
ធនាគារកណ្តាលនៅកាណាដា ធនាគារកណ្តាលកាណាដាត្រូវបានគេព្យាករណ៍ថា អាចនឹងមានការកាត់បន្ថយអត្រាការប្រាក់ចំនួន 25 bps នៅយប់នេះដោយចាប់ផ្តើមពី 2.75% ទៅ 2.50%។ នេះអាចបណ្តាលមកពីអត្រាអតិផរណានៅពេលបច្ចុប្បន្នមានកម្រិតទាបជាងអត្រាគោលដៅ ស្របពេលដែលទីផ្សារការងារកំពុងមានសភាពទន់ខ្សោយ។ យោងតាមរបាយការណ៍សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ ពួកគេបានមើលឃើញពីការកើនឡើងនៃតម្លៃផលិត ដោយសារតែបញ្ហាពន្ធ គួបផ្សំជាមួយនឹងការឡើងថ្លៃនៃប្រាក់ឈ្នួលបុគ្គលិកនាពេលថ្មីៗនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អតិផរណាសរុបនៅតែបន្តធ្លាក់ចុះក្រោម 2% ហើយអត្រាអ្នកគ្មានការងារធ្វើកើនឡើងគួរឲ្យកត់សម្គាល់។ ធនាគារកណ្តាលអាមេរិក…















