នាយប់នេះវេលាម៉ោង 9:00 យប់ម៉ោងនៅកម្ពុជា ទីផ្សារនឹងតាមដានទៅលើទិន្នន័យការងារនៅអាមេរិកខែកក្កដា Jolts Job Openings ដោយគេព្យាករណ៍ថាអាចនឹងមានកម្រិតទាបជាងកម្រិតពីមុន។ ការព្យាករណ៍នេះបានសបញ្ជាក់ពីភាពថមថយនៃស្ថានភាពទីផ្សារការងារ ដែលអាចដូចការរំពឹងទុករបស់ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell បានលើកឡើងកាលពីលើកមុន។ នេះក៏មានន័យថា អាជីវកម្មមួយចំនួនកំពុងប្រុងប្រយ័ត្នទៅលើភាពមិនច្បាស់លាស់នៅក្នុងទីផ្សារ។ រឿងមួយដែលត្រូវកត់សម្គាល់ ទាំងទិន្នន័យសន្ទស្សន៍អ្នកគ្រប់គ្រងការទិញរបស់ក្រុមហ៊ុន ISM នៅលើវិស័យសេវាកម្ម និងផលិតកម្មសុទ្ធតែបង្ហាញថា កម្រិតការងារនៅតែមានសភាពទន់ខ្សោយជាងមុន។ ហើយប្រសិនបើទិន្នន័យនេះបន្តបង្ហាញពីភាពថមថយបែបនេះកាន់តែច្រើន នោះវានឹងបង្កើនភាគរយកាន់តែច្រើនទៅលើការបន្ទាបអត្រាការប្រាក់ ហើយតម្លៃមាសក៏អាចនឹងមានភាគរយច្រើនក្នុងការឡើងថ្លៃនោះដែរ។ ហើយផ្ទុយមកវិញ សម្រាប់ទិន្នន័យដែលមានកម្រិតច្រើនជាងការរំពឹងទុក។ |English Version| High anticipation is built upon the July US job data—Jolts Job Openings—that will be released tonight at 9:00 PM Cambodia time, with a lower projection than the prior figure. This projection suggests more weakening in the labor market conditions, which could potentially align with what the Federal Reserve Chair Jerome Powell said in his speeches last time. This also means that businesses are taking a more cautious approach ahead of the uncertainty in the market. One thing to note, both the previous July ISM non-manufacturing PMI and the manufacturing PMI, employment levels are evidence supporting these weakness claims. And if by chance, this data continues to show more softening, then this will increase more odds of an interest rate cut and will likely result in higher gold prices. And vice versa for a stronger than expected.
Market Talk: Gold price movement last night
កត្តាទី 1៖ របាយការណ៍ ISM Manufacturing PMI សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ ISM របស់សហរដ្ឋអាមេរិកបានបន្តស្ថិតនៅខាងក្រោមកម្រិតគោលដៅចំនួន 50 ដោយបង្ហាញពីភាពថមថយសកម្មភាពផលិតកម្មនៅក្នុងវិស័យនេះ។ ប្រសិនបើតាមដានទៅលើកម្រិតការងារវិញ ក៏ឃើញមានការធ្លាក់ចុះ ហើយសបញ្ជាក់ពីភាពទន់ខ្សោយនៅក្នុងទីផ្សារការងារនោះដែរ បើទោះបីជាអតិផរណាមានការកើនឡើងយឺតជាងពីមុនក៏ដោយ។ ដូច្នេះ ទីផ្សារបានកំណត់តម្លៃឡើងវិញលើការព្យាករណ៍ការកាត់បន្ថយអត្រាការប្រាក់ ដោយបានកើនឡើងរហូតទៅដល់ 90% ខ្ពស់ជាងការព្យាករណ៍មុនកាលពីម្សិលមិញ។ ទាំងអស់នេះជាសញ្ញាបង្ហាញពីទស្សនវិស័យទុទិដ្ឋិនិយមសម្រាប់ស្ថានភាពសេដ្ឋកិច្ចអាមេរិក ដែលអាចជំរុញឱ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះ ស្របពេលដែលតម្លៃមាសអាចនឹងកើនឡើង។ កត្តាទី 2៖ ភាពមិនប្រាកដប្រជានៃពន្ធ លោកប្រធានាធិបតី Donald Trump គ្រោងនឹងប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល ដើម្បីផ្លាស់ប្តូរនូវសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍សហព័ន្ធ ដែលបានប្រកាសថាពន្ធជាច្រើនរបស់លោកខុសច្បាប់។ លោក Trump ទទូចថា ពន្ធគយទាំងនេះមានសារៈសំខាន់សម្រាប់គោលនយោបាយពាណិជ្ជកម្មរបស់គាត់ ហើយព្រមានថាការទម្លាក់ពន្ធនេះ អាចបំផ្លិចបំផ្លាញសេដ្ឋកិច្ចអាមេរិកបាន។ ពន្ធនៅតែមានរហូតដល់ពាក់កណ្តាលខែតុលា។ ទោះបីជាយ៉ាងណាក៏ដោយ លោក Trump ក៏បានរាយការណ៍ផងដែរថា អាចនឹងពិភាក្សាម្តងទៀតនាថ្ងៃពុធនេះ។ → ប្រសិនបើតុលាការអាមេរិកជឿជាក់ថា Trump គួរតែសងប្រាក់វិញនូវពន្ធដែលប្រមូលបានពីមុន → នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារ។ → ភាពមិនប្រាកដប្រជាក្នុងពន្ធនាំឱ្យតម្លៃមាសកាន់តែឡើងថ្លៃ។ កត្តាទី៣៖ ភាពតានតឹងភូមិសាស្ត្រនយោបាយ ការអភិវឌ្ឍន៍រុស្ស៊ី-អ៊ុយក្រែន៖ យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានបន្តវាយប្រហារក្នុងតំបន់ Dnipropetrovsk របស់អ៊ុយក្រែន ដែលបង្កើនភាពមិនច្បាស់លាស់បន្ថែមទៀតនៅក្នុងទីផ្សារ។ អាមេរិក-វ៉េណេស៊ុយអេឡា៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើ “ការវាយប្រហារដោយចលនា” ប្រឆាំងនឹងទូកដឹកគ្រឿងញៀននៅក្នុងដែនទឹកអន្តរជាតិ។ នេះជាការចាប់ផ្តើមនៃសង្រ្គាមមួយទៀត ដែលអាមេរិកបានប្រយុទ្ធប្រឆាំងនឹងវេណេហ្ស៊ុយអេឡា ដោយអះអាងថាថ្នាំញៀនខុសច្បាប់កំពុងចែកចាយនៅអាមេរិក និងប្រទេសដទៃទៀត។ ជាងនេះទៅទៀត គេរំពឹងថានឹងមាននាវាចម្បាំងអាមេរិកបន្ថែមទៀត រួមជាមួយនឹងនាវាមុជទឹកវាយប្រហារលឿនថាមពលនុយក្លេអ៊ែរមួយនឹងមានវត្តមាននៅទីនោះក្នុងពេលឆាប់ៗនេះ។ ទោះបីជាវេណេហ្ស៊ុយអេឡាមិនទាន់ឆ្លើយតបក៏ដោយ ប៉ុន្តែលោក ម៉ាឌូរ៉ូ ក៏បានគំរាមថានឹងមាន “ការប្រយុទ្ធប្រដាប់អាវុធ” ដើម្បីឆ្លើយតបទៅនឹងសកម្មភាពយោធាណាមួយ។ ប្រតិកម្មទីផ្សារដែលអាចមាន —> នេះគឺជាភាពតានតឹងមួយទៀតលើជម្លោះសង្រ្គាម ដែលអាចជំរុញឱ្យតម្លៃមាសឡើងថ្លៃ។ កត្តាទាំងអស់នេះដូចជាការរំពឹងទុកលើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ភាពមិនប្រាកដប្រជាក្នុងច្បាប់ពន្ធ ភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្ពស់កំពុងរួមចំណែកដល់ការកើនឡើងតម្លៃមាសកាលពីម្សិលមិញ ហើយនឹងអាចនាំឱ្យមានការកើនឡើងបន្ថែមទៀតប្រសិនបើភាពតានតឹងនៅតែមាន។ ប៉ុន្តែសូមចាំថា ប្រសិនបើភាពតានតឹងខ្លាំងពេក តម្លៃមាសក៏អាចនឹងធ្លាក់ចុះ ដូចអ្វីដែលយើងបានជួបប្រទះកាលពីលើកមុនដែរ — ពោលគឺដោយសារតែការភ័យខ្លាចខ្លាំងពេករបស់វិនិយោគិន។ |English Version| Factor 1: ISM Manufacturing PMI The US ISM purchasing managers’ Index continued to stay below the benchmark of 50, suggesting contracting activities coming from the manufacturing sector. Looking into the employment level also slipped, showing further weakness in labor market conditions despite the slower increase in pricing level. Therefore, the market re-priced on a higher rate cut projection, which has surged to over 90%, higher than the previous forecast yesterday. All of these are signaling a less optimistic outlook for the US economy, which is weakening the USD and supporting gold prices. Factor 2: Tariff Uncertainty President Donald Trump plans to appeal to the Supreme Court to quickly reverse a federal appeals court ruling that declared many of his tariffs illegal. Trump insists these tariffs are vital for his trade policy and warns that overturning them could devastate the U.S. economy. The tariffs remain in place until mid-October, pending the appeal. However, Trump also reported that this relief appeal will come as soon as Wednesday. → If the US court believes that Trump should refund the previously collected tariff → major blow US treasury and market. → Uncertainty in Tariffs leads to appreciation the safe-haven assets such as GOLD. Factor 3: Geopolitical Tension Russia-Ukraine development: Russian drones continued to attack in Ukraine’s Dnipropetrovsk region, which is further accelerating uncertainty in the market. US-Venezuela: President Donald Trump announced that U.S. forces had conducted a “kinetic strike” against a drug-carrying boat in international waters. This marked the start of another war, which the US has fought against Venezuela, claiming that the illegal drug has been pushed over the US and other nations. Furthermore, there are expected to be more US warships, along with one nuclear-powered fast attack submarine, to be there soon. Although Venezuela has not responded yet, Mr. Maduro also threatened an “armed fight” in response to any military action. Potential market reaction —>this is another tension on war conflict, which could potentially push the gold price higher. All of these factors, such as dovish FED expectations on rate cut, uncertainty in tariffs legal act, and higher geopolitical tensions are contributed to rising gold prices yesterday and will potentially lead to more increases if tensions still exist. But do remember, if tension is too much, gold slip is also likely, just like what we experienced last time—aka over fear pulls the investor out of the market.
What Really Moves the GOLD prices?
កត្តាដែលជំរុញឱ្យតម្លៃមាសមានការប្រែប្រួល៖ ការព្យាករណ៍អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក៖ ការសម្រេចចិត្តលើការកាត់បន្ថយអត្រាការប្រាក់នឹងធ្វើឡើងនៅថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2025 វេលាម៉ោង 1:00 ព្រឹក (ម៉ោងនៅកម្ពុជា) ដោយបានកើនឡើងពី 87.6% ពីមុនមកត្រឹម 89.7% ជឿជាក់ទៅលើការកាត់អត្រាការប្រាក់។ → ភាគរយកាន់តែច្រើនលើការបន្ទាបអត្រាការប្រាក់ → ជំរុញឱ្យតម្លៃមាសកាន់តែខ្ពស់។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Bessent ក៏បានបញ្ជាក់ផងដែរថា “អាចនឹងមានឱកាសល្អ ដែលលោកស្រី Miran អាចឡើងតំណែង (ក្លាយជាសមាជិកធនាគារកណ្តាលអាមេរិក) នៅមុនកិច្ចប្រជុំធនាគារកណ្តាលអាមេរិកខែកញ្ញា” នេះបើយោងតាមបទសម្ភាសន៍ Semafor ។ ការកត់សម្គាល់នេះក៏ត្រូវបានសម្គាល់ថាជាកត្តាមួយដែលអាចអង្រួនឯករាជ្យភាពរបស់ធនាគារកណ្តាលអាមេរិក (Federal Reserve) និងនាំឱ្យមានតម្លៃមាសខ្ពស់ផងដែរ ជាពិសេសនៅពេលដែលតំណែងរបស់អភិបាលលោកស្រី Lisa Cook នៅតែស្ថិតក្រោមការគំរាមកំហែង។ ប្រទេសឥណ្ឌា៖ លោក Trump បានបង្ហោះនៅលើ Truth Social របស់គាត់ថា ឥណ្ឌា “បានផ្តល់ជូនពន្ធ 0% ប៉ុន្តែវាបានយឺតពេលរួចទៅហើយ” ទោះបីជាមិនទាន់មានការឆ្លើយតប ឬការបញ្ជាក់ពីឥណ្ឌាក៏ដោយ។ ប្រតិកម្ម៖ មិនមានប្រតិកម្មច្រើនចំពោះតម្លៃមាសទេ។ ភាពតានតឹងភូមិសាស្ត្រនយោបាយ៖ រុស្ស៊ី និងអ៊ុយក្រែន នៅតែមានជម្លោះនឹងគ្នា ហើយមិនទាន់មានសញ្ញាណាមួយបង្ហាញថាអាចនឹងមានបទឈប់បាញ់គ្នានាក្នុងពេលឆាប់ៗនេះទេ ខណៈដែលសហរដ្ឋអាមេរិក និងវេណេហ្ស៊ុយអេឡា ក៏ត្រៀមខ្លួនប្រយុទ្ធគ្នាទៅវិញទៅមកជុំវិញការចោទប្រកាន់ក្នុងការជួញដូរគ្រឿងញៀន និងអង្គការឧក្រិដ្ឋកម្ម។ បន្ថែមពីលើនេះ ជម្លោះរវាងអុីស្រាអែល និងតំបន់ហ្គាហ្សា អុីរ៉ង់ជាមួយ E3 និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មិនមានការវិវឌ្ឍន៍បន្ថែមទៀតពីរបាយការណ៍ចុងក្រោយនោះទេ។ → ដូច្នេះ ដរាបណាភាពតានតឹងភូមិសាស្ត្រនយោបាយនៅតែមាន តម្លៃមាសទំនងជានឹងកើនឡើង ជាពិសេសនៅពេលដែលបរិយាកាសបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ (កាត់បន្ថយអត្រាការប្រាក់) នៅមានក្នុងខែនេះ។ ទោះជាយ៉ាងណាក៏ដោយសូមកត់សម្គាល់ថា តម្លៃមាសនៅតែអាចធ្លាក់ចុះក្នុងរយៈពេលខ្លី ដោយសារតែការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនិងជំហររបស់ធនាគារកណ្តាលអាមេរិក។ |English Version| Factor in gold price movement: → More odds on rate cut → push gold prices higher. Meanwhile, US Treasury Secretary Bessent also stated that “There’s a good chance US CEA’s Miran is seated before the September Fed meeting,” according to a Semafor interview. This remark is also marked as a factor in shaking the Federal Reserve’s independence and leading to higher gold prices as well, especially when the FED governor Lisa Cook’s position is still under threat. Reaction: Not much reaction to the Gold prices. → So as long as geopolitical tensions still exist, the gold price is likely to rise, especially when an easing monetary policy (rate cut) environment has already come into play this month. However, do note that gold price correction is also likely in the short term due to changes in geopolitical and the FED’s stance.
Weekly Gold Update: What to Look forward to?
ការវិភាគបែបមូលដ្ឋាន ឬការវិភាគបែបសេដ្ឋកិច្ច ថ្ងៃច័ន្ទ (ទិវាពលកម្ម៖ ថ្ងៃឈប់សម្រាក) ថ្ងៃអង្គារ ក្រៅពីសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ ISM ពីវិស័យផលិតកម្មនៅសហរដ្ឋអាមេរិក ព្រឹត្តិការណ៍សំខាន់មួយទៀតដែលនឹងមានឥទ្ធិពលលើតម្លៃមាសគឺទាក់ទងនឹងការបណ្តេញចេញអភិបាលធនាគារកណ្តាលលោកស្រី Lisa Cook ហើយនេះក៏អាចប៉ះពាល់ទៅលើឯករាជ្យភាពរបស់ធនាគារកណ្តាលអាមេរិកផងដែរ។ ទោះបីជាចៅក្រមផ្តល់ពេលវេលាខ្លះសម្រាប់ពួកគេក្នុងការស្វែងរកភស្តុតាងបន្ថែមក៏ដោយ ប្រសិនបើលោកស្រីពិតជាចាកចេញពីតំណែងមែន នោះលោក Trump អាចនឹងកាន់តែងាយស្រួលក្នុងការបន្ទាបអត្រាការប្រាក់កាន់តែលឿន ហើយពេលនោះតម្លៃមាសក៏អាចនឹងកាន់តែកើនឡើងដែរ។ ជាពិសេសនៅពេលដែលលោកស្រី Stephen Miran អាចនឹងត្រូវបានគេតែងតាំងជាក្រុមប្រឹក្សាភិបាលធនាគារកណ្តាលអាមេរិកនៅថ្ងៃទី 04 ខែកញ្ញា។ ជាក់ស្តែង លោកស្រីក៏គាំទ្រទៅលើការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។ ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ពីរថ្ងៃនេះ ភាគច្រើនតាមដានទៅលើទិន្នន័យការងារផ្សេងទៀតដូចជា ទិន្នន័យការងារ JOLTs Job Openings និងទិន្នន័យការងារ ADP ព្រមទាំងទិន្នន័យសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ ISM ខាងវិស័យសេវាកម្ម។ ថ្ងៃសុក្រ ទិន្នន័យដែលសំខាន់ជាងគេនៅក្នុងសប្តាហ៍នេះគឺរបាយការណ៍ការងាររបស់សហរដ្ឋអាមេរិក រួមមានបញ្ជីប្រាក់បៀវត្សរ៍មិនមែនកសិកម្ម អត្រាគ្មានការងារធ្វើ និងប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោង ដោយវានឹងក្លាយជាទិន្នន័យការងារចុងក្រោយ មុនពេលការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាល។ ទាំងអស់នេះនឹងឆ្លុះបញ្ជាំងពីស្ថានភាពទីផ្សារការងារ ថាតើវានឹងចេញផ្សាយដូចអ្វីដែលប្រធានធនាគារកណ្តាលអាមេរិកលោក Powell រំពឹងទុកនៅក្នុង Jackhole ដែរ ឬទេ? ពោលគឺរូបលោករំពឹងថានឹងមានការកើនឡើងនៃហានិភ័យការងារ។ ការសម្រេចចិត្តលើអត្រាការប្រាក់គឺនៅថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2025 ដោយមានភាគរយ 87.6% ជឿជាក់លើការកាត់អត្រាការប្រាក់ ខណៈពេលដែលនៅសល់ 12.4% ជឿជាក់លើការរក្សាអត្រាការប្រាក់។ ដូច្នេះ ប្រសិនបើទីផ្សារការងារបង្ហាញថាស្ថានភាពកាន់តែទន់ខ្សោយជាងមុន នោះវានឹងគាំទ្រទៅលើការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ហើយក៏អាចជំរុញឱ្យតម្លៃមាសឡើងថ្លៃ។ ហើយផ្ទុយទៅវិញសម្រាប់ទិន្នន័យកាន់តែល្អ។ ***សូមចាំថា ជម្លោះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន អុីស្រាអែល និងហ្គាហ្សា និងលទ្ធភាពដែលអាចកើតមានសង្គ្រាមអុីរ៉ង់ និងសហរដ្ឋអាមេរិក ក៏អាចជះឥទ្ធិពលទៅលើតម្លៃមាស។ ការវិភាគបច្ចេកទេស នេះគឺជាសេណារីយ៉ូមួយចំនួនសម្រាប់តម្លៃមាសក្នុងសប្តាហ៍នេះ៖ |English Version| Fundamental Analysis Monday (Labor Day: Holiday) Tuesday Aside from the ISM purchasing managers index from the United States, another crucial event that will influence the gold price is the dismissal of Federal Reserve governor Lisa Cook, which concerns the US central bank’s independence. Although the Judge gave some time for them to seek additional claims, losing the FED’s cook from her position will likely open the path for Trump to initiate the easing even faster and could potentially lead to higher gold as well. Especially when Stephen Miran’s hearing as the nominee to the Federal Reserve Board (easing partner) will be on September 04. Wednesday and Thursday It also focuses on the other job data, such as JOLTS Job Openings and ADP employment changes, alongside the ISM non-manufacturing PMI. Friday The main character of the week is the US employment report, including the nonfarm payroll, unemployment rate, and average hourly earnings, which will become the last job data before the Federal Reserve’s rate decision is released. All will determine the labor market conditions and whether this will align with what Federal Reserve Chair Powell expects in Jackhole—anticipating an increase in downside job risk. The interest rate decision is on September 18, 2025, with 87.6% betting on the rate cut, while the remaining 12.4% are on hold. So, having weakening labor market conditions will support easing, and that could push the gold prices higher. And vice versa for stronger data. ***Remember, war conflicts between Russia and Ukraine, Israel and Gaza, and the potential of Iran and US, will also factor into gold changes. Technical Analysis
Macro Dose For Last Week!
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃទី01 ខែកញ្ញា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump បញ្ហាពន្ធពាណិជ្ជកម្ម និងបញ្ហាសង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ព័ត៌មានសំខាន់ៗនៅក្នុងសប្តាហ៍នេះ ពន្ធគយ៖ តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិកបានលើកឡើងថា លោកប្រធានាធិបតី Donald Trump បានដាក់ពន្ធដោយខុសច្បាប់ក្រោមច្បាប់គ្រាអាសន្ន ទោះបីជាការសម្រេចចិត្តចុងក្រោយមិនទាន់មកដល់ក៏ដោយ។ សេចក្តីសម្រេចនឹងចូលជាធរមាននៅថ្ងៃទី 14 ខែតុលា។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោក Trump បានវាយបកនៅលើ Truth Social របស់គាត់ថា “ពន្ធគយទាំងអស់នឹងនៅតែចូលជាធរមាន” ខណៈពេលដែលសង្កត់ធ្ងន់លើលទ្ធភាពដែលប្រព័ន្ធហិរញ្ញវត្ថុអាចនឹងប៉ះពាល់ខ្លាំង ប្រសិនបើពន្ធគយទាំងអស់ត្រូវបានលុបចោល។ យោងតាមប្រភព Guardian បាននិយាយថា “ប្រសិនបើពន្ធរបស់ Trump ត្រូវបានកាត់បន្ថយ វាអាចនឹងត្រូវសងត្រឡប់ទៅវិញនូវពន្ធនាំចូលមួយចំនួនដែលអាមេរិកបានប្រមូល”។ នេះនឹងនាំមកនូវបញ្ហាប្រឈមកាន់តែច្រើននៅក្នុងស្ថិរភាពហិរញ្ញវត្ថុ និងទស្សនវិស័យសេដ្ឋកិច្ច។ ទាំងអស់នេះកើតឡើងបន្ទាប់ពីលោក Trump គំរាមយកពន្ធលើប្រទេសផ្សេងទៀត ដូចជាពន្ធ 200% លើប្រទេសចិន ប្រសិនបើមេដែកមិនត្រូវបានផ្តល់ និងពន្ធ 50% លើឥណ្ឌាលើការទិញប្រេងពីរុស្ស៊ី ខណៈពេលដែលព្រមានប្រទេសទាំងអស់អំពីពន្ធឌីជីថលផងដែរ។ ធនាគារកណ្តាលអាមេរិក៖ ករណីរបស់អភិបាលធនាគារកណ្តាលអាមេរិកលោកស្រី Lisa Cook អាចនឹងបន្តផ្អាកការពិភាក្សារហូតដល់ថ្ងៃអង្គារ ដោយសារចៅក្រមបានផ្តល់ឱកាសឱ្យភាគីទាំងពីរ (Cook និង Trump) ស្វែងរកអំណះអំណាងបន្ថែម។ ជាក់ស្តែងទៅ លោក Trump បានចោទប្រកាន់លោកស្រី Cook ថាបានប្រព្រឹត្តិការក្លែងបន្លំការបញ្ចាំដោយខុសច្បាប់ ខណៈដែលលោកស្រី Cook បានដាក់ពាក្យប្តឹងសុំឱ្យមានការហាមឃាត់ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់បញ្ហានេះ។ ភាពតានតឹងភូមិសាស្ត្រនយោបាយ៖ រុស្ស៊ី-អ៊ុយក្រែន៖ កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន 286 ការវាយប្រហារដោយកាំជ្រួចចំនួន 10 និងការវាយប្រហារតាមអាកាសចំនួន 5 លើការតាំងទីលំនៅចំនួន 16 ក្នុងមួយថ្ងៃ ដោយបានបំផ្លាញផ្ទះសម្បែង និងអគារថាមពលជាច្រើន ដែលបណ្តាលឱ្យមានការដាច់ភ្លើងនៅក្នុងតំបន់របស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកនឹងវិលត្រឡប់មកវិញជាមួយនឹងការវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសរុស្ស៊ី ទោះបីជាមានអ្នកខ្លះបានរាយការណ៍ពីការស្តារឡើងវិញពេញលេញនៅក្នុងម៉ាស៊ីនរ៉េអាក់ទ័រទីបីរបស់រោងចក្រថាមពលនុយក្លេអ៊ែរ Kursk បន្ទាប់ពីការវាយប្រហារចុងក្រោយក៏ដោយ។ ទន្ទឹមនឹងនេះ កូរ៉េខាងជើងនឹងឈរក្បែរភាគីរុស្ស៊ីតាមរយៈការបញ្ជូនកាំជ្រួចក៏ដូចជាទាហាន និងគ្រាប់កាំភ្លើងធំ។ នេះមានន័យថា ភាពតានតឹងនៅក្នុងសង្គ្រាមនៅតែមាន។ បទឈប់បាញ់នៅតែមិនអាចកើតមានឡើងដដែល បើទោះបីជាមានសម្ពាធថ្មីៗពីប្រធានាធិបតីអាមេរិក Donald Trump ក៏ដោយ។ លោកធ្លាប់បានលើកឡើងថា អាចនឹងដំឡើងពន្ធកាន់តែខ្លាំង ដើម្បីបញ្ចប់សង្គ្រាមនេះ។ E3-Iran៖ ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំងបានគំរាមដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ បន្ទាប់ពីខ្លួន “បរាជ័យក្នុងការអនុវត្តតាមការទាមទារដើម្បីចរចាជាមួយសហរដ្ឋអាមេរិក និងមិនអនុញ្ញាតឱ្យអធិការកិច្ចនុយក្លេអ៊ែរចាប់ផ្តើមការងាររបស់ពួកគេឡើងវិញ” ។ ខណៈពេលដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានរិះគន់រឿងនេះថា “មិនសមហេតុផល ខុសច្បាប់ និងគ្មានមូលដ្ឋានច្បាប់ណាមួយឡើយ”។ ទោះបីជាភាពតានតឹងមិនសូវមានច្រើនខ្លាំងពីបញ្ហានេះ នេះនៅតែអាចជាសញ្ញាមួយផ្សេងទៀតដែលសង្គ្រាមនៅតែអាចបន្តមាន។ អុីស្រាអែល-ហ្គាហ្សា៖ ការវាយប្រហាររបស់អុីស្រាអែលនៅតែមានទៅលើទីក្រុង Gaza ដោយបានកម្ទេចអគារលំនៅឋាន និងកងកម្លាំងជាច្រើនតាមរយៈ “មនុស្សយន្តបំផ្ទុះ”។ នេះបានធ្វើឱ្យមនុស្សស្លាប់ច្រើនជាងមុន ខណៈអ្នកខ្លះបដិសេធមិនជម្លៀសចេញពីទីតាំងមួយនោះ។ |English Version| Weekly Data Summary Report As of September 01, 2025 Below is a summary of the United States, primarily based on critical events related to President Donald Trump, the trade war, and war conflicts within the week. Disclaimer: Please note this is opinion-based; do not take it as investment advice. Key Highlight Event: Tariff development: The US appeals court has ruled that President Donald Trump illegally imposed tariffs through emergency law, although the final decision has yet to come. The ruling will take effect on 14 October. Despite all of these, Trump struck back on his Truth Social, saying that “All tariffs will still be in effect” while stressing the potential for a major financial blow if the tariffs are eliminated. According to the Guardian source, “if Trump’s tariffs are struck down, it might have to refund some of the import taxes that it has collected.” This will bring even more challenges in financial stability and economic outlook. All of these come after Trump threatened to impose tariffs on other countries, such as 200% tariffs on China if magnets are not provided and 50% tariffs on India over purchasing Russian oil, while warning all nations about the digital tax. The Federal Reserve: The Federal Reserve Governor Lisa Cook’s case will be suspended until at least Tuesday, as the judge gave both sides (Cook and Trump) a chance to find additional arguments. In fact, Trump accused Cook of illegally committing mortgage fraud, while Cook filed a lawsuit for a temporary restraining order to block it. Geopolitical Tension: Russia-Ukraine: Russian forces launched 286 drone attacks, 10 missile attacks, and five air strikes on 16 settlements in one day, damaging several households and energy buildings, resulting in a blackout in Ukraine’s region. Ukrainian President Volodymyr Zelenskyy stated that he will return with a deep strike in Russia for his country’s power facilities, although some reported a complete restoration in Russia’s Kursk nuclear power plant’s third reactor after the last attack. Meanwhile, North Korea will stand by Russia’s side by sending missiles, as well as soldiers and artillery ammunition. These tensions are going nowhere; a ceasefire is still out of an option now despite recent pressures from US President Donald Trump. He previously mentioned having potentially strong tariffs or sanctions to end this war. E3-Iran: The UK, Germany, and France threatened to reimpose sanctions on Iran after it “failed to comply with demands to negotiate with the US and allow nuclear inspectors to resume their work.” While Iran’s Foreign Minister Abbas Araghchi criticized this as “unjustified, illegal, and without any legal basis.” The Tension isn’t that much; however, this could be another signal for re-acceleration in geopolitical tension. Israel-Gaza: There is an increasing intensity in Israeli attacks on the city of Gaza, with several residential buildings and forces being attacked by “Israeli explosive robots.” This has led more people to die, while some refused to evacuate from there.
What happened overnight: Get the latest market recap here!
តម្លៃមាសបានកើនឡើងខ្ពស់ដល់កម្រិត 3423.18 ក្នុងមួយអោន មុនពេលធ្លាក់ចុះកាលពីព្រឹកមិញ ដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយជាច្រើនបានកើនឡើងពេញមួយយប់ ស្របពេលដែលអង្រួនឯករាជ្យភាពរបស់ធនាគារកណ្តាលអាមេរិកផងដែរ។ បញ្ហារុស្ស៊ី-អ៊ុយក្រែន៖ យោងតាមទិន្នន័យរបស់ទីក្រុង Kyiv ការប្រយុទ្ធគ្នាកាលពីយប់មិញអាចចាត់ទុកថាជាការប្រយុទ្ធដ៏ធំបំផុតទីពីរនៃសង្គ្រាមទាំងមូល ដោយមានមនុស្សយ៉ាងហោចណាស់ 21 នាក់ត្រូវបានសម្លាប់ ហើយនេះក៏បានធ្វើឱ្យប៉ះពាល់ទៅដល់អគាររបស់អឺរ៉ុប និងចក្រភពអង់គ្លេសនៅទីនោះផងដែរ។ នេះមិនត្រឹមតែមានភាពតានតឹងមួយចំនួនរវាងរុស្ស៊ី និងអ៊ុយក្រែនទេ អឺរ៉ុប និងអង់គ្លេសក៏អាចនឹងឆ្លើយតបផងដែរ។ ជាក់ស្តែង យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានវាយប្រហារទៅលើប្រេងរបស់រុស្ស៊ី ខណៈពេលដែលរុស្សុីក៏បានកម្ទេចទៅលើតំបន់របស់អ៊ុយក្រែនជាច្រើននោះដែរ។ នេះក៏បានជំរុញឱ្យតម្លៃមាស និងតម្លៃប្រេងឡើងខ្ពស់។ ការដាក់ទណ្ឌកម្មឡើងវិញលើអុីរ៉ង់៖ ប្រទេសទាំងបីនៅអឺរ៉ុប (E3) ដូចជាចក្រភពអង់គ្លេស បារាំង និងអាឡឺម៉ង់ ប្តេជ្ញាដាក់ទណ្ឌកម្មឡើងវិញលើអុីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែរម្តងទៀត ដែលអាចនឹងបង្កើនភាពតានតឹងកាន់តែច្រើនទៀតនៅក្នុងទីផ្សារ។ ទោះបីជាការចរចាការទូតនៅតែមាននៅក្នុងបរិបទបច្ចុប្បន្នក៏ដោយ ពោលគឺបើកឱ្យមានរយៈពេល 30 ថ្ងៃមុននឹងអនុម័ត ក៏សញ្ញាបច្ចុប្បន្នកំពុងងាកទៅរកទស្សនវិស័យទុទិដ្ឋិនិយមបន្ថែមទៀតលើសង្រ្គាមនេះ។ ជាក់ស្តែង រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ Abbas Araghchi បានច្រានចោលការសម្រេចចិត្តរបស់ E3 ថា “មិនសមហេតុផល ខុសច្បាប់ និងខ្វះមូលដ្ឋានច្បាប់ណាមួយ” នេះបើយោងតាមប្រភព ALJAZEERA ។ ទិន្នន័យសេដ្ឋកិច្ចខ្សោយ៖ ទោះបីជាទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) មានកម្រិតខ្លាំងជាងមុនសម្រាប់ត្រីមាសទី 2 ដែលជំរុញឱ្យតម្លៃមាសធ្លាក់ចុះពេលចេញផ្សាយទិន្នន័យនេះក៏ដោយ ក៏យើងកំពុងមើលឃើញពីការធ្លាក់ចុះមួយចំនួនទៀតនៅក្នុងទិន្នន័យការងារ ស្របពេលដែលតម្លៃទំនិញមានកាន់តែតិចជាងមុន។ ទាំងអស់នេះអាចគាំទ្រដល់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅក្នុងខែកញ្ញា។ សមាជិកធនាគារកណ្តាលអាមេរិកលោកស្រី Lisa Cook៖ លោកស្រី Cook បានស្នើសុំបញ្ជាបណ្តោះអាសន្នលើករណីរបស់នាង ខណៈពេលដែលប្រឆាំងទៅលើការចោទប្រកាន់របស់ Trump។ ទោះជាយ៉ាងណាក៏ដោយ លោក Trump ក៏បានបញ្ជាក់ផងដែរថា គាត់បានរកឃើញថា “មានហេតុផលដើម្បីដកលោកស្រី Cook ចេញពីតំណែងរបស់លោកស្រី” ។ -> នេះបានគំរាមកំហែងដល់ឯករាជ្យភាពរបស់ធនាគារកណ្តាលអាមេរិក។ —> សវនាការនៅថ្ងៃសុក្រ វេលាម៉ោង 10 ព្រឹក (អាចនឹងម៉ោង 9 យប់ ម៉ោងនៅកម្ពុជា) សមាជិក Fed ផ្សេងទៀតបានលើកឡើងពីហានិភ័យទីផ្សារការងារ និងបានគាំទ្រការកាត់បន្ថយអត្រាការប្រាក់ចំនួន 25 bps នៅក្នុងខែកញ្ញា។ សរុបមក ទាំងអស់នេះហើយដែលធ្វើឱ្យទីផ្សារកាន់តែមានភាពចលាចល និងនាំឱ្យតម្លៃមាសកាន់តែឡើងខ្លាំងយប់មិញ។ |English Version| The gold prices jumped higher to 3423.18 per ounce before the retracement early this morning due to many geopolitical tensions rising overnight and shaking the Federal Reserve’s independence. Russia-Ukraine Issue: According to Kyiv’s data, last night’s battle can be considered as the second-largest barrage of the entire war, with at least 21 people killed, and this also escalated to a boom on Europe and the UK’s buildings. This caused not only some tension between Russia and Ukraine, Europe and the UK will respond. Ukrainian drone attack on Russia’s oil, while damage was also done to Ukraine’s many regions. This also pushes the gold prices and oil prices higher in response. Reimpose sanctions on Iran: The three European countries (E3), such as the United Kingdom, France, and Germany, commit to reimposing sanctions on Iran over the nuclear program once again, which also opens some path for more tension in the market. Although the diplomatic negotiation still exists in the current context—30-day window will be open before implementation—the current signals are leaning toward a more pessimistic outlook on this war. In fact, Iranian Foreign Minister Abbas Araghchi rejected the E3’s decision as “unjustified, illegal, and lacking any legal basis”, according to an ALJAZEERA source. Weak Economic Data: Despite having a stronger GDP in the second quarter, which also pushed the gold prices in the first reaction, we are also seeing some slackening in the labor market conditions, while the pricing tends to become less persistent. All of these could potentially support the next FED rate cut in September. The Federal Reserve’s Lisa Cook: The FED’s Cook requests a temporary order on her case while challenging Trump’s accusation back in an attempt to save her position. However, Trump also stated that he found “there was cause to remove FED’s Cook—aka evidence.” —> threatening the FED’s independence. —> hearing on Friday at 10 AM ET (around 9 PM Cambodia Time) Other Fed members addressed labor risk and supported having a 25 bps rate cut in September, albeit a 50 bps cut is currently off the table. To conclude, all of these are causing the market to become more sensitive and result in a higher gold price last night.
What to anticipate for Tonight’s data: Economic Indicators and NVIDIA
សូចនាករសេដ្ឋកិច្ច៖ សូចនាករចំនួនបីដែលត្រូវតាមដាន៖ ផលិតផលក្នុងស្រុកសរុប សន្ទស្សន៍តម្លៃ PCE និងទិន្នន័យអ្នកដែលគ្មានការងារធ្វើហើយទាមទាររកអត្ថប្រយោជន៍ពីរដ្ឋាភិបាល (Jobless Claims) នៅយប់នេះវេលាម៉ោង 7:30 យប់នៅកម្ពុជា។ ទាំងអស់នេះអាចនឹងកំណត់ស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាតម្លៃទំនិញ ខណៈពេលដែលទីផ្សារក៏តាមដានទៅលើស្ថានភាពទីផ្សារការងារមុនពេលចេញផ្សាយរបាយការណ៍ការងាររបស់សហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយផងដែរ។ ជាក់ស្តែង សមាជិកធនាគារកណ្តាលអាមេរិកលោក William ក៏បានសង្កត់ធ្ងន់លើសក្តានុពលនៃកំណើនសេដ្ឋកិច្ចយឺត ខណៈដែលចំនួនការងារកំពុងចាប់ផ្តើមមានចំនួនតិចជាងមុន។ ដូច្នេះប្រសិនបើទិន្នន័យអ្នកដែលគ្មានការងារធ្វើហើយទាមទាររកអត្ថប្រយោជន៍ពីរដ្ឋាភិបាលបន្តធ្លាក់ចុះ នោះក៏បង្ហាញពីសុខភាពការងារកាន់តែខ្សោយផងដែរ។ ដូច្នេះ នេះក៏ជះឥទ្ធិពលលើការសម្រេចចិត្តលើអត្រាការប្រាក់នៅថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2025 ខាងមុខនេះ ថាតើពួកគេអាចនឹងបន្ទាបអត្រាការប្រាក់ដល់កម្រិតណា ឬពួកគេយល់ឃើញយ៉ាងណាចំពោះស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ ហើយតើការសម្រេចចិត្តនេះជាការកាត់បន្ថយអត្រាការប្រាក់ចុងក្រោយ ឬក៏នឹងមានការសម្រេចចិត្តមួយទៀតនៅមុនដំណាច់ឆ្នាំ? គោលជំហរបច្ចុប្បន្នឥឡូវនេះគឺមានភាគរយ 87.2% ដែលអាចមានការកាត់បន្ថយអត្រាការប្រាក់។ ទីផ្សារភាគហ៊ុន របាយការណ៍ប្រាក់ចំណូល NVIDIA៖ ទោះបីជារបាយការណ៍ប្រាក់ចំណូលរបស់ NVIDIA មានកម្រិតលើសពីការរំពឹងទុកក៏ដោយ ក៏ទីផ្សារមួយចំនួននៅតែមានទស្សនវិស័យទុទិដ្ឋិនិយមនាពេលអនាគត ដោយសារតែការរឹតបន្តឹងទៅលើគោលនយោបាយពីប្រទេសចិន។ ជាក់ស្តែង “Nvidia បានបង្ហាញថា ការលក់ទៅលើ GPUs H20 របស់ខ្លួននៅក្នុងប្រទេសចិនក្នុងកំឡុងត្រីមាសខែកក្កដាមានកម្រិតសូន្យ” នេះបើយោងតាមប្រភពមួយចំនួន។ ទោះបីជាតម្រូវការ AI នៅតែមានក៏ដោយ។ → ដូច្នេះទីផ្សារឥឡូវនេះរំពឹងថា តើក្រុមហ៊ុន Nvidia អាចនឹងបង្កើនការផលិតលឿនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការប្រើប្រាស់បច្ចេកវិទ្យា ឬអត់។ |English Version| Economic Indicator: Three indicators to look at: Gross Domestic Product, PCE price index, and jobless claims tonight at 7:30 PM Cambodia time. All of these will determine economic outlook and pricing on the goods, particularly when assessing the tariffs’ impact, while also looking at the labor market conditions ahead of the US employment report. In fact, the Federal Reserve’s William also stressed the potential of slow growth, while the hiring activities also show somewhat scaled back. So if the Jobless claims data continue to drop, then this also signals a weaker job health. Therefore, this also influences the rate decision on the upcoming September 18, 2025, on how much they are willing to cut the interest rate or how they will see the current economic outlook. Will this decision be the last rate cut of the year, or will there be another one before the year’s end? The current stance is now at 87.2% chance of a rate cut. Stock Market NVIDIA Earnings Report: Despite the NVIDIA earnings report beating the expectation, there is an increasingly pessimistic outlook for the future, which is mainly driven by the policy restrictions from China. In fact, “Nvidia confirmed zero sales (not factoring in smugglers) of its H20 GPUs in China during the July quarter,” as per the source, albeit there are no signs of slipping AI demand. → So the market now expects Nvidia to increase production fast enough to meet the tech consumption, or not.
Recap the Market: Geopolitical Tension and The Federal Reserve.
ជម្លោះរុស្ស៊ី – អ៊ុយក្រែន៖ ការចូលរួមរបស់អឺរ៉ុប ទោះបីជាមានកិច្ចព្រមព្រៀងពីមុនស្តីពីការផ្តល់ការធានាសន្តិសុខក៏ដោយ ក៏កាលពីយប់មិញ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានច្រានចោលគំនិតនៃការមានជំនួយពីអឺរ៉ុបមកកាន់អ៊ុយក្រែន ដោយបញ្ជាក់ថា ការធានានេះគួរតែពាក់ព័ន្ធតែភាគីម្ខាងតែប៉ុណ្ណោះ (បច្ចុប្បន្ន មានការជួយពីអាមេរិក និងអឺរ៉ុប)។ បន្ទាប់ពីការបដិសេធនេះ សហភាពអឺរ៉ុបក៏កំពុងពិចារណាលើការដាក់ពន្ធបន្ថែមទៀតដោយផ្តោតលើប្រេង និងឧស្ម័នរបស់រុស្ស៊ី ទោះបីជាមានការដាក់ពន្ធនេះអាចនឹងប្រឈមមុខនឹងបញ្ហាកំណត់មួយចំនួន។ ដូច្នេះហើយ ពួកគេបានជំរុញឱ្យអាមេរិកដាក់ពន្ធកាន់តែតឹងរ៉ឹង និងខ្ពស់លើរុស្ស៊ី ដើម្បីដាក់សម្ពាធឱ្យបញ្ចប់ជម្លោះមួយនេះ។ សម្រាប់ពេលនេះ សហរដ្ឋអាមេរិកបានដាក់ 50% លើប្រទេសឥណ្ឌារួចហើយ បើទោះបីជាលោក Navarro ក៏បានបញ្ជាក់ផងដែរថា “ឥណ្ឌាអាចនឹងបន្ទាបពន្ធចំនួន 25% បាន ប្រសិនបើពួកគេបញ្ឈប់ការទិញប្រេងពីរុស្ស៊ី”។ អុីស្រាអែល-ហ្គាហ្សា៖ ការវាយប្រហារនៅតែបន្តមាន ដោយបច្ចុប្បន្នមានអ្នកស្លាប់ចំនួន 51 នាក់តាំងពីព្រឹកព្រលឹមថ្ងៃពុធ។ ទោះបីជាមានការខិតខំប្រឹងប្រែងក្នុងការបញ្ចប់សង្គ្រាមនៅហ្គាហ្សាក៏ដោយ ក៏អុីស្រាអែលនៅតែព្យាយាមវាយប្រហារទីក្រុង Gaza ខណៈពេលដែលបង្ហាញសញ្ញាថាខ្លួនមិនមានផែនការទទួលយកបទឈប់បាញ់នៅពេលនេះទេ។ សូម្បីតែនៅក្នុងកិច្ចប្រជុំជាមួយសេតវិមាន របាយការណ៍មួយចំនួនបានលើកឡើងពីភាពមិនប្រាកដប្រជាថាតើអុីស្រាអែលនេះបានចូលរួមកិច្ចប្រជុំនេះឬអត់។ ដូច្នេះ ភាពមិនប្រាកដប្រជាក្នុងជម្លោះសង្រ្គាម និងលទ្ធភាពនៃការដំឡើងពន្ធបន្ថែមទៀតបានជំរុញឱ្យតម្លៃមាសកាលពីយប់មិញកើនឡើង ខណៈដែលព័ត៌មានធនាគារកណ្តាលអាមេរិកអាចនឹងបន្តជះឥទ្ធិពលទៅកាន់មាសនាពេលខាងមុខ។ *** ឥឡូវនេះមាសបានចាប់ផ្តើមផ្លាស់ប្តូរសន្ទុះ (បានធ្លាក់ចុះបន្តិច) នៅដើមថ្ងៃព្រហស្បតិ៍ ខណៈដែលទីផ្សារកំពុងសម្លឹងមើលទិន្នន័យ GDP និងទិន្នន័យ PCE នៅយប់នេះ។*** ធនាគារកណ្តាលអាមេរិកកាលពីយប់មិញ សមាជិកធនាគារកណ្តាលលោក William រំពឹងថានឹងឃើញសេដ្ឋកិច្ចធ្លាក់ចុះបន្ថែមទៀត (មិនជាប់គាំងសេដ្ឋកិច្ចទេ) ទោះបីជាទីផ្សារការងារនៅតែមានសភាពល្អប្រសើរក៏ដោយ។ លោកក៏បានលើកឡើងថា អត្រាការប្រាក់នាពេលបច្ចុប្បន្ននេះមានការរឹតបន្តឹងតិចតួច ដោយមានន័យថា FED នឹងបន្ទាបអត្រាការប្រាក់ ប៉ុន្តែនៅតែមាន “ការរឹតបន្តឹងទៅមុខ” ទោះបីជាយើងនៅតែមិនប្រាកដថាព្រឹត្តិការណ៍ពិតប្រាកដនឹងទៅជាយ៉ាងណាក៏ដោយ។ |English Version| The Russia-Ukraine Conflict: Involvement of Europe Despite having a previous agreement on granting the security guarantee, last night, Russian President Putin rejected the idea of having Europe’s aid, stating that this guarantee should only involve one party. After the rejection, the EU is also considering introducing secondary sanctions, targeting Russia’s oil and gas, albeit with some limitations. Therefore, they have urged the US to impose tighter and higher tariffs on Russia to pressure it to end the conflict as early as possible. For now, the US has already imposed 50% on India, although Navarro also stated that “India can receive a 25% discount if it halts purchases of Russian oil.” Israel-Gaza: The fight still goes on with the current death count total of 51 Palestinians since dawn on Wednesday. Despite an effort to end the war in Gaza, Israel has still pushed through plans to seize Gaza City while signaling that it has no plan to accept the ceasefire for now. Even in the meeting with the White House, some reports cited the uncertainty of whether the Israelis would attend this meeting or not. So, to conclude, uncertainty in the war conflict and the potential of having tariffs sparked the gold price last night while leaving some path for the Federal Reserve’s factor to cause further movement in the near term. ***The gold now started to shift the momentum in early Thursday as the Market is now eyed for the GDP data and PCE data tonight.*** The Federal Reserve Last Night The Federal Reserve’s William expects to see a further slowing economy (not stalling the economy), despite having the solid labor market conditions and the “modestly restrictive” stance on policy. This refers to how the FED will lower the interest rate but still have somewhat “restrictive going forward,” although we are still unsure what the actual event will be.
President Trump evaluates candidates to replace Federal Reserve Governor Lisa Cook amid the ongoing Russia-Ukraine conflict.
សមាជិកធនាគារកណ្តាលអាមេរិកលោកស្រី Lisa Cook ប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងថារូបលោកបានរកឃើញនូវបេក្ខជនដែលអាចជំនួសតំណែងលោកស្រី Lisa Cook បន្ទាប់ពីលោកមានបំណងចង់ប្រគល់តំណែងដ៏ពេញសិទ្ធមួយទៅកាន់លោកស្រី Miran។ នេះបានធ្វើឱ្យទីផ្សារមួយចំនួនមានការងឿងឆ្ងល់ថា តើបេក្ខជនដែលប្រធានាធិបតីបានជ្រើសរើសនោះអាចជា លោកស្រី Miran ដែលជាទីប្រឹក្សាសេដ្ឋកិច្ច ឬក៏អតីតប្រធានធនាគារពិភពលោក David Malpass នេះបើយោងតាមរបាយការណ៍ព័ត៌មានរបស់ WSJ ។ រឿងនេះបានកើតឡើងបន្ទាប់ពីគាត់បានបណ្តេញលោកស្រី Lisa Cook ចេញពីមុខតំណែង ទោះបីជាលោកស្រីបានប្តេជ្ញាក្នុងការប្រយុទ្ធប្រឆាំងនឹងការវាយប្រហារនេះក៏ដោយ ដោយលើកឡើងថាលោកប្រធានាធិបតី មិនមានសិទ្ធអំណាចគ្រប់គ្រាន់ក្នុងការបណ្តេញលោកស្រីចេញបាននោះទេ។ *** ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងលេខាធិការពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Lutnich នៅតែបន្តដាក់សម្ពាធឱ្យធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់។*** របាយការណ៍សន្ទស្សន៍ទំនុកចិត្តរបស់ប្រជាជននៅទីនោះ យោងតាមរបាយការណ៍របស់ CB ទោះបីជាសន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់បានធ្លាក់ចុះសម្រាប់ខែនេះក៏ដោយ របាយការណ៍ក៏បានសបញ្ជាក់ថា ការរំពឹងទុកទៅលើកំណើនអត្រាអតិផរណាបានកើនឡើង ស្របពេលដែលប្រជាជននៅតែមានក្តីបារម្ភទៅលើបញ្ហាវិបត្តិសេដ្ឋកិច្ច។ បញ្ហាវិបត្តិសេដ្ឋកិច្ចនេះបានធ្វើឱ្យទីផ្សារកាន់តែមានភាពតានតឹង ហើយក៏បានជំរុញឱ្យតម្លៃមាសមានការកើនឡើងបន្តិចផងដែរ។ រុស្ស៊ី-អ៊ុយក្រែន៖ ជម្លោះបន្តកើតមានឡើងរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន។ ទោះបីជាលោក Witkoff បានលើកឡើងថានឹងមានកិច្ចប្រជុំស្តីពីប្រទេសរុស្ស៊ី អ៊ុយក្រែន អុីរ៉ង់ និងតំបន់ហ្គាហ្សាក្នុងសប្តាហ៍នេះដែលមានគោលបំណងបញ្ចប់ជម្លោះទាំងអស់ក៏ដោយ ក៏សញ្ញានាពេលថ្មីៗនេះកំពុងបង្ហាញពីសញ្ញាអវិជ្ជមានក្នុងស្ថានភាពពួកគេនោះដែរ។ សូម្បីតែលោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy ក៏បាននិយាយថា “រុស្ស៊ីកំពុងផ្តល់នូវសញ្ញាបង្ហាញថា ពួកគេអាចនឹងជៀសវាងពីការចរចានាពេលខាងមុខ។ នេះអាចផ្លាស់ប្តូរបានតាមរយៈការដាក់ពន្ធកាន់តែខ្លាំង។ ការកត់សម្គាល់នេះបានកើតឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Trump បានលើកឡើងពីការដំឡើងពន្ធ ប្រសិនបើជម្លោះនេះមិនបានបញ្ចប់។ → មិនត្រឹមតែរុស្សី និងអ៊ុយក្រែនទេដែលទទួលរងផលវិបាកនេះ ប៉ុន្តែសូម្បីតែប្រទេសផ្សេងទៀតដូចជាឥណ្ឌា និងចិនក៏នឹងប្រឈមមុខនឹងបញ្ហានេះដូចគ្នា។ |English Version| FED’s Lisa Cook Progress US President Donald Trump said he found potential candidates to replace the FED’s Lisa Cook, right after he intended to switch Mira to another longer-term FED spot after his nomination a few weeks ago. This raises some doubt about whether these potential candidates would be the economic adviser Stephen Miran or the former World Bank Group President David Malpass, according to the WSJ report. This came after he fired the FED’s Lisa Cook from her position, although she had committed to challenging this case by saying that Trump lacked the authority to fire her. ***US President Donald Trump and US Commerce Secretary Lutnich continued to pressure the FED to lower the interest rate.*** CB Consumer Confidence Report In accordance with the CB report, although the consumer confidence index overall declined this month, the report also suggested that inflation expectations picked up while addressing concerns over a possible recession. This recession has sparked some uncertainty and overshadowed the inflation problem, resulting in a higher gold price. Russia-Ukraine: The conflict goes on and on, with the battlefield becoming a dead field. Although US Envoy Witkoff cited that there will be meetings on Russia, Ukraine, Iran, and Gaza this week that aim to end all the conflict, the recent signs are showing otherwise. Even Zelenskyy also said, “Russia is only giving signals that it is going to continue to avoid real negotiations. This can only be changed by strong sanctions, strong tariffs—real pressure.” This remark came when US President Trump mentioned the secondary sanctions imposed if Moscow’s conflict does not end. → Not only Russia and Ukraine will suffer, but even other countries such as India and China will also likely face these consequences.
Market Talk: The Federal Reserve’s Removal, a 200% Possible Tariff on China, Russia, and Ukraine Development, and Korea’s Shipbuilding.
ការដកតំណែងសមាជិកធនាគារកណ្តាលអាមេរិកលោកស្រី Lisa Cook លោកប្រធានាធិបតី Trump បានដកលោកស្រី Lisa Cook ចេញពីតំណែងភ្លាមៗជាផ្លូវការ។ ទោះបីជាលោកស្រី Cook មិនទាន់ឆ្លើយតបក៏ដោយ ប៉ុន្តែលោកស្រីក៏អាចដាក់ពាក្យទៅកាន់តុលាការ ស្របពេលដែលអាចត្រឡប់ទៅកាន់តំណែងជាបណ្តោះអាសន្នរហូតដល់តុលាការសម្រេចចុងក្រោយលើសំណុំរឿងនេះ។ ប៉ុន្តែ នេះធ្វើបានលុះត្រាតែលោកស្រីមានបំណងតតាំងករណីនេះត្រឡប់ទៅវិញតែប៉ុណ្ណោះ។ → ប្រសិនបើលោកស្រីពិតជាត្រូវបានដកចេញពីតំណែងមែន នេះនឹងផ្តល់ឱកាសទៅកាន់លោក Trump ក្នុងការដាក់មនុស្សដែលឈរនៅខាងលោក ហើយនេះក៏អាចនឹងអង្រួនឯករាជ្យភាពរបស់ធនាគារកណ្តាលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះដែរ។ → មាសឡើងដោយសារតែពួកគេរំពឹងថានឹងឃើញអតុល្យភាពរបស់ធនាគារកណ្តាលអាមេរិកកាន់តែច្រើន ហើយលទ្ធភាពដែលអាចមានការបន្ទាបអត្រាការប្រាក់ក៏កាន់តែខ្ពស់នោះដែរ ពោលគឺ ស្របតាមគោលដៅអត្រាការប្រាក់ដែលលោក Trump ចង់បាន។ លទ្ធភាពនៃការដំឡើងពន្ធ 200% លើប្រទេសចិន ប្រធានាធិបតីអាមេរិក លោក Trump បាននិយាយថា ប្រទេសចិនត្រូវតែផ្គត់ផ្គង់មេដែកកម្រ បើមិនដូច្នេះទេពួកគេនឹងដំឡើងពន្ធ 200%។ នេះកើតឡើងនៅពេលដែលប្រទេសចិនមានបំណងកាន់កាប់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ខណៈពេលដែលរឹតបន្តឹងទៅលើវត្ថុធាតុកម្រ និងមេដែកមួយចំនួនទៅក្នុងបញ្ជីនាំចេញរបស់ខ្លួនជាការឆ្លើយតបទៅនឹងការដំឡើងពន្ធចុងក្រោយរបស់សហរដ្ឋអាមេរិក។ ដូច្នេះហើយ លោក Trump បាននិយាយថា លោកទំនងជានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលណាមួយនៅឆ្នាំនេះ។ → ភាពតានតឹងខ្លះរវាងចិន និងអាមេរិកបានបង្កើតឡើងតាមសំណើនេះ។ → ប្រសិនបើចិននៅតែបន្តដាក់កម្រិត នោះតម្លៃមាសនឹងបន្តកើនឡើង។ កូរ៉េខាងត្បូង ប្រធានាធិបតីអាមេរិក លោក Trump បានលើកឡើងពីការព្រួយបារម្ភអំពីអស្ថិរភាពនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយបារម្ភថា វាអាចរំខានដល់អាជីវកម្ម។ ទោះបីជាបែបនេះក៏ដោយ លោក និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងស្តីពីការកសាងនាវា និងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លើសពីនេះ សហរដ្ឋអាមេរិកនឹងរក្សាពន្ធ 15% លើទំនិញកូរ៉េខាងត្បូង ខណៈដែលលោក Trump ចាត់ទុកកូរ៉េខាងត្បូងថាជាអ្នកទិញសម្ភារៈយោធា និងធនធានថាមពលរបស់សហរដ្ឋអាមេរិកយ៉ាងសំខាន់។ រុស្ស៊ី – អ៊ុយក្រែន លោក Trump បានបញ្ជាក់យ៉ាងច្បាស់ថា “អាចមានផលវិបាកប្រសិនបើពួកគេ (រុស្ស៊ី និងអ៊ុយក្រែន) មិនជួបគ្នា” ទោះបីជាគាត់ប្រហែលជា (មិន) នៅកិច្ចប្រជុំនាពេលខាងមុខជាមួយនឹងលោក Putin និងលោក Zelenskyy ក៏ដោយ។ ផលវិបាកដែលគាត់បានលើកឡើងនៅទីនេះអាចសំដៅទៅលើការដាក់ពន្ធបន្ថែមទៀត ដូចជាប្រេងរុស្ស៊ីជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានកត់សម្គាល់ផងដែរថា អឺរ៉ុបក៏នឹងផ្តល់ការធានាសន្តិសុខដ៏សំខាន់ផងដែរ ដែលអាចផ្តល់ការការពារមួយចំនួនសម្រាប់អ៊ុយក្រែន និងបញ្ចប់សង្រ្គាមនេះដោយសន្តិវិធី។ |English Version| The Federal Reserve Lisa Cook’s Removal Trump officially removed Lisa Cook from the Fed’s position immediately. Although Cook hasn’t responded yet, she could seek the court and return to that position temporarily until the court makes a final decision on the case, only if she wants to challenge the firing. → If she is really removed, then this will leave a spot for the four-person stand on Trump’s side and could potentially shake the central bank’s independence in the near term. → gold up because they expect to see more imbalance between them, and the potential for a rate cut is very high, aligning with Trump’s current rate goal. A possibility of 200% tariffs on China over magnet purchases. U.S. President Donald Trump stated that China must supply rare earth magnets, or “we have to charge them 200% tariffs or something.” This remark comes as China becomes more sensitive toward the dominance of global supply chains while adding several rare materials and magnets to its export restriction list in response to the last US tariff hike. Therefore, Trump stated that he will likely visit China sometime this year. → Some tension between China and the US has built upon this request. → If China continues to restrict, then GOLD prices will continue to climb. South Korea’s shipment U.S. President Trump raised concerns about political instability in South Korea, fearing it could disrupt business. Despite this, he and South Korean President Lee expressed optimism for a deal on shipbuilding and security cooperation with North Korea, aiming to strengthen the relationship between these two divided countries. Plus, the U.S. will maintain a 15% tariff on South Korean goods, while Trump views South Korea as a vital buyer of U.S. military equipment and energy resources. Russia-Ukraine Trump made it clear that “there could be consequences if they (Russia and Ukraine) don’t meet,” although he may (not) be there for Putin and Zelenskyy. The consequences he stated here may refer to imposing the secondary sanctions on them, such as Russian oil, for instance. However, he also noted that Europe will give significant security guarantees, which could grant some protection for Ukraine and end this war peacefully.