សមាជិកធនាគារកណ្តាលអាមេរិកលោកស្រី Lisa Cook ប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងថារូបលោកបានរកឃើញនូវបេក្ខជនដែលអាចជំនួសតំណែងលោកស្រី Lisa Cook បន្ទាប់ពីលោកមានបំណងចង់ប្រគល់តំណែងដ៏ពេញសិទ្ធមួយទៅកាន់លោកស្រី Miran។ នេះបានធ្វើឱ្យទីផ្សារមួយចំនួនមានការងឿងឆ្ងល់ថា តើបេក្ខជនដែលប្រធានាធិបតីបានជ្រើសរើសនោះអាចជា លោកស្រី Miran ដែលជាទីប្រឹក្សាសេដ្ឋកិច្ច ឬក៏អតីតប្រធានធនាគារពិភពលោក David Malpass នេះបើយោងតាមរបាយការណ៍ព័ត៌មានរបស់ WSJ ។ រឿងនេះបានកើតឡើងបន្ទាប់ពីគាត់បានបណ្តេញលោកស្រី Lisa Cook ចេញពីមុខតំណែង ទោះបីជាលោកស្រីបានប្តេជ្ញាក្នុងការប្រយុទ្ធប្រឆាំងនឹងការវាយប្រហារនេះក៏ដោយ ដោយលើកឡើងថាលោកប្រធានាធិបតី មិនមានសិទ្ធអំណាចគ្រប់គ្រាន់ក្នុងការបណ្តេញលោកស្រីចេញបាននោះទេ។ *** ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងលេខាធិការពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Lutnich នៅតែបន្តដាក់សម្ពាធឱ្យធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់។*** របាយការណ៍សន្ទស្សន៍ទំនុកចិត្តរបស់ប្រជាជននៅទីនោះ យោងតាមរបាយការណ៍របស់ CB ទោះបីជាសន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់បានធ្លាក់ចុះសម្រាប់ខែនេះក៏ដោយ របាយការណ៍ក៏បានសបញ្ជាក់ថា ការរំពឹងទុកទៅលើកំណើនអត្រាអតិផរណាបានកើនឡើង ស្របពេលដែលប្រជាជននៅតែមានក្តីបារម្ភទៅលើបញ្ហាវិបត្តិសេដ្ឋកិច្ច។ បញ្ហាវិបត្តិសេដ្ឋកិច្ចនេះបានធ្វើឱ្យទីផ្សារកាន់តែមានភាពតានតឹង ហើយក៏បានជំរុញឱ្យតម្លៃមាសមានការកើនឡើងបន្តិចផងដែរ។ រុស្ស៊ី-អ៊ុយក្រែន៖ ជម្លោះបន្តកើតមានឡើងរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន។ ទោះបីជាលោក Witkoff បានលើកឡើងថានឹងមានកិច្ចប្រជុំស្តីពីប្រទេសរុស្ស៊ី អ៊ុយក្រែន អុីរ៉ង់ និងតំបន់ហ្គាហ្សាក្នុងសប្តាហ៍នេះដែលមានគោលបំណងបញ្ចប់ជម្លោះទាំងអស់ក៏ដោយ ក៏សញ្ញានាពេលថ្មីៗនេះកំពុងបង្ហាញពីសញ្ញាអវិជ្ជមានក្នុងស្ថានភាពពួកគេនោះដែរ។ សូម្បីតែលោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy ក៏បាននិយាយថា “រុស្ស៊ីកំពុងផ្តល់នូវសញ្ញាបង្ហាញថា ពួកគេអាចនឹងជៀសវាងពីការចរចានាពេលខាងមុខ។ នេះអាចផ្លាស់ប្តូរបានតាមរយៈការដាក់ពន្ធកាន់តែខ្លាំង។ ការកត់សម្គាល់នេះបានកើតឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Trump បានលើកឡើងពីការដំឡើងពន្ធ ប្រសិនបើជម្លោះនេះមិនបានបញ្ចប់។ → មិនត្រឹមតែរុស្សី និងអ៊ុយក្រែនទេដែលទទួលរងផលវិបាកនេះ ប៉ុន្តែសូម្បីតែប្រទេសផ្សេងទៀតដូចជាឥណ្ឌា និងចិនក៏នឹងប្រឈមមុខនឹងបញ្ហានេះដូចគ្នា។ |English Version| FED’s Lisa Cook Progress US President Donald Trump said he found potential candidates to replace the FED’s Lisa Cook, right after he intended to switch Mira to another longer-term FED spot after his nomination a few weeks ago. This raises some doubt about whether these potential candidates would be the economic adviser Stephen Miran or the former World Bank Group President David Malpass, according to the WSJ report. This came after he fired the FED’s Lisa Cook from her position, although she had committed to challenging this case by saying that Trump lacked the authority to fire her. ***US President Donald Trump and US Commerce Secretary Lutnich continued to pressure the FED to lower the interest rate.*** CB Consumer Confidence Report In accordance with the CB report, although the consumer confidence index overall declined this month, the report also suggested that inflation expectations picked up while addressing concerns over a possible recession. This recession has sparked some uncertainty and overshadowed the inflation problem, resulting in a higher gold price. Russia-Ukraine: The conflict goes on and on, with the battlefield becoming a dead field. Although US Envoy Witkoff cited that there will be meetings on Russia, Ukraine, Iran, and Gaza this week that aim to end all the conflict, the recent signs are showing otherwise. Even Zelenskyy also said, “Russia is only giving signals that it is going to continue to avoid real negotiations. This can only be changed by strong sanctions, strong tariffs—real pressure.” This remark came when US President Trump mentioned the secondary sanctions imposed if Moscow’s conflict does not end. → Not only Russia and Ukraine will suffer, but even other countries such as India and China will also likely face these consequences.
Market Talk: The Federal Reserve’s Removal, a 200% Possible Tariff on China, Russia, and Ukraine Development, and Korea’s Shipbuilding.
ការដកតំណែងសមាជិកធនាគារកណ្តាលអាមេរិកលោកស្រី Lisa Cook លោកប្រធានាធិបតី Trump បានដកលោកស្រី Lisa Cook ចេញពីតំណែងភ្លាមៗជាផ្លូវការ។ ទោះបីជាលោកស្រី Cook មិនទាន់ឆ្លើយតបក៏ដោយ ប៉ុន្តែលោកស្រីក៏អាចដាក់ពាក្យទៅកាន់តុលាការ ស្របពេលដែលអាចត្រឡប់ទៅកាន់តំណែងជាបណ្តោះអាសន្នរហូតដល់តុលាការសម្រេចចុងក្រោយលើសំណុំរឿងនេះ។ ប៉ុន្តែ នេះធ្វើបានលុះត្រាតែលោកស្រីមានបំណងតតាំងករណីនេះត្រឡប់ទៅវិញតែប៉ុណ្ណោះ។ → ប្រសិនបើលោកស្រីពិតជាត្រូវបានដកចេញពីតំណែងមែន នេះនឹងផ្តល់ឱកាសទៅកាន់លោក Trump ក្នុងការដាក់មនុស្សដែលឈរនៅខាងលោក ហើយនេះក៏អាចនឹងអង្រួនឯករាជ្យភាពរបស់ធនាគារកណ្តាលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះដែរ។ → មាសឡើងដោយសារតែពួកគេរំពឹងថានឹងឃើញអតុល្យភាពរបស់ធនាគារកណ្តាលអាមេរិកកាន់តែច្រើន ហើយលទ្ធភាពដែលអាចមានការបន្ទាបអត្រាការប្រាក់ក៏កាន់តែខ្ពស់នោះដែរ ពោលគឺ ស្របតាមគោលដៅអត្រាការប្រាក់ដែលលោក Trump ចង់បាន។ លទ្ធភាពនៃការដំឡើងពន្ធ 200% លើប្រទេសចិន ប្រធានាធិបតីអាមេរិក លោក Trump បាននិយាយថា ប្រទេសចិនត្រូវតែផ្គត់ផ្គង់មេដែកកម្រ បើមិនដូច្នេះទេពួកគេនឹងដំឡើងពន្ធ 200%។ នេះកើតឡើងនៅពេលដែលប្រទេសចិនមានបំណងកាន់កាប់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ខណៈពេលដែលរឹតបន្តឹងទៅលើវត្ថុធាតុកម្រ និងមេដែកមួយចំនួនទៅក្នុងបញ្ជីនាំចេញរបស់ខ្លួនជាការឆ្លើយតបទៅនឹងការដំឡើងពន្ធចុងក្រោយរបស់សហរដ្ឋអាមេរិក។ ដូច្នេះហើយ លោក Trump បាននិយាយថា លោកទំនងជានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលណាមួយនៅឆ្នាំនេះ។ → ភាពតានតឹងខ្លះរវាងចិន និងអាមេរិកបានបង្កើតឡើងតាមសំណើនេះ។ → ប្រសិនបើចិននៅតែបន្តដាក់កម្រិត នោះតម្លៃមាសនឹងបន្តកើនឡើង។ កូរ៉េខាងត្បូង ប្រធានាធិបតីអាមេរិក លោក Trump បានលើកឡើងពីការព្រួយបារម្ភអំពីអស្ថិរភាពនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយបារម្ភថា វាអាចរំខានដល់អាជីវកម្ម។ ទោះបីជាបែបនេះក៏ដោយ លោក និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងស្តីពីការកសាងនាវា និងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លើសពីនេះ សហរដ្ឋអាមេរិកនឹងរក្សាពន្ធ 15% លើទំនិញកូរ៉េខាងត្បូង ខណៈដែលលោក Trump ចាត់ទុកកូរ៉េខាងត្បូងថាជាអ្នកទិញសម្ភារៈយោធា និងធនធានថាមពលរបស់សហរដ្ឋអាមេរិកយ៉ាងសំខាន់។ រុស្ស៊ី – អ៊ុយក្រែន លោក Trump បានបញ្ជាក់យ៉ាងច្បាស់ថា “អាចមានផលវិបាកប្រសិនបើពួកគេ (រុស្ស៊ី និងអ៊ុយក្រែន) មិនជួបគ្នា” ទោះបីជាគាត់ប្រហែលជា (មិន) នៅកិច្ចប្រជុំនាពេលខាងមុខជាមួយនឹងលោក Putin និងលោក Zelenskyy ក៏ដោយ។ ផលវិបាកដែលគាត់បានលើកឡើងនៅទីនេះអាចសំដៅទៅលើការដាក់ពន្ធបន្ថែមទៀត ដូចជាប្រេងរុស្ស៊ីជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានកត់សម្គាល់ផងដែរថា អឺរ៉ុបក៏នឹងផ្តល់ការធានាសន្តិសុខដ៏សំខាន់ផងដែរ ដែលអាចផ្តល់ការការពារមួយចំនួនសម្រាប់អ៊ុយក្រែន និងបញ្ចប់សង្រ្គាមនេះដោយសន្តិវិធី។ |English Version| The Federal Reserve Lisa Cook’s Removal Trump officially removed Lisa Cook from the Fed’s position immediately. Although Cook hasn’t responded yet, she could seek the court and return to that position temporarily until the court makes a final decision on the case, only if she wants to challenge the firing. → If she is really removed, then this will leave a spot for the four-person stand on Trump’s side and could potentially shake the central bank’s independence in the near term. → gold up because they expect to see more imbalance between them, and the potential for a rate cut is very high, aligning with Trump’s current rate goal. A possibility of 200% tariffs on China over magnet purchases. U.S. President Donald Trump stated that China must supply rare earth magnets, or “we have to charge them 200% tariffs or something.” This remark comes as China becomes more sensitive toward the dominance of global supply chains while adding several rare materials and magnets to its export restriction list in response to the last US tariff hike. Therefore, Trump stated that he will likely visit China sometime this year. → Some tension between China and the US has built upon this request. → If China continues to restrict, then GOLD prices will continue to climb. South Korea’s shipment U.S. President Trump raised concerns about political instability in South Korea, fearing it could disrupt business. Despite this, he and South Korean President Lee expressed optimism for a deal on shipbuilding and security cooperation with North Korea, aiming to strengthen the relationship between these two divided countries. Plus, the U.S. will maintain a 15% tariff on South Korean goods, while Trump views South Korea as a vital buyer of U.S. military equipment and energy resources. Russia-Ukraine Trump made it clear that “there could be consequences if they (Russia and Ukraine) don’t meet,” although he may (not) be there for Putin and Zelenskyy. The consequences he stated here may refer to imposing the secondary sanctions on them, such as Russian oil, for instance. However, he also noted that Europe will give significant security guarantees, which could grant some protection for Ukraine and end this war peacefully.
Market Event Recap: Key Takeaways From Last Week
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃទី25 ខែសីហា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump បញ្ហាពន្ធពាណិជ្ជកម្ម និងបញ្ហាសង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ព័ត៌មានសំខាន់ៗនៅក្នុងសប្តាហ៍នេះ ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ៖ ជម្លោះសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នៅតែបន្តកើតមាន បើទោះជាមានការចរចាបទឈប់បាញ់ចុងក្រោយក៏ដោយ ដោយមន្ត្រីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Kursk និងបណ្តាលឱ្យមានអគ្គិភ័យនៅទីនោះ (មិនមានអ្នករងរបួសទេ)។ ចំណែក កងកម្លាំងរុស្ស៊ី ក៏បានវាយប្រហារទៅវិញនៅលើតំបន់អ៊ុយក្រែន ដែលបង្កើនភាពតានតឹងបន្ថែមទៀតរវាងប្រទេសទាំងពីរ។ សម្រាប់ពេលនេះ ប្រទេសកាណាដា បារាំង និងប្រទេសផ្សេងទៀតកំពុងបង្ហាញការគាំទ្រចំពោះអ៊ុយក្រែនជាមួយនឹងការធានាសុវត្ថិភាពសម្រាប់កិច្ចប្រជុំនាពេលខាងមុខ។ ចំពោះលោក Trump វិញ រូបលោកក៏បានលើកឡើងថា “ខ្ញុំអាចសម្រេចចិត្តលើការដំឡើងពន្ធបន្ថែមសម្រាប់ប្រទេសរុស្ស៊ីក្នុងរយៈពេល 2 សប្តាហ៍ប្រសិនបើចាំបាច់” ។ ក្រៅពីនេះ ការប្រយុទ្ធគ្នារវាងអុីស្រាអែល និងហ្គាហ្សានៅតែបន្តដូចគ្នា។ ពន្ធគយ៖ សហរដ្ឋអាមេរិកបានកាត់បន្ថយទំនិញមួយចំនួនរបស់សហភាពអឺរ៉ុបពី 25% ទៅ 15% ហើយពួកគេក៏អាចនឹងបន្តកាត់បន្ថយពន្ធទៅលើរថយន្តបន្ថែមទៀតនោះដែរ។ យោងតាមទីប្រឹក្សាពាណិជ្ជកម្មរបស់លោក Trump លោក Peter Navarro បានឱ្យដឹងថា ពន្ធដែកថែប និងអាលុយមីញ៉ូមអាចនឹងរក្សាក្នុងកម្រិតដដែល។ ក្រៅពីនេះ ប្រទេសឥណ្ឌាវិញ អាចនឹងមានភាគរយច្រើនក្នុងការប្រឈមមុខនឹងការដំឡើងពន្ធទ្វេដង ដោយសារតែការទិញប្រេងពីប្រទេសរុស្សុី។ ស្ថានភាពសេដ្ឋកិច្ចអាមេរិក៖ ស្ថានភាពទីផ្សារលំនៅឋាន៖ ចំនួនការលក់លំនៅឋានកំពុងកើនឡើងបន្តិច ដោយសារកំណើនតម្លៃធ្លាក់ចុះ និងអត្រាកម្ចីទិញផ្ទះមានភាពងាយស្រួល ដែលបានជំរុញឱ្យតម្រូវការសម្រាប់វិស័យលំនៅឋានមានការកើនឡើង។ ទោះជាយ៉ាងណា ការអនុញ្ញាតសាងសង់បានធ្លាក់ចុះក្នុងខែកក្កដា។ ហើយជាមួយនឹងការរំពឹងទុកខ្ពស់លើការកាត់បន្ថយអត្រាការប្រាក់ ទីផ្សារលំនៅឋានអាចនឹងបន្តល្អប្រសើរជាងមុននាពេលខាងមុខ បើទោះបីជាក្នុងរយៈពេលខ្លីក៏ដោយ ជាពិសេសនៅពេលដែលធនាគារកណ្តាលមានការប្រុងប្រយ័ត្នខ្លាំងចំពោះការផ្លាស់ប្តូរលើអត្រាការប្រាក់។ សន្និសីទ Jackson Hole៖ ប្រធានធនាគារកណ្តាលលោក Jerome Powell បានលើកឡើងថា អាចនឹងមានការបន្ទាបអត្រាការប្រាក់នៅក្នុងខែកញ្ញា បើទោះបីជាអាចមានការផ្លាស់ប្តូរតែម្តងក៏ដោយ (មានន័យថាខែតុលា និងធ្នូអាចនឹងរក្សាក្នុងកម្រិតដដែល)។ ប៉ុន្តែរឿងមួយគឺប្រាកដណាស់ លោក Powell បានសង្កត់ធ្ងន់លើការចុះខ្សោយនៃទីផ្សារការងារខណៈពេលដែលនៅតែឃើញអតិផរណាកើនឡើងខ្លះពីពន្ធគយ។ ទាំងអស់នេះ យើងអាចសន្មត់បានថា សេណារីយ៉ូស្ថិរតាអតិផរណាអាចនឹងនៅតែលេចឡើង នៅពេលដែលទិន្នន័យទាំងនេះបន្តតាមនិន្នាការបន្ថែមទៀត។ ទីផ្សាររំពឹងថា ភាគរយប្រហែល 87.2% អាចនឹងមានការកាត់បន្ថយអត្រាការប្រាក់ចំនួន 25 bps ខណៈពេលដែលភាគរយ 48.1% ផ្សេងទៀតជឿជាក់ទៅលើការកាត់បន្ថយមួយផ្សេងទៀតមុនដំណាច់ឆ្នាំ។ ប្រតិកម្មទីផ្សារដំបូង៖ មាសឡើង ប្រេងឡើង ដុល្លារធ្លាក់ចុះ ទិន្នផលសញ្ញាប័ណ្ណធ្លាក់ចុះ សន្ទស្សន៍ឡើង ភាគហ៊ុនដូចជា Apple, NVDA, Tesla កើនឡើង។ ស្ថានភាពសេដ្ឋកិច្ចផ្សេងទៀត៖ សម្រាប់ស្ថានភាពសេដ្ឋកិច្ចផ្សេងទៀត ដូចជាចក្រភពអង់គ្លេស ជប៉ុន ឬសូម្បីតែកាណាដា ក៏នៅតែបង្ហាញពីបញ្ហាអតិផរណាដដែល ហើយធនាគារកណ្តាលរបស់ពួកគេក៏នៅតែអាចបន្តរក្សាអត្រាការប្រាក់ផងដែរ។ អតិផរណារបស់ចក្រភពអង់គ្លេសបានកើនឡើងខ្ពស់ ដែលអាចបណ្តាលមកពីអតិផរណាប្រាក់ឈ្នួលខ្ពស់ អាហារ ការដឹកជញ្ជូនជាដើម។ ទន្ទឹមនឹងនោះ អតិផរណារបស់ប្រទេសជប៉ុននៅតែសបង្ហាញពីបញ្ហាតម្លៃអង្ករ ដែលអាចជំរុញឱ្យធនាគារកណ្តាលជប៉ុនអាចនឹងរក្សាអត្រាក្នុងកម្រិតដដែលដូចគ្នា ទោះបីជាអតិផរណាសរុបបានធ្លាក់ចុះក៏ដោយ។ ហើយចំពោះអតិផរណាកាណាដាវិញ អតិផរណាក៏បានថយចុះ ប៉ុន្តែធនាគារកាណាដានៅតែប្តេជ្ញាថាមិនផ្លាស់ប្តូរនោះទេ លុះត្រាតែសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង។ លើកលែងតែសហភាពអឺរ៉ុប ដែលអត្រាអតិផរណានៅតែបន្តរក្សាក្នុងកម្រិត 2%ដដែល ដោយបណ្តាលមកពីភាពរឹងមាំរបស់រូបិយប័ណ្ណ EURO និងតម្លៃថាមពលទាប។ ប៉ុន្តែធនាគារកណ្តាលអឺរ៉ុប (ECB) នៅតែទំនងជារក្សាអត្រានេះ។ |English Version| Weekly Data Summary Report As of August 25, 2025 Below is a summary of the United States, primarily based on critical events related to President Donald Trump, the trade war, and war conflicts within the week. Disclaimer: Please note this is opinion-based; do not take it as investment advice. Key Highlight Event: Geopolitical Event: The Russia-Ukraine war conflict still goes on, despite the last ceasefire talks, with the Russian officials accusing Ukraine of attacking the Kursk Nuclear Power plant and causing a fire, albeit no injuries. Russian forces, on the other hand, are also launching shelling and drone attacks on Ukrainian regions, raising the tension between the two. For now, Canada, France, and other countries are showing support for Ukraine with a security guarantee in place for the upcoming meeting. As for Trump, he said that, “I may decide on sanctions for Russia in 2 weeks if needed.” Other than this, Israel and Gaza fight still continues. Tariff Development: The US reduced some EU goods from 25% to 15% with plans to further reduce auto tariffs once they pass matching tariff cut legislation. Steel and aluminum tariffs will remain unchanged, according to Trump Trade Adviser Peter Navarro. However, India is likely to face double tariffs for purchasing the Russian oil. US Economic Conditions: Housing market conditions: Housing sales are slightly turning upward as price growth slows and mortgage rates ease, increasing demand for the housing sector; however, building permits dropped in July. And with the higher expectation of a rate cut, the housing market will likely improve in the near term, although this can be a very short-term improvement, considering how the Federal Reserve is very cautious. Jackson Hole: The Federal Reserve Chair Jerome Powell hinted in Jackson Hole at the possible rate cut in September, although we are still unsure whether October and December will likely continue easing. But one thing is for sure, Powell stressed the weakening in the labor market while still seeing some rising inflation from the tariffs. All of these, we can assume that, stagflation scenario will still emerge when these data continue their trend. The market anticipates having an 87.2% chance of having a rate cut by 25 bps, while leaving another 48.1% for another cut before year-end. The initial market reactions: Gold up Oil up Dollar down Bond yield down Indices up Stocks like Apple, NVDA, and Tesla are up. Other economic conditions: In other economies, such as the UK, Japan, or even Canada, the inflation problem still exists, and the central banks will likely continue holding the rate. The UK’s inflation grew higher, which could be attributed to high wage inflation, food, transport, etc. Meanwhile, Japan’s inflation is still focused on the rice prices that remain sticky and may push the BOJ to reconsider resuming before tightening, although the overall inflation slipped. And as for Canadian inflation, inflation also eased, yet the Bank of Canada still commits to staying on course unless the economy deteriorates sharply. Except for the EU, which continues to meet the restrictive level of 2%, resulting from the strong EURO and lower energy costs, the ECB is still likely to hold the rate.
Economic Pulse: US-EU Tariff Reductions, India Braces for Tariff Hike, and Fed Signals Policy Divide
ការកាត់បន្ថយពន្ធអាមេរិក-សហភាពអឺរ៉ុប សហរដ្ឋអាមេរិកកំពុងកាត់បន្ថយពន្ធលើទំនិញសំខាន់ៗរបស់សហភាពអឺរ៉ុបពី 25% ទៅ 15% ជាមួយនឹងផែនការកាត់បន្ថយពន្ធលើរថយន្តបន្ថែមទៀត។ យោងតាមទីប្រឹក្សាពាណិជ្ជកម្មរបស់ប្រធានាធិបតីលោក Trump គឺលោក Peter Navarro បានឱ្យដឹងថា ពន្ធដែកថែប និងអាលុយមីញ៉ូមអាចនឹងមានភាគច្រើនក្នុងការរក្សាក្នុងកម្រិតដដែល។ → ជាការឆ្លើយតប សហភាពអឺរ៉ុបនឹងលុបចោលការយកពន្ធលើទំនិញឧស្សាហកម្មទាំងអស់របស់សហរដ្ឋអាមេរិក និងផ្តល់សិទ្ធចូលក្នុងទីផ្សារសម្រាប់អាហារសមុទ្រ និងកសិកម្មរបស់សហរដ្ឋអាមេរិក ខណៈពេលដែលពួកគេក៏អាចនឹងវិនិយោគ ឧស្ម័ន (LNG) ប្រេង ផលិតផលនុយក្លេអ៊ែរ និងបន្ទះឈីប AI របស់សហរដ្ឋអាមេរិក ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរនេះ។ ឥណ្ឌាអាចនឹងប្រឈមមុខនឹងការដំឡើងពន្ធ លោក Navarro បានលើកឡើងពីលទ្ធភាពដែលឥណ្ឌាអាចប្រឈមមុខនឹងពន្ធទ្វេរដងសម្រាប់ការទិញប្រេងពីរុស្ស៊ីដោយចាប់ផ្តើមពីថ្ងៃទី 27 ខែសីហា ឆ្នាំ 2025 ខណៈដែលចិនបាននិយាយថា ពួកគេនឹងការពារឥណ្ឌាដើម្បី “រក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី” ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងខ្លះពី Trump ជុំវិញទំនិញនាំចេញរបស់ឥណ្ឌា។ សញ្ញាចម្រុះរបស់ធនាគារកណ្តាលអាមេរិក ធនាគារកណ្តាលអាមេរិកមានទិសដៅផ្សេងគ្នាចំពោះគោលនយោបាយរូបិយវត្ថុ។ ជាក់ស្តែង មន្ត្រីមួយចំនួនដូចជា Hammack និង Goolsbee មានទំនោរទៅលើការរក្សាអត្រាការប្រាក់ ឬការសម្រេចចិត្តដោយប្រុងប្រយ័ត្ន ដោយសារតែពួកគេនៅតែមើលឃើញនូវបញ្ហាអតិផរណានាពេលបច្ចុប្បន្ន។ ចំណែកឯ អ្នកផ្សេងទៀតដូចជា Collins ភាគច្រើនមានទំនោរទៅលើការបន្ធូរបន្ថយអត្រាការប្រាក់នាពេលឆាប់ៗនេះ ខណៈដែល Bostic រំពឹងថាគួរតែមានការរឹតបន្តឹងនៅឆ្នាំនេះ ហើយលោក Bullard កំពុងមានគម្រោងកាត់បន្ថយ 100 bps ក្នុងឆ្នាំ 2026។ ពោលគឺ ធនាគារកណ្តាលមានបំណងការពារការធ្លាក់ចុុះសេដ្ឋកិច្ច ស្របពេលដែលកាត់បន្ថយពីបញ្ហាអតិផរណា។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចវិទូបានបន្ទាបលទ្ធភាពលើការកាត់បន្ថយអត្រាការប្រាក់ចំនួន 25bps នៅឯកិច្ចប្រជុំបន្ទាប់របស់ពួកគេពី 80% មកកាន់ 75.5% ក្រោយពេលមានសុន្ទរកថារបស់ FED កាលពីយប់មិញ ខណៈដែលមនុស្សជាច្រើននៅតែទន្ទឹងរង់ចាំយ៉ាងខ្លាំងនូវអ្វីដែលប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell នឹងនិយាយនៅក្នុង Jackson Hole យប់នេះ។ |English Version| US-EU Tariff Reductions The United States is lowering tariffs on key European Union goods from 25% to 15%, with plans to further reduce auto tariffs once they pass matching tariff cut legislation. Steel and aluminum tariffs will remain unchanged, according to Trump Trade Adviser Peter Navarro. → In response, the EU will eliminate tariffs on all US industrial goods and provide preferential market access for US seafood and agriculture while purchasing/investing in US LNG, oil, nuclear products, and AI chips, to deepen the economic ties between these two countries. India Faces Potential Tariff Hike Navarro indicated that India could face doubled tariffs for purchasing the Russian oil, starting August 27, 2025, while China said it will stand firmly to “uphold the multilateral trading system,” aiming to ease some tension from Trump over India’s export goods. Federal Reserve’s Mixed Signals The Federal Reserve is divided on monetary policy. Some officials, like Hammack and Goolsbee, prioritize controlling high inflation, suggesting a cautious approach to rate cuts or even not seeing any rate cut next month. Others, like Collins, show openness to easing soon, while Bostic expects limited action this year and Bullard projects 100 bps cuts in 2026. The Fed appears to want to balance inflation control with economic stability, leaning toward maintaining or slightly easing restrictive policy in the near term. Currently, economists see around a 75.5% probability of a 25-basis-point rate cut at the Fed’s next meeting, down from the previous 80% after the FED speeches last night, while many are still highly anticipating what the FED chair Jerome Powell will say in Jackson Hole tonight.
Market Talk: FOMC Meeting Minutes, The Federal Reserve’s Fraud Allegation, And Ukraine-Russia Development.
ការសង្ខេបកំណត់ហេតុកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក សមាជិកធនាគារកណ្តាលអាមេរិកមួយចំនួនរំពឹងថានឹងមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ស្របពេលដែលទីផ្សារការងារអាចនឹងបន្តទន់ខ្សោយ បើទោះបីជាអតិផរណានៅតែមានកម្រិតខ្ពស់ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានរាយការណ៍ថា “ពន្ធខ្ពស់អាចនឹងមិនជះឥទ្ធិពលខ្លាំងទៅលើអត្រាអតិផរណានោះទេ” ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តទៅលើការសម្រេចបាននូវស្ថិរភាពតម្លៃ។ លើសពីនេះទៀត សូមកត់សម្គាល់ថាកំណត់ហេតុកិច្ចប្រជុំទាំងនេះគឺធ្វើឡើងមុនពេលមានការចេញផ្សាយនូវរបាយការណ៍ការងារនៅអាមេរិក។ ដូច្នេះ ធនាគារកណ្តាលបានជឿជាក់ទៅលើភាពថមថយនៃស្ថានភាពសេដ្ឋកិច្ចរួចទៅហើយ។ យោងតាមរបាយការណ៍ “គណៈកម្មាធិការអាចប្រឈមមុខនឹង “Trade-off” ប្រសិនបើអត្រាអតិផរណានៅតែខ្ពស់ ស្របពេលដែលទីផ្សារការងារនៅតែធ្លាក់ចុះ។” ដូច្នេះនេះសបញ្ជាក់ថា ពួកគេអាចនឹងកាត់បន្ថយអត្រាការប្រាក់ប្រសិនបើពួកគេមានបំណងស្រោចស្រង់ទៅលើទីផ្សារការងារទន់ខ្សោយ ឬអាចនឹងរក្សាអត្រាការប្រាក់ប្រសិនបើពួកគេមានបំណងចង់បន្ទាបបញ្ហាអតិផរណា។ មតិ៖ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំជឿថាពួកគេអាចនឹងលើកឡើងនៅក្នុងកិច្ចប្រជុំបន្ទាប់ថា៖ “យើងមិនអាចពឹងផ្អែកលើទិន្នន័យមួយបានទេ” ឬ “យើងប្រហែលជាត្រូវតាមដានទៅលើទិន្នន័យបន្ថែមទៀតមុនពេលសម្រេចចិត្ត។” ក្រៅពីនេះ ទីផ្សារក៏បានកំណត់តម្លៃថា ធនាគារកណ្តាលអាចនឹងកាត់បន្ថយអត្រាចំនួន 1% នៅចុងឆ្នាំ 2026 បន្ទាប់ពីអាណត្តិរបស់លោក Powell ជាប្រធានធនាគារកណ្តាលអាមេរិកបានបញ្ចប់។ សេចក្តីថ្លែងការណ៍បែប dovish សុទ្ធតែបានជំរុញទីផ្សារឱ្យជឿថាការបន្ធូរបន្ថយកំពុងមក ហើយបណ្តាលឱ្យតម្លៃមាសកើនឡើងខ្ពស់កាលពីយប់មិញផងដែរ។ ការចោទប្រកាន់ទៅលើការក្លែងបន្លំប្រាក់របស់ធនាគារកណ្តាលអាមេរិក យោងតាមប្រភព Bloomberg លោក Trump បានប្តេជ្ញាបណ្តេញសមាជិកធនាគារកណ្តាលអាមេរិកលោកស្រី Lisa Cook ដោយបានចោទប្រកាន់ពីការក្លែងបន្លំប្រាក់ ពោលគឺអះអាងថានាងបានប្រើឯកសារធនាគារមិនពិតប្រាកដ ដើម្បីទទួលបានកម្រិតប្រាក់កម្ចីកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រដែលលោក Trump គ្រោងនឹងធ្វើដើម្បីបង្កើនអំណាចកាន់តែខ្លាំងនៅក្នុងធនាគារកណ្តាលអាមេរិក។ ជម្លោះអ៊ុយក្រែន និងរុស្ស៊ី ប្រទេសអុីតាលីបានស្នើថាសម្ព័ន្ធមិត្តជាមួយអ៊ុយក្រែននឹងត្រូវសម្រេចចិត្តក្នុងរយៈពេល 24 ម៉ោងក្នុងគោលបំណងផ្តល់ការគាំទ្រផ្នែកយោធាដើម្បីពង្រឹងការការពាររបស់អ៊ុយក្រែន។ លើសពីនេះ ប្រទេសហូឡង់ក៏នឹងបញ្ជូន “ប្រព័ន្ធការពារដែនអាកាសចំនួន 2” ទៅកាន់អ៊ុយក្រែនផងដែរ ដែលទាំងអស់សុទ្ធតែបង្ហាញពីការគាំទ្របន្ថែមទៀតដើម្បីបញ្ចប់ជម្លោះនេះ។ |English Version| FOMC Recap: Several Federal Reserve members expect a slowing in economic growth and weak labor market conditions, albeit with inflation still “elevated.” However, they also reported that “higher tariffs were unlikely to have persistent effects on inflation,” reflecting a growing confidence toward achieving price stability. Additionally, note that these meeting minutes came way before the US employment report was released, and the FED still anticipates weakening already. As per the report, “the committee might face difficult tradeoffs if inflation persists while the labor market weakens,” pointing toward the option of having a rate cut to save the labor market or holding the rate to constrain the inflation. Opinion: Regardless, I do believe the iconic line will go something like this in the next meeting: “We cannot depend on one data point,” or “We may need to see more data before the real decision.” Another iconic part is the market actually priced in a 1% rate cut at the end of 2026, after Powell’s term as the Federal Reserve Chair ends. All of these dovish statements has pushed the market to believe that easing is coming and resulted in a higher gold price last night as well. Trump committed to fire the Federal Reserve’s Lisa Cook As per the Bloomberg source, Trump accused the FED’s Lisa Cook of mortgage fraud allegations, claiming she used false bank documents for better loan terms. However, this is also seen as a strategic move that Trump plans to balance the republican power toward the Central bank’s independence. Ukraine and Russia Conflict Development Italy proposed that allies with Ukraine will be decided within 24 hours, aiming to provide military support to strengthen Ukraine’s defense. Plus, the Netherlands will also send “two patriot air defense systems” to Ukraine as well, all are bringing in more support to end this conflict, and not the other way around.
Market Talk: The Reserve Bank of New Zealand Easing, Trump Criticized, equity stake in Chip Company.
ធនាគារកណ្តាលនៅនូវែលសេឡង់ (RBNZ) ធនាគារកណ្តាលនៅនូវែលសេឡង់ (RBNZ) បានកាត់បន្ថយអត្រាការប្រាក់ចំនួន 0.25 % មកត្រឹមកម្រិត 3% នៅព្រឹកនេះ ហើយពួកគេក៏អាចបន្តបន្ទាបអត្រាការប្រាក់បន្ថែមទៀត ប្រសិនបើអត្រាអតិផរណានៅតែបន្តថយចុះ។ ពួកគេមានជម្រើស 3៖ ការរក្សាអត្រាការប្រាក់ ការកាត់អត្រា 25 bps ឬកាត់បន្ថយអត្រា 50 bps; ដោយជម្រើសពីរចុងក្រោយនេះត្រូវបានគេរំពឹងទុកយ៉ាងខ្លាំង។ ប្រធានធនាគារកណ្តាលនៅអាមេរិក Powell លោក Trump បានស្តីបន្ទោសប្រធានធនាគារកណ្តាលអាមេរិកលោក Powell ទៅលើការសម្រេចចិត្តអត្រាការប្រាក់ (យឺតយ៉ាវក្នុងការបន្ទាបអត្រា) ខណៈពេលដែលធ្វើឱ្យប៉ះពាល់ដល់វិស័យលំនៅឋាន ជាពិសេសនៅពេលដែលអតិផរណាដែលមិនរាប់បញ្ចូលអាហារ និងថាមពលមានកម្រិតខ្ពស់ 3.1%។ នេះសបញ្ជាក់ពីបញ្ហាលំនៅឋាន អត្រាការប្រាក់មានកម្រិតខ្ពស់ → អត្រាការប្រាក់លំនៅឋានខ្ពស់ → វិស័យទីផ្សារលំនៅឋានកាន់តែទ្រុឌទ្រោម។ ទីផ្សារភាគហ៊ុន លេខាធិការពាណិជ្ជកម្មលោក Howard Lutnick បានលើកឡើងថា “យើងគួរតែទទួលបានភាគហ៊ុន(Equity Stake) សម្រាប់ប្រាក់របស់យើង” ប៉ុន្តែវានៅតែជាសំណើមួយតែប៉ុណ្ណោះ។ ទោះបីជារដ្ឋាភិបាលអាចមានសក្តានុពលកាន់កាប់ផ្នែកខ្លះនៃក្រុមហ៊ុន Chip ដោយគ្មានសិទ្ធិបោះឆ្នោតក៏ដោយ (ប្រសិនបើនេះត្រូវបានអនុម័តដោយស្របច្បាប់) អ្នកខ្លះនៅតែជឿថាវិធីសាស្ត្រនេះហាក់ដូចជាយុទ្ធសាស្ត្រដើម្បីចរចារពន្ធបន្ទះឈីបនាពេលខាងមុខជាមួយប្រទេសផ្សេងទៀត ជាពិសេសជាមួយប្រទេសចិន។ គំនិតនេះដំបូងឡើយបានជំរុញឱ្យមានទំនុកចិត្តរបស់វិនិយោគិន និងសុទិដ្ឋិនិយមទីផ្សារដែលជំរុញឱ្យតម្លៃភាគហ៊ុនរបស់ Intel កើនឡើង ទោះបីជាផ្តល់នូវរូបភាពចម្រុះសម្រាប់ទីផ្សារភាគហ៊ុនបរទេសផ្សេងទៀតដូចជាក្រុមហ៊ុន Taiwan Semiconductor Manufacturing Company LTD ក៏ដោយ។ (TSMC) ប៉ុន្តែហេតុអ្វីបានជាល្អសម្រាប់ Intel? *** លទ្ធភាព *** Intel អាចទទួលបានសាច់ប្រាក់ភ្លាមៗ ឬកាត់បន្ថយកាតព្វកិច្ចសងវិញ ដោយសាររដ្ឋាភិបាលបំប្លែងផ្នែកខ្លះនៃ Intel នៅក្នុង Chip Act ទៅជាភាគហ៊ុន ជាពិសេសនៅពេលដែលក្រុមហ៊ុន Intel កំពុងមានស្ថានភាពហិរញ្ញវត្ថុពិបាកបន្តិច។ |English Version| Breaking News updated: The Reserve Bank of New Zealand (RBNZ) The Reserve Bank of New Zealand (RBNZ) cut the interest rate by 25 basis points to 3% earlier, potentially reducing it further if inflation eases further. There are three options: holding, a 25 bps rate cut, or a 50 bps rate cut; the latter two of which are highly anticipated. Powell Trump blamed the Federal Reserve Chair Powell for being too late in lowering the interest rate while hurting the housing sector, especially when core inflation is very sticky now, standing at 3.1%. Restrictive interest rate → high mortgage rate → stained on the housing market sector and financial struggles. The Stock market Commerce Secretary Howard Lutnick has championed the idea, arguing “we should get an equity stake for our money,” but it remains a “creative” proposal without clear legal precedent. Although the government could potentially own a partial part of the Chip companies without voting rights (if this is approved legally), some still believe that this method may seem like a strategic move to negotiate the upcoming chip tariff with other countries, particularly with China. This idea initially sparked investor confidence and market optimism that pushed Intel’s stock price to surge, albeit providing a mixed picture for other foreign stock markets such as Taiwan Semiconductor Manufacturing Company LTD. (TSMC) But why good or intel? ***Possibilities*** Intel could receive an immediate cash infusion or reduce the repayment obligation as the government converts part of the Intel in the Chip Act grants into equity, especially when Intel is currently under the impression of having some financial difficulties.
A Fragile Path to Peace: Russia-Ukraine Development
ទោះបីជាកិច្ចប្រជុំរបស់ប្រធានាធិបតីលោក Donald Trump និងប្រធានាធិបតីលោក Zelenskiy ទទួលបានលទ្ធផលល្អទៅលើបញ្ហាជម្លោះរុស្ស៊ី-អ៊ុយក្រែនក៏ដោយ ក៏តម្លៃមាសមិនសូវមានបម្រែបម្រួលគួរឱ្យកត់សម្គាល់នោះដែរ។ នេះជាអ្វីដែលអ្នកគួរដឹង៖ កិច្ចប្រជុំបន្ទាប់ នេះបើយោងតាមប្រភព Bloomberg៖ |English Version| Despite having an improved outlook following the early resolution of the Russia-Ukraine conflict, the gold prices have not moved significantly. Here is what you should know: Next Meeting, as per Bloomberg source:
Weekly Gold Update: What to Look forward to?
ការវិភាគសេដ្ឋកិច្ច ថ្ងៃចន្ទ ថ្ងៃចន្ទនៅសប្តាហ៍នេះ គឺផ្តោតទៅលើការវិវត្តន៍ជម្លោះរុស្សុី និងអ៊ុយក្រែន ជាពិសេសទៅលើកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនរួមជាមួយនឹងមេដឹកនាំអឺរ៉ុបនៅរសៀលនេះម៉ោងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (ប្រហែលថ្ងៃបន្ទាប់ម៉ោងនៅកម្ពុជា)។ គន្លឹះ៖ តម្លៃមាសបានកើនឡើងនៅព្រឹកនេះ ដោយសារតែទីផ្សាររំពឹងទុកថាទស្សនវិស័យសម្រាប់កិច្ចប្រជុំនាពេលខាងមុខអាចនឹងអាក្រក់ជាងមុន ពោលគឺអាមេរិកអាចនឹងដាក់សម្ពាធលើអ៊ុយក្រែនឱ្យទទួលយកកិច្ចព្រមព្រៀងប្រគល់ទឹកដីដើម្បីទទួលបានសន្តិភាព។ ជាពិសេសនៅពេលដែលកិច្ចប្រជុំកំពូលពូទីន-ត្រាំនៅថ្ងៃសៅរ៍មិនទាន់បានបញ្ចេញព័ត៌មានផ្លូវការណាមួយនៅឡើយទេ ទោះបីជាលោក Trump អះអាងថាមានដំណើរការល្អក៏ដោយ។ គន្លឹះនៅទីនេះ៖ ថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ សន្និសីទ Jackson Hole និងសុន្ទរកថារបស់ធនាគារកណ្តាលអាមេរិក សន្និសីទ Jackson Hole គឺជាសន្និសីទអន្តរជាតិប្រចាំឆ្នាំនៅ Wyoming ដែលចូលរួមដោយបុគ្គលសំខាន់ៗជាច្រើនដូចជា ធនាគារកណ្តាល អ្នកបង្កើតគោលនយោបាយ និងទីផ្សារហិរញ្ញវត្ថុជាដើម។ សន្និសីទនេះអាចនឹងបង្ហាញនូវទស្សនៈមួយចំនួនរបស់ធនាគារកណ្តាលស្តីពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងគោលនយោបាយរូបិយវត្ថុនាពេលអនាគត។ លើសពីនេះ កំណត់ហេតុកិច្ចប្រជុំរបស់ធនាគារកណ្តាលក៏នឹងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ដោយទាំងនេះនឹងបង្ហាញកាន់តែច្បាស់ពីទិសដៅបន្ទាប់របស់ធនាគារកណ្តាលទៅលើការសម្រេចចិត្តអត្រាការប្រាក់ខែកញ្ញា។ ជាងនេះទៅទៀត ទីផ្សារក៏រំពឹងពីទស្សនវិស័យបន្ថែមទៀតរបស់ធនាគារកណ្តាលផ្សេងៗទៀតទៅលើបម្រែបម្រួលក៏ដូចជាផលប៉ះពាល់នៃពន្ធទៅលើស្ថានភាពសេដ្ឋកិច្ចពួកគេ។ សូមចំណាំផងដែរថានេះអាចជាលើកចុងក្រោយដែលលោកប្រធានធនាគារកណ្តាលអាមេរិក Jerome Powell ចូលរួមក្នុងសន្និសីទនេះ។ គន្លឹះនៅទីនេះ៖ រកមើលទិសដៅរបស់ធនាគារកណ្តាល មិនត្រឹមតែមកពី FED ប៉ុណ្ណោះទេ ប៉ុន្តែក៏មានធនាគារកណ្តាលផ្សេងទៀតផងដែរ។ ការវិភាគបច្ចេកទេស នេះគឺជាសេណារីយ៉ូមួយចំនួនសម្រាប់តម្លៃមាសក្នុងសប្តាហ៍ទី៣ខែសីហា៖ |English Version| Fundamental Analysis Monday Monday this week is all about the development in the Russia and Ukraine conflict, which focuses on the US-Ukraine alongside the European Leaders meeting this afternoon in Washington, D.C. (Approximately the next day in Cambodia time). Highlight: The gold price climbed in the morning as they anticipate a negative outlook for the upcoming meeting—a.k.a., The US will likely pressure Ukraine to accept the deal of exchanging the territory for the peace agreement. Especially when the Putin-Trump summit on Saturday has not fully disclosed any official information yet, albeit Trump claims to have made good progress. Tip Here: Thursday to Saturday Jackson Hole symposium and the Federal Reserve Speeches. The Jackson Hole symposium is an annual international conference in Wyoming that involves important figures such as central bankers, policymakers, and financial market participants, where the watchers will gain insight from the perspective of the central bank on the current economic outlook and future monetary policy. Plus, with the release of the Federal Reserve meeting minutes on Thursday, all of these will be offered on the next initiative of the September interest rate decision. Other than that, the market also expects to see the FED’s and other major central banks’ thoughts on the current changes in tariffs’ impact as well. Please also note that this might be the last time that the FED’s Jerome Powell will be in this conference; therefore, as much as I want to think that he will settle on a good term. There is still some chance that Powell might give his all in his speeches. Tip Here: Look for the motive of their speeches, not only from the FED, but also from other central bankers as well. Technical Analysis
Weekly Data Summary Report As of August 18, 2025
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃទី18 ខែសីហា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump បញ្ហាពន្ធពាណិជ្ជកម្ម និងបញ្ហាសង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ព័ត៌មានសំខាន់ៗនៅក្នុងសប្តាហ៍នេះ ជំនួបកំពូលអាមេរិក-រុស្ស៊ី៖ ទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump លើកឡើងថា កិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ីកំពុងមានដំណើរការល្អក៏ដោយ ក៏កិច្ចប្រជុំមួយនេះមិនទាន់សម្រេចបាននូវបទឈប់បាញ់ ឬការដាក់ទណ្ឌកម្ម ឬសេចក្តីប្រកាសដ៏ធំនោះទេ។ ជាក់ស្តែង នៅពេលនេះមិនទាន់មានកិច្ចសម្រេចជាផ្លូវការនោះទេ។ ប៉ុន្តែរឿងមួយដែលយើងដឹងបាននោះគឺថា លោក Trump នឹងមានកិច្ចប្រជុំមួយផ្សេងទៀតជាមួយប្រធានាធិបតីអ៊ុយក្រែន ព្រមទាំងមេដឹកនាំអឺរ៉ុបផ្សេងទៀត ដើម្បីធានាថា លោក Trump នឹងមិនដាក់សម្ពាធទៅលើប្រធានាធិបតីអ៊ុយក្រែនចំពោះការដោះដូរដីនោះទេ។ លោក Trump ក៏បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា “អ៊ុយក្រែនអាចបញ្ចប់សង្រ្គាមជាមួយរុស្ស៊ីបានភ្លាមៗ ប្រសិនបើគាត់ចង់ ឬគាត់អាចបន្តការប្រយុទ្ធមួយនេះ”។ តើគាត់សំដៅលើការដោះដូរដីដើម្បីឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពឬមែន? ប្រធានាធិបតីរុស្ស៊ី លោក ពូទីន មានគោលបំណងយកទឹកដីអ៊ុយក្រែន (ដុនបាស) ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព ទោះបីជាអ៊ុយក្រែនបដិសេធយ៉ាងដាច់អហង្ការក៏ដោយ។ ដូច្នេះសំណួរមួយទៀតគឺ តើអ៊ុយក្រែននឹងទទួលយកកិច្ចព្រមព្រៀងនេះក្នុងពេលដែលមានជីវិតមនុស្សជាច្រើនត្រូវបានបាត់បង់ក្នុងការការពារវា ឬតើគាត់នឹងបន្តប្រយុទ្ធ? ជំនួបបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងធ្វើនៅម៉ោងរសៀលនៅថ្ងៃច័ន្ទ (ម៉ោងនៅកម្ពុជា អាចនឹងថ្ងៃបន្ទាប់) ប្រសិនបើវាដំណើរការល្អ → ជំនួបមួយទៀតជាមួយពូទីន → មាសទំនងជាធ្លាក់ចុះ ដោយសារតែទីផ្សារកាន់តែមានទំនុកចិត្តខ្លាំង។ ទិន្នន័យសន្ទស្សន៍តម្លៃទំនិញ ឬសេវាកម្ម (CPI) និងអត្រាការប្រាក់ ទោះបីជាទិន្នន័យអតិផរណានៅអាមេរិកបច្ចុប្បន្នអាចនឹងពិបាកក្នុងការឈានទៅដល់កម្រិតគោលដៅចំនួន 2% ហើយទិន្នន័យតម្រូវការប្រើប្រាស់មានតិចជាងមុនក៏ដោយ ក៏ទីផ្សារនៅតែជឿជាក់ថា អត្រាការប្រាក់អាចនឹងកាត់បន្ថយខែកញ្ញានោះដែរ នេះបើយោងតាមឧបករណ៍ CME Fedwatch។ លោក Trump បានអះអាងថា ពន្ធមិនបានបង្កឱ្យមានអតិផរណា ឬបញ្ហាជាតិផ្សេងទៀតទេ។ លោកបានជំរុញឱ្យធនាគារកណ្តាលអាមេរិកបន្ទាបអត្រាការប្រាក់មកត្រឹម 1% ដោយលើកហេតុផលថា វានឹងជំរុញកំណើនសេដ្ឋកិច្ច។ ទីផ្សារភាគហ៊ុន កិច្ចព្រមព្រៀង Nvidia និង AMD Chip ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក លោកប្រធានាធិបតី Trump បានបញ្ជាក់ថា Nvidia បានយល់ព្រមបង់ប្រាក់ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួន 15% នៃប្រាក់ចំណូលពីការលក់បន្ទះឈីប H20 AI របស់ខ្លួនទៅកាន់ប្រទេសចិន ដើម្បីទទួលបានអាជ្ញាប័ណ្ណនាំចេញ ហើយអនុញ្ញាតឱ្យបន្តការលក់ឡើងវិញបន្ទាប់ពីការរឹតបន្តឹងលើកមុន។ នេះក៏រាប់បញ្ចូលទាំង AMD ផងដែរ ដែលដំបូង លោក Trump ព្យាយាមទាមទាររក 20%។ លើសពីនេះ លោក Trump បានប្រកាសការពន្យារពេល 90 ថ្ងៃលើពន្ធគយរបស់ប្រទេសចិន ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់ការចរចា នេះបើយោងតាម CNBC ។ លោកក៏បានបញ្ជាក់ផងដែរថាពន្ធលើដែកនិងបន្ទះឈីបនឹងត្រូវកំណត់នៅសប្តាហ៍នេះ ដោយអត្រាអាចនឹងចាប់ផ្តើមពីទាបទៅច្រើន ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ទីផ្សារ។ |English Version| Weekly Data Summary Report As of August 18, 2025 Check out what you missed from last week’s event in the United States, which was primarily based on the critical events related to President Donald Trump, the trade war, and war conflicts within the week. Disclaimer: Please note this is opinion-based; do not take it as investment advice. Key Highlight Event: US-Russia Summit: Although US President Donald Trump mentioned having “good progress” on the US-Russia summit, there was no confirmed ceasefire, no sanctions, or grand announcements. There was nothing set in stone at the moment, nor any official information disclosed. But one thing we know is that Trump will have another meeting with the President of Ukraine, assisted by the other European leaders, to ensure that Trump won’t be swayed by his personal gain and press Ukraine for the land swap. Trump also posted on his social media that “Ukraine can end the war with Russia almost immediately if he wants to, or he can continue to fight.” Is he referring to the swapping of land for the peace agreement? Russian President Putin seeks the Ukrainian land (Donbas) in exchange for a peace agreement, albeit Ukrainians strongly reject it. So another question is, will Ukraine accept the deal while many lives have been lost protecting it, or will he continue to fight? Next Meeting: US-Ukraine afternoon time on Monday (D.C. time) (Cambodia Time: around early next day). If it goes well → another meeting with Putin → gold is likely to fall. Trump on CPI Data and Interest Rates U.S. inflation is raising some doubt about reaching the restrictive level of 2%, amid some deterioration seen in demand consumption, and yet the CME Fedwatch Tool still priced in a September rate cut with odds of over 80% as of now. Trump claimed tariffs have not caused inflation or other national issues. He urged the Federal Reserve to lower interest rates to 1%, arguing it would stimulate economic growth. The stock market Nvidia and AMD Chip Deal with the U.S. Government President Trump confirmed that Nvidia has agreed to pay the U.S. government 15% of revenue from sales of its H20 AI chips to China to secure export licenses, allowing resumed sales after prior restrictions. This also included AMD, followed by the negotiation where Trump initially sought 20%. Furthermore, Trump announced a 90-day extension on China tariffs, delaying their implementation to provide more time for negotiations, according to CNBC. He also stated that tariffs on steel and chips will be set this week, with rates starting lower initially to ease market impacts.
Market on Edge Ahead of the Russia-Ukraine summit on Friday
ទីផ្សារមានក្តីបារម្ភកាន់តែខ្លាំងទៅលើកិច្ចប្រជុំកំពូលរុស្សុី-អ៊ុយក្រែននៅថ្ងៃសុក្រ ដោយសារតែលោក Trump បន្តដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ចប់ជម្លោះ។ បើមិនដូច្នេះទេ ពួកគេអាចនឹងប្រឈមមុខនឹងបញ្ហាដ៏ធំមួយ។ លើសពីនេះ លោក Trump ក៏បានបង្ហើបឱ្យដឹងថា ពួកគេអាចនឹងមានកិច្ចប្រជុំលើកទីពីរ ដែលក្នុងនោះក៏មានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែននោះដែរ ប្រសិនបើកិច្ចប្រជុំទីមួយដំណើរការល្អ។ ប៉ុន្តែនៅតែមានអ្នកវិភាគមួយចំនួនយល់ឃើញថា អ៊ុយក្រែនគួរតែមានវត្តមាននៅក្នុងកិច្ចប្រជុំទី 1 នេះ។ ដូច្នេះទីផ្សារកំពុងរង់ចាំការវិវឌ្ឍបន្ថែមទៀតនៅថ្ងៃសុក្រ ថាតើសង្គ្រាមនេះអាចនឹងស្ងប់ទៅវិញ ឬក៏អាចនឹងបន្តឱ្យមានបញ្ហាបន្ថែមទៀត។ នៅលើផ្នែកសេដ្ឋកិច្ច លោក Trump ក៏បានបង្កើនសម្ពាធលើធនាគារកណ្តាលអាមេរិក ដោយចំអកឱ្យប្រធានធនាគារកណ្តាលលោក Jerome Powell ជុំវិញការជួសជុលអគាររបស់ពួកគេ និងទាមទារឱ្យមានការបន្ថយអត្រាការប្រាក់មកត្រឹម 1% ពោលគឺទាបជាងកម្រិតបច្ចុប្បន្ន។ សម្រាប់ពេលនេះ លោកបានបន្ទាបបេក្ខជនចំនួន 3-4 រូបសម្រាប់ជ្រើសរើសប្រធានធនាគារកណ្តាលអាមេរិក ហើយនឹងមានការប្រកាសនៅពេលណាមួយឆាប់ៗនេះ។ ជាងនេះទៅទៀត ក្រុមហ៊ុន Goldman Sachs Macro Economics Research បានព្យាករណ៍ថាអាចនឹងមានការកាត់បន្ថយអត្រាការប្រាក់ចំនួន 3 ដងក្នុងឆ្នាំនេះដោយចាប់ផ្តើមនៅក្នុងខែកញ្ញា ខែតុលា និងខែធ្នូ។ |English Version| There are growing concerns over the Russia-Ukraine summit on Friday as Trump continues to put pressure on Russia to end the conflict and will likely face severe consequences if the war does not stop. Trump also hinted at having a second meeting that would focus on having a trilateral (Ukraine included) if the first one goes well, albeit some argue that Ukraine should be in the first one as well. So the market awaits further progress on Friday, whether this will turn into more certainty or will lead to another problem. On the economic front, Trump also intensified pressure on the Federal Reserve, mocking Chair Jerome Powell over the Fed’s building renovation and demanding interest rates be slashed to 1%, significantly lower than current levels. For now, he is still narrowing down to 3-4 candidates, with an announcement expected anytime soon. Other than that, Goldman Sachs Macro Economics Research projects a more measured approach, forecasting 3 rate cuts of 25 basis points each this year, starting in September, October, and December.