Provides real-time market news and deep analysis to help traders stay up-to-date with the latest developments.

បន្ទាប់ពីការលើកឡើងនាពេលថ្មីៗនេះរបស់លោក Trump ទីផ្សារហិរញ្ញវត្ថុបានឆ្លើយតបយ៉ាងរហ័ស ខណៈដែលវិនិយោគិនបានវាយតម្លៃទុកជាមុននូវការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាមេរិក និងនិន្នាការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ (Dovish) របស់ធនាគារកណ្តាល។ ប្រាក់ដុល្លារបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីដើមឆ្នាំ ២០២២ មក បន្ទាប់ពីប្រធានាធិបតី Donald Trump បានបង្ហាញសញ្ញាថា លោកយល់ស្របជាមួយនឹងការធ្លាក់ថ្លៃនៃតម្លៃរូបិយបណ្ណប្រាក់ដុល្លានាពេលបច្ចុប្បន្ននេះ។ «ទេ ខ្ញុំយល់ថាវាជារឿងដ៏ល្អ» នេះជាសម្តីរបស់លោក Trump ប្រាប់ដល់អ្នកសារព័ត៌មាននៅក្នុងរដ្ឋ…

របាយការណ៍នេះនឹងផ្តល់នូវការវិភាគអំពីកត្តាចម្បងដែលជះឥទ្ធិពលលើតម្លៃមាស ទៅកាន់វិនិយោគិន។ ***ព័ត៌មានទាំងអស់ដែលបង្ហាញគឺសម្រាប់ក្នុងគោលបំណងអប់រំតែប៉ុណ្ណោះ ហើយមិនគួរត្រូវប្រើប្រាស់ជាដំបូន្មានហិរញ្ញវត្ថុ ឬការណែនាំសម្រាប់ការសម្រេចចិត្តលើការជួញដូរ ឬការវិនិយោគនោះទេ។ ការវិភាគជាមូលដ្ឋាន ឬការវិភាគបែបសេដ្ឋកិច្ច ការសង្ខេបស្ថានភាពសេដ្ឋកិច្ចពីមុន៖ ចាប់ផ្តើមឆ្នាំក្្នុងខែមករា ២០២៦ ទីផ្សារហិរញ្ញវត្ថុជាសកលបានស្ថិតនៅក្នុងស្ថានភាពមួយដែលត្រូវបានកំណត់សម្គាល់នៃកំណើនសេដ្ធកិច្ចក្នុងកម្រិតមធ្យមប៉ុន្តែពុំទាន់មានស្ថានភាពច្បាស់លាស់នៅឡើយ។ ខណៈពេលដែលសេដ្ធកិច្ចនៃប្រទេសអភិវឌ្ឍ ធំៗជាច្រើនបានខិតខំទប់ស្កាត់ពីរការធ្្លាក់ចុុះខ្លាំងនៃកំណើនសេដ្ឌកិច្ចប៉ុន្តែស្មារតីទំនុកចិត្តទៅលើស្ថានភាពសេដ្ធកិច្ចនៅតែបន្តចុះខ្សោយដោយសារកត្តាអូសបន្លាយអតិផរណាដែលធ្វើឱ្យមានការព្រួយបារម្ភពីភាពមិនច្បាស់លាសនៃគោលនយោបាយសេដ្ឋកិច្ចព្រមទាំងការប្រឈមទៅនឹងបញ្ហាភូមិសាស្រ្តនយោបាយដែលកើតមានឡើង។ ងាកមកមើលលើស្ថានភាពសេដ្ធកិច្ចនៃសហរដ្ឋអាមេរិកវិញគឺឃើញថាកំពុងស្ថិតនៅក្នុងចំណុចមួយដែលមានសេ្ថរភាព។ ចំណែកកម្រិតនៃការចំណាយរបស់អ្នកប្រើប្រាស់នៅតែបន្តរគាំទ្រទៅលើកំណើនសេដ្ឋកិច្ចដែលរួមផ្សំជាមួយនឹងកំណើនភាពរឹងមាំុនៃទីផ្សារការងារក្នុងការរក្សាស្ថេរភាពសេដ្ឋកិច្ច។ ជាយ៉ាងណាមិញ ទិសដៅសន្ទស្សន៏អតិផរណានៅតែពំុទាន់ត្រលប់មកចំណុចទិសដៅកំណត់ដោយធនាគារកណ្តាល(Federal Reserve)នៅឡើយជាពិសេសនៅក្នុងផ្នែកសេវាកម្មដែលជាកត្តារាំាងស្ទះមួយដល់សមត្ថភាពធនាគារកណ្តាល(FederalReserve)ក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តទៅលើគោលនយោបាយរូបិយវត្ថុ។ ជាហេតុនេះហើយ…

យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា៖ «ប្រធានាធិបតី លោកដូណាល់ត្រាំបានមានប្រសាសន៍ថា លោកនឹងផ្អាកការដាក់ពន្ធគយលើទំនិញពីបណ្តាប្រទេសអឺរ៉ុបដែលប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការកាន់កាប់កោះហ្គ្រីនឡែន (Greenland) ដោយលោកបានយោងទៅលើ “ក្របខណ្ឌនៃកិច្ចព្រមព្រៀងនាពេលអនាគត” មួយដែលត្រូវបានសម្រេចពាក់ព័ន្ធទៅនឹងកោះនេះ»។ ទោះបីជាការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ត្រាំ ក្នុងការបន្ធូរបន្ថយការគំរាមកំហែងបញ្ហាផ្នែកពន្ធចំពោះបណ្តាលប្រទេសអឺរ៉ុប ដែលបានជួយកាត់បន្ថយពីការភ័យខ្លាចភ្លាមៗអំពីសង្គ្រាមពាណិជ្ជកម្មនិងការកាត់បន្ថយលំហូរទុនទៅរកទ្រព្យសកម្មនៃ(safe-haven-Asset)ក្នុងរយៈពេលខ្លីក៏ដោយ…

សេដ្ធកិច្ច តម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ខណៈពេលដែលទីផ្សារបានវាយតម្លៃសារជាថ្មីនូវការកើនឡើងនៃហានិភ័យភូមិសាស្ត្រនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ ការគំរាមកំហែងរបស់ប្រធានាធិបតី Trump ក្នុងការដាក់ពន្ធគយថ្មីលើសម្ព័ន្ធមិត្តអឺរ៉ុប រួមជាមួយវោហាសាស្ត្របង្កហេតុជុំវិញបញ្ហាកោះ Greenland និងប្រទេសកាណាដា បានធ្វើឱ្យមានការលក់ចេញនូវទ្រព្យសម្បត្តិអាមេរិក (Sell America trade) សារជាថ្មីដែលបង្កឱ្យមានការខាតបង់យ៉ាងខ្លាំងនៅក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក មូលបត្របំណុលរដ្ឋ និងតម្លៃប្រាក់ដុល្លារ។…

យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឱ្យដឹងថា៖ «សញ្ញាបណ្ណរតនាគារអាមេរិក បានធ្លាក់ចុះតម្លៃតាមរយៈនិន្នាការលក់ចេញជាសកលនៃមូលបត្របំណុលខណៈពេលដែលការគំរាមកំហែងលើពន្ធគយរបស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធទៅនឹងកោះហ្គ្រីនឡែន (Greenland)ត្រូវបានធ្វើឱ្យមានផលរប៉ះពាល់ដល់តម្រូវការវិនិយោគទ្រព្យសម្មរបស់សហរដ្ធអាមេរិកព្រមទាំងបង្កើនឱ្យមានភាពព្រួយបារម្ភអំពីស្ថានភាពគោលនយោបាយសារពើពន្ធនាពេលអនាគតរបស់ទីក្រុងវ៉ាស៊ីនតោន»។ ការលក់ចេញជាសកលនៃមូលបត្របំណុលនាពេលថ្មីៗនេះ ដែលដឹកនាំដោយមូលបត្ររតនាគារអាមេរិកបានបង្ហាញឱ្យឃើញពីការកើនឡើងនូវក្តីបារម្ភរបស់អ្នកវិនិយោគទៅលើបព្ហាហានិភ័យនយោបាយ និងហិរញ្ញវត្ថុ ជាជាងការកែលម្អលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ច។ ការគំរាមកំហែងជាថ្មីនៃពន្ធគយរបស់អាមេរិកផ្សាផ្ជាប់ពាក់ព័ន្ធទៅនឹងបព្ហាកោះហ្គ្រីនឡែន (Greenland)បានធ្វើឱ្យមានការកើនឡើងនូវភាពភ័យខ្លាចនឹងព្រួយបារម្ភឡើងវិញអំពីការរីករាលឡើងនៃជម្លោះ ពាណិជ្ជកម្ម ដែលធ្វើឱ្យប៉ះពាល់នូវទំនុកចិត្តនៃការវិនិយោគទៅលើទ្រព្យសកម្មរបស់សហរដ្ធអាមេរិក ព្រមទាំងបង្កើនភាពមិនមិនច្បាស់លាស់ជុំវិញនិរន្តរភាពបំណុលនាពេលអនាគត។ ក្នុងពេលជាមួយគ្នានេះដែរ មានសំណួរជាច្រើនជុំវិញបព្ហាឯករាជ្យភាពរបស់ធនាគារកណ្តាលអាមេរិក (Fed) និងការរំពឹងទុកអំពីបព្ហានៃការដឹកនាំនាពេលអនាគត បានបន្ថែមនូវហានិភ័យ…

យោងតាមទីភ្នាក់ងារសារព័ត៌មានBloombergមាសនិងប្រាក់បានកើនឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ខណៈពេលដែលគោលនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំក្នុងការកាន់កាប់កោះហ្គ្រីនលែន(Greenland)បានបង្កឱ្យមានការភ័យខ្លាចនូវសង្គ្រាមពាណិជ្ជកម្មដែលអាចបំផ្លិចបំផ្លាញសមិត្តភាពរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប។ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនេះកំពុងដើរតួជាកត្តាជំរុញដ៏សំខាន់បំផុតនៅពីក្រោយការកើនឡើងនៃតម្រូវការមាសនាពេលបច្ចុប្បន្នខណៈពេលដែលវិនិយោគិន ស្វែងរកការការពារពីការកើនឡើងនៃភាពមិនច្បាស់លាស់ផ្នែកនយោបាយនិងផ្នែកពាណិជ្ជកម្ម។ ជម្លោះដែលកើតឡើងជាថ្មីរវាងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗ ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហាពន្ធគយបញ្ហាតំបន់យុទ្ធសាស្ត្រនិងការប្រឈមមុខដាក់គ្នារវាងផ្នែកការទូតបានបង្កើនការភ័យខ្លាចអំពីការបែកបាក់សេដ្ឋកិច្ចនិងការថយចុះនៃកំណើនសេដ្ឋកិច្ចសកល។ ក្នុងស្ថានភាពបែបនេះ ទ្រព្យសម្បត្តិសកម្មដែលមានហានិភ័យខ្ពស់ដូចជា ភាគហ៊ុន និងរូបិយប័ណ្ណដែលផ្អែកលើកំណើនសេដ្ឋកិច្ចហាក់ដូចជាពំុសូវមានផលចំណេញល្អក្នូងការវិនិយោគនោះឡើយខណៈមាសទទួលបានអត្ថប្រយោជន៍យ៉ាងល្អក្នុងតួនាទីជាឃ្លាំងរក្សាតម្លៃ ដែលមិនការពឹងផ្អែកលើរដ្ឋាភិបាល ឬប្រព័ន្ធរូបិយវត្ថុណាមួយឡើយ។ ភាពតានតឹងទាំងនេះក៏បង្កឱ្យមានការព្រួយបារម្ភនៃការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងអតិផរណាខ្ពស់ដែលអាចធ្វើឱ្យបាត់បង់ទំនុកចិត្តលើរូបិយប័ណ្ណក្រដាសប្រាក់ផងដែលជាពិសេសប្រាក់ដុល្លារអាមេរិក។នៅពេលដែលភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង វិនិយោគិនស្ថាប័ន និងធនាគារកណ្តាលនានាតែងតែបង្កើនការស្តុកទុកមាស ដើម្បីធ្វើការការពារទប់ទល់នឹងភាពមិនទៀងទាត់ ហានិភ័យនៃគោលនយោបាយ…

ការរំពឹងទុកសម្រាប់ថ្ងៃនេះ បន្ទាប់ពីចលនាដែលបានកើតឡើងនៅក្នុងទីផ្សារមាសម្សិលមិញ។ ចាប់តាំងពីមានការប៉ះទង្គិចជម្លោះរវាងទុំនាស់នយោបាយរដ្ឋាភិបាល និងធនាគារកណ្ដាលសហរដ្ឋ (Federal Reserve) កើតឡើងមក សារព័ត៍មាននៃម៉ាក្រូសេដ្ឋកិច្ចកាន់តែមានបញ្ហាកើនឡើង និងភាពស្មុគស្មាញ។ យោងតាមសារសារព័ត៍មាន Bloomberg លោក ត្រាំ បានអះអាងជាសាធារណៈថា ការប្រកាសទិន្នន័យអតិផរណា (inflation print) គាំទ្រឲ្យមានការកាត់បន្ថយអត្រាការប្រាក់។ ខណៈពេលដូចគ្នារបាយការណ៍នោះក៏បានពិពណ៌នាអំពីភាពតានតឺងនៃការបង្កើនសម្ពាធពីសំណាក់នយោបាយរដ្ឋាភិបាលទៅលើលោក ប្រធាន…

ឯករាជ្យភាពរបស់ធនាគារកណ្តាលអាមេរិកប្រឈមនឹងហានិភ័យនៅពេលដែលភាពតានតឹងពាណិជ្ជកម្ម និងពន្ធគយអ៊ីរ៉ង់ ផ្ទុះឡើងវិញ សក្តានុពលនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិករបាយការណ៍ថ្មីៗបង្ហាញថា ភាពតានតឹងកំពុងកើនឡើងរវាងរដ្ឋបាលសហរដ្ឋអាមេរិក និងធនាគារកណ្ដាលសហរដ្ឋអាមេរិក (Federal Reserve) បន្ទាប់ពីប្រធានធនាគារកណ្ដាលលោក Jerome Powell បានចេញមុខឆ្លើយតប និងប្រឆាំងជាសាធារណៈចំពោះការវាយប្រហារផ្នែកនយោបាយ ដែលសួរនិងសង្ស័យអំពីទិសដៅគោលនយោបាយ និងភាពដឹកនាំរបស់ Fed។ របាយការណ៍ក៏បានបញ្ជាក់ថា រដ្ឋបាលបានបង្ហាញការព្រួយបារម្ភថា ការទទូចរឹងមាំរបស់ Powell…

តម្លៃមាសបានបន្តកើនឡើងលើស 100 USD ក្នុងមួយអោនតាំងពីថ្ងៃចន្ទ ដោយសារតែមានការកើនឡើងនៃភាពមិនប្រាកដប្រជា និងភាពតានតឹងនៅក្នុងទីផ្សារ។ នេះគឺជាកត្តាមួយចំនួន៖ ភាពតានតឹងកាន់តែច្រើន → តម្លៃមាសនៅតែអាចមានភាគរយច្រើនកើនឡើង។ ប៉ុន្តែសូមប្រយ័ត្នចំពោះបទឈប់បាញ់។ សម្រាប់ពេលនេះ លោក Trump បានប្តេជ្ញាបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែនម្តងទៀត។ → ព័ត៌មានបទឈប់បាញ់ម្សិលមិញ ប្រធានាធិបតី Donald…

ធនាគារកណ្តាលអាមេរិក ទោះបីជាប្រធានធនាគារកណ្តាលលោក Jerome Powell និងសុន្ទរកថារបស់សមាជិកធនាគារកណ្តាលអាមេរិក Bowman បានលើកឡើងទាក់ទងនឹងប្រព័ន្ធធនាគារក៏ដោយ ក៏ពួកគេមិនបានផ្តល់នូវទស្សនវិស័យណាមួយមកលើគោលនយោបាយរូបិយវត្ថុ ឬស្ថានភាពសេដ្ឋកិច្ចកាលពីយប់មិញនោះដែរ។ ពោលគឺមានសមាជិកពីររូបបានបង្ហាញពីសញ្ញាចម្រុះទៅលើការសម្រេចចិត្តអត្រាការប្រាក់របស់ពួកគេ ដោយមួយគាំទ្រការបន្ធូរបន្ថយ និងមួយទៀតគាំទ្រការប្រុងប្រយ័ត្នលើការកាត់បន្ថយអត្រាការប្រាក់។ សមាជិកធនាគារកណ្តាលលោក Barr នៅតែព្រួយបារម្ភអំពីបញ្ហាអតិផរណា ខណៈពេលដែលរូបលោកនៅតែឃើញពីភាពទន់ខ្សោយនៃទីផ្សារការងារ។ ហើយឥឡូវនេះ រដ្ឋាភិបាលអាមេរិកនៅតែផ្អាកដំណើរការដោយភាគីទាំងសងខាងមិនទាន់មានដំណោះស្រាយណាមួយលើបញ្ហានេះទេ។ ដូច្នេះដរាបណាវានៅតែបន្តផ្អាកដំណើរការនេះ វានឹងធ្វើឱ្យការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកក្នុងខែនេះកាន់តែពិបាកក្នុងការកាត់បន្ថយ…

តម្លៃមាសកាលពីព្រឹកនេះបានធ្លាក់ចុះ ដោយសារកត្តាជាច្រើន៖ បទឈប់បាញ់អុីស្រាអែល-ហាម៉ាស ដំណាក់កាលដំបូងនៃបទឈប់បាញ់រវាងអុីស្រាអែល និងក្រុមហាម៉ាសត្រូវបានសម្រេច ដោយមានកិច្ចខិតខំប្រឹងប្រែងការទូតរបស់កាតា សហរដ្ឋអាមេរិក អេហ្ស៊ីប និងទួរគី ជាអ្នកសម្រុះសម្រួលដ៏សំខាន់ក្នុងការសម្រេចកិច្ចព្រមព្រៀងមួយនេះ។ ដំណាក់កាលនេះនឹងផ្តោតលើការដោះដូរចំណាប់ខ្មាំង និងការដោះដូរអ្នកទោស ដោយអាចនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ហើយវាក៏នឹងបន្ធូរបន្ថយភាពតានតឹងខ្លះនៅក្នុងភូមិសាស្ត្រនយោបាយផងដែរ។ ជាលទ្ធផល តម្លៃមាសបានធ្លាក់ចុះកាលពីព្រឹកមិញ។ ទោះជាយ៉ាងណាក៏ដោយ សូមពិចារណារឿងមួយ៖ បើទោះបីជាដំណាក់កាលដំបូងនេះបានសម្រេចក៏ដោយ ប៉ុន្តែវាក៏មិនមានន័យថាសង្គ្រាមរបស់ពួកគេបានបញ្ចប់នោះដែរ។…

ទីបំផុតតម្លៃមាសបានកើនឡើងលើសតម្លៃ 4,000 ដុល្លារក្នុងមួយអោន ដោយសាររដ្ឋាភិបាលអាមេរិកនៅតែបន្តការបិទ ហើយមិនមានដំណោះស្រាយណាមួយច្បាស់លាស់មុនពេលខិតជិតមកដល់ទៅលើលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់នាពេលមុខនេះ។ ឥឡូវនេះ យើងមកតាមដានទៅលើព័ត៌មានសំខាន់ៗខាងក្រោម៖ ការបិទរដ្ឋាភិបាលអាមេរិក លោកប្រធានាធិបតី Trump នៅតែបន្តដាក់សម្ពាធបន្ថែមទៀតលើគណបក្សប្រជាធិបតេយ្យដោយនិយាយថា “បុគ្គលិករដ្ឋាភិបាលមួយចំនួនដែលត្រូវបានផ្អាកធ្វើការក្នុងអំឡុងពេលបិទរដ្ឋាភិបាល(US Government Shutdown) អាចទទួលបានប្រាក់កម្រៃមកវិញ ខណៈពេលដែលអ្នកផ្សេងទៀតអាចនឹងមិនបាន” នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Hill។ “អ្នកផ្សេងទៀត”…

ការបិទសហរដ្ឋអាមេរិក លោកប្រធានាធិបតី Donald Trump បានចោទប្រកាន់ទៅលើគណបក្សប្រជាធិបតេយ្យលើការបិទរដ្ឋាភិបាលអាមេរិក ដោយដាក់សម្ពាធឱ្យពួកគេទម្លាក់ការជំទាស់និងបោះឆ្នោតឱ្យគាំទ្រទៅលើសំណើរបស់សាធារណរដ្ឋ – a.k.a. សុំឱ្យយល់ព្រមតាមសំណើរបស់ពួកគេ។ ហើយនៅពេលដែល Bill (វិក័យប័ត្រចំណាយរបស់រដ្ឋាភិបាល) នេះត្រូវបានអនុម័ត និងចុះហត្ថលេខាដោយប្រធានាធិបតី Donald Trump ការបិទក៏នឹងបញ្ចប់ភ្លាមៗដែរ ហើយទិន្នន័យ រួមទាំងបញ្ជីប្រាក់បៀវត្សរ៍មិនមែនកសិកម្ម អត្រាអត់ការងារធ្វើ…

របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃទី06 ខែតុលា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump ស្ថានភាពសេដ្ឋកិច្ច និងបញ្ហាសង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ព័ត៌មានសំខាន់ៗនៅក្នុងសប្តាហ៍នេះ ដោយសារតែការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃទី 1 ខែតុលា ទិន្នន័យជាច្រើនដូចជាការទាមទារប្រាក់ឧបត្ថម្ភរបស់អ្នកគ្មានការងារធ្វើ ប្រាក់បៀវត្សរ៍មិនមែនកសិកម្ម ប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោង និងសូម្បីតែអត្រាគ្មានការងារធ្វើ…

ទោះបីជាមានភាពមិនច្បាស់លាស់នៅក្នុងកាលបរិច្ឆេទការចេញផ្សាយទិន្នន័យប្រាក់បៀវត្សរ៍ (NFP) ក៏ដោយ ក៏ទិន្នន័យមួយទៀតដែលត្រូវតាមដាននោះគឺ ISM non-manufacturing PMI នៅម៉ោង 9:00 PM នៅកម្ពុជា។ ការព្យាករណ៍៖ 51.8 ធ្លាក់ចុះពីតួលេខមុនចំនួន 52ទោះជាយ៉ាងណាក៏ដោយ ការព្យាករណ៍នេះនៅតែស្ថិតនៅខាងលើចំណុចគោល 50 ដែលបង្ហាញពីកើនឡើងនៃកំណើនសកម្មភាពនៅក្នុងវិស័យសេវាកម្ម ស្របពេលដែលទិន្នន័យតម្លៃសេវាកម្មនៅតែជាបញ្ហា បើយោងតាមទិន្នន័យពីមុន។…

សំណួរដែលគេពេញនិយមសួរច្រើនជាងគេបំផុតសម្រាប់ថ្ងៃនេះគឺថា តើប្រាក់បៀវត្សរ៍មិនមែនកសិកម្មនឹងត្រូវបានចេញផ្សាយដូចការរំពឹងទុក ឬនឹងពន្យារពេលទៅសប្តាហ៍ក្រោយ ដូចអ្វីដែលបានកើតមានឡើងកាលពីឆ្នាំ 2018? យោងតាមការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក សេចក្តីប្រកាសត្រូវបានធ្វើឡើងស្តីពីការផ្អាកសេវាកម្មរបស់រដ្ឋាភិបាលសហព័ន្ធ ដែលមានន័យថាទិន្នន័យការងារទាំងអស់បច្ចុប្បន្នអាចនឹងមិនបានចេញផ្សាយនោះទេ លុះត្រាតែរដ្ឋាភិបាលបើកដំណើរការឡើងវិញ។ ទិន្នន័យនេះរួមមានដូចជា បញ្ជីប្រាក់បៀវត្សរ៍មិនមែនកសិកម្ម អត្រាអ្នកគ្មានការងារធ្វើ និងប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោង ដែលពីមុនយើងរំពឹងថានឹងឃើញនៅយប់នេះ។ ប៉ុន្តែ លោកស្រីសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យ Elizabeth Warren បានព្រមានលោកប្រធានាធិបតី Trump…

សូចនាករសេដ្ឋកិច្ចអាមេរិក ទោះបីជាមានការបិទរដ្ឋាភិបាលក៏ដោយ ទិន្នន័យបម្លាស់ប្តូរការងារឯកជនរបស់ ADP បានបង្ហាញថា ចំនួនការងារឯកជនត្រូវបានកាត់បន្ថយចំនួន 32,000 បន្ទាប់ពីមានការកែប្រែទិន្នន័យចុងក្រោយមកត្រឹម 3,000 ការងាររួចមក។ នេះសុទ្ធតែឆ្លុះបញ្ជាំងពីភាពទន់ខ្សោយនៃទីផ្សារការងារ ស្របពេលដែលបង្ហាញថាអាជីវកម្មកំពុងមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសបុគ្គលិកបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញរបស់ផលិតកម្ម ISM ក៏បានធ្លាក់ចុះទាបជាងតម្លៃគោល 50 ផងដែរ លើកលែងតម្លៃទំនិញតែប៉ុណ្ណោះដែលមានការកើនឡើង។ ក្រៅពីនេះសុទ្ធតែមានចំនួនទាបជាង…

Forex Trading 101: Fundamental Analysis (FA) vs. Technical Analysis (TA) គន្លឺះសំខាន់ៗ៖ ការឈ្វេងយល់អំពីការវិភាគជាមូលដ្ឋាន និងការវិភាគបច្ចេកទេសគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្គាល់ទីផ្សាររូបិយប័ណ្ណអន្តរជាតិ (Forex)។ វាមានភាពស្រដៀងគ្នាទៅនឹងរបៀបរស់នៅប្រចាំថ្ងៃរបស់លោកអ្នក ពោលគឺទាក់ទងនឹងតម្រូវការប្រើប្រាស់ សន្ទស្សន៍អារម្មណ៍របស់ប្រជាជននៅទីនោះ ព្រមទាំងកត្តាផ្សេងៗទៀត។ ឧទាហរណ៍ លោកអ្នកចាប់អារម្មណ៍ទៅលើការទិញលំនៅឋាននៅប្រទេសអូស្រ្តាលី។ …

Types of Orders for Successful Trading ប្រភេទនៃការបញ្ជាទិញ ជាធម្មតា បម្រែបម្រួលទីផ្សារតែងតែពិបាកក្នុងការទាយទុកជាមុន។ ដូច្នេះហើយបានជា ការឈ្វេងយល់ទៅលើប្រភេទនៃការបញ្ជាទិញគឺមានសារៈសំខាន់ណាស់។ ជាក់ស្តែង MetaTrader 5 (MT5) គឺជាឧបករណ៍ជួញដូរមួយដែលអាចផ្តល់នូវប្រភេទនៃការជួញដូរផ្សេងៗ ពោលគឺអាចបំពេញតម្រូវការនៃការជួញដូររបស់លោកអ្នកបានដូចជា ការដាក់បញ្ជាទិញភ្លាម (Market Execution)…

Understand Long Wick Candlestick Pattern តើអ្វីទៅជា Long Wick Candlestick Pattern? និយមន័យDefinition Long Wick ជាទម្រង់ទានដែលចង្អុលបង្ហាញពីការវិលត្រឡប់មួយនៅក្នុងលំហូរឡើងឬលំហូរចុះ ផ្តល់សញ្ញាប្រាប់យើងថាកម្លាំងអ្នកទិញឬអ្នកលក់មានការចុះក្សោយ។ ទម្រង់ទាននេះប្រាប់យើងថាមានការជួញដូរច្រើននៅក្នុងកំឡុងពេលមួយនោះធ្វើអោយទីផ្សារឡើងចុះៗហើយមកបិទទីផ្សារនៅក្បែតម្លៃបើកវិញ។ រូបរាងAppearance លក្ខណៈសម្គាល់Features ជាទានដែលមានតួរខ្លួនតូចមានស្រមោលវែង។ ឩទាហរណ៍Example The…

Export and Import Price Index: Is it the same as the inflation data? យើងដឹងរួចមកហើយថាសម្ពាធអតិផរណាលើសកម្រិតអាចនឹងជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើកំណើនសេដ្ឋកិច្ច ដោយសារតែវាបន្ទាបតម្រូវការប្រើប្រាស់ក្នុងស្រុក។ នេះត្រូវបានគេតាមដានតាមរយៈសូចនាករសេដ្ឋកិច្ចសំខាន់ៗចំនួនបីដូចជា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) សន្ទស្សន៍តម្លៃអ្នកផលិត (…

Forex Trading: A Woman’s Perspective មនុស្សមួយចំនួនមានស្តេរ៉េយ៉ូធេបនៃការវិនិយោគ (Trading Stereotype) ថាបុរសអាចមានសមត្ថភាពក្នុងការធ្វើពាណិជ្ជកម្មល្អជាងស្ត្រី ហើយនេះត្រូវបានគេទទួលស្គាល់នៅទូទាំងពិភពលោកដែលបំបាក់ទឹកចិត្តក្នុងការវិនិយោគរបស់ស្ត្រី។ ប៉ុន្តែអ្វីដែលជាការពិតនោះគឺ ការវិនិយោគរបស់ស្ត្រីនាពេលបច្ចុប្បន្នកំពុងកើនឡើងច្រើន ដោយសារតែពួកគេមានភាពអត់ធ្មត់ច្រើន វិន័យក្នុងការវិនិយោគល្អ ព្រមទាំងភាពឆ្លាតវៃដែលទាំងនេះសុទ្ធតែជាគុណប្រយោជន៍សម្រាប់ការធ្វើពាណិជ្ជកម្ម។ ខណៈពេលដែលស្រ្តីអាចនឹងមានភាពលំបាកក្នុងការវិនិយោគនៅតំបន់មួយចំនួន ពោលគឺដោយសារតែការរារាំងពីវប្បធម៌ដែលបង្អាក់ឱកាសក្នុងការវិនិយោគពួកគេ។ ដូច្នេះការអភិវឌ្ឍទំនុកចិត្តលើសមត្ថភាពរបស់ពួកគេតាមរយៈការអប់រំ ការអនុវត្តដោយឥតឈប់ឈរ និងការបង្កើនទំនាក់ទំនងល្អក្នុងបណ្តាញពាណិជ្ជកម្មអាចនឹងផ្តល់ផលប្រយោជន៍ដល់ការវិនិយោគរបស់ពួកគេ។ …
Learn the basics of trading, markets, and financial instruments in a structured format.
Understand the core principles of market movements, economic indicators, and news impact.
Master the art of chart reading, indicators, and technical trading strategies.
Enhance your learning with engaging video tutorials and webinars.
Plan your trades with our comprehensive calendar of global economic events.
Analyze currency strength and weakness at a glance.
Track stock performance across different sectors and indices.
Enhance your trading with Virtual Private Server (VPS) hosting.
Forex
Metals
Energies
EZQT Platform
Web Trader
Mobile Trader
Marketing Partnership
About ST Market
Contact Us
Regulation
FAQs
Cambodia: +855 (0) 23977 688
info@stmarket.com.kh
STMarket Company Limited AMASS Tower
Street 63, Phum 6, Chamkar Mon, Boeng Keng Kang Mouy, Phnom Penh, 12302, Cambodia
STMarket Company Limited (“STMarket”) is regulated as a Derivatives Broker by the Securities and Exchange Commission of Cambodia, Registered address: AMASS Tower, Floor 23, Street 63, Corner 282, Phum 6, Boeng Keng Kang Muoy, Chamkar Mon, Phnom Penh capital, 12302, Cambodia, Registration Number 00049975.
www.stmarket.com is owned and operated by STMarket. Clients must be 18 years of age and over to use the services provided by STMarket.
Risk Warning
Contracts for Difference (‘CFDs’) are complex financial products and not suitable for all investors. CFDs, are leveraged products that mature when you choose to close an existing open position. By investing in CFDs, you assume a high level of risk. Please ensure you understand the risks involved as you may lose all your invested capital. Past performance of CFDs is not a reliable indicator of future results. The site contains links to websites controlled or offered by third parties. STMarket has not reviewed and hereby disclaims responsibility for any information or materials posted at any of the sites linked to this site. By creating a link to a third-party website, STMarket does not endorse or recommend any products or services offered on that website. The information contained on this site is intended for information purposes only. Therefore, it should not be regarded as an offer or solicitation to any person in any jurisdiction in which such an offer or solicitation is not authorised or to any person to whom it would be unlawful to make such an offer or solicitation, nor regarded as a recommendation to buy, sell or otherwise deal with any particular currency or precious metal trade. If you are not sure about your local currency and spot metals trading regulations, then you should leave this site immediately.
This information is not intended for residents of U.S, Canada, Syria, Sudan, North Korea, Iran, Iraq, and Afghanistan, or use by any person in any country or jurisdiction where such distribution or use would be contrary to local law or regulation.
© 2026 ST Market Company Ltd | All rights reserved.