Diving Market Factor: The Bank of Canada, Donald Trump’s Pressuring, And US Economic Outlook ធនាគារកណ្តាលកាណាដា ដោយសារតែធនាគារកណ្តាលកាណាដាកាន់តែមានទំនុកចិត្តច្រើនជាងមុនទៅលើស្ថានភាពសេដ្ឋកិច្ច នេះបានជំរុញឱ្យពួកគេរក្សាអត្រាការប្រាក់នៅក្នុងកម្រិតដដែលគឺ 2.75%។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានលើកឡើងពីលទ្ធភាពដែលពន្ធអាករអាចប៉ះពាល់យ៉ាងខ្លាំងទៅលើការកើនឡើងនៃអត្រាអតិផរណា និងការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ច ដែលអាចធ្វើឱ្យពួកគេបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ នេះបើយោងតាមអភិបាលធនាគារកាណាដា Macklem ។ ជាងនេះទៅទៀត យោងតាមប្រភពព័ត៌មានមួយបានលើកឡើងថា ប្រទេសកាណាដានាពេលនេះកំពុងពិចារណាទៅលើការដាក់ពន្ធត្រឡប់ទៅអាមេរិកវិញ ប្រសិនបើការពិភាក្សាជាមួយនឹងអាមេរិកមិនបានសម្រេច។ សេចក្តីប្រកាសលើការបិទផ្លូវដំណើរទេសចរណ៍របស់លោកប្រធានាធិបតី Donald Trump លោក Trump បានធ្វើការហាមឃាត់ការធ្វើដំណើរ និងការរឹតបន្តឹងចូលមកកាន់អាមេរិកម្តងទៀត ដែលគ្រោងនឹងចូលជាធរមាននៅម៉ោង 12:01 ព្រឹកថ្ងៃចន្ទ លើប្រទេសមួយចំនួនរួមមាន Equatorial Guinea, Eritrea, Haiti, Iran, Libya, Somalia, Sudan, Yemen និងជាច្រើនទៀត។ វិធានការទាំងនេះបានធ្វើឡើងក្រោយពីមានការវាយប្រហារភេរវកម្មនាពេលថ្មីៗនៅទីក្រុង Boulder រដ្ឋ Colorado ហើយវាបានបង្កឱ្យមានការភាន់ច្រឡំមួយចំនួនក្នុងចំណោមប្រជាជាតិនានា ដែលជាកត្តាមួយទៀតក្នុងការជំរុញឱ្យតម្លៃមាសឡើងខ្ពស់ផងដែរ។ កិច្ចព្រមព្រៀង Trump-Putin ការសន្ទនាតាមទូរស័ព្ទរវាងលោក Trump និងលោក Putin បានធ្វើឱ្យសហរដ្ឋអាមេរិក និងរុស្ស៊ីឱ្យកាន់តែជិតស្និទ្ធជាងមុន ដោយសារតែពួកគេសិទ្ធតែមានគោលដៅដូចគ្នា។ ទីមួយ ពួកគេទាំងពីរទទួលស្គាល់ថា រុស្ស៊ី និងអ៊ុយក្រែន ប្រហែលជាមិននាំមកនូវ “សន្តិភាពភ្លាមៗ” ឬបញ្ឈប់បទបាញ់ប្រហារភ្លាមៗនោះទេ ទោះបីជាមានការពិភាក្សាយូរមកហើយក៏ដោយ។ លើសពីនេះ លោកពូទីនក៏បានព្រមានអំពីការសងសឹកចំពោះការវាយប្រហារត្រឡប់ទៅវិញទៅលើប្រទេសអ៊ុយក្រែនផងដែរ។ ទីពីរ រុស្ស៊ីអាចនឹងចូលរួមពិភាក្សាក្នុងកម្មវិធីនុយក្លេអ៊ែររបស់អុីរ៉ង់ ដែលជួយអាមេរិកក្នុងការដោះស្រាយកិច្ចព្រមព្រៀងឱ្យបានលឿនជាងនេះ។ ទស្សនវិស័យសេដ្ឋកិច្ចអាមេរិក ទិន្នន័យរបស់សហរដ្ឋអាមេរិកកាលពីយប់មិញបង្ហាញពីការធ្លាក់ចុះនៃស្ថានភាពទីផ្សារការងារ ខណៈពេលដែលទស្សនវិស័យសេដ្ឋកិច្ចប្រហែលជាមិនសូវល្អនោះទេ ដោយសារផលប៉ះពាល់នៃពន្ធគយមានភាពមិនប្រាកដប្រជា។ ជាក់ស្តែង ទិន្នន័យការងារ ADP Nonfarm Employment បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ 2023 ខណៈពេលដែលសន្ទស្សន៍អ្នកគ្រប់គ្រងការទិញសេវាកម្ម ISM ក៏បានធ្លាក់ចុះក្រោមតម្លៃ 50 នោះដែរ។ កត្តាទាំងអស់នេះ គួបផ្សំជាមួយនឹងការដាក់សម្ពាធរបស់លោក Trump លើការបន្ធូរបន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក សុទ្ធតែអាចជំរុញឱ្យតម្លៃមាសកើនឡើងដល់ $3,384 ក្នុងមួយអោន។ |English Version| The Bank of Canada Given how the Bank of Canada is gaining more confidence in the economic outlook, this has led them to hold the interest rate steady at 2.75%. However, they also raised the potential for re-acceleration from the tariff impact, while too much weakening in economic activities might require further easing, as per the Bank of Canada’s Governor Macklem. Furthermore, a reliable source also mentioned the likelihood that Canada is now considering a retaliatory tariff against the US if the removal does not succeed. Mr. President Donald Trump’s Travel Bank Announcement Trump reinstated the travel ban and restriction once again after his first term’s ban in 2017, which is set to go into effect this time at 12:01 AM Monday on countries including Equatorial Guinea, Eritrea, Haiti, Iran, Libya, Somalia, Sudan, Yemen, and many more. These measures followed the news of the recent terror attack in Boulder, Colorado, and that has caused some confusion among the nations, which is also another factor in pushing GOLD up high. The Trump-Putin agreement. A phone call between Trump and Putin has pulled both the US and Russia closer, given how they both agreed on certain terms. First, they both acknowledge that Russia and Ukraine might not bring “immediate peace” despite having prolonged discussions. Plus, Putin also warned about taking revenge for the Ukrainian drone attack. Secondly, Russia might possibly be involved in Iran’s nuclear program, aiding the US to settle the agreement faster. The US Economic Outlook Last night’s US data suggests a weakening in labor market conditions, while the economic outlook might not be as bright as before, given how uncertain the tariff impact is. ADP Nonfarm Employment changes dropped to the lowest since March 2023, while the ISM service purchasing managers’ index also contracted below the benchmark. With all these factors coming into play, along with how Trump continues to put pressure on the Federal Reserve to lower the interest rate, these have led the gold price to surge to $3,384 per ounce.
What has moved the market, and what will? ព័ត៌មានដែលយើងកំពុងទង្ទឹមរង់ចាំតាំងពីដើមសប្តាហ៍មកនឹងត្រូវបានប្រកាសនៅវេលាម៉ោង 12:01 ព្រឹក ET នៅថ្ងៃទី 4 ខែមិថុនា ពោលគឺជាពេលវេលាដែលលោកប្រធានាធិបតី Donald Trump អាចនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិបង្កើនពន្ធដែកថែបទ្វេដងពី 25% ទៅ 50% ជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត។ ការដំឡើងពន្ធដែកថែបនេះនឹងមិនរាប់បញ្ចូលចក្រភពអង់គ្លេសនោះទេ ពោលគឺពួកគេនៅតែមានពន្ធត្រឹម 25% ដដែល ដោយធ្វើឡើងក្នុងគោលបំណងចរចាបន្ថែមទៀតនាថ្ងៃទី 09 ខែកក្កដា។ ទោះបីជានេះអាចបង្កើនភាពមិនច្បាស់លាស់ និងការភ័យខ្លាចនៅក្នុងទីផ្សារក៏ដោយ ក៏ចម្លើយជាក់លាក់មួយមិនទាន់មកដល់នៅឡើយទេ ដោយសារព្រឹត្តិការណ៍ផ្សេងៗទៀតអាចកើតមានឡើងដោយនឹកស្មានមិនដល់នាពេលណាមួយបាន។ ប៉ុន្តែរឿងមួយដែលត្រូវចងចាំនៅយប់នេះគឺ ទោះជាយ៉ាងណាក៏ដោយ តាមដានទៅលើការដាក់សម្ពាធលើពន្ធរបស់ Trump ពីតុលាការពាណិជ្ជកម្មអាមេរិកផងដែរ ដោយវាអាចនឹងមានភាពតានតឹងបន្ថែមទៀតនាពេលណាមួយ។ ខណៈពេលដែលព្រឹត្តិការណ៍ផ្សេងទៀតដូចជាកម្មវិធីនុយក្លេអ៊ែររបស់អុីរ៉ង់ រុស្ស៊ី-អ៊ុយក្រែន បញ្ហាបំណុល និងទីផ្សារមូលបត្របំណុលក៏កំពុងបង្កឱ្យមានចលនាមាសផងដែរ។ ជាងនេះទៅទៀត យើងក៏បានឃើញការកើនឡើងនៃចំនួនការងារ Job openings នៅសហរដ្ឋអាមេរិក ដែលជំរុញដោយការកើនឡើងនៅក្នុងឧស្សាហកម្មវិស័យឯកជន ដូចជាសេវាកម្មវិជ្ជាជីវៈ និងអាជីវកម្ម និងការថែទាំសុខភាព និងជំនួយសង្គម។ ទោះបីជាមានការកើនឡើងនេះក៏ដោយ មនុស្សជាច្រើនក៏រំពឹងថានឹងឃើញការធ្លាក់ចុះបន្ថែមទៀតនៅក្នុងស្ថានភាពទីផ្សារការងារក្នុងរយៈពេលដ៏ខ្លីនេះ ដោយសារតែឥទ្ធិពលពន្ធរបស់លោក Trump ។ ដូច្នេះ ធនាគារកណ្តាលមួយចំនួនបន្តឈរលើការរក្សាអត្រាការប្រាក់ខ្ពស់ឱ្យបានយូរជាងនេះ បើទោះជាមានការព្យាករណ៍មួយចំនួនស្តីពីការកាត់បន្ថយអត្រាការប្រាក់ពីរនៅឆ្នាំនេះ ដោយចាប់ផ្តើមនៅក្នុងខែកញ្ញាក៏ដោយ។ យោងតាមសមាជិកធនាគារកណ្តាល Bostic កាលពីថ្ងៃអង្គារ “ខ្ញុំបន្តជឿថាវិធីសាស្រ្តដ៏ល្អបំផុតសម្រាប់គោលនយោបាយរូបិយវត្ថុគឺការអត់ធ្មត់”។ |English Version| What we have been awaiting since early this week will be implemented at 12:01 AM ET on June 4th, when President Donald Trump is expected to sign an executive order doubling the steel tariff with other trading partners. This tariff will exempt the United Kingdom from steel tariffs, which will only stay at 25%, aiming for further negotiation on July 09th. Although this possibly raises more uncertainty and fear within the market, a certain answer has yet to come, as unexpected events are likely to come to the surface at any time. But one thing to keep in mind tonight is that However, do take note of the pressure on Trump’s tariffs from the US trade court that will likely come at any time. While other events such as Iran’s nuclear program, Russia-Ukraine, debt problems, and the bond market are also factoring into gold movement. Other than that, we also saw a surge in the US job openings driven by private-sector industries such as professional and business services and health care and social assistance. Despite this increase, many also expect to see further weakening in the labor market condition in the near term due to Trump’s tariff effect. Therefore, several Federal Reserves continue to stand by on holding the interest rate high for longer despite some projections on having two rate cuts this year, starting in September. According to the FED’s Bostic on Tuesday, “I continue to believe the best approach for monetary policy is patience.”
Gold Prices Rebound Yesterday, Followed by a Slight Decline: What happened? តម្លៃមាសបានកើនឡើងនៅដើមសប្តាហ៍នេះប្រហែល 2.7% ពោលគឺបានមកដល់កម្រិតប្រហែល $3,391 ក្នុងមួយអោន ដោយសារតែការកើនឡើងនៃភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ព្រមទាំងជម្លោះពាណិជ្ជកម្មដូចដែលបានលើកឡើងនៅក្នុងរបាយការណ៍សង្ខេបប្រចាំសប្តាហ៍របស់យើងកាលពីម្សិលមិញ។ ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះកាលពីព្រឹកថ្ងៃនេះ ត្រូវបានគេកត់សម្គាល់ថាអាចបណ្តាលមកពីការពន្យារពេលនៃការដាក់ពន្ធលើទំនិញរបស់ចិនរហូតទៅដល់ថ្ងៃទី 31 ខែសីហា នេះបើយោងតាមប្រភពព័ត៌មាន Bloomberg។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជារឿងមួយចំនួនដែលអ្នកគួរតាមដានផងដែរ៖ ការទន្ទឹងរង់ចាំ៖ ដូច្នេះ ក្រៅពីទិន្នន័យការងារសំខាន់ៗរបស់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ខ្ញុំជឿថាព័ត៌មានអំពីភូមិសាស្ត្រនយោបាយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនងជានឹងដើរតួយ៉ាងធំក្នុងការធ្វើឱ្យមានការប្រែប្រួលទីផ្សារយ៉ាងខ្លាំងក្នុងសប្តាហ៍នេះ ជាពិសេសក្នុងអំឡុងពេលពិភាក្សារបស់លោក Trump និងដៃគូពាណិជ្ជកម្មផ្សេងទៀត។ |English Version| The gold price gained earlier this week by about 2.7%, to approximately $3,391 per ounce, contributed by rising geopolitical tension and trade disputes, as mentioned in our weekly recap report yesterday. However, some decline was seen on Tuesday due to a suspension in Chinese goods tariffs until August 31st, as confirmed by the Bloomberg source. However, here are some things you should also be aware of: Looking Forward: So, besides the crucial US labor data this week, I do believe geopolitical and trade agreement news will likely play a huge role in causing significant market fluctuation this week, especially during Trump and other trade partners’ discussions.
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី02 ខែមិថុនា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើសូចនាករសេដ្ឋកិច្ច ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងជម្លោះពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump ជាមួយដៃគូពាណិជ្ជកម្ម ព្រមទាំងបម្រែបម្រួលតម្លៃមាសនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ ទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ប្រសិនបើក្រឡេកមើលលើទិន្នន័យសេដ្ឋកិច្ច មិនមែនគ្រប់ទិន្នន័យសុទ្ធតែបានបង្ហាញពីសុទិដ្ឋិនិយមរបស់ស្ថានភាពសេដ្ឋកិច្ចនោះទេ។ ជាក់ស្តែង ទិន្នន័យភាគច្រើនបានចង្អុលបង្ហាញថា ទិន្នន័យអតិផរណានៅតែបន្តកើនឡើង តម្រូវការប្រើប្រាស់បានកាត់បន្ថយ ស្របពេលដែលផលិតផលក្នុងស្រុកសរុបអាចនឹងមានទិសដៅទៅរកស្ថិរតាអតិផរណា ប្រសិនបើវាបន្តធ្លាក់ចុះក្រោមកម្រិត 0.0%។ ទោះបីជាយ៉ាងណាក៏ដោយ សន្ទស្សន៍អារម្មណ៍ទីផ្សារនៅតែល្អប្រសើរ ហើយមានកម្រិតលើសពី 98 ថែមទៀតផង។ នេះគឺបណ្តាលមកពីការស្ទង់មតិពាក់កណ្តាលត្រូវបានបញ្ជូន បន្ទាប់ពីភាពតានតឹងពាណិជ្ជកម្មអាមេរិក និងចិនបានធូរស្រាល។ នេះបង្ហាញពីអារម្មណ៍វិជ្ជមានបណ្តោះអាសន្នរបស់ពួកគេ ទោះបីជាសេដ្ឋកិច្ចពិតមិនបានបង្ហាញបែបនេះក៏ដោយ។ ប៉ុន្តែរឿងមួយដែលប្រាកដគឺ ការកើនឡើងនៃហានិភ័យអតិផរណា ជាពិសេសនៅពេលដែលភាពតានតឹងពន្ធបានត្រឡប់មកវិញ។ ដូច្នេះហើយបានជា សមាជិកធនាគារកណ្តាលអាមេរិកមួយចំនួននៅតែគាំទ្រទៅលើការរក្សាអត្រាការប្រាក់ លើកលែងតែសមាជិកធនាគារកណ្តាលលោក Waller តែប៉ុណ្ណោះ។ ពោលគឺលោកបានលើកឡើងថា លោកនៅតែគាំទ្រទៅលើការកាត់បន្ថយអត្រាការប្រាក់ ទោះបីជាមានភាពតានតឹងផ្នែកពាណិជ្ជកម្មដល់កម្រិតណាក៏ដោយ ពោលគឺដោយសារលោកជឿថា អតិផរណាអាចនឹងឡើងបណ្តោះអាសន្នតែប៉ុណ្ណោះ។ ខណៈពេលដែលមនុស្សភាគច្រើនមានការប្រុងប្រយ័ត្នចំពោះអត្រាការប្រាក់ លោក Trump បានបន្តដាក់សម្ពាធលើប្រធានធនាគារកណ្តាលអាមេរិកលោក Powell ដើម្បីបន្ថយអត្រាការប្រាក់ ព្រោះនេះអាចរុញច្រានសេដ្ឋកិច្ចចេញពីវិបត្តិសេដ្ឋកិច្ច និងគំនរបំណុល។ ដូច្នេះចម្លើយចំពោះការសម្រេចចិត្តអត្រាការប្រាក់គឺនៅតែមិនច្បាស់លាស់ ទោះបីជាចម្លើយទាំងពីរអាចត្រឹមត្រូវក៏ដោយ ដោយពិចារណាលើអាទិភាពរៀងៗខ្លួន។ ទោះយ៉ាងណាក៏ដោយ លោកអ្នកអាចពិចារណាទៅលើព័ត៌មានខាងក្រោមនេះ៖ ដូច្នេះ ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ បញ្ហាពន្ធគយ បញ្ហាបំណុល រួមជាមួយនឹងភាពមិនច្បាស់លាស់នៃទស្សនវិស័យសេដ្ឋកិច្ច ទាំងអស់នេះកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំងចំពោះទីផ្សារហិរញ្ញវត្ថុ ហើយក៏អាចជំរុញឱ្យតម្លៃមាសមានភាគរយច្រើនក្នុងការកើនឡើងផងដែរ។ ប៉ុន្តែប្រសិនបើមានការផ្លាស់ប្តូរអ្វីថ្មី នោះមាសអាចនឹងមានប្រតិកម្មផ្សេងវិញម្តង។ ប្រតិកម្មទីផ្សារ កាលពីសប្តាហ៍មុន មាសមានប្រតិកម្មអវិជ្ជមាន ដោយបានធ្លាក់ចុះជិត 3% ដោយសារជំហរបែប Hawkish ពីមន្ត្រីធនាគារកណ្តាល និងភាពតានតឹងយឺតយ៉ាវបន្ទាប់ពីទីផ្សារបិទ។ |English Version| Weekly Data Summary Report As of June 02, 2025 Below is a summary of the United States, primarily based on economic indicators, critical events related to President Donald Trump’s trade conflicts with other trading partners, and gold prices within this week. Disclaimer: Please note this is opinion-based; do not take it as investment advice. “Early week of a New month, same data from the previous: what does it tell you?” The United States’s Economic Indicator Speaking from the economic perspective, not all the positive data showed an optimistic economic outlook. In fact, the data so far are showing an increasingly persistent inflation; some blockage is from the sales consumption, while GDP is approaching the stagflation scenario if another quarter falls below the trend growth again. Despite this negative news, the consumer sentiment is still in a positive range, surging to 98, and that resulted from half of the survey being sent only after the US and China trade tension eased. This shows a temporary positive sentiment from them, although the real economy didn’t show much of that. But one thing the economy speaks the truth about is the upside risk of inflation coming, especially when tariff tension comes back once again. With that, many Federal Reserve officials are very supportive of the wait-and-see approach, as the projection on inflation is still upward, except for the Federal Reserve’s Waller speeches on Monday. The FED’s Waller cited that, regardless of the degree of trade tension, he is still open to more paths on the rate cut, as he believes that inflation will only temporarily rise. While most are cautious about the interest rate, Trump continued to put pressure on the FED chair, Powell, to lower the interest rate, as this might push the economy out of the recession and the debt pile. So the answer to the interest rate decision is still uncertain, although both answers could be right, considering their respective priorities. However, do consider these facts: Therefore, geopolitical news escalated, tariff tensions arose, and tax bills and debt problems, along with an uncertainty in economic outlook, all of these are posing a significant threat to the financial market and paving the way for an uptrend in gold prices. And vice versa for new events recur. The Market Reaction Last week, gold reacted negatively, dropping by almost 3%, given the hawkish stance from the Federal Reserve official and late-boomed tension after the market closed.
Direction in PCE Price Index Report Tonight! របាយការណ៍សន្ទស្សន៍តម្លៃ PCE នាយប់នេះ! បន្ទាប់ពីទិន្នន័យអតិផរណាប្រចាំត្រីមាសកាលពីម្សិលមិញមានកម្រិតលើសពីទិន្នន័យព្យាករណ៍រួចមក នៅមានទិន្នន័យអតិផរណាប្រចាំខែមួយទៀតដែលនឹងផ្តោតទៅលើបម្រែបម្រួលតម្លៃទំនិញឬសេវាកម្មក្នុងខែមេសា។ ទិន្នន័យព្យាករណ៍៖ ទិន្នន័យសន្ទស្សន៍តម្លៃ PCE ប្រចាំខែដែលត្រូវបានធនាគារកណ្តាលអាមេរិកនិយមក្នុងការប្រើប្រាស់ត្រូវបានគេព្យាករណ៍ថាអាចនឹងកើនឡើងមករក 0.1% ខណៈដែលទិន្នន័យប្រាក់ចំណូលផ្ទាល់ខ្លួន និងការចំណាយរំពឹងថាអាចនឹងធ្លាក់ចុះពីទិន្នន័យមុន។ ការពិចារណាបន្ថែមទៀត៖ ទិន្នន័យអតិផរណាភាគច្រើនក្នុងខែមេសាគឺគាំទ្រយ៉ាងខ្លាំងចំពោះការកើនឡើងនៃអត្រាអតិផរណា ដែលត្រូវបានបញ្ជាក់ដោយទាំងសន្ទស្សន៍តម្លៃផលិតកម្មនិងផ្នែកសេវាកម្មរបស់ ISM ក៏ដូចជាសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ និងសន្ទស្សន៍តម្លៃនាំចូលជាដើម។ សូម្បីតែមន្ត្រីធនាគារកណ្តាលជាច្រើនទៀតក៏បានសង្កត់ធ្ងន់ថាដូចគ្នាដែរ។ ទោះយ៉ាងណាក៏ដោយ នោះមិនតែងតែកំណត់ទិន្នន័យទាំងមូលនៅយប់នេះទេ។ ពោលគឺទិន្នន័យជាក់ស្តែងនៅមិនទាន់បានចេញនោះឡើយ ដូច្នេះសូមមានការអត់ធ្មត់បន្ថែមទៀតលើទិន្នន័យនេះ។ តើវាមានន័យយ៉ាងណា? – ប្រសិនបើ់ទិន្នន័យជាក់ស្តែងមានកម្រិតលើស វានឹងបង្ហាញពីការកើនឡើងកម្រិតអតិផរណា ឬតម្លៃឡើងថ្លៃជាងមុន ហើយនេះក៏គាំទ្រទៅលើការរក្សាអត្រាការប្រាក់បន្ថែមទៀតដែរ។ – ប៉ុន្តែប្រសិនបើអតិផរណាទាប ព្រមទាំងមានការធ្លាក់ចុះនៃការប្រើប្រាស់ជាងមុន វានឹងឆ្លុះបញ្ជាំងពីការប្រុងប្រយ័ត្នរបស់វិនិយោគក្នុងការចាយវាយប្រចាំថ្ងៃ ពោលគឺបង្ខំឱ្យពួកគេសន្សំប្រាក់បន្ថែមទៀត ចំណែកអាជីវកម្មព្យាយាមក្នុងការរក្សានូវកំណើនតម្រូវការតាមរយៈការបន្ទាបតម្លៃ។ នេះនឹងកាត់បន្ថយលទ្ធភាពក្នុងការរក្សាអត្រាការប្រាក់ ទោះបីជាមិនច្រើនក៏ដោយ។ |English Version| PCE Price Index Report Tonight! After yesterday’s quarterly inflation data overshot the projected reading, tonight will focus more on the price changes in April—a month of the Liberation Day. Estimation: PCE Price Index monthly data—the Federal Reserve’s favored inflation gauge— will likely rise to 0.1%, up from 0.0%, while both personal income and spending anticipate a decline from prior data. Do consider these facts: The majority of data for the monthly figure in April is very supportive of having a higher persistent inflation, which was proven by both the ISM manufacturing and non-manufacturing price indexes, the consumer price index, and the import price index. And many other Federal Reserve officials also emphasized that as well. However, that does not always define the whole data tonight. The Uncertain data has yet to come, so let’s be more patient on this. What does it mean? – Exceeded will present more on inflation coming and support more on the rate hold. – Lower inflation and declining consumption shall be taken as a cautious approach from consumers toward uncertainty that forces them to save more, while the businesses prioritize lowering prices to meet the demand for consumption. This reduces the odds of a rate hold to some degree, albeit not much.
Market Dose: US Economic Data, Trump’s temporary reinstatement ទិន្នន័យសេដ្ឋកិច្ចនាពេលថ្មីៗដែលរួមមានផលិតផលក្នុងស្រុកសរុប ព្រមទាំងសន្ទស្សន៍តម្លៃ PCE ប្រចាំត្រីមាសសុទ្ធតែបានបង្ហាញពីភាពទន់ខ្សោយនៃកំណើនសេដ្ឋកិច្ច និងការកើនឡើងនៃសម្ពាធអតិផរណា។ អត្រាកំណើនផលិតផលក្នុងស្រុកសរុប(GDP) បានធ្លាក់ចុះក្រោម 0.0% ដែលបានសបញ្ជាក់ពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចរួចទៅហើយ ប្រសិនបើទិន្នន័យនេះនៅតែបន្តនិន្នាការនេះសម្រាប់ត្រីមាសបន្ទាប់។ ហើយរួមជាមួយនឹងអតិផរណាខ្ពស់ និងភាពទន់ខ្សោយនៅក្នុងទិន្នន័យការងារ ទាំងអស់នេះកំពុងចង្អុលទៅរកសេណារីយ៉ូស្ថិរតាអតិផរណា (Stagflation) ពោលនេះត្រូវបានលើកឡើងដោយសមាជិកធនាគារកណ្តាលលោក Goolsbee ទោះបីជាបច្ចុប្បន្នវាមិនទាន់កើតមានឡើងក៏ដោយ។ ជាក់ស្តែង លោកក៏បានផ្តល់នូវសេណារីយ៉ូដ៏សាមញ្ញមួយសម្រាប់អ្នករាល់គ្នាដែរ ទោះយ៉ាងណាក៏ដោយ គួរពិចារណាមតិនេះ (ការយល់ឃើញ) ប្រសិនបើភាពតានតឹងផ្នែកពន្ធគយត្រូវបានបញ្ចប់ មានន័យថាទស្សនវិស័យសេដ្ឋកិច្ចអាចស្រោចស្រង់ឡើងវិញបាន ហើយវិនិយោគិនក៏អាចនឹងមានភាពជឿជាក់កាន់តែច្រើន ដែលអាចបង្កើតបាននូវសេណារីយ៉ូ Hawkish សម្រាប់ពួកគេបាន។ ជាក់ស្តែង បើពិចារណាទៅលើទិន្នន័យអតិផរណាដែលមិនរាប់អាហារ និងថាមពល ឬអតិផរណាជំរកគឺមានកម្រិតខ្ពស់ខ្លាំង ដែលការបន្ថយអត្រាការប្រាក់អាចនឹងមិនសមស្របនៅក្នុងសេណារីយ៉ូនេះទេ។ សូម្បីតែឥឡូវនេះ Goldman ក៏បានលើកឡើងផងដែរថាអាចនឹងមិនមានការកាត់បន្ថយអត្រាការប្រាក់សម្រាប់ឆ្នាំនេះទេ ទោះបីជា CME Fedwatch Tool នៅតែស្ថិតក្នុងការព្យាករណ៍កាត់អត្រាពីរក៏ដោយ។ លោកប្រធានាធិបតី Donald Trump តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកបានផ្តល់ពេលវេលាបណ្តោះអាសន្នមកកាន់លោក Trump ដើម្បីស្វែងរកជម្រើសផ្សេងទៀត។ យោងតាមប្រភពគណនារបស់ Bloomberg គេបានជឿថា “ការកាត់បន្ថយអត្រាពន្ធរបស់សហរដ្ឋអាមេរិកអាចនឹងកើតមានឡើងពោលគឺបន្ទាប់ពី 27% មកកាន់ 6% កាលពីខែមុន” គឺជាសេណារីយ៉ូដែលទំនងណាស់ក្នុងគោលបំណងដើម្បីកាត់បន្ថយហានិភ័យនៃការជាប់គាំង។ |English Version| Recent data are leaning toward softer economic growth and higher inflationary pressures on consumption, which is proven by last night’s economic data—Gross Domestic Product and PCE Price Index quarterly. Soft GDP growth rate dropped below the trend growth, which already risks having a recession if further data confirms it for another quarter. And along with higher inflation and weakness in labor data, all of these are pointing toward the “Stagflation” that was brought about by the Federal Reserve’s Goolsbee, albeit currently it isn’t. In fact, He also gave out a very simple scenario for everyone. However, do consider this fact (Opinionated) Even now, Goldman’s Kaplan also mentioned not being cut at all this year, although the CME Fedwatch Tool still stands at two rate cuts. President Donald Trump The US Court of Appeals granted a temporary reinstatement of Trump’s tariffs, which is also believed to mean the White House still has breathing time to seek alternative options. According to a Bloomberg calculation source, it is believed that “reducing the effective US tariff rate to below 6% from almost 27% last month” is a very likely scenario in order to reduce the risk of stagflation.
Do Not Miss Out On US Economic Growth And Inflation Data Tonight! ទោះបីជាសន្ទស្សន៍តម្លៃផលិតផលក្នុងស្រុកសរុប និងទិន្នន័យអតិផរណា PCE គឺជាសូចនាករសេដ្ឋកិច្ចដែលចេញផ្សាយយឺតជាងទិន្នន័យផ្សេងទៀតក៏ដោយ ក៏ទិន្នន័យទាំងពីរនេះអាចដើរតួជាប៉ារ៉ាម៉ែត្រដើម្បីឆ្លុះបញ្ជាំងពីស្ថានភាពសេដ្ឋកិច្ចនិងអតិផរណាសម្រាប់ត្រីមាសទី1នោះដែរ។ ជាក់ស្តែង ទិន្នន័យនៅយប់នេះនឹងផ្តោតសំខាន់ទៅលើបម្រែបម្រួលស្ថានភាពសេដ្ឋកិច្ច និងអតិផរណានៅត្រីមាសទី 1 ដែលជាអំឡុងពេលដែលមានការចាប់ផ្តើមនូវជម្លោះពាណិជ្ជកម្ម គួបផ្សំជាមួយនឹងការធ្លាក់ចុះនៃសន្ទស្សន៍អារម្មណ៍ពីវិនិយោគិន។ នោះអាចជាហេតុផលដែលអ្នកវិភាគជាច្រើនជឿជាក់ថា ផលិតផលក្នុងស្រុកសរុបអាចនឹងមានការធ្លាក់ចុះ ហើយសន្ទស្សន៍តម្លៃ PCE អាចនឹងកើនឡើងសម្រាប់ត្រីមាសនេះ។ ថ្មីៗនេះ កិច្ចប្រជុំរបស់ FOMC បានបង្ហាញថា ធនាគារកណ្តាលព្យាករណ៍ទៅលើការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ខណៈពេលដែលអាចមានការកើនឡើងនៃទិន្នន័យអតិផរណា។ ហើយទាំងនេះពួកគេក៏បង្កើននូវលទ្ធភាពនៃការមានវិបត្តិសេដ្ឋកិច្ចផងដែរ។ សូម្បីតែលោក Ray Dalio និង Paul Krugman ក៏បានព្រមានអំពីការកើតមាននូវវិបត្តិសេដ្ឋកិច្ចកាលពីដើមខែឧសភា ពោលគឺបណ្តាលមកពីផលប៉ះពាល់ពន្ធអាករ។ ដូច្នេះ តើនឹងមានអ្វីកើតឡើង? ទីផ្សារប្រហែលជាដឹងអំពីរឿងនេះរួចហើយ ហើយប្រហែលជាមិនសូវមានបម្រែបម្រួលច្រើនពេកនោះទេ ប្រសិនបើពិចារណាទៅលើតែទិន្នន័យសេដ្ឋកិច្ចតែម្ខាង (លើកលែងតែមានការផ្ទុះព័ត៌មានធំៗពីលោក Trump ឬសង្គ្រាម)។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើទិន្នន័យចេញមានកម្រិតលើសពីការរំពឹងទុកខ្លាំងពេក នោះវាក៏អាចបណ្តាលឱ្យមានការប្រែប្រួលខ្លះផងដែរ។ ចំណាំ អ្វីដែលជំរុញល្បឿនកំណើនសេដ្ឋកិច្ចអាមេរិក វាក៏អាចនឹងពង្រឹងប្រាក់ដុល្លារនោះដែរ។ និងផ្ទុយមកវិញសម្រាប់ទិន្នន័យដែលបញ្ជាក់ថាសេដ្ឋកិច្ចអាមេរិកចុះខ្សោយ។ |English Version| Despite being a lagging indicator, the Gross Domestic Product and PCE Price Index tonight will work as a parameter to confirm the conditions of the economic outlook and inflation progress for quarter 1. Tonight’s data will focus on the first quarter, which is considered the beginning of the trade conflict and weaker sentiment from the market voice. And that might be the reason why many analysts support having a lower projected GDP and a higher PCE price index for this quarter. Even recently, the FOMC meeting minutes brought out the possibility of having continued lower economic growth while risking higher inflation data, and that also increases the likelihood of having a recession even further. Plus, Ray Dalio and Paul Krugman also warned about the recession odds in early May, given the tariff impact expectation. So here is the deal: what would happen? The market might already be aware of this, and possibly might not move much if considering the economic data alone. However, if by chance the data come out so much unexpectedly, then this also might cause some volatility as well. Do take note, but don’t bet all in Anything that boosts the US economy will strengthen the USD, and vice versa for a weaker US economy.
A Slump In the GOLD Price, Led By Trump’s Authority Restriction តម្លៃមាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៃសប្តាហ៍នេះគឺនៅក្នុងតម្លៃ $ 3,245 ក្នុងមួយអោន ដោយសារតែមានពាក្យបណ្តឹងទៅលើការធ្វើពាណិជ្ជកម្មរបស់ប្រធានាធិបតីលោក Donald Trump។ រឿងនេះកើតឡើងនៅពេលដែលតុលាការពាណិជ្ជកម្មអាមេរិកបានរកឃើញថាលោក Trump បានបំពានសិទ្ធិអំណាចរបស់គាត់តាមរយៈការលើកឡើងទៅលើឱនភាពពាណិជ្ជកម្ម និងការជួញដូរគ្រឿងញៀនរបស់បណ្តាប្រទេសដូចជា ប្រទេសចិន កាណាដា និងម៉ិកស៊ិក ហើយវាអាចនឹងបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានលើទីផ្សារពិភពលោក។ យោងតាមលោក Ole Hansen នៃ Saxo Bank បានលើកឡើងថា “បច្ចុប្បន្ន មាសកំពុងមានទិសដៅមិនច្បាស់លាស់ ដោយសារតែមានសញ្ញាខុសៗគ្នាមកពីម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងការស្ទាក់ស្ទើរលើការវិនិយោគរបស់វិនិយោគិន។” ដូច្នេះ ការកាត់បន្ថយភាពតានតឹងលើគោលនយោបាយពន្ធបែបនេះអាចនឹងផ្តល់នូវពេលវេលាខ្លះសម្រាប់ពួកគេ លុះត្រាតែមានការកើនឡើងវិញនូវភាពតានតឹងម្តងទៀត។ *** ភាពមិនច្បាស់លាស់ ឬភាពតានតឹងខ្ពស់នាំឱ្យតម្លៃមាសកើនឡើង *** ទាំងនោះក៏សំដៅទៅលើ៖ ព័ត៌មានសំខាន់ៗផ្សេងទៀត៖ កំណត់ហេតុកិច្ចប្រជុំរបស់ FOMC បានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអតិផរណា និងភាពទន់ខ្សោយនៃទីផ្សារការងារ ប៉ុន្តែសមាជិកធនាគារកណ្តាលអាមេរិកមួយចំនួនបានជ្រើសរើសរក្សាអត្រាការប្រាក់ឱ្យស្ថិតស្ថេរចំពេលមានភាពមិនប្រាកដប្រជា។ ប្រតិកម្មទីផ្សារបច្ចុប្បន្ន៖ បន្ទាប់ពីការចេញផ្សាយព័ត៌មាន តម្លៃមាសបានធ្លាក់ចុះដល់ $ 3,245 ក្នុងមួយអោនខណៈពេលដែល DXY, US10Y បានកើនឡើងគួរឱ្យកត់សម្គាល់។ |English Version| Gold prices fell to the lowest level of the week at $3,245 per ounce, followed by a blockage on President Donald Trump’s trade deal for overstepping congressional authority. This comes when the US trade court found Trump exceeded his authority by claiming trade deficits and drug trafficking posed national emergencies, particularly with China, Canada, and Mexico, and that possibly result in a negative impact on the global market. Under Ole Hansen of Saxo Bank in a note. “Currently, gold is lacking a clear directional trend, primarily due to conflicting macroeconomic signals and investor hesitation.” Therefore, having such a stop on tariff tension has given some breathing time for the investor unless another escalation of tension reoccurs once again. ***Higher Uncertainty or tension leads to a GOLD price surge*** That also refers to Other Important news: The FOMC meeting minutes revealed increasing concern over inflation and labor market weakness, yet the Federal Reserve opted to keep rates steady amid the uncertainty. The current market reaction: Following the news release, the Gold price has gone down to $3,245 per ounce while the DXY, US10Y surged notably.
What you need to know: US consumer confidence, Donald Trump’s event, and the Federal Reserve សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិក ទិន្នន័យសន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិកបានកើនឡើងរហូតទៅដល់ 98 ដោយសារតែប្រជាជននៅទីនោះជឿជាក់ថា ស្ថានភាពទីផ្សារការងារ ព្រមទាំងស្ថានភាពសេដ្ឋកិច្ចអាចនឹងល្អប្រសើរជាងនេះ បន្ទាប់ពីមានការបន្ធូរបន្ថយភាពតានតឹងលើការគំរាមកំហែងពន្ធក្នុងខែឧសភានេះ។ ប្រភពមួយចំនួនបានលើកឡើងថា ការស្ទង់មតិនេះត្រូវបានបញ្ចប់នៅថ្ងៃទី 19 ខែឧសភា ដែលពាក់កណ្តាលនៃអ្នកឆ្លើយតបគឺបានបញ្ចូនទម្រង់ស្ទង់មតិនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងចិនបានកាត់បន្ថយភាពតានតឹងនូវក្នុងសង្គ្រាមពាណិជ្ជកម្មជាបណ្តោះអាសន្នសិន ពោលនេះគឺជាកត្តាដែលធ្វើឱ្យទិន្នន័យខែនេះកើនឡើងយ៉ាងដូច្នេះ។ លោកប្រធានាធិបតី Donald Trump → ការកើនឡើងភាពតានតឹង ពោលគឺការពិភាក្សាមិនបានសម្រេច → នឹងជំរុញតម្លៃមាសកើនឡើង។ → បន្ធូរបន្ថយភាពតានតឹង ឬពួកគេយល់ព្រមដោយសន្តិភាព → តម្លៃមាសអាចនឹងធ្លាក់ចុះ។ ធនាគារកណ្តាលអាមេរិក លោក John Williams ប្រធានធនាគារកណ្តាលអាមេរិកបានលើកឡើងពីក្តីកង្វល់បន្ថែមទៀតអំពីអតិផរណា ហើយបានជំរុញឱ្យធនាគារកណ្តាលធ្វើនូវអ្វីដែលត្រូវធ្វើ ដើម្បីសម្រេចបាននូវអត្រាអតិផរណាគោលដៅកម្រិត 2% ប្រកបដោយនិរន្តរភាព។ គាត់ជឿថាអតិផរណានេះអាចក្លាយជា “អចិន្រ្តៃយ៍”។ |English Version| The US consumer Confidence Surprisingly, US consumer confidence exceeded 98 sharply in view of seeing an improvement in the economic outlook and labor market after some easing of tension on tariff threats in May. Some sources cited that this survey was cut off on May 19, and half was responded after the US-China temporarily eased the trade deal and resulted in a positive boost in this month’s figure. President Donald Trump → Escalation → would boost GOLD prices. → settle down or ease the tension → The GOLD price might decline. The Federal Reserve Federal Reserve President John Williams raised further concerns about persistent inflation and urged the central bank to take the necessary steps to achieve a sustainable 2% inflation rate. He believes that this inflation could become “permanent,” as this might risk prolongation.
របាយការណ៍សង្ខេបទិន្នន័យប្រចាំសប្តាហ៍គិតត្រឹមថ្ងៃទី26 ខែឧសភា ឆ្នាំ2025 ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលភាគច្រើនផ្អែកលើសូចនាករសេដ្ឋកិច្ច ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងជម្លោះពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump ជាមួយដៃគូពាណិជ្ជកម្ម ព្រមទាំងបម្រែបម្រួលតម្លៃមាសនៅក្នុងសប្តាហ៍នេះផងដែរ។ ការបដិសេធ៖ សូមចំណាំថានេះគ្រាន់តែជាមតិយោបល់តែប៉ុណ្ណោះ។ សហរដ្ឋអាមេរិក៖ ធនាគារកណ្តាលអាមេរិក (FED) សមាជិកធនាគារកណ្តាលអាមេរិកកំពុងងាកទៅរកការរក្សាអត្រាការប្រាក់បន្តទៀត ស្របពេលដែលពួកគេកំពុងតាមដានទៅលើបញ្ហាអតិផរណា បញ្ហាទីផ្សារការងារ ព្រមទាំងក្តីបារម្ភទៅលើកម្រិតបំណុលដែលបានកើនឡើងជាច្រើនឆ្នាំផងដែរ។ ជាក់ស្តែង ភាពមិនច្បាស់លាស់ក្នុងគោលនយោបាយពន្ធគយបានធ្វើឱ្យវិនិយោគិនមួយចំនួនមានក្តីបារម្ភកាន់តែខ្លាំង ហើយនេះក៏ជះឥទ្ធិពលទៅលើទីផ្សារការងារផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើបញ្ហាបំណុលនេះនៅតែកើនឡើង នោះទីផ្សារអាចនឹងរងផលប៉ះពាល់កាន់តែខ្លាំង។ ទាំងអស់នេះសុទ្ធតែបានបង្ហាញពីគោលជំហរដ៏រឹងមាំបែប Hawkish របស់សមាជិកធនាគារកណ្តាល ព្រមទាំងភាពមិនប្រាកដប្រជាទៅលើទីផ្សារ។ នេះមានន័យថា មនុស្សមួយចំនួនបានបន្ទាបការព្យាករណ៍លើការកាត់បន្ថយអត្រាការប្រាក់ ខណៈពេលដែលមនុស្សមួយចំនួនផ្សេងទៀតមើលឃើញពីលទ្ធភាពដែលអាចកើតមានស្ថិរតាអតិផរណា។ ដូច្នេះ ធនាគារកណ្តាលនឹងមានជម្រើសពីរ៖ ផ្តល់អាទិភាពបញ្ហាអតិផរណាតាមរយៈការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ឬផ្តល់អាទិភាពដល់ទស្សនវិស័យសេដ្ឋកិច្ចតាមរយៈការបន្ធូរបន្ថយ។ យោងតាមឧបករណ៍ CME FedWatch ទីផ្សារចំនួន 90% ជឿលើការរក្សាអត្រាការប្រាក់ និងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញា។ ខណៈពេលដែលសមាជិកធនាគារកណ្តាលលោកBostic រំពឹងថានឹងកាត់បន្ថយអត្រាការប្រាក់ចំនួនមួយដងនៅឆ្នាំនេះ ដោយសារការព្រួយបារម្ភអំពីអតិផរណាកើនឡើង។ មតិរបស់ខ្ញុំ៖ ការព្យាករណ៍របស់ខ្ញុំលើបញ្ហានេះពឹងផ្អែកយ៉ាងខ្លាំងទៅលើកម្រិតនៃផលប៉ះពាល់អតិផរណា និងកម្រិតបំណុល។ ប្រសិនបើពួកគេបរាជ័យក្នុងការធានាទាំងពីរ នោះការបន្ធូរបន្ថយនឹងក្លាយជាសេណារីយ៉ូដែលអាចកើតមានឡើង ទោះបីជានៅក្នុងការព្យាករណ៍រយៈពេលវែង ប្រហែលជារក្សាអត្រាការប្រាក់រហូតដល់ចុងឆ្នាំ ឬសូម្បីតែពាក់កណ្តាលឆ្នាំក្រោយក៏ដោយ។ ហេតុផលគឺថាពួកគេអាចនឹងចៀសវាងការដំឡើងអត្រាការប្រាក់ ព្រោះវានឹងបន្ថែមបញ្ហាដល់កម្រិតបំណុល។ ព័ត៌មានសំខាន់ៗផ្សេងទៀត៖ ប្រតិកម្មទីផ្សារ៖ តម្លៃមាសបានស្ទុះងើបឡើងវិញ និងកើនឡើង 5.60% នៅសប្តាហ៍នេះ ដោយសារភាពតានតឹង និងភាពមិនច្បាស់លាស់បានផ្ទុះឡើងម្តងទៀត។ |English Version| Weekly Data Summary Report As of May 26, 2025 Below is the summary of the United States, which is mainly based on economic indicators, critical events related to President Donald Trump’s trade conflict with other trading partners, and GOLD prices within this week. Disclaimer: Please note this is opinion-based; do not take it as investment advice. The United States: The Federal Reserve (FED) The Federal Reserve members are leaning toward a “wait and see” approach while addressing the inflation problem, labor shortage, and their concerns about the debt levels that have been rising for years. In fact, uncertainty in tariffs has been painfully undermining consumer and business confidence, which could possibly lead to softening in the labor market. However, if the debt problem adds on and arises further, then this confidence will definitely slump further. All of these could become anchors to hawkish speech and uncertainty, as some downgraded the rate cut projection while some forecasters see a stagflationary outcome. Therefore, the Federal Reserve will have two choices: either prioritize the inflation problem through tightening or prioritize the economic outlook through easing. According to the CME FedWatch tool, the market is pricing in more than 90% of holding the rate and starting the rate cut in September. While the Federal Reserve’s Bostic anticipates one rate cut this year as the inflation concerns increase. Opinionated: My guess on this depends heavily on the degree of inflation impact and debt level. If they fail to secure both, then easing would be my likely scenario, albeit in a long-term projection, probably holding the rate until the end of the year or even mid-next year. The reason would be that they might avoid choosing hiking, as this will add to their debt levels. Other Important News: The market Reaction: Gold price recovered and surged by 5.60% this week, given how the tension and uncertainty have once again sparked.