនបើ Average Hourly Earnings កើនឡើងយ៉ាងខ្លាំងនៅទូទាំងសេដ្ឋកិច្ច នោះវាអាចរួមចំណែកដល់ការបង្កើនការចំណាយរបស់អ្នកប្រើប្រាស់។ ម្យ៉ាងវិញទៀត វាអាចនឹងមានតម្រូវការទំនិញ និងសេវាកម្មកាន់តែខ្ពស់ ដែលអាចនាំឱ្យតម្លៃកើនឡើង ដែលគេតែងតែហៅថាសម្ពាធអតិផរណា។ អតិផរណាអាចមានឥទ្ធិពលលើអំណាចទិញនៃប្រាក់ដុល្លារអាមេរិក ដែលបណ្តាលឱ្យវាចុះខ្សោយបើធៀបនឹងរូបិយប័ណ្ណផ្សេងទៀត។ 2. ឥទ្ធិពលនៃកំណើនសេដ្ឋកិច្ចAverage Hourly Earnings កាន់តែខ្ពស់អាចនាំឱ្យមានការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ប្រសិនបើសេដ្ឋកិច្ចអាមេរិករីកចម្រើនលឿន ជាលទ្ធផល វាអាចមានឥទ្ធិពលវិជ្ជមានទៅលើភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិក។ 3. ការឆ្លើយតបទៅនឹងគោលនយោបាយរូបិយវត្ថុប្រសិនបើប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោងកើនឡើងយ៉ាងឆាប់រហ័ស និងនាំឱ្យមានអតិផរណាខ្ពស់ ធនាគារកណ្តាលអាមេរិក (ធនាគារកណ្តាល) អាចនឹងឆ្លើយតបដោយការបង្កើនអត្រាការប្រាក់។ អត្រាការប្រាក់ខ្ពស់អាចទាក់ទាញការវិនិយោគបរទេស ដែលនាំឱ្យប្រាក់ដុល្លារអាមេរិកកាន់តែរឹងមាំ។ 4. ថាមវន្តពាណិជ្ជកម្មអន្តរជាតិប្រសិនបើ Average Hourly Earnings កាន់តែខ្ពស់នាំឱ្យតម្លៃផលិតកម្មកាន់តែខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងនៃការនាំចេញរបស់សហរដ្ឋអាមេរិកនៅក្នុងទីផ្សារពិភពលោក។ នេះអាចប៉ះពាល់ដល់តម្រូវការប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មអន្តរជាតិផងដែរ។ 5. សន្ទស្សន៍អារម្មណ៍របស់វិនិយោគិននិន្នាការវិជ្ជមាននៃ Average Hourly Earnings មានឥទ្ធិពលលើអារម្មណ៍របស់វិនិយោគិនក្នុងការយល់ឃើញអំពីស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ សន្ទស្សន៍អារម្មណ៍នេះអាចប៉ះពាល់ដល់ការវិនិយោគបរទេស និងតម្លៃនៃប្រាក់ដុល្លារអាមេរិកបានផងដែរ។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗ🇺🇸 U.S. Average Hourly Earnings: 0.4% (កក្កដា 2023) – 0.2% (មករា 2023) | English Version |⭐️ Key takeaway– Average hourly earnings refer to the average amount of money an employee earns for each hour of work performed.– Education and Skill Levels, Industry and Occupation, Geographic Location, Gender and Diversity, and Economic Conditions are the main factors that influences Average hourly earnings.– Increase in Average hourly earnings leads to have a positive economic indicator, consumer spending boost, and inflationary pressure, while decrease in Average hourly earnings leads to have economic concern, reduced consumer spending, and inflationary relief.– The importance of Average hourly earnings.– The effect of changes in Average hourly earnings on USD. ⭐️ Understand about Average hourly earningsAverage hourly earnings refer to the average amount of money an employee earns for each hour of work performed. It is a measure commonly used to gauge the level of compensation or wages received by workers on an hourly basis. It also measures the change in the price businesses pay for labor, not including the agricultural sector. ⭐️ Factors influencing Average hourly earnings– Education and Skill Levels: Workers with higher education and specialized skills tend to earn more due to their expertise and qualifications. – Industry and Occupation: Different industries and jobs have varying pay scales. Professions requiring specialized training or with high demand often pay more. – Geographic Location: Earnings can differ based on the cost of living in different places. Urban areas and regions with higher living costs generally have higher wages. – Economic Conditions: During economic booms, increased demand for labor can raise wages. Economic downturns might lead to wage freezes or cuts. ⭐️ The effects of Average hourly earningsLet’s explore what typically happens when average hourly earnings increase and decrease. Increase in Average Hourly Earnings– Positive Economic Indicator: Indicates a strong labor market with higher demand for workers, reflecting economic growth and stability. – Consumer Spending Boost: Higher earnings lead to increased disposable income, stimulating consumer spending and economic activity. – Inflationary Pressure: Rapid increases in earnings can contribute to wage inflation and overall inflationary pressures in the economy. Decrease in Average Hourly Earnings– Economic Concern: Suggests economic challenges, such as a weaker labor market with reduced demand for workers. – Reduced Consumer Spending: Lower earnings result in decreased disposable income, potentially leading to slower economic growth. – Inflationary Relief: Falling wages might alleviate inflationary pressures by reducing the cost of labor and production, potentially leading to lower prices. ⭐️ The importance of Average hourly earningsFocusing on average hourly earning data helps us understand how much money workers are making for each hour they work. This information is important because it tells us about the health of the economy, if people have enough money to spend, and if there are fair opportunities for different workers. By looking at this data, we can make better decisions about things like wages, jobs, and policies that affect everyone’s lives. ⭐️ The effect of changes in average hourly earnings on USDA higher than expected reading should be taken as positive/bullish for the USD, while a lower than expected reading should be taken as negative/bearish for the USD.1. Inflation ImpactIf average hourly earnings rise significantly across the economy, it can contribute to increased consumer spending. This higher demand for goods and services might lead to increased prices (inflation). Inflation can potentially impact the purchasing power of the U.S. dollar, causing it to weaken against other currencies. 2. Economic Growth InfluenceHigher average hourly earnings can lead to increased consumer spending, which is a significant driver of economic growth. If the U.S. economy grows faster as a result, it can have positive effects on the strength of the U.S. dollar. 3. Monetary Policy ResponseIf average hourly earnings increase rapidly and lead to high inflation, the U.S. central bank (the Federal Reserve) might respond by raising interest rates. Higher interest rates can attract foreign investment, potentially leading to a stronger U.S. dollar. 4. International Trade DynamicsIf higher average hourly earnings lead to higher production costs, it might impact the competitiveness of U.S. exports in the global market. This can affect demand for the U.S. dollar in international trade. 5. Investor SentimentPositive trends in average hourly earnings can influence investor sentiment, affecting the perception of the U.S. economy’s health. This sentiment can impact foreign investment and the value of the U.S. dollar. It’s important to note that the relationship between average hourly earnings and the U.S. dollar is complex and influenced by various economic and policy factors. Additionally, the USD’s value is affected by global economic conditions, interest rates, trade balances, geopolitical events, and more. Therefore, while there can be connections between wage trends and
Understanding about JOLTs Job Opening ⭐️ គន្លឹះសំខាន់– Job Openings and Labor Turnover Survey (JOLTs) គឺជារបាយការណ៍ប្រចាំខែដែលចេញផ្សាយដោយការិយាល័យស្ថិតិការងារ (BLS) នៅសហរដ្ឋអាមេរិក ដែលវាស់វែងលើការប្រកាសដំណឹងជ្រើសរើសបុគ្គលិក ការជួលបុគ្គលិក និងការបែងចែកប្រភេទការងារនៅក្នុងទីផ្សារ។– ទិន្នន័យ JOLTs ត្រូវបានចាត់ចូលជាសូចនាករសេដ្ឋកិច្ច ដោយសារតែ JOLTs អាចជួយឱ្យយើងយល់ដឹងអំពីសក្ដានុពលនៃទីផ្សារការងារបានយ៉ាងច្បាស់។– JOLTs គឺជាការស្ទង់មតិពិសេសមួយដែលសួរទៅកាន់អាជីវកម្មពីការងារដែលពួកគេបានចេញផ្សាយក្នុងការជ្រើសរើសបុគ្គលិក។– ការយល់ដឹងអំពីទំនាក់ទំនងរវាង Job Opening និងលក្ខខណ្ឌសេដ្ឋកិច្ច។– កត្តាដែលជះឥទ្ធិពលដល់ Job Opening ⭐️ ឈ្វេងយល់ពី JOLTs Job OpeningJob Openings and Labor Turnover Survey (JOLTs) គឺជារបាយការណ៍ប្រចាំខែដែលចេញផ្សាយដោយការិយាល័យស្ថិតិការងារ (BLS) នៅសហរដ្ឋអាមេរិក ដែលវាស់វែងលើការប្រកាសដំណឹងជ្រើសរើសបុគ្គលិក ការជួលបុគ្គលិក និងការបែងចែកប្រភេទការងារនៅក្នុងទីផ្សារ។ ការប្រកាសដំណឹងជ្រើសរើសបុគ្គលិក គឺតែងតែធ្វើការវិនិច្ឆ័យទៅលើមុខតំណែងដែលទំនេរទាំងអស់ រួមទាំងការងារក្រៅម៉ោង ឬការងារបណ្តោះអាសន្ននៅរៀងរាល់ចុងបញ្ចប់នៃខែនីមួយៗ ដែលបានបំពេញតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖– មុខតំណែងដែលកំពុងតែមានស្រាប់– ការងារដែលអាចចាប់ផ្តើមបម្រើការក្នុងរយៈពេល 30 ថ្ងៃ– និយោជកដែលកំពុងតែជ្រើសរើសបុគ្គលិកពីខាងក្រៅសម្រាប់ចូលបម្រើការងារ។ ⭐️ សារៈសំខាន់នៃទិន្នន័យការស្វែង Job Opening ក្នុងការវិភាគទីផ្សារការងារទិន្នន័យ JOLTs គឺជាសូចនាករសេដ្ឋកិច្ចយ៉ាងសំខាន់ ព្រោះវាអាចជួយឱ្យយើងយល់ដឹងអំពីសក្ដានុពលនៃទីផ្សារការងារបានយ៉ាងច្បាស់។ ការយល់ដឹងទាំងនេះអាចជះឥទ្ធិពលដល់ទិដ្ឋភាពផ្សេងៗនៃសេដ្ឋកិច្ចបានផងដែរ។ – ការប្រកាសជ្រើសរើសបុគ្គលិក៖ ប្រសិនបើទិន្នន័យការប្រកាសជ្រើសរើសបុគ្គលិកកើនឡើងច្រើន នោះវាបង្ហាញពីសញ្ញាដ៏រឹងមាំនៃទីផ្សារការងារ ហើយការកើនឡើងនៃតម្រូវការកម្លាំងពលកម្មដូចគ្នានោះ ក៏ផ្ដល់ជាសញ្ញាវិជ្ជមាន និងមានសារៈសំខាន់សម្រាប់ទីផ្សារការងារផងដែរ។ ដូចនេះ ផលវិជ្ជមានទាំងនោះអាចធ្វើឱ្យអត្រាគ្មានការងារធ្វើធ្លាក់ចុះ និងអាចបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ខ្ពស់ជាងមុន។ – ការលាឈប់ពីការងារ៖ អត្រានៃការលាឈប់ពីការងារខ្ពស់ អាចបង្ហាញពីទំនុកចិត្តរបស់បុគ្គលិកក្នុងការស្វែងរកឱកាសការងារផ្សេងៗទៀតកាន់តែប្រសើរ។ – ការបញ្ឈប់ពីការងារ៖ អត្រានៃការបញ្ឈប់ពីការងារខ្ពស់អាចបង្ហាញថា សេដ្ឋកិច្ចកំពុងតែចុះខ្សោយ ឬឧស្សាហកម្មនានាកំពុងតែជួបបញ្ហា ដែលនេះសបញ្ជាក់ថា ការបញ្ឈប់ពីការងារគឺជាសញ្ញាដែលឈានទៅរកអស្ថិរភាពនៃសេដ្ឋកិច្ច។⭐️ វិធីសាស្រ្ត និងការប្រមូលទិន្នន័យJOLTs គឺជាការស្ទង់មតិពិសេសមួយដែលសួរទៅកាន់អាជីវកម្មពីការងារដែលពួកគេបានចេញផ្សាយក្នុងការជ្រើសរើសបុគ្គលិក។ ជារៀងរាល់ខែ ខាងការិយាល័យស្ថិតិការងារតែងតែពិភាក្សាទៅកាន់ក្រុមហ៊ុនផ្សេងៗគ្នា ដើម្បីរកឱ្យឃើញថាតើមានការងារប៉ុន្មាន (ការប្រកាសជ្រើសរើសបុគ្គលិក) តើមានមនុស្សថ្មីប៉ុន្មាននាក់ត្រូវបានជួល ប្រសិនបើមាននរណាម្នាក់បានលាឈប់ពីការងារនោះ។ ការិយាល័យស្ថិតិការងារបានប្រើប្រាស់ព័ត៌មានទាំងនេះ ដើម្បីឈ្វេងយល់ថា តើទីផ្សារការងារកំពុងដំណើរការល្អឬយ៉ាងណា។ JOLTs គឺជាសូចនាករសេដ្ឋកិច្ចមួយ ដែលជួយមនុស្សឱ្យយល់ពីភាពងាយស្រួល និងពិបាកក្នុងការស្វែងរកការងារធ្វើ និងការប្រែប្រួលក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។ ⭐️ ការយល់ដឹងអំពីទំនាក់ទំនងរវាង Job Opening និងលក្ខខណ្ឌសេដ្ឋកិច្ចទិន្នន័យនៃការប្រកាសជ្រើសរើសបុគ្គលិកអាចប្រាប់យើងពីស្ថានភាពប្រទេសកំពុងដំណើរការនាពេលបច្ចុប្បន្ន។ នៅពេលដែលមានការប្រកាសជ្រើសរើសបុគ្គលិកកាន់តែច្រើន នោះជាធម្មតាមានន័យថា ស្ថានភាពប្រទេសនោះកំពុងតែដំណើរការល្អ ហើយប្រជាជនកំពុងតែទទួលបានការងារធ្វើ។ វាក៏ជាសញ្ញាមួយដែលបង្ហាញថាមនុស្សមានលទ្ធភាពក្នុងការចំណាយ ហើយអាជីវកម្មនានាក៏មានភាពរីកចម្រើនផងដែរ។ ប៉ុន្តែប្រសិនបើចំនួននៃការប្រកាសជ្រើសរើសបុគ្គលិកកាន់តែតិចជាងមុន នោះមានន័យថា ប្រជាជនពិបាកក្នុងការរកការងារធ្វើ។ ⭐️ កត្តាដែលជះឥទ្ធិពលដល់ Job OpeningJOLTs ប្រៀបដូចជាឱកាសមួយសម្រាប់មនុស្សដែលចាប់ផ្តើមការងារថ្មី ហើយត្រូវបានជះឥទ្ធិពលពីកត្តាសំខាន់ៗមួយចំនួនដូចជា៖ ទីមួយ ថាតើសេដ្ឋកិច្ចកំពុងដំណើរការបានល្អប៉ុណ្ណា – នៅពេលដែលសេដ្ឋកិច្ចរឹងមាំ ក្រុមហ៊ុនកាន់តែច្រើនអាចត្រូវការកម្មករថ្មី ដូច្នេះមានការប្រកាសជ្រើសរើសបុគ្គលិកកាន់តែច្រើន។ ទីពីរ បច្ចេកវិទ្យា និងការបង្កើតអ្វីថ្មីៗក៏អាចផ្លាស់ប្តូរប្រភេទនៃការងារបច្ចុប្បន្នផងដែរ។ ពេលខ្លះ ចំនួននៃ JOLTS ក៏អាចអាស្រ័យលើកត្តាផ្សេងៗដែលមនុស្សចូលចិត្តទិញ និងអ្វីដែលអាជីវកម្មត្រូវការដើម្បីបង្កើត ឬលក់។ កត្តាទាំងអស់នេះហើយ ដែលរួមគ្នាជះឥទ្ធិពលដល់ចំនួន JOLTs និងភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗ🇺🇸 U.S. JOLTs Job Opening: 8.827M (កក្កដា 2023) – 10.563M (មករា 2023) | English Version |⭐️ Key takeaway– Job Openings and Labor Turnover Survey (JOLTs) is a monthly report released by the Bureau of Labor Statistics (BLS) in the United States that measures job openings, hires, and separations in the labor market.– JOLTS data is highly regarded as an economic indicator due to its ability to shed light on the dynamics of the labor market.– JOLTS is like a special survey that asks businesses about job stuff.– The relationship between job openings and economic conditions.– Factors Influencing Job Openings ⭐️ Understand about JOLTs Job OpeningJob Openings and Labor Turnover Survey (JOLTs) is a monthly report released by the Bureau of Labor Statistics (BLS) in the United States that measures job openings, hires, and separations in the labor market. Job openings include all vacancies, including those for part-time or temporary employment, at the end of the reference month meeting the following criteria:– The position exists, and there is work available in that role.– The job could start within 30 days.– The employer is actively recruiting outside candidates for the job opening. ⭐️ Importance of job openings data in labor market analysisJOLTS data is highly regarded as an economic indicator due to its ability to shed light on the dynamics of the labor market. These insights, in turn, can impact various aspects of the economy. – Job openings: A high number of job openings signals a robust job market and increased demand for workers, reinforces the concept that job openings are an important measure of labor market health. This can lead to positive outcomes such as lower unemployment rates and increased consumer confidence. – Quits: A high number of quits may indicate workers’ confidence in finding better opportunities. – Layoffs: A high number of layoffs to a weakening economy or struggling industries underscores the idea that layoffs are a crucial indicator of economic instability. ⭐️ Methodology and Data CollectionJOLTS is like a special survey that asks businesses about job stuff. Every month, they talk to different companies to find out how many jobs are available (job openings), how many new people got hired, and if anyone left their job. They use this information to figure out how many jobs are out there and if the job market is doing well. It’s like a puzzle piece that helps people understand if it’s easy or hard to find jobs and how the job world is changing. ⭐️ Understanding the relationship between job openings and economic conditionsJob openings can tell us a lot about how the country is doing. When there are more job openings, it usually means the country is doing well and people are getting jobs. It’s like a sign that people have money to spend and businesses are growing. But if there are fewer job openings, it could mean times are a bit tough, and not as many new jobs are available. ⭐️ Factors Influencing Job OpeningsJob openings, which are like opportunities for people to start new jobs, can be influenced by a few important things. One is how well the economy is doing – when the economy is strong, more companies might need new workers, so there are more job openings. Technology and new inventions can also change the kinds of jobs available. Sometimes, the number of job openings can also depend on what people like to buy and what businesses need to make or sell. All these things together affect how many job openings there are and how easy it is to find a job. ⭐️ Recent updates🇺🇸 U.S. JOLTs Job Opening: 8.827M (July 2023) – 10.563M (January 2023)
Understanding about Crude Oil Inventories ⭐️ គន្លឹះសំខាន់– Crude Oil Inventories ឬជាភាសាខ្មែរហៅថា ស្តុកប្រេងឆៅ សំដៅលើបរិមាណប្រេងមិនទាន់ចម្រាញ់ដែលរក្សាទុកក្នុងកន្លែងពាណិជ្ជកម្មនៃប្រទេសមួយ ហើយជាធម្មតាខ្នាតនៃប្រេងឆៅនោះត្រូវបានវាស់ជាធុង (Barrels)។– សូចនាករនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការយល់ដឹងអំពីតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការប្រេងឆៅ ដែលមានឥទ្ធិពលលើនិន្នាការទីផ្សារ និងការសម្រេចចិត្តផងដែរ។– របាយការណ៍ស្តុកប្រេងឆៅត្រូវបានចេញផ្សាយដោយផ្ទាល់ពីរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA)។ ⭐️ ឈ្វេងយល់ពី Crude Oil InventoriesCrude Oil Inventories ឬជាភាសាខ្មែរហៅថា ស្តុកប្រេងឆៅ សំដៅលើបរិមាណប្រេងមិនទាន់ចម្រាញ់ដែលរក្សាទុកក្នុងកន្លែងពាណិជ្ជកម្មនៃប្រទេសមួយ ហើយជាធម្មតាខ្នាតនៃប្រេងឆៅនោះត្រូវបានវាស់ជាធុង (Barrels)។ ស្តុកប្រេងទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ប្រេង និងនិន្នាការតម្រូវការ ដែលអនុញ្ញាតឱ្យមានការព្យាករណ៍អំពីតម្លៃនាពេលអនាគត និងជួយដល់អ្នកបង្កើតគោលនយោបាយក្នុងការសម្រេចចិត្តផ្សេងៗដែលទាក់ទងនឹងថាមពល។ របាយការណ៍ស្តុកប្រេងឆៅជារបាយការណ៍ដែលចេញផ្សាយប្រចាំសប្តាហ៍ ហើយបង្ហាញពីការប្រែប្រួលនៃចំនួនស្តុកប្រេងឆៅនៅឯសហរដ្ឋអាមេរិក។ របាយការណ៍នេះរួមបញ្ចូលនូវទិន្នន័យពីសប្តាហ៍មុន ដោយផ្តល់នូវការយល់ដឹងអំពីព័ត៌មានមួយចំនួនដូចជា ការផលិតប្រេងឆៅ ការនាំចូល និងអត្រាប្រើប្រាស់រោងចក្រចម្រាញ់ប្រេង។ ⭐️ របៀបក្នុងការមើលរបាយការណ៍របាយការណ៍ស្តុកប្រេងឆៅ ផ្តល់នូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖– ចំនួនសរុបនៃស្តុកប្រេងឆៅ៖ ចំនួនទាំងនេះតំណាងឱ្យបរិមាណសរុបនៃស្តុកប្រេងឆៅដែលកាន់កាប់ដោយអង្គភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ – ការផ្លាស់ប្តូរប្រចាំសប្តាហ៍៖ ការផ្លាស់ប្តូរនេះគឺសំដៅលើការផ្លាស់ប្តូរចំនួននៃស្តុកប្រេងឆៅបើធៀបនឹងសប្តាហ៍មុន ដែលបង្ហាញថាចំនួនស្តុកនោះបានកើនឡើង ឬក៏ថយចុះ។ – ការវិភាគតាមតំបន់៖ ការវិភាគនេះបង្ហាញពីការចែកចាយស្តុកប្រេងឆៅក្នុងចំណោមតំបន់ផ្សេងៗគ្នានៅក្នុងសហរដ្ឋអាមេរិក។ – កាលបរិច្ឆេទនៃការផ្គត់ផ្គង់៖ វាបង្ហាញពីចំនួនថ្ងៃដែលត្រូវការដើម្បីប្រើប្រាស់ស្តុកប្រេងឆៅបច្ចុប្បន្នដោយផ្អែកលើអត្រាប្រើប្រាស់របស់រោងចក្រចម្រាញ់ដែលមានស្រាប់។ លើសពីនេះទៅទៀត ការផ្លាស់ប្តូរនៅក្នុងស្តុកប្រេងឆៅផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះលក្ខខណ្ឌទីផ្សារ ដូចជា៖– ការកើនឡើងនៃស្តុកប្រេងឆៅ៖ បង្ហាញពីតម្រូវការប្រេងធ្លាក់ចុះ ឬមានការផ្គត់ផ្គង់លើសនៅក្នុងទីផ្សារ។ – ការថយចុះនៃស្តុកប្រេងឆៅ៖ បង្ហាញពីតម្រូវការប្រេងកើនឡើង ឬមានការផ្គត់ផ្គង់តិចជាងមុន។ សូចនាករនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការយល់ដឹងអំពីតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការប្រេងឆៅ ដែលមានឥទ្ធិពលលើនិន្នាការទីផ្សារ និងការសម្រេចចិត្តផងដែរ។ ⭐️ ហេតុអ្វីបានជា Crude Oil Inventories មានសារៈសំខាន់?របាយការណ៍ស្តុកប្រេងឆៅជះឥទ្ធិពលយ៉ាងសំខាន់ទៅលើតម្លៃប្រេងឆៅ ព្រោះរបាយការណ៍នោះបានផ្តល់នូវការយល់ដឹងអំពីតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការប្រេងឆៅនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។អ្នកទីផ្សារ រួមទាំងពាណិជ្ជករ វិនិយោគិន និងអ្នកវិភាគ តែងតែតាមដានទិន្នន័យស្តុកប្រេងឆៅនេះ ដើម្បីយល់ដឹង និងធ្វើការជ្រើសរើសព័ត៌មានច្បាស់លាស់ទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្មប្រេង។ ⭐️ តើនរណាជាអ្នកចេញផ្សាយទិន្នន័យ Crude Oil Inventories?របាយការណ៍ស្តុកប្រេងឆៅត្រូវបានចេញផ្សាយដោយផ្ទាល់ពីរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA)។ ទិន្នន័យនេះត្រូវបានប្រមូលតាមរយៈការស្ទង់មតិរបស់ក្រុមហ៊ុនប្រេង រោងចក្រចម្រាញ់ប្រេង និងកន្លែងស្តុកទុកប្រេង។ ⭐️ តើទិន្ននន័យ Crude Oil Inventories ចេញផ្សាយនៅពេលណា?របាយការណ៍ស្តុកប្រេងឆៅត្រូវបានចេញផ្សាយជារៀងរាល់សប្តាហ៍ នៅថ្ងៃពុធវេលាម៉ោង 10:30 ព្រឹក (ET)។ ប៉ុន្តែ ប្រសិនបើរដ្ឋបាលសហព័ន្ធអាមេរិកមានថ្ងៃឈប់សម្រាកនៅថ្ងៃច័ន្ទ នោះរបាយការណ៍ប្រេងឆៅនឹងត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍វេលាម៉ោង 11:00 ព្រឹក (ET) វិញ។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗ🇺🇸 U.S. Crude Oil Inventories: -10.584M (៣០ សីហា 2023) | English Version |⭐️ Key takeaway– Crude oil inventories refer to the volume of unrefined oil stored in commercial facilities within a country, usually measured in barrels.– These indicators play a crucial role in understanding the balance between crude oil supply and demand, influencing market trends and decision-making.– Inventories report is sourced directly from the U.S. Energy Information Administration (EIA). ⭐️ Understand about Crude Oil InventoriesCrude oil inventories refer to the volume of unrefined oil stored in commercial facilities within a country, usually measured in barrels. These inventories serve as a crucial gauge of oil supply and demand trends, enabling predictions about future prices and aiding policymakers in energy-related decision-making. The Crude Oil Inventories report, released weekly, outlines fluctuations in the stockpiles of crude oil in the United States. This report encompasses data from the preceding week, offering insights into variables such as crude oil production, imports, and refinery utilization rates. ⭐️ How to read the reportThe EIA Crude Oil Inventories report provides several key data points, including:– Total commercial crude oil inventories: These represent the overall volume of crude oil stocks held by commercial entities within the United States. – Weekly change: It refers to the net change in crude oil inventories compared to the previous week, indicating whether stocks have increased or decreased. – Regional breakdown: This aspect highlights the distribution of crude oil inventories among different regions in the United States. – Days of supply: This metric indicates the number of days it would take to consume the current crude oil inventory based on the existing refinery utilization rate. Moreover, changes in crude oil inventories provide valuable insights into market conditions:– Increase in inventories: Indicates weak demand or an oversupply in the market. – Decrease in inventories: Suggests strong demand or tight supply conditions. These indicators play a crucial role in understanding the balance between crude oil supply and demand, influencing market trends and decision-making. ⭐️ Why is Crude Oil Inventories important?The EIA Crude Oil Inventories report holds significant influence over crude oil prices by providing insights into the supply-demand balance in the U.S. market.Market participants, including traders, investors, and analysts, carefully track the EIA Crude Oil Inventories report to recognize patterns and make well-informed choices regarding oil-related investments and trades. ⭐️ Who publishes the Crude Oil Inventories data?The Crude Oil Inventories report is sourced directly from the U.S. Energy Information Administration (EIA). The data is collected through surveys of oil companies, refineries, and storage facilities. ⭐️ When is the Crude Oil Inventories data released?The Crude Oil Inventories report is published weekly, typically on Wednesday at 10:30am (ET). However, if there is a U.S. federal holiday on Monday, the report is released on Thursday at 11:00am (ET). ⭐️ Recent updates🇺🇸 U.S. Crude Oil Inventories: -10.584M (Aug 30 2023)
Understanding about PCE and Personal Income ⭐️ គន្លឹះសំខាន់– PCE គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់អតិផរណានៅក្នុងសហរដ្ឋអាមេរិក ដោយតាមដានការប្រែប្រួលតម្លៃទំនិញ និងសេវាកម្មដែលបានទិញដោយអ្នកប្រើប្រាស់។– PCE រួមបញ្ចូលនូវការចំណាយសរុបដោយបុគ្គល និងគ្រួសារលើទំនិញ និងសេវាកម្មជាច្រើន រួមមាន៖ ទំនិញប្រើប្រាស់បានយូរ, ទំនិញប្រើប្រាស់មិនបានយូរ និងសេវាកម្ម។– គុណសម្បត្តិនៃ PCE។– PCE គឺជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលប្រាប់ពីការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេស។– សន្ទស្សន៍តម្លៃ PCE vs. សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI)។ ⭐️ ឈ្វេងយល់ពី PCEThe Personal Consumption Expenditures Price Index (សន្ទស្សន៍តម្លៃនៃការប្រើប្រាស់ផ្ទាល់ខ្លួន) គឺជាសូចនាករសេដ្ឋកិច្ចសដែលវាស់អតិផរណានៅក្នុងសហរដ្ឋអាមេរិក ដោយតាមដានការប្រែប្រួលតម្លៃទំនិញ និងសេវាកម្មដែលបានទិញដោយអ្នកប្រើប្រាស់។ PCE គឺជាធាតុផ្សំនៃការគណនាផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការយល់ដឹងអំពីអាកប្បកិរិយារបស់បុគ្គល និងគ្រួសារទាក់ទងនឹងការចំណាយរបស់ពួកគេលើទំនិញ និងសេវាកម្មផងដែរ។ ⭐️ ប្រភេទ PCEPCE រួមបញ្ចូលនូវការចំណាយសរុបដោយបុគ្គល និងគ្រួសារលើទំនិញ និងសេវាកម្មជាច្រើន រួមមាន៖– ទំនិញប្រើប្រាស់បានយូរ៖ គឺជាផលិតផលប្រើប្រាស់បានយូរ ដែលមានដូចជារថយន្ត គ្រឿងប្រើប្រាស់ និងគ្រឿងសង្ហារឹមផ្សេងៗ។ – ទំនិញប្រើប្រាស់មិនបានយូរ៖ គឺជាទំនិញដែលប្រើប្រាស់បានយ៉ាងឆាប់រហ័ស មានដូចជាអាហារ សម្លៀកបំពាក់ និងប្រេងសាំងជាដើម។ – សេវាកម្ម៖ សេវាកម្មជាច្រើនមានដូចជា ការថែទាំសុខភាព ការអប់រំ ការដឹកជញ្ជូន ការកម្សាន្ត និងសេវាកម្មលំនៅឋាន (ដូចជាការជួលជាដើម)។ ⭐️ គុណសម្បត្តិនៃ PCE– ផ្តល់ទស្សនវិស័យពីស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង– រាយការណ៍អំពីការចំណាយសរុបលើជួរមុខទំនិញ និងសេវាកម្ម– ប្រាប់ពីការប្រែប្រួលនៃការចំណាយ ដែលអាចបង្ហាញពីកំណើនសេដ្ឋកិច្ច ឬបញ្ហាសេដ្ឋកិច្ចនៅក្នុងគ្រួសារ។ ⭐️ ហេតុអ្វីបានជា PCE គឺជាសូចនាករសំខាន់?PCE គឺជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលប្រាប់ពីការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេស។ នៅពេលដែលបុគ្គល និងគ្រួសារចំណាយកាន់តែច្រើន វាជំរុញឱ្យមានតម្រូវការទំនិញ និងសេវាកម្ម ដែលនាំឱ្យផលិតកម្មកើនឡើង និងមានកំណើនសេដ្ឋកិច្ច។ ផ្ទុយទៅវិញ នៅពេលដែលការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ វាអាចមានផលប៉ះពាល់ដល់សេដ្ឋកិច្ច។ ⭐️ សន្ទស្សន៍តម្លៃ PCE vs. សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI)CPI ត្រូវបានចេញផ្សាយជារៀងរាល់ខែដោយការិយាល័យស្ថិតិការងារ ដោយផ្អែកលើការស្ទង់មតិនៃគ្រួសារនៅក្នុងទីក្រុង។ វាវាស់ស្ទង់លើតម្លៃកញ្ចប់ទំនិញ និងសេវាកម្មគ្រួសារដែលមនុស្សភាគច្រើនទិញជាប្រចាំ។ PCE ចេញផ្សាយជាប្រចាំខែដោយការិយាល័យវិភាគសេដ្ឋកិច្ច ដែលកត់ត្រាពីការផ្លាស់ប្តូរតម្លៃនៃកញ្ចប់ទំនិញពីមួយខែទៅមួយខែ។ ⭐️ តើចំណូលផ្ទាល់ខ្លួន (Personal Income) គឺជាអ្វី?ប្រាក់ចំណូលផ្ទាល់ខ្លួន សំដៅលើប្រាក់ចំណូលទាំងអស់ដែលទទួលបានជាសមូហភាពដោយបុគ្គល ឬគ្រួសារទាំងអស់នៅក្នុងប្រទេសមួយ។ប្រាក់ចំណូលផ្ទាល់ខ្លួនរួមបញ្ជូលនូវសំណងពីប្រភពមួយចំនួន រួមមានប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងប្រាក់រង្វាន់ដែលទទួលបានពីការងារ ឬការងារខ្លួនឯង ភាគលាភ និងការបែងចែកដែលទទួលបានពីការវិនិយោគ ថ្លៃជួលពីការវិនិយោគអចលនទ្រព្យ និងការចែករំលែកប្រាក់ចំណេញពីអាជីវកម្ម។ ⭐️ Personal Income vs. Disposable Personal IncomeDisposable personal income សំដៅលើចំនួនប្រាក់ដែលប្រជាជនបានចាកចេញ បន្ទាប់ពីបង់ពន្ធរួច។ វាខុសគ្នាពីប្រាក់ចំណូលផ្ទាល់ខ្លួនដែលវាយកពន្ធទៅក្នុងគណនី។ ⭐️ Personal Income vs. Personal Consumption Expendituresប្រាក់ចំណូលផ្ទាល់ខ្លួន៖– និយមន័យ៖ ប្រាក់សរុបដែលទទួលបានដោយបុគ្គល និងគ្រួសារពីប្រភពទាំងអស់ក្នុងរយៈពេលជាក់លាក់មួយ។– ធាតុផ្សំ៖ រួមបញ្ចូលប្រាក់ឈ្នួល ប្រាក់ខែ ចំណូលពីការជួល ការប្រាក់ ភាគលាភ ការផ្ទេររដ្ឋាភិបាល និងប្រាក់ចំណូលអាជីវកម្ម។– វិសាលភាព៖ រង្វាស់ទូលំទូលាយនៃប្រភពចំណូលទាំងអស់។– សារៈសំខាន់សេដ្ឋកិច្ច៖ ផ្តល់នូវទិដ្ឋភាពទូលំទូលាយនៃការចែកចាយប្រាក់ចំណូល។ ការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE)៖– និយមន័យ៖ ប្រាក់សរុបចំណាយដោយបុគ្គល និងគ្រួសារលើទំនិញ និងសេវាកម្មក្នុងរយៈពេលជាក់លាក់មួយ។– ធាតុផ្សំ៖ រួមមានការចំណាយលើរបស់របរដូចជា អាហារ សំលៀកបំពាក់ លំនៅឋាន ការដឹកជញ្ជូន ការថែទាំសុខភាព និងការកម្សាន្ត។– វិសាលភាព៖ ផ្តោតលើឥរិយាបថនៃអ្នកចំណាយ– សារៈសំខាន់សេដ្ឋកិច្ច៖ ជាធាតុផ្សំដ៏សំខាន់នៃផលិតផលក្នុងស្រុកសរុប (GDP) និងជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗ🇺🇸 U.S. Personal Consumption Expenditures Price Index: 3.3% (កក្កដា 2023) | English Version |⭐️ Key takeaway– The PCE price index measures inflation in the U.S., tracking the change in prices of goods and services purchased by consumers.– PCE encompasses the total spending by individuals and households on a wide range of goods and services, including: Durable Goods, Non-Durable Goods, and Services.– Advantages of PCE– PCE is an important economic indicator because consumer spending is a major driver of economic activity.– PCE Price Index vs. Consumer Price Index ⭐️ Understand about PCEThe PCE price index measures inflation in the U.S., tracking the change in prices of goods and services purchased by consumers. It is a component of the Gross Domestic Product (GDP) calculation and provides insights into the behavior of individuals and households in terms of their expenditures on goods and services. ⭐️ PCE categoriesPCE encompasses the total spending by individuals and households on a wide range of goods and services, including:– Durable Goods: These are long-lasting consumer products like cars, appliances, and furniture. – Non-Durable Goods: These are consumable goods that are typically used up relatively quickly, such as food, clothing, and gasoline. – Services: This category includes a broad range of services, such as healthcare, education, transportation, entertainment, and housing services (like rent). ⭐️ Advantages of PCE– Provides a view of how the economy is faring– Reports aggregate spending on the board range of goods and services– Changes in spending can indicate a growing economy or economic difficulties for households ⭐️ Why PCE is an important indicator?PCE is an important economic indicator because consumer spending is a major driver of economic activity. When individuals and households spend more, it stimulates demand for goods and services, leading to increased production and economic growth. Conversely, when consumer spending declines, it can have a dampening effect on the economy. ⭐️ PCE Price Index vs. Consumer Price IndexThe CPI is compiled monthly by the Bureau of Labor Statistics based on a survey of urban households. It measures the price of a basket of household goods and services that most people buy regularly. The PCE produced monthly by the Bureau of Economic Analysis, also records changes in the prices of a basket of goods from month to month. ⭐️ What is Personal Income?Personal Income refers to all income collectively received by all individuals or households in a country.Personal income includes compensation from a number of sources, including salaries, wages, and bonuses received from employment or self-employment, dividends and distributions received from investments, rental receipts from real estate investments, and profit sharing from businesses ⭐️ Personal Income vs. Disposable Personal IncomeDisposable personal income refers to the amount of money that a population has left after taxes have been paid. It differs from personal income in that it takes taxes into account. ⭐️ Personal Income vs. Personal Consumption ExpendituresPersonal Income:– Definition: Total money received by individuals and households from all sources over a specified period.– Components: Includes wages, salaries, rental income, interest, dividends, government transfers, and business income.– Scope: Broad measure of all income sources.– Economic Significance: Provides a broad view of income distribution. Personal Consumption Expenditures (PCE):– Definition: Total money spent by individuals and households on goods and services within a specified period.– Components: Comprises spending on items like food, clothing, housing, transportation, healthcare, and entertainment– Scope: Focuses solely on spending behavior.– Economic Significance: A major component of Gross Domestic Product (GDP) and a key driver of economic growth. ⭐️ Recent updates U.S. Personal Consumption Expenditures Price Index: 3.3% (July 2023)
Understanding about the Central Bank ⭐️ គន្លឹះសំខាន់– ធនាគារកណ្តាលគឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសមួយ។– ធនាគារកណ្តាលត្រូវបានគេហៅថាជា “អ្នកផ្តល់ប្រាក់កម្ចីចុងក្រោយ”។– គោលដៅចម្បងរបស់ធនាគារកណ្តាល។– គោលនយោបាយរូបិយវត្ថុ។– ឥទ្ធិពលនៃធនាគារកណ្តាលទៅលើសេដ្ឋកិច្ច។ ⭐️ ឈ្វេងយល់ពីធនាគារកណ្តាលធនាគារកណ្តាលគឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសមួយ ដោយត្រួតពិនិត្យ និងអនុវត្តគោលនយោបាយរូបិយវត្ថុ, បោះពុម្ពរូបិយប័ណ្ណ, គ្រប់គ្រង និងត្រួតពិនិត្យស្ថាប័នហិរញ្ញវត្ថុ, និងរក្សាស្ថិរភាព និងសុចរិតភាពនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ។ ⭐️ តើធនាគារកណ្តាលមានតួនាទីធ្វើអ្វីខ្លះ?ធនាគារកណ្តាលត្រូវបានគេហៅថាជា “អ្នកផ្តល់ប្រាក់កម្ចីចុងក្រោយ” ដែលមានន័យថា ធនាគារកណ្តាលជាអ្នកទទួលខុសត្រូវក្នុងការផ្តល់មូលនិធិដល់សេដ្ឋកិច្ចរបស់ប្រទេសខ្លួននៅពេលដែលធនាគារពាណិជ្ជមិនអាចផ្គត់ផ្គង់មូលនិធិក្នុងពេលមានការខ្វះខាត។ ម្យ៉ាងវិញទៀត ធនាគារកណ្តាលមានតួនាទីក្នុងការទប់ស្កាត់ការខូចខាតផ្សេងៗដែលអាចកើតមានឡើងនៅក្នុងប្រព័ន្ធធនាគារ។ ⭐️ គោលដៅចម្បងរបស់ធនាគារកណ្តាលគោលដៅចម្បងរបស់ធនាគារកណ្តាលមានដូចជា៖– ផ្តល់ជូននូវស្ថិរភាពនៃតម្លៃរបស់រូបិយប័ណ្ណដោយគ្រប់គ្រងសម្ពាធអតិផរណា។– ដើរតួជាអាជ្ញាធររូបិយវត្ថុរបស់ប្រទេសមួយ ដែលមានសិទ្ធិផ្ដាច់មុខក្នុងការបោះផ្សាយរូបិយវត្ថុជាតិ។– ធនាគារកណ្តាលអាចដំណើរការបានយ៉ាងល្អបំផុត លុះត្រាតែមានការរក្សាឯករាជ្យភាពពីគោលនយោបាយសារពើពន្ធរបស់រដ្ឋាភិបាល។– ធនាគារជាតិធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ចនិងរូបិយវត្ថុជាប្រចាំ ចេញផ្សាយ របាយការណ៍និងព្រឹត្តបត្រផ្សេងៗ ត្រួតពិនិត្យប្រព័ន្ធទូទាត់ជាតិ ដំឡើងតារាងស្ថិតិជញ្ជីងទូទាត់ និងចូលរួមក្នុងការគ្រប់គ្រង បំណុល និងឥណទេយ្យក្រៅប្រទេសផងដែរ ។ ⭐️ មុខងាររបស់ធនាគារកណ្តាលធនាគារកណ្តាលមានមុខងារសំខាន់ៗចំនួនប្រាំបីគឺ៖– ជាអ្នកផ្តល់ប្រាក់កម្ចីចុងក្រោយ– ជាអ្នករក្សាសាច់ប្រាក់បម្រុង– ជាអ្នកគ្រប់គ្រងឥណទាន– ជាអ្នកការពារផលប្រយោជន៍របស់អ្នកដាក់ប្រាក់បញ្ញើ– ជាអាជ្ញាធររូបិយវត្ថុ– ជាអ្នករក្សាស្ថិរភាពប្រព័ន្ធរូបិយប័ណ្ណអន្តរជាតិ– ជាធនាគារិក ភ្នាក់ងារសារពើពន្ធ និងទីប្រឹក្សារដ្ឋាភិបាល– ជាសភាផាត់ទាត់ និងផ្ទេរប្រាក់។ ⭐️ គោលនយោបាយរូបិយវត្ថុ– និយមន័យ៖ គោលនយោបាយរូបិយវត្ថុ សំដៅលើសំណុំនៃសកម្មភាព និងយុទ្ធសាស្ត្រដែលធនាគារកណ្តាលរបស់ប្រទេសមួយ (ឬអាជ្ញាធររូបិយវត្ថុពាក់ព័ន្ធផ្សេងទៀត) ប្រើប្រាស់ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ប្រាក់ និងឥណទាននៅក្នុងសេដ្ឋកិច្ច។ គោលដៅចម្បងនៃគោលនយោបាយរូបិយវត្ថុគឺដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ចជាក់លាក់ ដូចជាស្ថិរភាពតម្លៃ អត្រាគ្មានការងារធ្វើទាប និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ – គោលបំណងនៃគោលនយោបាយរូបិយវត្ថុ៖○ អតិផរណា៖ គោលនយោបាយរូបិយវត្ថុអាចកំណត់គោលដៅអតិផរណា។ បើអតិផរណាមានកម្រិតទាប នោះត្រូវបានគេចាត់ទុកថាសេដ្ឋកិច្ចមានសុខភាពល្អ។ ប៉ុន្តែប្រសិនបើអតិផរណាមានកម្រិតខ្ពស់ នោះធនាគារកណ្តាលនឹងប្រើប្រាស់គោលនយោបាយបង្រួម (Contractionary Policy) កាត់បន្ថយការផ្គត់ផ្គង់រូបិយវត្ថុ ដើម្បីទប់ទល់នឹងអតិផរណា។ ○ អត្រាគ្មានការងារធ្វើ៖ គោលនយោបាយរូបិយវត្ថុអាចមានឥទ្ធិពលលើកម្រិតនៃភាពអត់ការងារធ្វើនៅក្នុងសេដ្ឋកិច្ចបាន។ ជាឧទាហរណ៍ គោលនយោបាយពង្រីក (Expansionary Policy) បង្កើនការផ្គត់ផ្គង់សរុបនៃរូបិយវត្ថុនៅក្នុងសេដ្ឋកិច្ច ដើម្បីទប់ទល់នឹងភាពគ្មានការងារធ្វើនៅក្នុងពេលមានវិបត្តិ ដែលជួយជម្រុញឱ្យមានការពង្រីកនៅក្នុងទីផ្សារការងារ។ ○ អត្រាប្តូរប្រាក់៖ ធនាគារកណ្តាលប្រើប្រាស់គោលនយោបាយសារពើពន្ធដើម្បីគ្រប់គ្រងអត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណក្នុងស្រុក និងរូបិយប័ណ្ណបរទេស។ ជាឧទាហរណ៍ ធនាគារកណ្តាលអាចបង្កើនការផ្គត់ផ្គង់ប្រាក់ដោយការចេញរូបិយប័ណ្ណបន្ថែមទៀត។ ក្នុងករណីបែបនេះ រូបិយប័ណ្ណក្នុងស្រុកមានតម្លៃថោកធៀបនឹងសមភាគីបរទេស ជាហេតុទើបធនាគារកណ្តាលប្រើប្រាស់គោលនយោបាយសារពើពន្ធដើម្បីគ្រប់គ្រងអត្រាប្តូរប្រាក់។ ប្រសិនបើសេដ្ឋកិច្ចកំពុងតែជួបវិបត្តិ ឬជួបប្រទះនឹងកំណើនយឺត នោះធនាគារកណ្តាលអាចប្រើប្រាស់ ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ (Quantitative Easing) ដើម្បីជំរុញឱ្យមានការខ្ចីប្រាក់ និងការចំណាយច្រើន។ ផ្ទុយទៅវិញ ប្រសិនបើអតិផរណាឡើងខ្ពស់ ឬសេដ្ឋកិច្ចកើនឡើងខ្លាំង នោះធនាគារកណ្តាលអាចរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ (Quantitative Tightening) ដើម្បីការពារអតិផរណាកុំឱ្យកើនឡើងខ្ពស់ពេក។ ⭐️ តើធនាគារកណ្តាលមានឥទ្ធិពលទៅលើសេដ្ឋកិច្ចយ៉ាងដូចម្តេច?ធនាគារកណ្តាលអាចនិយាយបានថាមានមុខងារសំខាន់ពីរយ៉ាង៖ (ក) ការគ្រប់គ្រងអតិផរណា និងស្ថិរភាពតម្លៃនៅក្នុងលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច និង (ខ) អ្នកផ្តល់ប្រាក់កម្ចីចុងក្រោយនៅក្នុងលក្ខខណ្ឌមីក្រូសេដ្ឋកិច្ច។ ក. ឥទ្ធិពលរបស់ម៉ាក្រូសេដ្ឋកិច្ច– ធនាគារកណ្តាលធានាស្ថិរភាពតម្លៃតាមរយៈគោលនយោបាយរូបិយវត្ថុ និងការគ្រប់គ្រងអតិផរណាដោយការគ្រប់គ្រងការផ្គត់ផ្គង់ប្រាក់។– សកម្មភាពរបស់ធនាគារកណ្តាលអាចប៉ះពាល់ដល់សន្ទស្សន៍អារម្មណ៍ទីផ្សារ ហើយត្រូវបានប្រតិបត្តិតាមរយៈប្រតិបត្តិការទីផ្សារបើកចំហ (Open Market Operations / OMO) ។– OMO បញ្ចូលសាច់ប្រាក់ងាយស្រួល (Liquidity) ឬប្រមូលមូលនិធិ ដែលប៉ះពាល់ដល់កម្រិតអតិផរណាដោយផ្ទាល់។– ដើម្បីកាត់បន្ថយថ្លៃដើមកម្ចី ធនាគារកណ្តាលទិញមូលបត្ររបស់រដ្ឋាភិបាល ដែលអាចនាំឱ្យមានអតិផរណា។– ដើម្បីកាត់បន្ថយអតិផរណា ធនាគារកណ្តាលលក់មូលបត្រ ដោយដំឡើងអត្រាការប្រាក់ ដើម្បីបង្អាក់ការខ្ចីប្រាក់។ ខ. ឥទ្ធិពលរបស់មីក្រូសេដ្ឋកិច្ច– ធនាគារកណ្តាលត្រូវបានបង្កើតឡើងជាអ្នកផ្តល់ប្រាក់កម្ចីចុងក្រោយដើម្បីធានាស្ថិរភាព។– ធនាគារពាណិជ្ជផ្តល់ប្រាក់កម្ចីតាមមូលដ្ឋានមុនគេ (First-come, First-serve basis)។– ប្រសិនបើធនាគារមួយខ្វះសាច់ប្រាក់ងាយស្រួល (Liquidity) ដើម្បីបំពេញតម្រូវការ នោះអាចខ្ចីពីធនាគារកណ្តាលបាន។– ធនាគារកណ្តាលរក្សាទុនបម្រុងរបស់ធនាគារពាណិជ្ជដោយផ្អែកលើសមាមាត្រប្រាក់បញ្ញើ (Deposit ratios)។ | English Version | ⭐️ Key takeaway– A central bank is a financial institution that plays a crucial role in a country’s economy.– A central bank has been described as the “lender of last resort”.– Primary goals of central bank.– Monetary policy– The effects of the central bank on the economy. ⭐️ Understanding about the Central BankA central bank is a financial institution that plays a crucial role in a country’s economy by overseeing and implementing monetary policy, issuing currency, regulating and supervising financial institutions, and maintaining the stability and integrity of the national financial system. ⭐️ What central banks do?A central bank has been described as the “lender of last resort”, which means it is responsible for providing its nation’s economy with funds when commercial banks cannot cover a supply shortage. In other words, the central bank prevents the country’s banking system from failing. ⭐️ Primary goals of the central bankPrimary goals of central bank:– To provide their countries’ currencies with price stability by controlling inflation.– Act as the regulatory authority of a country’s monetary policy and is the sole provider and partner of notes and coins in circulation.– Central bank can best function in these capacities by remaining independent from government fiscal policy– Central bank conducts regular economic and monetary analysis, publishes various publications, oversees the nation’s payment systems, establishes the balance of payments, and participates in the management of external debt and claims. ⭐️ Functions of the central bankThere are eight main functions of the Central Bank which are:– Lends the last resort– Custodian of cash reserve– Controls credit– Protecting the depositor’s interests– Currency regulator– Custodian of international currency– Banker, Fiscal agent and adviser to the government– Clearing house for transfer and settlement ⭐️ Monetary policy– Definition: Monetary policy refers to the set of actions and strategies that a country’s central bank (or other relevant monetary authority) uses to control and manage the supply of money and credit within the economy. The primary goal of monetary policy is to achieve specific economic objectives, such as price stability, full employment, and sustainable economic growth. – Objectives:○ Inflation: Monetary policies can target inflation levels. A low level of inflation is considered to be healthy for the economy. If inflation is high, a contractionary policy can address this issue. ○ Unemployment: Monetary policies can influence the level of unemployment in the economy. For example, an expansionary monetary policy generally decreases unemployment because the higher money supply stimulates business activities that lead to the expansion of the job market. ○ Currency exchange rates: Using its fiscal authority, a central bank can regulate the exchange rates between domestic and foreign currencies. For example, the central bank may increase the money supply by issuing more currency. In such a case, the domestic currency becomes cheaper relative to its foreign counterparts. If the economy is in a recession or experiencing slow growth, central banks may use Quantitative Easing to stimulate borrowing and spending. Conversely, if inflation is high or the economy is overheating, central banks may use Quantitative Tightening to cool down the economy and prevent inflation from rising too much. ⭐️ How the central bank influences the economy?A central bank can be said to have two main kinds of functions: (A) macroeconomic when regulating inflation and price stability and (B) microeconomic when functioning as a lender of last resort. A. Macroeconomic influences– Central bank ensures price stability via monetary policy, controlling inflation by managing money supply.– Central bank’s actions impact market sentiment and are executed through Open Market Operations (OMO).– OMO inject liquidity or absorb funds, directly affecting inflation levels.– To lower borrowing costs, central bank buys government securities, potentially leading to inflation.– To reduce inflation, central bank sells securities, raising interest rates to discourage borrowing. B. Microeconomic influences– Central banks are established as lenders of last resort to ensure stability.– Commercial banks lend funds on a first-come, first-serve basis.– If a bank lacks liquidity to meet demand, it can borrow from the central bank.– Central banks hold commercial-bank reserves based on deposit ratios.