Key Takeaway: Trump And Putin’s Call, And The Bank of Japan Rate Hold ការអំពាវនាវរបស់លោកប្រធានាធិបតី Trump និងលោក Putin ជុំវិញកិច្ចព្រមព្រៀងសន្តិភាពកាលពីយប់មិញ កិច្ចពិភាក្សាកាលពីម្សិលមិញគឺមិនបានបញ្ចប់ដោយពេញលេញនោះទេ ពោលគឺមានតែការសម្រេចចិត្តលើបទបញ្ឈប់ការបាញ់ប្រហារលើតំបន់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការចុះព្រមព្រៀងលើការចរចាបច្ចេកទេសបន្ថែមទៀតស្តីពីបទឈប់បាញ់ដែនសមុទ្រ។ សរុបមក លោកប្រធានាធិបតី ពូទីន ជៀសវាងការធ្វើកិច្ចព្រមព្រៀងសន្តិភាពពេញលេញជាមួយអ៊ុយក្រែន។ ទោះបីជាមេដឹកនាំទាំងពីរបានយល់ស្របថាការចរចាកាលពីយប់មិញគឺជាការចាំបាច់សម្រាប់ជំហានដំបូងក៏ដោយ ក៏អ្នកវិនិយោគមានការព្រួយបារម្ភថា តើការចរចានេះនឹងបន្តដល់កម្រិតណា ឬដល់ពេលវេលាណា។ ទោះបីជាប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានគាំទ្រទៅលើការបញ្ចប់សង្គ្រាមនេះក៏ដោយ ក៏លោកខកចិត្តចំពោះការមិនមានឈ្មោះចូលរួមក្នុងកិច្ចពិភាក្សាកាលពីយប់មិញនោះដែរ។ ពោលគឺលោកទាមទារឈ្វេងយល់បន្ថែមទៀតអំពីកិច្ចពិភាក្សាមួយនេះ។ បន្ថែមពីលើនេះ លោកក៏ស្នើឱ្យដោះលែងអ្នកទោសអ៊ុយក្រែនទាំងអស់ ដើម្បីឱ្យមានតម្លាភាពកាន់តែខ្លាំងជាងមុនសម្រាប់កិច្ចចរចាបន្ទាប់នោះដែរ។ ធនាគារជប៉ុន ធនាគារកណ្តាលជប៉ុននៅតែបន្តរក្សាអត្រាការប្រាក់របស់ខ្លួនក្នុងកម្រិត 0.50% ខណៈពេលដែលអ្នកសេដ្ឋកិច្ចភាគច្រើនកំពុងពឹងផ្អែកលើវិធីសាស្រ្តប្រុងប្រយ័ត្នក្នុងការរក្សាអត្រាមួយនេះរហូតដល់ខែមិថុនា ឬខែកក្កដា។ ជាក់ស្តែង មានលទ្ធភាពចំនួន 71% ដែលកំពុងគាំទ្រការដំឡើងអត្រាការប្រាក់នៅខែកក្កដា និងភាគរយលើការដំឡើងនៅខែតុលា។ នេះត្រូវបានជំរុញដោយសារតែភាពមិនច្បាស់លាស់នាពេលបច្ចុប្បន្នរបស់គោលនយោបាយពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង និងការគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។ នេះបើយោងតាមលោក Harumi Taguchi សេដ្ឋវិទូមួយរូបនៅS&P Global Market Intelligence បានលើកឡើងថា “ចំពោះស្ថានភាពក្នុងស្រុក ការពិភាក្សាអំពីប្រាក់ឈ្នួលកំពុងដំណើរការល្អជាងមុន ហើយតម្លៃក៏នៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់នោះដែរ ដូច្នេះខ្ញុំគិតថាអ្វីៗកំពុងរីកចម្រើនដូចដែល BOJ បានព្យាករណ៍”។ ដូច្នេះ ប្រសិនបើអតិផរណាជាប់គាំង ឬកើនឡើងលើសពីការព្យាករណ៍ នោះមានឱកាសកាន់តែច្រើនក្នុងការដំឡើងអត្រាការប្រាក់។ ដោយសារតែគោលដៅគឺដើម្បីការពារការធ្លាក់ចុះបន្ថែមទៀតនៃរូបិយប័ណ្ណ JPY និងកាត់បន្ថយផលប៉ះពាល់ពីអតិផរណានាំចូល។ Fun Fact៖ ធនាគារកណ្តាលជប៉ុនមានអត្រាការប្រាក់ទាបបំផុតក្នុងចំណោមសេដ្ឋកិច្ចធំៗ។ |English Version| Trump and Putin’s call over the peace deal and ending the war. Nothing is properly set in stone yet, except for an agreement over the halt firing on the energy and infrastructure targets and an agreement to hold “technical negotiations” on a maritime ceasefire and, further, a full ceasefire and permanent peace. To sum up, President Putin avoided making a complete peace deal with Ukraine, which the US sought to end. Although both leaders agreed that last night’s negotiation was mandatory for the first step, investors are worried about how far this negotiation will go. Regardless, Ukrainian President Zelensky was open to the pause but sought clarification on the terms as he is upset for not being directly involved and not having enough information about last night’s call. Additionally, he also requests to free all Ukrainian prisoners to have a better negotiation. The Bank of Japan As expected, the Bank of Japan continues to hold its interest rate steady at 0.50%, while most economists are leaning toward a cautious approach on holding until June or July. In fact, odds of 71% are supporting a rate hike by July and certainty by October. This comes when an uncertain US trade policy causes more tension and a threat to Japan’s economy. As per Harumi Taguchi, principal economist at S&P Global Market Intelligence. “As for the domestic situation, wage talks are producing high results and prices are continuing to rise, so I think things are progressing as the BOJ has forecast.” So if the inflation stalls or rises further beyond the forecast, then there is more chance of having an interest rate increase. Because the goal is to prevent further weakening in the JPY currency and reduce the impact of import inflation. Fun Fact: The Bank of Japan has the lowest interest rate among its peers.
Economic Uncertainty and Global Tension spark further amid an already fragile spending ទិន្នន័យលក់រាយរបស់សហរដ្ឋអាមេរិក ទិន្នន័យលក់រាយចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកបានសបង្ហាញពីការធ្លាក់ចុះនៃការចំណាយទូទៅរបស់ប្រជាជននៅទីនោះ ពោលគឺឆ្លុះបញ្ជាំងពីការប្រុងប្រយ័ត្នកាន់តែខ្លាំងលើការចាយវាយ និងភាពតានតឹងលើសុខភាពហិរញ្ញវត្ថុរបស់ពួកគេ។ ជាក់ស្តែង សន្ទស្សន៍អារម្មណ៍វិនិយោគិន ព្រមទាំងទំនុកចិត្តរបស់ប្រជាជននៅទីនោះកាន់តែមានសុទិដ្ឋិនិយមកាន់តែខ្លាំង ដែលអាចបន្តការថយចុះនៃការចំណាយរបស់ពួកគេនាពេលខាងមុខ។ សូម្បីតែទីផ្សារភាគហ៊ុនក៏កំពុងរងការវាយប្រហារដោយការលក់ចេញភាគហ៊ុនយ៉ាងច្រើន ពោលដោយសារតែកំណើននៃភាពភ័យខ្លាចលើវិបត្តិសេដ្ឋកិច្ច។ ទាំងនេះសុទ្ធតែអាចជាបញ្ហាដែលធនាគារកណ្តាលអាមេរិកអាចប្រឈមមុខក្នុងការសម្រេចចិត្តលើអត្រាការប្រាក់នៅសប្តាហ៍នេះ។ ការដាក់ពន្ធត្រឡប់ទៅវិញរបស់លោកប្រធានាធិបតី Donald Trump លោក Trump នៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយពន្ធគយដែលនឹងដាក់ទៅវិញជាធរមាននៅថ្ងៃទី 2 ខែមេសា ហើយលោកក៏បានបង្ហើបនូវតម្រុយថា អាចជាការចាប់ផ្តើមនៃការដាក់ពន្ធថ្មីនេះ។ នេះនឹងបង្កើនភាពមិនច្បាស់លាស់ និងហានិភ័យបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក។ សូម្បីតែសមាជិកធនាគារកណ្តាលអឺរ៉ុបលោក de Guindos ក៏បានទទួលស្គាល់ថា “រដ្ឋបាល Trump បានបង្កើនភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចតាមរយៈពន្ធគយនិងបទប្បញ្ញត្តិនោះដែរ។ បទឈប់បាញ់ត្រូវបានបញ្ចប់ អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសលើក្រុងហ្កាហ្សា ដែលបានបញ្ចប់បទឈប់បាញ់ដែលបានធ្វើឡើងកាលពីថ្ងៃទី ១៩ ខែមករា ដោយបានជំរុញឱ្យតម្លៃមាសឡើងថ្លៃបន្ថែមទៀតនៅព្រឹកថ្ងៃអង្គារ។ លើសពីនេះ អ៊ីស្រាអែលលោក Katz ក៏បានលើកឡើងពីលទ្ធភាពនៃការវាយប្រហារបន្ថែមទៀត ប្រសិនបើក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានឃុំខ្លួននៅក្នុងទឹកដីប៉ាឡេស្ទីន។ យោងតាមបទសម្ភាសន៍របស់ Fox News “អ៊ីស្រាអែលបានទៅពិភាក្សាជាមួយនឹងរដ្ឋបាល Trump និងសេតវិមានអំពីការវាយប្រហាររបស់ពួកគេនៅហ្គាហ្សា” ។ ព័ត៌មានដែលត្រូវតាមដានបន្ថែមទៀត៖ លោកប្រធានាធិបតី Donald Trump មានភាពវិជ្ជមានយ៉ាងខ្លាំងចំពោះកិច្ចប្រជុំថ្ងៃនេះ (ប្រហែលម៉ោងអាហារថ្ងៃត្រង់នៅកម្ពុជា) ជាមួយលោក Putin ដើម្បីពិភាក្សាជាចម្បងលើកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ុយក្រែន និងរុស្ស៊ី។ |English Version| US retail sales The latest US retail sales figures indicate a decline in consumer spending on goods, suggesting a trend of cautious expenditure and potential financial strain as concerns about a trade war loom. In fact, investor sentiment and consumer confidence appear to be leaning negatively recently, which may further dampen discretionary spending on services. Even the stock market is being hit by a significant sell-off from fear of a recession, which continues to create challenges for the Federal Reserve’s upcoming rate decision this week. Reciprocal Tariff Trump still holds firm on the reciprocal tariff policy that will come into effect on April 2nd, hinting that “there will be the start of a wave of new tariffs.” This will escalate further uncertainty and risk posed to global economics. Even the European Central Bank’s de Guindos also acknowledged that the “Trump administration has increased economic uncertainty due to tariffs and deregulation. Ceasefire Broken Israel launched air strikes on Gaza City, which broke the ceasefire that was made on January 19, pushing the gold price higher in the early morning of Tuesday. Israel Katz cited the possibility of a further strike if Hamas does not release all the hostages that are held in the Palestinian territory. According to a Fox News interview, “The Trump administration and the White House were consulted by the Israelis on their attacks in Gaza tonight.” Looking Forward: President Donald Trump is very positive about today’s meeting (approximately around Cambodian lunchtime) with Putin to discuss mainly the Ukraine-Russia ceasefire agreement.
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ត្រូវនឹងថ្ងៃទី15 ខែមីនា ឆ្នាំ2025 នៅក្នុងរបាយការណ៍នេះ យើងនឹងតាមដានទៅលើបណ្តាសេដ្ឋកិច្ចសំខាន់ៗ រួមមានសហរដ្ឋអាមេរិក តំបន់អឺរ៉ុប កាណាដា និងជប៉ុន ដែលភាគច្រើនផ្តោតសំខាន់ទៅលើសូចនាករសេដ្ឋកិច្ច និងព្រឹត្តិការណ៍សេដ្ឋកិច្ចមួយចំនួនដែលបានកើតឡើងក្នុងសប្តាហ៍នេះ។ ប្រទេសជប៉ុន ទោះបីជាកំណើនសេដ្ឋកិច្ចនៅប្រទេសជប៉ុនបានកើនឡើង ហើយអត្រាអតិផរណាក៏មានកាន់តែច្រើនក៏ដោយ ក៏យើងឃើញមានផលប៉ះពាល់មួយចំនួនដែលប្រទេសនេះអាចប្រឈមមុខនោះដែរដើម្បីឈានដល់គោលដៅ 2% GDP នៅឆ្នាំ 2027។ នេះកើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិកដាក់សម្ពាធលើជប៉ុនក្នុងការដំឡើងការចំណាយលើវិស័យការពារជាតិ”យ៉ាងហោចណាស់ 3% នៃ GDP” (បច្ចុប្បន្នមានកម្រិត 1.4% នៃ GDP)។ នេះក៏មានន័យថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុនកាន់តែច្រើន នោះការចំណាយទៅលើវិស័យការពារជាតិក៏កាន់តែមានច្រើននោះដែរ។ ដូច្នេះហើយ វិនិយោគិនជាច្រើនបានព្រួយបារម្ភពីផលប៉ះពាល់របស់កំណើនការចំណាយលើវិស័យការពារជាតិមួយនេះទៅលើប្រព័ន្ធហិរញ្ញវត្ថុរបស់ជប៉ុន ជាពិសេសនៅពេលដែលពួកគេកំពុងប្រឈមមុខនឹងបញ្ហាប្រាក់បំណុលខ្ពស់។ ជាក់ស្តែង មនុស្សមួយចំនួនកំពុងជឿជាក់ថាធនាគារកណ្តាលជប៉ុនអាចនឹងដំឡើងអត្រាការប្រាក់កាន់តែច្រើន ដោយវាអាចនឹងជំរុញឱ្យប្រាក់ JPY កាន់តែរឹងមាំជាងមុនបើធៀបជាមួយនឹងរូបិយប័ណ្ណផ្សេងទៀត។ គិតត្រឹមពេលនេះ ប្រាក់ចំណូលសរុបនៃប្រាក់ឈ្នួល និងការចំណាយរបស់គ្រួសារបានធ្លាក់ចុះនៅក្នុងខែមករា ដែលនេះក៏ឆ្លុះបញ្ចាំងពីភាពទន់ខ្សោយនៃសន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់ អំឡុងពេលមានភាពមិនប្រាកដប្រជាជាសកល។ ប្រទេសកាណាដា ការផ្លាស់ប្តូរលើការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកាណាដាកើតឡើងនៅពេលដែលសង្គ្រាមពាណិជ្ជកម្មកាន់តែអាក្រក់ជាងមុន ស្របពេលដែលហានិភ័យនៃវិបត្តិសេដ្ឋកិច្ចក៏ឈានជិតមកដល់។ ទោះបីជាបម្រែបម្រួលអត្រាការប្រាក់នេះគ្រាន់តែអាចបន្ទាបផលប៉ះពាល់មួយចំនួនទៅលើស្ថានភាពសេដ្ឋកិច្ចក៏ដោយ ក៏លទ្ធភាពនៃភាពទន់ខ្សោយសេដ្ឋកិច្ចនៅតែមានច្រើននោះដែរ ពោលគឺពួកគេនៅតែជឿជាក់ថាអត្រាអតិផរណាអាចនឹងមានកាន់តែច្រើន។ ជាក់ស្តែង លោកប្រធានាធិបតី Donald Trump នៅតែប្តេជ្ញាដាក់កិច្ចព្រមព្រៀងពន្ធគយជាមួយកាណាដា និងម៉ិកស៊ិក លុះត្រាតែ “លំហូរគ្រឿងញៀនបានបញ្ឈប់”។ អឺរ៉ុប ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកើនឡើងនៅពេលដែលលោក Trump បានដាក់ពន្ធ 200% លើស្រា ស្រាសំប៉ាញ និងភេសជ្ជៈមានជាតិអាល់កុលផ្សេងទៀតពីប្រទេសបារាំង និងសហភាពអឺរ៉ុប បន្ទាប់ពីពន្ធសងសឹករបស់សហភាពអឺរ៉ុបលើទំនិញនាំចូលរបស់សហរដ្ឋអាមេរិក។ លោក Trump ក៏បានបន្ថែមថា “សហភាពអឺរ៉ុបបានជះឥទ្ធិពលអាក្រក់ជាច្រើនមកលើអាមេរិក” ដូចជា “ការប្តឹងទៅលើ Google បណ្តឹង Facebook និងពាក្យបណ្តឹងទៅលើក្រុមហ៊ុនផ្សេងៗទៀត ពោលគឺការរឹតបន្តឹងទៅលើក្រុមហ៊ុនអាមេរិក”។ ទាំងនេះសុទ្ធតែបង្ហាញថា ពួកគេអាចនឹងពិបាកក្នុងការសម្របសម្រួលគ្នាវិញ។ សហរដ្ឋអាមេរិក ទោះបីជាអតិផរណារបស់សហរដ្ឋអាមេរិកបានធូរស្រាលសម្រាប់ខែកុម្ភៈក៏ដោយ សន្ទស្សន៍អារម្មណ៍ទីផ្សារនៅតែមានសភាពទន់ខ្សោយជាងមុនទៅលើទស្សនវិស័យសេដ្ឋកិច្ច ស្របពេលដែលការរំពឹងទុកលើអត្រាអតិផរណាកើនឡើងកាន់តែច្រើន។ ទោះបីជាការរំពឹងទុកអតិផរណាខ្ពស់នេះអាចនាំឱ្យមានការផ្អាកអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកក៏ដោយ ក៏ឧបករណ៍ CME FEDWatch បានប្រាប់យើងថាអាចនឹងមានការកាត់បន្ថយអត្រាការប្រាក់រហូតទៅដល់ 3 ដងនៅឆ្នាំនេះ។ នេះក៏កើតមានផងដែរនៅពេលដែលទីផ្សារភាគហ៊ុនត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលមាសបានឈានដល់កម្រិតកំពូលនៅ $3000 ក្នុងមួយអោន។ ទាំងអស់នេះគឺបង្ហាញថាភាពតានតឹងពាណិជ្ជកម្ម ទស្សនវិស័យសេដ្ឋកិច្ចដ៏ទន់ខ្សោយ និងភាពមិនច្បាស់លាស់នៅក្នុងភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងបង្កើនហានិភ័យនៃវិបត្តិសេដ្ឋកិច្ចបន្ថែមទៀត។ ព័ត៌មានបន្ថែមទៀត៖ លោក Trump ក៏បានចេញច្បាប់ដាក់កំហិតក្នុងការចេញចូលលើប្រទេសមួយចំនួនផងដែរ។ |English Version| Weekly Data Summary Report As of March 15, 2024 In this report, we will assess major economies, including the United States, the Eurozone, Japan, and Canada, mainly based on their economic indicators and economic events that have occurred within this week. Japan Given how Japan’s economy expanded further along with an acceleration of inflation, there are some drawbacks that Japan may likely face in order to reach its target of 2% GDP by 2027. This comes when the US puts pressure on adding more spending on the defense “at least 3% of GDP” (currently at 1.4% of GDP) at a Senate confirmation hearing. This also means that the growth of Japan’s GDP would also force Japan to spend more on defense. Therefore, attention arises on whether this increase in defense spending would impact Japan’s finances, especially when they have already had a high debt level. Some speculations mentioned that more interest rate hikes will be likely, potentially strengthening the JPY against other currencies. As of now, overall wage income and household spending have dropped, in January, which also reflects a weakness in consumer sentiment ahead of global uncertainty. Canada The Bank of Canada’s move on the rate cut comes as the heat over the tariff war surged higher and recession risk rose. Although this adjustment only lessens the damage to the economy, the risk of slowing down or a possible recession is still very likely with a projection of inflation shock from the trade war. In fact, Trump is still committed to imposing his tariff deal with Canada and Mexico unless “drug flow stops.” The European A trade tension between the US and EU escalated when Trump imposed a 200% tariff on wine, champagne, and other alcoholic beverages from France and elsewhere in the European Union after the EU retaliatory tariff on US imported goods. Trump also added that “EU is treating the US very badly” and “They’re suing Google, they’re suing Facebook, they’re suing all of these companies, and they’re taking billions of dollars out of American companies,” hinting that this tension may take time to ease longer than we expected. The United States Despite US inflation easing for February, the market is still having a softer sentiment on the economic outlook while projecting higher inflation expectations. Even though this higher inflation anticipation could lead to a pause in the FED Fund rate, the CME FEDWatch tool told us otherwise, projecting to have 3 rate cuts this year. This also comes when the stock market has been significantly dropped, while gold has finally reached its peak at $3000 per ounce. All of these indicate that trade tension, fragile economic outlook, and uncertainty in geopolitical tensions are further raising the odds of recession risk. Extra: Trump also imposed new trade restrictions on some countries as well.
Stock Market Woes And Gold’s Surge: All Come From The “R” Word ទោះបីជាទិន្នន័យអត្រាអតិផរណាបានថយចុះបន្តិចកាលពីយប់មិញដែលជាព័ត៌មានល្អសម្រាប់សេដ្ឋកិច្ចក៏ដោយ ក៏ទីផ្សារភាគហ៊ុនបានប្រឈមមុខនឹងភាពច្របូកច្របល់ម្តងទៀតនោះដែរ។ ជាក់ស្តែង សន្ទស្សន៍ VIX ដែលជាសូចនាករវាស់ស្ទង់ទៅលើភាពភ័យខ្លាចរបស់វិនិយោគិនបានកើនឡើងខ្ពស់រហូតទៅដល់ 10%, ចំណែកឯភាគហ៊ុនធំៗក្នុង Magnificent-7 ក៏បានធ្លាក់ចុះយ៉ាងខ្លាំង និង S&P 500 ថយចុះគួរឱ្យកត់សម្គាល់។ ទាំងនេះសុទ្ធតែជំរុញឱ្យវិនិយោគិនផ្លាស់ប្តូរការវិនិយោគមកលើទ្រព្យសម្បត្តិដែលមានសុវត្ថិភាពវិញ ដូចជាមាសជាដើម។ នេះជាអ្វីដែលអ្នកគួរដឹង៖ ភាពភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចឥឡូវនេះបានកើនឡើង មិនត្រឹមតែដោយសារតែភាពទន់ខ្សោយនៃទស្សនវិស័យសេដ្ឋកិច្ចតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែការរកប្រាក់ចំណូលរបស់ក្រុមហ៊ុននីមួយៗក៏បានបង្ហាញពីការធ្លាក់ចុះនោះដែរ។ គួបផ្សំជាមួយនឹងភាពមិនប្រាកដប្រជានៅក្នុងគោលនយោបាយមិនអាចទាយទុកជាមុនបានរបស់លោក Trump និងភាពតានតឹងភូមិសាស្ត្រនយោបាយដែលមិនទាន់ត្រូវបានដោះស្រាយទៀតនោះ។ ទាំងនេះសុទ្ធតែជំរុញឱ្យមានភាពភ័យខ្លាចកាន់តែច្រើន។ លោក Trump កាលពីយប់មិញបានគំរាមដាក់ពន្ធ 200% លើ “ស្រា ស្រាសំប៉ាញ និងផលិតផលគ្រឿងស្រវឹងទាំងអស់ដែលចេញមកពីប្រទេសបារាំង និងសហភាពអឺរ៉ុបផ្សេងទៀត ប្រសិនបើពន្ធមិនត្រូវបានដកចេញភ្លាមៗ”។ មិនត្រឹមតែប៉ុណ្ណោះ លោក Trump ក៏បានលើកឡើងផងដែរថា “កាណាដាត្រូវការអាមេរិក ប៉ុន្តែអាមេរិកមិនត្រូវការប្រទេសកាណាដាទេ” ហើយនេះពិតជាបានបង្ហាញថា គាត់មិនខ្វល់អំពីទីផ្សារភាគហ៊ុនពិតមែន។ ជាក់ស្តែង គោលនយោបាយរបស់លោក Trump មានទំនោរច្រើនទៅលើសង្គ្រាមពាណិជ្ជកម្ម ដែលគាត់សុខចិត្តទទួលយកការធ្លាក់ចុះសេដ្ឋកិច្ចនារយៈពេលខ្លី ដើម្បីទទួលបានកំណើនល្អប្រសើរក្នុងរយៈពេលវែង។ ខណៈពេលដែលអ៊ុយក្រែនបានសង្កត់ធ្ងន់លើការព្រួយបារម្ភរបស់គាត់អំពីបទឈប់បាញ់ជាមួយរុស្ស៊ី លោក Trump ក៏ប្តេជ្ញាការពាររឿងនេះពីការកើតឡើង ហើយនឹងមានការពិភាក្សាបន្ថែមទៀតរវាងរុស្ស៊ី។ លើសពីនេះ វិនិយោគិនល្បីៗជាច្រើនបានលក់ទ្រព្យសកម្មរបស់ពួកគេ ហើយក្នុងនោះក៏មានលោក Warren Buffett ដែលជាវិនិយោគិនដ៏ល្បីមួយរូបក្នុងទីផ្សារភាគហ៊ុនផងដែរ។ សូម្បីតែ CME Fedwatch Tool ក៏បានព្យាករណ៍ថានឹងកាត់បន្ថយអត្រាការប្រាក់ចំនួន 3 ដងនៅឆ្នាំនេះ បើទោះបីជា 2 ខែមុន មនុស្សជាច្រើនមិនប្រាកដអំពីការបន្ធូរបន្ថយបន្ថែមទៀតក៏ដោយ។ ទាំងអស់នេះកំពុងបង្ហាញពីការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែច្រើនពីភាពទន់ខ្សោយនៃសន្ទស្សន៍អារម្មណ៍វិនិយោគិន ដែលនាំឱ្យទីផ្សារភាគហ៊ុនអាមេរិកដំណើរការមិនប្រក្រតី ឬទាបជាង បើប្រៀបធៀបទៅនឹងទីផ្សារពិភពលោក។ ដូច្នេះហើយ វិនិយោគិនជាច្រើនឥឡូវនេះកំពុងស្វែងរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ទោះបីជាយើងនៅតែមិនប្រាកដអំពីរយៈពេលដែលទីផ្សារភាគហ៊ុនត្រូវការសម្រាប់ការងើបឡើងវិញក៏ដោយ។ |English Version| The stock market has once again experienced another turbulence despite having soft inflation data last night. In fact, the fear index—VIX index—surged higher by roughly 10%, Magnificent-7 took a heavy blow, S&P500 closed in correction territory, while many are now shifting the focus to safe haven assets such as gold. Here’s something you should know: Arising recession fear is now in charge, not only because of weakness in economic outlook alone, but weak earnings are coming to play, uncertainty in Trump’s unpredictable policies and a completed unresolved geopolitical tension. Trump last night threatened to impose 200% on “all WINES, CHAMPAGNES, & ALCOHOLIC PRODUCTS COMING OUT OF FRANCE AND OTHER E.U. REPRESENTED COUNTRIES” if the tariff is not removed immediately. Not only that, Trump also mentioned that “Canada needs America; America does not need Canada,” raising even more possibility that Trump really meant it when he said he does not care about the stock market. As a matter of fact, Trump’s approach was more on trade war, which he is willing to take on more short-term pain for the long-term growth. While Ukraine emphasized his concern about a ceasefire with Russia, Trump is committed to preventing this from happening and furthered the discussion between Russia and Trump. Furthermore, global hedge funds are selling their assets, and that also includes Warren Buffett, the godfather of the stock market. Even the CME Fedwatch Tool also projects a 3-rate cut this year, which, for the last 2 months, many were unsure about further easing. These all show more recession fears from weak investor sentiment, which has led the US stock market to underperform compared to the global market after Trump’s inauguration. Therefore, many investors are now seeking a safe haven asset, although we are still unsure about how long it will take for recovery.
Under one Scope: US Inflation, Canada Rate Cut, and EU-US Trade អតិផរណារបស់សហរដ្ឋអាមេរិក៖ ទោះបីជាអតិផរណារបស់សហរដ្ឋអាមេរិកមានកម្រិតទាបជាងទិន្នន័យរំពឹងទុកក៏ដោយ — ពោលវាបណ្តាលមកពីការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ និងភាពទន់ខ្សោយនៃទីផ្សារលំនៅឋានបច្ចុប្បន្ន — ក៏តម្លៃស៊ុតនៅតែកើនឡើងយ៉ាងខ្លាំងនោះដែរ។ នេះបង្ហាញថា ការចំណាយរបស់អ្នកប្រើប្រាស់នៅតែត្រូវបានរំខាន ហើយតម្លៃទំនិញនៅតែជាបញ្ហា។ ជាពិសេសនៅពេលដែលឥទ្ធិពលពន្ធរបស់លោកប្រធានាធិបតី Trump នៅតែអាចបន្តជះប៉ះពាល់ទៅលើសេដ្ឋកិច្ច។ ដូច្នេះហើយបានជា មនុស្សជាច្រើននៅតែជឿថាទិន្នន័យថ្មីៗនេះអាចជាការធ្លាក់ចុះរយៈពេលខ្លី ជាជាងការធ្លាក់ចុះក្នុងរយៈពេលវែង។ ជាលទ្ធផល ទីផ្សារចំនួន 90% នៅតែជឿជាក់ថាអត្រាការប្រាក់អាចនឹងរក្សាក្នុងកម្រិតដដែលនៅសប្តាហ៍ក្រោយរហូតដល់ពាក់កណ្តាលឆ្នាំនេះ។ ធនាគារកាណាដា៖ ធនាគារកាណាដាបានសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់មកត្រឹម 2.75% តាមការរំពឹងទុក ដោយលើកឡើងថា “ឥឡូវនេះយើងកំពុងប្រឈមមុខនឹងវិបត្តិថ្មីមួយ” ចំពេលមានភាពមិនប្រាកដប្រជាទាក់ទងនឹងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក។ ភាពតានតឹងពន្ធនេះទំនងជាបង្កឱ្យមានការកើនឡើងនៃទិន្នន័យអតិផរណា ខណៈពេលដែលបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ការចំណាយរបស់អ្នកប្រើប្រាស់ ការងារ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកាណាដា។ ហេតុនេះហើយបានជា ធនាគារកណ្តាលបានសម្រេចចិត្តលើការកាត់បន្ថយអត្រាការប្រាក់នេះ ពោលគឺក្នុងគោលបំណងស្រោចស្រង់លើកំណើនសេដ្ឋកិច្ច។ លើសពីនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដាក៏បានសម្តែងការប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងកិច្ចពិភាក្សាបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក ក្នុងគោលបំណងបន្ធូរបន្ថយពន្ធពីសហរដ្ឋអាមេរិក។ ប្រសិនបើពួកគេអាចបញ្ចុះបញ្ចូលអាមេរិកបាន នោះបញ្ហាអត្រាអតិផរណាក៏អាចនឹងថយចុះបន្តិចផងដែរ។ ពាណិជ្ជកម្មអឺរ៉ូ-អាមេរិក៖ បន្ទាប់ពីការអនុវត្តពន្ធ 25% លើដែកថែប និងអាលុយមីញ៉ូម ភាពតានតឹងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអាមេរិកកាន់តែតានតឹងឡើង។ សហភាពអឺរ៉ុបគ្រោងនឹងដាក់ពន្ធលើទំនិញអាមេរិកដែលមានតម្លៃ 26 ពាន់លានអឺរ៉ូ (ប្រហែល 28.31 ពាន់លានដុល្លារ) ចាប់ពីខែក្រោយ។ ជាការឆ្លើយតប ប្រធានាធិបតី Trump បានប្រកាសពីចេតនាក្នុងការអនុវត្តពន្ធសងសឹក ទោះបីជាព័ត៌មានលម្អិតជាក់លាក់អំពីវិធានការនេះមិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់ក៏ដោយ។ |English Version| US Inflation Headline: Although US inflation was lower than anticipated—primarily due to a decline in travel demand and a weakening housing market—egg prices have still risen significantly. This indicates that consumer spending is still disrupted by higher costs of living. Especially when the tariff effect has not fully been felt yet, many still believe that the recent figure might be a short-dip instead of a downtrend in inflation. As a result, the odds of more than 90% standing on holding the interest rate next week until mid-year. The Bank of Canada: The Bank of Canada decided to reduce the interest rate to 2.75% this meeting as expected, citing that “we’re now facing a new crisis,” amid uncertainties related to the trade war with the US. This tariff tension is likely to trigger an inflation shock while posing serious risks to Canada’s consumer spending, employment, and economic growth. Therefore, this is a call for last night’s cut. Furthermore, the Canadian finance minister has also expressed a commitment to engaging in further discussions with the US, seeking relief from US tariffs. If the US can be persuaded, the potential for tariff-induced inflation may decrease, although the impact is expected to be limited. EU-US trade: Following the implementation of a 25% tariff on steel and aluminum, trade tensions between the EU and the US have intensified. The EU plans to impose tariffs on US goods valued at €26 billion (approximately $28.31 billion) starting next month. In response, President Trump announced intentions to implement retaliatory tariffs, although specific details on the measures have yet to be clarified.
US Inflation Headline: What to Expect សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅយប់នេះនឹងផ្តល់នូវព័ត៌មានបន្ថែមទៀតទាក់ទងនឹងបម្រែបម្រួលអត្រាអតិផរណា នៅក្នុងអំឡុងពេលដែលមានសង្គ្រាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Donald Trump ក្នុងខែកុម្ភៈ។ វិនិយោគិនជាច្រើនបានជឿជាក់ថា អត្រាអតិផរណានេះអាចនឹងធ្លាក់ចុះមកត្រឹម 2.9% សម្រាប់ទិន្នន័យប្រចាំឆ្នាំ និង 0.3% សម្រាប់ទិន្នន័យប្រចាំខែ ដូចបានបង្ហាញខាងក្រោម។ ហេតុផលដែលអតិផរណាអាចឡើងខ្ពស់៖ 1. សន្ទស្សន៍អារម្មណ៍ទីផ្សារ ព្រមទាំងការរំពឹងទុកលើអត្រាអតិផរណាបានកើនឡើងខ្លាំង ក្រោយពីមានភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម ពោលគឺពួកគេបានបាត់បង់ទំនុកចិត្តលើយុទ្ធសាស្រ្តគ្រប់គ្រងរបស់ធនាគារកណ្តាលអាមេរិករួចទៅហើយ។ 2. ដូចដែលបានរៀបរាប់ពីមុន របាយការណ៍សន្ទស្សន៍របស់អ្នកគ្រប់គ្រងការទិញ និងតម្លៃនាំចេញ និងនាំចូលកំពុងបង្ហាញពីការកើនឡើងនៃអត្រាអតិផរណា។ ជាក់ស្តែងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) បានកើនឡើងចាប់តាំងពីខែកញ្ញាមកម្ល៉េះ ដែលជាពេលដែលមានយុទ្ធនាការបោះឆ្នោតជ្រើសរើសរបស់លោក Trump ។ ហេតុផលដែលអតិផរណាអាចទាបជាងមុន៖ 1. កង្វះតម្រូវការ ដោយសារអ្នកប្រើប្រាស់កាន់តែច្រើនជ្រើសរើសសន្សំមុន ហើយចំណាយក្រោយ ជាពិសេសនៅពេលដែលពួកគេប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងការបញ្ឈប់ការងារថ្មីៗ។ 2. ការប្រកួតប្រជែងក្នុងចំណោមឧស្សាហកម្មនេះ ដោយសារអាជីវកម្មជ្រើសរើសកាត់បន្ថយការចំណាយលើបុគ្គលិកជាជាងការដំឡើងតម្លៃទំនិញទៅកាន់អតិថិជន។ នោះហើយជាមូលហេតុដែលយើងឃើញអត្រាអ្នកអត់ការងារធ្វើខ្ពស់ជាងមុនសម្រាប់ខែកុម្ភៈ(ប៉ុន្តែនេះក៏បានគួបផ្សំពីការបញ្ឈប់ការងាររបស់ Trump នោះដែរ)។ ព័ត៌មានបន្ថែម៖ ទោះបីជាលោកប្រធានាធិបតី Trump បានលើកឡើងពីការធ្លាក់ចុះនៃអត្រាអតិផរណាកាលពីយប់មិញក៏ដោយ ក៏វាមិនបានបន្ធូរបន្ថយភាពតានតឹងខ្លះនោះទេ។ ទីផ្សារនៅតែមានប្រតិកម្មចំពោះបញ្ហាអតិផរណា។ ទោះជាយ៉ាងណាក៏ដោយឧបករណ៍ CME Fedwatch នៅតែផ្តល់នូវប្រូបាប៊ីលីតេកាត់បន្ថយអត្រាការប្រាក់ចំនួន 3 ក្នុងឆ្នាំនេះ។ |English Version| Tonight’s consumer price index will offer insights regarding inflation data under Trump’s trade war in February. Many have already anticipated a drop to 2.9% annually and 0.3% monthly, as shown below. Reasons why inflation can be higher: 1. Market sentiment and inflation expectations are actually rising so much from trade war tension, showing that they have already lost faith in the Fed’s control strategy. 2. As mentioned before, purchasing managers’ index reports and export & import pricing are showing a flaring inflation. In fact, CPI has been rising since September—Trump’s elected campaign. Reasons why inflation can be lower: 1. Lack of demand because more consumers choose to save first and spend later in the face of uncertainty and recent layoffs. 2. Competitive among the industry as businesses choose to reduce the cost of employment instead of passing on the burden cost to customers. Which is why we also see a higher unemployment rate for February (this also comes from Trump’s layoff policies as well). Extra information: Despite Trump’s comment on recent disinflation progress last night, this does not ease some tension yet. The market still reacts to the inflation problem. Yet, the CME Fedwatch tool still offers 3 rate cut probabilities within this year.
After Much Back-And-Forth, This Is What Trump Has Come To The Conclusion ខណៈពេលដែលលោកប្រធានាធិបតី Donald Trump ព្យាយាមគ្រប់គ្រងទៅលើទីផ្សារដែកតាមរយៈការគម្រាមកំហែងពន្ធទៅលើប្រទេសជិតខាងនោះ ទីផ្សារភាគហ៊ុនក៏ទទួលផលប៉ះពាល់យ៉ាងខ្លាំងពីសំណើថ្មីៗរបស់គាត់ផងដែរ។ កាលពីយប់មិញ លោក Trump បានប្រកាសពីផែនការដាក់ពន្ធបន្ថែម 25% លើដែកថែប ដែលនឹងបង្កើនពន្ធសរុបលើដែកកាណាដាដល់ 50% ។ នេះកើតឡើងបន្ទាប់ពីប្រទេសកាណាដាអនុវត្តពន្ធអគ្គិសនី 25% លើសហរដ្ឋអាមេរិក។ បន្ទាប់ពីបានពិភាក្សាគ្នារួចមក នេះគឺជាអ្វីដែលលោក Trump បានសម្រេចចិត្ត៖ ក្រៅពីនេះ |English Version| While President Donald Trump attempts to assert control over the steel market through tariff threats aimed at neighboring countries, the stock market is heavily hit by his recent proposal. Last night, Trump announced plans to impose an additional 25% tariff on steel, which would raise the total tariff on Canadian steel to 50%. This follows after Canada’s implementation of a 25% electric tariff on the US. After much back-and-forth, now Trump has come to the conclusion: Other than this,
US JOLTs Job Openings: What’s More After the Friday’s Employment Report? ទោះបីជាទិន្នន័យការងារភាគច្រើនបានចង្អុលបង្ហាញរួចទៅហើយថាស្ថានភាពទីផ្សារការងារកាលពីសប្តាហ៍មុនកំពុងមានសភាពទន់ខ្សោយក៏ដោយ ក៏ទិន្នន័យការងារនៅយប់នេះប្រហែលជាមិនមានលទ្ធផលដូចគ្នានោះដែរ ឬប្រហែលជាវាអាចកើតឡើង? ជាក់ស្តែង គេជឿជាក់ថាអាចនឹងមានកម្រិតច្រើនជាងកម្រិតពីមុន។ វិធានការមួយដែលអាចឱ្យយើងតាមដានពីរបាយការណ៍នាយប់នេះបានគឺតាមដានទៅលើប្រភេទទិន្នន័យនីមួយៗនៅក្នុងរបាយការណ៍នេះ ដែលរួមមានចំនួនការងារដែលត្រូវបានគេជ្រើសរើស ចំនួនការងារដែលត្រូវបានបញ្ឈប់ ព្រមទាំងចំនួនការងារដែលកំពុងជ្រើសរើស។ ទាំងនេះសុទ្ធតែអាចផ្តល់នូវរូបភាពកាន់តែធំទៅលើស្ថានភាពទីផ្សារការងារ។ ព័ត៌មានបន្ថែម៖ សូម្បីតែលោក Trump ក៏បានបង្ហាញពីលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចកាលពីថ្ងៃអាទិត្យផងដែរ។ ដូច្នេះមានឱកាសច្រើនដែលការផ្លាស់ប្តូរសេដ្ឋកិច្ចនេះអាចនឹងប្រឈមមុខនឹងបញ្ហាកម្លាំងពលកម្ម ឬភាពទន់ខ្សោយនៃទីផ្សារការងារនាពេលខាងមុខ។ |English Version| Despite the majority of job data pointing toward a weakness condition last week, tonight’s labor data might not result the same way or maybe it does? The projection reading has a higher than prior figure. One way to look into tonight’s report is to look at each category listed in this report, including the number of hirings, separations, and job openings, which offers a broader understanding of the labor market conditions. Extra Information: Even Trump also brought out the possibility of a recession on Sunday. So there is a chance that this so-called “period of transition” may need to face a labor shortage or poor job market conditions in the near future.
Trump’s Remarks Raise Recession Concerns: Could This Open Opportunities for the US Economy? បន្ទាប់ពីការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Trump លើលទ្ធភាពដែលអាចមានការផ្លាស់ប្តូរនៃវដ្តសេដ្ឋកិច្ច ពោលគឺសំដៅទៅលើការជាប់គាំងសេដ្ឋកិច្ចអាមេរិកដោយសារតែភាពតានតឹងពាណិជ្ជកម្មថ្មីៗនេះ និងភាពទន់ខ្សោយនៃកំណើនសេដ្ឋកិច្ច ភាគហ៊ុនជាច្រើនបានធ្លាក់ចុះកាលពីថ្ងៃចន្ទ ដែលជាទីផ្សារបើកដំបូងនៃសប្តាហ៍។ ទោះបីជាយ៉ាងនេះក៏ដោយ សំណួរគឺ៖ តើសេដ្ឋកិច្ចអាមេរិកអាចទទួលបានអត្ថប្រយោជន៍អ្វីពីវិបត្តិសេដ្ឋកិច្ចដែលអាចកើតមាននេះដែរឬទេ? ចម្លើយនោះគឺ អាចនឹងទទួលបាន ហើយនេះគឺជាហេតុផល។ ជាដំបូង សូមចំណាំថា នេះគ្រាន់តែជាមតិប៉ុណ្ណោះ ហើយកុំយកវាធ្វើជាការសម្រេចចិត្តវិនិយោគ។ ដូច្នេះប្រសិនបើវិបត្តិសេដ្ឋកិច្ច និងការកាត់បន្ថយអត្រាការប្រាក់ពិតជាមកដល់ នោះអាចនឹងមានដំណឹងល្អដែលអាចកើតមានពីរយ៉ាង៖ ការថយចុះអតិផរណាដោយសារកង្វះតម្រូវការ និងការកាត់បន្ថយថ្លៃសេវាបំណុល។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមពិតប្រាកដអំពីវិធីសាស្រ្តនេះគឺស្ថិតនៅលើពេលវេលា និងភាពធន់របស់សេដ្ឋកិច្ច ព្រោះវានឹងធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់មានភាពច្របូកច្របល់យ៉ាងខ្លាំង និងធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចមើលទៅពិតជាវិនាស។ ហើយប្រសិនបើពួកគេមិនអាចស្រោចស្រង់បានទាន់ពេលនោះទេ នោះវានឹងជំរុញឱ្យមានការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅ។ |English Version| After President Trump’s comment on a possible “period of transition,” which suggests a possibility of recession in the US economy due to recent trade tension and weakness in economic growth, many stocks tumbled and sell off on Monday, the first opening market of the week. Despite this, the question is: can the US economy benefit from this so-called possible recession? Probably. And here is a reason why. First, take note that this is opinion-based only and do not take this as an investment decision. So if recession and interest rate cuts really come, then there are two possible good news: disinflation due to lack of demand and a reduction in debt servicing costs. However, the real challenge of this method is timing and durability, as this will hurt consumer spending really badly and make the economic outlook look really doomed. If they cannot revive this in time, then this will push forward to a deeper recession.
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ ត្រូវនឹងថ្ងៃទី 07 ខែមីនា ឆ្នាំ2025 នៅក្នុងរបាយការណ៍នេះ យើងនឹងតាមដានទៅលើបណ្តាសេដ្ឋកិច្ចសំខាន់ៗ រួមមានសហរដ្ឋអាមេរិក តំបន់អឺរ៉ុប ជប៉ុន អូស្ត្រាលី ចក្រភពអង់គ្លេស និងកាណាដា ដែលភាគច្រើនផ្តោតសំខាន់ទៅលើសូចនាករសេដ្ឋកិច្ច និងព្រឹត្តិការណ៍សេដ្ឋកិច្ចមួយចំនួនដែលបានកើតឡើងក្នុងសប្តាហ៍នេះ។ ប្រទេសអូស្ត្រាលី ទោះបីជាមានការកាត់បន្ថយអត្រាការប្រាក់បែប Hawkish (កាត់បន្ថយម្តងហើយ អាចនឹងរក្សានាកិច្ចប្រជុំបន្ទាប់) ពីធនាគារកណ្តាលនៅអូស្ត្រាលីក៏ដោយ ក៏របាយការណ៍ពីសន្ទស្សន៍អ្នកគ្រប់គ្រងការទិញក្នុងវិស័យសេវាកម្មក៏បានបញ្ជាក់ផងដែរថា អាជីវកម្មភាគច្រើននៅតែមានទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចនាពេលខាងមុខ ពោលគឺឃើញការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ច ខណៈពេលដែលអត្រាអតិផរណាថយចុះ។ នេះជំរុញឱ្យមានការរំពឹងថាអាចនឹងមានការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ។ សូម្បីតែផលិតផលក្នុងស្រុកសរុបសម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ 2024ក៏បានកើនឡើងលើសពីការព្យាករណ៍របស់ RBA នោះដែរ ពោលគឺកើនរហូតមកដល់កម្រិត 1.3% ហើយពួកគេរំពឹងថានឹងមានកំណើន 2% នៅឆ្នាំ 2025។ ប្រទេសជប៉ុន ទោះបីជារបាយការណ៍សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI)នៅក្នុងវិស័យសេវាកម្មប្រទេសជប៉ុនបានបង្ហាញពីសុទិដ្ឋិនិយមរបស់អាជីវករនៅទីនោះក៏ដោយ ក៏យើងឃើញពីការកើនឡើងនៃអត្រាអ្នកគ្មានការងារធ្វើសម្រាប់ខែមករានោះដែរ។ នេះបានបង្ហាញពីភាពទន់ខ្សោយនៃទីផ្សារការងារ។ នេះក៏បានលើកឡើងផងដែរនូវការព្រួយបារម្ភមួយចំនួនជុំវិញទស្សនវិស័យសេដ្ឋកិច្ច ជាពិសេសនៅពេលដែលសមាជិកធនាគារកណ្តាលជប៉ុនបញ្ជាក់ថាពន្ធគយនឹងប៉ះពាល់សេដ្ឋកិច្ចជប៉ុនយ៉ាងខ្លាំង។ ជាមួយនោះធនាគារកណ្តាលជប៉ុន (BOJ) មិនទាន់បានកំណត់ជាមុនទាំងស្រុងលើការសម្រេចចិត្តលើអត្រាការប្រាក់នៅឡើយទេ ដែលបានលើកឡើងថាពួកគេនឹងប្រើប្រាស់ទិន្នន័យកំណើនប្រាក់ឈ្នួលជារង្វាស់ក្នុងការវាស់កម្រិតអតិផរណានេះ។ ប្រទេសកាណាដា ភាពមិនប្រាកដប្រជាពីគោលនយោបាយពាណិជ្ជកម្មបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកាណាដាកាន់តែយ៉ាប់យ៉ឺនរួចទៅហើយ ដោយអាជីវកម្មជាច្រើនបានកាត់បន្ថយកម្រិតការងារ ខណៈពេលដែលការបង្កើនតម្លៃលក់កាន់តែខ្លាំងឡើង។ នោះហើយជាមូលហេតុដែលសកម្មភាពអាជីវកម្មជាច្រើនបានថយចុះ ដែលធ្វើឱ្យកម្រិតការងារ និងកំណើនសេដ្ឋកិច្ចធ្លាក់ចុះដល់កម្រិតខ្លះ។ ជាក់ស្តែង ប្រទេសចិនក៏បានដាក់ពន្ធ 25% លើការនាំចូលពីកាណាដា ដែលចូលជាធរមាននៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2025។ ខណៈពេលដែល Trump ក៏កំពុងពិចារណាដាក់ពន្ធបន្ថែមលើកាណាដា ជាពិសេសលើឈើនៅថ្ងៃច័ន្ទ ឬថ្ងៃអង្គារ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់គាត់ស្តីពីទំនិញនាំចូល USMCA ។ អឺរ៉ុប ធនាគារកណ្តាលអឺរ៉ុបបានកាត់បន្ថយអត្រាការប្រាក់ចំនួន 25 bps ចាប់ពី 2.90% ទៅ 2.65% ហើយនេះបានធ្វើឱ្យវិនិយោគិនជាច្រើនជឿជាក់ថា អឺរ៉ុបអាចជៀសផុតពីការធ្លាក់ចុះសេដ្ឋកិច្ចពីមុនបាន។ ជាក់ស្តែង អស្ថិរភាពនយោបាយនៅក្នុងប្រទេសបារាំង ការជាប់គាំងនៅក្នុងប្រទេសអាឡឺម៉ង់ គួបផ្សំជាមួយនឹងភាពមិនប្រាកដប្រជាពីព័ត៌មានជាសកល នេះបានធ្វើឱ្យមនុស្សជាច្រើនពិបាកក្នុងការចាយវាយប្រចាំថ្ងៃ ហើយជំរុញឱ្យកំណើនសេដ្ឋកិច្ចទាំងមូលធ្លាក់ចុះ។ សហរដ្ឋអាមេរិក ទិន្នន័យភាគច្រើនបង្ហាញយើងនូវរឿងពីរ៖ មួយគឺការកើនឡើងនៃអត្រាអតិផរណា និងពីរ ភាពទន់ខ្សោយនៅក្នុងស្ថានភាពទីផ្សារការងារ បើទោះបីជាមានការកើនឡើងនៃទិន្នន័យប្រាក់បៀវត្សរ៍មិនមែនកសិកម្មក៏ដោយ។ ដូច្នេះអ្វីដែលយើងកំពុងមើលឃើញនៅពេលនេះផ្តល់រូបភាពស្មុគស្មាញ។ ប៉ុន្តែរឿងមួយគឺប្រាកដណាស់៖ អតិផរណានឹងត្រលប់មកវិញ ហើយប្រសិនបើស្ថានភាពទីផ្សារការងារមិនអាចងើបឡើងវិញទាន់ពេលនោះ យើងទំនងជានឹងឃើញ “សេណារីយ៉ូ stagflation” បន្ថែមទៀតដែលគំរាមកំហែងដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ឥឡូវនេះ មនុស្សគ្រប់គ្នាគួរតាមដានទៅលើការផ្លាស់ប្តូរពន្ធរបស់ Trump កាតGold Premium និងការផ្លាស់ប្តូរគោលនយោបាយជាច្រើនទៀត។ ព័ត៌មានគួរតាមដាន៖ |English Version| Weekly Data Summary Report As of March 07, 2024 In this report, we will assess major economies, including the United States, the Eurozone, Japan, Australia, the United Kingdom, and Canada, mainly based on their economic indicators and economic events that have occurred within this week. Australia Despite a hawkish rate cut from the Reserve Bank of Australia(RBA), a report from the purchasing managers index in the service sector also stated that there is ongoing positive sentiment coming through economic activities along with fallen inflation data. This fuels more anticipating the interest rate cut this year. Even with the gross domestic products for the last quarter of 2024, they also rose above the RBA’s forecast to 1.3% and they further expect growth to be 2% over 2025. Japan Although the Purchasing Managers’ Index (PMI) report from the services in Japan also brought out the optimistic outlook from the business, the unemployment rate for January rose higher than the prior figure, which indicates a softening in the labor market conditions. This also raised some concerns over the economic outlook, especially when the Bank of Japan members affirm that tariffs will obviously affect the Japanese economy. With that, the BOJ has not fully pre-set on the rate decision yet, which mentioned that they will use wage growth as the key gauge of inflation. Canada Uncertainty from trade policy has already deteriorated Canada’s economy, with many businesses adopting aggressive profit margin protection through cutting down the employment level while increasingly raising the selling prices amid a competitive environment. And that is why many business activities have setbacks, bringing down the employment level and economic growth to some degree. In fact, China also imposed 25% on Canadian imports, which goes into effect on March 20, 2025. Trump is also considering imposing more tariffs on Canada, particularly on lumber, on either Monday or Tuesday after his statement on USMCA imported goods. The Europe Given how the European Central Bank cut the interest rate by 25 bps to 2.65, many are still hopeful that Europe can be saved from the past terrible downturn. Political instability in France, stagnate growth in Germany, and global news are all raising more discouragement on consumer spending, which ultimately leads to a decline in overall growth. The United States The majority of data is showing us two things: one is that accelerated inflation is definitely eating into consumer spending, and two, weakness in labor market conditions is likely to be confirmed despite a rise in nonfarm payroll. So what now? What we are seeing right now gives a complex picture. But one thing is for sure: inflation is coming back and if the labor market conditions are unable to keep up with high inflation, then we are likely to see more of a “stagflation scenario” posing a threat to the US economy. Now all eyes should fall on the new initiative on Trump’s tariff, gold premium cards, and more policy changes. Forward looking: