Understanding the ISM Non-Manufacturing Index ⭐️ គន្លឹះសំខាន់– ISM Non-Manufacturing Index គឺជាសូចនាករសេដ្ឋកិច្ចដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក ដោយផ្អែកលើការស្ទង់មតិពីបណ្តាក្រុមហ៊ុនមិនមែនផលិតកម្ម(ឬសេវាកម្ម) ជាង 400 ក្រុមហ៊ុននៃប្រតិបត្តិការទិញ និងផ្គត់ផ្គង់។– ISM Non-Manufacturing Index វាស់វែងសកម្មភាពអាជីវកម្ម ការបញ្ជាទិញថ្មី ការងារ ការដឹកជញ្ជូនរបស់អ្នកផ្គត់ផ្គង់ កម្រិតសារពើភ័ណ្ឌ និងតម្លៃសេវាកម្ម។– របៀបក្នុងការមើលទិន្នន័យ PMI– សន្ទស្សន៍ PMI នេះត្រូវបានចាត់ទុកថាជាសូចនាករសេដ្ឋកិច្ចដែលដើរតួយ៉ាងសំខាន់ក្នុងការតាមដានពីស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង ព្រោះការផ្លាស់ប្តូរសកម្មភាពផលិតកម្មជាញឹកញាប់អាចបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងសេដ្ឋកិច្ច។ ⭐️ ឈ្វេងយល់ពី ISM Non-Manufacturing IndexISM Non-Manufacturing Index គឺជាសូចនាករសេដ្ឋកិច្ចដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក ដោយផ្អែកលើការស្ទង់មតិពីបណ្តាក្រុមហ៊ុនមិនមែនផលិតកម្ម (ឬសេវាកម្ម) ជាង 400 ក្រុមហ៊ុននៃប្រតិបត្តិការទិញ និងផ្គត់ផ្គង់។ វាវាស់ស្ទង់ទៅលើសកម្មភាពសេដ្ឋកិច្ច និងសន្ទស្សន៍ទីផ្សារនៅក្នុងវិស័យមិនមែនផលិតកម្ម ឬសេវាកម្មនៅក្នុងប្រទេស។ វិស័យដែលមាននៅក្នុង ISM Non-Manufacturing Index នេះរួមមាន ការថែទាំសុខភាព ការអប់រំ ហិរញ្ញវត្ថុ ការលក់រាយ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត។ ⭐️ តើ ISM Non-Manufacturing Index វាស់ស្ទង់លើអ្វីខ្លះ? ហើយចេញផ្សាយដោយនរណា និងនៅពេលណា?ISM Non-Manufacturing Index វាស់ស្ទង់សមាសធាតុសំខាន់ៗមួយដូចជា៖– សកម្មភាពអាជីវកម្ម៖ ឆ្លុះបញ្ចាំងពីកម្រិតនៃប្រតិបត្តិការអាជីវកម្ម និងសកម្មភាពនៅក្នុងវិស័យសេវាកម្ម។– ការបញ្ជាទិញថ្មី៖ វាយតម្លៃតម្រូវការសម្រាប់សេវាកម្មថ្មី និងចង្អុលបង្ហាញថាតើមានការកើនឡើង ឬថយចុះនៃការបញ្ជាទិញចូល។– ការងារ៖ វាស់ស្ទង់លើការផ្លាស់ប្តូរកម្រិតការងារក្នុងវិស័យសេវាកម្ម។– ការដឹកជញ្ជូនរបស់អ្នកផ្គត់ផ្គង់៖ វាស់ស្ទង់ល្បឿននៃការចែកចាយរបស់អ្នកផ្គត់ផ្គង់ ដែលអាចបង្ហាញពីការកកស្ទះ ឬការផ្លាស់ប្តូរនៅក្នុងសក្ដានុពលនៃសង្វាក់ផ្គត់ផ្គង់។– កម្រិតសារពើភ័ណ្ឌ៖ ផ្តល់នូវការយល់ដឹងអំពីការអនុវត្តការគ្រប់គ្រងសារពើភ័ណ្ឌនៅក្នុងវិស័យសេវាកម្ម។– តម្លៃ៖ វាយតម្លៃលើការផ្លាស់ប្តូរនៃតម្លៃសម្រាប់ការនាំចូលវត្ថុធាតុដើម និងសេវាកម្ម ដែលឆ្លុះបញ្ចាំងពីសម្ពាធអតិផរណា។ ISM Non-Manufacturing Index ត្រូវបានចេញផ្សាយដោយ Institute for Supply Management (ISM) ដែលជាសមាគមវិជ្ជាជីវៈដែលផ្តល់ទិន្នន័យ និងការយល់ដឹងដែលទាក់ទងនឹងការគ្រប់គ្រងការផ្គត់ផ្គង់ និងការបញ្ជាទិញ ហើយទិន្នន័យសន្ទស្សន៍ទាំងនោះតែងតែចេញផ្សាយជារៀងរាល់ខែផងដែរ។ ⭐️ របៀបក្នុងការមើលទិន្នន័យ PMIISM Manufacturing Index ត្រូវបានគណនាដោយការចងក្រងទិន្នន័យស្ទង់មតិ ហើយបំប្លែងវាទៅជាលេខសន្ទស្សន៍។ ប្រសិនបើរបាយការណ៍ PMI ចេញផ្សាយមកស្មើ ឬលើសសន្ទស្សន៍ 50 ជាធម្មតាវាបង្ហាញពីការពង្រីក ឬរីកចម្រើននៅក្នុងវិស័យផលិតកម្មនោះ។ ផ្ទុយមកវិញ ប្រសិនបើរបាយការណ៍ PMI ចេញផ្សាយមកក្រោមសន្ទស្សន៍ 50 នោះវាបង្ហាញពីការធ្លាក់ចុះនៅក្នុងវិស័យផលិតកម្មនោះ។ ⭐️ សារៈសំខាន់នៃរបាយការណ៍ទិន្នន័យ ISM Non-Manufacturing Indexសន្ទស្សន៍ PMI នេះត្រូវបានចាត់ទុកថាជាសូចនាករសេដ្ឋកិច្ចដែលដើរតួយ៉ាងសំខាន់ក្នុងការតាមដានពីស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង ព្រោះការផ្លាស់ប្តូរសកម្មភាពផលិតកម្មជាញឹកញាប់ អាចបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងសេដ្ឋកិច្ច។ ជាឧទាហរណ៍ សន្ទស្សន៍ផលិតកម្ម ISM ដែលកំពុងកើនឡើងអាចបង្ហាញពីការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ កំណើនសេដ្ឋកិច្ច និងការបង្កើតការងារដែលមានសក្តានុពល ខណៈដែលសន្ទស្សន៍ធ្លាក់ចុះបានបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ច។ | English Version |⭐️ Key takeaway– ISM Non-Manufacturing Index is a widely recognized economic indicator in the United States that based on surveys of more than 400 non-manufacturing (or services) firms’ purchasing and supply executives.– ISM Non-Manufacturing Index measures the business activity, new orders, employment, supplier deliveries, inventory levels and prices.– How do we read PMI data– This index is considered a leading economic indicator because changes in manufacturing activity can often signal broader shifts in the economy. ⭐️ Understand about Non-ISM Manufacturing IndexThe ISM Non-Manufacturing Index, also known as the Services PMI (Purchasing Managers’ Index), is a widely recognized economic indicator in the United States that based on surveys of more than 400 non-manufacturing (or services) firms’ purchasing and supply executives. It measures the economic activity and sentiment within the non-manufacturing or services sector of the economy. This sector includes industries such as healthcare, education, finance, retail, transportation, and other services. ⭐️ What does the ISM Non-Manufacturing Index measure? And normally released by who and when it is released?ISM Non-Manufacturing Index measures the following key components:– Business Activity: This component reflects the level of business operations and activity within the services sector.– New Orders: It assesses the demand for new services and indicates whether there is an increase or decrease in incoming orders.– Employment: This component gauges changes in employment levels within the services sector.– Supplier Deliveries: It measures the speed of supplier deliveries, which can indicate bottlenecks or changes in supply chain dynamics.– Inventory Levels: This component provides insights into inventory management practices within the services sector.– Prices: It assesses changes in prices for inputs and services, reflecting inflationary pressures. The ISM Non-Manufacturing Index is released by the Institute for Supply Management (ISM), a professional association that provides data and insights related to supply management and purchasing. The index is released on a monthly basis. ⭐️ How do we read PMI data?The ISM Manufacturing Index is calculated by compiling the survey data and converting it into an index number. A reading above 50 typically indicates expansion in the manufacturing sector, as it suggests that more survey respondents are reporting growth and improvement compared to those reporting contraction. Conversely, a reading below 50 indicates contraction in the sector. ⭐️ The Importance of Non-ISM Manufacturing IndexThis index is considered a leading economic indicator because changes in manufacturing activity can often signal broader shifts in the economy. For example, a rising ISM Manufacturing Index may suggest increased consumer spending, economic growth, and potential job creation, while a falling index might indicate economic slowdown or recessionary pressures.
Understanding the Consumer Confidence Index
Understanding the Consumer Confidence Index ⭐️ គន្លឹះសំខាន់– CCI គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើភាពសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយមរបស់អ្នកប្រើប្រាស់។– គោលបំណងក្នុងការចេញផ្សាយរបាយការណ៍ CCI– CCI គឺជាសំណុំនៃការស្ទង់មតិពីចំនួន 5000 គ្រួសារ ដែលផ្តោតសំខាន់លើប្រធានបទចំនួន 5។– CCI ត្រូវបានគេវាយតម្លៃនៅកម្រិត 100 ដែលត្រូវបានកំណត់ក្នុងឆ្នាំ 1985។– ការបកស្រាយដោយអ្នកជំនាញវិនិយោគទៅលើ CCI។⭐️ ឈ្វេងយល់ពី Consumer Confidence IndexConsumer Confidence Index (CCI) ឬជាភាសាខ្មែរហៅថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើភាពសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយមរបស់អ្នកប្រើប្រាស់ ដែលទាក់ទងនឹងសេដ្ឋកិច្ច ទីផ្សារការងារ និងស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។ ⭐️ គោលបំណងក្នុងការចេញផ្សាយរបាយការណ៍ CCI៖1. សូចនាករសេដ្ឋកិច្ច៖ ផ្តល់ការយល់ដឹងអំពីសន្ទស្សន៍អារម្មណ៍ទូទៅរបស់អ្នកប្រើប្រាស់អំពីសេដ្ឋកិច្ច។2. ការទស្សន៍ទាយចរិតលក្ខណៈរបស់អ្នកប្រើប្រាស់៖ ទំនុកចិត្តរបស់អ្នកប្រើប្រាស់មានឥទ្ធិពលយ៉ាងខ្លាំងទៅលើចរិតលក្ខណៈរបស់អ្នកប្រើប្រាស់។3. ការព្យាករណ៍និន្នាការសេដ្ឋកិច្ច៖ CCI ត្រូវបានប្រើជាសូចនាករឈានមុខគេនៃនិន្នាការសេដ្ឋកិច្ច។4. ការបង្កើតគោលនយោបាយ៖ រដ្ឋាភិបាល និងអ្នកបង្កើតគោលនយោបាយប្រើប្រាស់ CCI ដើម្បីវាយតម្លៃពីអារម្មណ៍អ្នកប្រើប្រាស់សាធារណៈនៅក្នុងសេដ្ឋកិច្ច។5. យុទ្ធសាស្រ្តអាជីវកម្ម៖ អាជីវកម្មមួយចំនួនប្រើប្រាស់ CCI ដើម្បីជាយុទ្ធសាស្ត្រធ្វើការសម្រេចចិត្ត ដូចជាកម្រិតផលិកម្ម ការគ្រប់គ្រងសារពើភ័ណ្ឌ និងផ្នែកទីផ្សារជាដើម។6. អារម្មណ៍របស់វិនិយោគិន៖ CCI ក៏ជះឥទ្ធិពលដល់អារម្មណ៍របស់វិនិយោគិនផងដែរ។7. ការប្រៀបធៀបអន្តរជាតិ៖ CCI ផ្តល់នូវវិធីស្តង់ដារមួយដើម្បីប្រៀបធៀបទំនុកចិត្តអ្នកប្រើប្រាស់នៅទូទាំងប្រទេសផ្សេងៗគ្នា។8. ការត្រួតពិនិត្យការផ្លាស់ប្តូរ៖ CCI អនុញ្ញាតឱ្យមានការត្រួតពិនិត្យពីការផ្លាស់ប្តូរនៃអារម្មណ៍របស់អតិថិជនក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍សេដ្ឋកិច្ចផ្សេងៗ។ ⭐️តើ CCI វាស់ស្ទង់លើអ្វីខ្លះ ?CCI គឺជាសំណុំនៃការស្ទង់មតិពីចំនួន 5000 គ្រួសារ ដែលផ្តោតសំខាន់លើប្រធានបទចំនួន 5 រួមមាន៖-លក្ខខណ្ឌសេដ្ឋកិច្ច/អាជីវកម្មបច្ចុប្បន្ន-លក្ខខណ្ឌការងារបច្ចុប្បន្ន-លក្ខខណ្ឌសេដ្ឋកិច្ច ឬការរំពឹងទុកលើអាជីវកម្មក្នុងរយៈពេលប្រាំមួយខែបន្ទាប់-លក្ខខណ្ឌការងាររំពឹងទុកក្នុងរយៈពេលប្រាំមួយខែបន្ទាប់-លក្ខខណ្ឌហិរញ្ញវត្ថុរំពឹងទុកសម្រាប់រយៈពេលប្រាំមួយខែបន្ទាប់។ ⭐️ការបកស្រាយពី Consumer Confidence IndexCCI ត្រូវបានគេវាយតម្លៃនៅកម្រិត 100 ដែលត្រូវបានកំណត់ក្នុងឆ្នាំ 1985៖1. > 100 បង្ហាញថាអ្នកប្រើប្រាស់មានទំនុកចិត្តច្រើនជាង ឬមានសុទិដ្ឋិនិយមជាងធៀបនឹងតម្លៃគោល។2. =100 បង្ហាញថាអ្នកប្រើប្រាស់មានភាពអព្យាក្រឹត (នៅកណ្តាល) ធៀបនឹងតម្លៃគោល។3. <100 បង្ហាញថាអ្នកប្រើប្រាស់មិនសូវមានទំនុកចិត្ត ឬទុទិដ្ឋិនិយមជាងធៀបនឹងតម្លៃគោល។ ⭐️តើ CCI ត្រូវបានបកស្រាយដោយអ្នកជំនាញវិនិយោគយ៉ាងដូចម្តេច?ការមើលរបាយការណ៍សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ (CCI) ត្រូវបានបកស្រាយដោយអ្នកជំនាញដើម្បីប្រៀបធៀបទៅនឹងការព្យាករណ៍របស់ពួកគេ។ ប្រសិនបើទិន្នន័យចេញមកលើសពីការរំពឹងទុក ជាទូទៅត្រូវបានគេមើលឃើញថាមានភាពវិជ្ជមានចំពោះសេដ្ឋកិច្ច ខណៈពេលដែលទិន្នន័យចេញមកក្រោមការរំពឹងទុក ត្រូវបានគេមើលឃើញថាមានភាពអវិជ្ជមានចំពោះសេដ្ឋកិច្ច។ ទោះយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងទិន្នន័យខ្ពស់/ទាប និងប្រតិកម្មទីផ្សារវិជ្ជមាន/អវិជ្ជមាន គឺមិនមែនសុទ្ធតែផ្តល់ផលជាក់លាក់នោះទេ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមមើលការបកស្រាយខាងក្រោម៖ 1. វដ្តសេដ្ឋកិច្ចស្ថិតនៅក្នុងសម្ពាធអតិផរណាខ្ពស់៖ នៅពេលជិតដល់ទីបញ្ចប់នៃវដ្តសេដ្ឋកិច្ច (Peak) ជាមួយនឹងអត្រាអតិផរណាខ្ពស់ ទិន្នន័យ CCI ដែលចេញមកខ្ពស់ជាងការរំពឹងទុកមិនប្រាកដថាល្អនោះឡើយ ផ្ទុយមកវិញគឺវាជាមូលហេតុដែលបណ្តាលឱ្យមានអត្រាអតិផរណាខ្ពស់។ ដូច្នេះ វាអាចជំរុញឱ្យ Federal Reserve អនុម័តគោលនយោបាយតឹងរ៉ឹងលើអត្រាការប្រាក់ ដែលបណ្តាលឱ្យមានភាពអវិជ្ជមានមកលើទីផ្សារផងដែរ។ 2. ការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ច៖ នៅក្នុងវដ្ដសេដ្ឋកិច្ច ដំណាក់កាលមួយដែលសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ ដើម្បីឈានទៅរកដំណាក់កាលពង្រីក ហើយសកម្មភាពសេដ្ឋកិច្ចទាំងឡាយក៏ចាប់ផ្តើមមានសន្ទុះម្តងបន្តិចៗ។ ស្របជាមួយគ្នានេះ នៅពេលដែលទិន្នន័យ CCI ចេញមកខ្ពស់ជាងការរំពឹងទុក មានន័យថាទីផ្សារស្ថិតនៅក្នុងសភាពវិជ្ជមាន ឬអាចនិយាយបានថា វាជាសញ្ញានៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។ | English Version |⭐️ Key takeaway– Consumer Confidence Index (CCI) is an economic indicator that measures how optimistic or pessimistic consumers are.– The purposes of releasing the CCI report– The CCI is a set of surveys of a sample size of 5000 households and ask respondents their opinion on five topics.– The CCI is benchmarked at 100, which was set in 1985.– The CCI interpreted by investment professionals. ⭐️ Understand about Consumer Confidence IndexConsumer Confidence Index (CCI) is an economic indicator that measures how optimistic or pessimistic consumers are regarding the economy, the labor market, and their spending/financial position. Or CCI is how people feel about the strength of the economy now and in the future. ⭐️The purposes of releasing the CCI report1. Economic Indicator: The primary purpose of the CCI is to provide insights into the overall sentiment of consumers about the economy. It helps economists, analysts, policymakers, and businesses gauge how optimistic or pessimistic consumers are about their financial situations and the broader economic outlook. 2. Predicting Consumer Behavior: Consumer confidence has a strong influence on consumer behavior. A higher level of consumer confidence often leads to increased spending, as consumers are more likely to make major purchases and investments. Conversely, lower confidence levels might lead to reduced spending and saving. 3. Forecasting Economic Trends: The CCI is used as a leading indicator of economic trends. Changes in consumer confidence tend to precede shifts in economic activity. A decline in consumer confidence can signal potential economic slowdowns, while an increase can suggest economic expansion. 4. Policy Making: Governments and policymakers use the CCI to assess public sentiment about the economy. It can inform policy decisions related to fiscal and monetary measures, especially during times of economic uncertainty or downturns. 5. Business Strategy: Businesses use the CCI to make strategic decisions, such as production levels, inventory management, and marketing efforts. Understanding consumer sentiment helps companies align their strategies with consumer preferences and expectations. 6. Investor Sentiment: The CCI also affects investor sentiment. Positive consumer confidence can contribute to a positive outlook on the stock market and encourage investment, while negative confidence might lead to more cautious investing behavior. 7. International Comparisons: The CCI provides a standardized way to compare consumer confidence across different countries. This can be valuable for multinational companies, international organizations, and policymakers assessing global economic conditions. 8. Monitoring Changes: Over time, the CCI allows for monitoring how consumer sentiment changes in response to various economic events, policy shifts, or external factors like geopolitical developments. ⭐️What does the CCI measure?The CCI is a set of surveys of a sample size of 5000 households and asks respondents their opinion on five topics, which are:– Current economic/business conditions– Current employment conditions– Expected economic/business conditions in the next six months– Expected employment conditions in the next six months– Expected financial conditions (income prospect) for the next six months ⭐️ Interpreting the Consumer Confidence IndexThe CCI is benchmarked at 100, which was set in 1985:1. >100 indicates that consumers are more confident or more optimistic versus the benchmark.2. =100 indicates that consumers are neutral versus the benchmark.3. <100 indicates that consumers are less confident or more pessimistic versus the benchmark. ⭐️How is the CCI interpreted by investment professionals?The Consumer Confidence Index (CCI) reading is used by professionals to compare against their predictions. An above-expected reading is generally seen as positive, while a below-expected reading is seen as negative. However, the relationship between higher/lower readings and positive/negative market reactions isn’t straightforward, as discussed below. The markets perceive this hinges on the current business cycle:1. Late Economic Cycle-High Inflation: In an economy nearing the end of its business cycle with high inflation, an unexpectedly high reading could raise expectations of even higher inflation. This might prompt the Federal Reserve to adopt stricter policies, causing a negative market response.2. Recovery from Recession: In an economy emerging from a recession, a reading above expectations could (more confidence) bolster confidence in the economy, seen positively by the financial markets as a sign of robust economic growth.
Understanding about Core Durable Goods Orders
Understanding about Core Durable Goods Orders ⭐️ គន្លឹះសំខាន់– Core Durable Goods Orders (ការបញ្ជាទិញទំនិញប្រើជាប់បានយូរ) គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើតម្លៃសរុបនៃការបញ្ជាទិញទំនិញជាមួយអ្នកផលិតសម្រាប់ទំនិញដែលប្រើប្រាស់បានយូរ ហើយមានអាយុកាលចាប់ពី 3 ឆ្នាំឡើងទៅ។– Durable Goods Orders មានបីប្រភេទគឺ ទំនិញប្រើប្រាស់បានយូរសម្រាប់អ្នកប្រើប្រាស់ទូទៅ, ទំនិញប្រើប្រាស់បានយូរសម្រាប់អាជីវកម្ម និងទំនិញមិនអាចប្រើប្រាស់បានយូរ។– Durable Goods (ទំនិញប្រើប្រាស់បានយូរ) រួមមានម៉ាស៊ីនបោកគក់ ម៉ាស៊ីនសម្ងួតជាដើម។– ការកើនឡើង និងការថយចុះនៃ Core Durable Goods Orders– Durable Goods Orders មានសារៈសំខាន់ ព្រោះវាមានតួនាទីក្នុងការវិភាគសេដ្ឋកិច្ច សកម្មភាពផលិតកម្ម និងឥទ្ធិពលលើការវិនិយោគអាជីវកម្មជាដើម។ ⭐️ ឈ្វេងយល់ពី Core Durable Goods OrdersCore Durable Goods Orders ឬជាភាសាខ្មែរហៅថា ការបញ្ជាទិញទំនិញប្រើជាប់បានយូរ គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើតម្លៃសរុបនៃការបញ្ជាទិញទំនិញជាមួយអ្នកផលិតសម្រាប់ទំនិញប្រើប្រាស់បានយូរ (Durable Goods) ដែលមានអាយុកាលចាប់ពី 3 ឆ្នាំឡើងទៅ។ ទំនិញទាំងនោះរួមមានគ្រឿងម៉ាស៊ីន កុំព្យូទ័រ និងយានជំនិះជាដើម។ ម្យ៉ាងវិញទៀត Core Durable Goods Orders គឺជាការស្ទង់មតិសេដ្ឋកិច្ចប្រចាំខែរបស់សហរដ្ឋអាមេរិកដែលធ្វើឡើងដើម្បីកំណត់ និងវាស់ស្ទង់សកម្មភាពឧស្សាហកម្ម ជាពិសេសការផលិតទំនិញប្រើប្រាស់បានយូរ (Durable Goods) ដែលមានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិកក្នុងរយៈពេលជាក់លាក់មួយ។ វាក៏វាស់បរិមាណការបញ្ជាទិញក្នុងស្រុក និងអន្តរជាតិសម្រាប់ទំនិញដែលផលិតដោយក្រុមហ៊ុនក្នុងស្រុកនៅសហរដ្ឋអាមេរិកផងដែរ។ ⭐️ ប្រភេទនៃ Durable Goodsយោងតាមការិយាល័យវិភាគសេដ្ឋកិច្ច (BEA) ទំនិញប្រើប្រាស់បានយូរមានបីប្រភេទគឺ៖– ទំនិញប្រើប្រាស់បានយូរសម្រាប់អ្នកប្រើប្រាស់ទូទៅ៖ គឺជាទំនិញដែលទិញដោយបុគ្គល និងគ្រួសារ។ ទំនិញទាំងនោះរួមមាន គ្រឿងសង្ហារិម រថយន្ត គ្រឿងអេឡិចត្រូនិច អីវ៉ាន់ សៀវភៅ និងឧបករណ៍កីឡាជាដើម។– ទំនិញប្រើប្រាស់បានយូរសម្រាប់អាជីវកម្ម៖ ទំនិញប្រើប្រាស់បានយូរសម្រាប់អាជីវកម្មគឺសំដៅលើទ្រព្យ និងបរិក្ខា (PPE) ។ ទំនិញទាំងនោះរួមមានដូចជាឧបករណ៍ឧស្សាហកម្មដូចជាម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាដើម។ ទំនិញទាំងនោះក៏រួមបញ្ចូលដូចជាទូក ឡានដឹកទំនិញ ឡានក្រុង និងយន្តហោះផងដែរ។– ទំនិញមិនអាចប្រើប្រាស់បានយូរ៖ ទំនិញដែលមានអាយុកាលជាមធ្យមតិចជាងបីឆ្នាំ ហើយរួមមានដូចជា អាហារ សំលៀកបំពាក់ ថ្នាំជក់ ផលិតផលថែរក្សាផ្ទាល់ខ្លួន។ល។ ⭐️ តើមានមុខទំនិញអ្វីខ្លះដែលរាប់បញ្ចូលក្នុង Durable Goods?Durable Goods (ទំនិញប្រើប្រាស់បានយូរ) រួមមាន ម៉ាស៊ីនបោកគក់ ម៉ាស៊ីនសម្ងួត ម៉ាស៊ីនលាងចាន កុំព្យូទ័រ ទូរទស្សន៍ ទូរទឹកកក រថយន្ត ឡានដឹកទំនិញ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ ឧបករណ៍ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត ហើយវាក៏ជាទំនិញដែលមិនត្រូវបានទិញជាញឹកញាប់ទេ ព្រោះទំនិញទាំងនោះមានអាយុកាលយូរ។ ⭐️ ការបកស្រាយពី Core Durable Goods Orders1. ការកើនឡើងនៃ Core Durable Goods Orders– ធ្វើឱ្យមានកំណើនសេដ្ឋកិច្ច– បង្កើនការវិនិយោគអាជីវកម្ម និងទំនុកចិត្តអ្នកប្រើប្រាស់– ការផលិតមានការកើនឡើង– មានកំណើននៃឱកាសការងារ។ 2. ការថយចុះនៃ Core Durable Goods Orders– ធ្វើឱ្យមានការធ្លាក់ចុះនៃសេដ្ឋកិច្ច– ការថយចុះនៃការវិនិយោគអាជីវកម្ម និងទំនុកចិត្តអ្នកប្រើប្រាស់– ការផលិតថយចុះ– ឱកាសការងារមានចំនួនតិចជាងមុន។ ⭐️ សារៈសំខាន់នៃ Core Durable Goods OrdersDurable Goods Orders មានសារៈសំខាន់ ព្រោះ1. តួនាទីក្នុងការវិភាគសេដ្ឋកិច្ចCore Durable Goods Orders ដើរតួនាទីយ៉ាងសំខាន់ក្នុងការវិភាគសេដ្ឋកិច្ច ព្រោះវាផ្តល់ការយល់ដឹងអំពីសុខភាពនៃវិស័យផលិតកម្ម និងផ្តល់នូវការចង្អុលបង្ហាញអំពីនិន្នាការសេដ្ឋកិច្ចដ៏ទូលំទូលាយផងដែរ។ ម្យ៉ាងវិញទៀត វាក៏ជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ ដែលអាចជួយដល់សេដ្ឋកិច្ចវិទូ អ្នកបង្កើតគោលនយោបាយ និងអ្នកវិនិយោគអាចវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ច និងធ្វើការសម្រេចចិត្តប្រកបដោយត្រឹមត្រូវ។ 2. សកម្មភាពផលិតកម្មផលិតកម្មគឺជាធាតុផ្សំយ៉ាងសំខាន់នៃសេដ្ឋកិច្ច ដែលចូលរួមចំណែកដល់ការងារ ការនាំចេញ និងកំណើនសេដ្ឋកិច្ចទាំងមូល។ Core Durable Goods Orders ក៏ជារង្វាស់នៃសកម្មភាពផលិតកម្មផងដែរ។ នៅពេលដែលទិន្នន័យ Core Durable Goods Orders កើនឡើង វាបង្ហាញថាមានការវិនិយោគលើអាជីវកម្មដែលផ្គត់ផ្គង់ទំនិញដូចជា គ្រឿងម៉ាស៊ីន កុំព្យូទ័រ និងឧបករណ៍ដែលមានសារៈសំខាន់សម្រាប់ផលិតកម្ម។ កំណើននៃការវិនិយោគនេះអាចនាំឱ្យមានការបង្កើនទិន្នផលផលិតកម្ម ផលិតភាពកាន់តែខ្ពស់ និងមានសក្តានុពលសេដ្ឋកិច្ច។ 3. ឥទ្ធិពលលើការវិនិយោគអាជីវកម្មការវិនិយោគលើអាជីវកម្ម គឺជាកត្តាជំរុញដ៏សំខាន់នៃការពង្រីកសេដ្ឋកិច្ច។ នៅពេលដែលតម្រូវការអាជីវកម្មមានទំនុកចិត្តនាពេលអនាគត នោះនឹងមានការវិនិយោគលើទំនិញប្រើប្រាស់បានយូរ (Durable Goods) ច្រើនជាងមុន។ ការកើនឡើងនៃ Core Durable Goods Orders អាចបង្ហាញពីភាពសុទិដ្ឋិនិយមនៃអាជីវកម្មកើនឡើង ដែលបង្ហាញថាក្រុមហ៊ុនកំពុងពង្រីកប្រតិបត្តិការរបស់ពួកគេ ឬធ្វើទំនើបកម្មឧបករណ៍របស់ពួកគេ។ នេះអាចជំរុញឱ្យមានកំណើនសេដ្ឋកិច្ចតាមរយៈការជំរុញសកម្មភាពផលិតកម្ម ការបង្កើតការងារ និងសកម្មភាពសេដ្ឋកិច្ចទាំងមូល។ ម្យ៉ាងវិញទៀត ការធ្លាក់ចុះនៃ Core Durable Goods Orders អាចជាសញ្ញាបង្ហាញពីការខ្វះទំនុកចិត្តក្នុងអាជីវកម្ម។ ប្រសិនបើក្រុមហ៊ុនពន្យារពេល ឬពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងការផលិតទំនិញប្រើប្រាស់បានយូរ (Durable Goods) នោះវាអាចបង្ហាញពីភាពមិនច្បាស់លាស់ ឬការធ្លាក់ចុះនៃសក្តានុពលរបស់សេដ្ឋកិច្ចផងដែរ។ នេះអាចជះឥទ្ធិពលដល់សេដ្ឋកិច្ច ប៉ះពាល់ដល់ការងារ ប្រាក់ឈ្នួល និងការចំណាយរបស់អ្នកប្រើប្រាស់។ សរុបមក សារៈសំខាន់នៃ Core Durable Goods Orders ផ្តល់នូវការយល់ដឹងអំពីវិស័យផលិតកម្ម និន្នាការវិនិយោគអាជីវកម្ម និងកំណើនសេដ្ឋកិច្ចដែលមានសក្តានុពល។ អ្នកវិភាគអាចវាយតម្លៃបានប្រសើរជាងមុនអំពីភាពខ្លាំង ឬភាពទន់ខ្សោយនៅក្នុងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច និងធ្វើការព្យាករណ៍នាពេលអនាគតបាន។ Core Durable Goods Orders នេះក៏មានសារៈសំខាន់សម្រាប់អ្នកបង្កើតគោលនយោបាយ វិនិយោគិន និងអ្នកដែលចាប់អារម្មណ៍ក្នុងការយល់ដឹងអំពីទិដ្ឋភាពសេដ្ឋកិច្ចបានផងដែរ។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗ🇺🇸 U.S. Core Durable Goods Orders MoM: 0.6% (27 កក្កដា 2023) – 0.3% (26 មេសា 2023) | English Version |⭐️ Key takeaway– Core Durable Goods Orders is an economic indicator that measures the total value of orders placed with manufacturers for durable goods, which are products with a lifespan of three years or more.– There are three types of durable goods which are consumer durable goods, business durable goods, and nondurable goods.– Durable goods include washers, dryers, and so on.– Increase and decrease in durable goods orders– Durable goods orders are significant because it is a role in economic analysis, a relationship to manufacturing activity, and an impact on business investment. ⭐️Understand about Core Durable Goods OrdersCore Durable Goods Orders is an economic indicator that measures the total value of orders placed with manufacturers for durable goods, which are products with a lifespan of three years or more. These goods include items like appliances, machinery, computers, and vehicles. It is a US monthly economic survey conducted to identify and measure industrial activity, especially the manufacturing of durable goods, prevailing on the US in a given period. It also measures the local and international order volume for goods manufactured by domestic companies in the US. ⭐️ Types of Durable GoodsAccording to the Bureau of Economic Analysis (BEA), there are three types of durable goods, which are:– Consumer durable goods: goods bought by individuals and households. They include furniture, automobiles, electronics, luggage, books, and sports equipment.– Business durable goods: durable goods uses by businesses are plant, property and equipment (PPE). They include industrial equipment such as machinery and electrical apparatus. They also include boats, trucks, buses, and aircraft.– Nondurable goods: goods that are known to last less than three years on average and include goods such as food, clothing, tobacco, personal care products, etc. ⭐️ What is included in Durable Goods?Durable goods include washers, dryers, dishwashers, computers, televisions, refrigerators, cars, trucks, other electronics, machinery, tools, and semiconductors. Durable goods are those that are not purchased frequently as they last a long time. ⭐️ Interpretation of Core Durable Goods Orders1. Increase in Core Durable Goods Orders– It signifies an economy trending upwards.– Increase in business investment and consumer confidence– Manufacturing continues to grow– More manufacturing jobs were created 2. Decrease in Core Durable Goods Orders– It signifies an economy trending downwards.– Decrease in business investment and consumer confidence– Slowdown in manufacturing– Less manufacturing jobs were created ⭐️ Significance of Core Durable Goods OrdersDurable goods orders is significant because:1. Role in Economic AnalysisCore durable goods orders play a crucial role in economic analysis because they offer insights into the health of the manufacturing sector and provide indications about broader economic trends. As a key economic indicator, core durable goods orders help economists, policymakers, and investors assess the state of the economy and make informed decisions. 2. Relationship to Manufacturing ActivityManufacturing is a foundational component of many economies, contributing to employment, exports, and overall economic growth. Core durable goods orders serve as a barometer of manufacturing activity. When core orders increase, it suggests that businesses are investing in capital goods like machinery, computers, and equipment, which are essential for production. This growth in investment can lead to increased manufacturing output, higher productivity, and a potentially positive multiplier effect throughout the economy. 3. Impact on Business InvestmentBusiness investment is a critical driver of economic expansion. When businesses are confident about future demand, they are more likely to invest in durable goods. An uptick in core durable goods orders can signal increased business optimism, indicating that companies are expanding their operations or modernizing their equipment. This, in turn, can stimulate economic growth by boosting production capacity, job creation, and overall economic activity. On the other hand, a decline in core durable goods orders might signal a lack of confidence among businesses. If companies are postponing or scaling back their investments in durable goods, it could suggest economic uncertainty or a potential slowdown. This can have a ripple effect throughout the economy, affecting employment, wages, and consumer spending. In summary, the significance of core durable goods orders lies in its ability to provide insights into the manufacturing sector, business investment trends, and potential economic growth. By focusing on the core orders and excluding transportation, analysts can better assess the underlying strength or weakness in the economy’s foundation and make informed predictions about its future trajectory. This information is vital for policymakers, investors, and anyone interested in understanding the broader
5 Dangerous Times to trade. Be careful !
5 Dangerous Times to trade. Be careful ! តើពេលណាខ្លះដែលគ្រោះថ្នាក់ក្នុងការចូលទីផ្សារ?– ពេលម៉ោងទីក្រុងឡុងដ៍បិទលោកអ្នកគួរតែចៀសវាងការចូលផ្សារនៅពេលដែលម៉ោងទីក្រុងឡុងដ៍បិទ ព្រោះកំឡុងពេលម៉ោងនេះ ទីផ្សារអាចនឹងមានការប្រែប្រួលខ្លាំង ហើយតម្លៃរបស់ផលិតផលហិរញ្ញវត្ថុផ្សេងក៏ៗអាចប្រែប្រួលជាសន្ធឹក។ Breakouts ម៉ោង 10 AM ដល់ 12 PM ET អាចជាសញ្ញាណមិនត្រឹមត្រូវ! – ពេលម៉ោងញ៉ូវ យ៉ក បិទពេលដែលម៉ោងញ៉ូវ យ៉ក បិទ អ្នកទិញលក់ផលិតផលហិរញ្ញវត្ថុផ្សេងៗតែងតែបញ្ឈប់សកម្មភាពចូលផ្សាររបស់គាត់ ដែលធ្វើឲ្យគំលាតតម្លៃ ( Spread ) កាន់តែធំ ហើយវាក៏អាចធ្វើឲ្យផ្សារប្រែប្រួលខុសពីការរំពឹងទុករបស់យើងផងដែរ។ ការចេញពីផ្សារនៅពេលនេះក៏អាចនាំឲ្យយើងទទួលបាននូវតម្លៃមិនល្អព្រោះតែគំលាតតម្លៃធំជាងមុន។ – មុនពេលទិន្នន័យសំខានៗចេញផ្សាយទិន្នន័យដូចជា US Nonfarm Payroll, ទិន្នន័យអតិផរនា, របាយការណ៍ GDP អាចធ្វើឲ្យទីផ្សារដើរខុសពីការរំពឹងទុករបស់យើង ព្រោះផ្សារពិបាក Consolidate ដែលជាកត្តាដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកចូលផ្សារ។ – មុនការសម្រេចចិត្តលើការកំណត់អត្រាការប្រាក់ការសម្រេចចិត្តដំឡើងការប្រាក់របស់ FOMC ឬ ECB តែងតែមានឥទ្ធិពលយ៉ាងខ្លាំងលើទីផ្សារ។ ទោះជាទិន្នន័យដែលចេញផ្សាយមានលក្ខណៈវិជ្ជមានដល់សេដ្ឋកិច្ចក៏ដោយ តែកាលដែល FOMC និង ECB ត្រៀមនឹងចេញការកំណត់អត្រាការប្រាក់ ទីផ្សារតែងតែមានការប្រែប្រួលយ៉ាងខ្លាំង។ – ថ្ងៃសម្រាក អ្នកចូលផ្សារគួរតែព្យាយាមតាមដានពីថ្ងៃសម្រាករបស់សហរដ្ឋអាមេរិក ព្រោះរាល់ថ្ងៃសម្រាករបស់សហរដ្ឋអាមេរិក ទីផ្សារអាមេរិកនឹងបិទ ដែលជាកត្តាធ្វើឲ្យសន្ទនីយនៃទីផ្សារ ( Market liquidity ) តិចជាងមុន ហើយគំលាតតម្លៃ ( Spread ) កាន់តែធំជាងមុន ទីផ្សារក៏អាចប្រែប្រួលខុសពីការរំពឹងទុក។ | English Below | When is it dangerous to enter the market?– London CloseTrading during the London close is strongly discouraged due to increased volatility and unpredictable price movements. Breakouts around 10 AM to 12 PM ET→ false signals – New York CloseAs traders wrap up their activities, this causes wider spreads for rollovers and results in erratic price action. Exiting trades during this time can lead to worse prices due to the wider spreads. – Ahead of Big Data ReleasesUS nonfarm payrolls, inflation rate, and GDP reports can cause significant volatility in the currency market as there is often no continuation or consolidation, making it unpredictable. – Before Rate Decisions from FOMC and ECBRate Decisions from FOMC and ECB can have a substantial impact on the market. Even if expected data suggests a positive outlook, it is best to stay out of the market during these releases due to heightened volatility. – HolidaysTraders should be mindful of US holidays as the market closes, resulting in fewer participants. This can influence currency trading, leading to wider spreads and increased market volatility.
Understanding about Housing Starts
Understanding about Housing Starts ⭐️ គន្លឹះសំខាន់– Housing Starts សំដៅទៅលើចំនួននៃគម្រោងសាងសង់លំនៅឋានថ្មីដែលបានចាប់ផ្តើមក្នុងអំឡុងពេលជាក់លាក់ណាមួយ ដែលជាធម្មតាត្រូវបានរាយការណ៍ប្រចាំខែដោយការិយាល័យជំរឿនសហរដ្ឋអាមេរិក (The U.S. Census Bureau) ។– ទិន្នន័យ Housing Starts ជាធម្មតាត្រូវបានបែងចែកជាបីប្រភេទគឺ Housing Starts សម្រាប់គ្រួសារដែលមានសមាជិកតិច, Housing Starts សម្រាប់ពហុគ្រួសារ (គ្រួសារដែលមានសមាជិកច្រើន) និងចំនួនសរុបនៃ Housing Starts។– ប្រជាសាស្រ្ត អត្រាការប្រាក់ និងលក្ខខណ្ឌសេដ្ឋកិច្ច គឺជាកត្តាចម្បងដែលជំរុញឱ្យទិន្នន័យ Housing Starts មានការប្រែប្រួល។– ការិយាល័យជំរឿនសហរដ្ឋអាមេរិក (The U.S. Census Bureau) ប្រើប្រាស់គំរូលិខិតអនុញ្ញាតសាងសង់ពីការិយាល័យអនុញ្ញាតក្នុងស្រុក ដើម្បីប៉ាន់ប្រមាណលើការចាប់ផ្តើមសាងសង់លំនៅឋាន ដែលត្រូវបានអនុវត្តរហូតដល់ការបញ្ចប់ និងដាក់លក់។– សារៈសំខាន់នៃរបាយការណ៍ Housing Starts។ ⭐️ ឈ្វេងយល់ពី Housing Starts“Housing Starts” ឬជាភាសាខ្មែរហៅថា “ចំនួនផ្ទះថ្មីដែលទើបនឹងសាងសង់” គឺជាចំនួននៃគម្រោងសាងសង់ផ្ទះថ្មីដែលបានចាប់ផ្តើមក្នុងរយៈពេលជាក់លាក់មួយ ឬជាធម្មតាក្នុងមួយខែ។ Housing Starts នេះបានបង្ហាញពីល្បឿននៃការសាងសង់ផ្ទះថ្មី ដែលរួមបញ្ចូលនូវផ្ទះសម្រាប់គ្រួសារមានសមាជិកតិច (single-family homes) អាផាតមិន និងសំណង់លំនៅឋានផ្សេងទៀត។ ម្យ៉ាងវិញទៀត នៅពេលដែលទិន្នន័យ Housing Starts កើនឡើង វាបង្ហាញពីទំនុកចិត្តរបស់ប្រជាជនក្នុងការទិញផ្ទះមានភាពសុទិដ្ឋិនិយមជាងមុន និងឆ្លុះបញ្ចាំងពីទីផ្សារលំនៅឋានកំពុងមានភាពរឹងមាំ ខណៈពេលដែលការថយចុះនៃទិន្នន័យ Housing Starts បង្ហាញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចទៅវិញ។ ⭐️ ប្រភេទនៃ Housing Startsទិន្នន័យ Housing Starts ជាធម្មតាត្រូវបានបែងចែកជាបីប្រភេទ គឺ៖– Single-Family Housing Starts៖ គឺជាចំនួនផ្ទះដែលចាប់ផ្តើមសាងសង់សម្រាប់គ្រួសារដែលមានសមាជិកតិច។ ទាំងនេះសំដៅទៅលើការសាងសង់ផ្ទះឯកត្តជនដែលរចនាឡើងដើម្បីស្នាក់នៅក្នុងគ្រួសារតែមួយ។– Multi-Family Housing Starts៖ ប្រភេទ Housing Starts នេះរួមបញ្ចូលការសាងសង់អគារដែលមានលំនៅឋានជាច្រើនដូចជា អាផាតមិន ខុនដូ ទីប្រជុំជន និងផ្ទះពីរជាន់ឡើងទៅ។– Total Housing Starts៖ វាគឺជាចំនួនផ្ទះដែលរួមបញ្ចូលគ្នានៃ Single-Family Housing Starts និង Multi-Family Housing Starts។ ⭐️ កត្តាដែលជះឥទ្ធិពលដល់ Housing Startsកត្តាដែលជះឥទ្ធិពលដល់ Housing Starts មាន៖– ប្រជាសាស្ត្រ៖ប្រជាសាស្រ្ត រួមមានកំណើនប្រជាជន ការបែងចែកអាយុ អត្រានៃការបង្កើតគ្រួសារ និងនគរូបនីយកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំតម្រូវការលំនៅឋាន។ ការប្រែប្រួលនៃអត្រាប្រជាសាស្រ្តអាចនាំឱ្យមានការផ្លាស់ប្តូរតម្រូវការនៃប្រភេទលំនៅឋានផងដែរ។ – អត្រាការប្រាក់៖អត្រាការប្រាក់អាចជះឥទ្ធិពលដល់ដោយផ្ទាល់ទៅលើលទ្ធភាពនៃការទិញលំនៅឋានរបស់ប្រជាជនក្នុងស្រុក។ នៅពេលដែលអត្រាការប្រាក់ទាប ការចំណាយលើការខ្ចីប្រាក់ត្រូវបានកាត់បន្ថយ ដែលធ្វើឱ្យមានចំនួនកម្ចីក្នុងការទិញផ្ទះកើនឡើង។ ជាងនេះទៅទៀត អត្រាការប្រាក់ទាបអាចជំរុញឱ្យមានតម្រូវការលំនៅឋានច្រើន ដែលជាហេតុធ្វើឱ្យមានអត្រា Housing Starts កើនឡើងផងដែរ។ ផ្ទុយទៅវិញ បើអត្រាការប្រាក់កើនឡើង នោះវាអាចធ្វើឱ្យមានចំនួនកម្ចីក្នុងការទិញផ្ទះថយចុះ ដែលជាហេតុធ្វើឱ្យមានអត្រា Housing Starts ថយចុះដូចគ្នា។ -លក្ខខណ្ឌសេដ្ឋកិច្ច៖លក្ខខណ្ឌ និងស្ថានភាពសេដ្ឋកិច្ចរួមមានដូចជា កម្រិតការងារ កំណើនប្រាក់ចំណូល និងទំនុកចិត្តអ្នកប្រើប្រាស់ មានឥទ្ធិពលលើ Housing Starts។ នៅក្នុងសេដ្ឋកិច្ចដ៏រឹងមាំមួយ ចំនួនអ្នកអត់ការងារធ្វើនឹងធ្លាក់ចុះ និងប្រាក់ចំណូលកើនឡើង ដែលញុាំងឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនកាន់តែរឹងមាំ និងមានតម្រូវការលំនៅឋានកើនឡើង។ ផ្ទុយមកវិញ នៅក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច អត្រា Housing Starts អាចថយចុះ ដោយសារតែប្រជាជនមិនមានលទ្ធភាពក្នុងការផ្គត់ផ្គង់ក្នុងការបង់ប្រាក់កម្ចីទិញផ្ទះដូចមុន។ ⭐️ ហេតុអ្វីបានជាទិន្នន័យ Housing Starts មានសារៈសំខាន់?របាយការណ៍ Housing Starts មានសារៈសំខាន់ ព្រោះតែហេតុផលសំខាន់ៗមួយចំនួនដូចជា៖ – សូចនាករសេដ្ឋកិច្ច៖ Housing Starts ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងសុខភាពសេដ្ឋកិច្ច។ ការកើនឡើងនៃចំនួនសាងសង់លំនៅឋានបានឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចដ៏រឹងមាំ និងការកើនឡើងនៃតម្រូវការទិញផ្ទះ ខណៈដែលការធ្លាក់ចុះនៃទិន្នន័យ Housing Starts បានបង្ហាញពីភាពទន់ខ្សោយនៃសេដ្ឋកិច្ច។ – ឥទ្ធិពលលើការងារ៖ ទីផ្សារលំនៅឋានបានជះឥទ្ធិពលដល់ទីផ្សារការងារយ៉ាងច្រើន។ វាមិនត្រឹមតែជួយបង្កើតការងារក្នុងវិស័យសំណង់ដោយផ្ទាល់តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើតឱកាសការងារនៅក្នុងវិស័យដែលពាក់ព័ន្ធផងដែរ។ ការកើនឡើងនៃចំនួនលំនៅឋានមានន័យថាមានការបង្កើនចំនួនការងារ ចំណែកឯការថយចុះអាចនាំឱ្យមានការកាត់បន្ថយការងារ។ – ផលប៉ះពាល់លើការចំណាយរបស់អ្នកប្រើប្រាស់៖ Housing starts មានឥទ្ធិពលគួរឱ្យកត់សម្គាល់លើការចំណាយរបស់អ្នកប្រើប្រាស់។ ការសាងសង់ផ្ទះថ្មីមាននិន្នាការជំរុញឱ្យមានតម្រូវការខ្ពស់សម្រាប់គ្រឿងសង្ហារិម គ្រឿងប្រើប្រាស់ និងទំនិញ និងសេវាកម្មផ្សេងៗដែលពាក់ព័ន្ធ។ ⭐️ តើអ្នកណាចេញផ្សាយទិន្នន័យ Housing Starts?របាយការណ៍ Housing Starts ត្រូវបានចេញផ្សាយដោយការិយាល័យជំរឿនសហរដ្ឋអាមេរិក និងនាយកដ្ឋានអភិវឌ្ឍន៍លំនៅឋាន និងទីក្រុង។ ⭐️ តើទិន្នន័យ Housing Starts ចេញផ្សាយនៅពេលណា?របាយការណ៍ Housing Starts ត្រូវបានចេញផ្សាយជាប្រចាំខែ ដែលជាធម្មតានៅពាក់កណ្តាលខែបន្ទាប់ពីរយៈពេលរាយការណ៍។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗU.S. Housing Starts: 1,583M (ឧសភា 2023) – 1,340M (មករា 2023) | English Version |⭐️ Key takeaway– The Housing Starts data is an economic indicator that refers to the number of new residential construction projects that have begun during a particular period, typically reported monthly by the U.S. Census Bureau.– Housing Starts data is typically broken down into three categories which are single-family housing starts, multi-family housing starts, and total housing starts.– Demographics, interest rates, economic conditions, and government policies and subsidies are the main factors that drive housing starts.– The Census Bureau uses a sample of building permits from local permitting offices to estimate housing starts, which are then followed until completion and sale.The importance of the housing starts report. ⭐️ Understand about Housing Starts“Housing starts” refers to the number of new residential construction projects that have begun within a specific timeframe, usually a month. This metric indicates the pace of new home construction, including single-family homes, apartments, and other residential structures. Housing starts are a key indicator of economic growth and consumer confidence, with increases reflecting a strong market, while decreases may indicate economic slowdowns. ⭐️ Categories of Housing StartsHousing Starts data is typically broken down into three categories:– Single-Family Housing Starts: It is the number of new single-family homes that have started construction. These refer to the construction of individual standalone homes designed to accommodate a single family.– Multi-Family Housing Starts: This category includes the construction of buildings with multiple housing units, such as apartments, condominiums, townhouses, and duplexes.– Total Housing Starts: It is the combined number of single-family and multi-family housing starts. ⭐️ Factors influencing Housing StartsFactors that drive Housing Starts are:– Demographic:Demographics, including population growth, age distribution, household formation rates, and urbanization, play a crucial role in shaping housing demand. Changes in demographics can lead to shifts in the types of housing needed. – Interest rates:Interest rates have a direct impact on the affordability of housing. When interest rates are low, borrowing costs are reduced, making it more attractive for individuals and families to take out mortgages to buy homes. Low interest rates can stimulate housing demand and lead to an increase in housing starts. Conversely, higher interest rates can deter potential homebuyers and lead to a slowdown in housing starts. – Economic conditions:The overall health of the economy, including factors like employment levels, income growth, and consumer confidence, influences housing starts. In a strong economy with low unemployment and rising incomes, people are more likely to have the financial means to buy homes, leading to higher housing demand and starts. During economic downturns, housing starts may decrease due to reduced affordability and uncertainty. ⭐️ Why is the Housing Starts data important?The Housing Starts report holds notable significance for several key reasons: – Economic Indication: Housing starts are intricately linked to economic health. A surge in residential construction reflects a robust economy and rising home demand, whereas a drop signals economic fragility. – Employment Influence: The housing market holds substantial employment implications. Not only does it create construction jobs directly, but it also generates opportunities across related sectors. A surge in housing starts translates to job expansion, whereas a decrease can lead to job cuts. – Consumer Spending Impact: Housing starts wield a notable impact on consumer spending. New home construction tends to drive heightened demand for furnishings, appliances, and allied goods and services. ⭐️ Who publishes the Housing Starts data?The Housing Starts report is published by the U.S. Census Bureau and the Department of Housing and Urban Development. ⭐️ When is the Housing Starts data released?The housing starts report is released monthly, usually around the middle of the month following the reporting period. ⭐️ Recent updatesU.S. Housing Starts: 1,583M (May 2023) – 1,340M (January 2023)
10 Major Fundamental News Reports You Must Know
10 Major Fundamental News Reports You Must Know 1️⃣Nonfarm Payrollទិន្នន័យនេះចេញផ្សាយជារៀងរាល់ខែនៅថ្ងៃសុក្រនៃសប្តាហ៍ទី១។ វាជាការវាស់វែងលើការផ្លាស់ប្តូរអ្នកធ្វើការក្នុងអំឡុងខែមុន (មិនរាប់បញ្ចូលវិស័យកសិកម្ម) ដើម្បីវាយតម្លៃស្ថានភាពទីផ្សារការងារ និងស្ថិរភាពសេដ្ឋកិច្ច។ 2️⃣ធនាគារកណ្តាលអាមេរិក (US Federal Reserve Bank)ទិន្នន័យនេះចេញផ្សាយ ៨ដងក្នុងមួយឆ្នាំ។ វាចេញផ្សាយអត្រាគោលដៅ (Overnight Interest Rate) ដែលកំណត់ដោយគណៈកម្មាធិការទីផ្សារបើកចំហ (FOMC) សម្រាប់ធនាគារពាណិជ្ជដើម្បីខ្ចី និងផ្តល់ប្រាក់កម្ចីបម្រុងលើសរបស់ពួកគេឱ្យទៅគ្នាទៅវិញទៅមក។ 3️⃣របាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិក (Consumer Price Index-CPI)ទិន្នន័យនេះចេញផ្សាយជាប្រចាំខែ។ វាជាការវាស់វែងពីការប្រែប្រួលជាមធ្យមនៃតម្លៃទំនិញ និងសេវាកម្មដែលបានទិញដោយគ្រួសារក្នុងរយៈពេលកំណត់មួយ។ 4️⃣សន្ទស្សន៍តម្លៃអ្នកផលិត (Producer Price Index-PPI)ទិន្នន័យនេះចេញផ្សាយជាប្រចាំខែ។ វាគឺជាការវាស់វែងពីការប្រែប្រួលជាមធ្យមនៃតម្លៃទំនិញ និងសេវាកម្មដែលអ្នកផលិតក្នុងស្រុកទទួលបានសម្រាប់ទិន្នផលរបស់ពួកគេនៅក្នុងរយៈពេលកំណត់មួយ។ 5️⃣សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ (Consumer Confidence Index-CCI)ទិន្នន័យនេះចេញផ្សាយជាប្រចាំខែ។ វាវាស់វែងលើភាពសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយមនៃស្ថានភាពសេដ្ឋកិច្ច។ 6️⃣អត្រាការប្រាក់របស់ធនាគារកាណាដា (Bank of Canada Overnight Rate)ទិន្នន័យនេះចេញផ្សាយ ៨ដងក្នុងមួយឆ្នាំ។ វាជាការប្រាក់ (Overnight Rate) ដែលស្ថាប័នហិរញ្ញវត្ថុធំៗផ្តល់ប្រាក់កម្ចីឱ្យទៅគ្នាទៅវិញ។ 7️⃣ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក (US Gross Domestic Product-GDP)ជាទិន្នន័យដែលចេញផ្សាយរៀងរាល់ត្រីមាស (៣ខែម្តង)។ ទិន្នន័យនេះជារង្វាស់រូបិយវត្ថុរបស់ទំនិញ និងសេវាកម្មទាំងអស់ដែលបានផលិតនៅក្នុងសហរដ្ឋអាមេរិកក្នុងអំឡុងពេលជាក់លាក់ណាមួយ។ 8️⃣ធនាគារបម្រុងនូវែលសេឡង់ (Reserve Bank of New Zealand)តែតែងតែចេញទិន្នន័យជារៀងរាល់ខែនៅថ្ងៃទីប្រាំបីរាប់ពីថ្ងៃចុងក្រោយនៃខែចាស់។ របាយការណ៍នេះក៏បង្ហាញពីអត្រាការប្រាក់ ដែលធនាគារនៅប្រទេសនូវែលសេឡង់ខ្ចីលុយ ឬឱ្យគ្នាខ្ចីលុយទៅវិញទៅមករវាងធនាគារមួយ និងធនាគារមួយទៀត។ 9️⃣ អត្រាការប្រាក់បង្វិលសងរបស់ធនាគារកណ្តាលអឺរ៉ុប (European Central Bank Refinancing Rate)ទិន្នន័យនេះតែងតែចេញជារៀងរាល់ខែ ដោយជាទិន្នន័យអត្រាការប្រាក់ (Overnight Rate) ដែលធនាគារកណ្តាលរបស់ប្រទេសអង់គ្លេស (BOE) កំណត់យកនៅពេលដែលស្ថាប័នហិរញ្ញវត្ថុនានាខ្ចីលុយពីធនាគារកណ្តាលរបស់ប្រទេសអង់គ្លេស។ 🔟 អត្រាការប្រាក់ផ្លូវការរបស់ធនាគារអង់គ្លេស (Bank of England Official Bank Rate)ទិន្នន័យនេះតែងតែចេញជារៀងរាល់ខែ។ ទិន្នន័យនេះជាទិន្នន័យអត្រាការប្រាក់(Overnight rate) ដែលធនាគារកណ្តាលរបស់ប្រទេសអង់គ្លេស (BOE) កំណត់យកនៅពេលដែលស្ថាប័នហិរញ្ញវត្ថុនានាខ្ចីលុយពីធនាគារកណ្តាលរបស់ប្រទេសអង់គ្លេស។ | English Below |1️⃣ Nonfarm PayrollNonfarm payroll is released monthly and on the first Friday after the month ends. Nonfarm payroll represents the net changes in employment jobs. 2️⃣ US Federal Reserve BankUS Federal Reserve Bank is scheduled 8 times per year. It is the overnight interest rate at which depository institutions lend and borrow to other institutions. 3️⃣ US Inflation Report (Consumer Price Index-CPI)US Inflation Report (CPI) is released monthly and on the first Friday after the month ends. Nonfarm payroll represents the net changes in employment jobs. 4️⃣ US Producer Price Index (Producer Price Index-PPI)US Producer Price Index is released monthly. It is a leading indicator of inflationary pressures at the producer level and can influence consumer prices. 5️⃣ Consumer Confidence Index (Consumer Confidence Index-CCI)Consumer Confidence Index is released monthly by the Conference Board. It measures consumer sentiment and confidence in the state of the economy. 6️⃣ Bank of Canada overnight rateThe Bank of Canada overnight rate is scheduled 8 times per year. It is the overnight rate that major financial institutions lend and borrow between themselves. 7️⃣ US Gross Domestic Product-GDPUS GDP is released quarterly. It is the monetary value of all goods and services produced in the US over a specified period. 8️⃣ Reserve Bank of New ZealandThis data is released monthly about 8 days after the month ends. It releases the Interest rate that banks borrow or lend to each other. 9️⃣ European Central Bank Refinancing Rate European Central Bank refinancing rate is scheduled 8 times per year. It is the rate on the main refinancing operations offering liquidity to the financial system. 🔟 Bank of England Official Bank RateBank of England’s official bank rate is released monthly. It is the overnight rate that the BOE lends to financial institutions.
Understanding about Building Permits
Understanding about Building Permits ⭐️ គន្លឹះសំខាន់– Building Permits Survey (BPS) គឺជាការស្ទង់មតិប្រចាំខែដែលធ្វើឡើងដោយការិយាល័យជំរឿនសហរដ្ឋអាមេរិក។ ការស្ទង់មតិនេះគឺដើម្បីតាមដាននូវចំនួននៃការអនុញ្ញាតសាងសង់ដែលចេញដោយរដ្ឋាភិបាលក្នុងតំបន់សម្រាប់ការសាងសង់លំនៅឋានឯកជនថ្មីៗ។– ការប្រែប្រួលនៃ Building Permits គឺអាស្រ័យលើទីតាំងសាងសង់នៅទូទាំងតំបន់ផ្សេងៗគ្នា។ ការអនុញ្ញាតក្នុងការសាងសង់នេះរួមបញ្ចូលមាន៖ អាងហែលទឹក ការជួសជុល កន្លែងផ្ទុកប្រេងឥន្ធនៈ ប្រព័ន្ធបាញ់ទឹក និងលិខិតអនុញ្ញាតសាងសង់មូលដ្ឋាន។– លក្ខខណ្ឌសេដ្ឋកិច្ច កំណើនប្រជាជន និងនគរូបនីយកម្ម ទីផ្សារអចលនទ្រព្យ អត្រាការប្រាក់ និងគោលនយោបាយ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល គឺជាកត្តាសំខាន់ដែលមានឥទ្ធិពលលើការសម្រេចចិត្តក្នុងការអនុញ្ញាតសាងសង់។– សារៈសំខាន់នៃ Building Permits។ ⭐️ ឈ្វេងយល់ពី Building Permits1. តើអ្វីទៅជា Building Permits?Building Permits ឬជាភាសាខ្មែរហៅថា លិខិតអនុញ្ញាតសាងសង់ គឺជាឯកសារផ្លូវការ ឬការអនុញ្ញាតដែលចេញដោយរដ្ឋាភិបាលក្នុងតំបន់ ឬអាជ្ញាធរពាក់ព័ន្ធ ដែលផ្តល់ការអនុញ្ញាតដល់បុគ្គល អង្គការ ឬអង្គភាព ដើម្បីអនុវត្តការសាងសង់ ការជួសជុល ឬគម្រោងអគារប្រភេទផ្សេងទៀតនៅក្នុងតំបន់ដែលបានបញ្ជាក់។ ការអនុញ្ញាតនេះជាធម្មតាត្រូវបានទាមទារដើម្បីធានាថាសកម្មភាពសាងសង់នោះបានអនុលោមតាមលេខកូដអគារមូលដ្ឋាន បទប្បញ្ញត្តិតំបន់ ស្តង់ដារសុវត្ថិភាព និងច្បាប់ជាធរមានផ្សេងទៀត។ 2. Building Permits ដើរតួជាសូចនាករសេដ្ឋកិច្ចរបាយការណ៍ Building Permits គឺជាសូចនាករ ដែលវាយតម្លៃលើតម្រូវការទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន ស្របពេលដែលមានការផ្តល់នូវការប្រមើលមើលពីការអនុវត្តឧស្សាហកម្មសំណង់នាពេលអនាគត។ គោលបំណងចម្បងរបស់ Building Permits គឺដើម្បីវាស់ស្ទង់ពីភាពរឹងមាំនៃទីផ្សារលំនៅឋានជាតិ និងស្ថានភាពសេដ្ឋកិច្ចជាតិទាំងមូល។ ⭐️ កត្តាដែលជះឥទ្ធិពលដល់ Building Permitsខាងក្រោមនេះគឺជាកត្តាសំខាន់ៗដែលមានឥទ្ធិពលលើការសម្រេចចិត្តផ្តល់ការអនុញ្ញាតសាងសង់៖– លក្ឌខណ្ឌសេដ្ឋកិច្ច៖ Building Permits គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើសុខភាពសេដ្ឋកិច្ចទាំងមូលនៅក្នុងតំបន់ ដែលរួមបញ្ចូលនូវកត្តាមួយចំនួនដូចជាកំណើន GDP, អត្រាការងារ, និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដែលកត្តាទាំងនោះអាចជះឥទ្ធិពលដល់សកម្មភាពសំណង់។ នៅក្នុងអំឡុងពេលនៃកំណើនសេដ្ឋកិច្ច ជារឿយៗគឺតែងតែមានតម្រូវការសាងសង់កើនឡើងសម្រាប់គម្រោងសាងសង់ថ្មីៗ ដែលនាំឱ្យមានការអនុញ្ញាតសាងសង់កាន់តែច្រើន។ – កំណើនប្រជាជន និងនគរូបនីយកម្ម៖ កំណើនប្រជាជន និងការអភិវឌ្ឍនគរូបនីយកម្មអាចជំរុញឱ្យមានតម្រូវការអគារលំនៅឋាន និងពាណិជ្ជកម្មថ្មីៗ ដែលបណ្តាលឱ្យមានតម្រូវការខ្ពស់ក្នុងការអនុញ្ញាតសាងសង់។ – ទីផ្សារអចលនទ្រព្យ៖ ស្ថានភាពនៃទីផ្សារអចលនទ្រព្យ រួមទាំងតម្រូវការលំនៅឋាន និងតម្លៃអចលនទ្រព្យអាចជះឥទ្ធិពលលើចំនួនលិខិតអនុញ្ញាតសាងសង់ដែលចេញសម្រាប់ការអភិវឌ្ឍលំនៅឋានថ្មី ឬការជួសជុលលំនៅឋាន ឬអគារចាស់ៗ។ – អត្រាការប្រាក់៖ អត្រាការប្រាក់ទាបអាចជំរុញឱ្យម្ចាស់អចលនទ្រព្យឱ្យធ្វើការវិនិយោគលើគម្រោងសាងសង់ ដែលនាំឱ្យមានចំនួនក្នុងការអនុញ្ញាតសាងសង់កើនឡើងខ្ពស់។ – គោលនយោបាយ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល៖ ការផ្លាស់ប្តូរបទប្បញ្ញត្តិក្នុងការកំណត់តំបន់ លេខកូដអគារ និងថ្លៃអនុញ្ញាតសាងសង់ អាចជះឥទ្ធិពលដល់ភាពងាយស្រួលនៃការទទួលបានលិខិតអនុញ្ញាតសាងសង់ និងមានឥទ្ធិពលលើនិន្នាការសាងសង់នាងនាគតផងដែរ។ ⭐️ ហេតុអ្វីបានជាទិន្នន័យ Building Permits មានសារៈសំខាន់?Building Permits មានសារៈសំខាន់ណាស់ ព្រោះវាអាចធានាបានថាគម្រោងសាងសង់នីមួយៗបានអនុលោមតាមច្បាប់សុវត្ថិភាព បទប្បញ្ញត្តិ និងស្តង់ដារគុណភាពនៃការសាងសង់។ ម្យ៉ាងវិញទៀត Building Permits ក៏ជាសូចនាករសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងពីសកម្មភាពសំណង់ និងនិន្នាការសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគតផងដែរ ថាតើមានការរីកចម្រើន ឬថយចុះនៅក្នុងវិស័យសំណង់។ ⭐️ តើទិន្នន័យ Building Permits ចេញផ្សាយនៅពេលណា?Building permits ត្រូវបានចេញផ្សាយនៅរៀងរាល់ពាក់កណ្តាលខែនីមួយៗ វេលាម៉ោង 8:30 ព្រឹក ET ដែលចេញផ្សាយដោយការិយាល័យជំរឿន និង ការិយាល័យការអភិវឌ្ឍលំនៅដ្ឋាន និងទីក្រុងនៅឯសហរដ្ឋអាមេរិក (HUD) ។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗU.S. Building Permits: 1,496M (ឧសភា 2023) – 1,354M (មករា 2023) | English Version |⭐️ Key takeaway– The Building Permits Survey (BPS) is a monthly survey conducted by the U.S. Census Bureau. The survey tracks the number of building permits issued by local governments for new privately-owned residential construction.– The necessity for building permits varies depending on the location, and while specific requirements differ, some permits are commonly required across different areas. These include permits for pools, foundation repairs, fuel storage, fire sprinkler systems, and the fundamental permit for the building itself.– Economic Conditions, Population Growth and Urbanization, Real Estate Market, Interest Rates and Government Policies and Regulations are key factors that influence the decision to grant building permits.– The importance of building permits. ⭐️ Understand about Building Permits1. What are building permits?A building permit is an official document or authorization issued by a local government or relevant authority that grants permission to an individual, organization, or entity to undertake construction, renovation, or other types of building projects within a specified area. This permit is typically required to ensure that construction activities comply with local building codes, zoning regulations, safety standards, and other applicable laws. 2. Building permits as an economic indicatorThe Building Permits report stands as a leading economic indicator, assessing the present real estate market demand while offering glimpses into future construction industry performance. Its primary purpose is to measure the robustness of the national housing market and the broader economic landscape. ⭐️ Factors influencing Building PermitsHere are key factors that influence the decision to grant building permits:– Economic Conditions: The overall economic health of a region, including factors like GDP growth, employment rates, and consumer confidence, can affect construction activity. During periods of economic growth, there’s often increased demand for new construction projects, leading to more building permits being issued. – Population Growth and Urbanization: Rapid population growth or urbanization can drive the need for new residential and commercial structures, resulting in higher demand for building permits. – Real Estate Market: The state of the real estate market, including housing demand and property values, can influence the number of building permits issued for new residential developments or renovations. – Interest Rates: Low interest rates can incentivize property owners to invest in construction projects, leading to an uptick in building permit applications. – Government Policies and Regulations: Changes in zoning regulations, building codes, and permit fees can impact the ease of obtaining building permits and influence construction trends. ⭐️ Why is the Building Permits data important?Building permits are vital as they ensure construction projects comply with safety codes, regulations, and quality standards. They serve as a leading economic indicator, reflecting construction activity and economic trends. ⭐️ When is the Building Permits data released?Building permits are released around the middle of each month, at 8:30 a.m. ET by the Census Bureau and United States Department of Housing and Urban Development (HUD). ⭐️ Recent updatesU.S. Building Permits: 1,496M (May 2023) – 1,354M (January 2023
Understanding about Existing Home Sales
Understanding about Existing Home Sales ⭐️ គន្លឹះសំខាន់– Existing Home Sales គឺសំដៅលើការលក់ផ្ទះដែលសាងសង់ពីមុន ប៉ុន្តែមិនរាប់បញ្ចូលផ្ទះដែលទើបសាងសង់ថ្មីៗនោះទេ។– លក្ឌខណ្ឌសេដ្ឋកិច្ច, កំណើនប្រជាជន និងនគរូបនីយកម្ម,ទីផ្សារអចលនទ្រព្យ, អត្រាការប្រាក់, គោលនយោបាយ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល គឺជាកត្តាសំខាន់ៗដែលមានឥទ្ធិពលលើ Existing Home Sales។– សារៈសំខាន់នៃ Existing Home Sales ⭐️ ឈ្វេងយល់ពី Existing Home SalesExisting Home Sales គឺជារបាយការណ៍ដែលវាស់វែងលើចំនួននៃប្រតិបត្តិការដែលបានបញ្ចប់សម្រាប់ផ្ទះគ្រួសារតែមួយ ទីប្រជុំជន ខុនដូ និងអគារសហប្រតិបត្តិ ក្នុងរយៈពេលជាក់លាក់ណាមួយ។ វាក៏ជាសូចនាករសេដ្ឋកិច្ច ដែលផ្តល់ការយល់ដឹងអំពីសុខភាពនៃទីផ្សារលំនៅឋាន និងសកម្មភាពសេដ្ឋកិច្ចទាំងមូលផងដែរ។ ឬ Existing Home Sales គឺសំដៅលើការលក់ផ្ទះដែលសាងសង់ពីមុន ប៉ុន្តែមិនរាប់បញ្ចូលផ្ទះដែលទើបសាងសង់ថ្មីៗនោះទេ។ ⭐️ កត្តាដែលជះឥទ្ធិពលដល់ Existing Home Salesខាងក្រោមនេះគឺជាកត្តាសំខាន់ៗដែលមានឥទ្ធិពលលើ Existing Home Sales៖– លក្ឌខណ្ឌសេដ្ឋកិច្ច៖ Existing Home Sales គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើសុខភាពសេដ្ឋកិច្ចទាំងមូលនៅក្នុងតំបន់ ដែលរួមនញ្ចូលនូវកត្តាមួយចំនួនដូចជាកំណើន GDP, អត្រាការងារ, និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដែលកត្តាទាំងនោះអាចជះឥទ្ធិពលដល់សកម្មភាពសំណង់។ – កំណើនប្រជាជន និងនគរូបនីយកម្ម៖ កំណើនប្រជាជន និងការអភិវឌ្ឍនគរូបនីយកម្មអាចជំរុញឱ្យមានតម្រូវការអគារលំនៅឋាន និងពាណិជ្ជកម្មថ្មីៗ ដែលបណ្តាលឱ្យមានតម្រូវការខ្ពស់ក្នុងការទិញផ្ទះ។ – ទីផ្សារអចលនទ្រព្យ៖ ស្ថានភាពនៃទីផ្សារអចលនទ្រព្យ រួមទាំងតម្រូវការលំនៅឋាន និងតម្លៃអចលនទ្រព្យអាចជះឥទ្ធិពលលើចំនួនផ្ទះដែលសាងសង់រួច។ – អត្រាការប្រាក់៖ អត្រាការប្រាក់ទាបអាចជំរុញឱ្យម្ចាស់អចលនទ្រព្យធ្វើការវិនិយោគលើគម្រោងសាងសង់ ដែលនាំឱ្យមានតម្រូវការទិញផ្ទះកើនឡើងខ្ពស់។ ⭐️ ហេតុអ្វីបានជាទិន្នន័យ Existing Home Sales មានសារៈសំខាន់?Existing Home Sales មានសារៈសំខាន់ ដោយសារតែ៖– វាអាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះសុខភាពនៃឧស្សាហកម្មសំណង់ និងទីផ្សារលំនៅឋាន។– វាធ្វើឱ្យមានកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើតការងារ ជំរុញឱ្យមានតម្រូវការសម្ភារៈសំណង់ និងផលិតផលពាក់ព័ន្ធផ្សេងទៀត។– វាផ្តល់នូវការយល់ដឹងអំពីលទ្ធភាពនៃការសង់លំនៅឋាន និងលទ្ធភាពនៃការផ្តល់ហិរញ្ញប្បទានកម្ចីទិញផ្ទះ។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗU.S. Building Permits: 4.55M (កុម្ភៈ 2023) – 4.0M (មករា 2023) | English Version |⭐️ Key takeaway– The Existing Home Sales is a report that refers to the sale of previously constructed homes, as opposed to newly constructed homes.– Economic conditions, population growth and urbanization, real estate market, interest rates, and government policies and regulations are the factors that influence Existing Home Sales.– The importance of Existing Home Sales ⭐️ Understand about Existing Home SalesExisting Home Sales is a report that measures the number of completed transactions for single-family homes, townhouses, condominiums, and co-ops (cooperative apartments) within a specific period. As an economic indicator, existing home sales report is a crucial economic indicator that provides insights into the health of the housing market and overall economic activity. ⭐️ Factors influencing Existing Home SalesHere are key factors that influence the Existing Home Sales:– Economic Conditions: The overall economic health of a region, including factors like GDP growth, employment rates, and consumer confidence, can affect construction activity. – Population Growth and Urbanization: Rapid population growth or urbanization can drive the need for new residential and commercial structures, resulting in higher demand for buying existing homes. – Real Estate Market: The state of the real estate market, including housing demand and property values, can influence the number of houses that already built. – Interest Rates: Low interest rates can incentivize property owners to invest in construction projects, leading to an uptick in housing demand. ⭐️ Why is the Existing Home Sales data important?Existing Home Sales data important because:– It reflects the strength of consumer spending and borrowing patterns.– Increase in home sales leads to additional spending on home improvements, furniture and appliances.– Strong growth of existing home sales is dollar bullish.– A decline in existing home sales over several months is dollar bearish (this would cause interest rates to fall which weakens demand for the dollar). ⭐️ Recent updatesU.S. Building Permits: 4.55M (Feb 2023) – 4.0M (January 2023)
Understanding about Mortgage Rate
Understanding about Mortgage Rate ⭐️ គន្លឹះសំខាន់– អត្រាកម្ចីទិញផ្ទះ គឺជាអត្រាការប្រាក់ដែលអ្នកឱ្យខ្ចីគិតប្រាក់ពីអ្នកខ្ចីសម្រាប់ការប្រើប្រាស់មូលនិធិដើម្បីទិញផ្ទះ ឬអចលនទ្រព្យផ្សេងទៀត។– អត្រាកម្ចីទិញផ្ទះត្រូវបានជះឥទ្ធិពលដោយការរួមបញ្ចូលគ្នានៃកត្តាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកត្តាផ្សេងៗទៀត។– ប្រសិនបើអត្រាកម្ចីទិញផ្ទះកើនឡើង នោះថ្លៃដើមនៃការខ្ចីប្រាក់នឹងកើនឡើង ដែលនាំឱ្យអត្រាការបញ្ចាំដែលផ្តល់ជូនអ្នកខ្ចីនឹងកើនឡើងដូចគ្នា។– ប្រសិនបើអត្រាកម្ចីទិញផ្ទះមានការថយចុះ នោះថ្លៃដើមនៃការខ្ចីប្រាក់នឹងថយចុះ ដែលនាំឱ្យអត្រាបញ្ចាំដែលផ្តល់ជូនអ្នកខ្ចីនឹងថយចុះដូចគ្នា។– ការតាមដានទិន្នន័យអត្រាប្រាក់កម្ចីទិញផ្ទះមានសារៈសំខាន់ណាស់សម្រាប់ការវាយតម្លៃលើលទ្ធភាពទទួលបាន និងថ្លៃដើមសរុបនៃកម្ចីទិញផ្ទះ។ ⭐️ ឈ្វេងយល់ពី Mortgage Rateអត្រាកម្ចីទិញផ្ទះ គឺជាអត្រាការប្រាក់ដែលអ្នកឱ្យខ្ចីគិតប្រាក់ពីអ្នកខ្ចីសម្រាប់ការប្រើប្រាស់មូលនិធិដើម្បីទិញផ្ទះ ឬអចលនទ្រព្យផ្សេងទៀត។ នៅពេលដែលនរណាម្នាក់ធ្វើការខ្ចីប្រាក់ទិញផ្ទះមួយ នោះពួកគេបានយល់ព្រមក្នុងសងប្រាក់កម្ចី រួមជាមួយនឹងការប្រាក់ក្នុងរយៈពេលជាក់លាក់មួយ ដែលជាធម្មតាមានរយៈពេលចាប់ពី 15 ទៅ 30 ឆ្នាំ។ ដូចនេះ អត្រាកម្ចីទិញផ្ទះគឺជាភាគរយប្រចាំឆ្នាំនៃចំនួនប្រាក់កម្ចីដែលអ្នកខ្ចីត្រូវបង់ឱ្យម្ចាស់លុយបន្ថែមពីលើប្រាក់ដើមដែលបានខ្ចី។ ⭐️ កត្តាដែលជះឥទ្ធិពលលើ Mortgage Rateអត្រាប្រាក់កម្ចីទិញផ្ទះត្រូវបានជះឥទ្ធិពលពីការរួមបញ្ចូលគ្នានៃកត្តាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកត្តាសំខាន់ផ្សេងៗទៀត។ ខាងក្រោមនេះគឺជាកត្តាសំខាន់ៗមួយចំនួនដែលអាចមានឥទ្ធិពលលើអត្រាប្រាក់កម្ចីទិញផ្ទះបានរួមមាន៖– លក្ខខណ្ឌសេដ្ឋកិច្ច៖ ស្ថានភាពសេដ្ឋកិច្ចទាំងមូល រួមទាំងកត្តាមួយចំនួនដូចជាកំណើន GDP អត្រាអត់ការងារធ្វើ និងអតិផរណា អាចប៉ះពាល់ដល់អត្រាកម្ចីទិញផ្ទះ។ នៅពេលដែលសេដ្ឋកិច្ចមានភាពរឹងមាំ និងរីកចម្រើន អត្រាកម្ចីទិញផ្ទះមាននិន្នាការកើនឡើងដោយសារតែតម្រូវការនៃប្រាក់កម្ចីកើនឡើងដូចគ្នា។ ផ្ទុយទៅវិញ ក្នុងអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ អត្រាកម្ចីទិញផ្ទះអាចថយចុះដូចគ្នាផងដែរ ដែលជម្រុញឱ្យការខ្ចីប្រាក់ និងការចំណាយមានការថយចុះផងដែរ។ – គោលនយោបាយរបស់ធនាគារកណ្តាល៖ គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលដូចជា ធនាគារកណ្តាលសហរដ្ឋអាមេរិក ដើរតួយ៉ាងសំខាន់ក្នុងការកំណត់អត្រាការប្រាក់ក្នុងរយៈពេលខ្លី។ ការផ្លាស់ប្តូរអត្រាមូលនិធិសហព័ន្ធ ដែលជាអត្រាដែលធនាគារផ្តល់ប្រាក់កម្ចីដល់គ្នាទៅវិញទៅមកអាចមានឥទ្ធិពលលើអត្រាការប្រាក់យ៉ាងខ្លាំង រួមទាំងអត្រាប្រាក់កម្ចីទិញផ្ទះផងដែរ។ – តម្រូវការទីផ្សារ និងការផ្គត់ផ្គង់៖ តម្រូវការកម្ចីទិញផ្ទះ និងការផ្គត់ផ្គង់មូលនិធិពីអ្នកឱ្យខ្ចីអាចមានឥទ្ធិពលលើអត្រាការប្រាក់។ ប្រសិនបើមានតម្រូវការច្រើនក្នុងការបញ្ចាំ នោះអត្រាកម្ចីប្រាក់នឹងកើនឡើងដូចគ្នា ខណៈពេលដែលតម្រូវការក្នុងការបញ្ចាំធ្លាក់ចុះ អាចធ្វើឱ្យអត្រាកម្ចីប្រាក់នឹងធ្លាក់ចុះដូចគ្នាផងដែរ។ ដូចគ្នានេះដែរ នៅពេលដែលអ្នកផ្តល់ប្រាក់កម្ចីមានមូលនិធិច្រើនដើម្បីផ្តល់ប្រាក់កម្ចី នោះអាចនឹងឈានដល់ការប្រកួតប្រជែងក្នុងការកំណត់អត្រាការប្រាក់ជាដើម។⭐️ ការជះឥទ្ធិពលពី Mortgage Rateទីផ្សារអចលនទ្រព្យ (ដូចជាផ្ទះ…) អាចនឹងមានការប្រែប្រួលបន្ទាប់ពីទិន្នន័យនៃអត្រាប្រាក់កម្ចីទិញផ្ទះមានការកើនឡើង និងថយចុះ៖– ប្រសិនបើអត្រាប្រាក់កម្ចីទិញផ្ទះមានការកើនឡើង នោះថ្លៃដើមនៃប្រាក់កម្ចីក៏កើនឡើងដូចគ្នា។ ដូច្នេះវាអាចកាត់បន្ថយតម្រូវការក្នុងការទិញលំនៅឋាន និងធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះផងដែរ។ – ប៉ុន្តែប្រសិនបើអត្រាប្រាក់កម្ចីទិញផ្ទះមានការថយចុះវិញ នោះថ្លៃដើមនៃប្រាក់កម្ចីក៏ថយចុះដូចគ្នា។ ដូច្នេះ តម្លៃក្នុងការសងប្រាក់សម្រាប់អ្នកខ្ចីមានតម្លៃទាបជាងមុន ឬប្រជាជនជាច្រើនមានលទ្ធភាពក្នុងការខ្ចីប្រាក់ថ្មី ឬបង់រំលោះជាមួយផ្ទះដែលមានស្រាប់ ដែលអាចបង្កើនឱ្យមានតម្រូវការលំនៅឋានច្រើនជាងមុន និងអាចនាំឱ្យតម្លៃផ្ទះកើនឡើងផងដែរ។ ⭐️ ហេតុអ្វីបានជាយើងត្រូវតាមដានទិន្នន័យ Mortgage Rate?ការតាមដានទិន្នន័យអត្រាប្រាក់កម្ចីទិញផ្ទះមានសារៈសំខាន់ណាស់សម្រាប់ការវាយតម្លៃលើលទ្ធភាពដែលអាចទទួលយកបាន និងតម្លៃសរុបនៃកម្ចីទិញផ្ទះ។ ទិន្នន័យនេះអាចជួយឱ្យអ្នកដែលចង់ទិញផ្ទះធ្វើការសម្រេចចិត្តបានទាន់ពេលវេលា ដោយអាចកំណត់ពេលវេលាបានល្អប្រសើរ ដើម្បីទទួលបានអត្រាការប្រាក់ទាប ដែលនាំឱ្យមានការសន្សំសំចៃប្រាក់បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ការតាមដានអំពីនិន្នាការអត្រាការប្រាក់ អាចជួយឱ្យអ្នកដែលមានបំណងចង់ទិញផ្ទះអាចរៀបចំផែនការសម្រាប់គោលដៅហិរញ្ញវត្ថុក្នុងរយៈពេលវែងបានយ៉ាងល្អ និងអាចធ្វើការសម្រេចចិត្តនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យបានយ៉ាងត្រឹមត្រូវផងដែរ។ | English Version |⭐️ Key takeaway– A mortgage rate is the rate of interest that a lender charges a borrower for the use of funds to purchase a home or other real estate property.– Mortgage rates are influenced by a combination of economic, financial, and individual factors– If the mortgage rate is increased, then there will be an increase in the cost of borrowing for lenders, which leads to a higher mortgage rates being offered to borrowers.– If the mortgage rate is decreased, then there will be a reduction in borrowing costs for lenders, which leads to a lower mortgage rates being offered to borrowers.– Monitoring mortgage rate data is crucial for assessing the affordability and total cost of a mortgage. ⭐️ Understand about Mortgage RateA mortgage rate is the rate of interest that a lender charges a borrower for the use of funds to purchase a home or other real estate property. When someone takes out a mortgage loan to buy a house, they agree to repay the loan amount along with interest over a specified period, usually 15 to 30 years. The mortgage rate is the annualized percentage of the loan amount that the borrower must pay the lender in addition to repaying the principal amount borrowed. ⭐️ Factors influencing Mortgage RateMortgage rates are influenced by a combination of economic, financial, and individual factors. Here are some key factors that can influence mortgage rates:– Economic Conditions: The overall state of the economy, including factors like GDP growth, unemployment rates, and inflation, can impact mortgage rates. When the economy is strong and growing, mortgage rates tend to rise due to increased demand for loans. Conversely, during economic downturns, mortgage rates might decrease to stimulate borrowing and spending. – Central Bank Policies: The monetary policies of central banks, such as the U.S. Federal Reserve, play a significant role in determining short-term interest rates. Changes in the federal funds rate, which is the rate at which banks lend to each other, can influence the broader interest rate environment, including mortgage rates. – Market Demand and Supply: The demand for mortgage loans and the supply of funds from lenders can influence rates. High demand for mortgages may lead to higher rates, while lower demand could result in lower rates. Similarly, when lenders have excess funds to lend, rates might be more competitive.⭐️ The effects of Mortgage RateThere are several effects on the housing economy after an increase or decrease in the mortgage rate:– So, if the mortgage rate is increased, then there will be an increase in the cost of borrowing for lenders, which leads to a higher mortgage rates being offered to borrowers. Therefore, it is expensive for the borrowers to take out new mortgage or refinance the existing ones, which can reduce the demand for housing and potentially lower house prices. – But, if the mortgage rate is decreased, then there will be a reduction in borrowing costs for lenders, which leads to lower mortgage rates being offered to borrowers. Therefore, it is cheap or more affordable for people to take out a new mortgage or refinance the existing ones, which can increase the demand for housing and potentially lead to higher house prices as well. ⭐️ Why should we look at mortgage rate data?Monitoring mortgage rate data is crucial for assessing the affordability and total cost of a mortgage. It enables timely decision-making by identifying optimal times to secure lower rates, potentially leading to significant savings. Additionally, staying informed about rate trends empowers borrowers to compare lenders, plan for long-term financial goals, and make well-informed choices in the dynamic real estate market.
Understanding about Average Hourly Earnings
Understanding about Average Hourly Earnings ⭐️ គន្លឹះសំខាន់– Average hourly earnings ឬជាភាសាខ្មែរហៅថា ប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោង សំដៅលើចំនួនប្រាក់ឈ្នួលជាមធ្យមដែលនិយោជិតរកបាននៅក្នុងមួយម៉ោងធ្វើការ។– កម្រិតអប់រំ និងជំនាញ, វិស័យ និងមុខរបរពាក់ព័ន្ធផ្សេងៗ, ទីតាំងភូមិសាស្រ្ត និងលក្ខខណ្ឌសេដ្ឋកិច្ច គឺជាកត្តាចម្បងដែលជះឥទ្ធិពលលើ Average hourly earnings ។– ការកើនឡើងនៃទិន្នន័យ Average hourly earnings នាំឱ្យមានភាពវិជ្ជមានមកលើសូចនាករសេដ្ឋកិច្ច, ការជំរុញការចំណាយរបស់អ្នកប្រើប្រាស់ និងសម្ពាធអតិផរណា ខណៈពេលដែលការថយចុះនៃទិន្នន័យ Average hourly earnings នាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះ កាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ និងការបន្ធូរបន្ថយអតិផរណា។– សារៈសំខាន់នៃ Average hourly earnings ។– ឥទ្ធិពលនៃ Average Hourly Earnings មកលើប្រាក់ដុល្លារអាមេរិក (USD) ។ ⭐️ ឈ្វេងយល់ពី Average hourly earningsAverage hourly earnings ឬជាភាសាខ្មែរហៅថា ប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោង សំដៅលើចំនួនប្រាក់ឈ្នួលជាមធ្យមដែលនិយោជិតរកបាននៅក្នុងមួយម៉ោងធ្វើការ។ Average hourly earnings ជារង្វាស់ដែលប្រើជាទូទៅក្នុងការវាស់កម្រិតប្រាក់ឈ្នួល ឬប្រាក់ឈ្នួលដែលកម្មករទទួលបានរៀងរាល់ម៉ោង។ វាក៏ជាសូចនាករសេដ្ឋកិច្ចមួយ ដែលវាស់ស្ទង់លើការប្រែប្រួលនៃតម្លៃអាជីវកម្មដែលចំណាយលើកម្លាំងពលកម្ម ដោយមិនរាប់បញ្ចូលវិស័យកសិកម្មឡើយ។ ⭐️ កត្តាដែលជះឥទ្ធិពលលើ Average hourly earnings– កម្រិតអប់រំ និងជំនាញ៖ បុគ្គលិកដែលមានការអប់រំខ្ពស់ និងជំនាញឯកទេស គឺមានអាចរកប្រាក់ចំណូលបានច្រើន។– វិស័យ និងមុខរបរពាក់ព័ន្ធផ្សេងៗ៖ តម្លៃប្រាក់ឈ្នួលទាំងអស់គឺទទួលបានខុសៗគ្នា ដោយអាស្រ័យទៅតាមប្រភេទ និងវិស័យការងារដែលបុគ្គលិកបម្រើការ។ ការងារដែលមានវិជ្ជាជីវៈខ្ពស់ ឬជាការងារដែលកំពុងតែមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ជារឿយៗគឺត្រូវបានគេសម្គាល់ថានឹងទទួលបានប្រាក់ឈ្នួលខ្ពស់។– ទីតាំងភូមិសាស្ត្រ៖ ប្រាក់ចំណូលអាចនឹងទទួលបានខុសគ្នា ដោយអាស្រ័យលើតម្លៃនៃការរស់នៅតាមកន្លែងផ្សេងៗគ្នា។ បុគ្គលិកដែលរស់នៅក្នុងតំបន់ទីក្រុង និងតំបន់ដែលមានថ្លៃរស់នៅខ្ពស់ ជាទូទៅតែងតែទទួលបានប្រាក់ឈ្នួលខ្ពស់ជាងតំបន់ផ្សេងៗ។– លក្ខខណ្ឌសេដ្ឋកិច្ច៖ កំឡុងពេលមានសន្ទុះសេដ្ឋកិច្ច តម្រូវការកម្លាំងពលកម្មកើនឡើង នោះប្រាក់ឈ្នួលក៏កើនឡើងដែរ។ ប៉ុន្តែការធ្លាក់ចុះនៃសេដ្ឋកិច្ចអាចនាំឱ្យមានការបង្កក ឬការកាត់បន្ថយប្រាក់ឈ្នួលជាដើម។ ⭐️ ការជះឥទ្ធិពលពី Average hourly earningsចូរយើងស្វែងយល់ពីអ្វីដែលកើតឡើងនៅពេលដែល Average hourly earnings កើនឡើង និងថយចុះ។ ការកើនឡើងនៃ Average hourly earnings– សូចនាករសេដ្ឋកិច្ចមានភាពវិជ្ជមាន៖ វាបង្ហាញពីទីផ្សារការងារមានភាពរឹងមាំ ជាមួយនឹងតម្រូវការកម្មករកាន់តែខ្ពស់ ដែលឆ្លុះបញ្ចាំងពីកំណើន និងស្ថិរភាពសេដ្ឋកិច្ច។ – ការជំរុញការចំណាយរបស់អ្នកប្រើប្រាស់៖ ប្រាក់ចំណូលកាន់តែខ្ពស់អាចជំរុញឱ្យមានការចំណាយរបស់អ្នកប្រើប្រាស់កាន់តែច្រើន និងសកម្មភាពសេដ្ឋកិច្ចក៏កើនឡើងផងដែរ។ – សម្ពាធអតិផរណា៖ ការកើនឡើងយ៉ាងឆាប់រហ័សនៃប្រាក់ចំណូលអាចរួមចំណែកដល់អតិផរណាប្រាក់ឈ្នួល និងសម្ពាធអតិផរណាទាំងមូលនៅក្នុងសេដ្ឋកិច្ច។ ការថយចុះនៃ Average hourly earnings– ការធ្លាក់ចុះនៃសេដ្ឋកិច្ច៖ ទីផ្សារការងារមានភាពចុះខ្សោយ ជាមួយនឹងតម្រូវការកម្មករថយចុះ។ – កាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់៖ ប្រាក់ចំណូលមានការថយចុះ នោះការចំណាយរបស់អ្នកប្រើប្រាស់នឹងថយចុះដូចគ្នា ដែលអាចនាំឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះផងដែរ។ – ការបន្ធូរបន្ថយអតិផរណា៖ ការធ្លាក់ចុះនៃប្រាក់ឈ្នួលអាចកាត់បន្ថយសម្ពាធអតិផរណាដោយកាត់បន្ថយថ្លៃដើមពលកម្ម និងផលិតកម្ម ដែលអាចនាំឱ្យតម្លៃផលិតផលមានការធ្លាក់ចុះ។ ⭐️ សារៈសំខាន់នៃ Average hourly earningsការផ្តោតលើទិន្នន័យ Average hourly earnings ជួយយើងឱ្យយល់ពីចំនួនប្រាក់ឈ្នួលដែលកម្មករ ឬនិយោជិតរកបានសម្រាប់រាល់ម៉ោងដែលពួកគេធ្វើការ។ ទិន្នន័យនេះមានសារៈសំខាន់ ព្រោះវាប្រាប់យើងអំពីស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង។ តាមរយៈការមើលទិន្នន័យនេះ យើងអាចធ្វើការសម្រេចចិត្តបានប្រសើរជាងមុន ដូចជាការសម្រេចចិត្តលើប្រាក់ឈ្នួល ការងារ និងគោលនយោបាយផ្សេងៗដែលពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប។ ⭐️ ឥទ្ធិពលនៃ Average Hourly Earnings មកលើ USDទិន្នន័យដែលចេញមកខ្ពស់ជាងទិន្នន័យដែលរំពឹងទុក នោះភាគច្រើនប្រាក់ដុល្លារអាមេរិក (USD) គឺត្រូវបានគេសម្គាល់ថាឡើងថ្លៃ ខណៈពេលដែលទិន្នន័យចេញមកទាបជាងទិន្នន័យដែលរំពឹងទុក នោះភាគច្រើនប្រាក់ដុល្លារអាមេរិក (USD) គឺត្រូវបានគេសម្គាល់ថាចុះថ្លៃ ។ 1. ផលប៉ះពាល់ពីអតិផរណាប្រសិនបើ Average Hourly Earnings កើនឡើងយ៉ាងខ្លាំងនៅទូទាំងសេដ្ឋកិច្ច នោះវាអាចរួមចំណែកដល់ការបង្កើនការចំណាយរបស់អ្នកប្រើប្រាស់។ ម្យ៉ាងវិញទៀត វាអាចនឹងមានតម្រូវការទំនិញ និងសេវាកម្មកាន់តែខ្ពស់ ដែលអាចនាំឱ្យតម្លៃកើនឡើង ដែលគេតែងតែហៅថាសម្ពាធអតិផរណា។ អតិផរណាអាចមានឥទ្ធិពលលើអំណាចទិញនៃប្រាក់ដុល្លារអាមេរិក ដែលបណ្តាលឱ្យវាចុះខ្សោយបើធៀបនឹងរូបិយប័ណ្ណផ្សេងទៀត។ 2. ឥទ្ធិពលនៃកំណើនសេដ្ឋកិច្ចAverage Hourly Earnings កាន់តែខ្ពស់អាចនាំឱ្យមានការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ប្រសិនបើសេដ្ឋកិច្ចអាមេរិករីកចម្រើនលឿន ជាលទ្ធផល វាអាចមានឥទ្ធិពលវិជ្ជមានទៅលើភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិក។ 3. ការឆ្លើយតបទៅនឹងគោលនយោបាយរូបិយវត្ថុប្រសិនបើប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោងកើនឡើងយ៉ាងឆាប់រហ័ស និងនាំឱ្យមានអតិផរណាខ្ពស់ ធនាគារកណ្តាលអាមេរិក (ធនាគារកណ្តាល) អាចនឹងឆ្លើយតបដោយការបង្កើនអត្រាការប្រាក់។ អត្រាការប្រាក់ខ្ពស់អាចទាក់ទាញការវិនិយោគបរទេស ដែលនាំឱ្យប្រាក់ដុល្លារអាមេរិកកាន់តែរឹងមាំ។ 4. ថាមវន្តពាណិជ្ជកម្មអន្តរជាតិប្រសិនបើ Average Hourly Earnings កាន់តែខ្ពស់នាំឱ្យតម្លៃផលិតកម្មកាន់តែខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងនៃការនាំចេញរបស់សហរដ្ឋអាមេរិកនៅក្នុងទីផ្សារពិភពលោក។ នេះអាចប៉ះពាល់ដល់តម្រូវការប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មអន្តរជាតិផងដែរ។ 5. សន្ទស្សន៍អារម្មណ៍របស់វិនិយោគិននិន្នាការវិជ្ជមាននៃ Average Hourly Earnings មានឥទ្ធិពលលើអារម្មណ៍របស់វិនិយោគិនក្នុងការយល់ឃើញអំពីស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ សន្ទស្សន៍អារម្មណ៍នេះអាចប៉ះពាល់ដល់ការវិនិយោគបរទេស និងតម្លៃនៃប្រាក់ដុល្លារអាមេរិកបានផងដែរ។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗ🇺🇸 U.S. Average Hourly Earnings: 0.4% (កក្កដា 2023) – 0.2% (មករា 2023) | English Version |⭐️ Key takeaway– Average hourly earnings refer to the average amount of money an employee earns for each hour of work performed.– Education and Skill Levels, Industry and Occupation, Geographic Location, Gender and Diversity, and Economic Conditions are the main factors that influences Average hourly earnings.– Increase in Average hourly earnings leads to have a positive economic indicator, consumer spending boost, and inflationary pressure, while decrease in Average hourly earnings leads to have economic concern, reduced consumer spending, and inflationary relief.– The importance of Average hourly earnings.– The effect of changes in Average hourly earnings on USD. ⭐️ Understand about Average hourly earningsAverage hourly earnings refer to the average amount of money an employee earns for each hour of work performed. It is a measure commonly used to gauge the level of compensation or wages received by workers on an hourly basis. It also measures the change in the price businesses pay for labor, not including the agricultural sector. ⭐️ Factors influencing Average hourly earnings– Education and Skill Levels: Workers with higher education and specialized skills tend to earn more due to their expertise and qualifications. – Industry and Occupation: Different industries and jobs have varying pay scales. Professions requiring specialized training or with high demand often pay more. – Geographic Location: Earnings can differ based on the cost of living in different places. Urban areas and regions with higher living costs generally have higher wages. – Economic Conditions: During economic booms, increased demand for labor can raise wages. Economic downturns might lead to wage freezes or cuts. ⭐️ The effects of Average hourly earningsLet’s explore what typically happens when average hourly earnings increase and decrease. Increase in Average Hourly Earnings– Positive Economic Indicator: Indicates a strong labor market with higher demand for workers, reflecting economic growth and stability. – Consumer Spending Boost: Higher earnings lead to increased disposable income, stimulating consumer spending and economic activity. – Inflationary Pressure: Rapid increases in earnings can contribute to wage inflation and overall inflationary pressures in the economy. Decrease in Average Hourly Earnings– Economic Concern: Suggests economic challenges, such as a weaker labor market with reduced demand for workers. – Reduced Consumer Spending: Lower earnings result in decreased disposable income, potentially leading to slower economic growth. – Inflationary Relief: Falling wages might alleviate inflationary pressures by reducing the cost of labor and production, potentially leading to lower prices. ⭐️ The importance of Average hourly earningsFocusing on average hourly earning data helps us understand how much money workers are making for each hour they work. This information is important because it tells us about the health of the economy, if people have enough money to spend, and if there are fair opportunities for different workers. By looking at this data, we can make better decisions about things like wages, jobs, and policies that affect everyone’s lives. ⭐️ The effect of changes in average hourly earnings on USDA higher than expected reading should be taken as positive/bullish for the USD, while a lower than expected reading should be taken as negative/bearish for the USD.1. Inflation ImpactIf average hourly earnings rise significantly across the economy, it can contribute to increased consumer spending. This higher demand for goods and services might lead to increased prices (inflation). Inflation can potentially impact the purchasing power of the U.S. dollar, causing it to weaken against other currencies. 2. Economic Growth InfluenceHigher average hourly earnings can lead to increased consumer spending, which is a significant driver of economic growth. If the U.S. economy grows faster as a result, it can have positive effects on the strength of the U.S. dollar. 3. Monetary Policy ResponseIf average hourly earnings increase rapidly and lead to high inflation, the U.S. central bank (the Federal Reserve) might respond by raising interest rates. Higher interest rates can attract foreign investment, potentially leading to a stronger U.S. dollar. 4. International Trade DynamicsIf higher average hourly earnings lead to higher production costs, it might impact the competitiveness of U.S. exports in the global market. This can affect demand for the U.S. dollar in international trade. 5. Investor SentimentPositive trends in average hourly earnings can influence investor sentiment, affecting the perception of the U.S. economy’s health. This sentiment can impact foreign investment and the value of the U.S. dollar. It’s important to note that the relationship between average hourly earnings and the U.S. dollar is complex and influenced by various economic and policy factors. Additionally, the USD’s value is affected by global economic conditions, interest rates, trade balances, geopolitical events, and more. Therefore, while there can be connections between wage trends and