ការវិភាគបែបសេដ្ឋកិច្ច សម្រាប់សប្តាហ៍នេះ អ្វីដែលត្រូវតាមដាននោះមានទិន្នន័យការងាររបស់សហរដ្ឋអាមេរិក សន្ទស្សន៍អ្នកគ្រប់គ្រងការទិញរបស់ ISM សុន្ទរកថារបស់សមាជិកធនាគារកណ្តាលអាមេរិក (Federal Reserve) និងការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាលអូស្ត្រាលី។ ទិន្នន័យការងាររបស់សហរដ្ឋអាមេរិក៖ ប្រធានបទសំខាន់សម្រាប់សប្តាហ៍នេះគឺទិន្នន័យការងាររបស់សហរដ្ឋអាមេរិក ដោយក្នុងនោះរួមមានទិន្នន័យដូចជា Job Openings, បម្រែបម្រួលចំនួនការងារ ADP ទិន្នន័យអ្នកគ្មានការងារធ្វើហើយទាមទាររកអត្ថប្រយោជន៍ពីរដ្ឋាភិបាល និងចុងក្រោយគឺរបាយការណ៍ការងារ។ រហូតមកដល់ពេលនេះ ទីផ្សារនៅតែស្ទាក់ស្ទើរថា តើបញ្ហាមួយណាដែលត្រូវបារម្ភខ្លាំងជាង? បញ្ហាទីផ្សារការងារ ឬបញ្ហាអតិផរណា? ដូច្នេះ ទិន្នន័យក្នុងសប្តាហ៍នេះ នឹងផ្តល់ព័ត៌មានបន្ថែមទៀតទាក់ទងនឹងសុខភាពទីផ្សារការងារនៅទីនោះ។ ដូចគ្នានេះផងដែរ សូមយកចិត្តទុកដាក់បន្ថែមលើរបាយការណ៍សន្ទស្សន៍អ្នកគ្រប់គ្រងការទិញរបស់ ISM ព្រោះនេះនឹងរួមបញ្ចូលព័ត៌មានបន្ថែមពីកម្រិតការងារ តម្លៃទំនិញ និងតម្រូវការពីផ្នែកផលិតកម្ម និងសេវាកម្មរៀងៗខ្លួននៅក្នុងសហរដ្ឋអាមេរិក។ ហើយកុំភ្លេចសុន្ទរកថារបស់សមាជិកធនាគារកណ្តាលអាមេរិក ព្រោះនេះក៏នឹងបង្ហាញពីទិសដៅនៃការសម្រេចចិត្តលើអត្រាការប្រាក់បន្ទាប់នោះដែរ។ ការសម្រេចចិត្តអត្រាការប្រាក់របស់ប្រទេសអូស្ត្រាលី៖ ជាមួយនឹងការកើនឡើងនៃទិន្នន័យអតិផរណាប្រចាំខែកាលពីសប្តាហ៍មុន រួមជាមួយនឹងអត្រាគ្មានការងារធ្វើ 4.2% ទាំងអស់នេះបានច្រានចោលនូវលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់នៅសប្តាហ៍នេះ និងបន្ទាបលទ្ធភាពនៃការកាត់នាខែវិច្ឆិកាពី 70% ទៅ 60%។ ដូច្នេះហើយ ជាមួយនឹងការព្យាករណ៍លើការមិនផ្លាស់ប្តូរអត្រាការប្រាក់នៅសប្តាហ៍នេះ ទីផ្សារនឹងតាមដានយ៉ាងសកម្មទៅលើសេចក្តីថ្លែងការណ៍របស់ធនាគារកណ្តាលអូស្រ្តាលី ដោយផ្តោតលើទស្សនៈរបស់ពួកគេមកកាន់ស្ថានភាពបច្ចុប្បន្ន រួមជាមួយនឹងទស្សនវិស័យនាពេលអនាគត។ ការវិភាគបែបបច្ចេកទេស នេះគឺជាសេណារីយ៉ូមួយចំនួនសម្រាប់តម្លៃមាសក្នុងសប្តាហ៍នេះ៖ |English Version| Fundamental Analysis This week, focus on the United States labor data, the ISM Purchasing Managers’ Index, the Federal Reserve member speech, and the Reserve Bank of Australia interest rate decision. US labor data: The main theme for this week is US labor data, which kicks off with Job openings, ADP employment change, and jobless claims and ends with employment reports. As of now, the market is still reluctant on the weight of the dual mandate—whether the labor conditions or the inflation raises more concern. Therefore, this week’s data will offer further insights regarding the labor market. Also, pay extra attention to the ISM Purchasing Managers’ Index report, as this will also include the employment level, pricing, and demand from the respective manufacturing and service sectors in the United States. And don’t forget the FED member speech, as this will also signal the next rate’s direction and their current focus as well. Australia Interest Rate Decision: With the recent increase in monthly inflation data last week, along with a 4.2% unemployment rate, all of these have ruled out the possibility of having rate cut this week, while also scaling back on easing in November from 70% to 60%. Therefore, with an unchanged rate projection in place, high anticipation will build upon the RBA’s statement, centering around what their view will look like for the current situation, along with the future outlook. Technical Analysis Here are some scenarios for gold prices this week:
Market Talk over the Week!
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃទី29 ខែកញ្ញា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump បញ្ហាពន្ធពាណិជ្ជកម្ម និងបញ្ហាសង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ព័ត៌មានសំខាន់ៗនៅក្នុងសប្តាហ៍នេះ សេដ្ឋកិច្ចអាមេរិក៖ អ្វីដែលសំខាន់សម្រាប់សប្តាហ៍នេះគឺទៅលើទិន្នន័យផលិតផលក្នុងស្រុកសរុប តម្លៃទំនិញ ព្រមទាំងទិសដៅរបស់ធនាគារកណ្តាលអាមេរិកទៅលើការសម្រេចចិត្តអត្រាការប្រាក់នាពេលបច្ចុប្បន្ន។ កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ស្របពេលដែលតម្លៃទំនិញបានធ្លាក់ចុះ ហើយនេះនៅតែបន្តជំរុញឱ្យធនាគារកណ្តាលអាមេរិកបន្តបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនាកិច្ចប្រជុំបន្ទាប់។ ជាក់ស្តែង ទីផ្សារនៅតែកំណត់តម្លៃក្នុងការកាត់បន្ថយអត្រាការប្រាក់ពីរដងបន្ថែមទៀតមុនដំណាច់ឆ្នាំ។ ចំពោះសមាជិកធនាគារកណ្តាលអាមេរិកវិញ ពួកគេនៅតែមានការសង្ស័យចំពោះបញ្ហានាពេលនេះ គឺបញ្ហាទីផ្សារការងារ និងបញ្ហាអតិផរណា។ ពោលគឺ ម្ខាងមានការសង្ស័យទៅលើការកើនឡើងនៃអត្រាអតិផរណានាពេលខាងមុខ ហើយម្ខាងទៀតមានក្តីបារម្ភទៅលើភាពទន់ខ្សោយនៃទីផ្សារការងារ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលច្បាស់នោះគឺលោកប្រធានធនាគារកណ្តាលអាមេរិក Powell ក៏បានលើកឡើងផងដែរថា “នាកិច្ចប្រជុំបន្ទាប់នឹងពិនិត្យមើលទិន្នន័យទីផ្សារការងារ ទិន្នន័យកំណើន ទិន្នន័យអតិផរណា ដើម្បីសួរថាតើគោលនយោបាយនេះស្ថិតនៅកន្លែងត្រឹមត្រូវឬអត់។ ប្រសិនបើគោលនយោបាយមិននៅនឹងកន្លែងត្រឹមត្រូវ យើងនឹងផ្លាស់ទីវាទៅទីនោះ”។ នេះបានឆ្លុះបញ្ចាំងថាពួកគេអាចនឹងរក្សាអត្រាការប្រាក់ ប្រសិនបើទិន្នន័យកាន់តែរឹងមាំ ហើយអាចបន្តបន្ធូរបន្ថយអត្រាការប្រាក់ ប្រសិនបើទិន្នន័យកាន់តែខ្សោយ។ ដូច្នេះ ទិន្នន័យការងារ NFP របស់អាមេរិកនឹងក្លាយជាសូចនាករដ៏សំខាន់សម្រាប់សប្តាហ៍នេះ។ ពន្ធពាណិជ្ជកម្ម៖ លោក Trump បានដាក់ពន្ធ 100% លើឱសថ 50% លើទូ/តុទូ 30% លើគ្រឿងសង្ហារឹម 25% លើឡានដឹកទំនិញ ដោយនឹងចូលជាធរមានចាប់ពីថ្ងៃទី 1 ខែតុលាឆ្នាំនេះ។ ទាំងនេះសុទ្ធតែបង្ហាញពីក្តីបារម្ភអំពីសង្គ្រាមពាណិជ្ជកម្ម។ ការអភិវឌ្ឍន៍រុស្ស៊ី-អ៊ុយក្រែន៖ លោក Zelenskyy បានបង្ហោះនៅលើ X ថារុស្សុីបានទម្លាក់គ្រាប់បែកកាលពីថ្ងៃអាទិត្យ ហើយបានវាយប្រហារតំបន់ Zaporizhia, Khmelnytskyi, Sumy, Mykolaiv, Chernihiv និង Odesa ដោយបានសម្លាប់មនុស្ស 4 នាក់និងជនជាតិអ៊ុយក្រែនយ៉ាងហោចណាស់ 40 នាក់រងរបួស។ លោកបានព្រមានអំពីលទ្ធភាពដែលរុស្សុីអាចនឹងបន្តវាយលុកទៅលើសហភាពអឺរ៉ុប ជាពិសេសនៅពេលដែលឃើញមានការវាយប្រហារនាពេលថ្មីៗនេះលើប្រទេសប៉ូឡូញ និងកន្លែងផ្សេងទៀត។ លើសពីនេះ លោក Trump ក៏បានយល់ព្រមឱ្យពួកគេវាយប្រហារត្រឡប់ទៅវិញ ប្រសិនបើរុស្សុីនៅតែបន្តឈ្លានពាន។ ជាក់ស្តែង លោក Trump ក៏ដាក់សម្ពាធលើរុស្ស៊ីតាមរយៈពន្ធគយ ខណៈពេលដែលជំរុញឱ្យតួកគីបញ្ឈប់ការទិញប្រេងពីរុស្ស៊ីនោះដែរ។ អុីស្រាអែល-ហ្គាហ្សា លោកប្រធានាធិបតី Donald Trump បានប្រកាសថា ផែនការសន្តិភាពតំបន់ហ្គាហ្សារបស់លោកអាចនឹងទទួលបានលទ្ធផលវិជ្ជមានពីអុីស្រាអែល និងមេដឹកនាំអារ៉ាប់ រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីត កាតា អារ៉ាប់រួម អេហ្ស៊ីប និងហ្ស៊កដានី ដែលបានសម្តែងការខ្នះខ្នែងក្នុងការបញ្ចប់កិច្ចព្រមព្រៀងក្នុងអំឡុងពេលកិច្ចប្រជុំនាពេលខាងមុខជាមួយនាយករដ្ឋមន្រ្តីអុីស្រាអែល Benjamin Netanyahu នៅថ្ងៃចន្ទ។ សំណើនេះរួមមានសន្តិភាពមជ្ឈិមបូព៌ា ការដោះលែងចំណាប់ខ្មាំង បទឈប់បាញ់ជាអចិន្ត្រៃយ៍ និងច្រើនទៀត។ → ប្រសិនបើជោគជ័យ → ភាពតានតឹងភូមិសាស្ត្រនយោបាយអាចនឹងកាត់បន្ថយ → តម្លៃមាសក៏អាចនឹងធ្លាក់ចុះក្នុងរយៈពេលខ្លីនោះដែរ។ ហានិភ័យនៃការបិទរដ្ឋាភិបាល៖ អាចបិទនៅថ្ងៃទី 1 ខែតុលា ប្រសិនបើសភាបរាជ័យក្នុងការអនុម័តវិក័យប័ត្រផ្តល់មូលនិធិ ដោយវានឹងបន្តបង្កើនហានិភ័យនៃការបញ្ឈប់ការងារ និងធ្វើឱ្យស្ថានភាពទីផ្សារការងារកាន់តែអាក្រក់។ព័ត៌មានផ្សេងទៀត៖ យល់ព្រមលក់ TikTok ចំនួន $14B ដល់វិនិយោគិនអាមេរិក។ |English Version| Weekly Data Summary Report As of September 29, 2025 Below is a summary of the United States, primarily based on critical events related to President Donald Trump, the trade war, and war conflicts within the week. Disclaimer: Please note this is opinion-based; do not take it as investment advice. Key Highlight Event: US Economy: Last week’s focus was on the GDP, pricing, and how the Federal Reserve views the current interest rate pace. The US economy growth grew stronger and more resilient than we thought, while the pricing is unexpectedly softening, which led the FED to continue its easing monetary policy in the next meeting, possibly. In fact, the market is still pricing in two more rate cuts before the year’s end. As for the FED, they remain skeptical of the dual mandate—labor market conditions and inflation problem. One will raise doubts about the inflation progress, and another will be concerned about the labor market conditions. However, one thing set clear, the FED’s powell also mentioned that, “Towards the next meeting will look at the labor market, growth data, inflation data to ask if the policy is in the right place. If policy is not in the right place, we’ll move it there.” which reflects either holding the rate if data become stronger and continuing to ease if become softer. Therefore, the US NFP becomes the next looking forward indicator this week. Trade Progress: Trump sets tariffs starting Oct 1: 100% on pharmaceuticals, 50% on cabinets/vanities, 30% on furniture, 25% on trucks, which hints at trade war concerns. Russia-Ukraine Development: Zelenskyy posted on X that Russia’s Sunday bombardment struck Zaporizhia, Khmelnytskyi, Sumy, Mykolaiv, Chernihiv, and Odesa regions, killing 4 and wounding at least 40 Ukrainians. He warned of Russia’s probable push toward the EU, citing recent strikes on Poland and elsewhere, while noting Trump’s approval for shooting down invaders if the assault persists. In fact, Trump also pressures Russia through economic trade with tariffs while urging Turkey to stop Russian oil buys for sanctions relief and aircraft deals. Israel-Gaza President Donald Trump announced that his Gaza peace plan has received positive responses from Israel and Arab leaders, including those from Saudi Arabia, Qatar, the UAE, Egypt, and Jordan, who expressed eagerness to finalize the deal during his upcoming meeting with Israeli Prime Minister Benjamin Netanyahu on Monday. This proposal included Middle East peace, hostage release, permanent ceasefire, and more. → if succeed → less geopolitical tension → gold price is likely to pull back in the short term. Government Shutdown Risk: Possible Oct 1 shutdown if Congress fails to pass funding bills, risking layoffs and worsening the labor market conditions. Other Actions: Approves $14B TikTok sale to U.S. investors.
Economic Review: Trade Development, Government Shutdown, US economy and more.
ការផ្លាស់ប្តូរពន្ធពាណិជ្ជកម្ម លោកប្រធានាធិបតី Donald Trump បានបង្ហោះព័ត៌មាននៅលើគណនីរបស់លោក ទៅលើបម្លាស់ប្តូរមួយចំនួននៃពន្ធថ្មី ហើយនេះគឺជាអ្វីដែលលោកអ្នកគួរដឹង៖ 1. ប្រកាសពន្ធ 100% លើឱសថ 2. ប្រកាសពន្ធ 50% លើទូផ្ទះបាយ 3. ប្រកាសពន្ធ 50% លើសម្ភារៈបន្ទប់ទឹក និងផលិតផលដែលពាក់ព័ន្ធ 4. ប្រកាសពន្ធ 30% លើគ្រឿងសង្ហារិម 5. ប្រកាសពន្ធ 25% លើឡានដឹកទំនិញធុនធ្ងន់ 6. បន្តដាក់សម្ពាធទៅលើធនាគារកណ្តាលអាមេរិកក្នុងការបន្ទាបអត្រាការប្រាក់មកត្រឹម 2%។ ***ពន្ធទាំងនេះនឹងចូលជាធរមាននៅថ្ងៃទី1 ខែតុលា។ ទាំងអស់នេះកំពុងបង្កើនការសង្ស័យអំពីការវិលត្រឡប់មកវិញនៃសង្គ្រាមពាណិជ្ជកម្ម ប៉ុន្តែទីផ្សារមិនទាន់មានប្រតិកម្មខ្លាំងទៅលើព័ត៌មាននេះនៅឡើយទេ។ នេះអាចជាសញ្ញាមួយដែលទីផ្សារនៅតែរង់ចាំការបញ្ជាក់បន្ថែម ឬក៏ពួកគេបានស៊ាំនឹងវារួចទៅហើយ។ ការបិទរដ្ឋាភិបាល ទោះយ៉ាងណាក៏ដោយ មានរឿងដែលត្រូវយកមកពិចារណា ដូចជាការបិទរដ្ឋាភិបាលដែលអាចធ្វើទៅបាននៅថ្ងៃទី 1 ខែតុលា ដោយអាចធ្វើអោយស្ថានភាពទីផ្សារការងារកាន់តែទន់ខ្សោយបន្តទៀត។ វាកើតឡើងតែនៅពេលដែលកិច្ចព្រមព្រៀងមួយនឹងមិនត្រូវបានសម្រេច មានន័យថាប្រសិនបើសភាមិនបានអនុម័តវិក័យប័ត្រដើម្បីផ្តល់មូលនិធិដល់ការចំណាយចាំបាច់មុនពេលកំណត់នោះទេ ការបិទរដ្ឋាភិបាលនឹងចាប់ផ្តើម ហើយការបញ្ឈប់ផែនការក៏នឹងកើតឡើងផងដែរ។ ស្ថានភាពសេដ្ឋកិច្ចអាមេរិក អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតគឺថា សុខភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហាក់ដូចជាមានសភាពល្អប្រសើរខ្លាំង ស្របពេលដែលតម្លៃទំនិញបានធ្លាក់ចុះមកត្រឹម 2.1% សម្រាប់ត្រីមាសទីពីរ ដែលបង្ហាញពីភាពរឹងមាំនៃការចំណាយរបស់ប្រជាជននៅទីនោះ ហើយសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ នេះអាចបន្ថយក្តីបារម្ភលើបញ្ហាការងារបន្តិច ជាពិសេសនៅពេលដែលអ្នកអត់ការងារធ្វើ ហើយទាមទាររកអត្ថប្រយោជន៍ពីរដ្ឋាភិបាល (Jobless Claims) បានធ្លាក់ចុះបន្តិចមកត្រឹម 218K ក្នុងសប្តាហ៍នេះ។ ហើយទោះជាយ៉ាងណាក៏ដោយ នេះក៏បានផ្លាស់ប្តូរចំណាប់អារម្មណ៍មកកាន់អតិផរណាវិញដែរ ប្រសិនបើសេដ្ឋកិច្ចនៅតែបន្តរឹងមាំ។ ដូច្នេះ ទិន្នន័យវិជ្ជមាន រួមជាមួយនឹងទិសដៅមិនច្បាស់លាស់នាពេលថ្មីៗនេះពីការកាត់បន្ថយអត្រាការប្រាក់របស់ FED បានបន្ធូរបន្ថយលទ្ធភាពនៃការបន្ទាបអត្រាការប្រាក់នៅក្នុងឆ្នាំនេះ ហើយតម្លៃមាសក៏បានធ្លាក់ចុះបន្ទាប់ពីការចេញផ្សាយនូវទិន្នន័យនេះដែរ។ សរុបមក ស្ថានភាពបច្ចុប្បន្នកំពុងបង្ហាញរូបភាពចម្រុះ៖ មួយបង្ហាញពីការកើតឡើងវិញនៃបញ្ហាអតិផរណាពីកំណើនសេដ្ឋកិច្ច ខណៈមួយទៀតកំពុងបង្កើនពីក្តីបារម្ភទៅលើបញ្ហាបញ្ឈប់ការងារ និងសង្គ្រាមពាណិជ្ជកម្មដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល។ ព័ត៌មានផ្សេងទៀត៖ |English Version| Trade Progress President Donald Trump just unleashed a bold move on Truth Social, announcing new tariffs and here is what you should know: 1. Announces 100% tariff on pharmaceuticals 2. Announces 50% tariff on kitchen cabinets 3. Announces 50% tariff on bathroom vanities and associated products 4. Announces 30% tariff on upholstered furniture 5. Announces 25% tariff on heavy trucks 6. Continues to press the Federal Reserve to lower interest rates to 2%. ***These taxes will take effect on October 1st. All of these are raising doubts about the return of the trade war, and yet the market has not fully digested it. This could be a sign that the market is still waiting for further confirmation or that it has already become accustomed to it. Government Shutdown However, there are things to take into consideration, such as a possible government shutdown on October 1st that could worsen the already weakened labor market conditions. This only occurs when an agreement won’t be reached, meaning if Congress has not passed the 12 required appropriations bills to fund discretionary spending before the deadline, then a government shutdown will kick off, and lay off plan will also follow. US economy Another interesting fact is that the US economic health seems to unexpectedly perform relatively too well, while pricing has dropped to 2.1% for the second quarter, indicating resilient consumer spending and growing economic activities. This could fade out the concerns over the labor problem a little bit, especially when the jobless have slightly dropped to 218K this week. And yet, this also shifted focus on the inflation back if the economy continues to be robust. This positive, strong data, along with recent uncertain direction from the FED’s rate cut, has eased the odds of a rate cut this year, while pushing the gold down after the announcement. Overall, the current situation is showing a mixed picture: one shows the resurgence in the inflation problem from resilient economic growth, while another is raising the stakes for the layoffs problem and trade war that could impact the economy. Other information:
Market Talk: Updating Recent Development
ធនាគារកណ្តាលអាមេរិក មុនពេលការចេញផ្សាយនូវទិន្នន័យសន្ទស្សន៍តម្លៃ PCE ដែលជារង្វាស់អតិផរណាដ៏ពេញនិយមរបស់ធនាគារកណ្តាលអាមេរិក សមាជិកធនាគារកណ្តាលអាមេរិកជាច្រើនកំពុងព្រួយបារម្ភអំពីបញ្ហាអតិផរណា ដោយបានបន្ទាបនូវលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតក្នុងឆ្នាំនេះ។ ទោះបីជាសមាជិកភាគច្រើនកំពុងឃើញពីហានិភ័យនៅក្នុងទីផ្សារការងារ និងអត្រាអតិផរណាក៏ដោយ ក៏ពួកគេបានបញ្ជាក់ដែរថាបច្ចុប្បន្នមិនមានវិបត្តិសេដ្ឋកិច្ច ឬស្ថិរតាអតិផរណានោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានព្យាករណ៍ថា អាចនឹងមានភាពថមថយបន្ថែមទៀតនៅក្នុងទីផ្សារការងារ ដែលអាចឱ្យអាជីវកម្មមួយចំនួនស្ទាក់ស្ទើរទៅលើការជ្រើសរើសបុគ្គលិកបន្ថែម។ សូម្បីតែ JPMorgan Jamie Dimon ក៏ជឿថា FED អាចនឹងពិបាកក្នុងការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់នាពេលខាងមុខ ប្រសិនបើអតិផរណាមិនធ្លាក់ចុះ។ → សញ្ញាមួយចំនួនបន្ទាបលើការកាត់បន្ថយអត្រាការប្រាក់ ដោយ FED អាចនឹងប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តកាន់តែច្រើន → អាចកាត់បន្ថយប្រូបាប៊ីលីតេនៅមុនការកាត់បន្ថយអត្រាការប្រាក់ខែតុលា និងខែធ្នូ → កត្តាក្នុងការបន្ទាបតម្លៃមាស។ រុស្ស៊ី – អ៊ុយក្រែន ខណៈពេលដែលរុស្ស៊ីបានបំពានដែនអាកាសរបស់ប្រទេសសមាជិកណាតូ និងបានបំផ្លាញអគារជាច្រើនក្នុងប្រទេសអ៊ុយក្រែនអស់រយៈពេលជាច្រើនឆ្នាំ ប្រធានាធិបតីអាមេរិកលោក Donald Trump ឥឡូវនេះបានបើកចំហឱ្យអង្គការណាតូក្នុងការវាយតបត្រឡប់ទៅវិញ ប្រសិនបើរឿងនេះនៅតែបន្ត (អនុញ្ញាតឱ្យអ្នកដទៃបាញ់ទម្លាក់យន្តហោះរុស្ស៊ី) ខណៈពេលដែលសន្យាថានឹងផ្គត់ផ្គង់អាវុធដល់ណាតូ។ លោកក៏បានលើកឡើងថា៖ «ខ្ញុំគិតថាអ៊ុយក្រែនដែលមានការគាំទ្រពីសហភាពអឺរ៉ុបគឺស្ថិតក្នុងទីតាំងមួយដើម្បីប្រយុទ្ធនិងឈ្នះទឹកដីអ៊ុយក្រែនទាំងអស់ត្រឡប់មកវិញ»។ ហើយយ៉ាងណាមិញ ប្រភពមួយផ្សេងទៀតក៏បានរាយការណ៍ថា ពេលនេះអុីរ៉ង់ និងរុស្ស៊ីបានចុះហត្ថលេខាលើរោងចក្រថាមពលនុយក្លេអ៊ែរ នៅមុនការដាក់ទណ្ឌកម្មដែលអាចកើតមានរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប។ → ទាំងអស់នេះកំពុងវិវត្តទៅជាភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងរវាងរុស្ស៊ី និងអ៊ុយក្រែន និងសមាជិកណាតូ។ ចំណែកអុីស្រាអែល-ហ្គាហ្សាវិញ លោក Trump ក៏បានអំពាវនាវឱ្យបញ្ចប់សង្រ្គាម Gaza ភ្លាមៗនៅក្នុងសុន្ទរកថារបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយបានហៅអង្គការសហប្រជាជាតិថា “គ្មានប្រសិទ្ធភាព ហើយពិពណ៌នាអំពីការធ្វើចំណាកស្រុក និងថាមពលកកើតឡើងវិញថាជាការគំរាមកំហែងដ៏ធំបំផុតដែលប្រឈមមុខនឹង “ពិភពលោកសេរី”។ មាសរបស់ប្រទេសចិន យោងតាមប្រភព Bloomberg បានឱ្យដឹងថា “ប្រទេសចិនមានបំណងក្លាយជាអ្នកថែរក្សាទុនបំរុងមាសរបស់បរទេស” មានន័យថាចិនចង់កាន់កាប់ និងគ្រប់គ្រងទុនបំរុងមាសសម្រាប់ប្រទេសផ្សេងទៀតដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងទីផ្សារមាសពិភពលោក។ យោងតាមលោក Wael Makarem អ្នកយុទ្ធសាស្រ្តទីផ្សារហិរញ្ញវត្ថុដឹកនាំនៅ Exness បានលើកឡើងថា “វិនិយោគិនអាចនឹងគិតថា នេះគឺជាការបន្ទាបតម្លៃប្រាក់ដុល្លារ ដោយអាចឱ្យតម្លៃមាសកើនឡើងបន្តទៅទៀត”។ → កត្តាជំរុញឱ្យតម្លៃមាសកើនឡើងនៅដើមសប្តាហ៍នេះ។ |English Version| The Federal Reserve Development. Ahead of the PCE price Index, which is also the Fed’s favorite inflation gauge, released this week, several Fed members are shifting their concerns about the inflation problem, fading out on further easing after the last rate cut decision. Although most of them also see upside risk to both mandate—labor market conditions and inflation, they also affirm that there is no stagflation nor recession at the current speed. However, they project to see some softening in the labor market, which could put some reluctance on businesses’ hiring activities. Even JPMorgan Jamie Dimon also believes that the FED will face a difficult rate cut decision if inflation does not disappear. → Signs in seeing a road block for easing, the FED playing a cautious approach here, albeit still open for a rate cut → could diminish the rate cut probability ahead of the October and December rate cut → a factor in downgrading gold’s appreciation. Russia-Ukraine While Russia has aimlessly violated the airspace of NATO member countries and destroyed several buildings in Ukraine for years, US President Donald Trump is now open to NATO strike back if this continues (allowing others to shoot down the Russian aircraft) while promising to supply weapons to NATO. He also cited that, “I think Ukraine, with the support of the European Union, is in a position to fight and WIN all of Ukraine back in its original form.” And yet, another source also reported that Iran and Russia have now signed on nuclear power plant, ahead of the potential sanctions imposed by the US and Europe. → All of these are evolving into a greater geopolitical tension between Russia and Ukraine, and NATO members. As for Israel-Gaza, Trump also called to end the Gaza war immediately in the UN General Assembly speech, calling out the UN as “ineffective; and describing migration and renewable energy as the biggest threats facing the “free world”. China’s GOLD move According to a Bloomberg source, “China aims to become custodian of foreign sovereign gold reserves,” meaning that China wants to hold and manage gold reserves for other countries to boost its influence in the global gold market. As per Wael Makarem, financial markets strategist, lead at Exness. “Investors could be interpreting this as incremental de-dollarization momentum, which could support gold.” → a support for GOLD in favor early this week.
Summary of the Federal Reserve Rate Decision: Risk management Cut
ការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក សរុបមក ធនាគារកណ្តាលអាមេរិកនឹងផ្តោតលើបញ្ហាទីផ្សារការងារ ខណៈពេលដែលអ្នកយកព័ត៌មាននៅតែមានការព្រួយបារម្ភអំពីអតិផរណា។ ទីផ្សារទាំងមូលនៅតែជឿជាក់ថាអាចនឹងមានការកាត់បន្ថយអត្រាការប្រាក់សម្រាប់ខែតុលា និងខែធ្នូ។ មតិ៖ Stephen Miran ដែលទើបនឹងចូលរួមបានគាំទ្រទៅលើការកាត់បន្ថយអត្រាការប្រាក់ចំនួន 50 bps ប៉ុន្តែអ្វីដែលដ៏គួរឱ្យភ្ញាក់ផ្អើលនោះគឺថាលោក Bowman និង Waller ដែលត្រូវបានគេរំពឹងថានឹងធ្វើតាមដូចគ្នា – គឺមិនបានគាំទ្រទៅលើការកាត់ 50 bps នេះទេ។ នេះបង្ហាញពីស្ថានភាពឈ្នះសម្រាប់លោក Powell ។ ធនាគារកណ្តាលកាណាដា ធនាគារកណ្តាលកាណាដា (BoC) ក៏បានកាត់បន្ថយអត្រាការប្រាក់ចំនួន 25 bps គឺមកនៅត្រឹម 2.5% ដោយសារសេដ្ឋកិច្ចនៅតែទន់ខ្សោយ ហើយអត្រាអតិផរណាទាប ខណៈពេលដែលពួកគេអាចនឹងមានការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតសម្រាប់ខែតុលានេះ។ ទោះបីជាការបន្ធូរបន្ថយនឹងជំរុញកំណើនក៏ដោយ ការបន្ធូរបន្ថយលឿនពេកក៏អាចបង្កហានិភ័យអតិផរណាម្តងទៀតនោះដែរ។ |English Version| The Federal Reserve Rate Decision In short, the Federal Reserve will focus on the labor market, while the reporter is still concerned about inflation. The overall market is still priced in for the October and December rate cuts. Opinion: The surprising part is that a newly joined Stephen Miran is the only one voting for the 50 bps rate cut, while the other two—Bowman and Waller, who are expected to follow the same—did not. This show a win situation for Powell. The Bank of Canada The Bank of Canada (BoC) also cut the rate by 25 bps to 2.5% given the fragile economy and low inflation rate, while hinting at having another cut in October. Although easing would stimulate growth, over-easing too quickly could possibly pose an inflation risk again.
Two central banks, one direction: The Bank of Canada and the Federal Reserve
ធនាគារកណ្តាលនៅកាណាដា ធនាគារកណ្តាលកាណាដាត្រូវបានគេព្យាករណ៍ថា អាចនឹងមានការកាត់បន្ថយអត្រាការប្រាក់ចំនួន 25 bps នៅយប់នេះដោយចាប់ផ្តើមពី 2.75% ទៅ 2.50%។ នេះអាចបណ្តាលមកពីអត្រាអតិផរណានៅពេលបច្ចុប្បន្នមានកម្រិតទាបជាងអត្រាគោលដៅ ស្របពេលដែលទីផ្សារការងារកំពុងមានសភាពទន់ខ្សោយ។ យោងតាមរបាយការណ៍សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ ពួកគេបានមើលឃើញពីការកើនឡើងនៃតម្លៃផលិត ដោយសារតែបញ្ហាពន្ធ គួបផ្សំជាមួយនឹងការឡើងថ្លៃនៃប្រាក់ឈ្នួលបុគ្គលិកនាពេលថ្មីៗនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អតិផរណាសរុបនៅតែបន្តធ្លាក់ចុះក្រោម 2% ហើយអត្រាអ្នកគ្មានការងារធ្វើកើនឡើងគួរឲ្យកត់សម្គាល់។ ធនាគារកណ្តាលអាមេរិក ដូចគ្នាជាមួយនឹងធនាគារកណ្តាលនៅកាណាដា ធនាគារកណ្តាលអាមេរិកក៏ត្រូវបានគេព្យាករណ៍ថាអាចនឹងបន្ទាបអត្រាការប្រាក់ចំនួន 25 bps ស្របពេលមនុស្សមួយចំនួនជឿជាក់ថាអាចនឹងកាត់ 50 bps ។ ប៉ុន្តែសំណួរពិតប្រាកដគឺថា តើអ្នកណានឹងបោះឆ្នោតឲ្យជម្រើសមួយណា? ផែនការបន្ទាប់នាពេលអនាគត? ហើយតើប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell នឹងមានទស្សនវិស័យបែបណាបន្ថែមទៀត? ចំណាំសំខាន់នៅទីនេះគឺថា Stephen Miran ក៏នឹងចូលរួមក្នុងការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិកដែលរូបគាត់មានភាគរយច្រើនដើរតាមគោលបំណងរបស់លោកប្រធានាធិបតី Trump។ ពោលគឺការកាត់បន្ថយអត្រាការប្រាក់ចំនួន 50 bps ខណៈពេលដែលលោក Bowman និងលោក Waller ក៏នឹងមានទិសដៅដូចគ្នានោះដែរ។ ដូច្នេះប្រសិនបើគេពិតជាកាត់ 25 bps ដូចការរំពឹងទុកមែននោះ ហើយលោកប្រធានធនាគារកណ្តាលអាមេរិក powell ប្រកាន់ខ្ជាប់នូវអ្វីដែលលោកបានលើកឡើងនៅក្នុងកិច្ចប្រជុំ Jackson Hole ពោលគឺក្តីបារម្ភលើទីផ្សារការងារ នោះវានឹងបង្ហាញសញ្ញា Dovish ហើយអាចនឹងមានភាគរយច្រើនដែលមាសកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគាត់ជឿថាទីផ្សារការងារនៅតែរឹងមាំ ដោយសារការទាមទារអត្ថប្រយោជន៍សម្រាប់អ្នកគ្មានការងារធ្វើនាពេលថ្មីៗនេះត្រូវបានក្លែងបន្លំនៅរដ្ឋតិចសាស់ ខណៈដែលអតិផរណានៅតែជាក្តីបារម្ភរបស់ពួកគេ ហើយវាអាចនាំឱ្យមានវិធីសាស្រ្តប្រុងប្រយ័ត្នជាងមុន។ ពេលនោះគឺតម្លៃមាសក៏អាចនឹងធ្លាក់ចុះបន្តិចនោះដែរ។ ក្នុងករណីផ្សេងទៀត ដែលពួកគេអាចនឹងកាត់បន្ថយ 50 bps ដោយមិននឹកស្មានដល់ នោះវានឹងធ្វើឱ្យទីផ្សារភ្ញាក់ផ្អើល ហើយតម្លៃមាសក៏អាចនឹងកើនឡើងដូចគ្នា ដោយសារការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុអាចធ្វើឱ្យប្រាក់ដុល្លារធ្លាក់ចុះ។ សម្រាប់ពេលនេះ ការធ្លាក់ចុះតម្លៃមាសអាចបណ្តាលមកពី Profit-Taking (មានន័យថា ទីផ្សារមួយចំនួនបានបិទ ឬដកប្រាក់ចំណេញចេញពីទីផ្សារ) ខណៈដែលអ្នកខ្លះកំពុងរង់ចាំប្រតិកម្មទីផ្សារនៅយប់នេះ។ |English Version| The Bank of Canada Starting off with the Bank of Canada, which many expect to see a 25 bps rate cut tonight, from 2.75% to 2.50%, and that could be the result of reaching the desired inflation level while seeing some sluggishness in the labor market conditions. As per the purchasing managers’ index report, they cited seeing some marginal increase in the input price due to higher supplier charges from tariff uncertainty, along with the rising employment costs. Yet the overall inflation continues to slip below 2% while the unemployment rate has still risen noticeably. The Federal Reserve The same fate falls on the Federal Reserve with a 25 bps rate cut projection, while some still priced in for a 50 bps. But the real question is, who will vote for which? The dot plot, the future guidance, and how the Federal Reserve Chair Jerome Powell will lean toward more? Key note here is that Stephen Miran will also join this FED decision, which is most likely to stand by Trump’s desired rate of 50 bps, while Bowman and Waller will also likely follow the same. So if 25 bps come as expected, and the FED powell sticks to the same communication as in Jackson Hole—weak labor market concern—then this will signal a dovish sign and will likely support the gold price. However, if he believes that the labor market is still solid, given how the recent jobless claims were fraudulent in Texas, while inflation concerns are still on their minds, and that could lead to a more cautious approach, the gold pullback scenario will come into play. In the other case, where 50 bps come unexpectedly, then this will surprise the market, and gold prices will most likely rise as easing weakens the USD. For now, the gold price decline could potentially result from profit-taking while some await tonight’s market reaction.
Market Development: US Retail Sales, TikTok Deadline, and Geopolitical Tension
ទិន្នន័យលក់រាយរបស់សហរដ្ឋអាមេរិក កាលពីយប់មិញ ទិន្នន័យលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើងខ្លាំងសម្រាប់ខែសីហា ដែលបង្ហាញពីកំណើនកាន់តែច្រើនលើការចាយវាយរបស់ប្រជាជននៅទីនោះ បើទោះបីជាបញ្ហាពន្ធបន្តដំឡើងតម្លៃទំនិញ ហើយទីផ្សារការងារនៅតែបន្តបង្ហាញពីសញ្ញានៃភាពទន់ខ្សោយក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារនៅតែជឿជាក់ថាធនាគារកណ្តាលអាមេរិកអាចនឹងបន្តកាត់បន្ថយអត្រាការប្រាក់សម្រាប់សប្តាហ៍នេះ ដោយព្យាករណ៍ថា លើស 90% ដែលអាចកាត់ចំនួន 25-bps ខណៈពេលដែលអ្នកខ្លះរំពឹងថានឹងកាត់បន្ថយ 50-bps ដូចគ្នា។ ហើយជាមួយនឹងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនាពេលខាងមុខពីធនាគារកណ្តាលអាមេរិក នេះទំនងជានឹងបន្តលើកទឹកចិត្តដល់ការចំណាយកាន់តែច្រើន និងជំរុញស្ថានភាពទីផ្សារការងារកាន់តែល្អប្រសើរជាងមុន។ ប៉ុន្តែនេះក៏អាចនឹងធ្វើឱ្យតម្លៃទំនិញកាន់តែឡើងថ្លៃនោះដែរ។ យោងតាមប្រភពព័ត៌មាន CNBC រដ្ឋលេខាធិការរតនាគារអាមេរិកលោក Bessent បានលើកឡើងថា ប្រធានាធិបតីលោក Trump ក៏នឹងអាចដំឡើងអត្រាការប្រាក់បានដូចគ្នា ប្រសិនបើអតិផរណាក្លាយជាបញ្ហានាពេលខាងមុខ។ កាលបរិច្ឆេទកំណត់របស់ក្រុមហ៊ុន TikTok ទន្ទឹមនឹងនេះ កាលបរិច្ឆេទកំណត់របស់ក្រុមហ៊ុន TikTok ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី 16 ខែធ្នូ ដូចដែលបានរំពឹងទុក ដោយមានក្រុមហ៊ុនធំៗជាច្រើនចង់ទិញក្រុមហ៊ុនមួយនេះ។ កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន TikTok ត្រូវបានផ្សាភ្ជាប់ជាមួយនឹងលក្ខខណ្ឌស្រដៀងគ្នានៃការចរចាកាលពីដើមឆ្នាំនេះ ដែលក្រុមហ៊ុនជាច្រើនរួមមាន Oracle Corp., Silver Lake, និង Andreessen Horowitz នឹងគ្រប់គ្រងលើប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក។ ជំនួបបន្ទាប់នឹងធ្វើឡើងនៅថ្ងៃសុក្ររវាងប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំចិន Xi Jinping។ ការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយ អុីស្រាអែលបានបើកការវាយលុកដ៏ធំមួយដើម្បីកាន់កាប់ទីក្រុង Gaza បន្ទាប់ពីការវាយប្រហារតាមអាកាស និងប្រតិបត្តិការជាច្រើនសប្តាហ៍នៅជាយក្រុង។ នេះបានបង្ខំមនុស្សជាច្រើនភៀសខ្លួនចេញពីទីតាំងមួយនេះ ដែលធ្វើឱ្យសង្រ្គាមនេះធ្លាក់ចូលទៅក្នុងភាពតានតឹងកាន់តែខ្លាំង។ រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល Katz បានប្រកាសនៅ X ថា “Gaza កំពុងក្ទេច ឬមានបញ្ហា”។ នៅថ្ងៃដដែល ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានសន្និដ្ឋានថា អុីស្រាអែលនឹងទទួលខុសត្រូវចំពោះការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សាមួយនេះ។ លើសពីនេះ នាយករដ្ឋមន្ត្រីអុីស្រាអែលលោក Benjamin Netanyahu បានបង្ហាញថា ប្រធានាធិបតីអាមេរិក Donald Trump បានអញ្ជើញគាត់ទៅសេតវិមានក្នុងរយៈពេលពីរសប្តាហ៍ទៀត។ |English Version| US Retail Sales Last night, US retail sales came a lot hotter in August, proving that consumer spending remains resilient even if the tariff problem continues to boost the cost of consumption and the labor market shows signs of softening. However, that does not diminish the Federal Reserve’s rate cut decision this week at all, as the odds exceed 90% to see a 25-bps rate cut, with some expecting a 50-bps cut. And with an upcoming easing of monetary policy from the Federal Reserve, this is likely to continue to encourage more spending and improve the labor market conditions, although this may also accelerate the cost of living at the same time. With that in mind, as per CNBC, US Treasury Secretary Bessent cited that Trump is open to a rate hike if inflation becomes a problem in the latter phase. TikTok Deadline Meanwhile, the TikTok deadline has finally been extended until December 16 as expected, with many big companies desiring to acquire this. The TikTok deal was sealed with similar terms of negotiation earlier in the year, which several companies, including Oracle Corp., Silver Lake, and Andreessen Horowitz, will control over TikTok’s US operations. The next meeting will be on Friday between US President Donald Trump and Chinese leader Xi Jinping. Geopolitical Development Israel launched a major offensive to occupy Gaza City, following weeks of airstrikes and operations on the city’s outskirts. This has forced several to flee under the bombing and bullets, making this war fall into even greater tension. Defense Minister Israel Katz declared on X, “Gaza is burning.”, They also admitted that this would take “several months” to control Gaza City. On the same day, a UN-commissioned inquiry concluded that Israel is responsible for committing genocide in Gaza. In a separate development, Israeli Prime Minister Benjamin Netanyahu revealed that U.S. President Donald Trump invited him to the White House in two weeks.
Market Talk: Gold price movement today
តម្លៃមាសបានឡើងដល់តម្លៃខ្ពស់មួយគឺ 3689 ដុល្លារក្នុងមួយអោន មុនពេលការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលដែលនឹងកំណត់នៅថ្ងៃព្រហស្បតិ៍ ព្រមទាំងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះ។ ធនាគារកណ្តាលអាមេរិកត្រូវបានគេរំពឹងថានឹងកាត់បន្ថយអត្រាការប្រាក់ចំនួន 25 bps ឬ 0.25% ជាលើកដំបូងចាប់តាំងពីខែធ្នូ ឆ្នាំ 2024 ដោយសារតែក្តីបារម្ភទាក់ទងនឹងបញ្ហាទីផ្សារការងារនាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Donald Trump ក៏បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ដោយលើកឡើងថាគាត់ចង់ទម្លាក់អត្រាការប្រាក់ក្នុងកម្រិតធំជាងនេះ ពោលគឺសំដៅទៅលើការកាត់បន្ថយ 50bps ឬច្រើនជាងនេះ ដោយសារតែបញ្ហាទីផ្សារលំនៅឋាន និងការកើនឡើងបំណុលជាតិ។ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ៖ អុីស្រាអែលនៅតែបំពានលើតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងបំផ្លាញអគារជាច្រើន ខណៈដែលរុស្ស៊ី និងអ៊ុយក្រែននៅតែមានជម្លោះបន្តទៅទៀត។ ការកើនឡើងនៃភាពតានតឹងសង្រ្គាមនេះនៅតែជាកត្តាក្នុងការរួមចំណែកដល់ការកើនឡើងតម្លៃមាស ខណៈដែលអារម្មណ៍ទីផ្សារនៅតែព្រួយបារម្ភអំពីបញ្ហានេះ។ កត្តាមួយទៀតដែលមនុស្សទន្ទឹងរង់ចាំ៖ យោងតាមលោកប្រធានាធិបតី Donald Trump កិច្ចប្រជុំកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប ចិន និងសហរដ្ឋអាមេរិក ហាក់ដូចជាបានបញ្ចប់យ៉ាងល្អ។ សហភាពអឺរ៉ុបត្រូវបានគេរាយការណ៍ថាកំពុងពិចារណាដាក់ទណ្ឌកម្មលើក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌា និងចិនដែលកំពុងជួយរុស្ស៊ីក្នុងពាណិជ្ជកម្មប្រេង។ នេះអាចចាត់ទុកថាជាការរឹតបន្តឹងថ្មីមួយរបស់អឺរ៉ុប។ ខណៈលោក Trump ក៏បានលើកឡើងផងដែរថា លោកនឹងដាក់ទណ្ឌកម្មធំៗសម្រាប់រុស្សុី ប្រសិនបើ EU ធ្វើដូចគ្នា។ ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessent បាននិយាយថា កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយដើម្បីរក្សាកម្មវិធី TikTok ឱ្យដំណើរការនៅសហរដ្ឋអាមេរិកត្រូវបានឈានដល់នាពេលនេះ ទោះបីជាលក្ខខណ្ឌមួយចំនួននៅតែមិនទាន់ចេញច្បាស់នៅឡើយ។ ជំនួបបន្ទាប់រវាងអាមេរិក និងចិននឹងធ្វើឡើងនៅថ្ងៃសុក្រនេះ។ លើសពីនេះ កិច្ចចរចាពាណិជ្ជកម្មរវាងឥណ្ឌា និងសហរដ្ឋអាមេរិកនៅថ្ងៃអង្គារក៏អាចនឹងផ្តល់នូវក្តីសង្ឃឹមសម្រាប់ដំណោះស្រាយបន្ទាប់ពីភាពតានតឹងនាពេលថ្មីៗនេះ។ កិច្ចពិភាក្សានេះកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតី Trump បានដាក់ពន្ធលើឥណ្ឌាសម្រាប់ការទិញប្រេងពីរុស្ស៊ី។ ប្រសិនបើពួកគេសម្រេចកិច្ចចរចាពាណិជ្ជកម្មនេះដោយសន្តិភាព → តម្លៃមាសអាចនឹងធ្លាក់ចុះបន្តិច។ និងច្រាសមកវិញ។ ទន្ទឹមនឹងនេះ សមាជិកធនាគារកណ្តាលលោកស្រី Lisa Cook ត្រូវបានប្រធានាធិបតី Donald Trump ព្យាយាមបណ្តេញចេញពីកិច្ចប្រជុំលើការសម្រេចចិត្តអត្រាការប្រាក់នាពេលខាងមុខនេះ។ ប៉ុន្តែនាពេលនេះ តុលាការឧទ្ធរណ៍នៅសហរដ្ឋអាមេរិកបានបដិសេធទៅលើសំណើរមួយនេះរួចទៅហើយ។ |English Version| The gold prices hit their highest records to $3689 per ounce ahead of the Federal Reserve rate decision set on Thursday, and recent geopolitical tensions. The FED is expected to cut the interest rate by 25 bps or 0.25%, the first time since December 2024, due to recent concerns over the labor market conditions. However, President Donald Trump also posted on his social media, citing that he wants a bigger cut, referring to 50bps or more, with a reason of housing market issues and rising national debts. Geopolitical Tension: Israel still violates Gaza, killing several people and destroying several buildings, while Russia and Ukraine are getting nowhere better. This rising war tension is still a factor in contributing to rising gold prices, as the market sentiment still worries about this issue. Another factor that people are looking forward to: According to President Donald Trump, the trade deal meeting between the European Union, China, and the US seems to have ended well. The European Union is reportedly considering imposing sanctions on companies in India and China that are helping Russia with its oil trade. This move would be part of a new round of restrictions. While Trump also mentioned that he will impose major sanctions if the EU does the same. In fact, US Treasury Secretary Scott Bessent said a framework deal to keep the TikTok app running in the US has been reached, albeit the terms of the blueprint remain unclear. The next meeting between the US and China will be on Friday. All await India and the United States trade talks on Tuesday, sparking hope for a resolution after recent tensions. The talks come weeks after President Trump imposed tariffs on India for its purchase of Russian oil. Secure in the talk deal → gold correction will be likely. And vice versa. Meanwhile, regarding the FED’s Lisa Cook, who President Donald Trump has been trying to dismiss from the FED rate decision, is now being rejected from an appeals court in the US.
Gold price direction ahead of several central banks’ rate decisions
ការវិភាគបែបសេដ្ឋកិច្ច ការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាល ធនាគារកណ្តាលចំនួនបួននឹងធ្វើការសម្រេចចិត្តរបស់ពួកគេលើអត្រាការប្រាក់នៅសប្តាហ៍នេះ ដោយចាប់ផ្តើមពីធនាគារកាណាដាលើការព្យាករណ៍ថា ពួកគេនឹងកាត់បន្ថយអត្រាការប្រាក់ចំនួន 25 bps។ បន្ទាប់មកក៏មាន ការចេញផ្សាយនូវអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ដោយមានក្តីរំពឹងថាអាចនឹងមានការបន្ទាបចំនួន 25 bps (លោក Trump បានជឿជាក់ថាអាចនឹងមានការកាត់ 50 bps)។ ចំណែកធនាគារកណ្តាលពីរផ្សេងទៀត រួមទាំងធនាគារកណ្តាលអង់គ្លេស និងធនាគារកណ្តាលជប៉ុនអាចនឹងមានភាគរយច្រើនក្នុងការរក្សាអត្រាការប្រាក់ក្នុងកម្រិតដដែល។ ការកាត់បន្ថយអត្រាការប្រាក់ → ធ្វើឱ្យរូបិយប័ណ្ណក្នុងស្រុកចុះខ្សោយ។ ជាពិសេសសម្រាប់ធនាគារកណ្តាលអាមេរិកដែលមានគេតាមដានយ៉ាងសកម្ម ត្រូវបានគេព្យាករណ៍ថាមិនត្រឹមតែមានការបន្ទាបតែម្តងនោះទេ ពោលគឺអាចនឹងមានការបន្ទាបរហូតដល់ 3 ដងក្នុងឆ្នាំនេះ។ ហើយនេះអាចដោយសារតែមូលហេតុដូចជា ភាពទន់ខ្សោយនៃទីផ្សារការងារ បញ្ហាលំនៅឋាន បញ្ហាបំណុល ក៏ដូចជាភាពមិនប្រាកដប្រជាជាសកលជាដើម។ ដូច្នេះ ប្រសិនបើធនាគារកណ្តាលអាមេរិកបន្តបង្ហាញសញ្ញាធ្លាក់ចុះ នោះឱកាសខ្ពស់ដែល USD នឹងធ្លាក់ចុះដូចគ្នា ហើយតម្លៃមាសអាចនឹងមានភាគរយច្រើនកើនឡើង។ ហើយផ្ទុយទៅវិញចំពោះគោលជំហរ Hawkish។ ថ្ងៃផុតកំណត់ TikTok ការពិភាក្សារវាងសហរដ្ឋអាមេរិក និងចិននឹងផ្តោតលើបញ្ហា TikTok បញ្ហាពន្ធគយ និងសេដ្ឋកិច្ច។ សម្រាប់បញ្ហា TikTok អ្នកខ្លះបានប៉ាន់ស្មានថាថ្ងៃផុតកំណត់នៅថ្ងៃពុធអាចនឹងពន្យារពេលម្តងទៀត ដោយសារតែលោកប្រធានាធិបតី Donald Trump លើកឡើងថាជោគវាសនារបស់ក្រុមហ៊ុន TikTok នឹងអាស្រ័យលើសកម្មភាពរបស់ទីក្រុងប៉េកាំងឥឡូវនេះកាលពីថ្ងៃអាទិត្យ។ ជម្រើសគឺការលក់ទ្រព្យសកម្មរបស់អាមេរិក ឬអាមេរិកត្រូវបិទវាចោល។ ទន្ទឹមនឹងការស៊ើបអង្កេតរបស់ប្រទេសចិននាពេលថ្មីៗនេះលើឧបករណ៍អេឡិចត្រូនិករបស់សហរដ្ឋអាមេរិក អ្នកខ្លះបានព្យាករណ៍ថាកិច្ចប្រជុំនាពេលខាងមុខអាចនឹងពិបាកជាងមុន។ ជាលទ្ធផល មនុស្សជាច្រើននៅតែទន្ទឹងរង់ចាំពេលវេលាកំណត់បន្ទាប់របស់សហរដ្ឋអាមេរិក និងចិន ថាតើលោក Trump បន្តពន្យារពេលតាមការរំពឹងទុក ដែរឬទេ។ ការវិភាគបច្ចេកទេស នេះគឺជាសេណារីយ៉ូមួយចំនួនសម្រាប់តម្លៃមាសក្នុងសប្តាហ៍នេះ៖ |English Version| Fundamental Analysis Central Bank Rate Decision For the economic aspect, four central banks will make their decision on the interest rate this week, starting with the Bank of Canada under the anticipation of having a 25 bps rate cut. Followed by the Federal Reserve, which many are highly priced in for the 25 bps rate cut, albeit Trump made his bet on 50 bps. The other two central banks, including the Bank of England and the Bank of Japan, are likely to maintain the rate unchanged this time. Lower the interest rate → weakening the domestic currencies. Especially for the FED, which has built high anticipation upon, with not only one time rate cut but three times this year due to several concerns such as weak labor market, housing market, national debt, and global uncertainty. Therefore, if the Federal Reserve continues to signal dovish, high chance that is USD will weaken and the GOLD price will likely appreciate. And vice versa for the hawkish stance. The TikTok Deadline The talk between the US and China will center on TikTok, tariffs, and the economy. As for TikTok, some speculated that the original deadline on Wednesday will likely to extended as President Donald Trump cited that the fate of TikTok will depend on Beijing’s actions now on Sunday. The options are either China’s ByteDance sale of the US assets or the US shutting it down. Along with recent China’s investigation into the US semiconductor industry, some already project a difficult meeting ahead. As a result, many are still looking forward to the next US-China deadline, whether Trump extends or not. Technical Analysis
Weekly Recap: What has happened?
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃទី15 ខែកញ្ញា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump បញ្ហាពន្ធពាណិជ្ជកម្ម និងបញ្ហាសង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ព័ត៌មានសំខាន់ៗនៅក្នុងសប្តាហ៍នេះ ទិដ្ឋភាពសេដ្ឋកិច្ច៖ ទោះបីជាតម្លៃការផលិតមានការធ្លាក់ចុះក៏ដោយ ក៏យើងឃើញមានការកើនឡើងនៃតម្លៃលក់ចេញទៅកាន់អ្នកប្រើប្រាស់នោះដែរ ដោយនេះបានបង្ហាញពីកំណើននៃសម្ពាធតម្លៃទំនិញកាន់តែខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ គេក៏តាមដានទៅលើការកើនឡើងយ៉ាងខ្លាំងនៃទិន្នន័យអ្នកគ្មានការងារ ហើយទាមទាររកអត្ថប្រយោជន៍ដំបូង ដែលជំរុញឱ្យទីផ្សារនៅតែជឿជាក់ថាធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់ប្រហែល 3 ដងសម្រាប់ឆ្នាំនេះ។ នេះឆ្លុះបញ្ចាំងពីក្តីកង្វល់ស្ថានភាពទីផ្សារការងារ ដែលអាចរុញច្រានសេដ្ឋកិច្ចឱ្យកាន់តែទន់ខ្សោយនាពេលអនាគតបាន។ ក្តីបារម្ភផ្សេងទៀតគឺទីផ្សារលំនៅឋានដែលមានអត្រាការបញ្ចាំខ្ពស់ រួមជាមួយនឹងបំណុលជាតិជាដើម។ ដូច្នេះហើយ នៅសប្តាហ៍នេះ ធនាគារកណ្តាលអាមេរិកនឹងប្រកាសការសម្រេចចិត្តលើអត្រាការប្រាក់របស់ខ្លួននៅថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2025 វេលាម៉ោង 1:00 ព្រឹក ម៉ោងនៅកម្ពុជា ដោយគេព្យាករណ៍ថា អាចនឹងបន្ទាប 25 bps ទោះបីជាលោក Trump បានព្យាករណ៍ថា “អាចនឹងមានការកាត់បន្ថយធំជាងនេះ” ក៏ដោយ។ ការប្រយុទ្ធរវាងអុីស្រាអែល និងកាតា៖ មិនត្រឹមតែអុីស្រាអែលបានវាយប្រហារតាមអាកាស ទៅកាន់ប្រទេសកាតាកាលពីដើមសប្តាហ៍នោះទេ ពួកគេបានបន្តរំលោភបំពានលើប្រទេសផ្សេងទៀតដូចជាហ្គាហ្សា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 53 នាក់ និងបានបំផ្លាញអគារជាច្រើនរួមទាំង “សាលារៀន វិហារអុីស្លាម មន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ”។ ក្រៅពីនេះ ពួកគេក៏បើក “ការវាយប្រហារលើស៊ីរី លើយេម៉ែន ព្រមទាំងបន្តការវាយប្រហារលើលីបង់ – ប្រទេសចំនួនប្រាំពីរមកទល់ពេលនេះ ដែលមានបំណងសម្រេចបាននូវ ភាពអស្ចារ្យរបស់ប្រទេសអុីស្រាអែល” នេះបើយោងតាមលោក Adnan Hayajneh សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យកាតា។ លោកប្រធានាធិបតី Donald Trump មិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ខណៈដែលប្រទេសជាច្រើនផ្សេងទៀតគាំទ្រកាតា ប្រសិនបើមានវិធានការណាមួយ។ ជាក់ស្តែង ប្រទេសកាតាកំពុងរៀបចំកិច្ចប្រជុំកំពូលនៃមេដឹកនាំអារ៉ាប់ និងមូស្លីមនៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ ដើម្បីរៀបចំផែនការសកម្មភាពបន្ទាប់ពីការវាយប្រហាររបស់អុីស្រាអែលលើទីក្រុង Doha កាលពីថ្ងៃអង្គារ។ រុស្ស៊ី-អ៊ុយក្រែន៖ បន្ទាប់ពីរុស្ស៊ីបានចូលលុកលុយដែនអាកាសរបស់ប៉ូឡូញ ប៉ូឡូញបានទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ខណៈបិទព្រំដែនជាមួយបេឡារុស្ស និងរុស្ស៊ី។ រុស្ស៊ីបានគំរាមបើកវិញ ឬប្រឈមនឹងបញ្ហា។ បារាំង អាឡឺម៉ង់ និងដាណឺម៉ាក នឹងបរិច្ចាគយន្តហោះចម្បាំង និងទ្រព្យសម្បត្តិយោធាផ្សេងទៀតដល់ការការពារប្រទេសប៉ូឡូញ។ សរុបមក ភាពតានតឹងនៅតែមានរវាងប្រទេសទាំងនេះ ហើយប្រធានាធិបតី Donald Trump បាននិយាយថា “គាត់នឹងដំឡើងពន្ធទៅលើរុស្ស៊ី ប្រសិនបើណាតូបញ្ឈប់ការទិញប្រេងពីរុស្ស៊ី”។ ការពិភាក្សារវាងប្រទេសអាមេរិក និងប្រទេសចិន៖ មន្ត្រីអាមេរិក និងចិនបានជួបពិភាក្សាពាណិជ្ជកម្មនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃអាទិត្យ ដោយពិភាក្សាពីបញ្ហាពន្ធ បញ្ហា TikTok ព្រមទាំងបញ្ហាការទិញប្រេងពីរុស្សុីរបស់ប្រទេសចិន។ លេខាធិការរតនាគារ Scott Bessent បាននិយាយថា “យើងនឹងបន្តនៅថ្ងៃស្អែក” ។ ប្រទេសផ្សេងទៀតកំពុងមានជម្លោះផ្ទៃក្នុងពោលគឺ ការបាតុកម្ម ដែលរួមមានចក្រភពអង់គ្លេសជុំវិញការប្រឆាំងអន្តោប្រវេសន៍ ការតវ៉ាប្រឆាំងអំពើពុករលួយដឹកនាំដោយ Gen Z នៅប្រទេសនេប៉ាល់ ប្រទេសបារាំងជុំវិញការចំណាយលើសរបស់រដ្ឋាភិបាល ឥណ្ឌូនេស៊ីលើការដំឡើងប្រាក់ឧបត្ថម្ភរបស់សមាជិកសភា និងច្រើនទៀត។ ដូច្នេះតើអ្វីទាំងអស់នេះបានបង្ហាញពីអ្វីមកកាន់យើង? ការកើនឡើងនៃអន្តោប្រវេសន៍ទៅកាន់ប្រទេសផ្សេងៗ នឹងនាំទៅរកការកើនឡើងនៃអត្រាអ្នកគ្មានការងារធ្វើកាន់តែខ្ពស់ សេដ្ឋកិច្ចយឺតដោយសារការរំខាននៅគ្រប់ទីកន្លែង និងភាពវឹកវរសេដ្ឋកិច្ចធំៗ ដែលទាំងអស់នេះនឹងនាំឱ្យមានការភ័យស្លន់ស្លោ និងគាំទ្រដល់តម្លៃមាស។ ប៉ុន្តែនៅពេលមួយ មាសអាចនឹងត្រលប់មកវិញ ដោយសារតែការភ័យខ្លាចខ្លាំងពេក។ តម្លៃមាសបានកើនឡើងជិត 1% សម្រាប់សប្តាហ៍នេះ។ |English Version| Weekly Data Summary Report As of September 15, 2025 Below is a summary of the United States, primarily based on critical events related to President Donald Trump, the trade war, and war conflicts within the week. Disclaimer: Please note this is opinion-based; do not take it as investment advice. Key Highlight Event: Economic Aspect: Although input prices dropped, the output prices sold to the consumer are rising above the restrictive level of 2%, which still suggests having higher price pressure. However, with the initial jobless claims climbing to their highest since more than 3 years, the market is still pricing in high expectations for the 3 rate cuts this year. This reflects on labor market concerns that may potentially push the economy into a recession zone in the future. Other concerns are the housing market with a drag mortgage rate, along with the national debt from Trump’s concerns. Therefore, this week, the Federal Reserve will announce its rate decision on September 18, 2025, at 1:00 AM Cambodia time with a 25 bps rate cut expectation, albeit Trump predicted “big cut”. Israel-Qatar fight: Not only did Israel airstrike on Qatar in the early week, but they continued to violate other countries, such as Gaza, which has killed at least 53 people and destroyed several buildings, including “schools, mosques, hospitals, and medical centres.” It’s also launched “the attack on Syria, on Yemen, continuation of attacks on Lebanon – seven countries so far. Which aims to achieve ‘kingdom of Israel’, the great Israel” as per Adnan Hayajneh, professor of international relations at Qatar University. President Donald Trump is very unpleasant on this, while many other countries support Qatar if there is some measure is taken. In fact, Qatar is hosting a summit of Arab and Muslim leaders on Sunday and Monday to plot a course of action after Israel’s “cowardly” attack on Doha on Tuesday. Russia-Ukraine: After Russia invaded Poland’s airspace, Poland downed the Russian drone while closing down the border with Belarus and Russia. Russia threatened to reopen or face the consequences. France, Germany, and Denmark will contribute fighter jets and other military assets to an enhanced defense of Poland. All in all, the tension still exists between these countries, and President Donald Trump stated that “he was willing to impose sanctions on Russia if NATO halts purchasing Russian oil.” US-China Talk: U.S. and Chinese officials held trade talks in Madrid on Sunday, discussing tense relations, TikTok, and China’s Russian oil purchases. Treasury Secretary Scott Bessent said, “We’ll continue tomorrow.” Other countries are having internal conflict—protests, including the United Kingdom over anti-immigration, Nepal’s Gen Z-led anti-corruption protests, France over the government overspending, Indonesia over increased allowances, and more. So what are all of these telling us? Increasing immigration to other countries will ultimately lead to higher unemployment, a slow economy due to disruption everywhere, and major economic chaos, wanting to become the king of the region, all of which will lead to panic and support the gold price. But at one point, the gold might retrace due to extreme fear. The gold price surged by almost 1% for a weekly measure.