ព័ត៌មានសម្រាប់ថ្ងៃនេះមិនសូវមានច្រើននោះទេ ដោយសារតែទីផ្សារមិនសូវមានបម្រែបម្រួលច្រើនមុនកិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ីនៅថ្ងៃសុក្រ។ អត្រាអតិផរណានៅអាមេរិកបានបង្ហាញពីភាពថមថយនៃសម្ពាធតម្លៃលើទំនិញ ហើយនេះក៏បានឆ្លុះបញ្ជាំងពីការកើនឡើងលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញានោះដែរ។ ពោលគឺបានកើនឡើងពី 88% មុនពេលការចេញផ្សាយទិន្នន័យរហូតមកដល់ 94.2% បន្ទាប់ពីការចេញផ្សាយទិន្នន័យរួច។ ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Bessent មានបំណងកាត់បន្ថយអត្រាការប្រាក់ចំនួន 50 bps នៅក្នុងខែកញ្ញា ដែលខ្ពស់ជាងអ្វីដែលទីផ្សារភាគច្រើនបានកំណត់តម្លៃ (25 bps)។ ដូច្នេះ ការផ្លាស់ប្តូរតម្លៃនេះ គួបផ្សំជាមួយនឹង “ការមិនយកពន្ធលើមាស” សុទ្ធតែអាចជំរុញឱ្យតម្លៃមាសឡើងថ្លៃ ទោះបីជាមិនច្រើនក៏ដោយ។ បញ្ហាចម្បងដែលយើងឃើញគឺការកើនឡើងនៃទិន្នន័យអត្រាអតិផរណាដែលមិនរាប់បញ្ចូលអាហារ និងថាមពលប្រចាំឆ្នាំ ពោលគឺអាចកើនដោយសារតែបញ្ហាស្នាក់នៅ ហើយនេះក៏អាចជំរុញឱ្យពួកគេពិបាកក្នុងការបន្ទាបអត្រាអតិផរណាមករកកម្រិតគោលដៅប្រចាំឆ្នាំនោះដែរ។ បន្ទាប់ពីទិន្នន័យអតិផរណាត្រូវបានចេញផ្សាយ លោក Trump ក៏បានចោទប្រកាន់ក្រុមហ៊ុន Goldman Sachs ថាពួកគេព្យាករណ៍មិនត្រឹមត្រូវទៅលើបញ្ហាអតិផរណាពន្ធ។ លោកបានលើកឡើងថា ទោះបីជាពន្ធត្រូវបានអនុវត្តហើយក៏ដោយ ក៏យើងមិនទាន់ឃើញពីផលប៉ះពាល់ខ្លាំងទៅលើអ្នកប្រើប្រាស់នោះដែរ លើកលែងតែជនបរទេស រដ្ឋាភិបាល និងក្រុមហ៊ុនមួយចំនួនតែប៉ុណ្ណោះ។ ជាងនេះទៅទៀត លោក Trump ក៏កំពុងពិចារណារៀបចំបណ្តឹងដ៏ធំមួយប្រឆាំងនឹងប្រធានធនាគារកណ្តាលអាមេរិកលោក Powell ជុំវិញការសាងសង់អគាររបស់ពួកគេ។ ទោះបីជាលោក Trump បាននិយាយថាគាត់នឹងមិនបណ្តេញលោក Powell ចេញពីតំណែងក៏ដោយ ក៏គាត់តែងតែព្យាយាមប្រឆាំងនឹងលោក Powell ដោយសារតែការមិនបន្ទាបអត្រាការប្រាក់ដូចអ្វីដែលរូបលោកបានស្នើនោះដែរ។ |English Version| Nothing much on today’s news since the market is still muted ahead of the US-Russia summit on Friday. The US Inflation headline printed a softer cost pressure on consumption, which showed a growing appetite for the September rate cut, and that surged from 88% before the data release to 94.2% after the data release. The US Treasury Secretary Bessent opted to have a 50 bps rate cut in September, which is higher than the 25 bps the market mostly priced in. So this so-called repricing, paired with “no tariff on gold,” has given a chance for the gold to pave its way up, albeit not that much. The primary problem we see is that the core CPI annually, which could possibly come from the shelter—the stickiest one—has increased higher than the prior figure and could become a bumpy road to achieving the target rate within the timeframe. After the CPI was released, Trump also called out Goldman Sachs for being wrong on the tariff inflation problem. He reiterated that, even with post-tariff implementation, inflation hasn’t affected consumption except for foreigners, the government, and companies. Other than that, Trump is also considering preparing a major lawsuit against the Federal Reserve Chair Powell over the construction of the FED building. Even if Trump said that he won’t fire Powell, he has been urging to fight against Powell for not lowering the interest rate as he suggested.
Weekly Gold Market Update: Bearish or Bullish?
ការវិភាគសេដ្ឋកិច្ច ឬការវិភាគជាមូលដ្ឋាន កត្តាទី 1៖ ប្រធានាធិបតីលោក Donald Trump បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា “មាសនឹងមិនត្រូវបានគេយកពន្ធទេ!” ដែលជំរុញឱ្យតម្រូវការមាសកាន់តែច្រើន ហើយតម្លៃមាសវិញក៏កាន់តែខ្ពស់នោះដែរ។ ទោះបីជាតម្លៃមាសបានកើនឡើងបន្ទាប់ពីចេញព័ត៌មាននេះដំបូងក៏ដោយ ក៏តម្លៃមាសបានធ្លាក់ចុះត្រឡប់មកវិញដោយសារតែទីផ្សារចាប់ផ្តើមឆ្ងល់ថា តើពេលនេះមាសនៅតែត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដែរ ឬទេ? ជាក់ស្តែង តម្លៃមាសបានធ្លាក់ចុះប្រហែល 0.50%។ គន្លឹះ៖ ជាធម្មតា នៅពេលដែលពន្ធលើមាសត្រូវបានដកចេញ → តម្រូវការមាសទំនងជានឹងកើនឡើងវិញក្នុងរយៈពេលវែង។ ប៉ុន្តែនៅក្នុងបរិបទនេះ មនុស្សជាច្រើននៅតែចោទសួរអំពីអត្តសញ្ញាណរបស់មាសថាជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដែរ ឬទេ → ដូច្នេះមាសបានលោតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ កត្តាទី 2៖ លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើការផ្អាកពន្ធប្រទេសចិនរយៈពេល 90 ថ្ងៃទៀតនៅព្រឹកនេះ ទោះបីជាទីផ្សារមួយចំនួនបានដឹងពីព័ត៌មាននេះមុនរួចទៅហើយ។ មិនមានប្រតិកម្មច្រើនទេក្រោយពេលចេញផ្សាយ។ គន្លឹះ៖ ការផ្អាកយកពន្ធនេះ សុទ្ធតែផ្តល់នូវការបញ្ជាក់បន្ថែមទៀតសម្រាប់ទីផ្សារ → មាសគួរតែធ្លាក់ចុះ។ ប៉ុន្តែនៅទីនេះ ទីផ្សារមិនសូវមានប្រតិកម្មទេដោយសារតែពួកគេកំពុងរង់ចាំទិន្នន័យអតិផរណានាយប់នេះ។ កត្តាទី 3៖ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកនៅយប់នេះ នឹងផ្តល់ព័ត៌មានកាន់តែច្រើនអំពីបញ្ហាអតិផរណា ហើយនេះក៏នឹងបង្ហាញកាន់តែច្បាស់ពីទិសដៅរបស់ធនាគារកណ្តាលនៅអាមេរិកនោះដែរ។ គន្លឹះ៖ កត្តាទី៤៖ ជំនួបរវាងរុស្ស៊ី និងអាមេរិកនឹងធ្វើឡើងនៅថ្ងៃសុក្រនេះក្នុងរដ្ឋអាឡាស្កា ដែលប្រភពមួយចំនួនបានលើកឡើងថា រុស្ស៊ីកំពុងទាមទាររកទឹកដីអ៊ុយក្រែងប្រសិនបើពួកគេមានបំណងរក្សាសន្តិភាព។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន Zelenskyy បានច្រានចោលសំណើនេះ ដោយនិយាយថា “យើងនឹងមិនបោះបង់ចោលទឹកដីដើម្បីសន្តិភាពទេ” ទោះបីជាគាត់រំពឹងថានឹងមានកិច្ចព្រមព្រៀងមួយចំនួនត្រូវបានសម្រេចក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ លោក Trump ក៏បានលើកឡើងផងដែរថា “អាចនឹងមានការដោះដូរខ្លះ វានឹងមានការផ្លាស់ប្តូរខ្លះនៅលើទឹកដី” ដោយបង្ហាញពីលទ្ធភាពនៃការបោះបង់ចោលទឹកដី ដើម្បីស្តារសន្តិភាពឡើងវិញ។ នៅក្នុងបរិបទមុន ប្រសិនបើមានប្រទេសណាទិញប្រេងពីរុស្សុីដូចជា ឥណ្ឌា ឬចិន អាចនឹងប្រឈមមុខនឹងបញ្ហាពន្ធកាន់តែខ្ពស់ជាងមុន។ គន្លឹះ៖ ដូច្នេះការកាត់បន្ថយភាពតានតឹងរវាងពួកគេ ឬការកាត់បន្ថយអរិភាពនឹងទំនងជាផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងនេះ។ ហើយតម្លៃមាស ក៏អាចនឹងថយចុះនោះដែរ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើបទឈប់បាញ់មិនត្រូវបានឈានដល់ ហើយភាពតានតឹងកើនឡើង → អាចនាំឱ្យតម្លៃមាសឡើងថ្លៃ។ ការវិភាគបច្ចេកទេស នេះគឺជាសេណារីយ៉ូមួយចំនួនសម្រាប់តម្លៃមាសក្នុងខែសីហា៖ | English Version | Fundamental Analysis Factor 1: President Donald Trump clarified on his social media that “Gold will not be tariffed!”, increasing the gold demand and resulting in a higher gold price for the initial reaction. However, the gold price slipped back once again as the market started to question whether this gold can still be called a safe-haven asset. The gold price dropped by roughly 0.50%. Highlight: Normally, having the gold tariff lifted → Gold demand will likely to go up long term. Yet in this context, many still question gold’s credentials as the safe-haven asset → gold only bounced for the short term. Factor 2: Ahead of the US-China Deadline today, another 90-day suspension of tariffs was signed once again by President Donald Trump early this morning, albeit some markets already anticipated this agreement. Not much reaction after release. Highlight: Having an extension would mean more clarification for the market → gold should go down. But here, the market is anticipating the CPI tonight. Factor 3: The US Consumer Price Index tonight will offer insight regards to inflation problem and how the Federal Reserve will take the next initiative step toward the interest rate decision. Highlight: Factor 4: A meeting between Russia and the US will be held this Friday in Alaska, where some sources cited that Russia seeks to acquire Ukrainian territory in exchange for peace. Yet, Ukrainian President Zelenskyy rejected this proposal, saying that “we won’t give up the land for peace,” although he expects that some agreement will be made. However, Trump also mentioned that “there will be some swapping; there’ll be some changes in land,” hinting at the possibility of giving up territory in order to restore the peace. In a pre-context, higher tariffs will be imposed on those who purchase Russian oil, such as India or China, so having a lesser tension between them or reducing the hostilities will likely favor these countries in return, albeit gold prices will likely slump. However, if a ceasefire is not reached and tension increases → may possibly lead to higher gold prices. Technical Analysis Here is a scenario for the Gold price this August:
Protected: Market Outlook as of August 11, 2025
There is no excerpt because this is a protected post.
Market Wrap-Up For Last Week!
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃទី11 ខែសីហា ឆ្នាំ2025 ខុសពីសប្តាហ៍ផ្សេងៗដែលសំបូរទៅដោយសូចនាករសេដ្ឋកិច្ចជាច្រើន នៅក្នុងសប្តាហ៍មុននេះគឺភាគច្រើនមានទៅលើព្រឹត្តិការណ៍របស់លោក Trump រួមមានទិន្នន័យការងារមិនច្បាស់លាស់ សង្គ្រាមពាណិជ្ជកម្ម ការជ្រើសរើសបេក្ខជនសម្រាប់អភិបាលធនាគារកណ្តាល និងប្រធានធនាគារកណ្តាលនៅអាមេរិកជាដើម។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ព្រឹត្តិការណ៍សំខាន់ៗ៖ ទិន្នន័យការងារដែលអាចនឹងក្លែងបន្លំ៖ លោក Trump បន្តធ្វើការសន្និដ្ឋានថា ទិន្នន័យការងារកាលពីថ្ងៃសុក្រត្រូវបានក្លែងបន្លំ និងមិនពិត ទោះបីជាគ្មានភស្តុតាងត្រូវបានរកឃើញក៏ដោយ។ ទោះបីជាយ៉ាងនេះក៏ដោយ នេះនៅតែចោទជាសំណួរមួយចំនួនទាក់ទងនឹងការកែប្រែម្តងហើយម្តងទៀតនៃទិន្នន័យការងារពីមុន ដែលអាចផ្លាស់ប្តូរសេណារីយ៉ូទាំងមូលនៃស្ថានភាពទីផ្សារការងារថ្មីៗនេះ។ ការជ្រើសរើសអភិបាលនិងប្រធានធនាគារកណ្តាលអាមេរិក៖ បន្ទាប់ពីលោក Trump ជ្រើសរើស Miran ជាអភិបាលធនាគារកណ្តាលអាមេរិកបណ្តោះអាសន្ន ពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថាក្រុមការងាររបស់លោក Trump កំពុងតែស្វែងរកនូវបេក្ខជនប្រធានធនាគារកណ្តាលអាមេរិកបន្ថែមទៀត បន្ទាប់ពីត្រូវបានបង្រួមឱ្យនៅត្រឹម 3 បេក្ខជនកាលពីលើកមុន។ បេក្ខជនបច្ចុប្បន្នបន្ទាប់ពីត្រូវបានបន្ថែម គឺមានប្រធាន Fed James Bullard, Marc Sumerlin, Kevin Hassett, Christopher Waller និង Kevin Warsh ។ សង្គ្រាមពាណិជ្ជកម្ម៖ នៅក្នុងដំណើរការនៃការបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន លោក Trump បានដាក់ពន្ធ 50% សរុបលើឥណ្ឌាដោយសារតែការទិញប្រេងពីរុស្ស៊ី ខណៈដែលចិនត្រូវបានលោកកំពុងពិចារណាលើការបន្ថែមពន្ធដូចគ្នា។ ទន្ទឹមនឹងនេះ បន្ទះឈីប និងឧបករណ៍អេឡិចត្រូនិកឥឡូវនេះកំពុងត្រូវបានយកពន្ធក្នុងអត្រា 100% ដែលអាចជំរុញឱ្យមានការរំពឹងទុកនៃអតិផរណាបន្ថែមទៀត បើទោះបីជាក្រុមហ៊ុនធំៗមួយចំនួនដូចជា APPLE, NVIDIA ឬ TSMC ត្រូវបានលើកលែងដោយសារតែការធ្វើការវិនិយោគដ៏ធំនៅសហរដ្ឋអាមេរិកក៏ដោយ។ នេះមានន័យថា ពួកគេមិនជាប់ពន្ធក្នុងការទិញនោះទេ។ រុស្ស៊ី-អ៊ុយក្រែន៖ លោក Trump បាននិយាយថា លោកនឹងមានជំនួបជាមួយលោក ពូទីន នៅថ្ងៃសុក្រសប្តាហ៍ក្រោយ នៅរដ្ឋអាឡាស្កា ទោះបីជាវឌ្ឍនភាពទាំងមូលមិនទាន់ត្រូវបានលាតត្រដាងនៅឡើយក៏ដោយ។ តម្លៃមាសបានប្រតិកម្មធ្លាក់ចុះយ៉ាងឆាប់រហ័សបន្ទាប់ពីបានឮអំពីកិច្ចប្រជុំជាមួយរុស្ស៊ី ដោយសារទីផ្សារជឿថាវាអាចកាត់បន្ថយភាពតានតឹងមួយចំនួនមិនត្រឹមតែជាមួយនឹងសង្គ្រាមនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងចិនសម្រាប់ការទិញប្រេងផងដែរ។ ហើយសូម្បីតែប្រទេសកាណាដាក៏បានគាំទ្រការបញ្ចប់សង្រ្គាមនេះតាមរយៈការរឹតបន្តឹងនិងទម្លាក់តម្លៃប្រេងឆៅពី 60 ដុល្លារទៅ 47.60 ដុល្លារក្នុងមួយបារ៉ែល។ ប្រតិទិនសេដ្ឋកិច្ច៖ ធនាគារកណ្តាលនៅចក្រភពអង់គ្លេសបានកាត់បន្ថយអត្រាការប្រាក់ ខណៈពេលដែលផ្តល់សញ្ញានូវសេចក្តីថ្លែងការណ៍បែប Hawkish មួយ ហើយបានជំរុញឱ្យ GBPUSD កើនឡើងបន្ទាប់ពីទិន្នន័យត្រូវបានចេញផ្សាយ។ ការបោះឆ្នោតសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ត្រូវបានកាត់បន្ថយពីការព្យាករណ៍ចំនួន 8 សំឡេងមកត្រឹម 5 សំឡេងហើយការគាំទ្រដែលនៅសល់គឺទៅលើការរក្សាអត្រាការប្រាក់។ ចំពោះរបាយការណ៍សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ សេដ្ឋកិច្ចភាគច្រើនកំពុងចង្អុលទៅរកក្តីបារម្ភអំពីអតិផរណា ខណៈពេលដែលសកម្មភាពអាជីវកម្មមួយចំនួនកំពុងធ្លាក់ចុះបណ្តើរៗហើយ។ លើកលែងតែអឺរ៉ុប ដែលអតិផរណាឥឡូវនេះកំពុងធូរស្រាល ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចវិញក៏មិនល្អខ្លាំងណាស់ណាដែរ ហើយវាអាចជំរុញឱ្យធនាគារកណ្តាលអឺរ៉ុបកាត់បន្ថយអត្រាការប្រាក់នាកិច្ចប្រជុំក្រោយ។ |English Version| Weekly Data Summary Report As of August 11, 2025 Unlike any other week, which was filled with several economic indicators, last week was more about Trump’s events, including the rigged labor data, trade war, potential candidates for the Federal Reserve governor, and the FED chair. Disclaimer: Please note this is opinion-based; do not take it as investment advice. Key Highlight Event: Rigged Labor Data: Trump continues to conclude that Friday’s labor data was rigged and false, although no evidence was found. Despite this, this still raises some questions regarding the repeated revisions of the job data that could change the entire scenario of the recent labor conditions. The Federal Reserve Selection: After Trump picked Miran as the Federal Reserve governor, rumors started to fuel that Trump’s team will likely explore more options for the Federal Reserve Chair after being narrowed down to 3 candidates last time. The current candidates now after being added are Fed President James Bullard, Marc Sumerlin, Kevin Hassett, Christopher Waller, and Kevin Warsh. Trade War: In the process of ending the Russia-Ukraine war, Trump imposed a 50% tariff in total for India on purchasing Russian oil, while China is still being considered to impose one as well. Meanwhile, chips and semiconductors are now being tariffed at 100%, which could fuel more inflation expectations coming in, although some major companies such as APPLE, NVIDIA, or TSMC are exempted for making a big investment in the US. Russia-Ukraine: Trump said he will have a meeting with Putin next Friday in Alaska, although the whole progress has not been disclosed yet. Gold prices reacted quickly downward after hearing about a meeting with Russia, as the market believes that this could tone down some tensions not only with this war but also the war between the US and China for oil purchases. And even Canada also supported ending this war, through an intended restriction and lowering the price cap for seaborne Russian-origin crude oil from $60 to $47.60 per barrel. Economic Calendar: The BOE cut the rate while signaling a hawkish statement that sparked the GBPUSD higher after the data was released. The vote for the rate cut was reduced from the projected 8 votes to 5, and the remaining support for the rate was unchanged. As for the Purchasing Managers’ Index report, the majority of economies are pointing toward inflation concerns, while some business activities are contracting to some extent. Except for Europe, where inflation is now easing, but the outlook does not offer any better conditions, and that could push the European Central Bank to reduce the rate.
Market Talk: The Bank of England Easing, Trump’s FED choice, Intel and China.
ការបន្ធូរបន្ថយរបស់ធនាគារកណ្តាលនៅចក្រភពអង់គ្លេស (BOE) ធនាគារកណ្តាលនៅចក្រភពអង់គ្លេសបានកាត់បន្ថយអត្រាការប្រាក់ ប៉ុន្តែសំឡេងគាំទ្រលើការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនេះបានធ្លាក់ចុះពីការរំពឹងទុកចំនួន 8 សំឡេងមកត្រឹម 5 សំឡេង ខណៈនៅសល់ផ្សេងទៀតគឺគាំទ្រអត្រាមិនផ្លាស់ប្តូរ។ នេះបានបង្ហាញពីទស្សនវិស័យបែប Hawkish ដែលបានជំរុញឱ្យតម្លៃគូ GBPUSD ឡើងកាន់តែខ្ពស់បន្ទាប់ពីទិន្នន័យត្រូវបានចេញផ្សាយ។ ទោះជាយ៉ាងណាក៏ដោយ មានការរំពឹងទុកមួយដែលថា BOE អាចនឹងបន្ថយល្បឿននៃការកាត់បន្ថយលំហូរនៃតារាងតុល្យការ ដោយសារតែល្បឿនបច្ចុប្បន្នអាចនឹងជះឥទ្ធិពលអាក្រក់មកកាន់ពួកគេ ពោលគឺការបង្កើនក្តីបារម្ភអំពីបំណុល។ នេះអាចត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរមួយដើម្បីបន្ធូរបន្ថយការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។ *** នេះគ្រាន់តែជាការរំពឹងទុកតែប៉ុណ្ណោះ*** លោកប្រធានាធិបតី Trump ទន្ទឹមនឹងនេះ លោក Trump ក៏បានជ្រើសរើស Miran ជាអភិបាលធនាគារកណ្តាលអាមេរិក(FED)ជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2026។ នេះក៏អាចបង្កើននូវការរំពឹងទុកមួយថា ការបន្ធូរបន្ថយអត្រាការប្រាក់អាចនឹងមានច្រើន ដោយសារតែ Miran គឺឈរនៅខាងលោក Trump ដែរ។ សម្រាប់ប្រធានធនាគារកណ្តាលអាមេរិក(FED)វិញ ក្រុមរបស់លោក Trump ឥឡូវនេះពេញចិត្តក្នុងការជ្រើសរើសអភិបាលធនាគារកណ្តាលអាមេរិក(FED) Christopher Waller ដោយសារតែឆន្ទៈរបស់គាត់គឺមានទំនោរទៅលើការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុច្រើនជាង។ ចំណែកជម្រើសពីរផ្សេងទៀតគឺ នៅតែអាចយក Kevin Warsh ឬ Kevin Hassett ។ ដូច្នេះ ប្រសិនបើរឿងនេះពិតជាកើតឡើងមែន នោះការកាត់បន្ថយអត្រាការប្រាក់អាចនឹងមានច្រើន។ ក្រៅពីនោះ លោក Trump ក៏បានអំពាវនាវឱ្យនាយកប្រតិបត្តិរបស់ Intel លាលែងពីតំណែងមុនពេលទីផ្សារបើកដោយបញ្ជាក់ថា “នាយកប្រតិបត្តិរបស់ INTEL មានជម្លោះខ្លាំង ហើយត្រូវតែលាលែងពីតំណែងជាបន្ទាន់”។ ជាមួយនោះ ភាគហ៊ុន Intel បានធ្លាក់ចុះប្រមាណ 3% ដោយសារការគំរាមកំហែងបានធ្លាក់ទៅលើ CEO របស់ពួកគេ។ ទោះបីជានេះអាចចាត់ទុកថាជាការគំរាមកំហែងតែម្តងក៏ដោយ ប្រសិនបើរឿងនេះនៅតែបន្ត ហើយ CEO មិនចាត់វិធានការទាន់ពេលវេលាទេនោះ ភាគហ៊ុនទំនងជានឹងធ្លាក់ចុះបន្ថែមទៀត។ លទ្ធភាពដែលអាចមានការពន្យារពន្ធ យោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Lutnick បាននិយាយថា “សហរដ្ឋអាមេរិកទំនងជានឹងបន្តពន្យារពេលពន្ធរបស់ប្រទេសចិនសម្រាប់រយៈពេល 90 ថ្ងៃទៀត” ។ បើដូច្នេះមែន មាសនឹងធ្លាក់ចុះម្តងទៀត។ យ៉ាងណាមិញ សូមចំណាំថា នេះអាចគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ |English Version| The Bank of England (BOE) Easing The BOE cut the rate, and yet the vote for easing reduced from a projected 8 votes to 5, while the remaining are supportive of the rate unchanged. This called for a hawkish tone, which has sparked the GBPUSD higher after the data was released. However, there is rising speculation that the BOE might reduce the balance sheet runoff, as the current pace is already cracking the bond market and raising some debt concerns. This could be seen as a move to ease quantitative tightening. ***ONLY Speculation*** TRUMP Meanwhile, Trump also temporarily chose Miran as the Federal Reserve (FED) Governor until January 31st, 2026, at least before the old term ended. This could also pave more way for further easing from the Federal Reserve since Miran also stands by Trump’s side, albeit a political conflict of interest will be very likely. As for the FED chair, Trump’s team now favors choosing Federal Reserve Governor Christopher Waller as a potential option for his deep knowledge of the Federal Reserve system and his willingness to ease. The other two options—Trump recently downgraded the FED choice to three—are still opting for Kevin Warsh and Kevin Hassett. So if everyone is still on board with this current trend, then the monetary easing bets would be very likely. Aside from that, Trump also called out Intel’s CEO to resign before the market opens by stating that “The CEO of INTEL is highly CONFLICTED and must resign immediately.” With that, Intel stock dropped by approximately 3%, given the threat imposed on their CEO. Although this could be considered a one-time threat, if this goes on and the CEO does not take action in time, then the stock is likely to fall further. Possible Extension: According to US Commerce Secretary Lutnick, “The US is likely to extend the China deadline for another 90 days.” If so, then gold will be another downfall. However, do note that this could be just a rumor.
Gold prices update as of August 07, 2025
តម្លៃមាសបានកើនឡើងបន្តិច ដោយសារតែមានការកើនឡើងនៃក្តីបារម្ភទៅលើបញ្ហាពន្ធគយ គោលជំហររបស់ធនាគារកណ្តាលនាពេលបច្ចុប្បន្ន ព្រមទាំងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ការដាក់ពន្ធលើ Semiconductor និង Chip៖ លោក Trump បានប្រកាសថារូបលោកអាចនឹងមានគម្រោងដំឡើងពន្ធ 100% ទៅលើ semiconductors និង chip ខណៈពេលដែលពួកគេអាចនឹងលើកលែងការដំឡើងពន្ធនេះទៅលើក្រុមហ៊ុនណាដែលវិនិយោគនៅសហរដ្ឋអាមេរិក។ ជាក់ស្តែង នេះអាចនឹងសំដៅទៅលើ “ការវិនិយោគដ៏ធំ” ដែលក្រុមហ៊ុនធំៗជាច្រើនបានធ្វើក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ក្រុមហ៊ុនទាំងនេះរួមមាន: *** ប៉ុន្តែសូមចំណាំថា ខណៈពេលដែលក្រុមហ៊ុនមួយចំនួនទំនងជាអាចគេចផុតពីការដាក់ពន្ធនេះក៏ដោយ ក៏នៅមានក្រុមហ៊ុនមួយចំនួនដែលអាចនឹងទទួលរងផលប៉ះពាល់នេះដែរ។ ដូច្នេះអ្នកដែលមិនស្ថិតក្នុងបញ្ជីទំនងជាទទួលរងផលប៉ះពាល់អវិជ្ជមានជាមិនខាន។ ផ្តោតលើទីផ្សារភាគហ៊ុនយប់នេះ និងទីផ្សារមាស។ ប្រេងរុស្ស៊ី៖ លោក Trump បានប្រកាសពន្ធថ្មីលើប្រទេសឥណ្ឌាជាមួយនឹងពន្ធ 25% លើភាគរយពន្ធដែលមានស្រាប់ → សរុបចំនួន 50% ខណៈពេលដែលគាត់ក៏អាចនឹងដាក់ពន្ធលើប្រទេសចិនផងដែរសម្រាប់ការទិញប្រេងពីរុស្ស៊ី។ ចិនមិនទាន់ឆ្លើយតបនៅឡើយទេ ប៉ុន្តែប្រសិនបើពួកគេទាំងពីរដាក់ពន្ធត្រឡប់មកវិញ នោះភាពតានតឹងក្នុងពាណិជ្ជកម្មនឹងកើនឡើង ជាពិសេសរវាងអាមេរិក និងចិន។ → អាក្រក់សម្រាប់ទីផ្សារភាគហ៊ុន ប្រសិនបើអ្វីៗត្រឡប់មកស្ថានភាពអាក្រក់ ប៉ុន្តែនេះក៏អាចវិជ្ជមានសម្រាប់តម្លៃមាសនោះដែរ។ ***ទោះជាយ៉ាងនេះក្តី ការអភិវឌ្ឍន៍ចុងក្រោយក៏បានលើកឡើងថា បច្ចុប្បន្នរុស្សុីអាចនឹងត្រឡប់មករកបទឈប់បាញ់វិញ ប៉ុន្តែនេះមិនទាន់ជាផ្លូវការនោះទេ។ ជំហរបច្ចុប្បន្នរបស់ធនាគារកណ្តាលអាមេរិក (FED)៖ សមាជិក FED ជាច្រើនបានគាំទ្រទៅលើការបន្ទាបអត្រាការប្រាក់នៅក្នុងឆ្នាំនេះ ខណៈពេលដែលលើកឡើងពីក្តីបារម្ភលើស្ថានភាពទីផ្សារការងារ ជាពិសេសសំដៅទៅលើការកែសម្រួលថ្មីៗនេះ។ *** ការបង្ហាញការគាំទ្របន្ថែមទៀតសម្រាប់ការកាត់បន្ថយអត្រាការប្រាក់នឹងជំរុញការកើនឡើងនៃតម្លៃមាស ជាពិសេសនៅពេលដែលលោកប្រធានាធិបតីទំនងជានឹងប្រកាសពីការតែងតាំង FED នៅប៉ុន្មានថ្ងៃខាងមុខនេះ។ |English Version| Gold prices moved positively due to some concerns regarding the tariff implementation, the central bank’s current stances, and the Russia-Ukraine conflict. ***But do note that, while some companies are likely to dodge these bullets, not all will. Therefore, those who are not in the list are likely to be affected negatively. Focus on the stock market tonight and how the commodities market responds. → Bad for the stock market if things escalate, but will appreciate in gold prices. ***However, the latest development also mentioned how Russia is now inclined to a ceasefire, albeit not much should be taken into account. ***Showing more support for a rate cut would favor gold prices, especially when Mr. President will likely announce the FED appointment in the next few days.
Market Recap: The Federal Reserve Choice, Trump’s criticism of the Bank, EU and India Tariffs, and Russia-Ukraine Development.
មុនពេល និងក្នុងកំឡុងពេលទីផ្សារញូវយ៉ក ព័ត៌មានជាច្រើនរួមមានលទ្ធភាពនៃការកើនឡើងនៃអត្រាពន្ធរបស់អឺរ៉ុប និងឥណ្ឌា បេក្ខជនដែលអាចក្លាយជាប្រធានធនាគារកណ្តាលអាមេរិក ការក្លេងបន្លំទិន្នន័យការងារ ព្រមទាំងការរិះគន់របស់លោក Trump ចំពោះគោលជំហររបស់ធនាគារ។ ទាំងអស់កំពុងបង្ហាញពីការកើនឡើងនូវភាពមិនប្រាកដប្រជា និងជំរុញឱ្យតម្លៃមាសឡើងខ្ពស់នៅចុងថ្ងៃអង្គារ។ ស្ថានភាពសេដ្ឋកិច្ចអាមេរិក៖ ព័ត៌មានទាំងនេះចាប់ផ្តើមនៅពេលដែលលោក Trump បានរិះគន់ម្តងហើយម្តងទៀតអំពីសក្តានុពលនៃការកើតមានការបំភាន់ទិន្នន័យការងារកាលពីថ្ងៃសុក្រ ស្របពេលដែលលោកក៏កំពុងជ្រើសរើសបេក្ខជនធ្វើជាប្រធានធនាគារកណ្តាលអាមេរិកនៅចុងសប្តាហ៍នេះ។ ហើយគួបផ្សំជាមួយនឹងលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញាថែមទៀត ទាំងនេះសុទ្ធតែបង្កឱ្យមានភាពមិនច្បាស់លាស់នៅក្នុងសេដ្ឋកិច្ច និងកំពុងធ្វើឱ្យតម្លៃមាសឡើងថ្លៃ។ យោងតាម CME FEDwatch Tool ទីផ្សារកំពុងជឿជាក់ថា 92.9% អាចនឹងមានការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញា។ ទោះជាយ៉ាងនេះក្តី ធនាគារធំៗដូចជា JPMorgan និង Bank of America កំពុងបង្ហាញការគាំទ្រចំពោះការមិនផ្លាស់ប្តូរអត្រាការប្រាក់នៅឆ្នាំនេះ ដោយសារសក្តានុពលនៃបញ្ហាអតិផរណា។ លើសពីនេះពួកគេក៏បានបដិសេធសំណើអាជីវកម្មរបស់លោក Trump នោះដែរ។ ដូច្នេះ លោក Trump បានអះអាងថាធនាគារទាំងពីរមានការរើសអើងប្រឆាំងនឹងគាត់ ដែលបានបណ្តាលឱ្យមានការធ្លាក់ចុះនៃតម្លៃភាគហ៊ុនពួកគេមុនម៉ោងទីផ្សារភាគហ៊ុន។ ការអភិវឌ្ឍជម្លោះរុស្ស៊ី – អ៊ុយក្រែន ឥណ្ឌាទំនងជាប្រឈមមុខនឹងការដំឡើងពន្ធ ដោយសារតែការទិញប្រេងពីរុស្សុី។ ប៉ុន្តែលោក Trump ក៏បានលើកឡើងដែរថា រឿងទាំងនេះនឹងបញ្ជាក់ម្តងទៀតបន្ទាប់ពីកិច្ចប្រជុំជាមួយរុស្ស៊ីនៅថ្ងៃពុធនេះ។ នេះបានកើតឡើងនៅពេលដែលរុស្ស៊ីអាចនឹងជ្រើសរើសបទឈប់បាញ់ផ្លូវអាកាសជាមួយអ៊ុយក្រែន។ ប៉ុន្តែលោក Trump ក៏បានលើកឡើងផងដែរថា ប្រសិនបើបទឈប់បាញ់មិនត្រូវបានសម្រេចនៅថ្ងៃសុក្រទេនោះ ពួកគេអាចនឹងប្រឈមមុខនឹងបញ្ហាពន្ធថ្មីម្តងទៀត។ → ប្រសិនបើកិច្ចប្រជុំកាន់តែអាក្រក់ មានន័យថា រុស្ស៊ីមិនបានទទួលយកលក្ខខណ្ឌណាមួយនោះទេ នោះវាអាចនឹងជំរុញតម្លៃមាសកាន់តែល្អជាងមុន និងច្រាសមកវិញ។ ភាពតានតឹងនៃពន្ធអាករ៖ ភាពតានតឹងរវាង EU និងអាមេរិកនៅតែកើតមានដដែល ដោយលោក Trump បានលើកឡើងថា ប្រសិនបើ EU មិនយល់ព្រមនឹងលក្ខខណ្ឌទេ នោះ EU នឹងប្រឈមមុខនឹងអត្រាពន្ធ 35% ដែលបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងក្នុងការចរចាពាណិជ្ជកម្ម។ ព័ត៌មានបន្ទាប់៖ ពន្ធ Semiconductor, Chips និងឱសថ អាចនឹងត្រូវបានពិភាក្សានៅសប្តាហ៍ក្រោយ។ → ប្រសិនបើលទ្ធផលបង្ហាញថាពន្ធអាចនឹងតិចជាងមុន វានឹងផ្តល់អត្ថប្រយោជន៍សម្រាប់ប្រទេសស្វីសដែលជាអ្នកនាំចេញឈានមុខគេមួយនៅក្នុងឧស្សាហកម្មនេះ។ ប៉ុន្តែនាពេលនេះ លោក Trump បានលើកឡើងពីលទ្ធភាពដែលពន្ធនេះអាចឈានទៅដល់ 250% ដែលជាព័ត៌មានមិនល្អសម្រាប់ពួកគេទេ។ → ដូចគ្នាចំពោះការទម្លាក់ពន្ធ ឬពន្ធតិចនៃ semiconductor និងបន្ទះឈីប ដោយវានឹងផ្តល់នូវរូបភាពវិជ្ជមានសម្រាប់ទីផ្សារភាគហ៊ុនបច្ចេកវិទ្យា។ |English Version| A lot of things are going on here in New York pre-market and during—higher EU tariff rate, India’s secondary sanctions, the Federal Reserve chair 4 options, rigged labor data, and Trump’s criticism of the bank’s stance. All are displaying rising uncertainty and pushing the gold prices higher on late Tuesday. Inside the US economy: Starting off with how Trump repeatedly criticized the potential of having rigged Friday’s labor data, to opting to pick one of the 4 Federal Reserve chair candidates by the end of the week, to having the higher probabilities in September rate cut. All are causing the uncertainty in the economy and are factoring in the higher gold prices. According to the CME FEDwatch Tool, the market is pricing in a 92.9% interest rate cut in September. Regardless, major banks such as JPMorgan and the Bank of America are showing support for having no rate cut this year due to the potential of a persistent inflation problem, while rejecting Trump’s business proposal. All have resulted in a decline in their respective stock prices before the pre-market, right after Trump claimed that both banks discriminate against him. Russia-Ukraine Conflict development India is likely to face secondary sanctions for purchasing Russian oil, and yet, not everything has been confirmed, as Trump mentioned having further clarification after the meeting with Russia this Wednesday. This came when Russia option an air truce with Ukraine as an offer to the US. But Trump also mentioned that, if the ceasefire is not met by Friday, then fresh sanctions will be very likely. → if the meeting escalates, meaning Russia did not accept any obligation, then this will favor safe haven assets such as gold and vice versa. Ongoing Trade Tension: Looking Forward: Semiconductor, Chips, and pharmaceutical tariffs are expected to be discussed next week. → Positive for pharmaceutical tariffs, which would be beneficial for Switzerland, one of the leading exporters in this industry. But for now, Trump also mentioned that this tariff might reach to 250% which could be a negative news for them. → Positive developments in semiconductor and chip tariffs would give an upper hand to the tech stock markets.
Main Story of Today: US Services Purchasing Managers’ Index report
ព័ត៌មានសំខាន់នៅថ្ងៃនេះនឹងផ្តោតលើសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (Purchasing Managers’ Index) នៅសហរដ្ឋអាមេរិក ដោយវានឹងបង្ហាញពីទស្សនៈមួយចំនួនរបស់អាជីវកម្មនៅក្នុងវិស័យសេវាកម្ម។ នៅក្នុងរបាយការណ៍នេះនឹងរួមមានតម្លៃទំនិញ កម្រិតការងារ ព្រមទាំងតម្រូវការទូទៅរបស់អតិថជននៅទីនោះ។ សរុបមក នេះនឹងឆ្លុះបញ្ជាំងពីរូបភាពមួយចំនួននៃស្ថានភាពសេដ្ឋកិច្ចនៅអាមេរិក។ ការព្យាករណ៍ មានកម្រិតលើសពីទិន្នន័យពីមុន → ប្រសិនបើមានកម្រិតច្រើនជាងកម្រិតគោលដៅ 50 → មានភាពរឹងមាំកាន់តែច្រើន ពោលគឺកំណើនសេដ្ឋកិច្ចកាន់តែប្រសើរ។ និងច្រាសមកវិញ។ សង្ខេបពីសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ(Purchasing Managers’ Index)នៅវិស័យផលិតកម្មរបស់ក្រុមហ៊ុន S&P និង ISM របាយការណ៍ទាំងពីរសុទ្ធតែមានកម្រិតទាបជាងកម្រិតគោលដៅ 50 ដោយសបញ្ជាក់ថា តម្រូវការនៅតែមានកម្រិត តម្លៃទំនិញនាំចូលឬតម្លៃផលិតបានកើនឡើងច្រើនជាងមុន ស្របពេលដែលចំនួនការងារនៅទីនោះអាចនឹងអាក្រក់ជាងមុន។ ទាំងអស់គឺ សុទ្ធតែបណ្តាលមកពីភាពមិនច្បាស់លាស់នៃបញ្ហាពន្ធគយ។ ជាពិសេសតម្លៃសម្រាប់ការផលិតបានកើនឡើងលើសពី 60 ដោយសង្កត់ធ្ងន់លើការព្រួយបារម្ភអំពីបញ្ហាអតិផរណានាពេលខាងមុខ។ បើទោះបីជាអត្រាពន្ធគយមួយចំនួនបានកំណត់ខ្លះហើយក៏ដោយ តើនេះនឹងអាចកាត់បន្ថយអត្រាអតិផរណាដែលកំពុងកើនឡើងដែរឬទេ?ហើយសំណួរមួយទៀតបានចោទឡើង៖ តើតម្លៃសេវាកម្មនឹងឡើងខ្ពស់ដូចវិស័យផលិតកម្មដែរឬទេ? ដូច្នេះសូមប្រយ័ត្នចំពោះតម្លៃ ព្រោះតម្លៃខ្ពស់ពេកអាចនឹងនាំឱ្យមានតម្រូវការទាបនៅពេលក្រោយ ហើយការធ្លាក់ចុះកំណើនសេដ្ឋកិច្ចក៏អាចនឹងកើតមានឡើងដែរ។ |English Version| The main story of today will be focused on the purchasing managers’ index, particularly in the New York session, which will assess most of the insights from the business’s perspective in the services sector. That includes pricing, employment level, or consumer spending conditions; all in all, that is what gives us some of the health checks on the economy. Projection: Higher than the prior figure → Better than the benchmark of 50 → more expansion, better economic growth. And vice versa. Recap from the S&P manufacturing PMI and the ISM manufacturing PMI Both reports printed lower than the benchmark 50, stating that demand stagnated and input prices (inflation) rose, while employment could fall into bad shape; all are in relation to the tariff uncertainty. Especially the pricing for the manufacturing significantly surged above 60, emphasizing the concerns over the inflation problem in the near future. Even if some tariffs have already settled down, will this fade out the current rising inflation? And another question posed: will the services pricing rise as high just like the manufacturing sectors? So watch out for the pricing, as too high a price now would lead to lower consumption later, and degrowth is very likely. ***Although this report will only be expressed as the business sentiment, this also acts as an indicator to confirm the deal with the inflation problem and labor market conditions.
Key Highlight: The Federal Reserve, Trump’s action on both India and Friday’s Labor Data
សមាជិកធនាគារកណ្តាលអាមេរិកលោកស្រី Daly មានទំនោរទៅរកការកាត់បន្ថយអត្រាការប្រាក់ដែលអាចច្រើនជាងពីរដងក្នុងឆ្នាំនេះ បើទោះបីជាលោកស្រីមិនទាន់ប្រាកដថា ការផ្លាស់ប្តូរអត្រាការប្រាក់នេះគួរតែចាប់ផ្តើមនៅក្នុងខែកញ្ញាក៏ដោយ។ លោកស្រីបានព្យាករណ៍ថា ឥទ្ធិពលនៃពន្ធអាករអាចនឹងមិនជះផលប៉ះពាល់យូរអង្វែងនោះទេ ហើយធនាគារកណ្តាលក៏មិនគួរតែរង់ចាំរហូតនោះដែរ ជាពិសេសនៅពេលដែលភាពទន់ខ្សោយនៃស្ថានភាពទីផ្សារការងារអាចនឹងបន្ទាបលើកំណើនសេដ្ឋកិច្ច។ សញ្ញាសម្រាប់ការកាត់បន្ថយអត្រាការប្រាក់លឿនជាងមុន → វិជ្ជមានបន្តិចសម្រាប់តម្លៃមាស។ រឿងសំខាន់ពីរផ្សេងទៀតនៅថ្ងៃនេះ គឺទាក់ទងទៅនឹងប្រធានាធិបតី Donald Trump៖ ប្រទេសឥណ្ឌា៖ ទោះបីជាមានការដាក់សម្ពាធដ៏ខ្លាំងក្លាមួយរយៈពេលវែងលើប្រទេសរុស្សុីក្នុងគោលបំណងបញ្ចប់សង្គ្រាមពួកគេ ពោលគឺតាមរយៈការដាក់ពន្ធទៅលើប្រទេសណាដែលទិញប្រេងពីរុស្ស៊ីក៏ដោយ ក៏ប្រទេសឥណ្ឌានៅតែមានៈហើយបន្តការទិញប្រេងពីរុស្សុីនោះដែរ។ នេះបានធ្វើឱ្យលោក Trump មានការខកចិត្ត ហើយបានប្រកាសថា លោកនឹងដំឡើងពន្ធគយបន្ថែមទៀតលើប្រទេសឥណ្ឌា ទោះបីជាចំនួនពិតប្រាកដមិនទាន់ត្រូវបានបង្ហាញនៅឡើយក៏ដោយ។ ទោះបីនេះជាការគំរាមកំហែងម្តងទៀតក៏ដោយ ប្រសិនបើលោកពិតជាប្រកាសថានឹងដំឡើងពន្ធច្រើនជាងមុនមែននិងជាផ្លូវការមែន នោះវានឹងអាចធ្វើឱ្យតម្លៃមាសកាន់តែកើនឡើងមួយរយៈ។ ការរិះគន់របស់លោក Trump លើទិន្នន័យការងារ៖ លោក Trump ជឿជាក់ថាទិន្នន័យការងារកាលពីថ្ងៃសុក្ររួមមាន បញ្ជីប្រាក់បៀវត្សរ៍មិនមែនកសិកម្ម អត្រាអត់ការងារធ្វើ និងប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោងអាចនឹងត្រូវបានគេក្លែងបន្លំ ដោយសារតែមានការកែសម្រួលជាច្រើនលើកច្រើនសារមក។ ជាក់ស្តែង ការកែសម្រួលនេះបានផ្លាស់ប្តូរពីរូបភាពនៃស្ថានភាពទីផ្សារការងារទាំងស្រុង ហើយធ្វើឱ្យមនុស្សមួយចំនួនឆ្ងល់ថា តើស្ថានភាពទីផ្សារការងារនៅអាមេរិកពេលនេះបែបណា។ បង្កឱ្យមានភាពមិនច្បាស់លាស់នៅក្នុងទីផ្សារ → វិជ្ជមានចំពោះតម្លៃមាស។ |English Version| The Federal Reserve Daly welcomed more than two rate cuts despite being uncertain about whether the next move would be in September. She projects that the effect of tariffs won’t be persistent and can’t afford to “wait forever,” especially when further weakness in labor market conditions could possibly drag down economic growth. A signal for a quicker rate cut → slightly positive for gold prices. The other two main stories of today would revolve around President Donald Trump about: India: After a long period of intense pressure to end the Russia-Ukraine conflicts through imposing secondary sanctions on whoever purchases Russian oil, would face the same consequences, India still went over this threat and continued this purchase. Trump is frustrated and declared he would have more substantial tariffs, albeit the exact number has not been disclosed yet. Although this is a threat again, if he were to officially announce that he will raise taxes further, it could push the price of gold higher for a while. Trump’s criticism of Labor’s data: Trump believes Friday’s labor data—nonfarm payroll, unemployment rate, and average hourly earnings—were rigged due to multiple revisions subsequently being made. Well, in fact, this revision has entirely changed the whole idea of recent labor market conditions and made people question whether the US labor market is in a very bad position or what. In fact, He called this move a fake political number. Causing uncertainty → positive for gold prices.
Macro Dose: What Happened Last Week?
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃទី04 ខែសីហា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump បញ្ហាពន្ធពាណិជ្ជកម្ម និងបញ្ហាសង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ព័ត៌មានសំខាន់ៗនៅក្នុងសប្តាហ៍នេះ ការអភិវឌ្ឍន៍ពន្ធដារ៖ នៅថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2025 សេតវិមានបានប្រកាសពីការផ្លាស់ប្តូរនៃអត្រាពន្ធម្តងទៀត ដោយបានកំណត់ពន្ធ 10% នៅទូទាំងប្រទេសជាច្រើន ជាមួយនឹងពន្ធកើនឡើងដល់ 15% ឬខ្ពស់ជាងនេះសម្រាប់ប្រទេសដែលរក្សាអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ចំណែកដៃគូពាណិជ្ជកម្មសំខាន់ដូចជា ប្រទេសកាណាដាវិញ។ ពន្ធកើនឡើងពី 25% ទៅ 35% ខណៈពេលដែលពន្ធម៉ិកស៊ិកត្រូវបានបន្តការពន្យារសម្រាប់រយៈពេល 90 ថ្ងៃបន្ថែម។ របាយការណ៍ដាច់ដោយឡែកស្តីពីការនាំចូលឱសថ សារធាតុ semiconductors សារធាតុរ៉ែសំខាន់ៗ និងទំនិញឧស្សាហកម្មសំខាន់ៗផ្សេងទៀតត្រូវបានរំពឹងទុកថា នឹងពិភាក្សាម្តងទៀតនៅក្នុងសប្តាហ៍ខាងមុខនេះ។ ទន្ទឹមនឹងនោះ លោក Trump ក៏បានបញ្ជាឱ្យនាវាមុជទឹកនុយក្លេអ៊ែរចំនួនពីរ ពោលគឺអាចដាក់នៅតំបន់ក្បែរប្រទេសរុស្ស៊ី ក្នុងគោលបំណងដាក់សម្ពាធលើការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ប៉ុន្តែនេះក៏អាចបង្ហាញជាសញ្ញាថាប្រសិនបើអ្វីៗមិនកើតមានឡើងដូចអ្វីដែលរូបលោកបានរំពឹងទុកនោះទេ ភាពតានតឹងនឹងកើតឡើងម្តងទៀត។ យោងតាមសម្តីរបស់លោក Trump លោក Witkoff អាចនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃពុធឬថ្ងៃព្រហស្បតិ៍សម្រាប់កិច្ចប្រជុំបន្ទាប់។ សេដ្ឋកិច្ចអាមេរិក៖ ធនាគារកណ្តាលអាមេរិកបានរក្សាអត្រាការប្រាក់ដដែល ខណៈពេលដែលធានាឡើងវិញថា បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចកំពុងមានសភាពរឹងមាំ អតិផរណាក៏កំពុងនៅខ្ពស់ ចំណែកទីផ្សារការងារវិញក៏នៅតែល្អប្រសើរ ពោលគឺពួកគេមិនទាន់មើលឃើញពីទិសដៅសម្រាប់ការសម្រេចចិត្តលើអត្រាការប្រាក់ខែកញ្ញានៅឡើយទេ។ ទាំងនេះសុទ្ធតែបង្ហាញពីទស្សនវិស័យបែប Hawkish។ ជាក់ស្តែង ទិន្នន័យភាគច្រើនក៏កំពុងបង្ហាញពីទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចអាមេរិកផងដែរដូចជា ផលិតផលក្នុងស្រុកសរុបចំនួន 3% អត្រាអតិផរណាមានកម្រិតលើសពីអត្រាគោលដៅប្រចាំឆ្នាំ។ ហើយនេះលើកលែងតែទិន្នន័យការងារកាលពីថ្ងៃសុក្រដែលបានផ្លាស់ប្តូរនូវរូបភាពនៃស្ថានភាពទីផ្សារការងារទាំងស្រុង។ ជាក់ស្តែង ប្រាក់បៀវត្សរ៍មិនមែនកសិកម្មត្រូវបានកែសម្រួលចុះក្រោមពី 147K ទៅ 14K ក្នុងខែនេះ ខណៈពេលដែលអត្រាគ្មានការងារធ្វើ (ទាំង U3 និង U6) កើនឡើងខ្ពស់ខុសពីធម្មតា។ ទាំងអស់នេះកំពុងតែបង្ហាញពីភាពទន់ខ្សោយកាន់តែខ្លាំងសម្រាប់ទីផ្សារការងារ។ សូម្បីតែ រដ្ឋមន្ត្រីក្រសួងការងារសហរដ្ឋអាមេរិកលោកស្រី Lori Chavez-DeRemer បាននិយាយថា “អ្វីដែលយើងត្រូវការគឺ ទាមទារឱ្យធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់”។ ដូច្នេះ ទីផ្សារបានកំណត់តម្លៃឡើងវិញសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ខែកញ្ញាពីប្រហែល 50% ទៅជាង 80% នៅពេលនេះ។ នេះមានន័យថា ទីផ្សារជឿជាក់ថា ធនាគារកណ្តាលអាចនឹងកាត់បន្ថយអត្រាការប្រាក់កាន់តែច្រើនជាងមុន ហើយនេះក៏បានជំរុញឱ្យតម្លៃមាសឡើងថ្លៃនោះដែរ។ ធនាគារកណ្តាលរបស់ជប៉ុន និងកាណាដា៖ ទាំងធនាគារកណ្តាលជប៉ុន និងធនាគារកាណាដាបានសម្រេចចិត្តរក្សាអត្រាការប្រាក់របស់ពួកគេ ដោយសារភាពមិនប្រាកដប្រជានៅតែមាននាពេលនេះ។ ពោលគឺ មកពីលទ្ធភាពដែលពន្ធរបស់លោកTrump អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេ ជាពិសេសនៅពេលដែលពន្ធនាំចូលរបស់កាណាដាឥឡូវនេះបានកើនឡើងពី 25% ដល់ 35% នៅថ្ងៃនេះ ដែលអាចបង្កើននូវហានិភ័យអតិផរណាសម្រាប់ប្រទេសនេះកាន់តែខ្លាំង។ ទីផ្សារភាគហ៊ុន៖ របាយការណ៍ប្រាក់ចំណូលភាគហ៊ុនភាគច្រើននៅក្នុងចំណោមភាគហ៊ុនធំៗទាំង 7 រួមមាន Apple (AAPL), Amazon (AMZN), Alphabet (GOOG), Meta (META) និង Microsoft (MSFT) បានចេញផ្សាយលើសពីការទិន្នន័យរំពឹងទុក ដែលបង្ហាញពីទស្សនវិស័យវិជ្ជមានសម្រាប់ទីផ្សារភាគហ៊ុន។ អ្នកវិភាគខ្លះក៏បានបញ្ជាក់ផងដែរថា នឹងមានការចំណាយកាន់តែច្រើនទៅលើការវិនិយោគ AI ដោយផ្ទាល់ ដែលនឹងជំរុញឱ្យមានទស្សនវិស័យកាន់តែប្រសើរឡើងសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា។ លើកលែងតែក្រុមហ៊ុន Tesla ដែលរបាយការណ៍ប្រាក់ចំណូលជាក់ស្តែងមានកម្រិតទាបជាងមុន ដោយសារតែបញ្ហាមួយចំនួនដូចជាការកើនឡើងនៃការប្រកួតប្រជែងក្នុងរថយន្ត EVs សម្ពាធតម្លៃ និងបញ្ហាផលិតកម្មជាដើម។ ទោះជាយ៉ាងនេះក្តី វិនិយោគិនក៏កំពុងមានការប្រុងប្រយ័ត្នចំពោះភាពមិនច្បាស់លាស់នៅក្នុងពន្ធរបស់សហរដ្ឋអាមេរិកផងដែរ ជាពិសេសនៅពេលដែលពន្ធ 50% កំពុងត្រូវបានដាក់លើផលិតផលទង់ដែងពាក់កណ្តាលសម្រេច និងផលិតផលដេរីវេដែលពឹងផ្អែកលើទង់ដែង។ |English Version| Weekly Data Summary Report As of August 04, 2025 Below is a summary of the United States, primarily based on critical events related to President Donald Trump, the trade war, and war conflicts within the week. Disclaimer: Please note this is opinion-based; do not take it as investment advice. Key Highlight Event: Tariffs Development: On July 31, 2025, the White House announced revised tariff rates, implementing a baseline 10% tariff across multiple countries, with duties escalating to 15% or higher for nations maintaining trade surpluses with the United States. In fact, for a major trading partner—Canada—tariffs increased from 25% to 35%, while Mexican tariffs were extended for an additional 90 days. Separate reports on imports of pharmaceuticals, semiconductors, critical minerals, and other key industrial goods are expected in the coming weeks. Meanwhile, Trump also ordered two nuclear submarines, which could possibly be positioned in regions near Russia, aiming to put pressure on ending the Russia-Ukraine conflict. But that alone also conveys a signal that if things go south, then tension will arise. According to Trump, Witkoff will likely travel to Russia on Wednesday or Thursday for a meeting. US Economic Brief: The Federal Reserve maintained an unchanged rate while reassuring that it has strong economic conditions, solid labor, and persistent inflation on hand, as well as no direction for the September rate decision yet. All are sending a hawkish statement. The majority of data are leaning toward a positive outlook for the US economy as well—a.k.a. 3% GDP, and above the restrictive level of inflation data. Except for the labor data on Friday, which has entirely changed the picture of the recent trend. Nonfarm Payroll was downwardly revised from 147K to 14K this month, while the unemployment rate (both U3 and U6) unusually rose higher; all of these are suggesting softer labor market conditions. In fact, the US Secretary of Labor, Lori Chavez-DeRemer, stated that, “What we need is the Federal Reserve to jump in and lower the interest rates.” Therefore, the market re-priced for the September rate cut from roughly 50% to over 80% this time. This pushed the gold price higher. Japan and Canada’s Central Bank Brief: Both the Bank of Japan and the Bank of Canada held their interest rate decision unchanged, given that the uncertainty remains unsolved. All are pinning down on how Trump’s tariffs would affect their economy, especially when Canadian imports have now surged from 25% tariffs to 35% today, which could alarm the inflation problems in this country even more. Stock market: Most of the 7 magnificent stocks, including Apple (AAPL), Amazon (AMZN), Alphabet (GOOG), Meta (META), and Microsoft (MSFT), surpassed earnings expectations, leaving some positive sentiment on the stock market. Some analysts also stated that there will be more spending that goes directly to AI investment, which will fuel a better outlook for tech companies. Except for Tesla, which missed the beat and had a drawdown due to challenges such as increased competition in EVs, pricing pressures, and production issues etc. Regardless, investors are also being cautious ahead of uncertainty in US tariffs as well, particularly when 50% tariffs are being imposed on semi-finished copper products and copper-intensive derivative products.