ការកាត់បន្ថយពន្ធអាមេរិក-សហភាពអឺរ៉ុប សហរដ្ឋអាមេរិកកំពុងកាត់បន្ថយពន្ធលើទំនិញសំខាន់ៗរបស់សហភាពអឺរ៉ុបពី 25% ទៅ 15% ជាមួយនឹងផែនការកាត់បន្ថយពន្ធលើរថយន្តបន្ថែមទៀត។ យោងតាមទីប្រឹក្សាពាណិជ្ជកម្មរបស់ប្រធានាធិបតីលោក Trump គឺលោក Peter Navarro បានឱ្យដឹងថា ពន្ធដែកថែប និងអាលុយមីញ៉ូមអាចនឹងមានភាគច្រើនក្នុងការរក្សាក្នុងកម្រិតដដែល។ → ជាការឆ្លើយតប សហភាពអឺរ៉ុបនឹងលុបចោលការយកពន្ធលើទំនិញឧស្សាហកម្មទាំងអស់របស់សហរដ្ឋអាមេរិក និងផ្តល់សិទ្ធចូលក្នុងទីផ្សារសម្រាប់អាហារសមុទ្រ និងកសិកម្មរបស់សហរដ្ឋអាមេរិក ខណៈពេលដែលពួកគេក៏អាចនឹងវិនិយោគ ឧស្ម័ន (LNG) ប្រេង ផលិតផលនុយក្លេអ៊ែរ និងបន្ទះឈីប AI របស់សហរដ្ឋអាមេរិក ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរនេះ។ ឥណ្ឌាអាចនឹងប្រឈមមុខនឹងការដំឡើងពន្ធ លោក Navarro បានលើកឡើងពីលទ្ធភាពដែលឥណ្ឌាអាចប្រឈមមុខនឹងពន្ធទ្វេរដងសម្រាប់ការទិញប្រេងពីរុស្ស៊ីដោយចាប់ផ្តើមពីថ្ងៃទី 27 ខែសីហា ឆ្នាំ 2025 ខណៈដែលចិនបាននិយាយថា ពួកគេនឹងការពារឥណ្ឌាដើម្បី “រក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី” ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងខ្លះពី Trump ជុំវិញទំនិញនាំចេញរបស់ឥណ្ឌា។ សញ្ញាចម្រុះរបស់ធនាគារកណ្តាលអាមេរិក ធនាគារកណ្តាលអាមេរិកមានទិសដៅផ្សេងគ្នាចំពោះគោលនយោបាយរូបិយវត្ថុ។ ជាក់ស្តែង មន្ត្រីមួយចំនួនដូចជា Hammack និង Goolsbee មានទំនោរទៅលើការរក្សាអត្រាការប្រាក់ ឬការសម្រេចចិត្តដោយប្រុងប្រយ័ត្ន ដោយសារតែពួកគេនៅតែមើលឃើញនូវបញ្ហាអតិផរណានាពេលបច្ចុប្បន្ន។ ចំណែកឯ អ្នកផ្សេងទៀតដូចជា Collins ភាគច្រើនមានទំនោរទៅលើការបន្ធូរបន្ថយអត្រាការប្រាក់នាពេលឆាប់ៗនេះ ខណៈដែល Bostic រំពឹងថាគួរតែមានការរឹតបន្តឹងនៅឆ្នាំនេះ ហើយលោក Bullard កំពុងមានគម្រោងកាត់បន្ថយ 100 bps ក្នុងឆ្នាំ 2026។ ពោលគឺ ធនាគារកណ្តាលមានបំណងការពារការធ្លាក់ចុុះសេដ្ឋកិច្ច ស្របពេលដែលកាត់បន្ថយពីបញ្ហាអតិផរណា។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចវិទូបានបន្ទាបលទ្ធភាពលើការកាត់បន្ថយអត្រាការប្រាក់ចំនួន 25bps នៅឯកិច្ចប្រជុំបន្ទាប់របស់ពួកគេពី 80% មកកាន់ 75.5% ក្រោយពេលមានសុន្ទរកថារបស់ FED កាលពីយប់មិញ ខណៈដែលមនុស្សជាច្រើននៅតែទន្ទឹងរង់ចាំយ៉ាងខ្លាំងនូវអ្វីដែលប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell នឹងនិយាយនៅក្នុង Jackson Hole យប់នេះ។ |English Version| US-EU Tariff Reductions The United States is lowering tariffs on key European Union goods from 25% to 15%, with plans to further reduce auto tariffs once they pass matching tariff cut legislation. Steel and aluminum tariffs will remain unchanged, according to Trump Trade Adviser Peter Navarro. → In response, the EU will eliminate tariffs on all US industrial goods and provide preferential market access for US seafood and agriculture while purchasing/investing in US LNG, oil, nuclear products, and AI chips, to deepen the economic ties between these two countries. India Faces Potential Tariff Hike Navarro indicated that India could face doubled tariffs for purchasing the Russian oil, starting August 27, 2025, while China said it will stand firmly to “uphold the multilateral trading system,” aiming to ease some tension from Trump over India’s export goods. Federal Reserve’s Mixed Signals The Federal Reserve is divided on monetary policy. Some officials, like Hammack and Goolsbee, prioritize controlling high inflation, suggesting a cautious approach to rate cuts or even not seeing any rate cut next month. Others, like Collins, show openness to easing soon, while Bostic expects limited action this year and Bullard projects 100 bps cuts in 2026. The Fed appears to want to balance inflation control with economic stability, leaning toward maintaining or slightly easing restrictive policy in the near term. Currently, economists see around a 75.5% probability of a 25-basis-point rate cut at the Fed’s next meeting, down from the previous 80% after the FED speeches last night, while many are still highly anticipating what the FED chair Jerome Powell will say in Jackson Hole tonight.
Market Talk: FOMC Meeting Minutes, The Federal Reserve’s Fraud Allegation, And Ukraine-Russia Development.
ការសង្ខេបកំណត់ហេតុកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក សមាជិកធនាគារកណ្តាលអាមេរិកមួយចំនួនរំពឹងថានឹងមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ស្របពេលដែលទីផ្សារការងារអាចនឹងបន្តទន់ខ្សោយ បើទោះបីជាអតិផរណានៅតែមានកម្រិតខ្ពស់ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានរាយការណ៍ថា “ពន្ធខ្ពស់អាចនឹងមិនជះឥទ្ធិពលខ្លាំងទៅលើអត្រាអតិផរណានោះទេ” ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តទៅលើការសម្រេចបាននូវស្ថិរភាពតម្លៃ។ លើសពីនេះទៀត សូមកត់សម្គាល់ថាកំណត់ហេតុកិច្ចប្រជុំទាំងនេះគឺធ្វើឡើងមុនពេលមានការចេញផ្សាយនូវរបាយការណ៍ការងារនៅអាមេរិក។ ដូច្នេះ ធនាគារកណ្តាលបានជឿជាក់ទៅលើភាពថមថយនៃស្ថានភាពសេដ្ឋកិច្ចរួចទៅហើយ។ យោងតាមរបាយការណ៍ “គណៈកម្មាធិការអាចប្រឈមមុខនឹង “Trade-off” ប្រសិនបើអត្រាអតិផរណានៅតែខ្ពស់ ស្របពេលដែលទីផ្សារការងារនៅតែធ្លាក់ចុះ។” ដូច្នេះនេះសបញ្ជាក់ថា ពួកគេអាចនឹងកាត់បន្ថយអត្រាការប្រាក់ប្រសិនបើពួកគេមានបំណងស្រោចស្រង់ទៅលើទីផ្សារការងារទន់ខ្សោយ ឬអាចនឹងរក្សាអត្រាការប្រាក់ប្រសិនបើពួកគេមានបំណងចង់បន្ទាបបញ្ហាអតិផរណា។ មតិ៖ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំជឿថាពួកគេអាចនឹងលើកឡើងនៅក្នុងកិច្ចប្រជុំបន្ទាប់ថា៖ “យើងមិនអាចពឹងផ្អែកលើទិន្នន័យមួយបានទេ” ឬ “យើងប្រហែលជាត្រូវតាមដានទៅលើទិន្នន័យបន្ថែមទៀតមុនពេលសម្រេចចិត្ត។” ក្រៅពីនេះ ទីផ្សារក៏បានកំណត់តម្លៃថា ធនាគារកណ្តាលអាចនឹងកាត់បន្ថយអត្រាចំនួន 1% នៅចុងឆ្នាំ 2026 បន្ទាប់ពីអាណត្តិរបស់លោក Powell ជាប្រធានធនាគារកណ្តាលអាមេរិកបានបញ្ចប់។ សេចក្តីថ្លែងការណ៍បែប dovish សុទ្ធតែបានជំរុញទីផ្សារឱ្យជឿថាការបន្ធូរបន្ថយកំពុងមក ហើយបណ្តាលឱ្យតម្លៃមាសកើនឡើងខ្ពស់កាលពីយប់មិញផងដែរ។ ការចោទប្រកាន់ទៅលើការក្លែងបន្លំប្រាក់របស់ធនាគារកណ្តាលអាមេរិក យោងតាមប្រភព Bloomberg លោក Trump បានប្តេជ្ញាបណ្តេញសមាជិកធនាគារកណ្តាលអាមេរិកលោកស្រី Lisa Cook ដោយបានចោទប្រកាន់ពីការក្លែងបន្លំប្រាក់ ពោលគឺអះអាងថានាងបានប្រើឯកសារធនាគារមិនពិតប្រាកដ ដើម្បីទទួលបានកម្រិតប្រាក់កម្ចីកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រដែលលោក Trump គ្រោងនឹងធ្វើដើម្បីបង្កើនអំណាចកាន់តែខ្លាំងនៅក្នុងធនាគារកណ្តាលអាមេរិក។ ជម្លោះអ៊ុយក្រែន និងរុស្ស៊ី ប្រទេសអុីតាលីបានស្នើថាសម្ព័ន្ធមិត្តជាមួយអ៊ុយក្រែននឹងត្រូវសម្រេចចិត្តក្នុងរយៈពេល 24 ម៉ោងក្នុងគោលបំណងផ្តល់ការគាំទ្រផ្នែកយោធាដើម្បីពង្រឹងការការពាររបស់អ៊ុយក្រែន។ លើសពីនេះ ប្រទេសហូឡង់ក៏នឹងបញ្ជូន “ប្រព័ន្ធការពារដែនអាកាសចំនួន 2” ទៅកាន់អ៊ុយក្រែនផងដែរ ដែលទាំងអស់សុទ្ធតែបង្ហាញពីការគាំទ្របន្ថែមទៀតដើម្បីបញ្ចប់ជម្លោះនេះ។ |English Version| FOMC Recap: Several Federal Reserve members expect a slowing in economic growth and weak labor market conditions, albeit with inflation still “elevated.” However, they also reported that “higher tariffs were unlikely to have persistent effects on inflation,” reflecting a growing confidence toward achieving price stability. Additionally, note that these meeting minutes came way before the US employment report was released, and the FED still anticipates weakening already. As per the report, “the committee might face difficult tradeoffs if inflation persists while the labor market weakens,” pointing toward the option of having a rate cut to save the labor market or holding the rate to constrain the inflation. Opinion: Regardless, I do believe the iconic line will go something like this in the next meeting: “We cannot depend on one data point,” or “We may need to see more data before the real decision.” Another iconic part is the market actually priced in a 1% rate cut at the end of 2026, after Powell’s term as the Federal Reserve Chair ends. All of these dovish statements has pushed the market to believe that easing is coming and resulted in a higher gold price last night as well. Trump committed to fire the Federal Reserve’s Lisa Cook As per the Bloomberg source, Trump accused the FED’s Lisa Cook of mortgage fraud allegations, claiming she used false bank documents for better loan terms. However, this is also seen as a strategic move that Trump plans to balance the republican power toward the Central bank’s independence. Ukraine and Russia Conflict Development Italy proposed that allies with Ukraine will be decided within 24 hours, aiming to provide military support to strengthen Ukraine’s defense. Plus, the Netherlands will also send “two patriot air defense systems” to Ukraine as well, all are bringing in more support to end this conflict, and not the other way around.
Market Talk: The Reserve Bank of New Zealand Easing, Trump Criticized, equity stake in Chip Company.
ធនាគារកណ្តាលនៅនូវែលសេឡង់ (RBNZ) ធនាគារកណ្តាលនៅនូវែលសេឡង់ (RBNZ) បានកាត់បន្ថយអត្រាការប្រាក់ចំនួន 0.25 % មកត្រឹមកម្រិត 3% នៅព្រឹកនេះ ហើយពួកគេក៏អាចបន្តបន្ទាបអត្រាការប្រាក់បន្ថែមទៀត ប្រសិនបើអត្រាអតិផរណានៅតែបន្តថយចុះ។ ពួកគេមានជម្រើស 3៖ ការរក្សាអត្រាការប្រាក់ ការកាត់អត្រា 25 bps ឬកាត់បន្ថយអត្រា 50 bps; ដោយជម្រើសពីរចុងក្រោយនេះត្រូវបានគេរំពឹងទុកយ៉ាងខ្លាំង។ ប្រធានធនាគារកណ្តាលនៅអាមេរិក Powell លោក Trump បានស្តីបន្ទោសប្រធានធនាគារកណ្តាលអាមេរិកលោក Powell ទៅលើការសម្រេចចិត្តអត្រាការប្រាក់ (យឺតយ៉ាវក្នុងការបន្ទាបអត្រា) ខណៈពេលដែលធ្វើឱ្យប៉ះពាល់ដល់វិស័យលំនៅឋាន ជាពិសេសនៅពេលដែលអតិផរណាដែលមិនរាប់បញ្ចូលអាហារ និងថាមពលមានកម្រិតខ្ពស់ 3.1%។ នេះសបញ្ជាក់ពីបញ្ហាលំនៅឋាន អត្រាការប្រាក់មានកម្រិតខ្ពស់ → អត្រាការប្រាក់លំនៅឋានខ្ពស់ → វិស័យទីផ្សារលំនៅឋានកាន់តែទ្រុឌទ្រោម។ ទីផ្សារភាគហ៊ុន លេខាធិការពាណិជ្ជកម្មលោក Howard Lutnick បានលើកឡើងថា “យើងគួរតែទទួលបានភាគហ៊ុន(Equity Stake) សម្រាប់ប្រាក់របស់យើង” ប៉ុន្តែវានៅតែជាសំណើមួយតែប៉ុណ្ណោះ។ ទោះបីជារដ្ឋាភិបាលអាចមានសក្តានុពលកាន់កាប់ផ្នែកខ្លះនៃក្រុមហ៊ុន Chip ដោយគ្មានសិទ្ធិបោះឆ្នោតក៏ដោយ (ប្រសិនបើនេះត្រូវបានអនុម័តដោយស្របច្បាប់) អ្នកខ្លះនៅតែជឿថាវិធីសាស្ត្រនេះហាក់ដូចជាយុទ្ធសាស្ត្រដើម្បីចរចារពន្ធបន្ទះឈីបនាពេលខាងមុខជាមួយប្រទេសផ្សេងទៀត ជាពិសេសជាមួយប្រទេសចិន។ គំនិតនេះដំបូងឡើយបានជំរុញឱ្យមានទំនុកចិត្តរបស់វិនិយោគិន និងសុទិដ្ឋិនិយមទីផ្សារដែលជំរុញឱ្យតម្លៃភាគហ៊ុនរបស់ Intel កើនឡើង ទោះបីជាផ្តល់នូវរូបភាពចម្រុះសម្រាប់ទីផ្សារភាគហ៊ុនបរទេសផ្សេងទៀតដូចជាក្រុមហ៊ុន Taiwan Semiconductor Manufacturing Company LTD ក៏ដោយ។ (TSMC) ប៉ុន្តែហេតុអ្វីបានជាល្អសម្រាប់ Intel? *** លទ្ធភាព *** Intel អាចទទួលបានសាច់ប្រាក់ភ្លាមៗ ឬកាត់បន្ថយកាតព្វកិច្ចសងវិញ ដោយសាររដ្ឋាភិបាលបំប្លែងផ្នែកខ្លះនៃ Intel នៅក្នុង Chip Act ទៅជាភាគហ៊ុន ជាពិសេសនៅពេលដែលក្រុមហ៊ុន Intel កំពុងមានស្ថានភាពហិរញ្ញវត្ថុពិបាកបន្តិច។ |English Version| Breaking News updated: The Reserve Bank of New Zealand (RBNZ) The Reserve Bank of New Zealand (RBNZ) cut the interest rate by 25 basis points to 3% earlier, potentially reducing it further if inflation eases further. There are three options: holding, a 25 bps rate cut, or a 50 bps rate cut; the latter two of which are highly anticipated. Powell Trump blamed the Federal Reserve Chair Powell for being too late in lowering the interest rate while hurting the housing sector, especially when core inflation is very sticky now, standing at 3.1%. Restrictive interest rate → high mortgage rate → stained on the housing market sector and financial struggles. The Stock market Commerce Secretary Howard Lutnick has championed the idea, arguing “we should get an equity stake for our money,” but it remains a “creative” proposal without clear legal precedent. Although the government could potentially own a partial part of the Chip companies without voting rights (if this is approved legally), some still believe that this method may seem like a strategic move to negotiate the upcoming chip tariff with other countries, particularly with China. This idea initially sparked investor confidence and market optimism that pushed Intel’s stock price to surge, albeit providing a mixed picture for other foreign stock markets such as Taiwan Semiconductor Manufacturing Company LTD. (TSMC) But why good or intel? ***Possibilities*** Intel could receive an immediate cash infusion or reduce the repayment obligation as the government converts part of the Intel in the Chip Act grants into equity, especially when Intel is currently under the impression of having some financial difficulties.
A Fragile Path to Peace: Russia-Ukraine Development
ទោះបីជាកិច្ចប្រជុំរបស់ប្រធានាធិបតីលោក Donald Trump និងប្រធានាធិបតីលោក Zelenskiy ទទួលបានលទ្ធផលល្អទៅលើបញ្ហាជម្លោះរុស្ស៊ី-អ៊ុយក្រែនក៏ដោយ ក៏តម្លៃមាសមិនសូវមានបម្រែបម្រួលគួរឱ្យកត់សម្គាល់នោះដែរ។ នេះជាអ្វីដែលអ្នកគួរដឹង៖ កិច្ចប្រជុំបន្ទាប់ នេះបើយោងតាមប្រភព Bloomberg៖ |English Version| Despite having an improved outlook following the early resolution of the Russia-Ukraine conflict, the gold prices have not moved significantly. Here is what you should know: Next Meeting, as per Bloomberg source:
Weekly Gold Update: What to Look forward to?
ការវិភាគសេដ្ឋកិច្ច ថ្ងៃចន្ទ ថ្ងៃចន្ទនៅសប្តាហ៍នេះ គឺផ្តោតទៅលើការវិវត្តន៍ជម្លោះរុស្សុី និងអ៊ុយក្រែន ជាពិសេសទៅលើកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនរួមជាមួយនឹងមេដឹកនាំអឺរ៉ុបនៅរសៀលនេះម៉ោងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (ប្រហែលថ្ងៃបន្ទាប់ម៉ោងនៅកម្ពុជា)។ គន្លឹះ៖ តម្លៃមាសបានកើនឡើងនៅព្រឹកនេះ ដោយសារតែទីផ្សាររំពឹងទុកថាទស្សនវិស័យសម្រាប់កិច្ចប្រជុំនាពេលខាងមុខអាចនឹងអាក្រក់ជាងមុន ពោលគឺអាមេរិកអាចនឹងដាក់សម្ពាធលើអ៊ុយក្រែនឱ្យទទួលយកកិច្ចព្រមព្រៀងប្រគល់ទឹកដីដើម្បីទទួលបានសន្តិភាព។ ជាពិសេសនៅពេលដែលកិច្ចប្រជុំកំពូលពូទីន-ត្រាំនៅថ្ងៃសៅរ៍មិនទាន់បានបញ្ចេញព័ត៌មានផ្លូវការណាមួយនៅឡើយទេ ទោះបីជាលោក Trump អះអាងថាមានដំណើរការល្អក៏ដោយ។ គន្លឹះនៅទីនេះ៖ ថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ សន្និសីទ Jackson Hole និងសុន្ទរកថារបស់ធនាគារកណ្តាលអាមេរិក សន្និសីទ Jackson Hole គឺជាសន្និសីទអន្តរជាតិប្រចាំឆ្នាំនៅ Wyoming ដែលចូលរួមដោយបុគ្គលសំខាន់ៗជាច្រើនដូចជា ធនាគារកណ្តាល អ្នកបង្កើតគោលនយោបាយ និងទីផ្សារហិរញ្ញវត្ថុជាដើម។ សន្និសីទនេះអាចនឹងបង្ហាញនូវទស្សនៈមួយចំនួនរបស់ធនាគារកណ្តាលស្តីពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងគោលនយោបាយរូបិយវត្ថុនាពេលអនាគត។ លើសពីនេះ កំណត់ហេតុកិច្ចប្រជុំរបស់ធនាគារកណ្តាលក៏នឹងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ដោយទាំងនេះនឹងបង្ហាញកាន់តែច្បាស់ពីទិសដៅបន្ទាប់របស់ធនាគារកណ្តាលទៅលើការសម្រេចចិត្តអត្រាការប្រាក់ខែកញ្ញា។ ជាងនេះទៅទៀត ទីផ្សារក៏រំពឹងពីទស្សនវិស័យបន្ថែមទៀតរបស់ធនាគារកណ្តាលផ្សេងៗទៀតទៅលើបម្រែបម្រួលក៏ដូចជាផលប៉ះពាល់នៃពន្ធទៅលើស្ថានភាពសេដ្ឋកិច្ចពួកគេ។ សូមចំណាំផងដែរថានេះអាចជាលើកចុងក្រោយដែលលោកប្រធានធនាគារកណ្តាលអាមេរិក Jerome Powell ចូលរួមក្នុងសន្និសីទនេះ។ គន្លឹះនៅទីនេះ៖ រកមើលទិសដៅរបស់ធនាគារកណ្តាល មិនត្រឹមតែមកពី FED ប៉ុណ្ណោះទេ ប៉ុន្តែក៏មានធនាគារកណ្តាលផ្សេងទៀតផងដែរ។ ការវិភាគបច្ចេកទេស នេះគឺជាសេណារីយ៉ូមួយចំនួនសម្រាប់តម្លៃមាសក្នុងសប្តាហ៍ទី៣ខែសីហា៖ |English Version| Fundamental Analysis Monday Monday this week is all about the development in the Russia and Ukraine conflict, which focuses on the US-Ukraine alongside the European Leaders meeting this afternoon in Washington, D.C. (Approximately the next day in Cambodia time). Highlight: The gold price climbed in the morning as they anticipate a negative outlook for the upcoming meeting—a.k.a., The US will likely pressure Ukraine to accept the deal of exchanging the territory for the peace agreement. Especially when the Putin-Trump summit on Saturday has not fully disclosed any official information yet, albeit Trump claims to have made good progress. Tip Here: Thursday to Saturday Jackson Hole symposium and the Federal Reserve Speeches. The Jackson Hole symposium is an annual international conference in Wyoming that involves important figures such as central bankers, policymakers, and financial market participants, where the watchers will gain insight from the perspective of the central bank on the current economic outlook and future monetary policy. Plus, with the release of the Federal Reserve meeting minutes on Thursday, all of these will be offered on the next initiative of the September interest rate decision. Other than that, the market also expects to see the FED’s and other major central banks’ thoughts on the current changes in tariffs’ impact as well. Please also note that this might be the last time that the FED’s Jerome Powell will be in this conference; therefore, as much as I want to think that he will settle on a good term. There is still some chance that Powell might give his all in his speeches. Tip Here: Look for the motive of their speeches, not only from the FED, but also from other central bankers as well. Technical Analysis
Weekly Data Summary Report As of August 18, 2025
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃទី18 ខែសីហា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump បញ្ហាពន្ធពាណិជ្ជកម្ម និងបញ្ហាសង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ព័ត៌មានសំខាន់ៗនៅក្នុងសប្តាហ៍នេះ ជំនួបកំពូលអាមេរិក-រុស្ស៊ី៖ ទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump លើកឡើងថា កិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ីកំពុងមានដំណើរការល្អក៏ដោយ ក៏កិច្ចប្រជុំមួយនេះមិនទាន់សម្រេចបាននូវបទឈប់បាញ់ ឬការដាក់ទណ្ឌកម្ម ឬសេចក្តីប្រកាសដ៏ធំនោះទេ។ ជាក់ស្តែង នៅពេលនេះមិនទាន់មានកិច្ចសម្រេចជាផ្លូវការនោះទេ។ ប៉ុន្តែរឿងមួយដែលយើងដឹងបាននោះគឺថា លោក Trump នឹងមានកិច្ចប្រជុំមួយផ្សេងទៀតជាមួយប្រធានាធិបតីអ៊ុយក្រែន ព្រមទាំងមេដឹកនាំអឺរ៉ុបផ្សេងទៀត ដើម្បីធានាថា លោក Trump នឹងមិនដាក់សម្ពាធទៅលើប្រធានាធិបតីអ៊ុយក្រែនចំពោះការដោះដូរដីនោះទេ។ លោក Trump ក៏បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា “អ៊ុយក្រែនអាចបញ្ចប់សង្រ្គាមជាមួយរុស្ស៊ីបានភ្លាមៗ ប្រសិនបើគាត់ចង់ ឬគាត់អាចបន្តការប្រយុទ្ធមួយនេះ”។ តើគាត់សំដៅលើការដោះដូរដីដើម្បីឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពឬមែន? ប្រធានាធិបតីរុស្ស៊ី លោក ពូទីន មានគោលបំណងយកទឹកដីអ៊ុយក្រែន (ដុនបាស) ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព ទោះបីជាអ៊ុយក្រែនបដិសេធយ៉ាងដាច់អហង្ការក៏ដោយ។ ដូច្នេះសំណួរមួយទៀតគឺ តើអ៊ុយក្រែននឹងទទួលយកកិច្ចព្រមព្រៀងនេះក្នុងពេលដែលមានជីវិតមនុស្សជាច្រើនត្រូវបានបាត់បង់ក្នុងការការពារវា ឬតើគាត់នឹងបន្តប្រយុទ្ធ? ជំនួបបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងធ្វើនៅម៉ោងរសៀលនៅថ្ងៃច័ន្ទ (ម៉ោងនៅកម្ពុជា អាចនឹងថ្ងៃបន្ទាប់) ប្រសិនបើវាដំណើរការល្អ → ជំនួបមួយទៀតជាមួយពូទីន → មាសទំនងជាធ្លាក់ចុះ ដោយសារតែទីផ្សារកាន់តែមានទំនុកចិត្តខ្លាំង។ ទិន្នន័យសន្ទស្សន៍តម្លៃទំនិញ ឬសេវាកម្ម (CPI) និងអត្រាការប្រាក់ ទោះបីជាទិន្នន័យអតិផរណានៅអាមេរិកបច្ចុប្បន្នអាចនឹងពិបាកក្នុងការឈានទៅដល់កម្រិតគោលដៅចំនួន 2% ហើយទិន្នន័យតម្រូវការប្រើប្រាស់មានតិចជាងមុនក៏ដោយ ក៏ទីផ្សារនៅតែជឿជាក់ថា អត្រាការប្រាក់អាចនឹងកាត់បន្ថយខែកញ្ញានោះដែរ នេះបើយោងតាមឧបករណ៍ CME Fedwatch។ លោក Trump បានអះអាងថា ពន្ធមិនបានបង្កឱ្យមានអតិផរណា ឬបញ្ហាជាតិផ្សេងទៀតទេ។ លោកបានជំរុញឱ្យធនាគារកណ្តាលអាមេរិកបន្ទាបអត្រាការប្រាក់មកត្រឹម 1% ដោយលើកហេតុផលថា វានឹងជំរុញកំណើនសេដ្ឋកិច្ច។ ទីផ្សារភាគហ៊ុន កិច្ចព្រមព្រៀង Nvidia និង AMD Chip ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក លោកប្រធានាធិបតី Trump បានបញ្ជាក់ថា Nvidia បានយល់ព្រមបង់ប្រាក់ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួន 15% នៃប្រាក់ចំណូលពីការលក់បន្ទះឈីប H20 AI របស់ខ្លួនទៅកាន់ប្រទេសចិន ដើម្បីទទួលបានអាជ្ញាប័ណ្ណនាំចេញ ហើយអនុញ្ញាតឱ្យបន្តការលក់ឡើងវិញបន្ទាប់ពីការរឹតបន្តឹងលើកមុន។ នេះក៏រាប់បញ្ចូលទាំង AMD ផងដែរ ដែលដំបូង លោក Trump ព្យាយាមទាមទាររក 20%។ លើសពីនេះ លោក Trump បានប្រកាសការពន្យារពេល 90 ថ្ងៃលើពន្ធគយរបស់ប្រទេសចិន ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់ការចរចា នេះបើយោងតាម CNBC ។ លោកក៏បានបញ្ជាក់ផងដែរថាពន្ធលើដែកនិងបន្ទះឈីបនឹងត្រូវកំណត់នៅសប្តាហ៍នេះ ដោយអត្រាអាចនឹងចាប់ផ្តើមពីទាបទៅច្រើន ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ទីផ្សារ។ |English Version| Weekly Data Summary Report As of August 18, 2025 Check out what you missed from last week’s event in the United States, which was primarily based on the critical events related to President Donald Trump, the trade war, and war conflicts within the week. Disclaimer: Please note this is opinion-based; do not take it as investment advice. Key Highlight Event: US-Russia Summit: Although US President Donald Trump mentioned having “good progress” on the US-Russia summit, there was no confirmed ceasefire, no sanctions, or grand announcements. There was nothing set in stone at the moment, nor any official information disclosed. But one thing we know is that Trump will have another meeting with the President of Ukraine, assisted by the other European leaders, to ensure that Trump won’t be swayed by his personal gain and press Ukraine for the land swap. Trump also posted on his social media that “Ukraine can end the war with Russia almost immediately if he wants to, or he can continue to fight.” Is he referring to the swapping of land for the peace agreement? Russian President Putin seeks the Ukrainian land (Donbas) in exchange for a peace agreement, albeit Ukrainians strongly reject it. So another question is, will Ukraine accept the deal while many lives have been lost protecting it, or will he continue to fight? Next Meeting: US-Ukraine afternoon time on Monday (D.C. time) (Cambodia Time: around early next day). If it goes well → another meeting with Putin → gold is likely to fall. Trump on CPI Data and Interest Rates U.S. inflation is raising some doubt about reaching the restrictive level of 2%, amid some deterioration seen in demand consumption, and yet the CME Fedwatch Tool still priced in a September rate cut with odds of over 80% as of now. Trump claimed tariffs have not caused inflation or other national issues. He urged the Federal Reserve to lower interest rates to 1%, arguing it would stimulate economic growth. The stock market Nvidia and AMD Chip Deal with the U.S. Government President Trump confirmed that Nvidia has agreed to pay the U.S. government 15% of revenue from sales of its H20 AI chips to China to secure export licenses, allowing resumed sales after prior restrictions. This also included AMD, followed by the negotiation where Trump initially sought 20%. Furthermore, Trump announced a 90-day extension on China tariffs, delaying their implementation to provide more time for negotiations, according to CNBC. He also stated that tariffs on steel and chips will be set this week, with rates starting lower initially to ease market impacts.
Market on Edge Ahead of the Russia-Ukraine summit on Friday
ទីផ្សារមានក្តីបារម្ភកាន់តែខ្លាំងទៅលើកិច្ចប្រជុំកំពូលរុស្សុី-អ៊ុយក្រែននៅថ្ងៃសុក្រ ដោយសារតែលោក Trump បន្តដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ចប់ជម្លោះ។ បើមិនដូច្នេះទេ ពួកគេអាចនឹងប្រឈមមុខនឹងបញ្ហាដ៏ធំមួយ។ លើសពីនេះ លោក Trump ក៏បានបង្ហើបឱ្យដឹងថា ពួកគេអាចនឹងមានកិច្ចប្រជុំលើកទីពីរ ដែលក្នុងនោះក៏មានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែននោះដែរ ប្រសិនបើកិច្ចប្រជុំទីមួយដំណើរការល្អ។ ប៉ុន្តែនៅតែមានអ្នកវិភាគមួយចំនួនយល់ឃើញថា អ៊ុយក្រែនគួរតែមានវត្តមាននៅក្នុងកិច្ចប្រជុំទី 1 នេះ។ ដូច្នេះទីផ្សារកំពុងរង់ចាំការវិវឌ្ឍបន្ថែមទៀតនៅថ្ងៃសុក្រ ថាតើសង្គ្រាមនេះអាចនឹងស្ងប់ទៅវិញ ឬក៏អាចនឹងបន្តឱ្យមានបញ្ហាបន្ថែមទៀត។ នៅលើផ្នែកសេដ្ឋកិច្ច លោក Trump ក៏បានបង្កើនសម្ពាធលើធនាគារកណ្តាលអាមេរិក ដោយចំអកឱ្យប្រធានធនាគារកណ្តាលលោក Jerome Powell ជុំវិញការជួសជុលអគាររបស់ពួកគេ និងទាមទារឱ្យមានការបន្ថយអត្រាការប្រាក់មកត្រឹម 1% ពោលគឺទាបជាងកម្រិតបច្ចុប្បន្ន។ សម្រាប់ពេលនេះ លោកបានបន្ទាបបេក្ខជនចំនួន 3-4 រូបសម្រាប់ជ្រើសរើសប្រធានធនាគារកណ្តាលអាមេរិក ហើយនឹងមានការប្រកាសនៅពេលណាមួយឆាប់ៗនេះ។ ជាងនេះទៅទៀត ក្រុមហ៊ុន Goldman Sachs Macro Economics Research បានព្យាករណ៍ថាអាចនឹងមានការកាត់បន្ថយអត្រាការប្រាក់ចំនួន 3 ដងក្នុងឆ្នាំនេះដោយចាប់ផ្តើមនៅក្នុងខែកញ្ញា ខែតុលា និងខែធ្នូ។ |English Version| There are growing concerns over the Russia-Ukraine summit on Friday as Trump continues to put pressure on Russia to end the conflict and will likely face severe consequences if the war does not stop. Trump also hinted at having a second meeting that would focus on having a trilateral (Ukraine included) if the first one goes well, albeit some argue that Ukraine should be in the first one as well. So the market awaits further progress on Friday, whether this will turn into more certainty or will lead to another problem. On the economic front, Trump also intensified pressure on the Federal Reserve, mocking Chair Jerome Powell over the Fed’s building renovation and demanding interest rates be slashed to 1%, significantly lower than current levels. For now, he is still narrowing down to 3-4 candidates, with an announcement expected anytime soon. Other than that, Goldman Sachs Macro Economics Research projects a more measured approach, forecasting 3 rate cuts of 25 basis points each this year, starting in September, October, and December.
Market Talk: US Inflation, The Federal Reserve, and Trump’s response.
ព័ត៌មានសម្រាប់ថ្ងៃនេះមិនសូវមានច្រើននោះទេ ដោយសារតែទីផ្សារមិនសូវមានបម្រែបម្រួលច្រើនមុនកិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ីនៅថ្ងៃសុក្រ។ អត្រាអតិផរណានៅអាមេរិកបានបង្ហាញពីភាពថមថយនៃសម្ពាធតម្លៃលើទំនិញ ហើយនេះក៏បានឆ្លុះបញ្ជាំងពីការកើនឡើងលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញានោះដែរ។ ពោលគឺបានកើនឡើងពី 88% មុនពេលការចេញផ្សាយទិន្នន័យរហូតមកដល់ 94.2% បន្ទាប់ពីការចេញផ្សាយទិន្នន័យរួច។ ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Bessent មានបំណងកាត់បន្ថយអត្រាការប្រាក់ចំនួន 50 bps នៅក្នុងខែកញ្ញា ដែលខ្ពស់ជាងអ្វីដែលទីផ្សារភាគច្រើនបានកំណត់តម្លៃ (25 bps)។ ដូច្នេះ ការផ្លាស់ប្តូរតម្លៃនេះ គួបផ្សំជាមួយនឹង “ការមិនយកពន្ធលើមាស” សុទ្ធតែអាចជំរុញឱ្យតម្លៃមាសឡើងថ្លៃ ទោះបីជាមិនច្រើនក៏ដោយ។ បញ្ហាចម្បងដែលយើងឃើញគឺការកើនឡើងនៃទិន្នន័យអត្រាអតិផរណាដែលមិនរាប់បញ្ចូលអាហារ និងថាមពលប្រចាំឆ្នាំ ពោលគឺអាចកើនដោយសារតែបញ្ហាស្នាក់នៅ ហើយនេះក៏អាចជំរុញឱ្យពួកគេពិបាកក្នុងការបន្ទាបអត្រាអតិផរណាមករកកម្រិតគោលដៅប្រចាំឆ្នាំនោះដែរ។ បន្ទាប់ពីទិន្នន័យអតិផរណាត្រូវបានចេញផ្សាយ លោក Trump ក៏បានចោទប្រកាន់ក្រុមហ៊ុន Goldman Sachs ថាពួកគេព្យាករណ៍មិនត្រឹមត្រូវទៅលើបញ្ហាអតិផរណាពន្ធ។ លោកបានលើកឡើងថា ទោះបីជាពន្ធត្រូវបានអនុវត្តហើយក៏ដោយ ក៏យើងមិនទាន់ឃើញពីផលប៉ះពាល់ខ្លាំងទៅលើអ្នកប្រើប្រាស់នោះដែរ លើកលែងតែជនបរទេស រដ្ឋាភិបាល និងក្រុមហ៊ុនមួយចំនួនតែប៉ុណ្ណោះ។ ជាងនេះទៅទៀត លោក Trump ក៏កំពុងពិចារណារៀបចំបណ្តឹងដ៏ធំមួយប្រឆាំងនឹងប្រធានធនាគារកណ្តាលអាមេរិកលោក Powell ជុំវិញការសាងសង់អគាររបស់ពួកគេ។ ទោះបីជាលោក Trump បាននិយាយថាគាត់នឹងមិនបណ្តេញលោក Powell ចេញពីតំណែងក៏ដោយ ក៏គាត់តែងតែព្យាយាមប្រឆាំងនឹងលោក Powell ដោយសារតែការមិនបន្ទាបអត្រាការប្រាក់ដូចអ្វីដែលរូបលោកបានស្នើនោះដែរ។ |English Version| Nothing much on today’s news since the market is still muted ahead of the US-Russia summit on Friday. The US Inflation headline printed a softer cost pressure on consumption, which showed a growing appetite for the September rate cut, and that surged from 88% before the data release to 94.2% after the data release. The US Treasury Secretary Bessent opted to have a 50 bps rate cut in September, which is higher than the 25 bps the market mostly priced in. So this so-called repricing, paired with “no tariff on gold,” has given a chance for the gold to pave its way up, albeit not that much. The primary problem we see is that the core CPI annually, which could possibly come from the shelter—the stickiest one—has increased higher than the prior figure and could become a bumpy road to achieving the target rate within the timeframe. After the CPI was released, Trump also called out Goldman Sachs for being wrong on the tariff inflation problem. He reiterated that, even with post-tariff implementation, inflation hasn’t affected consumption except for foreigners, the government, and companies. Other than that, Trump is also considering preparing a major lawsuit against the Federal Reserve Chair Powell over the construction of the FED building. Even if Trump said that he won’t fire Powell, he has been urging to fight against Powell for not lowering the interest rate as he suggested.
Weekly Gold Market Update: Bearish or Bullish?
ការវិភាគសេដ្ឋកិច្ច ឬការវិភាគជាមូលដ្ឋាន កត្តាទី 1៖ ប្រធានាធិបតីលោក Donald Trump បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា “មាសនឹងមិនត្រូវបានគេយកពន្ធទេ!” ដែលជំរុញឱ្យតម្រូវការមាសកាន់តែច្រើន ហើយតម្លៃមាសវិញក៏កាន់តែខ្ពស់នោះដែរ។ ទោះបីជាតម្លៃមាសបានកើនឡើងបន្ទាប់ពីចេញព័ត៌មាននេះដំបូងក៏ដោយ ក៏តម្លៃមាសបានធ្លាក់ចុះត្រឡប់មកវិញដោយសារតែទីផ្សារចាប់ផ្តើមឆ្ងល់ថា តើពេលនេះមាសនៅតែត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដែរ ឬទេ? ជាក់ស្តែង តម្លៃមាសបានធ្លាក់ចុះប្រហែល 0.50%។ គន្លឹះ៖ ជាធម្មតា នៅពេលដែលពន្ធលើមាសត្រូវបានដកចេញ → តម្រូវការមាសទំនងជានឹងកើនឡើងវិញក្នុងរយៈពេលវែង។ ប៉ុន្តែនៅក្នុងបរិបទនេះ មនុស្សជាច្រើននៅតែចោទសួរអំពីអត្តសញ្ញាណរបស់មាសថាជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដែរ ឬទេ → ដូច្នេះមាសបានលោតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ កត្តាទី 2៖ លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើការផ្អាកពន្ធប្រទេសចិនរយៈពេល 90 ថ្ងៃទៀតនៅព្រឹកនេះ ទោះបីជាទីផ្សារមួយចំនួនបានដឹងពីព័ត៌មាននេះមុនរួចទៅហើយ។ មិនមានប្រតិកម្មច្រើនទេក្រោយពេលចេញផ្សាយ។ គន្លឹះ៖ ការផ្អាកយកពន្ធនេះ សុទ្ធតែផ្តល់នូវការបញ្ជាក់បន្ថែមទៀតសម្រាប់ទីផ្សារ → មាសគួរតែធ្លាក់ចុះ។ ប៉ុន្តែនៅទីនេះ ទីផ្សារមិនសូវមានប្រតិកម្មទេដោយសារតែពួកគេកំពុងរង់ចាំទិន្នន័យអតិផរណានាយប់នេះ។ កត្តាទី 3៖ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកនៅយប់នេះ នឹងផ្តល់ព័ត៌មានកាន់តែច្រើនអំពីបញ្ហាអតិផរណា ហើយនេះក៏នឹងបង្ហាញកាន់តែច្បាស់ពីទិសដៅរបស់ធនាគារកណ្តាលនៅអាមេរិកនោះដែរ។ គន្លឹះ៖ កត្តាទី៤៖ ជំនួបរវាងរុស្ស៊ី និងអាមេរិកនឹងធ្វើឡើងនៅថ្ងៃសុក្រនេះក្នុងរដ្ឋអាឡាស្កា ដែលប្រភពមួយចំនួនបានលើកឡើងថា រុស្ស៊ីកំពុងទាមទាររកទឹកដីអ៊ុយក្រែងប្រសិនបើពួកគេមានបំណងរក្សាសន្តិភាព។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន Zelenskyy បានច្រានចោលសំណើនេះ ដោយនិយាយថា “យើងនឹងមិនបោះបង់ចោលទឹកដីដើម្បីសន្តិភាពទេ” ទោះបីជាគាត់រំពឹងថានឹងមានកិច្ចព្រមព្រៀងមួយចំនួនត្រូវបានសម្រេចក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ លោក Trump ក៏បានលើកឡើងផងដែរថា “អាចនឹងមានការដោះដូរខ្លះ វានឹងមានការផ្លាស់ប្តូរខ្លះនៅលើទឹកដី” ដោយបង្ហាញពីលទ្ធភាពនៃការបោះបង់ចោលទឹកដី ដើម្បីស្តារសន្តិភាពឡើងវិញ។ នៅក្នុងបរិបទមុន ប្រសិនបើមានប្រទេសណាទិញប្រេងពីរុស្សុីដូចជា ឥណ្ឌា ឬចិន អាចនឹងប្រឈមមុខនឹងបញ្ហាពន្ធកាន់តែខ្ពស់ជាងមុន។ គន្លឹះ៖ ដូច្នេះការកាត់បន្ថយភាពតានតឹងរវាងពួកគេ ឬការកាត់បន្ថយអរិភាពនឹងទំនងជាផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងនេះ។ ហើយតម្លៃមាស ក៏អាចនឹងថយចុះនោះដែរ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើបទឈប់បាញ់មិនត្រូវបានឈានដល់ ហើយភាពតានតឹងកើនឡើង → អាចនាំឱ្យតម្លៃមាសឡើងថ្លៃ។ ការវិភាគបច្ចេកទេស នេះគឺជាសេណារីយ៉ូមួយចំនួនសម្រាប់តម្លៃមាសក្នុងខែសីហា៖ | English Version | Fundamental Analysis Factor 1: President Donald Trump clarified on his social media that “Gold will not be tariffed!”, increasing the gold demand and resulting in a higher gold price for the initial reaction. However, the gold price slipped back once again as the market started to question whether this gold can still be called a safe-haven asset. The gold price dropped by roughly 0.50%. Highlight: Normally, having the gold tariff lifted → Gold demand will likely to go up long term. Yet in this context, many still question gold’s credentials as the safe-haven asset → gold only bounced for the short term. Factor 2: Ahead of the US-China Deadline today, another 90-day suspension of tariffs was signed once again by President Donald Trump early this morning, albeit some markets already anticipated this agreement. Not much reaction after release. Highlight: Having an extension would mean more clarification for the market → gold should go down. But here, the market is anticipating the CPI tonight. Factor 3: The US Consumer Price Index tonight will offer insight regards to inflation problem and how the Federal Reserve will take the next initiative step toward the interest rate decision. Highlight: Factor 4: A meeting between Russia and the US will be held this Friday in Alaska, where some sources cited that Russia seeks to acquire Ukrainian territory in exchange for peace. Yet, Ukrainian President Zelenskyy rejected this proposal, saying that “we won’t give up the land for peace,” although he expects that some agreement will be made. However, Trump also mentioned that “there will be some swapping; there’ll be some changes in land,” hinting at the possibility of giving up territory in order to restore the peace. In a pre-context, higher tariffs will be imposed on those who purchase Russian oil, such as India or China, so having a lesser tension between them or reducing the hostilities will likely favor these countries in return, albeit gold prices will likely slump. However, if a ceasefire is not reached and tension increases → may possibly lead to higher gold prices. Technical Analysis Here is a scenario for the Gold price this August:
Protected: Market Outlook as of August 11, 2025
There is no excerpt because this is a protected post.