“A Little Relief”: Trump’s Plan for Automaker Reshoring Amid Uncertainty ក្រុមហ៊ុនផលិតរថយន្ត បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតរថយន្តរួចមក លោក Trump បានផ្តល់ការបន្ធូរបន្ថយបណ្តោះអាសន្នទៅកាន់ពួកគេ ក្នុងគោលបំណងជួយទ្រទ្រង់សុខភាពក្នុងវិស័យនេះ ពោលគឺលើការជ្រើសរើសបុគ្គលិក និងការពង្រីកវិស័យនេះន្ថែមទៀត។ លោកបានអះអាងថា ការបន្ធូរបន្ថយនេះនឹងការពារការដាក់ពិន័យសម្រាប់ក្រុមហ៊ុនដែលមិនអាចរកគ្រឿងផលិត ដោយលើកទឹកចិត្តដល់ផលិតកម្មអាមេរិកបន្ថែមទៀត។ ដូចដែលបានរៀបរាប់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅរដ្ឋ Michigan នេះត្រូវបានពិពណ៌នាថាជា “ការបន្ធូរបន្ថយបន្តិច” ដើម្បីជួយឧស្សាហកម្មវិនិយោគក្នុងការផលិតក្នុងស្រុកតាមរយៈពន្ធនោះដែរ។ ខណៈពេលដែលព័ត៌មានលម្អិតនៅតែមិនត្រូវបានបញ្ជាក់ ប្រភពដូចជា The Guardian បានលើកឡើងថា អាចនឹងមានការបន្ធូរពន្ធរយៈពេលពីរឆ្នាំទៅកាន់ក្រុមហ៊ុនក្នុងការផ្លាស់ប្តូរការផលិតនៅសហរដ្ឋអាមេរិក។ ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Bessent ក៏បានកត់សម្គាល់ផងដែរថា កិច្ចព្រមព្រៀងពន្ធនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កាត់ប្រាក់កម្ចីរថយន្តសម្រាប់រថយន្តដែលផលិតនៅសហរដ្ឋអាមេរិក។ គោលនយោបាយនេះមានគោលបំណងជំរុញតម្រូវការរថយន្តអាមេរិក និងអាចធ្វើឱ្យសហរដ្ឋអាមេរិកជាប្រទេសនាំមុខគេលើពិភពលោកក្នុងការផលិតរថយន្ត។ ខណៈពេលដែលលោក Trump បានសរសើរលើការវិនិយោគទៅកាន់ក្រុមហ៊ុនធំៗមួយចំនួន ដូចជា Nvidia, TSMC, Amazon ជាដើម លោក Trump ក៏នៅតែបន្តរិះគន់គោលជំហររបស់ធនាគារកណ្តាលអាមេរិកពោលគឺគាត់មានបំណងបន្ទាបអត្រាការប្រាក់។ របាយការណ៍ JOLTs និងទំនុកចិត្តអ្នកប្រើប្រាស់ ទិន្នន័យថ្មីៗពីការធ្លាក់ចុះយ៉ាងខ្លាំងនៃរបាយការណ៍ JOLTs និងទំនុកចិត្តអ្នកប្រើប្រាស់ បង្ហាញពីសញ្ញានៃភាពទន់ខ្សោយកំណើនសេដ្ឋកិច្ច។ JOLTS Job Openings បានរាយការណ៍ថាចំនួនការងារដែលទំនេរបានធ្លាក់ចុះជាងមុន ស្របពេលដែលអត្រាឈប់ពីការងារបានកើនឡើងបន្តិច។ ទាំងអស់នេះបង្ហាញថា អាជីវកម្មកំពុងកាត់បន្ថយការជ្រើសរើសបុគ្គលិកបន្ថែមទៀត ចំពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ លើសពីនេះ ទំនុកចិត្តរបស់អ្នកប្រើប្រាស់បានចុះខ្សោយ ដែលបង្ហាញពីបញ្ហាប្រឈមដែលអាចកើតមានចំពោះកំណើនសេដ្ឋកិច្ច។ |English Version| Automaker After the discussion, Trump offered temporary relief to support their hiring and expansion efforts. He claimed that the relief would prevent penalties for companies unable to source parts, encouraging more U.S. production, which is known as “reshoring” manufacturing. As mentioned during his trip to Michigan, this was described as “a little relief” to help the industry invest in domestic manufacturing with the help of a tax deal. While details remain unconfirmed, sources like The Guardian suggest a potential two-year break for companies transitioning to U.S. production is likely. In fact, US Treasury Secretary Bessent also noted that a tax deal will allow consumers to deduct auto loans for U.S.-made cars. This policy aims to boost demand for American vehicles and position the U.S. as a global leader in auto manufacturing. While Trump has been praising investment to several key players in the market, including Nvidia, TSMC, Amazon, etc., Trump continued to criticize the Federal Reserve’s stance with the aim of bringing the interest rate lower. JOLTs Job Openings and Consumer Confidence Recent data from a dramatic drop in job openings and consumer confidence signals a weakness in economic growth. JOLTS Job Openings reported that job openings, which measure the number of job vacancies, dropped while the quit rate slightly rose. All this suggests that businesses are scaling back hiring amid economic uncertainty. Additionally, consumer confidence has weakened, further indicating potential challenges to economic growth.
Tuesday News Recap: Tax Cut Proposal, China’s Stance, Russia-Ukraine Deal, and Iran’s Nuclear Talk សំណើកាត់បន្ថយពន្ធ ទោះបីជាប្រធានាធិបតីលោក Donald Trump បានប្រកាសពីការកាត់បន្ថយពន្ធ (Tax) សម្រាប់បុគ្គលដែលរកប្រាក់ចំណូលបានក្រោម 200,000 ដុល្លារតាមរយៈការបង្កើនពន្ធអាករ (Tariff)កាលពីថ្ងៃអាទិត្យក៏ដោយ រូបគាត់ក៏បានច្រានចោលទៅលើការកាត់ពន្ធរបស់មហាសេដ្ឋីនោះម្តងទៀតដែរ។ នេះមានន័យថា ពន្ធរបស់មហាសេដ្ឋីនៅតែមានដដែល។ ទោះយ៉ាងណាក៏ដោយ បញ្ហានៅតែស្ថិតលើលទ្ធភាពដែលអាចមានឱនភាពតម្រូវការ។ ជាក់ស្តែង អ្នកដែលមានចំណូលទាបទៅមធ្យមភាគច្រើនចំណាយប្រាក់ចំណូលរបស់ពួកគេលើទំនិញចាំបាច់ជាជាងពន្ធដែលបង់ជូនរដ្ឋ ដូច្នេះការដំឡើងពន្ធអាករទៅលើប្រទេសដទៃនៅតែអាចនាំឱ្យចំណាយកាន់តែខ្ពស់ ពោលគឺទំនិញនៅតែថ្លៃ។ នេះនឹងនាំឱ្យមានការថយចុះនៃកំណើនសេដ្ឋកិច្ច លុះត្រាតែផលិតកម្មក្នុងស្រុកចូលមក។ ប្រទេសចិន ខណៈពេលដែលទីផ្សារកំពុងរង់ចាំវឌ្ឍនភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ការចរចារបស់ពួកគេនៅតែមិនទាន់បញ្ចប់ ឬមានការផ្លាស់ប្តូរអ្វីផ្សេងទៀតទេ។ ជាក់ស្តែង រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសង្កត់ធ្ងន់លើការពង្រឹងឥទ្ធិពល BRICS ជាមួយរុស្ស៊ី ដែលអាចបន្ទាបតម្លៃប្រាក់ដុល្លារអាមេរិក និងបង្កើនភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើង។ បទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន លោកពូទីនរបស់រុស្ស៊ីបានប្រកាសបទឈប់បាញ់បណ្តោះអាសន្នសម្រាប់ថ្ងៃឈប់សម្រាកខែឧសភា ប៉ុន្តែសេតវិមានរាយការណ៍ពីការជំរុញរបស់លោក Trump សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍រវាងរុស្ស៊ី និងអ៊ុយក្រែន។ ទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែន មានបំណងចង់បញ្ចប់រឿងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ កិច្ចពិភាក្សាអំពីនុយក្លេអ៊ែរ លោក Ron Dermer របស់អុីស្រាអែលបានសម្តែងការជឿជាក់លើគោលជំហររឹងមាំរបស់លោក Trump ទៅលើការប្រឆាំងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ដែលមិនល្អ ដោយអុីរ៉ង់បានស្នើឱ្យមានកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងរ៉ូមនៅថ្ងៃទី 2 ខែឧសភាជាមួយបារាំង អង់គ្លេស និងអាល្លឺម៉ង់។ ព័ត៌មានបន្ថែមទៀត៖ JOLTs Job Openings នឹងផ្តល់ជូននូវព័ត៌មានបន្ថែមទៀតអំពីស្ថានភាពទីផ្សារការងារនៅក្នុងសហរដ្ឋអាមេរិក ដែលរៀបរាប់លម្អិតអំពីចំនួនការងារ ការបញ្ឃប់ និងសកម្មភាពជ្រើសរើសបុគ្គលិកបន្ថែមទៀតជាដើម។ |English Version| Tax cut proposal Despite Trump’s tax cut announcement for individuals earning under $200,000 through tariff revenue on Sunday, he also repeatedly ruled out the millionaire’s tax. Yet, the problem lingers in the potential consumption deficit. Most low- to medium-income earners mainly spend their income on necessary goods rather than taxes, so raising the tariffs will only result in higher costs and will continue to burden purchasing power. This will lead to degrowth in response unless domestic production comes in. China While the market awaits the trade progress between the US and China, no recent US-China talks have occurred yet. In fact, China’s Foreign Minister Wang Yi emphasized strengthening BRICS influence with Russia, which could potentially challenge the U.S. dollar’s dominance and further intensify the trade tension. Russia-Ukraine Ceasefire Russia’s Putin declared a temporary ceasefire for the May holidays, and the White House reports Trump’s push for a permanent Russia-Ukraine ceasefire. Both the US and Ukraine are eager to end this as soon as possible. Nuclear Talk Israel’s Ron Dermer expressed confidence in Trump’s firm stance against a weak Iran nuclear deal, with Iran proposing nuclear talks in Rome on May 2 with France, Britain, and Germany. Looking Forward: JOLTs Job Openings will offer labor market conditions in the United States, which also detail the number of job openings, separations, and hiring activities.
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី 26 ខែមេសា ឆ្នាំ 2025 របាយការណ៍ខាងក្រោមនេះគឺជាការសង្ខេបរយៈពេលពីរសប្តាហ៍ស្តីពីសេដ្ឋកិច្ចសំខាន់ៗដូចជាសហរដ្ឋអាមេរិក តំបន់អឺរ៉ូ និងជប៉ុន ដែលភាគច្រើនផ្អែកលើសូចនាករសេដ្ឋកិច្ច ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងជម្លោះពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump ជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត និងបម្រែបម្រួលតម្លៃមាសជាដើម។ ការបដិសេធ៖ របាយការណ៍នេះគឺភាគច្រើនផ្អែកលើមតិរបស់ខាងយើងខ្ញុំ ដូច្នេះសូមជៀសវាងក្នុងការចាត់ទុកជាដំបូន្មានវិនិយោគ។ សហរដ្ឋអាមេរិក ស្ថានភាពសេដ្ឋកិច្ចអាមេរិកបានប្រឈមមុខនឹងបម្រែបម្រួលយ៉ាងខ្លាំងដោយសារតែការកើនឡើងនៃភាពតានតឹងរបស់សង្គ្រាមពាណិជ្ជកម្ម និងភាពមិនច្បាស់លាស់នៃគោលនយោបាយសេដ្ឋកិច្ច។ ជាក់ស្តែង គឺចាប់ផ្តើមនៅពេលដែលមានជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិក ព្រមទាំងការវាយប្រហាររបស់លោក Trump លើប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell លើការមិនបន្ធូរបន្ថយអត្រាការប្រាក់។ បញ្ហាទាំងពីរនេះបានធ្វើឱ្យទីផ្សារកាន់តែមានការភ័យខ្លាច ហើយបានជំរុញឱ្យតម្លៃមាសឡើងខ្ពស់រហូតទៅដល់ $3,500 ក្នុងមួយអោននៅថ្ងៃទី 22 ខែមេសា ឆ្នាំ 2025។ ប៉ុន្តែតម្លៃមាសក៏បានធ្លាក់ចុះមកត្រឹម $3,281.60វិញ នៅថ្ងៃទី 23 ខែមេសា នៅពេលដែលភាពតានតឹងបានកាត់បន្ថយ។ ជាក់ស្តែងលោក Trump បានលើកឡើងថា រូបលោកនឹងអាចទម្លាក់ពន្ធលើទំនិញរបស់ប្រទេសចិន ស្របពេលដែលការគំរាមកំហែងលើប្រធានធនាគារកណ្តាលក៏បានកាត់បន្ថយនោះដែរ។ ទាំងនេះជាកត្តាដែលជំរុញឱ្យតម្លៃមាសធ្លាក់ចុះ។ ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗទាំងពីរក្នុងសប្តាហ៍នេះ យើងអាចសន្មត់ថាទីផ្សារថ្មីៗនេះត្រូវបានជំរុញដោយបម្រែបម្រួលគោលនយោបាយពាណិជ្ជកម្ម ពោលគឺបានធ្វើឱ្យមានការផ្លាស់ប្តូរនូវសន្ទស្សន៍អារម្មណ៍របស់ទីផ្សារ និងការប្រែប្រួលតម្លៃមាសជាដើម។ ដូច្នេះ ប្រសិនបើមានសញ្ញាណាមួយដែលបង្ហាញពីការបន្ធូរបន្ថយភាពតានតឹងនៃពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នោះវានឹងបន្តធ្វើឱ្យតម្លៃមាសធ្លាក់ចុះ។ ផ្ទុយមកវិញ ប្រសិនបើភាពតានតឹងបានផ្ទុះឡើងម្តងទៀត ខណៈដែលលោក Trump មានអំណាចគំរាមកំហែងក្នុងការបញ្ចុះអត្រាការប្រាក់ នោះវាក៏នឹងជំរុញឱ្យមាសឡើងដល់កម្រិតកំពូលវិញដែរ។ រហូតមកដល់ពេលនេះ បើយោងតាមឧបករណ៍ CME FEDWatch ទីផ្សារនៅតែជឿជាក់ថា ធនាគារកណ្តាលអាចនឹងរក្សាអត្រាការប្រាក់រហូតដល់ខែមិថុនា ឆ្នាំ 2025។ អ្វីដែលគួរតាមដាន៖ លើសពីនេះ ទីផ្សារក៏នឹងតាមដានទៅលើទិន្នន័យទីផ្សារក្នុងសប្តាហ៍នេះ ដែលអាចនឹងមានបម្រែបម្រួលខ្លាំងក្នុងទីផ្សារនោះដែរ។ តំបន់អឺរ៉ូ បន្ទាប់ពីការផ្អាករយៈពេល 90 ថ្ងៃរបស់ Trump ចំពោះពន្ធ 20% រួចមក យើងមិនទាន់ឃើញមានកិច្ចព្រមព្រៀងណាមួយបានកើតឡើងរហូតដល់ថ្ងៃនេះឡើយ។ ប៉ុន្តែ ដូចដែល Moody’s បានលើកឡើង សេដ្ឋកិច្ចតំបន់អឺរ៉ូនៅតែប្រឈមមុខនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។ ជាមួយនឹងទស្សនវិស័យធ្លាក់ចុះពីសហជីពធំៗដូចជា អាឡឺម៉ង់ បារាំង អុីតាលី និងអេស្ប៉ាញ នេះបង្ហាញថាស្ថានភាពសេដ្ឋកិច្ចសហភាពអឺរ៉ុបនៅតែមិនល្អប្រសើរ ជាពិសេសនៅក្នុងវិស័យផលិតកម្ម និងសេវាកម្ម ខណៈដែលតម្រូវការបរទេសនៅតែទន់ខ្សោយចំពេលមានភាពតានតឹងផ្នែកពន្ធគយ។ ដូច្នេះ ទីផ្សាររំពឹងថានឹងមានការថយចុះអត្រាការប្រាក់បន្ថែមទៀតនៅក្នុងខែមេសា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទោះបីជាអតិផរណា និងការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់អាចជាបញ្ហាប្រឈមក៏ដោយ។ ប្រទេសជប៉ុន ទោះបីជាមិនមានការផ្លាស់ប្តូរច្រើនសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនក្នុងសប្តាហ៍នេះក៏ដោយ ក៏ប្រទេសជប៉ុននៅតែប្រឈមនឹងហានិភ័យនៃការជាប់គាំងដែលបណ្តាលមកពីបញ្ហាពន្ធគយរបស់លោក Trump ជាពិសេសនៅក្នុងវិស័យរថយន្ត និងការនាំចេញរបស់ខ្លួន ដែលអាចកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ច។ ជាក់ស្តែង IMF បានកាត់បន្ថយការព្យាករណ៍កំណើនរបស់ប្រទេសជប៉ុនពី 1.1% ទៅ 0.6% ។ នេះគឺដោយសារតែប្រទេសជប៉ុនគឺពឹងផ្អែកលើការនាំចេញទៅចិន ដែលជាដៃគូបន្ទាប់ពីសហរដ្ឋអាមេរិក ដូច្នេះការផ្លាស់ប្តូរគោលនយោបាយរវាង Trump និងចិនក៏អាចប៉ះពាល់ដល់ទីផ្សាររបស់ប្រទេសជប៉ុនផងដែរ។ ដូច្នេះហើយ ទីផ្សារនឹងតាមដានទៅលើការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាលជប៉ុន ដែលធ្វើឡើងនៅសប្តាហ៍នេះដោយព្យាករណ៍ថាអាចនឹងរក្សា។ អ្វីដែលសំខាន់គឺស្ថិតនៅលើសុន្ទរកថា និងសេចក្តីថ្លែងការណ៍របស់ពួកគេ ដែលអាចផ្តល់នូវព័ត៌មានសេដ្ឋកិច្ចបន្ថែមទៀត។ |English Version| Weekly Data Summary Report As of April 26, 2024 Below is the two-week summary on the major economies such as the United States, the Eurozone, and Japan, which is mainly based on the economic indicators, critical events related to President Donald Trump’s trade conflict with other trading partners, and gold price movements. Disclaimer: Please note this is opinion-based; do not take it as investment advice. The United States The US economy experienced significant volatility due to the escalation of the trade war and policy uncertainty. The period began with rising US-China trade tensions and Trump’s attacks on Federal Reserve Chair Jerome Powell for refusing to lower the rate. These attacks fueled market anxiety and sparked gold prices to a record high of $3,500 per ounce on April 22, 2025, before pulling back slightly to $3,281.60 on April 23 as tariff de-escalation hopes grew. In fact, Trump softened his stance toward both China’s trade conflict and Powell, citing on lowering of tariffs on China’s goods while backing off his threat to fire FED Chair Powell. With these two main events this week, we could assume that the recent market was marked by trade-driven factors that fueled market swings, consumer sentiment, and gold price volatility. Therefore, any signals of potential US-China trade easing would continue to temper the gold prices amid persistent uncertainty. One thing to remember is that if tension sparked once again while Trump has the power to threaten to lower the interest rate, then this would also push the gold back to its peak. As of now, as per the CME FEDWatch tool, the market is still priced in for a rate hold until June 2025. Looking forward: The US employment report this week will also cause huge volatility and offer further insights about the labor market conditions. The Eurozone After Trump’s 90-day suspension of 20% tariffs, no agreement materialized until today. Yet, as Moody’s has flagged, the Eurozone economy is still facing the risk of recession. With a downgraded outlook from major unions such as Germany, France, Italy, and Spain, this suggests that the EU is still experiencing stagnation, particularly in the manufacturing and services sectors, while external demand remains weak amid tariff tensions. Therefore, the market anticipates further easing in April to boost growth, although inflation and supply chain disruption could be challenges. Japan Although not much changes for Japan’s economy this week, Japan is still facing stagnation risk from Trump’s tariffs, particularly in its auto and export sectors, which could potentially cut the growth forecast. In fact, the IMF cut Japan’s growth forecast from 1.1% to 0.6%. This is a result of Japan’s dependent market in China after its first trading partner, the US, so changes between Trump and China could also affect Japan’s market. Therefore, all eyes are on the Bank of Japan’s interest rate decision, which takes place this week with an unchanged rate. But the important part falls on the speeches and statements that could dictate further economic insights.
Trump’s Economic Optimism Meets Federal Reserve Caution ប្រធានាធិបតី Donald Trump ប្រធានាធិបតី Donald Trump បានទទួលស្គាល់ថាគោលនយោបាយពន្ធគយរបស់គាត់អាចនាំឱ្យមាន “បញ្ហាប្រឈមនៃការផ្លាស់ប្តូរ” ប៉ុន្តែនៅតែមានសុទិដ្ឋិនិយមចំពោះភាពជោគជ័យរបស់ពួកគេ។ លើសពីនេះ សេតវិមានបានប្រកាសថា ពន្ធអាមេរិកលើប្រទេសចិនបានកើនដល់ 145%។ លោក Trump ក៏កំពុងជំរុញឱ្យមានកញ្ចប់កាត់បន្ថយពន្ធ និងការដំឡើងកម្រិតអតិបរមារបស់បំណុល(Debt Ceiling)ផងដែរ។ នៅក្នុងនោះ ពួកគេបានស្នើឱ្យមានការកាត់បន្ថយពន្ធរហូតទៅដល់ 5.3 ទ្រីលានដុល្លារក្នុងរយៈពេលដប់ឆ្នាំ និងបង្កើនកម្រិតអតិបរមារបស់បំណុល(Debt Ceiling)ចំនួន 5 ទ្រីលានដុល្លារ ដែលអាចធ្វើឱ្យមានការកាត់បន្ថយការចំណាយចំនួន 4 ពាន់លានដុល្លារ។ ធនាគារកណ្តាលអាមេរិក ទោះបីជាអត្រាអតិផរណាមានកម្រិតទាបជាងមុនក៏ដោយ ក៏សមាជិកធនាគារកណ្តាលមួយចំនួនកាលពីយប់មិញបានសង្កត់ធ្ងន់បន្ថែមទៀតអំពីបញ្ហាអតិផរណា ខណៈពេលអាចនឹងមានការកើនឡើងនៃហានិភ័យអត្រាគ្មានការងារធ្វើខ្ពស់និងកំណើនយឺត ប្រសិនបើពន្ធគយអាចនឹងឡើងខ្លាំងលើសពីការរំពឹងទុក។ ហើយវាអាចនាំឱ្យមានការពន្យាពេលក្នុងការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ នេះបើយោងតាមធនាគារកណ្តាលអាមេរិកលោកស្រី Susan Collins ។ |English Version| President Donald Trump President Donald Trump acknowledged that his tariff policies might lead to some “transition challenges” but remained optimistic about their success. This follows the White House’s announcement that U.S. tariffs on China have increased to 145%. Trump is also pushing for a major tax cut package and a debt ceiling hike. The proposed budget includes up to $5.3 trillion in tax reductions over ten years and raises the debt ceiling by $5 trillion in exchange for $4 billion in spending cuts. Federal Reserve Despite having a lower inflation reading, several Federal Reserve members from last night further emphasized the inflation problem while addressing that the risk of a higher unemployment rate and slower growth would come if the tariff overshoots the expected. And that could lead to a delay in rate cuts this year, as per Federal Reserve Bank of Boston President Susan Collins.
125% tariff on China, 10% or 90 Days pause for the Rest: Markets Cheer Now, Brace for Later ទីផ្សារភាគហ៊ុនបានកើនឡើងយ៉ាងខ្លាំងកាលពីយប់មិញ នៅពេលដែលលោកប្រធានាធិបតី Trump ផ្អាកការយកពន្ធលើប្រទេសនានាលើកលែងតែប្រទេសចិន។ លោក Trump បានដំឡើងពន្ធរបស់ប្រទេសចិនដល់ 125% និងបន្ថយពន្ធមកត្រឹម 10% សម្រាប់ប្រទេសដែលដាក់ពន្ធមកកាន់អាមេរិក។ ទាំងពីរនឹងចូលជាធរមានភ្លាមៗ។ ចំណែកប្រទេសដែលមិនមានពន្ធលើអាមេរិក លោក Trump បានផ្អាកការដាក់ពន្ធនេះរយៈពេល 90 ថ្ងៃ។ សេចក្តីថ្លែងការណ៍មួយនេះបានធ្វើឱ្យតម្លៃភាគហ៊ុនជាច្រើនកើនឡើង សន្ទស្សន៍ភ័យខ្លាច (Fear index) បានធ្លាក់ចុះ ខណៈពេលដែលតម្លៃមាសបានថយចុះបន្តិចក្រោយពីបានប្រកាស។ នេះសុទ្ធតែឆ្លុះបញ្ជាំងថា ភាពមិនច្បាស់លាស់នៅក្នុងទីផ្សារបានថយចុះ – យ៉ាងហោចណាស់សម្រាប់រយៈពេល 90 ថ្ងៃបន្ទាប់។ ការធ្លាក់ចុះនៃតម្លៃមាស បន្ទាប់មកឡើងថ្លៃដល់ $3,117 ក្នុងមួយអោនក៏បានសបញ្ជាក់ថា ទីផ្សារនៅតែមានទំនុកចិត្តខ្ពស់សម្រាប់ការវិនិយោគលើទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដូចជាមាស ពោលគឺសម្រាប់ Hedge ចំពោះភាពមិនច្បាស់លាស់ក្នុងរយៈពេលវែង។ ដូច្នេះ៖ ទាំងនេះ សុទ្ធតែជាសារវិជ្ជមានសម្រាប់ទីផ្សារភាគហ៊ុន សេដ្ឋកិច្ចអាមេរិក និងគ្រប់គ្នា! គំនិតរបស់ខ្ញុំ → ខ្ញុំជឿថាចេតនារបស់លោក Trump គឺប្រើប្រាស់ការដំឡើងពន្ធនេះដើម្បីបន្ទាបតម្លៃភាគហ៊ុនជាពិសេសទៅលើក្រុមហ៊ុនដែលពឹងផ្អែកលើការនាំចូលវត្ថុធាតុដើម ពោលគឺលោកមានបំណងពង្រឹងលើវិស័យផលិតកម្មនៅអាមេរិក។ នោះក៏ជាហេតុផលមួយទៀតដែលលោកបានលើកឡើងកាលពីលើកមុនថាមិនតាមដានទៅលើទីផ្សារភាគហ៊ុន។ នេះក៏អាចជាវិធីមួយផ្សេងទៀតនៃការបង្ខំឱ្យ FED កាត់បន្ថយអត្រាការប្រាក់ជាមួយនឹងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចពីគ្រប់ជ្រុងទាំងអស់។ ទិន្នន័យបន្ទាប់ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ដែលបានចេញផ្សាយនៅយប់នេះ គឺជាទិន្នន័យសំខាន់សម្រាប់សប្តាហ៍នេះ ដោយនឹងផ្តល់នូវការយល់ដឹងបន្ថែមទៀតថាតើតម្លៃអាចនឹងប្រែប្រួលយ៉ាងដូចម្តេច នៅពេលដែលគោលនយោបាយមួយចំនួនរបស់ Trump បានចូលជាធរមាន។ |English Version| A piece of positive news for the stock market last night came when President Trump paused big tariffs on countries except for China. Trump raised China’s tariff to 125% and lowered reciprocal tariffs to 10%; both are effective immediately. As for non-retaliating countries, they will be authorized with a 90-day pause. Given how the strong statement has already accelerated the stock prices positively, the Fear Index dropped while putting some downward pressure on the GOLD price for a short period. This reflects how the market became more certain, at least for the next 90 days. The dip and then surge in gold prices to $3,117 per ounce as we speak, also interpreted as a growing confidence in the safe-haven assets followed by a rebound as longer-term uncertainties remain. So here is the catch: All are positive for the stock market, the US economy, and everyone! My thought → I believe Trump’s intention was to use an aggressive tariff to pull some cold water on the stock market, with the purpose of forcing some reliant exported-company stock to decline and seek back to US production. That is also another reason why he mentioned last time not looking at the stock market, let alone the downfall in recent days. All will help to support their in-house production goal, just as he always repeated in his remark. While this also could be another way of forcing the FED to lower the interest rate with a risk of recession from every corner. Now, things have finally fallen into place, at least for a while. Forward-Looking: The Consumer Price Index, released tonight, is a key highlight of the week, offering valuable insights into how pricing has shifted as some of Trump’s policies have finally taken effect.
Trump Escalates Tariff War with China, Signals Broader Trade and Energy Policy Shifts សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនកាន់តែតានតឹងនៅពេលដែលលោកប្រធានាធិបតី Trump បានប្រកាសថា ប្រទេសចិនអាចនឹងជាប់ពន្ធ 104% លើទំនិញរបស់ចិន ដែលនឹងចូលជាធរមាននៅថ្ងៃទី 9 ខែមេសា វេលាម៉ោង 12:01 ព្រឹក ET ខណៈប្រទេសចិនបានប្តេជ្ញាថានឹង “តស៊ូតវ៉ារហូតដល់ទីបញ្ចប់” ហើយបានប្តឹង WTO ពីជម្លោះប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិក។ នាពេលនេះ ប្រទេសចិនបានចាប់ផ្តើមបង្កើនសាមគ្គីភាពជាមួយនឹងសហភាពអឺរ៉ុប និងប្រទេសឥណ្ឌា។ ទាំងអស់នេះបានបង្ហាញពីភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ។ អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Greer បានលើកឡើងថា ក្រុមហ៊ុនដែលពឹងផ្អែកខ្លាំងលើការនាំចូលពីប្រទេសចិន និងអាស៊ីនឹងប្រឈមមុខនឹងបញ្ហាតម្លៃនាពេលខាងមុខ។ លើសពីនេះ លោកក៏បានច្រានចោលការព្រួយបារម្ភអំពីអតិផរណា ខណៈដែលលោក Trump ក៏បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានការលើកលែងពន្ធសម្រាប់ប្រទេសពួកគេនោះឡើយ នេះបើយោងតាមលោក Greer ។ លើសពីនេះ លោក Trump បានលើកឡើងថាលោកនឹងនាំយកការពិភាក្សាស្តីពីជំនួយបរទេស និងវត្តមានយោធារបស់សហរដ្ឋអាមេរិកសម្រាប់ការចរចាពាណិជ្ជកម្ម។ ជាក់ស្តែង លោក Trump ជឿជាក់ថា សហរដ្ឋអាមេរិកនឹងអាចផលិត iPhone បានដោយខ្លួនឯង។ ពន្ធដែលមានស្រាប់លើរថយន្ត ឈើ និងដែក លោក Trump បានលើកឡើងពីឥទ្ធិពលរបស់ពន្ធរថយន្ត ឈើ និងដែក ដោយលោកបានអះអាងថា នេះនឹងពន្លឿនការផលិត/ផលិតកម្មក្នុងស្រុករបស់សហរដ្ឋអាមេរិក។ ជាងនេះទៅទៀត លោកក៏កំពុងសន្យាថានឹងគាំទ្រដោយឥតងាករេសម្រាប់ឧស្សាហកម្មធ្យូងថ្មដោយលើកឡើងថា “យើងនឹងផ្តល់ការធានាដល់អាជីវកម្មធ្យូងថ្ម” ខណៈពេលដែលប្រកាសថា លោកនឹងវិនិយោគរាប់ពាន់លានដុល្លារសម្រាប់បច្ចេកវិទ្យាធ្យូងថ្មជំនាន់ក្រោយ។ សម្រាប់ពេលនេះ អ្វីដែលយើងកំពុងឃើញគឺថា ទាំង Trump និងចិន សុទ្ធតែមិនទាន់បង្ហាញពីសញ្ញានៃការដកថយនោះទេ។ |English Version| US-China Trade War President Trump intensified the U.S.-China trade war, announcing a 104% tariff on Chinese goods, which will take effect April 9 at 12:01 AM ET, while China vowed to “fight till the end” and filed a WTO dispute against the U.S. reciprocal tariff. China is also willing to strengthen political mutual trust with the EU and India. All of these are signaling a deepening trade war with major trading partners. U.S. Trade Representative Greer defended the aggressive tariff strategy, stating that companies heavily reliant on imports from China and Asia will face pricing challenges. Furthermore, he also dismissed concerns about inflation, while Trump has also made it clear that no tariff exemptions will be granted in the near term, according to Greer. Especially when Trump already signaled that he will bring discussion on foreign aid and the US military presence for a better trade negotiation. As a matter of fact, Trump believes that the US will be able to make in-house iPhones. Existing Tariff on Cars, Lumber, and Steel Trump highlighted the effects of existing tariffs on cars, lumber, and steel as he claimed that this would accelerate US domestic manufacturing/production. Other than this, he is also pledging unwavering support for the coal industry, citing that “We will give a guarantee the coal business can’t be terminated” while announcing billions of dollars of investment for next-generation coal technology. For now, what we are seeing is that both Trump and China show no signs of backing down, which could prolong the slowdown.
Trade Wars and Market Woes: Trump’s Moves Rattle the Globe ទីផ្សារភាគហ៊ុនសកលបានធ្លាក់ចុះបន្ថែមទៀតកាលពីថ្ងៃចន្ទ សូម្បីតែទីផ្សារអឺរ៉ុប និងអាសុីក៏បានថយចុះយ៉ាងខ្លាំងបន្ទាប់ពីសេចក្តីប្រកាសពន្ធចុងក្រោយរបស់សហរដ្ឋអាមេរិកនោះដែរ។ សម្រាប់ទីផ្សារមាសវិញ គេក៏ឃើញពីការធ្លាក់ចុះមករកកម្រិតទាបថ្មីមួយគឺ $2,957 ក្នុងមួយអោនក្នុងសប្តាហ៍នេះ។ ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួនដែលត្រូវតាមដាន៖ ការឆ្លើយតបរបស់ប្រទេសជប៉ុនចំពោះគោលនយោបាយពាណិជ្ជកម្មរបស់លោក Trump ប្រទេសជប៉ុនបានព្រមានយ៉ាងខ្លាំងអំពីពន្ធគយរបស់លោក Trump ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មសេរី ខណៈពេលដែលបាននិយាយថា “ប្រទេសជប៉ុននឹងមិនលះបង់ឧស្សាហកម្មក្នុងស្រុករបស់ខ្លួនដើម្បីគ្រាន់តែផ្គាប់ចិត្តលោក Trump នោះឡើយ” ។ ទោះបីជាមានភាពតានតឹងទាំងនេះក៏ដោយ លោក Trump បានពណ៌នាការសន្ទនារបស់លោក និងជប៉ុននាពេលថ្មីៗនេះថា ល្អប្រសើរ ដោយបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប លោកប្រធានាធិបតី Trump បានជំរុញសហភាពអឺរ៉ុបឱ្យទិញថាមពលរបស់សហរដ្ឋអាមេរិកបន្ថែមទៀតដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ហើយច្រានចោលការឆ្លើយតបពន្ធគយបច្ចុប្បន្នរបស់សហភាពអឺរ៉ុបថា “មិនគ្រប់គ្រាន់ទេ” ។ ខណៈពេលដែលគណៈកម្មការសហភាពអឺរ៉ុបឆ្លើយតបថា ពួកគេអាចនឹងដំឡើងពន្ធចំនួន 25% ទៅលើទំនិញរបស់សហរដ្ឋអាេមរិកដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី 16 ខែឧសភា។ ជម្លោះពាណិជ្ជកម្មអាមេរិកនិងចិនកាន់តែតានតឹង ទន្ទឹមនឹងនេះដែរលោក Trump បានបង្កើនភាពតានតឹងជាមួយប្រទេសចិន ដោយគំរាមដំឡើងពន្ធបន្ថែម 50% លើទំនិញរបស់ចិន ប្រសិនបើចិនមិនដកការដំឡើងពន្ធ 34% របស់ខ្លួនវិញត្រឹមថ្ងៃទី 8 ខែមេសា ឆ្នាំ 2025ទេ។ ដូច្នេះ ពន្ធ 50%ទៅលើប្រទេសចិនអាចនឹងចាប់ផ្តើមនៅថ្ងៃទី 9 ខែមេសា។ ភាពតានតឹងនុយក្លេអ៊ែរ អាមេរិក-អ៊ីរ៉ង់ លោក Trump បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ៊ីរ៉ង់ក្នុងការមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ហើយបានគំរាមកំហែងថាអ៊ឺរ៉ង់អាចនឹងប្រឈមមុខនឹងបញ្ហា ប្រសិនបើការចរចាបរាជ័យ។ លោកបានចង្អុលបង្ហាញថាពួកគេអាចនឹងមានកិច្ចប្រជុំមួយទៀតជាមួយអ៊ីរ៉ង់នៅថ្ងៃសៅរ៍នេះ បើទោះជាព័ត៌មានលម្អិតនៅតែមិនអាចបញ្ជាក់បានក៏ដោយ។ ចក្ខុវិស័យគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក |English Version| Global stock markets plummeted for a third consecutive session on Monday, with European and Asian markets posting sharp declines following the latest U.S. tariff announcements. The commodities market also took a hit, with gold dropping to a new low of $2,957 per ounce this week. Here’s a breakdown: Japan’s Response to Trump’s Trade Policies Japan has strongly warned about Trump’s tariff negatively impacting the global economy and free trade system while stating that “Japan will not sacrifice its domestic industries just to appease Trump.” Despite these tensions, Trump described a recent call with Ishiba as highly productive, suggesting optimism amid the standoff. U.S.-EU Trade Tensions President Trump pressed the European Union to buy more U.S. energy to reduce the trade deficit, dismissing the EU’s current tariff response as “not enough.” While the EU commission responds with a potential 25% tariff on US goods, which will take effect from May 16th. U.S.-China Trade Conflict Escalates Meanwhile, Trump escalated tensions with China, threatening an additional 50% tariff on Chinese goods if China does not retract its recent 34% tariff increase by April 8, 2025. The new U.S. 50% tariffs will begin on April 9. U.S.-Iran Nuclear Tensions Trump has taken a firm stance against Iran possessing nuclear weapons and warned of severe consequences if talks fail. He hinted at a potential direct meeting with Iran on Saturday, though details remain unconfirmed. U.S. Economic Policy Outlook Navarro’s Optimism: Trade Adviser Peter Navarro dismissed recession fears as “silly,” pointing to anticipated tax cuts as a growth driver, aligning with Trump’s economic vision. Trump on Inflation and the Fed: Trump claimed “there is no inflation” and urged the Federal Reserve to cut interest rates to boost the economy.
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ត្រូវនឹងថ្ងៃទី 05 ខែមេសា ឆ្នាំ2025 នៅក្នុងរបាយការណ៍នេះ យើងនឹងតាមដានទៅលើបណ្តាសេដ្ឋកិច្ចសំខាន់ៗ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស តំបន់អឺរ៉ុបនិងប្រទេសចិន ដែលភាគច្រើនផ្តោតសំខាន់ទៅលើសូចនាករសេដ្ឋកិច្ច និងព្រឹត្តិការណ៍សេដ្ឋកិច្ចមួយចំនួនដែលបានកើតឡើងក្នុងសប្តាហ៍នេះ។ សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន វិនិយោគិនភាគច្រើនផ្តោតទៅលើបម្រែបម្រួលពន្ធរបស់លោកប្រធានាធិបតី Donald Trump ដែលបានជំរុញឱ្យមានកំណើនភាពភ័យខ្លាចវិបត្តិសេដ្ឋកិច្ច ព្រមទាំងសម្ពាធអត្រាអតិផរណានៅក្នុងសេដ្ឋកិច្ចថែមទៀតផង។ ទាំងនេះសុទ្ធតែជំរុញឱ្យភាគហ៊ុនអាមេរិកបានធ្លាក់ចុះ ព្រមទាំងធ្វើឱ្យមានបម្រែបម្រែនៅក្នុងទីផ្សារយ៉ាងខ្លាំង។ ជាក់ស្តែង នៅថ្ងៃទី 02 ខែមេសា ឆ្នាំ 2025 លោក Trump បានប្រកាសពន្ធជាសកលចំនួន 10% លើការនាំចូលនិងចូលជាធរមាននៅថ្ងៃទី 05 ខែមេសា ខណៈដែលពន្ធគយដែលមានកម្រិតខ្ពស់ជាងនេះដូចជា 54% លើប្រទេសចិន 20% លើសហភាពអឺរ៉ុប 49% លើកម្ពុជា និងជាច្រើនទៀត – ត្រូវបានកំណត់ឱ្យចាប់ផ្តើមនៅថ្ងៃទី 9 ខែមេសា។ មិនត្រឹមតែប្រទេសដៃគូពាណិជ្ជកម្មធំៗដែលនឹងរងនូវផលប៉ះពាល់តែប៉ុណ្ណោះទេ សូម្បីតែប្រទេសតូចៗក៏នឹងទទួលរងឥទ្ធិពលនេះដែរ។ ទាំងអស់កំពុងបង្កើននូវលទ្ធភាពដែលអាចមានវិបត្តិសេដ្ឋកិច្ច ហើយធ្វើឱ្យវិនិយោគិនជាច្រើនចាកចេញពីទីផ្សារ។ ពោលគឺ ធ្វើឱ្យចំនួនអ្នកនៅក្នុងទីផ្សារមានចំនួនតិច ហើយបម្រែបម្រួលក្នុងទីផ្សារមានកម្រិតច្រើន — ភាគហ៊ុនធ្លាក់ចុះ ទិន្នផល 10 ឆ្នាំរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ តម្លៃមាសធ្លាក់ចុះ និង VIX ឡើងខ្លាំង។ ទាំងនេះបានបង្ហាញថា ភាពមិនប្រាកដប្រជាកំពុងកើនឡើងដល់ចំណុច (ការភ័យខ្លាចលើការលោភលន់) ដែលមាស និងប្រភេទទ្រព្យសកម្មផ្សេងទៀតធ្លាក់ចុះ។ ដូចដែលបានបង្ហាញនៅក្នុងអត្ថបទមុនរបស់យើង យើងក៏បានលើកឡើងផងដែរថា កាលណាដែលការភ័យខ្លាចយកឈ្នះលើការលោភលន់ នោះវានឹងនាំឱ្យមាន Sell-offនៅក្នុងទីផ្សារ។ ដូច្នេះ អ្វីដែលយើងអាចតាមដានចាប់ពីពេលនេះ គឺនៅពេលដែលទីផ្សារហ៊ុនបើក។ ពោលគឺ តើការព្រមានរបស់លោក Jim Cramer អំពី Black Monday ក្លាយជាការពិតដែរ ឬទេ? ក្រៅពីនេះ ការចេញផ្សាយទិន្នន័យភាគច្រើនកំពុងបង្ហាញពីការកើនឡើងនៃអត្រាអតិផរណាខ្ពស់ ខណៈពេលដែលសកម្មភាពអាជីវកម្មកំពុងមានសភាពអាក្រក់ជាងមុន។ លើសពីនេះ ទិន្នន័យទីផ្សារការងារកំពុងផ្តល់នូវរូបភាពចម្រុះមួយ ប៉ុន្តែយើងក៏ចាប់ផ្តើមឃើញថាការបញ្ឈប់ការងារចាប់ផ្តើមកើនឡើង និងសកម្មភាពជ្រើសរើសបុគ្គលិកកាន់តែទាបជាងមុន ជាពិសេសអាជីវកម្មបែបលក់រាយ ឬវិស័យផលិតកម្មដែលពឹងផ្អែកលើការនាំចូល។ សូម្បីតែលោកប្រធានធនាគារកណ្តាលអាមេរិក Powell និងអ្នកជំនាញមកពីធនាគារវិនិយោគក៏កំពុងលើកឡើងពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ច ខណៈពេលដែលទីផ្សារកំពុងជឿជាក់ថា ធនាគារកណ្តាលអាចនឹងកាត់បន្ថយអត្រាការប្រាក់នៅដើមខែមិថុនាឆ្នាំនេះ។ សរុបមក ភាពមិនច្បាស់លាស់នៅក្នុងទីផ្សារការងារ + អតិផរណាខ្ពស់ + កំណើនសេដ្ឋកិច្ចខ្សោយ + ភាពតានតឹងផ្នែកពន្ធគយ → បង្កើនភាពមិនច្បាស់លាស់ខ្ពស់នៅក្នុងទីផ្សារ → ភាគហ៊ុនបានធ្លាក់ចុះកាលពីសប្តាហ៍មុន ហើយអាចនឹងមានលទ្ធភាពច្រើនបន្តនិន្នាការមួយនេះ។ ចក្រភពអង់គ្លេស សម្រាប់សេដ្ឋកិច្ចចក្រភពអង់គ្លេស អាមេរិកបានដាក់ពន្ធបន្ថែម 10% បានមកលើពន្ធ 25% ដែលមានស្រាប់លើដែក អាលុយមីញ៉ូម និងរថយន្ត ដែលនាំឱ្យភាគហ៊ុនចក្រភពអង់គ្លេសជាច្រើនធ្លាក់ចុះបន្ថែមទៀតដោយសារតែកំណើនការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្មពិភពលោក។ ទោះបីជាចក្រភពអង់គ្លេសបានជៀសវាងការយកពន្ធខ្ពស់ក៏ដោយ ក៏អាជីវកម្មជាច្រើននៅតែព្រួយបារម្ភអំពីលទ្ធភាពដែលអាចមានការកើនឡើងនៃតម្លៃទំនិញ ឬតម្រូវការទាបជាងមុននោះដែរ។ សូម្បីតែវិទ្យាស្ថានជាតិស្រាវជ្រាវសេដ្ឋកិច្ច និងសង្គម (NIESR) ក៏ព្យាករណ៍ពីកំណើនសេដ្ឋកិច្ចជិតសូន្យនៅឆ្នាំ 2025 ប្រសិនបើភាពតានតឹងនេះកើនឡើង។ រឿងមួយគឺប្រាកដណាស់៖ អតិផរណាប្រាកដជានឹងបន្ទាបទៅលើតម្រូវការ លុះត្រាតែ Trump សម្រេចបាននូវគោលនយោបាយពាណិជ្ជកម្មសូន្យ។ អឺរ៉ុប ទន្ទឹមនឹងនេះដែរ អឺរ៉ុបក៏បានប្រឈមមុខនឹងបញ្ហាដូចគ្នាជាមួយនឹងទីផ្សារភាគហ៊ុនធ្លាក់ចុះ និងការធ្លាក់ចុះនៃការព្យាករណ៍កំណើនសេដ្ឋកិច្ច ចំពេលអតិផរណាកើនឡើង។ ជាមួយនឹងភាពទន់ខ្សោយនៃស្ថានភាពសេដ្ឋកិច្ច ក្រុមហ៊ុន Goldman Sachs បានរំពឹងថាផលិតផលក្នុងស្រុកសរុបអាចនឹងធ្លាក់ចុះ 0.7% នៅចុងឆ្នាំ 2025 ខណៈពេលដែលធនាគារកណ្តាលអឺរ៉ុប (ECB) កំពុងរំពឹងថានឹងមានកំណើនយឺតនៅ 0.1% នៅក្នុង Q2, 0% នៅក្នុង Q3 និង 0.2% នៅក្នុង Q4 ។ ដូច្នេះហើយ ពួកគេបានព្យាករណ៍ពីការកាត់បន្ថយអត្រាការប្រាក់ដែលអាចកើតមានឡើងនៅក្នុងខែមេសា និងខែមិថុនា។ → ក្តីបារម្ភរបស់ខ្ញុំធ្លាក់ទៅលើសេដ្ឋកិច្ចអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចផ្តោតលើការនាំចេញ និងពឹងផ្អែកលើវិស័យផលិតកម្ម។ ជាមួយនឹងភាពតានតឹងពាណិជ្ជកម្មដែលកំពុងបន្ត សេដ្ឋកិច្ចនេះនឹងត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុត។ ប្រទេសចិន បន្ទាប់ពីលោក Trump បានប្រកាសពន្ធ 54% លើប្រទេសចិននៅថ្ងៃទី 04 ខែមេសា ប្រទេសចិនបានវាយបកវិញជាមួយនឹងពន្ធ 34% លើការនាំចូលរបស់សហរដ្ឋអាមេរិកទាំងអស់ដែលមានប្រសិទ្ធភាពនៅថ្ងៃទី 10 ខែមេសា រួមជាមួយនឹងពាក្យបណ្តឹងរបស់ WTO និងការត្រួតពិនិត្យការនាំចេញលើដីកម្រដូចជា samarium, gadolinium និង dysprosium ដែលមានសារៈសំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា និងការពារជាតិរបស់សហរដ្ឋអាមេរិក។ ការប្រកាសនេះបាននាំឱ្យសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកាន់តែតានតឹង ខណៈដែលភាគហ៊ុនចិន និងភាគហ៊ុនអាមេរិកធ្លាក់ចុះកាន់តែខ្លាំងឡើង។ |English Version| Weekly Data Summary Report As of April 05, 2024 In this report, we will assess major economies, including the United States, the United Kingdom, the Eurozone, and China, mainly based on their economic indicators and economic events that have occurred within this week. The United States Last week, the market was more focused on Trump’s tariff escalation, rising recession fears, and persistent inflation pressures than on the data itself. This led to a plummet in the US stock market and significant volatility in the commodities market. On “Liberation Day,” Trump declared a universal 10% tariff on imports on April 05, while higher reciprocal tariffs—such as 54% on China, 20% on the European Union, 49% on Cambodia, and many more—were set to begin April 9. Not only were the major trading partners being affected, but even small countries also faced the same problem. All are raising the bar on recession, and fear led the investor to leave the market, resulting in lower liquidity in the market, which pushes to higher volatility in the market—stocks dumped, US 10-year yield down, GOLD prices down, and VIX up. These showed that uncertainty is rising to the point (fear over greed) that gold and other asset classes have become less attractive to investors. As shown in our previous post, we also mentioned that fear overtakes greed. Therefore, what we can monitor from now is when the stock market opens. Is Jim Cramer’s warning about Black Monday coming true? Taking a step back on the data release, the majority are supporting higher inflation pressure, while the business activities are scaling back most negatively. While some labor data gave a mixed picture, we also see layoffs starting to mount and slow hiring activities in industries, particularly in retail and manufacturing reliant on imports. Even Powell and experts from investment banks are also citing a possibility of a recession while the markets are pricing in the FED Fund rate cut earlier, to June this year. In short, mixed labor market conditions + higher inflation + weak economic growth + tariff tensions → higher uncertainty in the market → stocks plunged last week and might continue to do so. The United Kingdom For the UK economy, the 10% tariffs came on top of the existing 25% tariffs on steel, aluminum, and automobiles, which have led many UK stocks to slump further due to fears of a global trade war escalating. Although the UK avoided the higher reciprocal tariffs, many businesses still worried over the potential external shock that might influence higher pricing and slower demand. Even the National Institute of Economic and Social Research (NIESR) also forecasts near-zero economic growth in 2025 if this tension escalates. One thing is for sure: inflation will surely eat up everyone’s purchasing power unless Trump achieves the zero-trade policy. The European Meanwhile, the Europeans also faced the same problem with a tumbling stock market and a decline in growth forecasts amid higher inflation. With a fragile economic outlook skewing around the recession risk, Goldman Sachs has already expected a 0.7% GDP reduction by the end of 2025, while the European Central Bank (ECB) is anticipating slower growth at 0.1% in Q2, 0% in Q3, and 0.2% in Q4. Therefore, they projected a potential rate cut in April and June. → My concerns fall on the German economy, which is export-oriented and reliant on the manufacturing sectors. With ongoing trade tension, this economy will be affected the most, with a possibility of recession looming. China After Trump announced a 54% tariff on China on April 04, China struck back with a 34% tariff on all US imports effective April 10, alongside a WTO complaint and export controls on rare earths like samarium, gadolinium, and dysprosium—critical for U.S. tech and defense industries. This has led the US-China trade war to escalate while dipping both Chinese stocks and US stocks even further as uncertainty arose.
Trump’s Tariff Bombshell: 10% Base Rate Hits April 5, Targeted Hikes Loom as Markets Brace for Stagflation សេចក្តីប្រកាសពន្ធគយនៅព្រឹកព្រលឹមរបស់ប្រធានាធិបតី Donald Trump បាននាំមកនូវព័ត៌មានលម្អិតជាច្រើន៖ ឥឡូវនេះ ទីផ្សារកំពុងភ័យស្លន់ស្លោ ដោយសារតែការភ័យខ្លាចនៃស្ថិរតាអតិផរណា និងភាពមិនប្រាកដប្រជាជាសកល ដែលបានកើតឡើងតាំងពីព្រឹកមិញនេះ។ អ្នកជំនាញមកពី Markets Live, JPMorgan Asset Management, Goldman Sachs, Bank of America Corp. និងអ្នកផ្សេងទៀតបានបង្ហាញពីក្តីបារម្ភរបស់ពួកគេលើបញ្ហាពន្ធដែលអាចធ្វើឱ្យតម្លៃភាគហ៊ុនកាន់តែធ្លាក់ចុះ និងជំរុញសេដ្ឋកិច្ចឆ្ពោះទៅរកស្ថិរតាអតិផរណា។ ការឆ្លើយតបពីដៃគូពាណិជ្ជកម្មសំខាន់ៗនឹងអាចកើតមានឡើង ហើយនឹងក្លាយជាចំណុចលេចធ្លោនៃខែ។ ប្រសិនបើដៃគូទាំងនេះសងសឹកវិញ ហានិភ័យនៃស្ថិរតាអតិផរណានឹងកើនឡើង។ ប្រសិនបើការភ័យខ្លាចយកឈ្នះលើភាពលោភលន់ ហើយអ្នកវិនិយោគរត់គេចចេញពីទីផ្សារ នោះយើងអាចឃើញរលកនៃការលក់ចេញពីទីផ្សារច្រើនជាងមុន(Sell off, especially can be seen in S&P500)។ ប្រតិកម្មទីផ្សារ៖ តម្លៃមាសកើនឡើងលើសពី $3160 ក្នុងមួយអោន ខណៈដែលព័ត៌មានពន្ធដាររបស់លោក Trump បង្កើនការព្រួយបារម្ភអំពីស្ថិរភាពនិងភាពមិនច្បាស់លាស់នៃទីផ្សារ។ | English Version | President Donald Trump’s early morning tariff announcement brought a flood of details, so let’s break it down. Now, the market is panicking due to stagflation fear and global uncertainty that stemmed from earlier this morning. Experts from Markets Live, Macro Strategist, JPMorgan Asset Management, Goldman Sachs, Bank of America Corp., and others expressed their concerns on the tariff problem that could deepen equity sell-offs and push the economy toward stagflation. The responses from major trading partners are incoming and will be the highlight of the month; therefore, the old playbook still applies. If these partners retaliate, the risk of stagflation will grow, keeping markets on edge. If fear overtakes greed and investors flee, we could see a wave of sell-offs. Market Reaction: Gold prices rally above $3160 per ounce as Trump’s tariff news amplifies stagflation worries and market uncertainty.
Will Trump’s third tariff option ease some tension in the market? ធនាគារកណ្តាលធំៗដូចជា ធនាគារកណ្តាលអាមេរិក ធនាគារកណ្តាលជប៉ុន ឬសូម្បីតែធនាគារកណ្តាលផ្សេងទៀតនៅតែមានក្តីព្រួយបារម្ភទៅលើផលប៉ះពាល់ពន្ធអាមេរិកមកកាន់ប្រទេសរៀងៗខ្លួន។ ពោលគឺលើកឡើងពីបញ្ហាអតិផរណា។ សូម្បីតែនៅក្នុងរបាយការណ៍សន្ទស្សន៍អ្នកគ្រប់គ្រងការទិញរបស់ ISM កាលពីយប់មិញ ក៏បានលើកឡើងពីការព្រួយបារម្ភរបស់អាជីវកម្មនៅទីនោះផងដែរ។ ពួកគេលើកឡើងថាបញ្ហាអតិផរណានេះអាចនឹងបន្តជះឥទ្ធិពលទៅកាន់ប្រាក់ចំណេញ ព្រមទាំងប្រតិបត្តិការអាជីវកម្មក្នុងរយៈពេលវែង។ ជាក់ស្តែង តម្លៃបានកើនឡើងដល់ 69.4 ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ 2022 ហើយក៏ជាឆ្នាំដែលមានបញ្ហាអតិផរណានោះដែរ។ អ្វីដែលជាបញ្ហាធំគឺ ទីផ្សារការងារកាន់តែទន់ខ្សោយ និងតម្រូវការកាន់តែទាបជាងមុនដោយទាំងនេះសុទ្ធតែបង្ហាញពីការធ្លាក់ចុះនៃសកម្មភាពវិស័យផលិតកម្ម។ យោងតាមប្រភព WSJ បានរាយការណ៍ថាក្រុមការងារសេដ្ឋកិច្ចរបស់ប្រធានាធិបតី Donald Trump កំពុងរៀបចំជម្រើសពន្ធទីបី ដែលអាចតិចជាងពន្ធ 20% លើបណ្តាប្រទេសមួយចំនួន។ ប្រសិនបើជម្រើសពន្ធទីបីនេះបង្ហាញពីការរំខានកាន់តែខ្លាំងទៅលើបញ្ហាពាណិជ្ជកម្មជាពិសេសជាមួយប្រទេសចិន នោះតម្រូវការមាសអាចនឹងមានច្រើន ដែលជំរុញឱ្យតម្លៃអាចកើនឡើង។ ហើយផ្ទុយមកវិញ ប្រសិនបើជម្រើសទីបីនេះបង្ហាញពីការបន្ធូរបន្ថយភាពមិនប្រាកដប្រជានៅក្នុងទីផ្សារ តាមរយៈការកាត់បន្ថយពន្ធលើដៃគូពាណិជ្ជកម្មសំខាន់ៗ នោះតម្លៃមាសនឹងធ្លាក់ចុះបន្តិច។ សម្រាប់ពេលនេះ អ៊ីស្រាអែលបានលុបចោលការយកពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិក ដែលនាំឱ្យមានសញ្ញាវិជ្ជមានសម្រាប់មនុស្សគ្រប់គ្នា ខណៈដែលកាណាដា និងម៉ិកស៊ិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដាក់ពន្ធវិលត្រឡប់មកវិញ ប្រសិនបើលោក Trump សម្រេចចិត្តបន្តដាក់ពន្ធទៅលើពួកគេ។ យោងតាមសេតវិមាន ពន្ធលើរថយន្តនឹងចូលជាធរមាននៅថ្ងៃទី 3 ខែមេសា ស្របពេលដែលពួកគេអះអាងដដែលៗថា មនុស្សគ្រប់រូបអាចជៀសវាងពន្ធដោយការផ្លាស់ប្តូរផលិតកម្មទៅសហរដ្ឋអាមេរិក។ |English Version| Major central banks, either from the Federal Reserve, the Bank of Japan, or even others, continue to stress the impact of the US tariffs on the respective nations, namely in the inflation problem. Even in the Purchasing Managers’ Index report from ISM last night, the business survey also worried that this import inflation would scale back on their profit margin and long-term prospects of their business operation. Pricing soared to 69.4, the highest since mid-2022, which also marks a year of inflation coming back. The pain point is that weak labor markets and demand are coming into play, which could paint a picture of overall deterioration in the manufacturing sector. And again, not only in the US! A familiar source from WSJ reported that President Donald Trump’s economic team is preparing a third tariff option that could be less than a 20% tariff on a subset of nations. If this third tariff option signals a more targeted but still disruptive trade policy while raising more trade disputes with China, demand for gold could rise, pushing prices upward. And vice versa, if this third option hints at easing the uncertainty through lowering the tariff on major trading partners. For now, Israel eliminated the tariff on US-imported goods, leading to a positive sign for everyone, while Canada and Mexico are ready for a reciprocal tariff if Trump decides to pursue this so-called reciprocal tariff. According to the White House, the car tariffs go into effect on April 3rd, while repeating the claims that everyone can avoid the tariff by moving production to the US.