Understanding about Gross Domestic Product ⭐️ គន្លឹះសំខាន់– ផលិតផលក្នុងស្រុកសរុប ឬអាចសរសេរកាត់ថា ផសស (ជាភាសាអង់គ្លេស៖ Gross Domestic Product, GDP) គឺជារង្វាស់រូបិយវត្ថុឬទ្រព្យសម្បត្តិនៃទំនិញនិងសេវាកម្មទាំងអស់ក្នុងតម្លៃទីផ្សារដែលផលិតឡើងនៅអំឡុងពេលជាក់លាក់ណាមួយ។– ផលិតផលក្នុងស្រុកសរុបត្រូវបានចេញផ្សាយចំនួន៣លើកក្នុងមួយត្រីមាសដែលរួមមាន៖ ទិន្នន័យលើកទី១ (Advance) ទិន្នន័យលើកទី២ (Second) និងទិន្នន័យលើកទី៣ (Third)។– ការរំពឹងទុករបស់ទីផ្សារទៅលើសូចនាករ GDP។– សូចនាករCCI បានធ្លាក់ចុះដល់ ១០១.៣ នៅក្នុងខែមីនា ដែលមានន័យថាទំនុកចិត្តរបស់ប្រជាជនសហរដ្ឋអាមេរិកទៅលើសេដ្ឋកិច្ចទាំងមូលមានការធ្លាក់ចុះ។ ⭐️ ឈ្វេងយល់ពីផលិតផលក្នុងស្រុកសរុប(GDP)ផលិតផលក្នុងស្រុកសរុប ត្រូវបានប្រើប្រាស់ដើម្បីស្ទាបស្ទង់ទៅលើស្ថានភាពសេដ្ឋកិច្ច ដោយធ្វើការវាស់វែងទៅលើតម្លៃទីផ្សាររបស់ទំនិញ និងសេវាកម្មក្នុងស្រុកសរុបនៅក្នុងរយៈពេលកំណត់មួយ។ គោលបំណងចម្បងគឺជួយប្រាប់ពីទិសដៅក៏ដូចជាស្ថានភាពសេដ្ឋកិច្ច ទៅដល់សេដ្ឋកិច្ចវិទូ វិនិយោគិន ឬអាជីវករ ដើម្បីធ្វើការសម្រេចចិត្តទៅលើគោលនយោបាយសេដ្ឋកិច្ច ផ្តល់ឱកាសក្នុងការវិនិយោគ និងប្រាប់ពីលំហូរទីផ្សារបច្ចុប្បន្ន។ *** ផលិតផលក្នុងស្រុកសរុបត្រូវបានចេញផ្សាយចំនួន៣លើកក្នុងមួយត្រីមាសដែលរួមមាន៖ ទិន្នន័យលើកទី១ (Advance) ទិន្នន័យលើកទី២ (Second) និងទិន្នន័យលើកទី៣ (Third)។ ⭐️ រូបមន្តGDP = ការចាយវាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ +ការវិនិយោគ +ការចំណាយរបស់រដ្ឋ + (ផលិតផលនាំចេញ – ផលិតផលនាំចូល) ⭐️ យល់ដឹងបន្ថែមអំពីសូចនាករ GDPការកើនឡើង ឬការថយចុះនៃផលិតផលក្នុងស្រុកសរុបនេះ អាចជះឥទ្ធិពលទៅដល់កត្តាជាច្រើនដូចជា៖ ⭐️ ការរំពឹងទុករបស់ទីផ្សារទៅលើសូចនាករ GDPអ្នកវិភាគជាច្រើនបានរំពឹងទុកថា ការចេញផ្សាយទិន្នន័យ GDP របស់សហរដ្ឋអាមេរិកក្នុងខែនេះនឹងថយចុះដល់ ២.០% នៅក្នុងត្រីមាសទីមួយ បន្ទាប់ពីមានការធ្លាក់ចុះ ២.៦% នៅក្នុងត្រីមាសពីមុន។ នេះបានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច និងអាចធ្វើឱ្យប្រាក់ដុល្លារក្នុងស្រុកធ្លាក់ចុះក្នុងរយៈពេលខ្លី។ ចំណែកឯសូចនាករផ្សេងទៀតដូចជា សូចនាករ CCI និងការនាំចេញផលិតផលក្នុងស្រុកក៏អាចជំរុញឱ្យមានការធ្លាក់ចុះនៃ GDP ផងដែរ។ ⭐️ ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិកនៅត្រីមាសទី១ ជាក់ស្តែង ព្យាករណ៍ ទិន្នន័យចាស់ ខែមេសា – ២.០% ២.៦% ខែមីនា ២.៦% ២.៧% ៣.២% ⭐️ កត្តាមួយចំនួនដែលធ្វើឱ្យសូចនាករ GDP មានការធ្លាក់ចុះសូចនាករ CCI បានធ្លាក់ចុះដល់ ១០១.៣ នៅក្នុងខែមីនា ដែលមានន័យថាទំនុកចិត្តរបស់ប្រជាជនសហរដ្ឋអាមេរិកទៅលើសេដ្ឋកិច្ចទាំងមូលមានការធ្លាក់ចុះ។ នេះបានធ្វើឱ្យមានផលប៉ះពាល់ដល់ការចាយវាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងផលិតភាពរបស់សេដ្ឋកិច្ច (Economy’s productivity) ជាពិសេសទៅលើតម្រូវការ និងការផ្គត់ផ្គង់។ ចំណែកឯការនាំចេញផលិតផលក្នុងស្រុកក៏មានការថយចុះដល់ ២.៧%ផងដែរ។ កត្តាទាំងនេះបានញុាំងឱ្យមានការធ្លាក់ចុះនៃ GDP ដោយសារតែការចាយវាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការនាំចេញផលិតផលក្នុងស្រុកដែលជាផ្នែកមួយនៅក្នុងការគណនារក GDP។ ដូច្នេះ វិនិយោគិនគួរតែត្រួតពិនិត្យទៅលើព័ត៌មាន ព្រមទាំងសូចនាករសេដ្ឋកិច្ចផ្សេងទៀត ដើម្បីទទួលបានការយល់ដឹងកាន់តែច្បាស់ទៅលើស្ថានភាពសេដ្ឋកិច្ច។ ⭐️ នេះគឺជាផលិតផលក្នុងស្រុកសរុប (GDP) របស់បណ្តាប្រទេសធំក្នុងរយៈពេល២ឆ្នាំរួមមាន៖– US GDP (7% Q4 2021 Vs. -1.6% Q1 2022)– Japan GDP (1.1% Q3 2022 Vs. -0.3% Q4 2022)– UK GDP (5.5% Q2 2021 Vs. -0.3% Q3 2022)– New Zealand GDP (17.4% Q2 2021 Vs. -0.3% Q3 2021)– Canada GDP (1.6% Q4 2021 Vs. 0.0% Q4 2022) | English Version | ⭐️ Key Takeaways– Gross domestic product (GDP) is a monetary measure of the market value of all the final goods and services produced in a specific time period by a country or countries.– Remember, there are 3 versions of GDP released monthly: advance, second release, and third release.– The market expectation for the U.S. GDP.– The consumer confidence index fell to 101.3 in March may affect consumer spending and the economy’s productivity, especially supply and demand dynamics. ⭐️ Understand about GDPThe important indicator, gross domestic product, is used to assess how well the economy is doing by measuring the market value of domestic goods and services over a period of time. This aims to guide policymakers, investors, or businesses to make decisions about economic policies, investment opportunities, and market trends. *** Remember, there are 3 versions of GDP released monthly: advance, second release, and third release. ⭐️ FormulaGDP = Consumer spending + Investment + Government spending + (Export-Import). ⭐️ Further InsightsThe increase or decrease in GDP may influence other factors such as: ⭐️ The market expectation for the U.S. GDPMany analysts expect the U.S. GDP data release this month to surge to 2.0% in the first quarter, down from 2.6% in the previous quarter. If the forecast is confirmed, then this may raise concerns about the economic slowdown and weaken the domestic dollar temporarily. Other indicators, such as the CCI and exports, can also provide insights into the health of the economy and may help explain a decline in GDP. ⭐️ U.S. GDP Q1 Advance Actual Forecast Previous April – 2.0% 2.6% March 2.6% 2.7% 3.2% ⭐️ The explanation for a decline in GDPThe consumer confidence index fell to 101.3 in March, which may affect consumer spending and the economy’s productivity, especially supply and demand dynamics. The same effect was applied by the decline in exports, which dropped by 2.7%. This may further cause the GDP to slip a bit as the GDP’s component is made up of consumer spending and net exports. Therefore, it is important to monitor other potential news and indicators to gain a comprehensive understanding of the state of the economy. ⭐️ In a span of 2 years, the GDP for the major countries is listed below from peak to the lowest point:– US GDP (7% Q4 2021 Vs. -1.6% Q1 2022)– Japan GDP (1.1% Q3 2022 Vs. -0.3% Q4 2022)– UK GDP (5.5% Q2 2021 Vs. -0.3% Q3 2022)– New Zealand GDP (17.4% Q2 2021 Vs. -0.3% Q3 2021)– Canada GDP (1.6% Q4 2021 Vs. 0.0% Q4 2022)
Understanding the Consumer Price Index ឈ្វេងយល់ពី CPI សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(Consumer Price Index)ត្រូវបានគេប្រើប្រាស់ ដើម្បីវាស់ស្ទង់ពីបម្រែបម្រួលតម្លៃទំនិញប្រចាំខែដែលរួមបញ្ចូលទាំងតម្លៃទំនិញនិងសេវាកម្មនាំចូល។ គោលបំណងចម្បងរបស់វាគឺ វាស់ស្ទង់អតិផរណាឬបរិត្តផរណានៅក្នុងសេដ្ឋកិច្ច ប៉ុន្តែវាក៏ត្រូវបានប្រើប្រាស់ក្នុងការសម្របសម្រួលដល់ការចាយវាយរបស់ប្រជាពលរដ្ឋ តាមរយៈការកែប្រែប្រភពចំណូល-ចំណាយរបស់ពួកគេ។ យល់ដឹងបន្ថែមអំពីCPI ប្រសិនបើ CPIមានកម្រិតខ្ពស់ នោះវានឹងបង្ហាញថាអត្រាការប្រាក់មានការកើនឡើងដោយសារការរឹតបន្តឹងគោលនយោបាយរបស់ធនាគារកណ្តាល ដើម្បីទប់ទល់នឹងសម្ពាធអតិផរណាដែលបានកើនឡើង។ ម៉្យាងវិញទៀត វាក៏អាចធ្វើឱ្យតម្លៃរូបិយប័ណ្ណក្នុងស្រុកកាន់តែរឹងមាំផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើCPI មានកម្រិតទាបនោះ វាបង្ហាញពីការថយចុះរបស់អត្រាការប្រាក់ ចំណែកឯតម្លៃរូបិយប័ណ្ណក្នុងស្រុកក៏មានភាពទន់ខ្សោយដូចគ្នា។ ហេតុអ្វីបានជា CPI មានសារៈសំខាន់ចំពោះវិនិយោគិន? CPI មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់វិនិយោគិនទាំងអស់ ដែលអាចឱ្យពួកគេយល់ដឹងអំពីសម្ពាធអតិផរណានៅក្នុងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ហើយពួកគេក៏អាចយកទៅប្រើប្រាស់ ដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ និងកែតម្រូវយុទ្ធសាស្រ្តជួញដូររបស់ពួកគេឱ្យកាន់តែប្រសើរឡើងនៅពេលដែលទិន្នន័យត្រូវបានចេញផ្សាយ។ ទស្សនវិស័យទីផ្សារ យោងតាមរបាយការណ៍ស្ថិតិរបស់ការិយាល័យការងារ(BLS) នៅក្នុងខែមីនា US CPI MoM បានធ្លាក់ចុះមកត្រឹម ០.១ ភាគរយបើធៀបទៅនឹងទិន្នន័យនៅក្នុងខែកុម្ភៈគឺមានចំនួន ០.៤ ភាគរយ ហើយសម្រាប់ US Core CPI ដែលមិនរាប់បញ្ចូលអាហារ និងថាមពលបានធ្លាក់ចុះមកត្រឹម ០.៤ ភាគរយ និង ៥.៦ភាគរយ ដែលជាទិន្នន័យប្រចាំឆ្នាំ។ CPIប្រចាំខែរបស់សហរដ្ឋអាមេរិក (US CPI MoM) ជាក់ស្តែង ព្យាករណ៍ ទិន្នន័យចាស់ ខែមីនា ០.១% ០.២% ០.៤% ខែកុម្ភៈ ០.៤% ០.៤% ០.៥% ទិន្នន័យនេះ បានបង្ហាញពីភាពវិជ្ជមានសម្រាប់សេដ្ឋកិច្ចអាមេរិក ដោយសារអតិផរណាមានការថយចុះបន្តិចម្តងៗដែលអាចធ្វើឱ្យកម្រិតអត្រាការប្រាក់ត្រូវបានកាត់បន្ថយ។ នេះបានញាំុងឱ្យទំនុកចិត្តក្នុងចាយវាយលើការប្រើប្រាស់របស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគជាច្រើននៅតែរងចាំសង្កេតមើលលើអតិផរណា ដោយសារតែអត្រាគ្មានការងារធ្វើ (Unemployment rate)បានធ្លាក់ចុះ ០.១ ភាគរយដែលអាចជំរុញឱ្យប្រាក់ឈ្នួល និងតម្លៃទំនិញមានការកើនឡើង។ ដូច្នេះតើអត្រារបស់ Fed នៅក្នុងកិច្ចប្រជុំបន្ទាប់អាចនឹងកើនឡើងឬធ្លាក់ចុះ? (English Version) Understand about CPI The Consumer Price Index (CPI) is used to measure the monthly changes in price from the consumer’s consumption, including imports of goods and services. Its primary purpose is to measure inflation and deflation in the economy, but it is also used to adjust income and expenditure streams by governments in order to keep up with the cost of living. Further Insights The higher CPI can signal an increase in interest rates by the central bank to combat upward inflationary pressure, which can lead to a stronger value of the domestic currency. Conversely, a lower CPI can lower interest rates and result in a weaker currency. Why is the CPI important to traders? The CPI is very crucial to traders regarding deeper insights into inflationary pressures in the economy, which can be used to make informed decisions and adjust their trading strategies when the data is released. Market Outlook According to the Bureau of Labor Statistics report, the US consumer price index (MoM) in March declined to 0.1 percent from 0.4 percent in February. And the core CPI, which excludes food and energy, fell to 0.4 percent and 5.6 percent on an annual basis. Consumer Price Index (MoM) Actual Forecast Previous March 0.1% 0.2% 0.4% February 0.4% 0.4% 0.5% This a positive sign for US Economy This can be seen as a positive sign for the US economy as inflation is slowly reducing and there is more confidence in consumption due to the low interest rate. However, many analysts are still keeping inflation in check as the recent data released shows the unemployment rate fell by 0.1 percent, which can push wages and prices up. So will the Fed rate in the next meeting go up or down?
Understanding about Retail Sales ⭐️ គន្លឹះសំខាន់– សារៈសំខាន់នៃ Retail Sales– កត្តាដែលជះឥទ្ធិពលលើ Retail Sales– ឥទ្ធិពលនៃ Retail Sales– ទិន្នន័យចេញផ្សាយថ្មីៗ ⭐️ ឈ្វេងយល់ពីទិន្នន័យ Retail SalesRetail Sales សំដៅទៅលើការលក់ទំនិញ និងសេវាកម្មសម្រេចដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ជាទូទៅ រួមមានទំនិញ និងសេវាកម្មសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងគ្រួសារ។ ⭐️ តើទិន្នន័យ Retail Sales តែងតែចេញផ្សាយនៅពេលណា?ទិន្នន័យនេះតែងតែចេញផ្សាយនារាល់សប្តាហ៍ទី២ នៅម៉ោង១៩:៣០ (ម៉ោងនៅក្នុងព្រះរាជាណាចក្រកម្ពុជា) រាល់ខែ ហើយទិន្នន័យ Retail Sales របស់ខែកក្កដា នឹងចេញផ្សាយនៅខែសីហាជានិច្ច។ ⭐️ សារៈសំខាន់នៃរបាយការណ៍ទិន្នន័យ Retail Salesរបាយការណ៍ទិន្នន័យ Retail Sales គឺជាសូចនាករចង្អុលបង្ហាញពីសុខភាពសេដ្ឋកិច្ចដ៏សំខាន់ ព្រោះវាអាចសបញ្ជាក់ឱ្យយើងយល់ពីការចំណាយនៃអ្នកប្រើប្រាស់នានា។ ទិន្នន័យនេះត្រូវបានអាជីវករ អ្នកវិនិយោគគិន និងធនាគារកណ្តាលប្រើប្រាស់ជាសូចនាករសំខាន់មុនធ្វើការសម្រេចចិត្តណាមួយ។ 👉 វដ្តអាជីវកម្ម៖ ការផ្លាស់ប្តូរនៃរបាយការណ៍ទិន្នន័យ Retail Sales ជាសញ្ញាណបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃវដ្តអាជីវកម្ម។ អាជីវករនានាតែងតែតាមដានទិន្នន័យនេះមុនធ្វើការសម្រេចចិត្តសំខាន់ៗណាមួយ។ 👉 ទីផ្សារ Forex និង ទីផ្សារភាគហ៊ុន៖ ទិន្នន័យ Retail Sales ក៏អាចជះឥទ្ធិពលដល់និន្នាការទីផ្សារភាគហ៊ុន និងទីផ្សារ Forex ផងដែរ។ ទិន្នន័យ Retail Sales ខ្ពស់គឺជាដំណឹងល្អសម្រាប់ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនលក់រាយ ពីព្រោះ វាមានន័យថាប្រាក់ចំណូលក្រុមហ៊ុនអាចនឹងកើនឡើងខ្ពស់ ។ ដូចនេះ តួលេខ Retail Sales ខ្ពស់ ទូទៅតែងតែធ្វើឱ្យមាននិន្នាការវិជ្ជមាននៅក្នុងផ្សារភាគហ៊ុន និងទីផ្សារ Forex ។ 👉គោលនយោបាយរូបិយវត្ថុ៖ ទិន្នន័យ Retail Sales ក៏អាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ធនាគារកណ្តាលដែរ។ ធនាគារកណ្តាលប្រើទិន្នន័យ Retail Sales ដើម្បីវាយតម្លៃសុខភាពសេដ្ឋកិច្ច និងជួយធនាគារកណ្តាលក្នុងការសម្រេចចិត្តក្នុងការចេញគោលនយោបាយរូបិយប័ណ្ណណាមួយដូចជាការបង្កើនអត្រាការប្រាក់ជាដើម ។ ⭐️ កត្តាដែលជះឥទ្ធិពលលើទិន្នន័យ Retail Salesកត្តាដែលជះឥទ្ធិពលលើ Retail Sales អាចប្រែប្រួលអាស្រ័យលើលក្ខខណ្ឌសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារផ្សេងៗ។ តែទោះជាយ៉ាងណាក៏ដោយ មានកត្តាទូទៅមួយចំនួនដែលអាចប៉ះពាល់ដល់ Retail Sales រួមមាន ទំនុកចិត្តរបស់អ្នកប្រើប្រាស់ អតិផរណា ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងនិន្នាការផ្សេងៗជាដើម។ ⭐️ ឥទ្ធិពលនៃទិន្នន័យ Retail Sales– បើ Retail Sales កើនឡើង នោះវាឆ្លុះបញ្ចាំងពីការរំពឹងទុកនៃអត្រាការប្រាក់ខ្ពស់ ដែលនាំឱ្យមានការពង្រឹងនៃកម្លាំងរូបិយប័ណ្ណក្នុងស្រុក ព្រមទាំងការបង្កើននូវទំនុកចិត្តរបស់អ្នកវិនិយោគនានា។– បើ Retail Sales ចុះក្រោម នោះវាឆ្លុះបញ្ចាំងពីការរំពឹងទុកនៃអត្រាការប្រាក់ទាប ដែលនាំឱ្យមានការចុះខ្សោយនៃកម្លាំងរូបិយប័ណ្ណក្នុងស្រុក ព្រមទាំងបន្ថយនូវទំនុកចិត្តរបស់អ្នកវិនិយោគនានា។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗRetail Sales: 3.0% ( ខែមករា ឆ្នាំ២០២៣) – 0.2% (ខែមិថុនា ឆ្នាំ២០២៣) | English Version |⭐️ Key takeaway– The Importance of Retail Sales– Factors that influence this indicator– The impact of Retail Sales– Recent release data ⭐️ Understand about Retail SalesRetail Sales is the sales of finished goods and services by businesses directly to consumers, usually for personal or household consumption. ⭐️ When is the Retail Sales data release?This data often releases on the second week at 19:30 (hours in the Cambodia) every month, and July’s Retail Sales data will always be released in August. ⭐️ The Importance of Retail SalesThe Retail Sale data report is an indicator of important economic health because it can help us understand customer consumption. This data is used by businesses, investors, and central banks as important indicators prior to making any decision. 👉 Business cycle: changes in RS can offer after clues about the current state of the business cycle, helping policymakers and investors make more informed decisions. 👉 Forex and stock market: RS data can influence stock market trends and inform investment decisions, as strong sales may boost company revenues and share prices. 👉 Monetary policy: The Federal Reserve uses retail sales data to assess the health of the economy and guide monetary policy decisions, such as interest rate adjustments. ⭐️ Factors that influence this indicatorFactors affecting Retail Sales may vary depending on economic conditions and various market conditions. However, some of the factors that could affect Retail Sales include consumer confidence, inflation, current economic conditions and other various trends. ⭐️ The impact of Retail Sales– If Retail Sales increases, it reflects expectations of higher interest rates, leading to a strengthening of domestic currency as well as increasing investor confidence.– If Retail Sales goes down, it reflects the expectations of friendly rates, leading to a weakening of local currency and reducing investor confidence. ⭐️ Recent updatesRetail Sales: 3.0% (January 2023) – 0.2% (June 2013)
Understanding the U.S. Dollar Index ⭐️ គន្លឹះសំខាន់– សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក គឺជារង្វាស់នៃតម្លៃប្រាក់ដុល្លារអាមេរិក ដែលទាក់ទងនឹងកញ្ចប់រូបិយប័ណ្ណបរទេស។– សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកត្រូវបានផ្សំដោយរូបិយប័ណ្ណបរទេសចំនួន ៦។– របៀបក្នុងការមើលទិន្នន័យសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក– កត្តាដែលមានឥទ្ធិពលលើសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក– គុណសម្បត្តិ និងគុណវិបត្តិនៃសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក ⭐️ ឈ្វេងយល់ពីទិន្នន័យ U.S. Dollar Indexសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក គឺជារង្វាស់នៃតម្លៃប្រាក់ដុល្លារអាមេរិក ដែលទាក់ទងនឹងកញ្ចប់រូបិយប័ណ្ណបរទេស។ USDX ត្រូវបានបង្កើតឡើងដោយ Federal Reserve របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ 1973។ ⭐️ តើសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកត្រូវបានផ្សំដោយរូបិយប័ណ្ណបរទេសណាខ្លះ?សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកត្រូវបានផ្សំដោយរូបិយប័ណ្ណបរទេសចំនួន ៦ ដូចជា៖– ប្រាក់អឺរ៉ូ (EUR)– ប្រាក់យ៉េន (JPY)– ផោន (GBP)– ដុល្លារកាណាដា (CAD)– ក្រោន (SEK)– ហ្វ្រង់(CHF) ⭐️ របៀបក្នុងការមើលទិន្នន័យសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកUSDX វាស់តម្លៃទូទៅរបស់ប្រាក់ដុល្លារដែលទាក់ទងទៅនឹងមូលដ្ឋាននៃ 100 ។ក. នៅពេលដែលតម្លៃប្រាក់ដុល្លារអាមេរិកឡើងថ្លៃ៖ឧបមាថា តម្លៃបច្ចុប្បន្នគឺ 130 ដែលមានន័យថាប្រាក់ដុល្លារបានកើនឡើង 30% ចាប់តាំងពីការចាប់ផ្តើមសន្ទស្សន៍លើកដំបូង (130-100=30)។ប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃ 30% ធៀបនឹងកញ្ចប់រូបិយប័ណ្ណ។ និយាយឱ្យសាមញ្ញ តម្លៃប្រាក់ដុល្លារឡើងថ្លៃ បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណផ្សេងទៀត។ ខ. នៅពេលដែលតម្លៃប្រាក់ដុល្លារអាមេរិកចុះថ្លៃ៖ឧបមាថា តម្លៃបច្ចុប្បន្នគឺ 86 ដែលមានន័យថាប្រាក់ដុល្លារបានចុះថ្លៃ 14% ចាប់តាំងពីការចាប់ផ្តើមសន្ទស្សន៍លើកដំបូង (86-100= -14 )។ប្រាក់ដុល្លារអាមេរិកបានចុះថ្លៃ 14% ធៀបនឹងកញ្ចប់រូបិយប័ណ្ណ។ និយាយឱ្យសាមញ្ញ តម្លៃប្រាក់ដុល្លារចុះថ្លៃ បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណផ្សេងទៀត។ ⭐️ កត្តាដែលមានឥទ្ធិពលលើសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកត្រូវបានរងផលប៉ះពាល់ដោយកត្តាម៉ាក្រូសេដ្ឋកិច្ច ដែលរួមមានអតិផរណា ឬបរិត្តផរណានៃរូបិយប័ណ្ណបរទេសដែលរួមបញ្ចូលក្នុងកញ្ចប់រូបិយប័ណ្ណប្រៀបធៀប ក៏ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនោះ។ ⭐️ គុណសម្បត្តិ និងគុណវិបត្តិនៃសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកប្រាក់ដុល្លារអាមេរិកផ្តល់អត្ថប្រយោជន៍មួយចំនួន ប៉ុន្តែក៏មានផលអវិជ្ជមានមួយចំនួនផងដែរ។ក. គុណសម្បត្តិនៃប្រាក់ដុល្លារឡើងថ្លៃ៖ការនាំចូលមានតម្លៃថោកជាង៖ ទំនិញដែលផលិតនៅបរទេស ដែលនាំចូលទៅសហរដ្ឋអាមេរិកនឹងមានតម្លៃថោកជាង ប្រសិនបើរូបិយប័ណ្ណរបស់អ្នកផលិតធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារ។ក្រុមហ៊ុនចម្រុះជាតិសាសន៍ដែលធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិកនឹងទទួលបានអត្ថប្រយោជន៍ពីប្រាក់ដុល្លារដែលឡើងថ្លៃនោះ។ខ. គុណវិបត្តិនៃប្រាក់ដុល្លារឡើងថ្លៃ៖ផលលំបាកនៃអ្នកនាំចេញ៖ ការនាំចេញមានតម្លៃថោក ហើយទំនិញផលិតក្នុងស្រុកថ្លៃជាងនៅបរទេស។ ឧទាហរណ៍៖ ប្រសិនបើសហរដ្ឋអាមេរិកនាំចូលរថយន្តពីប្រទេសបារាំង ដែលមានតម្លៃ €60,000 ក្នុងមួយគ្រឿង ជាមួយនឹងអត្រាប្តូរប្រាក់ $1.35 ក្នុងមួយអឺរ៉ូ នោះរថយន្តនឹងមានតម្លៃ $81,000 ក្នុងមួយគ្រឿង។ ផ្ទុយមកវិញ ប្រសិនបើអត្រាប្តូរប្រាក់ធ្លាក់ចុះមកត្រឹម $1.15 ក្នុងមួយអឺរ៉ូ នោះលក់រថយន្តនឹងមានតម្លៃ $69,000 ក្នុងមួយគ្រឿង ។ដូច្នេះ ប្រសិនបើប្រាក់ដុល្លារបន្តការឡើងថ្លៃ នោះតម្លៃនាំចូលនឹងបន្តធ្លាក់ចុះ។ ម្យ៉ាងវិញទៀត បើយើងសន្មតថាកត្តាសេដ្ឋកិច្ចមានស្ថិរភាពដូចគ្នាហើយតម្លៃប្រាក់ដុល្លារអាមេរិកឡើងថ្លៃ នោះក្រុមហ៊ុនអាមេរិកដែលនាំចូលវត្ថុធាតុដើមពីបរទេសនឹងមានការចំណាយសរុបទាបសម្រាប់ថ្លៃផលិតកម្ម និងទទួលបានប្រាក់ចំណេញកាន់តែខ្ពស់។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗU.S. Dollar Index (DXY): 102.17 (1 សីហា 2023) | English Version | ⭐️ Key takeaway– The U.S. dollar index (USD) is a measure of the value of the U.S. dollar relative to a basket of foreign currencies.– The US Dollar Index consists of six foreign currencies.– How to read U.S. Dollar Index (USDX)?– Factors that influence this indicator.Advantages and disadvantages of the U.S. Dollar Index ⭐️ Understanding U.S. Dollar IndexThe U.S. dollar index (USD) is a measure of the value of the U.S. dollar relative to a basket of foreign currencies. The USDX was established by the U.S. Federal Reserve in 1973 ⭐️ What currencies are in the USDX Basket?The US Dollar Index consists of six foreign currencies.They are:– Euro (EUR)– Japanese Yen (JPY)– British Pound (GBP)– Canadian Dollar (CAD)– Swedish Krona (SEK)– Swiss Franc (CHF) ⭐️ How to read U.S. Dollar Index (USDX)?USDX measures the dollar’s general value relative to a base of 100.A. Appreciated ValueCurrent reading says 130, which means the dollar has risen 30% since the start of the index. (130-100=30)The US dollar has appreciated 30% versus the basket of currencies over the time period. Simply put, if the USD goes up, that means the U.S. dollar is gaining strength or value when compared to the other currencies. B. Depreciated ValueCurrent reading says 86, which means the dollar has fallen 14% since the start of the index. (86-100=-14 )The US dollar has depreciated 14% versus the basket of currencies over the time period. Simply put, if the USD goes down, that means the U.S. dollar is weakening when compared to the other currencies. ⭐️ Factors that influence this indicatorThe U.S dollar index is affected by macroeconomic factors, which include inflation or deflation in the dollar foreign currencies included in the comparable basket, as well as recessions and economic growth in those countries. ⭐️ Advantages and disadvantages of the U.S. Dollar IndexThe U.S. Dollar benefits some but negatively impacts others.A. Advantages of a strong DollarImports are cheaper: goods produced abroad and imported to the United States will be cheaper if the manufacturer’s currency falls in value compared to the dollar.Multinationals that do business in the U.S. will benefit from a strengthening dollar.B. Disadvantages of a strong DollarExporters suffer: just as imports become cheaper at home, domestically produced goods become relatively more expensive abroad. Example: If US imports cars from France, and the cost is €60,000 per car with an exchange rate of $1.35 per euro, then it will cost $81,000 per car. The same car selling for the same amount of euro would cost $69,000 if the exchange rate fell to $1.15 per euro.So, if the dollar continues its strengthening trend, import prices will likely keep falling. Assuming the same steady economic factor, U.S. companies that import raw materials from abroad will have a lower total cost of production and enjoy a larger profit margin. ⭐️ Recent updatesU.S. Dollar Index (DXY): 102.17 (1st August 2023)
Understanding the Balance of Trade ⭐️ គន្លឹះសំខាន់– ជញ្ជីងពាណិជ្ជកម្ម (BOT) គឺជាធាតុផ្សំសំខាន់នៃសមតុល្យនៃការទូទាត់របស់ប្រទេសមួយ។– BOT មានបីប្រភេទគឺ អតិរេកពាណិជ្ជកម្ម ឱនភាពពាណិជ្ជកម្ម និងតុល្យភាពពាណិជ្ជកម្ម។– របាយការណ៍ BOT ជាធម្មតាត្រូវបានបង្កើតដោយភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវលើការជួញដូរ និងការធ្វើពាណិជ្ជកម្ម។– របាយការណ៍ BOT ជាធម្មតាត្រូវបានចេញផ្សាយជារៀងរាល់ខែ។– សារៈសំខាន់នៃ BOT– កត្តាដែលជះឥទ្ធិពលលើ BOT។– ឥទ្ធិពលនៃ BOT ⭐️ ឈ្វេងយល់ពីទិន្នន័យ Trade Balanceតើអ្វីទៅជាជញ្ជីងពាណិជ្ជកម្ម (Balance of Trade)?ជញ្ជីងពាណិជ្ជកម្ម (BOT) គឺជាសូចនាករសេដ្ឋកិច្ចដែលតាមដានពីភាពខុសគ្នារវាងតម្លៃនៃការនាំចេញ និងការនាំចូលទំនិញរបស់ប្រទេសក្នុងរយៈពេលជាក់លាក់ណាមួយ ដែលជាធម្មតាក្នុងមួយឆ្នាំ។ ប្រភេទនៃ Balance of Trade៖– អតិរេកពាណិជ្ជកម្ម (Trade surplus): នៅពេលដែលប្រទេសមួយនាំចេញទំនិញ និងសេវាកម្មច្រើនជាងការនាំចូល ប្រទេសនោះមានអតិរេកពាណិជ្ជកម្ម។– ឱនភាពពាណិជ្ជកម្ម (Trade deficit): នៅពេលដែលប្រទេសមួយនាំចូលលើសពីការនាំចេញ ប្រទេសនោះមានឱនភាពពាណិជ្ជកម្ម។– តុល្យភាពពាណិជ្ជកម្ម (Balanced trade): តុល្យភាពពាណិជ្ជកម្មកើតឡើងនៅពេលដែលតម្លៃនៃការនាំចេញស្មើនឹងតម្លៃនៃការនាំចូល។ ដូច្នេះ ប្រទេសដែលមានអតិរេកពាណិជ្ជកម្ម ជាទូទៅត្រូវបានគេមើលឃើញថាកំពុងស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចរឹងមាំ ដោយសារប្រទេសនេះទទួលបានប្រាក់ចំណូលពិការនាំចេញច្រើនជាងការនាំចូល ដែលនាំឱ្យមានកំណើនសេដ្ឋកិច្ច ដោយសារតែមានការវិនិយោគច្រើន ក៏ដូចជាមានតម្រូវការពលកម្មច្រើនផងដែរ។⭐️ តើរបាយការណ៍ Balance of Trade ចេញផ្សាយដោយនរណា?របាយការណ៍ Balance of Trade ជាធម្មតាត្រូវបានចេញផ្សាយដោយភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវលើការជួញដូរ និងការធ្វើពាណិជ្ជកម្ម។ ទីភ្នាក់ងារទាំងនេះចងក្រង និងវិភាគទិន្នន័យពីសេចក្តីប្រកាសគយ កំណត់ត្រាកំពង់ផែ ការស្ទង់មតិអាជីវកម្ម និងប្រភពពាក់ព័ន្ធផ្សេងទៀត ដើម្បីផលិតរបាយការណ៍ Balance of Trade ត្រឹមត្រូវ និងអាចទុកចិត្តបាន។ ⭐️ តើទិន្នន័យ Balance of Trade តែងតែចេញផ្សាយនៅពេលណា?របាយការណ៍ Balance of Trade ជាធម្មតាត្រូវបានចេញផ្សាយជារៀងរាល់ខែ ក្នុងរយៈពេលពីរទៅបីសប្តាហ៍បន្ទាប់ពីការបញ្ចប់រយៈពេលរាយការណ៍។របាយការណ៍ Balance of Trade ជាធម្មតាមានចេញផ្សាយនៅលើគេហទំព័ររបស់ទីភ្នាក់ងាររដ្ឋាភិបាលនៃប្រទេសនីមួយៗ ដែលអាចផ្តល់ភាពងាយស្រួលដល់នរណាម្នាក់ដែលចាប់អារម្មណ៍លើទិន្នន័យទាំងនោះ។ ⭐️ សារៈសំខាន់នៃរបាយការណ៍ទិន្នន័យ Trade BalanceBOT មានសារៈសំខាន់ណាស់ព្រោះ៖-BOT ផ្តល់ការយល់ដឹងអំពីសុខភាពសេដ្ឋកិច្ចរបស់ប្រទេសមួយ។-BOT អាចជះឥទ្ធិពលដល់តម្លៃរូបិយប័ណ្ណរបស់ប្រទេសមួយ។-BOT អាចជះឥទ្ធិពលដល់កម្រិតការងាររបស់ប្រទេសមួយ។ ⭐️ ឥទ្ធិពលនៃទិន្នន័យ Balance of TradeBalance of Trade ត្រូវបានជះឥទ្ធិពលដោយកត្តាទាំងឡាយណាដែលប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ។ កត្តាទាំងនោះរួមមានកត្តាអំណោយផល (ចំនួនដី កម្លាំងពលកម្ម ដើមទុន) និងផលិតភាព គោលនយោបាយពាណិជ្ជកម្ម អត្រាប្តូរប្រាក់ ទុនបម្រុងរូបិយប័ណ្ណបរទេស អតិផរណា និងតម្រូវការផ្សេងៗជាដើម។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗU.S. Balance of Trade: -68.98 USD Billion (ឧសភា 2023) | English Version |⭐️ Key takeaway– Balance of Trade is a key component of a country’s balance of payment.– There are three types of BOT which are trade surplus, trade deficit, and balanced trade.– The balance of trade report is typically generated by government agencies responsible for trade and commerce.– Balance of Trade reports are usually released on a monthly basis.– The importance of Balance of Trade– Factors that influence this indicator– The impact of Trade Balance ⭐️ Understanding Trade BalanceWhat is Balance of Trade?The balance of trade (BOT) is a key component of a country’s balance of payments and is an economic indicator that tracks the difference between the value of a country’s exports and imports of goods over a specific period, usually a year. It is sometimes referred to as the trade balance. Types of Balance of Trade:– Trade surplus: when a country exports more goods and services than it imports, it has a trade surplus.– Trade deficit: when a country imports more than it exports, it has a trade deficit.– Balanced trade: occurs when the value of exports equals the value of imports. So, a country with a trade surplus is generally seen as being in a strong economic position, as it is earning more from its export than its import. This can lead to increased economic growth, as businesses have more money to invest and hire new workers.⭐️ Who publishes the Balance of Trade report?The Balance of Trade report is typically generated by government agencies responsible for trade and commerce. These agencies compile and analyze data from customs declarations, port records, surveys of businesses, and other relevant sources to produce an accurate and reliable trade balance report. ⭐️The Importance of Balance of TradeBOT is important because:-BOT provides insights into a country’s economic health.-BOT can affect a country’s currency value.-BOT can affect a country’s employment levels. ⭐️ The impact of Balance of TradeBalance of Trade is influenced by all the factors that affect the international trades. These include factor endowments (amount of land, labor, capital) and productivity, trade policy, exchange rates, foreign currency reserves, inflation, and demand. ⭐️ Recent updatesU.S. Balance of Trade: -68.98 USD Billion (May 2023)
Understanding about ISM Manufacturing Index ⭐️ គន្លឹះសំខាន់– ISM Manufacturing Index ជាសូចនាករសេដ្ឋកិច្ច ឬអាចចាត់ចូលជាសកម្មភាពសេដ្ឋកិច្ច ដែលពឹងផ្អែកលើការស្ទង់មតិរបស់អ្នកគ្រប់គ្រងក្នុងការបញ្ជាទិញនៅតាមក្រុមហ៊ុនផលិតកម្មជាង 300 ក្រុមហ៊ុន។– សន្ទស្សន៍ផលិតកម្ម ISM ឬ PMI វាស់ស្ទង់លើការផ្លាស់ប្តូរកម្រិតផលិតកម្មនៅទូទាំងសេដ្ឋកិច្ចសហរដ្ឋអាមេរិកពីមួយខែទៅមួយខែ។– របៀបក្នុងការមើលទិន្នន័យ PMI– សន្ទស្សន៍ PMI នេះត្រូវបានចាត់ទុកថាជាសូចនាករសេដ្ឋកិច្ចដែលដើរតួយ៉ាងសំខាន់ក្នុងការតាមដានពីស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង ព្រោះការផ្លាស់ប្តូរសកម្មភាពផលិតកម្មជាញឹកញាប់អាចបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងសេដ្ឋកិច្ច។ ⭐️ ឈ្វេងយល់ពី ISM Manufacturing IndexISM Manufacturing Index ដែលត្រូវបានគេស្គាល់ថាជា PMI (Purchasing Managers’ Index) គឺជាសូចនាករសេដ្ឋកិច្ចដែលត្រូវបានប្រើប្រាស់ក្នុងការវាស់ស្ទង់សុខភាព និងដំណើរការនៃវិស័យផលិតកម្មនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសមួយ។ វាក៏ត្រូវបានចាត់ចូលជាសកម្មភាពសេដ្ឋកិច្ច ដែលពឹងផ្អែកលើការស្ទង់មតិរបស់អ្នកគ្រប់គ្រងក្នុងការបញ្ជាទិញនៅតាមក្រុមហ៊ុនផលិតកម្មជាង 300 ក្រុមហ៊ុន។ ជាងនេះទៅទៀត វាក៏បានផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះលក្ខខណ្ឌសេដ្ឋកិច្ច និន្នាការ និងទិសដៅទាំងមូលនៃឧស្សាហកម្មផលិតកម្មផងដែរ។ ⭐️ តើ ISM Manufacturing Index វាស់ស្ទង់លើអ្វីខ្លះ? ហើយចេញផ្សាយដោយនរណា និងនៅពេលណា?សន្ទស្សន៍ផលិតកម្ម ISM ឬ PMI វាស់ស្ទង់លើការផ្លាស់ប្តូរកម្រិតផលិតកម្មនៅទូទាំងសេដ្ឋកិច្ចសហរដ្ឋអាមេរិកពីមួយខែទៅមួយខែ។ ទិន្នន័យសន្ទស្សន៍ ISM នេះចេញផ្សាយដោយ Institute for Supply Management (ISM) ជារៀងរាល់ខែនៅឯសហរដ្ឋអាមេរិក។ ការចេញផ្សាយនោះគឺពឹងផ្អែកលើការស្ទង់មតិរបស់អ្នកគ្រប់គ្រងក្នុងការបញ្ជាទិញនៅក្នុងឧស្សាហកម្មផ្សេងៗ ដោយសាកសួរពីទិដ្ឋភាពសំខាន់ៗនៃប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ ជាធម្មតា ការស្ទង់មតិនេះគឺគ្របដណ្តប់លើការបញ្ជាទិញថ្មី កម្រិតផលិតកម្ម ការងារ ការចែកចាយរបស់អ្នកផ្គត់ផ្គង់ និងសារពើភ័ណ្ឌជាដើម។ ជាងនេះទៅទៀត ការផ្តល់ចម្លើយនៅក្នុងការស្រង់មតិនេះ គឺត្រូវប្រាកដថាតើវិស័យផលិតមានភាពប្រសើរឡើង ឬនៅតែដដែល ឬកាន់តែយ៉ាប់យ៉ឺនយ៉ាងណាបើប្រៀបធៀបទៅនឹងខែមុន។ ⭐️ របៀបក្នុងការមើលទិន្នន័យ PMIISM Manufacturing Index ត្រូវបានគណនាដោយការចងក្រងទិន្នន័យស្ទង់មតិ ហើយបំប្លែងវាទៅជាលេខសន្ទស្សន៍។ ប្រសិនបើរបាយការណ៍ PMI ចេញផ្សាយមកស្មើ ឬលើសសន្ទស្សន៍ 50 ជាធម្មតាវាបង្ហាញពីភាពរីកចម្រើននៅក្នុងវិស័យផលិតកម្មនោះ។ ផ្ទុយមកវិញ ប្រសិនបើរបាយការណ៍ PMI ចេញផ្សាយមកក្រោមសន្ទស្សន៍ 50 នោះវាបង្ហាញពីការធ្លាក់ចុះនៅក្នុងវិស័យផលិតកម្ម។ ⭐️ សារៈសំខាន់នៃរបាយការណ៍ទិន្នន័យ ISM Manufacturing Indexសន្ទស្សន៍ PMI នេះត្រូវបានចាត់ទុកថាជាសូចនាករសេដ្ឋកិច្ចដែលដើរតួយ៉ាងសំខាន់ក្នុងការតាមដានពីស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង ព្រោះការផ្លាស់ប្តូរសកម្មភាពផលិតកម្មជាញឹកញាប់ អាចបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងសេដ្ឋកិច្ច។ ជាឧទាហរណ៍ សន្ទស្សន៍ផលិតកម្ម ISM ដែលកំពុងកើនឡើងអាចបង្ហាញពីការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ កំណើនសេដ្ឋកិច្ច និងការបង្កើតការងារដែលមានសក្តានុពល ខណៈដែលសន្ទស្សន៍ធ្លាក់ចុះបានបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ច។ | English Version |⭐️ Key takeaway– It is also an economic activity based on a survey of purchasing managers at more than 300 manufacturing firms.– The ISM manufacturing index or PMI measures the change in production levels across the U.S. economy from month to month.– How do we read PMI data– This index is considered a leading economic indicator because changes in manufacturing activity can often signal broader shifts in the economy. ⭐️ Understanding ISM Manufacturing IndexThe ISM Manufacturing Index, also known as the PMI (Purchasing Managers’ Index) for Manufacturing, is a widely recognized economic indicator used to measure the health and performance of the manufacturing sector within a country’s economy. It is also an economic activity based on a survey of purchasing managers at more than 300 manufacturing firms. It provides valuable insights into the economic conditions, trends, and overall direction of the manufacturing industry. ⭐️ What does the ISM Manufacturing Index measure? And normally released by who and when it is released?The ISM manufacturing index or PMI measures the change in production levels across the U.S. economy from month to month. The index is published by the Institute for Supply Management (ISM) in the United States on a monthly basis. It is based on a survey of purchasing managers in various industries, asking them about key aspects of their business operations. The survey typically covers areas such as new orders, production levels, employment, supplier deliveries, and inventories. Respondents are asked to provide information on whether these aspects have improved, remained the same, or deteriorated compared to the previous month. ⭐️ How do we read PMI data?The ISM Manufacturing Index is calculated by compiling the survey data and converting it into an index number. A reading above 50 typically indicates expansion in the manufacturing sector, as it suggests that more survey respondents are reporting growth and improvement compared to those reporting contraction. Conversely, a reading below 50 indicates contraction in the sector. ⭐️ The Importance of ISM Manufacturing IndexThis index is considered a leading economic indicator because changes in manufacturing activity can often signal broader shifts in the economy. For example, a rising ISM Manufacturing Index may suggest increased consumer spending, economic growth, and potential job creation, while a falling index might indicate economic slowdown or recessionary pressures.
Understanding the ISM Non-Manufacturing Index ⭐️ គន្លឹះសំខាន់– ISM Non-Manufacturing Index គឺជាសូចនាករសេដ្ឋកិច្ចដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក ដោយផ្អែកលើការស្ទង់មតិពីបណ្តាក្រុមហ៊ុនមិនមែនផលិតកម្ម(ឬសេវាកម្ម) ជាង 400 ក្រុមហ៊ុននៃប្រតិបត្តិការទិញ និងផ្គត់ផ្គង់។– ISM Non-Manufacturing Index វាស់វែងសកម្មភាពអាជីវកម្ម ការបញ្ជាទិញថ្មី ការងារ ការដឹកជញ្ជូនរបស់អ្នកផ្គត់ផ្គង់ កម្រិតសារពើភ័ណ្ឌ និងតម្លៃសេវាកម្ម។– របៀបក្នុងការមើលទិន្នន័យ PMI– សន្ទស្សន៍ PMI នេះត្រូវបានចាត់ទុកថាជាសូចនាករសេដ្ឋកិច្ចដែលដើរតួយ៉ាងសំខាន់ក្នុងការតាមដានពីស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង ព្រោះការផ្លាស់ប្តូរសកម្មភាពផលិតកម្មជាញឹកញាប់អាចបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងសេដ្ឋកិច្ច។ ⭐️ ឈ្វេងយល់ពី ISM Non-Manufacturing IndexISM Non-Manufacturing Index គឺជាសូចនាករសេដ្ឋកិច្ចដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក ដោយផ្អែកលើការស្ទង់មតិពីបណ្តាក្រុមហ៊ុនមិនមែនផលិតកម្ម (ឬសេវាកម្ម) ជាង 400 ក្រុមហ៊ុននៃប្រតិបត្តិការទិញ និងផ្គត់ផ្គង់។ វាវាស់ស្ទង់ទៅលើសកម្មភាពសេដ្ឋកិច្ច និងសន្ទស្សន៍ទីផ្សារនៅក្នុងវិស័យមិនមែនផលិតកម្ម ឬសេវាកម្មនៅក្នុងប្រទេស។ វិស័យដែលមាននៅក្នុង ISM Non-Manufacturing Index នេះរួមមាន ការថែទាំសុខភាព ការអប់រំ ហិរញ្ញវត្ថុ ការលក់រាយ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត។ ⭐️ តើ ISM Non-Manufacturing Index វាស់ស្ទង់លើអ្វីខ្លះ? ហើយចេញផ្សាយដោយនរណា និងនៅពេលណា?ISM Non-Manufacturing Index វាស់ស្ទង់សមាសធាតុសំខាន់ៗមួយដូចជា៖– សកម្មភាពអាជីវកម្ម៖ ឆ្លុះបញ្ចាំងពីកម្រិតនៃប្រតិបត្តិការអាជីវកម្ម និងសកម្មភាពនៅក្នុងវិស័យសេវាកម្ម។– ការបញ្ជាទិញថ្មី៖ វាយតម្លៃតម្រូវការសម្រាប់សេវាកម្មថ្មី និងចង្អុលបង្ហាញថាតើមានការកើនឡើង ឬថយចុះនៃការបញ្ជាទិញចូល។– ការងារ៖ វាស់ស្ទង់លើការផ្លាស់ប្តូរកម្រិតការងារក្នុងវិស័យសេវាកម្ម។– ការដឹកជញ្ជូនរបស់អ្នកផ្គត់ផ្គង់៖ វាស់ស្ទង់ល្បឿននៃការចែកចាយរបស់អ្នកផ្គត់ផ្គង់ ដែលអាចបង្ហាញពីការកកស្ទះ ឬការផ្លាស់ប្តូរនៅក្នុងសក្ដានុពលនៃសង្វាក់ផ្គត់ផ្គង់។– កម្រិតសារពើភ័ណ្ឌ៖ ផ្តល់នូវការយល់ដឹងអំពីការអនុវត្តការគ្រប់គ្រងសារពើភ័ណ្ឌនៅក្នុងវិស័យសេវាកម្ម។– តម្លៃ៖ វាយតម្លៃលើការផ្លាស់ប្តូរនៃតម្លៃសម្រាប់ការនាំចូលវត្ថុធាតុដើម និងសេវាកម្ម ដែលឆ្លុះបញ្ចាំងពីសម្ពាធអតិផរណា។ ISM Non-Manufacturing Index ត្រូវបានចេញផ្សាយដោយ Institute for Supply Management (ISM) ដែលជាសមាគមវិជ្ជាជីវៈដែលផ្តល់ទិន្នន័យ និងការយល់ដឹងដែលទាក់ទងនឹងការគ្រប់គ្រងការផ្គត់ផ្គង់ និងការបញ្ជាទិញ ហើយទិន្នន័យសន្ទស្សន៍ទាំងនោះតែងតែចេញផ្សាយជារៀងរាល់ខែផងដែរ។ ⭐️ របៀបក្នុងការមើលទិន្នន័យ PMIISM Manufacturing Index ត្រូវបានគណនាដោយការចងក្រងទិន្នន័យស្ទង់មតិ ហើយបំប្លែងវាទៅជាលេខសន្ទស្សន៍។ ប្រសិនបើរបាយការណ៍ PMI ចេញផ្សាយមកស្មើ ឬលើសសន្ទស្សន៍ 50 ជាធម្មតាវាបង្ហាញពីការពង្រីក ឬរីកចម្រើននៅក្នុងវិស័យផលិតកម្មនោះ។ ផ្ទុយមកវិញ ប្រសិនបើរបាយការណ៍ PMI ចេញផ្សាយមកក្រោមសន្ទស្សន៍ 50 នោះវាបង្ហាញពីការធ្លាក់ចុះនៅក្នុងវិស័យផលិតកម្មនោះ។ ⭐️ សារៈសំខាន់នៃរបាយការណ៍ទិន្នន័យ ISM Non-Manufacturing Indexសន្ទស្សន៍ PMI នេះត្រូវបានចាត់ទុកថាជាសូចនាករសេដ្ឋកិច្ចដែលដើរតួយ៉ាងសំខាន់ក្នុងការតាមដានពីស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង ព្រោះការផ្លាស់ប្តូរសកម្មភាពផលិតកម្មជាញឹកញាប់ អាចបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងសេដ្ឋកិច្ច។ ជាឧទាហរណ៍ សន្ទស្សន៍ផលិតកម្ម ISM ដែលកំពុងកើនឡើងអាចបង្ហាញពីការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ កំណើនសេដ្ឋកិច្ច និងការបង្កើតការងារដែលមានសក្តានុពល ខណៈដែលសន្ទស្សន៍ធ្លាក់ចុះបានបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ច។ | English Version |⭐️ Key takeaway– ISM Non-Manufacturing Index is a widely recognized economic indicator in the United States that based on surveys of more than 400 non-manufacturing (or services) firms’ purchasing and supply executives.– ISM Non-Manufacturing Index measures the business activity, new orders, employment, supplier deliveries, inventory levels and prices.– How do we read PMI data– This index is considered a leading economic indicator because changes in manufacturing activity can often signal broader shifts in the economy. ⭐️ Understand about Non-ISM Manufacturing IndexThe ISM Non-Manufacturing Index, also known as the Services PMI (Purchasing Managers’ Index), is a widely recognized economic indicator in the United States that based on surveys of more than 400 non-manufacturing (or services) firms’ purchasing and supply executives. It measures the economic activity and sentiment within the non-manufacturing or services sector of the economy. This sector includes industries such as healthcare, education, finance, retail, transportation, and other services. ⭐️ What does the ISM Non-Manufacturing Index measure? And normally released by who and when it is released?ISM Non-Manufacturing Index measures the following key components:– Business Activity: This component reflects the level of business operations and activity within the services sector.– New Orders: It assesses the demand for new services and indicates whether there is an increase or decrease in incoming orders.– Employment: This component gauges changes in employment levels within the services sector.– Supplier Deliveries: It measures the speed of supplier deliveries, which can indicate bottlenecks or changes in supply chain dynamics.– Inventory Levels: This component provides insights into inventory management practices within the services sector.– Prices: It assesses changes in prices for inputs and services, reflecting inflationary pressures. The ISM Non-Manufacturing Index is released by the Institute for Supply Management (ISM), a professional association that provides data and insights related to supply management and purchasing. The index is released on a monthly basis. ⭐️ How do we read PMI data?The ISM Manufacturing Index is calculated by compiling the survey data and converting it into an index number. A reading above 50 typically indicates expansion in the manufacturing sector, as it suggests that more survey respondents are reporting growth and improvement compared to those reporting contraction. Conversely, a reading below 50 indicates contraction in the sector. ⭐️ The Importance of Non-ISM Manufacturing IndexThis index is considered a leading economic indicator because changes in manufacturing activity can often signal broader shifts in the economy. For example, a rising ISM Manufacturing Index may suggest increased consumer spending, economic growth, and potential job creation, while a falling index might indicate economic slowdown or recessionary pressures.
Understanding the Consumer Confidence Index ⭐️ គន្លឹះសំខាន់– CCI គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើភាពសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយមរបស់អ្នកប្រើប្រាស់។– គោលបំណងក្នុងការចេញផ្សាយរបាយការណ៍ CCI– CCI គឺជាសំណុំនៃការស្ទង់មតិពីចំនួន 5000 គ្រួសារ ដែលផ្តោតសំខាន់លើប្រធានបទចំនួន 5។– CCI ត្រូវបានគេវាយតម្លៃនៅកម្រិត 100 ដែលត្រូវបានកំណត់ក្នុងឆ្នាំ 1985។– ការបកស្រាយដោយអ្នកជំនាញវិនិយោគទៅលើ CCI។⭐️ ឈ្វេងយល់ពី Consumer Confidence IndexConsumer Confidence Index (CCI) ឬជាភាសាខ្មែរហៅថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើភាពសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយមរបស់អ្នកប្រើប្រាស់ ដែលទាក់ទងនឹងសេដ្ឋកិច្ច ទីផ្សារការងារ និងស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។ ⭐️ គោលបំណងក្នុងការចេញផ្សាយរបាយការណ៍ CCI៖1. សូចនាករសេដ្ឋកិច្ច៖ ផ្តល់ការយល់ដឹងអំពីសន្ទស្សន៍អារម្មណ៍ទូទៅរបស់អ្នកប្រើប្រាស់អំពីសេដ្ឋកិច្ច។2. ការទស្សន៍ទាយចរិតលក្ខណៈរបស់អ្នកប្រើប្រាស់៖ ទំនុកចិត្តរបស់អ្នកប្រើប្រាស់មានឥទ្ធិពលយ៉ាងខ្លាំងទៅលើចរិតលក្ខណៈរបស់អ្នកប្រើប្រាស់។3. ការព្យាករណ៍និន្នាការសេដ្ឋកិច្ច៖ CCI ត្រូវបានប្រើជាសូចនាករឈានមុខគេនៃនិន្នាការសេដ្ឋកិច្ច។4. ការបង្កើតគោលនយោបាយ៖ រដ្ឋាភិបាល និងអ្នកបង្កើតគោលនយោបាយប្រើប្រាស់ CCI ដើម្បីវាយតម្លៃពីអារម្មណ៍អ្នកប្រើប្រាស់សាធារណៈនៅក្នុងសេដ្ឋកិច្ច។5. យុទ្ធសាស្រ្តអាជីវកម្ម៖ អាជីវកម្មមួយចំនួនប្រើប្រាស់ CCI ដើម្បីជាយុទ្ធសាស្ត្រធ្វើការសម្រេចចិត្ត ដូចជាកម្រិតផលិកម្ម ការគ្រប់គ្រងសារពើភ័ណ្ឌ និងផ្នែកទីផ្សារជាដើម។6. អារម្មណ៍របស់វិនិយោគិន៖ CCI ក៏ជះឥទ្ធិពលដល់អារម្មណ៍របស់វិនិយោគិនផងដែរ។7. ការប្រៀបធៀបអន្តរជាតិ៖ CCI ផ្តល់នូវវិធីស្តង់ដារមួយដើម្បីប្រៀបធៀបទំនុកចិត្តអ្នកប្រើប្រាស់នៅទូទាំងប្រទេសផ្សេងៗគ្នា។8. ការត្រួតពិនិត្យការផ្លាស់ប្តូរ៖ CCI អនុញ្ញាតឱ្យមានការត្រួតពិនិត្យពីការផ្លាស់ប្តូរនៃអារម្មណ៍របស់អតិថិជនក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍សេដ្ឋកិច្ចផ្សេងៗ។ ⭐️តើ CCI វាស់ស្ទង់លើអ្វីខ្លះ ?CCI គឺជាសំណុំនៃការស្ទង់មតិពីចំនួន 5000 គ្រួសារ ដែលផ្តោតសំខាន់លើប្រធានបទចំនួន 5 រួមមាន៖-លក្ខខណ្ឌសេដ្ឋកិច្ច/អាជីវកម្មបច្ចុប្បន្ន-លក្ខខណ្ឌការងារបច្ចុប្បន្ន-លក្ខខណ្ឌសេដ្ឋកិច្ច ឬការរំពឹងទុកលើអាជីវកម្មក្នុងរយៈពេលប្រាំមួយខែបន្ទាប់-លក្ខខណ្ឌការងាររំពឹងទុកក្នុងរយៈពេលប្រាំមួយខែបន្ទាប់-លក្ខខណ្ឌហិរញ្ញវត្ថុរំពឹងទុកសម្រាប់រយៈពេលប្រាំមួយខែបន្ទាប់។ ⭐️ការបកស្រាយពី Consumer Confidence IndexCCI ត្រូវបានគេវាយតម្លៃនៅកម្រិត 100 ដែលត្រូវបានកំណត់ក្នុងឆ្នាំ 1985៖1. > 100 បង្ហាញថាអ្នកប្រើប្រាស់មានទំនុកចិត្តច្រើនជាង ឬមានសុទិដ្ឋិនិយមជាងធៀបនឹងតម្លៃគោល។2. =100 បង្ហាញថាអ្នកប្រើប្រាស់មានភាពអព្យាក្រឹត (នៅកណ្តាល) ធៀបនឹងតម្លៃគោល។3. <100 បង្ហាញថាអ្នកប្រើប្រាស់មិនសូវមានទំនុកចិត្ត ឬទុទិដ្ឋិនិយមជាងធៀបនឹងតម្លៃគោល។ ⭐️តើ CCI ត្រូវបានបកស្រាយដោយអ្នកជំនាញវិនិយោគយ៉ាងដូចម្តេច?ការមើលរបាយការណ៍សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ (CCI) ត្រូវបានបកស្រាយដោយអ្នកជំនាញដើម្បីប្រៀបធៀបទៅនឹងការព្យាករណ៍របស់ពួកគេ។ ប្រសិនបើទិន្នន័យចេញមកលើសពីការរំពឹងទុក ជាទូទៅត្រូវបានគេមើលឃើញថាមានភាពវិជ្ជមានចំពោះសេដ្ឋកិច្ច ខណៈពេលដែលទិន្នន័យចេញមកក្រោមការរំពឹងទុក ត្រូវបានគេមើលឃើញថាមានភាពអវិជ្ជមានចំពោះសេដ្ឋកិច្ច។ ទោះយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងទិន្នន័យខ្ពស់/ទាប និងប្រតិកម្មទីផ្សារវិជ្ជមាន/អវិជ្ជមាន គឺមិនមែនសុទ្ធតែផ្តល់ផលជាក់លាក់នោះទេ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមមើលការបកស្រាយខាងក្រោម៖ 1. វដ្តសេដ្ឋកិច្ចស្ថិតនៅក្នុងសម្ពាធអតិផរណាខ្ពស់៖ នៅពេលជិតដល់ទីបញ្ចប់នៃវដ្តសេដ្ឋកិច្ច (Peak) ជាមួយនឹងអត្រាអតិផរណាខ្ពស់ ទិន្នន័យ CCI ដែលចេញមកខ្ពស់ជាងការរំពឹងទុកមិនប្រាកដថាល្អនោះឡើយ ផ្ទុយមកវិញគឺវាជាមូលហេតុដែលបណ្តាលឱ្យមានអត្រាអតិផរណាខ្ពស់។ ដូច្នេះ វាអាចជំរុញឱ្យ Federal Reserve អនុម័តគោលនយោបាយតឹងរ៉ឹងលើអត្រាការប្រាក់ ដែលបណ្តាលឱ្យមានភាពអវិជ្ជមានមកលើទីផ្សារផងដែរ។ 2. ការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ច៖ នៅក្នុងវដ្ដសេដ្ឋកិច្ច ដំណាក់កាលមួយដែលសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ ដើម្បីឈានទៅរកដំណាក់កាលពង្រីក ហើយសកម្មភាពសេដ្ឋកិច្ចទាំងឡាយក៏ចាប់ផ្តើមមានសន្ទុះម្តងបន្តិចៗ។ ស្របជាមួយគ្នានេះ នៅពេលដែលទិន្នន័យ CCI ចេញមកខ្ពស់ជាងការរំពឹងទុក មានន័យថាទីផ្សារស្ថិតនៅក្នុងសភាពវិជ្ជមាន ឬអាចនិយាយបានថា វាជាសញ្ញានៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។ | English Version |⭐️ Key takeaway– Consumer Confidence Index (CCI) is an economic indicator that measures how optimistic or pessimistic consumers are.– The purposes of releasing the CCI report– The CCI is a set of surveys of a sample size of 5000 households and ask respondents their opinion on five topics.– The CCI is benchmarked at 100, which was set in 1985.– The CCI interpreted by investment professionals. ⭐️ Understand about Consumer Confidence IndexConsumer Confidence Index (CCI) is an economic indicator that measures how optimistic or pessimistic consumers are regarding the economy, the labor market, and their spending/financial position. Or CCI is how people feel about the strength of the economy now and in the future. ⭐️The purposes of releasing the CCI report1. Economic Indicator: The primary purpose of the CCI is to provide insights into the overall sentiment of consumers about the economy. It helps economists, analysts, policymakers, and businesses gauge how optimistic or pessimistic consumers are about their financial situations and the broader economic outlook. 2. Predicting Consumer Behavior: Consumer confidence has a strong influence on consumer behavior. A higher level of consumer confidence often leads to increased spending, as consumers are more likely to make major purchases and investments. Conversely, lower confidence levels might lead to reduced spending and saving. 3. Forecasting Economic Trends: The CCI is used as a leading indicator of economic trends. Changes in consumer confidence tend to precede shifts in economic activity. A decline in consumer confidence can signal potential economic slowdowns, while an increase can suggest economic expansion. 4. Policy Making: Governments and policymakers use the CCI to assess public sentiment about the economy. It can inform policy decisions related to fiscal and monetary measures, especially during times of economic uncertainty or downturns. 5. Business Strategy: Businesses use the CCI to make strategic decisions, such as production levels, inventory management, and marketing efforts. Understanding consumer sentiment helps companies align their strategies with consumer preferences and expectations. 6. Investor Sentiment: The CCI also affects investor sentiment. Positive consumer confidence can contribute to a positive outlook on the stock market and encourage investment, while negative confidence might lead to more cautious investing behavior. 7. International Comparisons: The CCI provides a standardized way to compare consumer confidence across different countries. This can be valuable for multinational companies, international organizations, and policymakers assessing global economic conditions. 8. Monitoring Changes: Over time, the CCI allows for monitoring how consumer sentiment changes in response to various economic events, policy shifts, or external factors like geopolitical developments. ⭐️What does the CCI measure?The CCI is a set of surveys of a sample size of 5000 households and asks respondents their opinion on five topics, which are:– Current economic/business conditions– Current employment conditions– Expected economic/business conditions in the next six months– Expected employment conditions in the next six months– Expected financial conditions (income prospect) for the next six months ⭐️ Interpreting the Consumer Confidence IndexThe CCI is benchmarked at 100, which was set in 1985:1. >100 indicates that consumers are more confident or more optimistic versus the benchmark.2. =100 indicates that consumers are neutral versus the benchmark.3. <100 indicates that consumers are less confident or more pessimistic versus the benchmark. ⭐️How is the CCI interpreted by investment professionals?The Consumer Confidence Index (CCI) reading is used by professionals to compare against their predictions. An above-expected reading is generally seen as positive, while a below-expected reading is seen as negative. However, the relationship between higher/lower readings and positive/negative market reactions isn’t straightforward, as discussed below. The markets perceive this hinges on the current business cycle:1. Late Economic Cycle-High Inflation: In an economy nearing the end of its business cycle with high inflation, an unexpectedly high reading could raise expectations of even higher inflation. This might prompt the Federal Reserve to adopt stricter policies, causing a negative market response.2. Recovery from Recession: In an economy emerging from a recession, a reading above expectations could (more confidence) bolster confidence in the economy, seen positively by the financial markets as a sign of robust economic growth.
Understanding about Core Durable Goods Orders ⭐️ គន្លឹះសំខាន់– Core Durable Goods Orders (ការបញ្ជាទិញទំនិញប្រើជាប់បានយូរ) គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើតម្លៃសរុបនៃការបញ្ជាទិញទំនិញជាមួយអ្នកផលិតសម្រាប់ទំនិញដែលប្រើប្រាស់បានយូរ ហើយមានអាយុកាលចាប់ពី 3 ឆ្នាំឡើងទៅ។– Durable Goods Orders មានបីប្រភេទគឺ ទំនិញប្រើប្រាស់បានយូរសម្រាប់អ្នកប្រើប្រាស់ទូទៅ, ទំនិញប្រើប្រាស់បានយូរសម្រាប់អាជីវកម្ម និងទំនិញមិនអាចប្រើប្រាស់បានយូរ។– Durable Goods (ទំនិញប្រើប្រាស់បានយូរ) រួមមានម៉ាស៊ីនបោកគក់ ម៉ាស៊ីនសម្ងួតជាដើម។– ការកើនឡើង និងការថយចុះនៃ Core Durable Goods Orders– Durable Goods Orders មានសារៈសំខាន់ ព្រោះវាមានតួនាទីក្នុងការវិភាគសេដ្ឋកិច្ច សកម្មភាពផលិតកម្ម និងឥទ្ធិពលលើការវិនិយោគអាជីវកម្មជាដើម។ ⭐️ ឈ្វេងយល់ពី Core Durable Goods OrdersCore Durable Goods Orders ឬជាភាសាខ្មែរហៅថា ការបញ្ជាទិញទំនិញប្រើជាប់បានយូរ គឺជាសូចនាករសេដ្ឋកិច្ចដែលវាស់វែងលើតម្លៃសរុបនៃការបញ្ជាទិញទំនិញជាមួយអ្នកផលិតសម្រាប់ទំនិញប្រើប្រាស់បានយូរ (Durable Goods) ដែលមានអាយុកាលចាប់ពី 3 ឆ្នាំឡើងទៅ។ ទំនិញទាំងនោះរួមមានគ្រឿងម៉ាស៊ីន កុំព្យូទ័រ និងយានជំនិះជាដើម។ ម្យ៉ាងវិញទៀត Core Durable Goods Orders គឺជាការស្ទង់មតិសេដ្ឋកិច្ចប្រចាំខែរបស់សហរដ្ឋអាមេរិកដែលធ្វើឡើងដើម្បីកំណត់ និងវាស់ស្ទង់សកម្មភាពឧស្សាហកម្ម ជាពិសេសការផលិតទំនិញប្រើប្រាស់បានយូរ (Durable Goods) ដែលមានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិកក្នុងរយៈពេលជាក់លាក់មួយ។ វាក៏វាស់បរិមាណការបញ្ជាទិញក្នុងស្រុក និងអន្តរជាតិសម្រាប់ទំនិញដែលផលិតដោយក្រុមហ៊ុនក្នុងស្រុកនៅសហរដ្ឋអាមេរិកផងដែរ។ ⭐️ ប្រភេទនៃ Durable Goodsយោងតាមការិយាល័យវិភាគសេដ្ឋកិច្ច (BEA) ទំនិញប្រើប្រាស់បានយូរមានបីប្រភេទគឺ៖– ទំនិញប្រើប្រាស់បានយូរសម្រាប់អ្នកប្រើប្រាស់ទូទៅ៖ គឺជាទំនិញដែលទិញដោយបុគ្គល និងគ្រួសារ។ ទំនិញទាំងនោះរួមមាន គ្រឿងសង្ហារិម រថយន្ត គ្រឿងអេឡិចត្រូនិច អីវ៉ាន់ សៀវភៅ និងឧបករណ៍កីឡាជាដើម។– ទំនិញប្រើប្រាស់បានយូរសម្រាប់អាជីវកម្ម៖ ទំនិញប្រើប្រាស់បានយូរសម្រាប់អាជីវកម្មគឺសំដៅលើទ្រព្យ និងបរិក្ខា (PPE) ។ ទំនិញទាំងនោះរួមមានដូចជាឧបករណ៍ឧស្សាហកម្មដូចជាម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាដើម។ ទំនិញទាំងនោះក៏រួមបញ្ចូលដូចជាទូក ឡានដឹកទំនិញ ឡានក្រុង និងយន្តហោះផងដែរ។– ទំនិញមិនអាចប្រើប្រាស់បានយូរ៖ ទំនិញដែលមានអាយុកាលជាមធ្យមតិចជាងបីឆ្នាំ ហើយរួមមានដូចជា អាហារ សំលៀកបំពាក់ ថ្នាំជក់ ផលិតផលថែរក្សាផ្ទាល់ខ្លួន។ល។ ⭐️ តើមានមុខទំនិញអ្វីខ្លះដែលរាប់បញ្ចូលក្នុង Durable Goods?Durable Goods (ទំនិញប្រើប្រាស់បានយូរ) រួមមាន ម៉ាស៊ីនបោកគក់ ម៉ាស៊ីនសម្ងួត ម៉ាស៊ីនលាងចាន កុំព្យូទ័រ ទូរទស្សន៍ ទូរទឹកកក រថយន្ត ឡានដឹកទំនិញ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ ឧបករណ៍ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត ហើយវាក៏ជាទំនិញដែលមិនត្រូវបានទិញជាញឹកញាប់ទេ ព្រោះទំនិញទាំងនោះមានអាយុកាលយូរ។ ⭐️ ការបកស្រាយពី Core Durable Goods Orders1. ការកើនឡើងនៃ Core Durable Goods Orders– ធ្វើឱ្យមានកំណើនសេដ្ឋកិច្ច– បង្កើនការវិនិយោគអាជីវកម្ម និងទំនុកចិត្តអ្នកប្រើប្រាស់– ការផលិតមានការកើនឡើង– មានកំណើននៃឱកាសការងារ។ 2. ការថយចុះនៃ Core Durable Goods Orders– ធ្វើឱ្យមានការធ្លាក់ចុះនៃសេដ្ឋកិច្ច– ការថយចុះនៃការវិនិយោគអាជីវកម្ម និងទំនុកចិត្តអ្នកប្រើប្រាស់– ការផលិតថយចុះ– ឱកាសការងារមានចំនួនតិចជាងមុន។ ⭐️ សារៈសំខាន់នៃ Core Durable Goods OrdersDurable Goods Orders មានសារៈសំខាន់ ព្រោះ1. តួនាទីក្នុងការវិភាគសេដ្ឋកិច្ចCore Durable Goods Orders ដើរតួនាទីយ៉ាងសំខាន់ក្នុងការវិភាគសេដ្ឋកិច្ច ព្រោះវាផ្តល់ការយល់ដឹងអំពីសុខភាពនៃវិស័យផលិតកម្ម និងផ្តល់នូវការចង្អុលបង្ហាញអំពីនិន្នាការសេដ្ឋកិច្ចដ៏ទូលំទូលាយផងដែរ។ ម្យ៉ាងវិញទៀត វាក៏ជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ ដែលអាចជួយដល់សេដ្ឋកិច្ចវិទូ អ្នកបង្កើតគោលនយោបាយ និងអ្នកវិនិយោគអាចវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ច និងធ្វើការសម្រេចចិត្តប្រកបដោយត្រឹមត្រូវ។ 2. សកម្មភាពផលិតកម្មផលិតកម្មគឺជាធាតុផ្សំយ៉ាងសំខាន់នៃសេដ្ឋកិច្ច ដែលចូលរួមចំណែកដល់ការងារ ការនាំចេញ និងកំណើនសេដ្ឋកិច្ចទាំងមូល។ Core Durable Goods Orders ក៏ជារង្វាស់នៃសកម្មភាពផលិតកម្មផងដែរ។ នៅពេលដែលទិន្នន័យ Core Durable Goods Orders កើនឡើង វាបង្ហាញថាមានការវិនិយោគលើអាជីវកម្មដែលផ្គត់ផ្គង់ទំនិញដូចជា គ្រឿងម៉ាស៊ីន កុំព្យូទ័រ និងឧបករណ៍ដែលមានសារៈសំខាន់សម្រាប់ផលិតកម្ម។ កំណើននៃការវិនិយោគនេះអាចនាំឱ្យមានការបង្កើនទិន្នផលផលិតកម្ម ផលិតភាពកាន់តែខ្ពស់ និងមានសក្តានុពលសេដ្ឋកិច្ច។ 3. ឥទ្ធិពលលើការវិនិយោគអាជីវកម្មការវិនិយោគលើអាជីវកម្ម គឺជាកត្តាជំរុញដ៏សំខាន់នៃការពង្រីកសេដ្ឋកិច្ច។ នៅពេលដែលតម្រូវការអាជីវកម្មមានទំនុកចិត្តនាពេលអនាគត នោះនឹងមានការវិនិយោគលើទំនិញប្រើប្រាស់បានយូរ (Durable Goods) ច្រើនជាងមុន។ ការកើនឡើងនៃ Core Durable Goods Orders អាចបង្ហាញពីភាពសុទិដ្ឋិនិយមនៃអាជីវកម្មកើនឡើង ដែលបង្ហាញថាក្រុមហ៊ុនកំពុងពង្រីកប្រតិបត្តិការរបស់ពួកគេ ឬធ្វើទំនើបកម្មឧបករណ៍របស់ពួកគេ។ នេះអាចជំរុញឱ្យមានកំណើនសេដ្ឋកិច្ចតាមរយៈការជំរុញសកម្មភាពផលិតកម្ម ការបង្កើតការងារ និងសកម្មភាពសេដ្ឋកិច្ចទាំងមូល។ ម្យ៉ាងវិញទៀត ការធ្លាក់ចុះនៃ Core Durable Goods Orders អាចជាសញ្ញាបង្ហាញពីការខ្វះទំនុកចិត្តក្នុងអាជីវកម្ម។ ប្រសិនបើក្រុមហ៊ុនពន្យារពេល ឬពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងការផលិតទំនិញប្រើប្រាស់បានយូរ (Durable Goods) នោះវាអាចបង្ហាញពីភាពមិនច្បាស់លាស់ ឬការធ្លាក់ចុះនៃសក្តានុពលរបស់សេដ្ឋកិច្ចផងដែរ។ នេះអាចជះឥទ្ធិពលដល់សេដ្ឋកិច្ច ប៉ះពាល់ដល់ការងារ ប្រាក់ឈ្នួល និងការចំណាយរបស់អ្នកប្រើប្រាស់។ សរុបមក សារៈសំខាន់នៃ Core Durable Goods Orders ផ្តល់នូវការយល់ដឹងអំពីវិស័យផលិតកម្ម និន្នាការវិនិយោគអាជីវកម្ម និងកំណើនសេដ្ឋកិច្ចដែលមានសក្តានុពល។ អ្នកវិភាគអាចវាយតម្លៃបានប្រសើរជាងមុនអំពីភាពខ្លាំង ឬភាពទន់ខ្សោយនៅក្នុងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច និងធ្វើការព្យាករណ៍នាពេលអនាគតបាន។ Core Durable Goods Orders នេះក៏មានសារៈសំខាន់សម្រាប់អ្នកបង្កើតគោលនយោបាយ វិនិយោគិន និងអ្នកដែលចាប់អារម្មណ៍ក្នុងការយល់ដឹងអំពីទិដ្ឋភាពសេដ្ឋកិច្ចបានផងដែរ។ ⭐️ ទិន្នន័យចេញផ្សាយថ្មីៗ🇺🇸 U.S. Core Durable Goods Orders MoM: 0.6% (27 កក្កដា 2023) – 0.3% (26 មេសា 2023) | English Version |⭐️ Key takeaway– Core Durable Goods Orders is an economic indicator that measures the total value of orders placed with manufacturers for durable goods, which are products with a lifespan of three years or more.– There are three types of durable goods which are consumer durable goods, business durable goods, and nondurable goods.– Durable goods include washers, dryers, and so on.– Increase and decrease in durable goods orders– Durable goods orders are significant because it is a role in economic analysis, a relationship to manufacturing activity, and an impact on business investment. ⭐️Understand about Core Durable Goods OrdersCore Durable Goods Orders is an economic indicator that measures the total value of orders placed with manufacturers for durable goods, which are products with a lifespan of three years or more. These goods include items like appliances, machinery, computers, and vehicles. It is a US monthly economic survey conducted to identify and measure industrial activity, especially the manufacturing of durable goods, prevailing on the US in a given period. It also measures the local and international order volume for goods manufactured by domestic companies in the US. ⭐️ Types of Durable GoodsAccording to the Bureau of Economic Analysis (BEA), there are three types of durable goods, which are:– Consumer durable goods: goods bought by individuals and households. They include furniture, automobiles, electronics, luggage, books, and sports equipment.– Business durable goods: durable goods uses by businesses are plant, property and equipment (PPE). They include industrial equipment such as machinery and electrical apparatus. They also include boats, trucks, buses, and aircraft.– Nondurable goods: goods that are known to last less than three years on average and include goods such as food, clothing, tobacco, personal care products, etc. ⭐️ What is included in Durable Goods?Durable goods include washers, dryers, dishwashers, computers, televisions, refrigerators, cars, trucks, other electronics, machinery, tools, and semiconductors. Durable goods are those that are not purchased frequently as they last a long time. ⭐️ Interpretation of Core Durable Goods Orders1. Increase in Core Durable Goods Orders– It signifies an economy trending upwards.– Increase in business investment and consumer confidence– Manufacturing continues to grow– More manufacturing jobs were created 2. Decrease in Core Durable Goods Orders– It signifies an economy trending downwards.– Decrease in business investment and consumer confidence– Slowdown in manufacturing– Less manufacturing jobs were created ⭐️ Significance of Core Durable Goods OrdersDurable goods orders is significant because:1. Role in Economic AnalysisCore durable goods orders play a crucial role in economic analysis because they offer insights into the health of the manufacturing sector and provide indications about broader economic trends. As a key economic indicator, core durable goods orders help economists, policymakers, and investors assess the state of the economy and make informed decisions. 2. Relationship to Manufacturing ActivityManufacturing is a foundational component of many economies, contributing to employment, exports, and overall economic growth. Core durable goods orders serve as a barometer of manufacturing activity. When core orders increase, it suggests that businesses are investing in capital goods like machinery, computers, and equipment, which are essential for production. This growth in investment can lead to increased manufacturing output, higher productivity, and a potentially positive multiplier effect throughout the economy. 3. Impact on Business InvestmentBusiness investment is a critical driver of economic expansion. When businesses are confident about future demand, they are more likely to invest in durable goods. An uptick in core durable goods orders can signal increased business optimism, indicating that companies are expanding their operations or modernizing their equipment. This, in turn, can stimulate economic growth by boosting production capacity, job creation, and overall economic activity. On the other hand, a decline in core durable goods orders might signal a lack of confidence among businesses. If companies are postponing or scaling back their investments in durable goods, it could suggest economic uncertainty or a potential slowdown. This can have a ripple effect throughout the economy, affecting employment, wages, and consumer spending. In summary, the significance of core durable goods orders lies in its ability to provide insights into the manufacturing sector, business investment trends, and potential economic growth. By focusing on the core orders and excluding transportation, analysts can better assess the underlying strength or weakness in the economy’s foundation and make informed predictions about its future trajectory. This information is vital for policymakers, investors, and anyone interested in understanding the broader
5 Dangerous Times to trade. Be careful ! តើពេលណាខ្លះដែលគ្រោះថ្នាក់ក្នុងការចូលទីផ្សារ?– ពេលម៉ោងទីក្រុងឡុងដ៍បិទលោកអ្នកគួរតែចៀសវាងការចូលផ្សារនៅពេលដែលម៉ោងទីក្រុងឡុងដ៍បិទ ព្រោះកំឡុងពេលម៉ោងនេះ ទីផ្សារអាចនឹងមានការប្រែប្រួលខ្លាំង ហើយតម្លៃរបស់ផលិតផលហិរញ្ញវត្ថុផ្សេងក៏ៗអាចប្រែប្រួលជាសន្ធឹក។ Breakouts ម៉ោង 10 AM ដល់ 12 PM ET អាចជាសញ្ញាណមិនត្រឹមត្រូវ! – ពេលម៉ោងញ៉ូវ យ៉ក បិទពេលដែលម៉ោងញ៉ូវ យ៉ក បិទ អ្នកទិញលក់ផលិតផលហិរញ្ញវត្ថុផ្សេងៗតែងតែបញ្ឈប់សកម្មភាពចូលផ្សាររបស់គាត់ ដែលធ្វើឲ្យគំលាតតម្លៃ ( Spread ) កាន់តែធំ ហើយវាក៏អាចធ្វើឲ្យផ្សារប្រែប្រួលខុសពីការរំពឹងទុករបស់យើងផងដែរ។ ការចេញពីផ្សារនៅពេលនេះក៏អាចនាំឲ្យយើងទទួលបាននូវតម្លៃមិនល្អព្រោះតែគំលាតតម្លៃធំជាងមុន។ – មុនពេលទិន្នន័យសំខានៗចេញផ្សាយទិន្នន័យដូចជា US Nonfarm Payroll, ទិន្នន័យអតិផរនា, របាយការណ៍ GDP អាចធ្វើឲ្យទីផ្សារដើរខុសពីការរំពឹងទុករបស់យើង ព្រោះផ្សារពិបាក Consolidate ដែលជាកត្តាដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកចូលផ្សារ។ – មុនការសម្រេចចិត្តលើការកំណត់អត្រាការប្រាក់ការសម្រេចចិត្តដំឡើងការប្រាក់របស់ FOMC ឬ ECB តែងតែមានឥទ្ធិពលយ៉ាងខ្លាំងលើទីផ្សារ។ ទោះជាទិន្នន័យដែលចេញផ្សាយមានលក្ខណៈវិជ្ជមានដល់សេដ្ឋកិច្ចក៏ដោយ តែកាលដែល FOMC និង ECB ត្រៀមនឹងចេញការកំណត់អត្រាការប្រាក់ ទីផ្សារតែងតែមានការប្រែប្រួលយ៉ាងខ្លាំង។ – ថ្ងៃសម្រាក អ្នកចូលផ្សារគួរតែព្យាយាមតាមដានពីថ្ងៃសម្រាករបស់សហរដ្ឋអាមេរិក ព្រោះរាល់ថ្ងៃសម្រាករបស់សហរដ្ឋអាមេរិក ទីផ្សារអាមេរិកនឹងបិទ ដែលជាកត្តាធ្វើឲ្យសន្ទនីយនៃទីផ្សារ ( Market liquidity ) តិចជាងមុន ហើយគំលាតតម្លៃ ( Spread ) កាន់តែធំជាងមុន ទីផ្សារក៏អាចប្រែប្រួលខុសពីការរំពឹងទុក។ | English Below | When is it dangerous to enter the market?– London CloseTrading during the London close is strongly discouraged due to increased volatility and unpredictable price movements. Breakouts around 10 AM to 12 PM ET→ false signals – New York CloseAs traders wrap up their activities, this causes wider spreads for rollovers and results in erratic price action. Exiting trades during this time can lead to worse prices due to the wider spreads. – Ahead of Big Data ReleasesUS nonfarm payrolls, inflation rate, and GDP reports can cause significant volatility in the currency market as there is often no continuation or consolidation, making it unpredictable. – Before Rate Decisions from FOMC and ECBRate Decisions from FOMC and ECB can have a substantial impact on the market. Even if expected data suggests a positive outlook, it is best to stay out of the market during these releases due to heightened volatility. – HolidaysTraders should be mindful of US holidays as the market closes, resulting in fewer participants. This can influence currency trading, leading to wider spreads and increased market volatility.