ការសម្រេចអត្រាការប្រាក់របស់ធនាគារកណ្ដាលជប៉ុន (BoJ) និងធនាគារកណ្ដាលអូស្ត្រាលី (RBA) បន្តគាំទ្រកម្លាំងប្រាក់ដុល្លារអាមេរិក ធនាគារកណ្ដាលជប៉ុន (BoJ) បានដំឡើងអត្រាការប្រាក់គោលនយោបាយពី 0.75% ទៅ 1.00% ស្របតាមការរំពឹងទុករបស់ទីផ្សារ។ ទោះបីជាការដំឡើងអត្រាការប្រាក់នេះបង្ហាញពីការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដើម្បីទប់ស្កាត់ហានិភ័យអតិផរណាក៏ដោយ គម្លាតអត្រាការប្រាក់ដ៏ធំរវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនៅតែបន្តគាំទ្រគូរូបិយប័ណ្ណ USD/JPY ឱ្យស្ថិតនៅជិតកម្រិត 160 ដែលបានកំណត់ការកើនឡើងរបស់ប្រាក់យ៉េន បើទោះបីជា BoJ បានដំឡើងអត្រាការប្រាក់ក៏ដោយ។ ទន្ទឹមនឹងនេះ ធនាគារកណ្ដាលអូស្ត្រាលី (RBA) បានរក្សាអត្រាការប្រាក់គោលនៅកម្រិត 4.35% ដែលជាការផ្អាកលើកដំបូងបន្ទាប់ពីការដំឡើងអត្រាការប្រាក់ចំនួនបីលើកជាប់គ្នា។ ទោះបីជា RBA នៅតែបង្ហាញជំហរតឹងរ៉ឹង (hawkish) និងបញ្ជាក់ថាអាចមានការរឹតបន្តឹងបន្ថែមទៀត ប្រសិនបើអតិផរណានៅតែខ្ពស់ក៏ដោយ ទីផ្សារនៅតែមានការសង្ស័យថាការដំឡើងអត្រាការប្រាក់បន្ថែមគឺមិនចាំបាច់ ដោយសារសញ្ញានៃកំណើនសេដ្ឋកិច្ចអូស្រាលីដែលថមថយ និងស្ថានភាពទីផ្សារការងារដែលបានបង្ហាញភាពទន់ខ្សោយ។ សរុបមក ការវិវត្តទាំងនេះបានបន្តគាំទ្រកម្លាំងប្រាក់ដុល្លារអាមេរិក។ ជាលទ្ធផល កម្លាំងរបស់ប្រាក់ដុល្លារអាចបន្តកំណត់សក្តានុពលនៃការកើនឡើងរបស់មាស បើទោះបីជាមានព័ត៌មានថ្មីៗអំពី កិច្ចព្រមព្រៀងឈប់បាញ់បឋមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានជួយបន្ធូរបន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ។ កិច្ចព្រមព្រៀងឈប់បាញ់បឋមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ថយកម្រិតហានិភ័យភូមិសាស្ត្រនយោបាយ ព័ត៌មានថ្ងៃនេះបានបង្ហាញថា អនុស្សរណៈយោគយល់ (Memorandum of Understanding) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិក ដោយលោក Donald Trump និងអនុប្រធានាធិបតី J.D. Vance ព្រមទាំងប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf។ តាមការរាយការណ៍ ការចរចាបច្ចេកទេសទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍នេះ ខណៈការបន្ធូរបន្ថយទណ្ឌកម្ម ឬការដោះលែងទ្រព្យសម្បត្តិ នឹងអាស្រ័យលើការអនុវត្តតាមកិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់។ លោក Vance បានអធិប្បាយថា ឯកសារនេះមានប្រវែងប្រហែល “មួយក្រដាសកន្លះ” និងមានលក្ខណៈទូទៅប៉ុណ្ណោះ ដែលបង្ហាញថាវានៅតែជាក្របខណ្ឌបឋម មិនមែនជាកិច្ចព្រមព្រៀងពេញលេញឡើយ។ កិច្ចព្រមព្រៀងបច្ចុប្បន្នគ្រោងពន្យារការឈប់បាញ់រយៈពេល 60 ថ្ងៃ និងការបើកឡើងវិញនៃច្រកសមុទ្រ Hormuz។ ទោះជាយ៉ាងណា វិនិយោគិនរនៅតែមានភាពប្រុងប្រយ័ត្ន ដោយសារភាពមិនច្បាស់លាស់ថា ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ៊ីស្រាអែល និងលីបង់ នឹងអនុវត្តតាមលក្ខខណ្ឌឈប់បាញ់បានពេញលេញឬអត់។ ទោះជាយ៉ាងណា ដោយសារលក្ខណៈបឋមនៃកិច្ចព្រមព្រៀង និងភាពមិនច្បាស់លាស់លើការអនុវត្ត តម្លៃមាសទំនងជានឹងបន្តស្ថិតក្នុងដំណាក់កាល range មុនកិច្ចប្រជុំ FOMC នៅថ្ងៃព្រហស្បតិ៍ និងពិធីចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រ លុះត្រាតែមានព័ត៌មានថ្មីអំពីការកើនឡើងនៃភាពតានតឹង។ | English Version | Bank of Japan (BoJ) and Reserve Bank of Australia (RBA) Decisions Reinforce US Dollar Strength The Bank of Japan (BoJ) raised its policy interest rate from 0.75% to 1.00%, in line with market expectations. While the move reflects the BoJ’s continued efforts to normalize monetary policy amid inflation concerns, the wide interest rate differential between Japan and the United States continues to support USD/JPY near the 160 level, limiting the yen’s gains despite the rate hike. Meanwhile, the Reserve Bank of Australia (RBA) left its cash rate unchanged at 4.35%, marking its first pause after three consecutive rate hikes. Although the central bank maintained a hawkish tone and signaled that further tightening remains possible if inflation persists, markets remained skeptical that additional rate increases would be necessary given signs of slowing economic growth and softer labor market conditions. Taken together, these developments have generally supported continued US dollar strength. As a result, the stronger dollar could limit gold’s upside potential despite recent reports that the United States and Iran have reached a preliminary ceasefire agreement, which has helped ease geopolitical tensions. US–Iran Preliminary Ceasefire Agreement Eases Geopolitical Tension News today indicated that a Memorandum of Understanding between the United States and Iran has been signed electronically by US officials, including Donald Trump and Vice President J.D. Vance, alongside Iranian parliamentary speaker Mohammad Bagher Ghalibaf. According to reports, technical negotiations on Iran’s nuclear programme are expected to begin this week. However, any sanctions relief or asset releases will be conditional on Iran’s compliance with the agreement. Vice President Vance described the document as “about a page and a half” and “very general,” suggesting that the agreement remains a preliminary framework rather than a fully binding settlement. The current understanding reportedly extends the ceasefire for another 60 days and includes the reopening of the Strait of Hormuz. However, market participants remain cautious as it is still unclear whether all parties, including Israel and Lebanon, will fully adhere to the ceasefire terms. Given the preliminary nature of the agreement and lingering uncertainty over implementation, gold is likely to remain in a range phase ahead of Thursday’s FOMC meeting and Friday’s official signing of the MoU, barring any renewed escalation headlines.
Weekly Market Recap & Outlook as of June 15, 2026
របាយការណ៍ទីផ្សារប្រចាំសប្តាហ៍ទស្សនវិស័យទីផ្សារប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2026 កត្តាសំខាន់ៗដែលត្រូវតាមដានបំផុតសម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចូលនៅក្នុងរបាយការណ៍ខាងក្រោមនេះដោយវិនិយោគិនអាចប្រើប្រាស់ព័ត៌មានខាងក្រោមជាមូលដ្ឋានគ្រឹះមុនពេលធ្វើការសម្រេចចិត្តលើការជួញដូរលើទ្រព្យណាមួយ។ របាយការណ៍នេះរួមបញ្ចូលទាំងការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) ដែលជាកត្តាសំខាន់ៗជំរុញចលនាទីផ្សារ និងការវិភាគបែបបច្ចេកទេស (Technical Analysis) រួមទាំងចលនាតម្លៃ និងតំបន់សាច់ប្រាក់ (Liquidity Zones) សំខាន់ៗ ដែលវិនិយោគិនគួរតែតាមដាន។ ការបដិសេធ (Disclaimer): របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់របាយការណ៍នេះជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។ ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) កត្តាបីយ៉ាងដែលត្រូវផ្តោតលើសប្តាហ៍នេះ៖ ព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗកាលពីសប្តាហ៍មុន – ផ្តោតលើអតិផរណា ប្រតិទិនសេដ្ឋកិច្ចកាលពីសប្តាហ៍មុនបានផ្តោតសំខាន់លើអតិផរណា ដោយមានការចេញផ្សាយទិន្នន័យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) និងសន្ទស្សន៍ថ្លៃទំនិញអ្នកផលិត (PPI)។ ខណៈដែល CPI សរុបចេញមកស្របតាមការរំពឹងទុកជាទូទៅ Core CPI បានចេញមកទាបជាងការព្យាករបន្តិច។ ផ្ទុយទៅវិញ PPI បានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើលក្នុងទិសដៅវិជ្ជមាន ដោយកើនឡើងដល់ 1.1% ខណៈដែលការព្យាករមានត្រឹម 0.7% ប៉ុណ្ណោះ។ ជារួម ទិន្នន័យទាំងនេះបង្ហាញថាសម្ពាធអតិផរណានៅតែមិនទាន់ធូរស្រាលទាំងស្រុង បើទោះបីជាសញ្ញាសេដ្ឋកិច្ចមួយចំនួននៅតែមានភាពចម្រុះក៏ដោយ។ នៅពេលបូកបញ្ចូលជាមួយរបាយការណ៍ Non-Farm Payrolls (NFP) និងទិន្នន័យទីផ្សារការងារពីសប្តាហ៍មុន ទិដ្ឋភាពរួមនៅតែមិនផ្លាស់ប្តូរច្រើន ដោយទីផ្សារការងារអាមេរិកបន្តបង្ហាញភាពរឹងមាំ ខណៈអតិផរណានៅតែខ្ពស់ជាងគោលដៅរយៈពេលវែងរបស់ធនាគារកណ្តាលអាមេរិក (Fed)។ ព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗសម្រាប់សប្តាហ៍នេះ – ផ្តោតលើការសម្រេចអត្រាការប្រាក់របស់ធនាគារកណ្តាលធំៗ ប្រតិទិនសេដ្ឋកិច្ចសប្តាហ៍នេះនឹងត្រូវបានគ្របដណ្ដប់ដោយការសម្រេចអត្រាការប្រាក់ពីធនាគារកណ្តាលធំៗជាច្រើន ដោយធនាគារកណ្តាលអាមេរិក (Fed) ត្រូវបានគេរំពឹងថានឹងទាក់ទាញការចាប់អារម្មណ៍ពីទីផ្សារច្រើនជាងគេ។ ដោយផ្អែកលើទិន្នន័យអតិផរណា និងទីផ្សារការងារថ្មីៗនេះ ទីផ្សាររំពឹងយ៉ាងទូលំទូលាយថា Fed នឹងរក្សាអត្រាការប្រាក់នៅកម្រិតបច្ចុប្បន្ន។ ទោះជាយ៉ាងណា វិនិយោគិនទំនងជានឹងផ្តោតសំខាន់លើការណែនាំអំពីគោលនយោបាយនាពេលអនាគត ការព្យាករសេដ្ឋកិច្ច និងទស្សនវិស័យអត្រាការប្រាក់របស់អ្នកកំណត់គោលនយោបាយ ជាជាងការសម្រេចអត្រាការប្រាក់ផ្ទាល់។ សេណារីយ៉ូសំខាន់ៗដែលគួរតាមដាន៖ វិនិយោគិនក៏គួរតាមដានការសម្រេចអត្រាការប្រាក់របស់ធនាគារកណ្តាលធំៗផ្សេងទៀតផងដែរ។ ទោះបីជាការសម្រេចទាំងនេះមិនមានឥទ្ធិពលដោយផ្ទាល់លើតម្លៃមាសក៏ដោយ ក៏វាអាចប៉ះពាល់ដល់កម្លាំងរូបិយប័ណ្ណនានា ជាពិសេសធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលអាចមានឥទ្ធិពលដោយប្រយោលលើមាស និងទីផ្សារហិរញ្ញវត្ថុទូលំទូលាយ។ សេណារីយ៉ូសំខាន់ៗដែលគួរតាមដានសម្រាប់ការសម្រេចអត្រាការប្រាក់របស់ធនាគារកណ្តាលផ្សេងៗ៖ កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចត្រូវបានចុះហត្ថលេខានៅថ្ងៃសុក្រ កាលពីសប្តាហ៍មុន អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរការវាយប្រហារគ្នា បន្ទាប់ពីមានព័ត៌មានថាឧទ្ធម្ភាគចក្រ Apache របស់សហរដ្ឋអាមេរិកមួយគ្រឿងត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងអ៊ីរ៉ង់។ ដំបូងឡើយ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគ្រោងធ្វើការវាយប្រហារអ៊ីរ៉ង់ «យ៉ាងខ្លាំងក្លា» នៅថ្ងៃសុក្រ ដើម្បីឆ្លើយតប។ ទោះជាយ៉ាងណា នៅពេលថ្ងៃសុក្រមកដល់ លោក Trump បានប្រកាសតាមរយៈ Truth Social ថាលោកបានផ្អាកការវាយប្រហារនោះ ដោយអះអាងថាការពិភាក្សាត្រូវបានលើកឡើងដល់ថ្នាក់ដឹកនាំខ្ពស់បំផុតរបស់អ៊ីរ៉ង់ និងទទួលបានការយល់ព្រមរួចហើយ។ ទោះជាយ៉ាងណា នៅពេលនោះ ភាគីអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីកិច្ចព្រមព្រៀងណាមួយនៅឡើយទេ។ ទោះបីជាយ៉ាងណា ការចរចាហាក់ដូចជាមានការរីកចម្រើនល្អក្នុងអំឡុងចុងសប្តាហ៍ ដោយមានសេចក្តីរាយការណ៍ចេញផ្សាយនៅថ្ងៃនេះថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីបញ្ឈប់អរិភាព និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ បទឈប់បាញ់នេះនឹងអនុវត្តលើគ្រប់សមរភូមិ រួមទាំងប្រទេសលីបង់ផងដែរ។ កិច្ចព្រមព្រៀងដែលមានវិសាលភាពធំជាងនេះនឹងត្រូវចរចាក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល 60 ថ្ងៃ ដែលរួមមានទាំងការបន្ធូរបន្ថយទណ្ឌកម្មហិរញ្ញវត្ថុលើអ៊ីរ៉ង់ និងបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ចំណុចដែលនៅមានភាពមិនច្បាស់លាស់គឺ អ៊ីស្រាអែលមិនទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយទាក់ទងនឹងបទឈប់បាញ់នេះនៅឡើយទេ។ កិច្ចព្រមព្រៀងនេះគ្រោងនឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រ ក្នុងប្រទេសស្វីស។ ទោះជាយ៉ាងណា ការខ្វះការបញ្ជាក់ជាផ្លូវការពីភាគីអ៊ីស្រាអែលនៅតែបង្កើតភាពមិនប្រាកដប្រជា និងបង្កើនលទ្ធភាពដែលភាពតានតឹងអាចកើតឡើងវិញ មុនពេលកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ជាផ្លូវការ។ បច្ចុប្បន្ននេះ ទីផ្សារហាក់ដូចជាកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើផលប៉ះពាល់របស់ជម្លោះនេះចំពោះអតិផរណា និងគោលនយោបាយរូបិយវត្ថុ ជាជាងតម្រូវការទ្រព្យសុវត្ថិភាព (Safe-Haven Demand) តែមួយមុខ។ សេណារីយ៉ូសំខាន់ៗដែលគួរតាមដាន៖ ការវិភាគបច្ចេកទេស (Technical Analysis) និន្នាការបច្ចុប្បន្ន៖ ទីផ្សារបច្ចុប្បន្នកំពុងផ្លាស់ទីក្នុងទិសដៅធ្លាក់ចុះប្រចាំសប្តាហ៍ ដំណាក់កាល Pullback។កម្រិត (Resistance Level)ទី១៖ តម្លៃ Resistanceដែលនៅជិតប៉ផុតនៅតម្លៃ 4404 ជាតបន់ដែលយើងគួរពិចារណាក្នុងការចូល Short ក្នុងសប្តាហ៍នេះ។កម្រិត (Resistance Level)ទី២៖ តម្លៃ Resistanceបន្ទាប់នៅម្តុំតម្លៃ4471$ ដែលទីផ្សារអាចទៅដល់មុនបន្តធ្លាក់ចុះមកវិញ ប៉ុន្តែបើសិនតម្លៃបន្តទៅហួសតម្លៃនេះវាបញ្ជាក់ប្រាប់យើងថាទីផ្សារប្តូរទៅជាទិសដៅឡើងវិញ។គោលដៅធ្លាក់ចុះ៖ ការបន្តនៃនិន្នាការធ្លាក់ចុះនេះ អាចរុញច្រានតម្លៃឱ្យកាន់តែទាបទៅរកកម្រិត 3800 ដុល្លារបើសិនជាស្ថានភាពសង្រ្គាមរវាង សហរដ្ឋអាមេរិក និង អុឺរ៉ង់នៅតែមានភាពតានតឹង។ទិដ្ឋភាពយុទ្ធសាស្ត្រ៖ មុននឹងអនុវត្តការជួញដូរណាមួយ អ្នកជួញដូរគួរតែរង់ចាំលទ្ធផលនៃការចចាររវាងសហរដ្ឋអាមេរិក និង អុឺរ៉ង ដើម្បីកំណត់ពីទិសដៅឲ្យបានកាន់តែច្បាស់លាស់។ | English Version | This report highlights key developments for the week ahead, providing investors with relevant context to support informed trading decisions. It covers both fundamental analysis—the primary drivers behind market movements—and technical analysis, including price action and key liquidity zones that traders should monitor. Disclaimer: This material is provided for educational and informational purposes only and should not be considered as investment advice or a trading signal. Fundamental Analysis Three factors to focus on this week from the fundamental side: Last Week’s Economic Calendar Events – Inflation in Focus Last week’s economic calendar was heavily focused on inflation, highlighted by the release of both the Consumer Price Index (CPI) and Producer Price Index (PPI). While headline CPI came in broadly in line with expectations, Core CPI was slightly softer than forecast. In contrast, PPI surprised to the upside, rising 1.1% versus expectations of 0.7%. Taken together, the data suggests that inflationary pressures have not fully subsided, although the signals remain mixed. Combined with the previous week’s Non-Farm Payrolls (NFP) report and labor market data, the broader picture remains largely unchanged: the U.S. labor market continues to show resilience while inflation remains above the Federal Reserve’s long-term target. This Week’s Economic Calendar Events – Central Bank Interest Rate Decision in Focus This week’s economic calendar will be dominated by interest rate decisions from several major central banks, with the Federal Reserve (Fed) expected to attract the most market attention. Based on recent labor market and inflation data, markets widely expect the Fed to keep interest rates unchanged at its upcoming meeting. However, investors will likely focus less on the rate decision itself and more on the Fed’s forward guidance, economic projections, and any changes to policymakers’ interest rate outlook. Key scenarios to watch include: Investors should also monitor interest rate decisions from other major central banks. While these decisions may not affect gold prices directly, they can influence relative currency strength, particularly against the U.S. dollar, which can indirectly impact gold and broader financial markets. The key scenarios to watch for regarding the other central banks’ interest rate decisions: U.S. and Iran Peace Deal to Be Signed This Friday In the past week, Iran and the US exchanged fire after news of a US Apache helicopter being shot down by Iranian forces. Initially, US President Donald Trump planned to strike Iran “very hard” on Friday as a response, but once Friday arrived, Trump announced via Truth Social that he halted the planned strikes, claiming that discussions had been brought to the highest level of Iranian leadership and approved. However, no official agreement had been confirmed by the Iranian side at that time. Regardless, it seems like negotiations have progressed smoothly over the weekend, with reports coming out today that the US and Iran have reached a preliminary agreement to cease hostilities and reopen the Strait of Hormuz. The ceasefire will be applied on all fronts, including Lebanon. A more expansive agreement will be negotiated during the 60-day ceasefire period, including both sanction relief for Iran and Iran’s nuclear programs. The only point of contention is that Israel has not made any announcement regarding this ceasefire. The agreement is scheduled to be officially signed on Friday in Switzerland. However, the absence of any formal statement from Israel leaves some uncertainty, raising the possibility that tensions could re-emerge before the agreement is finalized. At present, markets appear to be paying closer attention to the inflation and monetary policy implications of the conflict than to safe-haven demand alone. The key scenarios to watch out for: Technical Analysis Current Trend: The market is currently moving in a weekly downtrend (Pullback phase).Resistance Level 1: The nearest resistance level is at 4404, which is a zone we should consider for taking a Short position this week.Resistance Level 2: The next resistance level is around $4471, which the market might reach before continuing its decline. However, if the price breaks above this level, it confirms that the market has reversed into an uptrend.Downside Target: The continuation of this downtrend could push the price lower toward the $3800 level if the tensions between the United States and Iran persist.Strategic Outlook: Before executing any trades, traders should wait for the outcome of the negotiations between the US and Iran to determine the market direction more clearly.
Market Daily Dose: Gold Recovers as PPI Reinforces Fed Outlook While U.S.-Iran Talks Lift Market Sentiment
អតិផរណាផ្នែកអ្នកផលិតរបស់សហរដ្ឋអាមេរិក មិនអាចផ្លាស់ប្តូរការរំពឹងទុកអំពីគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) បាន ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញអ្នកផលិត (PPI) របស់សហរដ្ឋអាមេរិកបានចេញមកខ្ពស់ជាងការរំពឹងទុក ដោយតម្លៃទំនិញអ្នកផលិតបានកើនឡើង 1.1% ធៀបនឹងខែមុន ខណៈទីផ្សាររំពឹងទុកត្រឹម 0.7% ប៉ុណ្ណោះ។ ជាទូទៅ ទិន្នន័យអតិផរណាដែលខ្លាំងជាងការរំពឹងទុក នឹងជួយគាំទ្រដល់ប្រាក់ដុល្លារអាមេរិក និងដាក់សម្ពាធលើតម្លៃមាស ព្រោះវាកាត់បន្ថយលទ្ធភាពដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបញ្ចុះអត្រាការប្រាក់។ ទោះជាយ៉ាងណា តម្លៃមាសបានបង្ហាញប្រតិកម្មតិចតួចប៉ុណ្ណោះបន្ទាប់ពីការចេញផ្សាយទិន្នន័យនេះ។ កាលពីដើមសប្តាហ៍ របាយការណ៍សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) បានផ្តល់ឱ្យទីផ្សារនូវទិដ្ឋភាពកាន់តែច្បាស់អំពីទិសដៅអតិផរណា និងបានកំណត់ការរំពឹងទុករបស់វិនិយោគិនចំពោះគោលនយោបាយរបស់ Fed រួចទៅហើយ។ ទោះបីអតិផរណានៅតែខ្ពស់ជាងគោលដៅរបស់ Fed ក៏ដោយ ទីផ្សារនៅតែរំពឹងថាធនាគារកណ្តាលនឹងរក្សាអត្រាការប្រាក់ឱ្យនៅថេរក្នុងរយៈពេលខ្លី ហើយអ្នកកំណត់គោលនយោបាយទំនងជាត្រូវការភស្តុតាងបន្ថែមទៀតថា អតិផរណាកំពុងធ្លាក់ចុះប្រកបដោយនិរន្តរភាព មុននឹងពិចារណាកាត់បន្ថយអត្រាការប្រាក់។ ជាលទ្ធផល របាយការណ៍ PPI ចុងក្រោយនេះ មិនត្រូវបានទីផ្សារមើលឃើញថាមានសារៈសំខាន់គ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរការរំពឹងទុកទាំងនោះឡើយ។ ទោះបីទិន្នន័យនេះបានបញ្ជាក់ថាសម្ពាធអតិផរណានៅតែមានក៏ដោយ វាមិនបានជំរុញឱ្យមានការកែសម្រួលយ៉ាងសំខាន់ចំពោះការរំពឹងទុកអត្រាការប្រាក់នាពេលអនាគតទេ។ ដូច្នេះ ការភ្ញាក់ផ្អើលពីទិន្នន័យអតិផរណានេះ មិនបានបង្កឱ្យមានការលក់មាសយ៉ាងខ្លាំងនោះទេ ដែលអនុញ្ញាតឱ្យតម្លៃមាសនៅតែបង្ហាញភាពរឹងមាំ ទោះបីទិន្នន័យចេញមកខ្ពស់ជាងការរំពឹងទុកក៏ដោយ។ លោក Trump លុបចោលផែនការវាយប្រហារលើអ៊ីរ៉ង់ ធ្វើឲបង្កើនក្តីសង្ឃឹមចំពោះដំណោះស្រាយការទូត ការវិវឌ្ឍន៍ផ្នែកភូមិសាស្ត្រនយោបាយនៅតែស្ថិតក្នុងការចាប់អារម្មណ៍របស់ទីផ្សារ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ផែនការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ត្រូវបានលុបចោល។ កាលពីព្រឹកមិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហោះសារនៅលើ Truth Social ថា កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ត្រូវបានលើកកម្ពស់ដល់ថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់ ហើយទទួលបានការអនុម័តរួចហើយ។ លោកក៏បានបន្ថែមថា «ពេលវេលា និងទីកន្លែង» សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខ។ ទោះបីមានសារវិជ្ជមានពីសហរដ្ឋអាមេរិកក៏ដោយ ភាគីអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីកិច្ចព្រមព្រៀងណាមួយនៅឡើយទេ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឱ្យដឹងថា ខណៈដែលផ្នែកសំខាន់ៗនៃអត្ថបទចរចាត្រូវបានបញ្ចប់រួចហើយ អ៊ីរ៉ង់នឹងមិនសម្របសម្រួលលើគោលជំហរសំខាន់ៗរបស់ខ្លួនឡើយ ហើយការសម្រេចចុងក្រោយនៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយ។ ក្តីសង្ឃឹមនៃការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា បានដាក់សម្ពាធលើតម្លៃប្រេង ខណៈវិនិយោគិនបានវាយតម្លៃឡើងវិញអំពីហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ប្រេងក្នុងតំបន់។ ចំណែកឯមាសវិញ បានស្ដារឡើងវិញមួយផ្នែកនៃការធ្លាក់ចុះដែលបានកើតឡើងកាលក្នុងសប្តាហ៍នេះ។ តម្លៃប្រេងដែលទាបជាងមុន អាចជួយបន្ធូរសម្ពាធអតិផរណា ដែលអាចគាំទ្រដល់ការរំពឹងទុកថា Fed នឹងមានភាពបត់បែនកាន់តែច្រើនក្នុងការបញ្ចុះអត្រាការប្រាក់នាពេលអនាគត។ សេចក្តីសន្និដ្ឋានទីផ្សារ៖ ទោះបីទិន្នន័យ PPI ចេញមកខ្ពស់ជាងការរំពឹងទុក ដែលជាធម្មតាអាចដាក់សម្ពាធលើតម្លៃមាសក៏ដោយ ការចាប់អារម្មណ៍របស់ទីផ្សារបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅកាន់ការវិវឌ្ឍន៍នៅមជ្ឈិមបូព៌ា។ ទោះបីទិន្នន័យអតិផរណាមានភាពរឹងមាំក៏ដោយ មាសនៅតែទទួលបានការគាំទ្រ ដោយសាររបាយការណ៍នេះមិនបានផ្លាស់ប្តូរការរំពឹងទុករបស់ទីផ្សារចំពោះគោលនយោបាយរបស់ Fed យ៉ាងមានន័យសំខាន់ឡើយ ខណៈក្តីសង្ឃឹមចំពោះវឌ្ឍនភាពក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជួយបន្ធូរតម្លៃប្រេង និងក្តីបារម្ភអំពីអតិផរណា។ | English Version | U.S. Producer Inflation Fails to Shift Fed Expectations U.S. Producer Price Index (PPI) data came in higher than expected, with producer prices rising 1.1% month-on-month against forecasts of 0.7%. Under normal circumstances, stronger inflation data would support the U.S. dollar and weigh on gold prices by reducing the likelihood of Federal Reserve rate cuts. However, gold saw only a muted reaction following the release. Earlier in the week, the Consumer Price Index (CPI) report had already provided markets with a clearer picture of the inflation outlook and largely shaped expectations for the Federal Reserve’s policy path. While inflation remains above the Fed’s target, markets continue to expect the central bank to keep interest rates unchanged in the near term, with policymakers likely requiring further evidence that inflation is moving sustainably lower before considering any rate cuts. As a result, the latest PPI report was not viewed as significant enough to materially alter those expectations. While the data reinforced concerns that inflation remains elevated, it did not trigger a meaningful repricing of future interest rate expectations. As a result, the inflation surprise failed to trigger a significant selloff in gold, allowing prices to remain relatively resilient despite the stronger-than-expected data. Trump Cancels Planned Iran Strikes, Raising Hopes for Diplomatic Progress Geopolitical developments remained in focus after reports emerged that a planned U.S. military strike on Iran had been called off. Earlier this morning, U.S. President Donald Trump stated on Truth Social that discussions with Iran had been elevated to the highest levels of Iranian leadership and approved, adding that a “time and place” for a signing would be announced shortly. Despite the optimistic tone from Washington, Iran has yet to officially confirm any agreement. Iranian Foreign Ministry spokesperson Esmaeil Baghaei stated that while significant portions of the negotiated text have been finalized, Iran would not compromise on its key positions and that a final decision has not yet been reached. The prospect of reduced tensions in the Middle East weighed on oil prices as investors reassessed the risk of supply disruptions in the region. Gold, meanwhile, recovered some of its losses from earlier in the week. Lower oil prices could help ease inflationary pressures, potentially supporting expectations that the Federal Reserve will have greater flexibility to lower interest rates in the future. Market Takeaway: While hotter-than-expected producer inflation would normally weigh on gold, the market’s focus quickly shifted toward developments in the Middle East. Despite stronger inflation data, gold remained supported as the report failed to significantly alter Fed expectations, while hopes for progress in U.S.-Iran negotiations helped ease oil prices and inflation concerns.
Market Daily Dose: Gold Slips After CPI as Markets Lean Into Higher-for-Longer Fed Expectations
ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) ស្របតាមការរំពឹងទុក ខណៈអតិផរណាស្នូលបង្ហាញសញ្ញាធូរស្រាល កាលពីយប់មិញ សហរដ្ឋអាមេរិកបានចេញផ្សាយទិន្នន័យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI)។ ទាំងតួលេខ CPI ប្រចាំខែ និងប្រចាំឆ្នាំ សុទ្ធតែស្របតាមការរំពឹងទុករបស់ទីផ្សារ ខណៈដែល Core CPI ប្រចាំខែ ដែលមិនរាប់បញ្ចូលតម្លៃម្ហូបអាហារ និងថាមពលដែលមានភាពប្រែប្រួលខ្ពស់ បានចេញមកទាបជាងការព្យាករបន្តិច។ លទ្ធផលនេះបង្ហាញថា សម្ពាធអតិផរណាមូលដ្ឋានអាចនឹងកំពុងថយចុះបន្តិចម្តងៗ។ ទោះបីជាមានសញ្ញាវិជ្ជមាននេះក៏ដោយ អតិផរណាប្រចាំឆ្នាំនៅតែស្ថិតក្នុងកម្រិតខ្ពស់ 4.2% ដែលលើសគោលដៅអតិផរណា 2% របស់ធនាគារកណ្តាលអាមេរិក (Fed) យ៉ាងច្រើន។ ជាលទ្ធផល ទីផ្សារនៅតែរំពឹងថា Fed នឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយរូបិយវត្ថុដោយប្រុងប្រយ័ត្ន។ មាសបន្តធ្លាក់ចុះ ខណៈក្តីបារម្ភអំពីអតិផរណាគាំទ្រការរំពឹងទុកថាអត្រាការប្រាក់នឹងនៅខ្ពស់យូរជាងមុន បន្ទាប់ពីការចេញផ្សាយទិន្នន័យ CPI តម្លៃមាសបានកើនឡើងដំបូង ដោយសារវិនិយោគិនមានប្រតិកម្មវិជ្ជមានចំពោះតួលេខ Core CPI ដែលទាបជាងការរំពឹងទុក។ ទោះជាយ៉ាងណា ការកើនឡើងនោះត្រូវបានលុបបំបាត់វិញនៅពេលក្រោយ ខណៈទីផ្សារបានវាយតម្លៃឡើងវិញលើទស្សនវិស័យអតិផរណា និងផលប៉ះពាល់ដែលអាចកើតមានចំពោះគោលនយោបាយរបស់ Fed។ បើទោះបីជាអតិផរណាបានបង្ហាញសញ្ញាធូរស្រាលខ្លះៗក៏ដោយ កម្រិតអតិផរណាបច្ចុប្បន្ននៅតែខ្ពស់ជាងគោលដៅ 2% របស់ Fed។ រួមជាមួយទិន្នន័យទីផ្សារការងារកាលពីសប្តាហ៍មុន ដែលចេញមកល្អប្រសើរជាងការរំពឹងទុក ជាពិសេសរបាយការណ៍ Nonfarm Payrolls សូចនាករសេដ្ឋកិច្ចចុងក្រោយបំផុតបន្តបង្ហាញថា សេដ្ឋកិច្ចអាមេរិកនៅតែមានភាពរឹងមាំ។ ដោយសារហេតុនេះ ទីផ្សារកាន់តែរំពឹងថា Federal Reserve នឹងរក្សាអត្រាការប្រាក់នៅកម្រិតបច្ចុប្បន្នក្នុងកិច្ចប្រជុំគណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) សប្តាហ៍ក្រោយ ហើយអាចបន្តគោលនយោបាយរូបិយវត្ថុតឹងរ៉ឹងក្នុងរយៈពេលយូរជាងមុន។ បន្ថែមលើក្តីបារម្ភទាំងនេះ ភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាបានបន្តកើនឡើងកាលពីយប់មិញ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (U.S. Central Command) បានពិពណ៌នាថាជាសកម្មភាពឈ្លានពានបន្តរបស់អ៊ីរ៉ង់។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលក៏បានរាយការណ៍ថាបានរកឃើញការបាញ់គ្រាប់រ៉ុក្កែតចេញពីប្រទេសលីបង់ ដែលបង្ហាញពីហានិភ័យនៃការរីករាលដាលជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ។ ទោះបីជាភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយជាធម្មតាគាំទ្រតម្រូវការមាសក្នុងនាមជាទ្រព្យសុវត្ថិភាពក៏ដោយ វិនិយោគិនកំពុងផ្តោតកាន់តែខ្លាំងលើផលប៉ះពាល់អតិផរណាដែលអាចកើតឡើងពីជម្លោះអូសបន្លាយ ជាពិសេសប្រសិនបើទីផ្សារថាមពលប្រឈមនឹងការរំខានផ្នែកផ្គត់ផ្គង់។ ការកើនឡើងនៃតម្លៃថាមពលអាចបង្កើនសម្ពាធអតិផរណាបន្ថែមទៀត ដែលជំរុញឱ្យទីផ្សាររំពឹងថា Fed នឹងបន្តរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់ក្នុងរយៈពេលយូរជាងមុន។ កត្តាទាំងនេះហាក់ដូចជាមានឥទ្ធិពលខ្លាំងជាងតួនាទីប្រពៃណីរបស់មាសជាទ្រព្យសុវត្ថិភាព ដែលបានរួមចំណែកដល់ការធ្លាក់ចុះនៃតម្លៃមាសកាលពីម្សិលមិញនេះ។ | English Version | CPI Data Meets Expectations, Core Inflation Shows Signs of Cooling Last night, U.S. Consumer Price Index (CPI) data was released. While both headline monthly and annual CPI figures came in line with market expectations, monthly Core CPI, which excludes the more volatile food and energy components, came in slightly below forecasts. This suggests that underlying inflationary pressures may be gradually easing. Despite this improvement, headline CPI remains elevated at 4.2%, well above the Federal Reserve’s 2% inflation target. As a result, markets continue to expect the Fed to maintain a cautious approach toward monetary policy. Gold Continues to Fall as Inflation Concerns Support Higher-for-Longer Interest Rate Expectations Following the CPI release, gold initially moved higher as investors reacted positively to the softer-than-expected Core CPI reading. However, those gains were later reversed as markets reassessed the broader inflation outlook and the implications for Federal Reserve policy. While inflation showed some signs of moderation, headline CPI remains elevated at 4.2%, well above the Fed’s 2% target. Combined with last week’s stronger-than-expected labor market data, particularly the Nonfarm Payrolls report, the latest economic indicators continue to suggest that the U.S. economy remains resilient. As a result, markets increasingly expect the Federal Reserve to maintain interest rates at current levels during next week’s FOMC meeting and potentially keep monetary policy restrictive for longer. Adding to these concerns, geopolitical tensions in the Middle East continued to escalate overnight after the United States launched new strikes on Iran in response to what U.S. Central Command described as continued Iranian aggression. Israel also reported detecting launches from Lebanon, highlighting the risk of a broader regional conflict. While geopolitical uncertainty typically supports safe-haven demand for gold, investors are increasingly focused on the potential inflationary consequences of a prolonged conflict, particularly if energy markets face supply disruptions. Higher energy prices could add further upward pressure on inflation, reinforcing expectations that the Federal Reserve will maintain a higher-for-longer interest rate stance. This dynamic appears to have outweighed gold’s traditional safe-haven appeal, contributing to the metal’s decline later in the session.
Market Daily Dose: Apache Helicopter Downing Triggers US-Iran Escalation, While Strong U.S. Data Supports Dollar Strength Ahead of CPI
ការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache ជំរុញឱ្យជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែតានតឹង ភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ាបានកើនឡើងខ្លាំងក្នុងរយៈពេលយប់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសថា អ៊ីរ៉ង់បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់កងទ័ពអាមេរិកមួយគ្រឿង។ ហេតុការណ៍នេះបានជំរុញឱ្យសហរដ្ឋអាមេរិកឆ្លើយតបភ្លាមៗ ដោយបើកការវាយប្រហារលើប្រព័ន្ធការពារដែនអាកាស និងស្ថានីយរ៉ាដារបស់អ៊ីរ៉ង់នៅជិតច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ យោងតាមបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (U.S. Central Command) ការវាយប្រហារនេះត្រូវបានធ្វើឡើងជាការឆ្លើយតបដោយផ្ទាល់ចំពោះការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ។ ជាការតបតវិញ អ៊ីរ៉ង់បានបាញ់មីស៊ីល និងដ្រូនសំដៅទៅលើគោលដៅយោធារបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC)។ តម្លៃមាសបានបន្តធ្លាក់ចុះក្រោយព័ត៌មាននេះ ដែលបង្ហាញថាវិនិយោគិននៅតែផ្តោតលើការរំពឹងទុកអំពីគោលនយោបាយរូបិយវត្ថុ និងសម្ពាធអតិផរណាដែលអាចកើតមានពីសង្គ្រាម។ ទន្ទឹមនឹងនេះ តម្លៃប្រេងបានកើនឡើង ដោយសារក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងតាមរយៈច្រកសមុទ្រ Hormuz។ ខណៈដែលភាគីទាំងពីរបន្តសកម្មភាពយោធាដាក់គ្នាទៅវិញទៅមក ពាណិជ្ជករ និងវិនិយោគិននឹងតាមដានការវិវត្តយ៉ាងដិតដល់ សម្រាប់សញ្ញានៃការកើនឡើងបន្ថែមទៀតនៃជម្លោះ ដែលអាចប៉ះពាល់ដល់ទីផ្សារថាមពលពិភពលោក។ ទិន្នន័យលក់ផ្ទះចាស់ (Existing Home Sales) របស់សហរដ្ឋអាមេរិកល្អជាងការរំពឹងទុក ជួយគាំទ្រប្រាក់ដុល្លារមុនការប្រកាសសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) ទិន្នន័យសេដ្ឋកិច្ចដែលបានចេញផ្សាយកាលពីយប់មិញបង្ហាញថា ការលក់ផ្ទះចាស់ (Existing Home Sales) របស់សហរដ្ឋអាមេរិកបានកើនឡើងដល់ 4.17 លានខ្នង លើសពីការរំពឹងទុករបស់ទីផ្សារដែលមានត្រឹម 4.07 លានខ្នង។ លទ្ធផលដែលល្អជាងការរំពឹងទុកនេះបានបន្ថែមទៅលើបញ្ជីទិន្នន័យសេដ្ឋកិច្ចរឹងមាំរបស់សហរដ្ឋអាមេរិក និងគាំទ្រទស្សនៈថាសេដ្ឋកិច្ចអាមេរិកនៅតែមានភាពធន់ ទោះបីអត្រាការប្រាក់នៅកម្រិតខ្ពស់ក៏ដោយ។ ទិន្នន័យទីផ្សារលំនៅឋាននេះបានបន្តតាមពីក្រោយរបាយការណ៍ Non-Farm Payrolls (NFP) កាលពីសប្តាហ៍មុន ដែលក៏បានបង្ហាញលទ្ធផលល្អជាងការរំពឹងទុក និងបញ្ជាក់ពីភាពរឹងមាំបន្តរបស់ទីផ្សារការងារ។ ទិន្នន័យទាំងនេះបានជួយគាំទ្រដល់ប្រាក់ដុល្លារអាមេរិក និងពង្រឹងការរំពឹងទុកថា ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) អាចរក្សាគោលនយោបាយរូបិយវត្ថុតឹងរ៉ឹងរបស់ខ្លួនក្នុងរយៈពេលយូរជាងការរំពឹងទុកពីមុន។ បច្ចុប្បន្ន ការចាប់អារម្មណ៍របស់វិនិយោគិនកំពុងផ្តោតទៅលើទិន្នន័យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) ដែលគ្រោងនឹងចេញផ្សាយនៅម៉ោង 7:30 PM (GMT+7) នាថ្ងៃនេះ។ ទិន្នន័យអតិផរណានេះនឹងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកសញ្ញាអំពីជំហានបន្ទាប់របស់ Fed។ ទោះបីទីផ្សាររំពឹងថា Fed នឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែលក្នុងរយៈពេលខ្លីក៏ដោយ សម្ពាធអតិផរណាដែលនៅតែបន្តអាចពង្រឹងហេតុផលសម្រាប់ការរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់រយៈពេលយូរជាងមុន ហើយថែមទាំងអាចនាំទៅរកការដំឡើងអត្រាការប្រាក់បន្ថែមនៅខែធ្នូ ប្រសិនបើអតិផរណាបន្តមានភាពរឹងមាំជាងការរំពឹងទុក នេះបើយោងតាម CME FedWatch Tool។ | English Version | Apache Helicopter Downing Triggers US-Iran Escalation Geopolitical tensions in the Middle East intensified overnight after U.S. President Donald Trump announced that Iran had shot down an American Army Apache helicopter. The incident prompted an immediate response from the United States, which launched strikes targeting Iranian air defense and radar installations near the Strait of Hormuz, one of the world’s most strategically important oil shipping routes. According to U.S. Central Command, the strikes were carried out in direct response to the helicopter downing. Iran subsequently retaliated by launching missiles and drones toward U.S. military targets across the region, according to statements from the Islamic Revolutionary Guard Corps (IRGC). Gold prices extended their recent decline in reaction to the news, suggesting that investors remain focused on monetary policy expectations and inflation caused by the war. Meanwhile, oil prices moved higher as concerns over potential supply disruptions through the Strait of Hormuz increased. With both sides continuing to exchange military actions, traders will closely monitor developments for signs of further escalation that could impact global energy market.. Stronger-Than-Expected Existing Home Sales Reinforce Dollar Strength Ahead of CPI Economic data released overnight showed that U.S. Existing Home Sales rose to 4.17 million, exceeding market expectations of 4.07 million. The stronger-than-expected result adds to a growing list of resilient U.S. economic indicators and further supports the narrative that the American economy remains relatively strong despite elevated interest rates. The housing data follows last week’s Non-Farm Payrolls (NFP) report, which also surprised to the upside and highlighted continued strength in the labor market. Together, these releases have helped support the U.S. dollar and reinforced expectations that the Federal Reserve may maintain its restrictive monetary policy stance for longer than previously anticipated. Investor attention now turns to today’s Consumer Price Index (CPI) report, scheduled for release at 7:30 PM (GMT+7). The inflation data will be closely scrutinized for clues regarding the Fed’s next policy move. While markets currently expect the central bank to keep interest rates unchanged in the near term, persistent inflationary pressures could strengthen the case for rates to remain elevated for longer, with an additional rate hike as early as December if inflation proves more stubborn than expected, according to the CME FedWatch Tool.
GOLD Price Direction For June 2026
របាយការណ៍នេះនឹងផ្តល់នូវការវិភាគអំពីកត្តាចម្បងដែលជះឥទ្ធិពលលើតម្លៃមាស ទៅកាន់វិនិយោគិន។ ការបដិសេធ (Disclaimer): ព័ត៌មានទាំងអស់ដែលបង្ហាញគឺសម្រាប់ក្នុងគោលបំណងអប់រំតែប៉ុណ្ណោះ ហើយមិនគួរត្រូវប្រើប្រាស់ជាដំបូន្មានហិរញ្ញវត្ថុ ឬការណែនាំសម្រាប់ការសម្រេចចិត្តលើការជួញដូរ ឬការវិនិយោគនោះទេ។ ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) ការសង្ខេបស្ថានភាពសេដ្ឋកិច្ចពីមុន៖ នៅក្នុងខែឧសភា ឆ្នាំ២០២៦ ទីផ្សារហិរញ្ញវត្ថុសកលបានដំណើរការក្នុងបរិយាកាសម៉ាក្រូសេដ្ឋកិច្ចចម្រុះ ដែលកំណើនសេដ្ឋកិច្ចនៅតែបង្ហាញភាពធន់ ប៉ុន្តែមិនទាន់មានសន្ទុះច្បាស់លាស់។ ទោះបីជាការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ច (Recession) មិនបានកើនឡើងក៏ដោយ ក៏ភាពមិនប្រាកដប្រជានៅតែបន្តមាន ខណៈវិនិយោគិនបន្តវាយតម្លៃឡើងវិញអំពីពេលវេលា និងទិសដៅនៃការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុ ស្របពេលដែលអតិផរណានៅតាមបណ្តាប្រទេសសេដ្ឋកិច្ចធំៗមានការថយចុះមិនស្មើគ្នា។ នៅសហរដ្ឋអាមេរិក សកម្មភាពសេដ្ឋកិច្ចនៅតែមានស្ថិរភាព ដោយមានការគាំទ្រពីតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងទីផ្សារការងារដែលនៅតែមានភាពរឹងមាំ។ ទោះជាយ៉ាងណា អតិផរណានៅតែបង្ហាញសញ្ញានៃការបន្តស្ថិតក្នុងកម្រិតខ្ពស់ ជាពិសេសក្នុងវិស័យសេវាកម្ម ដែលធ្វើឱ្យធនាគារកណ្តាលអាមេរិក (Federal Reserve) បន្តប្រុងប្រយ័ត្ន។ ជាលទ្ធផល ការរំពឹងទុកអំពីការកាត់បន្ថយអត្រាការប្រាក់ក្នុងរយៈពេលខ្លីត្រូវបានពន្យារពេលជាបន្តបន្ទាប់ ដែលធ្វើឱ្យទីផ្សារពឹងផ្អែកកាន់តែខ្លាំងលើទិន្នន័យសេដ្ឋកិច្ចដែលចេញផ្សាយ។ អត្រាផលទុនលើមូលបត្របំណុលរដ្ឋាភិបាលអាមេរិក (US Treasury Yields) នៅតែស្ថិតក្នុងកម្រិតខ្ពស់ និងមានភាពប្រែប្រួលពេញមួយខែ ដោយឆ្លុះបញ្ចាំងពីក្តីបារម្ភជុំវិញអតិផរណាដែលនៅតែជាប់ខ្ពស់ ភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុសាធារណៈ និងការផ្លាស់ប្តូរការរំពឹងទុកអត្រាការប្រាក់ ជាជាងការរំពឹងទុកពីការកើនឡើងខ្លាំងនៃកំណើនសេដ្ឋកិច្ច។ បរិបទនេះបានធ្វើឱ្យលក្ខខណ្ឌហិរញ្ញវត្ថុនៅតែតឹងរ៉ឹង និងកំណត់ការកើនឡើងនៃចំណង់ទទួលហានិភ័យរបស់វិនិយោគិន។ ក្រៅពីសហរដ្ឋអាមេរិក អឺរ៉ុបនៅតែបង្ហាញកំណើនសេដ្ឋកិច្ចទន់ខ្សោយ ដោយសកម្មភាពឧស្សាហកម្មទាបបានដាក់សម្ពាធលើទស្សនៈទីផ្សារ ទោះបីមានសញ្ញាស្ថិរភាពខ្លះនៅក្នុងវិស័យសេវាកម្មក៏ដោយ។ ចិនបានបន្តដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ ដោយមានការគាំទ្រពីវិធានការគោលនយោបាយជាក់លាក់ ប៉ុន្តែល្បឿននៃការងើបឡើងវិញនៅតែមិនស្មើគ្នា និងទាបជាងការរំពឹងទុកពីមុន។ ជារួម លក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចសកលនៅតែស្ថិតក្នុងដំណាក់កាល “រង់ចាំមើល” (Wait-and-See) ខណៈទីផ្សារមានភាពប្រតិកម្មខ្លាំងចំពោះទិន្នន័យអតិផរណា សេចក្តីថ្លែងការណ៍របស់ធនាគារកណ្តាល និងការវិវត្តន៍ភូមិសាស្ត្រនយោបាយ។ ក្នុងបរិបទនេះ តម្លៃមាសនៅតែទទួលបានការគាំទ្រ ដោយវិនិយោគិនបន្តប្រើប្រាស់មាសជាឧបករណ៍ការពារហានិភ័យពីភាពមិនច្បាស់លាស់នៃគោលនយោបាយ អតិផរណាដែលនៅតែខ្ពស់ និងហានិភ័យម៉ាក្រូសេដ្ឋកិច្ចផ្សេងៗ។ ទោះបីអត្រាការប្រាក់ពិតប្រាកដ (Real Yields) ស្ថិតក្នុងកម្រិតខ្ពស់នៅពេលខ្លះក៏ដោយ មាសនៅតែរក្សាបាននូវភាពរឹងមាំ ដោយបញ្ជាក់ពីតួនាទីរបស់វាជាទ្រព្យសុវត្ថិភាព (Safe-Haven Asset) ក្នុងបរិយាកាសសេដ្ឋកិច្ចមិនប្រាកដប្រជា។ ការសម្រេចអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅសប្តាហ៍ក្រោយ តើកត្តាអ្វីខ្លះគួរត្រូវបានពិចារណាមុនការសម្រេចអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ? ទីផ្សារការងារ់៖ ទីផ្សារការងាររបស់សហរដ្ឋអាមេរិកនៅតែបង្ហាញភាពធន់ ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈទិន្នន័យការងារចុងក្រោយ។ ចំនួនការងារថ្មីក្រៅវិស័យកសិកម្ម (Nonfarm Payrolls – NFP) នៅតែបង្ហាញកំណើនលើសការរំពឹងទុករបស់ទីផ្សារ ខណៈអត្រាគ្មានការងារធ្វើ (Unemployment Rate) នៅតែមានស្ថិរភាព។ ទន្ទឹមនឹងនេះ ប្រាក់ឈ្នួលជាមធ្យមក្នុងមួយម៉ោង (Average Hourly Earnings) ក៏បន្តបង្ហាញកំណើនថេរ ដែលបង្ហាញថាស្ថានភាពមូលដ្ឋាននៃទីផ្សារការងារនៅតែមានសុខភាពល្អ ទោះបីមានសញ្ញានៃការថមថយបន្តិចបន្តួចបើប្រៀបធៀបទៅនឹងឆ្នាំមុនៗក៏ដោយ។ ភាពរឹងមាំនៃទីផ្សារការងារផ្តល់ភាពបត់បែនកាន់តែច្រើនដល់ធនាគារកណ្តាលអាមេរិកក្នុងការរក្សាជំហរគោលនយោបាយបច្ចុប្បន្ន ខណៈអ្នករៀបចំគោលនយោបាយនៅតែផ្តោតលើការធានាឱ្យអតិផរណាត្រឡប់ទៅកាន់គោលដៅរយៈពេលវែងរបស់ខ្លួន។ អតិផរណា៖ ដោយសារស្ថានភាពទីផ្សារការងារនៅតែមានស្ថិរភាព អតិផរណាទំនងជាកត្តាសំខាន់បំផុតដែលនឹងមានឥទ្ធិពលលើការសម្រេចអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។ ទិន្នន័យ CPI និង PPI ដែលនឹងត្រូវចេញផ្សាយនាពេលខាងមុខ នឹងផ្តល់ការយល់ដឹងបន្ថែមអំពីសម្ពាធតម្លៃបច្ចុប្បន្ន និងថាតើអតិផរណាកំពុងបន្តថយចុះឆ្ពោះទៅរកគោលដៅ 2% របស់ធនាគារកណ្តាលអាមេរិកដែរឬទេ។ សេណារីយ៉ូដែលទំនងបំផុតគឺ អតិផរណានឹងនៅតែស្ថិតក្នុងកម្រិតខ្ពស់មធ្យម ប៉ុន្តែជាទូទៅស្របតាមការរំពឹងទុករបស់ទីផ្សារ។ ប្រសិនបើរឿងនេះកើតឡើងធនាគារកណ្តាលអាមេរិក ត្រូវបានរំពឹងថានឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែល ខណៈបន្តអនុវត្តវិធីសាស្ត្រដែលផ្អែកលើទិន្នន័យនៅក្នុងកិច្ចប្រជុំ Federal Open Market Committee (FOMC) លើកក្រោយ។ លទ្ធផលបែបនេះនឹងពង្រឹងការរំពឹងទុកថា អត្រាការប្រាក់អាចនៅក្នុងកម្រិតខ្ពស់រយៈពេលយូរជាងមុន ជាជាងបង្ហាញពីការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុភ្លាមៗ។ កិច្ចប្រជុំនាពេលខាងមុខនេះក៏ជាកិច្ចប្រជុំ FOMC លើកដំបូងដែលដឹកនាំដោយលោក Kevin Warsh បន្ទាប់ពីការតែងតាំងជាប្រធានធនាគារកណ្តាលអាមេរិកកាលពីខែឧសភា ឆ្នាំ២០២៦។ ទោះបីការសម្រេចគោលនយោបាយរូបិយវត្ថុនៅតែផ្អែកលើទិន្នន័យសេដ្ឋកិច្ចក៏ដោយ វិនិយោគិននឹងតាមដានយ៉ាងយកចិត្តទុកដាក់លើសេចក្តីថ្លែងការណ៍គោលនយោបាយ ការព្យាករណ៍សេដ្ឋកិច្ច និងសន្និសីទសារព័ត៌មាន ដើម្បីស្វែងរកសញ្ញាអំពីរបៀបដែលថ្នាក់ដឹកនាំថ្មីអាចដោះស្រាយបញ្ហាអតិផរណា អត្រាការប្រាក់ និងទិសដៅគោលនយោបាយនាពេលអនាគត។ យោងតាមការកំណត់តម្លៃទីផ្សារបច្ចុប្បន្នដែលបង្ហាញដោយឧបករណ៍ CME FedWatch Tool វិនិយោគិនជាទូទៅរំពឹងថាធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាការប្រាក់បច្ចុប្បន្នក្នុងរយៈពេលខ្លី ដោយការសម្រេចចិត្តនាពេលអនាគតនឹងពឹងផ្អែកយ៉ាងខ្លាំងលើទិន្នន័យអតិផរណា និងទីផ្សារការងារដែលនឹងចេញផ្សាយបន្តទៀត។ សម្រាប់មាស បរិយាកាសអត្រាការប្រាក់ខ្ពស់ដែលអូសបន្លាយអាចកំណត់សន្ទុះកើនឡើងរបស់តម្លៃមាស តាមរយៈការគាំទ្រអត្រាផលទុនមូលបត្របំណុលរដ្ឋាភិបាលអាមេរិក និងប្រាក់ដុល្លារអាមេរិក។ ទោះជាយ៉ាងណា ហានិភ័យភូមិសាស្ត្រនយោបាយ ភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុសាធារណៈ និងតម្រូវការទ្រព្យសុវត្ថិភាព (Safe-Haven Asset) អាចបន្តផ្តល់ការគាំទ្រដល់មាស ដែលបង្ហាញថាទិសដៅរបស់មាសនឹងនៅតែពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយការវិវត្តន៍អតិផរណា និងទស្សនៈទីផ្សារទូទៅ។ ភាពតានតឹងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនោ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ក្នុងកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-ចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា។ កិច្ចពិភាក្សាបានផ្តោតជាចម្បងលើពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក។ ទោះបីមិនមានកិច្ចព្រមព្រៀងសំខាន់ណាមួយត្រូវបានប្រកាសក៏ដោយ ភាគីទាំងពីរបានយល់ព្រមពង្រីកកិច្ចសន្ទនាតាមរយៈយន្តការថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបង្ហាញឆន្ទៈក្នុងការកាត់បន្ថយរបាំងពាណិជ្ជកម្មមួយចំនួន។ វឌ្ឍនភាពក៏ត្រូវបានរាយការណ៍ក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ការទិញយន្តហោះ និងការពិភាក្សាអំពីការកាត់បន្ថយពន្ធគយទៅវិញទៅមកផងដែរ។ ជារួម កិច្ចប្រជុំកំពូលនេះបានជួយលើកកម្ពស់ទស្សនៈវិជ្ជមានរបស់ទីផ្សារ ដោយកាត់បន្ថយក្តីបារម្ភអំពីការកើនឡើងបន្ថែមទៀតនៃភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ វិនិយោគិននឹងបន្តតាមដានការវិវត្តន៍បន្ថែម ខណៈលោក Xi ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចនៅសេតវិមាននៅចុងឆ្នាំនេះសម្រាប់កិច្ចប្រជុំបន្ត។ ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងការវិវត្តន៍នៅមជ្ឈិមបូព៌ា៖ ខែឧសភាបានឃើញការវិវត្តន៍ជាបន្តបន្ទាប់ជុំវិញជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ មានសេចក្តីរាយការណ៍ថា ភាគីទាំងពីរកំពុងពិភាក្សាអំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) រយៈពេល ៦០ថ្ងៃ ដែលមានគោលបំណងពន្យារក្របខណ្ឌបទឈប់បាញ់ដែលមានស្រាប់។ ទោះជាយ៉ាងណា មិនមានកិច្ចព្រមព្រៀងផ្លូវការណាមួយត្រូវបានចុះហត្ថលេខានោះទេ។ ក្នុងពេលជាមួយគ្នានេះ ភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់នៅតែមានកម្រិតខ្ពស់ ដោយការបាញ់ប្រហារគ្នានៅតាមព្រំដែននៅតែបន្ត។ ក្រុម Hezbollah ដែលទទួលបានការគាំទ្រពីអ៊ីរ៉ង់ នៅតែជាភាគីសំខាន់មួយក្នុងជម្លោះនេះ ខណៈសហរដ្ឋអាមេរិកបន្តគាំទ្រអ៊ីស្រាអែល។ ជាលទ្ធផល ការចរចាណាមួយនាពេលអនាគតដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ ទំនងជានឹងត្រូវបានជះឥទ្ធិពលដោយការពិចារណាផ្នែកសន្តិសុខក្នុងតំបន់ ដោយអ៊ីរ៉ង់ទាមទារឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ជាលក្ខខណ្ឌជាមុនសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយជាមួយសហរដ្ឋអាមេរិក។ ភាពមិនច្បាស់លាស់ដែលបន្តមាននៅមជ្ឈិមបូព៌ាបានជួយរក្សាតម្លៃប្រេងឱ្យស្ថិតក្នុងកម្រិតខ្ពស់ពេញមួយខែឧសភា ដែលបង្កើនក្តីបារម្ភអំពីអតិផរណា និងធ្វើឱ្យទីផ្សារមានភាពប្រតិកម្មកាន់តែខ្លាំងចំពោះការវិវត្តន៍ភូមិសាស្ត្រនយោបាយ។ សម្រាប់វិនិយោគិន ឥទ្ធិពលលើតម្លៃមាសនៅតែអាស្រ័យលើតុល្យភាពរវាងការរំពឹងទុកអតិផរណា ការរំពឹងទុកអត្រាការប្រាក់ និងតម្រូវការទ្រព្យសុវត្ថិភាព (Safe-Haven Asset) ។ ចំណុចសំខាន់សម្រាប់មាស៖ ជារួម ការវិវត្តន៍ភូមិសាស្ត្រនយោបាយនៅតែជាកត្តាសំខាន់ដែលមានឥទ្ធិពលទាំងលើការរំពឹងទុកអតិផរណា និងតម្រូវការរបស់វិនិយោគិនចំពោះទ្រព្យសុវត្ថិភាព (Safe-Haven Asset) ដូចជាមាស។ ការវិភាគបច្ចេកទេស ទិដ្ឋភាពទូទៅនៃទីផ្សារមាស — ខែមិថុនា ឆ្នាំ 2026 បច្ចុប្បន្ន មាសកំពុងជួញដូរនៅតម្លៃ 4,328.00 ដុល្លារ ដោយបន្តសន្ទុះធ្លាក់ចុះយ៉ាងខ្លាំងក្លា ។ គំនូសតាងបង្ហាញពីសម្ពាធនៃការលក់យ៉ាងខ្លាំង ខណៈដែលតម្លៃត្រូវបានរុញច្រានចូលទៅក្នុងតំបន់ low-volume ដែលបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ តំបន់បច្ចេកទេសសំខាន់ៗ យុទ្ធសាស្ត្រជួញដូរ | English Version | This report provides an analysis of the primary factors influencing gold prices, offering insights for investors. Disclaimer: All information presented is for educational purposes only and should not be interpreted as financial advice or a recommendation for trading or investment decisions. Fundamental Analysis Previous Recap of the Whole Economy: In May 2026, global financial markets operated in a mixed macroeconomic environment, where growth remained broadly resilient but lacked clear momentum. While recession fears did not intensify, uncertainty persisted as investors continued to reassess the timing and direction of monetary policy shifts amid uneven inflation progress across major economies. In the United States, economic activity remained stable, supported by steady consumer demand and a still-healthy labor market. However, inflation continued to show signs of persistence in certain components, particularly services, keeping the Federal Reserve cautious. As a result, expectations for near-term rate cuts were repeatedly pushed back, contributing to a more data-dependent and reactive market environment. US Treasury yields remained elevated and volatile throughout the month, reflecting ongoing concerns around sticky inflation, fiscal outlook uncertainty, and shifting rate expectations rather than a strong reacceleration in growth. This dynamic kept financial conditions relatively tight and limited the scope for broad risk appetite expansion. Outside the US, Europe continued to show subdued growth momentum, with weak industrial activity weighing on overall sentiment despite some signs of stabilization in services. China maintained a gradual recovery path, supported by targeted policy support measures, although the pace of improvement remained uneven and below earlier expectations. Overall, global macro conditions remained in a “wait-and-see” phase, with markets highly sensitive to inflation data, central bank communication, and geopolitical developments. Within this environment, gold prices remained supported as investors continued to hedge against policy uncertainty, inflation persistence, and broader macro risks. Despite elevated real yields at times, gold held its ground, reflecting its continued role as a defensive asset in an uncertain macro backdrop. Upcoming Federal Interest Rate Decision What factors should be considered before the upcoming U.S. interest rate decision next week? Labor Market: The U.S. labor market remains relatively resilient, as reflected in the latest employment data. Nonfarm Payrolls (NFP) continued to show job growth above market expectations, while the unemployment rate remained stable. At the same time, Average Hourly Earnings continued to indicate steady wage growth, suggesting that underlying labor market conditions remain healthy despite signs of gradual moderation compared to previous years. A resilient labor market provides the Federal Reserve with greater flexibility to maintain its current policy stance, as policymakers remain focused on ensuring inflation returns sustainably to its target. Inflation: With labor market conditions remaining stable, inflation is likely to be the most important factor influencing the Federal Reserve’s interest rate decision. Upcoming CPI and PPI releases will provide further insight into current price pressures and whether inflation continues to moderate toward the Fed’s 2% target. The most likely scenario is that inflation remains moderately elevated but broadly in line with market expectations. If this occurs, the Federal Reserve is expected to keep interest rates unchanged while maintaining a cautious, data-dependent approach at the next Federal Open Market Committee (FOMC) meeting. Such an outcome would reinforce expectations that interest rates may remain higher for longer rather than signal an immediate shift toward monetary easing. The upcoming meeting will also be the first FOMC meeting chaired by Kevin Warsh following his appointment as Federal Reserve Chair in May 2026. While monetary policy decisions remain data-dependent, investors will closely monitor the policy statement, economic projections, and press conference for any indications of how the new leadership may approach inflation, interest rates, and future policy guidance. According to current market pricing reflected in the CME FedWatch Too below, investors generally expect the Federal Reserve to maintain its current policy rate in the near term, with future policy decisions remaining highly dependent on incoming inflation and labor market data. For gold, a prolonged higher-interest-rate environment could limit upside momentum by supporting U.S. Treasury yields and the U.S. dollar. However, ongoing geopolitical risks, fiscal uncertainty, and safe-haven demand may continue to provide underlying support, suggesting that gold’s outlook will remain closely tied to both inflation developments and broader market sentiment. Geopolitical Tension U.S.-China Trade War: U.S. President Donald Trump met with Chinese President Xi Jinping during the U.S.-China Summit from May 13 to May 15. The discussions focused primarily on trade, investment, and broader economic cooperation between the world’s two largest economies.
Market Daily Dose: Ceasefire Uncertainty Persists in the Middle East as U.S. House Moves to Curb Iran Conflict, While Gold Faces Inflation Pressures
ការបដិសេធរបស់ក្រុមហេសបូឡា (Hezbollah) បង្កើនភាពមិនច្បាស់លាស់ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ កាលពីម្សិលមិញ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថា ក្របខ័ណ្ឌកិច្ចព្រមព្រៀងឈប់បាញ់មួយរវាងអ៊ីស្រាអែល និងលីបង់ ដែលសហរដ្ឋអាមេរិកបានដើរតួនាទីជាអ្នកសម្របសម្រួល ត្រូវបានសម្រេចក្នុងអំឡុងកិច្ចចរចានៅទីក្រុងវ៉ាស៊ីនតោន។ ដំណឹងនេះបានជួយបន្ធូរបន្ថយក្តីបារម្ភរបស់ទីផ្សារចំពោះការរំខានដល់ការផ្គត់ផ្គង់ថាមពលក្នុងតំបន់ ដែលបានដាក់សម្ពាធលើតម្លៃប្រេង និងផ្តល់ការគាំទ្រមួយចំនួនដល់តម្លៃមាស។ ទោះជាយ៉ាងណា សុទិដ្ឋិនិយមជុំវិញកិច្ចព្រមព្រៀងនេះបានថយចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីក្រុមហេសបូឡា (Hezbollah) ដែលជាក្រុមយោធាលីបង់គាំទ្រដោយអ៊ីរ៉ង់ បានបដិសេធសំណើនេះ ដោយអះអាងថាខ្លួនមិនបានចូលរួមក្នុងកិច្ចចរចានោះឡើយ។ រហូតមកដល់ពេលនេះ អ៊ីស្រាអែល លីបង់ និងសហរដ្ឋអាមេរិក មិនទាន់មានការឆ្លើយតបជាផ្លូវការចំពោះជំហររបស់ក្រុមហេសបូឡានោះទេ។ ការបដិសេធនេះបានបង្កើនការសង្ស័យចំពោះប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលបានស្នើឡើង ជាពិសេសខណៈដែលលក្ខខណ្ឌសំខាន់ៗរួមមានការបញ្ឈប់ការបាញ់ប្រហារពីសំណាក់ក្រុមហេសបូឡា និងការដកកងកម្លាំងរបស់ខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់។ ប្រសិនបើលក្ខខណ្ឌទាំងនេះមិនត្រូវបានអនុវត្តទេ កិច្ចព្រមព្រៀងនេះទំនងជាមិនអាចកាត់បន្ថយភាពតានតឹង ឬទប់ស្កាត់ការប៉ះទង្គិចបន្ថែមបានឡើយ។ ស្ថានភាពនេះក៏បានបង្កើតជាបញ្ហាប្រឈមសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផងដែរ ខណៈដែលអ៊ីរ៉ង់ធ្លាប់បានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយនឹងត្រូវរួមបញ្ចូលដំណោះស្រាយសម្រាប់ជម្លោះរវាងអ៊ីស្រាអែល និងលីបង់ផងដែរ។ នៅពេលដែលទំនុកចិត្តលើកិច្ចព្រមព្រៀងឈប់បាញ់ចុះខ្សោយ ក្តីបារម្ភអំពីជម្លោះដែលអាចអូសបន្លាយរយៈពេលវែងបានលេចឡើងសារជាថ្មី ដែលបានដាក់សម្ពាធលើតម្លៃមាស ខណៈទីផ្សារវាយតម្លៃពីហានិភ័យនៃសម្ពាធអតិផរណាដែលអាចបន្តយូរ និងលទ្ធភាពដែលធនាគារកណ្តាលអាមេរិកអាចរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់រយៈពេលយូរជាងមុន។ សភាតំណាងរាស្ត្រអាមេរិកបោះឆ្នោតគាំទ្រការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតក្នុងលទ្ធផល 215 ទល់នឹង 208 កាលពីថ្ងៃពុធ ដើម្បីគាំទ្រដំណោះស្រាយស្តីពីអំណាចសង្គ្រាម (War Powers Resolution) ដែលមានគោលបំណងកំណត់សមត្ថភាពរបស់ប្រធានាធិបតីលោក Donald Trump ក្នុងការបន្តប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយគ្មានការអនុម័តពីសភា។ សមាជិកសភាសាធារណរដ្ឋចំនួន 4 រូបបានចូលរួមបោះឆ្នោតគាំទ្រជាមួយគណបក្សប្រជាធិបតេយ្យ ដែលឆ្លុះបញ្ចាំងពីក្តីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងគណបក្សរបស់លោក Trump អំពីទិសដៅ និងរយៈពេលនៃជម្លោះដែលបានអូសបន្លាយអស់រយៈពេល 3 ខែមកហើយ។ ដំណោះស្រាយនេះនឹងតម្រូវឱ្យដកកងកម្លាំងអាមេរិកចេញពីជម្លោះ លុះត្រាតែសភាប្រកាសសង្គ្រាមជាផ្លូវការ ឬអនុម័តការប្រើប្រាស់កម្លាំងយោធា។ ទោះជាយ៉ាងណា ការបោះឆ្នោតនេះនៅតែមានលក្ខណៈជានិមិត្តរូបជាចម្បងនៅពេលនេះ ព្រោះវាត្រូវការការអនុម័តពីព្រឹទ្ធសភាផងដែរ មុននឹងអាចចូលជាធរមានបាន។ ការប្រឆាំងនឹងជម្លោះនេះកាន់តែផ្តោតលើក្តីបារម្ភថា រដ្ឋបាលអាមេរិកអាចជាប់ពាក់ព័ន្ធក្នុងសង្គ្រាមរយៈពេលវែង ដោយគ្មានយុទ្ធសាស្ត្រច្បាស់លាស់។ អ្នករិះគន់ក៏បានព្រមានផងដែរថា ជម្លោះដែលអូសបន្លាយអាចជំរុញឱ្យតម្លៃប្រេងឥន្ធនៈ អាហារ និងទំនិញប្រើប្រាស់ផ្សេងៗកើនឡើងបន្ថែមទៀត ដែលនឹងបង្កើនសម្ពាធអតិផរណាដែលមានស្រាប់។ ទោះបីជាការបោះឆ្នោតនេះមិនបានផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកភ្លាមៗក៏ដោយ ក៏វាបង្ហាញថា ប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពអំណាចនៅក្នុងប្រព័ន្ធនយោបាយអាមេរិកនៅតែដំណើរការយ៉ាងសកម្ម ដែលអាចជួយកំណត់វិសាលភាពនៃការពង្រីកសកម្មភាពយោធានាពេលអនាគត។ តាមទស្សនៈទីផ្សារ ការវិវត្តនេះអាចត្រូវបានមើលឃើញថាជាសញ្ញាវិជ្ជមានក្នុងកម្រិតមធ្យមសម្រាប់ទំនុកចិត្តវិនិយោគិន ព្រោះទីផ្សារអាចបកស្រាយថា ការត្រួតពិនិត្យកាន់តែខ្លាំងពីសភា នឹងកាត់បន្ថយលទ្ធភាពនៃជម្លោះដែលអូសបន្លាយ ឬពង្រីកបន្ថែម។ ប្រសិនបើភាពតានតឹងភូមិសាស្ត្រនយោបាយថយចុះជាលទ្ធផល តម្លៃប្រេងអាចធ្លាក់ចុះ ដែលជួយបន្ធូរបន្ថយក្តីបារម្ភអំពីអតិផរណា និងផ្តល់ការគាំទ្រមួយចំនួនដល់តម្លៃមាស តាមរយៈការរំពឹងទុកថាបរិយាកាសអត្រាការប្រាក់នឹងមិនតឹងរ៉ឹងខ្លាំងដូចមុន។ | English Version | Hezbollah Rejection Casts Doubt on Ceasefire Efforts Yesterday, an announcement from the U.S. State Department revealed that a U.S.-brokered ceasefire framework between Israel and Lebanon had been reached during negotiations in Washington. The news initially eased concerns over potential disruptions to regional energy supplies, weighing on oil prices and providing some support for gold prices. However, optimism surrounding the agreement quickly faded after Hezbollah, the Iran-backed Lebanese military group, rejected the proposal, stating that it had not participated in the negotiations. Neither Israel, Lebanon, nor the United States immediately responded to Hezbollah’s stance. The rejection casts doubt on the effectiveness of the proposed ceasefire, particularly as key contingents of the ceasefire include both a cessation of fires from Hezbollah and the withdrawal of its forces from southern Lebanon. Without these contingents being met, the agreement appears unlikely to meaningfully reduce tensions or prevent further exchanges of fire. The situation also presents a challenge for broader U.S.-Iran diplomatic efforts, as Iran has previously indicated that any agreement would need to include a resolution to the conflict between Israel and Lebanon. As confidence in the ceasefire weakened, concerns over a prolonged conflict resurfaced, pressuring gold prices as markets weighed the risk of sustained inflationary pressures and the possibility that the Federal Reserve may need to keep interest rates elevated for longer. US House Votes in Favor of Ending Iran War The Republican-led U.S. House of Representatives voted 215-208 on Wednesday in favor of a war powers resolution aimed at limiting President Donald Trump’s ability to continue military operations against Iran without congressional approval. Four Republican lawmakers joined Democrats in supporting the measure, highlighting growing concerns within Trump’s own party over the direction and duration of the three-month-old conflict. The resolution would require the withdrawal of U.S. forces from the conflict unless Congress formally declares war or authorizes the use of military force. However, the measure remains largely symbolic for now, as it must also pass the Senate before it can take effect. Opposition to the conflict has increasingly centered on concerns that the administration could become entangled in a prolonged military engagement without a clearly defined strategy. Critics have also warned that an extended conflict could place further upward pressure on gasoline, food, and other consumer prices, adding to existing inflation concerns. While the vote does not immediately change U.S. policy, it demonstrates that checks and balances within the U.S. political system remain active, potentially limiting the scope of future military escalation. From a market perspective, the development may be viewed as a modestly positive signal for risk sentiment, as investors could interpret increased congressional scrutiny as reducing the likelihood of a prolonged or expanded conflict. If geopolitical tensions ease as a result, oil prices could face less upward pressure, helping to alleviate inflation concerns and providing some support for gold prices through expectations of a less restrictive interest rate environment.
Market Daily Dose: Israel-Lebanon Ceasefire Remains Fragile as Tensions Ease Slightly, While Gold Reacts to Mixed U.S. Data and Dollar Strength
ការបដិសេធរបស់ក្រុមហេសបូឡា (Hezbollah) បង្កើនភាពមិនច្បាស់លាស់ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ កាលពីម្សិលមិញ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថា ក្របខ័ណ្ឌកិច្ចព្រមព្រៀងឈប់បាញ់មួយរវាងអ៊ីស្រាអែល និងលីបង់ ដែលសហរដ្ឋអាមេរិកបានដើរតួនាទីជាអ្នកសម្របសម្រួល ត្រូវបានសម្រេចក្នុងអំឡុងកិច្ចចរចានៅទីក្រុងវ៉ាស៊ីនតោន។ ដំណឹងនេះបានជួយបន្ធូរបន្ថយក្តីបារម្ភរបស់ទីផ្សារចំពោះការរំខានដល់ការផ្គត់ផ្គង់ថាមពលក្នុងតំបន់ ដែលបានដាក់សម្ពាធលើតម្លៃប្រេង និងផ្តល់ការគាំទ្រមួយចំនួនដល់តម្លៃមាស។ ទោះជាយ៉ាងណា សុទិដ្ឋិនិយមជុំវិញកិច្ចព្រមព្រៀងនេះបានថយចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីក្រុមហេសបូឡា (Hezbollah) ដែលជាក្រុមយោធាលីបង់គាំទ្រដោយអ៊ីរ៉ង់ បានបដិសេធសំណើនេះ ដោយអះអាងថាខ្លួនមិនបានចូលរួមក្នុងកិច្ចចរចានោះឡើយ។ រហូតមកដល់ពេលនេះ អ៊ីស្រាអែល លីបង់ និងសហរដ្ឋអាមេរិក មិនទាន់មានការឆ្លើយតបជាផ្លូវការចំពោះជំហររបស់ក្រុមហេសបូឡានោះទេ។ ការបដិសេធនេះបានបង្កើនការសង្ស័យចំពោះប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលបានស្នើឡើង ជាពិសេសខណៈដែលលក្ខខណ្ឌសំខាន់ៗរួមមានការបញ្ឈប់ការបាញ់ប្រហារពីសំណាក់ក្រុមហេសបូឡា និងការដកកងកម្លាំងរបស់ខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់។ ប្រសិនបើលក្ខខណ្ឌទាំងនេះមិនត្រូវបានអនុវត្តទេ កិច្ចព្រមព្រៀងនេះទំនងជាមិនអាចកាត់បន្ថយភាពតានតឹង ឬទប់ស្កាត់ការប៉ះទង្គិចបន្ថែមបានឡើយ។ ស្ថានភាពនេះក៏បានបង្កើតជាបញ្ហាប្រឈមសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផងដែរ ខណៈដែលអ៊ីរ៉ង់ធ្លាប់បានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយនឹងត្រូវរួមបញ្ចូលដំណោះស្រាយសម្រាប់ជម្លោះរវាងអ៊ីស្រាអែល និងលីបង់ផងដែរ។ នៅពេលដែលទំនុកចិត្តលើកិច្ចព្រមព្រៀងឈប់បាញ់ចុះខ្សោយ ក្តីបារម្ភអំពីជម្លោះដែលអាចអូសបន្លាយរយៈពេលវែងបានលេចឡើងសារជាថ្មី ដែលបានដាក់សម្ពាធលើតម្លៃមាស ខណៈទីផ្សារវាយតម្លៃពីហានិភ័យនៃសម្ពាធអតិផរណាដែលអាចបន្តយូរ និងលទ្ធភាពដែលធនាគារកណ្តាលអាមេរិកអាចរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់រយៈពេលយូរជាងមុន។ សភាតំណាងរាស្ត្រអាមេរិកបោះឆ្នោតគាំទ្រការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតក្នុងលទ្ធផល 215 ទល់នឹង 208 កាលពីថ្ងៃពុធ ដើម្បីគាំទ្រដំណោះស្រាយស្តីពីអំណាចសង្គ្រាម (War Powers Resolution) ដែលមានគោលបំណងកំណត់សមត្ថភាពរបស់ប្រធានាធិបតីលោក Donald Trump ក្នុងការបន្តប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយគ្មានការអនុម័តពីសភា។ សមាជិកសភាសាធារណរដ្ឋចំនួន 4 រូបបានចូលរួមបោះឆ្នោតគាំទ្រជាមួយគណបក្សប្រជាធិបតេយ្យ ដែលឆ្លុះបញ្ចាំងពីក្តីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងគណបក្សរបស់លោក Trump អំពីទិសដៅ និងរយៈពេលនៃជម្លោះដែលបានអូសបន្លាយអស់រយៈពេល 3 ខែមកហើយ។ ដំណោះស្រាយនេះនឹងតម្រូវឱ្យដកកងកម្លាំងអាមេរិកចេញពីជម្លោះ លុះត្រាតែសភាប្រកាសសង្គ្រាមជាផ្លូវការ ឬអនុម័តការប្រើប្រាស់កម្លាំងយោធា។ ទោះជាយ៉ាងណា ការបោះឆ្នោតនេះនៅតែមានលក្ខណៈជានិមិត្តរូបជាចម្បងនៅពេលនេះ ព្រោះវាត្រូវការការអនុម័តពីព្រឹទ្ធសភាផងដែរ មុននឹងអាចចូលជាធរមានបាន។ ការប្រឆាំងនឹងជម្លោះនេះកាន់តែផ្តោតលើក្តីបារម្ភថា រដ្ឋបាលអាមេរិកអាចជាប់ពាក់ព័ន្ធក្នុងសង្គ្រាមរយៈពេលវែង ដោយគ្មានយុទ្ធសាស្ត្រច្បាស់លាស់។ អ្នករិះគន់ក៏បានព្រមានផងដែរថា ជម្លោះដែលអូសបន្លាយអាចជំរុញឱ្យតម្លៃប្រេងឥន្ធនៈ អាហារ និងទំនិញប្រើប្រាស់ផ្សេងៗកើនឡើងបន្ថែមទៀត ដែលនឹងបង្កើនសម្ពាធអតិផរណាដែលមានស្រាប់។ ទោះបីជាការបោះឆ្នោតនេះមិនបានផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកភ្លាមៗក៏ដោយ ក៏វាបង្ហាញថា ប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពអំណាចនៅក្នុងប្រព័ន្ធនយោបាយអាមេរិកនៅតែដំណើរការយ៉ាងសកម្ម ដែលអាចជួយកំណត់វិសាលភាពនៃការពង្រីកសកម្មភាពយោធានាពេលអនាគត។ តាមទស្សនៈទីផ្សារ ការវិវត្តនេះអាចត្រូវបានមើលឃើញថាជាសញ្ញាវិជ្ជមានក្នុងកម្រិតមធ្យមសម្រាប់ទំនុកចិត្តវិនិយោគិន ព្រោះទីផ្សារអាចបកស្រាយថា ការត្រួតពិនិត្យកាន់តែខ្លាំងពីសភា នឹងកាត់បន្ថយលទ្ធភាពនៃជម្លោះដែលអូសបន្លាយ ឬពង្រីកបន្ថែម។ ប្រសិនបើភាពតានតឹងភូមិសាស្ត្រនយោបាយថយចុះជាលទ្ធផល តម្លៃប្រេងអាចធ្លាក់ចុះ ដែលជួយបន្ធូរបន្ថយក្តីបារម្ភអំពីអតិផរណា និងផ្តល់ការគាំទ្រមួយចំនួនដល់តម្លៃមាស តាមរយៈការរំពឹងទុកថាបរិយាកាសអត្រាការប្រាក់នឹងមិនតឹងរ៉ឹងខ្លាំងដូចមុន។ | English Version | Hezbollah Rejection Casts Doubt on Ceasefire Efforts Yesterday, an announcement from the U.S. State Department revealed that a U.S.-brokered ceasefire framework between Israel and Lebanon had been reached during negotiations in Washington. The news initially eased concerns over potential disruptions to regional energy supplies, weighing on oil prices and providing some support for gold prices. However, optimism surrounding the agreement quickly faded after Hezbollah, the Iran-backed Lebanese military group, rejected the proposal, stating that it had not participated in the negotiations. Neither Israel, Lebanon, nor the United States immediately responded to Hezbollah’s stance. The rejection casts doubt on the effectiveness of the proposed ceasefire, particularly as key contingents of the ceasefire include both a cessation of fires from Hezbollah and the withdrawal of its forces from southern Lebanon. Without these contingents being met, the agreement appears unlikely to meaningfully reduce tensions or prevent further exchanges of fire. The situation also presents a challenge for broader U.S.-Iran diplomatic efforts, as Iran has previously indicated that any agreement would need to include a resolution to the conflict between Israel and Lebanon. As confidence in the ceasefire weakened, concerns over a prolonged conflict resurfaced, pressuring gold prices as markets weighed the risk of sustained inflationary pressures and the possibility that the Federal Reserve may need to keep interest rates elevated for longer. US House Votes in Favor of Ending Iran War The Republican-led U.S. House of Representatives voted 215-208 on Wednesday in favor of a war powers resolution aimed at limiting President Donald Trump’s ability to continue military operations against Iran without congressional approval. Four Republican lawmakers joined Democrats in supporting the measure, highlighting growing concerns within Trump’s own party over the direction and duration of the three-month-old conflict. The resolution would require the withdrawal of U.S. forces from the conflict unless Congress formally declares war or authorizes the use of military force. However, the measure remains largely symbolic for now, as it must also pass the Senate before it can take effect. Opposition to the conflict has increasingly centered on concerns that the administration could become entangled in a prolonged military engagement without a clearly defined strategy. Critics have also warned that an extended conflict could place further upward pressure on gasoline, food, and other consumer prices, adding to existing inflation concerns. While the vote does not immediately change U.S. policy, it demonstrates that checks and balances within the U.S. political system remain active, potentially limiting the scope of future military escalation. From a market perspective, the development may be viewed as a modestly positive signal for risk sentiment, as investors could interpret increased congressional scrutiny as reducing the likelihood of a prolonged or expanded conflict. If geopolitical tensions ease as a result, oil prices could face less upward pressure, helping to alleviate inflation concerns and providing some support for gold prices through expectations of a less restrictive interest rate environment.
Market Daily Dose: Middle East Tensions Escalate as Diplomatic Efforts Continue, Oil Rebounds on Geopolitical Risks while Gold Faces Pressure Amid Ongoing Conflict and Strong U.S. Data
ភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើង ខណៈការខិតខំផ្នែកការទូតនៅតែបន្ត ភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ាកើនឡើងកាន់តែខ្លាំងនៅថ្ងៃពុធ ខណៈការប្រយុទ្ធបានផ្ទុះឡើងវិញទូទាំងតំបន់។ កងទ័ពសហរដ្ឋអាមេរិកបានរាយការណ៍ថា ការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់ ដែលមានគោលដៅទៅលើបារ៉ែន គុយវ៉ែត និងទីតាំងផ្សេងៗដែលមានមូលដ្ឋានយោធាសហរដ្ឋអាមេរិក ត្រូវបានទប់ស្កាត់ ឬបរាជ័យ។ ការអភិវឌ្ឍទាំងនេះបង្ហាញពីលំនាំនៃការវាយប្រហារដែលបន្តរបស់អ៊ីរ៉ង់នៅតំបន់ឈូងសមុទ្រ ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅចុងខែកុម្ភៈ។ ក្នុងពេលដំណាលគ្នា អ៊ីស្រាអែលបានបន្តការវាយប្រហារលើលីបង់ ទោះបីជាមានការប្រកាសបទឈប់បាញ់ផ្នែកខ្លះ ដែលបានសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅដើមសប្ដាហ៍នេះក៏ដោយ។ ការប៉ះទង្គិចចុងក្រោយនេះត្រូវបានចាត់ទុកថា ជាការកើនឡើងភាពតានតឹងធ្ងន់ធ្ងរមួយចាប់តាំងពីបទឈប់បាញ់មានប្រសិទ្ធភាព បង្ហាញពីភាពផុយស្រួយនៃកិច្ចព្រមព្រៀងនេះ។ ទោះបីជាជម្លោះកាន់តែតានតឹង ការទំនាក់ទំនងផ្នែកការទូតនៅតែបន្តដំណើរការ។ ការចរចាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់មិនទាន់បរាជ័យទាំងស្រុងឡើយ ខណៈការពិភាក្សារវាងតំណាងអ៊ីស្រាអែល និងលីបង់កំពុងត្រូវបានអនុវត្តនៅក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅក្នុងទីផ្សារថាមពល តម្លៃប្រេងបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃបរិបទភូមិសាស្ត្រនយោបាយ។ នៅថ្ងៃអង្គារ តម្លៃប្រេង Brent និង WTI បានធ្លាក់ចុះដំបូង ប៉ុន្តែបន្ទាប់មកបានកើនឡើងវិញ ខណៈភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ាបានផ្តល់ការគាំទ្រដល់តម្លៃ។ មាសរងសម្ពាធ ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើង និងទិន្នន័យទីផ្សារការងារសហរដ្ឋអាមេរិកខ្លាំង តម្លៃមាសបានធ្លាក់ចុះ ខណៈភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ាបានប៉ះពាល់ដល់អារម្មណ៍ទីផ្សារយ៉ាងខ្លាំង បណ្តាលឲ្យតម្រូវការទ្រព្យសុវត្ថិភាព (Safe-Haven Asset) ថយចុះក្នុងរយៈពេលខ្លី។ ទោះបីជាធម្មតា ភាពតានតឹងភូមិសាស្ត្រនយោបាយអាចគាំទ្រតម្លៃមាសក៏ដោយ បរិបទបច្ចុប្បន្នបាននាំឲ្យមានអតិផរណា និងអត្រាការប្រាក់ខ្ពស់។ នេះបានកាត់បន្ថយភាពទាក់ទាញរបស់ទ្រព្យសម្បត្តិដែលមិនផ្តល់អត្រាការប្រាក់ ឬទិន្នផលដូចជាមាស ហើយនាំឲ្យមានសម្ពាធលើតម្លៃមាសនៅពេលនេះ។ ក្នុងពេលដំណាលគ្នា ទិន្នន័យ JOLTs Job Openings កាលពីម្សិលមិញបានចេញលទ្ធផលខ្ពស់ជាងការរំពឹងទុក និងលើសទិន្នន័យមុនៗ ដែលបានគាំទ្រកម្លាំងប្រាក់ដុល្លារអាមេរិក។ កម្លាំងប្រាក់ដុល្លារដែលរឹងមាំបានបន្ថែមសម្ពាធលើតម្លៃមាស និងធ្វើឲ្យការធ្លាក់ចុះកាន់តែច្បាស់។ | English Version | Middle East Tensions Escalate as Diplomatic Efforts Continue Geopolitical tensions in the Middle East escalated on Wednesday, as hostilities flared across the region. The U.S. military reported that Iranian missile attacks targeting Bahrain, Kuwait, and other locations hosting U.S. bases were either intercepted or failed. These developments highlight a continued pattern of Iranian strikes in the Middle East since the conflict began in late February. At the same time, Israel has maintained its strikes on Lebanon, despite a U.S.-mediated partial ceasefire announced earlier this week. The latest exchanges mark one of the most serious escalations since the ceasefire took effect, underscoring the fragile nature of the agreement. Despite the intensifying conflict, diplomatic channels remain active. Talks between the United States and Iran have not fully broken down, while discussions between Israeli and Lebanese representatives are currently taking place at the U.S. State Department. In energy markets, oil prices reflected the shifting geopolitical landscape. On Tuesday, both Brent and WTI crude initially declined but later rebounded, as rising tensions in the Middle East provided support to prices. Gold Faces Pressure Amid Rising Middle East Tensions and Strong U.S. Labor Data Gold prices moved lower as escalating tensions in the Middle East weighed more heavily on market sentiment, reducing demand for safe-haven assets in the near term. Despite typically supporting gold, the current geopolitical tension is resulting in high inflation and interest rates. This decreases the appeal of non-yielding assets such as gold, resulting in the current pressure on gold prices. At the same time, yesterday’s JOLTs Job Openings data came in stronger than expected and above previous figures, reinforcing U.S. dollar strength. The firmer dollar added further pressure on gold, amplifying the decline.
Market Daily Dose: Iran Briefly Suspends U.S. Talks Amid Regional Tensions as Oil Rises and Gold Remains Subdued and Yesterday’s U.S. Economic Data
អ៊ីរ៉ង់ផ្អាកការចរចាជាមួយសហរដ្ឋអាមេរិកបណ្តោះអាសន្ន ខណៈភាពតានតឹងក្នុងតំបន់កើនឡើង កាលពីថ្ងៃចន្ទ អ៊ីរ៉ង់បានផ្អាកការចរចាជាមួយសហរដ្ឋអាមេរិកបណ្តោះអាសន្ន បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅលើប្រទេសលេបាណុង។ អ៊ីរ៉ង់មើលឃើញថា ក្របខណ្ឌនៃការឈប់បាញ់អាចកើតមានជាមួយសហរដ្ឋអាមេរិក គួរតែគ្របដណ្តប់លើស្ថានភាពទូលំទូលាយក្នុងតំបន់ រួមទាំងសកម្មភាពរបស់អ៊ីស្រាអែលផងដែរ។ ដូច្នេះ ការវាយប្រហារនេះត្រូវបានបកស្រាយថា កំពុងប៉ះពាល់ដល់កិច្ចខិតខំក្នុងការបន្ថយភាពតានតឹង ហើយបណ្តាលឲ្យអ៊ីរ៉ង់សម្រេចផ្អាកការចរចា។ ទោះជាយ៉ាងណា លោក Donald Trump បានបង្ហោះលើបណ្តាញ Truth Social ថា លោកបានពិភាក្សាជាមួយលោក Benjamin Netanyahu និងអ្នកតំណាងក្រុម Hezbollah ដោយភាគីទាំងពីរបានយល់ព្រមបញ្ឈប់ការបាញ់ប្រហារគ្នា។ លោកក៏បានបន្ថែមថា ការចរចាជាមួយអ៊ីរ៉ង់នៅតែបន្ត ដែលបង្ហាញថាការផ្អាកនេះអាចមានរយៈពេលខ្លីប៉ុណ្ណោះ។ តម្លៃប្រេងបានកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីព័ត៌មានអំពីភាពតានតឹងកើនឡើង ដោយបង្ហាញពីការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងក្នុងតំបន់។ ខណៈពេលដូចគ្នា តម្លៃមាសវិញមានសម្ពាធថយចុះ។ នេះអាចបញ្ជាក់ថា ការព្រួយបារម្ភអំពីអតិផរណា—ដែលបណ្តាលមកពីតម្លៃថាមពលកើនឡើង—កំពុងជំរុញការរំពឹងទុកថានឹងមានគោលនយោបាយហិរញ្ញវត្ថុតឹងរឹងបន្ថែមទៀត ដែលជាធម្មតាអាចបង្កសម្ពាធលើទ្រព្យសកម្មដែលមិនផ្តល់ការប្រាក់ដូចជា មាស។ ទិន្នន័យសេដ្ឋកិច្ចកាលពីម្សិលមិញ ទិន្នន័យផលិតកម្មរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីម្សិលមិញ បង្ហាញភាពវិជ្ជមានជាសរុប។ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញផលិតកម្មរបស់ ISM (ISM Manufacturing PMI) ចេញលទ្ធផលខ្លាំងជាងការរំពឹងទុក ដែលបង្ហាញថាវិស័យផលិតកម្មនៅតែបន្តពង្រីក ខណៈដែលតម្លៃវត្ថុដើមបានថយចុះបន្តិច ដែលបង្ហាញថាសម្ពាធអតិផរណាអាចកំពុងបន្ថយ។ ទោះជាយ៉ាងណា ទាំងតម្លៃមាស និងប្រេងមិនមានប្រតិកម្មខ្លាំងឡើយ ព្រោះទីផ្សារកំពុងផ្តោតលើបញ្ហាភូមិសាស្ត្រនយោបាយ ជាពិសេសការសម្រេចរបស់អ៊ីរ៉ង់ក្នុងការផ្អាកការចរចាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅលើលេបាណុង។ | English Version | Iran Briefly Suspends Talks with U.S. Over Israeli Attacks on Iran On Monday, Iran temporarily suspended talks with the United States following Israeli strikes in Lebanon. Tehran views any potential ceasefire framework with the U.S. as encompassing broader regional dynamics, including actions by Israel. As a result, the strikes were interpreted as undermining de-escalation efforts, prompting Iran to pause negotiations. However, Donald Trump later stated on Truth Social that he had spoken with Benjamin Netanyahu and representatives linked to Hezbollah, with both sides agreeing to halt hostilities. He added that discussions with Iran are ongoing, suggesting the suspension may be short-lived. Oil prices surged on the escalation headlines, reflecting concerns over potential supply disruptions in the region. In contrast, gold prices faced some pressure. This may indicate that inflation concerns—driven by rising energy prices—are reinforcing expectations of tighter monetary policy, which can weigh on non-yielding assets like gold. Yesterday’s Economic Data U.S. manufacturing data released yesterday showed a generally positive picture. The ISM Manufacturing PMI came in stronger than expected, signaling continued expansion in the sector, while input prices declined slightly, suggesting easing inflation pressures. However, both gold and oil saw little reaction, as market attention remained focused on geopolitical developments—particularly Iran’s decision to suspend talks with the U.S. following Israeli strikes in Lebanon. ☰ Chart Gold XAU/USD Trade Suggested Blogs Loading…