ភាពជឿជាក់លើបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ធ្លាក់ចុះ ក្តីសង្ឃឹមថាភាពតានតឹងនៅមជ្ឈិមបូព៌ានឹងបន្តធូរស្រាល បានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់បានវាយប្រហារលើនាវាមួយនៅច្រកសមុទ្រ Hormuz ដែលជាហេតុធ្វើឱ្យអង្គការសមុទ្រអន្តរជាតិរបស់អង្គការសហប្រជាជាតិ (United Nations International Maritime Organization – UN IMO) ផ្អាកផែនការជម្លៀសនាវិកប្រមាណ 11,000 នាក់ ដែលកំពុងជាប់គាំងនៅក្នុងតំបន់នេះ។ ហេតុការណ៍នេះបានបង្កើនការព្រួយបារម្ភជាថ្មីអំពីសុវត្ថិភាពនៃផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ ក្នុងពេលជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលបានបើកការវាយប្រហារឡើងវិញនៅភាគខាងត្បូងប្រទេសលីបង់ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាឱ្យកងទ័ពមិនដកខ្លួនចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងនៅលីបង់។ ការវិវត្តទាំងនេះបានធ្វើឱ្យមានការសង្ស័យលើប្រសិទ្ធភាពនៃអនុស្សរណៈយោគយល់ (MoU) ស្តីពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលទើបតែបានចុះហត្ថលេខាថ្មីៗនេះ ជាពិសេសនៅពេលដែលអ៊ីរ៉ង់បានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយនឹងមានប្រសិទ្ធភាពបាន លុះត្រាតែអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធានៅប្រទេសលីបង់ផងដែរ។ ដោយសារភាពតានតឹងនៅតែបន្ត ក្តីសង្ឃឹមចំពោះការបើកដំណើរការពេញលេញឡើងវិញនៃច្រកសមុទ្រ Hormuz ក៏បានថយចុះ។ ប្រសិនបើការរំខានដល់ការដឹកជញ្ជូនប្រេងបន្តអូសបន្លាយ វាអាចធ្វើឱ្យតម្លៃប្រេងនៅលើទីផ្សារពិភពលោកបន្តស្ថិតក្នុងកម្រិតខ្ពស់ ដែលបង្កើនហានិភ័យឱ្យអតិផរណានៅតែមានសម្ពាធ។ ទោះបីជាភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយអាចបន្តជំរុញតម្រូវការមាសក្នុងនាមជាទ្រព្យសុវត្ថិភាព (safe-haven asset) ក៏ដោយ ប៉ុន្តែអតិផរណាដែលនៅតែខ្ពស់អាចជំរុញឱ្យធនាគារកណ្ដាលអាមេរិក (Fed) ពន្យារពេលបញ្ចុះអត្រាការប្រាក់ ឬរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់រយៈពេលយូរជាងការរំពឹងទុក ដែលនឹងក្លាយជាកត្តាដាក់សម្ពាធលើតម្លៃមាសក្នុងរយៈពេលមធ្យម។ ហេតុអ្វីបានជាមាសកើនឡើង បើទិន្នន័យសេដ្ឋកិច្ចអាមេរិកមានភាពរឹងមាំ? ទិន្នន័យសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា Core PCE ស្របតាមការរំពឹងទុករបស់ទីផ្សារ ខណៈដែល GDP លើសការរំពឹងទុក ហើយចំនួនអ្នកដាក់ពាក្យសុំអត្ថប្រយោជន៍អត់ការងារធ្វើជាលើកដំបូង (Initial Jobless Claims) ក៏ទាបជាងការរំពឹងទុកផងដែរ។ ជាទូទៅ ទិន្នន័យទាំងនេះបង្ហាញថាសេដ្ឋកិច្ចអាមេរិកនៅតែមានភាពរឹងមាំ និងគួរតែជួយគាំទ្រដល់ប្រាក់ដុល្លារអាមេរិក ដែលជាធម្មតានឹងដាក់សម្ពាធឱ្យតម្លៃមាសធ្លាក់ចុះ។ ទោះជាយ៉ាងណា តម្លៃមាសបានងើបឡើងវិញភ្លាមៗបន្ទាប់ពីទិន្នន័យត្រូវបានចេញផ្សាយ។ ហេតុអ្វីបានជាវាកើតឡើងដូច្នេះ? បើយើងផ្តោតលើទិន្នន័យ Headline PCE ជំនួសឱ្យ Core PCE នោះយើងនឹងឃើញថា PCE ប្រចាំខែកើនឡើងត្រឹម 0.4% ប៉ុណ្ណោះ ទាបជាងការព្យាករណ៍ 0.5%។ នេះមានន័យថា អតិផរណានៅតែបន្តកើនឡើង ប៉ុន្តែក្នុងល្បឿនយឺតជាងការរំពឹងទុក។ ទិន្នន័យអតិផរណាដែលទាបជាងការរំពឹងនេះ បានគាំទ្រការរំពឹងទុករបស់ទីផ្សារថា ធនាគារកណ្ដាលអាមេរិក (Fed) អាចមានលទ្ធភាពបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុក្នុងប៉ុន្មានខែខាងមុខ។ ការផ្លាស់ប្តូរការរំពឹងទុកនេះក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុផងដែរ។ បន្ទាប់ពីទិន្នន័យត្រូវបានចេញផ្សាយ ទាំងសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (DXY) និងអត្រាផលចំណេញមូលបត្របំណុលរដ្ឋាភិបាលអាមេរិករយៈពេល 2 ឆ្នាំ និង 10 ឆ្នាំ សុទ្ធតែបានធ្លាក់ចុះ។ ដោយសារតម្លៃមាសជាទូទៅទទួលបានការគាំទ្រពីអត្រាផលចំណេញមូលបត្របំណុលដែលធ្លាក់ចុះ និងប្រាក់ដុល្លារដែលខ្សោយ មាសបានងើបឡើងវិញ ទោះបីជាទិន្នន័យ GDP មានភាពរឹងមាំជាងការរំពឹងទុកក៏ដោយ។ ជារួម ទីផ្សារបានវាយតម្លៃថា ទិន្នន័យសេដ្ឋកិច្ចទាំងមូលគាំទ្រដល់លទ្ធភាពដែល Fed អាចបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនាពេលអនាគត ដោយសារទិន្នន័យអតិផរណាដែលទាបជាងការរំពឹង មានឥទ្ធិពលខ្លាំងជាងទិន្នន័យ GDP ដែលល្អជាងការរំពឹងទុក។ ជាសេចក្តីសង្ខេប អត្រាផលចំណេញមូលបត្របំណុល និងប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ ដែលបានផ្តល់ការគាំទ្រដល់តម្លៃមាស។ | English Version | US and Iran Ceasefire Credibility Faces New Challenges Hopes that tensions in the Middle East would continue to ease were challenged on Thursday after reports emerged that Iran had struck a vessel in the Strait of Hormuz, prompting the International Maritime Organization (IMO) to pause plans to evacuate approximately 11,000 stranded seafarers from the waterway. The incident raises fresh concerns over the security of one of the world’s most important oil shipping routes. At the same time, Israel reportedly carried out strikes in southern Lebanon, while Israeli Prime Minister Benjamin Netanyahu instructed the military not to withdraw from occupied areas in Lebanon. These developments have cast doubt on the effectiveness of the recently signed ceasefire Memorandum of Understanding (MoU) between the US and Iran, particularly as Iran has maintained that any lasting agreement would also require Israel to halt its military operations in Lebanon. With tensions persisting, expectations for a full reopening of the Strait of Hormuz have weakened. Any prolonged disruption to oil shipments could keep global oil prices elevated, increasing the risk that inflation remains persistent. While geopolitical uncertainty may continue to support gold through safe-haven demand, persistently high inflation could encourage the Federal Reserve to delay interest rate cuts or maintain higher interest rates for longer, which would act as a headwind for gold prices over the medium term. Understanding Gold’s Reaction to Yesterday’s US Data Yesterday’s US economic data showed that Core PCE came in line with forecasted figures, while GDP exceeded expectations, and Initial Jobless Claims came in lower than forecast. This generally suggests continued strength in the US economy and a stronger US dollar, which means gold should go down, but gold actually went up after the time of the data release. Why is that? If we focus on the headline PCE figures instead of Core PCE, we see that MoM PCE actually rose by only 0.4%, less than the 0.5% forecast. This means that inflation overall is rising, but it might be at a slower rate than expected. A lower-than-expected PCE print supported expectations that the Federal Reserve may have more room to ease monetary policy in the coming months. This shift in expectations was reflected across financial markets. Following the data release, both the US Dollar Index (DXY) and US 2-year Treasury yields declined. The US 10-year Treasury yield also fell. As gold tends to benefit from lower Treasury yields and a weaker US Dollar, bullion reversed higher despite the stronger GDP figure. Overall, the market interpreted the data package as supportive of future monetary easing, with the softer inflation reading outweighing the stronger-than-expected GDP growth. This pushed Treasury yields and the US dollar lower, providing support for gold prices.
Market Daily Dose: Why Has Gold Dropped Below $4,000? Key Macro Drivers Explained
កាលពីយប់មិញ តម្លៃមាសបានធ្លាក់ចុះក្រោម $4,000 ជាលើកដំបូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2025។ តើហេតុអ្វីបានជារឿងនេះកើតឡើង? តាមទស្សនៈម៉ាក្រូសេដ្ឋកិច្ច មានកត្តាសំខាន់ចំនួន 4 ដែលកំពុងដាក់សម្ពាធលើតម្លៃមាស៖ ទីផ្សារកំពុងបញ្ចូលការរំពឹងទុកថា Fed អាចដំឡើងអត្រាការប្រាក់លឿនជាងការរំពឹងទុក មុនកិច្ចប្រជុំ FOMC កាលពីសប្តាហ៍មុន CME FedWatch Tool បានបង្ហាញថា ការដំឡើងអត្រាការប្រាក់ទំនងជានឹងកើតឡើងនៅខែធ្នូឆ្នាំនេះ។ ទោះជាយ៉ាងណា កិច្ចប្រជុំ FOMC កាលពីសប្តាហ៍មុនបានបង្ហាញពីជំហរតឹងរ៉ឹង (Hawkish) របស់ធនាគារកណ្ដាលអាមេរិក។ នៅក្នុងកិច្ចប្រជុំ FOMC លើកដំបូងរបស់លោក Kevin Warsh លោកបានទទួលស្គាល់ថា អតិផរណានៅតែជាបញ្ហាធំបំផុតដែលសហរដ្ឋអាមេរិកកំពុងប្រឈមមុខ។ លោកបានមានប្រសាសន៍ថា៖ «តម្លៃទំនិញដែលនៅតែខ្ពស់គឺជាបន្ទុកមួយសម្រាប់ប្រជាជនអាមេរិក ប៉ុន្តែអតីតកាលមិនចាំបាច់កំណត់អនាគតនោះទេ»។ លើសពីនេះ Dot Plot ចុងក្រោយក៏បានបង្ហាញថា មន្ត្រីចំនួន 9 នាក់ ក្នុងចំណោម 18 នាក់ ដែលចូលរួមកិច្ចប្រជុំ គាំទ្រការដំឡើងអត្រាការប្រាក់យ៉ាងហោចណាស់ម្តងមុនដំណាច់ឆ្នាំនេះ។ ទីផ្សារមូលបត្របំណុលក៏កំពុងឆ្លុះបញ្ចាំងពីការព្រួយបារម្ភទាំងនេះផងដែរ។ អត្រាផលចំណេញមូលបត្របំណុលរដ្ឋាភិបាលអាមេរិករយៈពេល 2 ឆ្នាំ បានកើនឡើងដល់ 4.232% នៅថ្ងៃទី 22 ខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2025 នៅពេលដែលវាស្ថិតនៅ 4.275%។ ការវិវត្តទាំងនេះកំពុងត្រូវបានឆ្លុះបញ្ចាំងទៅក្នុងការរំពឹងទុករបស់ទីផ្សារ។ យោងតាម CME FedWatch Tool គិតត្រឹមថ្ងៃទី 25 ខែមិថុនា ការដំឡើងអត្រាការប្រាក់ទៅកម្រិត 3.75%-4.00% នៅកិច្ចប្រជុំខែកញ្ញា បានក្លាយជាលទ្ធភាពដែលទីផ្សារមើលឃើញថាអាចកើតមានច្រើនជាងការរក្សាអត្រាការប្រាក់នៅដដែល។ ធនាគារ Bank of America (BofA) ក៏រំពឹងថា Fed នឹងដំឡើងអត្រាការប្រាក់ចំនួន 3 ដង សរុបប្រហែល 0.75% ក្នុងឆ្នាំ 2026 ផងដែរ។ ជាទូទៅ អត្រាការប្រាក់ខ្ពស់តែងតែដាក់សម្ពាធលើតម្លៃមាស ព្រោះមាសជាទ្រព្យដែលមិនផ្តល់ផលចំណេញជាការប្រាក់នោះទេ ខណៈដែលទ្រព្យសកម្មដូចជាមូលបត្របំណុលអាចផ្តល់ប្រាក់ចំណូលពីការប្រាក់បាន។ ប្រាក់ដុល្លារអាមេរិកមានភាពរឹងមាំ បន្ទាប់ពីជំហរតឹងរ៉ឹងរបស់ Fed និងការកើនឡើងនៃអត្រាផលចំណេញមូលបត្របំណុលរដ្ឋាភិបាលអាមេរិក ប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃគួរឱ្យកត់សម្គាល់។ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (DXY) ស្ថិតនៅកម្រិត 101.507 គិតត្រឹមម៉ោង 10:37 AM (GMT+7) ថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2026។ ដោយសារតែមាសត្រូវបានកំណត់តម្លៃជាប្រាក់ដុល្លារអាមេរិក ប្រាក់ដុល្លារដែលរឹងមាំជាងមុនធ្វើឱ្យមាសមានតម្លៃថ្លៃសម្រាប់អ្នកទិញនៅក្រៅសហរដ្ឋអាមេរិក ដែលជាទូទៅដាក់សម្ពាធឱ្យតម្លៃមាសធ្លាក់ចុះ។ កិច្ចពិភាក្សាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងកាត់បន្ថយតម្រូវការទ្រព្យសុវត្ថិភាព កាលពីដើមសប្តាហ៍នេះ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានជួបជាមួយមន្ត្រីអ៊ីរ៉ង់នៅប្រទេសស្វីស ដើម្បីពិភាក្សាបច្ចេកទេសក្នុងគោលបំណងបញ្ចប់ជម្លោះ។ លទ្ធផលសំខាន់ៗរួមមាន ការលើកលែងទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៊ីរ៉ង់រយៈពេល 60 ថ្ងៃ និងការដោះលែងទ្រព្យសកម្មរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កកពីមុនក្នុងទំហំប្រមាណ 12 ពាន់លានដុល្លារ។ ទោះជាយ៉ាងណា ភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នាលើបញ្ហាច្រកសមុទ្រ Hormuz។ អ៊ីរ៉ង់នៅតែអះអាងថាខ្លួនមានសិទ្ធិក្នុងការយកកម្រៃពីនាវាដែលឆ្លងកាត់ច្រកសមុទ្រនេះ ខណៈដែលសហរដ្ឋអាមេរិកទាមទារឱ្យលុបចោលការយកកម្រៃទាំងស្រុង។ ទោះបីជានៅមានការខ្វែងគំនិតគ្នាក៏ដោយ ទិន្នន័យចរាចរណ៍នាវាបានបង្ហាញថា សកម្មភាពដឹកជញ្ជូនតាមច្រកសមុទ្រនេះបានកើនឡើងវិញ ប៉ុន្តែនៅតែទាបជាងកម្រិតមុនសង្គ្រាម។ នេះបង្ហាញថាច្រកសមុទ្រ Hormuz ត្រូវបានបើកឡើងវិញមួយផ្នែកក្រោមលក្ខខណ្ឌដែលនៅមានការរឹតបន្តឹង។ ទន្ទឹមនឹងនេះ ព្រឹទ្ធសភាអាមេរិកក៏បានចូលរួមជាមួយសភាតំណាងរាស្ត្រក្នុងការបោះឆ្នោតបញ្ឈប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបង្ហាញថា លោក Donald Trump អាចប្រឈមមុខនឹងឧបសគ្គនយោបាយសំខាន់ៗ ប្រសិនបើគាត់ចង់បន្តសង្គ្រាមនេះ។ ជារួម ការរីកចម្រើនផ្នែកការទូតទាំងនេះបានកាត់បន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយ និងធ្វើឱ្យតម្រូវការមាសក្នុងនាមជាទ្រព្យសុវត្ថិភាព (safe-haven asset) ចុះខ្សោយ។ ការលក់ចេញភាគហ៊ុនបច្ចេកវិទ្យាបានជំរុញឱ្យមានការលក់មាស ភាគហ៊ុនបច្ចេកវិទ្យាបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីថ្ងៃអង្គារ ខណៈដែលវិនិយោគិនកាន់តែចោទសួរថា ការចំណាយដ៏មហាសាលលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នឹងអាចបង្កើតផលចំណេញបានលឿនគ្រប់គ្រាន់ដើម្បីគាំទ្រការវាយតម្លៃបច្ចុប្បន្នដែរឬទេ។ នៅក្នុងអំឡុងពេលដែលទីផ្សារមានភាពតានតឹង វិនិយោគិនជាច្រើនតែងតែលក់ទ្រព្យសកម្មដែលមានប្រាក់ចំណេញ ដើម្បីបង្កើនសាច់ប្រាក់ និងបំពេញតម្រូវការប្រាក់ធានា (Margin Requirement)។ ទោះបីជាមាសត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា safe-haven asset ក៏ដោយ មាសភាគច្រើនតែធ្លាក់ចុះក្នុងអំឡុងពេលមានការលក់ចេញទ្រព្យសកម្មទ្រង់ទ្រាយធំនៅទូទាំងទីផ្សារ ព្រោះវាដើរតួនាទីជាប្រភពសាច់ប្រាក់ងាយស្រួល (liquidity)។ ក្នុងនាមជា safe-haven asset មួយដែលមានដំណើរការល្អបំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ មាសបានក្លាយជាជម្រើសសម្រាប់ការលក់ ដោយសារវិនិយោគិនព្យាយាមបង្កើនសាច់ប្រាក់ក្នុងអំឡុងពេលដែលភាគហ៊ុនបច្ចេកវិទ្យាត្រូវបានលក់ចេញ។ សម្ពាធលក់បន្ថែមនេះបានរួមចំណែកធ្វើឱ្យតម្លៃមាសធ្លាក់ចុះ។ ទស្សនវិស័យមាស ជារួម ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចនៅតែមានលក្ខណៈអវិជ្ជមានសម្រាប់មាស។ ទីផ្សារកំពុងបញ្ចូលការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់បន្ថែមរបស់ Fed អត្រាផលចំណេញមូលបត្របំណុលនៅតែស្ថិតក្នុងកម្រិតខ្ពស់ ប្រាក់ដុល្លារអាមេរិកកំពុងរឹងមាំ ហើយភាពតានតឹងនៅមជ្ឈិមបូព៌ាបានថយចុះបើប្រៀបធៀបទៅនឹងប៉ុន្មានសប្តាហ៍មុន។ ទោះជាយ៉ាងណា កត្តាវិជ្ជមានមួយសម្រាប់មាសអាចកើតឡើង ប្រសិនបើច្រកសមុទ្រ Hormuz ត្រូវបានបើកដំណើរការឡើងវិញទាំងស្រុង។ ការវិលត្រឡប់ទៅរកស្ថានភាពធម្មតានៃសកម្មភាពដឹកជញ្ជូនអាចជួយកាត់បន្ថយតម្លៃថាមពល និងបន្ធូរសម្ពាធអតិផរណា។ អតិផរណាទាបជាងមុននឹងកាត់បន្ថយភាពចាំបាច់នៃការដំឡើងអត្រាការប្រាក់បន្ថែម ហើយអាចធ្វើឱ្យទីផ្សារចាប់ផ្តើមរំពឹងអំពីការកាត់បន្ថយអត្រាការប្រាក់វិញ ដែលនឹងបង្កើតបរិយាកាសអំណោយផលជាងមុនសម្រាប់មាស។ សម្រាប់ពេលនេះ ទីផ្សារនៅតែផ្តោតលើការកើនឡើងនៃការរំពឹងទុកអត្រាការប្រាក់ ប្រាក់ដុល្លារអាមេរិកដែលរឹងមាំ និងការប្រសើរឡើងនៃស្ថានភាពភូមិសាស្ត្រនយោបាយ ដែលកត្តាទាំងអស់នេះនៅតែបន្តដាក់សម្ពាធលើតម្លៃមាស។ | English Version | Last night, Gold dropped below $4,000 for the first time since November 2025. Why is this happening? From a macro perspective, there are four main reasons: Markets Are Pricing in an Earlier Fed Rate Hike Before the FOMC meeting last week, the CME FedWatch Tool indicated that a rate hike was most likely in December this year. However, the latest FOMC meeting presented a hawkish Federal Reserve. During his first FOMC meeting, Kevin Warsh acknowledged that inflation remains the biggest issue facing the United States. He stated, “Persistently high prices are a burden for the American people, but the recent past need not be prologue.” Additionally, the latest dot plot showed that 9 of the 18 officials attending the meeting favor at least one rate hike before the end of the year. The bond market is also reflecting these concerns. The US 2-year Treasury yield reached 4.232% on June 22, its highest level since February 21, 2025, when it stood at 4.275%. These developments are now being reflected in market expectations. According to the CME FedWatch Tool as of June 25, a rate hike to 3.75%-4.00% has become more likely than a rate hold at the September meeting. The Bank of America (BofA) also expects three rate hikes totaling 75 basis points in 2026. Higher interest rates generally weigh on gold prices because gold is a non-yielding asset, making interest-bearing alternatives such as bonds more attractive. Strong US Dollar Following the Fed’s hawkish stance and rising Treasury yields, the US Dollar has strengthened considerably. The US Dollar Index (DXY) stood at 101.507 as of 10:37 AM (GMT+7) on June 25, 2026. Since gold is priced in US Dollars, a stronger Dollar makes gold more expensive for foreign buyers, which generally puts downward pressure on gold prices. US-Iran Peace Talks Reducing Safe-Haven Demand Earlier this week, US Vice President JD Vance met with Iranian officials in Switzerland for technical talks aimed at ending the conflict. Key outcomes included a 60-day waiver on sanctions for Iranian oil exports and the release of approximately $12 billion in previously frozen Iranian assets. However, major disagreements remain regarding the Strait of Hormuz. Iran maintains that it still has the right to impose tolls on vessels using the strait, while the United States is pushing for the complete removal of those tolls. Despite these disagreements, traffic data suggests that shipping activity through the strait has increased, although it remains below pre-war levels. This indicates that the strait has partially reopened under restricted conditions. Meanwhile, the US Senate has joined the House in voting to halt the Iran war, suggesting that President Trump may face significant political obstacles if he wishes to continue military operations. Overall, these diplomatic developments have reduced geopolitical uncertainty and weakened demand for gold as a safe-haven asset. Tech Stock Selloff Triggered Gold Liquidation Technology stocks have fallen sharply since Tuesday as investors increasingly question whether the massive capital spending on Artificial Intelligence infrastructure will generate returns quickly enough to justify current valuations. During periods of market stress, investors often liquidate profitable positions to raise cash and meet margin requirements. While gold is widely known as a safe-haven asset, it often falls during large cross-market selloffs because it serves as a source of liquidity. As one of the best-performing assets over the past year, gold became a natural candidate for liquidation as investors sought to raise cash amid the technology-sector selloff. This additional selling pressure contributed to gold’s decline. Gold Outlook The overall macroeconomic backdrop remains bearish for gold. Markets are increasingly pricing in additional Federal Reserve rate hikes, Treasury yields remain elevated, the US Dollar is strengthening, and geopolitical tensions in the Middle East have eased compared to recent weeks. However, one potential bullish catalyst could emerge if the Strait of Hormuz fully reopens. A sustained normalization of shipping activity could reduce energy prices and ease inflationary pressures. Lower inflation would lessen the need for future rate hikes and could eventually revive expectations for rate cuts, creating a more favorable environment for gold. For now, however, the market remains focused on rising rate expectations, a stronger US Dollar, and improving geopolitical conditions—all of which continue to weigh on gold prices.
Market Daily Dose: Gold Declines as Switzerland US–Iran Talks Conclude and Strong PMI Data Reinforces Fed Hawkishness
ការចរចាសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់នៅប្រទេសស្វីសបានបញ្ចប់៖ តើមានចំណុចសំខាន់ៗអ្វីខ្លះ? ការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅប្រទេសស្វីសបានបញ្ចប់ហើយ។ ក្នុងចំណោមការអភិវឌ្ឍសំខាន់ៗ មានការរាយការណ៍ថា សហរដ្ឋអាមេរិកបានផ្អាកការដាក់ពន្ធ/ទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៊ីរ៉ង់រយៈពេល 60 ថ្ងៃ និងបានដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ប្រហែល 12 ពាន់លានដុល្លារ ដែលត្រូវបានបង្កកពីមុន។ បន្ថែមពីនេះ ការឈប់បាញ់នៅប្រទេសលីបង់ហាក់ដូចជាកំពុងរក្សាស្ថិរភាពជាទូទៅ ដោយភាគីទាំងពីរបានព្រមព្រៀងបង្កើត “ក្រុមសម្របសម្រួលការប៉ះទង្គិច (de-confliction cell)” ដើម្បីកាត់បន្ថយហានិភ័យនៃការកើតឡើងវិញនៃសកម្មភាពយោធា។ ស្ថានភាពនៅច្រកសមុទ្រ Hormuz ក៏បានបង្ហាញសញ្ញាកែលម្អផងដែរ។ ទោះបីជាច្រកនេះមិនទាន់ត្រឡប់ទៅស្ថានភាពដំណើរការពេញលេញដូចមុនក៏ដោយ ទិន្នន័យចរាចរណ៍ដឹកជញ្ជូនតាមសមុទ្របង្ហាញថា ចំនួននាវាឆ្លងកាត់បានកើនឡើងបើប្រៀបធៀបនឹងអំឡុងពេលបិទ ប៉ុន្តែនៅតិចជាងកម្រិតមុនវិបត្តិ។ អង្គការ International Maritime Organization របស់អង្គការសហប្រជាជាតិ (United Nations) ក៏បានចូលរួមសម្របសម្រួលក្នុងការឆ្លើយតប ដោយរួមទាំងការជួយសង្គ្រោះនាវិកប្រមាណ 11,000 នាក់ ដែលត្រូវបានជាប់គាំងបន្ទាប់ពីការរំខានបណ្តោះអាសន្ននៃផ្លូវសមុទ្រនេះ។ សរុបមក ច្រកសមុទ្រនេះកំពុងដំណើរការក្នុងស្ថានភាពកំណត់មួយ ដែលបង្ហាញពីការវិលត្រឡប់ទៅរកស្ថានភាពធម្មតាបន្តិចម្តងៗ មិនមែនការបើកពេញលេញទេ។ ទោះបីមានវឌ្ឍនភាពនេះក៏ដោយ ភាពខ្វែងគំនិតសំខាន់ៗនៅតែបន្តមានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ សហរដ្ឋអាមេរិកអះអាងថា មូលនិធិអ៊ីរ៉ង់ដែលបានដោះលែង នឹងត្រូវប្រើសម្រាប់ការទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិក ខណៈដែលអ៊ីរ៉ង់អះអាងថា ខ្លួនមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់មូលនិធិនេះតាមការសម្រេចរបស់ខ្លួន។ ភាគីទាំងពីរក៏បានចេញសេចក្តីថ្លែងការណ៍ខុសគ្នាផងដែរ អំពីការត្រឡប់មកវិញរបស់អ្នកត្រួតពិនិត្យរបស់ International Atomic Energy Agency (IAEA) ទៅអ៊ីរ៉ង់។ បន្ថែមពីនេះ ភាពខ្វែងគំនិតនៅតែមានជុំវិញរចនាសម្ព័ន្ធដំណើរការរយៈពេលវែងនៃច្រកសមុទ្រ Hormuz ដោយសហរដ្ឋអាមេរិកប្រឆាំងនឹងការដាក់ថ្លៃឆ្លងកាត់ ឬការរឹតបន្តឹងណាមួយ ខណៈដែលអ៊ីរ៉ង់បានបញ្ជាក់ថា លក្ខខណ្ឌនឹងមិនត្រឡប់ទៅរបៀបដូចមុនវិបត្តិទេ។ គេរំពឹងថា បញ្ហាទាំងនេះនឹងត្រូវបានចរចាបន្តក្នុងរយៈពេលឈប់បាញ់ 60 ថ្ងៃ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពពេញលេញ។ ទោះបីមានការបន្ធូរបន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយ និងការកែលម្អលក្ខខណ្ឌដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ក៏ដោយ តម្លៃមាសនៅតែធ្លាក់ប្រហែល 2.53% បន្ទាប់ពីព័ត៌មាននេះ។ ទោះយ៉ាងណា ការធ្លាក់នេះភាគច្រើនអាចបណ្តាលមកពីការថយចុះនៃ “បុព្វលាភហានិភ័យភូមិសាស្ត្រនយោបាយ (geopolitical risk premium)” ជាជាងការប្រែប្រួលទៅរកការរំពឹងទុកអំពីការឡើងអត្រាការប្រាក់ក្នុងរយៈពេលខ្លី។ ការរំពឹងទុកអំពីអតិផរណា និងគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិកនៅតែពឹងផ្អែកសំខាន់លើទិន្នន័យម៉ាក្រូសេដ្ឋកិច្ចទូលំទូលាយ មានន័យថា មាសនៅតែពឹងផ្អែកខ្លាំងលើការរំពឹងទុកអំពីពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់ ជាងកត្តាភូមិសាស្ត្រនយោបាយតែមួយនេះ។ ទិន្នន័យសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) របស់សហរដ្ឋអាមេរិក បន្តគាំទ្រការរក្សាអត្រាការប្រាក់ខ្ពស់របស់ធនាគារកណ្តាលអាមេរិក (Fed) ទិន្នន័យបឋម S&P Global PMI សម្រាប់ខែមិថុនា ដែលបានចេញផ្សាយកាលពីយប់មិញ បានបង្ហាញថា វិស័យផលិតកម្ម និងវិស័យសេវាកម្មរបស់សហរដ្ឋអាមេរិក នៅតែបន្តពង្រីកខ្លួន ដែលជាសញ្ញាបញ្ជាក់ថា សេដ្ឋកិច្ចអាមេរិកនៅតែមានភាពរឹងមាំ ទោះបីស្ថិតក្នុងបរិយាកាសអត្រាការប្រាក់ខ្ពស់ក៏ដោយ។ ជាទូទៅ PMI ដែលស្ថិតនៅលើកម្រិត 50 បង្ហាញពីការពង្រីកសកម្មភាពសេដ្ឋកិច្ច ខណៈដែល PMI ក្រោមកម្រិត 50 បង្ហាញពីការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច។ ទិន្នន័យចុងក្រោយនេះបានបង្ហាញថា សកម្មភាពអាជីវកម្មនៅតែមានសុខភាពល្អ ជាពិសេសវិស័យផលិតកម្មដែលបានកើនឡើងលើសការរំពឹងទុក និងបន្តបង្ហាញពីភាពធន់រឹងមាំ។ សម្រាប់ទីផ្សារហិរញ្ញវត្ថុ ទិន្នន័យសេដ្ឋកិច្ចដែលរឹងមាំអាចជួយគាំទ្រដល់ប្រាក់ដុល្លារអាមេរិក ដោយសារទិន្នន័យនេះកាត់បន្ថយភាពបន្ទាន់លើធនាគារកណ្តាលអាមេរិក (Fed) ក្នុងការបញ្ចុះអត្រាការប្រាក់។ ដរាបណាសកម្មភាពសេដ្ឋកិច្ចនៅតែមានភាពធន់ Fed នឹងមានលទ្ធភាពរក្សាអត្រាការប្រាក់នៅកម្រិតបច្ចុប្បន្នបានយូរជាងមុន ដែលស្របទៅនឹងសារតឹងរ៉ឹង (Hawkish) ដែល Fed បានបង្ហាញនាពេលកន្លងមក។ ទោះបីជាទិន្នន័យចេញមកល្អជាងការរំពឹងទុកក៏ដោយ ប្រតិកម្មរបស់ទីផ្សារមានកម្រិតតិចតួចប៉ុណ្ណោះ ដោយតម្លៃមាស និងគូរូបិយប័ណ្ណសំខាន់ៗ មិនបានប្រែប្រួលខ្លាំងបន្ទាប់ពីការចេញផ្សាយទិន្នន័យនេះឡើយ។ នេះបង្ហាញថា វិនិយោគិនភាគច្រើនបានរំពឹងទុករួចហើយថា សេដ្ឋកិច្ចអាមេរិកនឹងនៅតែមានភាពរឹងមាំ ហើយកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើកត្តាធំៗផ្សេងទៀត ដូចជាទស្សនវិស័យគោលនយោបាយរបស់ Fed ទិន្នន័យអតិផរណា និងការវិវត្តនៃស្ថានភាពភូមិសាស្ត្រនយោបាយ។ ទស្សនវិស័យមាស៖ ទិន្នន័យ PMI នេះមានឥទ្ធិពលអវិជ្ជមានតិចតួចចំពោះមាស ព្រោះវាបន្តគាំទ្រការរំពឹងទុកថា អត្រាការប្រាក់អាចស្ថិតនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរជាងមុន។ ទោះជាយ៉ាងណា ទិន្នន័យនេះមិនទំនងជាក្លាយជាកត្តាចម្បងដែលជំរុញទីផ្សារដោយឡែកនោះទេ។ ទិសដៅរយៈពេលខ្លីរបស់មាស នឹងនៅតែពឹងផ្អែកជាចម្បងលើការរំពឹងទុកអំពីការបញ្ចុះ ឬតម្លើងអត្រាការប្រាក់របស់ Fed និងការវិវត្តនៃស្ថានភាពភូមិសាស្ត្រនយោបាយ។ ដូច្នេះ ទិន្នន័យ PMI ចុងក្រោយនេះ អាចផ្តល់ការគាំទ្រខ្លះដល់ប្រាក់ដុល្លារអាមេរិក ប៉ុន្តែមិនបានផ្លាស់ប្តូរទស្សនវិស័យទូទៅរបស់មាសឱ្យមានភាពខុសគ្នាខ្លាំងនោះឡើយ។ | English Version | US-Iran Peace Talks in Switzerland Concludes: What Are the Key Takeaways? US-Iran peace talks in Switzerland have now concluded. Among the key developments, the United States has reportedly waived sanctions on Iranian oil exports for 60 days and released approximately $12 billion in previously frozen Iranian assets. In addition, a ceasefire in Lebanon appears to be largely holding, with both sides agreeing to establish a “de-confliction cell” aimed at ending military operations in the country. The situation surrounding the Strait of Hormuz has also shown improvement. While the strait has not fully returned to normal operating conditions, maritime traffic data indicates that vessel movements have increased compared to the closure period, though they remain below pre-conflict levels. The International Maritime Organization has also been involved in coordinating responses, including efforts to assist approximately 11,000 seafarers who were stranded following the temporary disruption of the waterway. Overall, the strait is operating in a partially restricted manner, reflecting a gradual normalization rather than a full reopening. Despite the progress, significant disagreements remain. Washington maintains that the released Iranian funds will be used to purchase US agricultural products, while Tehran insists that it will have full discretion over how the funds are spent. Both sides have also provided conflicting statements regarding the return of International Atomic Energy Agency (IAEA) inspectors to Iran. In addition, disagreements persist over the future status of the Strait of Hormuz, with the United States opposing any Iranian tolls or restrictions, while Iran has stated that conditions will not return to their pre-war arrangement. The current expectation is that these issues will be negotiated further within the 60-day ceasefire window, with the aim of reaching a more comprehensive agreement. Despite the easing of geopolitical tensions and improved maritime conditions, gold is still down around 2.5% following the news. However, this move is more likely reflecting a reduction in geopolitical risk premium rather than a shift toward expectations of a near-term interest rate hike. Inflation expectations and Federal Reserve policy outlook remain primarily driven by broader macroeconomic data, meaning gold continues to be more sensitive to rate-cut timing and real yields than to this specific geopolitical development alone. US PMI Data Reinforces Fed’s Hawkish Stance Last night’s preliminary June S&P Global PMI figures showed continued expansion across both the manufacturing and services sectors, reinforcing the Federal Reserve’s view that the US economy remains resilient despite elevated interest rates. A PMI reading above 50 indicates economic expansion, while a reading below 50 signals contraction. The latest figures suggest that business activity remains healthy, with the manufacturing sector posting a stronger-than-expected increase and continuing to demonstrate resilience. For financial markets, stronger economic data can support the US Dollar by reducing the urgency for the Federal Reserve to lower interest rates. As long as economic activity remains resilient, policymakers have greater flexibility to maintain interest rates at current levels, consistent with the Fed’s recent hawkish messaging. Despite the positive surprise in the data, market reactions were relatively muted, with gold and major currency pairs showing limited movement following the release. This suggests that investors had largely anticipated a resilient US economy and remain focused on broader drivers such as the Federal Reserve’s policy outlook, inflation data, and geopolitical developments. Gold Outlook: While the PMI figures are modestly negative for gold because they reinforce expectations of a higher-for-longer interest rate environment, the data is unlikely to become a major catalyst on its own. Gold’s near-term direction will continue to depend primarily on evolving Federal Reserve rate-cut expectations and geopolitical developments. As a result, the latest PMI readings may provide some support for the US Dollar, but they do not materially alter the broader outlook for gold.
Weekly Market Recap & Outlook as of June 23, 2026
របាយការណ៍ទីផ្សារប្រចាំសប្តាហ៍ទស្សនវិស័យទីផ្សារប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2026 កត្តាសំខាន់ៗដែលត្រូវតាមដានបំផុតសម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចូលនៅក្នុងរបាយការណ៍ខាងក្រោមនេះដោយវិនិយោគិនអាចប្រើប្រាស់ព័ត៌មានខាងក្រោមជាមូលដ្ឋានគ្រឹះមុនពេលធ្វើការសម្រេចចិត្តលើការជួញដូរលើទ្រព្យណាមួយ។ របាយការណ៍នេះរួមបញ្ចូលទាំងការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) ដែលជាកត្តាសំខាន់ៗជំរុញចលនាទីផ្សារ និងការវិភាគបែបបច្ចេកទេស (Technical Analysis) រួមទាំងចលនាតម្លៃ និងតំបន់សាច់ប្រាក់ (Liquidity Zones) សំខាន់ៗ ដែលវិនិយោគិនគួរតែតាមដាន។ ការបដិសេធ (Disclaimer): របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់របាយការណ៍នេះជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។ ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) កត្តាបីយ៉ាងដែលត្រូវផ្តោតលើសប្តាហ៍នេះ៖ ព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗកាលពីសប្តាហ៍មុន – ផ្តោតលើកិច្ចប្រជុំធនាគារកណ្តាលអាមេរិក (FOMC Meeting) សប្តាហ៍កន្លងមក ប្រតិទិនសេដ្ឋកិច្ចបានផ្តោតសំខាន់ទៅលើការសម្រេចអត្រាការប្រាក់របស់ធនាគារកណ្ដាលធំៗ។ ធនាគារកណ្ដាលទាំងនោះរួមមាន ជប៉ុន អូស្ត្រាលី អង់គ្លេស និងសំខាន់បំផុត គឺសហរដ្ឋអាមេរិក។ ធនាគារកណ្ដាលធំៗទាំងអស់បានសម្រេចអត្រាការប្រាក់ស្របតាមការរំពឹងទុក។ ខណៈដែលធនាគារកណ្ដាលអូស្ត្រាលី (RBA) និងធនាគារកណ្ដាលអង់គ្លេស (BoE) បានរក្សាអត្រាការប្រាក់ដដែល ធនាគារកណ្ដាលជប៉ុន (BoJ) បានបង្កើនអត្រាការប្រាក់ 0.25%។ ជាទូទៅ ការឡើងអត្រាការប្រាក់តែងតែជួយពង្រឹងរូបិយប័ណ្ណ ប៉ុន្តែការឡើងនេះមិនបានជួយឲ្យប្រាក់យ៉េនជប៉ុន (JPY) ខ្លាំងឡើងទេ។ គូរូបិយប័ណ្ណ USDJPY នៅតែស្ថិតនៅកម្រិតប្រហែល 160 ដោយសារតែភាពខុសគ្នាអត្រាការប្រាក់រវាងសហរដ្ឋអាមេរិក និងជប៉ុននៅតែធំខ្លាំង។ ចំពោះដុល្លារអាមេរិក (USD) ធនាគារកណ្ដាលអាមេរិក (Fed) បានសម្រេចរក្សាអត្រាការប្រាក់ដដែល។ ទោះជាយ៉ាងណា Fed បានបង្ហាញគោលជំហរតឹងតែងសម្រាប់គោលនយោបាយរូបិយវត្ថុ (hawkish tone)។ Dot plot ចុងក្រោយបង្ហាញការចែកចាយទស្សនៈដែលមានភាព hawkish គួរឱ្យកត់សម្គាល់។ ក្នុងចំណោមមន្ត្រី 18 នាក់ដែលបានដាក់ការព្យាករណ៍ មាន 9 នាក់រំពឹងថានឹងមិនមានការកាត់អត្រាការប្រាក់មុនដាច់ឆ្នាំ, 8 នាក់រំពឹងថាអត្រាការប្រាក់នឹងនៅដដែល ហើយមានតែ 1 នាក់ប៉ុណ្ណោះដែលរំពឹងថានឹងមានការកាត់អត្រាការប្រាក់។ គិតត្រឹមថ្ងៃទី 22 មិថុនា 2025 ម៉ោង 1:47 រសៀល (GMT+7) មាសបានធ្លាក់ចុះ 4.05% ចាប់តាំងពីកិច្ចប្រជុំ FOMC ដោយសារទីផ្សារបានវាយតម្លៃឡើងវិញអំពីការរំពឹងទុកអត្រាការប្រាក់។ ព្រឹត្តិការណ៍ប្រតិទិនសេដ្ឋកិច្ចសប្តាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំ FOMC សប្តាហ៍មុន ដែលធនាគារកណ្ដាលអាមេរិកបានរក្សាអត្រាការប្រាក់ ប៉ុន្តែបានបង្ហាញទស្សនៈ hawkish តាមរយៈការព្យាករណ៍ និងសេចក្តីអធិប្បាយ សប្តាហ៍នេះទិន្នន័យសេដ្ឋកិច្ចនឹងត្រូវបានតាមដានយ៉ាងជិតស្និទ្ធ ដើម្បីបញ្ជាក់ថាតើសេដ្ឋកិច្ចអាមេរិកនៅតែរឹងមាំគ្រប់គ្រាន់ដើម្បីគាំទ្រការរក្សាអត្រាប្រាក់នៅកម្រិតខ្ពស់កាន់តែយូរ។ ទិន្នន័យសំខាន់ៗរួមមាន៖ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញផលិតកម្មរបស់ S&P (S&P Global Manufacturing PMI) និង សន្ទស្សន៍អ្នកគ្រប់គ្រងការទិញសេវាកម្មរបស់ S&P (S&P Global Services PMI) នៅថ្ងៃអង្គារ ការលក់ផ្ទះថ្មី (New Home Sales) នៅថ្ងៃពុធ, និងរបាយការណ៍សំខាន់ៗនៅថ្ងៃព្រហស្បតិ៍ រួមមានសន្ទស្សន៍ការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនស្នូល (Core PCE Price Index) ផលិតផលក្នុងស្រុកសរុបត្រីមាសទី 1 (GDP QoQ Q1) និង ការទាមទារគ្មានការងារធ្វើដំបូង (Initial Jobless Claims)។ សេណារីយ៉ូសំខាន់ៗដែលត្រូវតាមដាន៖ ការយកចិត្តទុកដាក់ពិសេសនឹងផ្តោតលើការចេញផ្សាយ Core PCE Price Index នៅថ្ងៃព្រហស្បតិ៍ ដែលជារង្វាស់អតិផរណាដែល Fed ចូលចិត្តប្រើប្រាស់។ រាល់ភាពភ្ញាក់ផ្អើលក្នុងទិន្នន័យនេះអាចបង្កឲ្យមានការប្រែប្រួលខ្លាំងនៅក្នុងទីផ្សារមាស និងដុល្លារអាមេរិក។ ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅស្វីស៖ អ្វីដែលវិនិយោគិនមាសគួរតាមដាន ការវិវត្តន៍ភូមិសាស្ត្រនយោបាយនៅតែជាកត្តាសំខាន់សម្រាប់ទីផ្សារហិរញ្ញវត្ថុ បន្ទាប់ពីមានកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ជាច្រើនលើក។ សប្តាហ៍មុន ភាគីទាំងពីរបានរាយការណ៍ថាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំពោះបទឈប់បាញ់ (MoU) តាមប្រព័ន្ធអេឡិចត្រូនិក ដោយកំណត់គ្រោងការឈប់បាញ់រយៈពេល 60 ថ្ងៃ និងមានគម្រោងចុះហត្ថលេខាផ្លូវការនៅស្វីសនៅថ្ងៃសុក្រ។ ទោះជាយ៉ាងណា សាធារណៈជននៅតែមានការសង្ស័យអំពីភាពរឹងមាំនៃកិច្ចព្រមព្រៀង ខណៈអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការយោធានៅលីបង់។ ប៉ុន្តែពេលដល់ថ្ងៃសុក្រ ព្រឹត្តិការណ៍ចុះហត្ថលេខាបានត្រូវពន្យារពេល បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក JD Vance បានពន្យារពេលដំណើរទៅស្វីស។ មន្ត្រីអាមេរិកបានបញ្ជាក់ថា ដោយសារ MoU បានចុះហត្ថលេខារួចហើយ ការពិភាក្សានឹងផ្តោតលើការបញ្ចប់លម្អិត និងការអនុវត្តកិច្ចព្រមព្រៀង។ មកដល់ថ្ងៃនេះ អ្នកចរចាពីភាគីទាំងពីរបានបញ្ចប់ជុំដំបូងនៃការពិភាក្សានៅស្វីស ហើយបច្ចុប្បន្នកំពុងធ្វើការតាមផែនការ 60 ថ្ងៃ ដើម្បីឈានទៅកិច្ចព្រមព្រៀងពេញលេញ។ បញ្ហាសំខាន់មួយក្នុងការចរចានៅតែជាស្ថានភាពនៃច្រកសមុទ្រ Hormuz។ ខណៈកិច្ចព្រមព្រៀងដំបូងបានបង្កក្តីសង្ឃឹមថាផ្លូវដឹកជញ្ជូនសមុទ្រនឹងត្រូវបើកឡើងវិញ អ៊ីរ៉ង់ក៏បានសម្រេចបិទច្រកនេះវិញ ដោយអះអាងថាសហរដ្ឋអាមេរិកមិនបានគោរពការសន្យាក្នុងការទប់ស្កាត់ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់។ សេណារីយ៉ូសំខាន់ៗដែលត្រូវតាមដាន៖ ការវិភាគបច្ចេកទេស (Technical Analysis) សេណារីយ៉ូសំខាន់ៗដែលត្រូវតាមដានរួមមាន៖ | English Version | This report highlights key developments for the week ahead, providing investors with relevant context to support informed trading decisions. It covers both fundamental analysis—the primary drivers behind market movements—and technical analysis, including price action and key liquidity zones that traders should monitor. Disclaimer: This material is provided for educational and informational purposes only and should not be considered as investment advice or a trading signal. Fundamental Analysis Three factors to focus on this week from the fundamental side: Last Week’s Economic Calendar Events – FOMC Meeting in Focus Last week’s economic calendar was heavily focused on major central banks’ interest rate decisions. Those major central banks include Japan, Australia, England, and most importantly, the US. All central banks ended up with the forecasted interest rate. While the Reserve Bank of Australia (RBA) and the Bank of England (BoE) held their interest rates, the Bank of Japan (BoJ) actually increased its interest rate by 0.25%. While a rate hike normally strengthens the currency, this rate hike did little to strengthen the Japanese Yen (JPY). The USDJPY pair is still sitting at the 160 level despite the rate hike, mainly due to the fact that there is still a big interest rate discrepancy between the USD and JPY. As for the USD, the Fed decided to hold interest rates. However, the Fed presented hawkish tones. The latest dot plot showed a relatively hawkish distribution of expectations. Of the 18 officials who submitted projections, nine anticipated at least one rate hike before year-end, while eight expected rates to remain unchanged and only one projected a rate cut. As of June 22, 2025 1:47 PM (GMT+7), gold has declined 4.05% since the FOMC meeting, as markets reassessed interest rate expectations. This Week’s Economic Calendar Events Following last week’s FOMC meeting, where the Federal Reserve maintained interest rates but signaled a relatively hawkish outlook through its projections and commentary, this week’s economic data will be closely watched for confirmation of whether the U.S. economy remains strong enough to support a higher-for-longer interest rate environment. The key releases include S&P Global Manufacturing and Services PMI data on Tuesday, New Home Sales on Wednesday, and a series of high-impact reports on Thursday, including the Core PCE Price Index, Q1 GDP, Durable Goods Orders, and Initial Jobless Claims. Key scenarios to watch include: Particular attention will be paid to Thursday’s Core PCE Price Index release, the Fed’s preferred measure of inflation. As markets continue to assess whether inflation is moving sustainably toward the Fed’s target, any surprise in the data could trigger significant moves across gold and the U.S. dollar. US-Iran Talks in Switzerland: What Gold Investors Should Watch Geopolitical developments remain a key theme for financial markets following a series of negotiations between the United States and Iran. Last week, both sides reportedly signed a Memorandum of Understanding (MoU) electronically outlining a 60-day ceasefire framework, with plans for an official signing ceremony in Switzerland. However, questions over the durability of the agreement emerged as Israel continued military operations in Lebanon despite the ceasefire framework. Iran has previously indicated that any agreement with the United States should also contribute to ending hostilities involving Israel and Lebanon. The planned signing ceremony was subsequently delayed after U.S. Vice President JD Vance postponed his trip to Switzerland. U.S. officials stated that, since the MoU had already been signed electronically, discussions would focus on finalizing the details and implementation of the agreement. Negotiators from both countries have since completed an initial round of discussions in Switzerland, with both sides now working within a 60-day roadmap aimed at reaching a comprehensive agreement. A key issue for the negotiations remains the status of the Strait of Hormuz. While the agreement initially raised hopes that maritime trade routes would remain open, Iran later signaled renewed restrictions, arguing that the United States had failed to uphold its commitment to prevent further Israeli attacks in Lebanon. Technical Analysis Key scenarios to watch include:
Market Daily Dose: Gold Falls After Hawkish FOMC Outlook as US–Iran Ceasefire Uncertainty Persists
ធនាគារកណ្តាលអាមេរិក (Fed) រក្សាអត្រាការប្រាក់ថេរ ប៉ុន្តែទស្សនវិស័យតឹងរ៉ឹងដាក់សម្ពាធលើមាស ធនាគារកណ្តាលអាមេរិក (Fed) បានសម្រេចរក្សាអត្រាការប្រាក់គោលនៅកម្រិត 3.75% ដដែល ដែលជាលទ្ធផលដែលទីផ្សារហិរញ្ញវត្ថុបានរំពឹងទុកយ៉ាងទូលំទូលាយ។ ទោះជាយ៉ាងណា វិនិយោគិនមិនបានផ្តោតសំខាន់លើការរក្សាអត្រាការប្រាក់នោះទេ ប៉ុន្តែបានយកចិត្តទុកដាក់លើការព្យាករណ៍គោលនយោបាយថ្មីរបស់ Fed វិញ ដែលបង្ហាញថាមន្ត្រីភាគច្រើននៅតែមានការប្រុងប្រយ័ត្នចំពោះការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។ Dot Plot ចុងក្រោយបានបង្ហាញពីទស្សនវិស័យដែលមានលក្ខណៈតឹងរ៉ឹង (Hawkish)។ ក្នុងចំណោមមន្ត្រីដែលបានចូលរួមកិច្ចប្រជំុ FOMC ទាំង 18 រូបដែលបានដាក់ស្នើការព្យាករណ៍ មាន 9 រូបរំពឹងថានឹងមានការដំឡើងអត្រាការប្រាក់យ៉ាងហោចណាស់មួយដងមុនដំណាច់ឆ្នាំ ខណៈ 8 រូបរំពឹងថាអត្រាការប្រាក់នឹងនៅថេរ ហើយមានតែមន្ត្រីម្នាក់ប៉ុណ្ណោះដែលព្យាករណ៍ថានឹងមានការកាត់បន្ថយអត្រាការប្រាក់។ ក្នុងចំណោមការព្យាករណ៍ដែលមានលក្ខណៈតឹងរ៉ឹងជាងគេ មន្ត្រីម្នាក់រំពឹងថានឹងមានការដំឡើងអត្រាការប្រាក់ចំនួន 3 ដង ក្នុងទំហំ 25 Basis Points (ស្មើនឹង 0.25%) ក្នុងរយៈពេល 6 ខែខាងមុខ ខណៈ 5 រូបរំពឹងថានឹងមានការដំឡើង 2 ដង និង 3 រូបរំពឹងថានឹងមានការដំឡើង 1 ដង។ មួយចំណុចដែលគួរឱ្យកត់សម្គាល់គឺ លើកនេះមានការដាក់ស្នើការព្យាករណ៍ត្រឹមតែ 18 ប៉ុណ្ណោះ ជំនួសឱ្យ 19 ដូចធម្មតា ដោយសារប្រធានFed លោក Kevin Warsh មិនបានចូលរួមក្នុងការបំពេញ Dot Plot នេះ។ ក្នុងសន្និសីទសារព័ត៌មាន លោកបានបញ្ជាក់ថា លោកមិនអាចផ្តល់ការណែនាំជាមុនអំពីជំហានបន្ទាប់របស់ Fed បានទេ ដែលបញ្ជាក់ថាការសម្រេចចិត្តនាពេលខាងមុខនឹងនៅតែពឹងផ្អែកលើទិន្នន័យសេដ្ឋកិច្ចដែលនឹងចេញផ្សាយ។ ទីផ្សារបានបកស្រាយសាររួមរបស់ Fed ថាមានលក្ខណៈតឹងរ៉ឹងជាងការរំពឹងទុក ដែលជំរុញឱ្យតម្លៃមាសធ្លាក់ចុះក្នុងអំឡុងព្រឹកថ្ងៃព្រហស្បតិ៍។ ការរំពឹងទុកថាអត្រាការប្រាក់នឹងនៅកម្រិតខ្ពស់ជាងមុន ជាទូទៅជួយគាំទ្រដល់ប្រាក់ដុល្លារអាមេរិក និងទិន្នផលមូលបត្ររដ្ឋាភិបាលអាមេរិក ដែលបង្កើនថ្លៃឱកាស (Opportunity Cost) នៃការកាន់កាប់ទ្រព្យសកម្មដែលមិនផ្តល់ទិន្នផល ដូចជាមាសជាដើម។ ភាពមិនច្បាស់លាស់ជុំវិញអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែជាហានិភ័យសំខាន់សម្រាប់ទីផ្សារ ពិធីចុះហត្ថលេខាជាផ្លូវការលើការបន្តបទឈប់បាញ់រយៈពេល 60 ថ្ងៃរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលគ្រោងធ្វើឡើងនៅទីក្រុងហ្សឺណែវ (Geneva) នៅថ្ងៃសុក្រ ត្រូវបានលុបចោល ទោះបីមានសេចក្តីរាយការណ៍ថាភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) តាមប្រព័ន្ធឌីជីថលរួចហើយក៏ដោយ។ ការលុបចោលនេះកើតឡើងបន្ទាប់ពីមានព័ត៌មានថា អនុប្រធានាធិបតីអាមេរិក លោក JD Vance នឹងមិនធ្វើដំណើរទៅកាន់ប្រទេសស្វីសទៀតទេ ដែលបង្កើនចម្ងល់អំពីភាពរឹងមាំនៃកិច្ចព្រមព្រៀង និងលទ្ធភាពក្នុងការកាត់បន្ថយភាពតានតឹងឱ្យបានយូរអង្វែង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះតាមប្រព័ន្ធឌីជីថលកាលពីដើមសប្តាហ៍នេះ ខណៈប្រធានាធិបតីអាមេរិក លោក Trump បានចុះហត្ថលេខាលើឯកសារនេះជាលើកទីពីរកាលពីថ្ងៃពុធ បន្ទាប់ពីបានចុះហត្ថលេខាតាមប្រព័ន្ធឌីជីថលជាលើកដំបូងកាលពីថ្ងៃអាទិត្យ។ ទោះបីរដ្ឋាភិបាលទាំងពីរហាក់បីដូចជាប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងនេះក៏ដោយ ការលុបចោលពិធីចុះហត្ថលេខាដែលបានគ្រោងទុក បានបង្កើនភាពមិនច្បាស់លាស់ជុំវិញការអនុវត្ត និងប្រសិទ្ធភាពរយៈពេលវែងរបស់អនុស្សរណៈនេះ។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសលីបង់ ដែលបង្ហាញថាភាពតានតឹងក្នុងតំបន់នៅមិនទាន់ថយចុះទាំងស្រុងនៅឡើយ។ ដូច្នេះ វិនិយោគិនមិនត្រឹមតែតាមដានថាតើពិធីចុះហត្ថលេខាជាផ្លូវការនឹងត្រូវធ្វើឡើងឬអត់នោះទេ ប៉ុន្តែថែមទាំងតាមដានថាតើភាគីពាក់ព័ន្ធទាំងអស់នឹងគោរពតាមលក្ខខណ្ឌនៃបទឈប់បាញ់ដែរឬទេ។ សម្រាប់ទីផ្សារមាស កត្តាសំខាន់គឺរបៀបដែលការវិវត្តន៍ផ្នែកភូមិសាស្ត្រនយោបាយអាចប៉ះពាល់ដល់ការរំពឹងទុកអតិផរណា និងគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ។ ខាងក្រោមនេះគឺជាសេណារីយ៉ូសំខាន់ៗពីរ៖ | English Version | Gold Falls as FOMC Meeting Presents a Hawkish Fed The Federal Reserve left its policy rate unchanged at 3.75%, a decision that was widely expected by financial markets. However, investors focused less on the rate hold itself and more on the Fed’s updated policy projections, which suggested that officials remain cautious about easing monetary policy. The latest dot plot showed a relatively hawkish distribution of expectations. Of the 18 officials who submitted projections, nine anticipated at least one rate hike before year-end, while eight expected rates to remain unchanged and only one projected a rate cut. Among the more hawkish forecasts, one official projected three 25-basis-point hikes over the next six months, while five expected two hikes and three anticipated one hike. Notably, only 18 projections were submitted instead of the usual 19, as Fed Chair Kevin Warsh chose not to participate in the dot plot. During the press conference, Warsh stated that he could not provide guidance on the Fed’s next move, reinforcing the data-dependent nature of future policy decisions. The market interpreted the overall message as more hawkish than expected, leading to a decline in gold prices on Thursday morning. Higher interest-rate expectations tend to support the US dollar and Treasury yields, increasing the opportunity cost of holding non-yielding assets such as gold. Uncertainty Surrounding US–Iran Ceasefire Remains a Key Market Risk A formal signing ceremony for the 60-day extension of the US–Iran ceasefire, initially expected to take place in Geneva on Friday, was called off despite reports that both sides had already digitally signed the memorandum of understanding (MoU). The cancellation followed news that U.S. Vice President JD Vance would no longer travel to Switzerland, raising questions about the durability of the agreement and the prospects for a lasting reduction in regional tensions. According to Iranian state media, Iran’s president digitally signed the agreement earlier this week, while President Trump signed the document for a second time on Wednesday after initially signing it digitally on Sunday. Although both governments appear committed to the framework, the cancellation of the planned ceremony has increased uncertainty surrounding its implementation and long-term effectiveness. Meanwhile, Israel has continued military operations against the Iranian-backed Hezbollah group in Lebanon, suggesting that broader regional tensions have yet to fully subside. As a result, investors remain focused not only on whether an official signing ceremony will eventually take place, but also on whether all parties involved will adhere to the ceasefire terms. For gold markets, the key consideration is how geopolitical developments influence inflation expectations and future monetary policy. Here are the 2 possible scenarios:
Market Daily Dose: UK Inflation Eases and Israeli Strikes Raise Concerns Over US–Iran Agreement While Markets Await the FOMC Decision
ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់ បង្កើនភាពមិនច្បាស់លាស់ចំពោះកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ មានសេចក្តីរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (Drone) របស់អ៊ីស្រាអែល បានកំណត់គោលដៅលើយានយន្តចំនួនបីគ្រឿងនៅភាគខាងត្បូងប្រទេសលីបង់ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤ នាក់ស្លាប់ និងមនុស្សមួយចំនួនទៀតរងរបួស។ ការវាយប្រហារទាំងនេះបានបង្កើនភាពមិនច្បាស់លាស់ចំពោះកិច្ចព្រមព្រៀងបឋមដែលសម្រេចបានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សម្រាប់ការបន្តបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ខណៈការចុះហត្ថលេខាជាផ្លូវការត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃសុក្រនេះ នៅប្រទេសស្វីស។ កិច្ចព្រមព្រៀងនេះមានគោលបំណងបញ្ចប់អំពើហិង្សាទាំងអស់រវាងលីបង់ និងអ៊ីស្រាអែល។ ទោះជាយ៉ាងណា អ៊ីស្រាអែលបានបញ្ជាក់តាំងពីដើមមកថា ខ្លួនមិនស្ថិតក្រោមកាតព្វកិច្ចនៃកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់នោះទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានបញ្ជាក់ថា អ៊ីស្រាអែលនឹងបន្តរក្សាកងកម្លាំងរបស់ខ្លួននៅភាគខាងត្បូងលីបង់ ទោះបីជាអ៊ីរ៉ង់បានទាមទារឱ្យដកចេញក៏ដោយ ព្រមទាំងបន្តរក្សា “សេរីភាពក្នុងការធ្វើសកម្មភាព” ប្រឆាំងនឹងក្រុម Hezbollah និងលីបង់ផងដែរ។ ជាលទ្ធផល ទីផ្សារទំនងជាបានរំពឹងទុករួចហើយថា អ៊ីស្រាអែលនឹងបន្តការវាយប្រហារ ដូច្នេះហេតុការណ៍នេះមិនបានក្លាយជាកត្តាភ្ញាក់ផ្អើលសម្រាប់ទីផ្សារឡើយ។ តម្លៃមាសនៅតែស្ថិតក្នុង range ក្នុងសប្តាហ៍នេះ ខណៈវិនិយោគិនកំពុងរង់ចាំការសម្រេចចិត្តរបស់កិច្ចប្រជំុធនាគារកណ្តាលអាមេរិក (FOMC) និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ ដែលគ្រោងធ្វើឡើងនៅថ្ងៃសុក្រ។ ទិន្នន័យអតិផរណារបស់ចក្រភពអង់គ្លេសចេញផ្សាយ មុនការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារអង់គ្លេស ទិន្នន័យអតិផរណាសម្រាប់ខែឧសភារបស់ចក្រភពអង់គ្លេស បានចេញមកទាបជាងការរំពឹងទុក ដោយសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ប្រចាំឆ្នាំ (CPI YoY) រក្សានៅកម្រិត 2.8% ដដែល ធៀបនឹងការព្យាករណ៍ 3.0% ខណៈសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ប្រចាំខែ (CPI MoM) បានថយចុះមកនៅ 0.2% ពី 0.7% កាលពីខែមុន និងទាបជាងការព្យាករណ៍ 0.4%។ ទន្ទឹមនឹងនេះ តម្លៃបញ្ចូលរបស់អ្នកផលិត (Producer Input Prices) ក៏កើនឡើងត្រឹមតែ 0.2% ផងដែរ ដែលទាបជាងការរំពឹងទុក 0.5%។ ជារួម ទិន្នន័យនេះបង្ហាញថា សម្ពាធអតិផរណាកំពុងបន្ធូរបន្ថយ ជាជាងមានសញ្ញាកើនឡើងវិញ ទោះបីអតិផរណានៅតែខ្ពស់ជាងគោលដៅ 2% របស់ធនាគារកណ្តាលចក្រភពអង់គ្លេស (BoE) ក៏ដោយ។ សម្រាប់ការសម្រេចចិត្តគោលនយោបាយរូបិយវត្ថុរបស់ BoE ក្នុងសប្តាហ៍នេះ ទិន្នន័យទាំងនេះបានពង្រឹងការរំពឹងទុកថា អត្រាការប្រាក់នឹងត្រូវរក្សាទុកនៅកម្រិត 3.75% ដដែល។ ទីផ្សារបានដាក់តម្លៃ (price in) លើសេណារីយ៉ូនេះរួចហើយ ប៉ុន្តែទិន្នន័យអតិផរណាដែលទាបជាងការរំពឹងទុកនៅថ្ងៃនេះ បានកាត់បន្ថយលទ្ធភាពនៃការភ្ញាក់ផ្អើលបែប Hawkish ពីអ្នកកំណត់គោលនយោបាយ។ ទោះបីជាអតិផរណានៅតែខ្ពស់ជាងគោលដៅ 2% របស់ BoE ក៏ដោយ ទិន្នន័យនេះគាំទ្រដល់វិធីសាស្ត្រ “រង់ចាំ និងតាមដាន” ជាជាងបង្ហាញពីតម្រូវការក្នុងការរឹតបន្តឹងគោលនយោបាយបន្ថែមក្នុងរយៈពេលខ្លី។ តាមទស្សនៈទីផ្សាររូបិយប័ណ្ណ ការរំពឹងទុកថា BoE នឹងមិនមានជំហរតឹងរ៉ឹងខ្លាំង (Less Hawkish) អាចដាក់សម្ពាធលើប្រាក់ផោនអង់គ្លេស (GBP) ដែលជួយគាំទ្រប្រាក់ដុល្លារអាមេរិក (USD) តាមរយៈការរំពឹងទុកអំពីអត្រាការប្រាក់ដែលខុសគ្នា។ ជាទូទៅ USD ដែលមានភាពរឹងមាំជាងមុន គឺជាកត្តាអវិជ្ជមានសម្រាប់មាស ព្រោះមាសត្រូវបានកំណត់តម្លៃជាប្រាក់ដុល្លារ ដែលធ្វើឱ្យវាមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកទិញក្រៅសហរដ្ឋអាមេរិក។ ជាលទ្ធផល របាយការណ៍អតិផរណារបស់ចក្រភពអង់គ្លេសនៅថ្ងៃនេះ មានឥទ្ធិពលអវិជ្ជមានកម្រិតស្រាលចំពោះមាស តាមរយៈឥទ្ធិពលលើ USD។ ទោះជាយ៉ាងណា ការយកចិត្តទុកដាក់សំខាន់របស់ទីផ្សារនៅតែផ្តោតលើការសម្រេចចិត្តរបស់កិច្ចប្រជំុ FOMC និងថាតើកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រនេះដែរឬទេ ដែលកត្តាទាំងនេះទំនងជានឹងមានឥទ្ធិពលខ្លាំងជាងលើទាំងប្រាក់ដុល្លារ និងតម្លៃមាស។ | English Version | Israeli Strikes on Southern Lebanon Cast Doubts on US-Iran Agreement Reports came out that Israeli drone strikes targeted three vehicles in southern Lebanon, killing at least four people and wounding others. These strikes cast doubts over the preliminary agreement reached between the US and Iran for a 60-day extension of the ceasefire, with the official signing set to take place this Friday in Switzerland. The agreement is supposed to put an end to all hostilities, between Lebanon and Israel. However, Israel has said that it is not bound by the US and Iran agreement from the very start. Netanyahu has said that Israel would keep its forces in southern Lebanon, despite Iran’s request for them to withdraw, along with maintaining ‘freedom of action’ against Hezbollah and Lebanon. As a result, the market has most likely expected that Israel would continue firing; therefore, these strikes did not come as a surprise, with gold remaining range-bound this week ahead of the FOMC meeting and the planned signing between the US and Iran on Friday. UK Inflation Data Released Ahead of Bank of England Interest Rate Decision The UK’s May inflation data came in softer than expected, with CPI (YoY) remaining unchanged at 2.8% versus a 3.0% forecast, while CPI (MoM) slowed to 0.2% from 0.7% previously and below the 0.4% forecast. Producer input prices also rose by just 0.2%, missing expectations of 0.5%. Overall, the data suggests that inflationary pressures are easing rather than re-accelerating, despite inflation remaining above the Bank of England’s 2% target. For the Bank of England’s policy decision this week, the figures reinforce expectations that rates will remain unchanged at 3.75%. Markets were already pricing in a pause, but today’s softer inflation print reduces the likelihood of any hawkish surprise from policymakers. While inflation remains above the BoE’s 2% target, the data support a wait-and-see approach rather than signaling a need for further tightening in the near term. From a currency perspective, a less hawkish BoE outlook can weigh on the British pound, which in turn may provide modest support to the US dollar through relative interest-rate expectations. A stronger USD is typically a headwind for gold since the metal is priced in dollars, making it more expensive for non-US buyers. As a result, today’s UK inflation report is mildly bearish for gold via the USD channel, although the market’s primary focus remains on the upcoming FOMC decision and whether the US-Iran deal will actually be signed this Friday, which is likely to have a much larger impact on both the dollar and gold prices.
Market Daily Dose: Dollar Holds Firm on BoJ and RBA Interest Rate Decisions While Gold Holds Steady Ahead of FOMC Meeting and US–Iran Agreement
ការសម្រេចអត្រាការប្រាក់របស់ធនាគារកណ្ដាលជប៉ុន (BoJ) និងធនាគារកណ្ដាលអូស្ត្រាលី (RBA) បន្តគាំទ្រកម្លាំងប្រាក់ដុល្លារអាមេរិក ធនាគារកណ្ដាលជប៉ុន (BoJ) បានដំឡើងអត្រាការប្រាក់គោលនយោបាយពី 0.75% ទៅ 1.00% ស្របតាមការរំពឹងទុករបស់ទីផ្សារ។ ទោះបីជាការដំឡើងអត្រាការប្រាក់នេះបង្ហាញពីការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដើម្បីទប់ស្កាត់ហានិភ័យអតិផរណាក៏ដោយ គម្លាតអត្រាការប្រាក់ដ៏ធំរវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនៅតែបន្តគាំទ្រគូរូបិយប័ណ្ណ USD/JPY ឱ្យស្ថិតនៅជិតកម្រិត 160 ដែលបានកំណត់ការកើនឡើងរបស់ប្រាក់យ៉េន បើទោះបីជា BoJ បានដំឡើងអត្រាការប្រាក់ក៏ដោយ។ ទន្ទឹមនឹងនេះ ធនាគារកណ្ដាលអូស្ត្រាលី (RBA) បានរក្សាអត្រាការប្រាក់គោលនៅកម្រិត 4.35% ដែលជាការផ្អាកលើកដំបូងបន្ទាប់ពីការដំឡើងអត្រាការប្រាក់ចំនួនបីលើកជាប់គ្នា។ ទោះបីជា RBA នៅតែបង្ហាញជំហរតឹងរ៉ឹង (hawkish) និងបញ្ជាក់ថាអាចមានការរឹតបន្តឹងបន្ថែមទៀត ប្រសិនបើអតិផរណានៅតែខ្ពស់ក៏ដោយ ទីផ្សារនៅតែមានការសង្ស័យថាការដំឡើងអត្រាការប្រាក់បន្ថែមគឺមិនចាំបាច់ ដោយសារសញ្ញានៃកំណើនសេដ្ឋកិច្ចអូស្រាលីដែលថមថយ និងស្ថានភាពទីផ្សារការងារដែលបានបង្ហាញភាពទន់ខ្សោយ។ សរុបមក ការវិវត្តទាំងនេះបានបន្តគាំទ្រកម្លាំងប្រាក់ដុល្លារអាមេរិក។ ជាលទ្ធផល កម្លាំងរបស់ប្រាក់ដុល្លារអាចបន្តកំណត់សក្តានុពលនៃការកើនឡើងរបស់មាស បើទោះបីជាមានព័ត៌មានថ្មីៗអំពី កិច្ចព្រមព្រៀងឈប់បាញ់បឋមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានជួយបន្ធូរបន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ។ កិច្ចព្រមព្រៀងឈប់បាញ់បឋមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ថយកម្រិតហានិភ័យភូមិសាស្ត្រនយោបាយ ព័ត៌មានថ្ងៃនេះបានបង្ហាញថា អនុស្សរណៈយោគយល់ (Memorandum of Understanding) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិក ដោយលោក Donald Trump និងអនុប្រធានាធិបតី J.D. Vance ព្រមទាំងប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf។ តាមការរាយការណ៍ ការចរចាបច្ចេកទេសទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍នេះ ខណៈការបន្ធូរបន្ថយទណ្ឌកម្ម ឬការដោះលែងទ្រព្យសម្បត្តិ នឹងអាស្រ័យលើការអនុវត្តតាមកិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់។ លោក Vance បានអធិប្បាយថា ឯកសារនេះមានប្រវែងប្រហែល “មួយក្រដាសកន្លះ” និងមានលក្ខណៈទូទៅប៉ុណ្ណោះ ដែលបង្ហាញថាវានៅតែជាក្របខណ្ឌបឋម មិនមែនជាកិច្ចព្រមព្រៀងពេញលេញឡើយ។ កិច្ចព្រមព្រៀងបច្ចុប្បន្នគ្រោងពន្យារការឈប់បាញ់រយៈពេល 60 ថ្ងៃ និងការបើកឡើងវិញនៃច្រកសមុទ្រ Hormuz។ ទោះជាយ៉ាងណា វិនិយោគិនរនៅតែមានភាពប្រុងប្រយ័ត្ន ដោយសារភាពមិនច្បាស់លាស់ថា ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ៊ីស្រាអែល និងលីបង់ នឹងអនុវត្តតាមលក្ខខណ្ឌឈប់បាញ់បានពេញលេញឬអត់។ ទោះជាយ៉ាងណា ដោយសារលក្ខណៈបឋមនៃកិច្ចព្រមព្រៀង និងភាពមិនច្បាស់លាស់លើការអនុវត្ត តម្លៃមាសទំនងជានឹងបន្តស្ថិតក្នុងដំណាក់កាល range មុនកិច្ចប្រជុំ FOMC នៅថ្ងៃព្រហស្បតិ៍ និងពិធីចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រ លុះត្រាតែមានព័ត៌មានថ្មីអំពីការកើនឡើងនៃភាពតានតឹង។ | English Version | Bank of Japan (BoJ) and Reserve Bank of Australia (RBA) Decisions Reinforce US Dollar Strength The Bank of Japan (BoJ) raised its policy interest rate from 0.75% to 1.00%, in line with market expectations. While the move reflects the BoJ’s continued efforts to normalize monetary policy amid inflation concerns, the wide interest rate differential between Japan and the United States continues to support USD/JPY near the 160 level, limiting the yen’s gains despite the rate hike. Meanwhile, the Reserve Bank of Australia (RBA) left its cash rate unchanged at 4.35%, marking its first pause after three consecutive rate hikes. Although the central bank maintained a hawkish tone and signaled that further tightening remains possible if inflation persists, markets remained skeptical that additional rate increases would be necessary given signs of slowing economic growth and softer labor market conditions. Taken together, these developments have generally supported continued US dollar strength. As a result, the stronger dollar could limit gold’s upside potential despite recent reports that the United States and Iran have reached a preliminary ceasefire agreement, which has helped ease geopolitical tensions. US–Iran Preliminary Ceasefire Agreement Eases Geopolitical Tension News today indicated that a Memorandum of Understanding between the United States and Iran has been signed electronically by US officials, including Donald Trump and Vice President J.D. Vance, alongside Iranian parliamentary speaker Mohammad Bagher Ghalibaf. According to reports, technical negotiations on Iran’s nuclear programme are expected to begin this week. However, any sanctions relief or asset releases will be conditional on Iran’s compliance with the agreement. Vice President Vance described the document as “about a page and a half” and “very general,” suggesting that the agreement remains a preliminary framework rather than a fully binding settlement. The current understanding reportedly extends the ceasefire for another 60 days and includes the reopening of the Strait of Hormuz. However, market participants remain cautious as it is still unclear whether all parties, including Israel and Lebanon, will fully adhere to the ceasefire terms. Given the preliminary nature of the agreement and lingering uncertainty over implementation, gold is likely to remain in a range phase ahead of Thursday’s FOMC meeting and Friday’s official signing of the MoU, barring any renewed escalation headlines.
Weekly Market Recap & Outlook as of June 15, 2026
របាយការណ៍ទីផ្សារប្រចាំសប្តាហ៍ទស្សនវិស័យទីផ្សារប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2026 កត្តាសំខាន់ៗដែលត្រូវតាមដានបំផុតសម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចូលនៅក្នុងរបាយការណ៍ខាងក្រោមនេះដោយវិនិយោគិនអាចប្រើប្រាស់ព័ត៌មានខាងក្រោមជាមូលដ្ឋានគ្រឹះមុនពេលធ្វើការសម្រេចចិត្តលើការជួញដូរលើទ្រព្យណាមួយ។ របាយការណ៍នេះរួមបញ្ចូលទាំងការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) ដែលជាកត្តាសំខាន់ៗជំរុញចលនាទីផ្សារ និងការវិភាគបែបបច្ចេកទេស (Technical Analysis) រួមទាំងចលនាតម្លៃ និងតំបន់សាច់ប្រាក់ (Liquidity Zones) សំខាន់ៗ ដែលវិនិយោគិនគួរតែតាមដាន។ ការបដិសេធ (Disclaimer): របាយការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំ និងព័ត៌មានដែលគួរដឹងតែប៉ុណ្ណោះ។ សូមមេត្តាកំុប្រើប្រាស់របាយការណ៍នេះជាដំបូន្មានវិនិយោគ ឬជាសញ្ញាសម្រាប់ការជួញដូររបស់អ្នក។ ការវិភាគបែបសេដ្ឋកិច្ច (Fundamental Analysis) កត្តាបីយ៉ាងដែលត្រូវផ្តោតលើសប្តាហ៍នេះ៖ ព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗកាលពីសប្តាហ៍មុន – ផ្តោតលើអតិផរណា ប្រតិទិនសេដ្ឋកិច្ចកាលពីសប្តាហ៍មុនបានផ្តោតសំខាន់លើអតិផរណា ដោយមានការចេញផ្សាយទិន្នន័យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) និងសន្ទស្សន៍ថ្លៃទំនិញអ្នកផលិត (PPI)។ ខណៈដែល CPI សរុបចេញមកស្របតាមការរំពឹងទុកជាទូទៅ Core CPI បានចេញមកទាបជាងការព្យាករបន្តិច។ ផ្ទុយទៅវិញ PPI បានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើលក្នុងទិសដៅវិជ្ជមាន ដោយកើនឡើងដល់ 1.1% ខណៈដែលការព្យាករមានត្រឹម 0.7% ប៉ុណ្ណោះ។ ជារួម ទិន្នន័យទាំងនេះបង្ហាញថាសម្ពាធអតិផរណានៅតែមិនទាន់ធូរស្រាលទាំងស្រុង បើទោះបីជាសញ្ញាសេដ្ឋកិច្ចមួយចំនួននៅតែមានភាពចម្រុះក៏ដោយ។ នៅពេលបូកបញ្ចូលជាមួយរបាយការណ៍ Non-Farm Payrolls (NFP) និងទិន្នន័យទីផ្សារការងារពីសប្តាហ៍មុន ទិដ្ឋភាពរួមនៅតែមិនផ្លាស់ប្តូរច្រើន ដោយទីផ្សារការងារអាមេរិកបន្តបង្ហាញភាពរឹងមាំ ខណៈអតិផរណានៅតែខ្ពស់ជាងគោលដៅរយៈពេលវែងរបស់ធនាគារកណ្តាលអាមេរិក (Fed)។ ព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗសម្រាប់សប្តាហ៍នេះ – ផ្តោតលើការសម្រេចអត្រាការប្រាក់របស់ធនាគារកណ្តាលធំៗ ប្រតិទិនសេដ្ឋកិច្ចសប្តាហ៍នេះនឹងត្រូវបានគ្របដណ្ដប់ដោយការសម្រេចអត្រាការប្រាក់ពីធនាគារកណ្តាលធំៗជាច្រើន ដោយធនាគារកណ្តាលអាមេរិក (Fed) ត្រូវបានគេរំពឹងថានឹងទាក់ទាញការចាប់អារម្មណ៍ពីទីផ្សារច្រើនជាងគេ។ ដោយផ្អែកលើទិន្នន័យអតិផរណា និងទីផ្សារការងារថ្មីៗនេះ ទីផ្សាររំពឹងយ៉ាងទូលំទូលាយថា Fed នឹងរក្សាអត្រាការប្រាក់នៅកម្រិតបច្ចុប្បន្ន។ ទោះជាយ៉ាងណា វិនិយោគិនទំនងជានឹងផ្តោតសំខាន់លើការណែនាំអំពីគោលនយោបាយនាពេលអនាគត ការព្យាករសេដ្ឋកិច្ច និងទស្សនវិស័យអត្រាការប្រាក់របស់អ្នកកំណត់គោលនយោបាយ ជាជាងការសម្រេចអត្រាការប្រាក់ផ្ទាល់។ សេណារីយ៉ូសំខាន់ៗដែលគួរតាមដាន៖ វិនិយោគិនក៏គួរតាមដានការសម្រេចអត្រាការប្រាក់របស់ធនាគារកណ្តាលធំៗផ្សេងទៀតផងដែរ។ ទោះបីជាការសម្រេចទាំងនេះមិនមានឥទ្ធិពលដោយផ្ទាល់លើតម្លៃមាសក៏ដោយ ក៏វាអាចប៉ះពាល់ដល់កម្លាំងរូបិយប័ណ្ណនានា ជាពិសេសធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលអាចមានឥទ្ធិពលដោយប្រយោលលើមាស និងទីផ្សារហិរញ្ញវត្ថុទូលំទូលាយ។ សេណារីយ៉ូសំខាន់ៗដែលគួរតាមដានសម្រាប់ការសម្រេចអត្រាការប្រាក់របស់ធនាគារកណ្តាលផ្សេងៗ៖ កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចត្រូវបានចុះហត្ថលេខានៅថ្ងៃសុក្រ កាលពីសប្តាហ៍មុន អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរការវាយប្រហារគ្នា បន្ទាប់ពីមានព័ត៌មានថាឧទ្ធម្ភាគចក្រ Apache របស់សហរដ្ឋអាមេរិកមួយគ្រឿងត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងអ៊ីរ៉ង់។ ដំបូងឡើយ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគ្រោងធ្វើការវាយប្រហារអ៊ីរ៉ង់ «យ៉ាងខ្លាំងក្លា» នៅថ្ងៃសុក្រ ដើម្បីឆ្លើយតប។ ទោះជាយ៉ាងណា នៅពេលថ្ងៃសុក្រមកដល់ លោក Trump បានប្រកាសតាមរយៈ Truth Social ថាលោកបានផ្អាកការវាយប្រហារនោះ ដោយអះអាងថាការពិភាក្សាត្រូវបានលើកឡើងដល់ថ្នាក់ដឹកនាំខ្ពស់បំផុតរបស់អ៊ីរ៉ង់ និងទទួលបានការយល់ព្រមរួចហើយ។ ទោះជាយ៉ាងណា នៅពេលនោះ ភាគីអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីកិច្ចព្រមព្រៀងណាមួយនៅឡើយទេ។ ទោះបីជាយ៉ាងណា ការចរចាហាក់ដូចជាមានការរីកចម្រើនល្អក្នុងអំឡុងចុងសប្តាហ៍ ដោយមានសេចក្តីរាយការណ៍ចេញផ្សាយនៅថ្ងៃនេះថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីបញ្ឈប់អរិភាព និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ បទឈប់បាញ់នេះនឹងអនុវត្តលើគ្រប់សមរភូមិ រួមទាំងប្រទេសលីបង់ផងដែរ។ កិច្ចព្រមព្រៀងដែលមានវិសាលភាពធំជាងនេះនឹងត្រូវចរចាក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល 60 ថ្ងៃ ដែលរួមមានទាំងការបន្ធូរបន្ថយទណ្ឌកម្មហិរញ្ញវត្ថុលើអ៊ីរ៉ង់ និងបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ចំណុចដែលនៅមានភាពមិនច្បាស់លាស់គឺ អ៊ីស្រាអែលមិនទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយទាក់ទងនឹងបទឈប់បាញ់នេះនៅឡើយទេ។ កិច្ចព្រមព្រៀងនេះគ្រោងនឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រ ក្នុងប្រទេសស្វីស។ ទោះជាយ៉ាងណា ការខ្វះការបញ្ជាក់ជាផ្លូវការពីភាគីអ៊ីស្រាអែលនៅតែបង្កើតភាពមិនប្រាកដប្រជា និងបង្កើនលទ្ធភាពដែលភាពតានតឹងអាចកើតឡើងវិញ មុនពេលកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ជាផ្លូវការ។ បច្ចុប្បន្ននេះ ទីផ្សារហាក់ដូចជាកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើផលប៉ះពាល់របស់ជម្លោះនេះចំពោះអតិផរណា និងគោលនយោបាយរូបិយវត្ថុ ជាជាងតម្រូវការទ្រព្យសុវត្ថិភាព (Safe-Haven Demand) តែមួយមុខ។ សេណារីយ៉ូសំខាន់ៗដែលគួរតាមដាន៖ ការវិភាគបច្ចេកទេស (Technical Analysis) និន្នាការបច្ចុប្បន្ន៖ ទីផ្សារបច្ចុប្បន្នកំពុងផ្លាស់ទីក្នុងទិសដៅធ្លាក់ចុះប្រចាំសប្តាហ៍ ដំណាក់កាល Pullback។កម្រិត (Resistance Level)ទី១៖ តម្លៃ Resistanceដែលនៅជិតប៉ផុតនៅតម្លៃ 4404 ជាតបន់ដែលយើងគួរពិចារណាក្នុងការចូល Short ក្នុងសប្តាហ៍នេះ។កម្រិត (Resistance Level)ទី២៖ តម្លៃ Resistanceបន្ទាប់នៅម្តុំតម្លៃ4471$ ដែលទីផ្សារអាចទៅដល់មុនបន្តធ្លាក់ចុះមកវិញ ប៉ុន្តែបើសិនតម្លៃបន្តទៅហួសតម្លៃនេះវាបញ្ជាក់ប្រាប់យើងថាទីផ្សារប្តូរទៅជាទិសដៅឡើងវិញ។គោលដៅធ្លាក់ចុះ៖ ការបន្តនៃនិន្នាការធ្លាក់ចុះនេះ អាចរុញច្រានតម្លៃឱ្យកាន់តែទាបទៅរកកម្រិត 3800 ដុល្លារបើសិនជាស្ថានភាពសង្រ្គាមរវាង សហរដ្ឋអាមេរិក និង អុឺរ៉ង់នៅតែមានភាពតានតឹង។ទិដ្ឋភាពយុទ្ធសាស្ត្រ៖ មុននឹងអនុវត្តការជួញដូរណាមួយ អ្នកជួញដូរគួរតែរង់ចាំលទ្ធផលនៃការចចាររវាងសហរដ្ឋអាមេរិក និង អុឺរ៉ង ដើម្បីកំណត់ពីទិសដៅឲ្យបានកាន់តែច្បាស់លាស់។ | English Version | This report highlights key developments for the week ahead, providing investors with relevant context to support informed trading decisions. It covers both fundamental analysis—the primary drivers behind market movements—and technical analysis, including price action and key liquidity zones that traders should monitor. Disclaimer: This material is provided for educational and informational purposes only and should not be considered as investment advice or a trading signal. Fundamental Analysis Three factors to focus on this week from the fundamental side: Last Week’s Economic Calendar Events – Inflation in Focus Last week’s economic calendar was heavily focused on inflation, highlighted by the release of both the Consumer Price Index (CPI) and Producer Price Index (PPI). While headline CPI came in broadly in line with expectations, Core CPI was slightly softer than forecast. In contrast, PPI surprised to the upside, rising 1.1% versus expectations of 0.7%. Taken together, the data suggests that inflationary pressures have not fully subsided, although the signals remain mixed. Combined with the previous week’s Non-Farm Payrolls (NFP) report and labor market data, the broader picture remains largely unchanged: the U.S. labor market continues to show resilience while inflation remains above the Federal Reserve’s long-term target. This Week’s Economic Calendar Events – Central Bank Interest Rate Decision in Focus This week’s economic calendar will be dominated by interest rate decisions from several major central banks, with the Federal Reserve (Fed) expected to attract the most market attention. Based on recent labor market and inflation data, markets widely expect the Fed to keep interest rates unchanged at its upcoming meeting. However, investors will likely focus less on the rate decision itself and more on the Fed’s forward guidance, economic projections, and any changes to policymakers’ interest rate outlook. Key scenarios to watch include: Investors should also monitor interest rate decisions from other major central banks. While these decisions may not affect gold prices directly, they can influence relative currency strength, particularly against the U.S. dollar, which can indirectly impact gold and broader financial markets. The key scenarios to watch for regarding the other central banks’ interest rate decisions: U.S. and Iran Peace Deal to Be Signed This Friday In the past week, Iran and the US exchanged fire after news of a US Apache helicopter being shot down by Iranian forces. Initially, US President Donald Trump planned to strike Iran “very hard” on Friday as a response, but once Friday arrived, Trump announced via Truth Social that he halted the planned strikes, claiming that discussions had been brought to the highest level of Iranian leadership and approved. However, no official agreement had been confirmed by the Iranian side at that time. Regardless, it seems like negotiations have progressed smoothly over the weekend, with reports coming out today that the US and Iran have reached a preliminary agreement to cease hostilities and reopen the Strait of Hormuz. The ceasefire will be applied on all fronts, including Lebanon. A more expansive agreement will be negotiated during the 60-day ceasefire period, including both sanction relief for Iran and Iran’s nuclear programs. The only point of contention is that Israel has not made any announcement regarding this ceasefire. The agreement is scheduled to be officially signed on Friday in Switzerland. However, the absence of any formal statement from Israel leaves some uncertainty, raising the possibility that tensions could re-emerge before the agreement is finalized. At present, markets appear to be paying closer attention to the inflation and monetary policy implications of the conflict than to safe-haven demand alone. The key scenarios to watch out for: Technical Analysis Current Trend: The market is currently moving in a weekly downtrend (Pullback phase).Resistance Level 1: The nearest resistance level is at 4404, which is a zone we should consider for taking a Short position this week.Resistance Level 2: The next resistance level is around $4471, which the market might reach before continuing its decline. However, if the price breaks above this level, it confirms that the market has reversed into an uptrend.Downside Target: The continuation of this downtrend could push the price lower toward the $3800 level if the tensions between the United States and Iran persist.Strategic Outlook: Before executing any trades, traders should wait for the outcome of the negotiations between the US and Iran to determine the market direction more clearly.
Market Daily Dose: Gold Recovers as PPI Reinforces Fed Outlook While U.S.-Iran Talks Lift Market Sentiment
អតិផរណាផ្នែកអ្នកផលិតរបស់សហរដ្ឋអាមេរិក មិនអាចផ្លាស់ប្តូរការរំពឹងទុកអំពីគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) បាន ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញអ្នកផលិត (PPI) របស់សហរដ្ឋអាមេរិកបានចេញមកខ្ពស់ជាងការរំពឹងទុក ដោយតម្លៃទំនិញអ្នកផលិតបានកើនឡើង 1.1% ធៀបនឹងខែមុន ខណៈទីផ្សាររំពឹងទុកត្រឹម 0.7% ប៉ុណ្ណោះ។ ជាទូទៅ ទិន្នន័យអតិផរណាដែលខ្លាំងជាងការរំពឹងទុក នឹងជួយគាំទ្រដល់ប្រាក់ដុល្លារអាមេរិក និងដាក់សម្ពាធលើតម្លៃមាស ព្រោះវាកាត់បន្ថយលទ្ធភាពដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបញ្ចុះអត្រាការប្រាក់។ ទោះជាយ៉ាងណា តម្លៃមាសបានបង្ហាញប្រតិកម្មតិចតួចប៉ុណ្ណោះបន្ទាប់ពីការចេញផ្សាយទិន្នន័យនេះ។ កាលពីដើមសប្តាហ៍ របាយការណ៍សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) បានផ្តល់ឱ្យទីផ្សារនូវទិដ្ឋភាពកាន់តែច្បាស់អំពីទិសដៅអតិផរណា និងបានកំណត់ការរំពឹងទុករបស់វិនិយោគិនចំពោះគោលនយោបាយរបស់ Fed រួចទៅហើយ។ ទោះបីអតិផរណានៅតែខ្ពស់ជាងគោលដៅរបស់ Fed ក៏ដោយ ទីផ្សារនៅតែរំពឹងថាធនាគារកណ្តាលនឹងរក្សាអត្រាការប្រាក់ឱ្យនៅថេរក្នុងរយៈពេលខ្លី ហើយអ្នកកំណត់គោលនយោបាយទំនងជាត្រូវការភស្តុតាងបន្ថែមទៀតថា អតិផរណាកំពុងធ្លាក់ចុះប្រកបដោយនិរន្តរភាព មុននឹងពិចារណាកាត់បន្ថយអត្រាការប្រាក់។ ជាលទ្ធផល របាយការណ៍ PPI ចុងក្រោយនេះ មិនត្រូវបានទីផ្សារមើលឃើញថាមានសារៈសំខាន់គ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរការរំពឹងទុកទាំងនោះឡើយ។ ទោះបីទិន្នន័យនេះបានបញ្ជាក់ថាសម្ពាធអតិផរណានៅតែមានក៏ដោយ វាមិនបានជំរុញឱ្យមានការកែសម្រួលយ៉ាងសំខាន់ចំពោះការរំពឹងទុកអត្រាការប្រាក់នាពេលអនាគតទេ។ ដូច្នេះ ការភ្ញាក់ផ្អើលពីទិន្នន័យអតិផរណានេះ មិនបានបង្កឱ្យមានការលក់មាសយ៉ាងខ្លាំងនោះទេ ដែលអនុញ្ញាតឱ្យតម្លៃមាសនៅតែបង្ហាញភាពរឹងមាំ ទោះបីទិន្នន័យចេញមកខ្ពស់ជាងការរំពឹងទុកក៏ដោយ។ លោក Trump លុបចោលផែនការវាយប្រហារលើអ៊ីរ៉ង់ ធ្វើឲបង្កើនក្តីសង្ឃឹមចំពោះដំណោះស្រាយការទូត ការវិវឌ្ឍន៍ផ្នែកភូមិសាស្ត្រនយោបាយនៅតែស្ថិតក្នុងការចាប់អារម្មណ៍របស់ទីផ្សារ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ផែនការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ត្រូវបានលុបចោល។ កាលពីព្រឹកមិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហោះសារនៅលើ Truth Social ថា កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ត្រូវបានលើកកម្ពស់ដល់ថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់ ហើយទទួលបានការអនុម័តរួចហើយ។ លោកក៏បានបន្ថែមថា «ពេលវេលា និងទីកន្លែង» សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខ។ ទោះបីមានសារវិជ្ជមានពីសហរដ្ឋអាមេរិកក៏ដោយ ភាគីអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីកិច្ចព្រមព្រៀងណាមួយនៅឡើយទេ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឱ្យដឹងថា ខណៈដែលផ្នែកសំខាន់ៗនៃអត្ថបទចរចាត្រូវបានបញ្ចប់រួចហើយ អ៊ីរ៉ង់នឹងមិនសម្របសម្រួលលើគោលជំហរសំខាន់ៗរបស់ខ្លួនឡើយ ហើយការសម្រេចចុងក្រោយនៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយ។ ក្តីសង្ឃឹមនៃការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា បានដាក់សម្ពាធលើតម្លៃប្រេង ខណៈវិនិយោគិនបានវាយតម្លៃឡើងវិញអំពីហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ប្រេងក្នុងតំបន់។ ចំណែកឯមាសវិញ បានស្ដារឡើងវិញមួយផ្នែកនៃការធ្លាក់ចុះដែលបានកើតឡើងកាលក្នុងសប្តាហ៍នេះ។ តម្លៃប្រេងដែលទាបជាងមុន អាចជួយបន្ធូរសម្ពាធអតិផរណា ដែលអាចគាំទ្រដល់ការរំពឹងទុកថា Fed នឹងមានភាពបត់បែនកាន់តែច្រើនក្នុងការបញ្ចុះអត្រាការប្រាក់នាពេលអនាគត។ សេចក្តីសន្និដ្ឋានទីផ្សារ៖ ទោះបីទិន្នន័យ PPI ចេញមកខ្ពស់ជាងការរំពឹងទុក ដែលជាធម្មតាអាចដាក់សម្ពាធលើតម្លៃមាសក៏ដោយ ការចាប់អារម្មណ៍របស់ទីផ្សារបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅកាន់ការវិវឌ្ឍន៍នៅមជ្ឈិមបូព៌ា។ ទោះបីទិន្នន័យអតិផរណាមានភាពរឹងមាំក៏ដោយ មាសនៅតែទទួលបានការគាំទ្រ ដោយសាររបាយការណ៍នេះមិនបានផ្លាស់ប្តូរការរំពឹងទុករបស់ទីផ្សារចំពោះគោលនយោបាយរបស់ Fed យ៉ាងមានន័យសំខាន់ឡើយ ខណៈក្តីសង្ឃឹមចំពោះវឌ្ឍនភាពក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជួយបន្ធូរតម្លៃប្រេង និងក្តីបារម្ភអំពីអតិផរណា។ | English Version | U.S. Producer Inflation Fails to Shift Fed Expectations U.S. Producer Price Index (PPI) data came in higher than expected, with producer prices rising 1.1% month-on-month against forecasts of 0.7%. Under normal circumstances, stronger inflation data would support the U.S. dollar and weigh on gold prices by reducing the likelihood of Federal Reserve rate cuts. However, gold saw only a muted reaction following the release. Earlier in the week, the Consumer Price Index (CPI) report had already provided markets with a clearer picture of the inflation outlook and largely shaped expectations for the Federal Reserve’s policy path. While inflation remains above the Fed’s target, markets continue to expect the central bank to keep interest rates unchanged in the near term, with policymakers likely requiring further evidence that inflation is moving sustainably lower before considering any rate cuts. As a result, the latest PPI report was not viewed as significant enough to materially alter those expectations. While the data reinforced concerns that inflation remains elevated, it did not trigger a meaningful repricing of future interest rate expectations. As a result, the inflation surprise failed to trigger a significant selloff in gold, allowing prices to remain relatively resilient despite the stronger-than-expected data. Trump Cancels Planned Iran Strikes, Raising Hopes for Diplomatic Progress Geopolitical developments remained in focus after reports emerged that a planned U.S. military strike on Iran had been called off. Earlier this morning, U.S. President Donald Trump stated on Truth Social that discussions with Iran had been elevated to the highest levels of Iranian leadership and approved, adding that a “time and place” for a signing would be announced shortly. Despite the optimistic tone from Washington, Iran has yet to officially confirm any agreement. Iranian Foreign Ministry spokesperson Esmaeil Baghaei stated that while significant portions of the negotiated text have been finalized, Iran would not compromise on its key positions and that a final decision has not yet been reached. The prospect of reduced tensions in the Middle East weighed on oil prices as investors reassessed the risk of supply disruptions in the region. Gold, meanwhile, recovered some of its losses from earlier in the week. Lower oil prices could help ease inflationary pressures, potentially supporting expectations that the Federal Reserve will have greater flexibility to lower interest rates in the future. Market Takeaway: While hotter-than-expected producer inflation would normally weigh on gold, the market’s focus quickly shifted toward developments in the Middle East. Despite stronger inflation data, gold remained supported as the report failed to significantly alter Fed expectations, while hopes for progress in U.S.-Iran negotiations helped ease oil prices and inflation concerns.
Market Daily Dose: Gold Slips After CPI as Markets Lean Into Higher-for-Longer Fed Expectations
ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) ស្របតាមការរំពឹងទុក ខណៈអតិផរណាស្នូលបង្ហាញសញ្ញាធូរស្រាល កាលពីយប់មិញ សហរដ្ឋអាមេរិកបានចេញផ្សាយទិន្នន័យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI)។ ទាំងតួលេខ CPI ប្រចាំខែ និងប្រចាំឆ្នាំ សុទ្ធតែស្របតាមការរំពឹងទុករបស់ទីផ្សារ ខណៈដែល Core CPI ប្រចាំខែ ដែលមិនរាប់បញ្ចូលតម្លៃម្ហូបអាហារ និងថាមពលដែលមានភាពប្រែប្រួលខ្ពស់ បានចេញមកទាបជាងការព្យាករបន្តិច។ លទ្ធផលនេះបង្ហាញថា សម្ពាធអតិផរណាមូលដ្ឋានអាចនឹងកំពុងថយចុះបន្តិចម្តងៗ។ ទោះបីជាមានសញ្ញាវិជ្ជមាននេះក៏ដោយ អតិផរណាប្រចាំឆ្នាំនៅតែស្ថិតក្នុងកម្រិតខ្ពស់ 4.2% ដែលលើសគោលដៅអតិផរណា 2% របស់ធនាគារកណ្តាលអាមេរិក (Fed) យ៉ាងច្រើន។ ជាលទ្ធផល ទីផ្សារនៅតែរំពឹងថា Fed នឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយរូបិយវត្ថុដោយប្រុងប្រយ័ត្ន។ មាសបន្តធ្លាក់ចុះ ខណៈក្តីបារម្ភអំពីអតិផរណាគាំទ្រការរំពឹងទុកថាអត្រាការប្រាក់នឹងនៅខ្ពស់យូរជាងមុន បន្ទាប់ពីការចេញផ្សាយទិន្នន័យ CPI តម្លៃមាសបានកើនឡើងដំបូង ដោយសារវិនិយោគិនមានប្រតិកម្មវិជ្ជមានចំពោះតួលេខ Core CPI ដែលទាបជាងការរំពឹងទុក។ ទោះជាយ៉ាងណា ការកើនឡើងនោះត្រូវបានលុបបំបាត់វិញនៅពេលក្រោយ ខណៈទីផ្សារបានវាយតម្លៃឡើងវិញលើទស្សនវិស័យអតិផរណា និងផលប៉ះពាល់ដែលអាចកើតមានចំពោះគោលនយោបាយរបស់ Fed។ បើទោះបីជាអតិផរណាបានបង្ហាញសញ្ញាធូរស្រាលខ្លះៗក៏ដោយ កម្រិតអតិផរណាបច្ចុប្បន្ននៅតែខ្ពស់ជាងគោលដៅ 2% របស់ Fed។ រួមជាមួយទិន្នន័យទីផ្សារការងារកាលពីសប្តាហ៍មុន ដែលចេញមកល្អប្រសើរជាងការរំពឹងទុក ជាពិសេសរបាយការណ៍ Nonfarm Payrolls សូចនាករសេដ្ឋកិច្ចចុងក្រោយបំផុតបន្តបង្ហាញថា សេដ្ឋកិច្ចអាមេរិកនៅតែមានភាពរឹងមាំ។ ដោយសារហេតុនេះ ទីផ្សារកាន់តែរំពឹងថា Federal Reserve នឹងរក្សាអត្រាការប្រាក់នៅកម្រិតបច្ចុប្បន្នក្នុងកិច្ចប្រជុំគណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) សប្តាហ៍ក្រោយ ហើយអាចបន្តគោលនយោបាយរូបិយវត្ថុតឹងរ៉ឹងក្នុងរយៈពេលយូរជាងមុន។ បន្ថែមលើក្តីបារម្ភទាំងនេះ ភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាបានបន្តកើនឡើងកាលពីយប់មិញ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (U.S. Central Command) បានពិពណ៌នាថាជាសកម្មភាពឈ្លានពានបន្តរបស់អ៊ីរ៉ង់។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលក៏បានរាយការណ៍ថាបានរកឃើញការបាញ់គ្រាប់រ៉ុក្កែតចេញពីប្រទេសលីបង់ ដែលបង្ហាញពីហានិភ័យនៃការរីករាលដាលជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ។ ទោះបីជាភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយជាធម្មតាគាំទ្រតម្រូវការមាសក្នុងនាមជាទ្រព្យសុវត្ថិភាពក៏ដោយ វិនិយោគិនកំពុងផ្តោតកាន់តែខ្លាំងលើផលប៉ះពាល់អតិផរណាដែលអាចកើតឡើងពីជម្លោះអូសបន្លាយ ជាពិសេសប្រសិនបើទីផ្សារថាមពលប្រឈមនឹងការរំខានផ្នែកផ្គត់ផ្គង់។ ការកើនឡើងនៃតម្លៃថាមពលអាចបង្កើនសម្ពាធអតិផរណាបន្ថែមទៀត ដែលជំរុញឱ្យទីផ្សាររំពឹងថា Fed នឹងបន្តរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់ក្នុងរយៈពេលយូរជាងមុន។ កត្តាទាំងនេះហាក់ដូចជាមានឥទ្ធិពលខ្លាំងជាងតួនាទីប្រពៃណីរបស់មាសជាទ្រព្យសុវត្ថិភាព ដែលបានរួមចំណែកដល់ការធ្លាក់ចុះនៃតម្លៃមាសកាលពីម្សិលមិញនេះ។ | English Version | CPI Data Meets Expectations, Core Inflation Shows Signs of Cooling Last night, U.S. Consumer Price Index (CPI) data was released. While both headline monthly and annual CPI figures came in line with market expectations, monthly Core CPI, which excludes the more volatile food and energy components, came in slightly below forecasts. This suggests that underlying inflationary pressures may be gradually easing. Despite this improvement, headline CPI remains elevated at 4.2%, well above the Federal Reserve’s 2% inflation target. As a result, markets continue to expect the Fed to maintain a cautious approach toward monetary policy. Gold Continues to Fall as Inflation Concerns Support Higher-for-Longer Interest Rate Expectations Following the CPI release, gold initially moved higher as investors reacted positively to the softer-than-expected Core CPI reading. However, those gains were later reversed as markets reassessed the broader inflation outlook and the implications for Federal Reserve policy. While inflation showed some signs of moderation, headline CPI remains elevated at 4.2%, well above the Fed’s 2% target. Combined with last week’s stronger-than-expected labor market data, particularly the Nonfarm Payrolls report, the latest economic indicators continue to suggest that the U.S. economy remains resilient. As a result, markets increasingly expect the Federal Reserve to maintain interest rates at current levels during next week’s FOMC meeting and potentially keep monetary policy restrictive for longer. Adding to these concerns, geopolitical tensions in the Middle East continued to escalate overnight after the United States launched new strikes on Iran in response to what U.S. Central Command described as continued Iranian aggression. Israel also reported detecting launches from Lebanon, highlighting the risk of a broader regional conflict. While geopolitical uncertainty typically supports safe-haven demand for gold, investors are increasingly focused on the potential inflationary consequences of a prolonged conflict, particularly if energy markets face supply disruptions. Higher energy prices could add further upward pressure on inflation, reinforcing expectations that the Federal Reserve will maintain a higher-for-longer interest rate stance. This dynamic appears to have outweighed gold’s traditional safe-haven appeal, contributing to the metal’s decline later in the session.