Gold Price Movement: Trump’s Tariff Development តម្លៃមាសបន្តកើនឡើងដោយសារសម្ពាធគោលនយោបាយពន្ធថ្មីរបស់ប្រធានាធិបតី Trump ស្របពេលដែលដៃគូពាណិជ្ជកម្មរបស់លោកអាចនឹងដំឡើងពន្ធត្រឡប់មកវិញ។ កាលពីម្សិលមិញលោក Trump បានដាក់ពន្ធ 50% លើទង់ដែងដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី 01 ខែសីហាឆ្នាំ 2025 ខណៈពេលដែលអ្នកផ្សេងទៀតបានឆ្លើយតបថា៖ ពន្ធ 50% លើប្រទេសប្រេស៊ីល ជាពិសេសទាក់ទងនឹងលំហូរនៃកាហ្វេប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិក ខណៈដែលផលិតផលឧស្សាហកម្មដូចជាយន្តហោះ សែលុយឡូស និងគ្រឿងម៉ាស៊ីនក៏មានចំនួន 78.3% នៃការនាំចេញផងដែរ។ ពន្ធកាន់តែខ្ពស់ → តម្លៃនាំចេញខ្ពស់ និងតម្លៃផលិតផលខ្ពស់ → ការកើនឡើងអតិផរណា → ការសម្រេចឱ្យបាននូវអតិផរណា 2% អាចនឹងពិបាកខ្លាំងជាងមុន។ ប្រហែល 2 ម៉ោងមុន ពន្ធ 35% ត្រូវបានដាក់លើទំនិញប្រទេសកាណាដា ខណៈពេលដែលគ្រោងនឹងដាក់ពន្ធលើទំនិញ 15% ឬ 20% លើដៃគូពាណិជ្ជកម្មផ្សេងទៀត។ លោក Trump ក៏បានបញ្ជាក់ផងដែរថាកម្រិតនៃអត្រាពន្ធថ្មីនឹងត្រូវបានកំណត់អាស្រ័យលើទំនាក់ទំនងរវាងពួកគេ។ ទោះជាយ៉ាងណា កាណាដាមិនបានឆ្លើយតបទេ។ ដូច្នេះ តើនេះបានបង្ហាញអ្វីមកកាន់អ្នក? ភាពតានតឹងពាណិជ្ជកម្មនៅតែកើតមាន ហើយទីផ្សារនៅតែមានប្រតិកម្មចំពោះពួកគេ។ ទោះយ៉ាងណាក៏ដោយ សូមពិចារណាលើបទឈប់បាញ់រវាងអុីស្រាអែល និងហ្គាហ្សា ការពន្យារពេលការកាត់បន្ថយអត្រាការប្រាក់ ឬការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសភាគី ដែលជាកត្តាអាចធ្វើឱ្យមានចុះបាន។ ផ្ទុយមកវិញ ភាពតានតឹងកាន់តែខ្ពស់ក្នុងពាណិជ្ជកម្ម អត្រាការប្រាក់ទាប បញ្ហាបំណុល ឬបញ្ហាសង្គ្រាមបន្តកើតមាន → ភាពមិនច្បាស់លាស់កាន់តែច្រើន → តម្លៃមាសទំនងជាកើនឡើង។ |English Version| Gold price continues to build up given President Trump’s pressure on the trade card, with a potential of having reciprocal tariffs back from his major trading partner. Yesterday, Trump imposed 50% tariffs on copper that are set to take effect on August 01, 2025, while others responded: 50% tariff on Brazil, particularly concerning the flow of Brazilian coffee to the US, while Industrial products such as aircraft, cellulose, and machinery also made up 78.3% of exports Higher tariffs → higher export price and higher product price → raising up inflation → the road to achieving the 2% sustainable price would be very, very difficult. Approximately 2 hours ago, 35% tariffs were placed on goods from Canada, while planning to impose blanket tariffs of 15% or 20% on most other trading partners. Trump also stated that the degree of the new tariff rate will be set depending on the relationship between them. Yet, Canada has not responded. So what are all of these telling you? Trade tensions still exist, regardless, and the market is still reacting to them. However, do consider the ceasefire between Israel and Gaza, the delay rate cut projection, or the agreement on trade between countries. Higher tension in trade, lower interest rates, debt problems, or re-acceleration in war conflict → uncertainty exists → the gold price is likely to go up. And vice versa.
Two Factors To Consider Before Entering The Gold Market សេចក្តីថ្លែងការណ៍របស់ធនាគារកណ្តាលអាមេរិក ធនាគារកណ្តាលអាមេរិកកំពុងស្ទាក់ស្ទើរការសម្រេចចិត្តលើការរក្សាអត្រាការប្រាក់ ឬកាត់បន្ថយអត្រាការប្រាក់ ដោយសារតែពួកគេយល់ថាឥទ្ធិពលនៃពន្ធនេះអាចនឹងប៉ះពាល់ទៅលើអតិផរណាតែម្តង ជាជាងការប៉ះពាល់ក្នុងពេលយូរ។ នេះអាចសបង្ហាញឱ្យឃើញពីភាពថមថយនៃភាពភ័យខ្លាចលើគោលនយោបាយពន្ធនេះក្នុងខែមិថុនា និងកក្កដា។ ជាក់ស្តែង គឺធនាគារកណ្តាលនៅតែអាចកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត ដែលអាចជំរុញតម្លៃមាសឡើងខ្លះ។ ទោះបីជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ ឧបករណ៍ CME fedwatch បានបោះចោលលើលទ្ធភាពដែលធនាគារកណ្តាលអាចនឹងបន្ទាបអត្រាក្នុងខែកក្កដានេះ ដោយមានភាគរយចំនួន 93.3% ជឿជាក់ទៅលើការរក្សាអត្រាការប្រាក់ ស្របពេលដែលពួកគេអាចនឹងកាត់ចំនួន 2 ដងក្នុងឆ្នាំនេះ ចាប់ពីខែកញ្ញា។ ដូច្នេះ ដរាបណាលោក Trump មិនផ្លាស់ប្តូរគោលនយោបាយពន្ធគយកាន់តែខ្លាំង លទ្ធភាពដែលអាចកើតមានការរក្សាអត្រាការប្រាក់ខែកក្កដា និងការកាត់បន្ថយខែកញ្ញានៅតែអាចកើតមានឡើង ទោះបីជាយើងទាំងអស់គ្នាដឹងថានឹងមានអ្វីកើតឡើងបន្ទាប់ក៏ដោយ។ ការដាក់ពន្ធរបស់លោកប្រធានាធិបតី Donald Trump ផ្ទុយទៅវិញ លោកប្រធានាធិបតី Donald Trump ក៏បានដាក់ពន្ធបន្ថែមលើដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត ខណៈពេលដែលបានអះអាងពីលទ្ធភាពនៃការបង្កើនពន្ធបន្ថែមទៀតនាពេលខាងមុខនេះ។ ពោលគឺ រូបលោកនឹងផ្ញើលិខិតពន្ធបន្ថែមទៀត។ ក្រៅពីនោះ លោក Trump ក៏បានបន្តជំរុញឱ្យធនាគារកណ្តាលអាមេរិកកាត់បន្ថយអត្រាការប្រាក់។ ខាងក្រោមនេះគឺជាប្រទេសដែលលោកបានដាក់ពន្ធកាលពីយប់មិញ និងចូលជាធរមានចាប់ពីថ្ងៃទី 01 ខែសីហា ឆ្នាំ2025។ នោះក៏រួមចំណែកដោយការដាក់ពន្ធ 50% លើទង់ដែងនោះដែរ។ ជាការឆ្លើយតប ក្នុងនាមជាប្រទេសដែលនាំចេញទង់ដែងច្រើនមួយ ប្រធានាធិបតីម៉ិកស៊ិក លោក Sheinbaum នឹងពិភាក្សាបន្ថែមទៀតនៅ DC នៅថ្ងៃសុក្រ។ ដូច្នេះចាប់តាំងពីលោក Trump ព្យាយាមឈ្លានពានកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោកមក តម្លៃមាសស្ថិតក្នុងនិន្នាការកើនឡើង ដោយសារភាពមិនច្បាស់លាស់បាននាំឱ្យមានការកើនឡើងនៃតម្រូវការទ្រព្យសុវត្ថិភាព ដូចជាមាសជាដើម។ ដូច្នេះ ការកើនឡើងនៃតម្លៃមាសកាលពីយប់មិញគឺជាលទ្ធផលនៃគោលនយោបាយពាណិជ្ជកម្មរបស់លោក Trump និងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបញ្ចុះអត្រាការប្រាក់ ខណៈដែលកត្តាមួយចំនួនអាចមកពី FOMC ផងដែរ។ |English Version| FOMC minutes The Federal Reserve was split between holding the interest rate and cutting the rate, given how the tariffs’ impact might be “one-time” rather than persistent and sticky. This suggests an easing in the tariff fear in June and July. This indicates a positive sentiment that the Federal Reserve did not rule out a rate cut, which could boost the gold price to some extent. Yet, as of now, the CME fedwatch tool has already thrown the July rate cut off the table with odds of 93.3% on holding while pricing in two rate cuts. So as long as Trump won’t escalate the tariff policies, these odds might be likely to come true, albeit we all know what will happen next. President Donald Trump’s trade policy On the flip side, President Donald Trump also imposed more tariffs on other major trading partners while claiming the possibility of having more escalating tariffs coming soon, later today—a.k.a. sending out more tariff letters. Other than that, Trump also repeated the urging to lower the interest rate as soon as possible. Below are the countries that he imposed last night, with an effective date of August 01, 2025. That also applies to copper. In response, as part of the major exporter of copper, Mexico’s president, Sheinbaum, will discuss further in DC on Friday. So ever since Trump tried to invade the global trade agreement, gold has been on an upside trend as the uncertainty has led to an increase in safe-haven demand, such as gold. Therefore, an upward movement in gold last night was the result of Trump’s trade policies and his commitment to lowering the interest rate, while some factor from the FOMC also played a role.
Trump’s Tariff Digest: potential 50% Tariff on Copper and 200% in Pharma លោកប្រធានាធិបតី Donald Trump គ្រោងនឹងដាក់ពន្ធ 50% លើទង់ដែងក្នុងគោលបំណងបង្កើនផលិតកម្មទង់ដែងនៅក្នុងសហរដ្ឋអាមេរិក ស្របពេលដែលទុកពេលវេលាខ្លះសម្រាប់ឱ្យវិស័យឱសថផ្លាស់ប្តូរផលិតកម្មរបស់ពួកគេទៅកាន់អាមេរិកវិញ មុនពេលដែលពួកគេដាក់ពន្ធ 200% ទៅលើវិស័យនេះ។ កាលបរិច្ឆេទចូលជាធរមានអាចនឹងនៅខែកក្កដានេះ ឬខែសីហា ថ្ងៃទី 01 ដែលជាកាលបរិច្ឆេទដូចគ្នានឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀត។ គោលបំណងរបស់លោក គឺបង្កើននូវផលិតកម្មបន្ថែមទៀតនៅសហរដ្ឋអាមេរិក ដោយសារតែលោកព្យាករណ៍ថាអាចនឹងមានកំណើនកាន់តែច្រើនទៅលើតម្រូវការលោហៈទៅលើយានយន្ត ឬផលិតផលច្រើនជាងនេះនាឆ្នាំខាងមុខ។ ដូច្នេះ ការដាក់សម្ពាធទៅលើពន្ធតាមព្រំដែន ខណៈពេលដែលពន្ធផលិតក្នុងស្រុកមានកម្រិត 0% អាចនឹងផ្តល់នូវអត្ថប្រយោជន៍ដល់អាមេរិកក្នុងរយៈពេលវែង។ តើនរណាខ្លះអាចរងផលប៉ះពាល់នេះ? យោងតាមការស្រាវជ្រាវរបស់ Morgan Stanley និង Bloomberg “ឈីលីគឺជាប្រភពនាំចូលដ៏ធំបំផុតដែលមានចំនួន 38% នៃបរិមាណនាំចូលសរុប បន្ទាប់មកគឺកាណាដា 28% និងម៉ិកស៊ិកដែលមានចំណែក 8% ។ ដូច្នេះ ការបង្កើនពន្ធលើទង់ដែង → ការកើនឡើងតម្លៃ → ផលិតកម្មអាចមានកម្រិតខ្លាំង ជាពិសេសនៅក្នុងប្រទេសដូចជា ឈីលី កាណាដា និងម៉ិកស៊ិក។ សក្តានុពលនៃការប៉ះពាល់ទៅលើទីផ្សារភាគហ៊ុន សូមតាមដានទៅលើភាគហ៊ុន TESLA និង NVIDIA ។ ប្រតិកម្មតម្លៃមាស តម្លៃមាសមិនសូវមានប្រតិកម្មខ្លាំងទេ បន្ទាប់ពីការចេញព័ត៌មាននេះ។ ដូច្នេះហើយ ទីផ្សារអាចនឹងត្រូវប៉ះពាល់នាពេលក្រោយ។ ព័ត៌មានបន្ថែម៖ លោក Trump បានគំរាមកំហែងម្តងហើយម្តងទៀតទៅលើបណ្តាប្រទេសនៅក្នុង BRIC ជាមួយនឹងពន្ធបន្ថែម 10% ហើយវាក៏រួមបញ្ចូលប្រទេសរុស្ស៊ីផងដែរដែលជាក់ស្តែងទំនាក់ទំនងពួកគេទាំងពីរមិនសូវល្អនោះទេ លើកលែងតែប្រទេសចិន។ ប៉ុន្តែក៏គួរពិចារណាទៅលើព័ត៌មានផ្សេងៗដូចជា ការពន្យារពេលនៃការដំឡើងពន្ធរបស់បណ្តាប្រទេសផ្សេងៗ សក្តានុពលនៃការបញ្ចប់សង្គ្រាម ក៏ដូចជាការពន្យារពេលនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនោះដែរ។ ដោយទាំងនេះ សុទ្ធតែជាកត្តានៃការធ្វើឱ្យតម្លៃមាសធ្លាក់ចុះ។ និងផ្ទុយពីនេះ។ |English Version| President Donald Trump planned to impose 50% tariffs on copper with the intention of bringing the copper production home, while leaving time for pharma to move their production to the US before imposing 200% tariffs on it. The effective date will likely be later in July or August 01st, the same date as other trade agreements. The intention is clear: “create more production in the US,” as he believes that demand for industrial metal with data centers, automobiles, or more will significantly increase in the coming year. Therefore, threatening with border tariffs while leaving 0% tariffs on US production will likely benefit the US in the very long term. Who might be affected? As per Morgan Stanley’s research and Bloomberg, “Chile is the largest import source, accounting for 38% of total import volumes, followed by Canada at 28% and Mexico, with an 8% share. Therefore, increasing the tariff on copper → price increase → production might be very limited, particularly in countries such as Chile, Canada, and Mexico. Potential Stock market Watch out for TESLA and NVIDIA. GOLD price reaction The gold price has been sideways and has not reacted much after the news release. Therefore, the market might possibly digest later on. Extra News: Trump repeatedly threatened countries in the BRIC with an additional 10% tariff, and that also includes Russia, which has evidently fallen out of his favor, except for China. However, do consider other news, including a delay in the trade agreement, a potential ceasefire, and a delay in the Federal Reserve rate cut that might potentially push the gold downward as well. And vice versa.
Extension of Trump Tariff Adjustments Announced: Effective in Early August លិខិតពន្ធអាករ លោកប្រធានាធិបតី Trump បានប្រកាសជាផ្លូវការអំពីការផ្លាស់ប្តូរអត្រាពន្ធទៅលើប្រទេសជិតខាងរួមមាន ប្រទេសជប៉ុន កូរ៉េខាងត្បូង កម្ពុជា និងថៃជាដើម ហើយនឹងចូលជាធរមាននៅថ្ងៃទី 01 ខែសីហា ឆ្នាំ 2025។ ពន្ធសកលចំនួន 10% នឹងត្រូវបញ្ចប់ (មានន័យថា ប្រសិនបើមិនកែតម្រូវពន្ធយប់មិញទេ នោះពួកគេនឹងត្រូវបានទទួលអត្រាពន្ធកាលពីខែមេសានោះហើយ) ហើយប្រទេសទាំងអស់នឹងត្រូវប្រឈមមុខនឹងពន្ធតាមរូបភាពខាងក្រោម ហើយប្រសិនបើប្រទេសណាមួយដាក់ពន្ធត្រឡប់មកវិញ នោះពួកគេនឹងទទួលបានអត្រាពន្ធទ្វេដងនៃអត្រាពន្ធដើម។ ជាក់ស្តែង ប្រទេសជប៉ុន និងកូរ៉េខាងត្បូងនឹងត្រូវប្រឈមមុខនឹងពន្ធ 25% ដូច្នេះប្រសិនបើពួកគេដំឡើងពន្ធត្រឡប់ទៅវិញនោះ ពន្ធ 25% នឹងត្រូវបានបន្ថែមពីលើវា (សរុបគឺ 50%)។ នេះគឺដោយសារតែលោក Trump បានអះអាងម្តងហើយម្តងទៀតថាជាឱនភាពពាណិជ្ជកម្ម “UNFAIR” ។ ទោះបីជាមានការប្រកាសបែបនេះក៏ដោយ នេះអាចត្រូវបានគេមើលឃើញថា ការពន្យារពេលនេះអាចនឹងផ្តល់នូវវេលាមួយចំនួនសម្រាប់ប្រទេសដទៃទៀតក្នុងការចរចាបន្ថែមទៀត។ ប៉ុន្តែអ្វីដែលអាក្រក់នោះគឺថា ប្រសិនបើប្រទេសនានាមិនអាចចរចា និងដោះស្រាយទាន់ពេលវេលានោះទេ ពួកគេអាចនឹងទទួលអត្រាពន្ធនេះជាធរមាជាមិនខាន។ មតិមួយចំនួន រឿងមួយដែលត្រូវចងចាំគឺ Trump កំពុងព្យាយាមបង្កើន Leverage សម្រាប់ការចរចាលើកិច្ចព្រមព្រៀងរបស់គាត់ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្មសកល ប៉ុន្តែសមាជិក BRICs ក៏កំពុងព្យាយាមទម្លាក់តម្លៃរូបិយប័ណ្ណដុល្លារផងដែរ ទោះបីជា Trump បានគំរាមកំហែងជាមួយនឹងពន្ធ 10% កាលពីម្សិលមិញក៏ដោយ។ ដូច្នេះ ប្រសិនបើគ្រប់ប្រទេសទាំងអស់រួបរួមសាមគ្គីគ្នា មិនត្រឹមតែមកពី BRICs ប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីអាស៊ីផងដែរ នោះការចរចាអាចនឹងកាន់តែមានប្រសិទ្ធភាពជាមិនខាន ពោលគឺអាចនឹងជំរុញឲ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយអត្រាពន្ធមកកម្រិតដដែលបាន។ ព័ត៌មានផ្សេងទៀត៖ → លោក Trump សង្ឃឹមថានឹងធានាបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអុីស្រាអែលអំពីជម្លោះនាពេលថ្មីៗនេះជាមួយអុីរ៉ង់ និងសង្រ្គាមរបស់អុីស្រាអែលនៅហ្គាហ្សា។ ជាមួយនឹងលិខិតពន្ធរបស់លោក Trump និងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចកើតមាន តម្លៃមាសបានធ្លាក់ចុះបន្តិចនៅម៉ោងអាសុី។ សូម្បីតែ Samer Hasn អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ XS.com ក៏បាននិយាយថា “ហាក់ដូចជាមានសុទិដ្ឋិនិយមជាថ្មីលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ពោលគឺអាចកាត់បន្ថយនូវភាពតានតឹងលើសង្គ្រាមពាណិជ្ជកម្មពិភពលោកបាន”។ |English Version| Tariff Letter Ahead of the tariff 90-day pause deadline, Trump officially announced his tariff on the neighboring countries, including Japan, South Korea, Cambodia, Thailand, etc., with the effective date of August 01, 2025. The universal tariff of 10% will come to an end, and all countries will face tariffs according to the image below, and if any of those who reciprocate do so, then they will face twice the percentage of the original tariff rate. For instance, both Japan and South Korea will be faced with 25% tariffs, so if they raise the tariff, a 25% levy will be added on top of it. This comes with what Trump has repeatedly claimed are “UNFAIR” trade deficits. Despite such an announcement, this could be seen in a very positive way, as this tariff extension will give more breathing time for the countries to negotiate further. But the worst part is whether the countries can negotiate this to settle on a reasonable countermeasure or not. Opinion One thing to keep in mind is that Trump is trying to leverage his deal to change the global trade, yet BRICs members also try to devalue the Dollar currency, albeit Trump threatened with a 10% tariff yesterday. So now comes the tricky part. If every country united as one, not only from BRICs but also from ASIA, the weight of negotiation will be heavier—a.k.a., the US will likely lower its leverage. Other Information: → Trump hopes to secure the ceasefire deal with Israel about the recent conflict with Iran and Israel’s war in Gaza. With Trump’s tariff letter and possible ceasefire deal coming into place, the gold price has somewhat eased in the early Asian session. Even Samer Hasn, senior market analyst at XS.com, also stated that “There seems to be renewed optimism over potential trade deals that could de-escalate the global trade war.”
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃទី07 ខែកក្កដា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងគោលនយោបាយរបស់ប្រធានាធិបតី Donald Trump បញ្ហាពន្ធពាណិជ្ជកម្ម និងបញ្ហាសង្គ្រាមនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ព្រឹត្តិការណ៍សំខាន់ៗសម្រាប់សប្តាហ៍នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម៖ |English Version| Weekly Data Summary Report As of July 07, 2025 Below is a summary of the United States, primarily based on critical events related to President Donald Trump, trade war, and war conflicts within the week. Disclaimer: Please note this is opinion-based; do not take it as investment advice. Key Highlight of the Week Trade Agreement:
What We Have Here: “Big Beautiful Bill,” US Employment Report, Russia-Ukraine ទីផ្សារមានការព្រួយបារម្ភកាន់តែច្រើន នៅពេលដែលគោលនយោបាយ “Big Beauty Bill” ព្រមទាំងគោលនយោបាយដំឡើងការចំណាយរបស់លោកប្រធានាធិបតី Donald Trump បានអនុញ្ញាត ដែលបានធ្វើឱ្យតម្លៃមាសឡើងខ្ពស់ត្រឡប់មកវិញ បន្ទាប់ពីមានការចេញផ្សាយនូវរបាយការណ៍ការងារនៅអាមេរិកកាលពីម្សិលមិញ។ របាយការណ៍ការងាររបស់សហរដ្ឋអាមេរិក របាយការណ៍ការងាររបស់សហរដ្ឋអាមេរិក រួមទាំងប្រាក់បៀវត្សរ៍មិនមែនកសិកម្ម(Nonfarm Payroll) និងអត្រាគ្មានការងារធ្វើ បានសបញ្ជាក់ពីភាពរឹងមាំមួយចំនួនរបស់ស្ថានភាពទីផ្សារការងារនៅទីនោះ។ ប៉ុន្តែនេះក៏អាចបណ្តាលមកពីការកើនឡើងនៅក្នុងវិស័យរដ្ឋាភិបាលនោះដែរ ពោលគឺការងារឯកជននៅតែមានកម្រិតទាបជាងមុន នេះបើយើងពិនិត្យមើលឱ្យដិតដល់លើទិន្នន័យប្រាក់បៀវត្សរ៍មិនមែនកសិកម្មឯកជន ហើយប្រៀបធៀបវាជាមួយចំនួនការងាររបស់ ADP នៅថ្ងៃពុធ។ Big Beauty Bill មួយជំហានទៀតខិតជិតដល់ការសម្រេចបាននូវ “Big Beauty Bill” និងការអនុម័តលើការចំណាយដ៏ច្រើន ប៉ុន្តែវាក៏នឹងបង្កើនឱនភាពបំណុលនៅក្នុងអាមេរិកផងដែរ ដែលអាចមានរហូតទៅដល់ 6% នៃផលិតផលក្នុងស្រុកសរុបក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នេះបើយោងតាមលោក Paul Ashworth នៅក្រុមហ៊ុន Capital Economics។ ហើយសូម្បីតែរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Bessent ក៏បានលើកឡើងផងដែរថា បំណុលធៀបទៅ GDP នឹងមានដល់ទៅ 90% នៅចុងបញ្ចប់នៃអាណត្តិរបស់លោក Trump ។ ទាំងអស់នេះជាសញ្ញាបង្ហាញពីការកើនឡើងនៃបញ្ហាបំណុល និងបញ្ហាអតិផរណាជាបន្តបន្ទាប់។ ***Big Beauty Bill នេះត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រវេលាម៉ោង 5 ល្ងាច ET (ប្រហែលម៉ោង 4 ព្រឹក GMT+7 ថ្ងៃស្អែក) កត្តាទាំងពីរនេះពិតជាផ្តល់សញ្ញាចម្រុះនៅក្នុងទីផ្សារ និងទៅកាន់ធនាគារកណ្តាលអាមេរិកពោលគឺទៅលើការសម្រេចចិត្តលើអត្រាការប្រាក់ថាពួកគេគួរតែដំឡើង ឬកាត់បន្ថយអត្រាការប្រាក់។ ជាក់ស្តែង ភាពរឹងមាំនៃទីផ្សារការងារ និងអតិផរណាខ្ពស់អាចនឹងរារាំងទៅលើការកាត់បន្ថយអត្រាការប្រាក់ ចំណែកបញ្ហាបំណុលអាចនឹងតម្រូវធនាគារកណ្តាលអាមេរិកបន្ទាបអត្រាការប្រាក់ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញពីការធ្លាក់ចូលទៅបញ្ហាបំណុលកាន់តែជ្រៅ។ សរុបមក អ្វីដែលយើងអាចនិយាយបាននោះគឺថា ឥឡូវនេះទីផ្សារកំពុងងាកទៅរកការរក្សាអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំបន្ទាប់ ដែលត្រូវបានកំណត់នៅថ្ងៃទី 31 ខែកក្កដា។ ប៉ុន្តែបញ្ហាចាប់ផ្តើមនៅខែកញ្ញា ដែលនៅតែមិនប្រាកដប្រជានៅឡើយ។ ព័ត៌មានផ្សេងទៀត៖ ទោះបីជាលោក Trump មិនបានបង្ហាញព័ត៌មានលម្អិតអំពីការពិភាក្សារវាងរូបលោក និងលោកពូទីនកាលពីយប់មិញក៏ដោយ អ្វីដែលយើងដឹងគឺថាពួកគេទាំងពីរបានពិភាក្សាអំពីស្ថានភាពនៅអុីរ៉ង់ និងមជ្ឈិមបូព៌ា។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយពីការពិភាក្សានេះ រុស្ស៊ីបានបាញ់មីស៊ីលមួយទៀតនៅអ៊ុយក្រែន ដែលបណ្តាលឱ្យតម្លៃមាសកើនឡើងបន្តិច។ លោក Trump បានសម្តែងការខកចិត្តទៅលើព្រឹត្តិការណ៍នេះ ដូច្នេះរូបលោកនឹងអាចពិភាក្សាម្តងទៀតជាមួយនឹងអ៊ុយក្រែននៅថ្ងៃសុក្រ និងអុីរ៉ង់ក្នុងសប្តាហ៍ក្រោយ។ |English Version| A growing concern over the approval of the “big beautiful bill” and mega spending has forced gold to rebound after the US employment report was released last night. The US Employment Report The US employment report, including the nonfarm payroll and unemployment rate, is showing positive signs for the labor market conditions, and yet, this could possibly be impacted by a high rise in the government sectors if we take a closer look at the private nonfarm payroll data and compare it with the ADP employment rate on Wednesday. The Big Beautiful Bill Another step closer to achieving the “big beautiful bill” and mega spending approval, and yet, this will raise the debt deficit with roughly 6% of the GDP in the next few years, as per Capital Economics’ Paul Ashworth. And even the US Treasury Secretary Bessent also cited that the debt-to-GDP ratio will be well into the 90% range by the end of Trump’s term. All of these signal a rising debt problem and a continuous inflation problem. ***The bill is expected to be signed on Friday at 5 pm ET (around 4 AM GMT+7) These two factors really give a mixed signal in the market and the Federal Reserve, as they need to weigh between holding and cutting the rate. One is strong labor market conditions and high inflation that restrain from cutting, and another is the debt problem, which may require cuts to revive the economy from falling into deeper debt piling. All in all, what we can really say is that now the markets are leaning toward holding the rate in the next meeting, which is set on 31 July. But the problem starts in September, which remains uncertain. Other information: Trump voiced his frustration with this progress and is also expected to call Ukraine on Friday and Iran within the next week. Although Trump did not disclose any detailed information about Putin’s call last night, what we do know is that they both discussed Iran and the Middle East situation. A few hours later, Russia launched another missile at Ukraine, causing casualties and slightly pushing up the gold prices.
“Arena of Tomorrow”-STMarket’s Trader Competition at Blacklist Bar
នៅថ្ងៃទី 07 ខែមិថុនា ឆ្នាំ 2024 ក្រុមហ៊ុន STMarket Cambodia របស់យើងបានរៀបចំការប្រកួតត្រេតមួយក្រោមប្រធានបទ “Arena of Tomorrow” នៅ Blacklist ដោយមានគោលបំណងស្វែងរកអ្នកត្រេតដែលល្អជាងគេនៅក្នុងពិភពត្រេតមួយនេះ។ ការប្រកួតរបស់យើងគឺធ្វើឡើងដោយទុករយៈពេលពីរសប្តាហ៍សម្រាប់អ្នកត្រេតដឺទាំងអស់ក្នុងការប្រើប្រាស់យុទ្ធសាស្ត្ររបស់ពួកគេទៅលើការជួយដូរលើទីផ្សារ ហើយនៅពេលដែលកាលកំណត់បានមកដល់ ខាងយើងខ្ញុំនឹងជ្រើសរើសអ្នកឈ្នះចំនួន 3 នាក់ដែលមានទំហំសាច់ប្រាក់ធំជាងគេក្នុងចំណោមអ្នកត្រេតដឺដ៏ជំនាញជាង 30 នាក់។ អ្នកដែលមានទំហំសាច់ប្រាក់ច្រើនជាងគេ ត្រូវបានគេស្គាល់ថាជាជើងឯកខ្លាំងជាងនឹងទទួលបានរង្វាន់ Meta Quest Pro ហើយចំណាត់ថ្នាក់បន្ទាប់ទី1 និងចំណាត់ថ្នាក់បន្ទាប់ទី 2 នឹងទទួលបានរង្វាន់ Meta Quest 3 និង Meta Quest 2 រៀងគ្នា។ ហើយដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពទាក់ទាញ អ្នកចូលរួមទាំងអស់ត្រូវតែគោរពតាមលក្ខខណ្ឌដែលយើងបានចែកជូន។ ក្នុងករណីណាមួយដែល អ្នកចូលរួមមិនគោរពលើលក្ខខណ្ឌណាមួយទេនោះ ពួកគេនឹងត្រូវបានដកសិទ្ធិចេញពីការប្រឡងដោយស្វ័យប្រវត្តិ។ ចំណុចសំខាន់នៃព្រឹត្តិការណ៍នេះគឺដើម្បីលើកកម្ពស់សហគមន៍ត្រេត ក៏ដូចជាស្វែងរកអ្នកត្រេតដឺដ៏ពូកែជាងគេនៅក្នុងប្រទេសកម្ពុជា។ ចូលរួមជាមួយពួកយើងនៅក្នុងការប្រកួតប្រជែងត្រេតនាពេលបន្ទាប់ ដើម្បីឈ្នះរង្វាន់ដ៏ច្រើន ក៏ដូចជាព្រឹត្តិការណ៍រីករាយដែលអ្នកមិនធ្លាប់មានពីមុនមក! |English Version| On June 07, 2024, our STMarket Cambodia successfully hosted a trading competition under the theme of “Arena of Tomorrow” at Blacklist bar that aimed to select the best out of the best traders in the trading world. Our competition started by giving all traders an equal opportunity for a two-week period to trade with their trading strategies and at their own pace. Once the deadline was reached, we selected the top 3 winners with the most equity among over 30 expert traders. The highest one, which is known as the champion, will get a Meta Quest Pro, followed by the 1st runner-up, and the second runner-up will get the Meta Quest 3 and Meta Quest 2, respectively. And to make this event even more intriguing, all participants must comply with all the terms and conditions that we apply, and therefore, one miss would automatically disqualify them from our trading competition. A key highlight of the event was to promote the trading community while finding the best traders in Cambodia, who could compete against the global financial market. Join us in our next trading competition to win the best prize from us while enjoying a unique activity that you have never experienced before!
STMarket’s Annual Seminar 2025
នៅថ្ងៃទី 26 ខែមករា ឆ្នាំ 2025 ក្រុមហ៊ុន STMarket បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំ 2025 ដោយជោគជ័យនៅសណ្ឋាគារ Novotel សាខាបឹងកេងកង ក្រោមប្រធានបទ “Mastering the Investment Landscape through Innovations, Technology, and Compliance” ដោយប្រមូលផ្តុំអ្នកជំនាញ ក៏ដូចជាទស្សនិកជនដែលចាប់អារម្មណ៍ក្នុងការស្វែងយល់ពីពិភពហិរញ្ញវត្ថុ។ គោលបំណងនៃការបង្កើតសិក្ខាសាលានេះឡើង គឺដើម្បីបង្កើនចំណេះដឹងទូទៅផ្នែកហិរញ្ញវត្ថុទៅកាន់ភ្ញៀវកិត្តិយស ពោលគឺផ្តោតសំខាន់ទៅលើប្រធានបទសំខាន់ៗដូចជា ស្ថិរភាពនៃការវិនិយោគ ស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ ព្រមទាំងពីផលប៉ះពាល់របស់ផ្នែកបច្ចេកវិទ្យាទៅលើទីផ្សារពាណិជ្ជកម្មនាពេលបច្ចុប្បន្ន។ ចំណុចដែលសំខាន់សម្រាប់កម្មវិធីនេះ គឺទៅលើកិច្ចពិភាក្សាសំណួរចម្លើយ ដែលផ្តល់វេទិកាពិសេសមួយសម្រាប់ភ្ញៀវកិត្តិយសក្នុងការចូលរួមសួរសំណួរពាក់ព័ន្ធ និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅដោយផ្ទាល់ជាមួយអ្នកជំនាញរបស់យើង។ យើងក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះភ្ញៀវពិសេស និងវាគ្មិនកិត្តិយសទាំងអស់ក្នុងការចូលរួមចែករំលែកបទពិសោធន៍ថ្មីៗមកកាន់កម្មវិធីនេះ។ ការចូលរួមរបស់លោកអ្នក សុទ្ធតែរួមចំណែកក្នុងការធ្វើឱ្យកម្មវិធីទទួលបានភាពជោគជ័យ។ ស្វែងយល់បន្ថែមនៅលើទំព័រ FB របស់យើង |English Version| On January 26, 2025, STMarket successfully hosted its Annual Seminar 2025 at the Novotel Phnom Penh BKK1 Hotel under the theme of “Mastering the Investment Landscape through Innovations, Technology, and Compliance,” bringing together industry experts and a keen audience to explore the evolving world of finance. A core objective of this year’s seminar was to significantly enhance financial literacy among our diverse audience, which focused on crucial topics such as investment stability and today’s economic environment, while providing insights about how technology shapes the current trading market. A key highlight of the event was the interactive panel discussion, which provided a unique platform for attendees to engage directly with our experts, asking pertinent questions and gaining a deeper understanding. We extend our sincere gratitude to all special guests and honored speakers for their invaluable contributions and for sharing their expertise with our audience. Your participation was instrumental in the success of the STMarket Annual Seminar 2025. Find out more on our FB page:
Market Dose: What you should catch on. នេះជាព័ត៌មានដែលអ្នកគួរតាមដាន៖ ព័ត៌មានពាណិជ្ជកម្មវៀតណាម និងអាមេរិក៖ ទោះបីជាមានការវិវឌ្ឍន៍ជាវិជ្ជមានថ្មីៗនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងវៀតណាមក៏ដោយ ក៏តម្លៃមាសនៅតែបន្តកើនឡើង ដែលបច្ចុប្បន្នឈានដល់ 3,366 ដុល្លារក្នុងមួយអោន។ បើទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីអាចនឹងកាត់បន្ថយនូវភាពតានតឹងមួយចំនួនក្នុងទីផ្សារក៏ដោយ ក៏ទីផ្សារមិនប្រតិកម្មដូចអ្វីដែលយើងរំពឹងទុកនោះដែរ។ ជាក់ស្តែងគឺ ផលិតផលអាមេរិកមិនមានពន្ធនាំចូលទៅកាន់ប្រទេសវៀតណាមទេ ចំណែកផលិតផលវៀតណាមបានធ្លាក់ចុះពី 46% ទៅ 20% (អត្រាដែលមាននៅមុនការផ្អាករយៈពេល 90 ថ្ងៃ)។ ប៉ុន្តែអ្វីដែលទីផ្សារគិតអាចជាការយល់ច្រលំមួយផ្នែក គឺពួកគេអាចគិតថាអត្រាពន្ធលើទំនិញវៀតណាមបានកើនឡើងពីស្តង់ដារ 10% ពន្ធសកល (ដែលត្រូវបានកំណត់ថានឹងផុតកំណត់នៅសប្តាហ៍ក្រោយ) មកត្រឹម 20%វិញ ដោយវាអាចជំរុញឱ្យតម្លៃមាសឡើងថ្លៃ។ លើសពីនេះ កត្តាបច្ចេកទេសនៅក្នុងទីផ្សារមាសក៏អាចរួមចំណែកផងដែរ។ ទិន្នន័យការងាររបស់សហរដ្ឋអាមេរិក ហើយតម្លៃមាសដែលកើនឡើងនេះក៏អាចបណ្តាលមកពីការរំពឹងទុកនៃទិន្នន័យបញ្ជីប្រាក់បៀវត្សរ៍មិនមែនកសិកម្ម(Nonfarm payroll) នៅយប់នេះផងដែរ ដោយសារទិន្នន័យការងារពី ADP បានធ្លាក់ចុះដល់ 33K កាលពីយប់មិញដែលបង្ហាញពីភាពទន់ខ្សោយនៃទីផ្សារការងារ។ លើសពីនេះ គេព្យាករណ៍ថា NFP ក៏អាចនឹងធ្លាក់ចុះនោះដែរ។ ព័ត៌មានពាណិជ្ជកម្មឥណ្ឌា និងអាមេរិក៖ សូមកត់សម្គាល់ផងដែរថា យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន Fox Business “យើងអាចទទួលបានសេចក្តីប្រកាសអំពីកិច្ចព្រមព្រៀងពន្ធគយជាមួយប្រទេសឥណ្ឌាយ៉ាងយូរនៅថ្ងៃស្អែក” ដោយបង្ហាញអំពីប្រូបាប៊ីលីតេនៃការមានកិច្ចព្រមព្រៀងបន្ថែមទៀតដែលកើតឡើងមុនថ្ងៃផុតកំណត់ជិតមកដល់។ ធនាគារកណ្តាលអាមេរិក Trump បន្តដាក់សម្ពាធលើប្រធានធនាគារកណ្តាលអាមេរិកលោក Powell លើការបញ្ចុះអត្រាការប្រាក់ខណៈពេលដែលបង្ខំឱ្យគាត់លាលែងពីមុខតំណែងរបស់គាត់ដែលត្រូវបានកំណត់ថានឹងផុតកំណត់នៅខែឧសភាឆ្នាំ 2026 ។ ឧបករណ៍ CME Fedwatch បានកំណត់តម្លៃក្នុងការកាត់បន្ថយអត្រាការប្រាក់ចំនួន 3 នៅឆ្នាំនេះ។ |English Version| Here is what you should catch on: Vietnam and US trade news: Despite recent positive developments in US-Vietnam trade relations, gold prices continue to climb, currently reaching $3,366 per ounce. This rise occurs even as a new trade deal is set to de-escalate market tensions, granting duty-free access for American products while reducing tariffs on Vietnamese goods from 46% to 20% (a rate that was in place before a 90-day pause). This unexpected increase in gold prices could stem from a misconception among some investors that the tariff rate on Vietnamese goods has actually increased from the standard 10% universal tariff (which is set to expire next week) to 20%. Additionally, technical factors in the gold market may also be at play. US Labor Data And this upward gold price might also be factored in by an anticipation of the nonfarm payrolls data tonight, given how the ADP nonfarm employment changes declined to 33K last night. The NFP projection stands on the lower side compared to the prior figure, which also gives some room for the gold price to go upward. India and US trade news: Also note that, according to the Fox Business Correspondent, “we could get an announcement of a tariff deal with India as early as tomorrow,” hinting at the probability of having more agreement coming up before the deadline approaches. The Federal Reserve Trump continues to pressure Federal Reserve Chair Powell on lowering the interest rate while forcing him to resign from his position that is set to expire in May 2026. The CME Fedwatch Tool has priced in 3 rate cuts this year.
STMarket Charity Event at Kompong Chhnang!
ក្រុមហ៊ុន STMarket បានបោះជំហានតូចមួយក្នុងការបង្កើតព្រឹត្តិការណ៍សប្បុរសធម៌ដែលមិនអាចបំភ្លេចបាននៅក្នុងខេត្តកំពង់ឆ្នាំងកាលពីឆ្នាំ 2024 ។ គំនិតផ្តួចផ្តើមរបស់យើងគឺចាប់ផ្តើមតាមការបរិច្ចាគសម្ភារៈសិក្សាមួយចំនួនដូចជា កាបូប តារាងអក្ខរក្រម សៀវភៅរឿង សៀវភៅសិក្សា សម្ភារៈខ្មៅដៃ ក៏ដូចជាអាហារដែលមានសុខភាពល្អសម្រាប់សិស្សជាដើម។ ក្រៅពីនេះ យើងក៏បានបង្កើតនូវសកម្មភាពរីករាយមួយចំនួន ដើម្បីជំរុញសិស្សស្រឡាញ់លើការសិក្សា។ គោលបំណងរបស់យើងគឺមិនត្រឹមតែគាំទ្រដល់ភាពជោគជ័យរបស់អតិថិជនយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សមធម៌ផ្នែកអប់រំយ៉ាងស៊ីជម្រៅសម្រាប់សិស្សនៅទីនោះផងដែរ។ យើងជឿជាក់យ៉ាងមុតមាំថា សម្ភារៈ និងសកម្មភាពទាំងនេះអាចជះភាពវិជ្ជមាន លើកទឹកចិត្ត និងបំផុសគំនិតសិស្ស និងគ្រូបង្រៀនឱ្យទទួលយកការអប់រំរបស់ពួកគេ ហើយបន្តការខិតខំរហូតដល់ពួកគេសម្រេចបាននូវក្តីសុបិនសិក្សារបស់ពួកគេ។ លើសពីនេះ សម្រាប់បុគ្គលិករបស់យើងក៏អាចជួយពួកគេចូលរួមសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយការជំរុញលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព (SDG 4)នោះដែរ។ ស្វែងយល់បន្ថែមនៅលើទំព័រ FB របស់យើង |English Version| We, as the STMarket, had taken a small step in creating a truly memorable charity event in Kompong Chhnang in 2024. Our initiative goes beyond simply donating thousands of essential supplies, starting from learning materials like eco bags, alphabet charts, story books, textbooks, and stationery, to healthy foods for the students. We’ve also created a day filled with enjoyable and interactive activities that are designed to foster a love for learning. Our aim is to provide a service that not only supports our clients’ success but also promotes deep educational equity for those who are in need. We firmly believe that the materials and positive memories we created will serve as a powerful encouragement, inspiring students and teachers to embrace their education and continue striving until they achieve their academic dreams. And also for our valued employees to be a part of creating a small yet impactful step toward achieving the Sustainable Development Goals by fostering access to quality education (SDG 4). Find out more on our FB page: